សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល
ប្រជាពលរដ្ឋត្រេកអរនឹងសមិទ្ធផលអាកាសយានដ្ឋានថ្មីដែលត្រៀមបើកដំណើរការ

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ នឹងធ្វើទស្សនកិច្ចនៅប៉ាគីស្ថាន ដើម្បីកសាងទំនាក់ទំនងឡើងវិញបន្ទាប់ពីការវាយប្រហារ

2024/01/23 10:55:20 am        86
ប្រទេសប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃចន្ទ (២២ មករា) ថារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ នឹងធ្វើទស្សនកិច្ចនៅប្រទេសនេះនៅសប្តាហ៍ក្រោយ ដោយបង្ហាញការខិតខំប្រឹងប្រែងដើម្បីកែលម្អទំនាក់ទំនងបន្ទាប់ពីប្រទេសជិតខាងទាំងពីរនេះបានធ្វើការវាយប្រហារដោយមីស៊ីលទៅវិញទៅមកកាលពីសប្តាហ៍មុន ចំពោះអ្វីដែលពួកគេបាននិយាយថាជាគោលដៅរបស់ក្រុមសកម្មប្រយុទ្ធ។ក្រសួងការបរទេសប៉ាគីស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឯកអគ្គរដ្ឋទូតនៃប្រទេសទាំងពីរក៏ត្រូវបានស្នើសុំឱ្យត្រឡប់ទៅកាន់តំណែងរបស់ពួកគេវិញនៅថ្ងៃទី២៦ ខែមករា ខាងមុខនេះផងដែរ។ ក្រសួងការបរទេសអ៊ីរ៉ង់បានអះអាងថា លោករដ្ឋមន្ត្រីការបរទេស ហូសេន អាមឺ អាបឌូលឡាហ្វអៀន (Hossein Amir Abdollahian) នឹងធ្វើទស្សនកិច្ចនៅថ្ងៃចន្ទ ហើយបាននិយាយថាឯកអគ្គរដ្ឋទូតរបស់ខ្លួននឹងបន្តបំពេញភារកិច្ចនៅទីក្រុងអ៊ីស្លាម៉ាបាដ នៅថ្ងៃសុក្រ។ប្រទេសប៉ាគីស្ថានបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅក្រុងតេអេរ៉ង់ ហើយមិនបានអនុញ្ញាតឱ្យសមភាគីរបស់លោកត្រឡប់ទៅទីក្រុងអ៊ីស្លាម៉ាបាដ វិញទេក៏ដូចជាការលុបចោលរាល់ទំនាក់ទំនងការទូត និងពាណិជ្ជកម្មកម្រិតខ្ពស់ទាំងអស់។ ការវាយប្រហារសងសឹករបស់ប្រទេសទាំងពីរ គឺជាការឈ្លានពានឆ្លងព្រំដែនដ៏ល្បីបំផុតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយបានបង្កើនការព្រមានអំពីអស្ថិរភាពកាន់តែទូលំទូលាយនៅក្នុងតំបន់ ចាប់តាំងពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា មក៕

ប្រធានបក្សរុស្ស៊ីរួបរួម កោតសរសើរការសម្រេចចិត្តរបស់គណបក្សប្រជាជនកម្ពុជាជ្រើសរើស សម្តេចធិបតី ជាអ្នកដឹកនាំបន្តវេន

2024/01/23 09:27:44 am        284
ប្រធានគណបក្សរុស្ស៊ីរួបរួម លោក ឌីម៉េទ្រី ម៉េដវេដេវ (Dimitri Medvedev) បាន​ថ្លែង​កោត​សរសើរ​ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងមូល ដែលបានជ្រើសរើសសម្តេចធិបតី ហ៊ុន ម៉ាណែត ជាអ្នកដឹកនាំបន្តវេន ហើយលោកក៏បាន​ប្រកាស​គាំទ្រ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​តែងតាំងសម្តេចធិបតីជាអនុប្រធានគណបក្សផងដែរ។យោងតាមលទ្ធផល នៃកិច្ចសន្ទនាតាមរយៈវីដេអូរវាងសម្តេចតេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និង​ លោក ឌីម៉េទ្រី ម៉េដវេដេវ ប្រធានគណបក្សរុស្ស៊ីរូបរួម នាយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤​នេះ មេដឹកនាំគណបក្សទាំងពីរ យល់ឃើញថា ការសហការគ្នារវាងមេដឹកនាំវ័យ​ក្មេង​ជំនាន់​ក្រោយ ​ជាពិសេសរុស្ស៊ី ក៏បានគាំទ្រចំពោះការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហើយ​បាន​អបអរសាទរនៅពេលដែលគណបក្សប្រជាជនកម្ពុជា សម្រេចជ្រើសរើសសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលនេះជា​ការ​ត្រៀម​រៀបចំ​អ្នក​បន្ត​វេន​ដ៏​សម​ស្រប​មួយ។នៅក្នុងកិច្ចសន្ទនានេះ លោក ឌីម៉េទ្រី បានថ្លែងកោតសរសើរចំពោះការសម្រេចចិត្តដ៏ឈ្លាសវៃ របស់​សម្ដេច​តេជោ​ប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែល​បាន​ជ្រើស​រើសអ្នកបន្តវេនជាយុវជន ក្នុងការ​បន្ត​កិច្ច​សហប្រតិបត្តិការ​គ្នា​យូរ​អង្វែង​ត​ទៅ​ទៀត​។នៅក្នុងកិច្ចសន្ទនានេះថ្នាក់ដឹកនាំកំពូលគណបក្សទាំងពីរបានពិភាក្សាជាច្រើន ដោយ​ក្នុង​នោះ​មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ បានវាយតម្លៃខ្ពស់ នៃជំនួបទ្វេភាគីក្នុងបរិយាកាសសប្បាយរីករាយ និង​បាន​សួរ​សុខ​ទុក្ខគ្នាទៅវិញទៅមក សម្រាប់ឆ្នាំថ្មី។ថ្នាក់ដឹកនាំ​ទាំងពីរ​បានលើកអំពីគុណសម្បត្តិ នៃកិច្ចសហប្រតិបត្តិការ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និងគណបក្សរុស្ស៊ីរួបរួម ដែលឆ្នាំនេះគឺជាគម្រប់ខួប២៥ឆ្នាំ ហើយ​គណបក្ស​ទាំង​ពីរ​នឹង​ពិចារណា​គ្នា នៅក្នុងការផ្លាស់ប្ដូរសារអបអរសាទរទៅវិញទៅមក និងការ​បង្កើត​នូវ​ព្រឹត្តិការណ៍​ចាំ​បាច់​នានា ដើម្បីផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការដែលធ្លាប់មានអស់រយៈពេល ២៥ឆ្នាំកន្លងមកនេះ។ថ្នាក់​ដឹកនាំទាំងពីរ បានកោតសរសើរអំពីកិច្ចសហប្រតិបត្តិការទៅវិញទៅមក ដោយភាពជឿជាក់ ការ​គោរព​គ្នា ការយោគយល់គ្នា និងគាំទ្រគ្នាទៅវិញទៅមកតាមពេលវេលា និងកាលៈទេសៈ​ចាំ​បាច់​ ហើយថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ នឹងបង្កើនបរិយាកាស នៃការផ្លាស់ប្ដូរទស្សនកិច្ច ទៅ​តា​​មពេលវេលាសមស្របទាំងទៅរស្ស៊ី និងមកកម្ពុជាផងដែរ។ជាមួយ​គ្នា​នេះភាគីទាំងពីរក៏បានគាំទ្រគ្នាទៅវិញទៅមក លើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុង​ក្រប​ខណ្ឌ​វេទិកា​ទ្វេរភាគី វេទិកាពហុភាគី និងវេទិកាតំបន់ ដែលជាកិច្ចពិភាក្សាស៊ីជម្រៅ នៅ​ក្នុង​ការ​រួប​រួម​គ្នា​ដោយធ្វើយ៉ាងណា ការពារផលប្រយោជន៍នៃតំបន់រៀងៗខ្លួន ជា​ពិសេស​ពង្រឹង​ពហុ​ភាគី​និយម​ឲ្យ​បាន​ត្រឹម​ត្រូវ​នៅ​ក្នុង​តំបន់ និងនៅក្នុងពិភពលោក។ កិច្ច​សហប្រតិបត្តិការ​ពហុ​ភាគី​និយម​ នឹងបង្កើតបរិយាកាសឲ្យបក្សទាំងពីរអាចយោគយល់គ្នា នឹងជួយគ្នាទៅវិញទៅមក ទៅ​តាម​ភាព​ចាំបាច់ ស្របតាមច្បាប់ ដែលភាគីទាំងពីរ​បាន​គោរព​នៅ​ក្នុង​អង្គការ​សហ​ប្រជាជាតិ​នោះ​។នៅ​ក្នុងកិច្ចសន្ទនាប្រមាណ២០នាទីនោះដែរ សម្តេចតេជោ ហ៊ុន សែន និងលោកឌីម៉េទ្រី ម៉េដវេដេវក៏​បាន​មើលឃើញអំពីភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹង​បដិវត្តន៍​ពណ៌ ដែលនេះគឺជាចំណុចមួយត្រូវរួមគ្នាគិតឃើញថា ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង គឺ​ជា​ចំនុចមួយនៃការគំរាមកំហែងដល់សន្តិសុខជាតិរៀងៗខ្លួន ដូច្នេះភាគីទាំងពីរនឹងរួបរួមគ្នា ដើម្បី​ធ្វើ​យ៉ាងណាក៏ដោយ កុំឱ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសនីមួយៗ ហើយ​ជួយ​មើល​គ្នា និងចែករំលែកបទពិសោធន៍តាមភាពចាំបាច់ដែលអាចធ្វើទៅបាន។បើ​តាម​ផេកហ្វេសបុកសម្តេច បានឲ្យដឹងទៀតថា នៅក្នុងកិច្ចសន្ទនា​នោះ​មេដឹកនាំ​គណបក្ស​ទាំង​ពីរ​ ក៏បានយល់គ្នាផងដែរថា កិច្ចសហប្រតិបត្តិការសំខាន់នោះ គឺការកសាងច្បាប់ និង​កិច្ច​សហ​ប្រតិបត្តិការ​ល្អទាំ​ងអស់គ្នា ដោយសាររដ្ឋសភា និងព្រឹទ្ធសភា នៃប្រទេសយើងទាំងពីរ តែងតែ​មាន​កិច្ច​សហប្រតិបត្តិការជាមួយគ្នា ហើយគណបក្សដែលមានតំណាងនៅក្នុងរដ្ឋសភា និងព្រឹទ្ធសភា ក៏​នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិការនេះ ជាពិសេសនៅពេលដែលសម្ដេចតេជោ ហ៊ុន សែន ត្រូវ​បាន​បោះឆ្នោត​ជ្រើស​តាំងជាប្រធានព្រឹទ្ធសភានៅថ្ងៃខាងមុខ សមាជិកព្រឹទ្ធសភារុស្ស៊ី និង​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​ដោយ​ស្មោះត្រង់ក្នុងមិត្តភាពជិតស្និទ្ធ ដើម្បីបន្តនូវវប្បធម៌ និងការគោរព​គ្នា​ទៅ​វិញ​ទៅ​មក​គ្រប់​ជំនាន់ផងដែរ។ថ្នាក់ដឹកនាំនៃគណបក្សទាំងពីរក៏បានផ្ដល់ការគាំទ្រទៅលើកិច្ចសហប្រតិបត្តិការ និង​កិច្ច​ពិភាក្សា​ផ្សេងៗ​ពាក់ព័ន្ធ​ទៅ​នឹងវេទិកាធំៗ ដែលជាគំនិតផ្ដួចផ្ដើមរបស់មិត្តរុស្ស៊ី ក៏ដូចជាមិត្តផ្សេងៗទៀត នៅ​ក្នុងសហគមន៍(BRICS) សហគមន៍អឺរ៉ាស៊ី ក៏ដូចនៅក្នុងសហគមន៍រុស្ស៊ី-មេគង្គ ក៏​ជា​ចំណុច​ដែល​ភាគី​ទាំងពីរមានការពេញចិត្ត ក្នុងការផ្លាស់ប្ដូរនៃកិច្ចសហប្រតិបត្តិការជាក់ស្ដែង ហើយ​រាជ​រដ្ឋាភិបាល​នៃ​ប្រទេសនីមួយៗ នឹងធ្វើការសហការគ្នា ដើម្បីពិនិត្យមើលលទ្ធភាព នៃកិច្ច​សហ​ប្រតិបត្តិ​ការ​ជាក់ស្ដែងផងដែរ៕ អត្ថបទ៖ បាន ចក់

ថ្នាក់ដឹកនាំជាន់ខ្ពស់ Church of Jesus Christ ប្ដេជ្ញាចិត្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់វិស័យសុខាភិបាល នៅកម្ពុជា

2024/01/22 02:40:02 pm        321
នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារ ជាមួយ លោក Elder Dale G.Renlund ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ Church of Jesus Christ នាឱកាស នៃដំណើរបំពេញទស្សនកិច្ចមក​ព្រះរាជាណាចក្រ​កម្ពុជា។ក្នុងជំនួបនេះ លោក Elder Dale G.Renlund បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែល​បាន​អនុញ្ញាត​ឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងបានគោរពជម្រាបជូន សម្ដេចធិបតី​ដោយ​សង្ខេបនូវសកម្មភាពការងាររបស់ Church of Jesus Christ ដែលផ្ដោតជា​សំខាន់​ការកិច្ច​ការមនុស្សធម៌ ការចូលរួមចំណែក​ជាមួយ​រាជ​រដ្ឋាភិបាល​លើ​ការ​អភិវឌ្ឍ​វិស័យ​សាសនា អប់រំ សុខាភិបាល និងអនាម័យទឹកស្អាតតាមមូលដ្ឋាន​។ ក្នុងឱកាសនៃជំនួបនេះដែរ​ លោក Elder Dale G. Renlund ក៏បានគោរព​ជម្រាបជូន​សម្ដេចធិបតី​អំពី​គម្រោង​កសាង​មន្ទីរ​ពេទ្យ​ព្យាបាល​ជំងឺបេះដូងមួយកន្លែង នៅក្នុងខេត្តសៀមរាប សំដៅជួយដល់ការព្យាបាល និង​លើក​​កម្ពស់សុខមាភាពប្រជាជនកម្ពជា​ ព្រមទាំងបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់ Church of Jesus Christ ក្នុងការបន្តចូលរួមចំណែកលើកកម្ពស់និងគាំទ្រវិស័យសុខាភិបាល និង​លើ​ការ​បណ្ដុះ​បណ្ដាល​កសាងសមត្ថភាពរបស់ប្រជាពលរដ្ឋតាម​សហគមន៍​ នៅតាមមូលដ្ឋានផងដែរ។ ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះលទ្ធផល​ដែលសម្រេចបាន​របស់ Church of Jesus Christ​ ក្នុងការគាំទ្រលើគម្រោងជាច្រើន​ ដែលបាន​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារ និងគម្រោងថ្មីៗរបស់ Church of Jesus Christ ដែលបានរួមចំណែកលើកកម្ពស់វិស័យសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនេះ សម្ដេចធិបតី​ក៏​បាន​គូស​បញ្ជាក់​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​លើ​ការ​ធានា​ឱ្យមា​នសេរីភាពខាងជំនឿសាសនា និងការធានានូវសុខដុមនីយកម្ម​ខាង​សាសនា​នៅ​ក្នុង​សង្គម​កម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា កម្ពុជាជាប្រទេស​ដែល​ធ្លាប់បាន​ឆ្លង​កាត់​នូវ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលនៅពេលនោះ របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម បានលុបបំបាត់ចោលទាំងស្រុងរាល់ជំនឿសាសនារបស់ប្រជាពលរដ្ឋ។ តាមរយៈ​បទពិសោធន៍ដ៏ជូរចត់នេះ រាជរដ្ឋាភិបាលកម្ពុជានីតិកាលមុនៗ ក៏ដូចជា​រាជ​រដ្ឋាភិបាល នីតិកាល​ទី៧នេះ បានផ្ដោតយកចិត្តទុកដាក់លើការរក្សានូវសុខដុមនីយកម្មផ្នែកសាសនា ដែល​ជា​មូល​ដ្ឋាន​ដ៏សំខាន់សម្រាប់ការទទួលបាននូវសុខសន្តិភាព​ និងស្ថិរភាពពេញលេញនៅកម្ពុជា៕

រាជរដ្ឋាភិបាលកម្ពុជា និងអង្គការ UN-ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ

2024/01/22 01:51:03 pm        273
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារ ជាមួយ លោកជំទាវបណ្ឌិត អាមីដា សាល់សៃ អាលីហ្សា​បាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ និង​ជា​លេខាធិការប្រតិបត្តិអង្គការ UN-ESCAP និងសហការី នាឱកាស​នៃ​ដំណើរ​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា។ក្នុងជំនួបនេះ លោកជំទាវបណ្ឌិត អាមីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច​ធិបតី ដែល​បានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យលោកជំទាវ និងសហការី​ចូលជួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារ និងបានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែល​បាន​ផ្ដល់​នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អ ជាមួយនឹងអង្គការ UN-ESCAP។ ឆ្លៀតក្នុង​ឱកាស​នេះ​ដែរ​ លោកជំទាវបណ្ឌិត ក៏បាន​គោរព​ជម្រាប​ជូន​សម្ដេចធិបតី​ដោយ​សង្ខេប​នូវ​វិស័យ​អាទិភាព​ចំនួន​ ៤ ដែលនៅក្នុងក្របខ័ណ្ឌនៃការបន្តកិច្ចសហប្រតិបត្តិការ ដែលរួមមាន ទី១) ការ​ផ្ដល់​កិច្ច​គាំពារ​ដល់​ប្រជាជនដោយឈរលើគោលការណ៍ «មិនទុកនរណាម្នាក់ចោល» និងកិច្ចការពារ​បរិស្ថាន​ដោយ​ផ្ដោតជាអាទិភាពលើការប្រែប្រួលអាកាសធាតុ។ ទី ២) ការសម្រប​សម្រួលនៅ​ក្នុង​ការ​ជំរុញ​ការ​វិនិយោគ និងពាណិជ្ជកម្ម ដោយជំរុញការ​តភ្ជាប់​នៃ​វិស័យ​ពាណិជ្ជ​កម្ម​នៃ​បណ្ដា​ប្រទេស​សមាជិក នៃអង្គការ UN-ESCAP ។ ទី៣) ការកសាង និងពង្រឹងសមត្ថភាពឌីជីថល សម្រាប់​ប្រជាពលរដ្ឋ និង ទី៤)ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​រួម​ចំណែក​សម្រេច​នូវ​គោល​ដៅ​អភិវឌ្ឍ​ប្រកប​ដោយចីរភាព (SDGs) ។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះ លោកជំទាវបណ្ឌិត និងសារការី ដែលបាន​អញ្ជើញ​មក​បំពេញទស្សនកិច្ចជាថ្មីម្តងទៀត នៅព្រះរាជាណាចក្រកម្ពុជា និងបាន​សម្តែង​សេចក្តី​សោមនស្ស​រីករាយ និងថ្លែងអំណរគុណដល់អង្គការ UN-ESCAP ចំពោះ​ការ​ចូល​រួម​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច ទៅលើវិស័យជាច្រើននៅកម្ពុជានាពេលកន្លងមក។ សម្ដេច​ធិបតី បានកោតសរសើរ និងអរគុណចំពោះការប្តេជ្ញាចិត្ត នៃការបន្ត​កិច្ច​សហ​ប្រតិបត្តិការ​របស់​អង្គការ UN-ESCAP ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងជំនួបនេះដែរ សម្តេចធិបតី ក៏​បាន​ជម្រាប​ជូន​លោក​ជំទាវបណ្ឌិតថា អ្វីដែលលោកជំទាវបានលើកឡើងខាងលើ មានភាព​ប្រទាក់​ក្រឡា និងស្របគ្នាជាមួយនឹងក្របខ័ណ្ឌគោលនយោបាយ និងក្របខ័ណ្ឌ​យុទ្ធសាស្រ្ត​របស់​រាជ​រដ្ឋាភិបាល​នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេស ការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់​កាលទី១ ដែលផ្តល់អាទិភាពលើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាម​រយៈ​ការ​កសាង​ភាព​ធន់ និងកំណើនចីរភាព សំដៅឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដើម្បី​ប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់៕

លោកខាងលិច នឹងបាត់បង់យ៉ាងហោចណាស់ ២៨៨ពាន់លានដុល្លារ ប្រសិនបើទ្រព្យសម្បត្តិរុស្ស៊ី ត្រូវរឹបអូស

2024/01/22 01:47:16 pm        293
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យ (២១ មករា) ថាខ្លួនបានគណនាថាលោកខាងលិច ប្រឈមនឹងការបាត់បង់ទ្រព្យសម្បត្តិ និងការវិនិយោគដែលមានតម្លៃយ៉ាងហោចណាស់ ២៨៨ពាន់លានដុល្លារ ប្រសិនបើរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី ដែលបានបង្កក ដើម្បីយកទៅជួយកសាងអ៊ុយក្រែនឡើងវិញ ហើយបន្ទាប់មកទីក្រុងមូស្គូ នឹងសងសឹកលើលទង្វើនោះ។បន្ទាប់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជូនកងកម្លាំងចូលទៅក្នុងប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានហាមឃាត់ប្រតិបត្តិការជាមួយធនាគារកណ្តាល និងក្រសួងហិរញ្ញវត្ថុរបស់រុស្ស៊ី ដោយរារាំងទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលមានអធិបតេយ្យភាពប្រហែល ៣០០ពាន់លានដុល្លារនៅលោកខាងលិច។ក្រុមមន្ត្រីសហរដ្ឋអាមេរិក និងអង់គ្លេស បានធ្វើការក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះដើម្បីចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងក្នុងការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលជាប់គាំងនៅក្នុងបែលហ្ស៊ិក និងទីក្រុងនានានៅអឺរ៉ុប ដើម្បីជួយដល់ការកសាងប្រទេសអ៊ុយក្រែនឡើងវិញ ដែលផ្នែកខ្លះនៃប្រទេសស្ថិតនៅក្នុងការបំផ្លិចបំផ្លាញ។រុស្ស៊ីបានចោទប្រកាន់ក្រុងវ៉ាស៊ីនតោន ថាបានព្យាយាមបញ្ចុះបញ្ចូលបណ្ដាប្រទេសនៅអឺរ៉ុប ដែលទ្រព្យសម្បត្តិភាគច្រើនរបស់រុស្ស៊ីសិ្ថតនៅ ឲ្យចុះហត្ថលេខាលើវិធានការស្រដៀងគ្នានេះ ហើយវិមានក្រឹមឡាំងបាននិយាយថា ទីក្រុងមូស្គូ មានបញ្ជីនៃទ្រព្យសម្បត្តិសហរដ្ឋអាមេរិក អឺរ៉ុប និងទ្រព្យសម្បត្តិផ្សេងទៀតដែលនឹងត្រូវរឹបអូស ប្រសិនបើបណ្តាប្រទេសលោកខាងលិច បន្តទៅមុខលើផែនការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី៕

ប្រធាន UN–ESCAP ប្ដេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសផ្នែកសេដ្ឋកិច្ចសង្គមបន្តទៀត

2024/01/22 01:13:14 pm        396
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឲ្យលោកជំទាវបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ(UN–ESCAP) ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ នៅវិមាន ៧មករា។សម្ដេចតេជោហ៊ុនសែនបានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានរបស់លោកជំទាវអគ្គលេខាធិការរង អង្គការសហប្រជាជាតិ នៅកម្ពុជាបន្ទាប់ពីសម្ដេចបានជួបលើកជំទាវកាលពីឆ្នាំ២០១៩ កន្លងទៅ។ សម្ដេចបានបញ្ជាក់ថា ដំណើរបេសកកម្មរបស់លោកជំទាវនៅពេលនេះ នឹងពិនិត្យឃើញអំពីការវិឌ្ឍន៍ និងការរីកចម្រើនសេដ្ឋកិច្ចសង្គមនៅកម្ពុជា។លោកជំទាវ អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា មានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យលោកជំទាវបានចូលជួបសម្ដែងការគួរសម។ លោកជំទាវបានបញ្ជាក់ថា នេះជាលើកទីបីហើយ ចាប់តាំងពីឆ្នាំ២០១៩ ដែលលោកជំទាវបានអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវបានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះសម្ដេចតេជោ លើកិច្ចសហប្រតិបត្តិការរបស់កម្ពុជាជាមួយ ESCAP (អេស្កែប) ហើយក៏បានវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការជាតិ ESCAP ដែលដឹកនាំដោយ ឯកឧត្តម លី ធុច ដោយបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយនឹង ESCAP របស់អង្គការសហប្រជាជាតិគ្នាពេលកន្លងមក។ លោកជំទាវបានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនលើកគ្រប់វិស័យ ជាពិសេសលើផ្នែកសេដ្ឋកិច្ចសង្គមចាប់ពីឆ្នាំ ២០១៩ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យសេដ្ឋកិច្ចសង្គមរបស់កម្ពុជាមានការរីកចម្រើនលើកគ្រប់វិស័យ និងធ្វើឲ្យកិច្ចសហប្រតិបត្តិការ រវាងអេស្កែបជាមួយនិងកម្ពុជា នៅក្នុងតំបន់ ជាមួយនឹងពិភពលោក កាន់តែមានការរីកចម្រើនបន្តថែមទៀត។ លោកជំទាវបានស្នើសុំសម្ដេចតេជោ បង្ហាញអំពីចក្ខុវិស័យជាអាទិភាពមួយចំនួន លើបញ្ហាតំបន់និងអន្តរជាតិ ទាក់ទងជាមួយនឹងកិច្ចសហប្រតិបត្តិការរបស់ESCAP ទៅថ្ងៃអនា គត។ ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វិបត្តិកូវីដ-១៩ បានធ្វើឱ្យប្រទេសកម្ពុជា​ជួបការលំបាក ក៏ដូចជាតំបន់របស់យើងមានការលំបាក ប៉ុន្តែក្រោយកូវីដ-១៩ យើងបានស្ដារប្រទេសឡើងវិញជាបណ្ដើរៗ ស្របពេលជាមួយនេះ ផលលំបាកក្នុងតំបន់របស់យើងកើតចេញអំពីការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងសង្គ្រាមនៅតាមតំបន់មួយចំនួន ហើយនៅតំបន់អាស៊ីប៉ាស៊ីហ្វិករបស់យើងនេះ មានផលប៉ះពាល់យ៉ាងខ្លាំងអំពីការប្រកួតប្រជែងនៃភូមិសាស្ត្រនយោបាយ ជាពិសេសគឺបញ្ហាស្មុគស្មាញដែលកើតឡើងពីការរត់ប្រណាំងគ្នា ខាងផ្នែកសព្វាវុធ បញ្ហាសមុត្រចិនខាងត្បូង បញ្ហាតៃវ៉ាន់ និងបញ្ហាឧបទ្វីបកូរ៉េជាដើម។ ចំពោះកម្ពុជាគោលដៅអនាគត សម្ដេចតេជោ បានគូបញ្ជាក់ពីចំណុចអាទិភាពចំនួនពីរសំខាន់ គឺ ១ កម្ពុជាបន្តរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ ដើម្បីកំណើននិងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និង២ កម្ពុជាផ្ដោតការយកចិត្តទុកដាក់លើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដោយធ្វើយ៉ាងណា ដើម្បីឱ្យមានការអភិវឌ្ឍន៍ដោយចីរភាព និងសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាជន ។លោកជំទាវអគ្គលេខាធិការរងអង្គការសហប្រជាជាតិបានថ្លែងអំណរគុណដល់សម្ដេចតេជោ ចំពោះទស្សនៈទានល្អៗ អំពីការប្រឈមនៃភូមិសាស្ត្រនយោបាយ ដែលប៉ះពាល់ដល់តំបន់ ហើយក៏បានអរគុណសម្ដេចតេជោដែលបានទៅគាំទ្រ ESCAP នាពេលកន្លងមក ហើយលោកជំទាវ ក៏បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក៏ដូចជានៅក្នុងតំបន់នៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចសង្គម បន្តទៅទៀត ។

ហ្វូងដំរីព្រៃខេត្តមណ្ឌលគិរី តែងបង្ហាញវត្តមានឲ្យអ្នកស្រុកឃើញ តែមិនបង្កគ្រោះថ្នាក់អ្វីទេ

2024/01/22 12:43:42 pm        489
មណ្ឌលគិរី៖ ហ្វូងដំរីព្រៃខេត្តមណ្ឌលគិរី ពិសេសក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមា តែងតែបង្ហាញខ្លួនជាច្រើនក្បាល ក្បែរភូមិឋានអ្នកស្រុក ដើម្បីផឹកទឹករកចំណី តែមិនបង្កការគ្រោះថ្នាក់ដល់អ្នកស្រុកទេ ខណៈវត្តមានរបស់សត្វដំរីព្រៃធ្វើដំណើរជាហ្វូង ក៏ជាសញ្ញាល្អសរបញ្ជាក់ឲ្យឃើញពីចំនួនសត្វព្រៃនៅតែចំនួនច្រើនក្នុងព្រៃ មិនមានការបាត់បង់ ។ប្រភពពីប្រជាពលរដ្ឋនៅស្រុកកែវសីមា បានលើកឡើងថា នៅរដូវប្រាំងហ្វូងដំរីព្រៃតែង​តែចេញ​ពីព្រៃមករកចំណី ឬប្រភពទឹកផឹកយ៉ាងទៀងទាត់ ព្រោះពីមុនតំបន់ទាំងនោះសុទ្ធតែជាព្រៃ​របស់​វាធ្លាប់រស់នៅ ។ ការបង្ហាញខ្លួនរបស់ហ្វូងដំរីក៏បង្កការរំខានខ្លះដែរ ដោយពួកវាបានស៊ីដំណាំផ្សេងៗ​របស់អ្នកស្រុកដាំ ប៉ុន្តែពួកវាមិនបង្កគ្រោះថ្នាក់ដល់ប្រជាជនទេ ។នាយកដែនជម្រកសត្វព្រៃកែវសីមា ​លោក ស៊ិន សត្ថា បានឲ្យដឹងជារឿយៗមន្ត្រី​ឧទ្យានុរក្សតែង​ល្បាតប្រទះឃើញហ្វូងដំរីព្រៃញឹកញាប់ ហើយប្រហែល៣ខែមុន ដំរីព្រៃជាច្រើនក្បាលបានបង្ហាញ​ខ្លួន​នៅតំបន់ឃុំស្រែព្រះ ។ លោកបន្តថា គិតរហូតដល់ពេលនេះ មិនទាន់កំណត់បានតួលេខជាក់លាក់របស់ដំរីព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃកែវសីមានោះទេ ត្បិតក្រុមមន្ត្រីជំនាញក្នុងឆ្នាំ២០២៣ប្រមូលបានសំណាក​សត្វដំរីព្រៃ​ប្រមាណជាង៤០០សំណាក់យកទៅពិសោធន៍ដើម្បីកំណត់ចំនួនរបស់ពួកវា ប៉ុន្តែមិនទាន់ទទួលបានលទ្ធផល ។ គួររំលឹកដែរថា តួលេខសត្វដំរីព្រៃកាលពីឆ្នាំ២០២១ ​ដែលមន្ត្រីជំនាញបានផ្ដល់ឲ្យ សត្វដំរីព្រៃអាស៊ី​នៅខេត្តមណ្ឌលគិរីមិនមានចំនួនថយចុះនោះទេ ពួកវាកំពុងរស់នៅក្នុងព្រៃបង្កាត់កូនចៅយ៉ាង​សុខសាន្ត ហើយចំនួនរបស់ពួកវាអាចមានចន្លោះពី៣០០ក្បាល​ ទៅ៤០០ក្បាល មានរស់នៅច្រើន​ក្នុងដែនជម្រកសត្វព្រៃកែវសីមា ​បន្ទាប់មកគឺដែនជម្រកសត្វព្រៃភ្នំព្រេច និងខ្លះទៀតរស់នៅក្នុងដែន​​ជម្រកសត្វព្រៃស្រែពក ៕ អ៊ិត ភីរុណ 

កុមារកម្ពុជា៧នាក់ ទទួលបានមេដាយមាស ប្រាក់ សំរឹទ្ធ ក្នុងការប្រឡងគណិតវិទ្យាអន្តរជាតិ FMO វគ្គផ្ដាច់ព្រ័តនៅវៀតណាម

2024/01/22 12:34:53 pm        526
កុមារកម្ពុជា ៧នាក់ទទួលបានមេដាយមាស ប្រាក់ សំរឹទ្ធ ក្នុងការប្រឡងគណិតវិទ្យាអន្តរជាតិ FMO វគ្គផ្ដាច់ព្រ័តនៅប្រទេសវៀតណាម។ ជ័យលាភីទាំង ៧រូបនោះ មានឈ្មោះ៖ 1-Heng Panha Vathanak ទទួលបានពានជើងឯកគណិតវិទ្យាអន្តរជាតិ និងមេដាយមាស (ថ្នាក់ទី9 មកពីសាលាវេស្ទើនអន្តរជាតិ)2-Ly Thean មេដាយប្រាក់ (ថ្នាក់ទី6 មកពីសាលាវេស្ទើនអន្តរជាតិ)3-Heng Panha Vatey មេដាយសំរឹទ្ធ (ថ្នាក់ទី8 មកពីសាលាវេស្ទើនអន្តរជាតិ)4-Lor Hunvissasak មេដាយសំរឹទ្ធ (ថ្នាក់វិទ្យាល័យ មកពីវិទ្យាល័យ Saint Francois)5-Seng Sok Vathanak មេដាយសំរឹទ្ធ (ថ្នាក់ទី5 មកពីមជ្ឈមណ្ឌលសិក្សាទំនើប ព្រះនរោត្តម)6-Thou Thearayu មេដាយសំរឹទ្ធ (ថ្នាក់ទី4 មកពីសលាបឋមសិក្សាប្រាសាទ)7-Hy Channima មេដាយសំរឹទ្ធ (ថ្នាក់ទី3 មកពីសាលា Advance Acadmy of Phnom Penh)ចំពោះកុមារ ៧នាក់ផ្សេងទៀត ដែលមិនទទួលបានមេដាយ ពួកគេក៏ទទួលបាន Merit Awards

ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ប្តេជ្ញាជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អូស្ត្រាលីឱ្យកាន់តែរីកចម្រើនខ្លាំងក្លា

2024/01/22 12:28:16 pm        205
នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងបានចូលរួមអបអរសាទរចំពោះភាពជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនៅសាធារណរដ្ឋបារាំង និងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ជូននូវការបេ្តជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អូស្ត្រាលី ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា លើគ្រប់វិស័យ បន្ថែមទៀត ជាពិសេសលើវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម សុខាភិបាល អប់រំ កសិកម្ម បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងការកសាងសមត្ថភាពក្នុងវិស័យការពារជាតិ។ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត និងសហការី ព្រមទាំងបានសម្តែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងជំនួយរបស់អូស្ត្រាលីក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ចាប់តាំងពីដំណើរការនៃការស្វែងរកនូវសុខសន្តិភាពរហូតដល់ពេលបច្ចុប្បន្ននេះ។ ទន្ទឹមនឹងនេះ សម្ដេចធិបតី ក៏បានបញ្ជាក់ជូន ឯកឧត្តមអគ្គរដ្ឋទូត អំពីគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសភាពទាក់ទាញនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជន ដែលធានាបាននូវភាពអាចព្យាករណ៍បាន និងភាពប្រាកដនិយមចំពោះបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះ នៅកម្ពុជា។ មុននឹងបញ្ចប់សម្តេចធិបតី និង ឯកឧត្តមអគ្គរដ្ឋទូត ក៏បានពិភាក្សាលើការងារមួយចំនួនពាក់ព័ន្ធទៅនឹងបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍រួម រវាងកម្ពុជា-អូស្រ្តាលី ដែលទាំងកម្ពុជា និង អូស្រា្តលី អាចនឹងបង្កើន និងពង្រឹងនូវតួនាទីរបស់ខ្លួន នៅក្នុងវេទិកាតំបន់ និងសកល ផងដែរ៕

អឺរ៉ុបហាក់ដូចជាបានសម្របខ្លួនទៅនឹងជីវិត ដោយគ្មានឧស្ម័នរុស្ស៊ី

2024/01/22 12:22:15 pm        168
បណ្តាប្រទេសអ៊ឺរ៉ុបដែលបានដោះស្រាយបញ្ហាដឹកជញ្ជូនថ្មីៗនៅមជ្ឈិមបូព៌ា មិនបានជួបប្រទះការកើនឡើងនៃតម្លៃឧស្ម័នដែលអាចបង្ហាញពីភាពជោគជ័យរបស់ពួកគេក្នុងការផ្តាច់ខ្លួនចេញពីឧស្ម័នរុស្ស៊ីទេ។ទោះបីជាគ្រោះថ្នាក់នៃការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម បានបង្ខំឲ្យក្រុមហ៊ុនដឹកជញ្ជូនធ្វើដំណើរផ្លូវឆ្ងាយក៏ដោយ តម្លៃឧស្ម័នកាតាសម្រាប់ប្រជាជនអឺរ៉ុប មិនបានកើនឡើងទេ ហើយតម្លៃអគ្គិសនី នៅតែមានស្ថិរភាព ចាប់តាំងពីមានវិបត្តិនោះ។តម្លៃអគ្គិសនីអឺរ៉ុបជាមូលដ្ឋានឥឡូវនេះ កំពុងជួញដូរតិចជាង ៣០ផោនក្នុងមួយមេហ្គាវ៉ាត់ម៉ោង ឬប្រហែលមួយភាគដប់នៃកម្រិតកំពូលរបស់ពួកគេ ក្នុងឆ្នាំ ២០២២។បញ្ហានេះ ត្រូវបានគេគិតថា ជាការចង្អុលបង្ហាញដ៏រឹងមាំដែលថា សុបិន្តអាក្រក់បំផុតដែលបានបញ្ជូនតម្លៃ ថាមពលកើនឡើងយ៉ាងខ្លាំង និងអតិផរណាដល់កម្រិតខ្ពស់ជាច្រើនឆ្នាំ ក្នុងឆ្នាំ២០២២ ត្រូវបានបញ្ចប់។អឺរ៉ុប បានអនុវត្តវិធីសាស្រ្តប្រកបដោយការទទួលខុសត្រូវចំពោះការរៀបចំ និងការប្រមូលផ្តុំបរិមាណ ឧស្ម័ន។លើសពីនេះ ប្រជាជនអឺរ៉ុប បានប្រើប្រាស់ប្រភពថាមពលកកើតថ្មីយ៉ាងសកម្ម ដោយអនុញ្ញាតឲ្យពួកគេធ្វើបង្កើនការប្រើប្រាស់របស់ពួកគេ ខណៈពេលដែលឆ្លងកាត់វិបត្តិដោយស្ងប់ស្ងាត់នោះ។កត្តាជាច្រើនដូចជារដូវរងា និងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច សុទ្ធតែមានផលប៉ះពាល់ ដោយកាត់បន្ថយតម្រូវការប្រើប្រាស់ឧស្ម័ន នៅក្នុងឧស្សាហកម្មយក្សដូចជាអាល្លឺម៉ង់ជាដើម។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីកសិកម្មកម្ពុជា ជូនដំណើរ រដ្ឋមន្ត្រីកសិកម្មហ្វីលីពីន បំពេញទស្សនកិច្ច សហគមន៍កសិកម្មទំនើប
09/09/2025 09:09 PM
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បញ្ហាជម្លោះព្រំដែនកម្ពុជាថៃ ជាជម្លោះរវាងប្រទេស និងប្រទេស មិនមែនជម្លោះព្រំដីរវាងប្រជាជននិងប្រជាជនទេ សូមមើលអោយទូលាយបន្តិច
09/09/2025 09:09 PM
កម្ពុជា នឹងធ្វើជាម្ចាស់រៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ (13th AMMDM)
09/09/2025 08:09 PM
សេចក្តីព្រាងរបាយការណ៍ យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន គ្រោងដាក់ជូន ទីស្តីការគណៈរដ្ឋមន្ត្រី នាពេលឆាប់ខាងមុខ
09/09/2025 08:09 PM
ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវជនរួមជាតិ បន្តជឿជាក់រាជរដ្ឋាភិបាលលើការដោះស្រាយរឿងព្រំដែន និងវីរកងទ័ព
09/09/2025 08:09 PM
រដ្ឋមន្ត្រីសុខាភិបាល ជំរុញមន្រ្តីរំលឹកដល់សហភាតរៈ កំពុងបម្រើសេវាសុខាភិបាល ក្នុងវិស័យឯកជន ឱ្យចូលរួមជាមួយសេវាសាធារណៈ ក្នុងការលើកកំពស់គុណភាពសេវាថែទាំ និងព្យាបាលឱ្យបានជាប្រយោជន៍ច្រើនបំផុតដល់ប្រជាជនកម្ពុជា
09/09/2025 08:09 PM
អេស្ប៉ាញដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល ២រូប
09/09/2025 08:09 PM
ប្រធានាធិបតី៖ រុស្សីកំពុងប្រឹងប្រែង «មានឥទ្ធិពល» លើម៉ុលដាវី អំឡុងការបោះឆ្នោតដ៏សំខាន់
09/09/2025 07:09 PM
អេត្យូពីបើកសម្ពោធន៍ឲ្យប្រើប្រាស់ទំនប់វារីអគ្គិសនីធំបំផុតប្រចាំនៅអាហ្វ្រិក
09/09/2025 07:09 PM
ប្រជាពលរដ្ឋរត់គេចខ្លួនស៊ូដង់រៀបរាប់ពីការឡោមព័ទ្ធទីក្រុង al-Fashirពីសំណាក់កងកម្លាំង RSF
09/09/2025 07:09 PM