BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Putin៖ «គ្មានកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិថ្មីនោះទេ លុះត្រាតែលោកខាងលិចបំពេញតម្រូវការរបស់ខ្ញុំ»

2023/09/05 11:41:53 am        59
រុស្ស៊ី៖ រុស្ស៊ី បានច្រានចោលក្នុងការបន្ថែមពេលកិច្ចព្រមព្រៀងកាលពីខែកក្កដាដោយត្អូញត្អែរថា កិច្ចព្រមព្រៀងមួយដែលសន្យាដកចេញឧបសគ្គចំពោះការនាំចេញស្បៀងអាហារ និងផលិតផលជីរបស់រុស្ស៊ី ពុំត្រូវបានផ្តល់ឲ្យឡើយ។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃចន្ទថាកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិដែលអនុញ្ញាតឲ្យនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនតាមសមុទ្រខ្មៅនឹងមិនត្រូវបានស្តារឡើងវិញឡើយលុះត្រាតែលោកខាងលិច បំពេញកាតព្វកិច្ចរបស់ខ្លួនដើម្បីសម្រួលដល់ការនាំចេញកសិកម្មរបស់ខ្លួន។លោក Putin បានធ្វើសេចក្តីថ្លែងការណ៍បន្ទាប់ពីបានពិភាក្សាជាមួយប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan រួមជាមួយអង្គការសហប្រជាជាតិ បានសម្របសម្រួលកិច្ចព្រមព្រៀងនេះ ដែលត្រូវបានចាត់ទុកថាសំខាន់សម្រាប់ការផ្គត់ផ្គង់ស្បៀងអាហារសកល ជាពិសេសនៅទ្វីបអាហ្វ្រិក មជ្ឈឹមបូព៌ា និងនៅអាស៊ី។រុស្ស៊ីនិយាយថាការរឹតត្បិតលើការដឹកជញ្ជូន និងការធានារ៉ាប់រង បានរារាំងដល់ពាណិជ្ជកម្មផ្នែកកសិកម្មរបស់ខ្លួន ទោះបីជារុស្ស៊ីបានដឹកជញ្ជូននូវចំនួនដ៏ច្រើននៃស្រូវសាឡីចាប់តាំងពីឆ្នាំមុនមកក៏ដោយ។ លោក Putin និយាយថាប្រសិនបើការប្តេជ្ញាចិត្តទំាងនោះ ត្រូវបានផ្តល់ឲ្យ រុស្ស៊ីអាចវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃឆាប់ៗនេះ។លោកនិយាយថារុស្ស៊ី ខិតកាន់តែជិតដើម្បីបញ្ជាក់ចុងក្រោយកិច្ចព្រមព្រៀងមួយដើម្បីផ្តល់គ្រាប់ធញ្ញជាតិមិនគិតថ្លៃដល់ប្រទេសអាហ្វ្រិកចំនួន៦។ មេដឹកនាំរុស្ស៊ីនិយាយថារុស្ស៊ីនឹងដឹកជញ្ចូនគ្រាប់ធញ្ញជាតិមានតម្លៃថោកចំនួន១,១ លានតោន ទៅកាន់ប្រទេសទួរគីសម្រាប់ដំណើរការ និងផ្តល់ដល់ប្រទេសក្រីក្រ៕

ប្រធានាធិបតីហ្សីមបាបវ៉េ ស្បថចូលកាន់តំណែងបន្ទាប់ពីការបោះឆ្នោតដ៏ចម្រូងចម្រាស់

2023/09/05 11:39:29 am        45
ហ្សីមបាបវ៉េ៖ ប្រធានាធិបតីប្រទេសហ្សីមបាបវ៉េ លោក Emmerson Mnangagwa កាលពីថ្ងៃចន្ទបានស្បថចូលកាន់តំណែងសម្រាប់អាណត្តិទី២ បន្ទាប់ពីត្រូវបានប្រកាស់ជាអ្នកទទួលជ័យជម្នះនៃការបោះឆ្នោតដ៏ចម្រូងចម្រាស់កាលពីខែមុន ខណៈលោក បានសន្យាធ្វើឲ្យមនុស្សរាប់លាននាក់ចេញផុតពីភាពក្រីក្រ។ ពលរដ្ឋហ្សីមបាបវ៉េ បានទៅបោះឆ្នោត កាលពីថ្ងៃទី២៣ ខែសីហា ដើម្បីបោះឆ្នោតប្រធានាធិបតីថ្មី សមាជិកសភា និងសមាជិកក្រុមប្រឹក្សាតំបន់ ប៉ុន្តែគណបក្សប្រឆាំងធំ បានចាត់ទុកលទ្ធផលនេះថាជាការបន្លំធំសម្បើម។នៅក្នុងសុន្ទរកថារបស់លោក បន្ទាប់ពីបានស្បថចូលកាន់តំណែង លោក Mnangagwa បានថ្លែងទៅកាន់ពលរដ្ឋហ្សីមបាបវ៉េ ពីចំណុចបំបែកភាពទាល់ច្រកដ៏ជោគជ័យ ដោយសន្តិវិធី សេរីនិងយុត្តិធម៌ តម្លាភាព និងជាការបោះឆ្នោតសកលចុះសម្រុងគ្នាដែលគួទុកចិត្តបាន។លោក បានស្បថចូលកាន់តំណែង នៅមុខប្រធានតុលាការ លោក Luke Malaba ដែលកាលពីឆ្នាំ២០១៨ បានប្រកាសថាលោក Mnangagwa ជាអ្នកទទួលជ័យជម្នះ បន្ទាប់ពីការប្រឈមមុខនៅតុលាការរដ្ឋធម្មនុញ្ញ។មេដឹកនាំអាហ្វ្រិកជាច្រើនរូប រួមមានទាំង ប្រធានាធិបតីប្រទេសអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa មេដឹកនាំប្រទេសម៉ូហ្សំប៊ិកលោក Phillipe Nyusi និងប្រធានាធិបតីកុងហ្គោ លោក Felix Tshisekedi បានមកចូលរួមក្នុងពិធីស្បថចូលកាន់តំណែងនេះ ខណៈប្រធានាធិបតីហ្សាំប៊ី លោក Hakainde Hichilema បានជ្រើសរើសការមិនចូលរួម។លោក Mnangagwa បានជំរុញដល់គណបក្សប្រឆាំងខិតទៅរកតុលាការ ប៉ុន្តែបាននិយាយថា ការបោះឆ្នោតយកជាការបាន និងបានព្រមានថានឹងមានការបង្ក្រាបលើនណាម្នាក់ដែលធ្វើឲ្យរាលដាលភាពចលាចល៕

នាយករដ្ឋមន្ត្រីតែងតាំងដោយយោធានីហ្សេ រំពឹងថាកងទ័ពបារាំងនឹងដកចេញឆាប់ៗ

2023/09/05 11:36:28 am        50
នីហ្សេ៖ នាយករដ្ឋមន្ត្រីតែងតាំងដោយយោធារបស់ប្រទេសនីហ្សេ លោក Ali Mahamane Lamine Zeine ( អាលី ម៉ាហាម៉ាណេ ឡាមីន សេន) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា កិច្ចពិភាក្សាជាមួយប្លុកប្រចាំតំបន់សហគមន៏សេដ្ឋកិច្ចរបស់ប្រទេសអាហ្វ្រិកខាងលិច (ECOWAS) កំពុងដំណើរការ ហើយលោករំពឹងថាកងទ័ពបារាំង នឹងចាប់ចាប់ផ្តើមដកចេញក្នុងពេលឆាប់ៗនេះពីប្រទេស។មេដឹកនាំយោធាប្រទេសនីហ្សេ កាលពីថ្ងៃចន្ទបានបើកឡើងវិញដែនអាកាសរបស់ប្រទេសចំពោះជើងហោះហើរពាណិជ្ជកម្មទាំងអស់ដែលបានបិទកាលពីថ្ងៃទី៦ ខែសីហា បន្ទាប់ពីពួកគេបានដណ្តើមអំណាចក្នុងរដ្ឋប្រហារ។ ការនិយាយលើកឡើងរបស់លោក Zeine បានធ្វើឡើងខណៈមានការតវ៉ាធំមួយទាមទាការដកកងទ័ពបារាំងនៅមូលដ្ឋានយោធាបារាំង នៅទីក្រុង Niamey ដែលបានរាលដាលចូលដល់ថ្ងៃទី៣។គំនិតប្រឆាំងបារាំង បានកើនឡើង ចាប់តាំងពីរដ្ឋប្រហារ ប៉ុន្តែបានច្របូកច្របល់បន្ថែមទៀតកាលពី សប្តាហ៍មុននៅពេលដែលប្រទេសបារាំងធ្វើព្រងើយចំពោះបទបញ្ជារបស់យោធា ដើម្បីឲ្យឯកអគ្គរដ្ឋទូតរបស់ខ្លួនចាកចេញ។ ប្រទេសនីហ្សេ បានកាត់ផ្តាច់ការសម្របសម្រួលយោធាជាមួយកងកម្លាំងបារាំង៕

លោក Zelenskyy ចុះសួរសុខទុក្ខកងទ័ពខណៈអ៊ុយក្រែនរាយការណ៍ពីការរុលទៅមុខនៃការវាយបក

2023/09/05 11:33:45 am        73
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានចុះសួរសុខទុក្ខកងទ័ពដែលកំពុងប្រយុទ្ធនៅក្នុងតំបន់ Donetsk។ លោក Zelenskyy បានផ្តល់ដល់កងទ័ពនូវមេដាយ រួមមានរង្វាន់«វីរបុរសអ៊ុយក្រែន» សម្រាប់មន្ត្រីម្នាក់ដែលបានចូលរួមក្នុងការការពារទីក្រុង Mariupol។ដំណើរចុះសួរសុខទុក្ខនេះធ្វើឡើងខណៈអ៊ុយក្រែននិយាយថា កងទ័ពរបស់ខ្លួន ដណ្តើមបានមកវិញទឹកដីបន្ថែមទៀតនៅសមរភូមិភាគខាងកើត ហើយកំពុងវាយរុលចូលទៅភាគខាងត្បូងបន្ថែមទៀត ក្នុងការវាយបករបស់ពួកគេទៅលើកងកម្លាំងរុស្ស៊ី។អនុរដ្ឋមន្ត្រីការពារជាតិ លោកស្រី Hanna Maliar បាននិយាយថាកងកម្លាំងទីក្រុងគីវដណ្តើមបានមកវិញទឹកដីប្រមាណ៣គីឡូម៉ែត្រក្រឡាកាលពីសប្តាហ៍កន្លងទៅនេះនៅជុំវិញទីក្រុង Bakhmut ភាគខាងកើត ដែលត្រូវបានដណ្តើមយកដោយកងទ័ពរុស្ស៊ីកាលពីខែឧសភាបន្ទាប់ពីជាច្រើនខែនៃការប្រយុទ្ធគ្នាខ្លាំង។ លោកស្រីក៏បានរាយការណ៍ ពីជោគជ័យដែលមិនច្បាស់លាស់ ក្នុងទិសដៅនៅភូមិចំនួន២ នៅក្នុងតំបន់ Zaporizhzhia ភាគខាងត្បូង ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតនោះទេ។ លោកស្រី Maliar បានសរសេរនៅលើកម្មវិធីផ្ញើរសារតាមបណ្តាញតេឡេក្រាមថា បច្ចុប្បន្ននេះអ៊ុយក្រែនដណ្តើមបានមកវិញទឹកដីប្រមាន៤៧គីឡូម៉ែត្រក្រឡា ចាប់តាំងពីការចាប់ផ្តើមការវាយបករបស់ខ្លួនកាលពីដើមខែមិថុនា៕

ប្រឡាយមេធំៗសំខាន់ៗក្នុងរាជធានី ត្រូវបានស្ដារ និងកាយដើម្បីទប់ទល់នឹងទឹកជំនន់

2023/09/05 11:21:05 am        422
ភ្នំពេញ៖ ប្រលាយមេធំៗសំខាន់មួយចំនួន នៅក្នុងរាជធានីភ្នំពេញ ត្រូវបានអាជ្ញាធររាជធានី​គិតគូរ​យកចិត្តទុកដាក់ ​ដោយបានធ្វើការកាយ និងស្តារប្រលាយទាំងអស់ ​ដើម្បីរំដោះទឹក រាល់ពេល​មាន​ការជន់លិច ​នៅតាមតំបន់មួយចំនួន ខណៈដែលរដូវនេះ ​ក៏ជារដូវវស្សា ដែលមានភ្លៀងធ្លាក់ខ្លាំង​ជាបន្តបន្ទាប់ផងនោះ ។ប្រឡាយសំខាន់ៗ ដែលជាអាទិភាពខ្ពស់ សម្រាប់ការរំដោះទឹក ​មានប្រលាយបឹងត្របែក ក៏ដូចជា​ប្រលាយបឹងសាឡាងជាដើម​ ដែលជាប្រព័ន្ធចរន្តបង្ហូរទឹកដ៏ចម្បង ដោយរំដោះទឹក​ពី​តាមបណ្តាខណ្ឌធំៗជាច្រើន​ នៃកណ្តាលរាជធានីភ្នំពេញ ។ ជាក់ស្តែងបច្ចុប្បន្ន គេក៏បានសង្កេតឃើញ ក្រុមមន្ត្រីជំនាញ បានដាក់គ្រឿងចក្រ ​និងអេស្កាវ៉ាទ័រ បានធ្វើកាយ និងស្តារប្រឡាយ អោយមានមុខកាត់ធំជាងមុន ​និង​កាយយក​ជម្រៅជ្រៅ​ទៅក្រោម​ផងដែរ ដើម្បីធានាបានថា​ រាល់ពេលមានភ្លៀងខ្លាំង​បង្កជាការជន់លិច​ ទឹកអាចហូរទៅបានលឿន មិនមានការកកស្ទះនោះឡើយ ។ប្រជាពលរដ្ឋនៅសង្កាត់បឹងសាឡាង ក៏បានបង្ហាញក្តីរីករាយផងដែរ ​ពេលសង្កេតឃើញថា អាជ្ញាធរ​បានយកចិត្តទុកដាក់ធ្វើការស្តារ និងកាយប្រឡាយធំៗ ​ដើម្បីរំដោះទឹក ​ព្រោះកន្លងទៅ នៅពេល​មិនទាន់​មានការកាយប្រឡាយឱ្យបានធំនោះ ពលរដ្ឋតែងឧស្សាហ៍ជួបការជន់លិច​ជាខ្លាំង​នៅរៀងរាល់ភ្លៀងខ្លាំងម្តងៗ​ ដោយលិចដល់តាមខ្នងផ្ទះ ក៏ដូចជាជន់លិចតាមដងផ្លូវរំខាន​ដល់ការធ្វើដំណើរជាដើម ។គួររំលឹកផងដែរថា ​អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ​ឃួង ស្រេង កាលពីល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ ​បានណែនាំដល់ក្រុមមន្ត្រីជំនាញ ​នៃមន្ទីរសាធារណការ និ​ងដឹកជញ្ជូន ត្រូវស្ដារលូ ​និងប្រឡាយមេធំៗជាបន្ទាន់ដើម្បីរំដោះទឹកភ្លៀង​កុំឱ្យមានការជន់លិច ប៉ះពាល់​ដល់ពលរដ្ឋ ។ ការណែនាំរបស់លោកអភិបាល ធ្វើឡើងគ្រាដែលលោក ​និងក្រុមមន្ត្រី ចុះទៅ​ចុះពិនិត្យមើលប្រព័ន្ធលូ និងប្រឡាយបឹងសាឡាង​ ក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីរិះរកគ្រប់​មធ្យោបាយ ធ្វើយ៉ាងណាឱ្យលូ ​និងប្រឡាយទាំងនេះ ​អាចរំដោះទឹកបាន នៅពេលមានជំនន់​ទឹកភ្លៀងខ្លាំងម្តងៗ ៕ អត្ថបទ ៖ លីហេង 

ក្រុមអ្នកជំនាញUNជំរុញឲ្យកងកម្លាំងរបស់មេបញ្ជាការលីប៊ីដ៏មានឥទ្ធិពលបញ្ឈប់ការបណ្តេញអ្នកស្រុក និង វាយកម្ទេចផ្ទះសម្បែងរបស់ពួកគេ

2023/09/05 11:09:52 am        48
UN៖ ក្រុមអ្នកជំនាញដែលតែងតាំងដោយអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យកងកម្លាំងរបស់មេបញ្ជាការយោធាលីប៊ីដ៏មានឥទ្ធិពលម្នាក់ បញ្ឈប់ការបណ្តេញអ្នកស្រុក និងវាយកម្ទេចផ្ទះសម្បែងរបស់ពួកគេនៅក្នុងទីក្រុងបេងហាហ្ស៊ី ( Benghazi) ភាគខាងកើតប្រទេសលីប៊ី។ក្រុមអ្នកជំនាញនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពជាតិលីប៊ី ដែលដឹកនាំដោយ លោក ខាលីហ្វា ហ៊ីហ្វតឺ ( Khalifa Hifter) ចាប់តាំងពីខែមីនា បានបណ្តេញអ្នកស្រុកជាង២០.០០០ នាក់ចេញពីផ្ទះសម្បែងរបស់ពួកគេ«ដោយការជូនដំណឹងខ្លីបំផុត»។ពួកគេ ក៏បាននិយាយផងដែរថា ការបំផ្លិចបំផ្លាញនៅកណ្តាលទីក្រុង «កំពុងរីករាលដាលក្នុងលក្ខណៈគួរឲ្យព្រួយបារម្ភ» ដោយអ្នកស្រុកត្រូវបានបណ្តេញចេញ និងបង្ខំឲ្យបោះបង់ចោលនូវទ្រព្យសម្បត្តិ ឬឯកសារកម្មសិទ្ធិរបស់ពួកគេ។ការបំផ្លិចបំផ្លាញនេះ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍នៅក្នុងទីក្រុង នេះបើយោងតាមរបាយការណ៍ក្នុងស្រុក។ក្រុមអ្នកជំនាញ បាននិយាយថា៖«ការវាយកម្ទេចដោយចេតនា រួមទាំងសង្កាត់ប្រវត្តិសាស្ត្រ ទីតាំងបេតិកភណ្ឌដែលត្រូវបានការពារ និងលំនៅឋានជាច្រើន បានបង្កការប៉ះពាល់ដល់ស្ថាបត្យកម្មទីក្រុង និងបេតិកភណ្ឌរស់រវើកនៅរបស់ទីក្រុង រួចទៅហើយ»៕

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ទទួលយកសេចក្តីព្រាងច្បាប់ ស្តីការបង្កើតក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មកពិនិត្យសិក្សា

2023/09/05 11:01:56 am        184
ភ្នំពេញ៖ បន្ទាប់ពីបានអញ្ជើញដឹកនាំសម័យប្រជុំពេញអង្គរដ្ឋសភារួចមក នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ដដែលនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រ​កម្ពុជា ​បានបន្តដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា។ជាលទ្ធផល កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានអនុម័ត ទទួលយកសេចក្តីព្រាង​ច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋាន​កិច្ចការព្រំដែន ដែលជាសំណើរបស់រាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា ដើម្បីពិនិត្យសិក្សា។ នៅពេលបានពិនិត្យសិក្សាចប់សព្វគ្រប់ គណៈកម្មការជំនាញរដ្ឋសភា ត្រូវធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីចាត់ចែងបន្តនីតិវិធីទៀត៕

ផ្លូវនៅពិធីបុណ្យ Burning Man នៅអាមេរិក បើកឡើងវិញ អនុញ្ញាតឲ្យក្រុមអ្នកទៅលេងកម្សាន្តគេចចេញពីភក់ល្បប់

2023/09/05 10:59:20 am        44
អាមេរិក៖ ក្រុមអ្នករៀបចំពិធីបុណ្យ Burning Man បានបើកផ្លូវឡើងវិញ ក្នុងការចាកចេញពីតំបន់វាលខ្យាច់រៀបចំពិធីបុណ្យ នៅដាច់ឆ្ងាយពីរដ្ឋណេវ៉ាដា(Nevada) សហរដ្ឋអាមេរិក  ដែលអនុញ្ញាឲ្យក្រុមអ្នកចូលរួមរាប់ពាន់នាក់គេចចេញបន្ទាប់ពីពួកគេបានជាប់ដោយភក់ល្បប់រយៈពេល៤ថ្ងៃរួចមកហើយ។ ប៉ុន្តែភាគច្រើននៃមនុស្សជាង៦៤.០០០នាក់ ដែលនៅតែជាប់ក្នុងតំបន់នោះ បានរើសយកការស្នាក់នៅទីនោះមួយយប់ទៀត ដើម្បីទស្សនាការដុតរូបតំណាងដ៏ធំកាលពីយប់ថ្ងៃចន្ទហួសកាលវិភាគដែលបានកំណត់ ។ ភ្លៀងធ្លាក់រដូវក្ដៅដែលពុំបានរំពឹង បានអូសបន្លាយមួយសប្ដាហ៍ ដែលធ្វើឲ្យពិធីបុណ្យសិល្បៈប្រឆាំងវប្បធម៌ ជួបប្រះទះភក់ល្បប់ដ៏ធ្ងន់ធ្ងរមិនធ្លាប់ជួប។  រយៈពេលជាច្រើនថ្ងៃមកនេះ មនុស្សប្រមាណ ៧ម៉ឺននាក់ ត្រូវបានបញ្ជាឲ្យស្នាក់ទីនោះ និងបានផ្ដល់អាហារនិងទឹកខណៈក្រុមមន្ត្រី បានបិទផ្លូវ ដែលតម្រូវឲ្យរក្សាទុករថយន្តនៅទីនោះ ។ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សម្នាក់បានស្លាប់ នៅព្រឹត្តិការណ៍នោះ ។ហើយការស៊ើបអង្កេតនៅតែបន្ត៕

កម្ពុជា-ឥណ្ឌូនេស៊ី ឯកភាពបន្តពង្រឹង-ពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួតបន្ថែមទៀត

2023/09/05 10:55:08 am        104
ភ្នំពេញ៖ ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី បានឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ​និងឥណ្ឌូនេស៊ី ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត។ការឯកភាពនេះ បានធ្វើឡើងតាមរយៈជំនួបទ្វេភាគីរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ​នៃព្រះរាជាណាចក្រកម្ពុជា និង ​ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី។នៅក្នុងជំនួបនេះ, ឯកឧត្តម ចូកូ វីដូដូ បានសម្តែងនូវការអបអរសាទរចំពោះ​ សម្តេចមហាបវរធិបតី ដែលត្រូវបានជ្រើសតាំង​ជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា ​នីតិកាលទី៧ នៃរដ្ឋសភា និង បាន​ផ្តាំផ្ញើការសួរសុខទុក្ខ ប្រកបដោយក្តី​នឹករលឹក​ដ៏ជ្រាលជ្រៅ ​ជូនចំពោះសម្តេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ​ក្នុងនាមជាមិត្តភ័ក្តិដ៏ជិតស្និទ្ធរបស់ឯកឧត្តម និង របស់​សាធារណរដ្ឋឥណ្ឌូនេស៊ី។ ជាការឆ្លើយតប, សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអបអរ​សាទរ និងការផ្តាំផ្ញើសួរសុខទុក្ខនេះហើយ ​សម្តេចមហាបវរធិបតី ក៏បានកោតសរសើរផងដែរ​ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់ប្រទេស ​និងប្រជាជនឥណ្ឌូនេស៊ី ក្នុងនាមជាម្ចាស់ផ្ទះ​នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ។ បន្ទាប់ពីការអបអរសាទរ និងកិច្ចស្វាគមន៍ទៅវិញទៅមក, ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាបន្ថែម​អំពី​កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធកន្លងមករវាងកម្ពុជា​ និងឥណ្ឌូនេស៊ី ជាពិសេសក្នុងទិដ្ឋភាព​សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការបណ្តុះបណ្តាល​ធនធានមនុស្ស និង ​ការប្រយុទ្ធប្រឆាំងភេរវកម្ម និង ឧក្រិដ្ឋកម្មឆ្លងដែនជាដើម ។ ក្នុងន័យនេះ,ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង ឥណ្ឌូនេស៊ី ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត៕អត្ថបទ៖ វ៉ន ដារ៉ា

ចក្រភពអង់គ្លេស កំពុងទប់ទល់នឹងរលកកម្ដៅចុងរដូវក្តៅ

2023/09/05 10:42:53 am        47
អង់គ្លេស៖ ប្រទេសអង់គ្លេស បានទទួលការវាយប្រហារពីរលកកម្ដៅចុងរដូវក្ដៅកាលពីថ្ងៃចន្ទ (៤ កញ្ញា) បន្ទាប់ពីសីតុណ្ហភាពទាបជាងមធ្យម និងភ្លៀងធ្លាក់ពេញមួយខែកក្កដា និងសីហា។ ប្រទេសនេះ កំពុងទប់ទល់នឹងកម្ដៅរយៈពេលមួយសប្តាហ៍ ដែលរំពឹងថាសីតុណ្ហភាពនឹងលើសពី៣០អង្សាសេ នៅតំបន់មួយចំនួន។ សេវាកម្មអាកាសធាតុជាតិរបស់ប្រទេសនេះបាននិយាយកាលពីថ្ងៃសុក្រ (១ កញ្ញា) ថា កម្ដៅដែលបានបំបែកកំណត់ត្រាក្នុងខែមិថុនាមានន័យថា ប្រទេសនេះបានជួបប្រទះរដូវក្តៅដ៏ក្តៅបំផុតលើកទី៨ ចាប់តាំងពីឆ្នាំ១៨៨៤មក។ការិយាល័យអាកាសធាតុបាននិយាយថា សីតុណ្ហភាពជាមធ្យមក្នុងរដូវឧតុនិយមគឺមានកម្រិត ១៥,៤ អង្សាសេ ដោយកើនឡើងប្រហែល០,៨អង្សាសេ ក្តៅជាងមធ្យម។ ទោះបីជាសីតុណ្ហភាពជាមធ្យមខ្ពស់ក៏ដោយ សីតុណ្ហភាពធម្មតាខ្ពស់បំផុតដែលបានកត់ត្រាគឺមានកម្រិត៣២,២អង្សាសេ ដោយទាបជាងកំណត់ត្រាកម្ដៅកម្រិត៤០,៣អង្សាសេ ដែលបានឡើងដល់កាលពីឆ្នាំមុនផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជាចូលរួមកម្មវិធីជាមួយវិស័យឯកជននិងទីភ្នាក់ងារជំនាញនៃប្រទេសម៉ាឡេស៊ី
08/15/2025 10:08 PM
បុរសប៉ាឡេស្ទីនជម្លៀសខ្លួនពិបាកស្វែងរកស្បៀងអាហារសម្រាប់ក្រុមគ្រួសាររបស់លោកនៅតំបន់ហ្កាហ្សា
08/15/2025 08:08 PM
លោក Trump៖ អ៊ុយក្រែន គឺជាអ្នកសម្រេចដោយផ្ទាល់ ជុំវិញការដោះដូរដែនដី
08/15/2025 08:08 PM
អេស្ប៉ាញទទួលបានយន្តហោះទម្លាក់ទឹក Canadair ចំនួន ២គ្រឿងពីបារាំង ដើម្បីជួយពន្លត់ភ្លើងឆេះព្រៃ
08/15/2025 08:08 PM
នគរបាល៖ មនុស្ស ២នាក់ រងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារ ក្បែរវិហារឥស្លាម នៅស៊ុយអែត
08/15/2025 08:08 PM
ជនប៉ាឡេស្ទីននាំគ្នាប្រញាញចំណីអាហារនៅផ្ទះបាយស៊ុបនៅទីក្រុងហ្កាហ្សា ខណៈវិបត្តិអត់ឃ្លាននៅតែបន្ត
08/15/2025 08:08 PM
ក្នុងជំនួបរវាងឯកឧត្តម Wang Yi រដ្ឋមន្រ្ដីការបរទេសកម្ពុជា និងថៃ, ភាគីទាំងបីសម្រេចបានកុងសុងស៊ីសចំនួន៥ចំណុច
08/15/2025 08:08 PM
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនក្រុមគ្រួសាររបស់វីរៈយុទ្ធជន ៦រូប រស់នៅខេត្តសៀមរាប ដែលត្រូវបានចាប់ខ្លួនក្រោយមានបទឈប់បាញ់​
08/15/2025 08:08 PM
រដ្ឋមន្ត្រីអ៊ីស្រាអែលស្តាំនិយមជ្រុលបង្កឲ្យមានការភ្ញាក់ផ្អើល ដោយទៅសួរសុខទុក្ខមេដឹកនាំប៉ាឡេស្ទីន នៅពន្ធនាគារ
08/15/2025 08:08 PM
លោក Prabowo៖ ថវិកាឆ្នាំ២០២៦ របស់ឥណ្ឌូនេស៊ី ត្រូវបានរៀបចំឡើង ដើម្បីធ្វើឲ្យប្រទេសរឹងមាំ
08/15/2025 08:08 PM