សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ​នៅ​ជាមួយ​កងទ័ព​ជួរ​មុខ​គាំទ្រ​គ្រប់​មធ្យោបាយ​ទាំង​អស់
សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ ចាត់ទុកសកម្មភាពយ៉ាងសកម្មរបស់ចិនស្វែងរកបទឈប់បាញ់នៅអ៊ុយក្រែន ជាគំរូសម្រាប់តួអង្គផ្សេងទៀត

2024/03/28 11:47:28 am        115
ក្នុងឱកាស អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំ២០២៤ នៃវេទិកាបូអាវប្រចាំអាស៊ី នៅទីក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានចាត់ទុកសកម្មភាពយ៉ាងសកម្មរបស់ចិន ក្នុងការស្វែងរកបទឈប់បាញ់នៅអ៊ុយក្រែនជាគំរូដ៏ត្រឹមត្រូវ សម្រាប់តួអង្គផ្សេងទៀត។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ សម្រាប់តំបន់ និងពិភពលោក គឺបាននឹងកំពុងមានសេចក្ដីរីករាយ នៅពេលដែលប្រទេសចិនបានបន្តអនុវត្តនូវគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មបើកជំហរ និងបង្ហាញការប្ដេជ្ញាយ៉ាងមុតមាំ នៅក្នុងការកសាងសហគមន៍ ជោគវានារួមសម្រាប់មនុស្សជាតិ តាមរយៈការលើកកម្ពស់សាកលភាវូបនីយកម្ម ដែលផ្ដល់ផលប្រយោជន៍ដល់ការអភិវឌ្ឍរួម សម្រាប់ទាំងអស់គ្នា។ នៅក្នុងឱកាសនោះសម្ដេចតេជោ បានថ្លែងទៅកាន់អង្គសន្និសីទថា ដោយសារកត្តានិន្នាការសាកល​នាពេលបច្ចុប្បន្នដែលកំពុងមានភាពលំបាក ​និងមិនច្បាស់លាស់ ដូច្នេះបណ្ដាថ្នាក់ដឹកនាំ​នៅ​ក្នុងតំបន់ចាំបាច់ត្រូវធ្វើការរួមគ្នា ដើម្បីរក្សាឱ្យបាននូវសម្ទុះវិជ្ជមាន ហើយសកម្មភាព​នៃការដឹកនាំ​ត្រូវតែដឹកនាំដោយគោលការពហុភាគីនិយម​ ដោយផ្អែកលើវិធានច្បាប់ដែលបម្រើឱ្យទាំងអស់គ្នា មិនមែនសម្រាប់ក្រុម ប្រទេសណា មួយនោះទេ៕ អត្ថបទ៖ វ៉ន ដារ៉

សម្ដេចតេជោ បង្ហាញក្ដីបារម្ភលើទិដ្ឋភាពភូមិសាស្រ្ដនយោបាយ នៅតែបន្តទៅលើរៀបវារៈសេដ្ឋកិច្ចសាកល

2024/03/28 11:41:32 am        63
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហាញក្ដីបារម្ភលើទិដ្ឋភាពភូមិសាស្រ្ដនយោបាយសាកលនាពេលបច្ចុប្បន្ននេះ ខណៈបណ្ដាប្រទេសមហាអំណាចនៅលើពិភពលោកបានប្រើប្រាស់របៀបវារៈនយោបាយទៅលើរបៀបវារៈសេដ្ឋកិច្ចសាកល។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាស អញ្ជើញថ្លែងសុន្ទរកថា​គន្លឹះ​ក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំ២០២៤ នៃវេទិកាបូអាវប្រចាំអាស៊ី នៅទីក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ។ សម្ដេចតេជោ បានថ្លែងថា ខណៈពេលមហាអំណាចធំៗមួយចំនួន មិនទាន់អាចបញ្ចប់​បទឈប់បាញ់​នៅឡើយ បច្ចុប្បន្នបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ី ក៏មានចំណុចរំញោចជាច្រើនដែលអាចធ្វើឱ្យមានជម្លោះអាចផ្ទុះឡើង ប្រសិនបើមេដឹកនាំនៅអាស៊ីមិនពិគ្រោះយោបល់ និងប្រាស្រ័យទាក់ទងគ្នា ដើម្បីដោះស្រាយភាពខ្វែងគំនិតគ្នាប្រកបដោយខ្លឹមសារ និងការទទួលខុសត្រូវនោះទេ។ ក្នុងឱកាសថ្លែងសុន្ទរកថា គន្លឹះនេះ សម្ដេចតេជោ ហ៊ុន សែន បានសង្គត់ធ្ងន់ថា ការទទួលខុសត្រូវ​រួម​របស់មេដឹកនាំងអស់គ្នានៅក្នុងតំបន់អាស៊ីគឺជាការរក្សាសន្ដិភាព ​និងសន្ដិសុខនៅក្នុងតំបន់ ដើម្បី​ធានាថា លទ្ធផលនៃការកាត់បន្ថយភាពនឹងមិនវិលត្រលប់ថយក្រោយ និងការធានាជំរុញឱ្យកាន់​តែប្រសើរ​ឡើងនូវការ អភិវឌ្ឍអនាគតដើម្បីវិបុលភាពរួមគ្នា៕ អត្ថបទ៖វ៉ន ដារ៉ា 

ប្រធានាធិបតីបារាំង និងប្រេស៊ីល ចាប់ផ្តើមផលិតនាវាមុជទឹកនៅប្រេស៊ីល ជាមួយបច្ចេកវិទ្យារបស់បារាំង

2024/03/28 11:18:43 am        113
ប្រធានាធិបតីរបស់ប្រទេសបារាំង និងប្រេស៊ីល កាលពីថ្ងៃពុធ បានចាប់ផ្តើមផលិតនាវាមុជទឹក នៅក្នុងប្រទេសអាមេរិកខាងត្បូង ជាមួយនឹងបច្ចេកវិទ្យារបស់ប្រទេសបារាំង នៅក្នុងកម្មវិធីមួយដែលមានគោលបំណងផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដំបូងរបស់ប្រទេសប្រេស៊ីលនៅចុងទសវត្សរ៍នេះ។ប្រធានាធិបតីបារាំង លោក Emmanuel Macron និងប្រធាននាធិបតីប្រេស៊ីល លោក លូអ៊ីស អ៊ីនណាស៊ីញ៉ូ លូឡា ដាស៊ីលវ៉ា(Luiz Inacio Lula da Silva) បានចូលរួមក្នុងពិធីមួយនៅក្នុងកន្លែងផលិតនាវា អ៊ីតាហ្កៃ(Itaguai) ក្បែរទីក្រុង Rio de Janeiro ដើម្បីចាប់ផ្តើមផលិតនាវាមុជទឹកដើរដោយថាមពលប្រេងម៉ាស៊ូតទី៣ ក្នុងភាពជាដៃគូចំនួនទឹកក្រាក់ ១០ពាន់លានដុល្លារ។កម្មវិធីនាវាមុជទឹក ដែលបានចាប់ផ្តើមនៅឆ្នាំ ២០០៨ ក្នុងអំឡុងពេលអាណត្តិប្រធានាធិបតីមុនរបស់ លោក Lula ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន Naval Group គ្រប់គ្រងដោយរដ្ឋរបស់ប្រទេសបារាំង។លោក Macron កំពុងធ្វើទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ប្រទេសប្រេស៊ីល ក្នុងបំណងចាប់ផ្តើមឡើងវិញនូវទំនាក់ទំនងទ្វេភាគី និងភាពជាដៃគូយុទ្ធសាស្ត្រ ដែលបានជាប់គាំងក្នុងអំឡុងរដ្ឋាភិបាលមុនរបស់លោក ជែ បូសូណារ៉ូ (Jair Bolsonaro) ដែលប្រធានាធិបតីបារាំង បានរិះគន់ចំពោះការបរាជ័យក្នុងការការពារព្រៃជប់ភ្លៀងអាម៉ាហ្សូន។

ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក ដាក់គោលដៅលើហិរញ្ញវត្ថុយោធារបស់កូរ៉េខាងជើង

2024/03/28 11:10:30 am        142
សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានប្រកាសដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៦រូប និងអង្គភាពចំនួន ២ ដែលមានមូលដ្ឋាននៅក្នុងប្រទេសរុស្ស៊ី ចិន និងប្រទេសអារ៉ាប់រួម ដោយចោទប្រកាន់ពួកគេពីបទផ្តល់មូលនិធិជាបណ្តាញ ដល់កម្មវិធីសព្វាវុធរបស់ប្រទេសកូរ៉េខាងជើង។ ប្រទេសកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ក៏បានដាក់ទណ្ឌកម្មលើបុគ្គលចំនួន៤រូប ក្នុងចំណោមបុគ្គល៦រូប និងអង្គភាពចំនួនពីរ។ សេចក្តីថ្លែងការណ៍របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក និងក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថា សកម្មភាពនេះត្រូវបានធ្វើឡើងក្នុងការសម្របសម្រួលរវាងប្រទេសទាំងពីរ។ ឈ្មោះបុគ្គលទាំង៦រូបត្រូវបានកំណត់ ហើយអង្គភាពដែលត្រូវរងទណ្ឌកម្មគឺ មានក្រុមហ៊ុន Alis LLC មានមូលដ្ឋាននៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី និងក្រុមហ៊ុន ភៀននៀ បេនខន់ ស្តារីលអ៊ីស្តេត(Pioneer Bencont Star Real Estate) មានមូលដ្ឋាននៅប្រទេសអារ៉ាប់រួម។ សេចក្តីថ្លែងការណ៍បាននិយាយថា ក្រុមហ៊ុនទាំងពីរគឺជាអ្នកស្ថិតក្រោមបង្គាប់របស់ក្រុមហ៊ុន កិច្ចសហប្រតិបត្តិការ ព័ត៌មានវិទ្យា Chinyong ជាអង្គភាពមួយជាប់ពាក់ព័ន្ធជាមួយកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសកូរ៉េខាងជើង។ ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូល បាននិយាយថា ការដាក់ទណ្ឌកម្មនេះ មិនត្រឹមតែផ្តោតទៅលើបុគ្គលដែលពាក់ព័ន្ធដោយផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអ្នកទាំងឡាយណាដែលបានជួយដល់សកម្មភាពហិរញ្ញវត្ថុខុសច្បាប់របស់ប្រទេសកូរ៉េខាងជើង ជាពិសេសអ្នកដែលរកប្រាក់ចំណូលក្នុងវិស័យព័ត៌មានវិទ្យា នៅបរទេស។ ក្រសួងរតនាគារ បាននិយាយថា ក្រុមហ៊ុនន Chinyong ត្រូវបានដាក់នៅក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិកក្នុងខែឧសភា ឆ្នាំ ២០២៣ ដែលប្រើប្រាស់បណ្តាញក្រុមហ៊ុន និងអ្នកតំណាងដើម្បីគ្រប់គ្រងគណៈប្រតិភូបុគ្គលិកព័ត៌មានវិទ្យា របស់កូរ៉េខាងជើង ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី និងប្រទេសឡាវ។ សេចក្តីប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក្នុងសប្តាហ៍នេះ បានចាប់ផ្តើមក្រុមការងារថ្មី ក្នុងគោលបំណងទប់ស្កាត់ប្រទេសកូរ៉េខាងជើងពីការទិញប្រេងខុសច្បាប់ ។

សម្តេចធិបតីអនុញ្ញាតប្រធាន និងតំណាងក្រុមហ៊ុនមួយចំនួនរបស់កូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

2024/03/27 03:25:38 pm        33
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឲ្យ លោក Chang Dae-Whan ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Maekyung Media Group និងគណ:ប្រតិភូ នៃក្រុមហ៊ុន Samsung Electronics ក្រុមហ៊ុន Booyoung ក្រុមហ៊ុន LS Group និងក្រុមហ៊ុន LX International ព្រមទាំងមន្ត្រីជាន់ខ្ពស់របស់សាធារណរដ្ឋកូរ៉េ ជួបសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួននៅវិមានសន្តិភាព ។ក្រុមហ៊ុន Maekyung Media Group គឺជាក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយដ៏ធំមួយរបស់សាធារណរដ្ឋកូរ៉េ ដែលមានប្រតិបត្តិការលើគ្រប់រូបភាពនៃការផ្សព្វផ្សាយតាមរយៈកាសែត, ទូរទស្សន៍, ទស្សនាវដ្ដីប្រចាំសប្តាហ៍ និងប្រចាំខែ, និងកាសែតអេឡិចត្រូនិកផងដែរ។ ក្រុមហ៊ុននេះ នៅពុំទាន់មានសកម្មភាពវិនិយោគនៅប្រទេសកម្ពុជានៅឡើយ ។កូរ៉េ គឺជាទីផ្សារធំមួយរបស់ព្រះរាជាណាចក្រកម្ពុជា ដោយក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញ​ផលិតផល​ទៅកាន់ទីផ្សារកូរ៉េ ក្រោមកិច្ចព្រមព្រៀង CKFTA ក្នុងទំហំ ២៦,២១ លានដុល្លារអាមេរិក ដែលមានកំណើនរហូត ២០៤៨% បើធៀបទៅនឹងឆ្នាំ២០២២ ដែលមានទំហំត្រឹម ១,២២ លានដុល្លារអាមេរិក។ រីឯរយៈពេល២ខែ (មករា-កុម្ភៈ) នៃឆ្នាំ២០២៤នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារកូរ៉េ ក្រោមកិច្ចព្រមព្រៀង CKFTA មានទំហំ ៨,៥៣ លានដុល្លារអាមេរិក ដែលមានកំណើនរហូតដល់ ២៨៦,៩% បើធៀបទៅនឹងរយៈពេល២ខែ (មករា-កុម្ភៈ) នៃឆ្នាំ២០២៣ ដែលមានទំហំ ២,២១ លានដុល្លារអាមេរិក៕

បេក្ខជនចាញ់ឆ្នោតរបស់ឥណ្ឌូនេស៊ី ជំរុញឱ្យតុលាការដកសិទ្ធិប្រធានាធិបតីជាប់ឆ្នោត

2024/03/27 02:25:04 pm        119
បេក្ខភាពប្រធានាធិបតីដែលចាញ់ឆ្នោតរបស់ឥណ្ឌូនេស៊ី លោក អានីស បាស្វាដាន (Anies Baswedan) បានដាក់អំណះអំណាងរបស់ខ្លួននៅក្នុងតុលាការចំពោះការបោះឆ្នោតកាលពីខែមុននៅថ្ងៃពុធ (២៧ មីនា) នេះ ដោយចោទប្រកាន់ថាមានការជ្រៀតជ្រែកពីរដ្ឋ និងជំរុញឱ្យមានការបោះឆ្នោតឡើងវិញ និងការដកសិទ្ធិអ្នកឈ្នះឆ្នោត លោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto)។អតីតអភិបាលក្រុងហ្សាកាតា រូបនេះបាននិយាយថា ជ័យជម្នះដ៏លើសលប់របស់រដ្ឋមន្ត្រីការពារជាតិ ប្រាបូវ៉ូ ត្រូវបានជួយដោយសម្ពាធពីរដ្ឋបាលបក្សពួកលើអាជ្ញាធរក្នុងតំបន់ និងការកៀងគរជំនួយសង្គមជា «ឧបករណ៍ប្រតិបត្តិការ» ដើម្បីធានាថាមានលទ្ធផលតែមួយគត់។លោក អានីស បាននិយាយថា ការបោះឆ្នោតបានបង្ហាញថា លទ្ធិប្រជាធិបតេយ្យដ៏ធំបំផុតទីបីរបស់ពិភពលោក កំពុងមានហានិភ័យក្នុងការធ្លាក់ចូលទៅក្នុងអតីតកាលផ្តាច់ការរបស់ខ្លួន។ រដ្ឋបាលរបស់ប្រធានាធិបតីផុតអាណត្តិ លោក ចូកូ វីដូដូ (Joko Widodo) បានច្រានចោលការចោទប្រកាន់ដែលថាខ្លួនបានជ្រៀតជ្រែកក្នុងការបោះឆ្នោតនេះ។ក្រុមរបស់លោក អានីស បានប្រាប់តុលាការក្នុងនាមជាអ្នកទទួលផលនៃការអនុវត្តអយុត្តិធម៌ថា លោក ប្រាបូវ៉ូ គួរតែត្រូវបានដកសិទ្ធិពីសន្លឹកឆ្នោត។ លោក ប្រាបូវ៉ូ បានអះអាងថាខ្លួនបានឈ្នះឆ្នោតយ៉ាងច្បាស់ និងយុត្តិធម៌។ ក្រុមអ្នកច្បាប់របស់លោកបាននិយាយកាលពីថ្ងៃពុធថា ការលើកឡើងរបស់លោក អានីស គឺផ្អែកលើការសន្មត និងដោយគ្មានភស្តុតាងសំខាន់ៗជាក់លាក់៕

ការចរចាស្តីពីតំបន់ហ្កាហ្សាជាប់គាំងម្តងទៀត ជប៉ុនពិចារណាការបន្តផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារ UNRWA

2024/03/27 02:07:26 pm        58
ការចរចា រវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស កាន់តែមានភាពមិនច្បាស់លាស់ ដោយភាគីទាំងពីរពុំអាចព្រមព្រៀងលើលក្ខខណ្ឌនៃបទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរ។ កិច្ចពិភាក្សា បានបន្តនៅក្នុងប្រទេសកាតា ដែលជាអ្នកសម្របសម្រួលសម្រាប់ការចរចា ចាប់តាំងពីថ្ងៃទី ១៨ ខែមីនា។ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានផ្តល់ព័ត៌មានដល់អ្នកសម្របសម្រួលថា ខ្លួននឹង ប្រកាន់ខ្ជាប់នូវជំហរដើម នៃការទាមទារបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងការដកកងទ័ពអ៊ីស្រាអែល ចេញពីតំបន់ហ្កាហ្សា។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ថា ក្រុមហាម៉ាស បានច្រានចោលសំណើរបស់អ៊ីស្រាអែល និងក្រុមអ្នកសម្របសម្រួល។ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហាម៉ាស បានច្រានចោលសំណើសម្របសម្រួលរបស់សហរដ្ឋអាមេរិកម្តងទៀត ហើយបាននិយាយដដែលនូវការទាមទាររបស់ខ្លួន។ ប្រព័ន្ធផ្សព្វផ្សាយនិយាយថា អ៊ីស្រាអែល កំពុងធ្វើឈានទៅរកបំពេញតាមការទាមទាររបស់ក្រុមហាម៉ាស ទាក់ទងទៅនឹងចំនួនប្រជាជនប៉ាឡេស្ទីន ដែលត្រូវដោះលែងពីពន្ធនាគាររបស់អ៊ីស្រាអែល ជាថ្នូរនឹងការដោះលែងចំណាប់ថ្នូរ។រដ្ឋាភិបាលប្រទេសជប៉ុន កំពុងរៀបចំការការបន្តផ្តល់មូលនិធិឡើងវិញដែលអាចធ្វើទៅបាន ដល់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន(UNRWA) នៅតំបន់ដើមបូព៌ា នៅដើមខែមេសា។ ប្រទេសជប៉ុន បានផ្អាកការផ្តល់មូលនិធិដល់ទីភ្នាក់ងារ UNRWA កាលពីខែមករា បន្ទាប់ពីមានការសង្ស័យថា បុគ្គលិកមួយចំនួនរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ មានជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល កាលពីខែតុលា។

លោកហ្សេឡិនស្គី បណ្តេញទីប្រឹក្សាសន្តិសុខជាតិ នៅក្នុងការរុះរើមួយគួរឲ្យភ្ញាក់ផ្អើល

2024/03/27 02:04:38 pm        97
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelensky) បានបណ្តេញលោក Oleksiy Danilov លេខាធិការក្រុមប្រឹក្សាសន្តិសុខអ៊ុយក្រែន នៅក្នុងការរុះរើមួយគួរឲ្យភ្ញាក់ផ្អើល។លោក Danilov ដែលបានកាន់មុខតំណែង តាំងពីខែតុលា ឆ្នាំ ២០១៩ ប៉ុន្មានខែ បន្ទាប់ពីប្រធានាធិបតីចូលកាន់តំណែង ត្រូវបានជំនួសដោយលោក Oleksandr Lytvynenko ដែលជាប្រធានសេវាចារកម្ម បរទេស ក្រោមក្រិត្យដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ប្រធានាធិបតី។ ពុំមានហេតុផលត្រូវបានផ្តល់ឲ្យសម្រាប់ការផ្លាស់ប្តូរនេះទេ។ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិរបស់អ៊ុយក្រែន សម្របសម្រួលសន្តិសុខជាតិ និងមានប្រធានផ្នែកនយោបាយ សន្តិសុខ និងការពារជាតិសំខាន់ៗរបស់ប្រទេស។ការសម្រេចនេះ កើតឡើង នៅពេលដែលលោកហ្សេឡិនស្គី បន្តផ្លាស់ប្តូរមន្ត្រីសន្តិសុខ និងការពារជាតិជាន់ខ្ពស់ ជាមួយនឹងការបណ្តេញឧត្តមសេនីយ៍ជាន់ខ្ពស់របស់អ៊ុយក្រែន កាលពីខែមុន បង្ហាញពីការបោសសម្អាតយ៉ាងទូលំទូលាយនៅក្នុងជួរកងទ័ពរបស់ខ្លួន។

ការវាយប្រហារនៅមូស្គូ៖ រុស្ស៊ីដាក់កំហុសលោកខាងលិច និងក្រុងគីវ ចំពោះការសម្លាប់រង្គាល

2024/03/27 01:21:12 pm        127
មន្ត្រីជាន់ខ្ពស់រុស្ស៊ី បានចោទប្រកាន់ដោយផ្ទាល់ លើប្រទេសអ៊ុយក្រែន និងប្រទេសលោកខាងលិច ថាបានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនៅសាលប្រគំតន្ត្រីនៅទីក្រុងមូស្គូដ៏ឃោឃៅ បន្ទាប់ពីការវាយប្រហារនេះ ត្រូវបានអះអាងដោយក្រុមរដ្ឋឥស្លាម (IS)។ក្រុមរដ្ឋឥស្លាម បានបញ្ចេញវីដេអូនៃអំពើឃោរឃៅនេះ ប៉ុន្តែលោក វ្ល៉ាឌីមៀ ពូទីន និងសម្ព័ន្ធមិត្តជិតស្និទ្ធចំនួនពីរ បានអះអាងថា ក្រុមជីហាដ ត្រូវបានជួយដោយក្រុមចារកម្មប្រទេសលោកខាងលិច និងអ៊ុយក្រែន ប៉ុន្តែអ៊ុយក្រែនបានច្រានចោលពាក្យនិយាយកុហករបស់រុស្ស៊ី។សេណារីយ៉ូនេះ មិនទំនងនោះទេ ព្រោះអាមេរិក បានព្រមានរុស្ស៊ីពីការវាយប្រហារដែលនឹងជិតមកដល់ កាលពី១៥ ថ្ងៃមុនការវាយប្រហារ។ ប្រទេសរុស្ស៊ីបាននិយាយថា មនុស្សចំនួន ១៣៩ នាក់ ត្រូវបានសម្លាប់ នៅពេលដែលជនប្រដាប់អាវុធ ៤ នាក់បានសម្រុកចូលទៅក្នុងសាលប្រគំតន្ត្រី Crocus City កាលពីល្ងាចថ្ងៃសុក្រ សប្តាហ៍មុន។ មន្ត្រីបាននិយាយថា មនុស្ស ២២ នាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ រួមមានកុមារពីរនាក់។ពលរដ្ឋប្រទេសតាហ្ស៊ីគីស្ថាន បួននាក់បានបង្ហាញខ្លួននៅតុលាការដែលត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តការសម្លាប់រង្គាលនេះ។ ជនសង្ស័យបួននាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់ពីបទជួយដល់សកម្មភាពភេរវកម្ម។ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក មីកហៃឡូ ប៉ូដូលយ៉ាក(Mykhailo Podolyak) បាននិយាយថា ការពិតអំពីអ្នកប្រព្រឹត្ត និងភាពអសមត្ថភាពរបស់អង្គភាពសេវាសន្តិសុខរុស្ស៊ី គឺមិនអាចប្រកែកបាន។ ប្រទេសលោកខាងលិច ក៏បានចំអកដល់ការនិទានរឿងរបស់វិមានក្រឹមឡាំងផងដែរ។មេដឹកនាំរុស្ស៊ី បានទទួលស្គាល់ក្នុងអំឡុងពេលកិច្ចប្រជុំតាមទូរទស្សន៍ថា យើងដឹងថាឧក្រិដ្ឋកម្មនេះត្រូវបានប្រព្រឹត្តឡើងដោយស្នារដៃរបស់ក្រុមអ៊ីស្លាមជ្រុលនិយម យើងចង់ដឹងថាអ្នកណាជាអ្នកបញ្ជាវា។ លោកបានអះអាងថា សំណួរជាច្រើននៅតែគ្មានចម្លើយ ដោយនិយាយឡើងវិញនូវការអះអាង គ្មានមូលដ្ឋានថា អ្នកវាយប្រហារបានព្យាយាមរត់គេចខ្លួនពីភាគខាងត្បូង ទៅកាន់ប្រទេសអ៊ុយក្រែន។ លោកបាននិយាយថា សហរដ្ឋអាមេរិកកំពុងព្យាយាមបញ្ចុះបញ្ចូលពិភពលោក ថាទីក្រុងគីវ ពុំមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនេះទេ ប៉ុន្តែលោកបានបន្តចង្អុលទៅកាន់ប្រទេសលោកខាងលិច ដោយលោកបាននិយាយថា កំពុងប្រើប្រាស់អ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងរុស្ស៊ី។

យោធាមីយ៉ាន់ម៉ា ប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធ ក្នុងពេលមានអំពើហិង្សានៅតែបន្ត

2024/03/27 01:18:23 pm        148
សហភាពមីយ៉ាន់ម៉ា កំពុងជួបបញ្ហាប្រឈមជាច្រើន ខណៈសហភាពនេះ ប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធ នៅថ្ងៃពុធនេះ មានពិធីចាប់ពីការការពារការវាយប្រហារដោយយានដ្រូនរបស់ក្រុមឧទ្ទាម រហូតដល់តម្រូវការក្នុងការបង្កើនសព្វាវុធនិងបង្កើនចំនួនកងទ័ព។ ពិធីនេះកើតឡើង ខណៈយោធាចាប់ផ្តើមជ្រើសរើសជនស៊ីវិលឲ្យចូលជាយោធានៅខែក្រោយ ។តាមធម្មតា នៅថ្ងៃទិវាកងកម្លាំងប្រដាប់អាវុធ មីយ៉ាន់ម៉ាបង្ហាញនូវសព្វាវុធទំនើបៗ និងសមត្ថភាពយុទ្ធសាស្ត្ររបស់ខ្លួន ហើយមានអំនួតពីសមត្ថភាពរបស់ខ្លួនក្នុងការគ្រប់គ្រងការគំរាមកំហែងពីខាងក្រៅ។ ទោះជាយ៉ាងណា ប្រទេសនេះនៅតែបន្តទប់ទល់ជាមួយអំពើហិង្សាក្នុងស្រុក។ នៅថ្ងៃទិវាកងកម្លាំងប្រដាប់អាវុធក្នុងឆ្នាំ ២០២១ រយៈពេលជិតពីរខែបន្ទាប់ពីរដ្ឋប្រហារ អំពើហិង្សាបានឈានដល់កម្រិតខ្ពស់នៅក្នុងសហភាពមីយ៉ាន់ម៉ា។ កងទ័ពត្រូវបានចោទប្រកាន់ថា បានសម្លាប់មនុស្សប្រហែល ១០០នាក់នៅទូទាំងប្រទេសនៅថ្ងៃនោះ។ យោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច ក៏បានចូលរួមនៅក្នុងអំពើហិង្សា ដែលនាំឱ្យជនស៊ីវិលមួយចំនួនភៀសខ្លួនចូលទៅក្នុងប្រទេសថៃ ជាប្រទេសជិតខាង។នៅឆ្នាំបន្ទាប់ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង(Min Aung Hlaing) បានប្តេជ្ញាថានឹង កម្ទេចក្រុមភេរវករ។ ក្នុងអំឡុងពេលទិវាកងកម្លាំងប្រដាប់អាវុធកាលពីឆ្នាំមុន លោកបានរំលឹកឡើងវិញពីការព្រមានដើម្បីដោះស្រាយជាមួយក្រុមអ្នកប្រឆាំងលោក។ ផែនការរបស់កងទ័ពមីយ៉ាន់ម៉ា តែងតែអភិវឌ្ឍសមត្ថភាពយោធារបស់ខ្លួន រួមទាំងការទិញសព្វាវុធកាន់តែប្រសើរ និងជ្រើសរើសទាហានបន្ថែមទៀត។កងកម្លាំងសរុបរបស់កងទ័ព ត្រូវបានគេប៉ាន់ប្រមាណថាមានប្រហែលពី ២០០.០០០ ទៅ ៣០០.០០០នាក់។ ប៉ុន្តែចំនួនកងទ័ព កំពុងថមថយដោយសារការស្លាប់និងរងរបួសក្នុងសមរភូមិ និងតាមរយៈការរត់ចោលជួរ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចិនចាប់ផ្តើមសាងសង់ទំនប់វារីអគ្គិសនីធំជាងគេបំផុតរបស់ពិភពលោកនៅតំបន់ទីបេតិ៍
07/23/2025 12:07 AM
គណៈកម្មាធិការស្វែងរកការពិតស៊ីរី រាយការណ៍ថា មនុស្ស ១.៤២៦នាក់ ត្រូវបានសម្លាប់អំឡុងអំពើហិង្សាក្នុងខែមីនា
07/23/2025 12:07 AM
ជនប៉ាឡេស្ទីននៅទីក្រុងហ្កាហ្សានិយាយថា ពួកគេពុំបានបរិភោគអស់រយៈពេល ៥ថ្ងៃមកហើយ
07/23/2025 12:07 AM
រដ្ឋមន្ត្រីសុខាភិបាល «អ្នកដឹកនាំសុខាភិបាល ស្ថិតនៅជាប់ជានិច្ចជាមួយមន្រ្តីរបស់ខ្លួន ឈរលើគោលដៅសម្រេចឱ្យបានជោគជ័យក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងលើកកិត្តិយសវិជ្ជាជីវៈសុខាភិបាលទាំងមូល»
07/23/2025 12:07 AM
ផ្សារសមាគមខ្មែរកំពុងស្រូបយកផលិតផលកែច្នៃក្នុងស្រុក គាំទ្រដល់ការរីកចម្រើនរបស់សហគ្រិន
07/22/2025 11:07 PM
រលកកម្តៅធ្ងន់ធ្ងរនៅតំបន់បាល់កង់ បណ្តាលឲ្យមានភ្លើងឆេះព្រៃនៅប្រទេសប៊ុលហ្គារី និងអាល់បានី
07/22/2025 08:07 PM
ប្រេសិតពិសេសសហរដ្ឋអាមេរិកជួបជាមួយប្រធានសភាលីបង់នៅទីក្រុងបេរូត
07/22/2025 08:07 PM
រដ្ឋមន្រ្តីសុខាភិបាល «យុទ្ធសាស្ត្រមួយល្អ លុះត្រាតែយុទ្ធសាស្រ្តនោះត្រូវបានយកទៅអនុវត្តជាក់ស្តែងបាន ដេីម្បីសម្រេចគោលដៅតាមការគ្រោងទុក»
07/22/2025 07:07 PM
ទូតឥណ្ឌូនេស៊ីកោតសរសើរកម្ពុជា ចំពោះការគ្រប់គ្រងវិស័យព័ត៌មាន និង សោតទស្សន៍
07/22/2025 07:07 PM
គម្រោង Golden Dome របស់លោក Trump ស្វែងរកជម្រើសជំនួស SpaceX របស់លោក Musk
07/22/2025 07:07 PM