គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

ពិភពលោកមានប្រតិកម្មផ្សេងគ្នាចំពោះការបោះឆ្នោតកោះតៃវ៉ាន់

2024/01/14 02:49:50 pm        121
ខាងក្រោមនេះគឺជាប្រតិកម្មរបស់មេដឹកនាំបរទេសមួយចំនួន និងក្រុមមន្ត្រីដទៃទៀតចំពោះលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃសៅរ៍ (១៣ មករា) នៅកោះតៃវ៉ាន់ ដែលឈ្នះដោយបេក្ខជនមេដឹកនាំនៃគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលកំពុងកាន់អំណាច គឺលោក ឡៃ ឈីងតឺ។ យុទ្ធនាការបោះឆ្នោតរបស់គណបក្សលោក ឡៃ គឺកំណត់អត្តសញ្ញាណដាច់ដោយឡែករបស់គោះតៃវ៉ាន់ និងបដិសេធការទាមទារទឹកដីរបស់ចិន។ការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិន បាននិយាយថា ការឈ្នះឆ្នោតរបស់លោក ឡៃ នឹងមិនផ្លាស់ប្តូរទិដ្ឋភាពជាមូលដ្ឋាននៃទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រនោះទេ ហើយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (JOE BIDEN) អាមេរិកមិនគាំទ្រឯករាជ្យភាពកោះតៃវ៉ាន់ឡើយ។រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដេវីត កាមេរ៉ូន (David CAMERON) បានអបអរសាទរចំពោះលោក ឡៃ និងគណបក្ស DPP ចំពោះជ័យជម្នះរបស់ខ្លួន ហើយបាននិយាយថា លោកសង្ឃឹមថា កោះតៃវ៉ាន់ និងប្រទេសចិន នឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយភាពខុសគ្នារបស់ពួកគេដោយសន្តិវិធី។រដ្ឋមន្ត្រីការបរទេសជប៉ុន លោក យ៉ូកូ កាមីកាវ៉ា (Yoko Kamikawa) បាននិយាយថា ប្រទេសជប៉ុនបានផ្តល់ការអបអរសាទរចំពោះជ័យជម្នះរបស់លោក ឡៃ និងការបោះឆ្នោតដោយរលូន ខណៈរំពឹងថាបញ្ហាជុំវិញកោះតៃវ៉ាន់ នឹងត្រូវបានដោះស្រាយដោយសន្តិវិធីតាមរយៈការសន្ទនា។ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ទីក្រុងមូស្គូបានបន្តចាត់ទុកកោះតៃវ៉ាន់ជាផ្នែកសំខាន់មួយរបស់ប្រទេសចិន ខណៈដែលបារាំងបានអបអរសាទរចំពោះជ័យជម្នះរបស់លោ ឡៃ ហើយបាននិយាយថា យើងត្រូវតែបន្តធ្វើការរួមគ្នាដើម្បីការពារច្បាប់ និងសន្តិភាពនៅទូទាំងច្រកសមុទ្រ៕

ស.ស.យ.ក រាជធានីភ្នំពេញប្រកាសបញ្ចូលសមាជិកថ្មី ៩៩ រូប និងប្រគល់បណ្ណសរសើរដល់សមាជិក ១១១ រូប

2024/01/14 02:18:46 pm        361
ឯកឧត្តម ងួន សុភៈ សមាជិកគណៈអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ តំណាងឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានអញ្ជើញប្រកាសបញ្ចូលសមាជិក សមាជិកាថ្មីចំនួន៩៩រូប និងចែកបណ្ណសរសើរជូនសមាជិក សមាជិកា ចំនួន១១១រូប នៃក្រុមការងារសកម្មជនយុវជន និងការអភិវឌ្ឍ នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ នៅសាលប្រជុំ វិមាន ឈ្នះ ឈ្នះ អគារខេមរានី។ឯកឧត្តម វង្ស វ៉ាន់នី ប្រធានក្រុមប្រឹក្សាភិបាលក្រុមការងារសកម្មជនយុវជន និងការអភិវឌ្ឍ បានលើកឡើងថា ក្រុមការងារសកម្មជនយុវជន និងការអភិវឌ្ឍ ត្រូវបានបង្កើតឡើងដោយសេចក្តីសម្រេចលេខ ០៩០/២២ ស.ស.យ.ក ភព ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ដោយមានសមាសភាពយុវជន ចំនួន១៥៣នាក់ ស្រី ចំនួន៨០នាក់។ បច្ចុប្បន្នក្រុមការងារសកម្មជនយុវជន និងការអភិវឌ្ឍ មានសមាជិកសរុបចំនួន៦៩៩នាក់ ស្រី ៣៩៩នាក់។ ដោយមានប្រធានក្រុមប្រឹក្សាភិបាល ១នាក់ អនុប្រធានក្រុមប្រឹក្សាភិបាល ៣នាក់។ ក្នុងបេសកកម្មចូលរួមទ្រទ្រង់សន្តិភាព និងការអភិវឌ្ឍន៍នៅកម្ពុជា និងបង្កើនសុខភាព សុខមាលភាពប្រជាពលរដ្ឋ ដើម្បីរួមចំណែកអភិវឌ្ឍន៍នៅតាមមូលដាន នៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម បានបន្តថា ក្រុមការងារសកម្មជនយុវជន និងការអភិវឌ្ឍ មានគោលបំណងចូលរួមចំណែកបង្កើនសុខភាព សុខមាលភាពប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍន៍ក្នុងមូលដ្ឋាននៅតាមបណ្តាខេត្តនានាសម្របសម្រួលជាមួយយុវជន សិស្ស និស្សិត និងមហាជន ដែលស្រឡាញ់ចូលចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បន្តចាត់តាំងយុវជនចូលរួមក្នុងរាល់សកម្មភាពតាមការស្នើសុំរបស់សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងចូលរួមការងារស្ម័គ្រចិត្តបំពេញការងារក្នុងសកម្មភាពមនុស្សធម៌ និងយុទ្ធនាការនានា របស់សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងចូលរួមក្នុងសកម្មភាពមនុស្សធម៌ និងរួមរស់ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។នាឱកាសនោះឯកឧត្តម ងួន សុភៈ បានថ្លែងថា បច្ចុប្បន្នសមាជិក សមាជិកា ស.ស.យ.ក រាជធានីភ្នំពេញ នៅក្នុងរាជធានីភ្នំពេញ មានចំនួនជាង២ម៉ឺននាក់។ ក្នុងនោះយុវជនតាមសង្កាត់ ខណ្ឌ ចំណុះតាមវិស័យនីមួយៗ និងសកម្មជន សមាគមជាដៃគូ មានចំនួនច្រើន ជាពិសេសសូមថ្លែងអំណរគុណដល់សមាជិក សមាជិកាទាំងអស់ ដែលបានចូលរួមចំណែកពាក់ព័ន្ធការងារបោះឆ្នោត។ជាចុងក្រោយឯកឧត្តម បានបញ្ជាក់ថា ការឯកភាពជាតិ នយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលោកបានប្រឹងប្រែងរកសន្តិភាព មកឲ្យកម្ពុជា ឲ្យប្រជាជនខ្មែរ ដែលធ្លាប់តែកាប់សម្លាប់គ្នា។ ដូច្នេះមិនសាមញ្ញពេកនោះទេ ដែលក្នុងនាមយើងជាយុវជន យល់ដឹងឲ្យដល់ឬសគល់ យកការយល់ដឹងរបស់យើងនេះ ចែករំលែកទៅដល់មនុស្សជំនាន់ក្រោយ ព្រោះយើងជាមនុស្សជំនាន់ក្រោយទទួលបានសន្តិភាព រស់នៅក្នុងប្រទេសមួយដែលមានសន្តិភាព ដែលយើងធ្លាប់បាត់បង់ជិត៥០០ឆ្នាំមកហើយ។ ដូចនេះស្មារតី ផែនការយើងឲ្យយុវជនចូលរួមធ្វើកិច្ចការងារសង្គមឲ្យបានច្រើន ដោយក្តីស្រលាញ់ ស្ម័គ្រចិត្តដោយបេះដូង ជួយយកអាសារគ្នាជាមួយនឹងប្រជាពលរដ្ឋ សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីបុព្វហេតុជាតិ៕អត្ថបទ រដ្ឋា

ប្រជាជនចិន និងហុងកុង សង្ឃឹមថា នឹងមានទំនាក់ទំនងល្អជាមួយកោះតៃវ៉ាន់ក្រោយការបោះឆ្នោត

2024/01/14 02:10:35 pm        105
ប្រជាជននៅក្នុងប្រទេសចិន និងទីក្រុងហុងកុង បាននិយាយនៅថ្ងៃអាទិត្យ (១៤ មករា) នេះថាពួកគេសង្ឃឹមថាទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រជាមួយទីក្រុងតៃប៉ិ នឹងប្រសើរឡើងបន្ទាប់ពីការបោះឆ្នោតដែលបានឃើញគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលកំពុងកាន់អំណាចរបស់កោះតៃវ៉ាន់ បន្តកាន់តំណែង ប៉ុន្តែមិនមានសភាភាគច្រើន។ក្រុមអ្នកបោះឆ្នោតគាំទ្រមេដឹកនាំជាប់ឆ្នោតថ្មីលោក ឡៃ ឈីងតឺ (Lai Ching-te) កាលពីថ្ងៃសៅរ៍ ដោយច្រានចោលយ៉ាងខ្លាំងនូវសម្ពាធរបស់ចិនក្នុងការព្យាយាមមិនឲ្យលោកកាន់តំណែង។ ចិនបាននិយាយថាខ្លួននឹងមិនបោះបង់ចោលការសម្រេចបាននូវ «ការបង្រួបបង្រួម»តៃវ៉ាន់ទេ។ពលរដ្ឋចិនមួយចំនួនបាននិយាយថា ពួកគេរំពឹងថានឹងមានរយៈពេលដ៏លំបាកមួយបន្ទាប់ពីការឈ្នះឆ្នោតរបស់គណបក្សប្រជាធិបតេយ្យជឿនលឿន ប៉ុន្តែសង្ឃឹមថាទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រនឹងប្រសើរឡើង។ការបោះឆ្នោតនេះបានធ្វើឡើងនៅពេលដែលមានភាពតានតឹងខាងភូមិសាស្ត្រនយោបាយរវាងទីក្រុងប៉េកាំង និងសហរដ្ឋអាមេរិក។ ចាប់តាំងពីការបោះឆ្នោតចុងក្រោយក្នុងឆ្នាំ២០២០ មក ប្រទេសចិនបានចូលរួមក្នុងសកម្មភាពយោធាក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមកនៅក្នុងច្រកសមុទ្រតៃវ៉ាន់ រួមទាំងការរៀបចំល្បែងសង្រ្គាមសំខាន់ៗចំនួនពីរលើកនៅជិតកោះនេះ៕

លោក Biden និយាយថា សហរដ្ឋអាមេរិក មិនគាំទ្រឯករាជ្យភាពកោះតៃវ៉ាន់ទេ

2024/01/14 02:07:00 pm        119
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃសៅរ៍ (១៣ មករា) ថាសហរដ្ឋអាមេរិក មិនគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់នោះទេ បន្ទាប់ពីអ្នកបោះឆ្នោតតៃវ៉ាន់បានច្រានចោលភាពមិនពេញចិត្តរបស់ប្រទេសចិន និងបានផ្តល់ឱ្យគណបក្សកាន់អំណាចនូវអាណត្តិមេដឹកនាំទីបី។នៅព្រឹកថ្ងៃដដែលនោះ បេក្ខជនមេដឹកនាំនៃគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលកំពុងកាន់អំណាចរបស់កោះតៃវ៉ាន់ បានឈ្នះការបោះឆ្នោត ដោយបានច្រានចោលយ៉ាងខ្លាំងនូវសម្ពាធរបស់ចិនក្នុងការព្យាយាមមិនឲ្យលោកកាន់តំណែង ហើយបានសន្យាថានឹងក្រោកឈរតទល់នឹងទីក្រុងប៉េកាំង ព្រមទាំងស្វះស្វែងរកការចរចា។លោក បៃដិន បាននិយាយនៅពេលត្រូវសាកសួររកប្រតិកម្មរបស់លោកចំពោះការបោះឆ្នោតកាលពីថ្ងៃសៅរ៍ថា «យើងមិនគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់នោះទេ» ដែលការលើកឡើងរបស់លោកកាលពីថ្ងៃសៅរ៍នេះហាក់ដូចជាកិច្ចខិតខំប្រឹងប្រែងដើម្បីធានាដល់ទីក្រុងប៉េកាំងឡើងវិញ។សហរដ្ឋអាមេរិកបានប្តូរការទទួលស្គាល់ការទូតពីទីក្រុងតៃប៉ិ ទៅទីក្រុងប៉េកាំង ក្នុងឆ្នាំ១៩៧៩ ហើយបាននិយាយជាយូរមកហើយថាខ្លួនមិនគាំទ្រការប្រកាសឯករាជ្យជាផ្លូវការដោយកោះតៃវ៉ាន់នោះទេ។ ទោះជាយ៉ាងណាក៏ដោយ អាមេរិកបានរក្សាទំនាក់ទំនងក្រៅផ្លូវការជាមួយកោះស្វ័យគ្រប់គ្រងមួយនេះ ហើយនៅតែជាអ្នកគាំទ្រដ៏សំខាន់បំផុត និងជាអ្នកផ្គត់ផ្គង់អាវុធដល់កោះតៃវ៉ាន់ផងដែរ៕

កម្ពុជាបើកជាផ្លូវការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤»

2024/01/14 12:36:40 pm        220
សៀមរាប៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ពិធីបើកជាផ្លូវការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤» បានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការ​នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន។ពិធីនេះ មានការសម្តែងទស្សនីយភាពសិល្បៈរួមគ្នា ការបញ្ចាំងវីដេអូមិត្តភាពកម្ពុជា-ចិន រួមជាមួយ ការទូងស្គរប្រកាសបើកជាផ្លូវការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” និងការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អ្នកសារព័ត៌មាន ជាតិ-អន្តរជាតិ ក្រុមសិល្បៈ តារាល្បីៗ វិនិយោគិន ភ្ញៀវទេសចរកម្ពុជា-ចិន សរុបជាង ១,០០០ នាក់ រួមជាមួយ ការផ្សាយផ្ទាល់ពិសេស ដោយទូរទស្សន៍ជាតិកម្ពុជា ដោយមានការផ្សាយបន្តផ្ទាល់លើបណ្តាញទូរទស្សន៍ទាំងអស់ នៅកម្ពុជាព្រមទាំងប្រព័ន្ធផ្សព្វផ្សាយនានានៃប្រទេសចិន។

អ្នកបោះឆ្នោតនៅកោះតៃវ៉ាន់ខ្លះគាំទ្រ និងខ្លះទៀត ខកចិត្ដនឹងលទ្ធផលបោះឆ្នោត

2024/01/14 12:29:28 pm        157
អ្នកកោះតៃវ៉ាន់ បានដាក់ក្ដីសង្ឃឹមលើមេដឹកនាំថ្មី បន្ទាប់ពីបេក្ខជនរបស់គណបក្សប្រជាធិបតេយ្យជឿនលឿនឬ(DPP)លោកឡៃ ឈីងទ័រ ចូលកាន់អំណាចបន្ទាប់ពីការបោះឆ្នោត ប៉ុន្ដែមតិនានានៅតាមផ្លូវ មានភាពចម្រូងចម្រាស។គណបក្សរបស់លោកឡៃ ដែលជាជើងឯកអត្ដសញ្ញាណដាច់ដោយឡែករបស់កោះតៃវ៉ាន់ និងបានច្រានចោលការអះអាងទឹកដីរបស់ចិននោះ កំពុងស្វះស្វែងរកអាណត្ដិ៤ឆ្នាំជាលើកទី៣ជាប់ៗគ្នា មិនធ្លាប់មានដោយស្ថិតនៅក្រោមប្រព័ន្ធបោះឆ្នោតថ្មីរបស់កោះតៃវ៉ាន់។អ្នកស្រុកមួយចំនួនសម្ដែងការព្រួយបារម្ភទៅលើលទ្ធផលបោះឆ្នោត ដោយនិយាយថា មេដឹកនាំថ្មីដែលជាប់ឆ្នោតនេះ គួតែផ្ដោតទៅលើកិច្ចការក្នុងស្រុក ប្រសើរជាងកិច្ចការអន្ដរជាតិ។ ចំណែកអ្នកស្រុកផ្សេងទៀតព្រួយបារម្ភថា គ្មានបក្សណាមួយក្នុងចំណោមបក្សប្រជែងទាំង៣ ទទួលបានសំលេងភាគឈ្នះដាច់នៅក្នុងសភា ដូច្នោះការបង្កើតមតិឯកច្ឆ័ន្ទនឹងមិនអាចប្រព្រឹត្ដទៅងាយស្រួលឡើយ។ការបោះឆ្នោតបានចាប់ផ្ដើមនៅចំពេលដែលមានការកើនឡើងនូវភាពតានតឹងនយោបាយផ្នែកភូមិសាស្រ្ដរវាងក្រុងប៉េកាំង និងសហរដ្ឋអាមេរិក។ ពោលគឺតាំងពីការបោះឆ្នោតក្នុងឆ្នាំ២០២០មក ប្រទេសចិនបាន ចូលពាក់ព័ន្ធសកម្មភាពយោធាក្នុងកម្រិតមួយដែលមិនធ្លាប់មាននៅក្នងច្រកសមុទ្រតៃវ៉ាន់ ក្នុងនោះរួមមាន ជុំវិញសមយុទ្ធធំពីរលើក នៅជិតកោះតៃវ៉ាន់ផងដែរ៕អត្ថបទ មករា (Makara)

មន្រ្ដីសហប្រជាជាតិថ្កោលទោសការបដិសេធន៍របស់អ៊ីស្រាអែល លើការដឹកជញ្ជូនជំនួយទៅកាន់តំបន់ហ្កាហ្សាខាងជើង

2024/01/14 12:12:23 pm        126
មន្រ្ដីសហប្រជាជាតិជាច្រើន បានលើកឡើងពីការព្រួយបារម្ភអំពីការបដិសេធន៍របស់អ៊ីស្រាអែលដែលនៅតែបន្ដ ហើយនិងការដាក់បម្រាបយ៉ាងតឹរឹងលើការដឹកជញ្ជូនជំនួយរបស់សហប្រជាជាតិទៅកាន់តំបន់ហ្កាហ្សា ស្រ្ទីប ភាគខាងជើង ដែលជាហេតុធ្វើឲ្យវិបត្ដមនុស្សធម៌កាន់តែចុះដុនដាបថែមទៀត ក្នុងតំបន់ហ៊ុមព័ន្ធមួយនេះ។លោកស្ទេហ្វាន់ ឌូចារីក អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអង់តូនីញ៉ូ ហ្គូតេរេសបាន និយាយនៅឯសន្និសីទសារព័ត៌មានខ្លីជាទៀងទាត់ កាលពីថ្ងៃព្រហស្បតិ៍ថា រថយន្ដដឹកជញ្ជូនជំនួយចំនួន២១គ្រឿង ដែលបានគ្រោងទុក មានតែ៣គ្រឿងប៉ុណ្ណោះ អាចចូលទៅកាន់តំបន់ហ្កាហ្សាបានពីចន្លោះថ្ងៃ១មករា ដល់ថ្ងៃ១០មករា ។អ្នកនាំពាក្យរូបនោះ បាននិយាយថា ការផ្គត់ផ្គង់ជំនួយ ក្នុងនោះរួមមាន ការផ្គត់ផ្គង់វេជ្ជសាស្រ្ដ និងសម្ភារៈប្រើប្រាស់ផ្នែកអនាម័យ ត្រូវបានអាជ្ញាធរអ៊ីស្រាអែលបដិសេធន៍មិនឲ្យចូល។លោកឌូចារីក បានប្រៀបធៀបស្ថានភាពថ្មីៗទៅនឹងខែមុនៗ ដោយបង្ហាញនូវការធ្លាក់ចុះនៅក្នុងការនាំយកជំនួយទៅតំបន់ហ្កាហ្សា។ក្រសួងសុខាភិបាលដែលមានមូលដ្ឋានក្នុងតំបន់ហ្កាហ្សា បានឲ្យដឹងថា ចំនួនជនជាតិប៉ាឡេស្ទីនដែលស្លាប់ ចាប់ពីអ៊ីការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តនេះ បានកើនឡើង២៣.៧០៨នាក់។អត្ថបទ មករា (Makara)

នាយករដ្ឋមន្រ្ដីអង់គ្លេស លោកស៊ូណាក់ បានប្រកាសថា អង់គ្លេសបង្កើនជំនួយផ្នែកយោធា ដល់អ៊ុយក្រែន

2024/01/14 11:55:26 am        146
នាយករដ្ឋមន្រ្ដីអង់គ្លេសលោក រីស៊ី ស៊ូណាក់ បានអញ្ជើញធ្វើទស្សនកិច្ចទៅកាន់ក្រុងគីវ កាលពីថ្ងៃសៅរ៍ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្ដិសុខថ្មីមួយ និងបានប្រកាសពីការបង្កើនការផ្ដល់មូលនិធិយោធាសម្រាប់ប្រទេសអ៊ុយក្រែន យកទៅទិញយានដ្រូន ក្នុងនោះរួមមានការឈ្លបយកការ មីស៊ីលរយៈចម្ងាយឆ្ងាយនិងយានដ្រូនតាមសមុទ្រផងដែរ។លោកស៊ូណាក់ បាននិយាយថា ប្រទេសអង់គ្លេស ដែលជាសម្ព័នមិត្ដដ៏ជិតស្និទបំផុតនៅក្នុងចំណោមសម្ព័ន្ធមិត្ដជាច្រើនរបស់អ៊ុយក្រែន នឹងបង្កើនការគាំទ្ររបស់ខ្លួន ដោយផ្ដល់ប្រាក់ចំនួន២,៥ពាន់លានផោនស្មើនឹង (៣,១៩ពាន់លានដុល្លាអាមេរិក)សម្រាប់ឆ្នាំហិរញ្ញវត្ថុនៅឆ្នាំក្រោយ។ពោលគឺនឹងបង្កើនដល់២០០ពាន់លានផោននៅរយៈពេលពីរខាងមុខទៀត។ទីក្រុងគីវ បានទទួលជំនួយផ្នែកយោធា និងហិរញ្ញវត្ថុយ៉ាងច្រើនពីលោកខាងលិចចាប់តាំងពីរុស្ស៊ី បានចូលលុកលុយ កាលពីខែកុម្ភៈឆ្នាំ២០២២មក។ប្រធានាធិបតីវ៉្លូឌីមៀ ហ្សេលិនស្គី បានប្រាប់សន្និសីទសារព័ត៌មានថា លោកមានជំនឿថា ការផ្ដល់ជំនួយហិរញ្ញវត្ថុដ៏មានសារៈសំខាន់របស់សហរដ្ឋអាមេរិក នឹងចាប់ផ្ដើម ដោយបន្ថែមថា លោកកាន់តែមានអារម្មណ៍វិជ្ជមានឥឡូវនេះជាងពីខែមុន។កិច្ចព្រមព្រៀងអង់គ្លេស-អ៊ុយក្រណ ស្ដីពីកិច្ចសហប្រតិបត្ដការផ្នែកសន្ដិសុខ បានធ្វើឡើង បន្ទាប់ពីកិច្ច ព្រមព្រៀងកាលពីពេលមុនរបស់ក្រុមប្រទេសG-7 (ជីប្រាំពីរ) នៅក្នុងការផ្ដល់ឲ្យអ៊ុយក្រែននូវការធានាផ្នែកសន្ដិសុខទ្វេភាគី៕អត្ថបទ មករា(Makara)

ឯកឧត្តម ប៉ែន បូណា៖ សំឡេងគាំទ្ររបស់ពលរដ្ឋទាំងក្នុង និងក្រៅប្រទេសជាឧត្តមភាពដ៏ក្លៀវក្លារបស់រាជរដ្ឋាភិបាល

2024/01/14 11:40:09 am        349
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា តាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន រហូតដល់រាជរជដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត រាល់ពេលទទួលដំណឹងពីដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំរបស់ខ្លួនទៅក្រៅប្រទេស និស្សិត និងប្រជាពលរដ្ឋនៅឯនាយសមុទ្រតែងតែចេញសារគាំទ្រយ៉ាងកងរំពង ដោយក្តីអំណរសាទរ និងមោទនភាពជាទីបំផុត។ ពេលសម្តេចនាយករដ្ឋមន្ត្រីអញ្ជើញដល់និស្សិត និងប្រជាពលរដ្ឋជាច្រើនពាន់នាក់តែងស្កាត់ទៅទទួលស្វាគមន៍ និងជួបជាមួយប្រមុខដឹកនាំប្រទេស។ ឯកឧត្តម ប៉ែន បូណា ថ្លែងថា ជាក់ស្តែង គ្រាន់តែទទួលដំណឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានការអញ្ជើញពីលោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង និស្សិតនិងពលរដ្ឋខ្មែរជាច្រើនដែលរស់នៅអឺរ៉ុបបានចេញឃ្លីបវីដេអូអបអរសាទរជាបន្តបន្ទាប់ដោយទឹកចិត្តរំភើបយ៉ាងក្រៃលែង។ ព្រឹត្តិការណ៍នេះសបញ្ជាក់យ៉ាងច្បាស់ថា មិនត្រឹមតែទទួលបានការគាំទ្រយ៉ាងរឹងមាំពីសំណាក់ប្រជាពលរដ្ឋនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែ រាជរដ្ឋាភិបាលនិងប្រមុខដឹកនាំកម្ពុជាក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរនៅឯនាយសមុទ្រថែមទៀត។ឯកឧត្តមបន្តថា សំឡេងគាំទ្រនេះទៀតសោតមាននិន្នាការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំទាំងក្នុងនិងក្រៅប្រទេស។ ជាក់ស្តែង ក្នុងការបោះឆ្នោតជាតិចុងក្រោយ រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្ររហូតដល់ជាង ៨២%ក្នុងចំណោមអ្នកបោះឆ្នោតជាង ៨៣%ដែលបានទៅចូលរួមបោះឆ្នោត ខណៈដែលចំនួនពលរដ្ឋខ្មែរនៅក្រៅប្រទេសបានងាកមកគាំទ្ររាជរដ្ឋាភិបាលបានកើនឡើងយ៉ាងគំហុកដូចទឹកបាក់ទំនប់។ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា បញ្ជាក់ថា សុខសន្តិភាព ស្ថិរភាពសង្គម និងនយោបាយ ព្រមទាំងការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រលឿនរហ័ស សុទ្ធសឹងជាសក្ខីកម្មច្បាស់លាស់មិនអាចប្រកែកបានបញ្ជាក់ពីការដឹកនាំត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាសម្តេចធិបតី ហ៊ុន ម៉ាណែត។ឯកឧត្តមបញ្ជាក់ថា សំឡេងគាំទ្ររបស់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសដែលបន្តកើនឡើងជាលំដាប់ឥតឈប់ឈរគឺជាឧត្តមភាពដ៏ក្លៀវក្លារបស់រាជរដ្ឋាភិបាល។ ឧត្តមភាពនេះកំពុងលើកស្ទួយមោទនភាពជាតិខ្មែរក៏ដូចជាកិត្យានុភាពរបស់កម្ពុជាឱ្យកាន់តែខ្ពស់ត្រដែតឡើងទាំងនៅក្នុងផ្ទៃប្រទេសនិងលើឆាកអន្តរជាតិ៕

ចៅក្រមសម្រេចឃុំខ្លួន អតីតអភិបាលក្រុងកែប ក្រោមបទចោទរំលោភអំណាច និងសម្អាតប្រាក់

2024/01/14 10:59:46 am        914
ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក ខេង យ័ន ក្រោមបទចោទរំលោភអំណាច និងសម្អាតប្រាក់។លោក ទិតសុទ្ធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ បានសម្រេចឃុំខ្លួនលោក ខេង យ័ន អតីតអភិបាលក្រុងកែបជាបណ្ដោះអាសន្ន ក្រោមបទចោទ ប្រកាន់ចំនួន២ គឺបទរំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា ៣ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការ​សម្អាតប្រាក់ ​និងហិរញ្ញប្បទានភេរវកម្ម។លោក ខេង យ័ន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន និងបានបញ្ជូនទៅសាលាដំបូង​រាជធានីភ្នំពេញនារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បន្ទាប់​ពីត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី សម្រេចចេញអនុក្រឹត្យបញ្ចប់មុខតំណែង ពីអភិបាលក្រុងកែបនៃខេត្តកែប​ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ដោយអនុវត្តតាមអភិក្រមទាំង៥ គឺ​ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់។ចំពោះការបញ្ចប់តំណែងលោក ខេង យ័ន ត្រូវបានសម្ដេចធិបតីបញ្ជាក់ថា មានការចាំបាច់ត្រូវ​អនុវត្តអភិក្រមទី៥ គឺ "ការវះកាត់" តាមរយៈការចុះហត្ថលេខា ដើម្បី​បញ្ចប់មុខតំណែងរបស់​អភិបាលក្រុងកែប ដែលបានប្រើប្រាស់​អំណាច​នៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំ​ឲ្យប៉ះពាល់​ដល់ផលប្រយោជន៍រដ្ឋ ​និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អង្គការណាសារកឃើញភ័ស្តុតាងដែលអាចបញ្ជាក់ពីជីវិតបុរាណផុតពូជនៅលើភពព្រះអង្គារ
09/11/2025 09:09 PM
ជំរំជនភៀសខ្លួននៅម៉ាឡាវីប្រឈមនឹងការកាត់បន្ថយជំនួយ ខណៈមូលនិធិ UNHCR ធ្លាក់ចុះ
09/11/2025 09:09 PM
បុរសជនជាតិស៊ូដង់ ជួបជុំគ្រួសារវិញ ក្រោយរត់ភៀសខ្លួនពីទីក្រុងហែកហួរដោយភ្លើងសង្រ្គាម al-Fashir
09/11/2025 09:09 PM
ការអប់រំផ្តល់ជាខ្សែជីវិតថ្មីសម្រាប់ក្មេងៗជនភៀសខ្លួនហ្កាហ្សានៅប្រទេសអារ៉ាប់រួម
09/11/2025 09:09 PM
បារាំង សន្យាពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល
09/11/2025 09:09 PM
មេដឹកនាំស្លូវ៉ាគី លោក Fico កំណត់លក្ខខណ្ឌ ដើម្បីគាំទ្រការដាក់ទណ្ឌកម្មរុស្ស៊ីបន្ថែមទៀត
09/11/2025 08:09 PM
នេប៉ាល់ចាប់បានអ្នកទោសជិត ២០០នាក់វិញ ខណៈរាប់ពាន់នាក់ទៀត កំពុងរត់គេចខ្លួន
09/11/2025 08:09 PM
ក្រុមហ៊ុន VISA Worldwide Pte. Limited គាំទ្រគម្រោងរបស់ក្រសួងទេសចរណ៍លើការអភិវឌ្ឍន៍ប្រព័ន្ធទេសចរណ៍វៃឆ្លាត
09/11/2025 08:09 PM
ភាគហ៊ុនអាស៊ីជួបប្រទះលំហូរចេញនៃទុនបរទេសប្រចាំខែជាលើកទី១ រយៈពេល ៤ខែ ក្នុងខែសីហា
09/11/2025 07:09 PM
នគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ជួបពិភាក្សាលើការពង្រឹងកិច្ចសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
09/11/2025 07:09 PM