សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ
TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក

នយោបាយ​ និង ការអភិវឌ្ឍន៍

ការងារប្រយុទ្ធនឹងជំងឺអេដស៍ ជាផ្នែកមួយនៃការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន

2023/08/25 02:13:26 pm        95
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស បានបញ្ជាក់ថា ការងារប្រយុទ្ធនឹងជំងឺអេដស៍ជាផ្នែកមួយស្ថិតនៅក្នុងជ្រុងនៃការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ក្នុងបញ្ចកោណ ទី១ ការអភិវឌ្ឍមូលធនមនុស្ស ដែលទាមទារយើងបន្តឆ្លើយតបរួមគ្នាឆ្ពោះទៅបញ្ចប់មេរោគអេដស៍ ដែលជាបញ្ហាសុខភាពសាធារណៈ។ការថ្លែងរបស់ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត យ៉ាងដូច្នេះក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី៨, នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នៅអាជ្ញាធរជាតិប្រយុទ្ធនឺងជំងឺអេដស៍។កិច្ចប្រជុំនេះ ទទួលបានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាបច្ចេកទេស ដែលអញ្ជើញមកពីក្រសួង ស្ថាប័ន រាជធានី ខេត្ត ជាសមាជិកអាជ្ញាធរជាតិ តាមរយៈការចូលរួមកិច្ចប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ។ ជាកិច្ចចាប់ផ្តើមកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ អបអរសាទរប្រកបដោយមោទនភាព​បំផុត ចំពោះលទ្ធផលកិច្ចប្រជុំពេញលើកដំបូង នៃអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ក្នុងការប្រកាសដាក់ឱ្យប្រើប្រាស់ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” ឆ្ពោះទៅចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។តាមរយៈនៃកិច្ចប្រជុំនេះ ឯកឧត្តម កែវ អ៊ូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ បានធ្វើបទបង្ហាញអំពីការរៀបចំយុទ្ធនាការសម្ភាស៍ផ្តល់បណ្ណសមធម៌​ជូន​បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍​នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានធ្វើការពិភាក្សា​សម្របសម្រួល ​រកដំណោះស្រាយ ជូនប្រជាពលរដ្ឋក្រីក្រដែលបម្រើនៅតាមសេវាកម្សាន្ត មានការបម្លាស់ទីស្វែងរកការងារធ្វើ ជា​ញឹកញាប់​ ដែលភាគច្រើនពុំមានឯកសារស្នាក់នៅជាក់លាក់ រួមទាំងខ្វះខាត​ឯកសារអត្រានុកូលដ្ឋាន ​និងអត្តសញ្ញាណបណ្ណផងនោះ ​ហើយដែលការណ៍នេះ ជាឧបសគ្គទទួលបាននូវការគាំពារសង្គម ផ្នែកមូលនិធិសមធម៌សុខាភិបាល។ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ បានផ្តល់អនុសាសន៍ដល់សមាជិក សមាជិកាបន្ត​សហការ និងសម្របសម្រួលការមួយអាជ្ញាធរពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល​ជំរុញការងារ​ផ្សព្វផ្សាយដល់ប្រជាជនគោលដៅឱ្យបានកាន់តែទូលំទូលាយក្នុងការមកទទួលបណ្ណសមធម៌សុខាភិបាល។ លើសពីនេះ ឯកឧត្តមបណ្ឌិត ក៏បានជំរុញបន្ថែមដល់ក្រុមប្រឹក្សាបច្ចេកទេសទាំងអស់ ឱ្យបន្តការ​អប់រំផ្សព្វផ្សាយការយល់ដឹងអំពីមេរោគអេដស៍ ​និងជំងឺអេដស៍គ្រប់មធ្យោបាយ​ ដល់ប្រជាជនគន្លឹះ ជាពិសេសក្រុមយុវវ័យ ​ដើម្បីឱ្យបង្ការខ្លួនចៀសពីការឆ្លងមេរោគអេដស៍ ​និងលប់បំបាត់ការរើសអើង និងមាក់ងាយក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ និងប្រជាជនគន្លឹះ៕អត្ថបទ រដ្ឋា

នាយឧត្តមសេនីយ៍ ម៉ឹង សំផន ជំរុញឲ្យកងពលតូចដឹកជញ្ជូនលេខ៩៩ បន្តកិច្ចការងារបម្រើពលរដ្ឋនិងរាជ រដ្ឋាភិបាលបន្ថែមទៀត

2023/08/25 02:03:04 pm        171
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ បានជំរុញដល់នាយទាហានពលទាហាន ទាំងអស់នៃកងពលតូចដឹកជញ្ជូនលេខ៩៩ ត្រូវខិតខំបំពេញការងារបម្រើដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជារាជរដ្ឋាភិបាលឲ្យបានខ្លាំងក្លាបន្ថែមទៀត និងត្រូវត្រៀមខ្លួនជានិច្ចចំពោះបទបញ្ជាពីថ្នាក់លើ ដើម្បីជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាពេលមានគ្រោះមហន្តរាយណា​មួយកើតឡើង ជាយថាហេតុនោះ។ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV បន្ទាប់ពីអញ្ជើញចូលរូមក្នុងពិធីសំណេះសំណាល និង​អបអរសាទរ ខួបលើកទី១៣ នៃថ្ងៃកំណើតកងពលតូចដឹកជញ្ជូនលេខ៩៩ ​អគ្គនាយកដ្ឋានភស្តុភា-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ(២៦ សីហា២០១០-២៦សីហា ២០២៣) ​នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ​នេះនាយឧត្តមសេនីយ៍ ម៉ឹង សំផន បានលើកឡើងថា កងពលតូចដឹកជញ្ជូនលេខ៩៩ បានបង្កើតមកអស់ រយៈពេល១៣ឆ្នំាំមកហើយ ​ហើយបានបម្រើកិច្ចការងារជូនជាតិ ,រាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋបាន ​យ៉ាងច្រើនជាបន្តបន្ទាប់ ​ដោយមិនបានគិតពេលវេលាថាយប់ ឬក៏ថ្ងៃនោះ​ឡើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ ដោយក្នុងនាមយើងជាកងទ័ពត្រូវតែខិតខំកិច្ចការងារនេះ​ឲ្យបានសកម្មបន្ថែមទៀត ដោយមិនត្រូវរុញរា នោះឡើយ។បើតាមឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូន៩៩ ​បានឲ្យដឹងថា កង​ពលរបស់​លោកបានធ្វើកិច្ចការងារជាច្រើន ជួយសង្គមជាតិ និងប្រជាជន តាមរយៈបទបញ្ជា​របស់​ក្រសួងការពារជាតិ ក៏ដូចជាបទបញ្ជារបស់រាជរដ្ឋាភិបាល ហើយបន្ទាប់ពីមានបទបញ្ជា​ភ្លាមអង្គភាពបានអន្តរាគមន៍ភ្លាមៗតែម្តងដោយមិនគិតថាយប់ឬថ្ងៃនោះឡើយ។លោកឧត្តមសេនីយ៍ ​បានបន្តទៀតថា ​កងពលតូចដឹកជញ្ជូនបានត្រៀមលក្ខណៈ កម្លាំងជំនាញ ឧបករណ៍ សម្ភារៈ និង មធ្យោបាយផ្សេងៗទៀតគ្រប់ពេលវេលាទាំងអស់ដើម្បី​ជួយប្រជាពលរដ្ឋឱ្យ​បានទាន់ពេលវេលា នៅពេលមានគ្រោះមហន្តរាយណាមួយកើតឡើង​ជាយថាហេតុមិនថា​ក្នុង​រដូវវស្សាឬប្រាំងនោះទេ ហើយមួយវិញទៀតកងពលក៏បានត្រៀមគ្រប់ពេលវេលាផងដែរ​ដើម្បី​ទទួលបទបញ្ជារបស់រាជរដ្ឋា ភិបាល។បើតាមឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានបញ្ជាក់ឲ្យដឹងផងដែរថា ​កងពលតូចដឹកជញ្ជូនលេខ៩៩ បានចេញ​បេសកកម្មធំៗជាច្រើនក្រោយមានបទបញ្ជារបស់​ក្រសួងការពារជាតិ ក៏ដូចជារាជ​រដ្ឋាភិបាល ដូចជាការដឹកជញ្ជូនយុវជនស្ម័គ្រចិត្តវាស់វែងដីធ្លី ,ដឹកក្រុមគ្រូពេទ្យស្មគ្រចិត្តចុះព្យាបាល​តាមបណ្ដាខេត្ត, ​ដឹកនិស្សិតសិក្សាក្រៅប្រទេស,ដឹកពលករ, ដឹកប្រតិភូនៃកិច្ចប្រជុំកំពូលអាស៊ាន ដឹកពលរដ្ឋរកទីទួល ​មានសុវត្ថិភាព ,កិច្ចការងារសង្គ្រោះគ្រោះមហន្តរាយ និងសកម្មភាព​ជាច្រើនទៀត៕អត្ថបទ៖ បាន ចក់ 

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អំពាវនាវឲ្យរុស្ស៊ី ដកទ័ពចេញពីអ៊ុយក្រែនភ្លាមៗ

2023/08/25 01:49:51 pm        86
UN៖ សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យរុស្ស៊ីដកកងទ័ពរបស់ខ្លួនចេញពីអ៊ុយក្រែនភ្លាមៗ នៅក្នុងកិច្ចប្រជុំមួយដែលចូលដល់ខួប១៨ខែ ចាប់តាំងពីការចាប់ផ្តើមការឈ្លានពាន។ក្រុមប្រឹក្សាសន្តិសុខ បានពិភាក្សាពីសស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ រយៈពេល៣២ឆ្នាំបន្ទាប់ពីប្រទេសនេះទទួលបានឯករាជ្យពីអតីតសហភាពសូវៀត។ឯកអគ្គរដ្ឋទូតជប៉ុនលោក Ishikane Kimihiro បាននិយាយថា ជប៉ុននឹងបន្តគាំទ្រអ៊ុយក្រែន។ លោកនិយាយថារុស្ស៊ីគួតែដកកងទ័ពនិងយុទ្ធោបករណ៍ភ្លាមៗរបស់ខ្លួនទាំងអស់ ហើយទីក្រុងមូស្គូត្រូវតែគោរពឯករាជ្យភាព ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកស្រី Linda Thomas-Greenfield បានិយាយថា រុស្ស៊ីបានផ្ទេរឬធ្វើនិរទេសដោយបង្ខំ នូវកុមារអ៊ុយក្រែនរាប់ពាន់នាក់ ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២។ លោកស្រីនិយាយថា សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើអង្គភាពចំនួន២ និងបុគ្គលចំនួន១១នាក់ រួមមានអ្នកទាំងឡាយដែលតាមសេចក្តីរាយការណ៍ថាមានការទទួលខុសត្រូវសម្រាប់ការផ្ទេរឬនិរទេសដោយបង្ខំនូវកុមារអ៊ុយក្រែនរាប់ពាន់នាក់ទៅកាន់ជំរំ។ បេសកជនពិសេសរូបនេះបាននិយាយថា សហរដ្ឋអាមេរិក នឹងមិនរងចាំនោះទេខណៈរុស្ស៊ីអនុវត្តឧក្រិដ្ឋកម្មសង្គ្រាមទាំងនេះ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Vassily Nebenzia និយាយថាការចោទប្រកាន់អំពីការចាប់ពង្រត់កុមារអ៊ុយក្រែនពីសំណាក់រុស្ស៊ី គឺជាការភូតកុហក់ ហើយប្រទេសរបស់លោក ពិតជាមានការសង្គ្រោះពួកគេ៕

ប្រទេសអូស្ត្រាលីប្រកាសថា ខ្លួននឹងធ្វើការល្បាតរួមបន្ថែមទៀតជាមួយហ្វីលីពីននៅសមុទ្រចិនខាងត្បូង

2023/08/25 01:45:59 pm        64
អូស្ត្រាលី៖ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក រីឆាដ ម៉ាឡែស (Richard Marles) បាននិយាយកាលពីថ្ងៃសុក្រថា  ប្រទេសអូស្ត្រាលី មានចំណាប់អារម្មណ៍ផ្នែកសន្តិសុខនៅក្នុងសមុទ្រចិនខាងត្បូង ហើយនឹងធ្វើការកាន់តែជិតស្និទ្ធជាមួយហ្វីលីពីនលើការល្បាតរួមគ្នា។បុគ្គលិកការពារជាតិអូស្ត្រាលី និងហ្វីលីពីនជាង ២.០០០នាក់ កំពុងចូលរួមក្នុងសមយុទ្ធចុះចតក្នុងទឹកនិងលើគោក និងវាយប្រហារតាមផ្លូវអាកាស ដោយមាននាវាកងទ័ពជើងទឹកអូស្ត្រាលីពីរគ្រឿងគឺ HMAS Canberra និង HMAS ANZAC ធ្វើសមយុទ្ធទ្វេភាគីជាមួយកងទ័ពជើងទឹកហ្វីលីពីន។សមយុទ្ធរួមដែលជាសមយុទ្ធលើកដំបូងសម្រាប់ប្រទេសទាំងពីរ កើតឡើង ចំពេលមានភាពតានតឹងជាថ្មីរវាងហ្វីលីពីន និងចិននៅសមុទ្រចិនខាងត្បូងនេះ។លោកម៉ាឡែស បាននិយាយនៅក្នុងការអត្ថាធិប្បាយទៅកាន់វិទ្យុ ABCថា មាន«ទំនាក់ទំនងការពារជាតិដែលកំពុងរីកចម្រើនយ៉ាងខ្លាំងរវាងប្រទេសទាំងពីររបស់យើង»ហើយថា អូស្ត្រាលីចង់បានការល្បាតបន្ថែមទៀតជាមួយកងទ័ពជើងទឹកហ្វីលីពីន។លោក បាននិយាយថា ពាណិជ្ជកម្មភាគច្រើនរបស់អូស្ត្រាលីឆ្លងកាត់សមុទ្រចិនខាងត្បូង ហើយការប្រកាន់ភ្ជាប់ច្បាប់អន្តរជាតិ គឺជាផលប្រយោជន៍យុទ្ធសាស្ត្ររួមជាមួយប្រទេសហ្វីលីពីន៕

កោះតៃវ៉ាន់ រាយការណ៍ពីសកម្មភាពយោធាចិនជាថ្មី យន្តហោះនៅក្នុងតំបន់«ឆ្លើយតប»

2023/08/25 01:41:51 pm        64
តៃវ៉ាន់៖ អាជ្ញាធរការពារជាតិតៃវ៉ាន់ បានរាយការណ៍ពីសកម្មភាពយោធាចិនជាថ្មីជុំវិញកោះនេះ កាលពីថ្ងៃសុក្រ រួមទាំងយន្តហោះចំនួន១៣គ្រឿងចូលទៅក្នុងតំបន់«ឆ្លើយតប»របស់កោះតៃវ៉ាន់ និងនាវាចំនួន៥គ្រឿង ដែលកំពុងអនុវត្តការល្បាតត្រៀមប្រយុទ្ធ។ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ជាដែនដីរបស់ខ្លួនគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ បានតវ៉ាចំពោះការបង្កើនសម្ពាធយោធារយៈពេលបីឆ្នាំចុងក្រោយនេះពីទីក្រុងប៉េកាំង។កាលពីថ្ងៃសៅរ៍ ប្រទេសចិន បានធ្វើសមយុទ្ធមួយថ្ងៃជុំវិញកោះតៃវ៉ាន់ក្នុងការឆ្លើយតបដ៏ខឹងសម្បាចំពោះការបំពេញទស្សនកិច្ចរយៈពេលខ្លីក្នុងខែនេះនៅសហរដ្ឋអាមេរិកដោយអនុប្រធានាធិបតីកោះតៃវ៉ា លោក    វីល្លាម ឡៃ (William Lai) ។ក្រសួងនេះ បាននិយាយថា ចាប់ពីម៉ោងប្រហែល៧ព្រឹក (២៣០០ ម៉ោងសកល) ខ្លួនបានរកឃើញយន្តហោះចិនចំនួន២២គ្រឿង យន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក យន្តហោះព្រមានទុកជាមុន និងយានដ្រូន ដែលក្នុងនោះ១៣គ្រឿង បានចូលទៅក្នុង«តំបន់ឆ្លើយតប» របស់កោះតៃវ៉ាន់ ទោះបីជាមិនបានផ្តល់ព័ត៌មានលម្អិតក៏ដោយ។កោះតៃវ៉ាន់ បានបញ្ជូនយន្តហោះនិងនាវាជាច្រើនគ្រឿងទៅតាមដានពួកវាទាំងនោះ៕

កម្មករ-កម្មការិនីនៅខេត្តកណ្តាលយល់ដឹងច្រើន ពីគោលនយោបាយសុវត្ថិភាពចរាចរណ៍កម្រិតរោងចក្រ

2023/08/25 01:18:45 pm        117
កណ្ដាល៖ ការអនុវត្តគោលនយោបាយសុវត្ថិភាពចរាចរណ៍កម្រិតរោងចក្របានជំរុញដល់កម្មករ-កម្មការិនីនៅខេត្តកណ្តាល យល់ដឹងច្រើនពីការគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងកាត់បន្ថយគ្រោះថ្នាក់។កម្មករ-កម្មការិនី បំរើការងាររោងចក្រក្នុងខេត្តកណ្តាល នៅថ្ងៃទី២៤ខែសីហាម្សិលមិញ បានប្រាប់BTVថា បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលការបើកបរម៉ូតូសុវត្ថិភាព និងផ្សព្វផ្សាយអប់រំពីគោល​នយោបាយ​សុវត្ថិភាពចរាចរណ៍កម្រិតរោងចក្រ បានធ្វើឱ្យពួកខ្ញុំយល់ដឹងច្រើនពីការគោរព​ច្បាប់​ចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ពេលទៅបំពេញការងារ និងត្រលប់មកផ្ទះវិញ​ផងដែរ។ការលើកឡើងនេះ ធ្វើឡើងក្នុងពេលអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) បានដឹកនាំ​គណៈប្រតិភូជាមន្រ្តីរាជរដ្ឋាភិបាល តំណាងសហជីព ​អង្គការសង្គមស៊ីវិល ​និងអ្នកសារព័ត៌មាន សរុប៣៥នាក់​ ចុះទស្សនកិច្ចនៅរោងចក្រយូនីធី ​ហ្វេសសិន ខេមបូ ឯ.ក។គោលនយោបាយសុវត្ថិភាពចរាចរណ៍ក្នុងកម្រិតរោងចក្រ បង្កើតឡើងក្នុងគោលបំណង​កាត់បន្ថយ​ហានិភ័យ​និយោជិតដែលប្រឈមដោយអ្នកប្រើប្រាស់ផ្លូវថ្នល់ដទៃទៀត ព្រមទាំងកាត់បន្ថយ​ឱ្យនៅ​ជាអប្បរមា និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ដែលអាចនាំឱ្យមានការរងបួស ការបាត់បង់ជីវិត និងខូចខាតទ្រព្យសម្បត្តិ តាមរយ៖ ការជំរុញឱ្យមានការគោរពច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្ពុជា, ការកំណត់ពីការរំពឹងទុកឱ្យបានច្បាស់លាស់ អំពីឥរិយាបថប្រកបដោយសុវត្ថិភាពរបស់អ្នក​ប្រើប្រាស់​ផ្លូវថ្នល់ ​ដែលត្រូវប្រតិបត្តិដោយនិយោជិតរបស់រោងចក្រ និងអ្នកប្រើប្រាស់ផ្លូវថ្នល់​ដដៃទៀតដែលចូលមកក្នុងរោងចក្រជាដើម។គោលនយោបាយនេះ ​ចាប់ផ្តើមអនុវត្តនៅឆ្នាំ២០១៨ រៀបចំដោយអង្គការមូលនិធិបង្ការរបួសអាស៊ី ដែល​មានការគាំទ្រពីបេឡាជាតិរបបសន្តិសុខ​សង្គម,គណៈកម្មាធិការជាតិ​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក ​និងស្ថាប័នពាក់ផ្សេងៗមួយចំនួនទៀត៕ អត្ថបទ៖ទូច សោភ័ណ 

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី ប្តេជ្ញាចិត្តអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា ក្លាយជាគោលដៅទេសចរណ៍សកល

2023/08/25 01:03:37 pm        282
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី ក្នុងរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានបង្ហាញការប្តេជ្ញា​ចិត្តបង្កើនការងារជាយុទ្ធសាស្ត្រចំនួន៥ និងបង្កើនការងារគាំទ្រ​ជាអាទិភាពចំនួន៣ ដើម្បីធ្វើឲ្យ​កម្ពុជា​ក្លាយជាគោលដៅទេសចរណ៍សកល ​និងឈានមុខប្រកបដោយភាពសម្បូរបែប។នៅក្នុងពិធីសំណេះសំណាល ​ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និង ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់​ក្រោមឱវាទ​ក្រសួងទេសចរណ៍ ព្រឹកថ្ងៃទី២៥ ខែសីហានេះ ​ឯកឧត្តម រដ្ឋមន្ត្រី សុខ សូកេន ប្រកាសដាក់ចេញ​នូវគំនិត​ផ្ដួចផ្ដើម​យុទ្ធសាស្ត្រ ក្រោមចក្ខុវិស័យ ​អភិវឌ្ឍន៍​វិស័យទេសចរណ៍កម្ពុជា ដោយឈរលើ​គោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី និងធម្មជាតិ» សំដៅធ្វើឱ្យកម្ពុជាក្លាយជាគោលដៅ​ទេសចរណ៍សកល ​និងឈានមុខប្រកបដោយភាពសម្បូរបែប​ ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្ដៅ ​ក្នុងការរួមចំណែកលើកកម្ពស់កិត្យានុភាព ​និងភាពធន់របស់កម្ពុជា។ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ឯកឧត្តម រដ្ឋមន្ត្រី សុខ សូកេន នឹងដាក់ចេញគោលដៅយុទ្ធ​សាស្ត្រ៣រួមមានៈ ទី១)ភាពប្រកួតប្រជែងទេសចរណ៍ ទី២) ចីរភាពទេសចរណ៍និង ទី៣) បរិយាបន្នទេសចរណ៍ និងមានសសរស្ដម្ភយុទ្ធសាស្ត្រចំនួន៥ ព្រមទាំងមានការងារគាំទ្រ​អាទិភាព​ចំនួន៣ទៀត សំដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ។អនុវត្តស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨, យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១, គោលនយោបាយ​និងផែនការយុទ្ធសាស្ត្រសំខាន់ៗ​ពាក់ព័ន្ធ​នឹងវិស័យទេសចរណ៍ ឯកឧត្តម រដ្ឋមន្ត្រី សុខ សូកេន​ ក៏បានដាក់ចេញនូវចង្កោមការងារធំៗចំនួន៣ រួមមានទី១ ​ពង្រឹងសមត្ថភាពស្ថាប័ន និងអភិបាលកិច្ចទេសចរណ៍ ទី២​ ការពង្រឹងពង្រីកភាពជាដៃគូ អភិវឌ្ឍន៍ ទី៣ ការលើកកម្ពស់ការ​អភិវឌ្ឍន៍វិស័យទេសចរណ៍ ​ប្រកបដោយភាពប្រកួតប្រជែង ចិរភាព​ និងបរិបន្ន ឈានរកការ​សម្រេច​ចក្ខុវិស័យរួម ​ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ​ហើយក្នុងចង្កោមការងារអាទិភាពនេះ ក៏មាន​សកម្មភាពការងារអភិវឌ្ឍន៍ទេសចរណ៍ ប្រមាណជាង១០កាងារទៀត៕អត្ថបទ ស៊ុមសុខជា

អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ គាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី

2023/08/25 12:51:54 pm        120
ភ្នំពេញ៖ ពលរដ្ឋជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបង្ហាញក្តីសប្បាយរីករាយ និងការគាំទ្រចំពោះគោល នយោបាយថ្មី ជាអាទិភាព ចំនួន០៦ចំណុច ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញ ​ដើម្បីបំពេញ ​និងបម្រើដល់ប្រជាជន ក៏ដូចជាសង្គមជាតិទាំងមូល ។ ក្រុមអ្នកប្រកបរបរសេដ្ឋកិច្ច បានលើកឡើងថា ​គោលនយោបាយ០៦ចំណុច ​ដែលរាជរដ្ឋាភិបាល អាណត្តិថ្មី ​ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានដាក់ចេញនេះ ​គឺជាគោលនយោបាលដ៏ត្រឹមត្រូវ ​និងច្បាស់លាស់បំផុត ដែលសុទ្ធសឹងជាគោល​នយោបាយសំខានន់ៗ ​ដែលបានឆ្លងកាត់ការគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការដាក់ចេញមក​អនុវត្តសម្រាប់យកមកបម្រើ ឧត្តមប្រយោជន៍រួមដល់ប្រជាជន ។ពួកគេបានកោតសរសើរថា ​ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ណែត ពិតជាធនធានថ្នាក់ដឹក នាំដ៏មានសក្តានុពល​ និងសមត្ថភាពខ្ពស់ ​ស័ក្តិកសមជាមេដឹកនាំបន្តវេន​ បន្ទាប់ពីសម្តេចតេជោ ។គួរបញ្ជាក់ផងដែរថា គោលនយោបាយជាអាទិភាព០៦ចំណុច របស់រាជរដ្ឋាភិបាលអាណត្តិទី៧ រួមមាន៖ ការពង្រីកសេវាថែទាំសុខភាព, ការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវ ជនមកពីគ្រួសារក្រីក្រ, ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ការដាក់ ចេញយុទ្ធសាស្ត្រ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមាន​លទ្ធភាព ចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ, ការដាក់ចេញនូវយន្តការសម្របសម្រួល និង​កម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម ​និងការដាក់ ​ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម ទៅគ្រប់ឃុំ-សង្កាត់ ​ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស ​និង ការរៀបចំ​ឱ្យមានសមាគមកសិករនៅតាមទីជនបទ ៕ អត្ថបទ ៖ លីហេង

ក្រុមអ្នកគាំទ្រលោកត្រាំ និង អ្នករិះគន់ប្រមូលផ្ដុំគ្នានៅខាងក្រៅពន្ធនាគារប្រឆាំងការឃុំខ្លួនរូបលោក

2023/08/25 12:21:54 pm        134
អាមេរិក៖ ក្រុមអ្នកគាំទ្រលោក Donald Trump និងក្រុមអ្នករិះគន់ប្រមូលផ្ដគ្នានៅខាងក្រៅពន្ធនាគារស្រុកហ្វាល់តុនរបស់ទីក្រុងអាត្លង់តា(Atlanta) នៃរដ្ឋចចា កាលពីថ្ងៃព្រហស្បតិ៍ទី២៤ខែសីហា ដើម្បីតវ៉ា ខណៈអតីតប្រធានាធិបតីរូបនេះធ្វើដំណើរទៅកាន់ទីនោះដើម្បីធ្វើកំណត់ហេតុ ស្ដីពីការចោទប្រកាន់បទព្រហ្មទណ្ឌនានា។   លោក Trump ត្រូវបានធ្វើកំណត់ហេតុនៃបទចោទប្រកាន់ព្រហ្មទណ្ឌជាង២០ករណី ជាផ្នែកមួយនៃការចោទប្រកាន់ជាច្រើន ពីការប៉ុនប៉ងបង្វែរលទ្ធផលឆ្នោត ដែលលោកបានបរាជ័យកាលពីឆ្នាំ២០២០របស់អតីតប្រធានាធិបតីអាមេរិករូបនេះ ។យោងតាមកំណត់ហេតុពន្ធនាគារស្រុក ហ្វាល់តុន រូបថតលោក Trump មានទឹកមុខក្រញូវ មានលេខសម្គាល់ P01135809 ត្រូវបានថតនៅក្នុងពន្ធនាគារ។លោក Trump បានស្ថិតក្នុងពន្ធនាគារប្រមាណ២០នាទីប៉ុណ្ណោះ មុនពេលវិលត្រឡប់ទៅកាន់ក្លឹបវាយកូនហ្គោលរបស់លោកក្នុងរដ្ឋ New Jersey។ មុនពេលការធ្វើដំណើរតាមយន្តហោះឯកជនរបស់លោកនៅអាកាសយានដ្ឋាន Hartsfield-Jackson ក្នុងទីក្រុង Atlanta លោក បានបញ្ជាក់ជាថ្មីនៃការអះអាងរបស់លោក ដែលថាការកាតទោស រួមជាមួយករណីចោទប្រកាន់ជាច្រើនទៀត ដែលលោកប្រឈមគឺជាចេតនានយោបាយសុទ្ធសាធ។  លោកTrumpវ័យ៧៧ឆ្នាំរូបនេះបានទៅដល់ទីតាំងដែលពុំនឹកស្មានដល់ជាអតីតប្រធានាធិបតីអាមេរិកដំបូង ដែលប្រឈមបទចោទប្រកាន់ព្រហ្មទណ្ឌ ខណៈលោកចាប់ផ្ដើមយុទ្ធនាការផ្សេងទៀតដើម្បីដណ្ដើមកៅអីសេតវិមានជាប្រធានាធិបតីអាមេរិកនៅអាណត្តិក្រោយ៕

ប្រទេសនានាចាប់ផ្តើមមូលនិធិដើម្បីការពារធម្មជាតិ ខណៈអង្គការសហប្រជាជាតិអំពាវនាវឱ្យមានថវិកាបន្ថែម

2023/08/25 12:19:34 pm        77
បណ្ដាមេដឹកនាំបរិស្ថានមកពី១៨៥ប្រទេស បានប្រមូលផ្តុំគ្នានៅទីក្រុង Vancouver ប្រទេសកាណាដាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីចាប់ផ្តើមមូលនិធិគាំទ្រដល់ការអភិរក្សជាសកល ហើយអង្គការសហប្រជាជាតិបានអំពាវនាវឱ្យមានការរួមចំណែកដើម្បីជួយបំពេញគោលដៅ រួមទាំងការការពារ ៣០% នៃផ្ទៃដី និងតំបន់ឆ្នេរនៅឆ្នាំ២០៣០ ផងដែរ។ កាណាដាបាននិយាយថា ខ្លួននឹងផ្ដល់ថវិកាចំនួន២០០លានដុល្លារកាណាដា (១៤៧,២០លានដុល្លារអាមេរិក) ហើយចក្រភពអង់គ្លេសបានរួមចំណែកចំនួន១០លានផោន (១២,៦០លានដុល្លារ)។លោក David Cooper លេខាធិការប្រតិបត្តិស្តីទីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីជីវសាស្រ្តចម្រុះបាននិយាយថា «ការចាប់ផ្តើមដំបូងនេះ បានដំណើរការយ៉ាងល្អ។ ឥឡូវនេះ យើងអំពាវនាវឲ្យមានការបេ្ដជ្ញាចិត្តបន្ថែមទៀត ពីបណ្ដាប្រទេសនានា និងប្រភបផ្សេងៗទៀត ដូចនេះហើយទើបគម្រោងដំបូងស្ថិតក្រោមមូលនិធិថ្មីនេះ អាចដាក់ដំណើរការបាននៅឆ្នាំក្រោយ»។ ក្រុមយុទ្ធនាការបរិស្ថាន Avaaz បាននិយាយថា មូលនិធិក្របខណ្ឌជីវចម្រុះសកលត្រូវការថវិកាចំនួន២០០លានដុល្លារ ពីម្ចាស់ជំនួយយ៉ាងហោចណាស់៣នាក់នៅខែធ្នូ ដើម្បីចាត់ទុកថាអាចដំណើរការបាន។មូលនិធិ ដែលបានដាក់ឱ្យដំណើរការកាលពីថ្ងៃព្រហស្បតិ៍នេះ ត្រូវបានគ្រប់គ្រងនៅក្នុងមូលដ្ឋានបរិស្ថានសកល (GEF) ដែលជាយន្តការមួយត្រូវបានបង្កើតឡើងក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីជីវសាស្ត្រចម្រុះ និងអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ ដែលបានផ្តល់ថវិកាជាង២៣ពាន់លានដុល្លារ ដល់គម្រោងបរិស្ថានចំនួនរាប់ពាន់ ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងអភិវឌ្ឍន៍ជនបទ ចុះវាយតម្លៃការងារថែទាំខួបផ្លូវជាច្រើនខ្សែ នៅក្នុងខេត្តកំពង់ចាម
08/08/2025 09:08 PM
ICRC ថា ទាហានកម្ពុជា១៨រូប ដែលកំពុងស្ថិតក្រោមការឃុំខ្លួនរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា ..
08/08/2025 09:08 PM
ក្រុមធម្មយាត្រាអ៊ីរ៉ង់ ធ្វើដំណើរឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសអ៊ីរ៉ាក់ មុនពិធីបុណ្យសាសនា Arbaeen
08/08/2025 09:08 PM
មន្រ្តីជាន់ខ្ពស់ធនាគារជាតិដឹកនាំក្រុមការងារ គោរពវិញ្ញាណក្ខវិរកងទ័ពពលីក្នុងបុព្វហេតុជាតិ នៅខេត្តកំពង់ធំ
08/08/2025 09:08 PM
UNHCR ព្រមានពីការរីករាលដាលឆ្លងជំងឺអាសន្នរោគក្នុងចំណោមជនភៀសខ្លួនស៊ូដង់នៅប្រទេសឆាដ
08/08/2025 08:08 PM
​សម្ដេចតេជោ អស់សំណើចក្រោយឭថាសាកលវិទ្យាល័យថៃមួយបានបោះឆ្នោតដកហូតសញ្ញាបត្រពីសម្ដេច ខណៈសម្ដេចបានបោះវាចោលចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨
08/08/2025 08:08 PM
ជនប៉ាឡេស្ទីន៖ តើឲ្យពួកយើងគួរទៅកន្លែងណា បើអ៊ីស្រាអែលគ្រប់គ្រងទីក្រុងហ្កាហ្សាហើយនោះ?
08/08/2025 08:08 PM
អ៊ីរ៉ាក់បដិសេធគ្មានចំណែករួមណាមួយ ក្នុងការរត់ពន្ធប្រេងជាប់ទណ្ឌកម្មរបស់អ៊ីរ៉ង់
08/08/2025 08:08 PM
លោក Merz៖ អាល្លឺម៉ង់ផ្អាកការនាំចេញយោធាដែលអាចត្រូវបានប្រើប្រាស់នៅហ្គាហ្សា
08/08/2025 08:08 PM
យុទ្ធនាការទ្រង់ទ្រាយធំ ៧ថ្ងៃនេះ ក្រសួងការងារផ្សាយពីឱកាសការងារដល់ពលករមកពីថៃ និងពលរដ្ឋជាង៦ម៉ឺននាក់ ខណៈអ្នកទទួលបានការងារភ្លាមជាង ១ម៉ឺននាក់
08/08/2025 08:08 PM