TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

ចិន រិះគន់ការប្រកាសរបស់សហរដ្ឋអាមេរិកអំពីសម្ព័ន្ធភាពដែកថែបជាមួយហ្វីលីពីន

2024/03/20 01:58:20 pm        117
ប្រទេសចិនបានរិះគន់បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកបានសន្យាថាប្រទេសរបស់លោកត្រៀមខ្លួនដើម្បីគាំទ្រហ្វីលីពីន ដែលជាគូប្រជែងក្នុងតំបន់របស់ទីក្រុងប៉េកាំង។ លោក Antony Blinken បានសន្យាកាលពីថ្ងៃអង្គារអំឡុងដំណើរទៅកាន់ទីក្រុងម៉ានីលថាទីក្រុងវ៉ាស៊ីនតោនរក្សាការប្តេជ្ញាចិត្តរឹងមាំដូចដែកថែបឥតងាករេ ដើម្បីការពារហ្វីលីពីន។ សហរដ្ឋអាមេរិកបាននិងកំពុងបង្កើនទំនាក់ទំនងការទូតកាន់តែស៊ីជម្រៅ និងយោធាជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនផ្សេងៗនាពេលថ្មីៗនេះ ខណៈភាពតានតឹងជាមួយចិនកំពុងកើនឡើង។ ទីក្រុងប៉េកាំងបានឆ្លើយតបភ្លាមៗចំពោះសេចក្តីថ្លែងការណ៍របស់មន្ត្រីអាមេរិក ដោយទទូចថាសហរដ្ឋអាមេរិក គ្មានសិទ្ធិជ្រៀតជ្រែកក្នុងសមុទ្រចិនខាងត្បូងនោះទេ ជាទីដែលទីក្រុងប៉េកាំង និងម៉ានីលសុទ្ធតែបានអះអាងសិទ្ធិគ្រប់គ្រងរៀងៗខ្លួន ក្នុងដែនទឹកពោពេញដោយការប្រកួតប្រជែងគ្នា។ ភាពតានតឹងបានកើនឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ស្របពេលមានឧបទ្ទវហេតុ រួមទាំងការប៉ះទង្គិចគ្នារវាងនាវាហ្វីលីពីន និងនាវាចិន នៅជិតថ្មប៉ប្រះទឹកដែលមានជម្លោះ។ លោក Blinken បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីលោក អ៊ីរីគ ម៉ាណាឡូ(Enrique Manalo) ថាផ្លូវទឹកទាំងនេះមានសារៈសំខាន់សម្រាប់ហ្វីលីពីន ចំពោះសន្តិសុខ និងសេដ្ឋកិច្ចរបស់ខ្លួន ប៉ុន្តែវាក៏មានសារៈសំខាន់ផងដែរចំពោះផលប្រយោជន៍ក្នុងតំបន់ សហរដ្ឋអាមេរិក និងពិភពលោក៕

សហរដ្ឋអាមេរិក ព្រមាន ចិនទល់នឹងការវាយប្រហារដោយអាវុធលើនាវារបស់ប្រទេសហ្វីលីពីន

2024/03/20 01:52:53 pm        80
តាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន The New York Times ប្រមុខការទូតអាមេរិក លោក Antony Blinken បានព្រមានចិន កាលពីថ្ងៃអង្គារ អំឡុងទស្សនកិច្ចនៅហ្វីលីពីន ដោយបញ្ជាក់ថា ការវាយប្រហារដោយអាវុធណាមួយទៅលើនាវារបស់ប្រទេសហ្វីលីពីន នៅក្នុងសមុទ្រចិនខាងត្បូង នឹងធ្វើឲ្យកិច្ចព្រមព្រៀងស្វ័យការពាររវាងទីក្រុងវ៉ាស៊ីនតោន និងម៉ានីល កាន់តែសកម្មនៅក្នុងតំបន់ ដែលអាចអូសសហរដ្ឋអាមេរិកឲ្យចូលពាក់ព័ន្ធក្នុងជម្លោះជាមួយទីក្រុងប៉េកាំង។ ទោះបីចេញការព្រមាន ក្ដី ដំណើរទស្សនកិច្ចរបស់លោក Blinken ទៅកាន់ទីក្រុងម៉ានីល ក្នុងបំណងបន្ធូរបន្ថយស្ថានភាព ពុំបានឲ្យបានច្បាស់លាស់ថាតើ សកម្មភាពថ្មីៗរបស់ចិន ដូចជាការបើកបំបុកនាវាហ្វីលីពីន និងការដាក់ពង្រាយកាណុងបាញ់ទឹក ត្រូវបានចាត់ទុកថាជាការវាយប្រហារដោយអាវុធដែរឬយ៉ាណា។ យោងតាមសារព័ត៌មាន The New York Times អំឡុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីហ្វីលីពីន លើកឡើងពីយុទ្ធសាស្ត្របង្ខិតបង្ខំតំបន់ប្រផេះ របស់ចិន ដែលរួមមានឧបទ្ទវហេតុដូចជាការបញ្ចាំងភ្លើងឡាស៊ែរដ៏មានថាមពលខ្លាំងដាក់នាវាឆ្មាំសមុទ្រហ្វីលីពីន ដែលធ្វើឱ្យប៉ះពាល់ភ្នែករបស់ក្រុមសមាជិកនាវិកមួយរយៈ លោក Blinken បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តស្វែងដំណោះស្រាយការទូតជុំវិញការឆ្លើយតបខាងយោធា។ លោកគិតថា ភាពមើលឃើញច្បាស់នៃសកម្មភាពទាំងនោះ បានធ្វើឱ្យប្រទេសមួយចំនួនមានសេចក្តីថ្លែងការណ៍ច្បាស់លាស់ ក្នុងការគាំទ្រហ្វីលីពីន និងប្រឆាំងនឹងសកម្មភាពបង្កហេតុទាំងនេះ ដែលជាការគំរាមកំហែងដល់សន្តិភាព សន្តិសុខ សេរីភាពនៃការធ្វើនាវាចរណ៍ និងសិទ្ធិជាមូលដ្ឋានក្រោមច្បាប់អន្តរជាតិ៕

នាយករដ្ឋមន្ត្រីអាមេនី៖ ការបោះបង្គោលព្រំដែនបានឆាប់រហ័ស គឺចាំបាច់ដើម្បីបញ្ចៀសជម្លោះថ្មីជាមួយ អាស៊ែរបៃហ្សង់

2024/03/20 12:58:58 pm        110
នាយករដ្ឋមន្ត្រីអាមេនី បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសតំបន់កូកាស( Caucasus) ចាំបាច់ត្រូវកំណត់ព្រំដែនឲ្យបានឆាប់រហ័សជាមួយប្រទេសជិតខាងអាស៊ែរបៃហ្សង់ ដើម្បីបញ្ចៀសអរិភាពជុំថ្មី។កាលពីឆ្នាំមុន អាស៊ែរបៃហ្សង់ បានធ្វើយុទ្ធនាការយោធាមួយ ដើម្បីដណ្តើមយកតំបន់ការ៉ាបាក់ មកវិញ ដោយបញ្ចប់ការគ្រប់គ្រងរបស់ក្រុមផ្តាច់ខ្លួនជនជាតិអាមេនីអស់រយៈពេលបីទសវត្សរ៍ នៅទីនោះ។នៅខែធ្នូ ភាគីទាំងពីរ បានយល់ព្រមចាប់ផ្តើមការចរចាលើសន្ធិសញ្ញាសន្តិភាព។ ទោះជាយ៉ាងណាក៏ដោយ អ្នកស្រុកជាច្រើននៃតំបន់ព្រំដែនរបស់ប្រទេសអាមេនី បានប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងកំណត់ព្រំដែន ដោយមើលឃើញថា វាជាការទន្ទ្រានរបស់អាស៊ែរបៃហ្សង់លើតំបន់ដែលពួកគេចាត់ទុកជាកម្មសិទ្ធិរបស់ពួកគេនោះ។ថ្លែងទៅកាន់អ្នករស់នៅភូមិព្រំដែន Voskepar ក្នុងតំបន់ Tavush លោកនាយករដ្ឋមន្ត្រី នីកូល ប៉ាស៊ីនយ៉ាន (Nikol Pashinyan) បានព្រមានថា ការបដិសេធរបស់អាមេនី ក្នុងការកំណត់ព្រំដែនអាចបង្កឲ្យមានការប្រឈមមុខដាក់គ្នាថ្មី។លោកប៉ាស៊ីនយ៉ាន បាននិយាយថា៖«វាមានន័យថា សង្រ្គាមអាចផ្ទុះឡើងនៅចុងសប្តាហ៍»។ លោកបានកត់សម្គាល់ថា ការបោះបង្គោលព្រំដែន គួរតែផ្អែកលើការទទួលស្គាល់គ្នាទៅវិញទៅមកនៃបូរណភាពទឹកដីនៃប្រទេសអាមេនី និងអាស៊ែរបៃហ្សង់ដោយផ្អែកលើផែនទីសូវៀតតាំងពីឆ្នាំ១៩៩១ នៅពេលដែលពួកគេទាំងពីរជាផ្នែកនៃសហភាពសូវៀតនោះ។

លោក ពូទីន អំពាវនាវឱ្យសេវាសន្តិសុខសហព័ន្ធរុស្ស៊ី ជួយលុបបំបាត់ទណ្ឌកម្មរបស់លោកខាងលិច

2024/03/20 12:55:49 pm        116
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារ (១៩ មីនា) បានប្រាប់សេវាសន្តិសុខសហព័ន្ធ (FSB) ដែលជាអ្នកស្នងតំណែងដ៏សំខាន់របស់គណកម្មាធិការសន្តិសុខរដ្ឋ KGB សម័យសូវៀត ឱ្យជួយក្រុមហ៊ុនរុស្ស៊ី លុបបំបាត់ទណ្ឌកម្មរបស់លោកខាងលិច និងពង្រីកឥទ្ធិពលរបស់ពួកគេទៅកាន់ទីផ្សារថ្មីជុំវិញពិភពលោក។នៅក្នុងការប៉ុនប៉ងដើម្បីពន្លិចសេដ្ឋកិច្ចរុស្ស៊ី និងបង្ខំលោក ពូទីន ឱ្យផ្លាស់ប្តូរបុព្វហេតុសង្រ្គាមរបស់ខ្លួន លោកខាងលិចបានដាក់លើរុស្ស៊ីនូវអ្វីដែលខ្លួនបានចាត់ថាជាទណ្ឌកម្មដ៏តឹងតែងបំផុតមិនធ្លាប់មាន ភ្លាមៗបន្ទាប់ពីវិមានក្រឹមឡាំង បានបញ្ជាឱ្យឈ្លានពានអ៊ុយក្រែន នៅឆ្នាំ២០២២។ទោះបីជាយ៉ាងណាក៏ដោយ លោក ពូទីន និយាយថា សេដ្ឋកិច្ចក្នុងសម័យសង្គ្រាមរបស់រុស្ស៊ីមានភាពរីកចម្រើន ទោះបីជាមានការដាក់ទណ្ឌកម្មក៏ដោយ ជាមួយនឹងការផលិតគ្រាប់កាំភ្លើងធំលើសពីប្រទេសលោកខាងលិច និងសេដ្ឋកិច្ចរុស្ស៊ី កើនឡើង ៣,៦ ភាគរយកាលពីឆ្នាំមុន។ប្រធានាធិបតីរុស្ស៊ីរូបនេះបានប្រាប់សេវាសន្តិសុខសហព័ន្ធ FSB ឱ្យផ្តល់ការគាំទ្រដល់ក្រុមហ៊ុនរបស់រយស្ស៊ី ដែលកំពុងអភិវឌ្ឍយ៉ាងសកម្ម ទោះបីជាមានឧបសគ្គដែលបានបង្កើតឡើងដើម្បីបង្អាក់ពួកគេក៏ដោយ និងក្រុមហ៊ុនកំពុងស្វែងរកទីផ្សារថ្មី ដែលត្រូវប្រឈមមុខនឹងសកម្មភាពអរិភាពដោយបើកចំហពីលោកខាងលិច៕

កោះតៃវ៉ាន់ ព្រមានពីមូលដ្ឋានទ័ពដ៏ធំសម្បើមរបស់ចិននៅជិតកោះរបស់ខ្លួន ក្នុងសមុទ្រចិនខាងត្បូង

2024/03/20 12:52:26 pm        134
រដ្ឋមន្ត្រីការបរទេសកោះតៃវ៉ាន់បាននិយាយនៅថ្ងៃពុធទី២០មីនាសប្ដាហ៍នេះថា ប្រទេសចិនបានសាងសង់មូលដ្ឋានយោធាដ៏ធំសម្បើម នៅលើកោះចំនួនបីជុំវិញតំបន់កាន់កាប់ដ៏សំខាន់របស់កោះតៃវ៉ាន់នៅក្នុងសមុទ្រចិនខាងត្បូង ប៉ុន្តែក្រុងតៃប៉ិ(Taipei)ពុំបានសម្លឹងរកការបង្កើនភាពតានតឹងបន្ថែមទៀតនៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រនោះទេ។ ទាំងតៃវ៉ាន់ ទាំងប្រទេសចិន បានអះអាងសិទ្ធិគ្រប់គ្រងភាគច្រើននៅសមុទ្រចិនខាងត្បូងថាជាទឹកដីរបស់ខ្លួន ប៉ុន្តែតៃវ៉ាន់គ្រប់គ្រងតែកូនកោះមួយនៅក្នុងប្រជុំកោះស្ព្រាតលី (Spratly) មានជម្រៅជ្រៅនៅភាគខាងត្បូងនៃសមុទ្រនេះហៅឈ្មោះថា កោះអ៊ីទូ អាបា(Itu Aba) ដែលកោះតៃវ៉ាន់ហៅថា កោះតៃពីង (Taiping) ។សមាជិកសភាមួយចំនួនមកពីគណបក្សកាន់អំណាច និងគណបក្សប្រឆាំងសំខាន់ៗ បានអំពាវនាវឱ្យមេដឹកនាំលោកស្រីសៃ អ៊ីង-វិន (Tsai Ing-wen) ទៅកាន់កោះ អ៊ីទូ អាបា មុនពេលលោកស្រីចុះចេញពីតំណែងក្នុងខែឧសភាខាងមុខ ដើម្បីអះអាងលើអធិបតេយ្យភាពរបស់តៃវ៉ាន់ និងពិនិត្យកំពង់ផែ ត្រូវបានជួសជុលថ្មីដែលអាចផ្ទុកនាវាធំៗបាន។អ្នកកាន់តំណែងមុនទាំងពីររបស់លោកស្រី បានទៅកាន់កោះនេះ ប៉ុន្តែលោកស្រីពុំទាន់ទៅនៅឡើយទេ អំឡុងពេលកាន់តំណែង។ នៅពេលសួរដោយអ្នកសារព័ត៌មានអំពីការអំពាវនាវឱ្យ ឲ្យលោកស្រី Tsai ទៅកាន់កោះ Itu Aba រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោកហូសេប វ៉ូ (Joseph Wu )បាននិយាយថា គ្មានការសង្ស័យទេ ថាកោះនេះជាកម្មសិទ្ធិរបស់តៃវ៉ាន់ ហើយរដ្ឋាភិបាលនឹងការពារអធិបតេយ្យភាពរបស់កោះនោះ។ លោក Wu បាននិយាយថា ប្រទេសចិន និងហ្វីលីពីនបានប្រឈមដាក់គ្នាដ៏គ្រោះថ្នាក់នៅសមុទ្រចិនខាងត្បូងកាលពីចុងសប្តាហ៍មុន ប៉ុន្តែស្ថានភាពនៅជុំវិញកោះ Itu Aba ក៏មានភាពតានតឹងផងដែរ។លោក Wu បាននិយាយថា ប្រទេសចិនបានបង្កើតមូលដ្ឋានយោធានៅសមុទ្រចិនខាងត្បូងដ៏ធំសម្បើមរួចហើយនៅលើកោះចំនួនបីជុំវិញ កោះតៃពីង (Taiping) គឺកោះស៊ូប៊ីរីហ្វ (Subi Reef) កោះហ្វើរីក្រូស រីហ្វ (Fiery Cross Reef) និងកោះមីសឈីហ្វ រីហ្វ (Mischief Reef) ហើយទាំងនេះគឺនៅជិតកោះ តៃពីង របស់យើង៕

ភរិយារបស់លោក Navalny ប្តេជ្ញាបញ្ចុះបញ្ចូលពិភពលោកថា លោក Putin មិនមែនជាប្រធានាធិបតីស្របច្បាប់ទេ

2024/03/20 12:45:56 pm        80
ភរិយារបស់អតីតមេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexei Navalny និយាយថា លោក Vladimir Putin មិនមែនជាប្រធានាធិបតីស្របច្បាប់របស់ប្រទេសរុស្ស៊ីទេ ទោះបីជាលោកបានទទួលជ័យជម្នះ ក្នុងការបោះឆ្នោតភ្លូកទឹកភ្លូកដីក៏ដោយ។លោកស្រី Yulia Navalnaya បានបញ្ចេញសារជាវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃអង្គារ បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីរយៈពេល ៣ថ្ងៃដែលបានបញ្ចប់នៅ កាលពីថ្ងៃអាទិត្យ។ លោក Putin ទទួលបានសំឡេងឆ្នោតច្រើនជាង ៨៧ ភាគរយ។លោកស្រី Navalnaya បានអំពាវនាវឱ្យអ្នកបោះឆ្នោតរុស្ស៊ី បោះឆ្នោតឱ្យបេក្ខជនណាក៏ដោយ លើកលែងតែ លោក Putin ដើម្បីបង្ហាញការតវ៉ា។លោកស្រី បានអរគុណ ចំពោះការបង្ហាញការតវ៉ា នៅក្នុងការបោះឆ្នោតធ្វើឡើងដោយប្រជាជនរុស្ស៊ីជាច្រើននៅទូទាំងប្រទេស និងនៅក្រៅប្រទេស។ លោកស្រី និយាយថា ពួកគេបានបង្ហាញថា លោក Putin មិនមែនជាប្រធានាធិបតីរបស់ពួកគេទេ។ លោកស្រី និងអ្នកដទៃ នឹងធ្វើឱ្យប្រាកដថា គ្មាននណាម្នាក់នៅលើពិភពលោកទទួលស្គាល់លោក Putin ជាប្រធានាធិបតីស្របច្បាប់ឡើយ។អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអង្គារថា លោក Putin ទទួលបានជ័យជម្នះមិនធ្លាប់មានពីមុនមក នៅក្នុងការបោះឆ្នោត ដោយបញ្ជាក់ថា លោកទទួលបានការគាំទ្រពីសាធារណជនយ៉ាងច្រើនលើសលប់។ប្រទេសលោកខាងលិចមួយចំនួននិយាយថា ការបោះឆ្នោតនេះមិនយុត្តិធម៌ឡើយ ហើយក្រុមឃ្លាំមើលការបោះឆ្នោតឯកជនមួយនៅក្នុងប្រទេសរុស្ស៊ី បានដកស្រង់សម្តីអ្នកជំនាញដែលនិយាយថា សន្លឹកឆ្នោត២២លាន ក្នុងចំណោមសន្លឹកឆ្នោត ៧៦,២៧ លានសន្លឹក លោកPutin ត្រូវបានប្រកាសថា មានការរៀបចំ ដើម្បីបង្កើនការនាំមុខរបស់លោក។ ក្រុមនេះអះអាងថា ការបោកបញ្ឆោតនេះ គឺជាការបន្លំសន្លឹកឆ្នោតដ៏ច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រ។

អាល្លឺម៉ង់ ទិញមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិក ចំពេលមានការគំរាមកំហែងពីរុស្ស៊ី

2024/03/20 12:33:15 pm        225
កងទ័ពអាកាសរបស់អាល្លឺម៉ង់ បានបញ្ជាទិញមីស៊ីលតម្រង់គោលដៅអាមេរិកចំនួន ៧៥ដើម ក្នុងតម្លៃ៨ ពាន់លានអឺរ៉ូ ក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយបំផុត ក្នុងការកសាងប្រព័ន្ធការពាររបស់ទីក្រុងប៊ែរឡាំង ដើម្បីប្រឈមមុខនឹងសង្គ្រាមរុស្ស៊ី-ណាតូ ដែលអាចនឹងកើតឡើង។តាមការប៉ាន់ប្រមាណ មីស៊ីលJASSM-ER មានរយៈចម្ងាយ៩០០គីឡូម៉ែត្រ ដែលធ្វើឲ្យវាជិតស្មើនឹងប្រព័ន្ធមីស៊ីល Taurus ដែលអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល ( Olaf Scholz) បានបដិសេធមិនបញ្ជូនទៅកាន់អ៊ុយក្រែននោះ។ការបញ្ជាទិញនេះ កើតឡើង បន្ទាប់ពីលោក Boris Pistorius ជារដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ បានប្តេជ្ញា ធានាថា ប្រទេសរបស់ខ្លួន គឺត្រៀមខ្លួនជាស្រេចសម្រាប់សង្រ្គាមតាមរយៈការបង្កើនមូលនិធិនិងធនធានដ៏សំខាន់សម្រាប់កងទ័ពអាល្លឺម៉ង់។មានការព្រួយបារម្ភថា សង្គ្រាមរវាងរុស្ស៊ី និងអង្គការណាតូ អាចនឹងផ្ទុះ ឡើងក្នុងរយៈពេល ៥ ទៅ ៨ឆ្នាំ។ភ្លាមៗនោះពុំទាន់ច្បាស់ថាតើទីក្រុងប៊ែរឡាំង បានបញ្ជាទិញមីស៊ីលថ្មីសម្រាប់គោលបំណងស្តុកទុក ឬដើម្បីប្រើប្រាស់វាជំនួសសម្រាប់ការដឹកជញ្ជូនមីស៊ីលទៅប្រទេសមួយផ្សេងទៀតនោះទេ។ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ បានរាយការណ៍ពីមុនថា លោកសូល បានពិភាក្សាជាមួយចក្រភពអង់គ្លេសលើ ការដោះដូរអាវុធគ្នា ដែលមីស៊ីល Taurus ត្រូវបានបញ្ជូនទៅចក្រភពអង់គ្លេស ហើយបន្ទាប់មកបញ្ជូនមីស៊ីល Storm Shadow ទៅកាន់អ៊ុយក្រែន។ទោះបីជារដ្ឋាភិបាលអាល្លឺម៉ង់ បានព្យាយាមបដិសេធរបាយការណ៍ទាំងនោះក៏ដោយ ទង្វើបែបនេះ នឹងអនុញ្ញាតឲ្យប្រទេសអាល្លឺម៉ង់ផ្តល់ដោយប្រយោលនូវមីស៊ីលរយៈចម្ងាយឆ្ងាយបន្ថែមទៀតដល់ទីក្រុងគីវដោយមិនបំពានខ្សែបន្ទាត់ក្រហមរបស់លោកសូលលើការប្រគល់មីស៊ីលTaurusនោះទេ។

មេដឹកនាំកូរ៉េខាងជើងលោក Kim ពិនិត្យការសាកល្បងម៉ាស៊ីនមីស៊ីលល្បឿនលឿនជាងសំឡេងថ្មី

2024/03/20 12:29:02 pm        128
ទូរទស្សន៍រដ្ឋ KRT បានរាយការណ៍នៅថ្ងៃពុធនេះថា មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំការសាកល្បងម៉ាស៊ីនឥន្ធនៈរឹង សម្រាប់មីស៊ីលល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យមប្រភេទថ្មី ជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍសមត្ថភាពការពារជាតិ។ប្រព័ន្ធផ្សព្វផ្សាយ KRT បានរាយការណ៍ថា ជោគជ័យដ៏អស្ចារ្យនៃការសាកល្បង បានអនុញ្ញាតឱ្យគម្រោងដំណើរការក្រោមកាលវិភាគសម្រាប់ការបញ្ចប់ការអភិវឌ្ឍន៍មីស៊ីលបាលីស្ទីក រយៈចម្ងាយមធ្យមលឿនជាងសំឡេងថ្មី។ ព័ត៌មាន KRT បាននិយាយថា ការសាកល្បងនេះ ត្រូវបានធ្វើឡើងនៅស្ថានីយ៍បាញ់បង្ហោះផ្កាយរណប Sohae ដ៏សំខាន់របស់ប្រទេសកូរ៉េខាងជើង នៅជិតឆ្នេរភាគខាងលិចកាលពីថ្ងៃអង្គារ នៅពេលព្រឹក និងពេលរសៀល។ប្រទេសកូរ៉េខាងជើង បានធ្វើការសាកល្បងបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យមកាលពីខែមករា ដែលខ្លួនបាននិយាយថា នៅពេលនោះបានប្រើប្រាស់ម៉ាស៊ីនឥន្ធនៈរឹងថ្មី ហើយក៏បានសាកល្បងប្រតិបត្តិការក្បាលគ្រាប់ដែលអាចគ្រប់គ្រងបានផងដែរ។

ទិវាវប្បធម៌ជាតិ៣មីនាលើកទី២៦ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ជាតិ»ឆ្នាំ២០២៤

2024/03/20 11:51:48 am        113
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បានរៀបចំប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា ខួបលើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ជាតិ» បានប្រព្រឹត្តិធ្វើ​ឡើង នៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព​លោក ឃិន ញាណ អភិបាលរងខេត្តឧត្តរមានជ័យ និងមានការចូលរួមពីមន្ទីរស្ថាប័នពាក់ព័ន្ធ សិស្សានុសិស្សជាច្រើនរូប នាព្រឹកថ្ងៃទី២០មិនាឆ្នាំ២០២៤នេះ។ក្នុងទិវាវប្បធម៌ជាតិនោះដែរ លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ​ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ដោយមានការណែនាំចង្អុលបង្ហាញផ្ទាល់ពី​ឯកឧត្តមអភិបាលខេត្ត​លើទិសដៅយុទ្ធសាស្ត្ររបន្ថែមបស់ក្រសួងនូវគោលនយោបាយជាតិ ស្តីពីវិស័យវប្បធម៌​ក្រោម​ចក្ខុវិស័យ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិនោះ ​មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត បានខិតខំបំពេញតួនាទី ​ភារកិច្ចរបស់ខ្លួន ដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមទទួលបានលទ្ធផលល្អប្រសើរ ។ជាក់ស្តែងក្នុងឆ្នាំ២០២៣កន្លមកនេះ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបានដំណើរការ​បើកវគ្គធ្វើការ​ផ្សព្វផ្សាយ ច្បាប់ លើកិច្ចការថែរក្សា ការពារ និងគ្រប់គ្រងបេតិកភណ្ឌ វប្បធម៌រូបី និងចុះ​បង្ហាត់​សិល្បៈនៅតាមសាលារៀន សហគមន៍ ឲ្យបានយល់ដឹងអំពីសីលធម៌សង្គម របៀបសំពះទាំង៥ ការស្លៀកពាក់តាមបែបប្រពៃណីជាដើមផងដែរ។ លោកបន្តទៀតថា ក្នុងនោះដែរមន្រ្តីជំនាញយើងបានបន្តការសិក្សាស្រាវជ្រាវ និង ប្រមែប្រមូល​រាល់វត្ថុបុរាណ​នៅលើទួលដែលជនល្មើសបាន​ជីកគាស់ ​យកមកចុះបញ្ជីរក្សាទុក​និងបានចងក្រង​ជា​បញ្ជីសៀវភៅសលាកប័ត្រវត្ថុសិល្បៈ ជាច្រើនសម្រាម់រក្សាទុកក្នុងសារៈមន្ទីរខេត្តផងដែរ។លោក ឃិន ញាណ អភិបាលរងខេត្តឧត្តរមានជ័យ បានថ្លែងថា ទិវាវប្បធម៌ជាតិ៣មីនា ខួបលើក​ទី២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌» ពិតជាសារៈសំខាន់ខ្លាំង​ណាស់​សម្រាប់​មនុស្សជាតិគ្រប់រូបក្នុងការយល់ដឹងពីវប្បធម៌ជាតិ ។ បើគ្មានការរៀន​ និងបង្ហាត់ បង្ហាញ ពីគ្រូជំនាញ ក្នុងនោះក៏មានការទាមទាពេលវេលា​ និង​ឧបនិស្ស័យ​របស់ បុគ្គលម្នាក់ៗ ​និងមាន​ដុង្គ​ពី​កំណើត​ទើបយើងអាចចាប់បានការរៀនសូត្រពីវិស័យវប្បធម៌ និងសិល្បៈនេះបានព្រោះថា សិល្បៈគឺជាវិស័យគន្លឹៈមួយក្នុងការអភិរក្ស និងអភិវឌ្ឍន៍ផ្នែកប្រពៃណី ទំនៀមទំលាប់ ដោយឈរលើមូលដ្ឋាន ​សម្បត្តិបេតិកភណ្ឌ វប្បធម៌ រូបីនិងវប្បធម៌អរូបីដ៏សម្បូបែប​ក្នុងសង្គមជាតិខ្មែរយើង។លោក អភិបាលរងខេត្ត បានបញ្ជាក់ទៀតថា ក្នុងទិវាដ៏មានអត្ថន័យនេះដែរគឺ​មានគោលបំណង​ផ្សព្វផ្សាយ ជម្រុញ ផ្ទេរចំណេះដឹង ចំណេះធ្វើ បច្ចេកទេស ក៏ដូចជាការជួយក្រើនរំលឹក​និង​បំផុស​ស្មារតី មនសិកា ដល់ប្រជាពលរដ្ឋពិសេសប្អូនៗយុវជន និងយុវនារី ដែលជា​ទំពាំង​ស្នងឬស្សីឱ្យ​មានការតព្វកិច្ចក្នុងការចូលរួមថែរក្សាការពារវប្បធម៌ប្រពៃណីរបស់ជាតិឱ្យបានគង់វង្សនិងស្ថិតស្ថេរសម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕ 

ប្រមុខការពារជាតិអាមេរិក ប្តេជ្ញាថា ទីក្រុងវ៉ាស៊ីនតោន មិនឲ្យអ៊ុយក្រែន បរាជ័យឡើយ

2024/03/20 11:35:56 am        74
រដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin បានសន្យាកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក នឹងមិនឱ្យអ៊ុយក្រែន បរាជ័យក្នុងការប្រយុទ្ធជាមួយរុស្ស៊ីឡើយ ទោះបីជាជំនួយបន្ថែមទៀតនៅតែជាប់គាំងនៅក្នុងសភា ហើយកងកម្លាំងរបស់ទីក្រុងគីវ ប្រឈមមុខទៅនឹងការខ្វះអាវុធក៏ដោយ។សភាដែលដឹកនាំដោយគណបក្សសាធារណរដ្ឋ បានរារាំងជំនួយចំនួន ៦០ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន ហើយសហរដ្ឋអាមេរិក បានព្រមានថាកញ្ចប់ថវិកា ៣០០លានដុល្លារ កាលពីពេលថ្មីៗនេះ នឹងមានរយៈពេលត្រឹមតែពីរបីសប្តាហ៍ប៉ុណ្ណោះ។លោក Austin បាននិយាយនៅក្នុងពិធីបើកកិច្ចប្រជុំមួយនៅក្នុងប្រទេសអាល្លឺម៉ង់ ស្តីអំពីអ្នកគាំទ្រអន្តរជាតិសម្រាប់អ៊ុយក្រែនថា សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យអ៊ុយក្រែនបរាជ័យឡើយ ដែលលោកកំពុងស្វែងរកដើម្បីទទួលបានជំនួយបន្ថែមទៀតសម្រាប់ទីក្រុងគីវ។លោក បាននិយាយថា យើងនៅតែប្តេជ្ញាចិត្តក្នុងការផ្តល់ឱ្យអ៊ុយក្រែននូវធនធាន ដែលប្រទេសនេះត្រូវការដើម្បីទប់ទល់ការឈ្លានពានរបស់វិមានក្រឹមឡាំង។ ទីក្រុងវ៉ាស៊ីនតោន បានប្រកាសផ្តល់ជំនួយចំនួន ៣០០លានដុល្លារអាមេរិកសម្រាប់ប្រទេសអ៊ុយក្រែន កាលពីសប្តាហ៍មុន។ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាមានសារៈសំខាន់ខ្លាំងសម្រាប់ពួកយើង ដែលសភានឹងបញ្ចប់នីតិវិធីចាំបាច់ទាំងអស់ក្នុងពេលឆាប់ៗនេះ ហើយធ្វើការសម្រេចចិត្តចុងក្រោយលើជំនួយសម្រាប់ទីក្រុងគីវ។មន្ត្រីយោធាជាន់ខ្ពស់របស់សហរដ្ឋអាមេរិកម្នាក់ បានប្រាប់អ្នកសារព័ត៌មាន ដែលធ្វើដំណើរទៅកាន់កិច្ចប្រជុំស្តីពីអ៊ុយក្រែនថា កងទ័ពរបស់ទីក្រុងគីវ ត្រូវយកចិត្តទុកដាក់លើអត្រាផ្គត់ផ្គង់ និងរបៀបដែលពួកគេត្រូវធ្វើ ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការបញ្ចុះពន្ធនាំចេញពីកម្ពុជាទៅអាមេរិកដល់១៩% នឹងថែរក្សាបានរោងចក្រដែលកំពុងមានហើយពង្រីកការវិនិយោគបន្ថែមទៀត​
08/01/2025 12:08 PM
សកម្មភាពរោងចក្រនៅអាស៊ី អាក្រក់ខ្លាំងក្នុងខែកក្កដា ជុំវិញភាពមិនប្រាកដប្រជាពន្ធរបស់អាមេរិក
08/01/2025 12:08 PM
ម៉ាឡេស៊ី សាទរលទ្ធផលពន្ធគយ ១៩% របស់អាមេរិក និងស្វះស្វែងរកមធ្យោបាយបន្ថយផលប៉ះពាល់ពន្ធ
08/01/2025 12:08 PM
ប៉ាគីស្ថាន ដាក់ពន្ធនាគារសមាជិកគណបក្សរបស់អតីតនាយករដ្ឋមន្ត្រី លោក Imran Khan ជាង១០០នាក់
08/01/2025 12:08 PM
ប្រធានព្រែកជីកស៊ុយអេរបស់អេហ្ស៊ីប៖ ផ្លូវទឹកនេះនៅតែសំខាន់ទោះមានការវាយប្រហាររបស់ក្រុមហ៊ូទីក៏ដោយ
08/01/2025 11:08 AM
អាមេរិក និងប៉ាគីស្ថាន ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីជំរុញការវិនិយោគនិងកាត់បន្ថយពន្ធ
08/01/2025 11:08 AM
PMI៖ សកម្មភាពរោងចក្ររបស់កូរ៉េខាងត្បូង ធ្លាក់ចុះ ៦ខែជាប់គ្នា ដោយសារក្ដីបារម្ភពីពន្ធគយ
08/01/2025 11:08 AM
អាមេរិកប្រាប់ UN ថា លោកTrump ចង់បញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ត្រឹមថ្ងៃទី៨ ខែសីហា
08/01/2025 11:08 AM
ប្រេស៊ីល ខ្នះខ្នែងបន្តចរចា ខណៈក៏ប្ដេជ្ញាតតាំងនឹងការដំឡើងពន្ធខ្ពស់ខ្លាំងដល់ទៅ ៥០% របស់លោក Trump
08/01/2025 11:08 AM
លោក Trump ព្រមានក្រុមហ៊ុនឱសថសកលឱ្យបន្ទាបតម្លៃថ្នាំពេទ្យ បើពុំនោះនឹងប្រឈមផលវិបាក
08/01/2025 11:08 AM