TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

អាមេរិក និងជប៉ុន ជំរុញឱ្យប្រទេសនានា កុំដាក់ពង្រាយអាវុធនុយក្លេអ៊ែរក្នុងលំហ

2024/03/19 10:20:58 am        78
សហរដ្ឋអាមេរិក និងជប៉ុន កាលពីថ្ងៃចន្ទ (១៨ មីនា) បានដាក់ស្នើសេចក្ដីសម្រេចមួយក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយសង្កត់ធ្ងន់ថា ប្រជាជាតិនានាគួរតែអនុវត្តតាមសន្ធិសញ្ញា ដែលរារាំងការដាក់អាវុធនុយក្លេអ៊ែរនៅក្នុងលំហ ដោយនេះជាសារមួយដែលបានលេចចេញឡើងសំដៅទៅលើប្រទេសរុស្ស៊ី។យោងតាមប្រភពដែលដឹងអំពីបញ្ហានេះបានឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន ជឿជាក់ថា ទីក្រុងមូស្គូ កំពុងបង្កើតអាវុធនុយក្លេអ៊ែរប្រឆាំងផ្កាយរណបមានមូលដ្ឋានលើលំហ ដែលការបំផ្ទុះអាចបង្កឱ្យមានការបំផ្លិចបំផ្លាញយ៉ាងមហន្តរាយ ដោយបង្អាក់អ្វីៗគ្រប់យ៉ាង ចាប់ពីទំនាក់ទំនងយោធា រហូតដល់សេវាទូរស័ព្ទ។រុស្ស៊ី ដែលជាភាគីនៃសន្ធិសញ្ញាលំហអាកាសឆ្នាំ១៩៦៧ ដែលរារាំងការដាក់ «វត្ថុទាំងឡាយណាដែលផ្ទុកអាវុធនុយក្លេអ៊ែរ ឬអាវុធមហាប្រល័យគ្រប់ប្រភេទ» បាននិយាយពីមុនថា ខ្លួនប្រឆាំងនឹងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងលំហ ហើយក៏បានបដិសេធថា ខ្លួនមិនបានកំពុងអភិវឌ្ឍអាវុធបែបនោះទេ។នៅក្នុងសំណើសេចក្ដីសម្រេចដែលឃើញដោយសារព័ត៌មាន រ៉យទ័រ បង្ហាញថា សហរដ្ឋអាមេរិក ដែលជាប្រទេសតែមួយគត់ដែលប្រើអាវុធនុយក្លេអ៊ែរក្នុងសង្គ្រាម ហើយនឹងប្រទេសជប៉ុន ដែលជាប្រទេសតែមួយគត់ដែលត្រូវបានវាយប្រហារដោយអាវុធនុយក្លេអ៊ែរ បានជំរុញឱ្យបណ្ដាប្រទេសដែលចងភ្ជាប់ដោយសន្ធិសញ្ញានេះ មិនឱ្យដាក់អាវុធបែបនេះនៅក្នុងលំហ ហើយក៏ជំរុញមិនឱ្យអភិវឌ្ឍអាវុធបែបនោះដែរ៕

កូរ៉េខាងត្បូង៖ កូរ៉េខាងជើងបានផ្គត់ផ្គង់គ្រាប់រំសេវ៧ពាន់កុងតឺន័រទៅឲ្យប្រទេសរុស្ស៊ី

2024/03/19 10:11:48 am        186
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសកូរ៉េខាងជើងបានដឹកជញ្ជូន ប្រមាណ ៧,០០០ កុងតឺន័រ ផ្ទុកពេញទៅដោយគ្រាប់រំសេវ និងគ្រឿងយុទ្ធោបករណ៍ផ្សេងទៀតទៅកាន់ប្រទេសរុស្ស៊ីចាប់តាំងពីឆ្នាំមុន ដើម្បីជួយគាំទ្រដល់សង្គ្រាមរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។លោក ស៊ីន វ៉ុនស៊ីក (Shin Won-sik) បានចែករំលែកការវាយតម្លៃនេះនៅក្នុងសន្និសីទសារព័ត៌មានប៉ុន្មានម៉ោងបន្ទាប់ពីយោធាកូរ៉េខាងត្បូង និងជប៉ុនបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលអន្តរទ្វីបរយៈចម្ងាយខ្លីជាច្រើនគ្រាប់ចូលទៅក្នុងដែនទឹកភាគខាងកើតរបស់ខ្លួន ដោយបន្ថែមលើការបង្ហាញអាវុធជាបន្តបន្ទាប់របស់ប្រទេសនេះ ស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយគូប្រជែង។ចាប់តាំងពីដើមឆ្នាំ ២០២២ មក ប្រទេសកូរ៉េខាងជើងបានប្រើការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ជាការរំខាន ដើម្បីបង្កើនការសាកល្បងអាវុធរបស់ខ្លួន ហើយក៏បានគាំទ្រទីក្រុងមូស្គូជុំវិញជម្លោះនេះផងដែរ ខណៈមេដឹកនាំលោក Kim Jong Un ព្យាយាមដើរចេញពីភាពឯកោខាងការទូត និងរួមគ្នាប្រឆាំងសហរដ្ឋអាមេរិក។ក្រុមមន្ត្រីអាមេរិក និងកូរ៉េខាងត្បូងបានចោទប្រកាន់កូរ៉េខាងជើងថា បានផ្តល់ឲ្យរុស្ស៊ីនូវគ្រាប់កាំភ្លើងធំ មីស៊ីល និងឧបករណ៍ផ្សេងៗទៀត ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីជួយដុតបញ្ឆេះសង្គ្រាមរបស់ខ្លួនលើអ៊ុយក្រែន ដោយនិយាយថា ការបញ្ជូនអាវុធបែបនេះមានល្បឿនលឿន បន្ទាប់ពីកិច្ចប្រជុំកំពូលដ៏កម្ររវាងលោក Kim និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីខែកញ្ញាក្នុងទឹកដីរុស្ស៊ី។តាមមន្ត្រីកូរ៉េខាងត្បូង និងអ្នកជំនាញឯកជន កូរ៉េខាងជើងអាចទទួលបានស្បៀងអាហារ និងជំនួយសេដ្ឋកិច្ចដែលត្រូវការចាំបាច់ និងជំនួយយោធាក្នុងគោលបំណងធ្វើទំនើបកម្មរបស់កងកម្លាំងលោក Kim តែទាំងក្រុងមូស្គូ ទាំងក្រុងព្យុងយ៉ាង បានបដិសេធថាមិនមានកិច្ចព្រមព្រៀងអាវុធរវាងប្រទេសទាំងពីរនោះទេ៕

ក្រុមប្រឹក្សា EU យល់ព្រមបន្ថែមទឹកប្រាក់ចំនួន ៥ ពាន់លានអឺរ៉ូ សម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន

2024/03/19 10:03:56 am        102
ក្រុមប្រឹក្សាសហភាពអឺរ៉ុប កាលពីថ្ងៃចន្ទ (១៨ មីនា) បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងមួយដើម្បីបង្កើនការគាំទ្ររបស់សហភាពអឺរ៉ុប សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនចំនួន ៥ ពាន់លានអឺរ៉ូ (៥,៤៤ ពាន់លានដុល្លារ) តាមរយៈមូលនិធិជំនួយពិសេសមួយ។ក្រុមប្រឹក្សាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដដែលថា ការបន្ថែមទឹកប្រាក់ចំនួន ៥ ពាន់លានអឺរ៉ូដែលត្រូវបានអនុម័តកាលពីថ្ងៃចន្ទនេះ មានន័យថាកម្រិតមូលនិធិឥឡូវនេះត្រូវបានកំណត់នៅ ១៧ ពាន់លានអឺរ៉ូ សម្រាប់ឆ្នាំ ២០២១ ដល់ ២០២៧។ការបន្ថែមសាច់ប្រាក់នេះកើតឡើងស្របពេលមានការព្រមានថា កងកម្លាំងរបស់ទីក្រុងគីវ ត្រូវការធនធានបន្ថែមទៀត ដើម្បីអាចទប់ទល់នឹងកងទ័ពរុស្ស៊ីបាន ហើយខណៈដែលកញ្ចប់ថវិកាចំនួន ៦០ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន កំពុងត្រូវបានរារាំងដោយសភាសហរដ្ឋអាមេរិក។សហភាពអឺរ៉ុបបាននិយាយថា ថវិកានេះនឹងផ្តល់មូលនិធិដល់ការហ្វឹកហ្វឺន គ្រឿងយុទ្ធោបករណ៍ដ៍ខ្លាំងក្លា និងយុទ្ធោបករណ៍ដែលមិនបង្កគ្រោះថ្នាក់។ រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក រ៉ាដូស្លាវ ស៊ីខូស្គី (Radoslaw Sikorski) បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនោះថា កញ្ចប់ថវិកានោះក៏នឹងត្រូវប្រើដើម្បីសងប្រាក់រដ្ឋសមាជិកវិញសម្រាប់ការផ្គត់ផ្គង់យោធា ដែលបានបញ្ជូនទៅអ៊ុយក្រែនផងដែរ៕

សហភាពអឺរ៉ុប ព្រមព្រៀងលើការដាក់ទណ្ឌកម្មក្រុមហាម៉ាស និងអ្នកតាំងលំនៅ នៅ West Bank ដែលប្រើហិង្សា

2024/03/19 09:23:48 am        71
រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បានព្រមព្រៀងជាគោលការណ៍ កាលពីថ្ងៃចន្ទ ដើម្បីដាក់ទណ្ឌកម្មលើអ្នកតាំងលំនៅអ៊ីស្រាអែល សម្រាប់ការវាយប្រហារលើប្រជាជនប៉ាឡេស្ទីននៅតំបន់ West Bank និងដាក់ទណ្ឌកម្មបន្ថែមទៀតលើសមាជិកក្រុមអ៊ីស្លាមនិយាមហាម៉ាសប៉ាឡេស្ទីន។ ការសម្រេចនេះ បានកត់សម្គាល់ជាលើកដំបូងដែលបណ្តាប្រទេសសមាជិកទាំង ២៧ប្រទេសរបស់សហភាពអឺរ៉ុប បានព្រមព្រៀងដាក់ទណ្ឌកម្មលើអ្នកតាំងលំនៅអ៊ីស្រាអែលដែលប្រើហិង្សា ដោយធ្វើទៅតាមជំហានរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។នៅក្នុងកិច្ចប្រជុំដដែលនេះ រដ្ឋមន្ត្រី បានព្រមព្រៀងដាក់ទណ្ឌកម្មលើបុគ្គល និងអង្គការនានា ដែលទទួលខុសត្រូវចំពោះការស្លាប់របស់មេដឹកនាំប្រឆាំងរុស្ស៊ីលោក Alexei Navalny ។ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយថា រដ្ឋមន្ត្រីមកពីរដ្ឋសមាជិកចំនួន ២៧ប្រទេស របស់សហភាពអឺរ៉ុប បានព្រមព្រៀងដាក់ទណ្ឌកម្ម លើបុគ្គល និងអង្គភាពប្រហែល ៣០ ដែលលោក ពុំបានបញ្ជាក់អត្តសញ្ញាណ ថានណាជាទទួលខុសត្រូវចំពោះការសម្លាប់លោក Alexei Navalny នោះទេ ។លោក Borrell និយាយថា រដ្ឋមន្ត្រី បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះការយកប្រាក់ចំណូលពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក ដើម្បីជួយអ៊ុយក្រែន ទោះបីជាលោក បាននិយាយថាពុំមានការឯកភាពគ្នាច្រើនលើបញ្ហានេះក៏ដោយ។

ប្រទេសស៊ីរី ថ្កោលទោសគោលនយោបាយដ៏បំផ្លិចបំផ្លាញរបស់សហរដ្ឋអាមេរិក

2024/03/18 02:46:26 pm        97
ក្រសួងការបរទេសស៊ីរី កាលពីថ្ងៃអាទិត្យ បានថ្កោលទោសយ៉ាងដាច់អហង្កាចំពោះសេចក្តីថ្លែងការណ៍រួមកាលពីពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ ថាជាការបន្ត «គោលនយោបាយដ៏បំផ្លិចបំផ្លាញ»។ ក្រសួងបាននិយាយថា សេចក្តីថ្លែងការណ៍រួម គឺជាការបន្តនៃ «គោលនយោបាយដ៏បំផ្លិចបំផ្លាញ» ដែលប្រទេសទាំងនេះ បានដាក់មកលើប្រទេសស៊ីរី អស់រយៈពេល ១៣ឆ្នាំមកហើយ។ នៅថ្ងៃខួបលើកទី ១៣ នៃការផ្ទុះជម្លោះស៊ីរី កាលពីថ្ងៃទី១៥ ខែមីនា សហរដ្ឋអាមេរិក អង់គ្លេស បារាំង និងប្រទេសអាល្លឺម៉ង់ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយចោទប្រកាន់របបប្រធានាធិបតីស៊ីរី លោក Bashar al-Assad ពីបទ «ប្រព្រឹត្តការជិះជាន់ និងអំពើឃោរឃៅរាលដាល» ទៅលើប្រជាជនស៊ីរី បណ្តាលឱ្យមានអ្នកស្លាប់រហូតដល់ជាង ៥សែន នាក់ និងប្រជាជនភៀសខ្លួនចេញទ្រង់ទ្រាយធំ។ក្រសួងការបរទេសស៊ីរី បានចោទប្រកាន់នៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រទេសទាំងបួន បានប្រើប្រាស់ឧបករណ៍ផ្សេងៗនៃសង្គ្រាមប្រឆាំងប្រទេសស៊ីរី រួមមានការញុះញង់ក្នុងយុទ្ធនាការផ្សេងៗ ផ្សព្វផ្សាយព័ត៌មានមិនពិត ការគាំទ្រអង្គការភេរវកម្មនិងកងជីវពលផ្តាច់ខ្លួន បង្កើតសម្ព័ន្ធភាពខុសច្បាប់ និងការដាក់វិធានការបង្ខិតបង្ខំជាឯកតោភាគីអមនុស្សធម៌លើប្រជាជនស៊ីរី។ រដ្ឋាភិបាលស៊ីរី មើលឃើញថាការអះអាងទាំងនេះគ្រាន់តែជាការលាក់ពុតផ្នែកនយោបាយ និងការប៉ុនប៉ងដោយអស់សង្ឃឹម ដើម្បីបិទបាំងផលប៉ះពាល់ដ៏មហន្តរាយនៃវិធានការបង្ខិតបង្ខំ ដែលដាក់លើប្រជាជនស៊ីរី។ បន្ថែមលើនេះ ការលួចធនធានជាតិរបស់ស៊ីរី ដោយប្រទេសមហាអំណាចបរទេស បានដកហូតទ្រព្យសម្បត្តិ និងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនស៊ីរី។ សេចក្តីថ្លែងការណ៍បាននិយាយថា ការបន្តកាន់កាប់ផ្នែកមួយចំនួននៃទឹកដីប្រទេសស៊ីរីដោយកងកម្លាំងអាមេរិក ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពប្រទេសស៊ីរី និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ជាងនេះទៅទៀត ក្រសួងបានអំពាវនាវរកយុត្តិធម៌ ដោយត្រូវផ្តល់សំណងដល់ប្រជាជនស៊ីរី សម្រាប់ការខាតបង់របស់ពួកគេ ។

សហភាពអឺរ៉ុប ប្រកាសកញ្ចប់ជំនួយចំនួន៨ពាន់លានដុល្លារ សម្រាប់អេហ្ស៊ីប ដោះស្រាយបញ្ហាទេសន្តរប្រវេសន៍

2024/03/18 02:39:38 pm        60
សហភាពអឺរ៉ុបកាលពីថ្ងៃអាទិត្យ បានប្រកាសកញ្ចប់ជំនួយចំនួន៧,៤ពាន់លានអឺរ៉ូ (៨ពាន់លានដុល្លារ) សម្រាប់ប្រទេសអេហ្ស៊ីប ដែលមានបញ្ហាលុយកាក់ ខណៈដែលមានការព្រួយបារម្ភថា សម្ពាធសេដ្ឋកិច្ច និងជម្លោះ នៅក្នុងប្រទេសជិតខាង អាចជំរុញជនអន្តោប្រវេសន៍កាន់តែច្រើនឡើង ទៅកាន់ឆេ្នរអឺរ៉ុប។កិច្ចព្រមព្រៀង ដែលបានត្រូវបានរិះគន់ពីក្រុមសិទ្ធិមនុស្សជុំវិញកំណត់ត្រាសិទ្ធិមនុស្សរបស់អេហ្ស៊ីប ត្រូវបានចុះហត្ថលេខាកាលពីរសៀលថ្ងៃអាទិត្យ នៅទីក្រុងគែរ ដោយប្រធានាធិបតីអេហ្ស៊ីប លោកអាប់ឌែល ហ្វាតា អែលស៊ីស៊ី (Abdel Fattah el-Sissi) និងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ។ ពិធីចុះហត្ថលេខានេះ មានការចូលរួមពីមេដឹកនាំនៃប្រទេសបែលហ្ស៊ិក អ៊ីតាលី អូទ្រីស កោះស៊ីប និងក្រិក។លោកអែលស៊ីស៊ី បានប្រាប់ក្រុមមេដឹកនាំអឺរ៉ុបដែលកំពុងបំពេញទស្សនកិច្ចថា៖«ដំណើរទស្សនកិច្ចរបស់អ្នកនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងទំនាក់ទំនងរវាងអេហ្ស៊ីប និងសហភាពអឺរ៉ុប» ។ លោកបាននិយាយថា កិច្ចព្រមព្រៀងនេះ សម្រេចបាន «ការផ្លាស់ប្តូរគំរូក្នុងភាពជាដៃគូរបស់យើង»។បេសកកម្មរបស់សហភាពអឺរ៉ុបនៅទីក្រុងគែរ បានឲ្យដឹងថា កញ្ចប់ជំនួយរួមមានទាំងជំនួយឥតសំណង និងប្រាក់កម្ចីក្នុងរយៈពេល ៣ឆ្នាំខាងមុខសម្រាប់ប្រទេសដែលមានប្រជាជនច្រើនបំផុតក្នុងពិភពអារ៉ាប់។ មូលនិធិភាគច្រើន ៥ពាន់លានអឺរ៉ូ (៥,៤ ពាន់លានដុល្លារ) គឺជាជំនួយម៉ាក្រូហិរញ្ញវត្ថុ នេះបើយោងតាមឯកសារពីបេសកកម្មសហភាពអឺរ៉ុប នៅក្នុងប្រទេសអេហ្ស៊ីប។បេសកកម្មនេះ បានបញ្ជាក់ថា ភាគីទាំងពីរ បានលើកកម្ពស់កិច្ចសហប្រតិបត្តិការរបស់ពួកគេដល់កម្រិតនៃ «ភាពជាដៃគូយុទ្ធសាស្ត្រ និងគ្រប់ជ្រុងជ្រោយ» ដែលត្រួសត្រាយផ្លូវសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការអេហ្ស៊ីប-សហភាពអឺរ៉ុប ក្នុងវិស័យសេដ្ឋកិច្ច និងមិនមែនសេដ្ឋកិច្ចផ្សេងៗទៀត។សេចក្តីថ្លែងការណ៍រួមមួយ បាននិយាយបន្ទាប់ពីកិច្ចប្រជុំកំពូលថា៖«សហភាពអឺរ៉ុបទទួលស្គាល់អេហ្ស៊ីបជាដៃគូដែលអាចទុកចិត្តបាន និងតួនាទីភូមិសាស្ត្រពិសេស និងសំខាន់របស់ខ្លួនជាសសរស្តម្ភនៃសន្តិសុខ ការសម្របសម្រួល និងសន្តិភាព នៅក្នុងតំបន់មេឌីទែរ៉ាណេ ដើមបូព៌ា និងអាហ្វ្រិក»។

លោក Trump ព្រមានពីការបង្ហូរឈាម ប្រសិនបើលោកចាញ់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំនេះ

2024/03/18 02:32:45 pm        132
លោក Donald Trump បានព្រមានពីការបង្ហូរឈាម ប្រើសិនបើលោកបរាជ័យការបោះឆ្នោតប្រធានាធិបតីនៅក្នុងខែច្ឆិកាឆ្នាំ២០២៤នេះ។អតីតប្រធានាធិបតីរូបនេះ បានបញ្ឆេះភាពតានតឹងឡើងវិញ ខណៈលោកថ្លែងទៅកាន់ក្រុមអ្នកគាំទ្រនៅការជួបជុំក្នុងរដ្ឋអូហៃយ៉ូ (Ohio) កាលពីថ្ងៃសៅរ៍។ លោកនិយាយថា ប្រសិនបើលោកមិនជាប់ឆ្នោត នោះនឹងនាំឲ្យមានការបង្ហូរឈាមសម្រាប់ប្រទេសនេះ។គេមិនច្បាស់ថាតើការប្រើពាក្យបង្ហូរឈាមរបស់លោកពេលនោះមានន័យយ៉ាងណានោះទេ នៅក្នុងសុន្ទរកថារបស់លោកនៅពាក់កណ្តាលនៃការអត្ថាធិប្បាយអំពីការគំរាមកំហែងដល់ឧស្សាហកម្មរថយន្តរបស់សហរដ្ឋអាមេរិក។លោក Trump នៅតែច្រានចោលថាលោកមិនបានចាញ់ឆ្នោតកាលពីឆ្នាំ២០២០ ទេ និងបានសន្យារំដោះអ្នកគាំទ្រពីពន្ធនាគារដែលបានជាប់ចោទពីបទទំលាយចូលវិមាន Capitol ក្នុងកុបកម្មកាលពីថ្ងៃទី៦មករា។ អតីតប្រធានាធិបតីរូបនេះ កំពុងប្រឈមនឹងការចោទប្រកាន់ជាច្រើនករណីពាក់ព័ន្ធនឹងការព្យាយាមបង្វែរលទ្ធផលចាញ់របស់លោកកាលពីឆ្នាំ២០២០។ រដ្ឋអាជ្ញាពិសេសលោក Jack Smith បានចោទប្រកាន់រូបលោកពីបទឧក្រិដ្ឋកម្មចំនួនបួន រួមទាំងការឃុបឃិតក្នុងការក្លែងបន្លំរដ្ឋាភិបាលសហរដ្ឋអាមេរិក និងការសមគំនិតដើម្បីរារាំងដំណើរការផ្លូវការបញ្ជាក់ពីសភាចំពោះជ័យជំនះរបស់លោក Joe Biden ។ លោក Donald Trump បានវាយប្រហារលោកប្រធានាធិបតីអាមេរិក Joe Biden ថាជាមនុស្សល្ងង់៕

អន្តរជាតិមានប្រតិកម្មចម្រុះគ្នាចំពោះលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីរបស់រុស្ស៊ី

2024/03/18 02:25:26 pm        168
រដ្ឋាភិបាលបរទេស និងក្រុមមន្ត្រី ជាច្រើនមានប្រតិកម្មមិនពេញចិត្តការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី ដែលបានផ្តល់ឱ្យលោក វ្ល៉ាឌីមៀ ពូទីន នូវជ័យជម្នះដ៏លើសលប់ក្នុងសំឡេងគាំទ្រលើស ៨៧ ភាគរយ និងអាណត្តិរយៈពេលប្រាំមួយឆ្នាំទៀតនៅក្នុងតំណែងកំពូល នេះបើយោងតាមលទ្ធផលផ្លូវការដំបូងកាលពីថ្ងៃអាទិត្យ (១៧ មីនា) ខណៈបណ្ដាប្រទេសមួយចំនួនបានអបអរសាទរជ័យជម្នះដែលបានរំពឹងទុកមួយនេះ។អាមេរិក អ៊ុយក្រែន អង់គ្លេស ប៉ូឡូញ ស្លូវ៉ាគី និងអាល្លឺម៉ង់ បានរិះគន់លទ្ធផលនេះ ដោយនិយាយថា ការបោះឆ្នោតនោះពិតជាមិនសេរី និងយុត្តិធម៌ទេ ដោយសារលោក ពូទីន បានចាប់អ្នកប្រឆាំងនយោបាយដាក់ពន្ធនាគារទាំងអស់ និងរារាំងអ្នកផ្សេងពីការបោះឆ្នោតប្រឆាំងនឹងខ្លួន។រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដេវីដ កាម៉េរ៉ូន (David Cameron) បានបង្ហោះក្នុងបណ្ដាញសង្គម X ថា រុស្ស៊ី បានរៀបចំការបោះឆ្នោតដោយខុសច្បាប់ នៅលើទឹកដីអ៊ុយក្រែន ជាមួយនឹងកង្វះជម្រើសសម្រាប់អ្នកបោះឆ្នោត ហើយនេះមិនមែនជាអ្វីដែលការបោះឆ្នោតសេរី និងយុត្តិធម៌ គួរតែត្រូវធ្វើឡើងទេ»។ ដោយឡែក បណ្ដាមេដឹកនាំរបស់ប្រទេសបូលីវី គុយបា និងវេណេហ៊្សុយអេឡា បានអបអរសាទរលោក ពូទីន ចំពោះជ័យជម្នះរបស់លោក ដោយនិយាយថាការឈ្នះឆ្នោតនេះបង្ហាញថាប្រជាំជនរុស្ស៊ី ពេញចិត្តនឹងរដ្ឋបាលរបស់លោក ហើយថារយៈពេលបីថ្ងៃនៃដំណើរការបោះឆ្នោតនោះប្រកបដោយភាពប្រជាធិបតេយ្យបំផុត ខណៈបេជ្ញាពង្រឹងចំណងទំនាក់ទំនងរវាងប្រទេសរបស់ពួកគេជាមួយរុស្ស៊ី៕

រដ្ឋបាលខេត្តព្រះវិហារ បើកយុទ្ធនាការធ្វើតេស្តទឹកម៉ូតរកសារធាតុញៀន ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា

2024/03/18 01:50:47 pm        127
នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តបានរៀបចំបើកយុទ្ធនាការធ្វើតេស្តទឹកម៉ូតរកសារធាតុញៀនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃសាលា ខេត្តព្រះវិហារ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តជាន់ទី៣ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត និងមានការអញ្ជើញ​ចូលរួម​ពីសំណាក់ អភិបាលរងខេត្ត មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាជាច្រើនរូប។ការធ្វើតេស្តរកសារធាតុញៀននេះ ដោយអនុវត្តតាមបទបញ្ជាលេខ ​០១បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា​ ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការ ប្រយុទ្ធប្រឆាំង​គ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងត្រូវចាត់វិធានការ​បញ្ចប់​មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌ ដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការ​ស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណា ដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿង ញៀនខុសច្បាប់។ ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានឱ្យដឹងថា ការធ្វើតេស្តរកសាធាតុញៀនលើ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានាពេលនេះ ​ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាពនៃការ អនុវត្តយុទ្ធនាការ​ប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ​ដែលជាអាទិភាពនយោបាយរបស់ រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្តប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អ នៅក្នុងស្ថាប័ន មន្ទីរ អង្គភាព ជុំវិញខេត្ត។ ឯកឧត្តម ក៏បានណែនាំដល់មន្ត្រីទាំងអស់សូមកុំពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀន ព្រោះច្បាប់គ្មាន​ការយោគយល់ ឬលើកលែងឡើយ។​ សូមបញ្ជាក់ ផងដែរថា​ ការធ្វើតេស្តទឹកម៉ូតដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ​និងមន្រ្តីកិច្ចសន្យា សាលាខេត្ត សរុបចំនួន ១២៥នាក់ ជាលទ្ធផលអវិជ្ជមាន១២៥នាក់។

ស្ត្រីមេម៉ាយរបស់លោក Navalny និងជនជាតិរុស្ស៊ីផ្សេងទៀត នៅទីក្រុងប៊ែរឡាំង បោះឆ្នោតតវ៉ាប្រឆាំង លោក ពូទីន

2024/03/18 01:20:26 pm        118
ស្ត្រីមេម៉ាយរបស់អតីតមេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexei Navalny និងជនជាតិរុស្ស៊ីជាច្រើននាក់ទៀតបានបោះឆ្នោតតវ៉ាប្រឆាំងប្រធានាធិបតី លោក Vladimir Putin នៅស្ថានទូតរុស្ស៊ីក្នុងរដ្ឋធានីរបស់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យ។ លោកស្រី យូលៀ ណាវ៉ាល់ណាយ៉ា(Yulia Navalnaya) បានរង់ចាំក្នុងជួរយ៉ាងយូរ ដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ី នៅស្ថានទូតរបស់ប្រទេស ក្នុងទីក្រុងប៊ែរឡាំង។ ថ្ងៃអាទិត្យ គឺជាថ្ងៃចុងក្រោយនៃការបោះឆ្នោត។ ប្រជាជនរុស្ស៊ី ក្នុងបេសកកម្មការទូត បានស្រែកដើម្បីបង្ហាញពីសាមគ្គីភាពរបស់ពួកគេជាមួយលោកស្រី Navalnaya។ ពួកគេ ក៏បានទាមទារឲ្យវិមានក្រឹមឡាំង បញ្ឈប់ប្រតិបត្តិការយោធានៅអ៊ុយក្រែនជាបន្ទាន់ផងដែរ។លោកស្រី Navalnaya បានអរគុណដល់ជនរួមជាតិរបស់លោកស្រី ដែលបានមកចូលរួមក្នុងការតវ៉ា។ លោកស្រីនិយាយថា លោកស្រី បានសរសេរឈ្មោះស្វាមីរបស់លោកស្រីនៅលើសន្លឹកឆ្នោត ហើយដាក់ក្នុងប្រអប់សន្លឹកឆ្នោត។ នៅមុនការបោះឆ្នោត លោកស្រី Navalnaya បានជំរុញប្រជាជនឱ្យតវ៉ាប្រឆាំង លោក ពូទីន ដោយការប្រមូលផ្តុំមហាជននៅការិយាល័យបោះឆ្នោត កាលពីពេលថ្ងៃត្រង់ ថ្ងៃអាទិត្យ។ លោកស្រី បានអំពាវនាវឱ្យពួកគេគូសចោលសន្លឹកឆ្នោត ឬបោះឆ្នោតឱ្យបេក្ខជនណាមួយ លើកលែងតែលោកពូទីន សរសេរឈ្មោះលោក Navalny នៅលើសន្លឹកឆ្នោតរបស់ពួកគេ។ អ្នកបោះឆ្នោតរុស្ស៊ីអាយុ ២៦ឆ្នាំម្នាក់ បាននិយាយថាលោកមិននឹកស្មានថាបានឃើញមនុស្សក្នុងជួរដ៏វែងបែបនេះរង់ចាំបោះឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី ក្នុងរដ្ឋធានីប្រទេសអាល្លឺម៉ង់ទេ។ លោកនិយាយថា អ្នកបោះឆ្នោតភាគច្រើន ប្រឆាំង លោកពូទីន។ ស្រ្តីជនជាតិរុស្ស៊ីអាយុ ២៥ ឆ្នាំម្នាក់ បាននិយាយថា លោកពូទីន គឺជា មនុស្សអាក្រក់ខ្លាំង ជាអ្នកដែលបាន សម្លាប់មនុស្សជាច្រើននាក់។ នាង និយាយថា នាងមានការខកចិត្តជាខ្លាំងដែលរុស្ស៊ី មិនអាចរៀបចំការបោះឆ្នោតពិតប្រាកដបាន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាស្នើឱ្យអាស៊ានត្រួតពិនិត្យលើការចោទប្រកាន់ច្រំដែលរបស់ថៃថាកម្ពុជាបំពាទបទឈប់បាញ់
08/02/2025 08:08 PM
ក្រសួងការងារ បើកយុទ្ធនា​ការជា​ទ្រង់ទ្រា​យធំ​ជំហានទី២ ដើម្បីនាំឱកា​សការងា​រជូនពលក​រខ្មែរដែ​លទើប​ត្រឡប់​ពីថៃ
08/02/2025 07:08 PM
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម នាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់​ជូន​វីរភាព​កងទ័ព​ពលី ចំនួន៤រូប នៅខេត្តឧត្តរមានជ័យ
08/02/2025 07:08 PM
គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញនិវត្តន៍មកដល់មាតុ​ប្រទេស​វិញ​ដោយ​សុវត្ថិភាព និង​ជោគជ័យ ក្រោយបញ្ចប់បេសកកម្មការទូតសភា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
08/02/2025 06:08 PM
សេចក្ដីរាយការណ៍៖ ឥណ្ឌានឹងបន្តទិញប្រេងពីរុស្ស៊ី ទោះមានការគំរាមកំហែងពីលោក Trump
08/02/2025 05:08 PM
អាមេនី និងសហរដ្ឋអាមេរិក នឹងធ្វើសមយុទ្ធយោធារួមគ្នា ពីថ្ងៃទី ១២ ដល់ទី២០ ខែសីហា
08/02/2025 05:08 PM
មនុស្សយ៉ាងតិច ៦នាក់ស្លាប់ ខណៈព្យុះត្រូពិក Wipha បង្កឲ្យមានទឹកជំនន់ នៅថៃ
08/02/2025 05:08 PM
ចិនចោទអាមេរិកថា បានឆ្លៀតយកចន្លោះប្រហោងរបស់ Microsoft ដើម្បីវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត
08/02/2025 05:08 PM
នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញចុះសួរសុខទុក្ខយុទ្ធជនរបួស កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យព្រះកេតុមាលា
08/02/2025 04:08 PM
ឯកឧត្តម ហ៊ុន ម៉ានី​ បញ្ជាក់ពីនិតិវិធីនៃការតាក់តែងវិញ្ញាសា និងផ្តាំផ្ញើដល់បេក្ខជនឱ្យ​ផ្តោតអារម្មណ៍ យកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងមកលើការប្រឡងប្រជែង ដោយបញ្ចេញ​ឱ្យអស់ពីសមត្ថភាព
08/02/2025 04:08 PM