សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ
TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក

នយោបាយ​ និង ការអភិវឌ្ឍន៍

សភាមុខរបររៀបចំវេទិកាមុខរបរ និងអាជីពដើម្បីពង្រឹងភាពធន់អាជីវកម្មនៅកម្ពុជា

2024/03/10 11:06:14 am        273
នៅល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤នេះ សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានរៀបចំវេទិកាសាធារណៈស្តីពី មុខរបរ និងអាជីព ក្រោមប្រធានបទ «ដំណោះស្រាយការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ ក្នុងស្ថានភាពសេដ្ឋកិច្ច ឆ្នាំ២០២៤» ដែលមានបំណងសំខាន់ពង្រឹងភាពធន់អាជីវកម្ម ស្របតាមយុគសម័យឌីជីថលនៅកម្ពុជា។លោកជំទាវឧកញ៉ា កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ថ្លែងថា បច្ចុប្បន្នទូទាំងប្រទេស មានមីក្រូសហគ្រាសតូចៗ ដែលប្រកបអាជីវកម្មសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ប្រមាណជាង១លានសហគ្រាស ក្នុងនោះមានមួយចំនួនធំ គឺអាជីវកម្មបែបផ្សងព្រេង និងជួបផលលំបាកច្រើន ហើយសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា នឹងជំរុញឲ្យមីក្រូសហគ្រាសតូចៗទាំងនោះចូលជាសមាជិក ដើម្បីឲ្យគាត់ទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថភាព បង្កើនភាពធន់ ដឹកនាំអាជីវកម្មឲ្យមានភាពរឹងម៉ាំ និងដំណើរការអាជីវកម្មបានជានិរន្ត ហើយនឹងឈានទៅរកការពង្រីកអាជីវកម្មបន្ថែមផងដែរ។លោកជំទាវ ថ្លែងថា នៅក្នុងវេទិកាសាធារណៈនេះ គឺមានវគ្មិនអ្នកជំនាញអាជីវកម្មចំនួន៣រូបធ្វើបទបង្ហាញជូនបណ្តាម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រងក្រុមហ៊ុនសហគ្រាសប្រមាណជាង៤៥០នាក់ ក្នុងគោលបំណងទី១ បញ្ជ្រាបការយល់ដឹងអំពីបញ្ហា និងដំណោះស្រាយការងារលើផ្នែកគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុក្នុងអាជីវកម្មរបស់ខ្លួន។ ទី២៖ ពង្រឹងការងារគ្រប់គ្រងធនធានមនុស្ស និងជំនាញហិរញ្ញវត្ថុ ឱ្យមានស្តង់ដារ និងគណនេយ្យភាព ហើយទី៣៖ គឺចង់ចែករំលែកចំណេះដឹងដែលជាគន្លឹះ និងបទពិសោធន៍ល្អៗក្នុងការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ ដើម្បីត្រៀមខ្លួនឈានជើងចូលក្នុងអាជីវកម្មដែលរឹងម៉ាំ និងមានប្រព័ន្ធការងារច្បាស់លាស់ ដល់បណ្តាម្ចាស់អាជីវកម្មដែលបានចូលរួម។លោកជំទាវ កែវ មុំ បន្តថា តាមរយៈវេទិកានេះ នឹងផ្សារភ្ជាប់បណ្តាញទំនាក់ទំនងការងារ និងកិច្ចសហប្រតិបត្តិការក្នុងការបង្កើនចំណងសាមគ្គីភាព ការយល់ដឹង និងការចែករំលែកនៅក្នុងអាជីវកម្មសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះឱ្យកាន់តែទូលំទូលាយ និងប្រសិទ្ធភាពជូនដល់អ្នកកំពុងប្រកបរបរអាជីវកម្មមីក្រូ ខ្នាតតូច និងមធ្យម និងអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជាសព្វថ្ងៃ អោយគាត់ធ្វើអាជីវកម្ម មានសមត្ថភាពក្នុងការពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួនប្រកបដោយចំណេះដឹង៕អត្ថបទស៊ុម សុខជា 

ភាគីកូរ៉េ នឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការគាំពារពលករកម្ពុជា

2024/03/10 09:35:37 am        170
តបតាមការអញ្ជើញរបស់ឯកឧត្ដម លី ឆល់វូ (Lee Cheol Woo) អភិបាលខេត្តក្យង់សាំងប៊ូកដូ នៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សាការងារ ដើម្បីពិភាក្សាលើវិស័យការងាររវាងប្រទេសទាំងពីរ និងការគាំពារពលករកម្ពុជា នៅសាធារណរដ្ឋកូរ៉េខាងត្បូង។ប្រភពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងនៅក្នុងឆាណែលតេឡេក្រាមថា ក្នុងជំនួបនាឱកាសនោះ ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្ត ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការងារ រួមទាំងការទទួលយកពលករកម្ពុជាតាមប្រព័ន្ធអនុញ្ញាតមុខរបរ និងតាមកម្មវិធីពលកររដូវកាល ពិសេសការគាំពារពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងខេត្តក្យង់សាំងប៊ូកដូ។ ទន្ទឹមនឹងនោះឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី សម្រាប់ការអញ្ជើញទស្សនកិច្ច និងបង្កើនកិច្ចសហប្រតិបត្តិការនាពេលនេះ ដែលឯកឧត្តមអភិបាលខេត្ត សង្ឃឹមថា ភាគីទាំងពីរ នឹងទទួលលទ្ធផលជាវិជ្ជមានយ៉ាងច្រើនសម្រាប់ប្រទេសទាំងពីរនាពេលខាងមុខ។ តាមរយៈជំនួបពិភាក្សានេះ ភាគីទាំងពីរ នឹងបន្តសហប្រតិបត្តិការគ្នាកាន់តែស្អិតរមួតបន្ថែមទៀត និងជួយអភិវឌ្ឍវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយអាចពង្រីកលើវិស័យសំខាន់ៗផ្សេងទៀត ជាពិសេសរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ភាគីកូរ៉េ នឹងពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយជាសម្ភារ: ឧបករណ៍សម្រាប់បំពាក់នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវ: បង្កើតកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ សិស្ស និស្សិត គ្រូបច្ចេកទេស ចែករំលែកនូវបទពិសោធន៍ប្រព័ន្ធបច្ចេកវិទ្យា រួមទាំងផ្តល់ជំនួយរថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះបន្ទាន់៕អត្ថបទដោយ ឈិត បូរ៉ាវី 

អណ្តូង ១០ទៀត បន្តប្រគល់ជូនប្រជាពលរដ្ឋ នៅក្នុងស្រុកគូលែន

2024/03/09 06:21:45 pm        246
នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤នេះ លោកជំទាវ ឌី សុខីទីឃាយុកោ ភរិយាឯកឧត្តម ហ៊ុន ម៉ានិត ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក រួមទាំងក្រុមការងារ បានបន្តប្រគល់ អណ្តូងទឹកស្អាត ចំនួន១០ទៀត ជូនប្រជាពលរដ្ឋអាស្រ័យផល នៅក្នុងឃុំគូលែនជើង ស្រុកគូលែនជើង ខេត្តព្រះវិហារ។មានប្រសាសន៍សំណេះសំណាលមួយប្រជាពលរដ្ឋ ក្នុងពិធីប្រគល់អណ្តូងទឹកស្អាតទាំងអស់ លោកជំទាវប្រធានមូលនិធិ បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមថា សម្តេច លោកតែងតែគិតគូរជានិច្ច ចំពោះសុខទុក្ឋប្រជាពលរដ្ឋគ្រប់ទិសទី បើទោះបីសម្តេចលោកមិនបានអញ្ជើញមកផ្តាល់ ក៏ដោយ។ លោកជំទាវប្រធានមូលនិធិឱ្យដឹងទៀតថា អំណោយអណ្តូងទឹកទាំងនេះ គឺជាអំណោយកេរមរតករបស់ មាតាបិតា បង្កើតសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលពួកគាត់បានទទួលអនិច្ចកម្មអស់ទៅហើយ។ លោកជំទាវបន្តថា នៅពេលដែលពួកលោកនៅមានជីវិត គឺគាត់ចូលចិត្តបុណ្យដាក់ទាន មានចិត្តសប្បុរសធម៌ បរិច្ចាគទ្រព្យធនផ្ទាល់ខ្លួនជាច្រើន ក្នុងវិស័យមនុស្សធម៌ ដូចជាការកសាងសាលារៀន វត្តអាម របង និងទ្រព្យសម្បត្តិសាធារណះមួយចំនួនទៀត ពិសេប្រជាពលរដ្ឋដែលរស់នៅតាមទីជនបទ ខ្វះខាតទឹកស្អាតប្រើប្រាស់។ ហេតុដូច្នេះហើយមុនពេល ដែលលោក លាចាកលោកទៅ បានផ្តាំផ្ញើកូនថា ថវិកានិងទ្រព្យសម្បត្តិដែលនៅសេសសល់ រួមទាំងបច្ចេយបុណ្យសព របស់លោក ត្រូវយកមកធ្វើជាមូលនិធីអណ្តូងទឹកស្អាត ជូនប្រជាពលរដ្ឋប្រើប្រាស់តាមតម្រូវការ ជាពិសេនៅតាមតំបន់ស្រុកស្រែ ចំការ ជនបទដែលនៅឆ្ងាយពីប្រភពទឹក។ប្រជាពលរដ្ឋដែលទទួលផលពីអណ្តូងទឹកទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះម្ចាស់អំណោយខាងលើ ជាពិសេសក្រុមគ្រួសារសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកតែងតែគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទិសទី ដែលត្រូវការចាំបាច់នូវទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ ជាពិសេសអណ្តូងទឹកទាំងនេះបានរួមចំ ណែកកាត់បន្ថយ ការចំណាយរបស់ពួកគាត់បានមួយផ្នែក និងងាយស្រួលក្នុងការប្រើប្រាស់ទឹក ខណៈពីមុនត្រូវចំណាយ ថវិកាទិញទឹក រឺទៅរកទឹកនៅកន្លែងឆ្ងាយៗ យកមកប្រើប្រាស់ប្រចាំថ្ងៃ។ជំទាវប្រធានឱ្យដឹងថា មូលនិធិអណ្តូងទឹកស្អាតបានបង្កើតឡើងជាង១០ឆ្នាំមកហើយ ក្រោមការដឹកនាំដោយលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែបច្ចុប្បន្នលោកជំទាវបណ្ឌិត មានភារកិច្ចច្រើនដែលត្រូវបំពេញ ទើបផ្ទេរការងារនេះមកលោកជំទាវ ជាអ្នកដឹកនាំបន្តជូនប្រជាពលរដ្ឋ។ ដូច្នេះសូមលោកយាយ លោកតា បងប្អូន អុំពូមីង ដែលអាស្រ័យផលនៃអណ្តូងទឹកទាំងអស់ រួមគ្នាថែរក្សាអណ្តូងទឹកទាំងនេះអោយបានល្អ ជាប់យូអង្វែង ដើម្បីជាប្រយោជន៍រួមនៅក្នុងសហគម។សូមបញ្ជាក់ថានៅតាមគោលដៅប្រគល់អណ្តូងទឹកនីមួយៗ លោកជំទាវប្រធានមូលនិធិ និងក្រុមការងារបាននាំយកអំណោយទ្រនប់ដៃរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូន លោកយាយ លោកតា បងប្អូន អុំពូមីង ដែលបានចូលរួមក្នុងពីធី រួមមានថ្នាំពេទ្យ ក្រណាត់ស ក្រមា និងថវិកាមួយចំនួន។ ដោយឡែក កុមារា កុមារី តូចៗទទួលបានកាបូបស្ពាយ ទៅសាលាម្នាក់មួយៗផងដែរ៕អត្ថបទ: សំ ងីម/ រូបភាព: យ៉ាម៉ង

ក្រុមយុវជនសង្គមស៊ីវិល បានលើកពីគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះកម្ពុជាដែរក្រុមប្រឆាំងគួរតែរៀនសូត្រ

2024/03/09 01:54:28 pm        342
បើនិយាយអំពីសន្តិភាព និងការអភិវឌ្ឍយើងមិនអាចកែខៃប្រវត្តិសាស្រ្តបានទេគឺ សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន កាន់តែជាសត្យានុម័តបន្ថែមទៀតនោះ គឺការលះបង់សាច់ស្រស់ ឈាម​ស្រស់ ជាង៤០ឆ្នាំមកនេះរបស់សម្តេចក្នុងការ ការពារទឹកដី សាសនា រាជបល្ល័ង្ក និង​ប្រជាជន​ខ្មែរ​។ កម្ពុជាមុននឹងមានថ្ងៃនេះ គឺបានឆ្លងកាត់ភាពលំបាកច្រើនស្ទើរតែបាត់បង់ប្រទេស បើគ្មាន​ការដឹកនាំប្រទេសរបស់សម្តេចតេជោទេនោះ ម្លេះកម្ពុជា​អាច​នឹង​បន្ត​ជោគ​ជាំ​ដោយ​ភ្លើង​សង្គ្រាម គ្មានថ្ងៃផ្សះផ្សារ និងសមាហរន្តកម្មបាននោះឡើយ។ សក្ខីកម្មមានដូចជា នយោបាយ DIFIT នយោបាយជំហានគីងគក់ នយោបាយអភិក្រម៥ នយោបាយស្តារប្រទេស នយោបាយ​សេដ្ឋកិច្ច​ការ​ទូត ពិសេសនយោបាយស្តារឡើងវិញនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ទឹក ផ្លូវ ភ្លើង និងការបណ្តុះបណ្តាលធនធានមនុស្ស ក្រោយពី​ការ​បំផ្លាញ​គ្មាន​សល់​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុលពត។ល។ លោក ហេង សំណាង បានថ្លែងឲ្យដឹងថា សម្តេចតែងតែសំណ្តោះប្រណីដល់ក្រុមប្រឆាំង និង​ឲ្យ​មក​ចូល​ធ្វើកិច្ចការដើម្បីបម្រើប្រទេសជាតិពិតប្រាកដ នយោបាយខ្មែរតែមួយ គ្មានសត្រូវ គ្មានទឹក​ឃោច​ស្រមោចស៊ីត្រី ទឹកលើងត្រស៊ីស្រមោចនោះទេ មាមតែនយោបាតបង្រួបសម្រួម ខុស​ពី​ក្រុមប្រឆាំងជ្រុសនិយមភៀសខ្លួនក្រៅប្រទេស គឺនយោបាយបំបែក បំបាក់ លាបពណ៌ ភូតភរ កុហុក ប្រជាភិថុត គឺរាប់សិបឆ្នាំមកនេះ មិនដែរឃើញធ្វើអ្វីជូនមាតុភូមិ ពិតប្រាកដនោះទេ! លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល បណ្តុំអង្គការសមាគម សង្គមស៊ីវិល នានា បាន បានបន្តថា (សន្តិភាព ប្រទេសណាក៏ចង់បាន បើគ្មានសន្តិភាពពិតណាស់ក៏ការអភវឌ្ឍន៍ និងអ្វីៗទាំងអស់!)ចំពោះស្នារដៃដ៏ឧត្តុងឧត្តម និងសម្ធិទផលរាប់មិនអស់របស់សម្តេចនៅក្នុងប្រវត្តសាស្រ្តមានច្រើន ប៉ុន្តែអាចអាតថ៌ សូមលើកបីធំៗ: ទី១ ការរំដោះប្រជាជាតិខ្មែរចេញពីរបបប្រល័យពូជសានស៍ខ្មែរក្រហម ថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ទ២ ការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅឆ្នាំ១៩៩៨ ទី៣ ការធ្វើសង្រ្គាមប្រយុទ្ធប្រឆាំងជាមួយជំម្ងឺកូវីដ១៩ ដូចនេះសករាជតេជោសែន គឺជាតឹកតាងមួយសម្រាប់កូនខ្មែរគ្រប់ជំនាន់​ចងចាំ​មិន​អាច​ភ្លេច​បា​ន​នោះ​ទេ ការធ្វើកំណែរទម្រង់គ្រប់សព្វបែបយ៉ាង កម្ពុជាទូទាំងប្រទេស បានស្គា​ល់​នូវ​សន្តិភាព​ពេញ​​លេញ និងការអភិវឌ្ឍន៍គ្រប់វិស័យ សម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ គឺពិតជាមិនងាយ​ស្រួល ​នឹងនណាៗអាចធ្វើបាននោះឡើយ។ ពិសេសសម្រាប់នីតិកាលទី៧នេះ គឺ​បាន​ស​បញ្ជាក់​ថា​កម្ពុជា​បានបោះជំហានមួយទៀត គឺបានផ្តល់ឱកាស​ដល់​យុវជន​ជំនាន់​ក្រោយ​មក​អភិឌ្ឍន៍​ប្រទេស និងបន្តការពាសន្តិភាពឲ្យខានតែបាន គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​ឥស្សរជន​វ័យ​ក្មេងប្រកបដោយសម្លាំងថាមពលដដទៃទៀត។កូនខ្មែរទាំងអស់ចងចាំជានិច្ចនូវគុណូបការៈ ដ៏ថ្លៃថ្លា និងការលះបង់មហាធំធេងរបស់ សម្តេច​តេជោ ហ៊ុន សែន ចំពោះស្នាដៃដ៏ឧត្តុង្គឧត្តមជាច្រើនដែលឥតគណនាបាន ពិសេសស​ម្តេច​បាន​លះបង់​ទាំង​កម្លាំងកាយចិត្ត ប្រកបដោយគត្តិបណ្ឌិត ដើម្បីប្តូរជូនសន្តិភាព និងការអភិវឌ្ឍ​សម្រាប់​ប្រទេស​ជាតិ​ទាំងមូល និងបន្តធានាបាននូវស្ថិរភាពជារៀងដរាប៕

សម្តេច ម៉ែន សំអន អញ្ជើញប្រកាស​ក្រុមការងារ​គណបក្សប្រជាជន​កម្ពុជា​ចុះជួយ​ ខេត្តស្វាយរៀង

2024/03/09 11:50:12 am        165
សម្តេចកិត្តិសង្គហបណ្ឌិត​ ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និង​ជាប្រ​ធាន​ក្រុម​ការងារ​គ​ណបក្ស ចុះជួយខេត្តស្វាយរៀង នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤នេះ បា​ន​អញ្ជើញ​ប្រកាស​​ក្រុមការងារគណបក្សចុះជួយខេត្ត ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំ របស់​គណៈ​កម្មាធិការ​គណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី នៅក្នុងគណៈកម្មាធិការកណ្តាល និងគណៈកម្មាធិការ​គណបក្ស​ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ប្រមាណជាង៥០០នាក់ផងដែរ ។មានប្រសាសន៍នាឱកាសនោះ ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធាន​កិត្តិ​យស​គណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា ជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី នៅក្នុង​គណៈកម្មាធិការ​កណ្តាល មន្ត្រីថ្នាក់ដឹកនាំនៅតាមក្រសួង មន្ទីរ អង្គភាព ថ្នាក់ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់​ ដែលបានអញ្ជើញមកជួយជុំ ប្រជុំបែក​ចែក​ភារៈកិច្ច​ការ​ងារចុះ​ជួយ​នៅ​ពេល​នេះ​ដោយ​ក្តី​នឹក​រលឹក។ សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា យោងតាមសេចក្តីសម្រេចលេខ ៨៣៧/១១២៣​/សស.​គក ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ស្តី​ពី​ផែន​ការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាជធានី ក្រុមប្រឹក្សាខេត្ត ក្រុម​ប្រឹក្សាក្រុ​ង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ដែល​នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃ​ទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខ គណបក្សគ្រប់ថ្នាក់ ក្រុម​ការងារ​គណបក្ស​គ្រប់​ថ្នាក់​ត្រូវ​ត្រៀម​អនុវត្ត នូវភារកិច្ចមួយចំនួនបន្តទៀត ដើម្បីគណបក្សខេត្តស្វាយរៀង សម្រេច​ឲ្យ​បាន​តាម​ផែន​ការ​កំណត់​របស់គណៈអចិន្រ្តៃយ៍គណបក្ស។សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណ និងថ្លែងនូវការកោតសសើរ​ចំពោះ​គណបក្ស​ខេត្ត រដ្ឋបាលខេត្ត ក្រុមការងារគណបក្ស ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ដែល​បានចូលរួមចំណែកដល់កិច្ចអភិវឌ្ឍខេត្តស្វាយរៀងឲ្យមានរីកចម្រើនគួរឲ្យកត់សម្គាល់ និង​ទទួល​បានលទ្ធផលគួរជាទីមោទនៈ។ ជាពិសេស គណបក្សប្រជាជន​កម្ពុជា​បាន​ទទួល​បាន​ការ​គាំទ្រ និងទទួលបានជោគជ័យក្នុង ការបោះឆ្នោតជ្រើតាំងតំណាងរាស្រ្ត នីតិកាលទី ៧ និង​ការ​បោះឆ្នោត​ជ្រើស​តាំងសមាជិកព្រឹទ្ធសភា សម្រាប់ភូមិភាគ៦ នីតិកាលទី៥៕

សន្និសីទសារព័ត៌មាន ស្ដីពីការចុះអនុវត្តន៍វិធានការច្បាប់​ចំពោះក្រុម​អានាធិបតេយ្យ​មួយក្រុមដែលបានរុករានទន្ទ្រានយកដីរដ្ឋ ក្នុងភូមិសាស្ដ្រស្រុកគូលែន

2024/03/08 04:46:03 pm        146
អាជ្ញាធរខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ បានបើកសន្និសីទសារព័ត៌ មាន ស្ដីពីការចុះអនុវត្តវិធានការផ្លូវច្បាប់ក្នុងការការពារដីរដ្ឋដែលបានចុះបញ្ជីរួច និងប្រគល់សិទ្ធ វិនិយោគទៅអោយក្រុមហ៊ុន សីលាដាម៉ិច ខូអិលធីឌី ស្ថិតក្នុងភូមិសាស្ដ្រឃុំស្រយង់ និងឃុំភ្នំ ត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ក្រោយពី​មាន​ជន​អនាធិបតេយ្យ​មួយក្រុមបានចូលទៅរុករានទន្ទ្រានយកដីដោយខុសច្បាប់។សន្និសីទនេះ បានរៀបចំឡើងនៅសាលសន្និសីទសារព័ត៌មាន សាលាខេត្តព្រះវិហារ ក្រោមការអញ្ជើញចូលរួមពីសំណាក់ លោក សួន សុវណ្ណ អនុប្រធានរដ្ឋបាលព្រៃឈើ លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្ត ព្រមទាំងមានការចូលរួម ពីអ្នកពាក់ព័ន្ធ និងអ្នកសារព័ត៌មានជាច្រើនរូបទៀត។អភិបាលរងខេត្តព្រះវិហារ លោក ណុប វុធ្ធី បានបញ្ជាក់ឱ្យដឹងថា មុននិងការចុះចាត់ វិធានការផ្លូវច្បាប់ចំពោះ ក្រុមអនាធិបតេយ្យដែលរុករានទន្រ្ទានដីរដ្ឋដោយខុសច្បាប់ទាំងនេះ គឺ អាជ្ញាធរខេត្តព្រះវិហារ បានធ្វើវិធានការរដ្ឋបាលជាច្រើនខែរួចមកហើយ ហើយក៏បានហៅក្រុម ទាំងនេះមកធ្វើការប្រជុំ អប់រំណែនាំ ឱ្យចាកចេញដោយសន្ដិវិធីជាច្រើនលើកច្រើនសារ មិនតែ ប៉ុណ្ណោះអាជ្ញាធរក៏បានទុកឱកាសរយៈពេល១០ថ្ងៃ មុនការចុះអនុវត្តច្បាប់ ទាំងរដ្ឋបាលស្រុក គូលែន រួមនិងមន្ទីរកសិកម្មខេត្ត បានធ្វើការផ្សព្វផ្សាយតាមរយៈការចាក់សារជាសម្លេងថែមទៀត ក្នុងនោះមានបងប្អូនមួយចំនួនបានសហការរុះរើចាកចេញ និងនៅមួយចំនួនធំដែលចាញ់បោក តាមការអូសទាញរបស់ក្រុមអនាធិបតេយ្យ ដែលមានមេក្លោង មានរចនាសម្ព័ន្ធត្រឹមត្រូវ និងមាន អង្គការចាត់តាំង នៅតែរឹងទទឹងមិនព្រមចាកចេញ ហាក់បីដូចជាចង់យកតំបន់នោះធ្វើជា តំបន់អបគមន៍។លោកអភិបាលរងខេត្តបានបន្ដថា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារចម្រុះ ដឹកនាំ​ប្រតិបត្តិការដោយ ឯកឧត្តម ទី សុវិនថាល់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្ត និងដឹកនាំបញ្ជាកម្លាំងដោយឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួល បន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត បានចុះ អនុវត្តវិធានការផ្លូវច្បាប់ ចំពោះក្រុមអនាធិបតេយ្យទាំងនោះ។ ក្នុងប្រតិបត្តិការនេះ មនុស្សចំនួន ៣៦នាក់ ត្រូវបានឃាត់ខ្លួន និងប្រមាណជាង៣០នាក់ទៀត នៅរឹងទទឹង ថែមទាំងធ្វើការតបត ជាមួយ​កម្លាំងសមត្ថកិច្ច ដោយប្រើប្រាស់មធ្យោបាយផ្សេងៗ មានដូចជា កាំបិត ផ្គាក់ ពូថៅ ចំពាមកៅស៊ូ និងដបសាំងគប់មកលើសមត្ថកិច្ចជាដើម ទើបសមត្ថកិច្ចប្រើសិទ្ធក្នុងការការពារ ខ្លួនគប់គ្រាប់បែកផ្សែងដើម្បីបំបែកក្រុមអនាធិបតេយ្យទាំងនោះ។អនុប្រធានរដ្ឋបាលព្រៃឈើ លោក សួន សុវណ្ណ បានបញ្ជាក់ដែរថា ការចាត់វិធានការផ្លូវ ច្បាប់​នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ចំពោះក្រុមអនាធិបតេយ្យទាំងនេះ គឺមិនមែនជារឿងថ្មីនោះ ទេ លោកថានេះគឺជាលើកទី២ហើយ នៅក្នុងទីតាំងដដែល ប៉ុន្ដែក្រុមអនាធិបតេយ្យទាំង នេះនៅតែចូលមកកាប់រានទន្ទ្រានដោយខុសច្បាប់។ លោកបានបញ្ជាក់ទៀតថា ដីសម្បទាន សេដ្ឋកិច្ចក្រុមហ៊ុនសីលាដាម៉ិច ខូអិលធីឌី រាជរដ្ឋាភិបាលបានផ្ដល់សិទ្ធទៅអោយក្រុមហ៊ុននៅឆ្នាំ ២០១០ ដែលមានផ្ទៃដី ៩,០០០ហិកតា ប៉ុន្ដែដោយមើលឃើញថា មានប្រជាពលរដ្ឋអាស្រ័យ ផលនៅលើដីនោះ រាជរដ្ឋាភិបាល​ក៏បានកាត់ឈ្វៀលចំនួន០២លើក ដោយលើកទី១ នៅឆ្នាំ ២០១២ តាមរយៈគោលនយោបាយ​ចាស់សកម្មភាពថ្មី និងលើកទី២ នៅឆ្នាំ២០១៩ មុនពេលដី នេះបានធ្វើការចុះបញ្ជីជាដីរដ្ឋ។លោកបានបន្ដថា ចំពោះក្រុមអនាធិបតេយ្យ ​ដែលចូលមកកាប់រានដោយខុសច្បាប់ទាំង នេះគឺចូល​មកកាន់កាប់ក្រោយការកាត់ឈ្វៀលទាំងពីរលើក និងក្រោយការចុះបញ្ជីដីនេះជាដីរដ្ឋ ពោលគឺចូលមកកាន់កាប់ពុំស្របតាមច្បា​ប់។

ខេត្តកោះកុង រៀបចំកម្មវិធីសប្បាយនៅឆ្នេរសមុទ្រតំបន់តារាសាគរ

2024/03/08 03:10:23 pm        286
ខេត្តកោះកុងបានសហការជាមួយក្រុមហ៊ុនញូញៀន រៀបចំជាកម្មវិធីសប្បាយៗ បែបទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រតារាសាគរ។បើតាមការឲ្យដឹងរបស់លោក ចេង មុនីរិទ្ធ អភិបាលស្រុកគិរីសាគរ លើកឡើងនៅរសៀលថ្ងៃទី ៨ មីនា ឆ្នាំ២០២៤ថា កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំនងផ្សព្វផ្សាយពីសក្កានុពលវិស័យទេសចរណ៍ ក្នុងស្រុករយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី៩ ខែមីនា។លោកអភិបាលស្រុកគិរីសាគរ បន្ថែមថា កម្មវិធីនេះ មានអ្នកទេសចរបែបលក្ខណៈ ក្រុមហ៊ុនTourism ជាច្រើននាក់មកលេងកម្សាន្តផងដែរ ដោយបោះតង់ជាង៧០០តង់នៅឆ្នេរ ពិព័រណ៌អាហារ ងូតទឹក និងប្រគុំតន្ត្រីជាដើម។គួរជម្រាបថា ក្នុងឱកាសអបអសាទរទិវានារីអន្តរជាតិ ៨ មីនា នេះ រមណីយដ្ឋានទេសចរណ៍សំខាន់នៅតំបន់កោះស្តេច ក៏ភ្ញៀវទេសចរជាច្រើននាក់កំពុងសម្រុកមកលេងកម្សាន្ត។ លុះស្អែកព្រឹក ភ្ញៀវទេសចរមួយចំនួននឹងបន្តចូលរួមកម្មវិធីរត់ប្រណាំងចម្ងាយ៨គីឡូម៉ែត្រ នៅវិថី សាយ ភូថង ស្ថិតក្នុងឃុំអណ្តូងទឹក ស្រុកបូទុមសាគរ។

ប្រជាពលរដ្ឋប៉ាគីស្ថាន ត្រៀមរៀបចំពិធីបុណ្យរ៉ាម៉ាដាន ស្របពេលមានក្តីកង្វល់ពីអតិផរណាកើនឡើងខ្ពស់

2024/03/08 02:55:13 pm        189
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រជាពលរដ្ឋប៉ាគីស្ថាន បានសម្រុកដើរផ្សារដើម្បីទិញអីវ៉ាន់សម្រាប់ខែពិធីបុណ្យរ៉ាម៉ាដាន ស្របពេលកើតមានវិបត្តិអតិផរណា បន្ទាប់ពីការបោះឆ្នោតជម្លោះដែលបណ្តាលឲ្យមានរដ្ឋាភិបាលចម្រុះ ។ លោក Mohammad Faisal ដែលជាអ្នកទិញទំនិញមួយរូបនៅផ្សារផលិតផលលក់ដុំ ស្ថិតក្នុងទីក្រុងធំបំផុត Karachi របស់ប៉ាគីស្ថាន និយាយថា បើធៀបនឹងកាលពីឆ្នាំមុន តម្លៃទំនិញឡើងថ្លៃខ្លាំងជាងមុនក្នុងឆ្នាំនេះ ។ លោកបន្តថា បច្ចុប្បន្នរដ្ឋាភិបាលថ្មី បានឡើងកាន់អំណាច ។ ចាំមើលថាតើពួកគេនឹងធ្វើអ្វីខ្លះ ដើម្បីកាត់បន្ថយអតិផរណា ។ ពួកគេគួរតែធ្វើអ្វីមួយពីវា ។ ប្រជាពលរដ្ឋគ្រាន់តែចង់បានការធូរស្រាលប៉ុណ្ណោះ ។ កាលពីថ្ងៃអាទិត្យកន្លងទៅ សភាទើបបង្កើតថ្មីរបស់ប៉ាគីស្ថាន បានបោះឆ្នោតជ្រើសតាំងលោក Shehbaz Sharif ជានាយករដ្ឋមន្រ្តីជាលើកទី ២ រយៈពេល ៣សប្តាហ៍ក្រោយការបោះឆ្នោតសកលពុំច្បាស់លាស់ បណ្តាលមកពីការពន្យាពេលបង្កើតរដ្ឋាភិបាលចម្រុះ ។ ប៉ាគីស្ថាន បន្តជាប់គាំងក្នុងវិបត្តិសេដ្ឋកិច្ច ខណៈដែអតិផរណានៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់ ប្រហែល ៣០ភាគរយ ហើយកំណើនសេដ្ឋកិច្ចមានការយឺតយ៉ាវខ្លាំងប្រហែល ២ភាគរយប៉ុណ្ណោះ ។ កាលពីខែកុម្ភៈ អតិផរណាធ្លាក់ចុះតិចតួចមកនៅកម្រិត ២៣,១ភាគរយ ពីរយៈពេល ១ឆ្នាំមុន មួយផ្នែកដោយសារតែអតិផរណាបន្តស្ថិតក្នុងកម្រិតខ្ពស់ ។ លោក Asad Ali ដែលជាអ្នកដើរទិញអីវ៉ាន់ម្នាក់ទៀត និយាយថា វិក្កយបត្រអគ្គិសនី វិក្កយបត្រហ្គាស និងវិក្កយបត្រទឹក បានកើនឡើងខ្លាំង ។ ពេលដែលមនុស្សម្នាក់មិនអាចទូទាត់វិក្កយបត្រទាំងអស់នេះ តើឲ្យគាត់ត្រូវចំណាយលើទំនិញប្រើប្រាស់ប្រចាំថ្ងៃដោយរបៀបណាកើត?ដោយឡែក លោក Sajid Hameed គឺជាម្ចាស់ហាងមួយរូប និយាយថា ពលរដ្ឋបន្ទោសលោកថាហេតុអ្វីបានជាទំនិញថ្លៃម៉្លេះ ពួកគេមិនយល់ទេ ថាគាត់លក់ថ្លែបែបនេះ ក៏ដោយសារតែទំនិញដែលគាត់ទិញបន្ត បានឡើងថ្លៃរួចទៅហើយ ៕

កូរ៉េខាងជើង ធ្វើសមយុទ្ធកាំភ្លើងធំ ដែលបង្កការគំរាមកំហែងដ៏ខ្លាំងក្លាដល់ប្រទេសកូរ៉េខាងត្បូង

2024/03/08 02:38:34 pm        164
អ្នកជំនាញ បាននិយាយថា ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញប្រព័ន្ធកាំភ្លើងធំរយៈចម្ងាយឆ្ងាយរបស់ខ្លួន អាវុធរាប់ពាន់ដែលខ្លួនអាចប្រើ ដើម្បីវាយប្រហារកូរ៉េខាងត្បូងដោយមានការព្រមានតិចតួច ខណៈពេលដែលបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសរាប់ម៉ឺននាក់។ សមយុទ្ធកាំភ្លើងធំរបស់កូរ៉េខាងជើង កើតឡើង ចំពេលដែលភាពតានតឹងកាន់តែខ្លាំងឡើងនៅលើឧបទ្វីបកូរ៉េ នៅពេលដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធ Freedom Shield ប្រចាំឆ្នាំរបស់ពួកគេ ដែលយោធាកូរ៉េខាងត្បូង បាននិយាយថា នឹងផ្តោតលើការទប់ស្កាត់ការគំរាមកំហែងនុយក្លេអ៊ែររបស់ កូរ៉េខាងជើង។ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានរាយការណ៍ថា ក្រសួងការពារជាតិរបស់កូរ៉េខាងជើងកាលពីថ្ងៃចន្ទ បានរិះគន់សមយុទ្ធរួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងរយៈពេល ១១ថ្ងៃថា ជា «ការបង្កហេតុ» និង ខ្វះការទទួលត្រូវ ហើយបានព្រមានកងកម្លាំងកូរ៉េខាងជើង នឹងតាមដាន «សកម្មភាពបង្កគ្រោះថ្នាក់ផ្សេងទៀត» និងធ្វើ «សកម្មភាពយោធាប្រកបដោយការទទួលខុសត្រូវ» ដើម្បីនាំយកនូវអ្វីដែលហៅថា ស្ថានភាពសន្តិសុខគ្មានស្ថិរភាពមកគ្រប់គ្រងឲ្យបាន។សមយុទ្ធកាំភ្លើងធំកាលពីថ្ងៃព្រហស្បតិ៍ គឺជាសមយុទ្ធលើកទី២របស់កូរ៉េខាងជើង ក្នុងសប្តាហ៍នេះ មួយថ្ងៃបន្ទាប់ពីកងកម្លាំងជើងគោករបស់ខ្លួន ហាក់ដូចជាជ្រៀតចូលប៉ុស្តិ៍ការពារព្រំដែន ក្នុងអំឡុងពេលធ្វើសមយុទ្ធ។មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសង្កេតមើលសមយុទ្ធទាំងពីរ ហើយត្រូវបានគេឃើញនៅក្នុងរូបថតដែលផ្តល់ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។

ការប្រកួតប្រជែងគ្នាជាថ្មីរវាងលោកTrump និងលោកBiden លេចចេញកាន់តែច្បាស់

2024/03/08 02:30:14 pm        195
អ្នកធ្វើយុទ្ធនាការទាំងពីរនេះ ត្រូវបានគេមើលឃើញទៅក្នុងសប្តាហ៍នេះ ជាមួយនឹងកម្មវិធី Super Tuesday របស់ទូរទស្សន៍ CNN និងសេចក្តីថ្លែងការណ៍ទៅកាន់ប្រជាជាតិអាមេរិក ជារយៈពេលដ៏សំខាន់ដែលនឹងកំណត់សំឡេង និងកំណត់ទម្រង់នៃការបោះឆ្នោតសកលនាពេលខាងមុខ នៅសហរដ្ឋអាមេរិក។យុទ្ធនាការនេះ គឺជាការលេចចេញនូវការប្រកួតឡើងវិញរបស់លោក Biden និង លោកTrump យ៉ាងច្បាស់។លោកស្រី Nikki Haley បានបោះបង់ចោលការប្រកួតប្រជែងតំណែងប្រធានាធិបតីពីគណបក្សសាធារណរដ្ឋកាលពីថ្ងៃពុធ ប៉ុន្តែមិនបានគាំទ្រលោក Trumpទេ ហើយបាននិយាយថា វាអាស្រ័យលើគាត់ក្នុងការ«ទទួលបានការគាំទ្រពីអ្នកបោះឆ្នោត ដែលមិនគាំទ្រគាត់ពីដំបូង។អ្នកបោះឆ្នោតជិត ៥៧០.00នាក់នៅក្នុងរដ្ឋសមរភូមិសំខាន់ៗចំនួនបីគឺរដ្ឋ Nevada រដ្ឋ North Carolina និង Michigan បានបោះឆ្នោតឲ្យលោកស្រី Haley ក្នុងការប្រកួតប្រជែងជ្រើសរើសគណបក្សសាធារណរដ្ឋ ដែលជាក្រុមតូចមួយ ប៉ុន្តែសំខាន់ក្នុងការប្រណាំងប្រជែងដែលត្រូវបានសម្រេចដោយមានការគាំទ្រ តិចតួច នៅក្នុងការបោះឆ្នោត នាពេលថ្មីៗនេះ។ឧទាហរណ៍ លោកស្រី Haley បានទទួលសំឡេងគាំទ្រចំនួន២៥០.000 សំឡេង នៅក្នុងការបោះឆ្នោតបឋមនៅរដ្ឋ North Carolina ជារដ្ឋមួយដែល Trump ឈ្នះតិចជាង ៧៥.000 សំឡេង ក្នុងឆ្នាំ ២០២០។ទាំងលោកលោក Biden និង លោក Trump បានចេញនូវសេចក្តីថ្លែងការណ៍យ៉ាងឆាប់រហ័ស ដោយអំពាវនាវឲ្យអ្នកបោះឆ្នោត Haley ចូលរួមក្រុមរបស់ពួកគេ ទោះបីជាពួកគេ បានប្រើយុទ្ធសាស្ត្រខុសគ្នាយ៉ាងខ្លាំងក៏ដោយ។ឥឡូវនេះ ជាមួយនឹងការរៀបចំឡើងវិញនៃយុទ្ធនាការដ៏ជូរចត់ឆ្នាំ ២០២០ របស់ពួកគេទាំងអស់ ប៉ុន្តែត្រូវបានកំណត់ជាផ្លូវការបន្ទាប់ពីកម្មវិធី Super Tuesday អ្នកធ្វើយុទ្ធនាការទាំងពីរ កំពុងបង្ហាញពីយុទ្ធសាស្រ្តរបស់ពួកគេសម្រាប់ការផ្គូរផ្គងរវាងប្រធានាធិបតី និងអ្នកស្នងតំណែងមុនរបស់គាត់ភ្លាមៗ។អ្នកធ្វើយុទ្ធនាការទាំងពីរ នឹងប្រកួតប្រជែងយ៉ាងលំបាកបំផុតនៅក្នុងរដ្ឋដែលមានភាពប្រទាញប្រទង់ ចំនួន៧ ដែល៥ក្នុងចំណោមនោះ បានផ្លាស់ប្តូរពីលោកTrump ក្នុងឆ្នាំ ២០១៦ ទៅគាំទ្រលោក Biden កាលពី៤ឆ្នាំមុន។ យុទ្ធនាការបោះឆ្នោតឡើងវិញរបស់លោក Biden ទាមទារឲ្យមានការកើនឡើងលើការជួលបុគ្គលិក និងកំណត់គោលដៅអ្នកបោះឆ្នោតក្នុងរដ្ឋដែលគណបក្សទាំងពីរបានឈ្នះ។ មន្ត្រីយុទ្ធនាការរបស់លោកTrump កំពុងបញ្ចប់ការគ្រប់គ្រងគណៈកម្មាធិការជាតិសាធារណរដ្ឋ នៅសប្តាហ៍នេះ ហើយសម្លឹងមើលការពង្រីកប្រតិបត្តិការខាងក្រៅរបស់ពួកគេ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នគរបាលអង់គ្លេសចាប់ខ្លួនបាតុករ ៤៧៤នាក់ ដែលគាំទ្រក្រុមហាមឃាត់សកម្មភាពប៉ាឡេស្ទីន
08/10/2025 01:08 PM
ផ្ទះរាប់រយខ្នងស្ថិតក្រោមបំណាក់ភក់ ស្របពេលក្រុមភ្ញៀវទេសចរត្រូវបានសង្រ្គោះនៅរដ្ឋ Uttarakhandប្រទេសឥណ្ឌា
08/10/2025 12:08 PM
បាតុកម្មនៅប្រទេសឈីលី និងអាហ្សង់ទីន អំពាវនាវឲ្យដាក់ទណ្ឌកម្មអ៊ីស្រាអែល ជុំវិញគ្រោះទុរ្ភិក្សនៅហ្កាហ្សា
08/10/2025 12:08 PM
ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ចុះពិនិត្យរៀបចំសម្បទានដីសង្គមកិច្ច ដើម្បីសាងសង់​ផ្ទះ​ជូនអតីតយុទ្ធជន
08/10/2025 12:08 PM
អភិបាលខេត្តតាកែវ ធ្វើពិធីបួងសួងសុំសេចក្ដីសុខជូនថ្នាក់ដឹកនាំ និងវីរកងទ័ព
08/10/2025 12:08 PM
ក្រសួងមុខងារសាធារណៈ ចាប់ផ្ដើមកែវិញ្ញាសាសរសេរលើកទី ២សម្រាប់ការប្រឡងមន្ត្រីច្បាប់
08/10/2025 12:08 PM
សមាគមឧកញ៉ាកម្ពុជា នាំយកថវិកាជូនកងទ័ពសម្រាកព្យាបាលរបួស ក្នុងខេត្តឧត្តរមានជ័យ
08/10/2025 11:08 AM
បាតុករអ៊ីស្រាអែលដង្ហែរក្បួនទៅកាន់ទីបញ្ជាការយោធា ទាមទារការវិលត្រឡប់មកវិញបន្ទាន់របស់ចំណាប់ថ្នូរ
08/10/2025 11:08 AM
ទួរគីនិយាយថា ប្រទេសមូស្លីមត្រូវតែរួមគ្នាប្រឆាំងនឹងផែនការតំបន់ហ្កាហ្សារបស់ហ្កាហ្សា
08/10/2025 11:08 AM
អគ្គិភ័យដ៏ធំមួយឆាបឆេះអគារឧស្សាហកម្មនៅតំបន់ Saratov ប្រទេសរុស្ស៊ី ក្រោយរងការវាយប្រហារយានដ្រូនអ៊ុយក្រែន
08/10/2025 11:08 AM