BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជា-ចិន ប្តេជ្ញារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយឲ្យកាន់តែស៊ីជម្រៅ

2023/09/11 03:52:01 pm        152
ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសចិន ប្តេជ្ញារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំអំពើរពុករលួយ​ឲ្យ​កាន់តែ ស៊ីជម្រៅបន្ថែមទៀត ។ ការប្តេជ្ញានេះ ត្រូបានលើកឡើងក្នុងពេលគណៈប្រតិភូ​ប្រទេស​ចិន មកបំពេញទស្សនកិច្ចនៅអង្គភាពប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រកម្ពុជា ។លោកស្រី ឈី ស៊ាវលី (Qu Xiaoli) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ​នៃ​គណៈកម្មាធិការបក្ស កុម្មុយនិស្តចិន ខេត្តហឺណាន ​និងជាប្រធានគណៈកម្មការត្រួតពិនិត្យកិច្ចការខេត្តហឺណាន នៅព្រឹកថ្ងៃទី១១ ខែកញ្ញានេះ​ បានដឹកនាំគណៈប្រតិភូអញ្ជើញធ្វើទស្សនកិច្ច​នៅអង្គភាពប្រឆាំង​អំពើពុករលួយ ​ដោយទទួលការស្វាគមន៍ពីឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ​ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ​នៃព្រះរាជាណាចក្រកម្ពុជា ។ទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងចំនួន៣ រួមមាន៖ទី១. ពង្រឹង​កិច្ចសហប្រតិបត្តិការ រវាង​ខេត្តហឺណាន ​និងប្រទេសកម្ពុជា ​ឲ្យកាន់តែស៊ីជម្រៅ ទី២. ពង្រឹងការផ្លាស់ប្តូរ​បទពិសោធន៍​ ក្នុង ការ​ប្រយុទ្ធប្រឆាំងអំពើពុករលួយ​អន្តរជាតិ និងទី៣. ពង្រីកបណ្ដាញស្វែង​រកជន​គេចខ្លួន និង​ប្រមូលទ្រព្យសម្បត្តិ ​ដែលត្រូវបានលួចត្រលប់មកវិញ ។ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ​បានមានប្រសាសន៍ថា អង្គភាព​ប្រឆាំងអំពើពុករលួយ មានបេសកកម្មប្រយុទ្ធប្រឆាំងអំពើពុក​ រលួយ​គ្រប់រូបភាព​ គ្រប់វិស័យ និង​គ្រប់ជាន់ថ្នាក់ នៅទូទាំងប្រទេសកម្ពុជា ​តាមរយៈវិធានការអប់រំ បង្ការ ទប់ស្កាត់ និងអនុវត្តច្បាប់​បង្រ្កាបបទល្មើសពុករលួយ ​ដោយមានការចូលរួមពីសាធារណជន។ ឯកឧត្តម បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំង​អំពើពុករលួយឲ្យកាន់តែស៊ីជម្រៅបន្ថែម ទៀត​ជាមួយភាគីចិន ។លោកស្រី ឈី ស៊ាវលី (Qu Xiaoli) ក៏បានប្តេជ្ញាថា ​នឹងពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងអំពើ ពុករលួយ​ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ​ជាមួយភាគីកម្ពុជាផងដែរ ។គណៈប្រតិភូចិន ​មកបំពេញទស្សកិច្ចនៅកម្ពុជា ​ចាប់ពីថ្ងៃទី១០ ​ដល់ថ្ងៃទី១២ ខែកញ្ញា នេះ ដែល​ជាដំណើរទស្សនកិច្ចលើកទី២ហើយ ៕អត្ថបទ៖ ទូច សោភ័ណ 

ឯកឧត្តម ហ៊ុន ម៉ានី៖ កំណែទម្រង់ការប្រឡងក្របខណ្ឌមន្ត្រីរាជការ«មិនចាំបាច់ត្រូវស្គាល់អ្នកធំ មិនចាំបាច់ត្រូវមានខ្សែ តែត្រូវមានសមត្ថភាព»

2023/09/11 03:10:29 pm        686
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្ដីក្រសួងមុខងារសាធារណៈ ថ្លែងនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៣នេះថា កំណែទម្រង់ការប្រឡងក្របខណ្ឌមន្ត្រីរាជការ៖ «មិនចាំបាច់ត្រូវស្គាល់អ្នកធំ មិនចាំបាច់ត្រូវមានខ្សែ តែត្រូវមានសមត្ថភាព»។ ឯកឧត្តមបានថ្លែងបែបនេះ ​ក្នុងឱកាសធ្វើជាអធិបតី ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និង​មន្ត្រីរាជការសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ។ ឯកឧត្តម បានបញ្ជាក់ថា៖«ខ្ញុំមានតួនាទី និងទំនួលខុសត្រូវខ្ពស់ចំពោះសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ​ក្នុងនាមជារដ្ឋមន្ត្រីមុខងារសាធារណៈ នៅក្នុងការសម្រេចកិច្ចការកែទម្រង់​លើ​ការប្រឡងនេះឲ្យបានហ្មត់ចត់ជាទីបំផុត​ និងជាពិសេសក្នុងគោលដៅដើម្បីសមធម៌ និងយុត្តិធម៌សង្គម»៕

កោះតៃវ៉ាន់អះអាងថា ក្រុមនាវាដឹកយន្តហោះចិន ស្ថិតនៅក្នុងសមុទ្រប៉ាស៊ីហ្វិកខាងលិច សម្រាប់ធ្វើសមយុទ្ធ

2023/09/11 01:58:46 pm        143
ក្រសួងការពារជាតិកោះតៃវ៉ាន់ និយាយនៅថ្ងៃចន្ទនេះថា កងនាវានៃកងទ័ពជើងទឹកចិន ដឹកនាំដោយនាវាដឹកយន្តហោះ Shandong បានធ្វើដំណើរឆ្លងកាត់ដែនទឹកស្ថិតនៅចម្ងាយប្រហែល ១១១គ.ម ភាគអាគ្នេយ៍កោះតៃវ៉ាន់ និងបានចូលទៅកាន់សមុទ្រប៉ាស៊ីហ្វិកខាងលិច សម្រាប់ការធ្វើសមយុទ្ធ ។ ក្រសួងការពារជាតិកោះតៃវ៉ាន់ បន្តទៀតថា នៅវេលាម៉ោង ៥ និង ៤០នាទីព្រឹកថ្ងៃចន្ទនេះ ពួកគេបានប្រទះឃើញផងដែរ យន្តហោះយោធាចិនចំនួន ១១គ្រឿង រួមទាំងយន្តហោះចម្បាំង J-16 ស្ថិតនៅតំបន់កំណត់ដែនអាកាសកោះតៃវ៉ាន់ ហើយកងកម្លាំងរបស់ខ្លួន បានឆ្លើយតបដ៏ត្រឹមត្រូវវិញ ។ នាវាដឹកយន្តហោះ Shandong ដែលបានដាក់ឲ្យដំណើរការកាលពីឆ្នាំ ២០១៩ បានចូលរួមសមយុទ្ធយោធាចិន នៅជុំវិញកោះតៃវ៉ាន់ កាលពីខែមេសា ដោយប្រតិបត្តិការនៅក្នុងសមុទ្រប៉ាស៊ីហ្វិកខាងលិច ។ វាបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីខែមិថុនាផងដែរ ។ ដោយឡែក នាវាចម្បាំងសហរដ្ឋអាមេរិក និងកាណាដា បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃសៅរ៍ ដើម្បីចាប់ផ្តើមបេសកកម្មរួមគ្នាជាលើកទី ២របស់ពួកគេ ចាប់តាំងពីខែមិថុនា ហើយនិងគាប់ជួនជាមួយក្រុមមេដឹកនាំប្រទេសទាំង ២ចូលរួមកិច្ចប្រជុំកំពូលប្រទេសមានសេដ្ឋកិច្ចរីកចម្រើន G20 នៅក្នុងប្រទេសឥណ្ឌា ។ ចិនដែលពុំធ្លាប់បោះបង់ចោលការប្រើប្រាស់កម្លាំងដើម្បីដណ្តើមកោះតៃវ៉ាន់ឲ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនវិញនោះ បានបង្កើនសកម្មភាពយោធារបស់ពួកគេនៅជិតកោះគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យមួយនេះ ដើម្បីជាការឆ្លើយតបចំពោះអ្វីដែលពួកគេចាត់ទុកថាជា “ការឃុបឃិតគ្នា”រវាងកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក ៕

នាយករដ្ឋមន្រ្តីអ៊ីតាលីនិយាយថា ភាពជាដៃគូខ្លាំងជាមួយចិន សំខាន់គម្រោងផ្លូវមួយ-ក្រវ៉ាត់មួយ

2023/09/11 01:55:28 pm        121
នាយករដ្ឋមន្រ្តីអ៊ីតាលី លោកស្រី Giorgia Meloni បាននិយាយកាលពីថ្ងៃអាទិត្យថា មាននូវទំនាក់ទំនងរបស់អ៊ីតាលីជាមួយចិន សំខាន់ជាងគម្រោងផ្លូវមួយ-ក្រវ៉ាត់មួយ(BRI) ដោយលោកស្រីបន្តថា ការសម្រេចចិត្តផ្តាច់ព្រ័ត្រថាតើអ៊ីតាលីត្រូវចាកចេញពីគម្រោងមួយនេះ នឹងត្រូវធ្វើឡើង ។ លោកស្រី Meloni បានជួបជាមួយនាយករដ្ឋមន្រ្តីចិនលោក Li Qiang (លី ឈៀង)កាលពីថ្ងៃសៅរ៍ នៅក្រៅកិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើន G20 ដែលរៀបចំឡើងនៅក្នុងរដ្ឋធានីញូវដែល្លី ប្រទេសឥណ្ឌា ហើយលោកស្រីបានចាត់ទុកជំនួបមួយនេះថា មានលក្ខណៈស្ថាបនា និងប្រកបដោយការគួរសម ។ សារព័ត៌មានអ៊ីតាលី បានរាយការណ៍កាលពីថ្ងៃអាទិត្យថា អ៊ីតាលីនឹងដើរចេញពីគម្រោង BRI ហើយផ្ទុយទៅវិញ ពួកគេនឹងព្យាយាមស្រោចស្រង់កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តជាមួយចិន ដោយមានគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលពួកគេបានចុះហត្ថលេខាលើកដំបូងកាលពីឆ្នាំ ២០០៤ ។ អ៊ីតាលី គឺជាប្រទេសមួយគត់នៅក្នុងចំណោមក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ G7ដែលបានចុះហត្ថលេខាលើគម្រោង BRI គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្មសកល យកគំរូតាមគម្រោងផ្លូវសូត្រចាស់ តភ្ជាប់ចិន និងលោកខាងលិច ។ ប្រទេសអ៊ីតាលី នឹងធ្វើជាប្រធានកិច្ចប្រជុំកំពូលក្រុមប្រទេស G7 នៅឆ្នាំក្រោយ ហើយការផ្សាភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយទីក្រុងប៉េកាំង នឹងធ្វើឲ្យថមថយទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តលោកខាងលិច ដែលមានការព្រួយបារម្ភពីឥទ្ធិពលរបស់ចិន ស្របពេលដែលកាត់បន្ថយហានិភ័យប្រតិកម្មពីចិន ៕

ប្រមុខ UNនិយាយថា វិបត្តិមីយ៉ាន់ម៉ាកាន់តែធ្ងន់ធ្ងរទៅ ធ្វើឲ្យប្រព័ន្ធហិរញ្ញវត្ថុសកលបែកខ្ញែក

2023/09/11 01:51:44 pm        120
អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterres បានអំពាវនាវឲ្យរបបសឹកមីយ៉ាន់ម៉ា ដោះលែងអ្នកទោសអ្នកនយោបាយ អំឡុងអនុសាសន៍បើកកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី ។ លោក Guterres នៅតែព្រួយបារម្ភចំពោះស្ថានភាពសិទ្ធិមនុស្ស មនុស្សធម៌ និងនយោបាយកាន់តែធ្ងន់ធ្ងរទៅនៅសហភាពមីយ៉ាន់ម៉ា ដែលជាប្រទេសញាំញីដោយសារសង្រ្គាម ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីឆ្នាំ ២០២១ ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក Guterres បានលើកឡើងផងដែរពីក្តីកង្វល់ថាពិភពលោក នឹងប្រឈមនឹងការបែកខ្ញែកប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ខ្លួន ។ ពាក់ព័ន្ធនឹងភាពតានតឹងភូមិសាស្រ្តនយោបាយ ការអភិវឌ្ឍន៍ហិរញ្ញវត្ថុពហុភាគី និងបម្រែបម្រួលអាកាសធាតុ លោកបានអំពាវនាវឲ្យក្រុមមេដឹកនាំពិភពលោក ស្វែងរកដំណោះស្រាយដោយសន្តិវិធី និងរួមបញ្ចូល សម្រាប់ការងារលំបាកដែលពិភពលោកកំពុងប្រឈម ។ លោកថា សព្វថ្ងៃនេះ ភាពតានតឹងនៅតែខ្ពស់ ចាប់ពីឧបទ្វីបកូរ៉េ រហូតដល់សមុទ្រចិនខាងត្បូង ។ លោកមានការដឹងគុណចំពោះរដ្ឋសមាជិកអាស៊ាន សម្រាប់ការស្វែងរកការជជែកដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិលើច្បាប់សមុទ្រ ៕

នាយករដ្ឋមន្ត្រីជប៉ុន នឹងសម្រេចរុះរើគណៈរដ្ឋមន្ត្រីថ្មី និងក្រុមប្រតិបត្តិគណបក្សLDP នៅថ្ងៃពុធ

2023/09/11 01:39:23 pm        102
នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio មានផែនការរុះរើគណៈរដ្ឋមន្ត្រីរបស់លោក និងក្រុមប្រតិបត្តិរបស់គណបក្សកំពុងកាន់អំណាចធំ នៅព្រឹកថ្ងៃពុធសប្តាហ៍នេះ។ លោក Kishida បានទម្លាយព័ត៌មាននេះ ទៅកាន់ក្រុមអ្នករាយការព័ត៌មាន ខណៈនៅក្នុងប្រទេសឥណ្ឌាចូលរួមកិច្ចប្រជុំកំពូលG20 និងព្រឹត្តិការណ៍ផ្សេងៗទៀត។ លោកបានវិលត្រលប់មកកាន់ប្រទេសជប៉ុនវិញនៅព្រឹកថ្ងៃចន្ទនេះ ហើយនឹងចាប់ផ្តើមការងារលើកការរុះរើនេះក្នុងភាពប្រាកដប្រជា។ លោកនាយករដ្ឋមន្ត្រីកំពុងពិចារណា ការរក្សាទុកអនុប្រធានគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP)លោក Aso Taro និងអគ្គលេខាធិការលោក Motegi Toshimitsuឲ្យនៅក្នុងតំណែង។ លោកក៏មានផែនការតែងតាំងលោក Moriyama Hiroshi ជាប្រធានគណៈកម្មាធិការយុទ្ធសាស្ត្របោះឆ្នោតរបស់គណបក្ស LDP ឲ្យកាន់តំណែងសំខាន់ក្នុងរដ្ឋបាលរបស់លោក។ លោក Moriyama បានទទួលតំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម ជលផល និងនេសាទ និងជាប្រធានគណៈកម្មាធិការកិច្ចការពិគ្រោះយោបល់របស់គណបក្ស LDP។ លោកត្រូវបានគេស្គាល់ពីការជាប់ពាក់ព័ន្ធដ៏ទូលំទូលាយទាំងគណបក្សប្រឆាំង និងគណបក្សកាន់អំណាច។ក្រុមអ្នកអង្កេតការកំពុងតាមដានមើលពីទំហំនៃការរុះរើ និងថាតើលោក Kishida នឹងតែងតាំងស្ត្រីបន្ថែមទៀតឬទេ ចំពោះមុខតំណែងថ្នាក់រដ្ឋមន្ត្រីក្នុងគណៈរដ្ឋមន្ត្រីរបស់លោក។

មីយ៉ាន់ម៉ាទទួលបានយន្តហោះចម្បាំង Su-30 របស់រុស្ស៊ីជាលើកដំបូង

2023/09/11 12:54:32 pm        120
លោក Charlie Than រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ា បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ី នៅក្នុងការលើកឡើងដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ (១០ កញ្ញា) ថា សហភាពមីយ៉ាន់ម៉ា បានទទួលការដឹកជញ្ជូនលើកដំបូងនៃយន្តហោះចម្បាំង Su-30 របស់រុស្ស៊ី ចំនួនពីរគ្រឿង។លោក Than បានប្រាប់សារព័ត៌មាន RIA នៅខាងក្រៅវេទិកាសេដ្ឋកិច្ចបូព៌ា ដែលជាវេទិកាប្រចាំឆ្នាំរបស់រុស្ស៊ី មានគោលបំណងអភិវឌ្ឍកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ និងលើកទឹកចិត្តដល់ការវិនិយោគបរទេស ដែលចាប់ផ្តើមនៅថ្ងៃអាទិត្យ (១០ កញ្ញា) នៅទីក្រុងកំពង់ផែ Vladivostok ថា «យន្តចំនួនហោះពីរគ្រឿងត្រូវបានដឹកជញ្ជូនមកដល់មីយ៉ាន់ម៉ារួចហើយ»។សារព័ត៌មាន RIA បាននិយាយថា ប្រទេសរុស្ស៊ី និងមីយ៉ាន់ម៉ា បានចុះហត្ថលេខាលើកិច្ចសន្យាមួយនៅក្នុងខែកញ្ញា ឆ្នាំ២០២២ សម្រាប់ការចែកចាយយន្តហោះចម្បាំង Su-30SME ចំនួន៦គ្រឿង។ សហរដ្ឋអាមេរិកបានព្រមានថា ការគាំទ្ររបស់រុស្ស៊ីសម្រាប់មេដឹកនាំយោធាមីយ៉ាន់ម៉ានេះ គឺមិនអាចទទួលយកបានទេ ហើយនិងធ្វើឱ្យមានអស្ថិរភាព ជាមួយនឹងការផ្គត់ផ្គង់អាវុធ ដោយអាចជួយបញ្ឆេះជម្លោះ ដែលក្លាយជាមហន្តរាយសម្រាប់ប្រទេសនេះផងដែរ៕

បេសកជនUNស្នើឲ្យម្ចាស់ជំនួយជួយដល់ប្រទេសស៊ីរី ដែលរងទុក្ខវេទនា កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច

2023/09/11 12:46:07 pm        79
បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសស៊ីរីកាលពីថ្ងៃអាទិត្យ បានស្នើដល់​ម្ចាស់​ជំនួយកុំកាត់បន្ថយការផ្តល់មូលនិធិរបស់ពួកគេ ខណៈដែលវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសដែល​ហែកហួរ​ដោយសង្រ្គាមនេះ កំពុងកើនឡើង។ការសម្រេចចិត្តរបស់ប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ ( Bashar Assad) កាលពីខែមុន ក្នុងការបង្កើនប្រាក់ឈ្នួល និងប្រាក់សោធនក្នុងវិស័យសាធារណៈទ្វេរដង បានធ្វើឲ្យអតិផរណា​កើនឡើងខ្ពស់ ​និងជំរុញឲ្យមានការតវ៉ាជាបន្តបន្ទាប់ ដែលធ្វើឲ្យរង្គោះរង្គើដល់ខេត្តស្វេដា ( Sweida) ភាគខាងត្បូងដែលភាគច្រើននិកាយDruze និងខេត្តដារ៉ា( Daraa) ដែលនៅជិតនោះ។ពីដំបូងឡើយ ដោយត្រូវបានបង្កឡើងដោយវិបត្តិសេដ្ឋកិច្ចកាន់តែជ្រៅឡើង អ្នកស្រុកដ៏ច្រើនដែលមានកំហឹង បានចាប់ផ្តើមអំពាវនាវធ្វើយ៉ាងណាឲ្យលោកអាសាដដួលរលំ ដែលស្រដៀងទៅនឹងការបះបោររបស់ប្រទេសនេះក្នុងឆ្នាំ២០១១ដែលបានប្រែក្លាយទៅជាសង្រ្គាមស៊ីវិលទាំងស្រុង។អង្គការសហប្រជាជាតិ ប៉ាន់ប្រមាណថា ៩០ភាគរយនៃប្រជាជនស៊ីរី នៅក្នុងតំបន់ ដែលគ្រប់គ្រងដោយរដ្ឋាភិបាល រស់នៅក្នុងភាពក្រីក្រ ហើយប្រជាជនជាងពាក់កណ្តាលរបស់ប្រទេសនេះ កំពុងតស៊ូដើម្បីមានអាហារគ្រប់គ្រាន់សម្រាប់បរិភោគ។

ជប៉ុន នឹងបន្តទាមទារឱ្យចិនដកបម្រាមការនាំចូលអាហារសមុទ្ររបស់ខ្លួន

2023/09/11 12:36:35 pm        53
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយកាលពីថ្ងៃអាទិត្យ (១០ ខែកញ្ញា) ថា ប្រទេសរបស់លោក នឹងបន្តដាក់សម្ពាធដល់ប្រទេសចិន ឱ្យបញ្ចប់ការហាមឃាត់របស់ខ្លួនលើការនាំចូលផលិតផលអាហារសមុទ្រជប៉ុន ដោយប្រើវេទិកាច្បាប់ដូចជាអង្គការពាណិជ្ជកម្មពិភពលោក។ប្រទេសចិនបានដាក់បម្រាមនេះ បន្ទាប់ពីប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកដែលបានធ្វើប្រព្រឹត្តិកម្មរួចចេញពីរោងចក្រនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ចូលសមុទ្រកាលពីខែមុន។ ជប៉ុននិយាយថា ទឹកដែលបង្ហូរនោះគឺមានសុវត្ថិភាព ខណៈចិននិយាយថា វាជាសំណល់ទឹកគ្រោះថ្នាក់។ លោក Kishida ក៏បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុង New Delhi ប្រទេសឥណ្ឌា នៅខាងក្រៅកិច្ចប្រជុំកំពូល G20 ថា លោកគ្រោងនឹងរុះរើគណៈរដ្ឋមន្ត្រីរបស់ខ្លួននៅព្រឹកថ្ងៃពុធ (១៣ ខែកញ្ញា) ខាងមុខនេះផងដែរ៕

ប្រធានាធិបតីបារាំង៖ សេចក្តីប្រកាសរបស់ G20 មិនមែនជាជ័យជម្នះសម្រាប់រុស្ស៊ីទេ

2023/09/11 12:21:47 pm        84
ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយកាលពីថ្ងៃអាទិត្យ (១០ កញ្ញា) ថាប្លុក G20 ដែលត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចអន្តរជាតិជាជាងបញ្ហានយោបាយ មិនមែនជាកន្លែងសម្រាប់រំពឹងថា នឹងមានការរីកចម្រើនផ្នែកការទូតលើសង្រ្គាមនៅអ៊ុយក្រែននោះទេ ហើយលោកក៏បានបន្ថែមថា សេចក្តីប្រកាសរបស់មេដឹកនាំ G20 នៅក្នុងកិច្ចប្រជុំចុងសប្តាហ៍របស់ខ្លួន មិនមែនជាជ័យជម្នះផ្នែកការទូតសម្រាប់រុស្ស៊ី ដែលស្ថិតក្នុងភាពឯកោពីកិច្ចប្រជុំកំពូលនោះទេ។សេចក្តីប្រកាសដែលបានអនុម័តកាលពីថ្ងៃសៅរ៍ (៩ កញ្ញា) បានបញ្ចៀសការថ្កោលទោសរុស្ស៊ី ចំពោះជម្លោះនៅអ៊ុយក្រែន ប៉ុន្តែបានគូសបញ្ជាក់ពីភាពឈឺចាប់របស់មនុស្សជាតិ ដែលបណ្ដាលមកពីអំពើហិង្សានោះ ហើយបានអំពាវនាវឱ្យរដ្ឋទាំងអស់ កុំប្រើកម្លាំងដើម្បីដណ្តើមយកទឹកដី។លោក Macron បានប្រាប់សន្និសីទសារព័ត៌មានបន្ទាប់ពីពិធីបិទកិច្ចប្រជុំកំពូលថា « កិច្ចប្រជុំ G20 នេះបានបញ្ជាក់ជាថ្មីម្តងទៀតពីភាពឯកោរបស់រុស្ស៊ី។ កាលពីម្សិលមិញ និងថ្ងៃនេះ សមាជិក G20 ដ៏ច្រើនលើសលប់ បានថ្កោលទោសសង្រ្គាមនៅអ៊ុយក្រែន និងផលប៉ះពាល់របស់សង្រ្គាមនេះផងដែរ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សហជីពជឿជាក់ថា ការចរចាប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះនឹងបន្តមានសញ្ញាល្អសម្រាប់កម្មករកម្មការិនី
08/21/2025 04:08 PM
ឯកឧត្តម ហ៊ុន ម៉ានី៖«ស្មារតីកងទ័ព មិនគិតពីអាយុ ទោះជាអាយុតិច ឬច្រើនមិនសំខាន់ សំខាន់ស្មារតីប្រយុទ្ធមានភាពច្បាស់លាស់ រឹងមាំ និងមុតស្រួចបំផុត»
08/21/2025 04:08 PM
អាមេរិកដាក់ទណ្ឌកម្មសមាជិក ៤រូបទៀតរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ
08/21/2025 04:08 PM
ពលរដ្ឋប៉ាឡេស្ទីនរត់ចេញប្រញាប់ប្រញាល់បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលក្នុងក្រុង Deir Al-Balah
08/21/2025 04:08 PM
អនុប្រធានាធិបតីអាមេរិក ចុះពិនិត្យកងទ័ពក្នុងពេលមានការតវ៉ា និងការបង្ក្រាបក្នុងទីក្រុងវ៉ាស៊ីនតោន
08/21/2025 04:08 PM
ប្រទេសហូឡង់ កំពុងបញ្ជូនកងទ័ពចំនួន៣០០នាក់ និងប្រព័ន្ធមីស៊ីលប៉ាទ្រីយ៉ូត ទៅកាន់ប្រទេសប៉ូឡូញ
08/21/2025 04:08 PM
IAEA៖ ប្រទេសកូរ៉េខាងជើង អាចនឹងបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម
08/21/2025 04:08 PM
អ្នកជំនាញUN និយាយថា ក្រុមជ្រុលនិយម Daesh កំពុងបង្កអស្ថិរភាព នៅក្នុងទ្វីបអាហ្វ្រិក និងប្រទេសស៊ីរី
08/21/2025 04:08 PM
កងទ័ពជើងទឹកអ៊ីរ៉ង់ ចាប់ផ្តើមសមយុទ្ធយោធាលើកដំបូង ចាប់តាំងពីសង្គ្រាមរយៈពេល ១២ថ្ងៃ ជាមួយអ៊ីស្រាអែល
08/21/2025 04:08 PM
សារព័ត៌មាន៖ មេដឹកនាំកូរ៉េខាងត្បូង ចង់រក្សាកតិកាសញ្ញា «នារីលួងលោមជួយសម្រាលទុក្ខ» ជាមួយជប៉ុន
08/21/2025 04:08 PM