រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានភ្នំក្រវាញ និង​ផ្លូវកៅ​ស៊ូ​ក្នុង​​ខេត្តពោធិ៍សាត់
BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមអ្នកកាន់សាសនាហិណ្ឌូនៅប្រទេសឥណ្ឌា តវ៉ាប្រឆាំងនឹងនាយករដ្ឋមន្ត្រីកាណាដា

2023/09/25 09:02:21 am        164
ឥណ្ឌា៖ បន្ទាប់ពីការប្រឈមមុខដាក់គ្នាខាងការទូតរវាងប្រទេសឥណ្ឌា និងកាណាដា មានក្រុមសាសនាមួយក្រុមឈ្មោះថា ក្រុមរណសិរ្សរួបរួមសាសនាហិណ្ឌូ បានធ្វើបាតុកម្មនៅទីក្រុង ញ៉ូវ ដេល្លី (New Delhi) ប្រទេសឥណ្ឌា ប្រឆាំងនឹងនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau កាលពីថ្ងៃអាទិត្យ (២៤ កញ្ញា)។ ភាពតានតឹងរវាងឥណ្ឌា និងកាណាដាបានកើនឡើង បន្ទាប់ពីនាយករដ្ឋមន្រ្តីកាណាដាបាននិយាយកាលពីថ្ងៃចន្ទ (១៨ កញ្ញា) ថាមាន «ការចោទប្រកាន់គួរឱ្យទុកចិត្ត» ដែលភ្ជាប់ភ្នាក់ងាររដ្ឋាភិបាលឥណ្ឌា ទៅនឹងឃាតកម្មនៅក្នុងប្រទេសកាណាដា កាលពីខែមិថុនា នៃមេដឹកនាំផ្តាច់ខ្លួនសាសនា ស៊ីគ ដែលធ្វើយុទ្ធនាការសម្រាប់ការបង្កើតទឹកដីកំណើត ស៊ីគ ឯករាជ្យមួយហៅថា «តំបន់ កាលីស្ថាន»។ទីភ្នាក់ងារប្រឆាំងភេរវកម្មសហព័ន្ធរបស់ឥណ្ឌាកាលពីថ្ងៃសៅរ៍ (២៣ កញ្ញា) បាននិយាយថា ខ្លួនបានរឹបអូសទ្រព្យសម្បត្តិរបស់ជនសកម្មប្រយុទ្ធ កាលីស្ថាន ដែលខ្លួនចោទប្រកាន់ពីសកម្មភាពភេរវកម្មនៅក្នុងប្រទេសឥណ្ឌាផងដែរ៕

លោកម៉ាក្រុង៖បារាំងគ្រោងដកឯកអគ្គរដ្ឋទូត និងកងទ័ពចេញពីប្រទេសនីហ្សេ បន្ទាប់ពីរដ្ឋប្រហារ

2023/09/25 08:02:13 am        216
បារាំង៖ ប្រធានាធិបតីបារាំងលោក អេម៉ាណូអែល ម៉ាក្រុង (Emmanuel Macron) បានថ្លែងថា ប្រទេសរបស់លោកនឹងដកឯកអគ្គរដ្ឋទូត និងកងទ័ពរបស់ខ្លួនចេញពីប្រទេសនីហ្សេ បន្ទាប់ពីរដ្ឋប្រហារ កាលពីខែកក្កដា ដែលបានទម្លាក់ប្រធានាធិបតីជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ លោក មូហាមេដ បាហ្សូម(Mohamed Bazoum)។លោកម៉ាក្រុង បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍មួយកាលពីថ្ងៃអាទិត្យថា៖«បារាំង បានសម្រេចចិត្តដកឯកអគ្គរដ្ឋទូតរបស់ខ្លួន។ នៅប៉ុន្មានម៉ោងបន្ទាប់ ឯកអគ្គរដ្ឋទូតរបស់យើង និងអ្នកការទូតជាច្រើននាក់ នឹងត្រឡប់ទៅប្រទេសបារាំងវិញ»។លោកបានបន្ថែមថា កិច្ចសហប្រតិបត្តិការយោធា បានចប់សព្វគ្រប់ ហើយទាហានបារាំង នឹងដកចេញនៅក្នុង «រយៈពេលប៉ុន្មានខែ និងប៉ុន្មានសប្ដាហ៍ខាងមុខ» ដោយមានការដកចេញទាំងស្រុង នៅចុងឆ្នាំនេះ។ប្រទេសបារាំង បានរក្សាទាហានប្រមាណ ១.៥០០ នាក់នៅមូលដ្ឋានរបស់ខ្លួនក្នុងប្រទេសនីហ្សេ ហើយបានបដិសេធសំណើរបស់មេដឹកនាំយោធាថ្មីឲ្យឯកអគ្គរដ្ឋទូតរបស់ខ្លួនចាកចេញ។មនុស្សរាប់ពាន់នាក់ បានធ្វើការតវ៉ាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅក្នុងរដ្ឋធានីនីញ៉ាម៉េ(Niamey) រួមទាំងនៅខាងក្រៅមូលដ្ឋានយោធា ដែលមានទាហានបារាំងផងដែរនោះ។ មេដឹកនាំថ្មីទាំងនោះ បានទាមទារឲ្យឯកអគ្គរដ្ឋទូត និងកងទ័ពបារាំង ចាកចេញពីប្រទេសនេះ បន្ទាប់ពីលោកម៉ាក្រុង បដិសេធមិនទទួលស្គាល់រដ្ឋប្រហារ៕

ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់​សមិទ្ធផល​នៅវិទ្យាល័យ ហ៊ុន សែន ផ្តៅជុំ ខេត្តកំពង់ចាម

2023/09/24 06:59:04 pm        326
កំពង់ចាម៖ ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច និងជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីថ្ងៃទី២៣ ខែកញ្ញាម្សិលមិញ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ផ្តៅជុំ ក្នុងឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលជាអំណោយដ៏ថ្លៃថ្លា​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសប្បុរសជននានា។ក្នុងឱកាសនោះឯកឧត្តម ហ៊ុន ម៉ានិត បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន និង​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ​លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ​និងប្រជាពលរដ្ឋទាំងអស់ ដែលមានវត្តមានក្នុងពិធីនេះ។ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានលើកទឹកចិត្តឱ្យក្មួយសិស្សានុសិស្សប្រឹងប្រែងក្នុងការសិក្សា ដើម្បីក្លាយខ្លួន​ជាធនធានមនុស្សដ៏ល្អក្នុងសង្គម និងអាចមានលទ្ធភាពចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការងារកសាងមូលធនមនុស្សឱ្យកាន់តែមានប្រសិទ្ធភាព និងសក្ដានុពល ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់រីកចម្រើនរុងរឿង និង​សម្បូរ​សប្បាយ។សមិទ្ធផលទាំងឡាយដែលត្រូវបានសម្ពោធ​ដាក់ឲ្យប្រើប្រាស់នាពេលនេះ រួមមាន៖ អគារសិក្សា​មួយខ្នងមាន ៥បន្ទប់ , អគារធនធានមួយខ្នងមាន ៥បន្ទប់ , បន្ទប់កុំព្យូទ័រ២បន្ទប់ បំពាក់កុំព្យូទ័រ ៣២គ្រឿង LCD Projector ២គ្រឿង ម៉ាស៊ីនត្រូជាក់ ២គ្រឿង និងម៉ាស៊ីនព្រីន ២គ្រឿង , បន្ទប់​ពិសោធន៍ចំនួន ២បន្ទប់ពិសោធន៍ មួយសម្រាប់មុខវិជ្ជារូបវិទ្យា-ផែនដី និងមួយទៀត សម្រាប់​មុខវិជ្ជាជីវវិទ្យា-គីមី , សាលប្រជុំមួយ បំពាក់ម៉ាស៊ីនត្រជាក់ ចំនួន៤គ្រឿង អាចដាក់សិស្សបានចំនួន ៨០នាក់, បណ្ណាល័យ​សតវត្ស​២១ ចំនួន១ បំពាក់គ្រឿង​សង្ហារឹម សៀវភៅជាង ៣.០០០ក្បាល បន្ទប់សំឡេង១ បន្ទប់អាហារសម្រន់១ ទទួលសិស្សបាន ៥០នាក់ និងបន្ទប់ដែលសល់ ប្រើសម្រាប់​ការងាររដ្ឋបាល, ផ្ទះសម្រាប់គ្រូស្នាក់នៅ ១ខ្នងមាន៣បន្ទប់ , តារាងបាល់បោះ១កន្លែង, បង្គន់​អនាម័យ ១ខ្នង៥បន្ទប់ , អណ្តូងស្នប់ និងធុងស្តុកទឹកចំនួនមួយ, បណ្ណាល័យ១ខ្នង ,របងខាងមុខសាលា ប្រវែង១០០ម៉ែត្រ កម្ពស់២ម៉ែត្រ ,ផ្លូវបេតុង២ខ្សែ ទំហំ៧០០ម៉ែត្រការ៉េ, កញ្ចុះចំនួន២ ,ក្លោងទ្វារសាលា , ឡដុតសម្រាមមួយ។ក្នុងឱកាសសំណេះសំណាលនេះផងដែរឯកឧត្តម ហ៊ុន ម៉ានិត ក៏បាន​ថ្លែងអំណរ​គុណដល់​ឯកឧត្តមបណ្ឌិត ម៉ឹង មករា ជាប្រធានក្រុមការងារជនបង្គោល​ចុះជួយ​ស្រុកជើងព្រៃ ព្រមទាំង​ថ្នាក់ដឹកនាំផ្សេងៗទៀត​ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការចុះជួយ និង​កសាងអភិវឌ្ឍន៍​ភូមិឃុំ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ម៉ឹង មករា ​ប្រធានក្រុមការងារជនបង្គោលចុះជួយស្រុកជើងព្រៃ ​បានរួមចំណែកចុះជួយប្រជាពលរដ្ឋ រួមមាន ​ការកសាងផ្លូវថ្នល់ ​សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក​ ប្រឡាយទឹក ស្រះទឹក ការដាំ​កូនឈើ ព្រមទាំងការងារសេដ្ឋកិច្ចសង្គម​ រួមមាន​វិស័យសុខាភិបាល វិស័យអប់រំ ជាពិសេស វិស័យកសិកម្ម ដែលជា​សសរស្ដម្ភ​សេដ្ឋកិច្ចជាតិ​ដ៏មានសារៈសំខាន់​សម្រាប់គ្រួសារ​ប្រជាពលរដ្ឋនៅជនបទ។នៅក្នុងឱកាសនេះដែរ ឯកឧត្តម ហ៊ុន ម៉ានិត ក៏បាន​នាំ​យក​អំណោយ​របស់​សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ ប្រគល់​ជូន​វិទ្យាល័យ ហ៊ុន សែន ផ្តៅជុំ​លោក​គ្រូអ្នកគ្រូ និង​សិស្សានុសិស្ស រួមមាន៖ លោក​គ្រូអ្នក​គ្រូ ចំនួន៨៦នាក់ ម្នាក់ៗ​ទទួល​បាន​សៀវភៅ​សរសេរ​១ក្បាល ប៊ិច៤ដើម និងខ្មៅដៃចុច៣ដើម, សិស្សានុសិស្ស ៥៣៣នាក់ ម្នាក់ៗ​ទទួលបានសៀវភៅសរសេរ១ក្បាល ក្រដាស​ឈុតសំបុត្រ១ដុំ ប៊ិច២ដើម ខ្មៅដៃចុច២ដើម ​និងបណ្តូលខ្មៅដៃ៤ប្រអប់, និងជូន​វិទ្យាល័យ​សម្រាប់​ប្រើប្រាស់​ក្នុង​បណ្ណាល័យ​ រួមមាន វចនានុក្រមចំរុះ៥៩ក្បាល ​សៀវភៅ​ពុម្ពមេរៀន​អាន​៦១ក្បាល សៀវភៅ​បង្រៀន​អំពី​សត្វព្រៃជាភាសាបរទេស៦១ក្បាល សៀវភៅ​បង្រៀនអំពីសត្វ​ស្រុកជា​ភាសាបរទេស៦៣ក្បាល សៀវភៅអានជាភាសាបរទេស១០៣ក្បាល ​និង​សៀវ​ភៅរៀន​សរសេរ​ភាសាបរទេស ​និង​គូរ គំនូរ​ ៩៨ក្បាល។ ក្រុមហ៊ុន ​ជីបម៉ុងហ្គ្រូប ​ក៏បានចូលរួម ឧបត្ថម្ភ​ភេសជ្ជៈ ចំនួន ២.៣០០កេស ​សម្រាប់ចែកជូន​ លោកគ្រូអ្នកគ្រូ ​សិស្សានុសិស្ស ​និងប្រជាពលរដ្ឋ ដែល​ចូលរួមក្នុងពិធីនេះផងដែរ​ម្នាក់ៗ​ទទួល​បាន​មួយ​កេស៕ កុម្ភៈ

អគ្គលេខាធិការ UN វាយតម្លៃខ្ពស់ចំពោះកម្ពុជាក្នុងការរៀបចំយុទ្ធសាស្ត្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

2023/09/24 11:57:51 am        192
ឯកឧត្តម អង់តូនីញ៉ូ ហ្គូទែរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បាន​វាយ​តម្លៃខ្ពស់ចំពោះកម្ពុជាក្នុងការរៀបចំយុទ្ធសាស្ត្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ពោលគឺ​យុទ្ធសាស្ត្រ​បញ្ចកោណ​ដែលបានបន្ស៊ីជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ឯកឧត្តម អង់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការ សហប្រជាជាតិ  បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កម្ពុជា​ក្នុង​ការរៀបចំយុទ្ធសាស្ត្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បែបនេះ ក្នុងឱកាស​ជំនួប​សម្តែង​ការ​គួរសម​ជាមួយ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា​នា​ព្រឹក​ថ្ងៃ​ទី២២ ខែកញ្ញា ឆ្នាំ២០២៣, នាទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នៅទី​ក្រុង​ញូវយ៉ក​ សហរដ្ឋអាមេរិក។ ឯកឧត្តមអគ្គលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសម្តេចធិបតី និង គណៈប្រតិភូ និង​បាន​គូស​បញ្ជាក់ថា ប្រទេសនីមួយៗ ជាពិសេស​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​ត្រូវ​រៀបចំ​ឱ្យ​បាន​ច្បាស់​លាស់នូវក្របខ័ណ្ឌគោលនយោបាយអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច តាមរយៈការ​បន្ស៊ី​ជាមួយ​គោល​ដៅអភិវឌ្ឍន៍ប្រកបចីរភាព របស់អង្គការសហប្រជាជាតិ។ ក្នុង​ន័យនេះ ឯកឧត្តមអគ្គលេខាធិការ បានវាយ​តម្លៃ​ខ្ពស់​ចំពោះ​កម្ពុជា​ក្នុង​ការ​រៀបចំ​យុទ្ធសាស្ត្រ​ការ​អភិវឌ្ឍ​សង្គម- សេដ្ឋកិច្ច ពោលគឺយុទ្ធសាស្ត្រ​បញ្ចកោណ​ដែល​បាន​បន្សំ​ជាមួយ​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយចីរភាព ។ ឯកឧត្តមអគ្គលេខាធិការ ក៏បានអរគុណ​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ប្រទេស​កម្ពុជា​ដែលបានចូលរួម និង បញ្ជួន មន្ត្រីទៅបំពេញការងារកសាងសន្តិភាព នៅ​តាម​បណ្ដា​ប្រទេសមួយចំនួន ។ជាការឆ្លើយ​តប​សម្តេចធិបតី ក៏មានក្តីសោមនស្សដែលបានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម​អគ្គលេខាធិការ នៅទីក្រុងញូវយ៉ក ក្រោយពីបានជួបពិភាក្សាគ្នាកាលពី២ សប្តាហ៍មុន នៅ ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី និងបានរំលេចថា បញ្ហាប្រឈមនៅបន្តមាន គ្រាន់​តែ​ស្ថិត​នៅ ក្រោមទម្រង់ផ្សេងៗគ្នាប៉ុណ្ណោះ។ ក្នុងន័យនេះ សម្តេចធិបតី បានរំលេចថា ការរក្សាបាននូវសន្តិភាព និងស្ថិរភាព គឺជា​អ្វី​ដែល​ប្រទេស​ទាំង​អស់ចាំបាច់ត្រូវសម្រេចឱ្យបាននៅក្នុងកិច្ចដំណើរការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច។ ជាមួយនឹងកត្តាសន្តិភាពនេះ, ក្នុងនាមប្រជាជននិងប្រទេសកម្ពុជា, សម្ដេចអធិបតី សូមថ្លែង​នូវ​អំណរ​គុណ​យ៉ាងជ្រាលជ្រៅចំពោះអង្គការសហប្រជាជាតិ ដែលបានរៀបចំដំណើរការកសាង សន្តិភាព និងការរៀបចំការបោះឆ្នោតនៅកម្ពុជា ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដែលនាំ​ឱ្យ​កម្ពុជា​មាន​ថ្ងៃ​នេះ។ជាមួយគ្នានេះ សម្ដេចធិបតី ក៏វាយតម្លៃខ្ពស់ចំពោះការចូលរួម និងឧបត្ថម្ភគាំទ្រពីសំណាក់ អង្គការ​សហប្រជាជាតិ ក្នុងកិច្ចដំណើរការនៃការរៀបចំតុលាការកាត់ទោសខ្មែរក្រហម ដែល​អនុញ្ញាត​ឱ្យ​កម្ពុជា​បិទ​បញ្ចប់​នូវទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត ដើម្បីធ្វើដំណើរ​ឆ្ពោះទៅ​រក​អនាគត​មួយ​ដ៏​ត្រចះ​ត្រចង់​។ ជាមួយនឹងការពេញចិត្តចំពោះការពន្យល់ និងបកស្រាយរបស់សម្ដេចធិបតី, ឯកឧត្តម អគ្គ​លេខា​ធិការ​ បានបញ្ជាក់ជូនសារជាថ្មី កម្ពុជាគួរជឿជាក់ចំពោះប្រព័ន្ធអង្គការសហប្រជាជាតិ ដែល​តែង​តែ​មាន​ការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការកាត់បន្ថយភាពក្រីក្រ, ការអនុវត្តគោលការណ៍នីតិរដ្ឋ និងការ​គោរព​សិទ្ធិ​មនុស្សក្រោមស្មារតីឈ្នះ ឈ្នះ ។ ក្នុងន័យនេះ, អង្គការសហប្រជាជាតិនឹងបន្តគាំទ្រ និង​សហការជាមួយកម្ពុជា ដើម្បីសម្រេច​បាន​ជោគជ័យ​នៅ​ក្នុង​មាគ៌ា​នៃ​ការ​រៀបចំ​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប ដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជនកម្ពុជា ។ នៅទីបញ្ចប់ សម្តេចធិបតី បានពាំនាំនូវការសួរសុខទុក្ខ និងការនឹករឭកពីសំណាក់ សម្ដេចតេជោ ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ ជូនចំពោះ ឯកឧត្តមអគ្គលេខាធិការ ដែលជាមិត្តដ៏យូរលង់ និង​ដ៏ល្អ​របស់​សម្តេចតេជោ៕

ដំណើរចេញក្រៅប្រទេសរបស់សម្តេចធិបតីមានបេសកកម្មចំនួន៣ គឺការងារការទូត នយោបាយ និងសេដ្ឋកិច្ច

2023/09/24 11:36:26 am        88
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសថ្លែងថា ដំណើរ​ទស្សន​កិច្ច និងការចូលរួមកិច្ចប្រជុំកំពូលនានា នៅក្រៅប្រទេសរបស់សម្ដេច គឺមានការងារចំនួន ៣ គឺ ការងារកាទូត ការងារនយោបាយ និងការងារសេដ្ឋកិច្ច។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងបែបនេះ ក្នុង​ឱកាស​អញ្ជើញ​ជួ​បសំណេះសំណាលជាមួយប្រជាពលរដ្ឋមកពីប្រទេសកាណាដា និងសហរដ្ឋអាមរិក ប្រមាណ ២៥០០ នាក់កាលពីម៉ោង ៥ ល្ងាច ថ្ងៃទី២៣ ខែកញ្ញា ២០២៣ នៅ ញូយ៉ក ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៤៖០០នាទីព្រឹកនៅកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ដំណើរទស្សនកិច្ច និងការ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​នានា​នៅ​ក្រៅ​ប្រទេស​របស់សម្ដេច គឺមានការងារ ៣ ដែលការងារនេះ ប្រមុខរាជរដ្ឋាភិបាលមុនៗ ក៏​បាន​ធ្វើ​ក្នុង​ពេល​តែ​មួយក្នុងដំណើរទស្សនកិច្ចនេះដែរ គឺទី១ ការងារកាទូត ទី២ ការងារនយោបាយ និង​ទី៣ ការងារសេដ្ឋកិច្ច។ សម្ដេចធិបតីបញ្ជាកថា ការងារការទូត គឺបង្ហាញទៅកាន់ពិភពលោកថា ទោះបី​ជា​មាន​ការ​ផ្លាស់​ប្ដូរ​រាជ​រដ្ឋាភិបាលថ្មីក៏ដោយ ក៏ប្រទេសកម្ពុជា ជារដ្ឋអធិបតេយ្យមួយ មានសិទ្ធិ ស្មើ​មុខ​ស្មើ​មាត់​ជា​មួយ​នឹង​បណ្ដាប្រទេសទាំងអស់រួមទាំងប្រទេសមហាអំណាចផងដែរ។ សម្តេចធិបតីបញ្ជាក់ថា ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស​ការងារ​ទាក់​ទង​នឹង​កិច្ច​ការងារ​នយោបាយ​កម្ពុជា ​បានបញ្ជាក់ជំហរទៅដល់បណ្ដាប្រទេសទាំងអស់ ទោះបី​ជា​កម្ពុជា​ប្រទេស​តូច​មួយ​នៅក្នុ​ងតំ​​បន់អាស៊ី ប៉ុន្ដែកម្ពុជា ក៏ជាសមាជិកមួយរបស់អង្គការសហប្រជាជាតិ។ ចំណែក កិច្ច​កា​រ​ងារ​សេដ្ឋ​កិច្ច គឺរាជ​រដ្ឋាភិបាល​បាន​គៀគរ​អ្នក​វិនិយោគិន​ពី​គ្រប់​ទិសទី​ឱ្យ​ទៅ​បណ្ដាក់​ទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា និងស្វែងរកទីផ្សារ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ការ​នាំ​ចេញ​ផលិផល​ផ្សេង​ៗ​ជា​ពិសេស​ផលិតផលកសិកម្ម៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណពលរដ្ឋជាង ២ពាន់នាក់នៅអាមេរិក និងកាណាដា​ខិតខំមកជួបសម្ដេច

2023/09/24 10:55:41 am        175
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាស​ថ្លែង​អំណរគុណ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ ២៥០០ នាក់ដែលកំពុងរស់នៅក្នុងប្រទេសអាមេរិក និងកាណាដា ដែល​បានខិតខំចំណាយពេលមកពីតាមបណ្ដារដ្ឋឆ្ងាយៗរាប់ពាន់គីឡូម៉ែត្រមកជួបសម្ដេចនៅទីក្រុងញូយ៉ក សហរដ្ឋអាមរិក ដែលនេះបានបង្ហាញពីស្មារតីសាមគ្គីភាពជាតិខ្មែរនៅគ្រប់ទិសទី។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងបែបនេះ ក្នុង​ឱកាស​អញ្ជើញ​ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋមកពីប្រទេសកាណាដា និងសហរដ្ឋអាមរិក ប្រមាណ ២៥០០ នាក់ កាលបីម៉ោង ៥ ល្ងាច ថ្ងៃទី២៣ ខែកញ្ញា ២០២៣ នៅ ញូយ៉ក ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៤៖០០នាទីព្រឹកនៅកម្ពុជា។ ក្នុងឱកាសជំនួបនេះ សម្ដេចធិបតី បានមានប្រសាសន៍ រាយការជូនដល់ប្រជាពលរដ្ឋខ្មែរ អំពី​សមិទ្ធផល​ដែល​រាជរដ្ឋាភិបាលសម្រេចបាន ជាពិសេសក្នុងរយៈពេល ១ ខែ ក្រោយការរៀប​ចំ​រាជរដ្ឋាភិបាល​ថ្មី​ដែលបានប្រកាសជាផ្លូវការកាលពីថ្ងៃទី ២២ ខែសីហា កន្លទៅនេះ។ សម្តេចធិបតីថ្លែងប្រាប់បងប្អូននៅអាមេរិក និងកាណាដាថា ក្នុងរយៈពេល ១ ខែនេះ សម្ដេច​បាន​ធ្វើ​ទស្សន​កិច្ច និងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី ទៅទស្សន​កិច្ច​នៅ​ប្រទេស​ចិន និងចូលរួមពិព័ណ៌អាស៊ានចិន បន្ទាប់មកក៏​បាន​មក​ចូលរួម​មហាសន្និបាត​នៃ​អង្គការ​សហ​ប្រជាជាតិ។សម្ដេចធិបតី បញ្ជាក់ថា នាអំឡុងពេលសម្ដេចទៅប្រជុំនៅអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី ប្រជុំ​នៅ​ចិន​ និងប្រជុំនៅអង្គការសហប្រជាជាតិ សម្ដេច​បាន​ជួប​ជាមួយ​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ ចូលអានសុន្ទរកថា នៅក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល គឺកម្ពុជាមិនត្រូវបានចាត់ទុក ជា​រដ្ឋាភិបាលខុសច្បាប់ដូចបុគ្គលខ្លះនាំគ្នាបំពុលសង្គមនោះទេ។ ប៉ុន្ដែជាការទូតរបស់កម្ពុជា គឺ​កម្ពុជា​ស្មើ​មុខស្មើមាត់ជារដ្ឋាអធិបតេយ្យមួយនៅក្នុងអង្គការសហប្រជាជាតិ៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយ បងបង្អូនសហគមន៍ខ្មែរ នៅអាមេរិក និងកាណាដា នាទីក្រុងញូវយ៉ក

2023/09/24 08:40:11 am        296
នៅថ្ងៃទី២៣ ខែកញ្ញា ២០២៣ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៤៖០០នាទីព្រឹកនៅកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល ជាមួយ បងប្អូនសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ២៥០០នាក់។ ជាកិច្ចចាប់ផ្ដើម សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយក្តីរីករាយ ដែលបានជួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅអាមេរិក និងកាណាដា។ ហើយក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលឆ្លៀតពេលយ៉ាងមមាមញឹកក្នុងការអញ្ជើញមកគាំទ្រ និងអបអរសាទរសម្ដេចនាពេលនេះ។ សម្តេចធិបតីបានមានប្រសាសន៍ថា រាល់ដងធ្លាប់តែនៅក្រោយឆាករៀបចំឱ្យតែសម្តេចតេជោ តែ ថ្ងៃនេះឡើងវេទិកាមុខប្រជាពលរដ្ឋជាង២ពាន់នាក់។ សម្តេចធិបតី បានបន្តថា ការស្កាត់ជួបជុំគ្នានៅអាមេរិកពេលនេះ គឺជាការបង្ហាញឱ្យ​ឃើញពីសាមគ្គីរវាងខ្មែរ និងខ្មែរ។ហើយឆ្លៀតនៅក្នុងឱកាសនេះ សម្តេចធិបតី ក៏បាននាំយកការផ្តាំផ្ញើនឹករលឹក និងសួរសុខទុក្ខពីសម្តេចតេជោ ជូនចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នាដែលរស់នៅក្រៅប្រទេស។ សម្តេចតេជោ តែងតែនឹករលឹក និងគិតគូរប្រជាពលរដ្ឋគ្រប់ទីកន្លែង។សម្តេចធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលថ្មី អត់ចាំរយៈពេល១០០ថ្ងៃ គឺចាប់ផ្តើមបម្រើរាជរដ្ឋាភិបាលសស្រាក់សស្រាំតាំងពីរថ្ងៃទី១មកម្ល៉េះ។ កាលពី ថ្ងៃទី២២ សីហា ជាសារចាប់ផ្តើមរាជរដ្ឋាភិបាលបង្ហាញពីគោលនយោបាយបម្រើជាតិ។ ថ្ងៃទី២២ ខែកញ្ញា រយៈពេលមួយខែនៃការកាន់អំណាច សម្តេចធិបតី ស្ថិតនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ​ នាទីក្រុងញ៉ូយ៉ក​ សហរដ្ឋអាមេរិក តំណាងឲ្យកម្ពុជា​ ថ្លែងសារនយោបាយរបស់កម្ពុជា ទៅកាន់ពិភពលោក។សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា ដំណើរចេញក្រៅប្រទេសរបស់សម្តេចមានបេសកកម្មចំនួន៣ រួមមាន៖ ការងារការទូត នយោបាយ និងសេដ្ឋកិច្ច។ វត្តមានរបស់សម្តេចនៅអង្គការសហប្រជាជាតិ គេអត់មានចាត់ទុកសម្តេចជានាយករដ្ឋមន្ត្រីខុសច្បាប់ ឬជាប្រទេសកម្រិតពីរនោះទេ គឺស្មើសិទ្ធិ ស្មើមុខស្មើមុខជាមួយប្រទេសជាសមាជិកដទៃទៀតដែរ។ជំហររបស់កម្ពុជា នៅអង្គការសហប្រជាជាតិ គឺចង់ឱ្យពិភពលោកមានសុខសន្តិភាព ព្រោះបើពិភពលោកមិនមានសុខសន្តិភាព កម្ពុជាក៏មានបញ្ហាដូចគ្នាដែរ។សម្តេចធិបតី បានមានប្រសាសន៍បន្តទៀតថា ការប្រឹងប្រែងរកទីផ្សារក្រៅប្រទេសមិនមែនដើម្បីប្រយោជន៍សម្តេចនោះទេ គឺដើម្បីប្រជាពលរដ្ឋ និងដើម្បីសេដ្ឋកិច្ចជាតិទាំងអស់គ្នា។ ជាក់ស្តែង តាមរយៈវេទិកាធុរកិច្ចអាមេរិក-កម្ពុជា សម្តេចរំពឹងថា នឹងមានការវិនិយោគពីអាមេរិកនៅកម្ពុជាថែមទៀត។សម្តេចធិបតីបានមានប្រសាសន៍ថា បើអង្គការសហប្រជាជាតិ មិនទទួលស្គាល់រាជរដ្ឋាភិបាល គេមិនឱ្យសម្តេចឡើងថ្លែងនៅអង្គការសហប្រជាជាតិនោះឡើយ ហើយអង្គការសហប្រជាជាតិក៏មិនឧទ្ទេសនាមសម្តេចជានាយករដ្ឋមន្ត្រីកម្ពុជាដែរ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលនេះមានមេដឹកនាំប្រទេសជាមិត្តរហូតដល់ទៅប្រមាណ ៥៩ប្រទេស បានផ្ញើសារអបអរសាទរសម្តេចឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។ក្នុងឱកាសសំណេះសំណាលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសស្តីទីរបស់អាមេរិក គឺដើម្បីពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ។សម្តេចបានចោទសួរទៅក្រុមប្រឆាំង តើយល់យ៉ាងណានៅពេលអាមេរិក ផ្តល់ជំនួយអភិវឌ្ឍន៍១៨លានដុល្លារមកកម្ពុជាឡើងវិញ?។ សម្តេចធិបតីបានថ្លែងថា ជំហររបស់រាជរដ្ឋាភិបាល គឺដើម្បីជាតិ និងប្រជាជន។ សម្ដេចនាយករដ្ឋមន្ត្រីបានរំលឹកទៀតថា ចំនួនពលរដ្ឋជាង៨លាន ២សែននាក់ ដែលចេញទៅបោះឆ្នោត គឺបានបង្ហាញភាពត្រឹមត្រូវ និងភាពស្របច្បាប់នៃការបង្កើតរាជរដ្ឋាភិបាលនៅកម្ពុជា។ចំនួនពលរដ្ឋច្រើនលើសលប់ចេញទៅបោះឆ្នោត គឺបានបង្ហាញថា ពលរដ្ឋត្រូវការដំណើរប្រជាធិបតេយ្យ មិនត្រូវការសង្គ្រាមនោះឡើយ ព្រោះកម្ពុជា បានឆ្អែតឆ្អន់នឹងសង្គ្រាមអស់ហើយ។ ពលរដ្ឋខ្មែរភាគច្រើនដែលធ្លាក់ខ្លួនដល់អាមេរិកគឺដោយតែដោយសារតែសង្គ្រាម។ទាក់ទងទៅនឹងកិច្ចការបន្តអភិវឌ្ឍន៍ប្រទេសជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចន្លោះខែវិច្ឆិកា និងខែធ្នូ សម្តេចនឹងអញ្ជើញសម្ពោធព្រលានយន្តហោះនៅសៀមរាប ដែលជាព្រលានយន្តហោះថ្មី ដែលនឹងរួមចំណែកទាក់ទាញវិស័យទេសចរណ៍បន្ថែមទៀតនាពេលខាងមុខ ហើយនៅដើមឆ្នាំ២០២៤ សម្តេចនឹងអញ្ជើញសម្ពោធព្រលានយន្តហោះថ្មីនៅក្រុងតាខ្មៅផងដែរ។សម្តេចធិបតីបានមានប្រសាសន៍រំលឹកថា ការបោះឆ្នោតមុនៗពលរដ្ឋភ័យ នាំគ្នាដកលុយពីធនាគារ ប៉ុន្តែបោះឆ្នោតឆ្នាំ២០២៣ ពលរដ្ឋអត់ភ័យ បោះឆ្នោតហើយនាំគ្នាចេញទៅលេងព្រះសីហនុ និងបណ្ដាតំបន់ទេសចរណ៍ផ្សេងៗឡើងស្ទះផ្លូវតែម្ដង ដែលនេះបញ្ជាក់អំពីភាពសប្បាយរីករាយ ភាពពេញចិត្តនិងអ្វីដែលកម្ពុជាមានសុខសន្តិភាពពេញផ្ទៃប្រទេស។សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានពន្យល់រឿងគេចោទថា សម្តេចបោកពលរដ្ឋមុនបោះឆ្នោតដាក់បេក្ខភាពសម្តេចតេជោ ក្រោយបោះឆ្នោតបែរជាសម្តេចធិបតីឡើងដឹកនាំប្រទេស។សម្តេចធិបតីបានថ្លែងថា បេក្ខភាពរបស់សម្តេចជានាយករដ្ឋមន្ត្រីបន្តវេនត្រូវបានបង្ហាញតាំងពីមុនពេលបោះឆ្នោត។លទ្ធផលឆ្នោត បានបង្ហាញថា ពលរដ្ឋពេញចិត្តការដឹកនាំសម្តេច ហើយក៏ពេញចិត្តចំពោះអ្នកបន្តវេនផងដែរ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងតបទៅអ្នកនយោបាយនៅបារាំងថា សម្តេចមិនមែនក្មេងមិនទាន់ជ្រុះពន្លីពីក្បាលនោះទេ សក់ស្កូវអស់ហើយ ហើយសម្តេចក៏បងប្រធានាធិបតីបារាំងផងដែរ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចកំពុងសិក្សាគោលនយោបាយផ្តល់អាហារូបត្ថម្ភដល់កូនខ្មែរពីមត្តេយ្យសិក្សា។នៅកម្ពុជាបច្ចុប្បន្នមិនមែនធ្វើតែការងារកាត់ដេរនោះទេ គឺអាចធ្វើការងារខាងពេជ្រ សឡា ដំឡើងរថយន្ត និងដំឡើងគ្រឿងបង្គំអេឡិចត្រូនិកផងដែរ។ពីមុននៅអាមេរិក មានតែផលិតផលដែលផលិតពីប្រទេសថៃ និងប្រទេសផ្សេងៗ តែបច្ចុប្បន្នក៏មានផលិតផលផលិតពីខ្មែរលើទីផ្សារអាមេរិកផងដែរ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនឹងប្រឹងប្រែងរុញឱ្យអត្រាភាពក្រីក្រធ្លាក់ចុះបន្តទៀត។សម្ដេចក៏បានពន្យល់ខ្មែរនៅអាមេរិក ពីនយោបាយកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ឆ្នាំ១៩៩៧ កម្ពុជា មានអត្រាភាពក្រីក្រ ប្រមាណ ៥៤ភាគរយ ពោល១០០នាក់ ៥៤នាក់។ បច្ចុប្បន្នអត្រាភាពក្រីក្រ មានតែ១៧ភាគរយ។កម្ពុជា នៅតែបន្តមហិច្ឆតាប្រែក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។កម្ពុជា មិនទុកពលរដ្ឋក្រីក្រចោលនោះឡើយ ក្នុងនោះរាជរដ្ឋាភិបាល បានផ្តល់បណ្ណក្រីក្រជូនពលរដ្ឋមានជីវភាពខ្វះខាត ដើម្បីសម្រាលការលំបាករបស់ពួកគាត់។ ដរាបណាបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេស គឺមិនយកពន្ធដីស្រែចម្ការបស់កសិករនោះឡើយ។រាជរដ្ឋាភិបាលកំពុងសិក្សាដាក់ឱ្យមានកម្មវិធីគាំពារផ្នែក​សុខ​ភាព​ដល់​សមាជិក​គ្រួសារកម្មករ និយោជិត ដោយតម្រូវឱ្យបង់ថវិកាប្រមាណ ១ម៉ឺន ៦ពាន់រៀលក្នុងមួយខែ។ រាជរដ្ឋាភិបាល​ក៏បានត្រៀមថវិកា ១០០លានដុល្លារ ធានាតម្លៃកសិផលរបស់ប្រជាកសិករផងដែរ។ ដល់ដំណាច់ឆ្នាំ២០២៣ យើងនឹងជ្រើសរើសមន្ត្រីបង្គោលផ្នែកកសិកម្ម ២៥០នាក់ ចុះធ្វើការតាមឃុំ ដើម្បីលើកទឹកចិត្តប្រជាកសិករនិងជំរុញកសិករឲ្យចេះធ្វើកសិកម្មបែបទំនើបឲ្យបានកាន់តែច្រើន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការអប់រំគុណធម៌ សីលធម៌ និងឥរិយាបថនេះ គឺត្រូវបណ្តុះបណ្តាលតាំងពីថ្នាក់មត្តេយ្យ។ ឪពុកម្តាយកាន់តែរវល់ អត់សូវមានពេលអប់រំកូននោះទេ ដូច្នេះក្រសួងអប់រំ ត្រូវបង្កើនតួនាទីនៃការអប់រំឱ្យបានច្រើន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងច្បាស់លាស់ថា រាជរដ្ឋាភិបាលនីតិកាលថ្មីនេះ មិនធ្វើបាបពលរដ្ឋ មិនធ្វើឱ្យពលរដ្ឋខកបំណងនោះឡើយ៕

សម្ដេចធិបតី៖ការរក្សាបាននូវសន្ដិភាព និងស្ថិរភាពឋិតថេរកម្ពុជាបន្តរីកម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ

2023/09/23 11:11:17 am        253
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសថ្លែងសុន្ទរកថា នៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិ ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក, រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ជាមួយនឹងសន្ដិភាព និងស្ថិរភាពឋិតថេរ កម្ពុជាបន្តរីកម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ ក្នុងរយៈពេល ២ ទស្សវត្សរ៍ចុងក្រោយនេះ។​សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា អត្រាភាពក្រីក្ររបស់ប្រទេសកម្ពុជា បានធ្លាក់ចុះជាលំដាប់ ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ១,៦% ហើយសេដ្ឋកិច្ចរបស់យើងមានការកើនឡើងជាង ៧% ក្នុងមួយឆ្នាំ។ រហូតដល់មានការផ្ទុះឡើងនៃជំងឺរាតត្បាត កូវីដ-១៩ កម្ពុជាជាប្រទេសមួយក្នុងចំណៅមប្រទេសដែលជោគជ័យបំផុត នៅក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ និងការងើបឡើងវិញក្រោយវិបត្តិ កំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ ២០២២ បានងើបឡើងវិញក្នុងអត្រា ៥,២ % និងត្រូវបានព្យាករថា បន្តកើនឡើងក្នុងរង្វង់ ៥,៦% នៅឆ្នាំ ២០២៣នេះ។ សម្ដេចនាយករដ្ឋមន្រ្ដីបញ្ជាក់ថា ដូចដែលបានគូសបញ្ជាក់នៅក្នុងរបាយការណ៍ ត្រួតពិនិត្យជាតិស្ម័គ្រចិត្តលើកទី ២ របស់កម្ពុជា (VNRs) កាលពីខែ កក្កដា កន្លងទៅ, ៧២% នៃសូចនាករ និងសូចនាកររងនៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព សុទ្ធតែមានវឌ្ឍនភាពល្អ។ ខណៈប្រទេសកម្ពុជា កំពុងផ្លាស់ប្ដូរពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច ទៅជាប្រទេសកំពុងអភិវឌ្ឍនៅឆ្នាំ ២០២៧ ដោយសារតែមានគោលនយោបាយត្រឹមត្រូវ និងសមត្ថភាពរបស់រាជរដ្ឋាភិបាល នៅក្នុងការរក្សាបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចខ្ពស់ ការបែងចែកផលអំពីកំណើនប្រកបដោយសមធម៌ ក៏ដូចជា សហប្រតិបត្តិការល្អជាមួយដៃគូពាក់ព័ន្ធទាំងអស់។ សម្ដេចធិបតីបញ្ជាក់ថា ដំណើការកសាងលទ្ធិប្រជាធិបតេយ្យ ក៏មានការរីកចម្រើនជាលំដាប់។ កាលពីខែ កក្កដា ឆ្នាំនេះ កម្ពុជាបានរៀបចំការបោះឆ្នោតសកលប្រកបដោយជោគជ័យ ដោយមានគណបក្សនយោបាយ ១៨ ចូលរួមប្រកួតប្រជែង ប្រជាជនជាង ៨,២ លាននាក់ បានទៅនោះឆ្នោត ស្មើនឹងអត្រាអ្នកទៅបោះឆ្នោត ៨៤,៥៩% ដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីការបោះឆ្នោត ដែលរៀបចំដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ ១៩៩៣។ នេះគឺជាសក្ខីភាព យ៉ាងច្បាស់បង្ហាញពីភាពចាស់ទុំនយោបាយ និង ភាពក្លៀក្លារបស់ប្រជាជនកម្ពុជា។ សម្ដេចធិបតីថ្លែងថា នៅក្នុងការអនុវត្តសិទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោតនេះ ត្រូវបានវាយតម្លៃយ៉ាងទូលំទូលាយជាសេរី និងយុត្តិធម៌ និងអាចទុកចិត្តបាន ដោយអ្នកសង្កេតការណ៍រាប់ពាន់នាក់ បូករួមទាំងអ្នកសង្កេតការណ៍អន្តរជាតិ ៣៣៣ នាក់មកពីប្រទេសចំនួន ៦៥៕ ដោយ ៖ វ៉ន ដារា

ប្រធានសហភាពអឺរ៉ុប៖ គ្មានអព្ភូតហេតុនោះទេ សម្រាប់ទុក្ខលំបាកសកល បើសិនជាពុំមានវិធានការហិរញ្ញវត្ថុ

2023/09/22 02:37:31 pm        195
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michelបានថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ដោយលោកនិយាយថា អព្ភូតហេតុសម្រាប់ការងារលំបាករបស់ពិភពលោក នឹងមិនអាចកើតឡើងបាននោះទេ បើសិនជាគ្មានការផ្តល់ហិរញ្ញប្បទានចាំបាច់ និងទ្រង់ទ្រាយធំ ។ លោក Michel បានចាត់ទុកផងដែរថា ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើន G20ខូចមុខងារ ហើយនិងបានអំពាវនាវឲ្យរុស្ស៊ីបញ្ឈប់ការវាយប្រហាររបស់ពួកគេលើអ៊ុយក្រែន ។ ទោះបីជាយ៉ាងណាក៏ដោយ លោកនិយាយថា សង្រ្គាមនៅអ៊ុយក្រែន មិនមែនមានន័យថា ភ្លេចជម្លោះផ្សេងទៀត នោះទេ រួមទាំងបម្រែបម្រួលអាកាសធាតុ និងភាពក្រីក្រ ដោយលោកបញ្ជាក់ថា ការផ្តល់ហិរញ្ញប្បទាន គឺត្រូវការដើម្បីលើកឡើងពីបញ្ហាទាំងអស់នេះ ។ លោកថា វាគឺជាផលប្រយោជន៍របស់អ្នករាល់គ្នា ក្នុងការពង្រឹងសមត្ថភាពប្រទេសកំពុងអភិវឌ្ឍ និងប្តេជ្ញាចិត្តចំពោះអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០ខាងមុខ ។ ពួកយើងយល់ឃើញថា ១ភាគ៤នៃការវិនិយោគទុនវិស័យឯកជននៅលើពិភពលោក បានកើតឡើងនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍ ហើយមានតែក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើន G20ទេដែលទទួលខុសត្រូវចំពោះការបំភាយឧស្ម័ន ៨០ភាគរយរបស់ពិភពលោក ។ លោកបន្តថា នៅឆ្នាំនេះ សហគមន៍អន្តរជាតិគួរតែបំពេញការសន្យារបស់ខ្លួនដែលបង្កើតឡើងកាលពីរយៈពេលជាច្រើនឆ្នាំមុន ពោលគឺជាប្រាក់ ១០០ពាន់លានដុល្លារ ដើម្បីផ្តល់ហិរញ្ញប្បទានលើវិធានការទប់ស្កាត់បញ្ហាបម្រែបម្រួលអាកាសធាតុ ។ សូមបញ្ជាក់ថា មហាសន្និបាតអង្គការសហប្រជាជាតិ ត្រូវបានកំណត់ធ្វើឡើងរហូតដល់ថ្ងៃទី ២៦ ខែកញ្ញាខាងមុខ នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក ៕

លោកអាបាស៖ សន្តិភាពមជ្ឈិមបូព៌ា អាចកើតឡើងទៅបាន លុះត្រាតែប៉ាឡេស្ទីន ទទួលបានសិទ្ធិពេញលេញ

2023/09/22 02:22:47 pm        199
ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាខ្មូត អាបាស (Mahmoud Abbas) បានថ្លែងប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ថា សន្តិភាពមជ្ឈិមបូព៌ា មិនអាចសម្រេចបានឡើយ ប្រសិនបើ ប៉ាឡេស្ទីន មិនត្រូវបានផ្តល់ឲ្យនូវសិទ្ធិពេញលេញទេនោះ។លោកបាននិយាយនៅពេលដែលសហរដ្ឋអាមេរិកហាក់ដូចជាធ្វើឲ្យមានការរីកចម្រើនក្នុងសម្របសម្របឲ្យ មានកិច្ចព្រមព្រៀងប្រក្រតីភាពទំនាក់ទំនងវាងអ៊ីស្រាអែល និងអារ៉ាប៊ីសាអ៊ូឌីត។លោកអាបាស បាននិយាយថា«អ្នកណាដែលគិតថា សន្តិភាពនៅមជ្ឈិមបូព៌ា អាចធ្វើទៅបាន មុនពេលដែលប្រជាជនរបស់យើងសម្រេចបាននូវសិទ្ធិពេញលេញរបស់ពួកគេ គឺជាការយល់ច្រឡំ»។ការធ្វើប្រក្រតីភាពទំនាក់ទំនងរបស់អ៊ីស្រាអែល និងអារ៉ាប៊ីសាអ៊ូឌីត នឹងធ្វើឲ្យមជ្ឈិមបូព៌ាល្អប្រសើរឡើងវិញ ដោយនាំយកដៃគូធំៗពីររបស់សហរដ្ឋអាមេរិកនិងសត្រូវដែលមានរយៈពេលយូរ មករួបរួមគ្នាជាធម្មតាវិញ។កិច្ចពិភាក្សាអំពីការធ្វើប្រក្រតីភាពទំនាក់ទំនង គឺជាចំណុចស្នូលនៃការចរចាដ៏ស្មុគស្មាញ ដែលរួមបញ្ចូលផងដែរនូវការពិភាក្សាអំពីការធានាសន្តិសុខរបស់សហរដ្ឋអាមេរិក និងជំនួយនុយក្លេអ៊ែរស៊ីវិល ដែលទីក្រុងរីយ៉ាដ បានស្វះស្វែងរក ក៏ដូចជាលទ្ធភាពសម្បទានរបស់អ៊ីស្រាអែលដល់ប៉ាឡេស្ទីន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្របពេលកើតគ្រោះទុរ្ភិក្ស ក្មេងស្រីស្បែកដណ្តប់ឆ្អឹងប៉ាឡេស្ទីនពិបាកស៊ូ ដើម្បីអាចរស់រានបាន
08/25/2025 08:08 PM
រដ្ឋមន្រ្តីការបរទេសអាជ្ញាធរប៉ាឡេស្ទីនអះអាងថា ចំនួនមនុស្សស្លាប់នៅតំបន់ហ្កាហ្សា កើនឡើងដល់ ៦២.០០០នាក់
08/25/2025 08:08 PM
ក្រុមអ្នកសារព័ត៌មានគ្មានព្រំដែនអំពាវនាវឲ្យមានការឆ្លើយតបខ្លំាងក្លាចំពោះការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់អ្នកកាសែត
08/25/2025 08:08 PM
ជនអន្តោប្រវេសន៍ទៅដល់ចក្រភពអង់គ្លេសតាមទូកតូចៗ ឡើងដល់កម្រិតខ្ពស់បំផុតថ្មី
08/25/2025 08:08 PM
លោក Putin និងលោក Pezeshkian ពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាក្នុងតំបន់ អំឡុងពេលសន្ទនាតាមទូរសព្ទ
08/25/2025 08:08 PM
លោក Yunus ព្រមានថា បង់ក្លាដែសអស់ធនធានសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទៀតហើយ
08/25/2025 07:08 PM
នគរបាលឥណ្ឌូនេស៊ីប៉ះទង្គិចជាមួយបាតុករតវ៉ាប្រឆាំងនឹងប្រាក់ខែរបស់សមាជិកសភាតំណាងរាស្ត្រ
08/25/2025 07:08 PM
ហ្វាំងឡង់លើកឡើងថា អ៊ីស្រាអែលបំពានច្បាប់អន្តរជាតិ នៅតំបន់ហ្កាហ្សា
08/25/2025 07:08 PM
អ្នកនាំពាក្យក្រសួងការពារជាតិ៖រសៀលនេះ កងកម្លាំងយោធាថៃបានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ប៉ុន្តែត្រូវបានពលរដ្ឋ និងសមត្ថកិច្ចទីនោះទប់ស្កាត់យ៉ាងខ្លាំងទើបយកបន្លាលួសនោះត្រឡប់ទៅវិញ
08/25/2025 07:08 PM
ឧទ្ធម្ភាគចក្រធ្លាក់នៅកូនកោះ Isle of Wight របស់ចក្រភពអង់គ្លេស ខណៈមានមនុស្សម្នាក់រងរបួស
08/25/2025 07:08 PM