BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

ចិនពង្រាយយន្តហោះជាង៤០គ្រឿង ទៅកាន់ច្រកសមុទ្រតៃវ៉ាន់ ដែលកំពុងប្រមូលកម្លាំងនៅមូលដ្ឋាយោធាតំបន់ឆ្នេរ

2023/09/13 12:05:00 pm        149
កោះស្វ័យគ្រប់គ្រងបានព្រមានកាលពីថ្ងៃអង្គារថា ប្រទេសចិនកំពុងប្រមូលផ្តុំកម្លាំងជាបន្តនៅមូលដ្ឋានយោធាតំបន់ឆ្នេររបស់ខ្លួនដែលកំពុងប្រឈមមុខជាមួយកោះតៃវ៉ាន់។ កោះតៃវ៉ាន់បាននិយាយថា ខ្លួនកំពុងជំរុញការការពារផ្ទាល់របស់ខ្លួនក្នុងការឆ្លើយតប។ ក្រសួងការពារជាតិរបស់កោះនេះ បានចេញរបាយការណ៍មួយ ស្តីពីការពង្រីកខ្លួននៃវាលចុះយន្តហោះរបស់ចិន និងសកម្មភាពយោធានៅលើជណ្តើរផ្ទះរបស់កោះតៃវ៉ាន់ដោយនិយាយថាចិន បានចាប់ផ្តើមពិនិត្យមើលដែនដីរបស់កោះតៃវ៉ាន់ លើមូលដ្ឋានជាប្រចាំថ្ងៃដែលនៅជិត។លោក ឧត្តមសេនីយ៍ឯក Huang Wen-Chi ( ហ័ង វ៉ិនឈី) និយាយនៅក្នុងរបាយការណ៍ថា នៅឆ្នាំនេះ បក្សគុម្មុយន្នីសចិន បានពង្រីកយ៉ាងបំពាននូវការដាក់សព្វាវុធរបស់ខ្លួន និងបានបន្តកសាងប្រភេទយន្តហោះប្រយុទ្ធផ្សេងៗ និងយានដ្រូនជាច្រើនគ្រឿង។ ព័ត៌មានដែលយើងបានទទួលគឺថាមូលដ្ឋានយោធាសំខាន់ៗទាំងអស់ នៅតាមបណ្តោយឆ្នេរ កំពុងត្រូវបានធ្វើបច្ចុប្បន្នភាពជាបន្ត។យោធាចិន បានបញ្ជូនយន្តហោះជាង៤០គ្រឿងក្នុងសមយុទ្ធនៅជិតដែនដីកោះតៃវ៉ាន់កាលពីព្រឹកថ្ងៃអង្គារ។ ក្រសួងការពារជាតិបានរាយការណ៍ថា យន្តហោះចិន២០គ្រឿង និងនាវាចម្បាំង២០គ្រឿង បានចូលមកច្រកសមុទ្រតៃវ៉ាន់ ហើយយន្តហោះ១៣គ្រឿង បានឆ្លងកាត់ខ្សែបន្ទាត់មេដ្យាន ដែលមានជាប្រវត្តិសាស្ត្រជាខ្សែបន្ទាត់កំណត់ព្រំដែនសម្រាប់សកម្មភាពយោធា។ប្រទេសចិន បានគំរាមជាយូរមកហើយ ដើម្បីក្រសោបយកកោះតៃវ៉ាន់ដោយប្រើប្រាស់កម្លាំងប្រសិនបើចាំបាច់ ហើយប្រទេសនេះ បានបង្កើនការឈ្លានពានលើកោះនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

អាមេរិក និងអង់គ្លេស ព្រមានរុស្ស៊ី ប្រឆាំងនឹងការទិញអាវុធពីកូរ៉េខាងជើង នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ

2023/09/13 11:48:16 am        169
ខណៈដែលមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានទៅដល់ប្រទេសរុស្ស៊ីតាមរថភ្លើងឯកជនកាលពីថ្ងៃអង្គារ (១២ កញ្ញា) សម្រាប់កិច្ចពិភាក្សា ជាមួយលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានរិះគន់រុស្ស៊ី លើការផ្គត់ផ្គង់អាវុធក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ពីកូរ៉េខាងជើង។ឯកអគ្គរាជទូតរបស់ចក្រភពអង់គ្លេស លោកស្រី Barbara Woodward បាននិយាយថា «មានភ័ស្តុតាងដែលមិនអាចប្រកែកបាន ដែលថារុស្ស៊ីកំពុងចរចារកិច្ចព្រមព្រៀងដ៏មានសក្តានុពលសម្រាប់គ្រឿងយុទ្ធោបករណ៍បរិមាណដ៏ច្រើន និងសព្វាវុធជាច្រើនប្រភេទពីកូរ៉េខាងជើង ដើម្បីប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន»។ជាមួយគ្នានោះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោក Robert Wood ក៏បាននិយាយថា «យើងជំរុញឱ្យរដ្ឋសមាជិកទាំងអស់ រំលឹករុស្ស៊ីអំពីកាតព្វកិច្ចក្រុមប្រឹក្សាសន្តិសុខរបស់ខ្លួន ដោយរំលឹករុស្ស៊ីថា ការផ្ទេរអាវុធណាមួយរវាងប្រទេសទាំងពីរនោះ នឹងបំពានលើការហាមឃាត់អាវុធរបស់អង្គការសហប្រជាជាតិលើកូរ៉េខាងជើង ដែលរុស្ស៊ីខ្លួនឯងនោះ បានបោះឆ្នោតអនុម័ត»។ ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត បានសម្តែងការព្រួយបារម្ភចំពោះសញ្ញាថ្មីៗនៃកិច្ចសហប្រតិបត្តិការយោធាកាន់តែជិតស្និទ្ធរវាងរុស្ស៊ី និងកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ។ កិច្ចពិភាក្សារវាងលោក គីម និងលោក ពូទីន នឹងក្លាយជាជំនួបកំពូលលើកទីពីរ ដែលពួកគេបានជួបគ្នាម្ដងរួចមកហើយនៅក្នុងឆ្នាំ២០១៩ ក្នុងដំណើរចុងក្រោយរបស់លោក គីម នៅបរទេសផងដែរ៕

ឡាតវីនឹងពិចារណាបិទច្រកព្រំដែនជាមួយបេឡារុស

2023/09/13 11:44:27 am        169
សារព័ត៌មានឡាតវី បានរាយការណ៍កាលពីថ្ងៃទី១១ ខែកញ្ញាថា ឆ្មាំល្បាតព្រំដែនរដ្ឋឡាតវី នឹងស្នើឲ្យរដ្ឋាភិបាលបិទច្រកព្រំដែន Silene ជាមួយប្រទេសបេឡារុស បន្ទាប់ពីចំនួនមនុស្សដ៏ច្រើន បានព្យាយាមឆ្លងកាត់ដោយខុសច្បាប់ កាលពីសប្តាហ៍មុន។ ប្រធានឆ្មាំល្បាតព្រំដែន លោក Guntis Pujāts ( ហ្គុនទីស ភូចាត) បាននិយាយនៅលើប៉ុស្តិ៍ទូរទស្សន៍ LR1 ថា ក្នុងអំឡុងពេល៧ថ្ងៃកន្លងមកនេះ អ្នកស្វែងរកសិទ្ធិជ្រកកោនចំនួន ៨៩២នាក់ ត្រូវបានស្ទាក់ចាប់ ដោយព្យាយាមចូលទៅក្នុងប្រទេសឡាតវីពីប្រទេសបេឡារុស ដែលធ្វើឲ្យសប្តាហ៍មុននេះ មានភាពតានតឹងខ្លាំងបំផុតក្នុងរយៈពេលបីឆ្នាំ ចាប់តាំងពីឆ្នាំ ២០២១។មន្ត្រីរូបនេះ មិនបានបដិសេធនូវលទ្ធភាពដែលពលរដ្ឋមួយចំនួន បានគេចពីសន្តិសុខ និងឆ្លងដែននោះទេ។ក្រៅពីឆ្មាំល្បាតព្រំដែន ទីក្រុងរីហ្គា (Riga) បានធ្វើការទំនាក់ទំនងតាមទូរស័ព្ទទៅយោធា និងនគរបាល ដើម្បីពង្រឹងព្រំដែនរបស់ខ្លួនជាមួយនឹងបេឡារុស។ ចំណែកប្រទេសលីទុយអានី ក៏បានយល់ព្រមបញ្ជូនឆ្មាំល្បាតព្រំដែនចំនួន២០នាក់បន្ថែមទៀត ដើម្បីជួយប្រទេសឡាតវីដែរ។

ក្រសួងការងារ តម្រង់ទិសដល់ពលករ និងកម្មសិក្សាការីមុនទៅបម្រើការនៅជប៉ុន

2023/09/13 11:30:47 am        165
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបើកវគ្គតម្រង់ទិសដល់ពលករជំនាញ និងកម្មសិក្សាការីចំនួន១០៣នាក់ មុនចេញទៅបម្រើការនៅប្រទេសជប៉ុន។ ក្នុងនោះ ពលករជំនាញមានបីនាក់ និងកម្មសិក្សាការីចំនួន១០១នាក់។ឯកឧត្តម ឡេង តុង ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានពេទ្យការងារ បានអបអរសាទរ​ដល់​ពលករ និងកម្មសិក្សាការីទាំងអស់ដែលបានទៅធ្វើការនៅប្រទេសជប៉ុន។ ទន្ទឹមនឹងនេះឯកឧត្តមទីប្រឹក្សា បានណែនាំឱ្យកម្មសិក្សាការី ​និងពលករជំនាញត្រូវគោរពច្បាប់ និង​វិន័យនៅកន្លែងធ្វើការ ហើយស្ដាប់តាមការណែនាំរបស់និយោជកជាពិសេស​ពាក់ព័ន្ធនឹងសុវត្ថិភាព​ការងារ ក៏ដូចជាការសម្របខ្លួន​ទៅតាមទំនៀមទំលាប់ប្រពៃណីរបស់ជប៉ុន។ ក្រៅពីការផ្តាំឱ្យមើលថែសុខភាពខ្លួនឯង ​ឯកឧត្តមឡេង តុង បានផ្តាំដាច់ខាតឱ្យជៀសឆ្ងាយ​ពី​គ្រឿងញៀន និងត្រូវចេះសន្សំប្រាក់ ​និងគ្រប់គ្រងចំណូលនិងចំណាយប្រចាំខែដើម្បីអាចសន្សំប្រាក់​សម្រាប់ផ្ញើមកកាន់ប្រទេសកំណើត ​ឬសន្សំទុកប្រកបរបរផ្សេងៗពេលធ្វើមាតុភូមិនិវត្តន៍។ សូមបញ្ជាក់ថា ​ចាប់ពីខែតុលា ឆ្នាំ២០២៣​ខាងមុខតទៅ ​ប្រទេសជប៉ុននឹងផ្តល់ប្រាក់ឈ្នួលអប្បបរមា​ដល់​កម្មសិក្សាការី និងពលករជំនាញទាំងអស់ចំនួន៧ដុល្លារ​ក្នុងពេលធ្វើការ​មួយម៉ោង​ដែល​ជា​មធ្យមទទូលបាន១៤០០ដល់១៦០០ដុល្លារក្នុងមួយខែ។ គិតត្រឹមថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៣នេះ ​កម្មសិក្សាការី ​និងពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុនមានប្រមាណជាង ​២ម៉ឺននាក់ ​ដែលធ្វើការលើវិស័យមួយចំនួនដូចជា​វិស័យ ​កសិកម្ម វិស័យសំណង់ ​វិស័យឧស្សាហកម្ម ​និងវិស័យផ្សេងៗទៀត៕

លោក ពូទីន៖ ការកាត់ទោសលោកដូណាល់ ត្រាំ បង្ហាញថា ប្រព័ន្ធនយោបាយរបស់សហរដ្ឋអាមេរិកកំពុងបែកបាក់

2023/09/13 11:06:02 am        148
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃអង្គារ (១២ សីហា) ថា ការកាត់ទោសអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺមានហេតុផលនយោបាយនៅពីក្រោយ ហើយសកម្មភាពនោះបានបង្ហាញពី «ភាពបែកបាក់»" នៃប្រព័ន្ធនយោបាយសហរដ្ឋអាមេរិក។លោក ត្រាំ ដែលជាបេក្ខជននាំមុខគេសម្រាប់ការតែងតាំងប្រធានាធិបតីសាធារណរដ្ឋឆ្នាំ២០២៤ កំពុងប្រឈមមុខនឹងសំណុំរឿងព្រហ្មទណ្ឌជាបន្តបន្ទាប់ ដែលលោកត្រូវបានចោទប្រកាន់ ក្នុងចំណោមករណីជាច្រើនផ្សេងទៀត ជាមួយនឹងការព្យាយាមបង្វែរលទ្ធផលចាញ់ឆ្នោតប្រធានាធិបតីឆ្នាំ២០២០ របស់ខ្លួនដាក់លើលោកប្រធានាធិបតី ចូ បៃដិន ផងដែរ។ លោក ត្រាំ បានផ្ដល់ចម្លើយពីភាពគ្មានទោស ខណៈលោក បែដិន ដែលកំពុងស្វះស្វែងរកអណត្តិបន្ទាប់ក្នុងការបោះឆ្នោតនៅឆ្នាំក្រោយនេះ បានរក្សាភាពស្ងៀមស្ងាត់អំពីដំណើរការនីតិវិធីប្រឆាំងនឹងគូប្រជែងរបស់ខ្លួន។លោកពូទីនបាននិយាយថា គំនិតដែលថា លោក ត្រាំ មានទំនាក់ទំនងពិសេសជាមួយរុស្ស៊ីគឺ «មិនសមហេតុសមផលទាល់តែសោះ»។ ជាមួយគ្នានេះដែរ ប្រធានាធិបតីរុស្សីរូបនេះ ក៏បាននិយាយអំពីតួនាទីសំខាន់របស់អាជីវកម្មឯកជន ដោយលើកសរសើរដល់ធុរជនមហាសេដ្ឋីអាមេរិក លោក Elon Musk និងពណ៌នាលោកថា ជាបុគ្គលឆ្នើម និងជាអ្នកជំនួញសកម្ម ព្រមទាំងមានទេពកោសល្យផងដែរ៕

លោក Kim Jong Un បញ្ជាក់ច្បាស់ៗពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃទំនាក់ទំនងរុស្ស៊ី មុនជំនួបកំពូលជាមួយលោក Putin

2023/09/13 11:00:45 am        174
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍នៅព្រឹកថ្ងៃពុធនេះថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសរុស្ស៊ី បង្ហាញពី "សារៈសំខាន់ជាយុទ្ធសាស្ត្រ" នៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ មុនជំនួបកំពូលដែលបានគ្រោងទុកជាមួយលោកប្រធានាធិបតី Vladimir Putin។ កិច្ចប្រជុំដែលអាចនឹងធ្វើឡើងនៅព្រឹកថ្ងៃពុធនេះ កំពុងត្រូវបានឃ្លាំមើលដោយទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តដែលសង្ស័យថា មេដឹកនាំទាំងពីរនឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធា ហើយអាចយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាវុធ និងបច្ចេកវិទ្យាការពារជាតិ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយថា លោក Kim បានទៅដល់ប្រទេសរុស្ស៊ីតាមរថភ្លើងឯកជនកាលពីថ្ងៃអង្គារ នៅតំបន់ចុងបូព៌ារបស់រុស្ស៊ី អមដោយមន្ត្រីផ្នែកឧស្សាហកម្មការពារជាតិជាន់ខ្ពស់ និងជំនួយការយោធា ហើយត្រូវបានស្វាគមន៍ដោយឆ្មាំកិត្តិយស និងមន្ត្រីជាន់ខ្ពស់រុស្ស៊ី និងក្នុងតំបន់នោះ។ ប្រភពខាងលើបានរាយការណ៍ថា លោក Kim Jong Un បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់សហព័ន្ធរុស្ស៊ី គឺជាការបង្ហាញយ៉ាងច្បាស់អំពីជំហររបស់ គណបក្សពលករកូរ៉េ (WPK) និងរដ្ឋាភិបាលកូរ៉េខាងជើង ដែលផ្តល់អាទិភាពដល់សារៈសំខាន់ជាយុទ្ធសាស្រ្តនៃទំនាក់ទំនងកូរ៉េខាងជើង និងរុស្ស៊ី ។ ចំណែកក្រុមមន្ត្រីអាមេរិកបាននិយាយថា កិច្ចចរចាអាវុធរវាងរុស្ស៊ី និងកូរ៉េខាងជើង កំពុងដំណើរការទៅមុខយ៉ាងរលូន ហើយទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តបានសម្តែងការព្រួយបារម្ភថា លោក Kim និងលោក Putin នឹងពិភាក្សាអំពីការផ្តល់អាវុធដល់រុស្ស៊ីសម្រាប់សង្គ្រាមនៅអ៊ុយក្រែន។ ទីក្រុងព្យុងយ៉ាង និងក្រុងមូស្គូ បានច្រានចោល ការចោទប្រកាន់ដែលថា ខ្លួនដឹកជញ្ជូនគ្រាប់រំសេវទៅឲ្យរុស្ស៊ី ឬផែនការអនាគតណាមួយរបស់កូរ៉េខាងជើងក្នុងការផ្គត់ផ្គង់គ្រឿងសព្វាវុធ៕

ជម្លោះរុស្ស៊ីជាមួយសម្ព័ន្ធមិត្តចាស់អាមេនី ធ្វើឲ្យមានការសង្ស័យកាន់តែខ្លាំងអំពីឥទ្ធិពលរបស់ខ្លួននៅក្នុងអតីតសហភាពសូវៀត

2023/09/13 10:43:12 am        199
ជម្លោះជាសាធារណៈរវាងប្រទេសរុស្ស៊ី និងអាមេនីដែលជាសម្ព័ន្ធមិត្តដ៏ចំណាស់បំផុត និងជិតស្និទ្ធបំផុតមួយរបស់ខ្លួន កំពុងធ្វើឲ្យមានការសង្ស័យកាន់តែជ្រៅអំពីសមត្ថភាពរបស់ទីក្រុងមូស្គូក្នុងការរក្សា និងគ្រប់គ្រងអំណាចនៅទូទាំងផ្នែកខ្លះនៃអតីតសហភាពសូវៀត នៅពេលដែលរុស្ស៊ីផ្តោតលើការធ្វើសង្រ្គាមនៅអ៊ុយក្រែន។ប្រទេសអាមេនី មានមូលដ្ឋានយោធារុស្ស៊ីដែលរួមមានមូលដ្ឋានទ័ពនៅក្នុងទីតាំងចំនួនពីរ និងមូលដ្ឋានទ័ពអាកាសមួយ ហើយជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រតែមួយគត់របស់ទីក្រុងមូស្គូនៅតំបន់កូកាសខាងត្បូង (South Caucasus) ដែលជាតំបន់មានបំពង់បង្ហូរប្រេង និងឧស្ម័នឆ្លងកាត់។ទំនាក់ទំនង មានភាពកក់ក្តៅ និងជិតស្និទ្ធរយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រទេសអាមេនីបានប្រកាសថា ខ្លួនពុំមានទំនុកចិត្តលើសមត្ថភាពរបស់រុស្ស៊ីក្នុងការការពារខ្លួន នៅក្រោមកតិកាសញ្ញាការពារទេ ហើយបានស្វែងរកដៃគូផ្សេងទៀត ខណៈដែលភាពតានតឹងកើនឡើងជាមួយប្រទេសជិតខាងអាស៊ែបៃហ្សង់ ដែលខ្លួនបានចាញ់សង្រ្គាមរយៈពេលខ្លីក្នុងឆ្នាំ២០២០។អវត្តមានរបស់រុស្ស៊ី អាចបើកទ្វារឲ្យអ្នកផ្សេងទៀត មិនថាទួរគី អាស៊ែបៃហ្សង់ អ៊ីរ៉ង់ ចិន ឬលោកខាងលិច ដើម្បីព្យាយាមដណ្តើមយកទីតាំងរបស់ខ្លួន នៅតំបន់កូកាសខាងត្បូង ឬអតីតដែនដីសូវៀតផ្សេងទៀត ដែលរុស្ស៊ីចាត់ទុកជាចំហថា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។

អាកាសយានិកអាស្ប៉ាញ និងអ៊ីតាលីធ្វើបេសកកម្មល្បាតដែនអាកាស នៅលើសមុទ្របាល់ទិក

2023/09/13 10:30:45 am        144
អាកាសយានិកកងកម្លាំងទ័ពអាកាសប្រទេសអេស្ប៉ាញ និងអ៊ីតាលី បានហោះហើរយន្តហោះ Eurofighters កាលពីថ្ងៃអង្គារអំឡុងបេសកកម្មល្បាតដែនអាកាស នៅលើសមុទ្រប៉ាល់ទិក។ ក្រុមអាកាសយានិក បានហោះចេញពីប្រទេសលីទុយអានី នៅមូលដ្ឋានដែនអាកាស Zokniai នៅជិតទីក្រុងស៊ីយ៉ូលីអាយ (Siauliai) និងបានបង្ហាញសមយុទ្ធការស្ទាក់ចាប់និងល្បាត។ក្រុមយន្តហោះ Eurofighters មកពីប្រទេសអ៊ីតាលី និងប្រទេសអេស្ប៉ាញ បានចូលកាន់កាប់បេសកកម្មល្បាតដែនអាកាសនៅសមុទ្របាល់ទិករបស់សម្ព័ន្ធយោធាណាតូ កាលពីខែសីហា ឆ្នាំ២០២៣ ដោយជំនួស ប្រទេសរ៉ូម៉ានី ព័រទុយហ្គាល់ និងចក្រភពអអ់គ្លេស។ក្រុមរបស់ប្រទេសព័រទុយហ្គាល់ និងប្រទេសរ៉ូម៉ានីនៅក្នុងទីក្រុងស៊ីយ៉ូលីអាយ (Siauliai) និងក្រុមកងកម្លាំងទ័ពអាកាសភូមិន្ទ នៅក្នុងទីក្រុង Amari បានបញ្ចប់បេសកកម្មវិលជុំរយៈពេល៤ខែរបស់ពួកគេ ក្នុងការការពារដែនអាកាស របស់ប្រទេសជាសមាជិកសម្ព័ន្ធយោធាណាតូ នៅសមុទ្របាល់ទិក និងបានប្រគល់ការទទួលខុសត្រូវរៀងៗខ្លួនទៅឲ្យអង្គភាពរបស់ប្រទេសអេស្ប៉ាញ និងអ៊ីតាលី ថ្មី ។

របបសឹកនីហ្សេ បញ្ចប់កិច្ចព្រមព្រៀងយោធាជាមួយបេណាំង ជុំវិញផែនការដាក់ពង្រាយកងទ័ពដែលត្រូវចោទប្រកាន់

2023/09/13 09:58:19 am        165
របបសឹកក្នុងប្រទេសនីហ្សេ កាលពីថ្ងៃអង្គារ (១២ កញ្ញា) បាននិយាយថា ខ្លួននឹងបញ្ចប់កិច្ចព្រមព្រៀងយោធាជាមួយប្រទេសជិតខាងបេណាំង ដោយចោទប្រកាន់ថា ប្រទេសនេះបានអនុញ្ញាតឱ្យមានការដាក់ពង្រាយកងទ័ពនៅលើទឹកដីរបស់ខ្លួន សម្រាប់ការធ្វើអន្តរាគមន៍យោធាដែលអាចកើតមានប្រឆាំងនឹងនីហ្សេ ដោយប្លុកតំបន់អាហ្វ្រិកខាងលិច។ប្លុក ECOWAS កំពុងព្យាយាមចរចាជាមួយក្រុមមេដឹកនាំនៃរដ្ឋប្រហារនីហ្សេ ប៉ុន្តែបាននិយាយថា ប្រសិនបើកិច្ចខិតខំប្រឹងប្រែងការទូតបរាជ័យនោះ ប្លុកនេះត្រៀមខ្លួនជាស្រេចក្នុងការប្រើប្រាស់​កម្លាំង ជាមធ្យោបាយចុងក្រោយដើម្បីស្តារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ ​និងបញ្ច្រាសរដ្ឋប្រហារថ្ងៃទី២៦ ខែកក្កដា វិញ។នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើកញ្ចក់ទូរទស្សន៍ជាតិ របបសឹកបាននិយាយថា បេណាំង «បានអនុញ្ញាតឱ្យដាក់ពង្រាយទាហាន ទាហានស៊ីឈ្នួល និងគ្រឿងយុទ្ធោបករណ៍សង្រ្គាម» នៅក្នុងបរិបទនៃអន្តរាគមន៍របស់ប្លុក ECOWAS ដែលអាចកើតមាន។ ជាលទ្ធផល ក្រុមអាជ្ញាធរនីហ្សេថ្មី «សម្រេចចិត្តបដិសេធកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាជាមួយប្រទេសបេណាំង»៕

កម្ពុជាធ្វើជាម្ចាស់ផ្ទះ លើកដំបូងលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិ លើទីលានសកម្មភាពមីន​មនុស្សធម៌

2023/09/13 09:23:20 am        197
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ឯកឧត្តម នាយកឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញជាអធិបតីក្នុងពិធីបើកលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលានសកម្មភាពមីនមនុស្សធម៌ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្រោមប្រធានបទ "មាតុភូមិដ៏បវរ-ឆ្នាំ២០២៣” ។ទន្ទឹមនេះ ក៏មានវត្តមាន លោកវរសេនីយ៍ឯកពិសេស យ៉ាង ប៊ីនប៊ីន "Yang BinBin” នាយរង​សេនាធិការសម្ព័ន្ធអង្គភាពទ័ពលេខ៧៥ នៃកងទ័ពរំដោះប្រជាជនចិន ​រួមទាំង នាយទាហាន នាយទាហានរង ពលទាហាន សិក្ខាកាមយោធាចារ្យ ជាតិ-អន្តរជាតិ ​ចូលរួមក្នុងពិធីបើកវគ្គហ្វឹកហ្វឺន នៅសាលាហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុសាសន៍ នេះផងដែរ។នេះជាលើកដំបូង​សម្រាប់កម្ពុជា​ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃលំហាត់​ហ្វឹកហ្វឺននេះ​ដោយមានកងទ័ពរំដោះប្រជាជនចិន​ជាសហប្រធាន។លំហាត់ហ្វឹកហ្វឺន​ពហុជាតិនេះ ​ត្រូវបានរៀបចំឡើង​យ៉ាង​យកចិត្តទុកដាក់​ក្នុងគោលបំណង​ផ្លាស់ប្តូរ​បទពិសោធន៍គ្នា​ទៅវិញទៅ ​ក្រោមកិច្ច​សហប្រធានជាមួយមិត្តចិន ​និង​កងកម្លាំង​ពហុសាសន៍​សរុប ១៤ប្រទេសក្នុង៤ទ្វីប ​អាស៊ី អឺរ៉ុប ​អូសេអានី និងអាមេរិក រួមមាន៖ ប្រទេសអូស្ត្រាលី ព្រុយណេដារូសាឡឹម ​ព្រះរាជាណាចក្រកម្ពុជា ​សាធារណរដ្ឋប្រជាមានិតចិន​ សាធារណរដ្ឋឥណ្ឌសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រទេសជប៉ុន ​សាធារណរដ្ឋកូរ៉េ​សាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ សាធារណរដ្ឋហ្វីលីពីន ​សាធារណរដ្ឋសង្គមនិយមសហព័ន្ធរុស្សី សាធារណរដ្ឋសិង្ហបុរី​ សហរដ្ឋអាមេរិក និងប្រទេសវៀតណាម។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរខួបលើកទី៨០ឆ្នាំ ទិវាឯករាជ្យរបស់វៀតណាម
08/21/2025 08:08 PM
បេឡារុស៖ របៀបបំពាក់ប្រព័ន្ធមីស៊ីលជាមួយនឹងក្បាលគ្រាប់នុយក្លេអ៊ែរ កំពុងត្រូវបានស្វែងយល់
08/21/2025 08:08 PM
រដ្ឋមន្ត្រីការបរទេស៖ ចិនសម្លឹងដល់កិច្ចសហប្រតិបត្តិការផ្នែកកសិកម្ម និងជីករ៉ែ ជាមួយប៉ាគីស្ថាន
08/21/2025 08:08 PM
រដ្ឋាភិបាល៖ អង្គការណាតូនឹងបង្កើតមូលដ្ឋានភស្តុភារ នៅស៊ុយអែត
08/21/2025 08:08 PM
​ការថែទាំផ្លូវមានសារៈសំខាន់ណាស់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅជនបទ
08/21/2025 08:08 PM
រុស្ស៊ីធ្វើសមយុទ្ធបាញ់មីស៊ីល នៅសមុទ្រជប៉ុន
08/21/2025 07:08 PM
​ ផ្នែកខ្លះរបស់រុស្ស៊ី ប្រឈមនឹងកង្វះប្រេងសាំង បន្ទាប់ពីអ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេង
08/21/2025 07:08 PM
សរទរដូវជិតមកដល់ ប៉ុន្តែកូរ៉េខាងត្បូង នៅតែស្ថិតក្នុងអាកាសធាតុក្តៅហួតហែង
08/21/2025 07:08 PM
អតីតពលការិនីត្រឡប់មកពីប្រទេសថៃ បីនាក់បងប្អូន ទទួលបានការងារធ្វើភ្លាមៗ នៅក្នុងខេត្តស្វាយរៀង ដោយម្នាក់ៗទទួលបានប្រាក់ឈ្នួលប្រចាំខែជិត ៥០០ដុល្លាអាមេរិក
08/21/2025 06:08 PM
ឯកឧត្តម ឃឹម ហ្វីណង់៖ទោះបីជាថ្លៃស្រូវបច្ចុប្បន្ននៅតែបន្តជាបញ្ហាប្រឈមតែការចូលរួមប្រមូលទិញស្រូវពីរោងម៉ាស៊ីនដៃគូពិតជាបានជួយកាត់បន្ថយយ៉ាងច្រើនដល់ការកកស្ទះនៅតាមទីវាល
08/21/2025 06:08 PM