TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋតិចសាស់សាងសង់របងបន្លាលួសនៅតាមព្រំដែនអាមេរិក -ម៉ិកស៊ិក ដើម្បីបញ្ឈប់ជនអន្តោប្រវេសន៍

2023/08/23 10:49:19 am        327
អាមេរិក៖ ក្រុមអាជ្ញាធររដ្ឋតិចសាស់របស់សហរដ្ឋអាមេរិក បានសាសង់របងបន្លាលួសកាលពីថ្ងៃចន្ទ ទី២១ខែសីហា នៅតាមបណ្ដាយព្រំដែនជាប់ជាមួយប្រទេសម៉ិកស៊ិក ដើម្បីបញ្ឈប់ក្រុមជនអន្តោប្រវេសន៍មកពីទ្វីបអាមេរិក ។ ឆ្មាំជាតិបានចងខ្សែលួសបន្លាភ្លាប់នឹងរបងព្រំដែន និងតាមបណ្តោយច្រាំងទន្លេនៃទីក្រុង អេល ផាសូ (El Paso) រដ្ឋ តិចសាស (Texas) ក្បែរទីក្រុង ស៊ីដាដ ខ្វារ៉េស (Ciudad Juarez) ប្រទេសម៉ិកស៊ិក។រដ្ឋាភិបាលរបស់រដ្ឋក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បានធ្វើរបង បិទផ្លូវ នៅតាមច្រាំងទន្លេនានា ដើម្បីទប់ស្កាត់ការជ្រៀតចូលរបស់ក្រុមជនអន្តោប្រវេសន៍ពីប្រទេសម៉ិកស៊ិក ដែលឆ្លងកាត់ទន្លេនេះ។ វិធានការចុងក្រោយបង្អស់របស់អភិបាលសាធារណរដ្ឋ លោក ក្រេក អាប៊ុត (Greg Abbott) បានពង្រីករបាំងដោយប្រើពោងបណ្ដែតទឹកពណ៌ទឹកក្រូចដ៏ធំនៅក្នុងទន្លេនេះ ។ ក្រសួងយុត្តិធម៌បានប្ដឹងរដ្ឋតិចសាស់ ជុំវិញការតវ៉ាដោយចោទថារដ្ឋតិចសាស់បានដំឡើងពោងបណ្ដែតទឹកដោយគ្មានការយល់ព្រមពីសហព័ន្ធត្រឹមត្រូវ និងការសិក្សាអំពីផលប៉ះពាល់របស់ពោងទាំងនោះលើសុវត្ថិភាពសាធារណៈ និងបរិស្ថាន។ រយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមជនអន្តោប្រវេសន៍ បានឆ្លងកាត់ទន្លេនេះពីប្រទេសម៉ិកស៊ិក ទៅកាន់ទីក្រុង អ៊ូហ្គល ផាស (Eagle Pass) របស់សហរដ្ឋអាមេរិក ជាផ្នែកមួយនៃការកើនឡើងខ្ពស់នៃចំនួនជនអន្តោប្រវេសន៍ ដែលឆ្លងកាត់ដោយខុសច្បាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ៕

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិនិត្យលើសំណើសុំជ្រើសតាំង សមាជិកក្រុមប្រឹក្សាធម្មនុញ្ញថ្មីចំនួន០១រូប

2023/08/23 10:40:05 am        367
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ នាព្រឹកថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យ​លើសំណើសុំជ្រើសតំាងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញថ្មីចំនួន ០១រូប។ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានធ្វើការពិភាក្សានិងអនុម័តលើសំណើសុំជ្រើសតាំងសមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញថ្មីចំនួន០១រូបនេះ ​សម្រាប់ជំនួសតំណែង ​ឯកឧត្តម សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ​ដែលបានទទួលមរណភាពកាលពីពេលកន្លងមក។គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ​បានប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងផ្សព្វផ្សាយជ្រើសរើសឥស្សរជនដែលមានលក្ខណៈសម្បត្តិសមស្រប ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។សូមជម្រាបថា ក្រុមប្រឹក្សាធម្មនុញ្ញ​ គឺជាស្ថាប័នកំពូលមួយ ​ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ សម្រាប់ការពារការគោរពរដ្ឋធម្មនុញ្ញ ​បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់​ ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបាន​ពិនិត្យចប់សព្វគ្រប់ហើយ ​និងសម្រេចអំពីករណីវិវាទកម្មទាក់ទងនឹងការ​បោះឆ្នាត​ជ្រើសតាំងតំណាងរាស្ដ្រ ​និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ជាគោលការណ៍ ​ក្រុមប្រឹក្សាធម្មនុញ្ញមិនអាចយកបញ្ហាណាមួយ ​មកពិនិត្យដោយខ្លួនឯងបានឡើយ។មានតែព្រះមហាក្សត្រ ​ប្រធានព្រឹទ្ធសភា ​ប្រធានរដ្ឋសភា​ នាយករដ្ឋមន្ដ្រី សមាជិកព្រឹទ្ធសភា​មួយភាគបួន និងតំណាងរាស្ដ្រមួយភាគដប់ ឬតុលាការប៉ុណ្ណោះ ដែលអាចសុំទៅក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យធម្មនុញ្ញភាពនៃច្បាប់បាន៕

ចំនួនអ្នកស្លាប់ពីចំហេះព្រៃនៅរដ្ឋហាវ៉ៃ កើនឡើងដល់១១៥នាក់ ខណៈមនុស្សរាប់រយនាក់ទៀតនៅបាត់ខ្លួននៅឡើយ

2023/08/23 10:14:55 am        144
អាមេរិក៖ ចំនួនអ្នកស្លាប់ដោយសារចំហេះព្រៃកោះម៉ូអ៊ី ក្នុងរដ្ឋហាវ៉ៃ របស់សហរដ្ឋអាមេរិក បានកើនឡើងដល់១១៥នាក់ គិតត្រឹមថ្ងៃចន្ទ (២១សីហា) នេះបើយោងតាមទិន្នន័យចំនួនអ្នកស្លាប់ពីតំបន់កោះម៉ូអ៊ី។ រហូតមកដល់ពេលនេះ ទីតាំងលំនៅឋានមួយជាន់ទាំងអស់នៅក្នុងតំបន់គ្រោះមហន្តរាយ ត្រូវបានធ្វើការស្វែងរក។ យោងតាមទីភ្នាក់ងារតំបន់បានឲ្យដឹងថា ក្រុមសង្គ្រោះ នឹងចាប់ផ្តើមស្វែងរកទីតាំងលំនៅដ្ឋាន និងពាណិជ្ជកម្ម ដែលមានច្រើនជាន់បន្តទៀត។ទីភ្នាក់ងារតំបន់នេះ បានចេញសេចក្តីជូនដំណឹងអំពីបញ្ហាទឹកដែលមិនមានសុវត្ថិភាពនៅទីក្រុងឡាហេណា និងតំបន់ Upper Kula ដោយស្នើឱ្យប្រជាពលរដ្ឋប្រើប្រាស់តែទឹកដប ឬទឹកស្អាតដែលផ្តល់ដោយរថយន្តផ្ទុកទឹក សម្រាប់ផឹក ដុសធ្មេញ ធ្វើទឹកកក រៀបចំអាហារ និងសម្រាប់ការប្រើប្រាស់ផ្សេងៗទៀត។អភិបាលកោះម៉ូអ៊ី លោក Richard Bissen បាននិយាយកាលពីថ្ងៃចន្ទថា មនុស្សចំនួន៨៥០នាក់នៅតែបាត់ខ្លួន បន្ទាប់ពីចំហេះព្រៃបានឆាបឆេះពេញកោះកាលពីដើមខែនេះ ខណៈដែលកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះនៅតែបន្ត។ ដំបូងឡើយមនុស្សជាង២.០០០នាក់ ត្រូវបានរាយការណ៍ថាបានបាត់ខ្លួន។ ចំហេះព្រៃនៅកោះម៉ូអ៊ី គឺជាចំហេះដ៏មហន្តរាយបំផុតនៅក្នុងសហរដ្ឋអាមេរិក ក្នុងរយៈពេលជាងមួយសតវត្ស និងជាគ្រោះធម្មជាតិដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់រដ្ឋហាវ៉ៃ ផងដែរ៕

ប៉ាគីស្ថាន បានបញ្ចប់ការសង្រ្គោះជនរងគ្រោះក្នុងឧបទ្ទវហេតុយានខ្សែកាប្លិ៍ ដែលភាគច្រើនជាកុមារ

2023/08/23 10:09:57 am        162
ប៉ាគីស្ថាន​៖ ក្រុមអ្នកសង្រ្គោះប៉ាគីស្ថាន បានទាញកុមារចំនួន៧នាក់ និងបុរសម្នាក់ ដោយសុវត្ថិភាព បន្ទាប់ពីយានខ្សែកាប្លិ៍របស់ពួកគេ បានជាប់គាំងសំកាំងលើអាកាសនៅលើជ្រោះនៅតំបន់ដាច់ស្រាយាលមួយកន្លែង កាលពីថ្ងៃអង្គារ ទី២២សីហា ដោយបានបញ្ចប់ប្រតិបត្តិការសង្រ្គោះរយៈជាង១៥ម៉ោង។   ប្រតិបត្តិការនៅលើអាកាសដ៏គ្រោះថ្នាក់ នៅក្នុងភាគខាងជើងរបស់ប្រទេសប៉ាគីស្ថាន  ត្រូវបានបញ្ចប់នៅកាលពីយប់មិញ បន្ទាប់ពីយានខ្សែកាប្លិ៍នេះ បានគាំងនៅពេលព្រឹក ដែលបណ្ដាលយានខ្សែកាប្លិ៍នេះសំកាំងលើអាកាសពេញមួយថ្ងៃ។លោកនាយករដ្ឋមន្ត្រៅចាំផ្ទះ អាន់វ៉ាអាល់ ហាក កាកា (Anwaar-ul-Haq Kakar) បាននិយាយនៅក្នុងសារបង្ហោះនៅលើបណ្ដាញសង្គម X ថា កុមារទាំងអស់ ត្រូវបានជួយសង្រ្គោះប្រកបដោយសុវត្ថិភាពនិងជោគជ័យ ។ ប្រតិបត្តិការសង្រ្គោះពីឧទ្ទម្ភាគចក្រយោធាមួយគ្រឿង ត្រូវបានលុបចោល នៅពេលយប់ បន្ទាប់ពីកុមារ២នាក់ ត្រូវបានយកចេញពីយានខ្សែកាប្លិ៍ដោយសុវត្ថិភាព។ ក្រុមមន្ត្រីបាននិយាយថា មួយក្នុងចំនៅយានខ្សែកាប្លិ៍ជាច្រើន ដែលដឹកទូយានខ្សែកាប្លិ៍ បានគាំងនៅម៉ោងប្រហែល ៧ ព្រឹក ខណៈសិស្សកំពុងធ្វើដំណើរទៅសាលារៀននៅតំបន់ភ្នំដាច់ស្រយាលមួយក្នុងក្រុងបាត់តាក្រាម (Battagram) ចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងអ៊ីស្លាម៉ាបាដ។ មន្ត្រីជួយសង្គ្រោះមួយរូបនៅកន្លែងកើតហេតុបានប្រាប់សារព័ត៌មានរ៉យទ័រថា យានខ្សែកាប្លិ៍នេះ បានជាប់គាំងពាក់កណ្តាលផ្លូវឆ្លងកាត់ជ្រោះដែលមានកម្ពស់ប្រហែល ២៧៥ ម៉ែត្រ ពីលើដី៕

លោកមេធាវី ផាត់ ពៅស៊ាង អបអរសាទរ ឯកឧត្តម អង្គ វង្សវឌ្ឍានា ត្រូវបានរដ្ឋសភាបោះឆ្នោត តែងតាំងជាប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា

2023/08/23 09:03:46 am        199
ភ្នំពេញ៖ លោកមេធាវី ផាត់ ពៅស៊ាង ផ្ញេីលិខិតអបអរសាទរ ឯកឧត្តម អង្គ វង្សវឌ្ឍានា ត្រូវបានរដ្ឋសភាបោះឆ្នោត តែងតាំងជាប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភាសម្រាប់អាណត្តិទី៧។លោកមេធាវី ផាត់ ពៅស៊ាង ព្រមទាំងក្រុមគ្រួសារសូមជូនពរឯកឧត្តម អង្គ វង្សវឌ្ឍានា​ ទទួលបាននូវសុខភាព ល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ព្រមទាំងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ដើម្បីរួមចំណែកដឹកនាំការពារ និងកសាងមាតុភូមិកម្ពុជាប្រកបដោយសុខសន្តិភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ ។ ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកសូមបួងសួងដល់វត្ថុស័ក្កិសិទ្ធិទាំងអស់ក្នុងលោក សូមប្រសិទ្ធពរបវរមហាប្រសើរជូនចំពោះឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីជាទីស្រលាញ់ទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លៀតឡើយ៕

ប្រទេសនីហ្សេ ត្រូវបានផ្អាកពីសមាជិកសហភាពអាហ្រ្វិក

2023/08/23 08:42:37 am        140
នីហ្សេ៖ ក្រុមប្រឹក្សាសន្តិភាព និងសន្តិសុខរបស់ប្លុកសហភាពអាហ្វ្រិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយកាលពីថ្ងៃអង្គារ (២២សីហា)ថា ប្រទេសនីហ្សេ ត្រូវបានផ្អាកភ្លាមៗពីសកម្មភាពទាំងអស់របស់សហភាពអាហ្វ្រិក (AU) បន្ទាប់ពីរដ្ឋប្រហារកាលពីថ្ងៃទី២៦ ខែកក្កដា។ ប្លុកក្នុងតំបន់បានរំលឹកឡើងវិញនូវការអំពាវនាវរបស់ខ្លួនឱ្យមេដឹកនាំរដ្ឋប្រហារ ដោះលែងប្រធានាធិបតីនីហ្សេ លោក Mohamed Bazoum ហើយត្រឡប់ទៅបន្ទាយរបស់ពួកគេវិញ។រដ្ឋប្រហារនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលក្នុងចំណោមសម្ព័ន្ធមិត្តលោកខាងលិច និងបណ្ដារដ្ឋអាហ្វ្រិកប្រជាធិបតេយ្យ ដែលមានការព្រួយបារម្ភថា ការធ្វើរដ្ឋប្រហារនេះអាចអនុញ្ញាតឱ្យក្រុមអ៊ីស្លាមនិយមនៅក្នុងប្រទេសតំបន់ Sahel អាហ្វ្រិកមួយនេះ ពង្រីកវិសាលភាពរបស់ពួកគេ និងផ្តល់ឱ្យរុស្ស៊ីនូវជំហរបង្កើនឥទ្ធិពលរបស់ខ្លួន។ក្រុមប្រឹក្សាសន្តិភាព និងសន្តិសុខសហភាពអាហ្វ្រិក AU បាននិយាយថា ខ្លួនបានកត់សម្គាល់ការសម្រេចរបស់សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) ដើម្បីដំណើរការកងកម្លាំងត្រៀម សម្រាប់អន្តរាគមន៍យោធាដែលអាចកើតមាន ហើយបានស្នើឱ្យគណៈកម្មការ AU វាយតម្លៃផលប៉ះពាល់សេដ្ឋកិច្ច សង្គម និងសន្តិសុខ នៃការដាក់ពង្រាយកម្លាំងបែបនេះផងដែរ៕

នាយករដ្ឋមន្ត្រីជាប់ឆ្នោតថ្មីថៃ លោកសេដ្ឋា (Srettha) សន្យាធ្វើជានាយករដ្ឋមន្ត្រីរបស់ប្រជាជន ខណៈរង់ចាំការឡាយព្រះហស្តលេខាពីព្រះមហាក្សត្រ

2023/08/23 08:18:37 am        172
ថៃ៖ នាយករដ្ឋមន្ត្រី ទើបជាប់ឆ្នោតរបស់ប្រទេសថៃលោកសេដ្ឋា ថាវីស៊ីន បានក្លាយជាមេដឹកនាំសម្រាប់ប្រជាជន កាលពីថ្ងៃអង្គារ ២២ សីហា បន្ទាប់ពីទទួលបានតំណែងនាយករដ្ឋមន្ត្រីដោយជោគជ័យពីសភា។ ជ័យជម្នះរបស់លោក សេដ្ឋា វ័យ ៦០ឆ្នាំ ត្រួសត្រាយផ្លូវសម្រាប់បង្កើតរដ្ឋាភិបាលចម្រុះថ្មី ដោយបញ្ចប់ ភាពមិនច្បាស់លាស់ និងភាពជាប់គាំងនៅក្នុងសភារយៈពេលជាង៣ខែ បន្ទាប់ពីការបោះឆ្នោតកាលពីជាង១០០ ថ្ងៃមុន ដែលគំរាមកំហែងធ្វើឲ្យឥទ្ធិពលនយោបាយរបស់យោធាដ៏មានឥទ្ធិពលរបស់ប្រទេសចុះខ្សោយ។លោកសេដ្ឋា ដែលត្រូវបានចាប់អារម្មណ៍ខ្លាំងកាលពីប៉ុន្មានខែមុន ដោយគណបក្សភឿថៃ ប្រជានិយម (Pheu Thai) បានទទួលការគាំទ្រពីសភាពីរភាគបីនៅក្នុងការបោះឆ្នោតមួយដែលធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីអារម្មណ៍អន្ទះសារក្នុងប្រទេសថៃ ជុំវិញការវិលត្រឡប់មកវិញរបស់លោកថាក់ស៊ីនដែលរង់ចាំជាយូរមកហើយ បន្ទាប់ពីការនិរទេសខ្លួន ជាង១៥ឆ្នាំ។ លោក សេដ្ឋា បានត្រឹមតែធ្វើអត្ថាធិប្បាយខ្លីៗទៅកាន់អ្នកសារព័ត៌មាន ហើយបាននិយាយថា លោកនឹងធ្វើសន្និសីទសារព័ត៌មាន បន្ទាប់ពីលោកបានទទួលការឡាយព្រះហស្តលេខាពីព្រះមហាក្សត្រថៃ។ កាលបរិច្ឆេទសម្រាប់ការអនុម័តមិនទាន់ត្រូវបានកំណត់ពេលនៅឡើយទេ៕

លោកស្រី ផាត់ សុគន្ធា អបអរសាទរ និងជូនពរជូនឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ

2023/08/22 09:18:11 pm        246
ភ្នំពេញ៖ លោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ផ្ញើសារលិខិតអបអរសាទរ និងជូនពរជូនឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានតែងតាំងជារដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ។ ក្នុងនាមលោកស្រី ជាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ព្រមទាំងក្រុមគ្រួសារសូមជូនពរឯកឧត្តមសន្តិបណ្ឌិតទទួលបាននូវសុខភាព ល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ព្រមទាំងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ដើម្បីរួមចំណែកដឹកនាំការពារ និងកសាងមាតុភូមិកម្ពុជាប្រកបដោយសុខសន្តិភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ ។ ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ នាងខ្ញុំសូមបួងសួងដល់វត្ថុស័ក្កិសិទ្ធិទាំងអស់ក្នុងលោក សូមប្រសិទ្ធពរបវរមហាប្រសើរជូនចំពោះឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីជាទីស្រលាញ់ទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លៀតឡើយ៕

សហគមន៍ខ្មែរនៅជប៉ុន៖ នាយករដ្ឋមន្ត្រីនិងគណៈរដ្ឋមន្ត្រីថ្មីមានសមត្ថភាពក្នុងការកាន់ចង្កូតនាវាកម្ពុជា

2023/08/22 07:40:07 pm        404
ភ្នំពេញ៖ សមាគមពលរដ្ឋខ្មែរនៅប្រទេសជប៉ុន បានចេញមកសាទរចំពោះកាន់តំណែងជាផ្លូវការចំពោះគណៈរដ្ឋមន្ត្រីកម្ពុជាថ្មីដែលដឹកនាំដោយលោកបណ្ឌិត ហ៊ុន ម៉ណែត។ ក្នុងនោះពលរដ្ឋទាំងអស់បានអបអរសាទរ និងសប្បាយចិត្តជាខ្លាំងចំពោះរដ្ឋាភិបាលអាណត្តិទី៧នេះដែលមានថ្នាក់ដឹកនាំសុទ្ធតែវ័យក្មេងមានបទពិសោធន៍ និងសមត្ថភាពពេញលេញ។ លោកស្រី ស៊ន់ ដាណេ ពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុននៅថ្ងៃទី២២ ខែសីហានេះ បានគូសបញ្ជាក់ពីសមត្ថភាពរបស់លោកបណ្ឌិតហ៊ុន ម៉ាណែតដែលមេដឹកនាំអាណត្តិទី៧នេះ។ លោកស្រីថា នាយករដ្ឋមន្ត្រីកម្ពុជារូបនេះ នឹងអាចដឹកនាំកម្ពុជាទៅកាន់ភាពរីកចម្រើន និងសុខសន្តិភាពដូចបណ្តាអារយ្យប្រទេសជឿនលឿន។ ទន្ទឹមនឹងនេះ និស្សិតខ្មែរដែលកំពុងសិក្សានៅជប៉ុនក៏បានចេញមកគាំទ្រ និងអបអរសាទរផងដែរ។ លោក ឃុត សុខា និស្សិតនៅសកលវិទ្យាល័យHiroshima ក៏បានកត់សម្គាល់ពីសមត្ថភាព និងចំណេះដឹងរបស់នាយករដ្ឋមន្ត្រីវ័យក្មេងដែលលោកប្រៀបទៅនឹងកម្លាំងថ្មីដែលស្វាហាប់។ សម្រាប់លោកវត្តមានរបស់នាយករដ្ឋមន្ត្រីថ្មីរូបនេះ គឺជាអ្វីដែលពលរដ្ឋចង់បានមកដឹកនាំបន្តថែរក្សា និងអភិវឌ្ឍនកម្ពុជាឱ្យកាន់តែខ្លាំងបន្ថែមទៀត។សិក្ខាកាមធ្វើការនៅប្រទេសជប៉ុន១រូបទៀត លោក ភុន ផាន់ណា បានជឿជាក់លើនាយករដ្ឋមន្ត្រីថ្មីថា នឹងអាចនាំនាវាកម្ពុជាទៅកាន់ការអភិវឌ្ឍន៍យ៉ាងពិតប្រាកដព្រោះតែសមត្ថភាព លទ្ធភាព និងឥរិយាមាយាទរបស់ឥស្សរជននយោបាយរូបនេះ។ ក្រៅពីនេះក៏នៅមានពលរដ្ឋកម្ពុជាផ្សេងៗទៀតដែលបង្ហាញពីសមាណចិត្តគាំទ្រ និងសប្បាយចិត្តនៅពេលកម្ពុជាផ្លាស់ប្តូរនាយករដ្ឋមន្ត្រីថ្មីដែលជាអ្នកស្នងមរតកជាអ្នកការពារសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ដែលពលរដ្ឋគ្រប់រូបចង់បាន។ ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនេះ ពលរដ្ឋគ្រប់គ្នាមានក្តីសោមន្សនិងសប្បាយចិត្តក្រៃលែងដោយសារតែកម្ពុជារើសបាននាយករដ្ឋមន្ត្រីដ៏ល្អ។ នេះជាការបញ្ជាក់ពីសហគមន៍ខ្មែរនៅជប៉ុន។ការប្រកាសគាំទ្រពីសំណាក់សហគមន៍ខ្មែរនៅជប៉ុននេះ គឺធ្វើឡើងនៅចំពេលដែលរដ្ឋសភាជាតិអាណ្តតិទី៧ បានប្រកាសផ្តល់សុពលភាពជូនគណៈរដ្ឋមន្ត្រីថ្មីដែលដឹកនាំដោយកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែតជាប្រមុខ។ ពិធីប្រកាសនេះ គឺធ្វើឡើងនៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី២២ ខែសីហា។ ក្នុងពិធីផ្តល់សុពលភាពដល់គណៈរដ្ឋមន្ត្រីថ្មីនេះ សម្តេចហ៊ុន សែនដែលជានាយករដ្ឋមន្ត្រីអាណត្តិទី៦ បានគូសបញ្ជាក់ថា ការរុះរើគណៈរដ្ឋមន្ត្រីចាស់ដាក់គណៈរដ្ឋមន្ត្រីភាគច្រើនសុទ្ធតែថ្មីមួយរយភាគរយនេះ គឺការផ្លាស់ប្តូរជាយុទ្ធសាស្ត្រក្នុងការដឹកនាំប្រទេសកម្ពុជាឱ្យបន្តរីកចម្រើនបន្ថែមទៀតព្រោះតែសមាជិកគណៈរដ្ឋមន្ត្រីមានការអប់រំខ្ពស់ លទ្ធភាពការងារខ្ពស់ និងសមត្ថភាព រួមទាំងមានបទពិសោធន៍ច្រើន។ ប្រការនេះ កម្ពុជានឹងអាចសម្រេចបាននូវគោលដៅក្នុងការកាត់បន្ថយភាពក្រីក្រឱ្យដល់ក្បែរសូន្យ និងប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំនូលខ្ពស់នៅឆ្នាំ២០៥០ដែលជាគោលបំណងដ៏ពិសិដ្ឋរបស់ប្រជាជាតិកម្ពុជាទាំងមូល៕ 

អតីតយុទ្ធជនជឿថា នាយករដ្ឋមន្រ្ដីថ្មី នឹងតម្កល់សន្តិភាពកាន់តែយូរអង្វែង

2023/08/22 03:14:23 pm        77
ភ្នំពេញ៖ អតីតយុទ្ធជន ជឿជាក់ថា ​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្ដីថ្មី នឹង​តម្កល់សន្តិភាព​ និងស្ថិរភាពក្នុងពេលបច្ចុប្បន្នកាន់តែយូរអង្វែង។ស្របពេលថ្ងៃនេះ រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនៃក្បាលម៉ាស៊ីនថ្មីរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ​ជានាយករដ្ឋមន្រ្តី ​មានអតីតយុទ្ធជន បាន​លើកឡើងថា ពួកគាត់សម្តែងការពេញចិត្តចំពោះអ្នកដឹកនាំជំនាន់ថ្មី ជាពិសេស​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ​ដែលសាកសមជាអ្នកបន្តវេនប្រកបដោយថាមពល និងសមត្ថភាព។ អតីតយុទ្ធជន បានបង្ហាញជំនឿលើឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងដឹកប្រទេសតាមលំនៅ​របស់សម្តេចតេជោ ហ៊ុន សែន ដោយតម្កល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍយូរអង្វែង។ ជាមួយគ្នា អតីតយុទ្ធជន បន្តថា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹង​បន្ត​គោលនយោបាយរបស់សម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីត​យុទ្ធជនកម្ពុជា ​គិតគូរចំពោះការលះបង់ ​និងវីរភាពរបស់អតីតយុទ្ធជនគ្រប់រូប ដែលអតីតយុទ្ធជនខ្លះទទួលនូវពិការភាព។ សូមជម្រាបថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលបានគិតគូរដំឡើង​ប្រាក់បៀរវត្សន៍​ជូនអតីតយុទ្ធជន​ជានិច្ច និងឧបត្ថម្ភរាល់តម្រូវការចាំបាច់ ក៏ដូចជាធានាដល់ការកាត់បន្ថយ​ការចំណាយពីជីវភាព​របស់ពួកគាត់លើសុខុមាលភាពតាមរយៈប័ណ្ណសមធម៌ជាដើម​ ខណៈសមាគមអតីតយុទ្ធជនកម្ពុជា តែងតែជួបសំណេះសំណាលជាមួយអតីតយុទ្ធជនប្រភេទក១ ​និងក២ ​ដែលជួបការលំបាក ដើម្បីផ្តល់​អំណោយដី និងផ្ទះ ក្នុងគោលបំណងឆ្លើយតបចំពោះការលះបង់ និងការលំបាករបស់​អតីត​យុទ្ធជនដែលបានពលីចំពោះជាតិមាតុភូមិ ៕ អត្ថបទ៖ ឧត្តម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ុយក្រែននិយាយថា ខ្លួនបានវាយប្រហារលើគោលដៅរុស្ស៊ី រួមមានរោងចក្រចម្រាញ់ប្រេង និងអាកាសយានដ្ឋាន
08/03/2025 10:08 AM
ក្រុមហាម៉ាស បដិសេធមិនទម្លាក់អាវុធ រហូតដល់រដ្ឋប៉ាឡេស្ទីនត្រូវបានបង្កើតឡើង
08/03/2025 10:08 AM
TOP STORY | សម្ដេចតេជោប្រាប់ឱ្យបណ្តេញ ធី សុវណ្ណថា ចេញពីគណបក្សប្រជាជនកម្ពុជា និងក្របខ័ណ្ឌរដ្ឋទាំងអស់ ករណីបង្ហោះសារតាម Facebook ប៉ះពាល់ដល់កងទ័ព
08/03/2025 10:08 AM
គ្រួសារកងទ័ព និងគ្រួសារអតីតយុទ្ធជន ចំនួន ១ពាន់គ្រួសារ ទទួលបានអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន
08/03/2025 10:08 AM
ក្រសួងការពារជាតិបដិសេធចំពោះការចោទប្រកាន់របស់សារព័ត៌មានថៃថាកម្ពុជាប្រើប្រាស់ដ្រូនហោះចូលដីថៃ
08/03/2025 09:08 AM
សាស្ត្រាចារ្យ៥៩រូប កំពុងរៀបចំតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីការទូតជាន់ខ្ពស់ និងមន្ត្រីវិជ្ជាជីវៈសុខាភិបាល
08/03/2025 08:08 AM
កម្ពុជាស្នើឱ្យអាស៊ានត្រួតពិនិត្យលើការចោទប្រកាន់ច្រំដែលរបស់ថៃថាកម្ពុជាបំពាទបទឈប់បាញ់
08/02/2025 08:08 PM
ក្រសួងការងារ បើកយុទ្ធនា​ការជា​ទ្រង់ទ្រា​យធំ​ជំហានទី២ ដើម្បីនាំឱកា​សការងា​រជូនពលក​រខ្មែរដែ​លទើប​ត្រឡប់​ពីថៃ
08/02/2025 07:08 PM
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម នាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់​ជូន​វីរភាព​កងទ័ព​ពលី ចំនួន៤រូប នៅខេត្តឧត្តរមានជ័យ
08/02/2025 07:08 PM
គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញនិវត្តន៍មកដល់មាតុ​ប្រទេស​វិញ​ដោយ​សុវត្ថិភាព និង​ជោគជ័យ ក្រោយបញ្ចប់បេសកកម្មការទូតសភា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
08/02/2025 06:08 PM