BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រធានាធិបតីប្រេស៊ីល៖ លោកពូទីន នឹងមិនត្រូវចាប់ខ្លួននៅក្នុងកិច្ចប្រជុំ G20 របស់ប្រេស៊ីលនៅឆ្នាំ២០២៤ នោះទេ

2023/09/11 10:34:07 am        82
ប្រេស៊ីល៖ ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បាននិយាយកាលពីថ្ងៃសៅរ៍ (៩ កញ្ញា) ថា មេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងមិនត្រូវបានគេចាប់ខ្លួននៅក្នុងប្រទេសប្រេស៊ីលទេ ប្រសិនបើលោកចូលរួមកិច្ចប្រជុំក្រុមប្រទេសទាំង២០ នៅទីក្រុង Rio de Janeiro នៅឆ្នាំក្រោយនេះ។ដោយត្រូវបានសម្ភាសនៅខាងក្រៅកិច្ចប្រជុំ G20 នៅទីក្រុងដេលី្ល ក្នុងកម្មវិធីព័ត៌មាន Firstpost លោក Lula បាននិយាយថា លោកពូទីន នឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍ G20 នៅឆ្នាំក្រោយដោយបន្ថែមថា ខ្លួនលោកផ្ទាល់គ្រោងនឹងចូលរួមកិច្ចប្រជុំ BRICS នៃក្រុមប្រទេសកំពុងអភិវឌ្ឍន៍ ដែលនឹងកំណត់នៅប្រទេសរុស្ស៊ីមុនពេលកិច្ចប្រជុំនៅទីក្រុង Rio ផងដែរ។តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោក ពូទីន កាលពីខែមីនា ដោយចោទប្រកាន់លោកពីបទឧក្រិដ្ឋកម្មសង្រ្គាម ក្នុងការនិរទេសកុមាររាប់រយនាក់ចេញពីប្រទេសអ៊ុយក្រែនដោយខុសច្បាប់។ រុស្ស៊ីបានបដិសេធថា កងកម្លាំងរបស់ខ្លួនមិនបានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្រ្គាម ឬបានបង្ខំកុមារអ៊ុយក្រែននោះទេ។លោកពូទីន បានរំលងការជួបជុំអន្តរជាតិម្តងហើយម្តងទៀត ហើយមិនមានវត្តមាននៅឯកិច្ចប្រជុំ G20 នៅទីក្រុងដេលី្លនោះទេ ដោយបានបញ្ជូនរដ្ឋមន្ត្រីការបរទេស លោក Sergei Lavrov ជំនួសវិញ។ ប្រទេសប្រេស៊ីល គឺជាប្រទេសហត្ថលេខីនៃលក្ខន្តិកៈទីក្រុងរ៉ូម ដែលនាំឱ្យមានការបង្កើតតុលាការឧក្រិដ្ឋកម្ម ICC ។ ការិយាល័យប្រធានាធិបតីរបស់លោក Lula មិនឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើបញ្ហានេះនោះទេ៕

មានការព្រួយបារម្ភជាច្រើនពីបរទេស រួមទាំងការផ្ដល់ជំនួយ ដើម្បីឆ្លើយតបទៅនឹងគ្រោះរញ្ជួយដីនៅម៉ារ៉ុក

2023/09/11 10:29:21 am        86
ម៉ារ៉ុក៖ មានការផ្តល់ជំនួយ និងប្រតិកម្មជាច្រើនផ្សេងទៀតពីរដ្ឋាភិបាលបរទេស ចំពោះការរញ្ជួយដីដ៏ខ្លាំងក្លា ដែលបានវាយប្រហារប្រទេសម៉ារ៉ុកកាលពីល្ងាចថ្ងៃសុក្រ (៨ កញ្ញា) ដោយបានសម្លាប់មនុស្សជាង២.១០០នាក់ និងបំផ្លាញអគារជាច្រើន នៅក្នុងការរញ្ជួយដ៏មហន្តរាយបំផុត ដែលបានវាយប្រហារប្រទេសនេះក្នុងរយៈពេលជាច្រើនទសវត្សរ៍មក។ប្រទេសអាល់ហ្សេរី ដែលបានផ្តាច់ទំនាក់ទំនងជាមួយប្រទេសម៉ារ៉ុកកាលពីពីរឆ្នាំមុនបាននិយាយថា ខ្លួននឹងបើកដែនអាកាសរបស់ខ្លួន សម្រាប់ការហោះហើរជំនួយមនុស្សធម៌ និងវេជ្ជសាស្រ្តទៅកាន់ប្រទេសម៉ារ៉ុក។ ក្រសួងការបរទេសទួរគីបាននិយាយថា ទីក្រុងអង់ការ៉ាបានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការគាំទ្រគ្រប់ប្រភេទ «ដើម្បីព្យាបាលអ្នករបួសពីការរញ្ជួយដីនៅប្រទេសម៉ារ៉ុក»។លើសពីនេះ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយថា ពួកយើងកំពុងស្ថិតក្នុងដំណើរការរៀបចំការគាំទ្រសម្រាប់ម៉ារុក។ សហរដ្ឋអាមេរិក ក៏បានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយចាំបាច់ណាមួយ ខណៈប្រទេសម៉ារ៉ុក កំពុងឆ្លើយតបនឹងសោកនាដកម្មនេះផងដែរ។ បន្ថែមពីលើនេះ ប្រទេសបារាំង បានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយរបស់ខ្លួនភ្លាមៗសម្រាប់ការជួយសង្គ្រោះ និងជំនួយដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយសោកនាដកម្មនេះ។ជាមួយគ្នានេះដែរ ប្រទេសជាច្រើនទៀត រួមមាន អេស្បាញ អ៊ីស្រាអែល ទុយនេស៊ី គុយវ៉ែត រូម៉ានី អារ៉ាប់រួម ឥណ្ឌា រុស្ស៊ី កោះតៃវ៉ាន់ និងស្ថាប័នរបិយវត្ថុអន្តរជាតិ (IMF) ក៏បានសម្តែងការរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាល និងប្រជាជនម៉ារ៉ុក ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រណាមួយដែលត្រូវការដល់ប្រទេសនេះផងដែរ៕

មនុស្សយ៉ាងហោចណាស់២៦នាក់ បានស្លាប់នៅក្នុងឧបទ្ទវហេតុលិចសាឡាងនៅនីហ្ស៊េរីយ៉ា

2023/09/11 10:26:53 am        133
នីហ្ស៊េរីយ៉ា៖ យ៉ាងហោចណាស់មនុស្ស២៦នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីសាឡាងមួយបានក្រឡាប់នៅលើអាងស្តុកទឹកមួយ នៅភាគខាងជើង កណ្តាលប្រទេសនីហ្ស៊េរីយ៉ា កាលពីថ្ងៃអាទិត្យ (១០ កញ្ញា) ជាឧបទ្ទវហេតុដ៏ធំលើកទីពីរ ដែលបានវាយប្រហារតំបន់នេះក្នុងរយៈពេលបីខែ។លោក Bologi Ibrahim អ្នកនាំពាក្យរបស់អភិបាលរដ្ឋនីហ្ស៊េ ប្រទេសនីហ្ស៊េរីយ៉ា បាននិយាយថា សាឡាងនោះបានដឹកមនុស្សជាង១០០នាក់ រួមទាំងស្ត្រី និងកុមារជាច្រើននាក់ នៅក្នុងតំបន់រដ្ឋាភិបាល Mokwa នៃរដ្ឋនេះ។ លោក Ibrahim បាននិយាយថា ជនរងគ្រោះទាំងនោះ កំពុងធ្វើដំណើរទៅកសិដ្ឋានរបស់ពួកគេ ដោយឆ្លងកាត់ទំនប់ដ៏ធំមួយ។គួររម្លឹកផងដែរថា កាលពីខែកក្កដា មនុស្សជាង១០០នាក់ បានស្លាប់នៅពេលដែលទូកផ្ទុកលើសទម្ងន់បានក្រឡាប់នៅតំបន់ដាច់ស្រយាលនៃរដ្ឋនីហ្សេ ក្នុងប្រទេសនីហ្ស៊េរីយ៉ា ដែលជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតមួយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ការផ្ទុកមនុស្សច្រើនលើសកំណត់ និងការថែទាំមិនល្អ គឺជាមូលហេតុចំពោះគ្រោះថ្នាក់ទូកភាគច្រើននៅលើផ្លូវទឹករបស់នីហ្ស៊េរីយ៉ា៕

ពួកតាលីបង់អាហ្វហ្គានីស្ថាន រិះគន់ការបិទច្រកព្រំដែនដ៏សំខាន់ជាមួយប៉ាគីស្ថាន

2023/09/11 10:16:22 am        98
អាហ្វហ្គានីស្ថាន៖ ពួកតាលីបង់អាហ្វហ្គានីស្ថាន បានរិះគន់ការបិទច្រកព្រំដែនដ៏សំខាន់របស់ខ្លួនជាមួយប្រទេសប៉ាគីស្ថានកាលពីសប្តាហ៍មុន បន្ទាប់ពីការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ ដោយនិយាយថា ការផ្អាកពាណិជ្ជកម្ម នឹងធ្វើឲ្យមានការខាតបង់ដ៏ធ្ងន់ធ្ងរសម្រាប់អាជីវកម្ម។ច្រកព្រំដែន Torkham ដ៏មមាញឹក ដែលត្រូវបានបិទកាលពីថ្ងៃពុធ បន្ទាប់ពីកងកម្លាំងតាលីបង់ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានចាប់ផ្តើមបាញ់ប្រហារគ្នាទៅវិញទៅមក នេះបើយោងតាមក្រុមមន្ត្រីក្នុងតំបន់។ ក្រសួងការបរទេសរបស់រដ្ឋបាលតាលីបង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសៅរ៍ថា៖«ប្រទេសឥស្លាមអេមីរ៉ាតនៃប្រទេសអាហ្វហ្គានីស្ថាន ចាត់ទុកថា ការបិទច្រកព្រំដែន Torkham និងការបើកការបាញ់ប្រហារទៅលើកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន ដោយភាគីប៉ាគីស្ថានផ្ទុយពីភាពអ្នកជិតខាងដ៏ល្អ។សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា ឧប្បត្តិហេតុនេះ បានចាប់ផ្តើម បន្ទាប់ពីកងកម្លាំងសន្តិសុខប៉ាគីស្ថាន បានបាញ់ទៅលើកងកម្លាំងតាលីបង់អាហ្វហ្គានីស្ថាន ដែលកំពុងជួសជុលប៉ុស្តិ៍សន្តិសុខចាស់មួយ នៅជិតព្រំដែន។ ការិយាល័យកិច្ចការបរទេសប៉ាគីស្ថាន ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕

សហរដ្ឋអាមេរិក និងវៀតណាមយល់ព្រមពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅ ខណៈក្ដីបារម្ភពីចិនកើនឡើង

2023/09/11 10:13:17 am        94
វៀតណាម៖ កាលពីថ្ងៃអាទិត្យ (១០ កញ្ញា) ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសាទរចំពោះទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រទេសវៀតណាម ស្របពេលមានក្ដីបារម្ភពីប្រទេសចិនកាន់តែខ្លាំងឡើង ខណៈដែលប្រទេសទាំងពីរបានធ្វើកិច្ចព្រមព្រៀងមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រួមទាំងលើឧបករណ៍បច្ចេកវិទ្យាបន្ទះអេឡិចត្រូនិក ប៉ុន្តែលោកបៃដិន បាននិយាយថាលោកមិនមានគោលបំណងទប់ស្កាត់ប្រទេសចិននោះទេ។ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ជាមួយទីក្រុងហាណូយ គឺជាផ្នែកមួយនៃការជំរុញរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីពង្រឹងបណ្តាញសម្ព័ន្ធមិត្តរបស់ខ្លួនជុំវិញអាស៊ី និងប៉ាស៊ីហ្វិក ក្នុងការប្រឈមមុខនឹងកំណើនឥទ្ធិពលរបស់ទីក្រុងប៉េកាំង។ខណៈមានភាពច្របូកច្របល់រវាងទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ទីក្រុងវ៉ាស៊ីនតោន បានវិនិយោគដ៏ច្រើនសម្បើម ក្នុងការកសាងសម្ព័ន្ធភាពជាផ្នែកនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន រួមទាំងកិច្ចសន្ទនាសន្តិសុខចតុភាគីប្រទេសឬ Quad ជាមួយឥណ្ឌា អូស្ត្រាលី និងជប៉ុន ព្រមទាំងសន្ធិសញ្ញា AUKUS ជាមួយអង់គ្លេស និងអូស្ត្រាលី ផងដែរ។ លោក បៃដិន បាននិយាយថា លោកចង់បង្កើតច្បាប់មូលដ្ឋានច្បាស់លាស់សម្រាប់ទំនាក់ទំនងរវាងបណ្ដាប្រទេស។ លោក បៃដិន បានធ្វើដំណើរទៅកាន់ទីក្រុងហាណូយ បន្ទាប់ពីកិច្ចប្រជុំកំពូល G20 ដែលមិនមានការព្រមយល់ព្រមលើដំណាក់កាលនៃបញ្ហាឥន្ធនៈហ្វូស៊ីល ហើយបានគូសបញ្ជាក់ពីការខ្វែងគំនិតយ៉ាងស៊ីជម្រៅ រវាងបណ្ដាប្រទេសជុំវិញការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន៕

របបសឹកនីហ្សេ ចោទបារាំងថាបានពង្រាយទ័ពសម្រាប់អន្តរាគមន៍ដែលអាចកើតមាន

2023/09/11 10:06:25 am        139
នីហ្សេ៖ កាលពីថ្ងៃអាទិត្យ (១០ កញ្ញា) របបយោធានីហ្សេ បានចោទប្រកាន់បារាំងពីបទដាក់ពង្រាយកងទ័ពនៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយចំនួន ដែលជាផ្នែកមួយនៃការត្រៀមរៀបចំសម្រាប់អន្តរាគមន៍យោធាដែលអាចកើតមានជាមួយប្លុកក្នុងតំបន់ ECOWAS ប្រឆាំងនឹងនីហ្សេ។នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋ របបយោធាក៏បានធ្វើការអំពាវនាវរបស់ខ្លួនម្តងទៀត សម្រាប់ការចាកចេញរបស់កងទ័ពបារាំងពីទឹកដីរបស់ខ្លួន ដែលជាប្រភពសំខាន់នៃភាពតានតឹងរវាងភាគីទាំងពីរ ចាប់តាំងពីការទម្លាក់តំណែងលោកប្រធានាធិបតី Mohamed Bazoum កាលពីថ្ងៃទី២៦ ខែកក្កដា មក។ សេចក្តីថ្លែងការណ៍នេះបានអំពាវនាវដល់ «មតិជាតិ និងអន្តរជាតិ ដើម្បីធ្វើជាសាក្សីអំពីផលវិបាកនៃទង្វើឈ្លានពាន ការបំពាន និងការមើលងាយ ដែលបានធ្វើឡើងដោយប្រទេសបារាំង»។ទំនាក់ទំនងរវាងនីហ្សេ និងអតីតអាណានិគមបារាំងរបស់ខ្លួន កាន់តែមានភាំពប្រេះស្រាំឡើងចាប់តាំងពីទីក្រុងប៉ារីសបានប្រកាសថា របបសឹកក្នុងប្រទេសនេះជាក្រុមខុសច្បាប់។ ស្របពេលមានរលកនៃមនោសញ្ចេតនាប្រឆាំងបារាំង ក្រុមមេដឹកនាំនៃរដ្ឋប្រហារនីហ្សេ ក៏បានធ្វើតាមយុទ្ធសាស្ត្ររបស់របបយោធានៅក្នុងប្រទេសជិតខាងម៉ាលី និងបួរគីណា ហ្វាសូ ក្នុងការស្វះស្វែងបញ្ចប់ទំនាក់ទំនងយោធា ដែលមានរយៈពេលយូរជាមួយប្រទេសបារាំង ក្នុងការប្រយុទ្ធប្រឆាំងនឹងការបះបោរអ៊ីស្លាមនិយមដ៏ព្រៃផ្សៃ៕

Zelenskiy បានបញ្ជាក់ពីការរីកចម្រើននៃការវាយបកក្នុងភាគខាងត្បូង និងសកម្មភាពប្រយុទ្ធនៅភាគខាងកើត

2023/09/11 09:58:29 am        83
អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអាទិត្យថា កងទ័ពអ៊ុយក្រែនដែលកំពុងវាយសម្រុកលើកងកម្លាំងរបស់រុស្ស៊ីកំពុងកាន់កាប់តំបន់នោះ បានរុលទៅទិសខាងត្បូងកាលពីសប្តាហ៍មុន ខណៈមានសកម្មភាពប្រយុទ្ធនៅជិតទីក្រុងបាកម៉ូត (Bakhmut) នៅភាគខាងកើតផងដែរ។ការអត្ថាធិប្បាយចុងក្រោយរបស់លោក Zelenskiy លើស្ថានភាពនៃការវាយលុករយៈពេល៣ខែបានលេចឡើងដើម្បីបញ្ជាក់ពីការវាយតម្លៃនៃការវាយដណ្ដើមទឹកដីមកវិញដោយមន្ត្រីផ្សេងទៀត ទោះបីជាតិចតួចក៏ដោយ នៅភាគខាងកើត និងខាងត្បូង។លោកប្រធានាធិបតីអ៊ុយក្រែនរូបនេះ បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូពេលយប់របស់លោកថា ក្នុងរយៈពេល៧ថ្ងៃកន្លងមកនេះ យើងបានឈានទៅមុខក្នុងតំបន់ តារីយ៉ា (Tavria) ភាគខាងត្បូង និងមានសកម្មភាពប្រយុទ្ធគ្នានៅក្នុងទីក្រុងបាកម៉ូត។  លោក Zelenskiy បាននិយាយថា កងកម្លាំងអ៊ុយក្រែនកំពុងកាន់កាប់មូលដ្ឋានរបស់ពួកគេនៅលើសមរភូមិជួរមុខផ្សេងទៀតនៅភាគខាងកើតតំបន់អាឌីវកា(Avdiivka)និងតំបន់ម៉ារីអ៊ីនកា(Maryinka) នៅជិតចំណុចសំខាន់នៃការវាយប្រហាររបស់រុស្ស៊ី ហើយតំបន់លីមែន(Lyman) និង គូភៀនស៍(Kupiansk)ក៏ជាគោលដៅសំខាន់នៃការប៉ុនប៉ងរបស់រុស្ស៊ីដើម្បីឆ្ពោះទៅភាគខាងជើងបន្ថែមទៀតផងដែរ៕

Biden ជួបលោក Li Qiang និងលើកឡើងថា វិបត្តិសេដ្ឋកិច្ចរបស់ចិន ធ្វើឲ្យឱកាសក្រសោបយក តៃវ៉ាន់កាន់តែតិច

2023/09/11 09:55:34 am        155
 តៃវ៉ាន់៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានរៀបចំកិច្ចពិភាក្សាកម្រិតខ្ពស់បំផុតរបស់លោកជាមួយថ្នាក់ដឹកនាំចិនក្នុងរយៈពេលជាច្រើនខែ ដោយបន្ថែមថា វិបត្តិសេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំងនឹងមិននាំឲ្យប្រទេសនេះមានឱកាសតិចតួចក្នុងការក្រសោមយកកោះតៃវ៉ាន់។  លោក Biden បាននិយាយថា លោកបានជួបមេដឹកនាំកំពូលលំដាប់ទី២ របស់លោកប្រធានាធិបតី Xi Jinping គឺលោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិន នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ G20 ក្នុងទីក្រុង New Delhi ប្រទេសឥណ្ឌា។ កិច្ចពិភាក្សានេះគឺជាកិច្ចប្រជុំកម្រិតខ្ពស់បំផុតរវាងមហាអំណាចទាំងពីរក្នុងរយៈពេលជិត ១០ ខែចាប់តាំងពីលោក Biden និង Xi បានជួបគ្នានៅឯ G20 កាលពីឆ្នាំមុននៅក្នុងប្រទេសឥណ្ឌូនេស៊ី។លោក Li ដែលបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីខែមីនា បានចូលរួមក្នុងការប្រមូលផ្តុំមេដឹកនាំពិភពលោកជំនួសលោក Xi។ មេដឹកនាំទាំងពីរមិនត្រូវបានគេរំពឹងថានឹងរៀបចំកិច្ចពិភាក្សានៅឯ G20 ទេ ប៉ុន្តែការជួបគ្នាដែលពុំបានរៀបចំទុកជាមុននៅក្នុងកិច្ចប្រជុំកំពូលគឺជារឿងធម្មតា។លោក Biden បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ក្រុមរបស់ខ្ញុំ បុគ្គលិករបស់ខ្ញុំនៅតែជួបជាមួយមនុស្សរបស់លោកប្រធានាធិបតី Xi និងគណៈរដ្ឋមន្ត្រីរបស់លោក។ ខ្ញុំបានជួបជាមួយមនុស្សលំដាប់ទី២ របស់លោកនៅក្នុងប្រទេសឥណ្ឌានៅថ្ងៃនេះ ។  លោកបានបន្ថែមថា យើងបាននិយាយអំពីស្ថិរភាព និងអឌ្ឍគោលខាងត្បូង។ នេះពុំមែនជាការប្រឈមមុខដាក់គ្នាទាល់តែសោះ។  សេតវិមានកាលពីថ្ងៃអាទិត្យបាននិយាយថាលោក Biden បានជួបជាមួយមេដឹកនាំចិននៅឯកិច្ចប្រជុំកំពូល។មហាអំណាចទាំងពីរបាននិងកំពុងព្យាយាមធ្វើឱ្យទំនាក់ទំនងល្អប្រសើរឡើងវិញនៅឆ្នាំនេះ បន្ទាប់ពីមានការប៉ះទង្គិចគ្នាលើបាឡុងចារកម្មចិនដែលសង្ស័យថាបានហោះលើទឹកដីសហរដ្ឋអាមេរិក ខណៈក្ដីបារម្ភនៃការធ្លាក់ចុះសេដ្ឋកិច្ចបានគ្របដណ្តប់ទីក្រុងប៉េកាំង៕

មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្តចិនខេត្តហឺណាន ទស្សនកិច្ចអង្គភាពប្រឆាំងអំពើពុករលួយACU

2023/09/11 09:43:28 am        254
ភ្នំពេញ៖ លោកស្រី Qu Xiaoli សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តហឺណាន និងជាប្រធានគណៈកម្មការត្រួតពិនិត្យកិច្ចការខេត្តហឺណាន នៅព្រឹកថ្ងៃទី១១ខែកញ្ញានេះ បានដឹកនាំគណៈប្រតិភូមកពីប្រទេសចិន អញ្ជើញមកទស្សនកិច្ចនៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយទទួលការស្វាគមន៍ពីឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនៃព្រះរាជាណាចក្រកម្ពុជា។ទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងចំនួន៣រួមមាន៖ទី១.ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងខេត្តហឺណាន និងប្រទេសកម្ពុជាឲ្យកាន់តែស៊ីជម្រៅ ទី២.ពង្រឹងការផ្លាស់ប្តូរ បទពិសោធន៍ក្នុងការប្រយុទ្ឋប្រឆាំងអំពើពុករលួយអន្តរជាតិ និងទី៣.ពង្រីកបណ្ដាញស្វែងយល់រកជនគេចខ្លួន និងប្រមូលទ្រព្យសម្បត្តិដែលត្រូវបានលួចត្រលប់មកវិញ៕

របបយោធាហ្គាបុង សម្លឹងមើលការផ្លាស់ប្តូររយៈពេល២៤ខែទៅកាន់ការបោះឆ្នោត

2023/09/11 09:35:29 am        71
ហ្គាបុង៖ កាលពីថ្ងៃអាទិត្យ (១០ កញ្ញា) ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានដកស្រង់សម្តីនាយករដ្ឋមន្ត្រីហ្គាបុង លោក Raymond Ndong Sima ដោយនិយាយថា ការផ្លាស់ប្តូររយៈពេល២៤ខែទៅកាន់ការបោះឆ្នោតនៅក្នុងប្រទេសហ្គាបុង នឹងជារឿង «សមហេតុផល» បន្ទាប់ពីរដ្ឋប្រហារកាលពីខែមុន។ក្រុមមន្ត្រីកងទ័ព បានដណ្តើមអំណាចកាលពីថ្ងៃទី៣០ ខែសីហា ដោយលុបចោលលទ្ធផលបោះឆ្នោតត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីមានការប្រកាសថាលោកប្រធានាធិបតី អាលី បុងហ្គោ បានឈ្នះឆ្នោត ជាលទ្ធផលដែលពួកគេបាននិយាយថា មិនគួរឱ្យទុកចិត្ត។ លោក បុងហ្គោ ដែលកាន់អំណាចតាំងពីឆ្នាំ២០០៩មក បានស្នងតំណែងពីឪពុករបស់ខ្លួនឈ្មោះ លោក អូម៉ា បុងហ្គោ ដែលបានគ្រប់គ្រងប្រទេសនេះអស់រយៈពេល៤២ឆ្នាំ។របបសឹកហ្គាបុង បានសន្យាថា នឹងត្រួតពិនិត្យការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ប៉ុន្តែមិនបានផ្តល់ពេលវេលាសម្រាប់រៀបចំការបោះឆ្នោតនោះទេ។ នៅក្នុងការអត្ថាធិប្បាយដំបូងអំពីរយៈពេលដែលអាចកើតមាននៃការផ្លាស់ប្តូរនេះ លោក Ndong Sima បានប្រាប់ព័ត៌មាន AFP ថា «នេះជាការចាប់ផ្តើមដ៏ល្អក្នុង ជាមួយនឹងគោលដៅសមហេតុផល ហើយយើងសង្ឃឹមថា នឹងមើលឃើញដំណើរការនេះបានបញ្ចប់ក្នុងរយៈពេល២៤ខែ ដូច្នេះយើងអាចត្រលប់ទៅរកការបោះឆ្នោតវិញបាន»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការចរចាប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះ ផ្តោតសំខាន់ទៅលើលក្ខណៈវិនិច្ឆ័យចំនួនពីរដដែល គឺកត្តាសង្គមនិងសេដ្ឋកិច្ច
08/21/2025 11:08 AM
ប្រមុខអង្គការសហប្រជាជាតិ ជំរុញឱ្យមានបទឈប់បាញ់នៅហ្កាហ្សាជាបន្ទាន់ ដោយព្រមានពីមនុស្សស្លាប់ និងរបួសក្នុងប្រតិបត្តិការរបស់អ៊ីស្រាអែល
08/21/2025 11:08 AM
ឯកសារបែកធ្លាយ៖ អ៊ុយក្រែន បានបាត់បង់ទាហានជាង ១,៧ លាននាក់ ក្នុងសង្គ្រាមជាមួយរុស្ស៊ី
08/21/2025 11:08 AM
ព្យុះសង្ឃរា Erin គំរាមកំហែងដល់តំបន់ឆ្នេរភាគខាងកើតរបស់សហរដ្ឋអាមេរិក
08/21/2025 11:08 AM
កម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំនេះផ្ដោតលើមណ្ឌលសុខភាព សាលាបឋមសិក្សា និងអនុវិទ្យាល័យ
08/21/2025 10:08 AM
IMF នឹងប្រមូលធាតុចូលសំខាន់ៗ ដើម្បីវាយតម្លៃលើស្ថានភាពសេដ្ឋកិច្ចកម្ពុជា
08/21/2025 10:08 AM
ថៃនៅតែបន្តផ្សព្វផ្សាយព័ត៌មានមិនពិត បំភ្លៃបំភ្លើស ដោយមិនគោរពនូវកិច្ចព្រមព្រៀងជាមួយកម្ពុជា
08/21/2025 10:08 AM
រដ្ឋមន្ត្រីក្រសួងការងារ បង្ហាញ​សកម្មភាព​ដ៏​មមាញឹក​នៃ​ក្រុម​Hotline ១២៩៧ ដែលបម្រើដល់ការស្វែង​រក​ការងារ​ធ្វើ​របស់ពលរដ្ឋ ជាពិសេសពលករខ្មែរទើបមកពីប្រទេសថៃ
08/21/2025 10:08 AM
របបសឹកមីយ៉ាន់ម៉ា អះអាងថា ដណ្ដើមបានទីប្រជុំជនដ៏សំខាន់មួយ ក្រោយប្រយុទ្ធអស់ជាង ១០ថ្ងៃ
08/21/2025 09:08 AM
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីចំអកការខិតខំប្រឹងប្រែងរបស់លោកខាងលិចលើសង្គ្រាមអ៊ុយក្រែន ខណៈណាតូជួបប្រជុំ
08/21/2025 09:08 AM