TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

អេក្វាឌ័របោះឆ្នោតបញ្ឈប់ការខួងយកប្រេងនៅក្នុងផ្នែកនៃតំបន់ព្រៃបម្រុងព្រៃអាម៉ាហ្ស៊ូន និងការជីកយករ៉ែនៅខាងក្រៅរដ្ឋធានីគីតូ

2023/08/22 12:33:32 pm        196
អេក្វាឌ័រ៖ការបោះឆ្នោតប្រជាមតិរបស់អេក្វាឌ័រ ក្នុងការហាមឃាត់ការខួងយកប្រេងនៅក្នុងផ្នែកមួយនៃតំបន់ព្រៃបម្រុងអាម៉ាហ្ស៊ូន និងការជីកយករ៉ែនៅក្នុងព្រៃនៅខាងក្រៅរដ្ឋធានីគីតូ ទទួលបានការគាំទ្រយ៉ាងងាយស្រួល ដោយបានទាក់ទាញការអបអរសាទរពីបណ្ដាមេដឹកនាំជនជាតិដើមភាគតិច និងអ្នកបរិស្ថាន កាលពីថ្ងៃច័ន្ទ (២១ សីហា) បើទោះបីជាមានការព្រមានពីក្រុមហ៊ុនខួងប្រេង និងធ្វើអាជីវកម្មរ៉ែ អំពីការបាត់បង់ប្រាក់ចំណូលរាប់ពាន់លានដុល្លារក៏ដោយ។ការហាមប្រាមលើការអភិវឌ្ឍន៍ប្រេងនៅក្នុងផ្នែកតំបន់អភិរក្សនៃឧទ្យានជាតិ Yasuni នៅព្រៃអាម៉ាហ្ស៊ូន បានអនុម័តដោយមានការយល់ព្រមក្រោម៥៩%ប៉ុណ្ណោះ ដោយការរាប់សន្លឹកបោះឆ្នោតស្ទើរតែទាំងអស់ ជិតរួចរាល់។ ការហាមឃាត់ការជីកយករ៉ែនៅក្នុងព្រៃ Choco Andino នៅជិតរដ្ឋធានីគីតូ ប្រទេសអេក្វាឌ័រ មានការគាំទ្រចំនួន៦៨%។ការបោះឆ្នោតឧទ្យានជាតិ Yasuni ដែលផ្តល់ឱ្យក្រុមហ៊ុនប្រេងរដ្ឋ Petroecuador រយៈពេលមួយឆ្នាំដើម្បីបិទផលិតកម្មនៅក្នុងប្លុក 43-ITT នៃឧទ្យាននេះ ត្រូវបានកំណត់ថានឹងធ្វើឱ្យបាត់បង់ប្រហែល១២% នៃទិន្នផលប្រេងឆៅចំនួន៤៨០.០០០បារ៉ែលក្នុងមួយថ្ងៃ របស់ប្រទេសអេក្វាឌ័រ។ ក្រុមហ៊ុន Petroecuador បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ខ្លួននឹងអនុវត្តសកម្មភាពចាំបាច់ដើម្បីអនុវត្តតាមការសម្រេចរបស់អ្នកបោះឆ្នោត៕

អ៊ីស្រាអែលបើកការវាយប្រហារដោយមីស៊ីលលើទីតាំងយោធាជុំវិញក្រុងដាម៉ាសរបស់ប្រទេសស៊ីរី

2023/08/22 12:29:59 pm        163
ស៊ីរី៖ កងទ័ពស៊ីរី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីស្រាអែលបានធ្វើការវាយប្រហារដោយមីស៊ីលទៅលើទីតាំងយោធា នៅជុំវិញរដ្ឋធានីដាម៉ាស( Damascus) របស់ប្រទេសស៊ីរី កាលពីយប់ថ្ងៃចន្ទ ដោយបានធ្វើឲ្យទាហានម្នាក់ រងរបួស។សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា មីស៊ីលទាំងនោះ ត្រូវបានបាញ់ចេញពីទិសដៅនៃតំបន់Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល។ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលជាអ្នកឃ្លាំមើលសង្រ្គាម បាននិយាយថា ទីតាំងយោធាចំនួនបី រួមទាំងឃ្លាំងអាវុធ ដែលជាកម្មសិទ្ធិរបស់ពួកហេសបូឡាហ៍លីបង់ដែលគាំទ្រដោយអ៊ីរ៉ង់ ត្រូវបានគេកំណត់គោលដៅ។អស់រយៈពេលជាច្រើនឆ្នាំមកនេះ អ៊ីស្រាអែលបានធ្វើការវាយប្រហារទៅលើអាកាសយានដ្ឋាន និងមូលដ្ឋានយោធាក្នុងប្រទេសស៊ីរី ដែលត្រូវបានចោទប្រកាន់ថា បានដឹកជញ្ជូនអាវុធទៅផ្គត់ផ្គង់ក្រុមយុទ្ធជនដែលមានទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ង់៕

ព្រះករុណា ព្រះមហាក្សត្រា ចេញព្រះរាជក្រឹត្យតែងតាំងគណៈរដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧

2023/08/22 12:25:44 pm        153
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ បានចេញព្រះរាជក្រឹត្យមួយ តែងតាំងគណៈរដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧ ដែលមាន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។

កោះតៃវ៉ាន់ស្នើសុំថវិកាការពារជាតិច្រើនសម្រាប់ឆ្នាំ២០២៤

2023/08/22 12:15:12 pm        163
តៃវ៉ាន់៖ អាជ្ញាធរកោះតៃវ៉ាន់ បានស្នើសុំថវិកា ការពារជាតិច្រើនសម្រាប់ឆ្នាំ២០២៤ ជាសរុបជាង៦០០ពាន់លានដុល្លារតៃវ៉ាន់ថ្មី ឬប្រមាណ១៩ពាន់លានដុល្លារអាមេរិក ខណៈប្រទេសចិន បង្កើនសម្ពាធយោធា។មេដឹកនាំលោកស្រី Tsai Ing-wen ត្រូវបានរាយការណ៍សង្ខេបស្តីពីសំណើកាលពីថ្ងៃចន្ទ ដោយក្រុមមន្ត្រីមកពីគណរដ្ឋមន្ត្រី។ ថវិកាដែលបានស្នើមានចំនួន៦០៦.៨ បាន់លានដុល្លារតៃវ៉ាន់ថ្មី កើនឡើង៤,៥ ភាគរយពីឆ្នាំបច្ចុប្បន្ន។ វារួមមានទាំងថវិកាពិសេស ដែលអ្នកវិភាគជឿថា នឹងត្រូវបានចំណាយលើការផ្គត់ផ្គង់យន្តហោះប្រយុទ្ធ F-16V ទំនើប និងមីស៊ីលដែលផលិតច្រើន និងយុទ្ធោបករណ៍ផ្សេងទៀត។ប្រសិនបើត្រូវបានអនុម័ត វានឹងជាលើកដំបូងដែលការចំណាយផ្នែកការពារជាតិ កើនដល់៦០០ពាន់លានដុល្លារតៃវ៉ាន់ថ្មី។ លោកស្រី Tsai និយាយថា វាមានចំនួន២.៥ភាគរយនៃផលិតផលក្នុងស្រុបសរុបរបស់កោះតៃវ៉ាន់។ ការរិយាល័យមេដឹកនាំកោះតៃវ៉ាន់ បានចេញផ្សាយវីដេអូបង្ហាញពីលោកស្រី Tsai កំពុងត្រូវបានគេរាយការសង្ខេបស្តីពីថវិកាដែលបានស្នើឡើង។ លោកស្រី និយាយថាកោះតៃវ៉ាន់ត្រូវតែបន្តពង្រឹងសមត្ថភាពស្វ័យការពាររបស់ខ្លួន និងបង្ហាញពីការប្តេជ្ញាចិត្តសម្រាប់ស្វ័យការពារ ដើម្បីធានាបានសន្តិសុខ និងផលប្រយោជន៍របស់ខ្លួន និងទទួលបានការគាំទ្រពីអន្តរជាតិបន្ថែមទៀត។ បន្ទុកលើកងកម្លាំងយោធាកោះតៃវ៉ាន់កំពុងកើនឡើង ខណៈពួកគេ រៀបចំយន្តហោះបន្ទាន់ និងមានវិធានការផ្សេងៗក្នុងការឆ្លើយតបចំពោះសម្ពាធដែលចេះតែកើនឡើងពីយោធាចិន។កងកម្លាំងប្រទេសចិនកំពុងបង្កើនសកម្មភាពរួមមានទាំងយន្តហោះ និងនាវា នៅជុំវិញកោះតៃវ៉ាន់។ កាលពីសប្តាហ៍មុនក្រសួងការពារជាតិកោះតៃវ៉ាន់ បាននិយាយថាក្រសួងនឹងបង្កើនការចំណាយរបស់ខ្លួន លើប្រេងឥន្ធនៈនៅឆ្នាំក្រោយប្រមាណ៥០ភាគរយ ពីឆ្នាំ២០២៣៕

ក្រុមមន្ត្រីនិយាយថា យន្តការសហប្រតិបត្តិការក្រុមប្រទេស BRICS បង្ហាញសក្តានុពលអភិវឌ្ឍន៍នៃបណ្តាប្រទេសអាហ្វ្រិក

2023/08/22 12:11:50 pm        141
អាហ្រ្វិក៖ ក្រុមមន្ត្រីអាហ្រ្វិកសង្កត់ធ្ងន់លើសារៈសំខាន់នៃបណ្តាប្រទេស BRICS ថាជាមហាអំណាចកំពុងរីកចម្រើនដែលជំរុញឲ្យមានឯកភាពពិភពលោក កិច្ចសហប្រតិបត្តិការ និងលទ្ធផលដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ពួកគេគូសបញ្ជាក់ពីឱកាសដែលផ្តល់ដោយក្រុមប្រទេសជាសមាជិក BRICS សម្រាប់ប្រជាជាតិអាហ្រ្វិកដើម្បីទទួលបានអត្ថប្រយោជន៍ពីការវិនិយោគ ការអភិវឌ្ឍន៍ និងជាការបង្ហាញសក្ដានុពលផ្ទាល់ខ្លួនរបស់ពួកគេសម្រាប់កំណើននៅមុនកិច្ចប្រជុំកំពូល BRICS លើកទី១៥ ដែលគ្រោងនឹងធ្វើឡើងពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅទីក្រុង ចូហានណេសស្បើក (Johannesburg) ប្រទេសអាហ្វ្រិកខាងត្បូង។ក្រុមប្រទេស BRICS ដែលមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង តំណាងឲ្យប្រមាណ ៤០ ភាគរយនៃចំនួនប្រជាជនពិភពលោក និងមានចំនួនប្រហែល ២៥ ភាគរយនៃសេដ្ឋកិច្ចពិភពលោក។ភាពរំភើបរីកចំរើនក្នុងទ្វីបអាហ្រ្វិក នៅពេលដែលការចូលរួមរបស់ប្រធានាធិបតីចិន Xi Jinping នៅក្នុងកិច្ចប្រជុំកំពូល BRICS លើកទី ១៥ និងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកទៅកាន់អាហ្វ្រិកខាងត្បូងត្រូវបានរំពឹងទុកយ៉ាងអន្ទះសារ។  លោក គ្រេហ្គ័ររ៉េ ចាកា (Gregoire Ndjaka) នាយកប្រតិបត្តិនៃសហភាពអាហ្រ្វិកនៃការផ្សាយ (AUB) បានសាទរចំពោះតួនាទីដ៏សំខាន់របស់ប្រទេសចិននៅក្នុងទ្វីបអាហ្រ្វិកថាជាមិត្តពិត និងជាដៃគូសហប្រតិបត្តិការ៕

អាកាសធាតុត្រជាក់នាំមកនូវក្តីសង្ឃឹម ខណៈចំហេះព្រៃនៅកាណាដានៅតែបន្ត

2023/08/22 12:08:09 pm        77
កូឡំប៊ី៖ រដ្ឋមន្ត្រីប្រចាំខេត្តប្រ៊ីដធីស កូឡំប៊ី លោក David Eby បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ (២១ សីហា) ថា ចំហេះព្រៃដែលកំពុងវាយលុកខេត្ត ប្រ៊ីដធីស កូឡំប៊ី របស់ប្រទេសកាណាដា កំពុងបង្ហាញសញ្ញាមួយចំនួននៃភាពធូរស្រាល ហើយលក្ខខណ្ឌអាកាសធាតុ នឹងប្រសើរឡើងរហូតដល់ថ្ងៃអង្គារនេះ បើទោះបីជាក្រុមពន្លត់អគិ្គភ័យ នៅតែបន្តទប់ទល់នឹងចំហេះយ៉ាងសន្ធោសន្ធៅក៏ដោយ។មនុស្សជាង៣៥.០០០នាក់ ត្រូវបានបង្ខំចាកចេញពីលំនៅឋានរបស់ពួកគេក្នុងរយៈពេល៤ថ្ងៃកន្លងមកនេះ ខណៈដែលអណ្តាតភ្លើងបានរីករាលដាលនៅក្នុងតំបន់ភាគខាងលិច ដោយបង្ខំឱ្យរដ្ឋាភិបាលសហព័ន្ធដាក់ពង្រាយកងកម្លាំងយោធា។ លោក Eby បានរិះគន់ក្រុមហ៊ុនមេរបស់បណ្ដាញសង្គម Facebook គឺក្រុមហ៊ុន Meta ចំពោះការបិទព័ត៌មាននៅលើវេទិការបស់ខ្លួន ដោយនិយាយថា លំហូរនៃព័ត៌មានទាន់ពេលវេលាមានសារៈសំខាន់ណាស់ចំពោះសុវត្ថិភាពរបស់មនុស្សក្នុងអំឡុងពេលគ្រោះមហន្តរាយធម្មជាតិ។ក្រុមអ្នកព្យាករណ៍បាននិយាយថា ខេត្តប្រ៊ីដធីស កូឡំប៊ី ដែលស្ថិតនៅលើឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសកាណាដា អាចនឹងមានភ្លៀងធ្លាក់ខ្លះក្នុងសប្តាហ៍នេះ ពីព្យុះត្រូពិច Hilary ដែលបានបោកបក់ទៅលើរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ។ផ្ទៃដីប្រហែល១៤០.០០០គីឡូម៉ែត្រក្រឡា (៥៤.០៥៤ម៉ាយល៍ក្រឡា) នៃទំហំប្រហាក់ប្រហែលនឹងរដ្ឋញូវយ៉ក របស់សហរដ្ឋអាមេរិក ត្រូវបានឆាបឆេះទូទាំងប្រទេស ជាមួយនឹងផ្សែងអ័ព្ទដែលហុយឡើងរហូតដល់ឆ្នេរខាងកើតសហរដ្ឋអាមេរិក។ ក្រុមមន្ត្រីរដ្ឋាភិបាលបានព្យាករថា រដូវចំហេះព្រៃអាចអូសបន្លាយដល់រដូវស្លឹកឈើជ្រុះ ដោយសារស្ថានភាពគ្រោះរាំងស្ងួតរីករាលដាលទូទាំងប្រទេស៕

កូរ៉េខាងជើង ប្រាប់ប្រទេសជប៉ុនពីផែនការបាញ់ផ្កាយរណបនៅចុងខែនេះ

2023/08/22 12:03:59 pm        71
កូរ៉េខាងជើង៖ ក្រុមមន្ត្រីឆ្មាំឆ្នេរប្រទេសជប៉ុន បាននិយាយថា ពួកគេត្រូវបានប្រទេសកូរ៉េខាងជើងជូនដំណឹងពីផែនការបាញ់បង្ហោះនូវអ្វីដែលប្រទេសនេះហៅថា ជាផ្កាយរណបសិប្បនិម្មិតនៅចុងខែនេះ។ តាមសេចក្តីរាយការណ៍ អាជ្ញាធរប្រទេសកូរ៉េខាងជើង ទទួលបន្ទុកការធានាសុវត្ថិភាពពីនាវារបស់ប្រទេស បានប្រាប់ដល់មន្ត្រីឆ្មាំឆ្នេរនៅថ្ងៃអង្គារនេះថាផ្កាយរណបនឹងនឹងត្រូវបាញ់បង្ហោះនៅពេលណាមួយចន្លោះថ្ងៃទី២៤ និង៣១ ខែសីហានេះ។ផ្កាយរណបនេះ នឹងទំនងជាធ្លាក់នៅក្នុងតំបន់មួយក្នុងចំណោមតំបន់ចំនួន៣ ដែលតំបន់ចំនួន២នៅសមុទ្រលឿង ភាគនិរតីប្រទេសកូរ៉េខាងជើង និងមួយទៀតនៅមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសហ្វីលីពីន។ ទាំងអស់នៅនេះសុទ្ធតែនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។ មន្ត្រីប្រទេសជប៉ុន កំពុងជំរុញឲ្យនាវាទាំងអស់ដែលកំពុងធ្វើប្រតិបត្តិការនៅលើដែនទឹក ឲ្យមានការប្រុងប្រយ័ត្នសម្រាប់ការធ្លាក់វត្ថុណាមួយ។ ប្រទេសកូរ៉េខាងជើង បានធ្វើការជូនដំណឹងស្រដៀងគ្នានេះដល់ឆ្មាំល្បាតឆ្នេរកាលពីថ្ងៃទី២៩ ខែឧសភា ហើយបានបាញ់នូវអ្វីដែលខ្លួនហៅថាផ្កាយរណបរយៈពេល២ថ្ងៃក្រោយមក។ នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio បានណែនាំដល់ក្រសួង និងទីភ្នាក់ងារពាក់ព័ន្ធទាំងអស់ឲ្យធ្វើការរួមគ្នាដើម្បីប្រមូលនិងវិភាគព័ត៌មាន និងផ្តល់ឲ្យប្រជាជននូវព័ត៌មានក្នុងលក្ខណៈសមស្រប។ លោក Kishida បានណែនាំពួកគេ ឲ្យសហការជាមួយសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងប្រទេសដ៏ទៃទៀត ដែលពាក់ព័ន្ធ ក្នុងការជំរុញខ្លាំងក្លា កុំឲ្យទីក្រុងព្យុងយ៉ាងអនុវត្តការបាញ់បង្ហោះនេះ។ លោកបានប្រាប់ពួកគេឲ្យមានវិធានការចាំបាច់ដើម្បីត្រៀមសម្រាប់ភាពបន្ទាន់៕

ប្រធានាធិបតី Biden ស្ទង់មើលការបំផ្លាញដោយចំហេះព្រៃនៅកោះ Maui

2023/08/22 11:58:17 am        69
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានទៅដល់កោះ Maui កាលពីថ្ងៃចន្ទរយៈពេលជិត២សប្តាហ៍ បន្ទាប់ពីចំហេះព្រៃបានឆេះរាលដាលនៅទូទាំងកោះរបស់រដ្ឋរដ្ឋហាវ៉ៃ និងបានបណ្តាលឲ្យមនុស្ស១១៤នាក់ស្លាប់ ជាដំណើរចុះពិនិត្យរយៈពេលខ្លីនៅកន្លែងដែលលោកនឹងលួងលោមជនរងគ្រោះ និងពិភាក្សាជាមួយអាជ្ញាធរតំបន់។ លោក Biden បានមកដល់ក្នុងទីក្រុង Lahaina ដែលត្រូវបានបំផ្លាញ នៅអំឡុងពេលថ្ងៃត្រង់ បន្ទាប់ពីដំណើរពិនិត្យតាមឧទ្ធម្ភាគចក្រនៅតំបន់ភ្លើងឆេះជាមួយស្ត្រីទី១ លោកស្រី Jill Biden អភិបាលរដ្ឋហាវ៉ៃ លោក Josh Green និងព្រឹទ្ធសភា២រូបរបស់រដ្ឋហាវ៉ៃ ព្រមទាំងអ្នកតំណាងតំបន់ លោកស្រី Jill Tokuda ។ លោក Biden បានជិះយន្តហោះនៅលើទិដ្ឋភាពមានធូលី មានឆេះរោល ពីអាកាសយានដ្ឋាន Kahului និងតាមបណ្តោយឆ្នេរ ហើយបានទៅដល់សហគមន៍ Lahaina ដែលត្រូវបានឆេះបំផ្លាញ។អ្នកឈរមើលជាច្រើន បានស្វាគមន៍លោក Biden ដោយការលើកម្រាមដៃ ជាកាយវិកាមានមេដៃនិងកូនដៃ ដែលបង្ហាញសញ្ញា Aloha មានន័យថា «អ្វីទាំងអស់នឹងល្អប្រសើរ» ឬ «អរគុណ» នៅរដ្ឋហាវ៉ៃ។លោក Biden ដែលកំពុងស្វែងរកការបោះឆ្នោតជាថ្មី នៅឆ្នាំ២០២៤ ត្រូវបានរិះគន់ពីសំណាក់សមាជិកគណបក្សសាធារណៈរដ្ឋមួយចំនួន និងអ្នកដ៏ទៃទៀតសម្រាប់ការឆ្លើយតបដំបូងរបស់លោកចំពោះអគ្គិភ័យនៅកោះ Maui។ លោក Biden បាននិយាយកាលពីថ្ងៃទី១០ ខែសីហា ថា លោកនឹងបន្ថែមជំនួយសហព័ន្ធនៅរដ្ឋហាវ៉ៃ និងបានសន្យាជួយដល់អ្នកដែលត្រូវការជំនួយ៕

អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានមកដល់ប្រទេសកំណើតវិញ បន្ទាប់ពីការនិរទេសខ្លួន១៥ឆ្នាំ

2023/08/22 11:55:47 am        79
ថៃ៖ មហាសេដ្ឋី និងជាអតីតនាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានត្រលប់ទៅដល់ប្រទេសវិញនៅថ្ងៃអង្គារ(២២សីហា)នេះ បន្ទាប់ពីការនិរទេសខ្លួនឯងអស់រយៈពេលជាង១៥ឆ្នាំ។ ឥស្សរជនភៀសខ្លួនរូបនេះ បានរស់នៅក្រៅប្រទេសចាប់តាំងពីលោកត្រូវបានផ្ដួលរំលំនៅក្នុងរដ្ឋប្រហារយោធាក្នុងឆ្នាំ២០០៦មក ខណៈពេលដែលលោកចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។មហាសេដ្ឋីវ័យ៧៤ឆ្នាំរូបនេះ បាននិយាយជាយូរមកហើយថា រូបលោកចង់វិលត្រឡប់ទៅប្រទេសកំណើតវិញ ប៉ុន្តែនឹងត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ លើការចោទប្រកាន់ជាច្រើនពីអំពើពុករលួយ និងការរំលោភអំណាច។ លោកថា ករណីចោទប្រកាន់ទាំងនេះ មានហេតុផលនយោបាយនៅពីក្រោយ។ ពេលវេលានៃការមកដល់របស់លោក គឺត្រឹមតែប៉ុន្មានម៉ោងមុនពេលសមាជិកសភា ត្រូវកំណត់ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ហើយការវិលត្រឡប់របស់លោកនេះ ជាពេលវេលាដ៏សំខាន់នៅក្នុងនយោបាយថៃ។លោកស្រី Aim Sinpeng សាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកនយោបាយប្រៀបធៀបនៅសកលវិទ្យាល័យ ស៊ីដនី បាននិយាយថា «ខ្ញុំគិតថា ដំណើរវិលត្រឡប់មកវិញរបស់លោក ថាក់ស៊ីន នឹងក្លាយជាទំព័រប្រវត្តិសាស្ត្រដ៏សំខាន់មួយនៅក្នុងប្រទេសថៃ»៕

ទឹកជំនន់ និងកម្ទេចកម្ទី ធ្វើឲ្យប៉ះពាល់ដល់ផ្លូវថ្នល់ នៅម៉ិចស៊ិកបន្ទាប់ពីព្យុះ Hilary

2023/08/22 11:52:57 am        68
ម៉ិចស៊ិក៖ ព្យុះត្រូពិក Hilary បានវាយបក់បណ្តាលឲ្យមានទឹកជំនន់ខ្លាំងភ្លាមៗ នៅទូទាំងឧបទ្វិប Baja California ប្រទេសម៉ិចស៊ិក បណ្តាលឲ្យមានភាពចលាចលចំពោះយានយន្ត និងការកាត់ផ្តាច់ទឹក និងអគ្គិសនីកាលពីថ្ងៃអាទិត្យនិងថ្ងៃចន្ទ។នៅទីក្រុងឆ្នេរ Rosarito យានយន្តយ៉ាងហោចណាស់៧គ្រឿង បានជាប់ក្នុងទឹកជំនន់កំពុងហូរបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង។ គ្រប់អ្នកដំណើររទាំងអស់ត្រូវបានជួយសង្គ្រោះដោយគ្មានរងរបួសធ្ងន់ធ្ងរឡើយ។ នៅទីក្រុង Mexicali រដ្ឋធានី Baja California ខ្យល់បក់ខ្លាំង បានបណ្តាលឲ្យផ្ទាំងប្រកាស កាប៊ីនភ្លើង និងបង្គោលភ្លើងបាក់រលំ បណ្តាលឲ្យដាច់ចរន្តអគ្គិសនី និងដាច់ទឹក។ព្យុះ បានឈានដល់កម្រិតព្យុះកួចខ្លាំងនៅប្រទេសម៉ិចស៊ិក និងបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ ហើយបានបក់ឆ្ពោះទៅទិសខាងជើង ដោយបន្តបំផ្លាញនៅក្នុងសហរដ្ឋអាមេរិក។ មជ្ឈមណ្ឌលទប់ទល់ព្យុះកំណាចជាតិ បាននិយាយថា សំណល់ពីព្យុះ Hilary ត្រូវបានគេរំពឹងថា នឹងមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ Nevada និង Utah និងចូលទៅភាគពាយព្យ ជាកន្លែងដែលមនុស្សជាង៤លាននាក់ នៅតែស្ថិតនៅក្រោមការគំរាមកំហែងពីទឹកជំនន់រហូតដល់យប់ថ្ងៃចន្ទ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំហ្វីលីពីនសម្លឹងដល់ពាណិជ្ជកម្ម និងវិស័យការពារជាតិ អំឡុងទស្សនកិច្ចផ្លូវរដ្ឋ នៅឥណ្ឌា
08/02/2025 02:08 PM
មេដឹកនាំអង់គ្លេស និងអ៊ុយក្រែន ស្វាគមន៍ឱសានវាទថ្មីរបស់លោក Trump សម្រាប់រុស្ស៊ី ជុំវិញបទឈប់បាញ់
08/02/2025 01:08 PM
ប្រធានាធិបតីអាមេរិក Trump បន្តរក្សាអត្រាពន្ធធ្ងន់ធ្ងរបំផុត សម្រាប់ឡាវ មីយ៉ាន់ម៉ា និងស៊ីរី
08/02/2025 01:08 PM
ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងជ្រើសរើសមន្ត្រីសម្រាប់ពីរក្រសួង-ស្ថាប័នក្នុងថ្ងៃតែមួយ
08/02/2025 01:08 PM
ឯកអគ្គរាជទូតចក្រភពអង់គ្លេស ដែលចុះពិនិត្យដោយផ្ទាល់នៅព្រំដែនកម្ពុជា-ថៃ ប្រកាស​ស្វាគមន៍​បទឈប់បាញ់ និងលើកទឹកចិត្តប្រទេសទាំងពីរ រក្សា​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​កិច្ច​សន្ទនា​ដោយ​សន្តិវិធី
08/02/2025 01:08 PM
ស្វីសស្រឡាំងកាំងនឹងអាត្រាពន្ធខ្ពស់ខ្លាំងរបស់អាមេរិក ខណៈស្វែងរកដំណោះស្រាយអាចទទួលយកបាន
08/02/2025 01:08 PM
ទាហានខ្មែរ១៨នាក់ដែលទាហានថៃចាប់ទៅមានសុវត្ថិភាព ខណៈកម្ពុជា​បន្ត​ចរចា​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ឲ្យ​ថៃប្រគល់មកវិញឆាប់ៗ
08/02/2025 12:08 PM
ប៉ូឡូញ ចុះកិច្ចព្រមព្រៀងទិញរថក្រោះប្រយុទ្ធរបស់កូរ៉េខាងត្បូងបន្ថែមទៀត
08/02/2025 11:08 AM
អាមេរិក៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន អាចឈានដល់ក្រោយការចរចាក្នុងទីក្រុង
08/02/2025 11:08 AM
លោក Trump និយាយថា លោកបានទទួលដំណឹងថា ឥណ្ឌានឹងឈប់ទិញប្រេងពីរុស្ស៊ី
08/02/2025 11:08 AM