រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានភ្នំក្រវាញ និង​ផ្លូវកៅ​ស៊ូ​ក្នុង​​ខេត្តពោធិ៍សាត់
BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់

នយោបាយ​ និង ការអភិវឌ្ឍន៍

កូរ៉េខាងជើង បានធ្វើសមយុទ្ធមីស៊ីលតម្រង់គោលដៅយុទ្ធសាស្ត្រ

2024/01/31 09:05:57 am        94
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃពុធ (៣១ មករា) នេះថាប្រទេសកូរ៉េខាងជើង បានធ្វើសមយុទ្ធមីស៊ីលតម្រង់គោលដៅយុទ្ធសាស្ត្រមួយកាលពីថ្ងៃទី៣០ ខែមករា។ របាយការណ៍នេះបានបញ្ជាក់ថា ការបាញ់បង្ហោះមីស៊ីលតម្រង់គោលដៅកាលពីថ្ងៃអង្គារ ជាច្រើនគ្រាប់ចូលទៅក្នុងសមុទ្រពីឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួន ត្រូវបានប្រកាសដោយយោធាកូរ៉េខាងត្បូង។ប្រព័ន្ធផ្សព្វផ្សាយ KCNA បាននិយាយថា «សមយុទ្ធនេះបានចូលរួមចំណែកក្នុងការត្រួតពិនិត្យទីតាំងវាយលុកយ៉ាងរហ័សរបស់កងទ័ពប្រជាជនកូរ៉េ (KPA) និងធ្វើអោយប្រសើរឡើងនូវសមត្ថភាពវាយប្រហារជាយុទ្ធសាស្ត្រ» ដោយបន្ថែមថា មីស៊ីលតម្រង់គោលដៅនោះ គឺមានលក្ខណៈ «យុទ្ធសាស្ត្រ» ដែលជាធម្មតាសំដៅទៅលើអាវុធដែលមានសមត្ថភាពនុយក្លេអ៊ែរ។ការសាកល្បងចុងក្រោយបង្អស់សម្រាប់មីស៊ីលដែលមានឈ្មោះថា «វ៉ាសាល-២» (Hwasal-2) គឺជាលើកទីបីហើយដែលទីក្រុងព្យុងយ៉ាង បានសាកល្បងមីស៊ីលតម្រង់គោលដៅក្នុងរយៈពេលតិចជាងមួយសប្តាហ៍។ កូរ៉េខាងជើង កំពុងបង្កើនការប្រឈមមុខដាក់គ្នាជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ប៉ុន្តែក្រុមមន្ត្រីនៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល បាននិយាយថា ពួកគេមិនបានរកឃើញសញ្ញាណាមួយដែលទីក្រុងព្យុងយ៉ាង មានបំណងចាត់វិធានការយោធាក្នុងពេលឆាប់ៗនោះទេ៕

លោក Bidenបានសម្រេចចិត្តរួចហើយថាត្រូវឆ្លើយតបដោយរបៀបណាចំពោះការវាយប្រហារលើទាហានអាមេរិកនៅហ្ស៊កដានី

2024/01/31 08:14:41 am        154
លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយកាលថ្ងៃអង្គារ ទី៣០ ខែមករាថា លោកបានគិតរួចហើយពីរបៀបដែលត្រូវឆ្លើយតបចំពោះការវាយប្រហារដោយយានដ្រូន ដែលបានសម្លាប់សមាជិក ទាហានអាមេរិកក្នុងប្រទេសហ្ស៊កដានី ខណៈលោកថ្លឹងថ្លែងដាក់ទណ្ឌកម្មលើក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង់ ដោយមិនបង្កឱ្យមានសង្រ្គាមរីកកាន់តែធំ។ ការថ្លែងបែបនេះរបស់លោក Biden បានកើតមានឡើងនៅពេលលោកនិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាន ខណៈចាកចេញពីសេតវិមានក្នុងដំណើរយុទ្ធនាការឃោសនាបោះឆ្នោតទៅកាន់រដ្ឋផ្លរីដា តែពុំបានបញ្ជាក់ពីការសម្រេចចិត្តរបស់លោក ដែលបានកើតឡើងបន្ទាប់ពីការពិគ្រោះយោបល់ជាមួយក្រុមទីប្រឹក្សាជាន់ខ្ពស់នៅសេតវិមាននោះទេ។លោកបាននិយាយថា សហរដ្ឋអាមេរិកមិនត្រូវការឲ្យសង្រ្គាមរីករាលដាលនៅមជ្ឈិមបូព៌ានោះទេ ដោយបានបន្ទរការអត្ថាធិប្បាយពីក្រុមមន្ត្រីផ្សេងទៀតកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកមិនចង់ឱ្យមានសង្រ្គាមជាមួយអ៊ីរ៉ង់ឡើយ។ លោក Biden បាននិយាយថា លោកគិតថាយើងមិនចង់ឲ្យមានសង្រ្គាមរ៉ាំរ៉ៃនៅមជ្ឈិមបូព៌ាទេ។ នោះមិនមែនជាអ្វីដែលលោកកំពុងស្វែងរកទេ។ លោក Biden បានឆ្លើយថា មែនហើយ នៅពេលត្រូវបានសួរថា តើរូបលោកបានសម្រេចចិត្តបែបណា ដើម្បីឆ្លើយតបចំពោះការវាយប្រហារនោះ។ នៅពេលសួរថាតើអ៊ីរ៉ង់ទទួលខុសត្រូវឬយ៉ាងណា លោក Biden បានបន្ថែមថា លោកនឹងធ្វើនាំពួកគេឲ្យទទួលខុសត្រូវក្នុងន័យថាពួកគេកំពុងផ្គត់ផ្គង់អាវុធ ដល់អ្នកដែលបើកការវាយប្រហារទាំងនោះ។លោក Biden បានថ្លឹងថ្លែងលើជម្រើសរបស់លោក ហើយមានការរំពឹងទុកថា នឹងមានការវាយប្រហារសងសឹក ប៉ុន្តែពេលវេលានៃការឆ្លើយតបគឺមិនច្បាស់លាស់នៅឡើយ៕

វៀតណាម និងហ្វីលីពីន ចុះកិច្ចព្រមព្រៀងលើសន្តិសុខសមុទ្រចិនខាងត្បូង

2024/01/30 02:36:46 pm        61
វៀតណាម និងហ្វីលីពីន បានព្រមព្រៀងគ្នានៅថ្ងៃអង្គារ (៣០ មករា) នេះក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមកងឆ្មាំល្បាតឆ្នេររបស់ពួកគេ និងទប់ស្កាត់ឧប្បត្តិហេតុដែលមិននឹកស្មានដល់ នៅសមុទ្រចិនខាងត្បូង នៅក្នុងសេចក្តីប្រកាសមួយក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ទីក្រុងហាណូយ ដោយប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr.)។ប្រទេសអាស៊ីអាគ្នេយ៍ទាំងពីរនេះបាននឹងកំពុងប្រជែងគ្នាទាមទារសិទ្ធិលើផ្នែកខ្លះនៃសមុទ្រចិនខាងត្បូង ដែលជាផ្លូវសម្រាប់ពាណិជ្ជកម្មប្រចាំឆ្នាំចំនួន ៣សែនកោដិ៍ដុល្លារ ដែលចិនទាមទារយកស្ទើរតែទាំងស្រុង។អនុស្សរណៈយោគយល់ចំនួនពីរស្តីពីសន្តិសុខបានគ្របដណ្តប់លើ «ការការពារឧប្បត្តិហេតុនៅសមុទ្រចិនខាងត្បូង» និង «កិច្ចសហប្រតិបត្តិការដែនសមុទ្រ» ក្នុងចំណោមឆ្មាំល្បាតឆ្នេរ នេះបើយោងតាមមន្ត្រីវៀតណាមម្នាក់ដែលបានប្រកាសកិច្ចព្រមព្រៀងក្នុងអំឡុងពេលពិធីផ្លូវការមួយនៅក្នុងវិមានប្រធានាធិបតីរបស់ប្រទេសនេះ។កិច្ចព្រមព្រៀងនៅទីក្រុងហាណូយ ដែលព័ត៌មានលម្អិតមិនត្រូវបានបង្ហាញនោះ អាចប្រថុយនឹងការខឹងសម្បាររបស់ទីក្រុងប៉េកាំង ដែលបានពង្រាយកងនាវាឆ្មាំល្បាតឆ្នេរដ៏ធំរបស់ខ្លួននៅទូទាំងសមុទ្រចិនខាងត្បូង ដើម្បីត្រួតពិនិត្យចំពោះការទាមទារទឹកដីដ៏ធំទូលាយរបស់ខ្លួន៕

នាវាចម្បាំងរុស្ស៊ី ធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹកនៅសមុទ្រចិនខាងត្បូង

2024/01/30 02:31:55 pm        71
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃចន្ទ (២៩ មករា) ដោយដកស្រង់សេវាសារព័ត៌មានរបស់កងនាវាចររុស្ស៊ីថា កងនាវាចម្បាំងនៃកងនាវាប៉ាស៊ីហ្វិករបស់រុស្ស៊ីឈ្មោះ ម៉ាស្ហាល សាផូសនីខូវ (Marshal Shaposhnikov) បានធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹកនៅសមុទ្រចិនខាងត្បូង។ទីភ្នាក់ងារព័ត៌មាន អ៊ីនធើហ្វាក (Interfax) បានរាយការណ៍ថា បន្ទាប់ពីបានពិនិត្យរកឃើញនាវាមុជទឹករបស់សត្រូវសិប្បនិមិត្ត និងបញ្ជាក់ការសំរបសំរួលរបស់ខ្លួនពីក្រុមនាវិកឧទ្ធម្ភាគចក្រ នាវាចម្បាំងនោះបានបាញ់គ្រាប់រ៉ូកែត និងអាវុធប្រឆាំងនាវាមុជទឹកជម្រៅជ្រៅទៅកាន់គោលដៅនៅក្នុងសមយុទ្ធនោះ។សារព័ត៌មានដដែលនេះបានបន្ថែមថា នាវាចម្បាំងកងនាវាចរប៉ាស៊ីហ្វិករបស់រុស្ស៊ី ដែលរួមមាននាវាចម្បាំង វ៉ាយ៉ាក (Varyag) និងនាវាចម្បាំង ស្ហាល សាផូសនីខូវ នោះកំពុងស្ថិតក្នុងបេសកកម្ម «ការធ្វើដំណើរផ្លូវឆ្ងាយ» ដែលរួមមានតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ៕

លោកអធិការបតីអាល្លឺម៉ង់ និងលោកប្រធានាធិបតីអេហ្ស៊ីប លើកឡើងអំពីស្ថានភាព នៅតំបន់ហ្កាហ្សា

2024/01/30 02:23:49 pm        57
អធិការបតីអាល្លឺម៉ង់លោកអូឡាហ្វ សូល ( Olaf Scholz) និងប្រធានាធិបតីអេហ្ស៊ីប លោក អាប់ឌែល ហ្វាតាអាល់ស៊ីស៊ី (Abdel-Fattah al-Sissi) បាននិយាយតាមទូរស័ព្ទកាលពីថ្ងៃចន្ទអំពីស្ថានភាព នៅតំបន់ហ្កាហ្សាស្ទ្រីប។អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ លោក ស្ទេហ្វែន ហេប៊ីស្ទ្រេត (Steffen Hebestreit) បានប្រកាសកាលពីថ្ងៃចន្ទថា ទាំងការទទួលបានជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប និងការផ្គត់ផ្គង់សម្រាប់ប៉ាឡេស្ទីន ត្រូវតែមានភាពប្រសើរឡើង។លើសពីនេះទៀត ជនស៊ីវិលក្នុងជម្លោះរវាងអ៊ីស្រាអែល និងកងជីវពលភេរវកម្មអ៊ីស្លាមហាម៉ាស ត្រូវតែត្រូវបានការពារឲ្យបានល្អប្រសើរ។យោងតាមសេចក្តីថ្លែងការណ៍របស់លោកហេប៊ីស្ទ្រេត លោកសូល ក៏បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលអាល្លឺម៉ង់ចាត់ទុកដំណោះស្រាយរដ្ឋពីរចំពោះជម្លោះដែលក្នុងនោះប៉ាឡេស្ទីន នឹងទទួលបានរដ្ឋរៀងៗខ្លួន ជាមធ្យោបាយ ដើម្បីទទួលបានសន្តិភាព និងសន្តិសុខសម្រាប់ភាគីទាំងពីរ។អ្នកនាំពាក្យរូបនេះ បាននិយាយថា លោកសូល បានថ្លែងអំណរគុណដល់លោកអាល់ស៊ីស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអេហ្ស៊ីបក្នុងការសម្របសម្រួលជម្លោះនេះ។ ទាំងលោកសូល និង លោកអាល់ស៊ីស៊ី បានព្រមព្រៀងគ្នាថា ការពង្រីកតំបន់នៃសង្រ្គាមហ្កាហ្សា ត្រូវតែត្រូវបានរារាំង។

លោកចន បូលតុន អំពាវនាវឲ្យមានការវាយប្រហារឲ្យ «ខ្លាំងក្លា» នៅខាងក្នុងអ៊ីរ៉ង់ បន្ទាប់ពីការស្លាប់ទាហានអាមេរិក

2024/01/30 02:17:32 pm        81
អតីតទីប្រឹក្សាសន្តិសុខជាតិ លោក ចន បូលតុន (John Bolton) បានអំពាវនាវឲ្យមានការវាយប្រហារ «សងសឹក» នៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារដោយយានដ្រូន បានសម្លាប់ទាហានអាមេរិកបីនាក់ នៅក្នុងប្រទេសហ្ស៊កដានី កាលពីចុងសប្តាហ៍។លោកបូលតុន បាននិយាយកាលពីយប់ថ្ងៃអាទិត្យ នៅលើសារព័ត៌មាន News Nation ថា សហរដ្ឋអាមេ រិកចាំបាច់ត្រូវធ្វើការវាយប្រហារសងសឹក បន្ទាប់ពីការវាយប្រហារដោយយានដ្រូន។ លោកបានបន្តថា សហរដ្ឋអាមេរិក ចាំបាច់ត្រូវ «ធ្វើឲ្យអ៊ីរ៉ង់ឈឺចាប់គ្រប់គ្រាន់ ដើម្បីធានាថា ខ្លួននឹងមិនព្យាយាមវាយប្រហារស្រដៀងគ្នាលើសហរដ្ឋអាមេរិកម្តងទៀតទេ។លោកបាននិយាយទៀតថា៖ «ដើម្បីឲ្យច្បាស់ ខ្ញុំមិនគិតថា វាគួរតែសមាមាត្រទេ។ ខ្ញុំគិតថា វាគួរតែមិនសមាមាត្រទេ។ នោះហើយជារបៀបដែលអ្នកបង្កើតការរារាំងនៅក្នុងចិត្តរបស់សត្រូវរបស់អ្នក ដែលថា ការចំណាយសម្រាប់ពួកគេក្នុងការវាយប្រហារលើកងកម្លាំងរបស់យើង គឺខ្ពស់ណាស់ ពួកគេនឹងមិនធ្វើវាម្តងទៀតទេ»។ទាហានចំនួនបីនាក់ ត្រូវបានសម្លាប់ និង១២នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារដោយយានដ្រូន នៅក្នុងប្រទេសហ្ស៊កដានី ក្បែរព្រំដែនស៊ីរីកាលពីថ្ងៃសៅរ៍។ លោកប្រធានាធិបតី បៃដិន បាននិយាយថា ការវាយប្រហារនេះ ត្រូវបានធ្វើឡើងដោយ«ក្រុមសកម្មប្រយុទ្ធបដិវត្តន៍គាំទ្រដោយអ៊ីរ៉ង់» ដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ប៉ុន្តែអ៊ីរ៉ង់ បានបដិសេធថាពុំមានការជាប់ពាក់ព័ន្ធណាមួយទេ ចាប់តាំងពីពេលនោះមក។នៅក្រោយការវាយប្រហារនោះ សមាជិកសភានៃគណបក្សសាធារណរដ្ឋ បានអំពាវនាវឲ្យលោកបៃដិន សងសឹកអ៊ីរ៉ង់ និងបានរិះគន់លោកចំពោះការឆ្លើយតបបរាជ័យកន្លងមកចំពោះការវាយប្រហារផ្សេងទៀតដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់។

វិបត្តិសមុទ្រក្រហម កំពុងធ្វើតេស្តមហិច្ឆតាពិភពលោករបស់ប្រទេសចិន

2024/01/30 02:13:04 pm        67
នៅពេលដែលក្រុមឧទ្ទាមហ៊ួទី បន្តការវាយលុករបស់ពួកគេលើការដឹកជញ្ជូនពាណិជ្ជកម្ម នៅក្នុងសមុទ្រក្រហម វិបត្តិកាន់តែជ្រៅឡើង កំពុងធ្វើតេស្តថ្មីមួយចំពោះមហិច្ឆតាដ៏គួរឲ្យចាប់អារម្មណ៍របស់ប្រទេសចិនក្នុងការក្លាយជាអ្នកសម្របសម្រួលអំណាចថ្មី នៅមជ្ឈិមបូព៌ា។ការវាយប្រហារលើផ្លូវដឹកជញ្ជូនដ៏សំខាន់បំផុតមួយរបស់ពិភពលោក បានធ្វើឲ្យពាណិជ្ជកម្មសកលលោកកើនឡើង និងបង្កឲ្យមានការភ័យខ្លាចនៃជម្លោះ ក្នុងតំបន់កាន់តែធំឡើង រយៈពេលជិត៤ ខែនៅក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស។រហូតមកទល់ពេលនេះ ការឆ្លើយតបជាសាធារណៈរបស់ចិនចំពោះវិបត្តិសមុទ្រក្រហម ត្រូវបានកំណត់ចំពោះការអំពាវនាវឲ្យបញ្ចប់ការវាយប្រហារលើនាវាស៊ីវិល និងបានបិទបាំងការរិះគន់នៃប្រតិបត្តិការយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមហ៊ួទី ដែលក្រុមអ្នកវិភាគនិយាយថា ពុំបានធ្វើឲ្យ សេចក្តីប្រាថ្នាសកលរបស់ទីក្រុងប៉េកាំង ឈានដល់គោលដៅនោះទេ។ លោក ម័រឌីឆៃ ចាហ្ស៊ីហ្សា (Mordechai Chaziza) សាស្ត្រាចារ្យជាន់ខ្ពស់នៅមហាវិទ្យាល័យ Ashkelon Academic College ក្នុងប្រទេសអ៊ីស្រាអែល ដែលមានជំនាញក្នុងទំនាក់ទំនងរបស់ចិនជាមួយមជ្ឈិមបូព៌ា បាននិយាយថា ៖«ការឆ្លើយតបដោយប្រយ័ត្នប្រយែង ឬស្ទាក់ស្ទើររបស់ចិន បានធ្វើឲ្យមានផល់ប៉ះពាល់ធ្ងន់ធ្ងរទៅលើមហិច្ឆតារបស់ខ្លួន ក្នុងការក្លាយជាមហាអំណាចពិភពលោក ដែលមានការទទួលខុសត្រូវ»។ដោយទីក្រុងប៉េកាំងបង្ហាញការមិនចង់ចូលរួមដោយផ្ទាល់នៅក្នុងវិបត្តិ សហរដ្ឋអាមេរិក បានព្យាយាមជំរុញប្រទេសចិនឲ្យដាក់សម្ពាធលើអ៊ីរ៉ង់ ដែលបណ្តុះបណ្តាល ផ្តល់មូលនិធិ និងបំពាក់ឲ្យអាវុធឲ្យឧទ្ទាមហ៊ួទី ដើម្បីបង្កើនការវាយប្រហារ។

នាយករដ្ឋមន្ត្រីអង់គ្លេស ឈ្នះការបោះឆ្នោតលើកដំបូងនៅក្នុងព្រឹទ្ធសភា លើច្បាប់សុំសិទ្ធិជ្រកកោនថ្មីរបស់ពលរដ្ឋរវ៉ាន់ដា

2024/01/30 01:15:11 pm        80
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានឈ្នះការបោះឆ្នោតលើកដំបូងនៅក្នុងព្រឹទ្ធសភា លើច្បាប់របស់លោក ដើម្បីពិនិត្យឡើងវិញផែនការបញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោន ទៅកាន់ប្រទេសរវ៉ាន់ដា កាលពីថ្ងៃចន្ទ។នៅក្រោមផែនការរបស់ប្រទេសរវ៉ាន់ដា ដែលពុំទាន់ត្រូវបានអនុវត្ត អ្នកស្វែងរកសិទ្ធិជ្រកកោនដែលមកដល់ឆ្នេរសមុទ្រភាគខាងត្បូងប្រទេសអង់គ្លេសតាមទូកតូចៗ នឹងត្រូវបានបញ្ជូនទៅកាន់ប្រទេសរវ៉ាន់ដាដើម្បីរស់នៅ។បន្ទាប់ពីការជជែកដេញដោលអស់រយៈពេលជាង ៦ ម៉ោង កាលពីថ្ងៃចន្ទ សមាជិកដែលមិនបានបោះឆ្នោតនៅព្រឹទ្ធសភា ដែលភាគច្រើនជាអតីតអ្នកនយោបាយ និងមន្ត្រីរដ្ឋាភិបាល មិនបានធ្វើវិសោធនកម្ម ដែលបានលុបចោលច្បាប់ដោយសំឡេង ២០៦ ទល់នឹង ៨៤សំឡេង។ បន្ទាប់មក ច្បាប់នេះ បានអនុម័តនូវអ្វីដែលគេហៅថា អំណានលើកទីពីរដោយគ្មានការបោះឆ្នោតជាផ្លូវការ មានន័យថាពេលនេះ វានឹងប្រឈមមុខរយៈពេលជាច្រើនថ្ងៃទៅនឹងការពិនិត្យយ៉ាងយកចិត្តទុកដាក់។ទោះបីជាមានការថ្កោលទោសយ៉ាងទូលំទូលាយចំពោះផែនការនេះក៏ដោយ ក៏គណបក្សប្រឆាំងធំ មានការស្ទាក់ស្ទើរក្នុងការបោះឆ្នោតប្រឆាំងច្បាប់នេះ នៅដំណាក់កាលនេះ ជុំវិញការព្រួយបារម្ភថា សមាជិកសភាអាចប្រព្រឹត្តហួសពីតួនាទីរបស់រដ្ឋធម្មនុញ្ញ ដោយបោះឆ្នោតបដិសេធសេចក្តីស្នើច្បាប់ អនុម័តដោយរដ្ឋសភាដែលបានបោះឆ្នោត ជាជាងការផ្តោតលើការពិនិត្យពិច័យ។

ប្រទេសកាតា សង្ឃឹមថា ការសងសឹករបស់អាមេរិក នឹងមិនធ្វើឲ្យប៉ះពាល់ដល់ការចរចាចំណាប់ថ្នូរនោះទេ

2024/01/30 01:08:53 pm        91
នាយករដ្ឋមន្ត្រីប្រទេសកាតាកាលពីថ្ងៃចន្ទ បាននិយាយថា លោកសង្ឃឹមថា ការសងសឹករបស់សហរដ្ឋអាមេរិក ចំពោះការវាយប្រហារដែលបានសម្លាប់ទាហានអាមេរិកបីនាក់ ក្នុងប្រទេសហ្ស៊កដានី នឹងមិនប៉ះពាល់ដល់វឌ្ឍនភាពឆ្ពោះទៅរកកិច្ចព្រមព្រៀងថ្មីដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលនិងក្រុមហាម៉ាស នៅក្នុងកិច្ចពិភាក្សានៅចុងសប្តាហ៍នេះនោះទេ។ នាយករដ្ឋមន្ត្រីប្រទេសកាតា លោក Sheikh Mohammed បាននិយាយនៅក្នុងកម្មវិធី Washington Think Tank នៅពេលត្រូវបានសួរថាតើ ការសងសឹករបស់សហរដ្ឋអាមេរិកចំពោះការវាយប្រហារដោយយានដ្រូនដោយក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ អាចបំផ្លាញកិច្ចព្រមព្រៀងដែលកំពុងលេចចេញឬទេ លោកនិយាយថា លោកសង្ឃឹមថា គ្មានអ្វីនឹងធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងដែលយើងកំពុងធ្វើ ឬធ្វើឱ្យប៉ះពាល់ដល់ដំណើរការនោះទេ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានព្យាយាមជួយសម្រួលដល់ការដោះលែងចំណាប់ថ្នូរជាង ១០០នាក់ ដែលនៅតែចាប់ជាចំណាប់ថ្នូរ បន្ទាប់ពីមានការវាយលុកដ៏ឃោឃៅកាលពីថ្ងៃទី ៧ ខែតុលា ចូលទៅក្នុងភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដោយក្រុមសកម្មប្រយុទ្ធមកពីក្រុមហាម៉ាស ដែលគ្រប់គ្រងនៅតំបន់ហ្កាហ្សា។ ភាពតានតឹង បានកើនឡើងនៅជុំវិញមជ្ឈិមបូព៌ា ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារតាមអាកាស និងតាមជើងគោក ដោយកងកម្លាំងក្រុមឧទ្ទាមហ៊ូទី គាំទ្រដោយអ៊ីរ៉ង់នៅប្រទេសយេម៉ែន បានវាយប្រហារលើគោលដៅសហរដ្ឋអាមេរិក និងគោលដៅផ្សេងទៀត នៅសមុទ្រក្រហម ក្នុងការវាយប្រហារដែលបានបង្អាក់ដល់ការដឹកជញ្ជូននៅទូទាំងពិភពលោក។ មន្ត្រីអាមេរិក បាននិយាយថា នៅក្នុងការកើនឡើងដ៏សំខាន់មួយ សមាជិកអង្គភាពសេវាអាមេរិកបីនាក់ត្រូវបានសម្លាប់ និងយ៉ាងហោចណាស់ ៣៤ នាក់ បានរងរបួសនៅក្នុងការវាយប្រហារដោយយានដ្រូនដោយក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ លើកងទ័ពអាមេរិកនៅភាគឦសានប្រទេសហ្ស៊កដានី ក្បែរព្រំដែនប្រទេសស៊ីរី។

ចិនកំពុងតវ៉ាចំពោះការសួរចម្លើយ និងការនិរទេសនិស្សិតរបស់ខ្លួននៅព្រំដែនសហរដ្ឋអាមេរិក

2024/01/30 12:53:39 pm        73
រដ្ឋាភិបាលចិនបានតវ៉ាចំពោះសហរដ្ឋអាមេរិកជុំវិញការប្រព្រឹត្តលើជនជាតិចិនដែលទៅសិក្សានៅអាមេរិក ដោយនិយាយថា អ្នកខ្លះត្រូវបានសួរចម្លើយអស់ជាច្រើនម៉ោង មានការត្រួតពិនិត្យឧបករណ៍អេឡិចត្រូនិក ហើយក្នុងករណីខ្លះត្រូវបាននិរទេសចេញពីប្រទេសដោយបង្ខំទៀតផង។ យោងតាមការបង្ហោះនៅលើគេហទំព័ររបស់ស្ថានទូតចិន។ លោក ស៊ីហ្វឹង (Xie Feng) ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ជនជាតិចិនរាប់សិបនាក់ដែលកាន់ទិដ្ឋាការត្រឹមត្រូវត្រូវបានបដិសេធមិនឲ្យចូលក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ នៅពេលត្រឡប់ទៅសាលារៀនវិញបន្ទាប់ពីការធ្វើដំណើរទៅក្រៅប្រទេស ឬទៅសួរសុខទុក្ខសាច់ញាតិក្នុងប្រទេសចិន ។ លោកបាននិយាយកាលពីថ្ងៃអាទិត្យក្នុងព្រឹត្តិការណ៍នៅឯស្ថានទូត ស្តីពីការផ្លាស់ប្តូរនិស្សិត ថា នៅពេលពួកគេចុះចតនៅអាកាសយានដ្ឋាន អ្វីដែលរង់ចាំពួកគេគឺការសួរចម្លើយរយៈពេលប្រាំបីម៉ោងដោយក្រុមមន្ត្រីដែលហាមឃាត់ពួកគេមិនឱ្យទាក់ទងឪពុកម្តាយរបស់ពួកគេ ជាចោទប្រកាន់ដោយគ្មានមូលដ្ឋានលើនិសិត្សទាំងនោះ ហើយថែមទាំងបានបង្ខំពួកគេធ្វើមាតុភូមិនិវត្តន៍ និងហាមឃាត់មិនឲ្យចូលក្នុងអាកាសយានដ្ឋានទៀតផង ។ លោកបាននិយាយថា ទង្វើបែបនេះ ពិតជាមិនអាចទទួលយកបានោឡើយ ។ ការតវ៉ានេះកើតឡើងខណៈសហរដ្ឋអាមេរិក និងចិនព្យាយាមជំរុញនិស្សិត និងការផ្លាស់ប្តូរផ្សេងទៀត ដើម្បីពង្រឹងទំនាក់ទំនងរវាងមហាអំណាចទាំង២ ដែលបានប្រែក្លាយការប្រឈមដាក់គ្នាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លើ ផ្នែកពាណិជ្ជកម្ម បច្ចេកវិទ្យា សិទ្ធិមនុស្ស និងទិសដៅអនាគតរបស់ពិភពលោកជាដើម។ យោងតាមការផ្សព្វផ្សាយរបស់ស្ថានទូត និស្សិតចិនជិត ២៩ម៉ឺននាក់កំពុងស្ថិតនៅក្នុងសហរដ្ឋអាមេរិក ប្រហែលមួយភាគបីនៃនិស្សិតបរទេសនៅក្នុងប្រទេសនោះ។ ចិនមាននិស្សិតជាង១,៣លាននាក់កំពុងសិក្សានៅបរទេសច្រើនជាងប្រទេសផ្សេងៗ។ នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីនធឺណិតដាច់ដោយឡែកមួយ ស្ថានទូតចិនបាននិយាយថា ខ្លួនបានតវ៉ាទៅនឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក អំពីការធ្វើទុកបុកម្នេញលើនិសិ្សតដែលបានទៅដល់អាកាសយានដ្ឋាន ឌូឡេស (Dulles) ក្នុងទីក្រុង Washington, DC ។ សេចក្តីថ្លែងការណ៍នេះបានដាស់តឿននិស្សិតចិនឱ្យមានការប្រុងប្រយ័ត្ននៅពេលចូលទៅក្នុងអាកាសយានដ្ឋាននោះ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែល បង្កើនប្រតិបត្តិការនៅទីក្រុងហ្កាហ្សា ខណៈលោក Trump សម្លឹងមើលផែនការក្រោយសង្រ្គាម
08/27/2025 06:08 PM
ឧបទ្ទវហេតុរថយន្តដឹកសិស្សសាលា នៅអូស្ត្រាលី បណ្ដាលឲ្យក្មេងស្រីម្នាក់ស្លាប់ និង ១១នាក់ផ្សេងទៀតរងរបួស
08/27/2025 06:08 PM
អ្នកជំនាញ៖ការបោះបង់ចោលការទិញប្រេងពីរុស្ស៊ីរបស់ឥណ្ឌា ទំនងជាមិនកើតឡើងទេ
08/27/2025 06:08 PM
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ទទួលជួបនគរបាលពិសេសទីក្រុងហុងកុង ដើម្បីផ្លាស់ប្តូរបទពិសោធន៍ការងាររវាងសមត្ថកិច្ចប្រទេសទាំង០២
08/27/2025 06:08 PM
ប្រមុខការទូត៖ អ៊ីរ៉ង់អាចនឹងបន្តការប្រឈមមុខដាក់គ្នា ជាមួយអ៊ីស្រាអែល
08/27/2025 06:08 PM
កម្ពុជាធ្វើបច្ចុប្បន្នភាពផែនទី និងពង្រឹងប្រព័ន្ធស្បៀង ឆ្លើយតបការវិវត្តថ្មីៗ និងបញ្ហាប្រឈម
08/27/2025 06:08 PM
អតីតយុទ្ធជន ៤០គ្រួសារ ចាប់ឆ្នោតដើម្បីត្រៀមទទួលអំណោយផ្ទះ និងដី ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាស្អែកនេះ
08/27/2025 06:08 PM
ចិន៖ កិច្ចពិភាក្សារំសាយអាវុធនុយក្លេអ៊ែរត្រីភាគី ជាមួយអាមេរិក និងរុស្ស៊ី គឺ «មិនសមហេតុផល»
08/27/2025 05:08 PM
សារព័ត៌មាន៖ អឺរ៉ុបមានការប្រុងប្រយ័ត្នក្នុងបញ្ជូនទ័ពទៅអ៊ុយក្រែន ដោយសារភាពមិនច្បាស់លាស់របស់អាមេរិក
08/27/2025 05:08 PM
បង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់១០ម៉ឺនដុល្លារ ឃាត់ខ្លួនជនសង្ស័យ០៤នាក់
08/27/2025 05:08 PM