គណៈកម្មាធិការអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃការស្ថាបនាផ្លូវក្រួសក្រហម១ខ្សែ ក្នុង​ស្រុកបាកាន ខេត្តពោធិ៍សាត់
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានភ្នំក្រវាញ និង​ផ្លូវកៅ​ស៊ូ​ក្នុង​​ខេត្តពោធិ៍សាត់
BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់

នយោបាយ​ និង ការអភិវឌ្ឍន៍

អាមេរិកនិយាយថា គោលនយោបាយអ៊ីស្រាអែល របស់ខ្លួនមិនមានការផ្លាស់ប្តូរនោះទេ

2024/01/29 11:04:33 am        80
សេតវិមានបាននិយាយកាលពីថ្ងៃអាទិត្យ (២៨ មករា) ថាមិនមានការផ្លាស់ប្តូរនៅក្នុងគោលនយោបាយអ៊ីស្រាអែលរបស់ខ្លួននោះទេ បន្ទាប់ពីសារព័ត៌មាន NBC បានរាយការណ៍ថាសហរដ្ឋអាមេរិក កំពុងពិភាក្សាអំពីការប្រើប្រាស់ការលក់សព្វាវុធទៅឱ្យអ៊ីស្រាអែល ជាឥទ្ធិពលដើម្បីបញ្ចុះបញ្ចូលរដ្ឋាភិបាលអ៊ីស្រាអែលឱ្យកាត់បន្ថយការវាយលុកយោធារបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា។អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានបាននិយាយថា «អ៊ីស្រាអែលមានសិទ្ធិ និងកាតព្វកិច្ចដើម្បីការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងរបស់ក្រុមហាម៉ាស ខណៈពេលដែលគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ និងការពារជីវិតជនស៊ីវិល។ យើងបានធ្វើបែបនេះតាំងពីថ្ងៃទី០៧ ខែតុលា មកហើយនឹងបន្តទៅទៀត ដោយមិនមានការផ្លាស់ប្តូរគោលនយោបាយរបស់យើងចំពោះអ៊ីស្រាអែលទេ»។សារព័ត៌មាន NBC បានរាយការណ៍កាលពីថ្ងៃអាទិត្យ ថាតាមទិសដៅរបស់សេតវិមានបានឲ្យដឹងថា មន្ទីរបញ្ចកោណបាននឹងកំពុងពិនិត្យមើលឡើងវិញនូវការលក់សព្វាវុធដែលអ៊ីស្រាអែលបានស្នើសុំ ហើយអាចប្រើការលក់អាវុធនោះជាឥទ្ធិពលជំរុញអ៊ីស្រាអែលឲ្យកាត់បន្ថយប្រតិបត្តិការយោធារបស់ខ្លួន។របាយការណ៍បានបន្ថែមថា សហរដ្ឋអាមេរិកកំពុងពិចារណាលើការបន្ថយ ឬផ្អាកការដឹកជញ្ជូន ដោយសង្ឃឹមថា ការធ្វើដូច្នេះនឹងធ្វើឱ្យអ៊ីស្រាអែលចាត់វិធានការ ដូចជាការបើកច្រករបៀងមនុស្សធម៌ ដើម្បីផ្តល់ជំនួយបន្ថែមដល់ជនស៊ីវិលប៉ាឡេស្ទីនជាដើម៕

គ.ជ.ប កំណត់យកថ្ងៃទី១០ដល់ ២៣កុម្ភៈ ឲ្យគណបក្សនយោបាយហែក្បួនឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា

2024/01/29 11:02:50 am        220
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសកំណត់យកថ្ងៃទី១០ ដល់ថ្ងៃ​ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឲ្យបណ្តាគណបក្សនយោបាយនានា ដែលបានឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ធ្វើយុទ្ធនាការ​ហែក្បួន​ឃោសនា​បោះឆ្នោតរបស់ខ្លួន។យោងតាមសេចក្តីណែនាំ របស់គ.ជ.ប ស្តីពីការហែក្បួនឃោសនាបោះឆ្នោតរបស់គណបក្សនយោ បាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ បាន​លើក​ឡើងថា អនុលោមតាមច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់​ស្តីពី​វិសោធនកម្ម នៃច្បាប់នេះ (ច.ប.ព.ស) ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់​ ស្តីពីវិសោធនកម្ម នៃ ច្បាប់នេះ(ច.ប.ត.រ) និងបទបញ្ជា និងនីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិកព្រឹទ្ធសភា(ប.ន.ព.ស) ក្នុងគោលបំណងឲ្យ​ដំណើរការ​នៃ​ការ​បោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រព្រឹត្តទៅបានត្រឹមត្រូវ ធានាបាននូវសន្តិ សុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ បញ្ជៀស​ការ​កកស្ទះចរាចរណ៍តាមដងផ្លូវ ទីប្រជុំជន និងទីសាធារណៈ គោរពតាមវិធានការ​នៃ​បទ​ប្បញ្ញាត្តិ និងគោលការណ៍ណែនាំដូចមានចែងខាងលើនេះ និងក្រមសីលធម៌ សម្រាប់​គណបក្ស​នយោបាយ បេក្ខជន និងភ្នាក់ងារគណបក្ស ក្នុងដំណើរការបោះឆ្នោត គ.ជ.បក៏បាន​ធ្វើ​ការ​ណែនាំ​ដល់​គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមានសមត្ថកិច្ចនិងគណបក្ស នយោបាយ ដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត អំពីការ​ហែក្បួន​ឃោសនា​បោះឆ្នោត​ក្នុង​អំឡុងពេលឃោសនាបោះឆ្នោតផងដែរ។ការកំណត់ទម្រង់ និងទំហំនៃការហែក្បួនឃោសនាបោះឆ្នោត ត្រូវបានគ.ជ.ប លើកឡើងថា ការ ហែ​ក្បួនឃោសនាបោះឆ្នោតសំដៅដល់ការហែក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយ យានជំនិះគ្រប់ប្រភេទ ដែលរៀបចំឡើងដោយគណបក្សនយោបាយ ដែលបាន​ចុះ​បញ្ជី​បេក្ខជន​ឈរឈ្មោះ បោះឆ្នោតក្នុងមណ្ឌលភូមិភាគរបស់ខ្លួនហើយការហែក្បួនព្យុហយាត្រានេះ ក៏​បាន​កំណត់ទម្រង់ និងទំហំរួមទាំងឲ្យមានការបិទបដា សរសេរពាក្យស្លោកតាមរថយន្ត និងយាន​ជំនិះ​គ្រប់​ប្រភេទជាដើមផងដែរ។យ៉ាងណាក៏ដោយ គ.ជ.ប បានបញ្ជាក់ថា ក្នុងអំឡុងពេលឃោសនា ត្រូវអនុញ្ញាត ឲ្យធ្វើ​យ៉ាង​ច្រើន​ពីរ​ដង នៅមណ្ឌលភូមិភាគដែលគណបក្សខ្លួនបានចុះបញ្ជីជាបេក្ខភាពតែប៉ុណ្ណោះ ហើយ​មួយ​វិញ​ទៀត គ្រប់គណបក្សត្រូវតែជូនដំណឹងជាលាយលក្ខណ៍អក្សរទៅ គធ.ខប ពាក់ព័ន្ធ​យ៉ាង​តិច​ឲ្យ​បាន​បីថ្ងៃមុនថ្ងៃ ហែក្បួន បើទោះបីជារាជធានី-ខេត្តដែល​ត្រូវ​ហែក្បួន​ឆ្លង​កាត់​នោះ​គណបក្ស​ខ្លួន​មិន​បាន​ចុះបញ្ជីជាបេក្ខជនក៏ដោយ។ តាមរយៈសេចក្តីណែនាំនេះដែរ គ.ជ.ប ក៏បានប្រាប់ដល់គណបក្សនយោបាយទាំងអស់ ត្រូវយក ចិត្ត​ទុក​ដាក់គោរព និងរក្សាឲ្យបាននូវសណ្តាប់ធ្នាប់ល្អតាមដងផ្លូវ ទីប្រជុំជន ទីសាធារណៈ និង​ត្រូវ​យក​ចិត្ត ទុកដាក់គោរពតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ព្រមទាំងវិធានការសុខាភិបាល ដើម្បី​បង្ការការឆ្លងរាល ដាលនៃជំងឺកូវីដ១៩ផងដែរ។សូមជម្រាបជូនថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងប្រព្រឹត្ត​នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានគណបក្សនយោបាយ​ចំនួនបួនបាន​ចូលរួម​ប្រកួត​ប្រជែង ក្នុងនោះរួមមាន​គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច​៕ អត្ថបទ៖ បាន ចក់

អ្នកនាំពាក្យក្រសួងបរិស្ថាន៖ គុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា នៅតាមបណ្ដារាជធានី-ខេត្ត គឺមានភាពល្អប្រសើរ

2024/01/29 10:41:53 am        173
ភ្នំពេញ៖ នៅថ្ងៃចន្ទទី២៩ ខែមករា នេះក្រសួងបរិស្ថានបានប្រកាសថា គុណភាពខ្យល់​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅតាមបណ្ដារាជធានី-ខេត្ត គឺមានភាពល្អប្រសើរ។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន បានអះអាង បានបញ្ចាក់ថា ការវាយ​តម្លៃ​គុណភាព​ខ្យល់​របស់​ក្រសួង​បរិស្ថាន ​បានធ្វើឡើងដោយមានការពិនិត្យតាមដានដោយយកចិត្តទុកដាក់ ពីមន្រ្តីជំនាញ និង​ឧបករណ៍​តាមដានត្រួតពិនិត្យគុណភាពខ្យល់សាធារណៈ ចំនួន ១៤ទីតាំងនៅរាជធានីភ្នំពេញ និង ៣៧ទីតាំង នៅតាមបណ្ដាខេត្ត។ ហើយនៅខេត្តខ្លះមានឧបករណ៍តាមដានគុណភាពខ្យល់ ចំនួន២ ទីតាំង ថែមទៀត។ មន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការរក្សាបាន សន្ទស្សន៍​គុណភាពខ្យល់ (AQI) ល្អនិងល្អប្រសើរ នៅគ្រប់ទីតាំងទាំងអស់នោះ ជាលទ្ធផល​ដោយ​មាន​កិច្ចសហការពីអ្នកពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយនឹង​វិធានការ​មួយចំនួន ដែលក្រសួងដាក់ចេញ។ ក្នុងន័យនេះ ដើម្បីការពារ និងទប់ស្កាត់បញ្ហាការបំពុលខ្យល់នៅរាជធានី-ខេត្ត អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន បានស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញ និងខេត្តទាំងអស់ បន្តជំរុញផ្សព្វផ្សាយ​ការ​អនុវត្ត​សារាចរ​លេខ ០១ សរ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការទប់ស្កាត់ និងកាត់​បន្ថយការ​បំពុល​ខ្យល់​សាធារណៈ ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងប្រជាពលរដ្ឋ ជាពិសេស​ចាត់វិធានការ​មួយ​ចំនួ​នដូចខាងក្រោមៈទី១៖ អប់រំណែនាំប្រជាពលរដ្ឋកុំឱ្យដុតរានព្រៃ វាលស្មៅ ដុតប្លាស្ទិក សំណល់កសិកម្ម គល់​ជញ្ជាំង សំរាម សំណល់រឹង ប្លាស្ទិក នៅលើទីវាល ឬទីចំហ។ទី២៖ ទប់ស្កាត់ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជាំង ការដុតសំណល់កសិកម្ម សំរាម ដុតសំណល់ប្លាស្ទិក និងការឆេះទីលានចាក់សំរាម។ ទី៣៖ ទប់ស្កាត់ការហុយធូលីនៅការដ្ឋានសំណង់ និងការដឹកជញ្ជូនសម្ភារសំណង់។និង​ទី៤៖ ធ្វើការសម្អាតធូលី និងធ្វើអនាម័យនៅតាមដងផ្លូវ និង​ទីសាធារណៈ​ឱ្យ​បាន​ជាប់​ជា​ប្រចាំ។ ត្រឹមត្រូវ ដើម្បីកុំឱ្យមានការឆេះ»។ សូមបញ្ជាក់ថា តាមរយៈ​ការតាមដាន​គុណភាព​ខ្យល់​របស់​ក្រសួង​បរិស្ថាន​បាន​បង្ហាញ​ថា​កំឡុង​ពេល​មួយ​ខែកន្លងមកនេះ ប្រទេសកម្ពុជាមិនទាន់មានការកត់សម្គាល់ ការធ្លាក់ចុះ​គុណភាព​ខ្យល់​គួរ​ឱ្យ​ព្រួយ​បារម្ភនៅឡើយ។ ពោលគឺកំហាប់ភាគល្អិតនិចលដែលមានវិជ្ឈមាឌតូចជាង ឬស្មើ ២,៥​មីក្រូម៉ែត្រ ឬហៅថា PM2.5 មានកំហាប់ចន្លោះពី ១៨,០៣ µg/m3 ទៅ ២១,៤៣ µg/m3 ដែលទាបជាងស្តង់ដារដែលក្រសួងបរិស្ថាន បានកំណត់គឺ ៥០ µg/m3 ជាមធ្យមក្នុងរយៈពេល ២៤ម៉ោង៕

សម្ដេចធិបតី អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន Mizuda Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/01/29 10:29:16 am        130
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោក សាន ជានមីង (Shan Jianming ) ប្រធានក្រុមហ៊ុន Mizuda Group ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Mizuda Group បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការ​ផ្តល់​សេវា​បោស​សម្អាត ប្រមូលនិងដឹកជញ្ជូនសំរាមសំណល់រឹង និងសេវាផ្សព្វផ្សាយ​កម្ម​វិធី​ការ​យល់ដឹង​ស្តីពីកា​រគ្រប់គ្រងសំរាម ក្នុងភូមិសាស្រ្តរដ្ឋបាលខណ្ឌដូនពេញ ៧មករា ពោធិ៍សែនជ័យ កំបូល និងដង្កោ ហើយបានចាប់ដំណើរការប្រតិបត្តិការនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ដែល​បាន​បង្កើតការងារដល់ប្រជាជនកម្ពុជាចំនួន៧១០កន្លែង ។ សកម្មភាពវិនិយោគរបស់ក្រុមហ៊ុនមិនត្រឹមតែបានជួយបង្កើតការងារប៉ុណ្ណោះទេ ថែមទាំងបាន ចូល​រួមចំណែកក្នុងការសម្អាតបរិស្ថានផងដែរ។

ប្រទេសចិន អនុញ្ញាតឲ្យហ្វីលីពីន ផ្គត់ផ្គង់ទាហាននៅតំបន់ថ្មប៉ប្រះទឹកដែលមានជម្លោះ

2024/01/29 08:59:32 am        192
កងឆ្មាំល្បាតឆ្នេរចិនបាននិយាយថា ខ្លួនបានធ្វើ «ការរៀបចំពិសេសបណ្តោះអាសន្ន» ដើម្បីអនុញ្ញាតឱ្យហ្វីលីពីន ដឹកជញ្ជូនការផ្គត់ផ្គង់ដល់កងទ័ពនៅលើនាវាសម័យសង្គ្រាមលោកលើកទី២ ដែលត្រូវបានចុះចតនៅតំបន់ថ្មប៉ប្រះទឹកដែលមានជម្លោះ។ឆ្មាំល្បាតឆ្នេរចិន កាលពីមុនបានដាក់ពង្រាយនាវាដើម្បីរារាំងបេសកកម្មរបស់ហ្វីលីពីន ក្នុងការផ្គត់ផ្គង់កងទ័ពនៅលើនាវាដឹកជញ្ជូននោះ ដែលបានក្លាយជាបន្ទាយយោធានៅឯតំបន់ប៉ប្រះទឹក ថូម៉ាស សូល (Thomas Shoal) ទីពីរដែលមានចម្ងាយ ១៩០ គីឡូម៉ែត្រពីកោះប៉ាឡាវ៉ាន់ (Palawan) របស់ប្រទេសហ្វីលីពីន។នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគណនីបណ្ដាញសង្គម វី ឆែត (WeChat) ផ្លូវការរបស់ខ្លួនកាលពីល្ងាចថ្ងៃសៅរ៍ ឆ្មាំល្បាតឆ្នេរចិនបាននិយាយថា ខ្លួនបានអនុញ្ញាតឱ្យមានការផ្គត់ផ្គង់ចាំបាច់ ប៉ុន្តែក៏និយាយថាខ្លួននឹងការពារយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាព និងសិទ្ធិដែនសមុទ្រ និងផលប្រយោជន៍របស់ចិននៅឯតំបន់ប៉ប្រះទឹក ថូម៉ាស សូល ទីពីរ និងដែនទឹកដែលនៅជិតនោះផងដែរ។ប្រទេសចិន ដែលទាមទារអធិបតេយ្យភាពលើស្ទើរតែទាំងមូលលើសមុទ្រចិនខាងត្បូង បានបង្ហាញបន្ទាត់នៅលើផែនទីរបស់ខ្លួន ដែលកាត់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ និងឥណ្ឌូនេស៊ី៕

លោកBiden ប្ដេជ្ញាឆ្លើយតបក្រោយការវាយប្រហារដោយដ្រូនរបស់ក្រុមគាំទ្រដោយអ៊ីរ៉ង់ សម្លាប់ទាហានអាមេរិក៣នាក់ នៅហ្ស៊ដានី

2024/01/29 08:55:36 am        128
លោកប្រធានាធិបតី Joe Biden និងក្រុមមន្ត្រីអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យ ២៨ មករា ថា ទាហានអាមេរិក៣នាក់បានស្លាប់ និងរាប់សិបនាក់បានរងរបួស អំឡុងពេលការវាយប្រហារដោយយានដ្រូនលើកងកម្លាំងអាមេរិកដែលឈរជើងនៅភាគឦសានប្រទេសហ្ស៊កដានីក្បែរព្រំដែន ស៊ីរី។ លោក Biden បានស្តីបន្ទោសក្រុមគាំទ្រដោយអ៊ីរ៉ង់ចំពោះការវាយប្រហារនេះ ដែលជាការវាយប្រហារដ៏សាហាវលើកដំបូងប្រឆាំងនឹងកងកម្លាំងសហរដ្ឋអាមេរិក ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងកាលពីខែតុលា ដោយបានបញ្ជូនរលកដ៏រន្ធត់នៅទូទាំងមជ្ឈិមបូព៌ា។លោក Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្របពេលយើងនៅតែកំពុងប្រមូលការពិតនៃការវាយប្រហារនេះនៅឡើយ យើងដឹងថាសកម្មភាពនេះត្រូវបានបង្កឡើងដោយក្រុមសកម្មប្រយុទ្ធ គាំទ្រដោយអ៊ីរ៉ង់ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។លោកបានបញ្ជាក់ថា កុំមានការសង្ស័យ យើងនឹងចាប់អ្នកទទួលខុសត្រូវទាំងអស់ក្នុងពេលណាមួយ និងតាមរបៀបនៃការជ្រើសរើសរបស់យើង។ ក្រោយមកលោក Biden បានស្នើសុំឱ្យមានភាពស្ងៀមស្ងាត់មួយរយៈសម្រាប់ទាហានដែលត្រូវបានសម្លាប់ទាំងបីនាក់ក្នុងអំឡុងព្រឹត្តិការណ៍យុទ្ធនាការមួយនៅរដ្ឋ South Carolina ដោយបន្ថែមថា យើងនឹងឆ្លើយតបវិញ។ចំណែករដ្ឋមន្ត្រីការពារជាតិអាមេរិក លោកឡយអូស្ទីន(Lloyd Austin)បន្ទរការគំរាមកំហែងនោះ។ លោក និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតបានផ្ដល់របាយការណ៍ដល់លោក Biden នៅមុនថ្ងៃនៃការវាយប្រហារនេះ។មន្ត្រីអាមេរិកម្នាក់បានប្រាប់សារព័ត៌មាន Reuters ដោយសុំមិនបញ្ចេញឈ្មោះថា យ៉ាងហោចណាស់ទាហាន៣៤នាក់ត្រូវបានវាយតម្លៃសម្រាប់របួសខួរក្បាលដែលអាចកើតមាន។ មន្ត្រីពីរនាក់ផ្សេងគ្នាបាននិយាយថា កងកម្លាំងអាមេរិកដែលរងរបួសមួយចំនួនត្រូវបានជម្លៀសចេញពីមូលដ្ឋាននោះ ដើម្បីព្យាបាលបន្ថែមទៀត។ មន្ត្រីម្នាក់បាននិយាយថា អ្នករបួសមួយចំនួនតូចស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែមានស្ថេរភាពនឹងនរហើយ៕

កូរ៉េខាងជើង សាកល្បងមីស៊ីលតម្រង់គោលដៅដែលបាញ់ចេញពីនាវាមុជទឹក

2024/01/29 08:51:30 am        138
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃចន្ទ (២៩ មករា) នេះថាប្រទេសកូរ៉េខាងជើង បានសាកល្បងមីស៊ីលតម្រង់គោលដៅយុទ្ធសាស្ត្រថ្មីរបស់ខ្លួនជាលើកទីពីរក្នុងរយៈពេលមួយសប្តាហ៍កាលពីថ្ងៃអាទិត្យ ដោយបានហៅវាថាជាមីស៊ីលតម្រង់គោលដៅដែលបាញ់ចេញពីនាវាមុជទឹក (SLCM) ដែលជាការបង្កើនល្បឿននៃអាវុធនុយក្លេអ៊ែររបស់កងទ័ពជើងទឹករបស់ខ្លួន។មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការសាកល្បងមីស៊ីលនេះ ដែលមានឈ្មោះថា «ភូលវ៉ាសាល-៣-៣១» (Pulhwasal-3-31) ដែលមានលក្ខណៈដូចគ្នាបេះបិទទៅនឹងមីស៊ីលតម្រង់គោលដៅ ដែលកូរ៉េខាងជើងបាននិយាយកាលពីសប្តាហ៍មុនថា កំពុងស្ថិតក្រោមការអភិវឌ្ឍន៍។ប្រព័ន្ធផ្សព្វផ្សាយ KCNA បាននិយាយថា លោក គីម បានហៅការសាកល្បងនេះថាជាភាពជោគជ័យមួយ «ដែលមានសារៈសំខាន់ជាយុទ្ធសាស្រ្តក្នុងការអនុវត្តផែនការសម្រាប់ការធ្វើទំនើបកម្មកងទ័ព ដែលមានបំណងកសាងកម្លាំងទ័ពជើងទឹកដ៏មានឥទ្ធិពល»។ យោធាកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃអាទិត្យថា កូរ៉េខាងជើង បានបាញ់មីស៊ីលតម្រង់គោលដៅជាច្រើនគ្រាប់ចេញពីឆ្នេរសមុទ្ររបស់ខ្លួន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។កាលពីសប្តាហ៍មុន កូរ៉េខាងជើងបាននិយាយថា ខ្លួនបានសាកល្បងមីស៊ីលតម្រង់គោលដៅយុទ្ធសាស្ត្រថ្មីមួយ ដោយបង្ហាញថាវាត្រូវបានរចនាឡើងដើម្បីបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ប៉ុន្តែនៅពេលនោះមិនបាននិយាយពីថាមីស៊ីលនេះកំពុងត្រូវបានបង្កើតឡើងសម្រាប់ការបាញ់បង្ហោះពីនាវាមុជទឹកនោះទេ៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំក្រុមគ្រូពេទ្យ TYDA ចុះព្យាបាលជំងឺទូទៅ​ជូនពលរដ្ឋ​នៅស្រុកជុំគិរី

2024/01/28 06:40:44 pm        382
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជនសម្ដេចតេជោ (TYDA) បានដឹកនាំក្រុមការងារ និងកម្លាំង​ស្ម័គ្រ​ចិត្ត​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ ជំងឺមាត់ធ្មេញ សន្លាក់ ភ្នែក បេះដូង សួត ជូនដល់ប្រជាពលរដ្ឋ ចំនួន ៣៥១២​នាក់ ស្មើនិង ៥៣៨៤ករណី រស់នៅក្នុងស្រុកជុំគិរី ខេត្តកំពត ស្ថិត​នៅ​ក្នុង​បរិវេណ​អនុវិទ្យាល័យ​ខ្ជាយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារកម្លាំងស្ម័គ្រចិត្តនៃសមាគម TYDA និង​អាជ្ញាធរ យុវជន និងផ្នែកដែលពាក់ព័ន្ធផ្សេងទៀត។មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ លោកជំទាវ​បណ្ឌិត​បាន​ឱ្យដឹ​ង​ថា សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី លោកតែងតែ​យក​ចិត្ត​ទុក​ដាក់​គិតគូរ​អំពីសុខភាព របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស​ស្ថាន​ភាព​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ក្រីក្រ តាមរយៈការបង្ខិតសេវាព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងបាន​គិតគូរ​ពី​សុខទុក្ខ រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ។ជាក់ស្ដែង សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានចុះព្យាបាល​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដាខេត្ត សហគមន៍ អង្គការ មជ្ឈមណ្ឌលកុមារកំព្រា និងសាលា​រៀន​ជា​ដើម​។ ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាព បានអោយដឹងថា ពួក​គាត់​សប្បាយ​រីក​រាយណាស់ ដែលលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដឹកនាំ​ក្រុម​គ្រូពេទ្យ​ជំនាញៗចុះមកព្យាបាលសុខភាពពួកគាត់ស្ទើរតែដល់ខ្នងផ្ទះ និងមិនអស់ថ្លៃទៀតផង។លោកជំទាវបណ្ឌិតបញ្ជាក់ថា នេះជាសកម្មភាពមនុស្សធម៌ ក្នុងការ​ចុះ​ពិនិត្យ​ព្យាបាល​ដល់​ប្រជាពលរដ្ឋ ដោយបេះដូង ដោយទឹកចិត្ត និងស្នាមញញឹមរបស់ក្រុមគ្រូពេទ្យ កម្លាំងស្ម័គ្រចិត្ត និង​ក្រុម​ការងារ ដោយសកម្មភាពនេះបានបង្កើតឡើងជាង១០ឆ្នាំមកហើយ។សូមបញ្ជាក់តាមរបាយការណ៍បានឱ្យដឹងថា ក្រុមការងារគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគម TYDA បានព្យាបាលអ្នកជំងឺបានចំនួន៣៥១២នាក់ ក្នុងនោះ​ករណី​បញ្ជូន​មក​ព្យាបាល​បន្ត​នៅ​ភ្នំពេញ មានចំនួន៥៣ករណី ដែលការចំណាយ​ទាំង​អស់​ក្រោម​ការ​ឧបត្ថម្ភ​ដ៏​ថ្លៃថ្លា​រ​ប​ស់​សម្ដេច​តេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចបវរធិបតី ហ៊ុន​ម៉ានណែត និងលោកជំទាវ៕ អត្ថបទ៖ សំ ងីម

សម្តេចធិបតី៖ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព គឺជាគោលការណ៍ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នេះ

2024/01/28 06:21:18 pm        445
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់អះអាងជាថ្មីថា គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព គឺជាគោលការណ៍ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នេះ ខណៈការប្រឡងជ្រើសរើសមន្រ្តីឲ្យចូលបម្រើការងារក្នុងរាជការត្រូវតែតម្លាភាព យុត្តិធម៌​ពោលគឺ«ចេះគឺជាប់» «ជាប់ដោយមោទនៈ និងធ្លាក់ដោយអស់ចិត្ត»។តាមរយៈតេលេក្រាមនាល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តីបាន លើក​ឡើងថា «គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព គឺជាគោលការណ៍​ចម្បង​របស់​រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ពិសេស គឺ​ការអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ ដែលនឹងក្លាយ​ជាមូល​ធន​មនុស្ស​ដ៏​សំខាន់​ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា២០៣០»។ តាមរយៈតេលេក្រាមនេះដែរ សម្តេចធិបតី ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃ​ខ្ពស់​ដល់​គណៈកម្មកា​ររៀបចំការប្រឡងប្រជែង រួមមាន៖ ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអង្គភាពពាក់ព័ន្ធ ដែលបានសិក្សាគ្រប់​ជ្រុង​ជ្រោយ​នូវ​លទ្ធភាព​រៀបចំ​ការ​ប្រឡង​ប្រជែងនាថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤ នេះ ទាំងការតាក់តែង​វិញ្ញាសា​ច្រើន​ជាង​មួយ​ជម្រើស ដោយជ្រើសយកជម្រើសតែមួយ មុនការប្រឡងប្រព្រឹត្តទៅ ក៏ដូច​ជា​សណ្តាប់​ធ្នាប់​មណ្ឌល​ប្រឡង ពោរពេញដោយភាពហ្មត់ចត់ សុក្រឹតភាព និងសង្គតិភាព ដោយឈរ​លើ​ស្មារតី "ចេះ គឺជាប់" "ជាប់ដោយមោទនៈ និងធ្លាក់ដោយអស់ចិត្ត" ដើម្បីជ្រើសរើស​គ្រូ​បង្រៀន​ឯកទេស​អប់រំកាយ និងកីឡា ចំនួន ១០០នាក់ ចេញពីបេក្ខជនប្រឡង ១ ៨៩២នាក់ (ស្រី្ត ៥៧៩នាក់) ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា។ក្នុងសំណេរនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកឡើង ដោយអំពាវ​នាវ​ដល់​បេក្ខជន​ប្រឡង​ប្រជែង ខិតខំឱ្យអស់ពីសមត្ថភាព ទាំងវិញ្ញាសាសរសេរនាថ្ងៃនេះ និងវិញ្ញាសា​អនុវត្តន៍​កីឡា នៅថ្ងៃបន្តបន្ទាប់ ដោយមិនត្រូវធ្វេសប្រហែសលើវិញ្ញាសាណាមួយឡើយ៕ អត្ថបទ៖ បាន ចក់

និស្សិតខ្មែររៀនជំនាញវិស្វកម្មអវកាស និងបច្ចេកវិទ្យា នៅសកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ប្រទេសចិន សន្យា​យកជំនាញខ្លួនបម្រើដល់ប្រទេសជាតិ ក្រោយបញ្ចប់ការសិក្សា

2024/01/28 02:47:01 pm        1738
និស្សិតខ្មែរពីររូបរៀនជំនាញនៅសកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន (Harbin Institute of Technology (HIT) ប្រទេសចិន ក្នុងនោះម្នាក់រៀនជំនាញវិទ្យាសាស្រ្ត និងវិស្វកម្មអវកាស​​ និងម្នាក់​ទៀតរៀនជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងបច្ចេកវិទ្យា សន្យា​នឹងយក​ចំណេះ​ជំនាញ​របស់​ពួក​គេ​​បម្រើដល់ប្រទេសជាតិ ក្រោយបញ្ចប់ការសិក្សាជា​អនុបណ្ឌិត នៃ​សកលវិទ្យាល័យ​ដ៏​ល្បីមួយ​នេះ​។យុវជន ទា ប៉េងស៊ាង ជានិស្សិតឆ្នាំទី៣ លើជំនាញវិទ្យាសាស្ត្រ និងវិស្វកម្មអវកាស ហើយ​ក៏​ជា​និស្សិត​ខ្មែរដំបូងផងដែរ ដែលបានចាប់ជំនាញមួយនេះនៅសកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ដោយ​ប្អូន​ប្រុសសន្យាថា នឹងយកនូវជំនាញមួយនេះមកបម្រើដល់ប្រទេសជាតិ ជាមួយនឹងក្តីរំពឹង មុត​មាំ​ថា កម្ពុជានឹងអាចបង្ហោះនូវផ្កាយរណបបានដោយខ្លួនឯងនាពេលអនាគតផងដែរ។ និស្សិត ទា ប៉េងស៊ាង បានបញ្ជាក់បន្ថែមថា ជំនាញវិទ្យាសាស្ត្រ និងវិស្វកម្ម​អវកាស​គឺ​សិក្សា​ចម្បង​ទៅ​លើ​មូលដ្ឋាន នៃ​វិទ្យាសាស្ត្រអវកាស បរិស្ថានអវកាស និងការរុករកថ្មី ក្នុងលំហអវកាស ហើយ​ជំនាញ​នេះ​គឺ​សិក្សា​ជំនាញសំខាន់បីបញ្ចូលគ្នាដូចជា ជំនាញមេកានិច អគ្គិសនី និងវិទ្យាសា្រស្តកុំទ្យូទ័រ ហើយ​បច្ចេកវិទ្យាទាំងនេះ គឺប្រើក្នុងវិស័យអវកាសដូចជាវិស្វកម្មអវកាស វិស្វកម្ម​រុករក​ថ្មី​លើ​ភព​ព្រះចន្ទ និងផ្កាយរណបជាដើម។ដោយឡែកយុវជន ពិន ប្រាកដ ដែលជានិស្សិតឆ្នាំទី៤ សិក្សាលើជំនាញវិទ្យាសាស្ត្រកំព្យូទ័រ និង​បច្ចេក​វិទ្យា ក៏បានសន្យាថានឹងយកចំណេះដឹងរបស់ខ្លួនមកបម្រើដល់ប្រទេសជាតិផងដែរ ទាំង​វិស័យ​ឯកជន និងវិស័យរដ្ឋ ខណៈការសិក្សាលើជំនាញមួយនេះ គឺ​ជា​ក្តី​ប្រាថ្នា​របស់​ប្អូន​តាំង​ពី​ប្អូន​រៀន​នៅ​សាលាបឋមភូមិមកម្លេះ។បើតាមការបញ្ជាក់របស់យុវជន ពិន ប្រាកដ សាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ដែល​ហៅ​កាត់​ថា HIT គឺជាសាកលវិទ្យាល័យកំពូលទីមួយរបស់ចិនខាងអវកាស ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ១៩២០ មានទីតាំងស្ថិតនៅទីក្រុងហាប៊ីន ខេត្តហៃឡុងជាំង សាធារណរដ្ឋប្រជាមានិតចិន។ សព្វ​ថ្ងៃ HIT មានសាខាចំនួនបី នៅទីក្រុងហាប៊ីន ទីក្រុងវៃហាយ និងទីក្រុងសិនជិន។ សកល​វិទ្យាល័យ​បច្ចេក​វិទ្យាហាប៊ីន ជាសមាជិកមួយនៃលីគ C9 (C9 League) ដែលជា​លីគ​ប្រជុំ​ដោយ​សកលវិទ្យាល័យ​កំពូលៗទាំង 9 របស់ប្រទេសចិន។ នេះបើយោងតាមរបាយការណ៍ពិភពលោក U.S. News ឆ្នាំ ២០២៣ ហើយHIT ទទួលបានចំណាត់ថ្នាក់ លេខ ៥ទៅលើជំនាញវិស្វកម្ម, លេខ ៦ទៅលើជំនាញ AI, លេខ ៧ទៅលើជំនាញវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិក និងលេខ ៨​ទៅ​លើ​ជំនាញវិស្វកម្មមេកានិក។យុវជន ពិន ប្រាកដ បានឲ្យដឹងទៀតថា ចំណុច​ពិសេស​របស់​សកលវិទ្យាល័យ​បច្ចេក​វិទ្យា​ហាប៊ីន គឺ​​ភា​ពឈានមុខគេក្នុងវិស័យអវកាស អាចនិយាយបានថា ជាសកល​វិទ្យាល័យ​តែ​មួយ​គត់​ក្នុង​ប្រទេស​ចិន​ដែលមានសមត្ថភាព រចនា ផលិត និងបាញ់បង្ហោះផ្កាយរណបដោយខ្លួនឯង គិត​ត្រឹម​ឆ្នាំ២០២៣ សកលវិទ្យាល័យនេះ បានបង្ហោះដោយជោគជ័យនូវផ្កាយរណបចំនួន ២២ គ្រឿង លើស​ពី​នេះ បានគាំទ្រជាបច្ចេកវិទ្យា​ស្នូលដ​ល់គ្រ​ប់​ការ​បង្ហោះ​យាន​អវកាស​របស់​រដ្ឋាភិបាល​ចិន​កន្លង​មក​។ ទាំងអស់​នេះ​បង្ហា​ញ​ពី​ភាព​ស្ទាត់​ជំនាញ​ទៅ​លើ​ជំនាញ​ទាំង​ឡាយ​ដែល​គាំទ្រ​ឱ្យ​វិស័យ​អវកាស​ដូច​គ្នា រួមមានវិស្វកម្ម មេកានិក អគ្គិសនី បច្ចេកវិទ្យា។ល។ជាដើម។ ប្អូនប្រុស​បា​ន​បន្ថែម​ទៀត​ថា បច្ចុប្បន្ន មាននិស្សិតខ្មែរជាង៤០នាក់ បានកំពុង​សិក្សា​នៅ​សកលវិទ្យាល័យ​ដ៏​ល្បីមួ​យ​នេះ​ ហើយការសិក្សានេះសុទ្ធតែទទួលបានអាហារូបករណ៍ ពីរដ្ឋាភិបាលចិន និង​សកលវិទ្យាល័យ​ហាប៊ីន​ទាំង​អស់ តាមរយៈសមាគមអតីតនិស្សិតកម្ពុជា។ជាមួយគ្នានោះដែរយុវជន ពិន ប្រាកដ និងយុវជន ទា ប៉េងស៊ាង ក៏បាន​ថ្លែង​អំណរ​គុណ​ចំពោះ​រាជ​រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ដែលបានគាំទ្រ និងផ្តល់ឱកាសដល់ពួកគេ ក៏ដូចជា​និស្សិត​ខ្មែ​រគ្រប់រូបដែលសិក្សានៅប្រទេសចិន ជាពិសេស​គឺ​នៅ​សកលវិទ្យាល័យ​បច្ចេក​វិទ្យា​ហាប៊ីន​នេះ​តែ​ម្តង។តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTVនេះដែរ និស្សិតខ្មែរទាំងពីរូប​ក៏បានឲ្យដឹងផងដែរថា សកលវិទ្យាល័យ​បច្ចេកវិទ្យាហាប៊ីន ក៏បានប្រកាសប​ន្ត​ផ្តល់អា​ហា​រូប​ករណ៍​ដល់​និស្សិត​ខ្មែរ​បន្ត​ទៀត​ផង​ដែរ នូវលើមុខជំនាញជាច្រើន ជាពិសេសខាងបច្ចេកវិទ្យាអវកាស និងកុំព្យូទ័រ ជា​ដើម​នោះ​៕ អត្ថបទ​៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកការទូត៖ អង់គ្លេស បារាំង និងអាល្លឺម៉ង់ នឹងផ្តួចផ្តើមដំណើរការដាក់ទណ្ឌកម្មរបស់ UN លើអ៊ីរ៉ង់
08/28/2025 08:08 PM
EU និងអង់គ្លេសកោះអញ្ជើញបេសកជនរុស្ស៊ី ក្រោយអគារបេសកកម្មរងខូចខាត អំឡុងការវាយប្រហារលើក្រុងគីវ
08/28/2025 08:08 PM
ប្រធានាធិបតីស្វីស ពិភាក្សាអំពីសន្តិភាព និងការកសាងឡើងវិញជាមួយនាយករដ្ឋមន្ត្រីអ៊ុយក្រែន
08/28/2025 08:08 PM
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ចាកចេញពីអូស្ត្រាលី ក្នុងពេលមានជម្លោះផ្នែកការទូត ជុំវិញការវាយប្រហារប្រឆាំងជ្វីហ្វ
08/28/2025 07:08 PM
រុស្ស៊ី បញ្ជាក់ថា «នៅតែចាប់អារម្មណ៍» ចំពោះសន្តិភាព ប៉ុន្តែនឹងបន្តការវាយប្រហារអ៊ុយក្រែន
08/28/2025 07:08 PM
ផ្លូវជនបទ២គម្រោងក្នុងខេត្តសៀមរាប ស្ថាបនាប្រកបដោយគុណភាព បម្រើដល់ការធ្វើដំណើរ និងការប្រកបអាជីវកម្មផ្សេងៗ
08/28/2025 07:08 PM
ក្រុមមន្ត្រី៖ ទីក្រុងតូចៗរបស់ប៉ាគីស្ថានចំនួន ២ ប្រឈមនឹងទឹកជំនន់ដ៏មហន្តរាយ ប្រសិនបើទំនប់ទឹកទន្លេបាក់
08/28/2025 06:08 PM
ហ្ស៊កដានី ជម្លៀសកុមារឈឺកាន់តែច្រើនពីតំបន់ហ្កាហ្សា ដើម្បីយកទៅព្យាបាល
08/28/2025 06:08 PM
ផ្លូវហាយវេពីទីក្រុងដាម៉ាស ទៅទីក្រុង Sweida ត្រូវបើកឲ្យដំណើរការឡើងវិញ រយៈពេលប៉ុន្មានសប្តាហ៍ បន្ទាប់ពីផ្ទុះអំពើហិង្សា
08/28/2025 06:08 PM
រដ្ឋមន្ត្រីការបរទេស៖ ហ្វីលីពីនបើកចំហ ចំពោះការពិភាក្សាជាមួយចិន អំពីសុវត្ថិភាពប្រជាជនហ្វីលីពីននៅកោះតៃវ៉ាន់
08/28/2025 06:08 PM