រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានភ្នំក្រវាញ និង​ផ្លូវកៅ​ស៊ូ​ក្នុង​​ខេត្តពោធិ៍សាត់
BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់

នយោបាយ​ និង ការអភិវឌ្ឍន៍

មេដឹកនាំពិភពលោក ប្តេជ្ញាបង្កើនកិច្ចប្រឹងប្រែងសម្រាប់ការគ្រប់គ្រងការចំណាយ លើសុខភាពសកលនៅឆ្នាំ ២០៣០

2023/09/22 02:07:46 pm        173
មេដឹកនាំពិភពលោក កាលពីថ្ងៃព្រហស្បតិ៍បានអនុម័តសេចក្តីប្រកាសគោលនយោបាយថ្មីមួយ «ការគ្រប់គ្រងការចំណយលើសុខភាពសកល (UHC))ដោយការពង្រីកមហិច្ឆតាសម្រាប់សុខភាព និងសុខុមាលភាពនៅក្នុងពិភពលោកក្រោយជំងឺកូវីដ» ដោយប្តេជ្ញាខិតខំប្រឹងប្រែងទ្វេដង ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលនៅឆ្នាំ ២០៣០។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានសាទរថាជាកត្តាជំរុញដ៏សំខាន់សម្រាប់សហគមន៍អន្តរជាតិ ដើម្បីចាត់វិធានការធំៗ និងយកចិត្តទុកដាក់ ព្រមទាំងប្រមូលការប្តេជ្ញាចិត្តផ្នែកនយោបាយចាំបាច់ និងការវិនិយោគហិរញ្ញវត្ថុដើម្បីសម្រេចបានគោលដៅនៃការចំណាយលើសុខភាពសកល(UHC) នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ ២០៣០។ដែលត្រូវបានអនុម័តដោយមេដឹកនាំពិភពលោក ចូលរួមក្នុងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីការគ្របដណ្តប់សុខភាពសកល កិច្ចប្រជុំដ៏សំខាន់មួយរបស់មេដឹកនាំពិភពលោកដែលត្រូវបានធ្វើឡើងក្នុងសម័យប្រជុំលើកទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ សេចក្តីប្រកាសនេះមានគោលបំណង វាយតម្លៃសមត្ថភាពរបស់ប្រទេសនានាក្នុងការធានាបានដំណើរការថែទាំសុខភាពសកល ដោយធានាថាមនុស្សគ្រប់គ្នា អាចទទួលបានការថែទាំវេជ្ជសាស្រ្តចាំបាច់ ដោយមិនគិតពីពេលវេលា ឬទីកន្លែង ដោយមិនជួបប្រទះបន្ទុកហិរញ្ញវត្ថុ។ វាគ្របដណ្តប់ការបន្តពេញលេញនៃសេវាកម្មសំខាន់ៗចាប់ពីការធ្វើឲ្យប្រសើរសុខភាពរហូតដល់ការការពារ ការព្យាបាល ការស្តារនីតិសម្បទា និងការថែទាំអ្នកជំងឺ។ មនុស្សយ៉ាងហោចណាស់៤,៥ ពាន់លាននាក់ ដែលច្រើនជាងពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក មិនត្រូវបានគ្របដណ្តប់ពេញលេញដោយសេវាសុខភាពសំខាន់ៗនោះទេក្នុងឆ្នាំ ២០២១។ មនុស្សពីរពាន់លាននាក់ បានជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ ដោយជាង ១,៣ ពាន់លាននាក់ត្រូវបានជំរុញធ្លាក់ចូលទៅក្នុងភាពក្រីក្រ ដោយគ្រាន់តែព្យាយាមទទួលបានការថែទាំសុខភាពជាមូលដ្ឋាន។

ចិនជំរុញឲ្យហ្វីលីពីនបញ្ឈប់ការប្រឌិតភាពជាប់គាំងនយោបាយនៅសមុទ្រចិន ខាងត្បូង

2023/09/22 01:56:24 pm        75
កាលពីថ្ងៃព្រហស្បតិ៍ (២១ កញ្ញា) ប្រទេសចិនបានជំរុញឱ្យភាគីពាក់ព័ន្ធនៅក្នុងប្រទេសហ្វីលីពីន ឈប់ប្រើប្រាស់ព័ត៌មានប្រឌិត ដើម្បីបង្ហាញពីភាពស្រឡាំងកាំងផ្នែកនយោបាយនៅសមុទ្រចិនខាងត្បូង បន្ទាប់ពីរដ្ឋាភិបាលហ្វីលីពីន បានគំរាមដាក់ពាក្យបណ្តឹងប្រឆាំងនឹងប្រទេសចិន ចំពោះអ្វីដែលខ្លួនហៅថា «ការខូចខាត» ចំពោះតំបន់ថ្មប៉ប្រះទឹកផ្កាថ្មនៅសមុទ្រចិនខាងត្បូង។លោកស្រី ម៉ៅ នីង អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើសេចក្តីថ្លែងការណ៍ជាការឆ្លើយតបទៅនឹងសំណួរ ដែលរដ្ឋាភិបាលហ្វីលីពីន កំពុងពិចារណាដាក់ពាក្យបណ្តឹងប្រឆាំងនឹងប្រទេសចិន នៅក្នុងតុលាការអន្តរជាតិសម្រាប់ «ការខូចខាត» ចំពោះតំបន់ថ្មប៉ប្រះទឹកផ្កាថ្ម ដែលខ្លួននិយាយថាជាកម្មសិទ្ធិរបស់ចិន។លោកស្រីបាននិយាយថា ប្រសិនបើហ្វីលីពីនពិតជាយកចិត្តទុកដាក់ចំពោះបរិស្ថានអេកូឡូស៊ីនៃសមុទ្រចិនខាងត្បូងមែន ខ្លួនគួរតែយកនាវាចម្បាំងដែលចុះចតខុសច្បាប់ ចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយបញ្ឈប់នាវានោះពីការបង្ហូរទឹកកខ្វក់ចូលទៅក្នុងមហាសមុទ្រ និងកុំឱ្យនាវាចម្បាំងដែលច្រេះចាប់នោះ នាំមកនូវគ្រោះថ្នាក់ដែលមិនអាចស្រោចស្រង់បានដល់មហាសមុទ្រ។គួររម្លឹកផងដែរថា ភាពតានតឹងរវាងចិន និងហ្វីលីពីន បានកើនឡើងកាន់តែខ្លាំង បន្ទាប់ពីនាវាឆ្មាំល្បាតឆ្នេរចិន បានប្រើកាណុងបាញ់ទឹកប្រឆាំងនឹងនាវាហ្វីលីពីននៅសមុទ្រចិនខាងត្បូង និងដោយសារទីក្រុងប៉េកាំង ទាមទារសិទ្ធស្ទើរតែទាំងស្រុងលើសមុទ្រចិនខាងត្បូង ដែលពាណិជ្ជកម្មរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ធ្វើការឆ្លងកាត់តាមរយៈនោះ ហើយចិនបានព្រងើយកន្តើយនឹងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិដែលថា ការអះអាងរបស់ខ្លួនមិនមានមូលដ្ឋានផ្លូវច្បាប់ច្បាស់លាស់៕

ប្រជាពលរដ្ឋចំនួន១២ភូមិ នៅស្រុកស្ទោង កំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់

2023/09/22 01:08:34 pm        172
កំពង់ធំ៖ ប្រជាពលរដ្ឋចំនួន១២ ភូមិ ប្រមាណ៦៦០គ្រួសារ កំពុងទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ ខណៈផ្លូវនិងសាលារៀនមួយចំនួនទៀត ក៏កំពុងរងផល​កំរាមកំហែង​ពីទឹកជំនន់ផងដែរ។ នៅថ្ងៃទី២១ ខែកញ្ញា ម្សិលម៉ិញនេះ​, ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដឹកនាំសហការី​ចុះពិនិត្យ ស្ថានភាពទឹកស្ទឹងស្ទោង ​ផលប៉ះហេដ្ឋារចនាសម្ព័ន្ធ ​និងស្ថានភាពរស់នៅរបស់​ប្រជាពលរដ្ឋ។ ក្នុងបេសកម្មនេះ ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា ​ស្ថានភាពទឹកស្ទោងស្ទោងនៅថ្ងៃទី២១ ខែកញ្ញា មានកំពស់៥.៥០ម៉ែត្រ ​ប្រៀបធៀប​ និងម្សិលមិញ​ស្ថានភាពទឹកនឹង កំពស់ទឹកប្រកាសឲ្យមានការ​ប្រុងប្រយ័ត្ន៥.៨០ម៉ែត្រ។ ឯកឧត្តមបន្តថា បើទោះបីជាកំពស់ទឹកស្ទឹងស្ទោង ​មិនទាន់ឈានដល់កម្រិតប្រកាស​ឲ្យមានការ​ប្រុងប្រយ័ត្នក្តី ប៉ុន្តែបរិមាណទឹកនៅតាមបណ្តាទីកន្លែងទំនៀប​នៅក្នុងភូមិសាស្រ្តស្រុក ហាក់ដូចជា​មានសភាពធំធេង ​ដែលជាហេតុធ្វើឲ្យប៉ះពាល់ ​ដល់ប្រជាពលរដ្ឋនៅ្រស្រុកស្ទោងចំនួន៤ ឃុំ លើ១២ភូមិ ​ដែលមានគ្រួសារសរុបចំនួន ៦៦០គ្រួសារ កំពុងរងផលប៉ះពាល់ និងមានសាលារៀន​ចំនួន៧សាលា ​ផ្លូវគ្រួសក្រហម ចំនួន ១.៦១៨ម៉ែត្រ ផ្លូវដីសប្រវែង១.៤៧០ម៉ែត្រ ព្រមទាំងដំណាំស្រូវសរុប ៥.០៣៥ហិកតា ក៏កំពុងទទួលឥទ្ធិពលផងដែរ។ ការលិចលង់នេះ មិនទាន់អាច​សន្និដ្ឋាន​បានថា ការខូចកម្រិតណានោះទេ​ ព្រោះនេះជាជំនន់ភ្លៀងភាគច្រើន ហើយ​ទឹកនឹង​ស្រកទៅវិញ ​នៅផ្នែកខ្លះប្រសិនបើ ​មិនមាន​ភ្លៀងធ្លាក់ចុះបន្ថែមទៀត។ ឯកឧត្តម ងួន រតនៈ ជំរុញដល់អាជ្ញាធរស្រុក​ ត្រូវតាមដាននូវស្ថានភាពកម្ពស់ទឹក ស្រង់ទិន្នន័យ​ខ្នងផ្ទះ បន្ថែមទៀត រាយការណ៍មកថ្នាក់លើ ដើម្បីរៀបចំ​ជំនួយ​ និងអំណោយជូនដល់គ្រួសារ​ដែល​រងផលប៉ះពាល់ ជាពិសេសត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់​លើមធ្យោបាយសង្គ្រោះ និង​ទីលួសសុវត្ថិភាព​ សម្រាប់ប្រជាពលរដ្ឋស្នាក់នៅបណ្តុះអាសន្ន ក្នុងនោះផ្សព្វផ្សាពីអនាម័យ​ការពារកុំឲ្យមានជំងឺឆ្លងកើតឡើងផងដែរ។ ឯកឧត្តម អភិបាលខេត្ត ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នខ្ពស់ នៃការហក់​ឡើងទឹកជំនន់នៅពេលនេះ ​ជាពិសេស ​ត្រូវមើលថែក្មេងៗ​ឲ្យបានល្អ​ ដើម្បីចៀសផុតពីការលង់ទឹក ឆ្លងចរន្តអគ្គិសនី ​ក៏ដូចជាការការពារពីសត្វអសិរពិសនានាទិចឬខាំ។ប្រជាពលរដ្ឋគ្រប់ផ្ទះក៏ត្រូវត្រៀម​ ម្ហូបអាហារ​ ថ្នាំសង្កូវខ្លះៗ ​ដើម្បី​សង្គ្រោះបឋម ដើម្បីជៀសវាង​គ្រោះថ្នាក់ធ្ងន់ធ្ងរ៕ 

ហ្វីលីពីនកំពុងថ្លឹងថ្លែងជម្រើសផ្លូវច្បាប់ប្រឆាំងនឹងចិន ជុំវិញការបំផ្លាញថ្មប៉ប្រះទឹកផ្កាថ្ម

2023/09/22 12:48:04 pm        126
ប្រទេសហ្វីលីពីន កំពុងស្វែងរកជម្រើសផ្លូវច្បាប់ប្រឆាំងនឹងប្រទេសចិន ដោយចោទប្រកាន់ថា ប្រទេសនេះ បានបំផ្លាញថ្មប៉ប្រះទឹកផ្កាថ្ម នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ខ្លួន នៅក្នុងសមុទ្រចិនខាងត្បូងដែលជាការចោទប្រកាន់មួយត្រូវបានច្រានចោលដោយទីក្រុងប៉េ កាំងថាជាការប៉ុនប៉ង«បង្កើតជម្លោះនយោបាយ»។ក្រសួងការបរទេសហ្វីលីពីន កាលពីល្ងាចថ្ងៃព្រហស្បតិ៍ បាននិយាយថា ខ្លួនកំពុងរង់ចាំការវាយតម្លៃពីភ្នាក់ងារផ្សេងៗនៃទំហំការខូចខាតបរិស្ថាន នៅក្នុងតំបន់ថ្មប៉ប្រះទឹក Iroquois នៅក្នុងកោះប្រជុំកោះ ស្ព្រាតលី (Spratly) ហើយនឹងត្រូវបានដឹកនាំដោយអគ្គមេធាវី លោក Menardo Guevarra។លោក Guevarra ត្រូវបានដកស្រង់សម្តីកាលពីថ្ងៃព្រហស្បតិ៍ដោយសារព័ត៌មាន Rappler ដោយនិយាយថា លោកកំពុងសិក្សាពីលទ្ធភាពនៃការប្តឹងផ្តល់ករណីផ្លូវច្បាប់ទីពីរនៅចំពោះមុខតុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ (PCA) នៅទីក្រុងឡាអេ ទោះបីជាមិនទាន់មានសេចក្តីសម្រេច ត្រូវបានធ្វើឡើងទៅលើចំណាត់ការតាមផ្លូវច្បាប់អ្វី នឹងត្រូវបានធ្វើឡើងនោះ។ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ខ្លួនត្រៀមខ្លួនរួចជាស្រេច ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងនេះ។ក្រសួងបាននិយាយទៀតថា បណ្តារដ្ឋដែលចូលក្នុងតំបន់EEZនិងតំបន់ដែនសមុទ្ររបស់ហ្វីលីពីន ក៏មានកាតព្វកិច្ចការពារ និងថែរក្សាបរិស្ថានសមុទ្ររបស់យើងដែរ»។

គ.ជ.ប ប៉ាន់ស្មានតួលេខពលរដ្ឋអញ្ជើញចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ចំនួនជាង២៨ម៉ឺននាក់

2023/09/22 12:28:26 pm        49
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើការប៉ាន់ស្មានតួលេខប្រជាពលរដ្ឋ អញ្ជើញចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ មានចំនួនជាង ២៨ម៉ឺននាក់។នៅថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០២៣ គ.ជ.ប ​បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធការងារ​សន្តិសុខ​សម្រាប់ការពិនិត្យបញ្ជីឈ្មោះ, ការចុះឈ្មោះបោះឆ្នោត, ការចុះឈ្មោះភ្នាក់ងារ​គណបក្ស​នយោបាយ, ការផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ ​និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន ក្រោម​អធិបតិភាពឯកឧត្តម ឌឹក សុវណ្ណារុំ សមាជិក គ.ជ.ប។ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា ការទទួលខុសត្រូវចំពោះមុខ​របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ​ធ្វើឡើងស្របទៅតាមច្បាប់រៀបចំការបោះឆ្នោត ដោយបច្ចុប្បន្ននេះ គ.ជ.ប​ កំពុងផ្សព្វផ្សាយអំពីការពិនិត្យបញ្ជីឈ្មោះ ​និងការចុះឈ្មោះប្រចាំឆ្នាំ។ ឯកឧត្តម បន្តថា ​គោលបំណងនៃកិច្ចប្រជុំនៅថ្ងៃនេះ ​ដើម្បីឲ្យភាគីពាក់ព័ន្ធក្រសួង-ស្ថាប័នត្រៀម​លក្ខណៈបង្ករភាពងាយស្រួលដល់ដំណើរការសម្រាប់ការងារសន្តិសុខនៅអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ឯកឧត្តម បញ្ជាក់ថា ការរៀបចំបញ្ជីឈ្មោះបោះឆ្នោតប្រចាំឆ្នាំគឺធានាយ៉ាងណា​ឲ្យការរៀបចំ​បញ្ជីនេះមានសុពលភាព ​និងភាពត្រឹមត្រូវសម្រាប់ការបោះឆ្នោត ​ខណៈ គ.ជ.ប បានប៉ាន់ស្មាន​ប្រជាពលរដ្ឋ​នឹងអញ្ជើញចុះឈ្មោះបោះឆ្នោត​ឆ្នាំនេះចំនួនជាង២៨ម៉ឺននាក់។ ជាមួយគ្នា ដើម្បីជំរុញប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោត ​ឯកឧត្តម ថ្លែងថា គ.ជ.ប បានប្រើគ្រប់​មធ្យោបាយ និងគ្រប់រូបភាព ដូចជាការផ្សព្វផ្សាយតាមបណ្ដាញសង្គម បណ្ដាញសារព័ត៌មាន​ជាតិនានា អាជ្ញាធរមានសមត្ថកិច្ចតាមមូលដ្ឋាន អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយ​ក្នុងការចូលរួម​ចំណែកបំផុសស្មារតីដល់ប្រជាពលរដ្ឋឲ្យចូលរួមការពិនិត្យបញ្ជីឈ្មោះ និងការ​ចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣​ រួមទាំងការពិនិត្យបញ្ជីឈ្មោះ និង​ការចុះឈ្មោះបោះឆ្នោត ក៏ដូចជា​ការផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោតឆ្នាំ២០២៣ ត្រូវចាប់​ផ្ដើមពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១​ ខែធ្នូ ឆ្នាំ២០២៣ ដូចបានកំណត់​ក្នុងប្រតិទិន​នៃការពិនិត្យបញ្ជីឈ្មោះ ​និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ​ខណៈការពិនិត្យបញ្ជីឈ្មោះ និងការ​ចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់នៅទូទាំងប្រទេសត្រូវអនុវត្តចាប់ពីថ្ងៃទី១ ​ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។

មន្ដ្រីជំនាញរកឃើញអ្នកឆ្លងថ្មីមេរោគអេដស៍ និងជំងឺអេដស៍ច្រើនជាងគេ គឺខេត្តតាកែវ និងព្រះសីហនុ

2023/09/22 12:14:34 pm        3369
ភ្នំពេញ៖ ក្នុងកំរិតបច្ចេកទេសមន្ត្រីជំនាញបានបង្ហាញទិន្នន័យសិក្សា និងវិភាគ រកឃើញថា ចំនួនអ្នកឆ្លងថ្មីមេរោគអេដស៍ និងជំងឺអេដស៍ ច្រើនជាងគេគឺមានពីរខេត្ត (ខេត្តតាកែវ និងខេត្តព្រះសីហនុ) ជាពិសេសក្រុមប្រឈមមុខខ្ពស់ ។លោកវេជ្ជបណ្ឌិត កាអឿន ចិត្រា តំណាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និង កាមរោគ បានធ្វើបទបង្ហាញអំពី ការប៉ាន់ប្រមាណចំនួនអ្នកផ្ទុកមេរោគអេដស៍ថ្នាក់ ក្រោមជាតិ នៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅអាជ្ញាធរជាតិប្រយុទ្ធនឺងជំងឺអេដស៍ ដោយមានការចូលរួមពី អនុប្រធាន និងសមាជិកក្រុមប្រឹក្សាបច្ចេកទេស មកពីក្រសួង ស្ថាប័ន រាជធានី-ខេត្ត ជាសមាជិកអាជ្ញាធរជាតិ តាមរយៈការចូលរួមកិច្ចប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ។លោកបណ្ឌិត បានបន្តថា ទិន្នន័យនេះបានមកពីការសិក្សា និងវិភាគដោយប្រមូលព័ត៌មាន គិតចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ហើយលទ្ធផលបែងចែក ទៅតាមអាយុភេទ ទីកន្លែង និងអត្រាប្រើប្រាស់ថ្នាំជាដើម។ លោកបន្តថា ចំនួនអ្នកផ្ទុកមេរោគអេដស៍ជំងឺអេដស៍ និងក្រុមប្រឈមគឺមាន៦ខេត្ត ក្នុងចំណោម ២៥ ដែលគ្របដណ្តប់ជាង ៦០ភាគរយ នៃចំនួនសរុប​ទៅទូទាំងប្រទេស។ ដោយឡែក EW មានការធ្លាក់ចុះគិតចាប់ពីឆ្នាំ២០១០នៅពេល ដែលក្រុមប្រឈម ( KP ) មានការកើនឡើងគួរឱ្យកត់សម្គាល់។ក្នុងកំរិតបច្ចេកទេសរកឃើញថា ចំនួនអ្នកឆ្លងថ្មី ច្រើនជាងគេគឺមានពីរខេត្តគឺខេត្តតាកែវ និង​ខេត្តព្រះសីហនុ ជាពិសេសក្រុមប្រឈមមុខខ្ពស់ ហើយទិន្នន័យនេះមិនទាន់បានបញ្ចូលទិន្នន័យ PreP នៅក្នុងកម្មវិធីនៅឡើយ ហើយដែលនឹងមានគម្រោងពង្រីកការគ្របដណ្តប់ឱ្យបានលើសពី ១ម៉ឺននាក់នេះ។ ​ការកើនឡើងនៃអ្នកឆ្លងជំងឺអេសដ៍ច្រើន ​ដោយសារកត្តាផ្សេងៗដូចជា ករណី​គ្រឿងញៀន អត្រា​អ្នកស្រលាញ់ភេទដូចគ្នា​ បុរស និងបុរស និងអត្រាស្ត្រីរកស៊ីសេវា​កំសាន្តសប្បាយ ។ល។បើតាមប្រសាសន៍ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ ​និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស បានបញ្ជាក់ថា ​ការគិតគូអំពីទិន្នន័យទាក់ទង នឹង​កម្មវិធីឆ្លើយតបមេរោគអេដស៍ ​ជំងឺអេដស៍ ​នៅតែជាចំណុចជាអាទិភាព ដើម្បីទទួលបាននូវ​បទ​អន្តរាគមន៍ បង្ការដែលមានលក្ខណៈ​សុក្រឹត​ ជាក់លាក់ក្នុងការយក មកប្រើប្រាស់ ដើម្បី​សម្រេច​បាននូវការសម្រេចចិត្តបានត្រឹមត្រូវ​ និងទាន់ពេលវេលា។ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ ​បានផ្តល់អនុសាសន៍ដល់សមាជិក ​សមាជិកាបន្តសហការ និងសម្របសម្រួល​ការមួយអាជ្ញាធរពាក់ព័ន្ធ និង​អង្គការ​សង្គមស៊ីវិលជំរុញការងារផ្សព្វផ្សាយ​ដល់​ប្រជាជនគោលដៅ ​ឱ្យបន្តការអប់រំផ្សព្វផ្សាយការយល់ដឹងអំពីមេរោគអេដស៍ និងជំងឺអេដស៍​គ្រប់មធ្យោបាយ ដល់ប្រជាជនគន្លឹះ ​ជាពិសេសក្រុមយុវវ័យ​ ដើម្បីបង្ការខ្លួនចៀសពីការឆ្លង​មេរោគ​អេដស៍ និងលុបបំបាត់ការរើសអើង ​និងមាក់ងាយក្នុងចំណោមអ្នក​ផ្ទុកមេរោគអេដស៍ និង​ប្រជាជនគន្លឹះ៕អត្ថបទ រដ្ឋា

កម្ពុជា-បារាំងបន្តរួមគ្នាដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុគ្រប់គ្រងសំណល់ និងជីវចម្រុះ

2023/09/22 11:50:14 am        300
ភ្នំពេញ៖ ក្រសួងបរិស្ថាន និងឯកឧត្តមឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋបារាំង បានប្រកាស​បន្តពង្រឹង​កិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រង​សំណល់ និងជីវចម្រុះនៅក្នុងប្រទេសកម្ពុជា។ប្រទេសទាំងពីរបានប្រកាសជំហរបែបនេះ ក្នុងឱកាស ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យ ឯកឧត្តម H.E Mr. Jacques Pellet ឯកអគ្គរដ្ឋទូត​នៃសាធារណៈរដ្ឋ​បារាំង ​ចូលជួប​សម្តែងការគួរសម ​និងពិភាក្សាការងារ​នៅទីស្តីការក្រសួងថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៣។ថ្លែងក្នុងឱកាសនោះឯកឧត្តមឯកអគ្គរដ្ឋទូតបានទទួលស្គាល់ថា ការគ្រប់គ្រងជីវចម្រុះ និងសំណល់ គឺជាបញ្ហាប្រឈមទូទៅទាំង​ប្រទេសបារាំង និងកម្ពុជា។ ឯកឧត្តមបន្តថា ការផ្តោតលើការស្វែងរក​មូលដ្ឋានរួមនិងធ្វើការសហការគ្នា ​គឺពិតជាមានសារៈសំខាន់ណាស់ ពីព្រោះថាការខិតខំប្រឹងប្រែង​របស់កម្ពុជា យ៉ាងសកម្មក្នុងការគ្រប់គ្រង គឺជាទឡ្ហីកម្មក្នុងការដោះស្រាយបញ្ហាតំបន់ផ្សារភ្ជាប់​ទៅនឹងសកលទាំងអស់គ្នា។ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះឱកាសសហប្រតិបត្តិការរវាងប្រទេសបារាំង និងកម្ពុជា ​និងបានបង្ហាញពីអាទិភាពរបស់ក្រសួង ​ដោយផ្តោតលើការប្រយុទ្ធប្រឆាំង នឹង​សំណល់រឹង ជាអាទិភាព​ទីមួយហើយ​បញ្ហាថង់ប្លាស្ទិកត្រូវតែដោះស្រាយ ទើបក្រសួងដាក់ចេញ​នូវយុទ្ធនាកាកាត់បន្ថយ នឹងឈានឆ្ពោះទៅបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិក របស់សិស្សានុសិស្ស​នៅតាមសាលារៀន ​ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការនេះជាក់ស្តែងផងដែរ ហើយនឹងបន្ត​ទៅម្ចាស់អាជីកម្ម ឬក្រុមហ៊ុនឯកជន​ ជាជំហ៊ានៗបន្តទៀត។ ជាលទ្ធផលខេត្តមួយចំនួនបានប្តេជ្ញាចិត្តចំពោះគំនិតផ្តួចផ្តើមនេះរួចហើយ ដោយទទួលបានការ​ចូលរួម​គាំទ្រពីសំណាក់លោកគ្រូ អ្នកគ្រូ ​និងសិស្សានុសិស្សជាង ១០ ម៉ឺននាក់ផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូតលើកឡើងអំពីផែនការរបស់លោកប្រធានាធិបតី Macron ដើម្បីធ្វើ​សន្និសីទនៅទីក្រុង​ Nice ក្នុងឆ្នាំ ២០២៥ ​ស្តីពីការលុបបំបាត់ការប្រើប្រាស់ប្លាស្ទិក ដែល​ជា​គំនិតនៃការបង្កើត «ស្ថានទូតគ្មានដបប្លាស្ទិក»។ ​បន្ទាប់មកទៀតឯកឧត្តម ​ក៏បានចែករំលែកព័ត៌មាន ទាក់ទងនឹង​គម្រោងរបស់បារាំង ​ដើម្បីសាងសង់រោងចក្រកែច្នៃ​ឡើងវិញនៅរាជធានីភ្នំពេញ​ផងដែរ។ ឯកអគ្គរដ្ឋទូតបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកជម្រើសថង់ប្លាស្ទីក ដែលមានមូលដ្ឋាន​លើដំឡូងមី ​សារៈសំខាន់នៃការបង្ការ ជាជាងការសម្អាតសំណល់ និងការដាំដើមឈើឡើងវិញត្រូវ​បាន​លើកឡើង រួមជាមួយនឹងការផ្តល់ឱ្យដើមឈើ ដោយមានគោលដៅសម្រេចបាននូវការ​កាត់​បន្ថយការបំភាយកាបូនមុនឆ្នាំ ២០៥០។ជាកិច្ចប្រជុំបានបញ្ចប់ភាគីទាំងពីរបានឯកភាពគ្នាលើសារៈសំខាន់​នៃកិច្ចសហប្រតិបត្តិការ និង​ការបន្តទំនាក់ទំនងដើម្បីដោះស្រាយបញ្ហាប្រឈមរួម​ក្នុងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រង​សំណល់ និងជីវចម្រុះ៕

ស៊ីម៉ាក់ រៀបចំសិក្ខាសាលាសិក្សាឈ្វេងយល់ពីស្ថានភាពចំការមីន និងបញ្ហាប្រឈមក្នុងកិច្ចប្រតិបត្តិការ បោសសំអាតមីន

2023/09/22 11:10:07 am        275
សៀមរាប៖ នៅថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២៣ នៅខេត្ដសៀមរាប មន្ដ្រីស៊ីម៉ាក់ រៀបចំសិក្ខាសាលាសិក្សាឈ្វេងយល់ពីស្ថានភាពចំការមីន និងបញ្ហាប្រឈមក្នុងកិច្ចប្រតិបត្តិការ បោសសំអាតមីន រវាងអង្គភាពស៊ីម៉ាក់ និងប្រទេសកូឡូប៊ី បន្ទាប់ពីធ្វើទស្សនកិច្ចនៅចម្ការមីនក្នុងខេត្តពោធិ៍សាត់ បាត់ដំបង និងរោងជាងកណ្តាល ដើម្បីស្វែងយល់ពីកិច្ចប្រតិបត្តិការទីវាលរបស់អង្គភាពស៊ីម៉ាក់ ដើម្បីត្រៀមធ្វើការបូកសរុបវាយតម្លៃរួមគ្នា ដែលគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិជប៉ុន JICA។

ក្រុមអ្នកតវ៉ាអាមេនី បានបិទផ្លូវ និងប៉ះទង្គិចជាមួយនគរបាល នៅទីក្រុង Yerevan ភាគកណ្តាល

2023/09/22 11:02:35 am        275
អាមេនី៖ នគរបាលប្រទេសអាមេនី កាលពីល្ងាចថ្ងៃព្រហស្បតិ៍បានឃុំខ្លួនមនុស្សជាច្រើននាក់នៅក្នុងទីក្រុង Yerevan ដែលបានបិទផ្លូវ ក្នុងការតវ៉ាប្រឆាំងការចុះចាញ់របស់តំបន់ណាហ្គ័ណរ-ការ៉ាបាក់( Nagorno-Karabakh) ដែលផ្តាច់ខ្លួន។ក្រុមអ្នកតវ៉ារាប់រយនាក់ ដែលបានធ្វើឲ្យមានកំហឹងដោយភាពអសកម្មរបស់រដ្ឋាភិបាលជុំវិញការដួលរលំចុងក្រោយរបស់អាជ្ញាធរអាមេនីនៅតំបន់ការ៉ាបាក់ បានប៉ះទង្គិចជាមួយនគរបាលនៅទីក្រុង Yerevan ភាគកណ្តាល។ ពួកគេបានទាមទារឲ្យមានការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan ជាអ្នកដែលទទួលខុសត្រូវចំពោះការចុះចាញ់ប្រទេសអាស៊ែបៃហ្សង់ក្នុងសង្គ្រាមឆ្នាំ២០២០។ លោក Pashinyan បានចោទប្រកាន់រុស្ស៊ីជាសាធារណៈក្នុងប៉ុន្មានខែថ្មីៗនេះ ពីការធ្វើមិនគ្រប់គ្រាន់ដើម្បីគាំទ្រប្រទេសអាមេនី។ លោកបាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងមិនស្គាល់អត្តសញ្ញាណ កំពុងពិភាក្សាអំពីរដ្ឋប្រហារនៅក្នុងទីក្រុង Yerevan៕

លោក Assad ធ្វើទស្សនកិច្ចនៅចិន ព្យាយាមបញ្ចប់ភាពឯកោផ្នែកការទូត

2023/09/22 10:57:44 am        259
ចិន៖ ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានមកដល់ទីក្រុង Hangzhou ប្រទេសចិនភាគខាងកើត ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសចិន ចាប់តាំងពីឆ្នាំ ២០០៤ ហើយបំណងចុងក្រោយរបស់លោកដើម្បីបញ្ចប់ភាពឯកោផ្នែកការទូតដែលមានរយៈពេលជាងមួយទសវត្សរ៍ក្រោមការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច។លោក Assad បានមកដល់តាមយន្តហោះ Air China ក្នុងពេលមានអ័ព្ទខ្លាំង ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បាននិយាយថា «បានបន្ថែមបរិយាកាសនៃភាពអាថ៌កំបាំង» ជាការស្វាគមន៍ចំពោះការធ្វើដំណើរទៅក្រៅប្រទេសមិនញឹកញាប់របស់មេដឹកនាំស៊ីរី ចាប់តាំងពីឆ្នាំ ២០១១ នៅពេលដែលសង្រ្គាមស៊ីវិលបានផ្ទុះឡើង បណ្តាលឲ្យមនុស្សជាងកន្លះលាននាក់ស្លាប់។ មេដឹកនាំស៊ីរី មានផែនការចូលរួមក្នុងពិធីបើកកីឡាអាស៊ី(Asian Games) នៅថ្ងៃសៅរ៍ជាមួយឥស្សរជនបរទេសជាច្រើននាក់ផ្សេងទៀត មុនពេលដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំនៅក្នុងទីក្រុងមួយចំនួនរបស់ប្រទេសចិន។លោកនឹងជួបប្រធានាធិបតី លោក Xi Jinping នៅថ្ងៃសុក្រនេះ និងមានជំនួបបន្ថែមទៀតនៅថ្ងៃអាទិត្យ និងថ្ងៃច័ន្ទ នៅក្នុងទីក្រុងប៉េកាំង។ ដោយត្រូវបានគេមើលឃើញនៅជាមួយប្រធានាធិបតីចិននៅក្នុងការជួបជុំប្រចាំតំបន់ វានឹងបន្ថែមភាពស្របច្បាប់ថែមទៀតដល់យុទ្ធនាការរបស់លោក Assad ដើម្បីត្រលប់ទៅរកឆាកពិភពលោកវិញ។ ប្រទេសស៊ីរី បានចូលរួមក្នុងគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ របស់ចិនក្នុងឆ្នាំ២០២២ ហើយត្រូវបានស្វាគមន៍ឱ្យត្រលប់មកកាន់សម្ព័ន្ធអារ៉ាប់កាលពីខែឧសភា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្របពេលកើតគ្រោះទុរ្ភិក្ស ក្មេងស្រីស្បែកដណ្តប់ឆ្អឹងប៉ាឡេស្ទីនពិបាកស៊ូ ដើម្បីអាចរស់រានបាន
08/25/2025 08:08 PM
រដ្ឋមន្រ្តីការបរទេសអាជ្ញាធរប៉ាឡេស្ទីនអះអាងថា ចំនួនមនុស្សស្លាប់នៅតំបន់ហ្កាហ្សា កើនឡើងដល់ ៦២.០០០នាក់
08/25/2025 08:08 PM
ក្រុមអ្នកសារព័ត៌មានគ្មានព្រំដែនអំពាវនាវឲ្យមានការឆ្លើយតបខ្លំាងក្លាចំពោះការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់អ្នកកាសែត
08/25/2025 08:08 PM
ជនអន្តោប្រវេសន៍ទៅដល់ចក្រភពអង់គ្លេសតាមទូកតូចៗ ឡើងដល់កម្រិតខ្ពស់បំផុតថ្មី
08/25/2025 08:08 PM
លោក Putin និងលោក Pezeshkian ពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាក្នុងតំបន់ អំឡុងពេលសន្ទនាតាមទូរសព្ទ
08/25/2025 08:08 PM
លោក Yunus ព្រមានថា បង់ក្លាដែសអស់ធនធានសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទៀតហើយ
08/25/2025 07:08 PM
នគរបាលឥណ្ឌូនេស៊ីប៉ះទង្គិចជាមួយបាតុករតវ៉ាប្រឆាំងនឹងប្រាក់ខែរបស់សមាជិកសភាតំណាងរាស្ត្រ
08/25/2025 07:08 PM
ហ្វាំងឡង់លើកឡើងថា អ៊ីស្រាអែលបំពានច្បាប់អន្តរជាតិ នៅតំបន់ហ្កាហ្សា
08/25/2025 07:08 PM
អ្នកនាំពាក្យក្រសួងការពារជាតិ៖រសៀលនេះ កងកម្លាំងយោធាថៃបានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ប៉ុន្តែត្រូវបានពលរដ្ឋ និងសមត្ថកិច្ចទីនោះទប់ស្កាត់យ៉ាងខ្លាំងទើបយកបន្លាលួសនោះត្រឡប់ទៅវិញ
08/25/2025 07:08 PM
ឧទ្ធម្ភាគចក្រធ្លាក់នៅកូនកោះ Isle of Wight របស់ចក្រភពអង់គ្លេស ខណៈមានមនុស្សម្នាក់រងរបួស
08/25/2025 07:08 PM