BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋសភាបន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ចំនួន ២

2023/09/14 10:12:32 am        187
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោម​អធិបតី​ភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ​នៃ​ព្រះរាជាណា​ចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា ដោយ​មានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន ១១០រូប។របៀបវារៈនៃការបន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ នាពេលនេះ មានចំនួន២ គឺ៖ ១- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច ២- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។ចំពោះលទ្ធផល នៃការបន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ នឹងផ្សព្វផ្សាយជូន នៅពេលបញ្ចប់កិច្ចប្រជុំ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសចិន

2023/09/14 09:31:01 am        155
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី ១៤ កញ្ញានេះ​បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ​បំពេញ​ទស្សន​កិច្ចផ្លូវការនៅប្រទេសចិន ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូងរបស់សម្តេចធិបតី តបតាមការអញ្ជើញរបស់ លោក លី ឈាង នាយករដ្ឋមន្ត្រី​ចិន។ ក្នុងដំណើរទស្សនកិច្ចលើកទី១នៅចិននៅពេលនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់​ដឹក​នាំជាន់ខ្ពស់ចិនជាច្រើនដោយក្នុងនោះមានជាអាទិ៍៖​ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន និង លោក ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនចិន។បើតាមក្រសួងការបរទេសកម្ពុជា កិច្ចពិភាក្សានោះនឹងផ្លាស់ប្តូរទស្សនៈលើ ប្រធានបទមួយចំនួន រួម​មាន​ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ការជំរុញ បន្ថែមនូវកិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ ទិសដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ព្រម ទាំង​កិច្ច​ការ​តំបន់​ និងអន្តរជាតិដែលផ្តល់ផលប្រយោជន៍រួម។ជាមួយគ្នានោះសម្ដេច ហ៊ុន ម៉ាណែត នឹងជួបពិភាក្សាទ្វេភាគីជាមួយ លោក លី ឈាង អំពីកិច្ច សហ​ប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ នឹងធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថ​លេខា​លើ​ឯកសារ​សហប្រតិបត្តិការមួយចំនួន ដើម្បីពង្រឹង​បន្ថែម​ទៀត​នូវ​ភាពជាដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុ​ង​ជ្រោយ​នៃកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរ។គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះនឹងពង្រីកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិកាតត្បូងពេជ្រ និង​ជំរុញ​កិច្ចសហការលើវិស័យជាច្រើន ក្នុងវេទិកាតំបន់និងអន្តរជាតិនានា ដែលផ្តល់​ផល​ប្រយោជន៍​ទៅ​វិញ​ទៅម​កសម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕

កំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូងសម្រេចលទ្ធផលស្ថាបនាបានជាង ៩០%ហើយ

2023/09/14 08:52:24 am        1405
គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង បច្ចុប្បន្ន​សម្រេច​លទ្ធផល​បាន​ជាង​៩០%​ហើយ ខណៈដែលគម្រោងស្ថាបនាស្ពានវាងក្រុងពោធិ៍សាត់ ដែល​ជា​ស្ពាន​ធំ​មាន​រហូត​ដល់​ទៅ ៤គន្លង កំពុងត្រូវបានយកចិត្តទុកដាក់ពន្លឿនការស្ថាបនា។គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង មក​ដល់​បច្ចុប្បន្ន​នេះស​ម្រេច​លទ្ធផល​បានជាង​៩០%​ហើយ ខណៈដែលគម្រោងស្ថាបនាស្ពានវាងក្រុងពោធិ៍សាត់ ដែល​ជា​ស្ពាន​ធំ​មាន​រហូតដល់ទៅ ៤គន្លង គឺ២គន្លងទៅ និង២គន្លងមក កំពុងត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ពន្លឿន​ការ​ស្ថាបនា ដោយរំពឹងថានឹងរួចរាល់ដំណាលគ្នា ជាមួយនឹងគម្រោងពង្រីក និងលើក​កម្រិត​កំណាត់​ផ្លូវជាតិលេខ៥ខាងលើ ដើម្បីសម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​បងប្អូន​ប្រជា​ពលរដ្ឋ និងទេសចរណ៍ ពិសេសកាត់បន្ថយការកកស្ទះនៅទីប្រជុំជនក្រុងពោធិ៍សាត់។នេះគឺជាលទ្ធផលដែលត្រូវបានលើកឡើងនាបេសសកកម្មការងាររបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋ​មន្ត្រី​ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ដែលបាន​ដឹក​នាំ​គណៈ​ប្រតិភូ​ក្រសួងចុះត្រួតពិនិត្យគម្រោងកែលម្អបរិស្ថាន និងសណ្តាប់ធ្នាប់​លើ​ដី​ចំណី​ផ្លូវ​មុខ​សាលា​រៀន​ជ្រៃបាក់ ក្នុងខេត្តកំពង់ឆ្នាំង ដែលជា​គម្រោង​សាកល្បង​របស់​ទីភ្នាក់​ងារ​សហប្រតិបត្តិការ​អន្តរជាតិជប៉ុន ប្រចាំនៅកម្ពុជា ដែលហៅថា JICA បានបញ្ចប់ការ​សាង​សង់​ក្នុង​ឆ្នាំ​២០១៩។ ការបំពេញបេសសកកម្មការងារតាមខ្សែផ្លូវជាតិលេខ៥នេះ ឯកឧត្តមរដ្ឋមន្ត្រី និង​គណៈ​ប្រតិភូអមដំណើរ បានចុះពិនិត្យគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង ព្រែកក្តាម-ធ្លាម្អមនិងគម្រោងស្ថាបនាស្ពានវាងក្រុងពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់​ផង​ដែរ​។​គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥នេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដូចជា អាច​បង្កើន​ការ​នាំ​ចេញនាំចូល និងជាផ្លូវមួយ​ប្រកប​ដោយ​សក្តានុពល​ខ្ពស់​សម្រាប់​បម្រើ​វិស័យ​សេដ្ឋកិច្ច​កម្ពុជា​ ពិសេសអាចកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន។ លើស​ពីនេះទៅទៀត ប្រជាពលរដ្ឋតាមដងផ្លូវនេះ នឹងមាន​ជីវភាព​កាន់​តែ​ល្អ​ប្រសើរ​តាមរយៈ​កំណើន​នៃ​ការ​អភិវឌ្ឍ វិនិយោគ និងទេសចរណ៍។សូមជម្រាបថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ គឺជាផ្លូវអាស៊ានហាយវេលេខ១ ដែល​មាន​ប្រវែង​ផ្លូវ ៣៦៦គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយ​មានជ័យ។ ការស្ថាបនាផ្លូវជាតិលេខ៥ បានបែងចែកចេញជា ៣កំណាត់ គឺកំណាត់ទី១ ភាគ​ខាងជើង បាត់ដំបង-សិរីសោភ័ណ កំណាត់ទី២ ភាគខាងត្បូង ព្រែកក្តាម-ធ្លាម្អម និង​កំណាត់​ទី៣ ភាគកណ្តាល ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត ដោយ​ស្ថាបនា​ជា​ផ្លូវ​បេតុង​កៅស៊ូ ​AC មានទំហំទឹកប្រាក់គម្រោងប្រមាណ ៥០០លានដុល្លារសហរដ្ឋអាមេរិក៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

រាជរដ្ឋាភិបាល បានដាក់ចេញគោលការណ៍៧ចំណុច ដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារដល់កម្មករ

2023/09/13 03:48:20 pm        165
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ បានដាក់ចេញគោលការណ៍៧ចំណុច ដើម្បីលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និង សុខភាពការងារដល់កម្មករនិយោជិត។គោលការណ៍៧ចំណុចសំខាន់ៗ ដែលរដ្ឋាភិបាលបានអនុវត្ត​ខ្ជាប់ខ្ជួន​រួមមាន៖ ទី១. ការតម្រូវឲ្យមានសេវាសង្គ្រោះបឋមនៅកន្លែងធ្វើការឱ្យបាន៨៥.៥% នៃរោងចក្រដែលចុះបញ្ជីនៅក្រសួង។ទី២.ការរៀបចំទិវាពិភពលោកដើម្បីសុវត្ថិភាព និង សុខភាពការងារជារៀងរាល់ឆ្នាំ ។ ទី៣.ការដាក់ឲ្យអនុវត្ត« គោលការណ៍ប្រតិបត្តិស្តង់ដា ស្តីពីការដំណើរការ និងការគ្រប់គ្រងរោងចក្រ សហគ្រាសតាមគន្លងប្រក្រតីភាពថ្មី​ក្នុង​បរិបទនៃជំងឺកូវិដ-១៩។ទី៤.ក្រសួងការងារ ​បានបណ្តុះបណ្តាលគ្រូបង្គោលស្តីពីសុវត្ថិភាព និង សុខភាពការងារតាមបណ្តាមន្ទីរការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទី៥.គឺការ​បណ្តុះបណ្តាល​ស្តីពីសុវត្ថិភាព ​និង​សុខភាព​ការងារ និង វិជ្ជា​សង្រ្គោះ​តាម​រោងចក្រ​សហគ្រាសផងដែរ ។ទី៦.ក្រសួងការងារបានបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឹះសុវត្ថិភាព ​និង សុខភាពការងារ​ដល់​គ្រូពេទ្យ​សហគ្រាស និងបុគ្គលិកទទួលបន្ទុកផ្នែក​ សុវត្ថិភាព និង​ សុខភាពការងារប្រចាំរោងចក្រ សហគ្រាស។ និងទី៧ គឺការបណ្តុះបណ្តាលស្តីពីការរក្សាអនាម័យ ​និង វិធាន​ការការពារជំងឺ​ផ្តាសាយ ​ដល់មន្រ្តីតាមមន្ទីរ ក.ប. រាជធានី-ខេត្ត​ និងដល់​កម្មករនិយោជិត ។ ​វិធានការទាំង៧នេះ គឺជាវិធានការដើម្បីលើកកម្ពស់​កម្ពស់​លក្ខខណ្ឌ​សុវត្ថិភាព ​និង សុខភាព​ការងារ​ដល់កម្មករ​ដែលជា​ចំណុចអាទិភាពស្នូល​មួយរបស់រាជរដ្ឋាភិបាលកម្ពុជា​តាំង​ពី​អាណត្តិមុនៗ រហូតដល់​អាណត្តិទី៧នេះ។សូមជម្រាបថា​ យោងតាមរបាយការណ៍របស់អង្គការអន្តរជាតិ​ខាងការងារ (ILO) បាន​បង្ហាញឱ្យឃើញថា ក្នុង១ឆ្នាំនៅទូទាំងពិភពលោកមានអ្នកស្លាប់ប្រមាណ ២,៣លាននាក់ ដោយសារគ្រោះថ្នាក់ការងារ ​និងប្រមាណ៦ពាន់នាក់ ​ដោយសារជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ។ ដោយឡែក ​នៅប្រទេសកម្ពុជា យោងតាមរបាយការណ៍​លទ្ធផលអង្កេត​ហានិភ័យ​ការងារ​តាមប្រភេទ​គ្រោះថ្នាក់របស់បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ​ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​បង្ហាញឱ្យឃើញថា ​ចំនួនអ្នករងគ្រោះដោយសារគ្រោះថ្នាក់ការងារក្នុងឆ្នាំ២០២២ ​កើនឡើង ២៩.២៨% ​បើប្រៀបធៀបនឹងឆ្នាំ២០២១ សរុប​ចំនួន ១៤.៧៤២នាក់ ​(ស្រី​ចំនួន ៧.៩២៣នាក់) ក្នុងនោះរួមមានគ្រោះថ្នាក់នៅកន្លែងធ្វើការចំនួន ​៧,៣៤២នាក់ (ស្រីចំនួន ៣,៥៩៧នាក់), គ្រោះថ្នាក់​ពេលធ្វើដំណើរចំនួន ៧,៤០០នាក់ (ស្រីចំនួន ៤,៣២៦នាក់)៕

សម្តេច ឃួន សុដារី និងឯកអគ្គរាជទូតជប៉ុនប្តេជ្ញារួមគ្នាលើកកម្ពស់វិស័យការទូត ពាណិជ្ជកម្ម និងទំនាក់ទំនង

2023/09/13 03:08:31 pm        100
ភ្នំពេញ៖ក្នុងជំនួបនៅវិមានរដ្ឋសភាថ្ងៃនេះ ​សម្តេចប្រធានរដ្ឋសភា និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ប្តេជ្ញារួមគ្នាលើកកម្ពស់វិស័យការទូត និងពាណិជ្ជកម្មនៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ។ ការប្តេជ្ញាចិត្តនេះត្រូវបានលើកឡើង នៅក្នុងឱកាសសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលជួបសម្តែងការគួរសម ​និងពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ីណូ អាត់ស៊ុស៊ី ឯកអគ្គរាជទូត​វិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា​ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២៣នេះ។នៅក្នុងជំនួបសម្តែងការគួរសមនាពេលនេះ ​សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានកោតសរសើរ និង​វាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងជោគជ័យដែលឯកអគ្គរាជទូតជប៉ុនមុនៗ ក៏ដូចជាឯកឧត្តមឯកអគ្គរាជទូតបច្ចុប្បន្ន សម្រេចបានក្នុងការគាំទ្រ និងលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរលើគ្រប់វិស័យ។  សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អ៊ីណូ អាត់ស៊ុស៊ី (Ueno Atsushi) ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា បាន​ប្តេជ្ញារួមគ្នាលើកកម្ពស់វិស័យការទូត និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែ​រឹងមាំឡើង ជាពិសេសជំរុញទំហំពាណិជ្ជកម្ម ការអភិវឌ្ឍធនធានមនុស្ស និងទំនាក់ទំនងប្រជាជននិងប្រជាជន។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា កម្ពុជា-ជប៉ុន មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នាជាយូរមកហើយ ហើយឆ្នាំនេះគឺជាខួបលើកទី៧០ឆ្នាំ ​នៃចំណងការទូតជាមិត្តភាព និង​កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន។ សម្តេចប្រធានរដ្ឋសភា បន្តថា ចំណងការទូតនេះ ​ត្រូវបានថ្នាក់ដឹកនាំប្រទេសទាំងពីរបន្តថែរក្សា និង​លើកកម្ពស់តាំងពីសម័យព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តមសីហនុ ​សម្តេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ​ជាមួយនឹងព្រះចៅអធិរាជជប៉ុន នាយករដ្ឋ​មន្ត្រី និងថ្នាក់ដឹកនាំជប៉ុននានា រហូតដល់ពេលបច្ចុប្បន្ន។ សម្តេចរដ្ឋសភាធិបតី លើកឡើងបន្ថែមថា ​ទំនាក់ទំនងកម្ពុជា-ជប៉ុន ​ជាទំនាក់ទំនងដែលកើតចេញ​ពី​បេះដូងនិងបេះដូង ​ដោយឈរលើគុណតម្លៃរួមការគោរពគ្នាទៅវិញទៅមក ​ការជឿជាក់ និងផល​ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ។ ជាងនេះទៅទៀត នាឱកាសនៃការអបអរសាទរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ​កម្ពុជា និងជប៉ុន បានដំឡើង​កម្រិត​នៃកិច្ច​សហប្រតិបត្តិការឈានដល់ "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ"។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានប្រសាសន៍សង្កត់ធ្ងន់ថា​ កម្ពុជាពិតជាមានមោទកភាព និង​អរគុណយ៉ាងជ្រាលជ្រៅចំពោះការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចសង្គម ដែលបានមកពីការរួមចំណែក​នៃ​វិនិយោគជប៉ុន លើវិស័យសំខាន់ៗជាច្រើន​ រួមមានវិស័យធនាគារ ​ការផ្ទេរបច្ចេកវិទ្យា អេឡិចត្រូនិច​និងរថយន្ត និងការបង្កើតឱកាសការងារ ដោយបានជួយរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ព្រមទាំងជួយឱ្យកម្ពុជា​ទទួលបាននូវកំណើនសេដ្ឋកិច្ចជាវិជ្ជមាន។ ឆ្លើយតបសំណូមពររបស់សម្តេចរដ្ឋសភាធិបតី ​ឯកឧត្តម អ៊ីណូ អាត់ស៊ុស៊ី បានសន្យាថា នឹង​ខិតខំបំពេញ​បេសកកម្មការទូតនៅកម្ពុជា​ឱ្យទទួលបានជោគជ័យ​ ជាពិសេសជំរុញលើកកម្ពស់ ទំហំពាណិជ្ជកម្ម​ប្រទេសទំាងពីរឱ្យកាន់តែកើនឡើង ​លើកទឹកចិត្តអ្នកទេសចរ និងអ្នកវិនិយោគជប៉ុន​មកកម្ពុជាឱ្យកាន់តែច្រើន និងបានសន្យាបន្ត​ជួយ​ផ្តល់​អាហារូបករណ៍​ដល់សិស្ស ​និស្សិត មន្រ្តីរាជការ​កម្ពុជា បានទៅសិក្សានៅប្រទេសជប៉ុន​ ជួយបណ្តុះបណ្តាលជំនាញដល់ពលករខ្មែរ ដែលធ្វើការ​នៅប្រទេសជប៉ុន​ និងជួយកសាងអភិវឌ្ឍន៍​ធនធានមនុស្ស រួមមានការលើក​កម្ពស់សមត្ថភាពតំណាងរាស្រ្តវ័យក្មេង​ និងមន្រ្តីរាជការអគ្គលេខាធិការដ្ឋានរដ្ឋសភាជាដើម៕អត្ថបទ សេក ឧត្តម 

ឯកឧត្តម មាស សុភ័ណ្ឌ៖ ទសន្សកិច្ចសម្ដេចធិបតិទៅចិន ដើម្បីពង្រឹងបន្ថែមទំនាក់ទំនងប្រទេសទាំងពីរ

2023/09/13 02:24:53 pm        163
ភ្នំពេញ៖ ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្រ្ដីនៃកម្ពុជា ​បានថ្លែងថា ដំណើរទស្សនកិច្ចផ្លូវការសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នៅទីក្រុងប៉េកាំង និងចូលរួម ពិព័រណ៍អាស៊ាន-ចិនលើកទី២០ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីពូនជ្រុំ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព ​និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ឯកឧត្តម មាស សុភ័ណ្ឌ បានថ្លែងថា ទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី នាយករដ្ឋមន្រ្ដី នៅ​សាធារណរដ្ឋប្រជាមានិតចិននេះ ​គឺតបតាមការអញ្ជើញរបស់ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន។ឯកឧត្តម បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺដើម្បីពូនជ្រុំ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង​មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ​ដែលបានកសាងឡើងដោយ​ព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិន ហើយត្រូវបានពូនជ្រុំជាបន្តបន្ទាប់ដោយ​សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា​ និងជាអតីតនាយករដ្ឋមន្ត្រី និងត្រូវបានបន្តពូនជ្រុំ​បន្ថែមទៀត​មកដល់សព្វថ្ងៃនេះ​ ដើម្បីផលប្រយោជន៍​ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ឯកឧត្តមបញ្ជាក់ថា ក្នុងឱកាសនៃទស្សនកិច្ចផ្លូវការនេះ ​សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួប​សម្តែង ការគួរសម​ដោយឡែកពីគា្នជាមួយ​ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី​នៃសាធារណរដ្ឋ​ប្រជាមានិត ចិននិងឯកឧត្តម ចាវ ឡីជី ប្រធានសភាតំណាងប្រជាជនចិន។ក្នុងនោះកិច្ចពិភាក្សានឹងផ្លាស់ប្តូរទស្សនៈលើ ​ប្រធានបទមួយចំនួន រួមមានការកសាងសហគមន៍​វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ការជំរុញ​បន្ថែមនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ទិសដៅ​យុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ព្រមទាំងកិច្ចការតំបន់និងអន្តរជាតិដែលផ្តល់​ផលប្រយោជន៍រួម។ឯកឧត្តមបន្តថា សម្ដេចធិបតី ហ៊ុន ម៉ាណែត​ នឹងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង អំពីកិច្ច​សហប្រតិបត្តិការទ្វេភាគី ​និងពហុភាគីរវាងប្រទេសទាំងពីរ។​នាយករដ្ឋមន្ត្រីទាំងពីរក៏នឹងអញ្ជើញធ្វើ ជាអធិបតីក្នុង​ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ​មួយចំនួនផងដែរ។ ​បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការ ​សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូល​រួមពិព័រណ៍​ អាស៊ាន-ចិន លើកទី២០ នៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណាន​ នឹងតំបន់ស្វយ័ត ជនជាតិជាំងក្វាងស៊ី៕អត្ថបទ៖ វ៉ន ដារ៉ារូបភាពឯកសារ

រដ្ឋមន្រ្ដី៖ ការប្ដូរឈ្មោះមកជា «ក្រសួងអធិការរកិច្ច» ដើម្បីសម្រួចការងារស្របតាមយុទ្ធសាស្រ្ដបញ្ចកោណ

2023/09/13 02:02:53 pm        201
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ថ្លែងថា ការផ្លាស់ប្ដូរឈ្មោះពីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មកជាក្រសួង «អធិការកិច្ច» គឺដើម្បី​សម្រួច​ការងារ​របស់ក្រសួងស្របតាមយុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី១ ​ដែលរាជរដ្ឋាភិបាល​អាណត្តិ​ទី៧ បានដាក់ចេញ​ដើម្បី​ធ្វើយ៉ាងណា​សម្រេច​ឱ្យបាននូវការអភិវឌ្ឍ​រីកចម្រើន​របស់ប្រទេសកម្ពុជា។ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្ដីក្រសួងអធិការកិច្ច ​បានថ្លែងប្រាប់ទូរទស្សន៍ BTV ​នាព្រឹកថ្ងៃទី១៣ ខែ​កញ្ញា ​ឆ្នាំ២០២៣នេះថា ការផ្លាស់ប្ដូរឈ្មោះ ពីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មកជាក្រសួង «អធិការកិច្ច» គឺជាឆន្ទៈ​ដ៏មុះមុតរបស់​រាជរដ្ឋាភិបាលកម្ពុជា​អាណត្តិទី៧ ដែលដឹកនាំ​ដោយសម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្ដីនៃកម្ពុជា ស្របតាម​យុទ្ធស្រ្ដបញ្ចកោណ-ដំណាក់កាលទី១ និងកម្មវិធី​នយោបាយអាទិភាពសំខាន់ៗ​របស់ប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្ដីថ្លែងថា បច្ចុប្បន្នសេចក្ដីព្រាងច្បាប់របស់​ក្រសួងអធិការកិច្ចកំពុងបន្តនីតិវិធី នៅរដ្ឋសភា ​ដើម្បីឈានទៅ​សម្រេច​អនុម័តឱ្យប្រើប្រាស់​ជាផ្លូវការ​ ដើម្បីជាផ្នែកមួយសំខាន់​ក្នុងការ​ចូលរួមចំណែក​ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់​ និងពង្រឹងអភិបាលកិច្ច​នៅក្នុងប្រទេសកម្ពុជា។សូមជម្រាបថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានអនុម័ត​ បញ្ចូល​សេចក្តីព្រាងច្បាប់ស្តីពី «ការបង្កើតក្រសួងអធិការកិច្ច» ក្នុងរបៀបវារៈបន្តសម័យប្រជុំរដ្ឋសភាលើកទី១ ​នីតិកាលទី៧ នៅថ្ងៃទី១៤ ​ខែកញ្ញា ឆ្នាំ២០២៣ ស្អែកនេះ បន្ទាប់ពីសេចក្តីព្រាងច្បាប់នេះ ត្រូវបានគណៈកម្មការ​ជំនាញរដ្ឋសភា​ បានពិនិត្យសិក្សាចប់សព្វគ្រប់តាមនីតិវិធី ៕អត្ថបទ៖វ៉ន ដារ៉ា

ឯកឧត្តម លី ធុជ ជួបភាគីថៃ ពិភាក្សាលើការងារបោសសម្អាតមីននៅតាមព្រំដែនកម្ពុជា-ថៃ

2023/09/13 01:53:43 pm        82
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានជួបជាមួយឯកឧត្តម Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃប្រចាំប្រទេសកម្ពុជា និងអគ្គនាយកនៃមជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីនថៃ (TMAC) ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការបោសសម្អាតមីន​តាមតំបន់​ព្រំដែនកម្ពុជា-ថៃ ។ក្នុងជំនួបខាងលើ ដែលធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើង​អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ​ រវាងប្រទេស និងប្រជាជន​ទាំងពីរ ដែលមានព្រំប្រទល់ជាប់គ្នា ព្រមទាំងបានគូសបញ្ជាក់អំពីចក្ខុវិស័យដឹកនាំ របស់​រាជរដ្ឋាភិបាលកម្ពុជា ​ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា ឲ្យអស់ត្រឹមឆ្នាំ២០២៥ ។ ឯកឧត្តមបន្តថា អាជ្ញាធរមីន​ បានទទួលអនុវត្តន៍នូវ​ទស្សនវិស័យ ​និងសេចក្តីសម្រេចរវាង​នាយករដ្ឋមន្ត្រី​នៃប្រទេសទាំងពីរ ដែលបានឯកភាពគ្នាជំរុញ​ធ្វើការបោសសម្អាមីន​ឲ្យអស់​នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ​ ក្នុងគោលបំណងប្រែក្លាយ​តំបន់ព្រំដែន​ នៃប្រទេសទាំងពីរ ជាតំបន់សន្តិភាព ​ស្ថេរភាព សុវត្ថិភាព និងការអភិវឌ្ឍ ។ពាក់ព័ន្ធនឹងការងារបោសសម្អាតមីនតាមព្រំដែន ​ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញដល់ ក្រុមការងារ​បច្ចេកទេសសកម្មភាពមីន នៃប្រទេសទាំងពីរ ​បន្តជួបពិភាក្សាគ្នាជាលក្ខណៈបច្ចេកទេស និង​តាមការចាំបាច់លើទីតាំង ​ដែលត្រូវបោសសម្អាត ក្នុងគោលដៅ​ដើម្បីបម្រើនូវឧត្តមប្រយោជន៍​នៃប្រទេស និងប្រជាជនទាំងពីរ ៕ អត្ថបទ បាន សុខរិទ្ធិ

អន្តរជាតិសន្យាបន្តជួយកម្ពុជា ឱ្យសម្រេចគោលដៅបោសសម្អាតមីន

2023/09/13 01:44:12 pm        93
ភ្នំពេញ៖ ប្រទេសជាម្ចាស់ជំនួយ និងអង្គការដៃគូអន្តរជាតិនានា បានសន្យាជួយប្រទេសកម្ពុជា និង​ប្រទេសមួយ ចំនួនក្នុងតំបន់អាស៊ាន ក្នុងការបោសសម្អាតគ្រាប់មីន​ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ឱ្យទទួលបានជោគជ័យ ​ដើម្បីឱ្យដីមានសុវត្ថិភាព ​សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ប្រើប្រាស់តាមតម្រូវការផ្សេងៗ ។ក្នុងសិក្ខាសាលាថ្នាក់តំបន់ ស្តីពី ការជំរុញនវានុវត្តន៍ ​និងចីរភាពក្នុងសកម្មភាពមីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះ​ នៅថ្ងៃទី១៣ ខែកញ្ញានេះ ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ ​ភាគីជាដៃគូទាំងអស់ នៅតែបង្ហាញពីការព្រួយបារម្ភអំពីបញ្ហាគ្រាប់មីន ​និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលនៅមាន​សេស​សល់​នៅក្នុងប្រទេសមួយចំនួន​ នៃតំបន់អាស៊ាន ​ដែលមានដូចជាប្រទេសកម្ពុជា ឡាវ ថៃ វៀតណាម មីយ៉ាន់ម៉ា និងប្រ ​ទេសហ្វីលីពីន ជាដើម ។ពួកគេ បានបន្តថា កាកសំណល់ពីសង្គ្រាម គឺតែងតែបង្កគ្រោះថ្នាក់ជា​ញឹកញាប់​ដល់ប្រជាពលរដ្ឋ និង​បង្កការរំខានដល់ការងារដាំដុះដំណាំកសិកម្ម ​ឬការប្រើប្រាស់តាមតម្រូវការផ្សេងៗ ឬចាត់ទុកថា ជាតំ បន់ ដែលគ្មានសុវត្ថិភាព ។ប្រទេស និងអង្គការអន្តរជាតិជាដៃគូទាំងអស់នោះ បានបញ្ជាក់ថា ពួកគេនៅតែបន្តគាំទ្រកម្ពុជា និងប្រទេសអាស៊ានដទៃទៀត ​ក្នុងការបោសសម្អាតមីន តាមរយៈការផ្ដល់នូវជំនួយថវិកា សម្ភារ និងបច្ចេក ទេសផ្សេងៗ ។ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ​បានលើកឡើងថា នៅ ក្នុង​ប្រទេសកម្ពុជា គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ​នៅតែបញ្ហាធំចម្បងមួយផងដែរ ក្នុងការបង្អាក់ការអភិវឌ្ឍប្រទេស ព្រោះតែតំបន់ខ្លះ​ ដីនៅពុំទាន់មានសុវត្ថិភាព ។ឯកឧត្តម បានបន្តថា ដើម្បីឱ្យការងារបោសសម្អាតមីន ​កាន់តែមានល្បឿនទៅមុខ ទើបមានរៀបចំ នូវសិក្ខាសាលាថ្នាក់តំបន់នេះ ដើម្បីប្រមូលនូវធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធនានា ក្នុងការរក​វិធីសាស្ត្រ​បន្ថែម ដើម្បីអនុវត្តការងារនេះ ។ឯកឧត្តម លី ធុជ បានថ្លែងអំណរគុណដល់ប្រទេសជាម្ចាស់ជំនួយ ​និងអង្គការដៃគូទាំងអស់ ដែល បានផ្ដល់នូវ​ជំនួយជាបន្តបន្ទាប់ដល់កម្ពុជា ​ដើម្បីអនុវត្តសកម្មភាពមីន ​ខណៈដែលរាជរដ្ឋាភិបាល បានដាក់គោលដៅកម្ពុជាគ្មានមីន នៅឆ្នាំ២០២៥ ៕អត្ថបទ៖ បាន សុខរិទ្ធិ 

សម្តេចតេជោចង់ឲ្យវិនិយោគិនជប៉ុនវិនិយោគរោងចក្រផលិតវុត្ថុធាតុដើមនៅកម្ពុជា និងរោងចក្រដំឡើងរថយន្ត

2023/09/13 12:39:59 pm        229
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងប្រធានគណបក្សប្រជាជនកម្ពុជា មានចំណាប់អារម្មណ៍ ចង់ឲ្យអ្នកវិនិយោគិនជប៉ុន មកធ្វើការវិនិយោគរោងចក្រផលិតវត្ថុធាតុដើមនៅកម្ពុជា និងរោងចក្រដំឡើង​រថយន្តជាដើម។យោងតាមសេចក្តីប្រកាសព័ត៌មាន ​ស្តីពីលទ្ធផលនៃជំនួបសម្តែងការគួរសមរវាង​សម្តេចតេជោ ហ៊ុន សែន ​ជាមួយលោក តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា ​នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៣នេះ ​នៅវិមាន៧មករា បានឲ្យដឹងថា​ នៅក្នុងកិច្ចជំនួបនេះសម្តេចតេជោ ​បានលើកទឹកចិត្ត និង​ឆ្លើយតបជាវិជ្ជមានចំពោះការគាំទ្រលើការវិនិយោគ ស្របតាមច្បាប់វិនិយោគកម្ពុជា ហើយ​បានបញ្ជាក់អំពីគោលបំណងចង់ឱ្យវិនិយោគិនជប៉ុន ​វិនិយោគលើវិស័យសំខាន់ៗពីរ រួមមាន៖ (១) ការបង្កើតរោងចក្រ ដើម្បីកែច្នៃវត្ថុធាតុដើមដែលមានស្រាប់នៅកម្ពុជា និង (២) បច្ចេកវិទ្យា កម្រិតខ្ពស់ ដូចជារោងចក្រដំឡើង​រថយន្ត ​គ្រឿងបង្គុំអេឡិចត្រូនិច​ និងថាមពលជាដើម។ជាមួយគ្នានោះដែរ​សម្តេចតេជោ​ ក៏បានរំលឹកដល់ភាគីមិត្តអំពី​ទស្សនវិស័យនៃការកសាង សន្តិសុខ​ស្បៀងនៅតំបន់ទន្លេមេគង្គ​ ដើម្បី​ផ្គត់ផ្គង់​ខ្សែច្រវ៉ាក់​ផលិតកម្ម និង​គំនិត​ផ្តួចផ្តើម​នៃការបង្កើត​សមាគម ​បណ្តាប្រទេសនាំចេញអង្ករ ​ដើម្បីរក្សាស្ថិរភាពថ្លៃ និងមានការឯកភាព​គ្នាក្នុងការ​ផ្គត់ផ្គង់​នៅលើទីផ្សារផងដែរ។ សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានផ្តល់តម្លៃខ្ពស់ចំពោះ​ទំនាក់ទំនង​រវាង​ប្រជាជននិងប្រជាជន ហើយចាត់ទុកថាជាស្ពានឬស្សីដែលត្រូវថែរក្សាសម្រាប់ការតភ្ជាប់ ទោះបីជាយើងមានស្ពានបេតុង ​ដែលជាទំនាក់ទំនងការទូតល្អ រវាងរដ្ឋនិងរដ្ឋក៏ដោយ។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរលោក តាកាហាស៊ី ហ្វូមីអាគី បានរាយការណ៍ជូន​សម្តេចតេជោ អំពី​លទ្ធផលការងារដែលសមាគម ​សម្រេចបានកន្លងមក ​និងការត្រៀមរៀបចំការបាញ់កាំជ្រួច ដើម្បី​អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០​ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដែលគ្រោង​ធ្វើឡើង​នៅខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ​ដោយសហការជាមួយ គណៈកម្មាធិការជាតិរៀបចំ​បុណ្យជាតិ-អន្តរជាតិ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ លោក តាកាហាស៊ី ហ្វូមីអាគី ក៏បានជម្រាបជូនសម្តេចអំពីការត្រៀមអញ្ជើញវិនិយោគិនជប៉ុន ជាពិសេសសហគ្រាស ​ធុនតូចនិងមធ្យម (SMEs) ​មកវិនិយោគលើផ្នែកសំខាន់ៗ​នៅកម្ពុជាផងដែរ៕អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សហរដ្ឋអាមេរិក និងអឺរ៉ុប បានបង្កើតជម្រើសធានាសន្តិសុខមួយចំនួនរួចរាល់ហើយសម្រាប់អ៊ុយក្រែន
08/22/2025 08:08 AM
រុស្ស៊ី៖ លោក Putin ត្រៀមខ្លួនជួបលោក Zelenskiy ហើយ ប៉ុន្តែភាពស្របច្បាប់របស់មេដឹកនាំអ៊ុយក្រែន ជាបញ្ហា
08/22/2025 08:08 AM
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនឹងបន្តការចរចានៅតំបន់ហ្កាហ្សា ដើម្បីបញ្ចប់សង្រ្គាម និងដោះលែងចំណាប់ខ្មាំង
08/22/2025 08:08 AM
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរខួបលើកទី៨០ឆ្នាំ ទិវាឯករាជ្យរបស់វៀតណាម
08/21/2025 08:08 PM
បេឡារុស៖ របៀបបំពាក់ប្រព័ន្ធមីស៊ីលជាមួយនឹងក្បាលគ្រាប់នុយក្លេអ៊ែរ កំពុងត្រូវបានស្វែងយល់
08/21/2025 08:08 PM
រដ្ឋមន្ត្រីការបរទេស៖ ចិនសម្លឹងដល់កិច្ចសហប្រតិបត្តិការផ្នែកកសិកម្ម និងជីករ៉ែ ជាមួយប៉ាគីស្ថាន
08/21/2025 08:08 PM
រដ្ឋាភិបាល៖ អង្គការណាតូនឹងបង្កើតមូលដ្ឋានភស្តុភារ នៅស៊ុយអែត
08/21/2025 08:08 PM
​ការថែទាំផ្លូវមានសារៈសំខាន់ណាស់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅជនបទ
08/21/2025 08:08 PM
រុស្ស៊ីធ្វើសមយុទ្ធបាញ់មីស៊ីល នៅសមុទ្រជប៉ុន
08/21/2025 07:08 PM
​ ផ្នែកខ្លះរបស់រុស្ស៊ី ប្រឈមនឹងកង្វះប្រេងសាំង បន្ទាប់ពីអ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេង
08/21/2025 07:08 PM