TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

សហភាពអឺរ៉ុប គ្រោងនឹងបញ្ជូនប្រាក់ចំណូលពីទ្រព្យបង្កករបស់រុស្ស៊ី ទៅឱ្យមូលនិធិអាវុធអ៊ុយក្រែន

2024/03/20 10:55:54 am        91
ប្រធានគោលនយោបាយការបរទេស របស់ប្លុក EU លោក ចូសេប បូរ៉ែល (Josep Borrell) បានស្នើកាលពីថ្ងៃអង្គារ (១៩ មីនា) ថា សហភាពអឺរ៉ុប គួរតែយក ៩០ ភាគរយនៃប្រាក់ចំណូលពីទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបង្កកនៅអឺរ៉ុប ហើយផ្ទេរថវិកាទាំងនោះទៅមូលនិធិ ដែលគ្រប់គ្រងដោយសហភាពអឺរ៉ុប ដែលផ្តល់ហិរញ្ញប្បទានអាវុធសម្រាប់អ៊ុយក្រែន។លោក បូរ៉ែល បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប្រ៊ុចសែលថា លោកនឹងដាក់សំណើជាផ្លូវការមួយទៅកាន់រដ្ឋាភិបាលសមាជិកទាំង ២៧ របស់សហភាពអឺរ៉ុបនៅថ្ងៃពុធនេះ មុនពេលកិច្ចប្រជុំកំពូលនៃមេដឹកនាំប្លុកនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។ លោកបានស្នើថាចំនួន ១០ ភាគរយនៃប្រាក់ចំណូលរឹបអូសដែលនៅសេសសល់ ត្រូវដាក់ចូលទៅក្នុងថវិកាកណ្តាលរបស់សហភាពអឺរ៉ុប ដើម្បីបង្កើនសមត្ថភាពការពារនៃឧស្សាហកម្មអ៊ុយក្រែន។ប្រហែល ៧០ ភាគរយនៃទ្រព្យសកម្មរុស្ស៊ីទាំងអស់ដែលជាប់គាំងនៅលោកខាងលិច គឺត្រូវបានរក្សាទុកនៅក្នុងឃ្លាំងមូលបត្រកណ្តាលរបស់ប្រទេសបែលហ្ស៊ិក យ៉ូរ៉ូឃ្លៀ (Euroclear) ដែលមានតម្លៃស្មើនឹង ១៩០ ពាន់លានអឺរ៉ូ (២០៦,១ ពាន់លានដុល្លារ) នៃមូលបត្រ និងសាច់ប្រាក់របស់ធនាគារកណ្តាលរុស្ស៊ីជាច្រើន។មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបមួយរូបបាននិយាយកាលពីសប្តាហ៍មុនថាទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កកនៅក្នុងសហភាពអឺរ៉ុប ទំនងជាអាចរកបានពី ១៥ ពាន់លានទៅ ២០ ពាន់លានអឺរ៉ូ នៅក្នុងប្រាក់ចំណេញក្រោយការបង់ពន្ធរហូតដល់ឆ្នាំ២០២៧ អាស្រ័យលើអត្រាការប្រាក់សកល៕

លោក ពូទីន នឹងពិចារណាទៅទស្សនកិច្ចនៅចិន សម្រាប់ដំណើរលើកដំបូងរបស់ខ្លួនក្នុងអាណត្តិថ្មី

2024/03/20 10:53:10 am        107
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីល្ងាចថ្ងៃអង្គារ (១៩ មីនា) ថា លោកនឹងពិចារណាទៅទស្សនកិច្ចនៅប្រទេសចិន សម្រាប់ដំណើរទៅក្រៅប្រទេសលើកដំបូងរបស់ខ្លួនក្នុងអំឡុងពេលអាណត្តិប្រធានាធិបតីថ្មី ដែលលោកទទួលបាននៅក្នុងការបោះឆ្នោតចុងសប្តាហ៍។កាលពីថ្ងៃអង្គារ ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានរាយការណ៍ផ្តាច់មុខថា លោក ពូទីន នឹងធ្វើដំណើរទៅកាន់ប្រទេសចិន ក្នុងខែឧសភា ដើម្បីពិភាក្សាជាមួយលោក ស៊ី ជីនពីង ក្នុងអ្វីដែលអាចជាដំណើរទៅក្រៅប្រទេសលើកដំបូងរបស់ប្រមុខវិមានក្រឹមឡាំងនៃអាណត្តិប្រធានាធិបតីថ្មីរបស់លោក។ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ីបានរាយការណ៍ថា នៅក្នុងកិច្ចប្រជុំជាមួយក្រុមសភាកាលពីថ្ងៃអង្គារ មេដឹកនាំបក្សកុម្មុយនិស្តរុស្ស៊ី លោក ហ្គេនណាឌី ហ្យ៉ូហ្កានូវ (Gennady Zyuganov) បានស្នើឱ្យលោក ពូទីន ជ្រើសរើសទីក្រុងប៉េកាំង សម្រាប់ការធ្វើដំណើរទស្សនកិច្ច ហើយលោក ពូទីន បានសន្យាថានឹងពិចារណាលើដំណើរនេះ។រដ្ឋាភិបាលលោកខាងលិច កាលពីថ្ងៃចន្ទ បាននាំគ្នាថ្កោលទោសការទទួលជ័យជម្នះក្នុងការបោះឆ្នោតកាលពីចុងសប្តាហ៍របស់លោក ពូទីន ថាជារឿងអយុត្តិធម៌ និងមិនមានលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែប្រទេសចិន និងកូរ៉េខាងជើង បានអបអរសាទរមេដឹកនាំរុស្ស៊ីជើងចាស់ ក្នុងការបន្តគ្រប់គ្រងរបស់លោករយៈពេលប្រាំមួយឆ្នាំបន្ថែមទៀត៕

តុលាការកំពូលរបស់សហរដ្ឋអាមេរិក អនុញ្ញាតឱ្យរដ្ឋតិចសាស់ អនុវត្តច្បាប់អន្តោប្រវេសន៍ដ៏ចម្រូងចម្រាស

2024/03/20 10:48:58 am        49
តុលាការកំពូលរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (១៩ មីនា) បានអនុញ្ញាតឱ្យច្បាប់រដ្ឋតិចសាស់ (Texas) ដែលគាំទ្រដោយគណបក្សសាធារណរដ្ឋ ចូលជាធរមាន ដែលអនុញ្ញាតឱ្យអាជ្ញាធរអនុវត្តច្បាប់របស់រដ្ឋចាប់ខ្លួនមនុស្សដែលសង្ស័យថាបានឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិកដោយខុសច្បាប់ ដោយបដិសេធកិច្ចខិតខំប្រឹងប្រែងដើម្បីរារាំងច្បាប់នេះដោយរដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន (Joe Biden)។តុលាការមានសំឡេងគាំទ្រភាគច្រើនពីក្រុមអភិរក្សនិយម ៦ ទល់នឹង៣ សំឡេង ហើយក្រុមយុត្តិធម៌សេរីទាំងបីរូបរបស់ខ្លួនបានជំទាស់ ដោយនិយាយថា ការអនុញ្ញាតច្បាប់នេះនឹងធ្វើឱ្យការអនុវត្តច្បាប់អន្តោប្រវេសន៍ប៉ះពាល់ដល់រដ្ឋ។ជាលទ្ធផល ច្បាប់របស់រដ្ឋនេះនៅតែអាចចូលជាធរមានបាន ខណៈពេលដែលវិវាទនៅតែបន្តនៅក្នុងតុលាការថ្នាក់ក្រោម មានន័យថាការតស៊ូផ្លូវច្បាប់មិនទាន់ចប់ទេ ហើយច្បាប់នៅតែត្រូវអាចរារាំងនៅពេលក្រោយបាន។ អភិបាលរដ្ឋតិចសាស់ លោក ហ្គ្រេក អាបបុត (Greg Abbott) បានសាទរចំពោះដីការបស់តុលាការ ដោយហៅវាថាជា «ការវិវឌ្ឍន៍ដ៏វិជ្ជមាន»។អ្នកនាំពាក្យមានសេតវិមាន លោកស្រី ខាតារីន ហ្សង់ព្យែរ (Karine Jean-Pierre) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ច្បាប់នេះ «នឹងមិនត្រឹមតែធ្វើឱ្យសហគមន៍ក្នុងរដ្ឋតិចសាស់ មិនសូវមានសុវត្ថិភាពប៉ុណ្ណោះទេ វាថែមទាំងនឹងដាក់បន្ទុកលើការអនុវត្តច្បាប់ និងបង្កភាពចលាចល និងការភាន់ច្រឡំនៅព្រំដែនភាគខាងត្បូងរបស់អាមេរិកផងដែរ»៕

មេទ័ពអ៊ុយក្រែន៖ យានដ្រូនគឺជាគន្លឹះដើម្បីទទួលបានផលប្រយោជន៍ពីប្រទេសរុស្ស៊ី

2024/03/19 12:14:37 pm        161
មេបញ្ជាការអ៊ុយក្រែន លោក Oleksandr Syrskyi បាននិយាយកាលពីយប់ថ្ងៃចន្ទថា ការអភិវឌ្ឍប្រព័ន្ធគ្មានមនុស្សបើក ឬយានដ្រូន គឺជាគន្លឹះក្នុងការផ្តល់អត្ថប្រយោជន៍ដល់ទីក្រុងគីវលើកងកម្លាំងរុស្ស៊ីក៏ខ្លាំងពូកែ។" លោក Syrskyi បាននិយាយនៅលើបណ្តាញសង្គមTelegram បន្ទាប់ពីជួបជាមួយអនុប្រធានរបស់ខ្លួន លោក Vadym Sukharevskyiថា៖«ការអភិវឌ្ឍនៃការប្រើប្រាស់ប្រព័ន្ធគ្មានមនុស្សបើក គឺជាអាទិភាពរបស់ខ្ញុំ»។ «យើងកំពុងស្វែងរកដំណោះស្រាយមិនស្មើភាព ដើម្បីទទួលបានអត្ថប្រយោជន៍ប្រកបដោយគុណភាពលើគូប្រជែងដ៏ខ្លាំងពូកែនោះ។ការបង្កើនការប្រើប្រាស់យានដ្រូនដោយភាគីទាំងពីរ បាននិងកំពុងផ្លាស់ប្តូរជម្លោះឆ្ងាយពីសមរភូមិទៅជាការវាយប្រហារលើផ្នែកយោធា ថាមពល និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់គ្នាទៅវិញទៅមក។ដោយសារយោធាអ៊ុយក្រែន អស់កាំភ្លើង និងគ្មានកងទ័ពនៅសមរភូមិ កងកម្លាំងរបស់ទីក្រុងមូស្គូ បាននិងកំពុងបង្កើនសម្ពាធនៅតាមបណ្តោយជួរមុខទាំងមូល និងបង្កើនការរុលទៅមុខបន្តិចម្តងៗ។លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលកាលពីថ្ងៃអាទិត្យ បានទទួលអំណាចគ្រប់គ្រងរយៈពេល៦ឆ្នាំទៀត បន្ទាប់ពីឈ្នះការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី បាននិយាយថា កងកម្លាំងទីក្រុមូស្គូ មានប្រៀបលើសមរភូមិអ៊ុយក្រែន ហើយបានប្តេជ្ញាថា នឹងបន្តប្រតិបត្តិការយោធារបស់លោកតទៅទៀត។ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskiy) ជាផ្នែកនៃកំណែទម្រង់យោធារបស់លោក បានបញ្ជាកាលពីខែកុម្ភៈឲ្យបង្កើតសាខាដាច់ដោយឡែកនៃកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនសម្រាប់ការវាយប្រហារដោយយានដ្រូន។ លោកSukharevskyi ត្រូវបានចាត់តាំងឲ្យទទួលបន្ទុកក្នុងការអភិវឌ្ឍប្រព័ន្ធគ្មានមនុស្សបើក និងការប្រើប្រាស់របស់ទាហាន។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តជ្រៃបិទមាស ខេត្តត្បូងឃ្មុំ

2024/03/19 12:05:08 pm        80
ត្បូងឃ្មុំ៖ ឯកឧត្តបណ្ឌិត អ៊ាង សុផល្លែត ប្រធានក្រុមការងាររាជរដ្ឋភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាតំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តជ្រៃបិទមាស ក្នុងភូមិសាស្រ្តសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា សមិទ្ធផលកើតឡើងថ្មីៗបន្ថែមទៀត នៅពេលបច្ចុប្បន្ននេះ គឺកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាជននៅទូទាំងប្រទេស និយាយជារួម និងនិយាយដោយឡែកសម្រាប់ពុទ្ធបរិស័ទចំណុះជើងវត្តជ្រៃបិទមាស ក៏ដូចជាសប្បុរសជននានា ដែលបានចូលមករួមចំណែកដើម្បីធ្វើបុណ្យធ្វើទាន នៅក្នុងវត្តជ្រៃបិទមាសនេះ ហើយផ្តល់លទ្ធភាពឱ្យវត្តកសាងបាននូវសមិទ្ធផលដ៏ល្អសម្រាប់ការគោរពបូជា។ឯកឧត្តម បន្តថា រាជរដ្ឋាភិបាលនៅក្នុងនីតិកាលទី៧ បាននឹងកំពុងបន្តការងារពីរាជរដ្ឋាភិបាល​​អាណត្តិមុន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន​ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ក្នុងបេសកកម្ម ជាឧត្តមប្រយោជន៍ជូនជាតិ និងដើម្បីសម្រេចឱ្យបាននូវ គោលនយោបាយធំៗ ជាអាទិភាពរួមមានទី១៖ ការពារសន្តិភាព ស្ថិរភាពនយោបាយ និងរាល់សមិទ្ធផលសង្គមជាតិឱ្យរឹងមាំ ស្ថិតស្ថេរគង់វង្ស, ២៖ លើកកម្ពស់ជីវភាពប្រជាជនគ្រប់រូប ទាំងខាងសម្ភារៈ និងស្មារតីឱ្យបានសមរម្យប្រកបដោយភាព ថ្លៃថ្នូរ ទី៣៖ ការពាររបបរាជានិយម លើកស្ទួយលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពប្រជាជន និងពង្រឹងនីតិរដ្ឋ ទី៤៖ ពង្រឹង រដ្ឋបាលសាធារណៈនៅគ្រប់ថ្នាក់ ជារដ្ឋបាលប្រជាជន និងបម្រើផលប្រយោជន៍ប្រជាជន និងទី៥៖ បន្តជំរុញការកទម្រង់ ដើម្បីអភិបាលកិច្ចល្អ និងក្លាយជាអារ្យប្រទេសជឿនលឿនមួយក្នុងតំបន់ជាមួយនឹងស្នាមញញឹម និងក្តីសង្ឃឹមរបស់ប្រជាជន៕អត្ថបទ៖ទូច សោភ័ណ

ប្រជាជនឥណ្ឌូនេស៊ីតវ៉ាប្រឆាំងជ័យជម្នះក្រៅផ្លូវការរបស់លោក ប្រាបូវ៉ូ ក្នុងការបោះឆ្នោតប្រធានាធិបតី ដោយចោទប្រកាន់ថាមានការក្លែងបន្លំ

2024/03/19 11:47:23 am        97
ការបោះឆ្នោតប្រធានាធិបតីឥណ្ឌូនេស៊ីអាចនឹងបញ្ចប់ ប៉ុន្តែបាតុកម្មប្រឆាំងនឹងលទ្ធផលក្រៅផ្លូវការនៅតែបន្ត។នគរបាលត្រូវបានដាក់ពង្រាយនៅមុខគណៈកម្មការរៀបចំការបោះឆ្នោតសកលរបស់ប្រទេសឥណ្ឌូនេស៊ី (KPU) ដើម្បីធានាថាការតវ៉ាបែបនេះមិនក្លាយជាហិង្សាទេ។ ក្រុមអ្នកតវ៉ាកំពុងទាមទារឱ្យអាជ្ញាធររៀបចំការបោះឆ្នោតបញ្ឈប់មេដឹកនាំជួរមុខត្រៀមក្លាយជាប្រធានាធិបតីឥណ្ឌូនេស៊ី និងជាអតីតរដ្ឋមន្ត្រីការពារជាតិ លោក Prabowo Subianto ពីការឡើងកាន់តំណែងជាប្រធានាធិបតីបន្ទាប់របស់ប្រទេសនេះ។ ពួកគេក៏កំពុងអះអាងផងដែរថាមានការលួចបន្លំការបោះឆ្នោតនេះ។ទោះបីកម្ដៅផ្នែកនយោបាយកំពុងកើនឡើងខ្លាំងក៏ដោយ នគរបាលនៅតែអាចគ្រប់គ្រងការធ្វើបាតុកម្មបាន។ KPU ត្រូវបានគេរំពឹងថានឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតប្រធានាធិបតីកាលពីខែមុននៅថ្ងៃពុធ ២០ មីនាស្អែកនេះ ។ ការរាប់សន្លឹកឆ្នោតរហ័សដែលធ្វើឡើងដោយក្រុមស្ទង់មតិឯករាជ្យ និងក្រុមអ្នកស្រាវជ្រាវ បានបង្ហាញថា លោក Prabowo ដែលជាអតីតយុទ្ធជនយោធាដ៏ចម្រូងចម្រាស បាននាំមុខលើគូប្រជែងរបស់លោកគឺអតីតអភិបាលក្រុង ហ្សាកាតា លោក អាបានី បាស្វេដាន (Anies Baswedan) និងអតីតអភិបាលខេត្ត ជ្វាកណ្ដាល (Central Java) លោកកាន់ចា ប្រាណូវ៉ូ( Ganjar Pranowo) ។ លទ្ធផលក្រៅផ្លូវការបង្ហាញថា លោក Prabowo ទទួលបានសំឡេងឆ្នោតប្រហែល ៥៨ ភាគរយក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៤ ។ លោក Anies ទទួលបានសំឡេងគាំទ្រប្រហែល ២៥ ភាគរយ ចំណែកលោក Ganjar Pranowo ទទួលបានសំឡេងគាំទ្រប្រហែល១៧ភាគរយ។ ប្រធានាធិបតីកំពុងកាន់អំណាចនៅឡើយ លោក Joko Widodo ក៏ត្រូវបានចោទប្រកាន់ដែរពីបទជ្រៀតជ្រែកការបោះឆ្នោត និងបង្ហាញការពេញចិត្តចំពោះលោក Prabowo និងមិត្តរួមតំណែង ត្រូវជាកូនប្រុសច្បងរបស់លោក Jokowi គឺលោកជីប្រានរ៉ាកាប៊ូមីង រ៉ាកា (Gibran Rakabuming Raka)៕

សម្ដេចធិបតី៖ ក្រោយព្រឹត្តិការណ៍បុណ្យទន្លេបញ្ចប់ដោយជោគជ័យ ព្រឹត្តិការណ៍សមរាត្រីអង្គរ​នឹងចូលមកដល់

2024/03/19 11:17:36 am        108
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​ថ្លែង​ថា ក្រោយពីព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ បានបញ្ចប់ទៅដោយជោគជ័យ ព្រឹត្តិការណ៍​សមរាត្រី​អង្គរ នឹងឈានចូលមកដល់ ហើយព្រឹត្តិការណ៍នេះ នឹងទាក់ទាញភ្ញៀវទេសចរជាតិ និង​អន្តរជាតិ ទៅលេងកម្សាន្តនៅសៀមរាបអង្គរកាន់តែច្រើន ។តាមរយៈបណ្ដាញសង្គមតេឡេក្រាម នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី អបអរ​សាទរ​ចំពោះ​ពិធី​បុណ្យ​ទន្លេ​ លើក​ទី៨ រយៈពេលបីថ្ងៃ នៅលើទឹកដីខេត្តសៀមរាប ដែល​បាន​បញ្ចប់​ទៅ​ដោយ​ភាព​ជោគជ័យ និងមានភ្ញៀវជាតិ និងអន្តរជាតិទៅទស្សនាកម្សាន្តយ៉ាងច្រើនកុះករ ពោរ​ពេញ​ដោយ​ក្តីសប្បាយរីករាយ។ សម្ដេចធិបតីបានបន្តថា ក្នុងខេត្តសៀមរាប នៅមានព្រឹត្តិការណ៍ដ៏អស្ចារ្យបន្ទាប់ទៀត គឺ​ព្រឹត្តិការណ៍​សមរាត្រីអង្គរ ដែលត្រូវបានគេស្គាល់ថា ជាពេលវេលា​ដែល​ព្រះអាទិត្យ​រះចំ​ពី​លើ​កំពូល​ប្រាសាទ​អង្គរវត្ត ដោយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងទាក់ទាញទេសចរជាតិ និងអន្ដរជាតិ ទៅ​កម្សាន្ដនៅ​ខេត្តសៀមរាប កាន់តែច្រើនស្របតាមយុទ្ធនាការណ៍ “ទស្សនាសៀមរាប ឆ្នាំ២០២៤” ។ សម្ដេចធិបតី​នាយករដ្ឋមន្ត្រី បានបន្ថែមថា ព្រឹត្តិការណ៍សមរាត្រីអង្គរ ឆ្នាំ២០២៤នេះ ក្រសួង​ទេសចរណ៍​​បានរៀបចំ “ការប្រកួតប្រជែងរូបថតសមរាត្រីអង្គរអច្ឆរិយៈ” ដែល​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ និងអន្ដរជាតិ និងមហាជន ចូលរួមប្រកួតថតរូប ព្រឹត្តិការណ៍សមរាត្រីអង្គរដែលស្អាត នឹងមានឱកាសទទួលបានរង្វាន់ចាប់ពី១លានរៀល ដល់៣លានរៀល ព្រម​ទាំង​លិខិត​សរសើរ​ផង​ដែរ។ការទទួលរូបថត គឺធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់២៥ ខែមីនា ដោយផ្ញើទៅ​កាន់​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ទេសចរណ៍ ហើយក្រុមការងារ នឹងធ្វើការវាយតម្លៃរូបថត ដែលស្អាតជាង​គេ​ចំនួន​១០​សន្លឹក ដើម្បីផ្សព្វផ្សាយនៅលើគេហទំព័រ និងប្រព័ន្ធផ្សាព្វផ្សាយនានា របស់ក្រសួង​ទេសចរណ៍​ ហើយជ័យលាភីរូបថតចំនួន ៣រូប នឹងទទួលបានរង្វាន់ ខណៈព្រឹត្តិការណ៍​សមរាត្រី​អង្គរ​ ឆ្នាំ២០២៤ នឹងប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ ក្នុងសប្ដាហ៍នេះ គឺចាប់ពីថ្ងៃទី២១ ២២ និង២៣ ខែមីនា។បើយោង​តាមមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ចំពោះព្រឹត្តិការណ៍​បុណ្យ​ទន្លេ​លើកទី​៨ នាខេត្តសៀមរាប ដែលធ្វើឡើងនៅថ្ងៃទី១៥ ១៦ និង១៧ ខែមីនាកន្លងទៅនេះ មាន​ភ្ញៀវ​ទេសចរ​ជាង ៥៥ម៉ឺននាក់ ទៅលេងកម្សាន្ត ដែលក្នុងនោះមានភ្ញៀវទេសចរបរទេសប្រមាណជាង ៣ម៉ឺននាក់៕ អត្ថបទ៖ បាន សុខរិទ្ធ

កូរ៉េខាងជើង និយាយថា លោក គីម ជុងអ៊ុន ពិនិត្យសមយុទ្ធបាញ់គ្រាប់រ៉ុក្កែត ដ៏ធំអស្ចារ្យ

2024/03/19 11:02:16 am        78
ទូរទស្សន៍រដ្ឋ KRT រាយការណ៍នៅថ្ងៃអង្គារ ទី១៩ ខែមីនា នេះថា មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានពិនិត្យមើលសមយុទ្ធបាញ់គ្រាប់ពិតធ្វើឡើងដោយអង្គភាពកាំភ្លើងធំ នៅក្នុងតំបន់ភាគខាងលិច ដោយប្រើប្រាស់ជើងទម្របាញ់គ្រាប់រ៉ុក្កែតពហុជំនាញ ខ្នាតធំ។ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA ក៏បានបញ្ចេញរូបភាព របស់លោក Kim កំពុងពិនិត្យមើលសមយុទ្ធ និងបាននិយាយថា សមយុទ្ធត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទ ហើយមានគោលបំណងសាកល្បង សមត្ថភាពសង្រ្គាមពិតប្រាកដ នៃជើងទម្របាញ់គ្រាប់រ៉ុក្កែតពហុជំនាញ ៦០០ មីល្លីម៉ែត្រ និងធ្វើអោយប្រសើរឡើងនូវទឹកចិត្តប្រយុទ្ធរបស់ប្រតិបត្តិករ និងឥរិយាបថត្រៀមខ្លួន។របាយការណ៍នៃសមយុទ្ធនេះ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រទេសកូរ៉េខាងត្បូង និងជប៉ុន បានរាយការណ៍ពីការបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយជិតជាច្រើនគ្រាប់ របស់ប្រទេសកូរ៉េខាងជើង ចូលទៅក្នុងសមុទ្រ ជាការសាកល្បងមីស៊ីលលើកដំបូងរបស់ខ្លួន ក្នុងរយៈពេលប្រហែលពីរខែកន្លងទៅនេះ។លោក Kim បានអំពាវនាវឱ្យធ្វើទំនើបកម្ម និងពង្រីកកងកម្លាំងកាំភ្លើងធំ ដោយបញ្ជាក់ពី ភារកិច្ចយុទ្ធសាស្ត្រនៃជើងទម្របាញ់គ្រាប់រ៉ុក្កែត ជាមធ្យោបាយវាយប្រហារដ៏សំខាន់ ក្នុងការត្រៀមសង្រ្គាម។ទីក្រុងព្យុងយ៉ាង បានបំពានគោលនយោបាយអន្តរកូរ៉េជាច្រើនទសវត្សរ៍មកហើយរបស់ខ្លួន ដោយបានលុបចោលកិច្ចព្រមព្រៀងយោធា និងបានប្រកាសថាប្រទេសកូរ៉េខាងត្បូងជារដ្ឋសត្រូវ។

ប្រធានក្រុមប្រឹក្សា EU៖ ដើម្បីឱ្យមានសន្តិភាព អឺរ៉ុបត្រូវតែត្រៀមខ្លួនសម្រាប់សង្គ្រាម

2024/03/19 10:44:49 am        90
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាលស៍ មីឆែល (Charles Michel) បាននិយាយកាលពីថ្ងៃចន្ទ (១៨ មីនា) ថា អឺរ៉ុបត្រូវតែពង្រឹងសមត្ថភាពការពាររបស់ខ្លួន និងប្តូរទៅជាប្រព័ន្ធ «សេដ្ឋកិច្ចសង្រ្គាម» ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងដែលបង្កឡើងដោយប្រទេសរុស្ស៊ី។នៅក្នុងចារណកថា ដែលត្រូវបានចេញផ្សាយនៅក្នុងសារព័ត៌មានអឺរ៉ុប និងគេហទំព័រ អឺអែកធីវ (Euractiv) លោក មីឆែល ដែលនឹងធ្វើជាប្រធានកិច្ចប្រជុំនៃមេដឹកនាំសហភាពអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះដើម្បីពិភាក្សាអំពីការគាំទ្រសម្រាប់អ៊ុយក្រែន បាននិយាយថា អឺរ៉ុបចាំបាច់ត្រូវទទួលខុសត្រូវចំពោះសន្តិសុខផ្ទាល់ខ្លួន និងមិនត្រូវពឹងផ្អែកខ្លាំងលើការគាំទ្ររបស់ប្រទេសផ្សេង ដូចជាសហរដ្ឋអាមេរិក ឡើយ។លោក មីឆែល បាននិយាយថា ខណៈពេលដែលអឺរ៉ុប បានបោះជំហានទៅមុខចាប់តាំងពីការឈ្លានពានរបស់ទីក្រុងមូស្គូ ក្នុងខែកុម្ភៈ ឆ្នាំ២០២២ លើអ៊ុយក្រែន រួមទាំងការបង្កើនសមត្ថភាពផលិតយោធា ៥០ ភាគរយ អឺរ៉ុបត្រូវការធ្វើច្រើនជាងនេះបន្ថែមទៀត។ អស់ពេលជាច្រើនទសវត្សរ៍មកហើយ អឺរ៉ុបមិនបានវិនិយោគគ្រប់គ្រាន់នៅក្នុងសន្តិសុខ និងការការពាររបស់ខ្លួនទេ។ប្រធានក្រុមប្រឹក្សាអឺរ៉ុបរូបនេះបានជំរុញឱ្យបណ្តាប្រទេសនានាជួយសម្រួលដល់ការវិនិយោគក្នុងវិស័យការពារជាតិ រួមទាំងការពិចារណាផ្លាស់ប្តូរអាណត្តិរបស់សហភាពអឺរ៉ុបក្នុងការផ្ដល់អាវុធ និងធនាគារវិនិយោគអឺរ៉ុប ដើម្បីអនុញ្ញាតឱ្យការផ្លាស់ប្ដូរទាំងនោះជួយដល់ឧស្សាហកម្មការពារជាតិរបស់អឺរ៉ុប៕

អាមេរិក កំពុងថ្លឹងថ្លែងពីជម្រើសនៅអាហ្វ្រិក បន្ទាប់ពីយោធានីហ្សេ បញ្ជាឲ្យចាកចេញពីមូលដ្ឋានប្រឆាំងភេរវកម្មសំខាន់ៗ

2024/03/19 10:30:22 am        101
មន្ទីរបញ្ចកោណ កំពុងធ្វើការជាមួយមន្ត្រីនីហ្សេ ដោយស្វែងរកមធ្យោបាយសម្រាប់កងទ័ពអាមេរិកស្នាក់នៅក្នុងប្រទេសនេះ ដែលជាមូលដ្ឋានសំខាន់សម្រាប់ប្រតិបត្តិការប្រឆាំងភេរវកម្ម នៅអនុតំបន់សាហារ៉ាអាហ្វ្រិក បន្ទាប់ពីមានបញ្ជាមួយកាលពីចុងសប្តាហ៍ដែលពួកគេត្រូវចាកចេញ។កាលពីសប្តាហ៍មុន គណៈប្រតិភូជាន់ខ្ពស់របស់សហរដ្ឋអាមេរិក រួមទាំងឧបការីការបរទេសទទួលបន្ទុកកិច្ចការអាហ្វ្រិក លោកស្រី Molly Phee ឧបការីត្រីការពារជាតិទទួលបន្ទុកកិច្ចការសន្តិសុខអន្តរជាតិ លោក Celeste Wallander និងប្រមុខទីបញ្ជាការអាមេរិកនៅអាហ្រ្វិក លោកឧត្តមសេនីយ៍ Michael Langley បានធ្វើដំណើរទៅកាន់ប្រទេសនីហ្សេ ដើម្បីជួបជាមួយសមាជិកនៃរបបយោធា។អ្នកស្រី Sabrina Singh អ្នកនាំពាក្យរងរបស់មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃចន្ទថា មន្ត្រីសហរដ្ឋអាមេរិក បានពិភាក្សា«យ៉ាងវែងនិងដោយផ្ទាល់» ជាមួយមន្ត្រីរបបយោធា ដែលមួយផ្នែកក៏ត្រូវបានជំរុញដោយការព្រួយបារម្ភអំពីទំនាក់ទំនងសក្តានុពលរបស់នីហ្សេជាមួយរុស្ស៊ី និងអ៊ីរ៉ង់។អ្នកស្រី Singh បានបញ្ជាក់ថា៖«យើងមានបញ្ហានៅលើផ្លូវដែលនីហ្សេកំពុងធ្វើដំណើរ»។អ្នកនាំពាក្យសេតវិមាន អ្នកស្រី Karine Jean-Pierre បាននិយាយថា សហរដ្ឋអាមេ រិកកំពុង«តាមដានយ៉ាងដិតដល់នូវសកម្មភាពការពារជាតិរបស់រុស្ស៊ី» នៅទីនោះ ដើម្បី«វាយតម្លៃ និងកាត់បន្ថយហានិភ័យដែលអាចកើតមានចំពោះបុគ្គលិក ផលប្រយោជន៍ និងទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិក»។កាលពីថ្ងៃសៅរ៍ បន្ទាប់ពីកិច្ចប្រជុំនេះ អ្នកនាំពាក្យរបបយោធា លោកវរសេនីយ៍ឯក Amadou Abdramane បាននិយាយថា ជើងហោះហើររបស់សហរដ្ឋអាមេរិក នៅលើទឹកដីរបស់នីហ្សេក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ គឺខុសច្បាប់។ ទន្ទឹមនឹងនេះ លោក Insa Garba Saidou ជាសកម្មជនក្នុងស្រុកដែលជួយអ្នកគ្រប់គ្រងយោធារបស់នីហ្សេជាមួយនឹងការទំនាក់ទំនងរបស់ពួកគេ បានរិះគន់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការបង្ខំឲ្យរបបយោធានេះ ជ្រើសរើសរវាងដៃគូយុទ្ធសាស្ត្រ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្លូវេនីក្លាយជាប្រទេស EUលើកដំបូងគេដាក់ទណ្ឌកម្មអាវុធលើអ៊ីស្រាអែល
08/01/2025 09:08 PM
អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបាន ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម នាំយកប្រគល់ជូនគ្រួសារកងទ័ពជួរមុខ
08/01/2025 08:08 PM
លោក Zelensky ទាមទារឲ្យមានទណ្ឌកម្មកាន់តែតឹងរ៉ឹង ក្រោយការវាយប្រហាររបស់រុស្ស៊ី សម្លាប់មនុស្ស ៣១នាក់ នៅទីក្រុងគីវ
08/01/2025 08:08 PM
ប្រធានាធិបតីហ្វាំងឡង់ប្រាប់ថា ត្រៀមរួចជាស្រេច ក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន
08/01/2025 08:08 PM
ចិន៖ ក្រុមហ៊ុន Nvidia ត្រូវតែផ្តល់ «ភស្តុតាងសុវត្ថិភាព» ដើម្បីទទួលបានទំនុកចិត្តឡើងវិញ
08/01/2025 08:08 PM
លោក Putin សង្ឃឹមថា កិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន នឹងបន្តប្រព្រឹត្តទៅ
08/01/2025 08:08 PM
ព្រះសង្ឃ និងប្រតិភូក្រសួងធម្មការ នាំយកអំណោយជូនប្រជាពលរដ្ឋស្នាក់នៅបណ្តោះអាសន្នពីជម្លោះព្រំដែន
08/01/2025 07:08 PM
អាហ្វ្រិកខាងត្បូងរងការដំឡើងពន្ធអាមេរិក ៣០ភាគរយ ក្រោយពុំបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម
08/01/2025 07:08 PM
មនុស្សយ៉ាងហោច ៣៣នាក់ ត្រូវបានសម្លាប់នៅទីក្រុងគីវ ស្របពេលរលកនៃការវាយប្រហាររបស់រុស្ស៊ី
08/01/2025 07:08 PM
បារាំងចាប់ផ្តើមទម្លាក់ជំនួយមនុស្សធម៌ នៅតំបន់ហ្កាហ្សា
08/01/2025 07:08 PM