BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

ចិននិងហ្វីលីពីនកំពុងឈ្លោះគ្នាពាក់ព័ន្ធនឹងនាវាដែលលិចក្នុងសម័យសង្គ្រាមលោកលើកទី២

2023/09/19 11:44:47 am        70
ហ្វីលីពីន៖ នាវាBRP Sierra Madreរបស់កងទ័ពជើងទឹកនៃសាធារណរដ្ឋហ្វីលីពីន មានប្រវត្តិយូរអង្វែង ហើយទោះបីជាវាត្រូវបានសាងសង់ដំបូងក្នុងឆ្នាំ១៩៤៤ក៏ដោយ ក៏វានៅតែបម្រើគោលបំណងយុទ្ធសាស្ត្រដ៏សំខាន់បំផុតសម្រាប់ហ្វីលីពីន គឺធ្វើយ៉ាងណាឲ្យប្រទេសចិននៅឲ្យឆ្ងាយពីដែនទឹករបស់ខ្លួន។កប៉ាល់BRP Sierra Madre ពិតជា បានចាប់ផ្តើមជីវិតរបស់ខ្លួនក្នុងនាមនាវាដឹករថក្រោះរបស់អាមេរិកអំឡុងសង្គ្រាមលោកលើកទី២។ ដោយត្រូវសាងសង់ក្នុងរដ្ឋIndiana ដោយក្រុមហ៊ុន Missouri Valley Bridge & Iron Company ដើមឡើយវាត្រូវបានដាក់ឈ្មោះថា USS Harnett County។ នាវា Harnett County បានផ្តល់សេវាសម្រាប់សហរដ្ឋអាមេរិក ក្នុងសង្គ្រាមលោកលើកទី២ ហើយបានចូលរួមក្នុងការចូលចតនៅសមរភូមិ Eniwetok កោះអូគីណាវ៉ា និងកោះហ្គាំ។នាវា Harnett County ត្រូវបានដាក់ឲ្យធ្វើដំណើរការជាសាជាថ្មីនៅឆ្នាំ១៩៩៦ ហើយត្រូវបានបញ្ជូនទៅបម្រើក្នុងសង្គ្រាមវៀតណាម ជាទីដែលវាត្រូវបានគេប្រើជាមូលដ្ឋានឧទ្ធម្ភាគចក្រអណ្តែតទឹក នៅតំបន់ដីសណ្តទន្លេមេគង្គ។ បន្ទាប់ពីសង្គ្រាមចំនួនពីរ នាវានេះទទួលបានផ្កាយរង្វាន់ចំនួន៩សម្រាប់ការប្រយុទ្ធ និងលិខិតសរសើរចំនួនបីសម្រាប់កងនាវាចរណ៍ វាត្រូវបានផ្ទេរទៅសាធារណរដ្ឋវៀតណាមខាងត្បូង។ ដោយត្រូវបានប្តូរឈ្មោះជា RVNS My Tho កប៉ាល់នេះ បានបម្រើការនៅក្នុងកងទ័ពជើងទឹកវៀតណាមខាងត្បូងរហូតដល់ទីក្រុងSaigon បានធ្លាក់ទៅក្នុងវៀតណាមខាងជើង ក្នុងឆ្នាំ១៩៧៥។ជនភៀសខ្លួន បានចូលទៅនៅក្នុងនាវា RVNS My Tho ឡើងពេញ បន្ទាប់ពីការដួលរលំនៃរដ្ឋធានីនៃប្រទេសវៀតណាមខាងត្បូង។ នាវានេះបានជួបជាមួយកប៉ាល់វៀតណាមខាងត្បូងផ្សេងទៀតដែលរត់គេចខ្លួនរហូតដល់ពួកគេ បានបង្កើតកងនាវាតូចមួយនៅសមុទ្រ ហើយបើកសំពៅទៅឈូងសមុទ្រSubic របស់ហ្វីលីពីន។ បន្ទាប់មក ហ្វីលីពីន បានកាន់កាប់នាវា RVNS My Tho និងអតីតកប៉ាល់វៀតណាមខាងត្បូងផ្សេងទៀតនៅក្នុងឈូងសមុទ្រ។ រហូតមកដល់ទសវត្សរ៍ឆ្នាំ១៩៩០ ប្រទេសហ្វីលីពីន បានដំណើរការកប៉ាល់នេះ ក្នុងនាមជា នាវាBRP Sierra Madre ដោយប្រើវាជាមធ្យោបាយដឹកជញ្ជូនទាំងនៅក្នុងទឹកនិងលើគោក៕

ប្រមុខនុយក្លេអ៊ែអង្គការសហប្រជាជាតិ ជំរុញឲ្យអ៊ីរ៉ង់ អនុញ្ញាតដល់ក្រុមអ្នកអធិការកិច្ច

2023/09/19 11:42:20 am        47
អ៊ីរ៉ង់៖ ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ បានជំរុញឲ្យអ៊ីរ៉ង់ ពិចារណា ការសម្រេចចិត្តរបស់ខ្លួនក្នុងការបដិសេធដំណើរការរបស់ក្រុមអធិការកិច្ចជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ ដោយបានប្រាប់សារព័ត៌មាន AFP ថាបរាជ័យក្នុងការសហការនឹងមានផលវិបាកធ្ងន់ធ្ងរ។ ទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិបាននិយាយថា អ៊ីរ៉ង់បានដកលិខិតតែងតាំងជាផ្លូវការពីអ្នកធ្វើអធិការកិច្ចជាច្រើន ជាចំណាត់ការមួយដែលទីក្រុងតេអេរ៉ង់ចាត់ទុកថាជាការសងសឹកសម្រាប់ការបំពានខាងនយោបាយ ធ្វើឡើងដោយសហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស។ប្រមុខទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ លោក Rafael Grossi បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន AFP ថា យើងត្រូវស្នើឲ្យពួកគេពិនិត្យឡើងវិញការសម្រេចចិត្តនេះ។ ប្រសិនបើពួកគេមិនសហការជាមួយទីភ្នាក់ងារ IAEA ពួកគេនឹងមិនទទួលបាននូវអ្វីដែលពួកគេចង់បាននោះទេ ដូចជា ការធានាដែលពួកគេចង់បាន ការបញ្ជាក់ដែលពួកគេចង់ឃើញ និងការអនុម័តពីសហគមន៍អន្តរជាតិ។លោក Grossi បានព្រមានផងដែរថា សកម្មភាពយោធាបានកើនឡើងនៅជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia របស់អ៊ុយក្រែន ដែលចូលកាន់កាប់ដោយកងកម្លាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ២០២២។ លោក បានប្រាប់សារព័ត៌មាន AFPថា ប្រតិបត្តិការយោធា កំពុងកើនឡើងនៅតំបន់នោះ ក្រុមអធិការកិច្ចរបស់លោក ប្រាប់លោកថាកម្រិតសកម្មភាពយោធាគឺជាក់ស្តែង វាខិតកាន់តែជិត។ លោកនិយាយថា រៀងរាល់ថ្ងៃ ដែលបានកន្លងផុតទៅ គ្មានឧបទ្ទវហេតុនុយក្លេអ៊ែរ គឺជាថ្ងៃដ៏ល្អសម្រាប់យើង៕

ជនអន្តោប្រវេសន៍ប្រមាណ១៩០នាក់ បានមកដល់កោះ Lampedusa

2023/09/19 11:39:47 am        47
អ៊ីតាលី៖ ជនអន្តោប្រវេសន៍ ប្រមាណ១៩០នាក់បានមកដល់កោះ Lampedusa ប្រទេសអ៊ីតាលី ភាគខាងត្បូង កាលពីថ្ងៃចន្ទខណៈរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោក Giorgia Meloni អនុម័តវិធានការ ដើម្បីបន្ថែមពេល ដែលពួកគេអាចត្រូវបានឃុំខ្លួន និងធានាបានថាមនុស្សកាន់តែច្រើនដែលពុំមានសិទ្ធស្របច្បាប់ស្នាក់នៅ ត្រូវបាននិរទេស។ចំណាត់ការនេះកើតមានឡើងបន្ទាប់ពីជនអន្តោប្រវេសន៍ជិត១ម៉ឺននាក់ បានទៅដល់ កោះ Lampedusa ប្រទេសអ៊ីតាលីភាគខាងត្បូងកាលពីសប្តាហ៍មុនដែលធ្វើឲ្យប៉ះពាល់ដល់ភាពជឿជាក់របស់នាយករដ្ឋមន្ត្រី ស្តាំនិយមលោក Giorgia Meloni ដែលបានឡើងកាន់តំណែងកាលពីឆ្នាំមុន ដោយសន្យាទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់។លោក Meloni ដែលបានទៅពិនិត្យកោះ Lampedusa កាលពីថ្ងៃអាទិត្យ ជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានសន្យាផែនការសកម្មភាពរបស់សហភាពអឺរ៉ុប ចំនួន១០ចំណុច ប៉ុន្តែវិធានការទាំងនេះដូចទៅនឹងគំនិតផ្តួចផ្តើមកាលពីលើកមុន ដែលបានបរាជ័យធ្វើឲ្យមានផលប៉ះពាល់ច្រើន។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាល បានឲ្យដឹងថា ជនអន្តោប្រវេសន៍ប្រមាណ ១៣០.០០០នាក់ បានមកដល់ប្រទេសអ៊ីតាលី រហូតមកដល់ពេលនេះនៅឆ្នាំនេះ ជាតួលេខជិត២ដងសម្រាប់អំឡុងពេលដូចគ្នានៅឆ្នាំ២០២២។ ជនអន្តោប្រវេសន៍ទាំងនេះ បានមកពី បណ្តាប្រទេសរួមមានហ្គីណេ កូឌីវ័រ ទុយនេស៊ី អេហ្ស៊ីប បួគីណាហ្វាសូ បង់ក្លាដែស និងប្រទេសប៉ាគីស្ថាន៕

ពលរដ្ឋលីប៊ី តវ៉ាប្រឆាំងរដ្ឋាភិបាល រយៈពេល១សប្តាហ៍បន្ទាប់ពីទឹកជំនន់បណ្តាលឲ្យមានមនុស្សជាច្រើន

2023/09/19 11:36:59 am        53
លីប៊ី៖ ១សប្តាហ៍បន្ទាប់ពីទឹកជំនន់ ដែលបានហូរកាត់កណ្តាលទីក្រុង Derna ចូលទៅក្នុងសមុទ្រ ពលរដ្ឋលីប៊ីបានប្រមូលផ្តុំគ្នាកាលពីថ្ងៃចន្ទនៅខាងក្រៅព្រះវិហារ Al Sahaba ក្នុងការតវ៉ា ប្រឆាំងរដ្ឋាភិបាល។ វីដេអូរបស់សារព័ត៌មាន រ៉យទ័រ បានបង្ហាញហ្វូងមនុស្ស កំពុងស្រែកពាក្យផ្សេងៗ និងកំពុងកាន់បដានៅខាងក្រៅព្រះវិហារ។ទំនប់ទឹកនៅខាងលើទីក្រុង បានបាក់ធ្លាយ ដោយសារព្យុះកាលពីសប្តាហ៍កន្លងទៅនេះដោយបញ្ចូនលំហូរទឹកខ្លាំងទៅទន្លេ ដែលបានហូរឆ្លងកាត់កណ្តាលទីក្រុងដែលមានពលរដ្ឋ១២០.០០០នាក់រស់នៅ។ មនុស្សរាប់ពាន់នាក់បានស្លាប់ និងរាប់ពាន់នាក់ទៀតបាត់ខ្លួន។ ក្រុមមន្ត្រីដែលប្រើប្រាស់វិធីសាស្ត្រខុសៗគ្នា បានផ្តល់តួលេខផ្សេងៗគ្នាច្រើននៃចំនួនអ្នកស្លាប់រហូតមកដល់ពេលនេះ ដែលអភិបាលក្រុង បានប៉ាន់ប្រមាណថាមនុស្ស២០.០០០នាក់ បានបាត់ខ្លួន។ ទន្ទឹមនឹងនេះ អង្គការសុខភាពពិភពលោក បានបញ្ជាក់ថាមនុស្ស ៣.៩២២នាក់ បានស្លាប់៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅក្រុមអ្នកវិភាគកុំបាច់ព្រួយបារម្ភ ពេលឃើញកម្ពុជា​ស្និទ្ធស្នាល​ជាមួយចិន

2023/09/19 11:35:29 am        225
តាកែវ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ទៅក្រុម​អ្នកវិភាគ​មួយក្តាប់តូច ​ដែលបាននិយាយថា កម្ពុជា ​មានការ​ស្និទ្ធស្នាល​ជាមួយចិន ​នឹង​ធ្វើឲ្យកម្ពុជាបាត់បង់​អធិបតេយ្យ​ភាព​របស់ខ្លួននោះ «កុំបាច់ព្រួយបារម្ភអី» ​ព្រោះរាជរដ្ឋាភិបាលចេះគិតហើយ ខណៈរាជរដ្ឋាភិបាល​បច្ចុប្បន្នមានគោលជំហរដូចរាជរដ្ឋាភិបាលមុនៗ​យ៉ាងដូច្នេះដែរ គឺ​មិនរណបប្រទេសណាមួយនោះឡើយ។ការលើកឡើងរបស់សម្តេចធិបតី ​នាយករដ្ឋមន្រ្តីនេះ​គឺបានធ្វើឡើងក្នុងឱកាស ​អញ្ជើញបន្ត​ជួប​សំណេះសំណាល​ជាមួយបងប្អូនកម្មករ ​និយោជិតជិតពីរម៉ឺននាក់​ នៅស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ​ខែកញ្ញា ឆ្នាំ២០២៣នេះ។សម្តេចធិបតី នាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ​ខណៈការដែលសម្តេចទៅប្រទេសចិនប៉ុន្មានថ្ងៃ កន្លងមកនេះ​គឺមានក្រុមអ្នកវិភាគមួយ​ចំនួន​បានបកស្រាយ​ច្រើនណាស់ ហើយសម្តេច​សូម​សរសើរ​ពួក គាត់ទាំងនោះពូកែខ្លាំង​ណាស់ក្នុងការវាយតម្លៃ ​ប៉ុន្តែការវាយ​តម្លៃ​របស់ពួកគាត់គឺពុំដែល​ត្រូវទាល់​តែសោះ ពីព្រោះថា ​រាល់សកម្មភាព ​និងគោលនយោបាយការទូត​របស់រាជរដ្ឋាភិបាល​អាណត្តិទី៧ ​ដែលដឹកនាំដោយ​សម្តេចនាពេលនេះ​គឺអនុវត្តទៅតាមគោលនយោបាយចាស់ ដែលដឹកនាំ​ដោយគណបក្សប្រជាជនកម្ពុជា ​គឺធ្វើអ្វីក៏ដោយគឺគិតពីផលប្រយោជន៍​ជាតិជាធំទាំងអស់។នៅក្នុងឱកាសជួបសំណេះសំណាល​ជាមួយបងប្អូនកម្មករ ​និយោជិតនោះដែរ សម្តេចប្រមុខរាជ​រដ្ឋាភិបាលកម្ពុជា ​ក៏បានវាយបកទៅកាន់​អ្នករិះគន់​ដែល​លើកឡើងថា មានប្រទេស​ជាច្រើន​រិះគន់កម្ពុជា​ដែលប្រកាន់គោល​ជំហរគោល​នយោបាយចិនតែមួយ។សម្តេចបានបញ្ជាក់ទៅកាន់ពួកទាំងនោះវិញថា កម្ពុជានៅតែប្រកាន់គោលជំហរ​នយោបាយចិនមួយ​ដដែល ដោយជំហរកម្ពុជានេះគឺមិនខុសនោះទេ ខណៈមានប្រទេសនៅ​លើពិភពលោក ក៏បាន​ប្រកាន់ជំហរ​ដូចកម្ពុជា​យ៉ាងដូច្នេះដែរ​ដូចជាសហរដ្ឋអាមេរិក ​និងប្រទេសដែលមានជា​សមាជិក​របស់អង្គការសហប្រជាជាតិ ទាំង១៩៣ប្រទេសគឺមាន ១៨១ប្រទេសសុទ្ធតែប្រកាន់​នូវគោល​នយោបាយចិន​មួយទាំងអស់ ​៕អត្ថបទបាន ចក់

សង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន លុបលើសមយុទ្ធនៅសមុទ្របាល់ទិកភាគខាងជើងឆ្នាំ២០២៣ របស់NATO

2023/09/19 11:33:19 am        57
NATO៖ អ្នកចាត់ចែងសមយុទ្ធ បាននិយាយកាលពីថ្ងៃចន្ទថា សមយុទ្ធសម្ព័ន្ធយោធាNATO ឆ្នេរភាគខាងជើង នៅសមុទ្របាល់ទិក ត្រូវបានដាក់បញ្ចូលជាសារជូនដំណឹងនៃភាពប្រាកដនិយមដ៏ស្មុគស្មាញនៅដើមដំបូងនៃសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ សមយុទ្ធនេះរួមមានការអនុវត្តន៍ ប្រតិបត្តិការទាំងក្នុងទឹកនិងលើគោក និងការវាយប្រហារពីសមុទ្រមកដីគោក ហើយធានាបាន ផ្លូវឆ្លងកាត់តំបន់បាល់ទិកនៅសមុទ្រ នៅប្រទេសឡាតវី និងអេស្តូនី ជាសមាជិករបស់ម្ព័ន្ធយោធាNATO ដែលមានព្រំដែនជាប់ប្រទេសរុស្ស៊ី ទៅភាគខាងកើត ហើយគិតថាមានការបង្ហាញការគំរាមកំហែងពីអតីតសហភាពសូវៀត ចាប់តាំងពីកងកម្លាំងរុស្ស៊ី បានឈ្លានពានអ៊ុយក្រែន កាលពីឆ្នាំមុន។ សមយុទ្ធ បានចាប់ផ្តើមនៅថ្ងៃទី៩ ខែកញ្ញា ហើយរួមមាន នាវាចំនួនប្រមាណ៣០គ្រឿង និងបុគ្គលិកជាង៣.០០០នាក់ មកពីប្រទេសសម្ព័ន្ធយោធាណាតូទាំងអស់នៅក្នុងតំបន់បាល់ទិក បូករួមទាំងសមាជិកដែលនឹងចូលរួមក្នុងពេលឆាប់ៗនេះគឺប្រទេសស៊ុយអែត និងសម្ព័ន្ធមិត្តពុំមែននៅតំបន់បាល់ទិក មានសហរដ្ឋអាមេរិក កាណាដា ហូឡង់ បែលហ្សិក និងប្រទេសបារាំង។ ឧត្តមនាវីឯកអាល្លឺម៉ង់ និងជានាយកសមយុទ្ធ លោក Stephan Haisch បាននិយាយថាវត្តមានរបស់រុស្ស៊ី នៅសមុទ្របាល់ទិក រួមទាំងនាវាប្រមូលការស៊ើបការណ៍ នាវាចម្បាំង និងយន្តហោះ គឺជារឿងធម្មតា និងត្រូវបានរំពឺងទុក ប៉ុន្តែសមយុទ្ធសម្ព័ន្ធយោធាណាតូ នៅឆ្នាំនេះបានចេញឆ្ងាយពី សេណារីយ៉ូសម្បនិម្មិតទៅជាពិតៗ។កាពីទែន លោក Maris Polencs មេបញ្ជាការកងទ័ពជើងទឹកប្រទេសឡាតវី បាននិយាយថាកងទ័ពជើងទឹកចាំបាច់ត្រូវអភិវឌ្ឍសមត្ថភាពពេលអនាគតរបស់ពួកគេនៅសមុទ្រ ពីការដាក់មីន និងដោះមីន នៅពេលសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

មន្ត្រីជាន់ខ្ពស់អាមេរិក សាទរចំពោះកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសនីហ្សេរីយ៉ា

2023/09/19 11:17:47 am        66
អាមេរិក៖មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូបកាលពីថ្ងៃចន្ទ បានសាទរចំពោះកំណែទម្រង់ដ៏លំបាកដែលធ្វើឡើងដោយប្រធានាធិបតីនីហ្សេរីយ៉ា បូឡា អាម៉េដ ទីនុប៊ុ (Bola Ahmed Tinubu) ចាប់តាំងពីឡើងកាន់តំណែង កាលពីខែឧសភា ដោយនិយាយថា ពួកគេបានផ្តល់ឱកាសសម្រាប់សេដ្ឋកិច្ចដ៏ធំបំផុតរបស់អា  ហ្វ្រិក។លោកទីនុប៊ុ បានបញ្ចប់ការឧបត្ថម្ភធនប្រេងឥន្ធនៈដែលមានរយៈពេលយូរដែលរក្សាតម្លៃប្រេងសាំងទាប ប៉ុន្តែធ្វើឲ្យរដ្ឋាភិបាលខាតបង់រាប់ពាន់លានដុល្លារ ហើយថែមទាំងបានធ្វើឲ្យរូបិយប័ណ្ណណៃរ៉ា (naira)អាចប្រើប្រាស់បាន។វិនិយោគិន ដៃគូពាណិជ្ជកម្ម និងសេដ្ឋវិទូ បានសរសើរវិធានការនេះថា ពិតជាចាំបាច់សម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលវែង និងដើម្បីនាំយកនូវការវិនិយោគថ្មីចូលទៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតនៅអាហ្វ្រិក។ប៉ុន្តែរដ្ឋាភិបាលបានជំរុញឲ្យមានការអត់ធ្មត់ពីជនជាតិនីហ្សេរីយ៉ាដែលមានអារម្មណ៍ថា មានការរឹតត្បិតរយៈពេលខ្លី នៅពេលដែលតម្លៃប្រេងឥន្ធនៈ កើនឡើងបីដង អតិផរណា បានឈានដល់ ២៥ ភាគរយ ហើយរូបិយវត្ថុណៃរ៉ា មានតម្លៃប្រហែល៤០ភាគរយ ធៀបនឹងប្រាក់ដុល្លារ៕

សហរដ្ឋអាមេរិក ចិន និង រុស្ស៊ី បង្កើនល្បឿនសកម្មភាពផ្នែកការទូត ខណៈមានភាពតានតឹង

2023/09/19 11:01:37 am        70
ចិន៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី រយៈពេល៤ថ្ងៃចាប់ពីថ្ងៃចន្ទទី១៨ខែកញ្ញាដើមសប្ដាហ៍នេះសម្រាប់ជំនួបជាមួយសមាភាគីលោក Sergey Lavrov  ខណៈប្រមុខការទូតអាមេរិកអាមេរិក លោក Antony Blinken បានជួបអនុប្រធានាធិបតីរបស់ចិន លោក ហាន ចឹង ( Han Zheng) នៅក្នុងទីក្រុង New York។   លោក Wang បានជួបលោក Lavrov នៅទីក្រុងមូស្គូកាលពីថ្ងៃចន្ទ ។ លោក Wang និយាយថា ចិន និងរុស្ស៊ី ចាំបាច់ត្រូវធ្វើជាមហាអំណាចពិភពលោកឈានមុខ និងបំពេញការកាតព្វកិច្ចទទួលខុសត្រូវជាអន្តរជាតិរបស់ខ្លួន ក្នុងពេលការប្រឈមចេះតែបន្តកើនឡើង ស្របពេលការរីកធំនៃអនុត្តរភាព និងការប្រឈមក្នុងតំបន់។ លោក Lavrov បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងរុស្ស៊ី ក្នុងការធានាបាននូវយុត្តិធម៌ជុំវិញបញ្ហានានាលើសកលលោក។  ជំនួបប្រមុខការទូតទាំង២ទំនងគ្របដណ្ដប់លើការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែន ។ លោក Lavrov អាចផ្ដល់របាយការណ៍ដល់លោក Wang លើអ្វីដែលលោកប្រធានាធិបតី Vladimir Putin បានពិភាក្សាក្នុងកិច្ចប្រជុំកំពូលថ្មីៗជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un។   មន្ត្រីជាន់ខ្ពស់ទាំង២ ក៏អាចពិភាក្សាពីផែនការរៀបចំជំនួបកំពូលរុស្ស៊ី -ចិន ផងដែរនៅខាងក្រៅជំនួបវាទិការខ្សែក្រវ៉ាត់និងផ្លូវ សម្រាប់កិច្ចសហប្រតោបត្តិការអន្តរជាតិ ដែលនឹងធ្វើឡើងនៅក្នុងប្រទេសចិនខែតុលាខាងមុខ ។គេរំពឹងថា លោក Putin និងចូលរួមវាទិការនេះតបតាមការអញ្ជើញរបស់លោកប្រធានាធិបតីចិន Xi Jinping។ ប្រមុខការទូតអាមេរិក លោក Blinken និងអនុប្រធានាធិបតីចិន លោក Han បានជួបគ្នានៅកិច្ចប្រជុំនៅមហាសន្និបាតអង្គការសហប្រជាជាតិក្នុងបទីក្រុង New York។ ជំនួបនេះអាចធ្វើឡើងក្នុងបំណងត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំកំពូលអាមេរិក-ចិន ដែលអាចនឹងកើតឡើងនៅជំនួបថ្នាក់ដឹកនាំ APEC ដែលអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកាឆ្នាំនេះ។ កាលពីចុងសប្ដាហ៍មុន មហាអំណាចសេដ្ឋកិច្ចទាំង២បានរៀបចំជំនួបមន្ត្រីជាន់ខ្ពស់មួយ រវាងទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan និងប្រមុខការទូតចិន លោក Wang Yi នៅប្រទេសកោះម៉ាល់តា៕

ហេតុអ្វីបានជាអាមេនីអាចជាគោលដៅបន្ទាប់សម្រាប់ការឈ្លានពានរបស់រុស្ស៊ី?

2023/09/19 10:45:38 am        119
រុស្ស៊ី៖ ប្រទេសអាមេនីតូចប៉ុន្តែខ្លាំង គឺស្ថិតក្នុងទីតាំងភូមិសាស្ត្រនយោបាយគួរឲ្យចាប់អារម្មណ៍។ នៅព្រំដែនភាគខាងលិចរបស់ខ្លួន គឺទួរគី ដែលជាសម្ព័ន្ធមិត្តណាតូ ប៉ុន្តែជាសត្រូវយូរអង្វែង។ នៅភាគខាងកើតរបស់ខ្លួន គឺជាសត្រូវមួយទៀត គឺអាស៊ែបៃហ្សង់ដែលអាមេនី ទើបតែវាយដណ្តើមយកតំបន់ជម្លោះណាហ្គ័រណូ-ការ៉ាបាក់ (Nagorno-Karabakh) ដែលបានអះអាងទាមទារដោយប្រទេសទាំងពីរ។នៅភាគខាងជើង គឺប្រទេសហ្ស៊កហ្ស៊ី ដែលស្ថិតនៅក្នុងសង្គ្រាមពាក្យសម្តីមិនចេះមិនហើយ និងចារកម្ម (ហើយជួនកាលមានសង្រ្គាមជាក់ស្តែង) ជាមួយប្រទេសរុស្ស៊ី។ ទាំងហ្ស៊កហ្ស៊ី និងអាមេនី គឺជាផ្នែកមួយនៃសហភាពសូវៀត ប៉ុន្តែនៅពេលដែលរុស្ស៊ីបានឈ្លានពានហ្ស៊កកហ្ស៊ីក្នុងឆ្នាំ២០០៨ ការគាំទ្រសម្រាប់រុស្ស៊ីនៅក្នុងប្រទេសអាមេនី មានកម្រិតខ្ពស់ណាស់។ចំពោះអាមេនីខាងត្បូង គឺអ៊ីរ៉ង់ ដែលសម្រាប់ពេលនេះ ជាមិត្តនឹងអាមេនីដែលមានសម្ព័ន្ធភាពជាមួយរុស្ស៊ី។ ប៉ុន្តែនៅចុងខែកញ្ញាឆ្នាំ ២០២៣ អាមេនីនឹងធ្វើជាម្ចាស់ផ្ទះសម្រាប់សមយុទ្ធយោធារួមគ្នា។ សកម្មភាពនេះ កាន់តែគំរាមកំហែងដល់ប្រទេសរុស្ស៊ី ដែលទទួលកងកម្លាំងយោធារុស្ស៊ីជាផ្នែកនៃសមាជិកភាពនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) របស់ខ្លួន។ សមយុទ្ធនេះ គឺជាចុងក្រោយបង្អស់នៅក្នុងការបំបែករវាងរុស្ស៊ី និងអាមេនី ដែលអាចធ្វើឲ្យបែកបាក់ទំនាក់ទំនងរបស់ពួកគេជាអចិន្ត្រៃយ៍ ឬ អាក្រក់ជាងនេះ។ប្រទេសអាមេនី និងរុស្ស៊ី បានរក្សាទំនាក់ទំនងជិតស្និទ្ធ ចាប់តាំងពីការដួលរលំនៃសហភាពសូវៀតក្នុងឆ្នាំ១៩៩១។ អាមេនីបានចូលរួមជាមួយរុស្ស៊ីក្នុងរដ្ឋឯករាជ្យ ហើយបានចូលរួមកិច្ចសហប្រតិបត្តិការយោធាសេដ្ឋកិច្ច និងជំនួយទៅវិញទៅមកនៃCSTO ក្នុងឆ្នាំ ១៩៩៧។ ប៉ុន្តែចាប់តាំងពីនាយករដ្ឋ  មន្ត្រី លោក នីកូល ប៉ាស៊ីនយ៉ាន (Nikol Pashinyan) ត្រូវបានជាប់ឆ្នោត ដើម្បីដឹកនាំប្រទេសអាមេនីក្នុងឆ្នាំ ២០១៨ ប្រទេសនេះ បាននិងកំពុងបំបែកបន្តិចម្តងៗពីឥទ្ធិពលគ្រប់គ្រងរបស់ប្រទេសរុស្ស៊ី។

ពលរដ្ឋខ្មែររស់នៅអាមេរិក និងកាណាដា បន្តចេញវីដេអូប្រកាសត្រៀមទទួលស្វាគមន៍សម្តេចធិបតី នៅអាមេរិក

2023/09/19 09:56:52 am        165
ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក និងកាណាដា បានបន្តចេញវីដេអូ ប្រកាសចាំទទួលស្វាគមន៍ដល់វត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលនឹងអញ្ជើញ​ទៅ​ចូលរួម​មហាសន្និបាតអង្គការ​សហប្រជាជាតិ​លើកទី៧៨ (UN)នៅទីក្រុងញ៉ូវយ៉ក ​សហរដ្ឋអាមេរិក​ នាចុងខែកញ្ញា​ ឆ្នាំ២០២៣ខាងមុខនេះ។តាមរយៈវីដេអូឃ្លីបបានចេញជាបន្តបន្ទាប់ ​ជាក្រុមផង​ និងម្នាក់ឯងផង​ បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅរដ្ឋផ្សេងៗគ្នានាសហរដ្ឋអាមេរិក ​ប្រទេសកាណាដា ​បានលើកឡើងថា ពួកគាត់ពិតជាសប្បាយចិត្តយ៉ាងខ្លាំង ​និងត្រៀមខ្លួនរួចជាស្រេច​ជាមួយក្រុមគ្រួសាររបស់ពួកគេ ដើម្បីទទួលសម្តេចធិបតី ហ៊ុន ម៉ាណែត​ លើទឹកដីអាមេរិក។ ពួកគាត់ បានអះអាងទៀតថា ការឆ្លៀតរបស់ពួកគាត់​ដើម្បីស្វាគមន៍សម្តេចធិបតី នាយករដ្ឋមន្រ្តី លើទឹកដីអាមេរិកនោះ ​ពុំមានអ្នកណាម្នាក់ធ្វើការ​បង្ខិតបង្ខំ​ និង​ជួលអ្វីនោះឡើយ គឺពួកគាត់​ស្ម័គ្រចិត្ត​ទៅដោយខ្លួនឯង ​ក្នុងនាមពលរដ្ឋខ្មែរឯនាយសមុទ្រស្រលាញ់​សុខសន្តិភាព និងការអភិវឌ្ឍ​ដល់​ប្រទេសជាតិខ្លួនឯងនោះ។សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីកម្ពុជា ​នឹងធ្វើដំណើរទៅកាន់​សហរដ្ឋ​អាមេរិក​នៅចុងខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីចូលរួម​មហាសន្និបាតអង្គការ​សហប្រជាជាតិ​លើកទី៧៨(UN)។ នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចជាលើកដំបូង​លើទឹកដីអាមេរិក បន្ទាប់ពី​សម្តេចត្រូវបាន​តែងតាំង​ជា​នាយករដ្ឋមន្រ្តីកម្ពុជានីតិកាលទី៧នេះ ​សម្តេចធិបតី ​នឹងជួបជាមួយមន្ត្រី​ជាន់ខ្ពស់ ​និងអ្នកធ្វើធុរកិច្ចរបស់អាមេរិក ​និងបងប្អូនប្រជាពលរដ្ឋខ្មែរ​ដែល​កំពុងរស់នៅទី នោះផងដែរ។តាមរយៈវីដេអូឃ្លីបរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្រៅប្រទេសទាំង​នោះក៏បាន បង្ហាញ​នូវទឹកចិត្តស្រលាញ់គាំទ្រ និងជូនពរដល់សម្តេចធិបតី​ធ្វើដំណើរទៅកាន់​សហរដ្ឋ​អាមេរិកប្រកបដោយសុវត្ថិភាព​ និងទទួល​បាន​ជោគជ័យ​គ្រប់ភារកិច្ចផងដែរ៕អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-វៀតណាមនឹងរៀបចំពិព័រណ៍អន្តរជាតិ លើកទី២ ដើម្បីជំរុញ​ទីផ្សារ​ពាណិជ្ជកម្ម និង​កសិកម្ម​នៅកម្ពុជា
08/23/2025 04:08 PM
អ៊ុយក្រែន ព្រមានបេឡារុស ប្រឆាំងនឹងការបង្កហេតុ អំឡុងសមយុទ្ធយោធាជាមួយរុស្ស៊ី នៅខែកញ្ញា
08/23/2025 04:08 PM
ឥណ្ឌា កំពុងប្រឹងប្រែងចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ខណៈពន្ធថ្មីខិតជិតមកដល់
08/23/2025 04:08 PM
ព័រទុយហ្គាល់ កំពុងស៊ូទ្រាំនឹងរលកកម្ដៅដ៏កំណាច ដែលឆក់យកជីវិតមនុស្សជាង ១ពាន់នាក់ នៅឆ្នាំ២០២៥នេះ
08/23/2025 04:08 PM
ការិយាល័យថវិកាសភាអាមេរិក៖ ពន្ធរបស់លោក Trump អាចបន្ថយឱនភាពបាន ៤សែនកោដិដុល្លារ
08/23/2025 04:08 PM
ទីភ្នាក់ងារសិទ្ធិមនុស្ស UN៖ ការស្លាប់ដោយសារភាពអត់ឃ្លាននៅហ្កាហ្សា អាចជាឧក្រិដ្ឋកម្មសង្គ្រាម
08/23/2025 04:08 PM
UN៖ កងកម្លាំងប្រដាប់អាវុធ RSF របស់ស៊ូដង់ សម្លាប់ជនស៊ីវិលជិត ៩០នាក់ ក្នុងការវាយប្រហារ ១០ថ្ងៃ
08/23/2025 04:08 PM
ភ្នំភ្លើងនៅរដ្ឋហាវ៉ៃ របស់អាមេរិក ផ្ទុះឡើងជាលើកទី៣១ ដោយព្រួសកម្អែភ្នំភ្លើងរាប់សិបម៉ែត្រឡើងលើមេឃ
08/23/2025 02:08 PM
អ៊ីស្រាអែល បដិសេធការប្រកាសគ្រោះទុរ្ភិក្សនៅតំបន់ហ្កាហ្សា ថាជារឿងកុហកបោកប្រាស់
08/23/2025 02:08 PM
ប៉ាគីស្ថាន ព្រមានពីភ្លៀង និងទឹកជំនន់ថែមទៀតដល់ចុងខែសីហា ខណៈអ្នកស្លាប់កើនលើសពី ៧៨០នាក់
08/23/2025 02:08 PM