គណៈកម្មាធិការអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃការស្ថាបនាផ្លូវក្រួសក្រហម១ខ្សែ ក្នុង​ស្រុកបាកាន ខេត្តពោធិ៍សាត់
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានភ្នំក្រវាញ និង​ផ្លូវកៅ​ស៊ូ​ក្នុង​​ខេត្តពោធិ៍សាត់
BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់

នយោបាយ​ និង ការអភិវឌ្ឍន៍

អ្នកនាំពាក្យ៖ «រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា សម្លឹងឆ្ពោះទៅ​គោលដៅប្រកបដោយមោទនភាព!»

2024/01/28 12:28:24 pm        260
កម្ពុជាដែលបានចាកចេញពីស្ថានភាពប្រទេសចំណូលទាបមកជាប្រទេសដែលមានចំណូលមធ្យម​កម្រិតទាប គឺជាលទ្ធផល នៃ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការ​ដឹកនាំ​ប្រកប​ដោយភាពប៉ិនប្រសប់​របស់​​រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ​ក្នុងការ​អភិវឌ្ឍប្រទេស​ចេញ​ពី​ភាព​ខ្ទេចខ្ទាំ នៃ​ភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍។ពេលនេះ រាជរដ្ឋាភិបាលកំពុងបោះជំហានឆ្ពោះទៅសម្រេចគោលដៅធំៗពីរទៀតគឺ នៅឆ្នាំ​២០៣០ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយ​ជាប្រទេស​ដែល​មាន​ចំណូលខ្ពស់។ ដើម្បីសម្រេចគោលដៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញយុទ្ធសាស្ត្រ បញ្ចកោណ​ដំណាក់​កាលទី១ បន្តពីយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាលរបស់សម្តេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រីដ៏ខ្លាំងពូកែរបស់កម្ពុជា។ ចំណុចខ្លាំងរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជានៅគ្រប់ដំណាក់កាល គឺការ​សម្លឹង​ឆ្ពោះ​ទៅ​សម្រេច​គោលដៅបើទោះបីជានៅតាមផ្លូវមានអ្នកចាំរារាំងដំណើរយ៉ាងណាក្តី។ សម្តេចធិបតី​នាយករដ្ឋ​មន្ត្រី​ធ្លាប់​លើកយកទ្រឹស្តីអតីតមេដឹកនាំលោកខាងលិចមួយរូបមកបញ្ជាក់ថា «បើ​រវល់​តែ​រើស​ដុំ​ថ្មគប់ឆ្កែដែលព្រុសយើងនៅតាមផ្លូវ យើងមិនអាចដើរដល់គោលដៅបានឡើយ»។ នៅកម្ពុជា ការស្តារប្រទេសចេញពីគំនរផេះនៃភ្នក់ភ្លើងសង្គ្រាម និង​សោកនាដកម្ម​ប្រល័យ​ពូជ​សាសន៍ គឺ​ជាវិញ្ញាសាដ៏លំបាកលំបិនពេកទៅហើយ។ ប៉ុន្តែ បន្ថែមពីលើនេះ នៅមាន​ក្រុម​អគតិ​ជ្រុល​និយមមួយក្តាប់តូចដែលជ្រកក្រោមស្លាក «ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សក្លែងក្លាយ» រង់​ចាំ​រារាំង​ផ្លូវ ដើម្បីបំផ្លិចបំផ្លាញគ្រប់ដំណាក់កាល។ ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាល​គណបក្ស​ប្រជាជនកម្ពុជា​មិនដែលងាកចេញពីគោលដៅរបស់ខ្លួនឡើយ។ដោយមានមេដឹកនាំខ្លាំងពូកែ មានការគាំទ្រដ៏រឹងមាំពីប្រជាពលរដ្ឋម្ចាស់ឆ្នោត និង​ទទួល​បាន​កិច្ច​សហការ​យ៉ាង​ពេញទំហឹងពីសហគមន៍អន្តរជាតិ រាជរដ្ឋាភិបាល​កម្ពុជា​ពិត​ជា​មាន​ថាមពល​ដ៏​ខ្លាំង​ក្លា​ក្នុង​ការឈានឆ្ពោះទៅសម្រេចគោលដៅឆ្នាំ២០៣០ និង២០៥០ របស់ខ្លួន។ ការរក្សា​បាន​សុខសន្តិភាព ស្ថិរភាពនយោបាយ និងប្រក្រតីភាពនៃការអភិវឌ្ឍប្រទេស គឺជាអាទិភាពចម្បងទី១ និង​ជា​មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ឈានឆ្ពោះទៅសម្រេចគោលដៅនេះ។ ប្រជាពលរដ្ឋ​ខ្មែរគ្រប់រូបកំពុងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីសម្រេចគោលដៅ​ប្រកប​ដោយ​មោទនភាព​នេះ​ក្នុង​រយៈ​ពេល​មិន​យូរ​ប៉ុន្មាន​ខាង​មុខ​៕

យុវជនក្រីក្រ និងរងហានីភ័យជិត ៣០០នាក់ នៅទីក្រុងតេជោសែន រុនតាឯក បានចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ ជំហ៊ានទីមួយ

2024/01/28 11:51:47 am        162
យុវជនក្រីក្រ និងរងហានីភ័យជិត ៣០០នាក់ នៅទីក្រុងតេជោសែន រុនតាឯក បានចុះ​ឈ្មោះ​រៀន​ជំនាញ​បច្ចេក​ទេសវិជ្ជាជីវៈ ដោយមិនគិតថ្លៃ ក្នុងជំហ៊ានទីមួយ ដែលការចុះឈ្មោះនេះ បាន​ចាប់​ផ្ដើម​ចូល​រៀ​នជាបណ្ដើរៗ នៅអាគារអនុវិទ្យាល័យ ក្រុងតេជោសែន រុនតាឯក ខេត្ដសៀមរាប។លោក រ៉ាត រតនៈ នាកយករង វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ មានប្រសាសន៍ថា យុវជន​ចំនួន​ ២៧២​នាក់​នោះបានចុះក្នុងបញ្ជីឈ្មោះរួចរាល់ ដោយរៀនមុខជំនាញ ឆុងកាហ្វេ ផលិតនំ ការ​តបណ្ដាញអគ្គិសនីក្នុងអាគារ ការជួសជុល និងថែទាំរថយន្ដ និងបរិស្ថានម៉ាស៊ីត្រជាក់ ។ លោក​បានបន្ដថា ក្នុងនោះយុវជនមានប័ណ្ណក្រីក្រ នឹងទទួលបានប្រាក់​ឧបត្ថម្ភ ២៨​ម៉ឺន​ក្នុង​មួយ​ខែ​ថែម​ទៀត​ផង ហើយបាន​ចាប់​ផ្ដើម​បណ្ដុះ​បណ្ដាល​បណ្ដើរៗ សម្រាប់​ថ្ងៃសៅរិ៍ និង​ថ្ងៃអាទិត្យ។ ការ​បណ្ដុះ​បណ្ដាល​ជំនាញវិជ្ជាជីវៈដល់យុវជននេះ ទៅតាមអនុសាសន៍សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ដែល​ធ្វើ​យ៉ាង​ណាផ្ដល់​ជំនាញ​ដល់ពួក​គាត់​ក្នុង​តំបន់​អភិវឌ្ឍន៍​រុនតាឯក។ លោក​បន្ដថា ការផ្ដល់ជំនាញវិជ្ជាជីវៈដល់យុវជននេះ មិនមែនមានតែយុវជននៅក្រុងតេជោសែន រុនតា​ឯក​នោះទេ គឺធ្វើឡើងទាំង១២ក្រុងស្រុក នៃខេត្ដសៀមរាប។ កន្លែង​បណ្ដុះ​បណ្ដាល​មាន​ពីរ​ទីតាំង គឺធ្វើឡើងនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ និងនៅ​អគារ​សិក្សា​អនុវិទ្យាល័យ​តេជោ​សែន​រុនតាឯក។ លោកថា ក្រោយពីពួកគាត់បានបញ្ចប់​ការ​សិក្សា​នឹង​ទទួល​បាន​ចុះ​កម្ម​សិក្សា​ផ្ទាល់​ជា​មួយ​ក្រុមហ៊ុនវិស័យឯកជន ឬសហគ្រាស យ៉ាងតិចរយៈពេល២សប្ដាហ៍ ហើយអាចជួយ​សម្រប​សម្រួលការងារដល់ពួកគាត់ផងដែរ។កាសិក្សាមានបីវេន ដែលវេនទីមួយពេលថ្ងៃ ចាប់ពី​ថ្ងៃ​ចន្ទ ដល់ថ្ងៃសុក្រ មានរយៈពេល៤ខែ ។វេនទី២ សិក្សានៅថ្ងៃសៅរ និងថ្ងៃអាទិត្យ មាន​រយៈ​ពេល​១០​ខែ និងវេនទី៣ពេលយប់ ចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ មានរយៈពេល៨ខែ។លោក រ៉ាត រតនៈ បានបន្ថែមថា ក្នុងការអនុវត្ដន៍គម្រោងបណ្ដុះបណ្ដាលជំនាញដល់យុវជនក្រីក្រ និង​រងហានីភ័យចំនួន១.៥លាន់ ក្នុងរយៈពេល៥ឆ្នាំរបស់រាជរដ្ឋាភិបាល ក្នុងខេត្ដសៀមរាប នឹង​ទទួល​ចុះ​ឈ្មោះយុវជនក្រីក្រ និងរងហារនីភ័យ មានប្រមាណជាង៦ពាន់នាក់ ប៉ុន្ដែសម្រាប់​ជំហ៊ាន​ទី​១​នេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានទទួលចុះឈ្មោះរួចរាល់ជាង៦០០នាក់ ក្នុង​នៅតំបន់អភិវឌ្ឍន៍រុនតាឯក២៧២នាក់៕

សប្តាហ៍ក្រោយនេះស្ពានអាកាសតេជោថ្មីនឹងធ្វើពិធីតភ្ជាប់ក្នុងដំណាក់កាលទី១

2024/01/28 11:41:47 am        383
នៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ ស្ពានអាកាសតេជោថ្មីនឹងធ្វើពិធីតភ្ជាប់ និង​គ្រោង​បញ្ចប់​ការ​សាង​សង់ដំណាក់កាលទី១ នៅចុងខែមីនា។នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ស្អែកនេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជ​ធានី​ភ្នំពេញ នឹងអញ្ជើញជាគណៈអធិបតីក្នុងពិធីភ្ជាប់ស្ពានអាកាសតេជោថ្មី ស្ថិតនៅ​ចំណុច​ប្រសព្វ​រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង​មហា​វិថី​យោធ​ពលខេមរ​ភូមិន្ទ ឬហៅផ្លូវលេខ ២៧១។ នេះបើយោងតាមលោក កើត ឆែ អភិបាល​រង​រាជ​ធានី​ភ្នំពេញ​បាន​ឱ្យដឹង តាមរយៈហ្វេសប៊ុករបស់លោកនៅល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤។លោក កើត ឆែ បន្ថែមថា ក្នុងដំណាក់កាលទី១ ការសាងសង់ស្ពានអាកាសតេជោថ្មី ដែលជា​ស្ពានអាកាស​ជាន់ទី២ បច្ចុប្បន្នសាងសង់សម្រេចបានប្រមាណ ៨០% ហើយតាមផែនការ​គ្រោង​នឹង​ត្រូវ​បញ្ចប់នៅចុងខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។ ចំណែកដំណាក់កាលទី២ គ្រោងនឹង​បញ្ចប់​មុន​ចូល​ឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥។ សមិទ្ធផលថ្មីបន្តបន្ទាប់​ទៀត​នឹង​លេច​រូបរា​ង​ឡើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។សូមជម្រាបថា ការសាងសង់ស្ពានអាកាសតេជោ គឺដើម្បី​សម្រួល​ការ​ធ្វើ​ចរាចរណ៍​ក្នុង​រាជ​ធានី​ភ្នំពេញ ដែលមានកំណើនយានយន្ត និងការធ្វើចរាចរណ៍កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ស្ពាន​អាកាសនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC គ្រោង​ចំណាយ​ថ​វិកាជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ។គម្រោងស្ពានអាកាសតេជោ មានសាងសង់ផ្លូវផ្ទាល់ដី ដែលមានរង្វង់មូលបែងចែកទិស និង​ផ្លូវ​តភ្ជាប់​រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថី​កង​យោធ​ពលខេម​រភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។ បន្ទាប់មក​សាង​សង់​ស្ពាន​អាកាស​ចំនួន​ពីរ​ជាន់​។ ស្ពានអាកាសជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែក​ខ្នែង​ជា​បួន​ទិស​ផ្សេង​គ្នា ទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និង​មហា​វិថី​កងយោធពលខេមរភូមិន្ទ។ ស្ពានអាកាសជាន់ទី២ ជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាង​មហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន។ ក្រៅពីស្ពានអាកាសតេជោ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ត្រៀម​ដំណើរ​ការ​ការ​ដ្ឋាន​សាង​សង់​ស្ពាន​អាកាស​មួយក​ន្លែង​ទៀត​ស្ថិត​នៅ​ចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថី​សម្ដេចចៅហ្វាវាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ គង់ សំអុល ហៅផ្លូវលេខ២០០៤ ក្នុងខណ្ឌពោធិ៍សែនជ័យ។បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៧ ដែលបានសាងសង់រួចរាល់ និង​កំពុង​ប្រើ​ប្រាស់ រួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស៧មករា ស្ពានអាកាសស្ទឹងមានជ័យ ស្ពាន​អាកាស​៥មករា ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា ស្ពានអាកាសផ្សារ​ដីហ៊ុយ ស្ពានអាកាសចោមចៅ និងស្ពានអាកាសលើផ្លូវជាតិលេខ៥ ឫស្សីកែវ៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា 

អាជ្ញាធរខេត្តព្រះវិហារ បើកសន្និសីទសារព័ត៌មាន បកស្រាយអំពីបញ្ហា ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុនស្ករអំពៅចិន ស្រុកឆែប

2024/01/28 11:08:10 am        148
អាជ្ញាធរខេត្តព្រះវិហារ បានបើកសន្និសីទសារព័ត៌មានមួយ ដើម្បីបកស្រាយអំពី បញ្ហាដែលកើតឡើង និងបានចុះផ្សាយពីទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុន ស្ករអំពៅចិន នៅស្រុកឆែប។សន្និសីទនេះ បានរៀបចំឡើងនៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ក្រោមវត្តមាន លោក ណុប វុធ្ធី អភិបាលរងខេត្ត តំណាងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់ លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្ត ព្រម ទាំងមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអភិបាលស្រុកឆែប និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។លោក ស សាវេត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តព្រះវិហារ បានថ្លែងថា ក្រុមហ៊ុនអំពៅចិនចំនួន៥ ជាសម្ព័ន្ធក្រុមហ៊ុនចិនតែមួយ ក្នុងកិច្ច​សហការ​ចុះកិច្ច​សន្យាជួលដីរដ្ឋដែលបានចុះបញ្ជីរួច រយៈពេល៥០ឆ្នាំ សម្រាប់ធ្វើការ វិនិយោគទៅលើ​ដំណាំអំពៅ និងអាកាស្យា នៅលើផ្ទៃដីចំនួនជាង ២០,១៧៨ហិកតា ស្ថិតក្នុង ភូមិសាស្ដ្រត្បែងមានជ័យ ស្រុកឆែប និងស្រុកជ័យសែន។ទាក់ទិនទៅនឹងការចុះផ្សាយរបស់វិទ្យុ VOD Khmer ដែលមានខ្លឹមសារថា “ក្រុមហ៊ុនអំពៅ ចិនទៅទន្ទ្រានឈូសឆាយលើដីចំការរបស់ប្រជាពលរដ្ឋដែលជាជនជាតិដើមភាគតិច បានប្រើ ប្រាស់ និងអាស្រ័យផលជាយូរណាស់មកហើយ” នោះ លោកថា គឺជាការបំភ្លើសទាំងស្រុង ខណៈដីទាំង ៦០ហិកតានោះ ស្ថិតក្នុងទំហំផ្ទៃដីទាំង ៦,៦៦៤ហិកតាជាង ដែលបានចុះបញ្ជី ទៅឱ្យក្រុមហ៊ុនរួយហ្វេង ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំង៥ ពោលគឺជាដីរបស់ រដ្ឋដែលបានចុះបញ្ជីរួច ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាតំណាងនីតិបុគ្គល ហើយក៏ត្រូវ បានចេញវិញ្ញាបនបត្រសម្គាល់សិទ្ធសម្បទានសេដ្ឋកិច្ច ជូនក្រុមហ៊ុនរួយហ្វេងរួច រាល់ហើយដែរ។លោក ស្រ៊ុន បូរិន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក៏បានបញ្ជាក់ ឱ្យដឹងថា នៅ​មុនអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩ ក្រុមហ៊ុនស្ករអំពៅចិនបានបន្ថយសកម្មភាព របស់ខ្លួនមួយចំនួន និងអំឡុងពេលកូវីដ-១៩ ក្រុមហ៊ុនក៏បានផ្អាកសកម្មភាពបណ្ដោះអាសន្ន ជាហេតុធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងមួយចំនួន បានចូលអាស្រ័យផលដំដំណាំផ្សេងៗ ប៉ុន្តែ ដោយការយោគយល់របស់អាជ្ញាធរខេត្តព្រះវិហារ គឺបានឱ្យបងប្អូនប្រជាពលរដ្ឋយើង ធ្វើកិច្ច សន្យា ពេលដែលប្រមូលផលរួចត្រូវបញ្ឈប់ការដាំដុះលើដីវិនិយោគនេះតទៅទៀត តែពីមួយឆ្នាំ ទៅមួយឆ្នាំ ពីមួយរដូវទៅមួយរដូវ បងប្អូននៅតែបន្តដាំដំណាំលើដីនេះដដែល។លោកថា អ្វីដែលសំខាន់គឺក្រុមហ៊ុនបានបង់ពន្ធជូនរដ្ឋជារៀងរាល់ឆ្នាំ គឺផ្ទុយពីការចុះ ផ្សាយកន្លងទៅថ្មីៗ ថាក្រុមហ៊ុនស្ករអំពៅចិននៅស្រុកឆែប ខេត្តព្រះវិហារបានក្ស័យធន់ ក៏ដូចជាមិនដំណើរការ ។ ជាក់ស្ដែងនៅឆ្នាំ២០២៤នេះ ក្រុមហ៊ុនស្ករអំពៅចិនមានគម្រោង ស្នើសុំច្បាប់អនុញ្ញាតក្នុងការផ្លាស់ប្ដូរប្រភេទដំណាំពីដំណាំកសិឧស្សាហកម្ម មានអំពៅ និងអាកា ស្យា ដែលបានចុះបញ្ជីកន្លងទៅ ប្ដូរមកវិនិយោគដំណាំបែបសាកវប្បកម្ម មានម្រេច ដំឡូង និង ស្រូវជាដើម។ក្នុងឱកាសនោះ លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ ​បានមានប្រសាសន៍ថា ដោយអនុវត្តតាមអនុសាសន៍របស់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ គឺយកយន្តការ ដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយអាជ្ញាធរខេត្ត មិនចង់ឃើញបងប្អូនមានទោសទ័ណ្ឌ នោះទេ តែងព្យាយាមដោះស្រាយសម្របសម្រួល ក៏ដូចជាការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ យើងត្រូវគោរពច្បាប់ ដើម្បីផ្តល់ឱកាសឱ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍតទៅទៀត។លោកអភិបាលរងខេត្ត ក៏បានបញ្ជាក់ច្បាស់ៗថា ដីសម្បទានសេដ្ឋកិច្ច ចំនួនជាង ២០,៧៧៨ ហិកតា របស់ក្រុមហ៊ុនស្ករអំពៅចិននេះ គឺជាដីឯកជនរបស់រដ្ឋ ក្រុមហ៊ុនគ្រាន់តែទទួលសិទ្ធ វិនិយោគ ដោយប្រើប្រាស់អាស្រ័យផល តាមកិច្ចសន្យាដែលបានកំណត់ជាក់លាក់ ក្រោយចប់ កិច្ចសន្យា ដីនោះហ្នឹងក្លាយជាដីរដ្ឋដដែល។

សម្ដេចតេជោ ហ៊ុន សែន ផ្ញើប្រគេនការស្រឡាញ់ ក្តីអាណិតចំពោះកូននេន សីហា និងប្រកាសជួយជាវដីពង្រីកវត្ត កសាងកុដិ

2024/01/28 10:38:13 am        1714
សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធាន​គណបក្ស​ប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤នេះ បានផ្ញើប្រគេនការស្រឡាញ ក្ដីអាណិតចំពោះកូននេន សីហា មានព្រះជន្ម ៥វស្សា គង់នៅវត្តព្រៃថ្មី ស្រុកទឹកឈូ ខេត្តកំពត និងប្រកាសជួយជាវដីពង្រីកវត្ត កសាងកុដិសម្រាប់ព្រះសង្ឃគង់នៅ។តាមរយៈហ្វេសប៊ុកផ្លូវការសម្ដេចតេជោនៅថ្ងៃនេះបានសរសេរថា «ព្រឹកមិញបានជួបកូន អួន សារ៉ាត់ ដែលជាអ្នកផ្សព្វផ្សាយពីកូននេនសីហា។ ចំណុចសំខាន់តើត្រូវជួយកូននេន សីហា​របៀប​ណា? និងការជួយកសាងកុដសម្រាប់ព្រះសង្ឃគង់នៅ និងទិញដីបន្ថែមដើម្បីពង្រីក និង​កសាង​វត្ត​។»សម្ដេចតេជោបន្តថា សម្ដេចនឹងចាត់ឱ្យតំណាងទៅជួបព្រះចៅអធិការវត្ត និងកូននេន សីហា ដោយ​រួម​ដំណើរ​ជាមួយ អួន សារ៉ាត់ ដើម្បីពិភាក្សាដោះស្រាយជាក់ស្តែង។ ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន បានអរគុណដល់លោក អួន សារ៉ាត់ដែលបាន ជួយ​ផ្សព្វ​ផ្សាយ​ពីកូននេន សីហា និង​សូមអរគុណសប្បុរសជនដែលបានជួយដល់កូននេន សីហា ដើម្បី​កសាង​ព្រះវិហារ និងសូមអំពាវនាវបន្តជួយរហូតរួចរាល់នូវព្រះវិហារនេះ។ សម្ដេចបានប្រកាសថា សម្ដេចនឹងជួយជាវដីដើម្បីពង្រីកវត្ត និងកសាងកុដសម្រាប់ព្រះសង្ឃគង់នៅ។  សម្ដេចតេជោ៖«ខ្ញុំទទួលខុសត្រូវលើការជាវដីពង្រីកវត្ត និងកសាងកុដិសម្រាប់ព្រះសង្ឃគង់នៅ។ ផ្ញើប្រគេនការស្រឡាញ់ និងក្តីអាណិតចំពោះកូននេនសីហាពីតា៕»

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ជួបសមភាគីហ្សកដានី នៅទីក្រុង Amman ដើម្បីពិភាក្សាអំពីសង្គ្រាមហ្កាហ្សា

2024/01/27 05:53:48 pm        252
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បានពិភាក្សាអំពីសង្គ្រាម នៅតំបន់ហ្កាហ្សាជាមួយសមភាគីហ្សកដានីលោក Ayman Safadi អំឡុងដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ទីក្រុង Amman នៅថ្ងៃសៅរ៍ (២៧ មករា)។ក្រសួងការបរទេសហ្ស៊កដានី បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា ការពិភាក្សាបានលើកឡើងពី «ផលប៉ះពាល់ដ៏មហន្តរាយនៃការបន្តសង្រ្គាមនេះ និងកិច្ចប្រឹងប្រែងដែលត្រូវបានធ្វើឡើង ដើម្បីបញ្ឈប់សង្គ្រាមនេះ។ ក្រសួងបានប្រាប់បន្ថែមថា៖ «ការពិភាក្សាក៏បានលើកឡើងពីតម្រូវការ ដើម្បីឲ្យសហគមន៍អន្តរជាតិតម្រូវឲ្យមានការទទួលខុសត្រូវផ្នែកច្បាប់ និងមនុស្សធម៌របស់ខ្លួន ហើយចាប់ផ្តើមសកម្មភាពអន្តរជាតិជាបន្ទាន់ និងមានប្រសិទ្ធភាព ដើម្បីបញ្ឈប់សង្គ្រាម ធានាការការពារជនស៊ីវិល និងផ្តល់ជំនួយគ្រប់គ្រាន់ និងនិរន្តរភាពដល់គ្រប់ផ្នែកទាំងអស់»៕

រដ្ឋមន្ត្រី៖ ចិន និងអាមេរិកគួរតែជួយសហគ្រាស ជុំវិញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាក់ស្តែង

2024/01/27 05:41:50 pm        233
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao បាននិយាយកាលពីថ្ងៃសុក្រ (ទី២៦ ខែមករា)ថា ប្រទេសចិន និងសហរដ្ឋអាមេរិកគួរតែប្រើប្រាស់យ៉ាងពេញលេញនូវយន្តការទំនាក់ទំនង និងផ្លាស់ប្តូរ ដែលត្រូវបានបង្កើតឡើងដោយនាយកដ្ឋានពាណិជ្ជកម្មនៃប្រទេសទាំង២ ហើយខិតខំបង្កើតបរិយាកាសធុរកិច្ចល្អប្រសើរ សម្រាប់សហគ្រាសរបស់ប្រទេសទាំងនេះ។លោក Wang បាននិយាយថា ចក្ខុវិស័យផ្ដោតទៅអនាគត នៅទីក្រុង San Francisco ត្រូវបានជំរុញបន្ទាប់ពីកិច្ចប្រជុំប្រកបដោយជោគជ័យ រវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក កាលពីខែវិច្ឆិកាឆ្នាំមុន។ វាបានផ្តល់នូវទិសដៅច្បាស់លាស់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំង២ ហើយបានពង្រឹងទំនុកចិត្ត និងការរំពឹងទុកយ៉ាងខ្លាំងរបស់សហគមន៍ធុរកិច្ចនៃប្រទេសទាំង២ ក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។លោក Wang បានបញ្ជាក់បន្ថែមថា ដោយធ្វើដំណើរឆ្ពោះទៅមុខ ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយភាគីសហរដ្ឋអាមេរិក ដើម្បីអនុវត្តដោយស្មោះអស់ពីចិត្តលើការឯកភាពគ្នាដែលសម្រេចបាន នៅក្នុងកិច្ចប្រជុំនាទីក្រុង San Francisco រវាងប្រមុខរដ្ឋទាំង២ ប្រើប្រាស់យ៉ាងពេញលេញនូវយន្តការទំនាក់ទំនង និងការផ្លាស់ប្តូរ និងយន្តការផ្លាស់ប្តូរព័ត៌មានត្រួតពិនិត្យការនាំចេញ ដែលបង្កើតឡើងដោយក្រសួងពាណិជ្ជកម្មចិន និងសហរដ្ឋអាមេរិក ហើយនិងខិតខំបង្កើតបរិយាកាសអំណោយផល សម្រាប់ស្ថិរភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំង២ ជាពិសេសសម្រាប់ក្រុមហ៊ុននានា៕

កម្ពុជាដឹកនាំកិច្ចប្រជុំជាមួយតំណាងប្រទេសនានាលើពិភពលោក ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីននៃអនុសញ្ញាអូតាវ៉ា និងការរៀបចំសេចក្តីថ្លែងការណ៍ និងផែនការសកម្មភាពសៀមរាប-អង្គរ២០២៤

2024/01/27 04:41:39 pm        260
ស្វីស៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ស្ថិតក្នុងប្រទេសស្វីស នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញ លើកទី៥ នៃអនុសញ្ញាអូតាវ៉ា នៅខេត្តសៀមរាប ឆ្នាំ២០២៤ និងត្រៀមរៀបចំសេចក្តីថ្លែងការណ៍ និងផែនការសកម្មភាពសៀមរាប-អង្គររយៈពេល ៥ ឆ្នាំ។កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងប្រទេសដែសជាសមាជិកគណៈកម្មការទាំងប្រាំ​នៃអនុសញ្ញាអូតាវ៉ា ដៃគូសំខាន់ៗ តំណាងអង្គការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ មានដូចជា ប្រទេសកម្ពុជាជាប្រធានអនុសញ្ញា តួកគី អង់គ្លេស អៀរឡង់ ស្លូវេនី អ៊ីតាលី ហូឡង់ ម៉ិកស៊ិក អូទ្រីស នូវែលសេឡង់ ម៉ូសំប៊ិក បែលហ្សិក អង់ហ្គោឡា បារាំង កាណាដា ស្វីស សំប៊ី ប៊ូគីណាហ្វាសូ ដាណឺម៉ាក ជប៉ុន អាល់ហ្សេរី អាល្លឺម៉ង់ ន័រវេស ប៉េរូ អាហ្រិ្វកខាងត្បូង កូឡុំប៊ី ថៃ ស៊ុយអែត អូស្ត្រាលី សហភាពអឺរ៉ុប ក្រុមប្រឹក្សាជនភៀសខ្លួនដាណឺម៉ាក(Danish Refugee Council) អង្គការ UNMAS, GICHD, ICBL, ICRC, UNODA, MAG, HALO Trust, NPA និងអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា(ISU)។កិច្ចប្រជុំ បានផ្តោតជាពិសេសលើការពិភាក្សាអំពីការរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ប្រកបដោយជោគជ័យ ការពិនិត្យវឌ្ឍនភាពការអនុវត្តផែនការសកម្មភាពទីក្រុងអូស្លូ២០១៩-២០២៤ និងការកំណត់សកម្មភាព និងវិធានការសំខាន់ៗ សម្រាប់ការរៀបចំសេចក្តីថ្លែងការណ៍ និងផែនការសកម្មភាពសម្រាប់រយៈពេល៥ឆ្នាំទៅមុខ។គូសបញ្ជាក់ផងដែរថា សេចក្តីថ្លែងការណ៍ និងផែនការសកម្មភាព៥ ឆ្នាំបន្តនេះ នឹងត្រូវបាន​ដាក់ឈ្មោះថា​សេចក្តីថ្លែងការណ៍សៀមរាប-អង្គរ និងផែនការសកម្មភាពសៀមរាប-អង្គរ ដែលវានឹងត្រូវចារក្នុងប្រវត្តិសាស្ត្ររបស់អង្គការសហប្រជាតិ និងសកលលោកទាំងមូល ។ ឯកសារទាំងនេះ ជាឯកសារតម្រង់ទិសសកម្មភាពមីនសម្រាប់ពិភពលោកទាំងមូល។ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានដឹកនាំកិច្ចប្រជុំ បានស្នើឱ្យក្រុមការងារ និងភាគីពាក់ព័ន្ធទាំងអស់ ពិនិត្យឡើងវិញរាល់ធាតុចូលនិងលទ្ធផល ដែលទទួលបានក្នុងអំឡុងពេលកិច្ចប្រជុំនេះ និងកិច្ចប្រជុំនានា ហើយរៀបចំទិសដៅ និងផែនការសកម្មភាពបន្ទាប់ ដើម្បីធានាថាកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា​ឆ្នាំ២០២៤ នៅខេត្តសៀមរាប នឹងប្រព្រឹត្តទៅដោយរលូន និងទទួល​បានផ្លែផ្កាជាទីមោទនៈ ហើយគោលដៅអាទិភាពទាំងបីរបស់កម្ពុជា​ក្នុងនាមជាប្រធាន​អនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នឹងអាចសម្រេចបានដោយជោគជ័យ៕ ដោយ.ភារម្យ

យន្តហោះ Boeing 737 MAX9 របស់ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines ហោះហើរឡើងវិញ

2024/01/27 04:27:48 pm        258
ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines បានឲ្យដឹងថា ក្រុមហ៊ុនបានចាប់ផ្ដើមជើងហោះហើរជាបណ្តើរៗឡើងវិញហើយ សម្រាប់ក្រុមយន្តហោះ Boeing 737 MAX 9 របស់ខ្លួន កាលពីថ្ងៃសុក្រ (២៦ មករា) ពោលគឺ ៣សប្តាហ៍បន្ទាប់ពីការផ្ទុះដាច់បំណែកបង្អួចកណ្តាលអាកាស និងការចុះចតជាបន្ទាន់ ដែលបានជំរុញឲ្យមានការត្រួតពិនិត្យយ៉ាងទូលំទូលាយ ចំពោះយន្តហោះនេះ។ការធ្វើដំណើរដំបូង គឺជើងហោះហើរលេខ១១៤៦ ពីទីក្រុង Seattle ទៅទីក្រុង San Diego ដែលបានចាកចេញ ៩០នាទីលើសម៉ោងកំណត់ចេញដំណើរ នៅវេលាម៉ោង ២:២០រសៀល ហើយបានមកដល់រដ្ឋកាលីហ្វ័រញ៉ានៅម៉ោង ៦:១៥ល្ងាច ម៉ោងក្នុងស្រុក។ ការធ្វើដំណើរនេះកើតឡើងបន្ទាប់ពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធ កាលពីថ្ងៃពុធ (ទី២៤ ខែមករា) បានប្រកាសពីកម្មវិធីថែទាំ និងត្រួតពិនិត្យ ដើម្បីអនុញ្ញាតឲ្យយន្តហោះ MAX 9 ដំណើរការសវាឡើងវិញ។ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines បាននិយាយថា ខ្លួនរំពឹងថា ការត្រួតពិនិត្យចំពោះយន្តហោះ 65 MAX 9 របស់ខ្លួន នឹងត្រូវបញ្ចប់នៅចុងសប្តាហ៍ក្រោយ ដែលនឹងអនុញ្ញាតឲ្យមានដំណើរការឡើងវិញនៃកាលវិភាគហោះហើររបស់ខ្លួន៕

ក្រុមការងារ UPR របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN អនុម័តអនុសាសន៍ដែលបានធ្វើឡើងចំពោះចិន

2024/01/27 03:31:02 pm        242
អនុសាសន៍ដែលបានធ្វើឡើងចំពោះប្រទេសចិនត្រូវបានអនុម័តដោយសម័យប្រជុំលើកទី៤៥ នៃក្រុមការងារត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃសុក្រ (ទី២៦ ខែមករា)។ប្រទេសចិនបានចូលរួមក្នុងជុំទី៤ នៃកិច្ចប្រជុំរបស់ UPR នាសប្តាហ៍នេះ។ ហើយលោក Chen Xu អ្នកការទូតជាន់ខ្ពស់របស់ចិន នៅទីក្រុងហ្សឺណែវ បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេច ក្នុងការសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីធ្វើដំណើរឆ្ពោះទៅមុខយ៉ាងជាប់លាប់ និងការពារសិទ្ធិមនុស្ស ហើយនឹងដើរតួនាទីយ៉ាងសកម្ម ក្នុងអភិបាលកិច្ចសិទ្ធិមនុស្សសកល តស៊ូមតិដើម្បីតម្លៃមនុស្សរួម គាំទ្រការបង្កើតសហគមន៍សកលនៃអនាគតរួមគ្នា និងធ្វើការរួមគ្នា ដើម្បីកសាងពិភពលោកឲ្យកាន់តែប្រសើរឡើង។លោក Chen តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ និងអង្គការអន្តរជាតិផ្សេងទៀតក្នុងប្រទេសស្វីសនោះ ក៏បាននិយាយផងដែរថា ឆ្នាំនេះជាខួបលើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ហើយប្រទេសចិនកំពុងជំរុញយ៉ាងទូលំទូលាយ ក្នុងការកសាងប្រទេសដ៏រឹងមាំមួយ និងបុព្វហេតុដ៏អស្ចារ្យនៃការស្តារជាតិឡើងវិញជាមួយនឹងទំនើបកម្មរបស់ចិន។គណៈប្រតិភូរដ្ឋាភិបាលចិនបានចូលរួមកិច្ចប្រជុំត្រួតពិនិត្យ កាលពីថ្ងៃអង្គារ (ទី២៣ ខែមករា) ហើយមាននូវការសន្ទនាក្នុងន័យស្ថាបនាជាមួយតំណាងប្រទេសនានា ក្នុងលក្ខណៈបើកចំហ និងស្មោះត្រង់។ ជាង ១២០ប្រទេស បាននិយាយអំពីវឌ្ឍនភាពដែលចិនសម្រេចបានផ្នែកសិទ្ធិមនុស្ស និងបានទទួលស្គាល់យ៉ាងពេញលេញនូវកិច្ចប្រឹងប្រែងឥតឈប់ឈររបស់ប្រទេសចិន ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។សូមបញ្ជាក់ថា UPR ធ្វើតួនាទីជាវេទិកាដ៏សំខាន់ ដើម្បីឲ្យប្រទេសនានាចូលរួមក្នុងការពិភាក្សាប្រកបដោយសមធម៌ និងដោយស្មោះត្រង់លើបញ្ហាសិទ្ធិមនុស្ស ក្នុងក្របខណ្ឌនៃអង្គការសហប្រជាជាតិ ជំរុញការសន្ទនា និងកិច្ចសហប្រតិបត្តិការប្រកបដោយការស្ថាបនា។ ប្រទេសចិនបានចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យនេះចំនួន ៣លើកកលាពីមុន ក្នុងឆ្នាំ២០០៩ ឆ្នាំ២០១៣ និងឆ្នាំ២០១៨ តាមលំដាប់លំដោយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកការទូត៖ អង់គ្លេស បារាំង និងអាល្លឺម៉ង់ នឹងផ្តួចផ្តើមដំណើរការដាក់ទណ្ឌកម្មរបស់ UN លើអ៊ីរ៉ង់
08/28/2025 08:08 PM
EU និងអង់គ្លេសកោះអញ្ជើញបេសកជនរុស្ស៊ី ក្រោយអគារបេសកកម្មរងខូចខាត អំឡុងការវាយប្រហារលើក្រុងគីវ
08/28/2025 08:08 PM
ប្រធានាធិបតីស្វីស ពិភាក្សាអំពីសន្តិភាព និងការកសាងឡើងវិញជាមួយនាយករដ្ឋមន្ត្រីអ៊ុយក្រែន
08/28/2025 08:08 PM
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ចាកចេញពីអូស្ត្រាលី ក្នុងពេលមានជម្លោះផ្នែកការទូត ជុំវិញការវាយប្រហារប្រឆាំងជ្វីហ្វ
08/28/2025 07:08 PM
រុស្ស៊ី បញ្ជាក់ថា «នៅតែចាប់អារម្មណ៍» ចំពោះសន្តិភាព ប៉ុន្តែនឹងបន្តការវាយប្រហារអ៊ុយក្រែន
08/28/2025 07:08 PM
ផ្លូវជនបទ២គម្រោងក្នុងខេត្តសៀមរាប ស្ថាបនាប្រកបដោយគុណភាព បម្រើដល់ការធ្វើដំណើរ និងការប្រកបអាជីវកម្មផ្សេងៗ
08/28/2025 07:08 PM
ក្រុមមន្ត្រី៖ ទីក្រុងតូចៗរបស់ប៉ាគីស្ថានចំនួន ២ ប្រឈមនឹងទឹកជំនន់ដ៏មហន្តរាយ ប្រសិនបើទំនប់ទឹកទន្លេបាក់
08/28/2025 06:08 PM
ហ្ស៊កដានី ជម្លៀសកុមារឈឺកាន់តែច្រើនពីតំបន់ហ្កាហ្សា ដើម្បីយកទៅព្យាបាល
08/28/2025 06:08 PM
ផ្លូវហាយវេពីទីក្រុងដាម៉ាស ទៅទីក្រុង Sweida ត្រូវបើកឲ្យដំណើរការឡើងវិញ រយៈពេលប៉ុន្មានសប្តាហ៍ បន្ទាប់ពីផ្ទុះអំពើហិង្សា
08/28/2025 06:08 PM
រដ្ឋមន្ត្រីការបរទេស៖ ហ្វីលីពីនបើកចំហ ចំពោះការពិភាក្សាជាមួយចិន អំពីសុវត្ថិភាពប្រជាជនហ្វីលីពីននៅកោះតៃវ៉ាន់
08/28/2025 06:08 PM