BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមមន្ត្រីអាមេរិក៖ អ៊ុយក្រែន អាចទទួលបានមីស៊ីលរយៈចម្ងាយឆ្ងាយបំពាក់គ្រាប់បែកចង្កោមរបស់អាមេរិក

2023/09/12 10:14:20 am        178
អាមេរិក៖ ក្រុមតាមក្រុមមន្ត្រីសហរដ្ឋអាមេរិក ៤រូប រដ្ឋបាលរបស់លោក Biden កំពុងខិតកាន់តែជិតដល់ដំណាក់កាលផ្ដល់មីស៊ីលរយៈចម្ងាយឆ្ងាយបំពាក់គ្រាប់បែកចង្កោមឲ្យទៅអ៊ុយក្រែន ដែលនឹងផ្ដល់លទ្ធភាពឲ្យទីក្រុងគីវ ក្នុងការទប់ទល់ជាមួយកងកម្លាំងរុស្ស៊ី ដែលបានគ្រប់គ្រងដែនដីរបស់ខ្លួន ។  មន្ត្រីអាមេរិក៣រូប បាននិយាយថា បន្ទាប់ពីបានឃើញភាពជោគជ័យនៃគ្រាប់បែកចង្កោមដែលបានបញ្ជូនក្នុងគ្រាប់កាំភ្លើងធំ ១៥៥ មីលីម៉ែត្រក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ សហរដ្ឋអាមេរិកកំពុងពិចារណាលើការដឹកជញ្ជូនទាំងប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រកងទ័ព (ATACMS) ដែលអាចហោះបានចម្ងាយរហូតដល់ ៣០៦ គីឡូម៉ែត្រ ទាំងប្រព័ន្ធជើងទម្របាញ់គ្រាប់រ៉ូកែតម្រង់ទិសពហុជំនាញ (GMLRS)ហោះហើរចម្ងាយ៧២គីឡូម៉ែត្រ អាចបំពាក់គ្រាប់បែកចង្កោមបាន។  ប្រសិនបើ ត្រូវបានអនុម័ត នោះនឹងមានការដឹកជញ្ជូនយ៉ាងឆាប់រហ័សទៅកាន់ទីក្រុងគីវ ។ បច្ចុន្នប្បអ៊ុយក្រែន ដែលត្រូវបានប្រើប្រាស់ដោយគ្រាប់កាំភ្លើងធំ១៥៥មីលីម៉ែត្រដែលអាចបាញ់បានចម្ងាយអតិបរមា២៩ គីឡូម៉ែត្រ អាចបំពាក់គ្រាប់បែកចំនួន៤៨ ។ ការផ្ដល់ប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រកងទ័ព ដែលកំពុងស្ថិតក្នុងដំណាក់កាលពិចារណា នឹងអាចផ្ទុកគ្រាប់បែកចង្កោមប្រមាណ៣០០ ឬ គ្រាប់បែកតូចៗជាច្រើនទៀត ។ ចំណែកប្រព័ន្ធបាញ់គ្រាប់រ៉ូកែត GMLRS ជាប្រភេទមួយដែលអ៊ុយក្រែន មានស្តុកក្នុងឃ្លាំងរបស់ខ្លួនជាច្រើនខែមកហើយនោះ នឹងអាចបំបែកគ្រាប់បែកចង្កោមបានរហូតដល់ទៅ៤០៤គ្រាប់ ៕

[BREAKING NEWS] មេដឹកនាំកូរ៉េខាងជើងបានទៅដល់រុស្ស៊ី ស្របពេលអាមេរិកព្រមានមិនឲ្យមានការលក់អាវុធ

2023/09/12 10:10:54 am        260
កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍នៅថ្ងៃអង្គារ (១២ កញ្ញា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅដល់ប្រទេសរុស្ស៊ីហើយ សម្រាប់អ្វីដែលវិមានក្រឹមឡាំងបាននិយាយថា នឹងជាការពិភាក្សាដ៏ទូលំទូលាយជាមួយប្រធានាធិបតី វ្លាឌីមៀ ពូទីន ស្របពេលមានការព្រមានពីទីក្រុងវ៉ាស៊ីនតោនថា ពួកគេមិនគួរយល់ព្រមលើកិច្ចព្រមព្រៀងអាវុធនោះទេ៕

លីទុយអានីគ្រោងចេញលិខិតឆ្លងដែនពិសេសដល់ពលរដ្ឋបេឡារុសដែលស្នាក់នៅដោយស្របច្បាប់ក្នុងប្រទេសបាល់ទិកនេះ

2023/09/12 10:03:26 am        149
លីទុយអានី៖ អាជ្ញាធរនៅរដ្ឋបាល់ទិកភាគខាងត្បូង បាននិយាយកាលពីថ្ងៃចន្ទថា ជនអន្តោប្រវេសន៍បេឡារុសនៅក្នុងប្រទេសលីទុយអានី ដែលត្រូវបានដកហូតសិទ្ធិទទួលបានលិខិតឆ្លងដែនថ្មីដោយទីក្រុងមីនស្កិ៍ (Minsk) នឹងអាចទទួលបានឯកសារ ធ្វើដំណើរពិសេសរបស់ប្រទេសលីទុយអានី។ក្រសួងមហាផ្ទៃ បាននិយាយថា លិខិតឆ្លងដែនបែបនេះ នឹងត្រូវចេញឲ្យពលរដ្ឋបេឡារុសដែលមានសិទ្ធិរស់នៅក្នុងប្រទេសលីទុយអានី ប៉ុន្តែពុំមានលិខិតឆ្លងដែន ឬឯកសារធ្វើដំណើរ ដែលត្រូវគ្នានោះទេ។លិខិតឆ្លងដែននេះ នឹងអនុញ្ញាតឲ្យពួកគេចាកចេញ និងចូលទៅក្នុងប្រទេសលីទុយអានី ដែលមានព្រំប្រទល់ ៦៧៩ គីឡូម៉ែត្រ (៤២២ ម៉ាយ) ជាមួយប្រទេសបេឡារុស។អនុរដ្ឋមន្ត្រីមហាផ្ទៃ លោក អាណូលដាស អាប្រាម៉ាវិជុស (Arnoldas Abramavicius) បាននិយាយថា៖ «លិខិតឆ្លងដែនរបស់ជនបរទេសមានសុពលភាពលើសពីមួយឆ្នាំ ប៉ុន្តែប្រហែលជាអាណត្តិនោះ អាចយូរជាងនេះ ប្រសិនបើសភា នឹងបន្តវានោះ៕

រដ្ឋាភិបាលម៉ារ៉ុក ត្រូវបានបង្ខំឲ្យទទួលយកជំនួយអន្តរជាតិបន្ថែមទៀត ខណៈក្រុមអ្នកសង្គ្រោះប្រឹងប្រែងទាំងអស់កម្លាំង

2023/09/12 09:13:49 am        187
ម៉ារ៉ុក៖ ក្រុមអ្នកសង្គ្រោះនៅក្នុងប្រទេសម៉ារ៉ុក បានកំពុងប្រើដៃទទេរបស់ពួកគេ ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះដ៏អសង្ឃឹមនៅតែបន្តក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិតពីការរញ្ជួយដីដ៏ខ្លាំងក្លាកាលពីថ្ងៃសុក្រសប្ដាហ៍មុន ។មនុស្សសរុបចំនួន ២.៨៦២នាក់ ត្រូវគេដឹងថាបានស្លាប់ក្នុងការរញ្ជួយដី មិនធ្លាប់មានរយៈពេល៦០ឆ្នាំមកនេះ ។ រដ្ឋាភិបាល ម៉ារ៉ុក ស្ថិតក្រោមសម្ពាធឲ្យទទួលយកជំនួយអន្តរជាតិបន្ថែមទៀត ខណៈក្រុមអ្នកសង្រ្គោះស្រុតកម្លាំង។ចាប់តាំងពីមានគ្រោះមហន្តរាយនេះមក ប្រទេសនេះ បានទទួលយកចំនួយពីប្រទេសចំនួន៤ប៉ុណ្ណោះ អេស្ប៉ាញ ចក្រភពអង់គ្លេស កាតា និងអារ៉ាប់រួម។ ក្រុមមន្ត្រីបានការពារការឆ្លើយតបនេះ និងបាននិយាយថា នឹងមានភាពចលាចលខ្លាំង ប្រសិនបើក្រុមផ្ដល់ជំនួយនានាមកពីជុំវិញពិភពលោកបានមកដល់ប្រទេសម៉ារ៉ុកភ្លាមយ៉ាងគំហុកនោះ។ សម្ពាធ និងកំហឹង កំពុងពុះកញ្ជ្រោលឡើង លើរដ្ឋាភិបាលប្រទេសម៉ារ៉ុក ដើម្បីឲ្យទទួលយកជំនួយដែលផ្ដល់ដោយប្រទេសមួយចំនួន។ សហរដ្ឋអាមេរិក ទុយនីស៊ី ទួរគី កោះតៃវ៉ាន់ ចិន និងបារាំង ដែលជាអតីតម្ចាស់អាណានិគមនដ៏មានឥទ្ធិពលរបស់ម៉ារ៉ុក សុទ្ធតែជាប្រទេសដែលបានផ្ដល់ការគាំទ្រ៕

អ៊ីស្រាអែលចោទអ៊ីរ៉ង់ថាបានសាងសង់ព្រលានយន្តហោះនៅលីបង់ភាគខាងត្បូង ដើម្បីបើកការវាយប្រហារប្រឆាំងនឹងពលរដ្ឋរបស់ខ្លួន

2023/09/12 09:10:33 am        181
អ៊ីស្រាអែល៖ អ៊ីស្រាអែលកាលពីថ្ងៃចន្ទ បានចោទប្រកាន់អ៊ីរ៉ង់ថា បានសាងសង់អាកាសយានដ្ឋាននៅប្រទេសលីបង់ភាគខាងត្បូង ដើម្បីប្រើជាកន្លែងដាក់ជើងទម្របាញ់រ៉ុក្កែតសម្រាប់ការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែលឆ្លងកាត់ព្រំដែន ដែលបង្ហាញពីលទ្ធភាពការកើនឡើងនូវភាពតានតឹងរវាងសត្រូវក្នុងតំបន់នេះ។ថ្លែងនៅក្នុងសន្និសីទសន្តិសុខកម្រិតខ្ពស់ដែលរៀបចំដោយសាកលវិទ្យាល័យ Reichman នៅជិតទីក្រុង តែលអាវីវ (Tel Aviv) រដ្ឋមន្ត្រីការពារជាតិលោក Yoav Gallant បានអះអាងថា ប្រទេសអ៊ីរ៉ង់ បាននិងកំពុងសាងសង់ផ្លូវយន្តហោះរត់ដែលកាត់ភ្នំសម្បូរដោយព្រៃ ដែលមានចម្ងាយត្រឹមតែ ២០គីឡូម៉ែត្រ (១២ម៉ាយ) ពីព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែល។ លោកGallant បានបង្ហាញរូបថតពីផ្កាយរណប ដែលលោកបាននិយាយថា បង្ហាញពីទីតាំងនោះ ដែលទង់ជាតិអ៊ីរ៉ង់ និងទង់ជាតិនៃក្រុមសកម្មប្រយុទ្ធហេបូឡាហ៍ (Hezbollah) របស់ប្រទេសលីបង់ អាចត្រូវបានគេមើលឃើញ។លោក Gallant បានចោទប្រកាន់ថាអ៊ីរ៉ង់«កំពុងរៀបចំផែនការធ្វើសកម្មភាពប្រឆាំងនឹងពលរដ្ឋអ៊ីស្រាអែល» ដោយប្រើផ្លូវយន្តហោះរត់ជាមូលដ្ឋាន។ បេសកកម្មរបស់អ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិ ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ លោករដ្ឋមន្ត្រីការពារជាតិមិនបានបញ្ជាក់ថា ពេលណារូបថតផ្កាយរណប ត្រូវបានថតនោះទេ។ទីតាំងដែលលោកបានផ្តល់ឲ្យនោះ គឺនៅជិតទីក្រុងJezzinនៃប្រទេសលីបង់ដ៏ខ្ពស់ឆ្លងកាត់ព្រំដែនពីទីក្រុងMetulla របស់អ៊ីស្រាអែល។ កាលពីដើមឆ្នាំនេះ ក្រុមសកម្មប្រយុទ្ធហេបូឡាហ៍ បានអញ្ជើញអ្នកសារព័ត៌មានឲ្យទៅមើលសមយុទ្ធយោធានៅក្នុងទីក្រុងក្បែរនោះ ក្នុងប្រទេសលីបង់ភាគខាងត្បូង៕

លំហូរជនអន្តោប្រវេសន៍ទីក្រុងញ៉ូវយ៉ក លប់លើបញ្ហាដ៏រ៉ាំរ៉ៃ

2023/09/12 09:07:57 am        136
អាមេរិក៖ ទីក្រុងញ៉ូវយ៉កកំពុងប្រឈមមុខកម្រិតនៃភាពគ្មានទីជម្រករស់នៅ ដែលត្រូវបានមើលឃើញចាប់តាំងពីវិបត្តិសេដ្ឋកិច្ចដ៏ធំក្នុងទសវត្សរ៍ឆ្នាំ១៩៣០។ នេះយោងទៅតាមអង្គការចម្រុះសម្រាប់អ្នកគ្មានទីជម្រកជាអង្គការមិនរកប្រាក់កំរ៉ៃ។ គិតត្រឹមពាក់កណ្តាលខែសីហា មានមនុស្សជាង១សែន១ម៉ឺននាក់ ដេកនៅក្នុងប្រព័ន្ធទីជម្រករបស់ទីក្រុងញ៉ូវយ៉ករៀងរាល់យប់។ ហើយចំនួននេះពុំបានរួមបញ្ចូលអ្នកគ្មានទីជម្រករាប់ពាន់អ្នកទៀត ដែលដេកនៅតាមដងផ្លូវ។ការបន្ថែមបន្ទុកដ៏ធ្ងន់នេះមកលើបញ្ហាដ៏រ៉ាំរ៉ៃ គឺលំហូរអ្នកស្វែងរកសិទ្ធជ្រកកោន ដែលបច្ចុប្បន្នមានរហូតដល់ជាងពាក់កណ្តាលនៃចំនួនអ្នកមានទីជម្រករស់នៅ។តួយ៉ាងដូចជានៅទីនេះ ព្រះវិហារនៅទីក្រុង St Bartholomew ជាទីដែលយើងចាប់ផ្តើមការស្នាក់អាស្រ័យ ដែលយើងកំពុងមើលឃើញចំនួនជាមធ្យម នៅកន្លែងដែលមានមនុស្សពី២៥០ ទៅ២៧៥នាក់ ឡើងចុះជាទៀងទាត់។ នៅពេលដែលអ្នកថ្មីបានចាប់ផ្តើមមកដល់ ចំនួនរបស់យើង កើនឡើងជាង ៤០០នាក់។អភិបាលក្រុងញ៉ូវយ៉ក លោក Eric Adams បាននិយាយថា ទីក្រុងកំពុងអស់ថវិកា កន្លែងទំនេរ និងបុគ្គលិកថែទាំ សម្រាប់អ្នកស្វែងរកសិទ្ធជ្រកកោន៕

វិមានក្រឹមឡាំង៖ ជំនួបរបស់លោកពូទីន និងលោក គីម នឹងក្លាយជាដំណើរទស្សនកិច្ចពេញលេញ

2023/09/12 09:05:39 am        177
រុស្ស៊ី៖ អ្នកនាំពាក្យវិមានក្រឹមឡាំងរបស់រុស្ស៊ី លោក Dmitry Peskov បាននិយាយថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ទៅកាន់ប្រទេសរុស្ស៊ី និងការជួបជាមួយលោកប្រធានាធិបតី វ្លាឌីមៀ ពូទីន នឹងក្លាយជាដំណើរទស្សនកិច្ចពេញលេញ។ ប្រភពកូរ៉េខាងត្បូងមួយបាននិយាយថា លោក គីម បានចេញដំណើរទៅកាន់ប្រទេសរុស្ស៊ីតាមរថភ្លើងពិសេសមួយគ្រឿង ខណៈទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ កាលពីថ្ងៃចន្ទ (១១ កញ្ញា) បានបញ្ជាក់ពីជំនួបកំពូលជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ស្របពេលរុស្ស៊ីកាន់តែមានភាពឯកោកាន់តែខ្លាំងឡើងចំពោះសកម្មភាពរបស់ខ្លួននៅអ៊ុយក្រែន។លោក Peskov បាននិយាយថា «នឹងមានកិច្ចពិភាក្សារវាងគណៈប្រតិភូទាំងពីរ ហើយបន្ទាប់ពីនោះ មេដឹកនាំទាំងពីររូប នឹងបន្តទំនាក់ទំនងរបស់ពួកគេក្នុងទម្រង់មួយទល់មួយប្រសិនបើចាំបាច់»។ យោងតាមលោក Peskov បានឲ្យដឹងថា ប្រធានបទសំខាន់នៃកិច្ចពិភាក្សានោះ គឺជាទំនាក់ទំនងទ្វេភាគីរវាងប្រទេសជិតខាងទាំងពីរនេះ។ លោកបន្ថែមថា «យើងនឹងបន្តពង្រឹងមិត្តភាពរបស់យើងបន្តទៀត»៕

មានការតវ៉ាទូទាំងអ៊ីស្រាអែល មុនសម័យប្រជុំតុលាការកំពូលជាប្រវត្តិសាស្ត្រ

2023/09/12 08:59:41 am        224
អ៊ីស្រាអែល៖ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលអ៊ីស្រាអែលរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅឯតុលាការកំពូលកាលពីថ្ងៃច័ន្ទ (១១ កញ្ញា) នៅមុនថ្ងៃនៃសវនាការជាប្រវត្តិសាស្ត្រលើកិច្ចខិតខំប្រឹងប្រែងដោយក្រុមចម្រុះរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ដើម្បីទប់ស្កាត់អំណាចរបស់តុលាការ។មនុស្សរាប់ពាន់នាក់បានបង្កើតទម្រង់ជាទង់ជាតិអ៊ីស្រាអែលពណ៌ខៀវ និងស ហើយក្រុមអ្នកតវ៉ាទាំងនោះបានស្រែកថា «លទ្ធិប្រជាធិបតេយ្យ» នៅក្នុងការបង្ហាញការគាំទ្រដល់តុលាការកំពូល ដែលនៅថ្ងៃអង្គារ (១២ កញ្ញា)នេះ នឹងកោះប្រជុំចៅក្រមទាំង១៥រូបរបស់ខ្លួនជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។ចៅក្រមទាំងនោះ នឹងស្តាប់ការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងវិសោធនកម្មផ្នែកតុលាការ ដែលត្រូវបានគាំទ្រដោយក្រុមចម្រុះជាតិ-សាសនារបស់លោក Netanyahu នៅក្នុងខែកក្កដា ហើយសំណើរនោះបានបង្កឱ្យមានភាពចលាចលទូទាំងប្រទេសចំពោះអ្វីដែលអ្នករិះគន់និយាយថា ជាការប៉ុនប៉ងធ្វើឱ្យអំណាចតុលាការចុះខ្សោយ។យុទ្ធនាការផ្លាស់ប្តូរប្រព័ន្ធតុលាការរបស់រដ្ឋាភិបាលនេះ បានបណ្តាលឱ្យមានវិបត្តិនយោបាយក្នុងស្រុកដ៏អាក្រក់បំផុតរបស់អ៊ីស្រាអែលក្នុងរយៈពេលជាច្រើនឆ្នាំ ដោយមនុស្សរាប់សែននាក់បានចូលរួមក្នុងបាតុកម្មប្រចាំសប្តាហ៍ទូទាំងប្រទេស ចាប់តាំងពីខែមករា នៅពេលដែលវាបានចាប់ផ្តើមមក៕

ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅប្រទេសម៉ារ៉ុក បានកើនឡើង ជាង២.៨០០នាក់ ខណៈអ្នករួចជីវិតស្នាក់នៅក្នុងជំរំតង់

2023/09/12 08:24:40 am        192
ម៉ារ៉ុក៖ ក្រុមអ្នកភូមិនៅតាមតំបន់មួយចំនួននៃប្រទេសម៉ារ៉ុក ដែលត្រូវបំផ្លិចបំផ្លាញដោយការរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុតរបស់ប្រទេសមួយនេះ ក្នុងរយៈពេលជាងមួយសតវត្សរ៍មកនេះ បានបោះជំរំស្នាក់នៅរហូតដល់យប់ទី៤ កាលពីថ្ងៃចន្ទ ខណៈចំនួនអ្នកស្លាប់ បានកើនឡើងដល់ជាង២.៨០០នាក់។ ក្រុមអ្នកស្វែងរកមកពីប្រទេសអេស្ប៉ាញ ចក្រភពអង់គ្លេស និងកាតា បានចូលរួមជាមួយអាជ្ញាធរម៉ារ៉ុកដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតពីគ្រោះរញ្ជួយដីកម្រិត៦,៨រ៉ិចទ័រ ដែលបានអង្រួនតំបន់ភ្នំ High Atlas កាលពីល្ងាចថ្ងៃសុក្រសប្ដាហ៍មុន  ដែលបានផ្ដួលលំនៅឋានសាងសង់ពីដីឥដ្ឋដូចៗគ្នាតាមប្រពៃណីនៅក្នុងតំបន់នេះ ។ ទូរទស្សន៍រដ្ឋបានរាយការណ៍កាលពីល្ងាចថ្ងៃចន្ទថា ចំនួនអ្នកស្លាប់បានឡើងដល់២.៨៦២នាក់ និង ២.៥៦២នាក់ រងរបួស ។ ខណៈតំបន់ភាគច្រើនដែលរងគ្រោះដោយសារការរញ្ជួយនេះ ពិបាកទៅដល់ ក្រុមអាជ្ញាធរពុំបានបញ្ចេញការប៉ាន់ប្រមាណសម្រាប់ចំនួនអ្នកបាត់ខ្លួននោះទេ។  នៅក្នុងភូមិ Tinmel លំនៅឋានភាគច្រើនត្រូវបានបំផ្លិចបំផ្លាញរាបដល់ដី ហើយសហគមន៍ទាំងមូលក្លាយជាវាលរហោឋាន។ ក្លិនស្អុយចេញពីសាកសពសត្វរាប់សិបក្បាល ដែលត្រូវបានកប់ក្រោមគំនរកម្ទេចកម្ទីបានសាយខ្លិនពេញតំបន់ជាច្រើននៅក្នុងភូមិនេះ៕

មនុស្សរហូតដល់២ពាន់នាក់ ត្រូវបានគេព្រួយបារម្ភថាលង់ទឹកស្លាប់បន្ទាប់ពីទីក្រុងប្រទេសលីប៊ីរងជន់លិចដោយទឹកជំនន់ដ៏មហន្តរាយ

2023/09/12 07:46:16 am        227
លីប៊ី៖ យោងតាមប្រមុខនៃរដ្ឋាភិបាលមួយនៃគូបដិបក្ខទាំងពីរ បានឲ្យដឹងថា មនុស្សរហូតដល់២ពាន់នាក់អាចលង់ទឹកស្លាប់បន្ទាប់ពីព្យុះដ៏មានឥទ្ធិពលបានវាយបោកបក់នាំមកនូវទឹកជំនន់ដ៏មហន្តរាយ នៅទីក្រុង Derna ប្រទេសលីប៊ីភាគខាងកើត។ លោក Ossama Hamad នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលមានមូលដ្ឋាននៅភាគខាងកើត បាននិយាយកាលពីថ្ងៃចន្ទថាមនុស្សរាប់ពាន់នាក់ត្រូវបានគេជឿថាកំពុងបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍។អង្គការអឌ្ឍចន្ទក្រហម ក្នុងទីក្រុង Benghazi បានដាក់ចំនួនអ្នកស្លាប់រហូតដល់ជិត២៥០នាក់ ប៉ុន្តែតំបន់ Derna ដែលរងការវាយប្រហារធ្ងន់ធ្ងរបំផុត នៅតែកាត់ផ្តាច់ឆ្ងាយពីមេដឹកនាំតំបន់ ដែលកំពុងអះអាងថា ស្ថានភាពនៅក្នុងទីក្រុងនេះ ហួសពីការគ្រប់គ្រង និងមហន្តរាយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រុស្ស៊ីធ្វើសមយុទ្ធបាញ់មីស៊ីល នៅសមុទ្រជប៉ុន
08/21/2025 07:08 PM
​ ផ្នែកខ្លះរបស់រុស្ស៊ី ប្រឈមនឹងកង្វះប្រេងសាំង បន្ទាប់ពីអ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេង
08/21/2025 07:08 PM
សរទរដូវជិតមកដល់ ប៉ុន្តែកូរ៉េខាងត្បូង នៅតែស្ថិតក្នុងអាកាសធាតុក្តៅហួតហែង
08/21/2025 07:08 PM
អតីតពលការិនីត្រឡប់មកពីប្រទេសថៃ បីនាក់បងប្អូន ទទួលបានការងារធ្វើភ្លាមៗ នៅក្នុងខេត្តស្វាយរៀង ដោយម្នាក់ៗទទួលបានប្រាក់ឈ្នួលប្រចាំខែជិត ៥០០ដុល្លាអាមេរិក
08/21/2025 06:08 PM
ឯកឧត្តម ឃឹម ហ្វីណង់៖ទោះបីជាថ្លៃស្រូវបច្ចុប្បន្ននៅតែបន្តជាបញ្ហាប្រឈមតែការចូលរួមប្រមូលទិញស្រូវពីរោងម៉ាស៊ីនដៃគូពិតជាបានជួយកាត់បន្ថយយ៉ាងច្រើនដល់ការកកស្ទះនៅតាមទីវាល
08/21/2025 06:08 PM
រដ្ឋមន្ត្រីការបរទេស៖ ហុងគ្រីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចាសន្តិភាពអ៊ុយក្រែន-រុស្ស៊ី
08/21/2025 06:08 PM
អ៊ូហ្គង់ដា ប្រាប់ថា ខ្លួនបានព្រមព្រៀងជាមួយអាមេរិក ដើម្បីយកអ្នកដែលមិនអាចទទួលបានសិទ្ធិជ្រកកោន
08/21/2025 06:08 PM
មេដឹកនាំប្រទេសយេម៉ែន ជួបពិភាក្សាជាមួយប្រេសិតUN អំពីការស្តារដំណើរការសន្តិភាពឡើងវិញ
08/21/2025 06:08 PM
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំប្រតិភូក្រសួងយុត្តិធម៌ចូលរួមវេទិកាច្បាប់អាស៊ាន ២០២៥ (ASEAN LAW FORUM 2025) និងការគាំទ្រសេចក្តីថ្លែងការណ៍រួមដោយរដ្ឋមន្រ្តីច្បាប់ និងយុត្តិធម៌អាស៊ាន
08/21/2025 06:08 PM
កម្ពុជាបន្តកោតសរសើរចំពោះតួនាទីចម្បងរបស់ប្រធានាធិបតី Donald J. Trump ក្នុងការសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេនី និងអាស៊ែបៃហ្សង់
08/21/2025 06:08 PM