TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមអ្នកវិភាគ៖ កូនស្រីរបស់លោក គីម ជុងអ៊ុន ទំនងជាអ្នកស្នងតំណែងមេដឹកនាំរបស់កូរ៉េខាងជើង

2024/03/18 01:16:47 pm        123
ក្រុមអ្នកវិភាគបាននិយាយថា សារព័ត៌មានរដ្ឋកូរ៉េខាងជើងកាលពីថ្ងៃសៅរ៍ (១៦ មីនា) បានហៅកូនស្រីវ័យជំទង់របស់មេដឹកនាំ លោក គីម ជុងអ៊ុន ថាជា «អ្នកដឹកនាំដ៏អស្ចារ្យ» ដែលជាធម្មតាជានាមទុកសម្រាប់ប្រើប្រាស់ហៅមេដឹកនាំជាន់ខ្ពស់ និងប្រាប់ពីឋានៈរបស់កូនស្រីរបស់ គីម ថាជាអ្នកស្នងតំណែង ដែលអាចទៅរួចបន្ទាប់ពីឪពុករបស់ខ្លួន។ក្រុមអ្នកវិភាគបាននិយាយថា នេះជាលើកទីមួយហើយដែលកូនស្រីរបស់លោក គីម ដែលមិនធ្លាប់ត្រូវបញ្ចេញឈ្មោះដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង ប៉ុន្តែត្រូវបានគេកំណត់អត្តសញ្ញាណដោយភ្នាក់ងារស៊ើបការណ៍កូរ៉េខាងត្បូង ថាឈ្មោះ ជូអេ (Ju Ae) ត្រូវបានពិពណ៌នាក្នុងឋានៈដ៏ខ្ពង់ខ្ពស់បែបនោះដោយកូរ៉េខាងជើង។នាង ជូអេ ត្រូវបានណែនាំទៅកាន់ពិភពលោកជាលើកដំបូងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង ក្នុងឆ្នាំ២០២២ នៅពេលដែលនាងអមដំណើរឪពុករបស់ខ្លួនងក្នុងការបាញ់បង្ហោះមីស៊ីលបាលិស្ទិក។ ចាប់តាំងពីពេលនោះមក នាងត្រូវបានគេឃើញបង្ហាញវត្តមានក្នុងពិធីផ្លូវការជាច្រើនរបស់ឪពុកខ្លួន រួមទាំងការធ្វើសមយុទ្ធយោធា ដំណើរទស្សនកិច្ចទៅកាន់រោងចក្រផលិតអាវុធ ដំណើរសំចតនៅកសិដ្ឋានចិញ្ចឹមមាន់ថ្មី និងក្បួនដង្ហែរយោធាជាដើម។ទីក្រុងសេអ៊ូល បានបង្ហាញពីដំបូងថាលោក គីម និងភរិយារបស់ខ្លួន គឺលោកស្រី រី សូលជូ (Ri Sol Ju) ដែលបានរៀបការក្នុងឆ្នាំ២០០៩ មានកូនដំបូងប្រុសម្នាក់ក្នុងឆ្នាំ២០១០ ហើយ ជូអេ ជាកូនទីពីររបស់ពួកគេ ប៉ុន្តែកាលពីឆ្នាំមុន រដ្ឋមន្ត្រីបង្រួបបង្រួមរបស់ទីក្រុងសេអ៊ូល បាននិយាយថា រដ្ឋាភិបាល «មិនអាចបញ្ជាក់បានច្បាស់ទេ» អំពីអត្ថិភាពរបស់កូនប្រុសលោក គីម ជុងអ៊ុន៕

យោធាកូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើង បាញ់មីស៊ីលបាលីស្ទីក

2024/03/18 12:06:53 pm        165
ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីក ចូលទៅក្នុងសមុទ្រនៅថ្ងៃច័ន្ទនេះ ជាលើកដំបូងក្នុងរយៈពេលពីរខែមកនេះ នៅក្នុងពេលដែលរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken កំពុងបំពេញទស្សនកិច្ចនៅទីក្រុងសេអ៊ូល ដើម្បីចូលរួមសន្និសីទដែលរៀបចំដោយប្រធានាធិបតី លោក Yoon Suk Yeol ស្តីពីការជំរុញលទ្ធិប្រជាធិបតេយ្យ។ យោធារបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា មីស៊ីលនេះត្រូវបានបាញ់ទៅកាន់ភាគខាងកើតនៃឧបទ្វីបកូរ៉េ។ ឆ្មាំឆ្នេររបស់ប្រទេសជប៉ុន បានរាយការណ៍ពីការបាញ់បង្ហោះនេះ ជាអ្វីដែលខ្លួនបាននិយាយថាទំនងជាមីស៊ីលបាលីស្ទីក របស់ប្រទេសកូរ៉េខាងជើង ហើយបានបញ្ជាក់ថាវាបានធ្លាក់រួចទៅហើយ។ ក្រោយមក ប្រទេសជប៉ុនបាននិយាយថា ខ្លួនបានរកឃើញអ្វីដែលទំនងជាការបាញ់មីស៊ីលបាលីស្ទីកលើកទីពីរ ធ្វើឡើងដោយប្រទេសកូរ៉េខាងជើង ហើយក៏បានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។ យោធារបស់ប្រទេសកូរ៉េខាងជើង បានធ្វើសមយុទ្ធដោយប្រើអាវុធធម្មតា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលជារឿយៗត្រូវបានពិនិត្យដោយផ្ទាល់ពីមេដឹកនាំរដ្ឋឯកោមួយនេះ គឺលោក Kim Jong Un ។ ការបង្ហាញកម្លាំងដោយទីក្រុងព្យុងយ៉ាង កើតមានឡើងខណៈយោធាប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំទ្រង់ទ្រាយធំរយៈពេល ១០ ថ្ងៃ ដែលបានបញ្ចប់ទៅកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន។ កាលពីថ្ងៃអាទិត្យ យោធាកូរ៉េខាងត្បូង ក៏បានចល័តកងម៉ារីន ឧទ្ធម្ភាគចក្រវាយប្រហារ និងយានយន្តវាយប្រហារទាំងក្នុងទឹកនិងលើគោក នៅក្នុងសមយុទ្ធដែលមានគោលបំណងបង្កើនចំនួនកងទ័ព ដើម្បីពង្រឹងកម្លាំងនៅកោះភាគខាងលិច ក្បែរព្រំដែនសមុទ្រជាមួយប្រទេសកូរ៉េខាងជើង។ នៅក្នុងការបាញ់បង្ហោះមីស៊ីលបាលីស្ទីកចុងក្រោយរបស់ខ្លួន កាលពីថ្ងៃទី ១៤ ខែមករា ប្រទេសកូរ៉េខាងជើងបានបាញ់នូវអ្វីដែលខ្លួនបាននិយាយថាជាមីស៊ីលល្បឿនលឿនជាងសំឡេងកម្រិតមធ្យមដោយប្រើប្រាស់ឥន្ធនៈរឹង ដើម្បីសាកល្បងម៉ាស៊ីនជំរុញថ្មី និងក្បាលគ្រាប់ដែលអាចគ្រប់គ្រងបាន។

រដ្ឋមន្ត្រីការបរទេសចិន មានឆន្ទៈពង្រឹងទំនាក់ទំនងជាមួយប្រទេសនូវែលសេឡង់

2024/03/18 12:01:04 pm        62
ប្រទេសចិន និយាយថា ខ្លួនចង់ពង្រឹងទំនាក់ទំនងជាមួយនូវែលសេឡង់ និងធ្វើការ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ខណៈដែលរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បានជួបគ្នានៅថ្ងៃចន្ទនេះ។ជំនួបរវាងលោក វ៉ាង យី (Wang Yi) និង លោក វីនស្តុន ភីធឺ (Winston Peters) គឺជាជំនួបផ្ទាល់លើកដំបូងរបស់ពួកគេ ចាប់តាំងពីប្រទេសនូវែលសេឡង់ បានបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលអភិរក្សនិយម ក្នុងខែតុលា ឆ្នាំ២០២៣។ ពួកគេធ្លាប់បាននិយាយគ្នាតាមទូរស័ព្ទពីមុនមក។មុនពេលកិច្ចប្រជុំនេះ លោកវ៉ាង បាននិយាយជាភាសាចិនថា ប្រទេសចិន មានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយនូវែលសេឡង់លើបញ្ហាអន្តរជាតិ និងតំបន់ បន្ទាប់ពីមានស្ថានការណ៍អន្តរជាតិដ៏ច្របូកច្របល់ និងមានការពាក់ព័ន្ធគ្នា។លោកបានបញ្ជាក់ថា៖«យើងនឹងធ្វើការរួមគ្នា ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក»។នូវែលសេឡង់ ត្រូវបានគេមើលឃើញថា ជាប្រទេសនិយមកណ្តាល ឬសូម្បីតែអវត្តមានចំពោះប្រទេសចិននៅក្នុងសម្ព័ន្ធភាពចែករំលែកព័ត៌មានចារកម្ម Five Eyes ដែលរួមមានសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បាននិយាយកាន់តែខ្លាំងឡើងជាសាធារណៈ នៅពេលដែលមានការព្រួយបារម្ភអំពីសកម្មភាពរបស់ចិន។លោកវ៉ាង បានបន្ថែមថា ទំនាក់ទំនងរវាងនូវែលសេឡង់ និងចិន នៅតែបន្តមាន «សន្ទុះដែលមានភាពល្អប្រសើរឡើង»។ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់នូវែលសេឡង់។ ក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសនូវែលសេឡង់ បានរាយការណ៍ថា ពាណិជ្ជកម្មទំនិញ និងសេវាកម្មពីរផ្លូវមានចំនួនសរុប ៣៨,៦៧ ពាន់លានដុល្លារនូវែលសេឡង់ (២៣,៥៥ពាន់លានដុល្លារ) ក្នុងឆ្នាំ ដែលបានបញ្ចប់ក្នុងខែកញ្ញា ឆ្នាំ២០២៣។

ឥណ្ឌា នឹងចាប់ផ្តើមបោះឆ្នោតនៅថ្ងៃទី ១៩ មេសា ខណៈលោក Modi និយាយថាមានទំនុកចិត្តនឹងឈ្នះ

2024/03/18 10:40:14 am        94
អាជ្ញាធររៀបចំការបោះឆ្នោតឥណ្ឌាបាននិយាយកាលពីថ្ងៃសៅរ៍ (១៦ មីនា) ថា ប្រទេសឥណ្ឌានឹងបោះឆ្នោតសភាថ្មីក្នុង ៧ ដំណាក់កាលនៅចន្លោះថ្ងៃទី ១៩ ខែមេសា ដល់ដើមខែមិថុនា ដែលមានចំនួនប្រជាជនបោះឆ្នោតដ៏ធំបំផុតរបស់ពិភពលោកដោយសារអ្នកមានសិទ្ធិបោះឆ្នោតជិតមួយពាន់លាននាក់ ខណៈលោកនាយករដ្ឋមន្រ្តី ណារ៉េនដ្រា ម៉ូឌី (Narendra Modi) មានទំនុកចិត្តថាខ្លួននឹងទទួលបានការពេញចិត្តពីប្រជាជន ហើយទទួលបានជ័យជម្នះ។ការបោះឆ្នោតនេះ ធ្វើឱ្យលោកនាយករដ្ឋមន្ត្រី ម៉ូឌី ដែលជាបុរសខ្លាំងកាន់អំណាចពីរអាណត្តិ និងសម្ព័ន្ធមិត្តក្នុងតំបន់របស់ខ្លួន ប្រកួតទល់នឹងសម្ព័ន្ធដ៏ចម្រូងចម្រាសនៃគណបក្សប្រឆាំងរាប់សិបបក្សទៀត ជាមួយនឹងការស្ទង់មតិបង្ហាញពីការឈ្នះយ៉ាងស្រួលសម្រាប់គណបក្សជាតិនិយមហិណ្ឌូ បារ៉ាតទីយ៉ា ថាណាតា (Bharatiya Janata-BJP) របស់លោក ម៉ូឌី។ប្រសិនបើទទួលជ័យជម្នះម្ដងទៀត នោះនឹងធ្វើឱ្យលោក ម៉ូឌី វ័យ ៧៣ ឆ្នាំ ដែលជានាយករដ្ឋមន្ត្រីទី២ បន្ទាប់ពីលោក ចាវ៉ាហាឡាល ណេរ៉ុ (Jawaharlal Nehru) វីរបុរសឯករាជ្យ និងជានាយករដ្ឋមន្ត្រីដំបូងគេរបស់ឥណ្ឌា ឈ្នះបានអាណត្តិទីបីជាប់គ្នា។លោក រ៉ាជីវ គូម៉ា (Rajiv Kumar) ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតឯករាជ្យនៃប្រទេសឥណ្ឌាបានប្រាប់អ្នកសារព័ត៌មានថា ការបោះឆ្នោតដំណាក់កាលទី១ នឹងចាប់ផ្តើមនៅថ្ងៃទី១៩ ខែមេសា ហើយដំណាក់កាលចុងក្រោយនៃការបោះឆ្នោតចំនួន ៧ ដំណាក់កាលនេះនឹងធ្វើឡើងនៅថ្ងៃទី០១ ខែមិថុនា ចំណែកការរាប់សន្លឹកឆ្នោតនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា។ មនុស្សជិត ៩៧០ លាននាក់បានចុះឈ្មោះបោះឆ្នោតនៅការិយាល័យបោះឆ្នោតជាងមួយលានទីតាំងនៅក្នុងដំណើរការបោះឆ្នោតដ៏ធំដែលមានគណបក្សនយោបាយចំនួន ២.៤០០ បក្សទំនងជានឹងចូលរួមប្រកួតប្រជែង៕

លោក ពូទីន ព្រមានលោកខាងលិចថា ជម្លោះរុស្ស៊ី-ណាតូ អាចនាំទៅរកសង្គ្រាមលោកលើកទីបី

2024/03/18 10:37:18 am        110
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានលោកខាងលិច នៅថ្ងៃចន្ទ (១៨ មីនា) នេះថា ជម្លោះដោយផ្ទាល់រវាងរុស្ស៊ី និងសម្ព័ន្ធយោធាណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក នឹងមានន័យថា ភពផែនដីមិននៅឆ្ងាយពីសង្គ្រាមលោកលើកទីបីទេ ប៉ុន្តែស្ទើរតែគ្មាននរណាម្នាក់ចង់បានសេណារីយ៉ូបែបនេះឡើយ។សង្រ្គាមអ៊ុយក្រែន បានបង្កឱ្យមានវិបត្តិដ៏ជ្រៅបំផុតនៅក្នុងទំនាក់ទំនងរបស់ទីក្រុងមូស្គូ ជាមួយលោកខាងលិច ចាប់តាំងពីវិបត្តិមីស៊ីលគុយបា ឆ្នាំ១៩៦២ មក។ លោក ពូទីន ជារឿយៗបានព្រមានពីហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ ប៉ុន្តែនិយាយថា លោកមិនដែលមានអារម្មណ៍ថាត្រូវការប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែនទេ។ប្រធានាធិបតីបារាំងលោក អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) កាលពីខែមុនបាននិយាយថា លោកមិនអាចបដិសេធការដាក់ពង្រាយកងទ័ពជើងគោកក្នុងអ៊ុយក្រែន នាពេលអនាគតបានទេ ដោយប្រទេសលោកខាងលិច ជាច្រើនបានបដិសេធបំណងនេះ ខណៈដែលប្រទេសផ្សេងទៀត ជាពិសេសនៅអឺរ៉ុបខាងកើត បានសម្តែងការគាំទ្រ។នៅពេលត្រូវសាកសួរដោយសារព័ត៌មានរ៉យទ័រ អំពីសុន្ទរកថារបស់លោក ម៉ាក្រុង ព្រមទាំងហានិភ័យ និងលទ្ធភាពនៃជម្លោះរវាងរុស្ស៊ី និងអង្គការណាតូ លោក ពូទីន បានឆ្លើយថា «អ្វីៗគ្រប់យ៉ាងគឺសុទ្ធតែអាចទៅរួចនៅក្នុងពិភពសម័យទំនើបនេះ»៕

ប្រធានស្ដីទីរដ្ឋសភាអរគុណគណបក្សភឿថៃ បានចូលរួមគាំទ្រដល់ដំណើរការប្រជាធិបតេយ្យ​នៅកម្ពុជា

2024/03/18 10:32:24 am        164
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទីរដ្ឋសភាជាតិនៃកម្ពុជា និងជា​សមាជិក​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបានថ្លែងអំណរគុណ និងកោត​សរសើរចំពោះកិច្ចសហប្រតិបត្តិការរវាងគណបក្សភៀថៃ និងគណបក្ស​ប្រជាជនកម្ពុជា​នៅ​គ្រប់​វេទិកា ជាពិសេសក្នុងក្របខ័ណ្ឌ ICAPP ដែលគណបក្សភឿថៃ​បាន​បញ្ជូន​ប្រតិភូ​មក​ចូលរួម​សង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជាតាំងពីឆ្នាំ២០១៣មក ដែលសកម្មភាពនេះ​ពិតជាបានចូលរួម​គាំទ្រ​ដល់ដំណើរការប្រជាធិបតេយ្យ​នៅកម្ពុជា​ក្នុងស្មារតី​នៃ​គ្រួសារ​គណបក្ស​នយោបាយ​នៅ​អាស៊ី។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសជួបពិភាក្សការងារជាមួយលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រ ប្រធានគណបក្សភឿថៃ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។ ក្នុងឱកាសនោះ ឯកឧត្តមប្រធានស្ដីទីរដ្ឋសភាមានប្រសាសន៍ថា រដ្ឋសភាប្រទេសទាំងពីរតែងតែផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ជាពិសេសទស្សនកិច្ចរបស់ ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មះថា (Wanmuhamadnoor Matha) ប្រធានរដ្ឋសភាថៃ ដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ។ឯកឧត្តមបណ្ឌិតបន្តថារដ្ឋសភាប្រទេសទាំងពីរយកចិត្តទុកដាក់ក្នុងការជំរុញយន្តការសភាវ័យក្មេង និងស្ត្រី នៅក្នុងក្របខណ្ឌជាតិ និងអន្តរសភាអាស៊ាន (អាយប៉ា) ជាពិសេស ភាគីទាំងពីរបានរួមគ្នាអភិវឌ្ឍ និងគាំទ្រការជំរុញសភាឌីជីថល ដែលក្នុងន័យនេះភាគីទាំងពីរបានគាំទ្រដល់គំនិតផ្តួចផ្តើមបង្កើត «បណ្ណាល័យច្បាប់ឌីជីថល AIPA» ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសនីមួយៗ និងប្រជាជនក្នុងតំបន់អាស៊ាន។ បណ្ណាល័យច្បាប់ឌីជីថល នឹងជំរុញឱ្យសភាអាស៊ានអាចពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកនីតិប្បញ្ញតិ និងមជ្ឈភាពអាស៊ាន ហើយពិសេស នឹងពង្រឹងលើការជឿជាក់ក្នុងការវិនិយោគនៅក្នុងតំបន់អាស៊ាន។ឯកឧត្តមបណ្ឌិត ជាម យៀប បន្តថា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិរវាងគណបក្សទាំងពីរនៅគ្រប់វេទិកាជាពិសេសក្នុងក្របខ័ណ្ឌ ICAPP ដែលគណបក្សភឿថៃបានបញ្ជូនប្រតិភូមកចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជា តាំងពីឆ្នាំ២០១៣មក ដែលសកម្មភាពនេះពិតជាបានចូលរួមគាំទ្រដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជាក្នុងស្មារតីនៃគ្រួសារគណបក្សនយោបាយនៅអាស៊ី។ ឯកឧត្តមបន្តថាក្នុងឆ្នាំ២០២៤នេះ សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពេញអង្គនៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (International Parliament for Tolerance and Peace – IPTP) លើកទី១១ ហើយគណបក្សប្រជាជនកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតនៃសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ ហើយរដ្ឋសភាកម្ពុជាសង្ឃឹមថារដ្ឋសភាថៃ និងគណបក្សភឿថៃគាំទ្រនិងចូលរួមព្រមទាំងបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ចូលរួមក្នុងកិច្ចប្រជុំទាំងពីរនេះ៕ អត្ថបទ៖ វ៉ន ដារ៉ា

លោកណេតាន់យ៉ាហ៊ូ យល់ស្របជាមួយលោកសូលថា ក្រុមហាម៉ាស ត្រូវតែលុបបំបាត់

2024/03/18 10:23:17 am        64
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បានរំលឹកឡើងវិញ បន្ទាប់ពីកិច្ចប្រជុំជាមួយអធិការបតីអាល្លឺម៉ង់អូឡាហ្វ សូល នៅទីក្រុងហ្ស៊េរុយសាឡឹម(Jerusalem)។ ចំណែកលោកសូល ( Olaf Scholz) ក៏បានយល់ស្របថា ក្រុមហាម៉ាស ត្រូវតែត្រូវបានលុបបំបាត់។ លោកណេតាន់យ៉ាហ៊ូ បាននិយាយកាលពីថ្ងៃអាទិត្យថា ខណៈពេលដែលអ៊ីស្រាអែល បានយល់ព្រមជាមួយលោកសូលថា ជំនួយមនុស្សធម៌ ត្រូវតែបង្កើតឡើងទាំងតាមផ្លូវគោក សមុទ្រ និងផ្លូវអាកាស ហើយអ៊ីស្រាអែល នឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួស «យើងក៏បានយល់ព្រមថា ក្រុមហាម៉ាស ត្រូវតែត្រូវបានលុបបំបាត់»។ លោកបានបញ្ជាក់ថា៖«យើងមិនអាចមានអនាគតសម្រាប់ហ្កាហ្សា អនាគតសម្រាប់សន្តិភាព អនាគតសម្រាប់អ៊ីស្រាអែល ប្រសិនបើក្រុមហាម៉ាស ដែលជាអង្គការភេរវកម្ម ដែលបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ចំពោះយើង នៅតែមានដដែលនោះ។ «ប្រសិនបើក្រុមនេះ នៅតែមាន វានឹងប្រមូលផ្តុំនិងដណ្តើមយកតំបន់ហ្កាហ្សាឡើងវិញ ហើយការសម្លាប់រង្គាលម្តងហើយម្តងទៀត»។លោកស៊ូល បានឆ្លើយតបថា ជនរងគ្រោះនៃការវាយប្រហារថ្ងៃទី៧ ខែតុលា នឹងមិនត្រូវបានគេបំភ្លេច ឡើយ។ លោកបាននិយាយថា៖«សាររបស់យើង បានច្បាស់លាស់: អ៊ីស្រាអែលមានសិទ្ធិការពារខ្លួនប្រឆាំងនឹងអំពើភេរវកម្មរបស់ក្រុមហាម៉ាស ហើយចំណាប់ថ្នូរទាំងអស់ ត្រូវតែត្រូវបានដោះលែង។ ឧក្រិដ្ឋកម្មដ៏ឃោរឃៅនេះ ត្រូវតែបញ្ចប់នៅពេលនេះ»។ប៉ុន្តែលោកអធិការបតីអាល្លឺម៉ង់រូបនេះ ក៏បានបញ្ជាក់ផងដែរអំពី«ការបាត់បង់ជីវិតមនុស្សយ៉ាងច្រើន» ហើយបាននិយាយថា លោកក៏បានចែករំលែកកង្វល់របស់លោកជាមួយលោកណេតាន់យ៉ាហ៊ូដែរ។

ប្រធានាធិបតីអ៊ុយក្រែននិយាយថា ការបោះឆ្នោតរុស្ស៊ី មានការក្លែងបន្លំខុសច្បាប់

2024/03/18 09:18:25 am        121
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃអាទិត្យ (១៧ មីនា) ថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចង់គ្រប់គ្រងប្រទេសរុស្ស៊ីជារៀងរហូត ហើយការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី គឺជាការក្លែងបន្លំខុសច្បាប់។លោក ហ្ស៊េឡិនស្គី បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូនៅពេលយប់របស់ខ្លួនថា «មេដឹកនាំផ្តាច់ការរុស្ស៊ី កំពុងក្លែងធ្វើការបោះឆ្នោតមួយផ្សេងទៀត ហើយលោក ពូទីន ដែលស្រេកឃ្លានអំណាច កំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីគ្រប់គ្រងជារៀងរហូត»។ លោកបានបន្ថែមថា «មិនមានភាពស្របច្បាប់ក្នុងការបោះឆ្នោតក្លែងក្លាយនេះទេ ហើយបុគ្គលនេះគួរតែត្រូវកាត់ទោសនៅតុលាការទីក្រុងឡាអេ»។ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានឈ្នះឆ្នោតក្នុងសំឡេងគាំទ្រជាង ៨៧ ភាគរយ ដែលនោះជាលទ្ធផលដ៏លើសលប់ក្រោយសម័យសូវៀតនៅក្នុងការបោះឆ្នោតរបស់រុស្ស៊ី កាលពីថ្ងៃអាទិត្យ ដោយបានពង្រឹងការក្តាប់អំណាចយ៉ាងតឹងរ៉ឹងរបស់ខ្លួនរួចទៅហើយនេះបន្ថែមទៀត នៅក្នុងជ័យជម្នះដែលលោក ពូទីន បាននិយាយថា ទីក្រុងមូស្គូ មានភាពត្រឹមត្រូវក្នុងការក្រោកឈរឡើងប្រឆាំងលោកខាងលិច និងក្នុងការបញ្ជូនកងទ័ពរបស់ខ្លួនចូលទៅលុកលុយក្នុងប្រទេសអ៊ុយក្រែន៕

[UPDATE]លោក Putin ឈ្នះការបោះឆ្នោតដ៏លើសលុប និងវាយប្រហារលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក

2024/03/18 08:44:10 am        120
លោក Vladimir Putin នឹងប្រកាសការកាន់តំណែងជាប្រធានាធិបតីអាណត្តិទី ៥ របស់លោកក្រោយឈ្នះការបោះឆ្នោតដ៏ច្រើនលើសលុបលើបេក្ខជនបីនាក់ផ្សេងទៀត ដែលសុទ្ធតែបោះត្រាដោយវិមានក្រឹមឡាំង (Kremlin)។ ប៉ុន្តែនៅពេលក្រុមមន្ត្រីបោះឆ្នោតបាននិយាយថាលទ្ធផលផ្តល់ឱ្យលោកច្រើនជាង ៨៧% នៃសន្លឹកឆ្នោត លោកបាននិយាយថាលទ្ធិប្រជាធិបតេយ្យរបស់រុស្ស៊ីមានតម្លាភាពជាងប្រទេសជាច្រើនទៀតនៅលោកខាងលិច។តាមពិត គ្មានបេក្ខជនបក្សប្រឆាំងណាមួយ ដែលអាចជឿទុកចិត្តបានថា ត្រូវបានអនុញ្ញាតឱ្យឈរឈ្មោះនោះទេ។ក្រុមអ្នករិះគន់លោក Putin ពាក់ព័ន្ធការស្លាប់របស់ លោក Alexei Navalny បានធ្វើបាតុកម្មជានិមិត្តរូប។គំនិតផ្តួចផ្តើមដែលមានឈ្មោះថា "ថ្ងៃត្រង់ទល់នឹងពូទីន" "Noon against Putin" របស់ពួកគេមានន័យថា ជួរដ៏វែងនៃអ្នកបោះឆ្នោតបានចេញទៅបោះឆ្នោតនៅក្នុងទីក្រុងនានារបស់រុស្ស៊ី រួមទាំងទីក្រុងមូស្គូ និងសេន ពីទ័រស្បើក និងនៅខាងក្រៅស្ថានទូតជាច្រើននៅបរទេស ប៉ុន្តែមិនដែលប៉ះពាល់អ្វីដល់លទ្ធផលនោះទេ។ ក្រុមឃ្លាំមើល OVD-Info បាននិយាយថាយ៉ាងហោចណាស់ជនជាតិរុស្ស៊ី ៨០ នាក់ត្រូវបានចាប់ខ្លួន។ មិនមានការវាយប្រហារជាបន្តបន្ទាប់លើការិយាល័យបោះឆ្នោតមួយចំនួនដែលបានកើតឡើងកាលពីថ្ងៃសុក្រនោះទេ។ ប្រទេសលោកខាងលិចបានរួមគ្នាថ្កោលទោសការបោះឆ្នោតថា មិនសេរី ឬយុត្តិធម៌។ ប្រទេសអាល្លឺម៉ង់បានហៅថាជា "ការបោះឆ្នោតក្លែងក្លាយ" ក្រោមការគ្រប់គ្រងបែបផ្តាច់ការ ដែលពឹងផ្អែកលើការ ការគាបសង្កត់ និងអំពើហិង្សា។ ប្រជាជនរុស្ស៊ី មានពេលបីថ្ងៃដើម្បីបោះឆ្នោត ហើយប្រជាជននៅតំបន់ដែលកាន់កាប់ដោយរុស្ស៊ីនៃអ៊ុយក្រែនមានពេលយូរជាងនេះ ក្នុងការប៉ុនប៉ងបញ្ចុះបញ្ចូលអ្នកស្រុកឱ្យចូលរួម។មន្ត្រីគណៈកម្មាធិការរៀបចំការបោះឆ្នោតម្នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងទីក្រុង ប៊រឌីយ៉ានស៍ (Berdyansk) ដែលកាន់កាប់ដោយរុស្ស៊ីកាលពីថ្ងៃអាទិត្យ ហើយអ្នកស្រុកនិយាយអំពីអ្នកសហការគាំទ្ររុស្ស៊ី ធ្វើដំណើរពីផ្ទះមួយទៅផ្ទះមួយជាមួយនឹងប្រអប់សន្លឹកឆ្នោតដែលអមដោយទាហានប្រដាប់អាវុធ៕

លោក Putin ឈ្នះការបោះឆ្នោតដ៏លើសលុប និងវាយប្រហារលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក

2024/03/18 07:49:28 am        261
លោក Vladimir Putin នឹងប្រកាសការកាន់តំណែងជាប្រធានាធិបតីអាណត្តិទី ៥ របស់លោកក្រោយឈ្នះការបោះឆ្នោតដ៏ច្រើនលើសលុបលើបេក្ខជនបីនាក់ផ្សេងទៀត ដែលសុទ្ធតែបោះត្រាដោយវិមានក្រឹមឡាំង (Kremlin)។ ប៉ុន្តែនៅពេលក្រុមមន្ត្រីបោះឆ្នោតបាននិយាយថាលទ្ធផលផ្តល់ឱ្យលោកច្រើនជាង ៨៧% នៃសន្លឹកឆ្នោត លោកបាននិយាយថាលទ្ធិប្រជាធិបតេយ្យរបស់រុស្ស៊ីមានតម្លាភាពជាងប្រទេសជាច្រើនទៀតនៅលោកខាងលិច។តាមពិត គ្មានបេក្ខជនបក្សប្រឆាំងណាមួយ ដែលអាចជឿទុកចិត្តបានថា ត្រូវបានអនុញ្ញាតឱ្យឈរឈ្មោះនោះទេ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រមុខការពារជាតិកម្ពុជានឹងដឹកនាំគណៈប្រតិភូទៅម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំ GBC នៅព្រឹកនេះ​
08/04/2025 07:08 AM
TOP STORY | សម្ដេចតេជោ៖ យើងឈាន​ទៅរកការពឹងពាក់​លើ​កាក​បាទ​ក្រហម​អន្តរជាតិ​ដើម្បី​ជួយ​ដល់​ទាហាន​កម្ពុជា​១៨​រូប​ដែល​ថៃ​ចាប់​ក្រោយ​បទ​ឈប់​បាញ់ ​និង​មិនទា​ន់​បញ្ជូន​មក​ឱ្យ​កម្ពុជា​វិញ
08/04/2025 06:08 AM
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ឧបត្ថម្ភកុមារា២នាក់ដែលឱពុកជាប់បំពេញកាតព្វកិច្ចជូនជាតិ​
08/03/2025 08:08 PM
TOP STORY | សម្តេចតេជោប្រកាសមិនចូលរួមប្រជុំព្រឹទ្ធសភាថ្ងៃស្អែកទេដោយជាប់រវល់ប្រចាំការរួមបញ្ជាកងទ័ព២៤ម៉ោងលើ២៤ម៉ោងក្រោយថៃរៀបចំផែនការវាយប្រហារកម្ពុជា
08/03/2025 07:08 PM
BREAKING NEWS ÷ ក្រសួងការពារជាតិកម្ពុជា៖កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែនជាមួយកម្ពុជាឆាប់ៗនេះ
08/03/2025 07:08 PM
លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃនៅវត្តគោកត្របែក ក្នុងខេត្តកំពង់ធំ និងចែកអំណោយជូនប្រជាពលរដ្ឋ៣៤៩គ្រួសារ
08/03/2025 05:08 PM
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះយោធិន ពិសេសយោធិនពលី និងពលរដ្ឋភៀសសឹក
08/03/2025 04:08 PM
ព្រះសង្ឃ និងប្រជាពលរដ្ឋខេត្តពោធិ៍សាត់ច្រើនពាន់នាក់ចូលរួម ក្បួនដង្ហែទង់ជាតិខ្មែរ រួមគ្នាថែរក្សាការពារជាតិមាតុភូមិ
08/03/2025 04:08 PM
សហគមន៍ខ្មែរនៅកូរ៉េប្រមាណជិត២ពាន់នាក់ ប្រមូលផ្តុំអំណរគុណ និងគាំទ្រប្រធានាធិបតីអាមេរិកទទួលពានរង្វាន់សន្តិភាព និងអំពាវនាវឱ្យថៃយល់ព្រមទៅតុលារការអន្តរជាតិ
08/03/2025 03:08 PM
មនុស្សរាប់ម៉ឺននាក់ប្រមូលផ្ដុំគ្នាទូទាំងពិភពលោកតវ៉ាប្រឆាំងការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្កាហ្សា
08/03/2025 03:08 PM