BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

មនុស្សយ៉ាងហោចណាស់៦៤នាក់ បានស្លាប់នៅក្នុងការវាយប្រហារនៅភាគឦសានប្រទេសម៉ាលី

2023/09/08 11:46:39 am        85
ម៉ាលី៖ រដ្ឋាភិបាលបណ្តោះអាសន្នរបស់ម៉ាលីបាននិយាយថា ជនស៊ីវិលយ៉ាងហោចណាស់៤៩នាក់ និងទាហានចំនួន១៥នាក់ ត្រូវបានសម្លាប់ នៅពេលដែលពួកសកម្មប្រយុទ្ធអ៊ីស្លាមបានវាយប្រហារជំរំយោធា និងទូកដឹកជនស៊ីវិលមួយគ្រឿងនៅភាគឦសានប្រទេសម៉ាលី កាលពីថ្ងៃព្រហស្បតិ៍ (៧កញ្ញា)។ រដ្ឋាភិបាលនេះបានបន្ថែមក្នុងសេចក្តីថ្លែងការណ៍មួយតាមទូរទស្សន៍ជាតិថា មនុស្សជាច្រើននាក់ទៀតបានរងរបួស ហើយចំនួនអ្នកស្លាប់នេះ គឺជាតួលេខបណ្ដោះអាសន្នប៉ុណ្ណោះ។ក្រុមបះបោរបានវាយប្រហារទូកដឹកជនស៊ីវិលឆ្លងកាត់តំបន់ទំនាបលិចទឹក ដែលខ័ណ្ឌចែកកទីក្រុង Gao និងទីក្រុង Mopti ក្នុងរដូវវស្សា ហើយក្រុមនោះក៏បានវាយប្រហារជំរំយោធានៅក្នុងតំបន់ Bourem Circle ដែលជាអនុតំបន់រងរបស់រដ្ឋបាលនៃតំបន់ Gao នៅភាគឦសាននៃប្រទេសម៉ាលី។ រដ្ឋាភិបាលបណ្តោះអាសន្នបាននិយាយថា អ្នកវាយប្រហារប្រហែល៥០នាក់ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការការឆ្លើយតប ហើយរយៈពេលបីថ្ងៃនៃការកាន់ទុក្ខថ្នាក់ជាតិត្រូវបានប្រកាស។ម៉ាលី គឺជាប្រទេសមួយក្នុងចំណោមប្រទេសអាហ្វ្រិកខាងលិចជាច្រើន ដែលកំពុងប្រយុទ្ធនឹងការបះបោរដោយហិង្សា ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងរដ្ឋអ៊ីស្លាម ដែលបានចាក់ឫសគល់នៅតំបន់ភាគខាងជើងដ៏ស្ងួតហួតហែងរបស់ខ្លួនក្នុងឆ្នាំ២០១២។ ការខកចិត្តពីសន្តិសុខដែលកើនឡើង បានជំរុញឱ្យមានការកាន់កាប់យោធាចំនួនពីរក្រុមនៅក្នុងប្រទេសម៉ាលី និងពីរក្រុមទៀតនៅក្នុងប្រទេសបួរគីណាហ្វាសូ ចាប់តាំងពីឆ្នាំ២០២មក ដោយនោះជារបបយោធាចំនួនបួននៃរដ្ឋប្រហារចំនួនប្រាំបី ដែលបានវាយប្រហារអាហ្វ្រិកខាងលិច និងកណ្តាលក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ៕

ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានសម្លាប់មនុស្សជាច្រើននាក់នៅភាគនិរតីប្រទេសកាមេរូន

2023/09/08 11:44:20 am        50
កាមេរូន៖ ក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណ បានបាញ់ប្រហារលើអ្នកដំណើរ និងដុតរថយន្ត អំឡុងពេលមានការវាយប្រហារនៅតំបន់និយាយភាសាអង់គ្លេស ភាគនិរតីនៃប្រទេសកាមេរូន កាលពីថ្ងៃព្រហស្បតិ៍ (៧ កញ្ញា) នេះបើយោងអ្នកស្រុក និងអ្នកសារព័ត៌មាន រ៉យទ័រ ម្នាក់។ សាច់ញាតិជនរងគ្រោះបានកំណត់អត្តសញ្ញាណ និងបានយកសាកសពយ៉ាងហោចណាស់២នាក់ នេះបើយោងតាមអ្នកយកព័ត៌មាន រ៉យទ័រ នៅកន្លែងកើតហេតុ។ អ្នកស្រុកបាននិយាយថា ក្រុមអ្នកវាយប្រហារនោះបានមកដល់កន្លែងកើតហេតុទាំងព្រឹកព្រលឹម និងនៅអំឡុងពេលដែលសាលារៀនបានបើកបវេសនកាលឡើងវិញបន្ទាប់ពីវិស្សមកាលសម្រាករដូវក្តៅ ហើយការវាយប្រហារនោះធ្វើឲ្យមនុស្សជាច្រើននាក់បានស្លាប់។ក្រុមផ្ដាច់ខ្លួន នៅក្នុងតំបន់មួយចំនួនដែលនិយាយភាសាអង់គ្លេស ជាក្រុមជនជាតិភាគតិចនៃប្រទេសកាមេរូន បានប្រយុទ្ធដើម្បីបំបែករដ្ឋឯករាជ្យមួយ ដែលមានឈ្មោះថា Ambazonia (អាមបាហ្សូនី) ចាប់តាំងពីឆ្នាំ២០១៧មក។ ពួកគេធ្វើការវាយប្រហារ ការចាប់ជំរិត និងប្រព្រឹត្តអំពើឃាតកម្មនៅក្នុងតំបន់ភាគពាយ័ព្យ និងភាគនិរតី នៃប្រទេសនេះផងដែរ៕

លោកបៃដិន នឹងដាក់សហរដ្ឋអាមេរិកជាជម្រើសជំនួសប្រទេសចិន នៅក្នុងកិច្ចប្រជុំG20

2023/09/08 11:41:05 am        139
ឥណ្ឌា៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន កំពុងនាំយកសារដ៏មហិច្ឆិតាមួយ ទៅកាន់កិច្ចប្រជុំកំពូលមេដឹកនាំក្រុមប្រទេសទាំង២០ ឬហៅថា G20 នៅចុងសប្តាហ៍នេះក្នុងប្រទេសឥណ្ឌា។ ការផ្តល់ជូនរបស់លោកបៃដិន សម្រាប់ក្រុមប្រទេសកំពុងអវិឌ្ឍន៍សកលខាងត្បូងនេះគឺ «អ្វីក៏ដោយដែលកើតឡើងចំពោះសេដ្ឋកិច្ចរបស់ប្រទេសចិន គឺសហរដ្ឋអាមេរិកអាចជួយផ្តល់មូលនិធិដល់ការអភិវឌ្ឍន៍បាន»។លោកបៃដិន សង្ឃឹមថានឹងបញ្ចុះបញ្ចូលបណ្ដាប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងទ្វីបអាហ្រ្វិក អាមេរិកឡាទីន និងអាស៊ី ថាមានជម្រើសមួយសម្រាប់ផែនការហេដ្ឋារចនាសម្ព័ន្ធដ៏ធំរបស់ប្រទេសចិន ដែលហៅថាគម្រោងខ្សែក្រវាត់ និងផ្លូវ ដោយបានផ្តល់ជំនួយរាប់ពាន់លានដុល្លារដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែក៏បានបន្សល់ទុកនូវបំណុលយ៉ាងច្រើនផងដែរ។លោកបៃដិន នឹងមានអត្ថប្រយោជន៍យ៉ាងហោចណាស់ចំនួនមួយ នៅចុងសប្តាហ៍នេះព្រោះ ប្រធានាធិបតីចិន លោកស៊ី ជីនពីង នឹងមិនមានវត្តមាននៅក្នុងកិច្ចប្រជុំ G20 នោះទេ។ នាយករដ្ឋមន្ត្រីចិន លោក Li Qiang នឹងតំណាងឱ្យប្រទេសចិនជំនួសវិញ។ ប្រទេសចិន បានផ្តល់ប្រាក់កម្ចីរាប់រយពាន់លានដុល្លារជាផ្នែកនៃគម្រោងខ្សែក្រវាត់ និងផ្លូវ ដោយស្ថាប័នចិនបានផ្តល់ហិរញ្ញប្បទានដល់ហេដ្ឋារចនាសម្ព័ន្ធភាគច្រើននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែឥណទានទាំងនោះបានរីងស្ងួតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយប្រទេសជាច្រើនកំពុងជួបផលលំបាកក្នុងការសងបំណុលរបស់ពួកគេ ខណៈអត្រាការប្រាក់កើនឡើង៕

ទីក្រុងហុងកុង រងការវាយប្រហារពីទឹកជំនន់យ៉ាងគំហុក បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបំផុតចាប់តាំងពីឆ្នាំ១៨៨៤មក

2023/09/08 11:34:47 am        140
ហុងកុង៖ ទីក្រុងហុងកុង របស់ប្រទេសចិន ត្រូវបានវាយប្រហារដោយទឹកជំនន់ដ៏គំហុកនៃភ្លៀងធ្លាក់យ៉ាងខ្លាំងកាលពីយប់ថ្ងៃព្រហស្បតិ៍ (៧ កញ្ញា) និងរហូតដល់ព្រឹកព្រលឹមនៃថ្ងៃសុក្រ (៨ កញ្ញា)នេះ ដោយនោះជាភ្លៀងធ្លាក់ដ៏ខ្លាំងបំផុតចាប់តាំងពីឆ្នាំ១៨៨៤មក ហើយបណ្តាលឱ្យមានទឹកជំនន់រីករាលដាល ដែលធ្វើឲ្យដងផ្លូវនានាក្លាយទៅជាទន្លេ និងរថយន្តរាប់សិបគ្រឿងក៏បានលិចទឹកផងដែរ។ក្រុមសង្កេតការណ៍ហុងកុង បានសន្មតិថាភ្លៀងធ្លាក់យ៉ាងគំហុកនេះមកពីឥទ្ធិពលសំណល់នៃព្យុះទីហ្វុង Haikui ដែលបានបោកបក់នៅខេត្តហ្វ៊ូជាន កាលពីព្រឹកថ្ងៃអង្គារ (៥ កញ្ញា) ហើយបានបន្តនាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងដល់តំបន់ឆ្នេរនៃខេត្តក្វាងទុង។ខណៈទឹកជំនន់បានហក់ឡើងខ្ពស់ ផ្លូវនានានៅក្នុងទីក្រុងនេះបានក្លាយជាផ្លូវទឹក ដែលនាំឱ្យមានការរំខានយ៉ាងខ្លាំងដល់ចរាចរណ៍។ ក្រុមសង្កេតការណ៍នោះ បានកត់ត្រាអត្រាទឹកភ្លៀងក្នុងមួយម៉ោងគឺមានកម្រិត១៥៧,១មីលីម៉ែត្រ ចន្លោះពីម៉ោង១១:០០យប់ កាលពីថ្ងៃព្រហស្បតិ៍ និងពាក់កណ្តាលអធ្រាត្រ ដោយនោះជាកម្រិតទឹកភ្លៀងខ្ពស់បំផុតក្នុងមួយម៉ោងដែលបានកត់ត្រាចាប់តាំងពីឆ្នាំ១៨៨៤មក៕

ឯកឧត្តម ហ៊ុន ម៉ានី៖ «អក្ខរកម្មជាមូលដ្ឋានគ្រឹះដ៏រឹងមាំឆ្ពោះទៅរកការអភិវឌ្ឍ និងបង្កើនសន្ទុះកំណើនសេដ្ឋកិច្ច »

2023/09/08 11:27:27 am        268
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្ដីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានថ្លែងអបអរសាទរទិវាអក្ខរកម្មជាតិ ៨កញ្ញា ឆ្នាំ២០២៣ លើកទី២៣ ក្រោមប្រធានបទ «អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃសហគ្រិនភាព និងសង្គមសេដ្ឋកិច្ច»។ឯកឧត្តមថ្លែងថា ក្នុងអតីតកាល​ និងជាពិសេសក្រោយថ្ងៃរំដោះ ០៧ មករា ១៩៧៩ ថ្នាក់ដឹកនាំជំនាន់​មុនបានចាត់ទុកវិស័យអប់រំ និងធនធានមនុស្សជាអាទិភាពចម្បងសម្រាប់​ការកសាង និងអភិវឌ្ឍប្រទេសជាតិ។ឯកឧត្តមបន្តថា បច្ចុប្បន្ន សាលារៀនចំណេះទូទៅ និងសាលាអប់រំបច្ចេកទេសបាន និងកំពុងរីក​ដុះដាលគ្រប់ទិសទី ដែលបានផ្តលឱកាសដល់កុមារ និងយុវជនក្នុងការបណ្តុះបណ្តាល និងបំពេញ​ក្តីស្រមៃរបស់ខ្លួន។ឯកឧត្តមបញ្ជាក់ថា៖«អក្ខរកម្មជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ឆ្ពោះទៅរកការអភិវឌ្ឍ បង្កើន​សន្ទុះនៃកំណើនសេដ្ឋកិច្ច និងធ្វើឱ្យសង្គមជាតិទាំងមូល​ រីកចម្រើនជឿនលឿនតទៅមុខ។ ជាពិសេស ក្នុងបរិបទនៃបរិវត្តកម្មឌីជីថល យើងត្រូវចាត់ទុកអក្ខរកម្មឌីជីថលជាការងារ​អាទិភាពថ្មីសម្រាប់ឈោងចាប់អនាគត»៕

ចំហេះព្រៃនៅកោះម៉ូអ៊ី សហរដ្ឋអាមេរិក ដែលបានសម្លាប់មនុស្ស១១៥នាក់ មានរយៈពេលមួយខែហើយ

2023/09/08 11:25:14 am        120
អាមេរិក៖ ថ្ងៃសុក្រ ទី៨ ខែកញ្ញានេះ គឺជាគម្រប់មួយខែ ចាប់តាំងពីចំហេះព្រៃដ៏មហន្តរាយមួយបានឆាបឆេះនៅកោះម៉ូអ៊ី នៃរដ្ឋហាវ៉ៃ របស់សហរដ្ឋអាមេរិក ដោយបន្សល់ទុកនូវការខូចខាត និងសាកសពមនុស្សស្លាប់ជាបន្តបន្ទាប់។ កោះម៉ូអ៊ី ត្រូវបានបំផ្លិចបំផ្លាញកាលពីថ្ងៃទី៨ ខែសីហា នៅពេលដែលចំហេះព្រៃបានលេបត្របាក់ទីក្រុងរមណីយដ្ឋានឡាហេណា បណ្តាលឲ្យមនុស្ស១១៥នាក់ស្លាប់ និងរាប់រយនាក់បាត់ខ្លួន។ដោយមានកត្តាជំរុញពីខ្យល់បក់ខ្លាំងដោយសារខ្យល់ព្យុះសង្ឃរា និងស្ថានភាពស្ងួត ចំហេះព្រៃនោះបានឆាបឆេះទីក្រុងឡាហេណា ដោយបង្ខំឲ្យអ្នកនៅរស់រានមានជីវិតខ្លះលោតចូលមហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីគេចពីអណ្តាតភ្លើង។ មនុស្សជាច្រើនបាននិយាយថា ពួកគេមានការព្រមានតិចតួច ឬគ្មានការព្រមានអំពីអគ្គិភ័យទាល់តែសោះ ដែលជំរុញឱ្យក្រុមមន្ត្រីចាប់ផ្តើមការពិនិត្យឡើងវិញនូវប្រព័ន្ធប្រកាសអាសន្នរបស់កោះនេះ។ ចំហេះព្រៃនេះ គឺជាចំហេះដ៏មហន្តរាយបំផុតនៅអាមេរិក ចាប់តាំងពីចំហេះព្រៃនៅរដ្ឋ Minnesota និងរដ្ឋ Wisconsin ដែលបានសម្លាប់មនុស្សជាង៤៥០នាក់ក្នុងឆ្នាំ១៩១៨មក៕

អតីតទីប្រឹក្សារបស់លោកដូណាល់ ត្រាំ ត្រូវបានផ្តន្ទាទោសពីបទមើលងាយសភា

2023/09/08 11:22:30 am        115
អាមេរិក៖ លោក ភីធើ ណាវ៉ារ៉ូ (Peter Navarro) អតីតទីប្រឹក្សាពាណិជ្ជកម្មរបស់អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ត្រូវបានគេរកឃើញថាមានពិរុទ្ធភាពកាលពីថ្ងៃព្រហស្បតិ៍ (៧ កញ្ញា) ពីបទមើលងាយសភា ចំពោះការប្រឆាំងនឹងដីកាពីគណៈកម្មាធិការសភា ដែលស៊ើបអង្កេតការវាយប្រហារឆ្នាំ២០២១ លើវិមានកាពីតូល របស់សហរដ្ឋអាមេរិក ។គណៈវិនិច្ឆ័យដែលមានសមាជិក១២រូបបានរកឃើញថា លោក ណាវ៉ារ៉ូ មានពិរុទ្ធពីបទមើលងាយចំនួនពីរករណី បន្ទាប់ពីលោកបានបដិសេធមិនផ្តល់សក្ខីកម្ម ឬផ្ទេរឯកសារទៅក្រុមប្រឹក្សាសភា ដឹកនាំដោយគណបក្សប្រជាធិបតេយ្យ ដែលបានស៊ើបអង្កេតកុបកម្មនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដោយក្រុមអ្នកគាំទ្រលោកត្រាំ និងការប៉ុនប៉ងយ៉ាងទូលំទូលាយដោយលោកត្រាំ ដែលជានៅខាងគណបក្សសាធារណរដ្ឋ ដើម្បីបង្វែរការបរាជ័យក្នុងការបោះឆ្នោតឆ្នាំ២០២០ របស់ខ្លួន។លោក ណាវ៉ារ៉ូ បាននិយាយនៅមុនការកាត់ក្តីថា លោកមិនចាំបាច់ធ្វើតាមការទាមទាររបស់គណៈកម្មាធិការទេ ពីព្រោះលោកត្រាំ បានប្រើប្រាស់បុព្វសិទ្ធិប្រតិបត្តិ ជាគោលការណ៍ច្បាប់ដែលការពារឯកសារ និងទំនាក់ទំនងរបស់អង្គការនីតិបញ្ញត្តិ មួយចំនួនមិនឲ្យលាតត្រដាង។ប៉ុន្តែចៅក្រមសហព័ន្ធរបស់អាមេរិក លោក អាមីត មេតា (Amit Mehta) បានសម្រេចថាលោកណាវ៉ារ៉ូ មិនអាចយកករណីនេះ មកធ្វើជាអំណះអំណាងការពារខ្លួនបានទេ ដោយរកឃើញថាចុងចោទមិនបានដាក់ភស្តុតាង ដែលថាលោកត្រាំ អំពាវនាវជាផ្លូវការនូវសិទ្ធិប្រតិបត្តិក្នុងការឆ្លើយតបទៅនឹងដីកានោះ។ បទចោទនេះនឹងតម្រូវឲ្យជាប់ពន្ធនាគារយ៉ាងតិច៣០ថ្ងៃ និងអតិបរមារយៈពេល១ឆ្នាំ។ សវនាការកាត់ទោសត្រូវបានគ្រោងធ្វើនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ

2023/09/08 11:18:25 am        244
ភ្នំពេញ៖ នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ នេះ​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ។ ឯកឧត្តម គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ នឹង​បំពេញទស្សនកិច្ច​ជា​ផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ​រយៈពេល៤ថ្ងៃ ​ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣​ តបតាមការអញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា៕

សម្តេចប្រមុខរដ្ឋស្តីទី ទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាកូរ៉េ

2023/09/08 11:11:44 am        133
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ។តាមរយៈដំណើរទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូនាពេលនេះ ពិតជា​បាន​ឆ្លុះបញ្ចាំង ពី​ការយកចិត្ត​ទុកដាក់ពង្រឹងពង្រីកចំណងមិត្តភាព ​និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និង​ប្រជាជនទាំងពីរ ​ដែលមានផលប្រយោជន៍ទៅវិញទៅ​មកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ​ទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត ។

កងទ័ពអាកាសអាមេរិក បាញ់សាកល្បងមីស៊ីលនុយក្លេអ៊ែរ ដែលពុំមានបំពាក់អាវុធ ជាមួយក្បាលគ្រាប់ចំនួន៣

2023/09/08 10:58:19 am        145
អាមេរិក៖ កងទ័ពអាកាសសហរដ្ឋអាមេរិក បាននិយាយនៅក្នុងការចេញផ្សាយមួយថា ខ្លួនបានបាញ់បង្ហោះមីស៊ីលបាលិស្ទិកអន្តរទ្វីប Minuteman III ដែលពុំមានបំពាក់អាវុធ ឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ក្នុងការសាកល្បងជាប្រចាំ កាលពីព្រឹកថ្ងៃពុធ។មីស៊ីលនេះ ត្រូវបានបាញ់ចេញពីមូលដ្ឋានកងកម្លាំងអវកាស Vandenberg រដ្ឋកាលីហ្វ័រនីញ៉ា នៅម៉ោងប្រហែល១:៣០នាទីព្រឹកម៉ោងក្នុងស្រុក ហើយហោះបានចម្ងាយប្រហែល ៤.២០០ម៉ាយទៅកាន់កោះ Marshall ជាកន្លែង ដែលសហរដ្ឋអាមេរិក បានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរ ជាច្រើនទសវត្សរ៍មកហើយនោះ។ការបាញ់សាកល្បងទាំងនេះ ធានាថា មីស៊ីលនុយក្លេអ៊ែរមានមូលដ្ឋានលើដីរបស់សហរដ្ឋអាមេរិក នៅតែអាចដំណើរការ បានបន្ទាប់ពីជាង៥០ឆ្នាំ និងជាឱកាសមួយក្នុងការធ្វើឲ្យល្អប្រសើរឡើង ឬវិធីសាស្ត្រផ្សេងៗក្នុងការគ្រប់គ្រងអាវុធ។ ពួកគេក៏បម្រើជាការបាញ់ព្រមាន ដើម្បីរារាំងការឈ្លានពានប្រឆាំងនឹងសហរដ្ឋអាមេរិក។កងទ័ពអាកាស បាននិយាយនៅក្នុងការចេញផ្សាយនោះថា ការបាញ់សាកល្បងទាំងនេះ ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ និងភាពជឿជាក់នៃប្រព័ន្ធអាវុធ ICBM ដោយផ្តល់នូវទិន្នន័យដ៏មានតម្លៃ ដើម្បីធានាបាននូវការ ការទប់ស្កាត់នុយក្លេអ៊ែរប្រកបដោយសុវត្ថិភាព សន្តិសុខ និងមានប្រសិទ្ធភាព៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីសុខាភិបាល «ប្រធាន និងថ្នាក់ដឹកនាំអង្គភាព គឺជាបុគ្គលគំរូបម្រើផលប្រយោជន៍ជូនសហភាតរៈក្នុងវិជ្ជាជីវៈ និងសាធារណជន»
08/20/2025 08:08 PM
ស្នងការរាជធានី បញ្ជារឲ្យរឹតបន្តឹងកាន់តែខ្លាំង លើម៉ូតូកៃច្នៃបំពង់ស៊ីមាំងបង្កសម្លេងរំខានដល់ពលរដ្ឋ តាមទីសាធារណៈ
08/20/2025 08:08 PM
មនី្ទរសុខាភិបាលរាជធានី បន្តបុរេសកម្ម និងពង្រឹងការឆ្លើយតបទៅនឹងការកើនឡើងជំងឺគ្រុនឈាម នៅក្នុងរដូវវស្សា
08/20/2025 08:08 PM
រដ្ឋអាជ្ញា៖ ការរកឃើញដំបូងបង្ហាញថា យានដ្រូនយោធា បានធ្លាក់ចូលដែនដីរបស់ប៉ូឡូញ
08/20/2025 08:08 PM
លោក Lavrov៖ កិច្ចពិភាក្សាសន្តិសុខដោយគ្មានរុស្ស៊ី គឺជាផ្លូវមិននាំទៅកាន់ជោគជ័យ
08/20/2025 08:08 PM
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់គាំទ្រដំណោះស្រាយរដ្ឋ២ អ៊ីស្រាអែល-ប៉ាឡេស្ទីន អំឡុងទស្សនកិច្ច នៅឥណ្ឌូនេស៊ី
08/20/2025 08:08 PM
សាស្ត្រាចារ្យលោកគ្រូអ្នកគ្រូវិទ្យាល័យស្វាយរៀងបន្តនាំយកគ្រឿងឧបភោគបរិភោគទៅផ្តល់ឧបត្ថម្ភបន្ថែមជូនវីរៈកងទ័ពនៅសមរភូមិជួរមុខ
08/20/2025 07:08 PM
លទ្ធផលនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៤ (២០២៥-២០២៦)
08/20/2025 07:08 PM
បេឡារុស និងអ៊ីរ៉ង់ គ្រោងពង្រឹងទំនាក់ទំនងយោធា និងវិស័យផ្សេងទៀត
08/20/2025 07:08 PM
មន្ត្រីស្ថានទូតរុស្ស៊ី៖ លោក Modi នឹងធ្វើម្ចាស់ផ្ទះទទួលលោក Putin នៅទីក្រុងដេលី នាចុងឆ្នាំនេះ
08/20/2025 07:08 PM