BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រធានាធិបតីអ៊ុយក្រែន នឹងទៅទស្សនកិច្ចនៅអាមេរិក ខណៈសភាពិភាក្សាអំពីជំនួយ២៤ពាន់លានដុល្លារ

2023/09/15 12:27:23 pm        64
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លូឌីមី ហ្ស៊េលែនស្គី (Volodymyr Zelenskiy) ត្រូវបានគេរំពឹងថា នឹងទៅកាន់សេតវិមាន និងវិមានកាពីតូល នៅសប្តាហ៍ក្រោយ ខណៈលោកធ្វើដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក ក្នុងអំឡុងពេលមហាសន្និបាតអង្គការសហប្រជាជាតិ។ ដំណើរទស្សនកិច្ចរបស់លោក ហ្ស៊េលែនស្គី កើតឡើងខណៈសភាកំពុងពិភាក្សាលើសំណើរបស់លោកប្រធានាធិបតី ចូ បៃដិន ក្នុងការផ្តល់ជំនួយយោធា និងមនុស្សធម៌ចំនួន២៤ពាន់លានដុល្លារ សម្រាប់ប្រទេសអ៊ុយក្រែន ស្របពេលដែលប្រទេសនេះកំពុងប្រយុទ្ធនឹងការឈ្លានពានរបស់រុស្ស៊ី។មន្ត្រីរដ្ឋបាលម្នាក់ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោក ហ្ស៊េលែនស្គី នឹងជួបជាមួយលោក បៃដិន នៅសេតវិមាននៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយនេះ ហើយដំណើរទស្សនកិច្ចទៅកាន់វិមានកាពីតូលនេះ ក៏ត្រូវបានបញ្ជាក់ដោយជំនួយការសភាពីររូប ដែលសុំមិនបញ្ចេញផងដែរ។ព័ត៌មានលម្អិតនៃដំណើរទស្សនកិច្ចរបស់លោក ហ្ស៊េលែនស្គី នៅសប្តាហ៍ក្រោយ មិនទាន់ត្រូវបានបង្ហាញជាសាធារណៈនៅឡើយទេ ហើយក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន បានបដិសេធមិនធ្វើអត្ថាធិប្បាយលើគម្រោងទស្សនកិច្ចរបស់លោក Zelenskiy នេះ រួមទាំងថាតើលោកនឹងជួបជាមួយលោក បៃដិន នៅសេតវិមានដែរឬយ៉ាងណា៕

អង្គការកម្មករនៅអាហ្សង់ទីនសម្តែងក្តីបារម្ភ ខណៈបេក្ខជនប្រធានាធិបតីសេរីនិយមនាំមុខក្នុងការស្ទង់មតិ

2023/09/15 12:24:12 pm        67
បណ្ដាអង្គការកម្មករឆ្វេងនិយមអាហ្សង់ទីន បានដើរដង្ហែតាមដងផ្លូវនៃទីក្រុង ប៊ុយណូ ស៊ែរ (Buenos Aires) កាលពីថ្ងៃព្រហស្បតិ៍ (១៤ កញ្ញា) ដើម្បីតវ៉ាប្រឆាំងនឹងបេក្ខជនប្រធានាធិបតី ដែលនាំមុខក្នុងការបោះឆ្នោត គឺលោក Javier Milei។ ក្រុមអ្នកតវ៉ាបានសម្តែងការភ័យខ្លាចរបស់ពួកគេ ទាក់ទងនឹងនយោបាយរបស់បេក្ខជនសេរីនិយមជ្រុលរូបនេះ ដែលបានឈ្នះការបោះឆ្នោតជុំទីមួយ ហើយបានបន្ថែមថា ពួកគេនឹងប្រឆាំងនឹងការឡើងកាន់អំណាចរបស់លោក Milei ប្រសិនបើលោកបានឈ្នះក្នុងការបោះឆ្នោតសកល ខែតុលាខាងមុខនេះ។លោក Milei ដែលទទួលបានកេរ្តិ៍ឈ្មោះ ដោយសារធ្លាប់ធ្វើជាអ្នកអត្ថាធិប្បាយទូរទស្សន៍ដ៏មានប្រជាប្រិយភាព បានទទួលការរិះគន់ពីអ្នកបោះឆ្នោតអាហ្សង់ទីន ដែលខឹងសម្បានឹងបញ្ហាអតិផរណាចំនួន ១២៤% ដោយសារការជាប់គាំងបញ្ហាសាច់ប្រាក់របស់រដ្ឋាភិបាល សេដ្ឋកិច្ចធ្លាក់ចុះ និងមនុស្ស៤នាក់ក្នុងចំណោម១០នាក់ក្នុងស្ថិតក្នុងភាពក្រីក្រនៅក្នុងប្រទេសនេះផងដែរ។អង្គការកម្មករទាំងនោះ ក៏បានតវ៉ាចំពោះវិធានការរបស់រដ្ឋាភិបាលលោក Alberto Fernandez ដែលប៉ះពាល់ដល់ប្រាក់សោធននិវត្តរបស់កម្មករចូលនិវត្តន៍ ពលរដ្ឋគ្មានការងារធ្វើ ការទម្លាក់តម្លៃប្រាក់ប៉េសូ អតិផរណាកើនឡើងខ្ពស់ និងកិច្ចព្រមព្រៀងជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិផងដែរ៕

អាជ្ញាធរម៉ិកស៊ីករកឃើញជនអន្តោប្រវេសន៍៣៥០នាក់ កំពុងធ្វើដំណើរនៅខាងក្នុងរថយន្តសណ្តោង

2023/09/15 12:13:54 pm        44
យោងតាមវិទ្យាស្ថានអន្តោប្រវេសន៍ជាតិ(INM) របស់ប្រទេសបានឲ្យដឹងថា ជនអន្តោប្រវេសន៍៣៥០នាក់ ត្រូវបានរកឃើញ ប្រជ្រៀតគ្នានិងខ្សោះជាតិទឹក នៅផ្នែកខាងក្រោយក្នុងរថយន្តសណ្តោង នៅប្រទេសម៉ិកស៊ិក ភាគអាគ្នេយ៍ ។ ការរកឃើញនេះ ត្រូវបានធ្វើឡើងនៅចំណតបង់ប្រាក់ នៅទីក្រុង កូសាម៉ាឡូប៉ាន(Cosamaloapan) ភាគខាងត្បូងរដ្ឋ Veracruz ជាកន្លែងដែលបុគ្គលិកវិទ្យាស្ថានអន្តោប្រវេសន៍ជាតិ និងមន្ត្រីសន្តិសុខ បានស្លាប់លឺសំឡេងយំនិងគោះទ្វារនៅផ្នែកខាងក្រោយរថយន្តសណ្តោង នៅពេលនោះពួកគេបានរកឃើញជនអន្តោប្រវេសន៍។នៅលើកន្ទុយសណ្តោងរបស់រថយន្ត មាន ស្ត្រី បុរសនិងអនីតិជន មកពីប្រទេស ហ្គាតេម៉ាឡា អេក្វាឌ័រ ហុងឌុយរ៉ាស់ និងប្រទេសអែលសាវ៉ាឌ័រ។ រថយន្ត និងអ្នកបើកបរ ត្រូវបានយកទៅទុកនៅការិយាល័យអគ្គមេធាវី។ អានិតិជននិងគ្រួសារជាច្រើនត្រូវបានរកឃើញនៅក្នុងរថយន្តសណ្តោងនឹងស្ថិតនៅក្រោមការឃុំខ្លួនរបស់ប្រព័ន្ធសុខមាលភាពគ្រួសារក្នុងតំបន់ ខណៈមនុស្សពេញវ័យ ត្រូវបាននាំទៅកាន់អគារវិទ្យាស្ថានអន្តោប្រវេសន៍ជាតិ នៅក្នុងរដ្ឋ ដើម្បីកំណត់ស្ថានភាពការធ្វើអន្តោប្រវេសន៍របស់ពួកគេនៅម៉ិកស៊ីក។

ប្រទេសកោះស៊ីប ធ្វើសមយុទ្ធយោធាជាមួយបារាំង អ៊ីតាលី និងក្រិក ដើម្បីពង្រឹងសន្តិសុខនៅសមុទ្រមេឌីទែរ៉ាណេខាងកើត

2023/09/15 12:04:18 pm        62
ប្រធានាធិបតីកោះស៊ីប បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សមយុទ្ធយោធារួមគ្នាជាមួយរដ្ឋសមាជិកសហភាពអឺរ៉ុបចំនួនបីផ្សេងទៀត ដែលកំពុងដំណើរការនៅសមុទ្រមេឌីទែរ៉ាណេខាងកើត បញ្ជាក់ពីការត្រៀមខ្លួនរបស់ប្លុកនេះ ក្នុងការធានាសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់។លោកប្រធានាធិបតី នីកូស គ្រីស្តូឌូលីដែស (Nikos Christodoulides) បាននិយាយថា សមយុទ្ធជាមួយប្រទេសបារាំង អ៊ីតាលី និងក្រិក គឺមានសារៈសំខាន់ជាពិសេសសម្រាប់ប្លុកដែលមានសមាជិក ២៧ប្រទេស និងប្រទេសផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិកផងដែរ។លោកគ្រីស្តូឌូលីដែស បាននិយាយថា រដ្ឋាភិបាលរបស់លោកកំពុង«ផ្តោតការយកចិត្តទុកដាក់ដ៏ពិសេស»លើការធ្វើឲ្យប្រសើរឡើងនូវការដំឡើងមូលដ្ឋានយោធារបស់កោះនេះ ដើម្បីទាញយកអត្ថប្រយោជន៍ពេញលេញពីទីតាំងភូមិសាស្រ្តរបស់ខ្លួន នៅជ្រុងភាគអាគ្នេយ៍នៃទ្វីបអឺរ៉ុប និងនៅជិតមជ្ឈិមបូព៌ា និងអាហ្វ្រិក។លោកបាននិយាយមុនដំណើរទស្សនកិច្ចទៅកាន់នាវាចម្បាំងបារាំង Chevalier Paul ដែលកំពុងចូលរួមក្នុងសមយុទ្ធនេះ ហើយបានសង្កត់ធ្ងន់ថា ការបង្ហាញភាពរឹងមាំមិនត្រូវបានងាកទៅប្រឆាំងនឹងប្រទេសណាមួយឡើយ ដែលជាការនិយាយសំដៅប្រទេសទួរគី ដែលប្រទេសស៊ីបមានអតីតកាលដ៏ហិង្សា រួមទាំងការឈ្លានពានរបស់ទួរគីក្នុងឆ្នាំ១៩៧៤ ដែលធ្វើឡើងដោយរដ្ឋប្រហារមួយក្នុងគោលបំណងបង្កើតសហជីពមួយជាមួយប្រទេសក្រិក។

ចិនអំពាវនាវឲ្យមានការយកចិត្តទុកដាក់ពីស្ថាប័នសិទ្ធិមនុស្សUN លើការបញ្ចេញទឹកនុយក្លេអ៊ែរជប៉ុន

2023/09/15 12:00:53 pm        67
អ្នកការទូតជាន់ខ្ពស់របស់ប្រទេសចិន នៅក្នុងទីក្រុងហ្សឺណែវ កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ឲ្យយកចិត្តទុកដាក់បន្ថែមទៀតចំពោះការបញ្ចេញទឹកមានសារធាតុពុលនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ និងបានជំរុញឲ្យប្រទេសជប៉ុនបញ្ឈប់ការបញ្ចេញទឹកសំណល់នេះជាបន្ទាន់។លោក Chen Xu ប្រធានបេសកកម្មរបស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បាននិយាយអំឡុងកិច្ចសន្ទនាទល់មុខគ្នាទៅវិញទៅមក ជាមួយលោក Pedro Arrojo-Agudo អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស ចំពោះទឹកទទួលទានសុវត្ថិភាព និងអនាម័យ ដែលប្រសិនបើទឹកមានសារធាតុពុលនុយក្លេអ៊ែរពិតជាមានសុវត្ថិភាព ប្រទេសជប៉ុននឹងមិនត្រូវចាក់វាចូលទៅក្នុងសមុទ្រនោះទេ។ លោក Chen និយាយថា រដ្ឋាភិបាលជប៉ុនបានចាប់ផ្តើមយ៉ាងបង្ខំ និងជាឯកតោភាគី នូវការបញ្ចេញទឹកមានសារធាតុពុលនុយក្លេអ៊ែរពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងសមុទ្រ ដែលបានបំពានយ៉ាងធ្ងន់ធ្ងរដល់សិទ្ធចំពោះសុខភាព ការអភិវឌ្ឍន៍និងបរិស្ថានប្រជាជន នៅបណ្តាប្រទេសតំបន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិកនិងនៅជុំវិញពិភពលោក។លោកបានបញ្ជាក់បន្ថែមថាធម្មនុញ្ញភាព ភាពស្របច្បាប់ និងសុវត្ថិភាព នៃការបញ្ចេញទឹកសំណល់ ត្រូវបានចោទសួរដោយសហគមន៍អន្តរជាតិ និងត្រូវបានប្រឆាំងយ៉ាងខ្លាំងដោយពលរដ្ឋនៅក្នុងប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង។

សហភាពអឺរ៉ុប បន្ទោសកូសូវ៉ូ ជុំវិញកិច្ចព្រមព្រៀងធ្វើប្រក្រតីភាពដែលជាប់គាំងជាមួយ ស៊ែរប៊ី

2023/09/15 11:56:27 am        49
ប្រធានគោលនយោបាយកិច្ចការបរទេសសហភាពអឺរ៉ុប លោក Josep Borrell បានស្តីបន្ទោសប្រទេសកូសូវ៉ូ កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ការដែលមិនបានអនុវត្តកិច្ចព្រមព្រៀងជាមួយប្រទេសស៊ែរប៊ី លើប្រក្រតីភាពទំនាក់ទំនងរវាងអតីតសត្រូវសម័យសង្គ្រាមទាំងពីរ។ លោក Borrell បាននិយាយនិយាយបន្ទាប់ពីកិច្ចពិភាក្សា នៅក្នុងទីក្រុង Brussels ជាមួយនាយករដ្ឋមន្ត្រីកូសូវ៉ូ លោក Albin Kurti និងប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic លើផែនការ ដែលត្រូវបានព្រមព្រៀងកាលពីពេលដំបូងនៅឆ្នាំនេះ ប៉ុន្តែបានជាប់គាំងភ្លាមៗ។ លោក Borrell និយាយបន្ទាប់ពីជំនួបថា វាពុំអាចធ្វើទៅបាននោះទេដើម្បីផ្សះផ្សាភាពខ្វែងគំនិតគ្នានៅពេលបច្ចុប្បន្ននេះ។ លោកនិយាយថា លោក Kurti ពុំទាន់ត្រៀមរួចរាល់នូវចំណាត់ការឆ្ពោះទៅមុខ ជាមួយការបង្កើតសមាគមទីក្រុងភាគច្រើនរបស់ពលរដ្ឋស៊ែប៊ី ដែលនឹងផ្តល់ឲ្យពួកគេនូវស្វ័យភាពបន្ថែមទៀត និង អ្វីដែលទីក្រុង Pristine ប្រទេសកូសូវ៉ូ បានប្តេជ្ញាអំឡុងកិច្ចសន្ទនាដែលគាំទ្រដោយសហភាពអឺរ៉ុបរយៈ១០ឆ្នាំមកនេះ ជាមួយទីក្រុង Belgrade ប្រទេសស៊ែរប៊ី។ ជនជាតិភាគតិចអាល់បានី មានប្រជាជនជាង៩០ភាគរយនៅក្នុងប្រទេសកូសូវ៉ូ ដោយប្រជាជនស៊ែប៊ីភាគច្រើននៅក្នុងតំបន់ភាគខាងជើង ជាកន្លែងដែលសមាគមទីក្រុងភាគច្រើន ត្រូវបានគ្រោងទុក។ ភាពតានតឹងរវាង ភាគីទាំងពីរបានកើនឡើងកាលពីខែឧសភា នៅពេលដែលទាហានរក្សាសន្តិភាពសម្ព័ន្ធយោធាណាតូជាង៩០នាក់ និងអ្នកតវ៉ាជនជាតិស៊ែប៊ីប្រមាណ៥០នាក់ បានរងរបួសក្នុងភាពចលាចល នៅប្រទេសកូសូវ៉ូ ភាគខាងជើង។

សហរដ្ឋអាមេរិករៀបចំដំណើរការជនអន្តោប្រវេសន៍ ដែលកំពុងរង់ចាំនៅចន្លោះរបាំងព្រំដែនរដ្ឋកាលីហ្វ័រនីញ៉ា

2023/09/15 11:48:49 am        73
ភ្នាក់ងារល្បាតព្រំដែនអាមេរិក បានបើករបាំងដែក នៅព្រំដែនអាមេរិក-ម៉ិកស៊ិក ក្បែរទីក្រុងសាន់ឌីហ្គោ (San Diego) រដ្ឋកាលីហ្វ័រនីញ៉ា កាលពីថ្ងៃព្រហស្បតិ៍ ហើយបានរៀបចំដំណើរការជនអន្តោប្រវេសន៍ដែលបានប្រមូលផ្តុំនៅទីនោះ កាលពីសប្តាហ៍មុន។ជនអន្តោប្រវេសន៍រាប់រយនាក់មកពីជុំវិញពិភពលោក បានជាប់គាំងនៅចន្លោះរនាំងព្រំដែនដែកទាំងពីរអស់រយៈពេលជាច្រើនថ្ងៃ ដែលជាកន្លែងមួយធ្វើឲ្យនឹកឃើញដល់ជនអន្តោប្រវេសន៍ចំនួនធំ ដែលបានប្រមូលផ្តុំនៅទីនោះ ក្នុងខែឧសភា។ បុគ្គលិកជំនួយកាលពីថ្ងៃអង្គារ បាននាំយកទឹក និងអាហារទៅផ្តល់ឲ្យ មនុស្សរួមទាំងគ្រួសារដែលមានកូន។កាលពីថ្ងៃព្រហស្បតិ៍ ភ្នាក់ងារនេះ បានថតរូបជនអន្តោប្រវេសន៍ និងលិខិតឆ្លងដែនរបស់ពួកគេ ហើយបន្ទាប់មក បានដាក់ពួកគេនិងរបស់របរចូលទៅក្នុងរថយន្តដឹកទៅកាន់ទីតាំងមួយ ដែលពុំបានបញ្ជាក់ច្បាស់។រូបភាពជាច្រើនរបស់សារព័ត៌មានរ៉យទ័រ បង្ហាញពីស្ត្រីមួយជួរមកពីប្រទេសហ្សកហ្ស៊ី ដែលបង្ហាញអត្តសញ្ញាណរបស់ពួកគេ ដល់មន្ត្រីល្បាតព្រំដែន។

ការស្ទង់មតិ៖ ពលរដ្ឋអាមេរិក ខ្វែងគំនិតគ្នាលើការស៊ើបអង្កេតទម្លាក់តំណែងរបស់លោក Joe Biden

2023/09/15 10:44:53 am        115
យោងតាមការស្ទង់មតិដែលបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ របស់សារព័ត៌មាន Reuters និងមជ្ឈមណ្ឌលស្រាវជ្រាវទីផ្សារសកល Ipsos សហរដ្ឋអាមេរិកបានខ្វែងគំនិតគ្នាជុំវិញការស៊ើបអង្កេតទម្លាក់តំណែងរបស់លោកប្រធានាធិបតី Joe Biden មកពីគណបក្សប្រជាធិបតេយ្យ ដោយភាគច្រើនបង្ហាញការគាំទ្រ។ ចំនួន៤១% នៃប្រជាពលរដ្ឋ បាននិយាយថា ពួកគេគាំទ្រគំនិតរបស់សភាក្នុងការបើក ការស៊ើបអង្កេតការទម្លាក់ពីតំណែងលើលោក Biden ដែលបានជាប់ពាក់ព័ន្ធបទចោទប្រកាន់ទាក់ទិននឹងកូនប្រុសរបស់លោក គឺលោក Hunter Biden ខណៈមតិ៣៥ភាគរយបានជំទាស់ និង២៤%និយាយថាពួកគេ មិនប្រាដក។ ការស្ទង់មតិតាមអនឡាញលើប្រជាពលរដ្ឋអាមេរិកចំនួន៤.៤១៣នាក់ ត្រូវបានធ្វើកាលពីថ្ងៃទី៨ខែកញ្ញា ដល់១៤កញ្ញា មានន័យថា អ្នកឆ្លើយតមួយចំនួន បានឆ្លើយសំណួរ មុនសមាជិកគណបក្សសាធារណរដ្ឋនៅក្នុងសភាបាននិយាយកាលពីថ្ងៃអង្គារថា ពួកគេនឹងដឹកនាំការស៊ើបអង្កេតនេះ។ គណបក្សសាធារណរដ្ឋនិយាយថា ពួកគេបានរកឃើញវប្បធម៌នៃអំពើពុករលួយ ជុំវិញសកម្មភាពធុរកិច្ចរបស់លោកHunter Biden ជាកូនប្រុសលោក ដែលត្រូវបានស៊ើបអង្កេត។ ពួកគេពុំបានបញ្ចេញភស្តុតាងនៃការប្រព្រឹត្តខុសរបស់ប្រធានាធិបតីបច្ចុប្បន្នរូបនេះទេ ហើយសេតវិមាននិយាយថា ការស៊ើបអង្កេតនេះ គឺជាចេតនានយោបាយដែលគ្មានការពិត៕

អ៊ីស្រាអែលអះអាងថា ខ្លួនបានរកឃើញសារធាតុផលិតគ្រាប់រ៉ុក្កែតចំនួន១៦តោន ដែលដឹកចេញពីទួរគីទៅតំបន់ហ្គាហ្សា

2023/09/15 10:41:49 am        88
អាជ្ញាធរគយរបស់អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានរកឃើញសម្ភារៈចំនួន១៦ តោនដែលប្រើសម្រាប់ផលិតគ្រាប់រ៉ុក្កែតក្នុង អំឡុងពេលត្រួតពិនិត្យការដឹកជញ្ជូនទំនិញពីប្រទេសទួរគីឆ្ពោះទៅតំបន់ហ្គាហ្សា ដែលក្រុមហាម៉ាសដែលកំពុងកាន់អំណាច បានច្រានចោលថាជាការប្រឌិត។អាជ្ញាធរគយ បាននិយាយថា ខ្លួនបានបញ្ឈប់សម្រាប់ការត្រួតពិនិត្យក្នុងខែកក្កដានូវកុងតឺន័រចំនួនពីរ ដែលផ្ទុកទំនិញចំនួន៥៤តោនដែលគេសន្មតថា ជាថង់ម្នាងសិលា។អាជ្ញាធរនេះ បានបន្ថែមថា ការធ្វើតេស្តនៅមន្ទីរពិសោធន៍ បានបញ្ជាក់ថា ថង់មួយចំនួនមានផ្ទុកសារធាតុអាម៉ូញ៉ូមក្លរីន ដែលត្រូវគេបាននិយាយថា ត្រូវបានប្រើប្រាស់ដោយក្រុមមួយចំនួន នៅក្នុងតំបន់ហ្គាហ្សា«ដើម្បីផលិតគ្រាប់រ៉ុក្កែត ដែលត្រូវបានបាញ់សំដៅទៅប្រទេសអ៊ីស្រាអែល»។នៅតំបន់ហ្គាហ្សា អ្នកនាំពាក្យក្រុមហាម៉ាស លោក Hazem Qassem បានពណ៌នារបាយការណ៍នេះថា «ភូតកុហក»។លោក Qassem បានប្រាប់សារព័ត៌មានរ៉យទ័រថា៖«ការចាប់បានសារធាតុនេះ កំពុងក្លែងបន្លំជាធ្វើលេស ដើម្បីរឹតបន្តឹងការបិទផ្លូវនៅតំបន់ហ្គាហ្សា»។

អ្នកជំនាញ៖ អាមេរិកចង់ពិភាក្សាជាមួយកូរ៉េខាងជើង ប៉ុន្តែមិនចេះពីវិធីទំនាក់ទំនង

2023/09/15 10:38:19 am        85
អស់ជាច្រើនទសវត្សរ៍មកហើយ ដែលលោកខាងលិច និងជាពិសេសទីក្រុងវ៉ាស៊ីនតោន បានសួរខ្លួនឯងនូវសំណួរថា តើអាចដោះស្រាយបញ្ហាដូចកូរ៉េខាងជើងដោយរបៀបណា?ឥឡូវនេះ បញ្ហានោះអាចជារឿងបន្ទាន់ជាងពេលណាៗទាំងអស់ ខណៈរបបដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងររបស់លោក គីម ជុងអ៊ុន និងលោក វ្ល៉ាឌីមៀ ពូទីន បានឈានចូលដល់អ្វីដែលហាក់ដូចជាយុគសម័យថ្មីនៃមិត្តភាព ប៉ុន្តែអាមេរិកហាក់ដូចជាមិនអាចធ្វើអ្វីបានទាល់តែសោះ។ដូច្នេះ តើប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលកំពុងមមាញឹកក្នុងការបង្កើតសម្ព័ន្ធភាពដើម្បីប្រឆាំងនឹងប្រទេសចិននោះ អាចនាំមេដឹកនាំកូរ៉េខាងជើងដ៏រឹងរូសមកតុចចារបានដោយរបៀបណា?ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីខែឧសភាឆ្នាំមុន លោកប្រធានាធិបតី បៃដិន ត្រូវបានសាកសួរដោយអ្នកសារព័ត៌មានថា តើលោកមានអ្វីចង់ផ្ដាំផ្ញើ ឬនិយាយទៅកាន់លោក គីម ដែរឬទេនោះ លោកបៃដិន ឆ្លើយថា «ជំរាបសួរ និងជំរាបលា»។ លោក Frank Aum អ្នកជំនាញអាស៊ីភាគឦសាន មកពីវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក មាននិយាយថា នេះជាឱកាសមួយទៀតដែលអាមេរិកខកខាន ដោយបន្ថែមថា «ការខកខាន និងការបាត់បង់ឱកាសរបស់ភាគីទាំងពីរក្នុងការចចារ កើតឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប្រាំពីរទស្សវត្សរ៍ចុងក្រោយនេះ នាំឱ្យស្ថានការណ៍របស់កូរ៉េខាងជើងមិនអាចដោះស្រាយបាន ដែលយើងកំពុងប្រឈមមុខសព្វថ្ងៃនេះ។ អាមេរិកចង់ចូលរួមជជែកពិភាក្សាជាមួយកូរ៉េខាងជើង ប៉ុន្តែពួកគេមិនចេះពីវិធីក្នុងការទំនាក់ទំនង និងមិនដឹងថាត្រូវចាត់វិធានការយ៉ាងណាដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើងនោះទេ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ប្រកាសថាសញ្ញាបត្រចំនួនបីដែលថៃប្រគល់ជូននោះត្រូវបានសម្តេចបោះចោល យូរហើយ
08/22/2025 09:08 PM
ហុងគ្រីស្វែងរកជំនួយពីអាមេរិក ជុំវិញការកាត់ផ្ដាច់ការផ្គត់ផ្គង់ប្រេង ដោយសារសង្គ្រាមអ៊ុយក្រែន
08/22/2025 08:08 PM
រុស្ស៊ី៖ របៀបវារៈសម្រាប់លទ្ធភាពនៃជំនួបកំពូល Putin-Zelenskyy មិនទាន់ត្រៀមរួចរាល់ទេ
08/22/2025 08:08 PM
កូរ៉េខាងត្បូងបញ្ជូនគណៈប្រតិភូទៅចិន ខណៈពន្ធរបស់លោក Trump ផ្លាស់ប្តូរស្ថានភាពពាណិជ្ជកម្ម
08/22/2025 08:08 PM
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សិក្សានៅក្រៅប្រទេស ចំនួន ១២៤រូប
08/22/2025 08:08 PM
ហ្វីលីពីន និងអូស្ត្រាលី គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិថ្មី នៅឆ្នាំ២០២៦
08/22/2025 07:08 PM
រដ្ឋាភិបាលអាល្លឺម៉ង់ហៅការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនថា ជាការធ្វើឲ្យខូចប្រយោជន៍
08/22/2025 07:08 PM
អ៊ុយក្រែន បញ្ជាក់ថា ខ្លួនបានវាយប្រហារស្ថានីយ៍បូមប្រេង Unecha របស់រុស្ស៊ី
08/22/2025 07:08 PM
កងទ័ពជើងទឹករុស្ស៊ី ហ្វឹកសមការការពារ ប្រឆាំងនឹង «អំពើវិឆ្ឆេទកម្មក្រោមទឹក» នៅសមុទ្របាល់ទិក
08/22/2025 07:08 PM
SpaceX បាញ់បង្ហោះរ៉ូកែត ដោយនាំយកយានអវកាសសម្ងាត់របស់យោធាអាមេរិកចូលគន្លងតារាវិថី
08/22/2025 07:08 PM