ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងពង្រីកការស្ថាបនាផ្លូវនៅតំបន់ដាច់ស្រយាល តាមតម្រូវការពលរដ្ឋ
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ​នៅ​ជាមួយ​កងទ័ព​ជួរ​មុខ​គាំទ្រ​គ្រប់​មធ្យោបាយ​ទាំង​អស់
សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន

នយោបាយ​ និង ការអភិវឌ្ឍន៍

យោធាមីយ៉ាន់ម៉ា ប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធ ក្នុងពេលមានអំពើហិង្សានៅតែបន្ត

2024/03/27 01:18:23 pm        148
សហភាពមីយ៉ាន់ម៉ា កំពុងជួបបញ្ហាប្រឈមជាច្រើន ខណៈសហភាពនេះ ប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធ នៅថ្ងៃពុធនេះ មានពិធីចាប់ពីការការពារការវាយប្រហារដោយយានដ្រូនរបស់ក្រុមឧទ្ទាម រហូតដល់តម្រូវការក្នុងការបង្កើនសព្វាវុធនិងបង្កើនចំនួនកងទ័ព។ ពិធីនេះកើតឡើង ខណៈយោធាចាប់ផ្តើមជ្រើសរើសជនស៊ីវិលឲ្យចូលជាយោធានៅខែក្រោយ ។តាមធម្មតា នៅថ្ងៃទិវាកងកម្លាំងប្រដាប់អាវុធ មីយ៉ាន់ម៉ាបង្ហាញនូវសព្វាវុធទំនើបៗ និងសមត្ថភាពយុទ្ធសាស្ត្ររបស់ខ្លួន ហើយមានអំនួតពីសមត្ថភាពរបស់ខ្លួនក្នុងការគ្រប់គ្រងការគំរាមកំហែងពីខាងក្រៅ។ ទោះជាយ៉ាងណា ប្រទេសនេះនៅតែបន្តទប់ទល់ជាមួយអំពើហិង្សាក្នុងស្រុក។ នៅថ្ងៃទិវាកងកម្លាំងប្រដាប់អាវុធក្នុងឆ្នាំ ២០២១ រយៈពេលជិតពីរខែបន្ទាប់ពីរដ្ឋប្រហារ អំពើហិង្សាបានឈានដល់កម្រិតខ្ពស់នៅក្នុងសហភាពមីយ៉ាន់ម៉ា។ កងទ័ពត្រូវបានចោទប្រកាន់ថា បានសម្លាប់មនុស្សប្រហែល ១០០នាក់នៅទូទាំងប្រទេសនៅថ្ងៃនោះ។ យោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច ក៏បានចូលរួមនៅក្នុងអំពើហិង្សា ដែលនាំឱ្យជនស៊ីវិលមួយចំនួនភៀសខ្លួនចូលទៅក្នុងប្រទេសថៃ ជាប្រទេសជិតខាង។នៅឆ្នាំបន្ទាប់ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង(Min Aung Hlaing) បានប្តេជ្ញាថានឹង កម្ទេចក្រុមភេរវករ។ ក្នុងអំឡុងពេលទិវាកងកម្លាំងប្រដាប់អាវុធកាលពីឆ្នាំមុន លោកបានរំលឹកឡើងវិញពីការព្រមានដើម្បីដោះស្រាយជាមួយក្រុមអ្នកប្រឆាំងលោក។ ផែនការរបស់កងទ័ពមីយ៉ាន់ម៉ា តែងតែអភិវឌ្ឍសមត្ថភាពយោធារបស់ខ្លួន រួមទាំងការទិញសព្វាវុធកាន់តែប្រសើរ និងជ្រើសរើសទាហានបន្ថែមទៀត។កងកម្លាំងសរុបរបស់កងទ័ព ត្រូវបានគេប៉ាន់ប្រមាណថាមានប្រហែលពី ២០០.០០០ ទៅ ៣០០.០០០នាក់។ ប៉ុន្តែចំនួនកងទ័ព កំពុងថមថយដោយសារការស្លាប់និងរងរបួសក្នុងសមរភូមិ និងតាមរយៈការរត់ចោលជួរ។

សហគ្រាសឧស្សាហកម្មធំៗ ១៧ របស់ចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីក​ការវិនិយោគ បន្ថែមទៀតនៅកម្ពុជា

2024/03/27 01:14:01 pm        112
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជា​ណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ស៊ិន មីងរ៉ុង (Shen Mingrong ) ប្រធាន​ក្រុមហ៊ុន​ Zhenjiang Zhoung Chao New Material Co,Ltd. និងប្រតិភូ​សហគ្រាស​ឧស្សាហ​កម្ម​ធំៗ ចំនួន១៧ របស់ប្រទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួប លោក ស៊ិន មីងរ៉ុង ប្រធានក្រុមហ៊ុន បានថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងប្រតិភូ​សហគ្រា​ស​ឧស្សាហកម្ម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបាន​អរគុណ​ជូន​ចំពោះ​រដ្ឋាភិបាល​កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលតែងតែយកចិត្តទុកដាក់ក្នុងការគាំទ្រ និង​សម្រប​សម្រួល​ដល់​កិច្ច​ដំណើរការ​វិនិយោគ​របស់​សហ​គ្រាស​ឧស្សាហកម្ម​នៅ​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​នាពេលកន្លងមក។ លោកប្រធានក្រុមហ៊ុនក៏បានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការជំរុញ និង​ពង្រីកការវិនិយោគ ក៏ដូចជាការទាក់ទាញនូវវិនិយោគិនថ្មីៗបន្ថែមទៀត មកកម្ពុជា ដើម្បី​រួម​ចំណែក​ក្នុង​ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយ និង​យុទ្ធសាស្ត្រ​ដែល​រាជ​រដ្ឋាភិបាល​បានដាក់ចេញ ជាពិសេស គឺសំដៅប្រែក្លាយខេត្តព្រះស៊ីហនុទៅជា “តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង” ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ បន្ថែមលើនេះ លោក​ប្រធាន​ក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីបណ្តាសហគ្រាសឧស្សាហកម្ម ដែល​បាន​អញ្ជើញ​ចូលរួមក្នុងដំណើរទស្សនកិច្ចនេះ ដែលរួមមានក្រុមហ៊ុនចំនួន១៧ ដែលមានជំនាញ និង​ប្រកប​អាជីវកម្មលើវិស័យជាច្រើន រួមមាន ដូចជា៖ វិស័យវាយនភ័ណ្ឌ, បច្ចេកវិទ្យាព័ត៌មាន, ឧស្សាហកម្ម, ហិរញ្ញវត្ថុ និងធនាគារ, ថាមពល, ការគ្រប់គ្រងសំណល់ និងទឹកស្អាត, អចលន​ទ្រព្យ, គម្រោងអភិវឌ្ឍជនបទ, ធានារ៉ាប់រង, បរិស្ថាន, ក៏ដូចជា​ក្រុមហ៊ុន​វិនិយោគ​ដែល​ផលិត​នូវ​ផលិត​ផល​ផ្សេងៗ ដូចជា ក្រដាស និងដែក ជាដើម។ លោកប្រធានក្រុមហ៊ុន ក៏បានគោរព​ស្នើ​សុំការ​ស្វែង​យល់បន្ថែមអំពីគោលនយោបាយ និងយុទ្ធសាស្ត្រ​ក្នុង​ការ​ទាក់​ទាញ​ការ​វិនិយោគ​របស់​រាជ​រដ្ឋាភិបាល, គោលនយោបាយក្នុងការគ្រប់គ្រង និងការបង្វិលប្រាក់វិនិយោគ, គោល​នយោបាយ​នៃ​ការគ្រប់គ្រងកំលាំងពលកម្មទាំងក្នុងស្រុក និងពលករជំនាញបរទេស, និង​គោល​នយោបាយ​ផ្នែក​ថាមពលបៃតង និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។ជាការឆ្លើយតប សម្តេចធិបតី បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះបណ្តាក្រុមហ៊ុន ឧស្សាហកម្ម​ដែល​បាន​បោះទុនវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនេះ​បង្ហាញ​ពី​ការ​ជឿជាក់​មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ចំពោះគោលនយោបាយ និង​យុទ្ធ​សាស្ត្រ​របស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញការវិនិយោគ សម្ដេចធិបតី បានបញ្ជាក់​ជូន​ដល់​លោក​ប្រធាន​ក្រុមហ៊ុន និងគណៈប្រតិភូថា រាជរដ្ឋាភិបាលកម្ពុជា​តែងតែ​ប្រកាន់​ភ្ជាប់​នូវ​គោល​នយោបាយ​​បើក​ចំហ ប្រកបដោយភាពបត់បែន និង​ជាក់ស្តែងនិយម ដោយរក្សាភ្ជាប់​នូវ​ទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្រប់បណ្ដាប្រទេសទាំងអស់ នៅក្នុងតំបន់ និងពិភពលោក ដើម្បី​ធានាបាននូវការប្រកួតប្រជែង និងការផ្ដល់នូវបរិយាកាសវិនិយោគល្អប្រសើរ។ បន្ថែមលើនេះ សម្តេចធិបតី បានគូសរំលេចថា រាជរដ្ឋាភិបាល ក៏បាន និង កំពុង​តែ​ដាក់​ចេញ​នូវ​គោល​នយោបាយ​អាទិភាពលើការបណ្ដុះបណ្ដាលធនធានមនុស្ស តាមរយៈ​ការ​ធ្វើ​ការ​កែ​ទម្រង់​វិស័យ​អប់រំ ​និងការលើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ក៏ដូចជា​បន្ត​ពង្រឹង​កម្ម​វិធី​ការ​បង្កើន​ជំនាញ (Upskilling) និង ការផ្លាស់ប្តូរជំនាញ (Reskilling) ដើម្បី​ធានា​បាន​នូវ​ធន​ធាន​មនុស្ស ជាពិសេសកម្លាំងពលកម្មជំនាញ ដែលអាចឆ្លើ​យ​តប​ទៅ​តាម​តម្រូវ​ការ​ជាក់ស្តែង​របស់​ក្រុម​ហ៊ុន​ឧស្សាហកម្ម និងទីផ្សារការងារ។ ចំពោះគោលនយោបាយនៃការគ្រប់គ្រង និងការបង្វិល​ប្រាក់​វិនិយោគ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយលំហូរមូលធន ដោយ​មាន​ភាព​សេរី ហើយវិនិយោគិនអាចមានលទ្ធភាពក្នុងការផ្ទេរមូលធនវិនិយោគចេញ និងចូល តាម​ប្រព័ន្ធ​ទូទាត់​ប្រាក់ឆ្លងដែន ដែលនេះជាការផ្ដល់នូវភាពងាយស្រួល និងការគាំទ្រ​ដល់​ដំណើរ​ការ​វិនិយោគ​នៅ​ក្នុងកម្ពុជា។ សម្ដេចធិបតី ក៏បានបន្ថែមទៀតថា នាពេលបច្ចុប្បន្ន កម្ពុជាកំពុង​ប្រើប្រាស់​ថាមពលស្អាត ប្រមាណជាង ៦០% និងបានកំពុង​បន្ត​ជំរុញ​ការ​ប្រើប្រាស់​ថាមពល​ស្អាត​នេះ ឱ្យឈានទៅដល់៧០% ត្រឹមឆ្នាំ២០៣០។ មុននឹងបញ្ចប់ សម្ដេចធិបតី បានបញ្ជាក់​ជូន​លោក​ប្រធា​នក្រុមហ៊ុន និងគណៈប្រតិភូអំពី​ការ​បន្ត​យក​ចិ​ត្តទុកដាក់​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​វិនិយោគ​ទៅ​លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់សំខាន់ៗដូចជា ផ្លូវលឿន អាកាស​យានដ្ឋាន​អន្តរជាតិ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ដើម្បីតភ្ជាប់កម្ពុជាទៅតំបន់ និងសកលលោក៕

ប្រេស៊ីល និងបារាំង ចាប់ផ្តើមកម្មវិធីថវិកា ១,១ ពាន់លានដុល្លារដើម្បីការពារព្រៃជប់ភ្លៀងអាម៉ាហ្សូន

2024/03/27 12:53:25 pm        121
ប្រទេសប្រេស៊ីល និងបារាំង កាលពីថ្ងៃអង្គារ បានចាប់ផ្តើមកម្មវិធីវិនិយោគមួយដើម្បីការពារព្រៃជប់ភ្លៀងអាម៉ាហ្សូនរបស់ប្រទេសប្រេស៊ីល និងហ្គីយ៉ាន ដោយមានមូលនិធិឯកជន និងសាធារណៈចំនួន ១ ពាន់លានអឺរ៉ូ ឬ១,១ ពាន់លានដុល្លារ ក្នុងរយៈពេល ៤ ឆ្នាំខាងមុខ។សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ទៅកាន់ប្រទេសអាមេរិកខាងត្បូង ជាកន្លែងដែលលោកបានចុះចតកាលពីថ្ងៃអង្គារ នៅទីក្រុង Belem ជិតតំបន់ព្រៃជប់ភ្លៀង Amazon ហើយបានជួបជាមួយប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva ។លោក Macron និងលោក Lula បានជិះទូកតាមទន្លេទៅពិនិត្យមើលគម្រោងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពសម្រាប់ការផលិតសូកូឡា នៅលើកោះមួយនៅជិតទីក្រុង Belem ហើយបានជួបជាមួយមេដឹកនាំជនជាតិដើមភាគតិចនៅទីនោះ។នៅក្នុងព្រឹត្តិការណ៍នេះ លោក Macron បានគោរពមេដឹកនាំជនជាតិដើមភាគតិច និងអ្នកធ្វើយុទ្ធនាការបរិស្ថាន។អ្នកធ្វើយុទ្ធនាការ លោក Raoni ជាមួយតន្ត្រីករម្នាក់ បានប្រគល់ឯកសារដល់លោក Macron ដែលរិះគន់ពីផលប៉ះពាល់បរិស្ថាន ដែលគម្រោងផ្លូវរថភ្លើងគាំទ្រដោយកសិករដាំសណ្តែកសៀង ធ្វើឲ្យប៉ះពាល់ដល់ជនជាតិដើមភាគតិច ដែលបាននិយាយថា ពុំត្រូវបានពិភាក្សាយោបល់ដោយសេរីឡើយ។

រដ្ឋមន្ត្រីការបរទេសវៀតណាម៖ ការលាលែងពីតំណែងរបស់ប្រធានាធិបតី មិនប៉ះពាល់ដល់គោលនយោបាយទេ

2024/03/27 11:41:30 am        159
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក បួយ ថាញ់សឺន (Bui Thanh Son) បាននិយាយកាលពីថ្ងៃអង្គារ (២៦ មីនា) ថា ការលាលែងពីតំណែងរបស់ប្រធានាធិបតីទីពីររបស់ប្រទេស ដែលគ្រប់គ្រងដោយកុម្មុយនិស្ត ក្នុងរយៈពេលតិចជាងមួយឆ្នាំនេះ មិនបានប៉ះពាល់ដល់គោលនយោបាយការបរទេស និងសេដ្ឋកិច្ចរបស់ទីក្រុងហាណូយនោះទេ ដោយសារខ្លួនមានការដឹកនាំរួម និងការបង្កើតគោលនយោបាយរបស់ខ្លួន។ដោយត្រូវបានសាកសួរក្នុងអំឡុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក អំពីការលាលែងពីតំណែងរបស់លោក វ៉ូ វ៉ាន់ធឿង (Vo Van Thuong) កាលពីសប្តាហ៍មុន លោក សឺន បានប្រាប់ស្ថាប័នស្រាវជ្រាវ ប្រ៊ុកឃីងស៍ (Brookings) របស់ទីក្រុង វ៉ាស៊ីនតោន ថា ប្រទេសវៀតណាម កំពុងដំណើរការយុទ្ធនាការប្រឆាំងអំពើពុករលួយដែលត្រូវបានស្វាគមន៍ដោយសហគមន៍អន្តរជាតិ និងអាជីវកម្ម។ការលាលែងពីតំណែងរបស់លោក ធឿង បានចោទជាសំណួរអំពីស្ថិរភាពក្នុងប្រទេសវៀតណាម ដោយសារលោកទើបតែជាប់ឆ្នោតកាលពីឆ្នាំមុន បន្ទាប់ពីការបណ្តេញចេញភ្លាមៗពីអ្នកកាន់តំណែងពីមុនរបស់លោក។ក្រុមអ្នកវិភាគបាននិយាយថា ស្ថិរភាពដែលត្រូវបានធានាអស់ជាច្រើនទសវត្សរ៍ដោយរដ្ឋ ដែលគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយបក្សកុម្មុយនិស្ត ឥឡូវនេះមើលទៅហាក់មិនសូវប្រាកដប្រជាទេ បើទោះបីជាពួកគេយល់ស្របថាការផ្លាស់ប្តូរអ្នកដឹកនាំបច្ចុប្បន្ន នឹងមិនប៉ះពាល់ដល់គោលនយោបាយសំខាន់ៗរបស់ប្រទេសក៏ដោយ៕

ប្រមុខការពារជាតិអាមេរិកនិងអ៊ីស្រាអែលជួបពិភាក្សា ខណៈភាពតានតឹងកើនឡើងជុំវិញសង្គ្រាមហ្កាហ្សា

2024/03/27 10:57:31 am        119
ខណៈភាពតានតឹងកើនឡើងរវាងប្រទេសទាំងពីរ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយអូស្ទីន ( Lloyd Austin) បានជួបសមភាគីអ៊ីស្រាអែល លោក យ៉ាវ ហ្គាឡិន (Yoav Gallant)កាលពីថ្ងៃអង្គារមួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបានអនុបវាទនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្កាហ្សា។ បន្ទាប់ពីការបដិសេធជាប្រវត្តិសាស្ត្រដោយសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួន អ៊ីស្រាអែលបានលុបចោលភ្លាមៗនូវដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ។ ប៉ុន្តែលោក Gallant ដែលបានទៅដល់សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទបានស្នាក់នៅក្នុងរដ្ឋធានីនេះ ហើយបានជួបរដ្ឋមន្ត្រីការបរទេស លោក Antony Blinken និងទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan ទៀតផង ។ អ្នកនាំពាក្យក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ ផាត រ៉ៃឌ័រ (Pat Ryder) បាននិយាយថា កិច្ចប្រជុំកាលពីថ្ងៃអង្គារ គឺជា សក្ខីកម្មមួយចំពោះការគាំទ្រឥតងាករេ របស់សហរដ្ឋអាមេរិកសម្រាប់សន្តិសុខរយៈពេលវែងរបស់អ៊ីស្រាអែល ខណៈសមភាគីទាំងពីរ បានបញ្ជាក់ពីផលប្រយោជន៍រួមរបស់ខ្លួនក្នុងការកម្ចាត់ក្រុមហាម៉ាស។ ប៉ុន្តែប្រធានបទធំបំផុតនៃរបៀបវារៈនោះដែរ គឺផែនការរបស់អ៊ីស្រាអែលក្នុងការបើកការវាយលុកនៅទីក្រុងរ៉ាហ្វា ភាគខាងត្បូងនៃតំបន់ហ្កាហ្សា ដែលមនុស្សជាង ១ លាននាក់បានភៀសខ្លួនពីកន្លែងផ្សេងៗកំពុងស្វែងរកទីជម្រកនៅទីនោះ។ លោក Ryder បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Austin និងលោក Gallant បានពិភាក្សាអំពីសារៈសំខាន់នៃការផ្តល់អាទិភាពដល់ការការពារជនស៊ីវិលនៅក្នុងព្រឹត្តិការណ៍នៃប្រតិបត្តិការយោធានៅទីក្រុង Rafah ស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅទូទាំងតំបន់ហ្កាហ្សា និងការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់៕

អ៊ុយក្រែន ប្រើមីស៊ីលNeptune ដើម្បីវាយប្រហារលើនាវាចម្បាំងរបស់ខ្លួនដែលរុស្ស៊ីលួចកាលពីមួយទសវត្សរ៍មុន

2024/03/27 10:28:44 am        254
អ៊ុយក្រែន បានបាញ់មីស៊ីលទៅលើនាវាចម្បាំងដែលរុស្ស៊ីបានលួចពីប្រទេសនេះ កាលពីមួយទសវត្សរ៍មុន ដោយបានបង្ហាញពីព័ត៌មានលម្អិតថ្មីអំពីការវាយប្រហារទ្រង់ទ្រាយធំលើកងនាវាសមុទ្រខ្មៅរបស់ក្រុងទីមូស្គូ ដែលបានលាតត្រដាង កាលពីចុងសប្តាហ៍។ក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងរបស់ខ្លួន បានប្រើប្រាស់មីស៊ីល ប្រឆាំងនាវា Neptune ផលិតក្នុងស្រុក ដើម្បីវាយប្រហារលើនាវា Konstantin Olshansky ។ រុស្ស៊ីបានរឹបអូសយកនាវាចុះចត ដែលមានអាយុកាលរាប់ទសវត្សរ៍នេះ រួមជាមួយនឹងកងទ័ពជើងទឹកជាច្រើនរបស់ក្រុងគីវ ក្នុងអំឡុងការបញ្ចូលឧបទ្វីបគ្រីម៉ាជាឧបសម្ព័ន្ធរបស់ខ្លួនដោយខុសច្បាប់ ក្នុងឆ្នាំ២០១៤។ក្រសួងការពារជាតិអ៊ុយក្រែន បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖«យុត្តិធម៌ ត្រូវបានស្ដារឡើងវិញ»។អ្នកនាំពាក្យកងទ័ពជើងទឹកអ៊ុយក្រែន លោក Dmytro Pletenchuk បាននិយាយកាលពីថ្ងៃអង្គារថា អស់ រយៈពេលជាច្រើនឆ្នាំហើយ នាវា Konstantin Olshansky ត្រូវបានចតនៅឈូងសមុទ្រ Sevastopol ភាគនិរតីនៅឧបទ្វីបគ្រីម៉េ ខណៈដែលរុស្ស៊ី បានរុះរើវាសម្រាប់ផ្នែកខ្លះៗ។ ប៉ុន្តែនៅទីបំផុត ទីក្រុងមូស្គូ បានសម្រេចចិត្តយកនាវានេះមកប្រើឡើងវិញ ព្រោះខ្លួនអស់នាវាសម្រាប់ប្រើប្រាស់។ក្រសួងការពារជាតិរបស់ទីក្រុងគីវ បាននិយាយថា រុស្ស៊ីគ្រោងនឹងប្រើប្រាស់នាវា Konstantin Olshanskyនេះប្រឆាំងនឹងអ៊ុយក្រែន។សារព័ត៌មាន Ukrainska Pravda បានរាយការណ៍ថា លោក Pletenchuk បាននិយាយថា៖«ហេតុដូច្នេះហើយ យើងបានសម្រេចចិត្តវាយប្រហារនាវានេះដោយមីស៊ីលNeptune របស់យើង» ។ «វាច្បាស់ជាខូច។ ទោះយ៉ាងណាក៏ដោយ វាមិនមែនជាការប្រយុទ្ធទេ នាពេលនេះ។

ប្រធានក្រុមសកម្មប្រយុទ្ធស៊ុននីលីបង់៖ ការសម្របសម្រួលជាមួយក្រុមហេសបូឡា គឺសំខាន់ដើម្បីប្រយុទ្ធនឹងអ៊ីស្រាអែល

2024/03/27 10:25:11 am        252
ប្រធានក្រុមនយោបាយ និងសកម្មប្រយុទ្ធនិកាយស៊ុននីលីបង់ ដែលបានចូលរួមជាមួយក្រុមសកម្មប្រយុទ្ធនិកាយស៊ីអ៊ីតហេសបូឡា(Hezbollah) ក្នុងការប្រយុទ្ធប្រឆាំងនឹងអ៊ីស្រាអែល នៅតាមព្រំដែននៃប្រទេសលីបង់ បាននិយាយកាលពីថ្ងៃអង្គារថា ជម្លោះបានជួយពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមទាំងពីរ។អគ្គលេខាធិការនៃក្រុម al-Jamaa al-Islamiya ឬក្រុមឥស្លាម លោកសៀក ម៉ូហាមេដ តាក់គូស (Sheikh Mohammed Takkoush) បាននិយាយថា បក្ខពួករបស់ខ្លួន បានសម្រេចចិត្តចូលរួមការប្រយុទ្ធ នៅតាមព្រំដែនលីបង់-អ៊ីស្រាអែល ដោយសារតែការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្ទ្រីប និងការវាយលុកលើទីប្រជុំជនលីបង់ និងភូមិ ដែលសម្លាប់ជនស៊ីវិល រួមទាំងអ្នកសារព័ត៌មាន ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល និងហាម៉ាស បានចាប់ផ្តើមនៅថ្ងៃទី៧ ខែតុលា។លោកតាក់គូស បានប្រាប់សារព័ត៌មានAP នៅទីស្នាក់ការកណ្តាលរបស់ក្រុមរបស់ខ្លួន ក្នុងទីក្រុងបេរូតថា៖«យើងបានសម្រេចចិត្តចូលរួម (សមរភូមិ) ជាកាតព្វកិច្ចជាតិ សាសនា និងសីលធម៌។ យើងបានធ្វើដូច្នេះ ដើម្បីការពារដី និងភូមិរបស់យើង»។ លោកបាននិយាយថា៖«យើងក៏បានធ្វើដូច្នេះដែរ ក្នុងការគាំទ្រដល់បងប្អូនរបស់យើង នៅតំបន់ហ្កាហ្សា» ជាទីដែលលោក បានបញ្ជាក់ថា អ៊ីស្រាអែល កំពុងធ្វើការសម្លាប់រង្គាលជាចំហ។ក្រុមហាម៉ាស បានដឹកនាំការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅប្រទេសអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់មនុស្សប្រហែល ១.២០០នាក់ និងចាប់ចំណាប់ថ្នូរចំនួន ២៥០នាក់ទៀត។ ការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់របស់អ៊ីស្រាអែល និងការវាយលុកជើងគោក នៅតំបន់ហ្កាហ្សាស្ទ្រីប បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៣២.០០០ នាក់នៅទីនោះ នេះបើយោងតាមមន្ត្រីសុខាភិបាលក្នុងតំបន់។ ចាប់តាំងពីពេលនោះមក អំពើហិង្សានៅតាមបណ្តោយព្រំដែន លីបង់-អ៊ីស្រាអែល កាន់តែខ្លាំងឡើង ធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ ភៀសខ្លួនទាំងសងខាង។លោក តាក់គូស បាននិយាយថា ខ្លួនជឿថា អ៊ីស្រាអែលមានមហិច្ឆតា ក្នុងការដណ្តើមយកទឹកដីបន្ថែមទៀត «មិនត្រឹមតែនៅក្នុងប៉ាឡេស្ទីនប៉ុណ្ណោះទេ ថែមទាំងនៅក្នុងប្រទេសលីបង់ផងដែរ»។

សម្ដេចធិបតីអនុញ្ញាតឱ្យប្រធានក្រុមហ៊ុន និងប្រតិភូសហគ្រាសឧស្សាហកម្មចិនធំៗចំនួន ១៧ ចូលជួបពិភាក្សាការងារ

2024/03/27 10:24:52 am        317
នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជា​ណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក ស៊ិន មីងរ៉ុង (Shen Mingrong) ប្រធានក្រុមហ៊ុន Zhenjiang ZhoungChao New Material Co,Ltd. និងប្រតិភូ​សហគ្រាស​ឧស្សាហកម្ម​ធំៗ​ចំនួន​១៧ របស់ប្រទេសចិន ចូល​ជួប​សម្ដែង​ការ​គួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្រុមហ៊ុនZhenjiang ZhoungChao New Material Co,Ltd. បង្កើតឡើងក្នុងឆ្នាំ ២០០២ ដែល​ជា​ក្រុមហ៊ុនឯកទេសក្នុងការផលិត និងអភិវឌ្ឍផលិតអ៉ីសូឡង់ ក្រណាត់សរសៃ និង​ក្រណាត់​​ប៉ាក់។ ក្រុមហ៊ុននេះមានទីតាំងនៅ Jiaxing ខេត្ត Zhejiang ប្រទេសចិន ហើយក៏​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់គ្រឿងបន្លាស់សម្រាប់ម៉ាកល្បីៗជាច្រើនទាំងក្នុង និងក្រៅប្រទេសផងដែរ ។សូមជម្រាបជូនថាប្រតិភូសហគ្រាសឧស្សាហកម្មធំៗទាំង ១៧ របស់ប្រទេសចិន រួមមាន ៖១. Zhejiang Zhongchao New Material Co., Ltd.២. Yongsheng Holding៣. CHINESE INVESTMENT IN CAMBODIAASSOCIATION (CICA)៤. Sabrina Fashion Industrial Corp (Sabrina Crop, Top Summit GarmentInc.,Aroma Success Garment )៥. Titan Stone Real Estate Group៦. Qingdao Huatong State-Owned Capital៧. Guangdong Huate Gas Co., Ltd.៨. Titan Stone Life Insurance Group៩. China Everbright Environment Group Limited១០. Nam Liong Group១១. Shanghai Shirong Paper Industry Co.,Ltd.១២. Qingdao Huijun Engeering Co.,Ltd១៣. Informaxx International Investment Co.,Ltd.១៤. R&F PROPERTIES HS(CAMBODIA)CO.,LTD.១៥. Shanghai. Celefit Limited១៦. Alliance Promised Land១៧. Zhongda United Holding Group Co., Ltd.

ក្រសួងយុត្តិធម៌ រៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេសលើកទី១

2024/03/27 09:33:30 am        825
ភ្នំពេញ៖ ក្រសួងយុត្តិធម៌បានរៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេសឆ្នាំ២០២៣ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ Garden City ស្ថិតនៅមហាវិថីឈ្នះ ឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលជាមហាសន្និបាតលើកទី១។មហាសន្និបាតនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា​នៃមហាអយ្យការអមតុលាការកំពូល និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង យុត្តិធម៌ ព្រមទាំងចៅក្រម និងព្រះរាជអាជ្ញា មកពីសាលាជម្រះក្តី និងអង្គការអយ្យការអមសាលា​ជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ប្រមាណជាង ៧០០នាក់។មហាសន្និបាតលើកទី១ សម្រាប់វិស័យយុត្តិធម៌នេះរៀបចំឡើងក្នុងគោលបំណងពិនិត្យវាយតម្លៃ និងបូកសរុប លទ្ធផលការងារដែលវិស័យយុត្តិធម៌សម្រេចបានក្នុងឆ្នាំ២០២៣ ពិនិត្យ និង​ដោះស្រាយ​បញ្ហាប្រឈមក្នុងវិស័យយុត្តិធម៌ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត ដើម្បីលើក​កម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងប្រសិទ្ធភាពនៃការងារកែទម្រង់ ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ស្របតាមគោលនយោបាយ និងទិសដៅយុទ្ធសាស្ត្រ ដូចបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា និងវិធានការគន្លឹះទី៥ របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។អ្នកនាំពាក្យក្រសួងយុត្តិធម៌នឹងរៀបចំសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅម៉ោង ៥:០០ នាទីល្ងាចនៅសណ្ឋាគារ Garden City ស្ថិតនៅមហាវិថីឈ្នះ ឈ្នះ សង្កាត់ព្រែកតាសេក ដើម្បីបង្ហាញអំពីលទ្ធផលនៃមហាសន្និបាត រយៈពេល ៣ថ្ងៃនេះ បន្ទាប់ពីមហាសន្និបាតនេះត្រូវបានបិទបញ្ចប់៕

គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបើកកិច្ចប្រជុំក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា

2024/03/27 09:26:10 am        239
វិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បើកកិច្ចប្រជុំ ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីពិនិត្យរបៀបវារៈ និងត្រៀមបើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងពង្រីកការស្ថាបនាផ្លូវនៅតំបន់ដាច់ស្រយាល តាមតម្រូវការពលរដ្ឋ
07/23/2025 04:07 PM
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ច​ប្រជុំ​ក្រុម​ការងារ​រៀប​ចំ​ផែន​ការ​យុទ្ធ​សាស្រ្ត​របស់ក្រសួង
07/23/2025 03:07 PM
[UPDATE] លោក Ishiba បដិសេធរបាយការណ៍ដែលថាលោកនឹងលាលែងពីតំណែងជានាយករដ្ឋមន្រ្តីជប៉ុននៅខែក្រោយ
07/23/2025 03:07 PM
កាណាដា ថាខ្លួននឹងមិនទទួលយកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក ក្នុងតម្លៃតបស្នងដ៏ខ្ពស់ឡើយ
07/23/2025 03:07 PM
រុស្ស៊ី បន្ថែមបញ្ជីហាមឃាត់ការចូលក្នុងប្រទេស ជាការឆ្លើយតបទៅនឹងទណ្ឌកម្មថ្មីរបស់អឺរ៉ុប
07/23/2025 03:07 PM
អាមេរិកជំរុញប្រធានាធិបតីស៊ីរី កែប្រែគោលនយោបាយ បើមិនដូច្នេះទេ លោកនឹងការបាត់បង់ការគាំទ្រពីអន្តរជាតិ
07/23/2025 03:07 PM
ចារកម្មអ៊ុយក្រែន៖ រុស្ស៊ីនឹងចាយប្រាក់ជាង ១សែនកោដិដុល្លារ ត្រៀមធ្វើ "សង្រ្គាមទ្រង់ទ្រាយធំ" នាពេលខាងមុខ
07/23/2025 03:07 PM
គ្រឿងញៀនជាង ២៤៧គីឡូក្រាម ត្រូវបានដុតបំផ្លាញចោល ក្នុងឱកាស​ ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅខេត្តស្វាយរៀង
07/23/2025 03:07 PM
មេដឹកនាំក្រុមហេសបូឡា ជំរុញឲ្យប្រទេសអារ៉ាប់ និងរដ្ឋឥស្លាម ធ្វើសកម្មភាពគាំទ្រតំបន់ហ្កាហ្សា
07/23/2025 03:07 PM
ប្រធានាធិបតី៖ អ៊ីរ៉ង់នឹងបន្តការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ស្របតាមច្បាប់អន្តរជាតិ
07/23/2025 03:07 PM