សម្ដេចតេជោ៖ ឪពុកម្តាយគ្មានសេចក្តីសុខឬការសប្បាយណាជាងឃើញកូន និងចៅចេះស្រឡាញ់គ្នា និងក្លាយជាពលរដ្ឋល្អក្នុងសង្គមនោះឡើយ
TOP STORY | សម្ដេចតេជោ ហ៊ុន សែន រម្លឹកពីប្រវត្តិនៃការលះបង់របស់សម្ដេចប្ដូរយក ការរស់រានរបស់ប្រជាជន សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ
រាជរដ្ឋាភិបាលសម្រេចប្រសិទ្ធនាមស្ពានខ្ពស់ជាងគេនៅកម្ពុជាថា «ស្ពាន​តេជោសន្តិភាពឫស្សីជ្រុំ»
សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យប្រទេសបង់ក្លាដេសបង្កើនការវិនិយោគ ជាពិសេសវិស័យកសិកម្មជាមួយកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រធានគណបក្សខ្មែរតែមួយហៅទណ្ឌិតក្បត់ជាតិបីជំនាន់ថាជា​អ្នកនយោបាយប្រើគំនុំសងសឹក​ធ្វើជាដើមទុន​បោកប្រាស់​ពលរដ្ឋ

2024/12/25 04:32:30 pm        183
ប្រធានគណបក្សខ្មែរតែមួយលោក គុជ លី បានហៅទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី​ថា​ ជាអ្នក​នយោបាយ​ប្រើ​គំនុំ​សង​សឹកផ្ទាល់ខ្លួនធ្វើជាដើមទុននយោបាយបោកប្រាស់ប្រជាពលរដ្ឋ ដើម្បីបម្រើ​មហិច្ឆតា​ចរិត​នយោបាយ​របស់​ខ្លួន​ក្នុងការដុតកំហឹង ញុះញង់ ឆ្គិះឆ្គៀល ចាក់រុកឱ្យខ្មែរស្អប់ខ្មែរ និងចង់ឱ្យខ្មែរ​ចេះ​លាប​ពណ៌​គ្នា​ទៅវិញ​ទៅមក។លោក គុជ លី បានថ្លែងថា៖«ប្រវត្តិ សម រង្ស៊ី ធ្វើនយោបាយជាមួយ​គណបក្ស​ហ្វ៊ុនស៊ិន​ប៉ិច​នៅ​អំឡុង​ឆ្នាំ​១៩៩៤​ តែក្រោយគណបក្សបានដេញចេញពីបក្ស ដោយសារតែគាត់មានគំនិតជ្រុលនិយម ហើយ​គាត់​បាន​ទៅ​បង្កើតគណបក្សថ្មីមួយទៀត គឺគណបក្សជាតិខ្មែររហូតមកដល់បាត់បង់បក្ស រលំរលាយបក្សអស់ គឺ​ដោយ​សារ​តែគាត់មានគំនិតជ្រុលនិយម គំនិតសងសឹកនិយម ដោយសារឱពុកគាត់ធ្លាប់ក្បត់ជាតិ ខ្លួន​ឯង​មាន​​ឈាមជ័រដែលមាននាមត្រកូលក្បត់ជាតិតពូជតែម្ដង»។លោកបានហៅទណ្ឌិត សម រង្ស៊ី ជាអ្នក​នយោបាយ​ដែល​ប្រើ​គំនុំ​សង​សឹក​ជា​ខ្សែ​បន្ទាត់​កំណត់​ទិស​ដៅ​នយោបាយ​របស់ខ្លួន។ ក្រោយពីការចាកចេញពីគណបក្សហ្វ៊ុនស៊ិនប៉ិចទៅបង្កើតគណបក្សថ្មីផ្ទាល់ខ្លួន គឺ​ដើម្បី​សង​សឹកចំពោះហ្វ៊ុនស៊ិនប៉ិច បន្ទាប់មកបាន​ធ្វើ​ឱ្យ​គណបក្ស​រាជា​និយម​មួយ​នេះ​ស្ទើ​តែ​រលាយ​ទាំង​ស្រុង​។លោកបន្ថែមថា ជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី សុខចិត្តឱ្យសម្ដេចតេជោ ហ៊ុន សែន ខ្ចីដៃប្រើតាមចិត្ត គឺ​ដើម្បី​ឱ្យ​តែបានបំផ្លាញគណបក្សរាជានិយមចោល។ ការបំផ្លាញបក្សរាជនិយមមួយនេះ វាមិន​មែន​ត្រឹមតែ​ជា​គំនុំ​​សងសឹកជាមួយសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិប៉ុណ្ណោះទេ ប៉ុន្ដែគឺ​ជាការ​ស្រាយ​គំនុំ​របស់​ឪពុក​ខ្លួន​ដែល​ត្រូវ​បាន​សម្តេចព្រះនរោត្តម សីហនុ ចាត់ទុកជាជនក្បត់ជាតិ។គណបក្ស​ខ្មែរតែមួយបានមើលឃើញថា កន្លងមកក្រុម​ជ្រុល​និយម​ទាំង​នេះ​បាន​បង្កើត​អង្គការ​ចាត់​តាំង​ប្រកាស​កៀរគរបង្កើតនូវចលនាខុសច្បាប់នានា ព្រមទាំងព្យាយាមបង្កើតព័ត៌មានញុះញង់បំភ្លៃការពិត ប៉ះ​ពាល់​ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាបង្កភាពវឹកវរ និង​ចលាចល​ដល់​ប្រជាពលរដ្ឋ​។លោក គុជ លី ថ្លែងថា ក្រុមនេះបានដុតរោលប្រជាជាតិ ហើយ​ព្យាយាម​រុញ​ច្រាន​ប្រទេស​កម្ពុជា​ឱ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ភ្លើង​សង្គ្រាម និងបង្កអស្ថេរភាពនយោបាយរវាងប្រទេសកម្ពុជា និងប្រទេសជិតខាងជាដើម។ ចំពោះ​ការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ លោកបានចាត់ទុកថា គឺជា​ចេតនា​ខុស​ច្បាប់​ទាំងស្រុង និងធ្វើឡើងផ្ទុយពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងផ្ទុយពីគោល ការណ៍​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរីពហុបក្ស។ភ័ស្តុតាង​ទាំងអស់នេះសុទ្ធតែជារឿងអកុលណាស់សម្រាប់ប្រទេសកម្ពុជាដែលមានអ្នកនយោបាយដូចជា សម រង្ស៊ីនេះ ពីព្រោះ​គាត់​ធ្វើ​ឱ្យ​ខ្មែរ​បាត់​បង់​ពេល​វេលា​យ៉ាង​ច្រើន​តាមរយៈ​ការ​បង្ក​ព្យុះ​ភ្លៀង​របស់​អ្នក​នយោបាយ​ដែល​ជា«ជនបម្រើបរទេស»រូបនេះ។ ដូច្នេះដើម្បីមានពេលកសាងជាតិ កសាងសេដ្ឋកិច្ច និង​បង្កើន​ជីវភាព​គ្រួសារ​ឱ្យ​បាន​រុង​រឿង​ដល់​ពេល​ហើយ​ដែល​ខ្មែរ​ត្រូវ​នាំ​គ្នា​កម្ចាត់​ជន​ចង្រៃ​ប្រភេទនេះ​កុំ​ឱ្យ​មាន​ឱកាស​ធ្វើ​ព្យុះភ្លៀងតទៅទៀត។ក្នុងន័យនេះ លោកបានស្នើឱ្យរាជរដ្ឋាភិបាលត្រូវតែបង្កើតឱ្យមានច្បាប់ភេរវកម្មឱ្យបានឆាប់ ដើម្បី​ការពារ​សន្ដិភាព ស្ថិរភាពនយោបាយ និងលទ្ធិប្រជាធិបតេយ្យ។ ពង្រឹងកិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​គ្នា​ដោយ​ស្មើភាព​ គោរពឯករាជ្យភាព និងស្វ័យភាពរបស់គណបក្សនីមួយៗ ដើម្បីផលប្រយោជន៍ជាតិ និង​ប្រជាជន​កម្ពុជា។ ពលរដ្ឋខ្មែរ ត្រូវតែឈរយ៉ាងរឹងមាំជាមួយរាជរដ្ឋាភិបាល ដើម្បីចាត់វិធានការចាំបាច់ប្រឆាំងនឹង «បុគ្គល​បរទេស​និយម» ទាំងនេះឱ្យវិនាសចេញពីឆាកនយោបាយកម្ពុជាក្នុងការថែរក្សាកាពារសុខសន្តិភាព និង​ភាព​ថ្គុងថ្កើងរុងរឿងរបស់ជាតិ និងប្រជាជនខ្មែរ៕

សម្ដេចធិបតីលើកទឹកចិត្តសមាគមសិល្បករខ្មែរ និងក្លឹបកីឡាបន្ដចូលរួមផ្សព្វផ្សាយឱ្យកាន់តែផុលផុស លើកកម្ពស់ការយល់ដឹងពីវប្បធម៌, អរិយធម៌ និងប្រពៃណីជាតិខ្មែរ

2024/12/25 03:38:11 pm        71
ភ្នំពេញ៖នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានអនុញ្ញាតឱ្យសប្បុរសជនមកពីសមាគមសិល្បករខ្មែរ និងបណ្ដាអង្គការ-សហព័ន្ធ និងក្លឹបកីឡា ចូលជួបសម្ដែងការគួរសម នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះសមាគមសិល្បករខ្មែរ និងបណ្ដាអង្គការ-សហព័ន្ធ និងក្លឹបកីឡាដែលបានចូលរួមបរិច្ចាគថវិកាក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន នាពេលកន្លងមក និងបានចូលរួមផ្សព្វផ្សាយអំពីវប្បធម៌, អរិយធម៌ និងប្រពៃណីជាតិខ្មែរ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងការរៀបចំព្រឹត្តិការណ៍តន្ត្រី និងកីឡានានា។ សម្ដេចបវរធិបតីបានលើកទឹកចិត្តសមាគមសិល្បករខ្មែរ និងបណ្ដាអង្គការ-សហព័ន្ធ និងក្លឹបកីឡា បន្ដចូលរួមផ្សព្វផ្សាយឱ្យកាន់តែផុលផុសថែមទៀត តាមគ្រប់រូបភាពក្នុងគោលដៅលើកកម្ពស់ការយល់ដឹងពីវប្បធម៌, អរិយធម៌ និងប្រពៃណីជាតិខ្មែរ ព្រមទាំងចូលរួមផ្សព្វផ្សាយនូវព័ត៌មានពិតរបស់ប្រទេសជាតិយើង ក្នុងចំណោមសាធារណជនទូទៅ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ បន្ថែមលើសនោះ, សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើផ្លូវក្រវាត់ព្រំដែន មិនត្រឹមតែជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ថែមទាំងជាខឿនការពារជាតិ, អធិបតេយ្យភាព, បូរណភាពទឹកដី, ជំរុញការអភិវឌ្ឍតំបន់ភូមិភាគឦសាន, និងអនុញ្ញាតឱ្យកូនខ្មែរគ្រប់ជំនាន់បានធ្វើដំណើរដល់ព្រំដែនដែលមិនធ្លាប់បានធ្វើដំណើរទៅដល់ពីមុន។សម្ដេចបវរធិបតីបានបន្តទៀតថា រាជរដ្ឋាភិបាលបានដាក់ទិសដៅដើម្បីប្រែក្លាយ និងអភិវឌ្ឍតំបន់ព្រំដែននៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសនិយាយជារួម និងតំបន់ព្រំដែនភូមិភាគឦសាននិយាយដោយឡែក ទៅជាព្រំដែន ប្រកបដោយសក្ដានុពលសេដ្ឋកិច្ច ដោយផ្តោតលើវិស័យកសិ-ឧស្សាហកម្ម និងដាក់ចេញនូវ"កម្មវិធីផ្តល់ដី ការពារព្រៃ ដេីម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព" ដើម្បីផ្តល់ដីសម្បាទានសង្គមកិច្ចដល់ប្រជាពលរដ្ឋ ដែលខ្វះដីពិតប្រាកដ សម្រាប់កសាងលំនៅដ្ឋាន។ ឆ្លៀតក្នុងឱកាសនោះដែរ, សម្ដេចបវរធិបតីបានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារកសាង និងអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលបានពុះពាររាល់ឧបសគ្គ និងការលំបាកនានា ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាន តាមផែនការដែលបានគ្រោងទុក៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគក្នុងស្រុកស្វែងរកឱកាស​បណ្ដាក់ទុនឱ្យបានច្រើនបន្ថែមទៀត

2024/12/25 02:11:33 pm        190
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យសមាគមឧកញ៉ាកម្ពុជា និងសមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា​ចូលជួ​បសម្ដែងការគួរសម នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ​ចំពោះ​សមាគម​ឧកញ៉ាក​​ម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ដែលបាន​ចូល​រួម​បរិច្ចា​គ​ថវិកា​ក្នុង​មូល​និធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើកា​រ​កសាង​ផ្លូវ​ក្រវា​ត់​ព្រំដែន​នា​ពេលកន្លង​មក។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា ការកសាង និងអភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាម​បណ្ដោយ​ព្រំ​ដែន ពិសេសផ្លូវក្រវាត់ព្រំដែននេះ គឺជាប្រវត្តិសាស្ត្រ​មួយ​ដែលមិ​ន​ត្រឹម​តែ​ជា​ការ​តភ្ជាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​តភ្ជាប់ប៉ុណ្ណោះទេ ថែមទាំងជាខឿនការពារជាតិ, អធិបតេយ្យភាព, បូរណភាពទឹកដី, ជំរុញ​ការ​អភិវឌ្ឍ​តំបន់ភូមិភាគឦសាន, និងអនុញ្ញាត​ឱ្យកូនខ្មែរ​គ្រប់​ជំនាន់​បាន​ធ្វើ​ដំណើរ​ដល់​ព្រំដែន​ដែល​មិន​ធ្លាប់បានធ្វើដំណើរទៅដល់ពីមុន។ សម្ដេចបវរធិបតីបានបន្ថែមទៀតថា រាជរដ្ឋាភិបាល​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​ក្នុង​ការពារ​បូរណ​ភាព​ទឹកដី និងអធិបតេយ្យភាពមិនឱ្យបាត់បង់ សម្រាប់កូនចៅគ្រប់ជំនាន់ទៅថ្ងៃអនាគត និងបានដា​ក់​ទិស​ដៅ​ដើម្បីប្រែក្លាយ និងអភិវឌ្ឍតំបន់ព្រំដែននៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសនិយាយជារួម និង​តំបន់ព្រំដែនភូមិភាគឦសាននិយាយដោយឡែក ទៅជាព្រំដែនដែលមានសក្ដានុពលសេដ្ឋកិច្ច ដោយ​ផ្តោតលើវិស័យកសិ-ឧស្សាហកម្ម។ សម្ដេច​បវរធិបតីបានជំរុញ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគក្នុងស្រុក ស្វែងរកឱកាស និង​លទ្ធភាព​បណ្ដាក់ទុនឱ្យបានច្រើនបន្ថែមទៀតនៅតំបន់ទាំងនោះ។ សម្ដេចបវរធិបតី​បាន​សង្កត់​ធ្ងន់​ថា នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោយបាយ និងកញ្ចប់​លើក​ទឹកចិត្ត​ដល់​ការ​វិនិយោគនៅតំបន់ព្រំដែន ជាពិសេស ការវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម។ ឆ្លៀត​ក្នុងឱកាសនោះដែរ, សម្ដេចបវរធិបតីបានកោតសរសើរ និងវាយ​តម្លៃ​ខ្ពស់ដ​ល់​ក្រុម​ការងារ​កសាង និងអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធតាមក្រវាត់ព្រំដែនដែលបានពុះពាររាល់ឧបសគ្គ និង​ការ​លំបាក​នានា ជាមួយនឹងការប្តេជ្ញាចិត្ត ក្នុងការសម្រេចឱ្យបាន តាមផែនការដែលបានគ្រោងទុក៕

សម្តេចធិបតី នាយករដ្ឋមន្រ្ដី ទទួលជួបសប្បុរសជនមកពីសមាគមឧកញ៉ា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា

2024/12/25 11:38:50 am        87
នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបជាមួយសប្បុរសជនមកពីសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាក្នុងជំនួបសម្តែងការគួរសម និងពិភាក្សារការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក្នុងនាមរាជរដ្ឋាភិបាល បានថ្លែងអំណរគុណដល់វិស័យឯកជនតាមរយ:សមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលបានចូលរួមចំណែកជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្តោតលើកការកសាងផ្លូវ ក្រោមស្មារតីវប្បធម៌ចែករំលែក។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា នេះជាប្រវត្តិសាស្ត្ររបស់កម្ពុជាដែលបានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ និងរុញការអភិវឌ្ឍទៅដល់ភូមិសាស្ត្រកន្ទុយនាគ និងកសាងបានខឿនការពារជាតិទៅដល់គ្រប់ទីកន្លែងនៃទឹកដីកម្ពុជា តាមរយ:ការអភិវឌ្ឍផង និងប្រជាជនផង៕

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យលោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាជួបសម្តែងការគួរសម និងជម្រាបលា

2024/12/25 11:30:02 am        137
នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ជួបសម្តែងការគួរសម និងជម្រាបលានៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។សូមជម្រាបថា ក្នុងឱកាសបេសកកម្មទូតនៅកម្ពុជា លោកជំទាវបណ្ឌិតឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការគាំទ្រ និងកិច្ចសហការដ៏ល្អចំពោះលោកជំទាវ និងស្ថានទូតឥណ្ឌានៅកម្ពុជា ដែលបានធ្វើឱ្យបេសកកម្មការទូតរបស់លោកជំទាវទទួលបានជោគជ័យ និងរួមចំណែកធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែរីកចម្រើន និងរឹងមាំថែមទៀត។ តាមរយៈភាពរីកចម្រើននៃទំនាក់ទំនងល្អប្រសើរនេះ លោកជំទាវបណ្ឌិតបានបង្ហាញសុទិដ្ឋិនិយមថា ទំនាក់ទំនងឥណ្ឌា-កម្ពុជា នឹងឈានឡើងដល់កម្រិតកាន់តែខ្ពស់ទៀត៕

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាមជួបសម្តែងការគួរសម និងជម្រាបលា

2024/12/25 11:10:01 am        105
នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជួបសម្តែងការគួរសម និងជម្រាបលានៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ CDRI ក្នុងការចូលរួម​ចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

2024/12/24 04:15:24 pm        180
នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្ដិភាព, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី អេវ៉ា មីស្លីវីក (Eva Mysliwiec) ស្ថាបនិក, អតីតសមាជិកក្រុមប្រឹក្សាភិបាល និងជាអតីតនាយិកា​ប្រតិបត្តិ​នៃវិ​ទ្យាសា្ថន​បណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងគណៈគ្រប់គ្រង ចូលជួបសម្ដែងការគួរសម និងគោរពរាយការណ៍អំពីវឌ្ឍនភាព និងផែនការយុទ្ធសាស្ត្រថ្មីរបស់ CDRI។ក្នុងឱកាសនៃជំនួប, លោកស្រី អេវ៉ា មីស្លីវីក បានគោរពរាយការណ៍ជូន​សម្ដេចបវរធិបតី​អំពី​វឌ្ឍនភាព នៃ​បេសកកម្មរបស់ CDRI ដែលផ្តោតលើការសិក្សា​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​ទៅ​លើ​វិស័យ​ជា​ច្រើន​ពាក់ព័ន្ធនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ធាតុចូល​ផ្នែក​គោល​នយោបាយ​ដល់រាជរដ្ឋាភិបាល ដើម្បីអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព និង​ភាពស័ក្ដិសិទ្ធិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ទន្ទឹម​នឹងនោះ, លោកស្រីក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីទិសដៅអនាគតរបស់ CDRI និង​ផែន​ការយុទ្ធសាស្ត្រថ្មីរបស់ CDRI ដែលផ្តោតលើ៖ ការប្រមូល និងវិភាគទិន្នន័យ, ការបោះពុម្ព​ផ្សាយ​ឯក​សារស្រាវជ្រាវ, ការលើកកម្ពស់ការសិក្សា និងកិច្ចសហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​ស្រាវ​ជ្រាវ​ក្នុង​តំបន់ និងការផ្តល់ការបណ្តុះបណ្តាល និងវិញ្ញាបនកម្មអំពីការស្រាវជ្រាវ និងការវិភាគ ជា​ដើម។សម្ដេចបវរធិបតីបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ CDRI ជាង៣ទសវត្សរ៍កន្លងមកនេះ ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។សម្តេចបវរធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងនៅតែបន្តការគាំទ្រដល់សកម្មភាព និងបេសកកម្មរបស់ CDRI និងលើកទឹកចិត្តឱ្យ CDRI បន្តចូលរួមសហការជាមួយ ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល និងស្ថាប័នស្រាវជ្រាវនានា ដើម្បីលើកស្ទួយវិស័យស្រាវជ្រាវនៅកម្ពុជាឱ្យមានការចូលរួមកាន់តែផុសផុល និងរីកលូតលាស់បន្ថែមទៀត។

មន្រ្តីជាន់ខ្ពស់គណបក្សកុម្មុយនីស្តវៀតណាមអបអរសាទរចំពោះសមិទ្ធផលធំៗដែលកម្ពុជាសម្រេចបាន

2024/12/24 02:49:54 pm        212
សមាជិក គណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធាន​គណៈទាក់ទង​បរទេស​មជ្ឈិម​បក្ស​កុម្មុយ​នីស្ត​វៀតណាម ឡេ ហាយជុង (Le Haoi Trung) បានអបអរសាទរចំពោះសមិទ្ធផលធំៗ ដែល​កម្ពុជា​សម្រេច​បាន និងបានធ្វើឲ្យកម្ពុជាកាន់តែត្រូវបានលើកកម្ពស់លើឆាកអន្តរជាតិ ក្រោម​ការ​ដឹកនំា​របស់​គណបក្សប្រជាជនកម្ពុជានោះ។ក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ នៅវិមាន៧មករា លោក ឡេ ហាយជុង «បានអបអរសាទរចំពោះសមិទ្ធផលធំៗដែលកម្ពុជាសម្រេចបានក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រធាន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី ដែលធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងការ​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​ក្លា​លើ​គ្រប់​វិស័យ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរ ព្រមទាំងកិត្យានុភាព​របស់​កម្ពុជា​កាន់​តែ​ត្រូវ​បាន​លើក​កម្ពស់លើឆាកអន្តរជាតិ»។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍និង ជឿ​ជាក់​ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ នឹងចូលរួមចំណែកពូនជ្រុំនូវទំនាក់ទំនងដ៏ល្អ និង​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងគណបក្ស និងប្រទេស​ទាំង​ពីរ​ឱ្យ​ឡើង​មួយ​កម្រិត​ទៀត​។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ឱ្យឃើញនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងស្មារតី «ពង្រឹង​ទំនាក់​ទំនង​ជា​អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាព​យូរ​អង្វែង​» និងការជឿជាក់ទុកចិត្តគ្នាទៅវិញទៅមកកាន់តែខ្លាំងឡើង។សម្ដេចតេជោ ក៏បានមានប្រសាសន៍បន្ថែមថា កម្ពុជាបានរក្សា​ចំណង​មិត្តភាព​ជា​ប្រពៃណី​ដ៏​ល្អ​នេះ​តាំង​ពី​ថ្នាក់ដឹកនាំជំនាន់មុន ហើយថ្នាក់ថ្នម​ថែ​រក្សា​ទំនាក់​ទំនង​នេះ​ឱ្យ​មាន​ភាព​រឹងមាំ​ជា​រៀង​រហូត​មក​។ សម្ដេចជឿជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងភ្លឺស្វាងរបស់បក្សកុម្មុយនីស្តវៀតណាម ដែល​មានឯកឧត្តម តូ ឡឹម ជាប្រមុខប្រទេសវៀតណាម នឹងសម្រេចបាននូវគោលដៅ «ក្លាយ​ទៅ​ជា​ប្រទេស​អភិវឌ្ឍន៍ មានចំណូលខ្ពស់នៅឆ្នាំ២០៤៥ »៕ អត្ថបទបាន ចក់ 

ស្ពានអាកាស «មរតកតេជោ» ជាន់ទី១ អនុញ្ញាតឱ្យចរាចរបណ្តោះអាសន្នតាមផ្នែកខ្លះ

2024/12/23 02:13:25 pm        220
បច្ចុប្បន្ននេះ ស្ពានស្ពានអាកាស «មរតកតេជោ» ជាន់ទី១ ត្រូវបានអនុញ្ញាត្តិឱ្យប្រើប្រាស់បណ្តោះអាសន្នហើយ ប៉ុន្តែមិនទាំងស្រុងនោះទេ ពោលគឺតាមផ្នែកខ្លះៗ ដើម្បីជួយសម្រួលដល់លំហូរចរាចរណ៍ ខណះក្រុមការងារបច្ចេកទេសជំនាញ ក៏កំពុងបន្តពន្លឿនការយកចិត្តទុកដាក់ ក្នុងការសាងសង់ ។ ការអនុញ្ញាត្តិឱ្យប្រើប្រាស់បណ្តោះអាសន្ននោះ គឺសម្រាប់តែលំហូរចរាចរណ៍ ធ្វើដំណើរទិសដៅមកពីមហាវិថីព្រះមុនីវង្ស ឡើងទៅកាន់ស្ពានអាកាសជាន់ទី១ បន្តឆ្ពោះសំដៅទៅមហាវិថីកងយោធពលខេមរភូមិន្ទ ( 271 ) និងមួយទិសទៀតឆ្ពោះទៅស្ពានអាកាសក្បាលថ្នល់ ដោយផ្នែកជាច្រើនទៀត មិនទាន់អនុញ្ញាត្តិឱ្យប្រើប្រាស់នៅឡើយនោះទេ ។ ប្រជាពលរដ្ឋអ្នកដំណើរបានបង្ហាញភាពរីករាយពេលបានប្រើប្រាស់សម្មទ្ធិផលថ្មីខាងលើនេះ ដោយស្ពានអាកាសនេះ បានជួយសម្រួលដល់ការធ្វើដំណើរទៅមករបស់ពួកគាត់បានលឿនរហ័សមិនចំណាយពេល និងអាចបញ្ច្រៀសបានពីការកកស្ទះ ដែលតែងបានរំខាន និងប៉ះពាល់ដល់ពេលវេលាធ្វើដំណើររបស់ពលរដ្ឋទូទៅ ។ ស្ពានអាកាស «មរតកតេជោ»ជំហានទី២ ខាងលើនេះ គ្រោងនឹងបញ្ចប់ការសាងសង់មុនផែនការប្រមាណ០៤ខែ ពោលគឺនឹងបញ្ចប់មុនចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំ២០២៥ ដែលក្នុងគម្រោងគឺបញ្ចប់នៅខែសីហា ឆ្នាំ២០២៥។គួររំលឹកថា ស្ពានអាកាស “មរតកតេជោ” គឺបានដំណើរការបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ស្ពានអាកាសនេះ ទទួលការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ( OCIC ) ដោយគ្រោងចំណាយថវិការសាងសង់សរុប ជាង៣៦លានដុល្លារអាមេរិក៕ អត្ថបទ ៖ លីហេង  

ក្រុមយុវជនសង្គមស៊ីវិល ស្នើដល់រាជរដ្ឋាភិបាលពន្លឿនច្បាប់ដាក់ក្រុមជ្រុលនិយមនៅក្រៅប្រទេស​ជាក្រុមភេរវកម្ម

2024/12/20 02:09:56 pm        215
ដើម្បីធានានិរន្តរភាពសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជា ក្រុមយុវជនសង្គមស៊ីវិល បាន​ស្នើដ​ល់​រាជ​រដ្ឋាភិបាលពន្លឿនការបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយមនៅក្រៅប្រទេសជាក្រុមភេរវកម្ម ខណៈ​ក្រុមជ្រុលនិយមនេះបានបង្កើតយុទ្ធនាការផ្ការីកក្នុងបំណងចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល នៅថ្ងៃទី២០ ខែធ្នូនេះ បាន​ប្រាប់​BT​V​ឱ្យ​ដឹង​ថា កន្លងមក និងបច្ចុប្បន្ន ក្រុមជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស បានបង្កើត​នូវ​ចលនា​ខុស​ច្បាប់នានា និងជាពិសេសនៅពេលថ្មីៗនេះ បានបង្កើតយុទ្ធនាការ​ផ្ការីក​ក្នុង​គោល​បំណង​ចង់​ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានកើតចេញ​ពីឆន្ទះ​ប្រជាពលរ​ដ្ឋ​ខ្មែរ​បោះ​ឆ្នោត​ជូន។ លោកបន្តថា ដើម្បីធានានិរន្តរភាព​សុខសន្តិភាព​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​នៅ​ស្ថិត​ស្ថេរ​គង់​វង្ស លោកគាំទ្រពេញទំហឹងចំពោះគំនិតផ្ដួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា​ឱ្យ​បង្កើត​ច្បាប់ដាក់ក្រុមជ្រុលនិយមនៅក្រៅប្រទេសជាក្រុមភេរវកម្ម និងស្នើដល់​រាជ​រដ្ឋាភិបាល​គួរ​ពន្លឿនកា​រ​បង្កើតច្បាប់នេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់​ចលនា​ក្រុម​ជ្រុល​និយម​។អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានអះអាងថា ពួកគេមិនស្តាប់តាម​ការ​ញុះញង់​របស់​ក្រុម​ជ្រុល​និយម​នៅ​ក្រៅ​ប្រទេស​ចូលប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់នោះទេ ព្រោះក្រោមការ​ដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងបច្ចុប្បន្នបន្តមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានធានានិរន្តរភាពសុខសន្តិភាព ប្រជាពលរដ្ឋ​រស់​នៅ​សុខ​ស្រួល​។ លើសពីនេះ ពួកគេបង្ហាញ​ការ​គំាទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​សម្តេចតេជោ​ឱ្យ​បង្កើត​ច្បាប់​ដាក់​ក្រុម​ជ្រុល​និយមនៅក្រៅប្រទេសជាក្រុមភេរវកម្ម។ថ្លែងក្នុងពិធីបើក​មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ កាលពីខែវិច្ឆិកាកន្លងទៅ សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងថា «តើ​គួរ​ដល់​ពេល​ហើយឬនៅ? បងប្អូនជនរួមជាតិ និងក្រុមអ្នកច្បាប់ តាក់តែងច្បាប់ ដើម្បីរៀប​ចំនូវ​ច្បាប់​ដា​ក់ក្រុ​មជ្រុលនិយមក្រៅប្រទេស ជាក្រុមភេរវកម្ម»។ បន្ទាប់ពីការថ្លែងនេះ ក្រុមអង្គការស៊ីវិល ប្រជា​ពលរដ្ឋ និងស្ថានប័នពាក់ព័ន្ធនានា បានប្រកាសគាំទ្រ​ជា​បន្ត​បន្ទាប់​ពី​គំនិត​ផ្តួច​ផ្ដើមរ​បស់​សម្តេច​តេជោក្នុងការបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយមនៅក្រៅប្រទេសជាក្រុមភេរវកម្ម។ យ៉ាង​ណាក្តី គិតមកដល់ពេលនេះ ការបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយមនៅក្រៅប្រទេសជាក្រុមភេរវកម្ម មិន​ទាន់បានរាជរដ្ឋាភិបាលយកមកពិភាក្សាក្នុងប្រជុំគណៈរដ្ឋមន្រ្តីនៅឡើយនោះទេ៕ អត្ថបទ៖ទូច សោភ័ណ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

TOP STORY សម្ដេចតេជោផ្ដាំទៅចោរសៀមកុំភ្លេចសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤-១៩០៧ ខណៈសម្ដេចស្មានដឹងថាថៃនឹងមាននាយករដ្ឋមន្ត្រីថ្មីក្នុងរង្វង់៣ខែខាងមុខ
06/24/2025 05:06 PM
កាកបាទក្រហមទទួលថវិកាពីអាជ្ញាធរអគ្គិសនីកម្ពុជាអបអរទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម
06/24/2025 05:06 PM
ហូឡង់គ្រោងនឹងបញ្ជូនជំនួយយោធាចំនួន ១៧៥លានអឺរ៉ូ ឲ្យអ៊ុយក្រែន និងពង្រីកកិច្ចសហប្រតិបត្តិការ ផលិតយានដ្រូន
06/24/2025 05:06 PM
ស្ពានឆ្លងកាត់ទន្លេ Houzi ស្ថិតក្នុងខេត្ត Guizhou ប្រទេសចិន បានបាក់ បណ្តាលឲ្យជាប់រថយន្តដឹកទំនិញមួយគ្រឿង
06/24/2025 05:06 PM
ប្រធានអង្គការ WHO និយាយថា មនុស្សជាង ៤០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារមន្ទីរពេទ្យនៅស៊ូដង់
06/24/2025 05:06 PM
ឯកឧត្តម ប៉ែន បូណា៖ រដ្ឋាភិបាលថៃចាប់តាំងពីថ្នាក់រដ្ឋមន្រ្ដីដល់នាយករដ្ឋមន្រ្ដីបាននិយាយលាបពណ៌ បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា
06/24/2025 04:06 PM
អ្នកជំនាញ៖ ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ី បង្ហាញពីភាពគ្មានប្រសិទ្ធភាពរបស់ពួកគេ
06/24/2025 04:06 PM
ចិននិយាយថា វិធានការយោធាមិនអាចនាំមកនូវសន្តិភាពបានទេនៅតំបន់មជ្ឈិមបូព៌ា
06/24/2025 04:06 PM
មន្ត្រី៖ អាល្លឺម៉ង់ប្រឆាំងនឹងការព្យួរកិច្ចព្រមព្រៀងរបស់ EU ជាមួយអ៊ីស្រាអែល
06/24/2025 04:06 PM
លោកនាយករដ្ឋមន្ត្រី៖ ទំនាក់ទំនងសិង្ហបុរី-ចិន កាន់តែមានសារៈសំខាន់ ក្នុងពេលមានភាពមិនច្បាស់លាស់សកល
06/24/2025 04:06 PM