TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធបន្តគាំទ្ររាជរដ្ឋាភិបាលថ្មី

2023/08/22 03:00:08 pm        224
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បន្តគាំទ្ររាជរដ្ឋាភិបាលថ្មី ដើម្បីឱ្យកិច្ចការដឹកនាំរាជរដ្ឋាភិបាលរីកចម្រើនជឿនលឿនទៅមុខ ។សម្តេចតេជោ ហ៊ុន សែន ខណៈអញ្ជើញធ្វើសន្និសីទសារព័ត៌មាន​នៅឯវិមានរដ្ឋសភា នាព្រឹកថ្ងៃ ទី២២ ខែសីហា នេះ បន្ទាប់ពីសម្តេចបានអញ្ជើញចូលរួមបើកសម័យប្រជុំរដ្ឋសភា លើកទី១ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ។ក្នុង​សន្និសីទសារព័ត៌មាន​សម្ដេចតេជោ ជឿជាក់ថា គណៈរដ្ឋមន្រ្ដីថ្មី គឺមានលទ្ធភាពក្នុងការ​ដឹកនាំ​ប្រទេស​កម្ពុជា ជាមួយនឹងកិច្ចការដែលនៅសេសសល់​ និងកិច្ចការងារថ្មីៗ​បន្ថែមទៀត ដែលនេះ​គឺជាអម្រែក របស់ថ្នាក់ដឹកនាំ សម្រាប់អាណត្តិទី៧នេះ។ សម្ដេចតេជោ ជឿជាក់ថា រាជរដ្ឋាភិបាលថ្មី នឹងមានភាពរហ័សរហួនទៅដល់ ​គោលដៅ ដែល​ក្នុងឆ្នាំ២០៣០ កម្ពុជានឹងក្លាយជាប្រទេស ដែលមានចំណូល មធ្យមកម្រិតខ្ពស់ និងឆ្នាំ ២០៥០ កម្ពុជានឹងក្លាយទៅជាប្រទេសមានចំណូលកម្រិតខ្ពស់តែម្ដង ។សូមបញ្ជាក់ថា ​រាជរដ្ឋាភិបាលថ្មីសម្រាប់នីតិកាលទី៧ ​នៃរដ្ឋសភា ដែលដឹកនាំដោយឯកឧត្តមកិត្តិ ទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានសម័យប្រជុំ នៃរដ្ឋសភាលើកទី១ សម្រាប់នីតិកាលទី៧ បោះ ឆ្នោតជាកញ្ចប់ផ្តល់សេចក្តីទុកចិត្ត ​ដោយសំឡេងច្រើនដាច់ខាតនៃសមាជិករដ្ឋសភាទាំងមូល ៕អត្ថបទ៖ មុត សុទ្ធ 

លោក ហេង សួរ៖ មុនក្លាយជារដ្ឋមន្ត្រី បានឆ្លងកាត់ការងារតាំងពីកូនមន្ត្រីថ្នាក់តូច

2023/08/22 02:59:11 pm        1036
  ភ្នំពេញ៖ លោក ហេង សួរ ត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៧ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ផ្តល់សេចក្តីទុកចិត្តឱ្យកាន់តំណែងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាក្រសួងអាណាព្យាបាលកម្មករ ពលករដែលមានបញ្ហារស៊ើបខ្លាំងគ្រាន់បើដែរ។ តើលោកគឺជានរណា? ហើយផ្តើមការងារចេញពីណាមកទើបរដ្ឋាភិបាលឱ្យកាន់តំណែងកំពូលនេះ? ប្រវត្តិគ្រួសារជាកូនអ្នកទីក្រុងភ្នំពេញមានឈាមជ័រជាអ្នករកស៊ីតាំងពីដូនតា លោកគឺជាកូនច្បងក្នុងចំណោមបងប្អូនចំនួន៥នាក់ដែលភាគច្រើនជាពាណិជ្ជករ។ លោកកើតនៅថ្ងៃទី១ ខែកញ្ញាឆ្នាំ១៩៧៥ ប៉ុន្តែប្រភពមួយចំនួនថាកើតនៅឆ្នាំ១៩៧៤។ បច្ចុប្បន្ននេះ លោកគឺជាឪពុកដែលមានកូនចំនួន៣នាក់ក្នុងបន្ទុក ខណៈដែលភរិយាលោកគឺជាម្ចាស់ជំនួញអចលនទ្រព្យ និងសណ្ឋាគារ។ ហើយលោកក៏មានម្តាយនៅមានប្រជននៅឡើយ។ ជីវិតការងារដែលផ្តើមចេញពីអ្នកតូចតាចឥស្សរជននយោបាយសម្បុរស សក់ត្រង់ស្លូតរូបនេះ ដែលកំពុងអង្គុយតំណែងរដ្ឋមន្ត្រីក្រសួងការងារនេះ តាមពិតក៏ចាប់ផ្តើមចេញពីតំណែងកូនមន្ត្រីផងដែរ។ តាមឯកសារដែលរកបានពីគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីរូបនេះ បានផ្តើមធ្វើការដំបូងជាមន្ត្រីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាំងពីឆ្នាំ១៩៩៩ធ្វើការបាន៦ឆ្នាំលោកបានផ្លាស់ទៅកាន់តួនាទីជាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាទីធ្វើឱ្យលោកក្លាយជានាហ្មឺនផុតលេខក្នុងក្រសួងដល់សព្វថ្ងៃ។ ៣ក្រោយការផ្លាស់ប្តូរពោលគឺនៅឆ្នាំ២០០៨ លោកត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុរបស់ក្រសួងការងារក្នុងសម័យលោក អ៊ិត សំហេងជារដ្ឋមន្ត្រី។ ក្រោយបំពេញការងារបាន៨ឆ្នាំលោក ក៏ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ហើយ១ឆ្នាំក្រោយមកនៅឆ្នាំ២០១៨ លោកក៏ត្រូវបានតែងតាំងជារដ្ឋលេខាធិការ និងជានាយខុទ្ទកាល័យឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មុនក្លាយជារដ្ឋមន្ត្រីក្រសួងនៅអាណត្តិទី៧នេះ។ប្រវត្តិការសិក្សាឯកសាររបស់គណបក្សប្រជាជនដដែលបានគូសបញ្ជាក់ថា លោកហេង សួរ ជាអតីតសិស្សវិទ្យាល័យទូលទំពូងនៅរាជធានីភ្នំពេញ ហើយនៅឆ្នាំ១៩៩៤ លោកជានិស្សិតបានទទួលអាហាររូបករណ៍ផ្នែកគណនេយ្យពាណិជ្ជកម្ម ពីវិទ្យាស្ថានជាតិគ្រប់គ្រងដែលបច្ចុប្បន្នគឺជាសាកលវិទ្យាល័យជាតិគ្រប់គ្រង។ រដ្ឋមន្ត្រីរូបនេះ ក៏ជានិស្សិតអាហារូបករណ៍ថ្នាក់អនុបណ្ឌិតមកពីជប៉ុនផ្នែកគោលនយោបាយពន្ធដារដែលបានទៅសិក្សារយៈពេល២ឆ្នាំនៅជប៉ុនក្នុងឆ្នាំ២០០០ ដល់ឆ្នាំ២០០២។ កិច្ចការងារក្នុងជួរដ្ឋាភិបាល និងកិច្ចការគណបក្សនៅមុនការតែងតាំងជារដ្ឋមន្ត្រី លោកហេង សួរ ត្រូវបានគេដឹងថាមានតួនាទីជាច្រើនក្នុងស្ថាប័នរដ្ឋដែលបម្រើការងារជូនរាជរដ្ឋាភិបាលកម្ពុជាជាច្រើនឆ្នាំមកហើយតាំងពីមុនមកម្លេះ។ ក្នុងលោកគឺជាជំនួយការសម្តេចហ៊ុន សែន, ជាសមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, ជាប្រធានអង្គភាពរដ្ឋបាល និងហិរញ្ញវត្ថុនៃគណៈកម្មកាធិការបណ្តុះបណ្តាលនិងបញ្ជូនពលករទៅបរទេស, និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មការប្រឹក្សាការងារជាដើម។ ដោយឡែកការងារនយោបាយក្នុងបក្សវិញ លោកមានតួនាទីចំនួន១២ផ្សេងគ្នាដូចជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រធានផ្នែករាជធានី-ខេត្តនៃយុវជនគណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅសាធារណរដ្ឋកូរ៉េ ជប៉ុន និងម៉ាឡេស៊ី និងអនុប្រធានក្រុមការងារកសាងពង្រឹងគណបក្សប្រចាំសាធារណរដ្ឋកូរ៉េ ថៃម៉ាឡេស៊ី និងជប៉ុនជាដើម។ យ៉ាងណាក៏ដោយ នៅក្នុងអាណត្តិទី៧នេះដែលដឹកនាំដោយកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អ្នកកាន់តំណែងកៅអីកំពូលៗរបស់រដ្ឋាភិបាល គេសង្កេតឃើញមានប្រភពចេញពីកូនអ្នកសាមញ្ញដែលជាអាជីវករ និងមន្ត្រីមួយចំនួន បានក្លាយជាឥស្សរជននយោបាយកាន់តំណែងជារដ្ឋមន្ត្រី៕

សម្ដេចតេជោ ប្រកាសបន្តពង្រឹងការរៀបចំមេធាវីស្ម័គ្រចិត្តដើម្បីជួយដល់ប្រជាជន

2023/08/22 02:50:11 pm        158
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសបន្តពង្រឹង ​និងរៀបចំការផ្ដល់មេធាវីស្ម័គ្រចិត្ត ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ​នៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងពេលសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ច​ប្រជុំរដ្ឋសភា ​លើកទី១ នីតិកាលទី៧ នាថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣នេះ ​នៅវិមានរដ្ឋសភាថា សម្ដចនឹង​បន្តពង្រឹង និងរៀបចំមេធាវីស្ម័គ្រចិត្តរបស់សម្ដេច ដើម្បីបន្តការពារក្ដីជូនដល់ប្រជាពលរដ្ឋ​ក្រីក្រ ខ្វះខាតនូវទូទាំងប្រទេសកម្ពុជា ​បើទោះបីជាសម្ដេច​លែងកាន់តំណែងជានាយករដ្ឋមន្រ្ដី​ទៀតក៏ដោយ។សម្ដេចបានថ្លែងអំណរគុណដល់សហការី ​និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ ដែលខិតខំយក​ចិត្តទុក​ដាក់​អនុវត្តនូវគោលនយោបាយដែលរាជរដ្ឋាភិបានដាក់ចេញនាពេលកន្លង​មួយជាពិសេស​ក្នុងឱកាសសម្ដេចកាន់តំណែងជា​នាយករដ្ឋមន្រ្ដី។សម្ដេចតេជោ ក៏ថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលតែងតែ​គាំទ្រ គណបក្សប្រជាជន​កម្ពុជា​គ្រប់ៗ​អាណត្តិ ​ក្នុងការដឹកនាំរាជរដ្ឋាភិបាល ​ដើម្បីរក្សាបាននូវការអភិវឌ្ឍ និង​សុខសន្ដិភាព​របស់ប្រទេសកម្ពុជា៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចតេជោជឿជាក់ថា រាជរដ្ឋាភិបាលថ្មីមានភាពរហ័សរហួនក្នុងការដឹកនាំកំណើនសេច្ចកិច្ចកម្ពុជា

2023/08/22 02:44:44 pm        300
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាន​បង្ហាញការជឿជាក់ថា ​រាជរដ្ឋាភិបាលថ្មីនឹងមានភាពរហ័សរហួនក្នុងការដឹកនាំសេដ្ឋកិច្ចរបស់​ប្រទេសកម្ពុជា ​ឈានទៅដល់គោលដៅឆ្នាំ ២០៣០ កម្ពុជានឹងក្លាយជាប្រទេសចំណូល​មធ្យម​កម្រិតខ្ពស់ និងឆ្នាំ ២០៥០កម្ពុជានឹងក្លាយទៅជាប្រទេសមានចំណូលកម្រិតខ្ពស់តែម្ដង។សម្ដេចតេជោ ​ហ៊ុន សែន បានមានប្រសាសន៍​ក្នុងពេលសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់​កិច្ចប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នាថ្ងៃទី ២២ ​ខែសីហា ឆ្នាំ ២០២៣នេះ ​នៅវិមានរដ្ឋសភាថា រាជរដ្ឋាភិបាលថ្មីដែលមានគណៈរដ្ឋមន្រ្ដីដែលជាថ្នាក់ដឹកនាំវ័យក្មេង ​និងមានសមត្ថភាព គឺមាន​លទ្ធភាពក្នុងការដឹកនាំប្រទេសកម្ពុជាសម្រេចបានចំពោះកិច្ចការដែលនៅសេសសល់ និងបន្ត​បំពេញកិច្ចការងារថ្មីៗ​បន្ថែមទៀត ​ដែលនេះគឺជាអម្រែករបស់ថ្នាក់ដឹកនាំសម្រាប់អាណត្តិទី៧នេះ។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ​ការយល់ដឹងរបស់គណៈរដ្ឋមន្រ្ដីថ្មី ​គឺមានចំណេះដឹងខ្ពស់ ដែល​អាចដឹកនាំគោនយោបាយសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា​ឱ្យមានល្បឿនលឿនឈានទៅមុខ​សម្រេចដល់គោលដៅដែលជាយុទ្ធសាស្រ្ដ​ និងគោលនយោបាយជាតិដែលបានកំណត់៕អត្ថបទ៖វ៉ន ដារ៉ា

ប្រជាជនជប៉ុន មានប្រតិកម្មផ្សេងគ្នាចំពោះផែនការបញ្ចេញសំណល់ទឹក ហ្វ៊ូគូស៊ីម៉ា

2023/08/22 02:42:31 pm        65
ជប៉ុន៖ ប្រជាជននៅទីក្រុងតូក្យូមានប្រតិកម្មផ្សេងគ្នា ដោយអ្នកខ្លះបានសម្តែងការគាំទ្រ បន្ទាប់ពីប្រទេសជប៉ុនបាននិយាយនៅថ្ងៃអង្គារ (២២ សីហា) នេះថា ខ្លួននឹងចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មជាងមួយលានតោន ពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដែលត្រូវបានបំផ្លាញ នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដោយដាក់ចូលទៅក្នុងផែនការដែលបានទាក់ទាញការរិះគន់យ៉ាងខ្លាំងពីប្រទេសចិន។ការបង្ហូរទឹក ដែលបានគ្រោងទុកនៅថ្ងៃព្រហស្បតិ៍ (២៤ សីហា) ខាងមុខនេះ ដោយប្រទេសជប៉ុននិយាយថាមានសុវត្ថិភាព ក៏បានប្រឈមមុខនឹងការរិះគន់ពីក្រុមនេសាទក្នុងស្រុកដែលភ័យខ្លាចការបំពុលសមុទ្រ និងការគំរាមកំហែងដល់ជីវភាពរបស់ពួកគេ។ ទន្ទឹមនឹងនេះដែរ ក្រុមបាតុកររាប់សិបនាក់បានឈរនៅមុខការិយាល័យរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នៅថ្ងៃអង្គារនេះ ដើម្បីតវ៉ាប្រឆាំងនឹងផែនការបញ្ចេញទឹកមួយនេះផងដែរ។ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដែលជាអង្គភាពឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានបំភ្លឺផែនការនេះកាលពីខែកក្កដា ដោយនិយាយថា វាបានបំពេញតាមស្តង់ដារអន្តរជាតិ ហើយថាផលប៉ះពាល់ដែលវានឹងមានលើមនុស្ស និងបរិស្ថាន គឺមានតិចតួចប៉ុណ្ណោះ៕

សម្ដេចតេជោ ប្រកាសបន្តឧបត្ថម្ភដល់កន្លែងកុមារកំព្រា និងសាកលវិទ្យាល័យនានាដដែល

2023/08/22 02:40:06 pm        108
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាន​ប្រកាសបន្តឧបត្ថម្ភដល់កន្លែងកុមារកំព្រា និងសាកលវិទ្យាល័យនានា ដែលសម្ដេចធ្លាប់​បានឧបត្ថម្ភដដែល បើទោះបីជាសម្ដេចលែងកាន់តំណែងជានាយករដ្ឋមន្រ្ដីរបស់​ប្រទេសកម្ពុជាទៀតក៏ដោយ។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងពេលសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ច​ប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នាថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣នេះ​ នៅវិមានរដ្ឋសភាថា បើទោះបី​ជាសម្ដេច​លែងកាន់តំណែងជានាយករដ្ឋមន្រ្ដី ​ក៏ប៉ុន្ដែសម្ដេចនៅតែធ្វើជាប្រធាន​គណបក្ស​ប្រជាជនកម្ពុជា ​និងបន្តធ្វើកិច្ចការងារផ្នែកនយោបាយដដែល ​ជាមួយគ្នានេះភរិយារបស់សម្ដេច គឺ​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​ប្រធាន​កាក​បាទក្រហមកម្ពុជាដែរ។សូមរម្លឹកថា ​ក្រោមការដឹកនាំ​របស់​សម្ដេចតេជោ ហ៊ុន សែន ក្នុងនាម​ជានាយករដ្ឋមន្រ្ដីនៃប្រទេស​កម្ពុជា​ក្នុង​អាណត្តិកន្លងមក ​សម្ដេចតែងតែ​យកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋនូវ​ទូទាំង​ប្រទេស ជា​ពិសេសប្រជាពលរដ្ឋក្រីក្រ​ និងកុមារកំព្រា ​ដើម្បីផ្ដល់ការបត្ថម្ភ ​គាំទ្រដល់ជីវភាពរស់នៅ និង​ការសិក្សារៀនសូត្រ​របស់ពួកគេ​ ក្នុងនោះមាន​យុវជនមួយចំនួនក៏កំពុងក្លាយ​ជាថ្នាក់​ដឹកនាំ​ក្នុង​ជួររាជរដ្ឋាភិបាលផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា

ការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅតែបន្ត ជុំវិញជំរំយុទ្ធសាស្ត្រក្នុងរដ្ឋធានីស៊ូដង់ ភាគខាងត្បូង

2023/08/22 02:39:18 pm        80
ស៊ូដង់៖ ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លារវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បានបន្តកាលពីថ្ងៃចន្ទ ជុំវិញជំរំកងរថពាសដែកយុទ្ធសាស្ត្រ នៅភាគខាងត្បូងនៃរដ្ឋធានី Khartoum។កងកម្លាំង RSF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ខ្លួនបានគ្រប់គ្រងជំរុំរថពាសដែក និងបានរឹបអូសយកគ្រឿងយុទ្ធោបករណ៍យោធា អាវុធ និងហាងលក់គ្រាប់រំសេវធំៗ។ ចំណែកកងទ័ព SAF បានបដិសេធដោយនិយាយថា កងកម្លាំងរបស់ខ្លួនបានបដិសេធការវាយប្រហារនេះ ហើយនៅតែរក្សាជំហរដដែល។កាលពីថ្ងៃចន្ទផងដែរនោះ ការប៉ះទង្គិចគ្នារវាងភាគីជម្លោះទាំងពីរបានបន្តនៅក្នុងសមរភូមិសំខាន់មួយទៀតក្នុងទីក្រុង Nyala រដ្ឋធានីនៃរដ្ឋ South Darfur នៅភាគខាងលិចប្រទេសស៊ូដង់។ អង្គការមនុស្សធម៌ក្នុងតំបន់បានព្រមានកាលពីថ្ងៃចន្ទថា ការប៉ះទង្គិចគ្នានេះបានបណ្តាលឱ្យមានការរំលោភលើមនុស្សធម៌ធ្ងន់ធ្ងរ ជាមួយនឹងកង្វះខាតស្បៀងអាហារ ឱសថ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗទៀតផងដែរ។ប្រទេសស៊ូដង់ បាននិងកំពុងមើលឃើញការប៉ះទង្គិចគ្នាយ៉ាងសាហាវរវាងកងទ័ព SAF និងកងកម្លាំង RSF នៅរដ្ឋធានី Khartoum និងតំបន់ផ្សេងទៀតចាប់តាំងពីថ្ងៃទី១៥ ខែមេសា មក ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៣.០០០នាក់បានស្លាប់ និងជាង៦.០០០នាក់រងរបួស នេះបើយោងតាមតួលេខដែលចេញផ្សាយដោយក្រសួងសុខាភិបាលប្រទេសស៊ូដង់៕

មេដឹកនាំកូរ៉េខាងជើង រិះគន់បណ្ដាមន្ត្រីជាន់ខ្ពស់ ដែលគ្មានភាពទទួលខុសត្រូវ ចំពោះការខូចខាតដោយទឹកជំនន់

2023/08/22 02:34:23 pm        66
កូរ៉េខាងជើង៖ ទូរទស្សន៍រដ្ឋ KRT បានរាយការណ៍នៅថ្ងៃអង្គារ (២២ សីហា) នេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានទៅពិនិត្យតំបន់ដែលរងការខូចខាតដោយទឹកជំនន់ក្នុងទីក្រុងកំពង់ផែ Nampho និងបានរិះគន់បណ្ដាមន្ត្រីជាន់ខ្ពស់ ជុំវិញកង្វះការត្រៀមខ្លួន និងការឆ្លើយតបមិនល្អ ចំពោះការខូចខាតទឹកជំនន់។ មានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីវិបត្តិស្បៀងអាហារនៅក្នុងប្រទេសផ្តាច់ខ្លួនពីគេមួយនេះ។នៅក្នុងវីដេអូដែលបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ KRT លោក Kim និងមន្ត្រីត្រូវបានគេមើលឃើញថាកំពុងសម្លឹងមើលជុំវិញទំនប់ដែលបាក់រលំ និងវាលស្រែដែលលិចទឹកកាលពីថ្ងៃចន្ទ (ថ្ងៃទី 21 ខែសីហា)។យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានឱ្យដឹងថា ផ្ទៃដីជាង៥៦០ហិចតា រួមទាំងផ្ទៃដីដាំស្រូវជាង២៧០ហិចតា ត្រូវបានជន់លិច បន្ទាប់ពីទំនប់ទឹកមួយត្រូវបានបាក់ដោយទឹកសមុទ្រ ដោយសារតែការស្ថាបនារចនាសម្ព័ន្ធលូនៅតំបន់ Ansok មិនល្អ។ទីភ្នាក់ងារ KCNA បានបន្ថែមថា ក្នុងអំឡុងដំណើរចុះពិនិត្យនោះ លោក គីម បានស្តីបន្ទោសគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីកូរ៉េខាងជើង លោក គីម តុកហ៊ុន (Kim Tok Hun) ហើយបាននិយាយថា ការខូចខាតនេះមិនមែនជាគ្រោះមហន្តរាយធម្មជាតិទេ ប៉ុន្តែជាគ្រោះមហន្តរាយរបស់មនុស្ស ដែលបណ្តាលមកពីការមិនទទួលខុសត្រូវ និងការមិនគោរពវិន័យ៕

សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលថ្មី បន្តអនុវត្តនូវអភិក្រមទាំង៥ របស់រាជរដ្ឋាភិបាល

2023/08/22 02:27:13 pm        176
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់រាជរដ្ឋាភិបាលថ្មី និងណែនាំដល់សមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ បន្តជំរុញការអនុវត្ត និងអនុវត្តនូវអភិក្រមទាំង៥ របស់រាជរដ្ឋាភិបាល គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់។សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវ និងណែនាំបែបនេះ ក្នុងពេលសន្និសីទសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំរដ្ឋសភាលើកទី១ ​នីតិកាលទី៧ នាថ្ងៃទី ២២​ ខែសីហា ឆ្នាំ ២០២៣នេះ នៅវិមានរដ្ឋសភា។ សម្ដេចតេជោ បានមានប្រសាសន៍ថា ​អភិក្រមទាំង៥នេះ គឺសម្ដេចបង្កើតឡើងក្នុងគោលបំណង​ពង្រីងការអនុវត្តការងាររបស់មន្ដ្រីរាជការឱ្យមានប្រសិទ្ធខ្ពស់ ​ចំពោះប្រជាពលរដ្ឋ ​និងរាជរដ្ឋាភិបាល និងដាក់ទោសទណ្ឌដល់មន្រ្ដីអសកម្ម ​និងខូចខិលនានាក្នុងពេល​អនុវត្តតួនាទី​ក្នុងជួររាជរដ្ឋាភិបាល។ សម្ដេចតេជោ ហ៊ុន សែន បានពន្យល់មូលហេតុដែលសម្ដេចត្រូវចាកចេញពីតំណែង​នាយករដ្ឋមន្រ្ដី​នៃកម្ពុជា​នាពេលនេះ ​គឺ​ជាពេលវេលា​សមល្មម​ និងដល់ពេលវេលា​ដែល​ត្រូវចាកចេញ ​ដើម្បី​ឱ្យ​អ្នក​ដឹកនាំ​ជំនាន់​ក្រោយ​ដឹកនាំ​ប្រទេស​កម្ពុជា ​ខណៈពេលនេះ​សម្ដេចតេជោ​ ក៏បានក្លាយ​ទៅជាឪពុក​របស់នាយករដ្ឋមន្រ្ដីថ្មីជាផ្លូវការ ​គឺឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត​ ហ៊ុន ម៉ាណែត ដែល​រដ្ឋសភាជាតិ​ទើបអនុម័តផ្ដល់សេចក្ដីទុកចិត្តនាព្រឹកនេះ៕ អត្ថបទ៖ វ៉ន ដារ៉ា

បារាំងចេញការប្រកាសអាសន្នពណ៌ក្រហម ជុំវិញបញ្ហារលកកម្ដៅនៅភាគខាងត្បូង

2023/08/22 02:19:57 pm        174
បារាំង៖ កាលពីរសៀលថ្ងៃច័ន្ទ (២១ សីហា) ប្រទេសបារាំង បានចេញការជូនដំណឹងពណ៌ក្រហម ដែលជាការព្រមានដ៏ធ្ងន់ធ្ងរបំផុតរបស់ខ្លួន សម្រាប់តំបន់ភាគខាងត្បូងចំនួន៤ ស្របពេលមានអាកាសធាតុក្តៅខ្លាំង ដែលបណ្ដាលឱ្យក្រុមអាជ្ញាធរក្នុងតំបន់ផ្អាកព្រឹត្តិការណ៍សង្គម និងបិទកន្លែងសាធារណៈប្រសិនបើចាំបាច់។កាលពីព្រឹកថ្ងៃច័ន្ទ ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសបារាំង Meteo France (មេតេអូ ហ្វ្រង់) បានចេញការជូនដំណឹងពណ៌លឿងទុំ សម្រាប់ពាក់តំបន់កណ្តាលនៃទឹកដីរបស់ប្រទេសនេះ ដោយនិយាយថាសីតុណ្ហភាពនឹងឡើងដល់ចន្លោះពី៣៥អង្សាសេ ទៅ៣៨អង្សាសេ នៅក្នុងនាយកដ្ឋានភាគច្រើននៃតំបន់រងផលប៉ះពាល់។ទីក្រុង Vinsobres (វ៉ាំង សូប្រឹស) ភាគខាងត្បូងបានឡើងកម្តៅខ្លាំង ខណៈដែលទីក្រុងនេះបានកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតគឺកម្រិត៤២អង្សាសេ។ ទីក្រុង Perpignan និងទីក្រុង Toulouse ក៏ទទួលការវាយប្រហារពីកម្ដៅផងដែរ ខណៈសីតុណ្ហភាពកើនឡើងដល់៣៩អង្សាសេ។ដោយថ្លែងតាមទូរទស្សន៍ BFM កាលពីថ្ងៃច័ន្ទ រដ្ឋមន្ត្រីសុខាភិបាលបារាំង លោក Aurelien Rousseau (អូរ៉ែលីយាំង រូសូ) មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាអាកាសធាតុក្តៅ ដែលអាចអូសបន្លាយរហូតដល់ចុងសប្តាហ៍ ហើយបានណែនាំដល់ក្រុមមនុស្សងាយរងគ្រោះ ឱ្យអនុវត្តតាមវិធានការបង្ការ ដើម្បីចៀសវាងការចូលមន្ទីរពេទ្យ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាស្នើឱ្យអាស៊ានត្រួតពិនិត្យលើការចោទប្រកាន់ច្រំដែលរបស់ថៃថាកម្ពុជាបំពាទបទឈប់បាញ់
08/02/2025 08:08 PM
ក្រសួងការងារ បើកយុទ្ធនា​ការជា​ទ្រង់ទ្រា​យធំ​ជំហានទី២ ដើម្បីនាំឱកា​សការងា​រជូនពលក​រខ្មែរដែ​លទើប​ត្រឡប់​ពីថៃ
08/02/2025 07:08 PM
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម នាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់​ជូន​វីរភាព​កងទ័ព​ពលី ចំនួន៤រូប នៅខេត្តឧត្តរមានជ័យ
08/02/2025 07:08 PM
គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញនិវត្តន៍មកដល់មាតុ​ប្រទេស​វិញ​ដោយ​សុវត្ថិភាព និង​ជោគជ័យ ក្រោយបញ្ចប់បេសកកម្មការទូតសភា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
08/02/2025 06:08 PM
សេចក្ដីរាយការណ៍៖ ឥណ្ឌានឹងបន្តទិញប្រេងពីរុស្ស៊ី ទោះមានការគំរាមកំហែងពីលោក Trump
08/02/2025 05:08 PM
អាមេនី និងសហរដ្ឋអាមេរិក នឹងធ្វើសមយុទ្ធយោធារួមគ្នា ពីថ្ងៃទី ១២ ដល់ទី២០ ខែសីហា
08/02/2025 05:08 PM
មនុស្សយ៉ាងតិច ៦នាក់ស្លាប់ ខណៈព្យុះត្រូពិក Wipha បង្កឲ្យមានទឹកជំនន់ នៅថៃ
08/02/2025 05:08 PM
ចិនចោទអាមេរិកថា បានឆ្លៀតយកចន្លោះប្រហោងរបស់ Microsoft ដើម្បីវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត
08/02/2025 05:08 PM
នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញចុះសួរសុខទុក្ខយុទ្ធជនរបួស កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យព្រះកេតុមាលា
08/02/2025 04:08 PM
ឯកឧត្តម ហ៊ុន ម៉ានី​ បញ្ជាក់ពីនិតិវិធីនៃការតាក់តែងវិញ្ញាសា និងផ្តាំផ្ញើដល់បេក្ខជនឱ្យ​ផ្តោតអារម្មណ៍ យកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងមកលើការប្រឡងប្រជែង ដោយបញ្ចេញ​ឱ្យអស់ពីសមត្ថភាព
08/02/2025 04:08 PM