BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋធានីមូស្គូ រៀបចំការបោះឆ្នោតក្នុងតំបន់មួយចំនួនដែលខ្លួនកាន់កាប់នៅប្រទេសអ៊ុយក្រែន

2023/09/01 11:26:01 am        49
អ៊ុយក្រែន៖ ការបោះឆ្នោតតំបន់ កំពុងដំណើរការក្នុងផ្នែកមួយចំនួននៃប្រទេសអ៊ុយក្រែន ដែលរុស្ស៊ីអះអាងសិទ្ធថាជារបស់ខ្លួន ជាកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីនៅទីនោះដែលលើកបន្តុបដោយរុស្ស៊ី ដើម្បីពង្រឹងសិទ្ធិអំណាចរបស់ពួកគេ ខណៈសង្រ្គាមនៅតែបន្ត។ មនុស្សជាច្រើនបានភៀសខ្លួនចេញពីទឹកដីដែលកាន់កាប់ដោយរុស្ស៊ី ហើយតំបន់មួយចំនួន បានឃើញការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរបំផុតនៃសង្គ្រាមនេះ។លោក Vadym Boichenko គឺជាអភិបាលក្រុងនិរទេសខ្លួនរបស់អ៊ុយក្រែន ហើយឥឡូវនេះនៅក្នុងទីក្រុងគីវ ដោយលោកបានប្រាប់សារព័ត៌មាន រ៉យទ័រ ថា អ្នកស្រុកនៅតំបន់ Mariupol កំពុងត្រូវបានបញ្ជាឱ្យបោះឆ្នោតដោយប្រើកាំភ្លើងដើម្បីគំរាម ជាការអះអាងដែលមិនអាចផ្ទៀងផ្ទាត់បានភ្លាមៗ លោក Boichenko ហៅការបោះឆ្នោតនោះថា ជាការបោះឆ្នោតដែលក្លែងក្លាយ ឬបង្គ្រប់កិច្ច។រុស្ស៊ីមិនបានគ្រប់គ្រងតំបន់ណាមួយពេញលេញ ក្នុងចំណោមតំបន់ទាំងបួនដែលមានការបោះឆ្នោតនោះទេគឺដូចជា តំបន់ Donetsk តំបន់ Luhansk តំបន់ Zaporizhzhia និងតំបន់ Kherson ជាដើម។ តំបន់ទាំងនោះមានអភិបាលក្រុងដែលជ្រើសរើសដោយទីក្រុងម៉ូស្គូ និងសមាជិកទាំងអស់នៃសម្ព័ន្ធភាពនយោបាយរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលហៅថាសហភាពរុស្ស៊ី។ ឥឡូវនេះពួកគេទាំងអស់កំពុងដំណើរការសម្រាប់អាណត្តិពេញលេញនៅក្នុងការកាន់តំណែង។ក្រុមមន្ត្រីអ៊ុយក្រែននិយាយថា ការបោះឆ្នោតនោះគឺខុសច្បាប់។ ពួកគេនិយាយថា នេះបង្ហាញពីមូលហេតុដែលមិនអាចដំណើរការចរចាសន្តិភាពណាមួយជាមួយទីក្រុងមូស្គូបាន រហូតដល់រុស្ស៊ីដកទ័ពទាំងអស់ចេញពីទឹកដីអ៊ុយក្រែន៕

ប្រព័ន្ធផ្សព្វផ្សាយ៖រុស្ស៊ីដកប្រព័ន្ធការពារដែនអាកាសពីប្រជុំកោះKuril យកមកដាក់ពង្រាយនៅព្រំដែនអ៊ុយក្រែន

2023/09/01 11:21:45 am        68
រុស្ស៊ី៖ ប្រទេសរុស្ស៊ី បានដកប្រព័ន្ធការពារមីស៊ីលប្រឆាំងយន្តហោះចេញពីប្រជុំកោះកូរីល (Kuril) ដែលបានដាក់ នៅទីនោះតាំងពីឆ្នាំ២០២០។ ពួកគេប្រហែលជាត្រូវបានផ្ទេរសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែនវិញ។ការបាត់វត្តមាននៃប្រព័ន្ធការពារដែនអាកាស ត្រូវបានកត់សម្គាល់ដោយអ្នកជំនាញយោធា លោក យូ កយហ្សូមី (Yū Koizumi) មកពីសាកលវិទ្យាល័យក្រុងតូក្យូ។ លោកក៏បានបង្ហាញទំនុកចិត្តថា យោធារុស្ស៊ី បានយករថក្រោះ និងកាំភ្លើងធំចាស់ៗពីប្រជុំកោះកូរីល។ យោងតាមលោកកយហ្សូមី អាវុធដែលរក្សាទុកនៅទីតាំងយោធានៅកោះសាខាលីន ( Sakhalin) នឹងត្រូវបញ្ជូនទៅកាន់ខ្សែត្រៀមជួរមុខ ក្នុងប្រទេសអ៊ុយក្រែន។សម្រាប់ប្រព័ន្ធការការពារដែនអាកាសវិញ លោកកយហ្សូមី កត់សម្គាល់ថា វាគឺជាប្រព័ន្ធS-300B4 ។ ពួកគេត្រូវបានគេដាក់នៅឈូងសមុទ្រកាសាត(Kasat) និងនៅជិតតំបន់ទីក្រុងយូសណូ កូរីលស្ក៍ ( Yuzhno-Kurilsk)។កាលពីខែកញ្ញាកន្លងទៅ អ្នកដឹកជញ្ជូនជាច្រើន ដែលដឹកមីស៊ីលS-300B4 រ៉ាដា និងឧបករណ៍ផ្សេងទៀត ត្រូវបានគេឃើញ នៅទីតាំងយោធាទាំងពីរ៕

ប្រទេសចិនប្រាប់ឥណ្ឌាឲ្យរក្សាភាពស្ងប់ស្ងាត់ជុំវិញបញ្ហាផែនទីព្រំដែន

2023/09/01 11:00:29 am        73
ចិន៖ ប្រទេសចិន បានប្រាប់ឥណ្ឌាឲ្យ«រក្សាភាពស្ងប់ស្ងាត់» លើផែនទីចិនថ្មី ដែលក្រុងដែលីនិយាយថា ជាការអះអាងសិទ្ធិលើទឹកដីរបស់ខ្លួន។ប្រទេសឥណ្ឌា បានតវ៉ាបន្ទាប់ពីទីក្រុងប៉េកាំងបានចេញផ្សាយផែនទីបង្ហាញពីរដ្ឋអារុណាចាល ប្រាដេស (Arunachal Pradesh) ភាគឦសាន និងខ្ពង់រាបអាក់សៃ ជីន ( Aksai Chin) ដែលមានជម្លោះជាទឹកដីរបស់ប្រទេសចិន។ទីក្រុងប៉េកាំង បានឆ្លើយតបដោយនិយាយថា ប្រទេសជិតខាងរបស់ខ្លួន គួរតែជៀសវាងពី«ការបកស្រាយហួសហេតុ»អំពីបញ្ហានេះ។ទន្ទឹមនឹងនេះ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ( Xi Jinping) ទំនងជានឹងមិនចូលរួមកិច្ចពិភាក្សារបស់មេដឹកនាំG20 នៅទីក្រុងដែលី នៅសប្តាហ៍ក្រោយទេ។របាយការណ៍ដែលមិនមានការបញ្ជាក់ បានបង្ហាញថា លោកនាយករដ្ឋមន្ត្រី Li Quang នឹងចូលរួមជំនួសវិញ។ លោកស៊ី បានបញ្ជាក់មុននេះថា លោកនឹងធ្វើដំណើរទៅកាន់ទីក្រុងដែលីសម្រាប់កិច្ចប្រជុំ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកញ្ញា ប៉ុន្តែក្រសួងការបរទេសចិន នឹងមិនបញ្ជាក់ពីការចូលរួមរបស់លោកទេ នៅពេលដែលត្រូវបានស្នើសុំឲ្យបញ្ជាក់លើបញ្ហានេះនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ កាលពីថ្ងៃព្រហស្បតិ៍៕

មនុស្ស៤៨នាក់ បានស្លាប់នៅក្នុងការបង្រ្កាបបាតុកម្មប្រឆាំងអង្គការសហប្រជាជាតិនៅប្រទេសកុងហ្គោ

2023/09/01 10:14:26 am        95
កុងហ្គោ៖ យោងតាមប្រភពក្នុងស្រុក និងឯកសារផ្លូវការដែលឃើញដោយសារព៏ត៌មាន AFP នៅថ្ងៃនេះបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស៤៨នាក់ ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបលើការតវ៉ាប្រឆាំងអង្គការសហប្រជាជាតិ នៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ កាលពីម្សិលមិញ ក្រុមទាហានកុងហ្គោបានបង្ក្រាបក្រុមសាសនាមួយក្រុម ដែលគ្រោងធ្វើបាតុកម្មប្រឆាំងនឹងកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងទីក្រុង Goma។ដំបូងឡើយមនុស្ស១០នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់ ក្នុងនោះមានមន្ត្រីនគរបាលម្នាក់ដែលត្រូវបានធ្វើឃាតដោយសមាជិកនិកាយសាសនានេះ។ ប៉ុន្តែឯកសារផ្ទៃក្នុងរបស់កងទ័ព ដែលត្រូវបានពិគ្រោះយោបល់ដោយសារព័ត៌មាន AFP និងផ្ទៀងផ្ទាត់ដោយមន្ត្រីសន្តិសុខបាន ផ្តល់តួលេខអ្នកស្លាប់ចំនួន៤៨នាក់នៅក្នុងការបង្រ្កាបនោះ បន្ថែមពីលើនគរបាលដែលត្រូវបានសម្លាប់នោះ និងមន្រ្តីនគរបាលចំនួន៧៥ក៏នាក់បានរងរបួសផងដែរ។ឯកសារនោះក៏និយាយដែរថា ក្រុមទាហានបានរឹបអូសអាវុធជាច្រើនដើម និងចាប់ខ្លួនមនុស្ស១៦៨នាក់ រួមទាំងមេដឹកនាំសាសនានោះផងដែរ។ ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ត្រូវបានបំផ្លិចបំផ្លាញដោយអំពើហឹង្សារបស់កងជីវពលអស់រយៈពេលបីទសវត្សរ៍មកហើយ ដែលជាកេរ្តិ៍ដំណែលនៃសង្រ្គាមក្នុងតំបន់ដោយបានផ្ទុះឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៩០ និងឆ្នាំ២០០០។បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងតំបន់នេះ គឺជាបេសកកម្មដ៏ធំបំផុតមួយ និងមានតម្លៃថ្លៃបំផុតក្នុងពិភពលោក ជាមួយនឹងថវិកាប្រចាំឆ្នាំប្រហែល១ពាន់លានដុល្លារអាមេរិក។ អង្គការសហប្រជាជាតិ ចូលទៅក្នុងកុងហ្គោដោយរងការរិះគន់យ៉ាងខ្លាំងនៅក្នុងប្រទេសអាហ្រ្វិកកណ្តាលមួយនេះ ដែលមនុស្សជាច្រើនយល់ឃើញថា កងរក្សាសន្តិភាពមិនបានការពារជម្លោះក្នុងប្រទេសនេះនោះទេ៕

សហភាពអាហ្រ្វិកផ្អាកសមាជិកភាពរបស់ប្រទេសហ្គាបុង បន្ទាប់ពីរដ្ឋប្រហារយោធា

2023/09/01 10:08:46 am        62
អាហ្រ្វិក៖ កាលពីថ្ងៃព្រហស្បតិ៍ (៣០សីហា) សហភាពអាហ្រ្វិកបានព្យួរសមាជិកភាពរបស់ប្រទេសហ្គាបុង មួយថ្ងៃបន្ទាប់ពីក្រុមមន្រ្តីយោធាបានបណ្តេញប្រធានាធិបតីប្រទេសនេះ លោក អាលី បុងហ្គោ ចេញពីតំណែង ដែលជាការឆ្លើយតបក្នុងតំបន់ជាលើកដំបូងចំពោះរដ្ឋប្រហារលើកទី៨នៅអាហ្វ្រិកខាងលិច និងកណ្តាលចាប់តាំងពីឆ្នាំ២០២០មក។ដូចរបបយោធាដទៃទៀត ដែលបានឆក់យកអំណាចក្នុងតំបន់ដែរ ក្រុមមេដឹកនាំយោធារបស់ហ្គាបុង កំពុងស្វះស្វែងរកការបង្រួបបង្រួមអំណាច ទោះបីជាមានការថ្កោលទោសពីអន្តរជាតិក៏ដោយ។ លោកឧត្តមសេនីយ៍ Brice Oligui Nguemam ដែលជាមេដឹកនាំរដ្ឋប្រហារ និងជាអតីតប្រធានកងអង្គរក្សរបស់ប្រធានាធិបតី នឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃចន្ទ ខាងមុខនេះ។ក្រុមប្រឹក្សាសន្តិភាព និងសន្តិសុខរបស់សហភាពអាហ្រ្វិក បានធ្វើសកម្មភាពលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ ដោយរារាំងការចូលរួមរបស់ហ្គាបុងនៅក្នុងសកម្មភាព បណ្ដាញ និងស្ថាប័នទាំងអស់របស់ខ្លួនរហូតដល់សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញត្រូវបានស្តារឡើងវិញ។ប្លុកនយោបាយរបស់អាហ្រ្វិកកណ្តាល ដែលប្រទេសហ្គាបុងជាសមាជិក ក៏បានថ្កោលទោសការធ្វើរដ្ឋប្រហារនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ ហើយបាននិយាយថា ខ្លួនគ្រោងនឹងរៀបចំកិច្ចប្រជុំប្រមុខរដ្ឋដើម្បីកំណត់ពីមធ្យោបាយឆ្លើយតបលើរដ្ឋប្រហារនេះ ប៉ុន្តែមិនបានផ្តល់កាលបរិច្ឆេទច្បាស់លាស់នោះទេ៕

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផ្តាំទៅអ្នកចង់ធ្វើបាតុកម្មប្រឆាំងនឹងដំណើរលោកទៅអាម៉េរិក ធ្វើម៉េចកុំឲ្យខុសច្បាប់ប្រយ័ត្នគេចាប់

2023/09/01 09:51:23 am        282
កណ្ដាល៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្តាំទៅជនអគតិមួយក្តាប់តូច ដែលចង់ធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ច​របស់​លោកទៅអាម៉េរិក នាចុងខែកញ្ញា ឆ្នាំ២០២៣នេះ ធ្វើយ៉ាងកុំឲ្យហួសព្រំដែនកំណត់ប្រយ័ត្ន​អាជ្ញាធរអាម៉េរិកចាប់។ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតតាមរោងចក្រសហគ្រាស នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១ ខៃកញ្ញា ឆ្នាំ២០២៣នេះ ​ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើង ​នាចុងខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ លោកនឹងដឹកនាំគណៈប្រតិភូកម្ពុជា​ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ(UN)លើកទី៧៨ នៅទីក្រុងញូវយ៉ក​សហរដ្ឋ​អាម៉េរិក ហើយដំណើរទេស្សនកិច្ចរបស់លោកនេះ គឺមានពលរដ្ឋខ្មែរអាម៉េរិកមួយចំនួនតូច ប្រកាស​ប៉ុនប៉ង​ធ្វើបាតុកម្មប្រឆាំងនឹងដំណើររបស់លោកផងដែរ។បើទោះបីជាមានការប៉ុនប៉ងធ្វើបាតុកម្មប្រឆាំងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់​សហរដ្ឋ​អាម៉េរិក ពីសំណាក់ពលរដ្ឋខ្មែរមួយចំនួនតូចដែលមាន​និន្នាការ​ប្រឆាំងក្តី ក៏ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានអំពាវនាវ និងរំលឹកដល់បងប្អូនខ្មែរ ​រស់នៅក្រៅប្រទេស ជាពិសេសអាម៉េរិក និងតំបន់អឺរ៉ុប​ដែលគោរពស្រលាញ់លោក ក៏ដូចជាគណបក្សប្រជាជនកម្ពុជា សូមកុំធ្វើបាតុកម្មតបតនឹងពួកគេ​ឲ្យសោះ ​ខណៈពួកជំទាស់មួយក្តាប់តូចទាំងនោះចង់​ធ្វើអ្វីក៏ធ្វើទៅ ធ្វើយ៉ាងណា កុំឲ្យហួសព្រំដែន​កំណត់របស់ប្រទេសគេបានហើយ៕អត្ថបទ បាន ចក់

លោកត្រាំផ្តល់ចម្លើយពីភាពគ្មានទោសចំពោះបទចោទប្រកាប់នៅរដ្ឋចចា

2023/09/01 09:35:56 am        95
អាមេរិក៖ អតីតប្រធានាធិបតី សហរដ្ឋអាមេរិក លោក Donald Trump បានផ្តល់ចម្លើយពីភាពគ្មានទោសចំពោះបទចោទប្រកាន់បទឧក្រិដ្ឋនៅរដ្ឋចចា ដែលមានជាបន្តបន្ទាប់ ចោទប្រកាន់មកលើលោកពីបទព្យាយាមបង្វែរការបរាជ័យការបោះឆ្នោតឆ្នាំ២០២០របស់លោក។ ការចោទប្រកាន់នៅរដ្ឋចចា ត្រូវបានប្តឹងកាលពីដើមខែនេះ ដែលបទចោទប្រកាន់លោកត្រាំផ្ទាល់មានចំនួនបទឧក្រិដ្ឋ១៣ករណី រួមមានទាំងសកម្មភាពទុច្ចរិត។ អ្នកដែលត្រូវចោទប្រកាន់១៨នាក់ផ្សេងទៀត រួមជាមួយលោកត្រាំ ប្រឈមបទក្រិដ្ឋសរុប៤១ករណី រួមមានការផ្តល់ភស្តុតាងមិនពិតចំពោះសមាជិកសភាថាការបន្លំការបោះឆ្នោតបានកើតមានឡើង និងបានជំរុញឲ្យឲ្យមន្ត្រីរដ្ឋបំពានពាក្យសម្បថក្នុងតំណែងរបស់ពួកគេ ដោយការកែប្រែលទ្ធផលបោះឆ្នោត។ការផ្តល់ចម្លើយពីភាពគ្មានទោសនេះ មានន័យថា លោកត្រាំ នឹងមិនបង្ហាញខ្លួនផ្ទាល់នៅតុលាការកំពូលតំបន់ Fulton នៅសប្តាហ៍ក្រោយដើម្បីប្រឈមមុខបទចោទប្រកាន់នោះទេ។ កាលពីថ្ងៃព្រហស្បតិ៍ មេធាវីរបស់លោកត្រាំ បានស្នើសុំឲ្យចៅក្រម ដកចេញករណីរបស់លោក ពីសហចុងចោទមួយចំនួនផ្សេងទៀតដែលព្យាយាមពន្លឿនការកាត់ទោសនោះ។ បញ្ហានេះ នឹងដាក់ករណីលោកត្រាំលើកាលបរិច្ឆេទខុសគ្នាពីសហចុងចោទរបស់លោក គឺលោក Kenneth Chesebro ជាមេធាវីសម្រាប់យុទ្ធនាការឆ្នាំ២០២០របស់លោកត្រាំ។មេធាវីរបស់លោកត្រាំ បានអះអាងថា ពួកគេពុំមានពេលគ្រប់គ្រាន់ដើម្បីត្រៀមសម្រាប់ការកាត់ទោស នៅខែតុលា ជាកាលបរិច្ឆេទកំណត់សម្រាប់លោក Chesebro ។ ទោះបីជាបទចោទប្រកាន់ចំនួន៤ដែលការចោទពីបទឧក្រិដ្ឋទាំងអស់ប្រមាណ៩១ករណីមាននៅក្នុងទីក្រុងញ៉ូវយ៉ក ម៉ៃអាមី វ៉ាស៊ីនតោន និងអាត្លង់តា លោកត្រាំ នៅតែជាអ្នកឈានមុខម្នាក់សម្រាប់ការតែងតាំងរបស់គណបក្សសាធារណៈរដ្ឋ ចំពោះការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤៕

ប្រសាសន៍សំខាន់ៗរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជួបកម្មករ និយោជិត តាមរោងចក្រសហគ្រាស នៅក្រុងតាខ្មៅ

2023/09/01 09:31:59 am        261
កណ្តាល៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស នៅក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។ប្រសាសន៍សំខាន់ៗរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ដែលមានខ្លឹមសារដូចខាងក្រោម៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ផ្ដល់គោលការដល់ថ្នាក់ដឹកនាំក្នុងជួរាជរដ្ឋាភិបាល បើសិនជាជាប់ភារកិច្ចការងារ គឺអាចស្នើគោលការណ៍ដោយមិនចាំបាច់ចូលរួមនូវរាល់កម្មវិធីជាមួយនាយករដ្ឋមន្រ្ដីនោះទេ ប៉ុន្ដែអាចបញ្ជូនរដ្ឋលេខាធិការប្រចាំការមកជំនួស។ខណៈពេលនេះគឺជាពេលដែលមន្រ្ដីគ្រប់រូបកំពុងមមាញឹកក្នុងការអនុវត្តការងារនៅតាមក្រសួងស្ថាប័នរបស់ខ្លួន។ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដរាបណាបងប្អូនប្រជាពលរដ្ឋនៅតែជឿជាក់គណបក្សប្រជាជនកម្ពុជា គាំទ្រឱ្យដឹកនាំរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជាប្ដេជ្ញាបម្រើពលរដ្ឋ បង្កើតការងារ និងបង្កើនជីវភាពរស់នៅជូនប្រជាពលរដ្ឋជានិច្ច។ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា រឿងស្រឡាញ់ជាតិនណាក៏ស្រឡាញ់ដែរ ក្នុងនោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលខិតខំថែរក្សានូវសុខសន្ដិភាព ស្ថិភាពនយោបាយ និងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។ ដូច្នេះការចូលរួមស្នេហាជាតិបែបវិជ្ជមានគឺជារឿងសំខាន់ ដើម្បីចូលរួមបង្កើនសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាជននូវទូទាំងប្រទេស។ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ណែនាំឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុង ដើម្បីដឹកបងប្អូនកម្មករ កម្មការិនីទៅលេងស្រុកកំណើត ដោយឥតគិតថ្លៃ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ។ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា វិស័យទេសរណ៍ គឺជាវិស័យអាទិភាពមួយសំខាន់ ដែលមានការប្រកួតប្រជែងធំណាស់ទាំងនៅក្នុងតំបន់ និងពិភពលោក ដូច្នេះត្រូវរួមគ្នាទាំងរដ្ឋាភិបាល និងវិស័យឯកជន ដោយធ្វើយ៉ាងណាឱ្យមានកម្លាំងសរុបទាក់ទាញភ្ញៀវទេសចរមកកម្ពុជា។ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជន គឺជាដៃគូដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ដូច្នេះនៅខែ វិច្ឆិកា ខាងមុខនេះ រាជរដ្ឋាភិបាលនឹងធ្វើវេទិការាជរដ្ឋាភិបាលជួបជាមួយវិស័យឯកជន ដើម្បីជជែកគ្នា និងស្វែងរកចំណុចរួម ក្នុងការបង្កើតជាសហគមន៍រួមមួយរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន។ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាលថ្មី ទោះបីជាតួអង្គនៅតាមក្រសួងស្ថាប័នមួយចំនួនថ្មីក៏ដោយសម្រាប់ដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក៏ប៉ុន្ដែគោលនយោបាយ និងយុទ្ធសាស្រ្ដរបស់គណបក្សប្រជាជន គឺមិនបានផ្ដាស់ប្ដូរនោះទេ។ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត រម្លឹកដល់រដ្ឋមន្រ្ដីតាមបណ្ដាក្រសួងស្ថាប័ន ជាពិសេសក្រសួងស្ថាប័នថ្មី ដែលត្រូវរៀបចំមន្រ្ដី ត្រូវពង្រឹងគោលបំណងនៃប្រសិទ្ធភាពស្ថាប័ន គឺរក្សាប្រសិទ្ធភាព និងសាមគ្គីភាពផ្ទៃ ក្នុងនោះទើបអាចដើរទៅមុខទាំងអស់គ្នាបាន។ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ណែនាំដល់រដ្ឋមន្រ្ដីថ្មីនៅតាមបណ្ដាក្រសួង ស្ថាប័នចំពោះការតែងតាំងមន្រ្ដី គឺត្រូវផ្អែកទៅលើគុណាធិបតេយ្យ លើអតីតភាព និងប្រសិទ្ធភាពការងារ និងការបន្ស៊ីគ្នាទៅលើប្រសិទ្ធភាពការងារ ដូចពាក្យថា «ក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ» ដោយប្រើប្រាស់កម្លាំងទាំងអស់ទាំងចាស់ទាំងថ្មី ដែលនេះគឺជាគុណធម៌ក្នុងការរៀបចំរាជរដ្ឋាភិបាលថ្មីនេះ។

ផ្សារនៅទីក្រុងព្រំដែនគ្មានមនុស្ស ខណៈចំណុចឆ្លងព្រំដែនប្រទេសហ្គាបុង នៅបិទនៅឡើយ

2023/09/01 09:29:19 am        115
ហ្គាបុង៖ ទីផ្សារនិងពាណិជ្ជកម្ម បានឈប់ដំណើរការកាលពីថ្ងៃព្រហស្បតិ៍នៅក្រុងរបស់ប្រទេសកាមេរូន ដែលមានព្រំដែនជាប់ប្រទេសហ្គាបុង មួយថ្ងៃបន្ទាប់ពីមន្ត្រីយោធា បានបណ្តេញប្រធានាធិបតីលោក Ali Bongo ដែលពេលនេះត្រូវបានចាត់ទុកថាជារដ្ឋប្រហារលើកទី៨ នៅអាហ្វ្រិកកណ្តាល និងខាងលិច ចាប់តាំងពីឆ្នាំ២០២០។ កាលពីថ្ងៃព្រហស្បតិ៍ សហភាពអាហ្វ្រិក បានផ្អាកសមាជិកភាពរបស់ប្រទេសហ្គាបុង ជាការឆ្លើយតបក្នុងតំបន់ចំពោះរដ្ឋប្រហារនេះ។ការដណ្តើមអំណាច បានបញ្ចប់រយៈពេលជិត៦ទសវត្សរ៍នៃការកាន់អំណាចរបស់គ្រួសារនៅប្រទេសហ្គាបុង និងបានបង្កើតការប្រឈមថ្មីសម្រាប់តំបន់មួយដែលទទួលរងដោយរលករដ្ឋប្រហារ ដែលប្រធានាធិបតីប្រទេសនីហ្សេរីយ៉ា លោក Bola Tinubu បានចាត់ទុកថាជាការរាលដាលអំណាចផ្តាច់ការ។ នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃព្រហស្បតិ៍ យោធានិយាយថាខ្លួនបានបន្តជើងហោះហើរក្នុងស្រុក និងស្តារឡើងវិញស្ថាប័នរដ្ឋមួយចំនួន ប៉ុន្តែ ព្រំដែនដីគោកនិងអាកាសនៅតែបិទ។ពលរដ្ឋរស់នៅក្នុងទីក្រុងព្រំដែន Amban មានការបារម្ភថាការបិទព្រំដែនដែលអូសបន្លាយពេលយូរ អាចធ្វើឲ្យប៉ះពាល់ដល់ទីផ្សារក្នុងស្រុក ជាទីដែលពលរដ្ឋហ្គាបុងមានចំណែកច្រើននៃអតិថិជនរបស់ខ្លួន៕

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ណែនាំឲ្យមន្រ្តីរាជរដ្ឋាភិបាលមិនចាំបាច់ហែហមលោកច្រើនពេកទេ ពេលមានកិច្ចការប្រជុំនៅក្រសួង

2023/09/01 09:19:42 am        415
កណ្ដាល៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានណែនាំ ដល់សមាជិករាជរដ្ឋាភិបាលទាំងអស់មិនចាំបាច់ហែហមលោកច្រើនពេកនោះទេ ពេលដែលមានកិច្ចការ ប្រជុំផ្ទាល់នៅក្រសួងរបស់ខ្លួន គ្រាន់តែចាត់តំណាងមកក៏បានដែរ ដើម្បីក្តាប់របាយការណ៍ និងអនុសាសន៍ ណែនាំរបស់រាជរដ្ឋាភិបាល។ឯកឧត្តមកិត្តិទេសាភិបាល បានបញ្ជាក់ថា រដ្ឋមន្រ្តីនៅតាមក្រសួងខ្លះបានលើកពេលកិច្ចប្រជុំផ្ទាល់ របស់ក្រសួងខ្លួន ដើម្បីមកហែហមលោក ពេលចុះជួបសំណេះសំណាល និងសួរសុខទុក្ខដល់​បង​ប្អូនកម្មករ-កម្មការិនីនាពេលនេះ ដូច្នេះលោក​សូមណែនាំថា ដូចមិនចាំបាច់ធ្វើដល់ថ្នាក់ហ្នឹងទេគប្បី​ប្រជុំដើម្បីដោះស្រាយបញ្ហានានាដែលកើតឡើង ជាពិសេសគឺបញ្ហារបស់បងប្អូន​ប្រជាពលរដ្ឋតែម្តង។ការលើកឡើងរបស់ ឯកឧត្តមនាយករដ្ឋមន្រ្តីនេះគឺបានធ្វើឡើង ក្នុងឱកាសអញ្ជើញជួប​សំណេះ​សំណាល​ជាមួយកម្មករ និយោជិតតាមរោងចក្រសហគ្រាស​ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១ ​ខៃកញ្ញា ឆ្នាំ២០២៣នេះ៕អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យចេនឡា និងសាកលវិទ្យាល័យ Dongshin University នៃសាធារណៈរដ្ឋកូរ៉េ
08/14/2025 08:08 PM
UN៖ ឧក្រិដ្ឋកម្មសង្រ្គាមទំនងជាបានប្រព្រឹត្តដោយភាគីទាំង ២នៅក្នុងអំពើហិង្សាតំបន់ឆ្នេរប្រទេសស៊ីរី
08/14/2025 08:08 PM
កង្វះអាំងស៊ុយលីនធ្វើឲ្យអ្នកជំងឺទឹកនោមផ្អែមកុងហ្គោឈឺចាប់នៅតំបន់ភាគខាងកើតដែលញាំញីដោយភ្លើងសង្រ្គាម
08/14/2025 08:08 PM
រុស្ស៊ី និងអ៊ុយក្រែន ដោះដូរអ្នកទោសម្ខាងៗចំនួន ៨៤នាក់ដូចគ្នា
08/14/2025 08:08 PM
ក្រុមគ្រូពេទ្យគ្មានព្រំដែន៖ ជំងឺអាសន្នរោគបានសម្លាប់មនុស្ស ៤០នាក់នៅតំបន់ Darfur ប្រទេសស៊ូដង់ ក្នុងរយៈពេល ១សប្តាហ៍
08/14/2025 08:08 PM
នគរបាលអេស្ប៉ាញ ចាប់ខ្លួនមនុស្ស ៤នាក់ ពាក់ព័ន្ធនឹងចំហេះព្រៃថ្មី
08/14/2025 08:08 PM
​ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានីចូលរួមបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត
08/14/2025 08:08 PM
ប្រភព៖ ទួរគីជួយស៊ីរីនូវប្រព័ន្ធអាវុធ និងគ្រឿងយុទ្ធោបករណ៍ ក្រោមកិច្ចព្រមព្រៀងថ្មី
08/14/2025 08:08 PM
សម្តេចតេជោជួបពិភាក្សាជាមួយអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមតាមរយៈវិដេអូពីចម្ងាយ
08/14/2025 08:08 PM
មេដឹកនាំបារាំង បញ្ជាក់ថា លោក Trump បើកចំហចំពោះការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន
08/14/2025 08:08 PM