TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី៖ ពលរដ្ឋចេញព្យាបាលនៅក្រៅប្រទេសមានតិចទេ តែការព្យាបាលនៅក្នុងស្រុកមានទំហំច្រើន

2024/03/13 01:35:33 pm        152
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យតេជោកោះធំ នាព្រឹកថ្ងៃទី១៣មីនានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ​នៃកម្ពុជាបានមានប្រសាសន៍ថា វិស័យសុខាភិបាល​នៅ​ព្រះរាជាណាចក្រកម្ពុជា យើងសព្វថ្ងៃរីកចម្រើនគួរជាទីមោទនៈ បើទោះបីជាមានពលរដ្ឋខ្លះ​បានចេញទៅរកសេវាព្យាបាលនៅក្រៅប្រទេសក៏ដោយ ប៉ុន្តែការចេញទៅរកការ​ព្យាបាល​នៅក្រៅប្រទេសមានតិចទេ ​តែការព្យាបាលនៅក្នុងប្រទេសគឺមានទំហំច្រើនណាស់។សម្ដេច បានគូសបញ្ជាក់ថា អ៊ីចឹងហើយបានជា​ សមិទ្ធផល ​យើងនៅថ្ងៃនេះគឺសំខាន់ណាស់ ដែលមិនមែនគ្រាន់តែជាអគារទំនើប ​ដែលមានលទ្ធភាពអាចជួយដល់ពលរដ្ឋចំនួន៦០ម៉ឺននាក់ ក្នុង​ឆ្នាំ២០២៤ទេ ប៉ុន្តែ ​ជានិមិត្តរូបក្នុងការដើរទៅមុខនិងជាចលករនៅក្នុងការជំរុញសេដ្ឋកិច្ច ការ​ចាប់ផ្ដើម​ជម្រុញ​សុខភាពរបស់ពលរដ្ឋឲ្យរឹងមាំនិងមានសុភមង្គល ហើយសម្ដេចក៏បានបង្ហាញ​នូវមោទនភាព​ចំពោះវឌ្ឍនភាពនៃវិស័យសុខាភិបាល។សម្ដេច បានគូសបញ្ជាក់ថា បើទោះបីជានៅមានការឆកល្វែង ប៉ុន្តែ បញ្ហានេះនៅឯណាក៏មានដែរ ចំពោះបញ្ហាឆកល្វែងលើការព្យាបាល វះកាត់ ដែលមិនអាច ជួយអាយុជីវិតអ្នកជំងឺបាន 100% ប៉ុន្តែ ឥឡូវនេះយើងមានពេទ្យមកដល់មូលដ្ឋានដែលមានសមត្ថភាព អាចជួយបានច្រើន ដែលយើងត្រូវបន្តខិតខំបន្ថែមទៀត៕

សម្ដេចធិបតី ណែនាំដល់គ្រូពេទ្យទាំងអស់ត្រូវពង្រឹងក្រមសីលធម៌ និងសមត្ថភាពរបស់ខ្លួន

2024/03/13 01:24:47 pm        189
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានផ្ដល់អនុសាសន៍ និងណែនាំ​ដល់គ្រូពេទ្យទាំងអស់ត្រូវខិតខំពង្រឹងនូវក្រមសីលធម៌ វិជ្ជាជីវៈ សមត្ថភាព និងផ្ដល់សេវាល្អទៅ​ដល់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន ដែលមកទទួលសេវាព្យាបាលនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាពនានានៅទូទាំងប្រទេស។ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញ​ជាអធិបតី «ពិធីសម្ពោធមន្ទីរពេទ្យតេជោសែនកោះធំ» នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅស្រុកកោះធំ ខេត្តកណ្ដាល។ ក្នុងឱកាសនោះសម្ដេចធិបតី បានមានប្រសាសន៍កោតសរសើរចំពោះវឌ្ឍនភាព​ការងាររបស់​ក្រសួងសុខាភិបាល ដែលបានខិតខំក្នុងការបំពេញការងារព្យាបាលជំងឺដល់ពលរដ្ឋ។ សម្ដេច មានប្រសាសន៍ថា សមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាល សម្រេចបានក្នុងការ អភិវឌ្ឍ-សង្គមសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុងពេលជាង ២ទស្សវត្សចុងក្រោយ គឺមិនអាចកើតឡើងបានឡើយ ប្រសិនបើកម្ពុជា មិនមានសន្ដិភាពពេញលេញ​ ស្ថិរភាពនយោបាយ និងសន្ដិសុខ សង្គម។ ពីព្រោះកត្តាទាំងនេះ ទើបអាចធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍលើ គ្រប់វិស័យ ក្នុងនោះ ក៏មានវិស័យសុខាភិបាលផងដែរ។សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីផ្ដល់អនុសាសន៍ឱ្យរដ្ឋមន្រ្ដីក្រសួងសុខាភិបាល​ត្រូវ​ជ្រើសរើសថ្នាក់ដឹកនាំផ្នែកសុខភិបាល ​ដូចជាប្រធានមណ្ឌលសុខភាព ឬនាយកមន្ទីរពេទ្យដោយ​ផ្ដោតសំខាន់ទៅលើមន្រ្ដីដែលមានបទពិសោធផ្នែកសុខភិបាលជាពិសេសធ្លាប់ធ្វើកិច្ចការងារសុខភិបាលនេះពីថ្នាក់ក្រោមរហូតមកដល់លើ។ សម្ដេចបញ្ជាក់ថា ប្រធានមណ្ឌលសុខភាពនៅតាមរាជធានី-ខេត្ត គឺពិតជាមានតួនាទីសំខាន់ណាស់ ដូច្នេះទើបសម្ដេច បានឯកភាពផ្ដល់គោលការណ៍ និងសិទ្ធិទៅ​ឱ្យអភិបាលខេត្ត​ក្នុងការជ្រើសរើស​ប្រធាន​មណ្ឌលសុខភាពតែម្ដង ​ដើម្បីធានានូវសុគត្តភាព​ និងស្ដង់ដាលើការផ្ដល់សេវាសុខាភិបាល និង​ការដឹកនាំល្អផ្នែកសុខាភិបាលនៅមូដ្ឋាន៕អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចធិបតី៖ អាណត្តិនេះរដ្ឋាភិបាលកំពុងធ្វើវិមជ្ឈការវិស័យសុខាភិបាល គ្របដណ្ដប់ទូទាំងប្រទេស

2024/03/13 01:13:19 pm        148
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា នៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកំពុងធ្វើវិមជ្ឈការវិស័យសុភាពសារធារណៈ ឬវិស័យសុខាភិបាលឱ្យគ្រប់ដណ្ដប់ទៅដល់ទូទាំងប្រទេស ដោយពង្រាយសេវា និងពង្រឹងមូលដ្ឋានសេវាសុខាភិបាលឱ្យនៅតាមមណ្ឌលសុខភាពទាំងអស់រយៈពេល ២៤ ម៉ោងលើ ២៤ ម៉ោង។សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានមានប្រសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតី «ពិធីសម្ពោធមន្ទីរពេទ្យតេជោសែនកោះធំ» នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅស្រុកកោះធំ ខេត្តកណ្ដាល។ ក្នុងឱកាសនោះសម្តេចធិបតី បានថ្លែងថា ការធ្វើវិមជ្ឈការវិស័យសុខភាព​សាធារណៈគឺជាការងារចាំបាន ដែលជួយសង្គ្រោះដល់អាយុជីវិត​មនុស្ស ដោយមិនអាចរង់ចាំ​បានទេ ដូចនេះការធ្វើវិមជ្ឈការលើវិស័យ​សុខាភិបាល ពិតជាសំខាន់ណាស់ ហើយត្រូវតែអនុវត្តឱ្យលឿន​ជូនដល់ប្រជាពលរដ្ឋ។ សម្តេចធិបតី បានបន្តថា ការដាក់ចេញគោលនយោបាយរបស់រាជរដ្ឋាភិបាលគឺត្រូវ​ទទួលខុសត្រូវលើប្រជាពលរដ្ឋ រុញការផ្ដល់សេវាឱ្យទៅដល់គោលដមូលដ្ឋាន ដូចជាការបង្កើតឱ្យ​មានប៉ុស្តិ៍សុខភាព និងពេទ្យបង្អែកជាដើម។ ប៉ុន្ដែសម្រាប់អាណត្តិនេះ រាជរដ្ឋាភិបាលផ្ដោតសំខាន់​លើការពង្រឹង ប្រសិទ្ធភាព គុណភាពនៅគ្រប់ក្រសួង ស្ថាប័នរបស់រដ្ឋ។ ក្នុងឱកាសនោះសម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានបញ្ជាក់បន្ថែមថា គោលដៅរបស់រាជរដ្ឋាភិបាល​អាណត្តិទី៧នេះ គឺពង្រាយសេវា និងពង្រឹងមូលដ្ឋាន សេវាសុខាភិបាលឱ្យគ្របដណ្ដប់ដល់​ប្រជាពលរដ្ឋ នៅតាមមណ្ឌលសុខភាពទាំងអស់នៅមូលដ្ឋានក្នុង ២៤ ​ម៉ោងលើ២៤ម៉ោង ហើយត្រូវផ្ដល់សេវាសុខាភិបាលនេះដល់ពលរដ្ឋឱ្យបានល្អ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចធិបតី៖ រាជរដ្ឋាភិបាលខិតខំដាក់ចេញសមិទ្ធផលជាក់ស្តែងលើដី ដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋ

2024/03/13 01:04:26 pm        210
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានខិតខំដាក់ចេញនូវសមិទ្ធផលជាក់ស្ដែងនៅលើដីនៅលើគ្រប់វិស័យ ដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ខណៈនៅពេលខាសងមុខ សមិទ្ធផល២កន្លែងធំជាងគេជាប្រវត្តិសាស្ត្រក្នុងប្រទេសកម្ពុជា រួមមាន ព្រលានយន្តហោះអន្តរជាតិតេជោ នៅខេត្តកណ្តាល និងគម្រោងព្រែកជីកហ្វូណនតេជោ នឹងបង្ហាញរូបរាងនៅក្នុងភូមសាស្រ្ដខេត្តកណ្ដាលនេះ។ សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានមានប្រសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតី «ពិធីសម្ពោធមន្ទីរពេទ្យតេជោសែនកោះធំ» នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅស្រុកកោះធំ ខេត្តកណ្ដាល។ សម្តេចធិបតី បានថ្លែងថា កាលពេលពីរឆ្នាំមុន គឺអាចនឹងមានប្រជាពលរដ្ឋមួយចំនួនគិតថា គម្រោងកសាងមន្ទីរពេទ្យធំតេជោសែនកោះធំ មិនដឹងពេលណាបានរួចរាល់នោះទេ ជួនកាលអាច១០ឆ្នាំ ប៉ុន្តែតាមការពិត មិនដល់២ឆ្នាំផង ការសាងសង់បានសម្រេចការសាងសង់អគារមួយនេះរួចរាល់ និងបំពាក់ទៅដោយឧបករណ៍ទំនើបៗអស់ប្រមាណទឹកប្រាក់ប្រមាណ៤លានដុល្លារ។ សម្តេចធិបតីបន្តថា តម្រូវការរបស់ប្រជាពលរដ្ឋ គឺត្រូវការទំនើបកម្មបច្ចេកវិទ្យា និងការ​ដោះស្រាយ​បានលឿន ដូច្នេះទើបរាជរដ្ឋាភិបាលខិតខំដាក់ចេញគោលនយោបាយ មិនមែនមានតែនៅលើ​ក្រដាសនោះទេ។ ប៉ុន្តែត្រូវធ្វើយ៉ាងណាខិតខំឱ្យទៅជាសមិទ្ធផល​លើដីជាក់ស្តែងលើដី​ជូនប្រជាពលរដ្ឋ។ក្នុងឱកាសនោះសម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សមិទ្ធផលធំជាងគេជាប្រវត្តិសាស្ត្រ​ក្នុងប្រទេសកម្ពុជា ​ពីរកន្លែងទៀត រួមមាន ព្រលានយន្តហោះអន្តរជាតិតេជោ និងគម្រោងព្រែកជីកហ្វូណន តេជោ ក៏នឹងលេចរូបរាងនៅក្នុងភូមិសាស្រ្ដ​ខេត្តកណ្ដាល​នាពេលខាងមុខផងដែរ។ សម្តេចបញ្ជាក់ថា ខេត្តកណ្តាល គឺជាខេត្តមួយមានផ្ទៃដីធំ អំណោយផលដល់ការអភិវឌ្ឍ វិស័យដឹកជញ្ជូន ផ្លូវទឹក ផ្លូវអាកាស និងវិស័យសុខាភិបាល។ ទាំងអស់នេះគឺជាសមិទ្ធផលដ៏ធំ ហើយដរាបណាប្រជាពលគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យនៅបម្រើប្រជាពលរដ្ឋ នោះរាជរដ្ឋាភិបាលនឹងខិតខំបង្កើននូវសមិទ្ធផលថ្មីៗជាប្រវត្តិសាស្ត្របន្ថែមទៀតជូនដល់ប្រជាពលរដ្ឋទូរទាំងប្រទេស៕អត្ថបទ៖វ៉ន ដារ៉ា

អាមេរិក ប្រកាសផ្ដល់កញ្ចប់ជំនួយអាវុធថ្មីដល់អ៊ុយក្រែន ជាច្រើនខែក្រោយការព្រមានពីការអស់លុយ

2024/03/13 12:40:55 pm        274
រដ្ឋបាលរបស់លោក Biden បានប្រកាសផ្ដល់កញ្ចប់ជំនួយយោធាមួយផ្សេងទៀតដល់អ៊ុយក្រែនដែលមានទំហំទឹកប្រាក់រហូតដល់៣០០លានដុល្លារកាលពីថ្ងៃអង្គារបន្ទាប់ពីការព្រមានជាច្រើនខែថាមិនមានលុយនៅសល់ទេ ដោយក្រុមមន្ត្រីបាននិយាយថា មូលនិធិថ្មីនេះអាចកើតឡើងបានដោយសារការសន្សំដែលបានធ្វើឡើងនៅក្នុងកិច្ចសន្យាអាវុធ។ ទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បានប្រកាសកញ្ចប់ថវិកានេះនៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯសេតវិមានកាលពីរសៀលថ្ងៃអង្គារ។ លោក Sullivan បាននិយាយថា នៅពេលកងទ័ពរុស្ស៊ីរុលទៅមុខ ហើយបាញ់ស្រោចយ៉ាងខ្លាំង អ៊ុយក្រែនមិនមានគ្រាប់រំសេវគ្រប់គ្រាន់សម្រាប់បាញ់តបតវិញទេ។ ដោយសារតែខ្វះអាវុធទើបធ្វើឲ្យបាត់បង់ជីវិតកងទ័ព។ ហើយធ្វើឱ្យយើង សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូ ត្រូវខាតបង់។ ក្រោយមកលោកប្រធានាធិបតី Joe Biden បានបង្ហាញអារម្មណ៍ស្រដៀងគ្នាដោយនិយាយថាកញ្ចប់នេះ "មិនគ្រប់គ្រាន់ទេ" ហើយសភាត្រូវការអនុម័តថវិកាបន្ថែម។ ថ្លែងជាមួយនាយករដ្ឋមន្រ្តីប៉ូឡូញ និងប្រធានាធិបតីប៉ូឡូញលោក Biden បាននិយាយតាមទស្សនៈរបស់ខ្ញុំ យើងត្រូវធ្វើសកម្មភាពមុនពេលអ្វីៗយឺតពេល ព្រោះដូចប៉ូឡូញអញ្ចឹងត្រូវចាំថា រុស្ស៊ីនឹងមិនឈប់ត្រឹមអ៊ុយក្រែនទេ ។ លោក Putin នឹងបន្តទៅមុខ ដោយដាក់អឺរ៉ុប សហរដ្ឋអាមេរិក ពិភពលោកសេរីទាំងមូលប្រឈមនឹងហានិភ័យ ។អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ Pat Ryder បាននិយាយកាលពីថ្ងៃអង្គារថា កញ្ចប់ថវិកានេះនឹងរួមបញ្ចូល មីស៊ីលប្រឆាំងយន្តហោះ Stinger គ្រាប់រំសេវបន្ថែមសម្រាប់ប្រព័ន្ធបាញ់មីស៊ីល HIMARS កាំភ្លើងធំ១៥៥ មីល្លីម៉ែត្រ រួមទាំងគ្រាប់រំសេវបំផ្ទុះបានខ្ពស់ និង គ្រាប់កាំភ្លើងធំ ១០៥ មីល្លីម៉ែត្រ ប្រព័ន្ធប្រឆាំងរថក្រោះ AT4 គ្រាប់រំសេវអាវុធធុនតូច គ្រាប់រំសេវទូទៅ គ្រាប់រំសេវសម្រាប់បោសសម្អាតឧបសគ្គ គ្រឿងបន្លាស់ ការថែទាំ និងឧបករណ៍បន្ថែមផ្សេងទៀត៕

អ្នកជំនាញ៖ ជើងហោះត្រង់ពីប្រទេសឆ្ងាយៗមកកម្ពុជានឹងកើនខ្លាំង ក្រោយព្រលានយន្តហោះថ្មី​សង់រួច

2024/03/13 12:29:07 pm        320
រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​ចុះ​ហត្ថលេខា​ព្រមព្រៀងគ្នាជាមួយបណ្តាប្រទេសជាច្រើនលើការតភា្ជប់ជើងហោះហើរត្រង់មកកម្ពុជា ខណៈកម្ពុជា កំពុងស្ថាបនា​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​នឹង​គ្រោង​ដាក់​ឱ្យប្រើប្រាស់​នៅ​ឆ្នាំក្រោយ​នេះ។ ស្របពេលនេះអ្នកជំនាញក្នុងវិស័យទេសចរណមើលឃើញថា កម្ពុជា​នឹង​មាន​អ្នក​ដំណើរ និងទេសចរ​អន្តរជាតិ​កើន​ឡើង​ខ្លាំង​ក្រោយ​កម្ពុជា​មាន​ភាព​សំបូរ​បែប​ការ​ទទួល​ជើង​ហោះហើរ​អន្តរជាតិធំៗ។លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីភិច ប្រចាំនៅកម្ពុជា ថ្លែង​ប្រាប់ BTVនៅថ្ងៃទី១៣ ខែមីនានេះថា តាមរយៈហេដ្ឋារចនាសម្ព័ន្ធសំបូរបែប នៃព្រលាន​យន្ត​ហោះខ្នាត​ធំ​ជាច្រើន​កន្លែង​របស់​កម្ពុជា​នឹង​អាច​ទទួលជើង​យន្តហោះគ្រប់​ខ្នាត​ទាំងអស់​របស់​ពិភព​លោក ​មកចុះចតនៅកម្ពុជាបាន។ កត្តានេះ គឺជាកិច្ចការដ៏ល្អបំផុត សម្រាប់អ្នកដំណើរអន្តរជាតិ និង​ទេសចរអន្តរជាតិ អាចធ្វើដំណើរហោះត្រង់មកកម្ពុជា ហើយអ្វីដែលកម្ពុជា ត្រូវសហការ​ធ្វើ​បន្ត​នោះ​គឺ​ការទាក់ទាញអ្នកដំណើរ ទេសចរអន្តរជាតិមកកម្ពុជាឱ្យបានកាន់តែច្រើន។ អ្នកជំនាញរូបនេះបន្តថា ដើម្បីជំរុញទាក់ទាញអ្នកដំណើរទេសចរអន្តរជាតិមកកម្ពុជាកាន់តែច្រើន ស្ថាប័ន​ពាក់ព័ន្ធនានា គួរគាប្បី​សហការគ្នា​លើ​ការ​ផ្សព្វផ្សាយ​អំពី​ទីផ្សារ​គោលដៅ​ទេសចរណ៍​កម្ពុជា។ ការកែទម្រង់ផលិតផលទេសចរណ៍ និងការផ្លាស់ប្តូរ​ផ្នត់​គំនិត​ប្រជាជន​លើ​ការ​ទទួល​ស្វាគមន៍​ទេសចរឲ្យបានល្អ។ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ថ្លែងថា នៅពេល​ព្រលាន​យន្តហោះអន្តរជាតិតេជោថ្មីបើកដំណើរការ គឺកម្ពុជា​នឹង​មាន​លទ្ធភាព​គ្រប់​គ្រាន់​ទទួល​ជើង​យន្ត​ហោះគ្រប់ខ្នាតទាំងអស់របស់ពិភពលោក ហោះត្រង់មកកម្ពុជាបាន ហើយ​បច្ចុប្បន្ន​ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កំពុងខិតខំសហការជាមួយស្ថាប័នរដ្ឋ ឯកជន និង​បាន​ជួបជាមួយបណ្តាអង្គទូត ថ្នាក់ដឹកនាំស្ថានប័នជំនាញប្រទេសដៃគូ ជំរុញបង្កើន​កិច្ច​សហ​ប្រតិបត្តិតភា្ជប់ជើងហោះត្រង់ ដែលមានភាពចំណិញពេលវេលា និងថវិកា​នៃ​អ្នក​ធ្វើ​ដំណើរ​ទេសចរណ៍​៕ អត្ថបទ៖ ស៊ុម សុខជា 

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន តែងតាំងគណៈរដ្ឋមន្ត្រីដែលមានភារកិច្ច បញ្ចប់វិបត្តិសេដ្ឋកិច្ច

2024/03/13 12:22:09 pm        146
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានប្រកាសសមាជិកសំខាន់ៗនៃគណៈរដ្ឋមន្ត្រីរបស់លោក ដោយបានប្រគល់ភារកិច្ចឲ្យពួកគេដឹកនាំប្រទេសចេញពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរដែលបង្កឡើងដោយបំណុល អតិផរណាកើនឡើង និងតម្លៃប្រាក់រូពីធ្លាក់ចុះ។រដ្ឋមន្ត្រីថ្មីទាំង ១៩រូបរបស់ប៉ាគីស្ថាន បានស្បថចូលកាន់តំណែងកាលពីថ្ងៃចន្ទ បន្ទាប់ពីការបោះឆ្នោតមួយត្រូវបានរំខានដោយការចោទប្រកាន់ពីការក្លែងបន្លំសន្លឹកឆ្នោត។រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Muhammad Aurangzeb ដែលជាប្រធានធនាគារឈានមុខគេរបស់ប៉ាគីស្ថាន ដែលមានប្រវត្តិផ្នែកហិរញ្ញវត្ថុអន្តរជាតិ គឺជាអ្នកបច្ចេកទេសតែមួយគត់ ដែលត្រូវបានតែងតាំងក្នុងចំណោមក្រុមអ្នកស្មោះត្រង់នឹងលោក Sharif ។នាយករដ្ឋមន្ត្រីជាលើកទីពីរលោក Sharif ដឹកនាំសម្ព័ន្ធភាពដ៏ផុយស្រួយ ដែលគាំទ្រដោយគូប្រជែងយូរអង្វែងរបស់គណបក្សសម្ព័ន្ធអ៊ីស្លាមប៉ាគីស្ថាន- Nawaz គឺគណបក្សប្រជាជនប៉ាគីស្ថាន (PPP)។សេដ្ឋកិច្ចរបស់ប្រទេសប៉ាគីស្ថាន ពឹងផ្អែកលើប្រាក់កម្ចីរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីផ្តល់សេវាទូទាត់សងរបស់ខ្លួន ជាកម្មវិធីដែលភ្ជាប់មកជាមួយលក្ខខណ្ឌជាច្រើន។លោក Sharif បានប្រាប់គណៈរដ្ឋមន្ត្រីរបស់ខ្លួនកាលពីថ្ងៃចន្ទថា ពួកគេនឹងត្រូវធ្វើ «ការវះកាត់ដ៏ជ្រៅ» លើបញ្ហាហិរញ្ញវត្ថុរបស់ប្រទេស ដោយបន្ថែមថា «បញ្ហាប្រឈមចម្បងបំផុតដែលប្រទេសរបស់យើងប្រឈមមុខ គឺអតិផរណា»។

ប្រមុខអង្គការសហប្រជាជាតិ ទទួលស្គាល់កិច្ចព្រមព្រៀង ដែលមានគោលបំណង បញ្ចប់វិបត្តិនៅហៃទី

2024/03/13 12:16:05 pm        196
អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃអង្គារ បានបង្ហាញការវាយតម្លៃចំពោះសហគមន៍តំបន់សមុទ្រការ៉ាអ៊ីប និងដៃគូរបស់ខ្លួនសម្រាប់ការបង្កើតដំណោះស្រាយ ចំពោះវិបត្តិនៅក្នុងប្រទេសហៃទី។ លោក Stephane Dujarric ប្រធានអ្នកនាំពាក្យរបស់លោក Guterres បាននិយាយថា ប្រមុខអង្គការ សហប្រជាជាតិ បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសហៃទី ធ្វើសកម្មភាពប្រកបដោយ ការទទួលខុសត្រូវ និងមានចំណាត់ការឆ្ពោះទៅរកការអនុវត្តន៍កិច្ចព្រមព្រៀងលើការរៀបចំអភិបាលកិច្ច អន្តរកាល ដើម្បីស្តារ ស្ថាប័នលទ្ធិប្រជាធិបតេយ្យឡើងវិញ តាមរយៈការបោះឆ្នោតដោយសន្តិវិធី គួរឱ្យ ទុកចិត្ត និងមានការចូលរួម។ កិច្ចព្រមព្រៀងនេះ រួមមានការបង្កើតក្រុមប្រឹក្សាប្រធានាធិបតី និងការតែងតាំងនាយករដ្ឋមន្ត្រីបណ្តោះអាសន្ន។ លោក Dujarric បាននិយាយថា លោក Guterres ក៏បានទទួលស្គាល់ការប្រកាសរបស់នាយករដ្ឋមន្ត្រី លោក អារីយ៉ែល ហេនរី(Ariel Henry) ថាលោក នឹងលាលែងពីតំណែង ភ្លាមៗនៅពេលមានការបង្កើតក្រុមប្រឹក្សាប្រធានាធិបតីអន្តរកាល។ អ្នកនាំពាក្យរូបនេះបាននិយាយថាលោកអគ្គលេខាធិការ បានបញ្ជាក់ឡើងវិញ នូវសាមគ្គីភាពមិនផ្លាស់ប្តូរ របស់លោក ជាមួយប្រជាជនហៃទី ដែលត្រូវការសុវត្ថិភាព ទីជម្រក ស្បៀងអាហារ និងការថែទាំសុខភាព ហើយត្រូវរស់នៅក្នុងសេចក្តីថ្លៃថ្នូរ។ វាមានសារៈសំខាន់ដែលសហគមន៍អន្តរជាតិ សហគមន៍តំបន់ សមុទ្រការ៉ាអ៊ីបនិងអ្នកដទៃ គាំទ្រមធ្យោបាយនេះ ហើយយើងសង្ឃឹមថានឹងនាំទៅរកថ្ងៃល្អប្រសើរ សម្រាប់ប្រជាជនហៃទី។ លើផ្នែកមនុស្សធម៌ អ្នកនាំពាក្យរូបនេះបាននិយាយថា ស្ថាប័នពិភពលោក និងដៃគូរបស់ខ្លួន បន្តផ្តល់ជំនួយសង្គ្រោះក្នុងពេលមានអំពើហឹង្សារបស់ក្រុមជនអន្ធពាល។ លោកបាន និយាយថា អង្គការទេសន្តរប្រវេសន៍អន្តរជាតិ និងដៃគូរបស់ខ្លួន បន្តដំណើរការគ្លីនិកវេជ្ជសាស្រ្តចល័ត នៅតាមទីតាំងសម្រាប់ជនភៀសខ្លួន ហើយកំពុងបង្កើតមន្ទីរពេទ្យបង្អែកសម្រាប់ករណី ងាយរងគ្រោះ បន្ថែមទៀត។

យានចម្លង Space One Kairos របស់ជប៉ុន បានផ្ទុះនៅលើអាកាស ក្រោយការបាញ់បង្ហោះភ្លាមៗ

2024/03/13 12:05:00 pm        168
យានចម្លង Space One Kairosរបស់ប្រទេសជប៉ុន បានផ្ទុះភ្លាមៗក្រោយការបាញ់បង្ហោះនៅថ្ងៃពុធទី១៣មីនានេះ ខណៈដែលក្រុមហ៊ុននេះ បានព្យាយាមក្លាយជាក្រុមហ៊ុនរបស់ជប៉ុនលើកដំបូងដើម្បីដាក់ផ្កាយរណបនៅក្នុងគន្លងតារាវិថី។ យានចម្លងដើរដោយតឥន្ធនៈរឹង ៤ ដំណាក់កាល ប្រវែង១៨ ម៉ែត្រ ឬស្មើ ៥៩ហ្វីត បានផ្ទុះប៉ុន្មានវិនាទីបន្ទាប់ពីបានហោះឡើងនៅម៉ោង១១និង១នាទីព្រឹក ម៉ោងនៅប្រទេសជប៉ុន បង្កឲ្យមានផ្សែងហុយខ្មួលខ្មាញ់ និងឆេះនៅជិតទីតាំងបាញ់បង្ហោះនៅលើចុងឧបទ្វីប គី (Kii)ប្រទេសជប៉ុនភាគខាងលិច។ យានចម្លង Kairos បានដឹកផ្កាយរណប ពិសោធន៍មួយរបស់រដ្ឋាភិបាលដែលអាចជំនួសជាបណ្ដោះអាសន្ននូវផ្កាយរណបចារកម្មបច្ចុប្បន្ន ដែលកំពុងស្ថិតក្នុងគន្លងតារាវិថី ប្រសិនបើផ្កាយរណបទាំងនោះដាច់សេវា ។ មិនទាន់មានការបញ្ជាក់ពីមូលហេតុនៃការផ្ទុះនេះ ឬមានអ្នករងរបួសនោះទេ។ ជាធម្មតានៅជិតទីតាំងបាញ់បង្ហោះ ពុំមានមនុស្សនៅក្បែរនោះទេ អំឡុងពេលចាប់ផ្តើមដំណើរការ៕

លោកBiden ទទួលបានការតែងតាំងជាបេក្ខជនដែលនឹងជួបគ្នាជាថ្មីទៀត ជាមួយលោកTrump ក្នុងការបោះឆ្នោតប្រធានាធិបតីនៅចុងឆ្នាំនេះ

2024/03/13 11:52:03 am        201
លោកប្រធានាធិបតី Joe Biden បានឈ្នះប្រតិភូរគ្រប់គ្រាន់កាលពីថ្ងៃអង្គារទី១២មីនា ដើម្បីទទួលបានការតែងតាំងជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ ដែលនឹងត្រូវជួបអតីតប្រធានាធិបតីលោក Donald Trump នាពេលខាងមុខជាអ្វីដែលនឹងក្លាយជាការជួបគ្នាជាថ្មីរវាងបេក្ខជនទាំង២ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងរយៈពេលជិត៧០ឆ្នាំ។ លោក Biden ត្រូវការប្រតិភូ១.៩៦៨នាក់ ដើម្បីទទួលបានការតែងតាំង ជាចំនួនមួយដែលស្ថាប័នស្រាវជ្រាវ Edison Research បាននិយាយថា លោកទទួលបានសំឡេងលើសចំនួន នៅរាត្រីថ្ងៃអង្គារSuper Tuesday ខណៈទទួលបានលទ្ធផលពីការប្រកួតប្រជែងបឋមក្នុងរដ្ឋចចា មុនលទ្ធផលដែលបានរំពឹងទុកពី នៅរដ្ឋ Mississippi, Washington ដែនដីប្រជុំកោះម៉ារីយ៉ាណាខាងជើង និងអ្នកប្រជាធិបតេយ្យដែលកំពុងរស់នៅបរទេស។ លោក Biden បានចេញសេចក្ដីថ្លែងការណ៍មួយបន្ទាប់ពីទទួលបានដំណឹង ក្នុងបំណងជាអ្វីដែលលោកបានហៅយុទ្ធនាការរបស់លោក Trump ថាជាយុទ្ធនាការពោពេញដោយកំហឹង ការសងសឹក និងការដាក់ទោស ដែលគំរាមកំហែងដល់គ្រប់ផ្នត់គំនិតរបស់សហរដ្ឋអាមេរិក។លោកបាននិយាយថា ពេលនេះ អ្នកបោះឆ្នោតមានជម្រើសអំពីអនាគតរបស់ប្រទេសនេះហើយ។ តើយើងនឹងក្រោកឈរនិងការពារលទ្ធិប្រជាធិបតេយ្យរបស់យើង ឬបណ្ដោយឲ្យអ្នកផ្សេងមកផ្ដួលរំលំ? តើយើងនឹងត្រូវស្ដារសិទ្ធិសេរីភាពរបស់យើងដើម្បីជ្រើសរើសនិងការពារសិទ្ធិសេរីភាពរបស់យើង ឬត្រូវបណ្ដោយឲ្យក្រុមជនជ្រុលនិយមដណ្ដើមយកពីយើងទៅ?។ លោក Trump ត្រូវគេរំពឹងថាឈានទៅកាន់តែជិតទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតី សម្រាប់គណបក្សសាធារណរដ្ឋកាលពីល្ងាចថ្ងៃអង្គារ ខណៈរដ្ឋចំនួន៤ បានរៀបចំការប្រកួតប្រជែងរួមទាំងរដ្ឋចចា ជារដ្ឋដ៏ប្រទាញប្រទង់ជាទីដែលលោក Trumpប្រឈមនឹងបទចោទប្រកាន់ព្រហ្មទណ្ឌចំពោះការព្យាយាមបង្វែរលទ្ធផលឆ្នោតកាលពីឆ្នាំ២០២០៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ចុះហត្ថលេខាលើក្រឹត្យបង្កើតក្រុមការងារកីឡាអូឡាំពិក មុនការប្រកួតឆ្នាំ២០២៨
08/05/2025 10:08 AM
កូរ៉េខាងត្បូង និងអាមេរិក ត្រៀមធ្វើជំនួបកំពូលមេដឹកនាំ ខណៈខ្លឹមសារកិច្ចព្រមព្រៀងពាណិជ្ជកម្ម មិនទាន់រួចរាល់
08/05/2025 10:08 AM
ទីក្រុងហុងកុង ចេញការព្រមានខ្ពស់បំផុតពីអាកាសធាតុអាក្រក់ ខណៈភ្លៀងធ្លាក់ខ្លាំងបង្កការរំខានស្ទើរគ្រប់កន្លែង
08/05/2025 10:08 AM
រដ្ឋាភិបាលកម្ពុជា​នឹងឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ ដែល​មាន​បណ្ណ​សមធម៌ និងបណ្ណគ្រួសារងាយរងហានិភ័យ​ បាន​ចុះ​ឈ្មោះ​ចូល​សិក្សា​ក្នុង​កម្ម​វិធី​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ
08/05/2025 10:08 AM
ក្រុមអ្នកតវ៉ានៅលីបង់ ទាមទារយុត្តិធម៌ក្នុងខួបប្រាំឆ្នាំនៃការផ្ទុះនៅទីក្រុងបេរូត
08/05/2025 10:08 AM
សន្ទស្សន៍ការទិញ PMI របស់S&P Global៖ កំណើនសកម្មភាពសេវាកម្មរបស់ចិនឡើងដល់កម្រិតខ្ពស់ក្នុងពេល១៤ ខែនៅខែកក្កដា
08/05/2025 10:08 AM
រុស្ស៊ីជំរុញឲ្យមានការប្រុងប្រយ័ត្នក្នុងវោហារសាស្ត្រនុយក្លេអ៊ែរ បន្ទាប់ពីការអត្ថាធិប្បាយរបស់លោក Trump
08/05/2025 10:08 AM
ប្រជាពលរដ្ឋ និងពលករខ្មែរមកពីប្រទេសថៃ ៥ ២៩៣នាក់ បានដឹងពីឱកាសការងារដ៏សម្បូរបែបនៅកម្ពុជា ខណៈ ១ ០០៦នាក់ ទទួលបានការងារធ្វើភ្លាមៗ
08/05/2025 09:08 AM
លោក Medvedev របស់រុស្ស៊ី ព្រមានពីជំហានបន្ថែមទៀត បន្ទាប់ពីក្រុងមូស្គូ បោះបង់កិច្ចព្រមព្រៀងផ្អាកប្រើមីស៊ីល
08/05/2025 09:08 AM
ឱសានវាទរបស់លោក Trump សម្រាប់រុស្ស៊ីជិតមកដល់ ប៉ុន្តែលោកPutinពុំបង្ហាញសញ្ញានៃការធ្វើសម្បទានទេ
08/05/2025 09:08 AM