ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ
TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមអ្នកជំនាញ៖ នយោបាយ និងវិទ្យាសាស្ត្រ ប៉ះទង្គិចគ្នាក្នុងភាពចម្រូងចម្រាសលើផែនការបញ្ចេញទឹក ហ្វ៊ូគូស៊ីម៉ារបស់ជប៉ុន

2023/08/25 10:01:12 am        84
ជប៉ុន៖ ក្រុមអ្នកជំនាញនៅតែខ្វែងគំនិតគ្នាលើការសម្រេចរបស់ប្រទេសជប៉ុន ក្នុងការគ្រប់គ្រងទឹកសំណល់ពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដាយអ៊ីឈី ដែលបានខូចខាត ដោយការបញ្ចេញសំណល់ទឹកនោះទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ខណៈដែលប្រតិបត្តិការបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ (២៤ សីហា)។ខណៈពេលដែលអ្នកខ្លះបាននិយាយថា នេះគឺជាការអនុវត្តធម្មតារបស់រោងចក្រនុយក្លេអ៊ែរនៅទូទាំងពិភពលោក ហើយបានចាត់ទុកភាពចម្រូងចម្រាសទៅជាបញ្ហានយោបាយ អ្នកផ្សេងទៀត បាននិយាយថា កត្តាមិនច្បាស់លាស់ជាច្រើននៅតែមាន ហើយថាជម្រើសវិទ្យាសាស្រ្តនោះ មិនត្រូវបានគេពិចារណាឱ្យបានគ្រប់គ្រាន់នោះទេ។ ប្រទេសជប៉ុនបានប្រកាសពីដំណើរឆ្ពោះទៅមុខនៃផែនការរបស់ខ្លួន កាលពីថ្ងៃអង្គារ ដោយជំរុញឱ្យមានប្រតិកម្មតបតពីប្រទេសជិតខាងក្នុងតំបន់របស់ខ្លួន រួមទាំងការហាមឃាត់ការនាំចូលអាហារសមុទ្រពី ប្រទេសចិន ព្រមទាំងទីក្រុងហុងកុង និងម៉ាកាវ ដែលជាទីផ្សារអាហារសមុទ្រធំជាងគេទីពីរបន្ទាប់ពីប្រទេសចិនដីគោកផងដែរ។ការបង្ហូរសំណល់ទឹកសំណល់វិទ្យុសកម្មពីរោងចក្រនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា របស់ប្រទេសជប៉ុន ធ្វើឡើងស្របពេលមានការរិះគន់ និងបម្រាមនាំចេញអាហារសមុទ្រ បន្ថែមពីលើនោះ ក្រុមបាតុករជប៉ុនរាប់សិបនាក់ សកម្មជនកូរ៉េខាងត្បូង និងប្រជាជនហុងកុង បានប្រមូលផ្តុំគ្នាតវ៉ាចំពោះការបញ្ចេញសំណល់ទឹកវិទ្យុសកម្ម ដែលត្រូវបានធ្វើប្រព្រឹត្តកម្មរួច ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដែលបានខូចខាត ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកមួយនេះផងដែរ៕

មហាអំណាច G7 ថ្កោលទោសការបាញ់បង្ហោះផ្កាយរណបបរាជ័យរបស់កូរ៉េខាងជើង

2023/08/25 09:57:40 am        70
G7​៖ បណ្ដារដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេសប្រជាធិបតេយ្យស្តុកស្តម្ភទាំង៧ឬG7 បានថ្កោលទោសចំពោះការបរាជ័យរបស់កូរ៉េខាងជើង ក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មកាលពីថ្ងៃព្រហស្បតិ៍ (២៤ សីហា) ដោយលើកហេតុផលថា កូរ៉េខាងជើងបានប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលបាលិស្ទិកដែលត្រូវបានហាមឃាត់។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បាននិយាយថា ទង្វើរបស់កូរ៉េខាងជើង «បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ»។ការប៉ុនប៉ងលើកទី២ របស់កូរ៉េខាងជើងក្នុងការដាក់ផ្កាយរណបមេឃនៅលើគន្លងគោចរ បានបរាជ័យកាលពីថ្ងៃព្រហស្បតិ៍ គឺរយៈពេលបីខែបន្ទាប់ពីការបាញ់បង្ហោះលើកដំបូងបានធ្លាក់ចូលទៅក្នុងមហាសមុទ្រ។ រដ្ឋផ្តាច់ការដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរមួយនេះ បាននិយាយបន្ទាប់មកថា ខ្លួននឹងព្យាយាមបាញ់បង្ហោះម្តងទៀតនៅក្នុងខែតុលា។ផ្កាយរណបនេះ ត្រូវបានគេបញ្ជូនទៅកាន់គន្លងតារាវិថីក្នុងរ៉ុកែតជាដំណាក់កាលមួយ ដែលប្រើប្រាស់បច្ចេកវិទ្យាដូចគ្នានឹងមីស៊ីលបាលិស្ទិក ដែលទីក្រុងព្យុងយ៉ាងត្រូវបានហាមឃាត់មិនឱ្យអភិវឌ្ឍ ក្រោមការសម្រេចរបស់អង្គការសហប្រជាជាតិ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក្រោយមកបានចេញសេចក្តីថ្លែងការណ៍មួយ តាមរយៈអ្នកនាំពាក្យរបស់លោក ដោយនិយាយថា លោក «ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបយោធាមួយផ្សេងទៀតរបស់កូរ៉េខាងជើង»៕

លោក Trump ត្រូវបានដោះលែងក្រោយបង់ប្រាក់ធានាខ្លួន បន្ទាប់ពីប្រគល់ខ្លួនឲ្យក្រុមអាជ្ញាធរ ពន្ធនាគាររដ្ឋចចា ពាក់ព័ន្ធការបង្វែរលទ្ធផលឆ្នោត២០២០

2023/08/25 09:24:38 am        116
អាមេរិក៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រគល់ខ្លួនឲ្យក្រុមអាជ្ញាធរក្នុងពន្ធនាគារស្រុក ហ្វាល់តុន (Fulton ) ក្នុងរដ្ឋចចា (Georgia) ពាក់ព័ន្ធបទចោទប្រកាន់នានា ដែលចោទប្រកាន់លើរូបលោកពីបទរៀបចំផែនការខុសច្បាប់ក្នុងការបង្វែរលទ្ធផលឆ្នោត របស់លោកដែលបានបរាជ័យកាលពីឆ្នាំ២០២០។ លោក Donald Trump បានក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងដែលត្រូវបានថតរូបនៅពន្ធនាគារ។ការថតរូបនៅពន្ធនាគារជាផ្លូវការរបស់លោក Donald Trump  ត្រូវបានបញ្ចេញកាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី២៤សីហា សប្ដាហ៍នេះ បន្ទាប់ពីលោកត្រូវបានសរសេរកំណត់ហេតុនៅពន្ធនាគារអាត្លង់តា ចំពោះបទចោទប្រកាន់ បទព្រហ្មទណ្ឌជាង១០ករណី ជាផ្នែកមួយនៃបទចោទប្រកាន់បទព្រហ្មទណ្ឌជាច្រើនករណី ពីការប៉ុនប៉ងបង្វែរលទ្ធផលឆ្នោតដែលបានបរាជ័យក្នុងរដ្ឋចចា របស់អតីតប្រធានាធិបតីអាមេរិករូបនេះ ។រូបថតក្នុងទឹកមុខស្រពោន មិនញញឹម លោកត្រូវបានថត ដោយមានលេខសម្គាល់អ្នកទោស P01135809 អំឡុងការប្រគល់ខ្លួនរបស់លោក Trump នៅព្រឹកថ្ងៃសុក្រនេះ។ លោក Trump បានស្ថិតក្នុងពន្ធនាគាររយៈពេល២០នាទី មុនពេលត្រឡ់ទៅកាន់ក្លឹបវាយកូនហ្គោលរបស់លោកវិញនៅរដ្ឋ New Jersey បន្ទាប់ពីបង់ប្រាក់ធានាខ្លួនចំនួន២០ម៉ឺនដុល្លារអាមេរិក។ក្រុមពាក់ព័ន្ធរបស់លោកចំនួន១៨នាក់ផ្សេងទៀត ដែលបានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនេះ ត្រូវបានតម្រូវឲ្យប្រគល់ខ្លួនមុនថ្ងៃទី២៥ខែសីហា។លោកTrump កំពុងប្រឈមការចោទប្រកាន់លើរូបលោកពីបទរៀបចំផែនការខុសច្បាប់ក្នុងការបង្វែរលទ្ធផលការបោះឆ្នោតដែលលោកបានបរាជ័យកាលពីឆ្នាំ២០២០ ។ នេះគឺជាការចូលខ្លួនលើកទី៤របស់លោក Trump ចាប់តាំងពីខែមេសាមក នៅពេលដែលលោកបានក្លាយជាអតីតប្រធានាធិបតីដំបូង ក្នុងប្រវត្តិសាស្ត្រអាមេរិក ប្រឈមនឹងការចោទប្រកាន់បទព្រហ្មទណ្ឌបែបនេះ៕

[BREAKING NEWS] លោក Donald Trump បានប្រគល់ខ្លួនឲ្យក្រុមអាជ្ញាធរក្នុងពន្ធនាគារស្រុកហ្វាល់តុន (Fulton)ពាក់ព័ន្ធផែនការខុសច្បាប់ក្នុងការបង្វែរលទ្ធផលឆ្នោត

2023/08/25 06:48:39 am        100
[BREAKING NEWS] អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រគល់ខ្លួនឲ្យក្រុមអាជ្ញាធរក្នុងពន្ធនាគារស្រុក ហ្វាល់តុន (Fulton ) ក្នុងរដ្ឋចចា (Georgia) ពាក់ព័ន្ធបទចោទប្រកាន់នានា ដែលចោទប្រកាន់លើរូបលោកពីបទរៀបចំផែនការខុសច្បាប់ក្នុងការបង្វែរលទ្ធផលឆ្នោត របស់លោកដែលបានបរាជ័យកាលពីឆ្នាំ២០២០។ ការបង់ប្រាក់ធានាខ្លួនរបស់លោក Trump ត្រូវបានកំណត់ចំនួន ២០០.០០០ដុល្លារអាមេរិក ដែលលោកនឹងត្រូវបង់ជាថ្មីទៀត ដើម្បីបាននៅក្រៅឃុំបណ្ដោះអាសន្ន។  ក្រុមពាក់ព័ន្ធរបស់លោកចំនួន១៨នាក់ផ្សេងទៀត ដែលបានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនេះ ត្រូវបានតម្រូវឲ្យប្រគល់ខ្លួនមុនថ្ងៃទី២៥ខែសីហា។នេះគឺជាការចូលខ្លួនលើកទី៤របស់លោក Trump ចាប់តាំងពីខែមេសាមក នៅពេលដែលលោកបានក្លាយជាអតីតប្រធានាធិបតីដំបូង ក្នុងប្រវត្តិសាស្ត្រអាមេរិក ប្រឈមនឹងការចោទប្រកាន់បទព្រហ្មទណ្ឌបែបនេះ៕

មានការផ្ទុះប្រតិកម្មចំពោះការញ្ចេញសំណល់ទឹក ហ្វ៊ូគូស៊ីម៉ា របស់ប្រទេសជប៉ុន

2023/08/24 02:45:24 pm        115
ជប៉ុន៖ មានការផ្ទុះប្រតិកម្មជាច្រើនចំពោះការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានធ្វើប្រព្រឹត្តកម្មរួចរបស់ប្រទេសជប៉ុន ពីរោងចក្រនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈី ដែលបានរងការខូចខាត នៅថ្ងៃព្រហស្បតិ៍ (២៤សីហា) នេះ។ក្រសួងការបរទេសរបស់ប្រទេសចិន បាននិយាយថា «ការបញ្ចេញសំណល់ទឹកកខ្វក់ ហ្វ៊ូគូស៊ីម៉ា នេះ គឺជាបញ្ហាសុវត្ថិភាពនុយក្លេអ៊ែរដ៏សំខាន់ដែលមានផលប៉ះពាល់ឆ្លងព្រំដែន ហើយមិនមែនជារឿងឯកជនសម្រាប់ប្រទេសជប៉ុនតែឯងនោះទេ។ រដ្ឋបាលគយរបស់ប្រទេសចិន បានប្រកាសនៅថ្ងៃព្រហស្បតិ៍ (២៤សីហា) នេះក្នុងការផ្អាកការនាំចូលផលិតផលជលផលទាំងអស់ របស់ប្រទេសជប៉ុនចាប់ពីថ្ងៃនេះតទៅ ហើយទីក្រុងហុងកុង និងម៉ាកាវក៏បានធ្វើដូចគ្នានេះដែរ។លោក HAN DUCK-SOO នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បាននិយាយថា «ថ្ងៃនេះ រដ្ឋាភិបាលរបស់យើងរំពឹង និងជំរុញឱ្យរដ្ឋាភិបាលជប៉ុន បញ្ចេញព័ត៌មានប្រកបដោយតម្លាភាព និងការទទួលខុសត្រូវក្នុងអំឡុងពេលដំណើរការបញ្ចេញទឺក ដែលនឹងបន្តសម្រាប់រយៈពេល៣០ឆ្នាំខាងមុខនេះ»។លោក MARK BROWN នាយករដ្ឋមន្រ្តីនៃប្រជុំកោះ Cook និងជាប្រធានប្រជុំកោះប្លុក PACIFIC បាននិយាយថា «ខ្ញុំជឿថាការបង្ហូរទឹកនេះ គឺត្រូវតាមស្តង់ដារសុវត្ថិភាពអន្តរជាតិ ហើយលោកបន្ថែមថា បណ្ដាតំបន់នានាប្រហែលជាមិនយល់ស្របលើបញ្ហាស្មុគស្មាញនេះនោះទេ»។ទន្ទឹមនឹងនោះ ក្រុមបាតុករជប៉ុនរាប់សិបនាក់ សកម្មជនកូរ៉េខាងត្បូង និងប្រជាជនហុងកុង បានប្រមូលផ្តុំគ្នាតវ៉ាចំពោះការបញ្ចេញសំណល់ទឹកវិទ្យុសកម្ម ដែលត្រូវបានធ្វើប្រព្រឹត្តកម្មរួច ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដែលបានខូចខាត ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកមួយនេះផងដែរ៕

ប្រតិបត្ដិករទេសចរណ៍កំពុងត្រៀមទទួលទេសចរ ខណៈព្រលានយន្ដហោះថ្មីបើកដំណើរនៅខែតុលា

2023/08/24 02:44:18 pm        177
ភ្នំពេញ៖ ប្រតិបត្តិករទេសចរណ៍ បាននឹងកំពុងរៀបចំខ្លួនបណ្ដើរ ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកពីបណ្ដាប្រទេសនានាទាំងក្នុងតំបន់អាស៊ី និងអ៊ឺរ៉ុប ខណៈដែលព្រលាន​យន្តហោះថ្មី​នឹងបើកឱ្យដំណើរការជាផ្លូវការនៅពាក់កណ្ដាលខែតុលាខាងមុខ។ប្រធានសមាគមក្លឹបទេសចរណ៍ខេត្ដសៀមរាប ​លោក សែតកៅ ហ្វីលីព ថ្លែងថា បច្ចុប្បន្នអាជីវកម្មវិស័យ​ទេសចរណ៍ផ្នែកសណ្ឋាគារ បានបើកដំណើរការបានប្រមាណ ៦០ទៅ៧០ភាគរយហើយ ប៉ុន្ដែនៅ ៣០ភាគរយ ពួកគាត់កំពុងពិភាក្សាគ្នារិះរកម​ធ្យោបាយស្វែងរកគន្លឹះនៅក្នុងការទាក់ទាញអ្នកទេសចរឲ្យមកកម្សាន្តនៅខេត្តសៀមរាបបានច្រើន និងឈានដល់បើកអាជីវកម្មទេសចរណ៍ឱ្យបានមួយរយភាគរយនាពេលខាងមុខ។ លោកបាសង្ឃឹមថា នៅចុងឆ្នាំ២០២៣នេះ ក្រោយពេលព្រលានយន្ដហោះអន្ដរជាតិសៀមអង្គរបានបើកដំណើរការ នឹងមានភ្ញៀវទេសចរច្រើនទៅកាន់ខេត្ដសៀមរាប ។បើតាមលោកហ្វីលីព សមាសភាពគណៈរដ្ឋមន្ត្រីថ្មីសុទ្ធសឹងតែជាបញ្ញាវ័ន្តវ័យក្មេង​ពោរពេញទៅដោយសមត្ថិភាព ដែលពួកគាត់អាចរួមគ្នាបញ្ចេញស្នាដៃក្នុងការអភិវឌ្ឍប្រទេសឲ្យរីកចម្រើន។ លោកជឿជាក់ថា នៅក្នុងការអនុវត្តការជំរុញកំណើតសេដ្ឋកិច្ចនេះ វិស័យទេសចរណ៍ ក៏ជាអាទិភាពមួយរបស់រាជរដ្ឋាភិបាលអណត្តិទី៧នេះដែរ។ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ក្នុងឆមាសទី១ឆ្នាំ២០២៣ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបប្រមាណជាង ៣ លាននាក់ កើនឡើង ១៨២.០៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ ក្នុងនោះមានអ្នកទេសចរបរទេសប្រមាណជា ៤០ ម៉ឺននាក់៕អត្ថបទៈ ឈិត សាវី

រុស្ស៊ី និងអ៊ុយក្រែន បន្តការវាយលុកគ្នាទៅវិញទៅមក

2023/08/24 02:41:15 pm        121
អ៊ុយក្រែន៖រុស្ស៊ីបានរាយការណ៍កាលពីថ្ងៃពុធថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារលើគោលដៅនានារបស់អ៊ុយក្រែន រួមទាំងប៉ុស្តិ៍បញ្ជាការ ខណៈអ៊ុយក្រែនបានអះអាងថា ខ្លួនបានបាញ់ទម្លាក់យានដ្រូនរបស់រុស្ស៊ីរាប់សិបគ្រឿង។ក្រសួងការពារជាតិរុស្ស៊ីបាននិយាយក្នុងរបាយការណ៍ស្តីពីដំណើរវិវឌ្ឍន៍ប្រចាំថ្ងៃនៃ «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួនថា កងកម្លាំងរុស្ស៊ីបានវាយទប់ការរវាយប្រហាររបស់អ៊ុយក្រែននៅទីក្រុង Kupyansk តំបន់ Krasny Liman ទីក្រុង Donetsk និងទិសដៅផ្សេងទៀត ដោយវាយលុកគោលដៅរបស់សត្រូវរួមមានរថក្រោះ ប៉ុស្តិ៍បញ្ជាការ ស្ថានីយ៍រ៉ាដាសម្រាប់ការវាយបកក្នុងសមរភូមិ ព្រមទាំងកន្លែងសម្រាប់ស្វែងរក និងតាមដានគោលដៅអាកាសផងដែរ។ ក្រសួងបានបន្ថែមថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី ក៏បានស្ទាក់ចាប់រ៉ុកែតគ្រាប់ច្រើន ប្រភេទ HIMARS និងបានបំផ្លាញយានដ្រូនរបស់អ៊ុយក្រែនចំនួន១៨គ្រឿងផងដែរ។ ជាមួយគ្នានេះដែរ កាលពីថ្ងៃពុធ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយនៅក្នុងសារបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកថា ការប្រយុទ្ធយ៉ាងខ្លាំងក្លាប្រឆាំងនឹងយោធារុស្ស៊ី បានបន្តក្នុងទិសដៅរួមទាំងទីក្រុង Melitopol ផងដែរ។ក្រសួងបានបន្តថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ កងកម្លាំងរបស់អ៊ុយក្រែនបានធ្វើការវាយប្រហារតាមផ្លូវអាកាសទៅលើក្រុមបុគ្គលិកយោធា សព្វាវុធ និងគ្រឿងយុទ្ធោបករណ៍។ ពួកគេក៏បានវាយប្រហារលើប៉ុស្តិ៍បញ្ជាការរបស់កងទ័ពរុស្ស៊ី និងប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ ព្រមទាំងបានបំផ្លាញយានដ្រូនសត្រូវចំនួន ១២ គ្រឿងផងដែរ៕

គូប្រជែងបក្សសាធារណរដ្ឋចោទដាក់គ្នា ក្នុងការជជែកដេញដោយឆ្នាំ២០២៤ លើកដំបូង ដោយគ្មានវត្តមានលោក ដូណាល់ ត្រាំ

2023/08/24 02:38:51 pm        119
អាមេរិក៖ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋចំនួន៨រូប បានចោទដាក់នូវបញ្ហាជាច្រើនចាប់ពីបញ្ហាសេដ្ឋកិច្ច រហូតដល់បញ្ហាអាកាសធាតុ និងបញ្ហានៅប្រទេសអ៊ុយក្រែនកាលពីថ្ងៃពុធ (២៣ សីហា) ក្នុងការប្រកួតប្រជែងសម្រាប់តំណែងបេក្ខជនប្រធានាធិបតី ដោយមិនមានវត្តមានរបស់លោក ដូណាល់ ត្រាំ ក្នុងការជជែកដេញដោលលើកដំបូងនៃឆ្នាំ២០២៤។ជជែកដេញដោលបឋមដំបូងនៃយុទ្ធនាការបោះឆ្នោតឆ្នាំ២០២៤ បានបិទបញ្ចប់នៅទីក្រុង Milwaukee សហរដ្ឋអាមេរិក។ បេក្ខជនប្រធានាធិបតីទាំងប្រាំបីរូប កំពុងព្យាយាមបកស្រាយគុណសម្បត្តិរបស់ពួកគេ ថាហេតុអ្វីបានជាពួកគេជាជម្រើស ដែលអាចទទួលបានជោគជ័យបំផុតទល់នឹងបេក្ខជនជួរមុខលោក ដូណាល់ ត្រាំ។ ការជជែកដេញដោលគ្នានេះ បានធ្វើឡើងនៅចំពោះមុខហ្វូងមនុស្សប្រហែល៤.០០០នាក់នៅវេទិកា Fiserv ក្នុងទីក្រុង Milwaukee។ដោយគ្មានវត្តមានលោក ត្រាំ គូប្រជែងរបស់លោក បានវិះគន់គ្នាទៅវិញទៅមក ហើយក៏បានវាយប្រហារលោកប្រធានាធិបតី ចូ បៃដិន ផងដែរ ដើម្បីព្យាយាមលេចចេញជាជម្រើសបេក្ខជនដែលអាចទទួលបានជោគជ័យបំផុត នៅរយៈពេលប្រាំខែមុនពេលការប្រកួតជ្រើសរើសបេក្ខជនប្រធានាធិបតីនៅរដ្ឋ Iowa និង រយៈពេលជាង១៤ខែមុនការបោះឆ្នោត។គួររម្លឹកផងដែរថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន៤ករណីដាច់ដោយឡែកពីគ្នា ហើយការជជែកដេញដោលនៅយប់នេះ បានកើតឡើងនៅមុនថ្ងៃនៃការចូលខ្លួនដែលរំពឹងទុករបស់លោកនៅក្នុងសំណុំរឿងព្យាយាមបង្វែរលទ្ធផលការបោះឆ្នោតរដ្ឋ Georgia ឆ្នាំ២០២០៕

គូប្រជែងខាងគណបក្សសាធារណរដ្ឋភាគច្រើន និយាយថានឹងគាំទ្រលោក ដូណាល់ ត្រាំ ជាបេក្ខភាពប្រធានាធិបតី

2023/08/24 02:36:00 pm        120
អាមេរិក៖ កាលពីថ្ងៃពុធ (២៣សីហា) បេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋចំនួន៦រូប ក្នុងចំណោម៨រូប នៅក្នុងការជជែកដេញដោលលើកដំបូងនៅឆ្នាំ២០២៤ របស់គណបក្សរបស់ពួកគេ បានបង្ហាញថាពួកគេនឹងគាំទ្រអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ជាបេក្ខជនប្រធានាធិបតីឆ្នាំ២០២៤ ទោះបីជាលោកត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋក៏ដោយ។ លោក ត្រាំ ដែលមិនបានចូលរួមការជជែកដេញដោលមួយនោះ បានត្រឹមតែព្យាយាមពង្រឹងការនាំមុខរបស់ខ្លួនក្នុងចំណោមអ្នកបោះឆ្នោតមកពីគណបក្សសាធារណរដ្ឋក្នុងការស្ទង់មតិ ទោះបីជាប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌចំនួន៤កេណីដាច់ដោយឡែកពីគ្នាក៏ដោយ។អតីតអនុប្រធានាធិបតី លោក Mike Pence អភិបាលរដ្ឋហ្វ្លរីដា លោក Ron DeSantis អតីតអភិបាលរដ្ឋ South Carolina លោកស្រី Nikki Haley សមាជិកព្រឹទ្ធសភាអាមេរិក លោក Tim Scott សហគ្រិនបច្ចេកវិទ្យា លោក Vivek Ramaswamy និងអភិបាលរដ្ឋ North Dakota លោក Doug Burgum ទាំងអស់ បានលើកដៃឡើងគាំទ្រលោក ត្រាំ។មានតែអតីតអភិបាលរដ្ឋ New Jersey លោក Chris Christie និងអតីតអភិបាលរដ្ឋ Arkansas លោក Asa Hutchinson ប៉ុណ្ណោះ ដែលបានវាយប្រហារលើកិច្ចខិតខំប្រឹងប្រែងរបស់លោក ត្រាំ ក្នុងការព្យាយាមបង្វែរលទ្ធផលឆ្នោតឆ្នាំ២០២០ និងបានបដិសេធមិនលើកដៃនៅពេលសាកសួរនៅលើប្រព័ន្ធផ្សព្វផ្សាយ Fox News ថា តើពួកគេនឹងគាំទ្រលោក ត្រាំ ដែលត្រូវបានកាត់ទោសនោះដែរឬទេ៕

ក្រុមហ៊ុនថាមពលនៅប្រទេសន័រវែស បើកកសិដ្ឋានខ្យល់បណ្តែតទឹកធំបំផុតក្នុងពិភពលោក

2023/08/24 02:29:55 pm        113
ន័រវែស៖ ក្រុមហ៊ុនថាមពលន័រវែស ឈ្មោះ អេឃ្វីន័រ (Equinor) និងដៃគូរបស់ខ្លួន បានសម្ពោធកសិដ្ឋានខ្យល់បណ្តែតទឹកដ៏ធំបំផុតក្នុងពិភពលោកកាលពីថ្ងៃពុធ (២៣ សីហា) ដែលទិន្នផលពីកសិដ្ឋាននេះ នឹងផ្គត់ផ្គង់បណ្ដាញប្រេង និងឧស្ម័ននៅក្បែរនោះ ព្រមទាំងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ផងដែរ។កសិដ្ឋានខ្យល់ Hywind Tampen ដែលក្រុមហ៊ុន អេឃ្វីន័រ កំពុងចាប់ដៃគូជាមួយក្រុមហ៊ុនប្រេងផ្សេងទៀត រួមមានក្រុមហ៊ុន OMV និងក្រុមហ៊ុនVaar Energi ដែលភាគច្រើនគ្រប់គ្រងដោយសម្ព័ន្ធ ENI បានចាប់ផ្តើមផលិតថាមពលនៅក្នុងខែវិច្ឆិកាឆ្នាំមុន ជាមួយនឹងទិន្នផលពេញលេញបានឈានដល់ដើមខែនេះផងដែរ។កសិដ្ឋានខ្យល់នេះ ត្រូវបានគេរំពឹងថានឹងកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2) ដល់ទៅ២០០.០០០តោនក្នុងមួយឆ្នាំ ឬស្មើនឹង០,៤% នៃការបំភាយឧស្ម័នកាបូនឌីអុកស៊ីត សរុបរបស់ប្រទេសន័រវេសក្នុងឆ្នាំ២០២២។ អ្នកបរិស្ថានខ្លះនិយាយថា វិធានការនេះគឺមានភាពវិជ្ជមាន ដោយសារវាកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត របស់ប្រទេស ខណៈអ្នកផ្សេងទៀតនិយាយថា ប្រទេសន័រវេស គួរតែបញ្ឈប់ការផលិតប្រេង និងឧស្ម័នជំនួសវិញ ដើម្បីការពារបរិស្ថាន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងរតនាគារអាមេរិក៖ ទីក្រុងវ៉ាស៊ីនតោន ដាក់ទណ្ឌកម្មថ្មីៗជាច្រើនទាក់ទងនឹងអ៊ីរ៉ង់
08/08/2025 03:08 PM
លោក Trump អំពាវនាវឲ្យប្រទេសមជ្ឈិមបូព៌ាទាំងអស់ ធ្វើប្រក្រតីភាពទំនាក់ទំនង ជាមួយអ៊ីស្រាអែល
08/08/2025 03:08 PM
ពលរដ្ឋប៉ាឡេស្ទីន ខឹងសម្បារចំពោះចេតនារបស់លោក Netanyahu ក្នុងការគ្រប់គ្រងលើហ្កាហ្សាទាំងមូល
08/08/2025 03:08 PM
អង្គការលើកលែងទោស ព្រមានគរបាលក្រុងឡុងដ៍ឲ្យជៀសវាងការចាប់ខ្លួនបាតុករ ដែលគាំទ្រសកម្មភាពប៉ាឡេស្ទីន
08/08/2025 03:08 PM
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
08/08/2025 03:08 PM
ក្រុមអ្នកជំនាញ ជំរុញឱ្យអ៊ីស្រាអែល ស្តារប្រព័ន្ធមនុស្សធម៌ UN ឡើងវិញ ដើម្បីទប់ទល់ភាពអត់ឃ្លានហ្កាហ្សា
08/08/2025 03:08 PM
និស្សិតយេម៉ែន ដើរដង្ហែក្បួនតវ៉ាប្រឆាំងប្រតិបត្តិការរបស់អ៊ីស្រាអែល និងការអត់ឃ្លាន នៅហ្កាហ្សា
08/08/2025 03:08 PM
ស្ថាប័នហិរញ្ញវត្ថុ Moody's ដ៏ល្បីព្រមានថា ពន្ធអាមេរិក អាចបំផ្លាញផលិតកម្ម និងពន្យឺតកំណើនរបស់ឥណ្ឌា
08/08/2025 02:08 PM
វិស័យឧស្សាហកម្មសំខាន់ៗចំនួន៤ បានកំពុងជួយគាំទ្រដល់កំណើននាំចេញខ្ពស់របស់កម្ពុជា
08/08/2025 02:08 PM
វិស័យកសិកម្មមានកំណើន ១,២% គាំទ្រដោយកំណើនផលដំណាំ និងធនធានជលផល
08/08/2025 02:08 PM