ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងពង្រីកការស្ថាបនាផ្លូវនៅតំបន់ដាច់ស្រយាល តាមតម្រូវការពលរដ្ឋ
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ​នៅ​ជាមួយ​កងទ័ព​ជួរ​មុខ​គាំទ្រ​គ្រប់​មធ្យោបាយ​ទាំង​អស់
សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមមនុស្សគ្មានសណ្ដាប់ធ្នាប់ ដុតព្រះវិហារ និងលំនៅឋាន ជុំវិញការជេរប្រមាថនៅប៉ាគីស្ថាន

2023/08/17 10:29:59 am        120
ប៉ាគីស្ថាន៖ នគរបាលបាននិយាយថា ក្រុមជនមូស្លីមរាប់ពាន់នាក់នៅក្នុងទីក្រុងមួយក្នុងប្រទេសប៉ាគីស្ថានបានដុតព្រះវិហារ និងបំផ្លាញផ្ទះសម្បែងរបស់គ្រិស្តបរិស័ទជុំវិញការអះអាងដែលថាបុរសពីរនាក់បានប្រមាថគម្ពីរ គូរ៉ាន(Quran)។  នគរបាលបាននិយាយថា ព្រះវិហារយ៉ាងហោចណាស់៤កន្លែង ត្រូវបានដុតបំផ្លាញ ស្របពេលក្រុមអ្នកស្រុកបាននិយាយថា អគារជាច្រើនដែលនៅជាប់នឹងព្រះវិហាទាំងនោះ ក៏រត្រូវបានខូចខាត។ការវាយប្រហារនេះបានកើតឡើងនៅទីក្រុង ចារ៉ានវ៉ាឡា (Jaranwala) ក្នុងខេត្ត ពុនចាប (Punjab) ខាងកើត ។ការប្រមាថ ត្រូវបានផ្តន្ទាទោសទោសប្រហារជីវិតនៅប៉ាគីស្ថាន។គ្មាននរណាម្នាក់ត្រូវបានគេប្រហារជីវិតទេពាក់ព័ន្ធនឹងបញ្ហានេះ ប៉ុន្តែមនុស្សរាប់សិបនាក់ បានស្លាប់ដោយសារក្រុមមនុស្សគ្មានសណ្ដាប់ធ្នាប់ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋនេះ។  សហគមន៍មូស្លីមត្រូវបានគេជឿថាមានជាង ៩៦% នៃចំនួនប្រជាជនរបស់ប៉ាគីស្ថាន។សារព័ត៌មាន Reuters បានរាយការណ៍ថា នគរបាលទទួលបន្ទុករឿងក្តីប្រឆាំងនឹងបុរសគ្រិស្តសាសនិកទាំងពីរនាក់បាននិយាយថា ពួកគេបានរកឃើញគម្ពីគូរ៉ានជាច្រើនទំព័រ ដែលជាសៀវភៅដ៏ពិសិដ្ឋរបស់សាសនាឥស្លាម អមដោយការនិយាយប្រមាថដែលសរសេរជាពណ៌ក្រហម។លោក អាមៀ មៀ (Amir Mir) រដ្ឋមន្ត្រីមន្ទីរព័ត៌មានប្រចាំខេត្ត Punjab បានថ្កោលទោសចំពោះការប្រមាថដែលត្រូវបានចោទប្រកាន់ ហើយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នគរបាលរាប់ពាន់នាក់ត្រូវបានបញ្ជូនទៅកាន់តំបន់នោះ ហើយមនុស្សរាប់សិបនាក់ត្រូវបានឃុំខ្លួន៕

អភិបាលរដ្ឋហាវ៉ៃ៖ ចំនួនអ្នកស្លាប់ពីចំហេះព្រៃកោះម៉ូអ៊ី កើនដល់១១០នាក់ហើយ

2023/08/17 10:11:24 am        167
អាមេរិក៖ អភិបាលរដ្ឋហាវ៉ៃ លោក Josh Green បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់នៅក្នុងចំហេះព្រៃកោះម៉ូអ៊ី ឥឡូវនេះមានចំនួន១១០នាក់ហើយ ខណៈដែលទីភ្នាក់ងារផ្គត់ផ្គង់អគ្គិសនីរដ្ឋហាវ៉ៃ ប្រឈមមុខនឹងសំណួរជាច្រើនពីការមិនបិទបណ្តាញអគ្គិសនី នៅពេលដែលខ្យល់ដ៏ខ្លាំងបានបង្កើតឲ្យមានលក្ខខណ្ឌចំហេះដ៏គ្រោះថ្នាក់នេះ។កាលពីព្រឹកថ្ងៃពុធ ក្រុមហ៊ុនដែលដំណើរការបណ្តាញឧបករណ៍ចាប់សញ្ញានៅលើកោះម៉ូអ៊ី នេះ បាននិយាយថា ខ្លួនបានរកឃើញកំហុសបណ្តាញឧបករណ៍ប្រើប្រាស់សំខាន់ៗជាច្រើនម៉ោង មុនពេលចំហេះចាប់ផ្តើម។ កំហុសមួយក្នុងចំណោមនោះគឺជា "សៀគ្វីខ្លី ឬសៀគ្វីខ្លីមួយផ្នែក" ដែលបណ្តាលឱ្យមានចរន្តលើសលប់ហូរតាមប្រព័ន្ធអគ្គិសនី នេះបើយោងតាមក្រសួងថាមពលសហរដ្ឋអាមេរិក។ក្រុមមន្ត្រីជំនាញកំពុងបន្តពន្លត់ភ្លើង ហើយមូលហេតុផ្លូវការនៃចំហេះនេះ នៅមិនទាន់កំណត់បាននៅឡើយទេ ។ ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីរដ្ឋហាវ៉ៃ បាននិយាយថា ការផ្តោតការយកចិត្តទុកជាបន្ទាន់របស់ខ្លួន គឺទៅលើការស្តារថាមពលឡើងវិញដល់អតិថិជន និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងឆ្លើយតបនឹងគ្រាអាសន្ន ព្រមទាំងការបង្កើតផែនការស្តារឡើងវិញរយៈពេលវែងផងដែរ។ចំហេះនៅទីក្រុងឡាហេណា នៅរដ្ឋហាវ៉ៃ ឥឡូវនេះ គឺជាគ្រោះធម្មជាតិដែលមានមនុស្សស្លាប់ច្រើនបំផុតក្នុងរយៈពេលជាង១០០ឆ្នាំ នេះបើយោងតាមការវិភាគរបស់រដ្ឋបាលអគ្គិភ័យរបស់សហរដ្ឋអាមេរិក និងអ្នកវិភាគរបស់សារព័ត៌មានCNN។ អភិបាលរដ្ឋហាវ៉ៃ លោក Josh Green បាននិយាយថា សំណង់ប្រហែល២.២០០ទីតាំងត្រូវបានបំផ្លាញ ឬខូចខាតនៅលើកោះម៉ូអ៊ី ដែលចំនួន៨៦% នៃការខូចខាតទាំងនោះជាលំនៅឋានប្រជាជន៕

សមាជិកសភាថៃ នឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនៅសប្តាហ៍ក្រោយ ដើម្បីបញ្ចប់ភាពជាប់គាំងនយោបាយ

2023/08/17 10:07:07 am        169
ថៃ៖ ប្រធានសភាថៃបាននិយាយកាលពីថ្ងៃពុធថា សមាជិកសភាថៃ នឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅសប្តាហ៍ក្រោយថ្ងៃទី២២ ខែសីហា ខាងមុខនេះ បន្ទាប់ពីតុលាការបានច្រានចោលសំណើររបស់គណបក្សបោះជំហានទៅមុខ ដែលបានឈ្នះការបោះឆ្នោតសកល ក្នុងការជំទាស់នឹងសមាជិកសភាពីការរារាំងបេក្ខជនរបស់ខ្លួនមិនឲ្យឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តី។តុលាការធម្មនុញ្ញបានច្រានចោលញត្តិពីសម្ព័ន្ធមិត្តនៃគណបក្សនេះ លើលក្ខណៈបច្ចេកទេស ដោយលើកហេតុផលថា បេក្ខភាពនាយករដ្ឋមន្ត្រីរបស់ខ្លួន គឺលោក ភីថា លីមចារើនរ៉ាត់ ដែលត្រូវបានរដ្ឋសភារារាំងចំនួនពីរដងនោះ មិនស្ថិតក្នុងចំណោមអ្នកបណ្ដឹងជំទាស់ទាំងនោះទេ។ប្រទេសថៃ បានស្ថិតនៅក្រោមការគ្រប់គ្រងពីរដ្ឋបាលចាំផ្ទះចាប់តាំងពីខែមីនាមក ហើយសភាបានជាប់គាំងអស់ជាច្រើនសប្តាហ៍ ជុំវិញការបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីចលនាប្រឆាំងការបង្កើតរបស់គណបក្សបោះជំហានទៅមុខ បានជួបការជំទាស់យ៉ាងខ្លាំងក្លាពីសមាជិកសភាអភិរក្សនិយម ដែលចងសម្ព័ន្ធភាពជាមួយបក្សយោធារាជានិយម។គណបក្សភឿថៃ ដែលជាគណបក្សឈ្នះឆ្នោតលំដាប់ទីពីរ នៅក្នុងការបោះឆ្នោតសកល បានដកការគាំទ្ររបស់ខ្លួនសម្រាប់គណបក្សបោះជំហានទៅមុខ បន្ទាប់ពីការតែងតាំងលោក ភីថាជាថ្មី ត្រូវបានច្រានចោល។ ក្រុមមន្ត្រីជាន់ខ្ពស់គណបក្សភឿថៃបាននិយាយថា ពួកគេមានទំនុកចិត្តថា លោក សេដ្ឋា នឹងទទួលបានតំណែងបេក្ខជននាយករដ្ឋមន្រ្តី ទោះបីជាគ្មានការគាំទ្រពីបក្សបោះជំហានទៅមុខ ដែលជាគណបក្សដ៏ធំបំផុតនៅក្នុងសភាក៏ដោយ៕

រាជរដ្ឋាភិបាល សម្រេចយកកោះជាច្រើនស្ថិតនៅលើដែនសមុទ្រសីហនុ និងកោះកុង បង្កើតជាឧទ្យានជាតិសមុទ្រកោះរ៉ុង

2023/08/17 09:31:00 am        995
រាជរដ្ឋាភិបាលកម្ពុជា បានចេញ​អនុក្រឹត្យសម្រេច​យក​កោះ​ជា​ច្រើន​ស្ថិត​នៅ​លើ​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ និងខេត្តកោះកុង ដូចជាកោះរ៉ុង កោះរ៉ុងសន្លឹម កោះកូន កោះតូច កោះតាទៀម កោះ​ម្នាស់​ក្រៅ កោះម្នាស់ ក្នុង និងសមុទ្រជុំវិញ ដោយមានផ្ទៃសរុប៥២.៤៤៨ហិកតា បង្កើត​ជា​ឧទ្យាន​សមុទ្រ​កោះរ៉ុង ដើម្បីធានាការ ថែរក្សា និងការពារសោភ័ណភាពធម្មជាតិ និងជីវៈចម្រុះ។ យោងតាមអនុក្រឹត្យ ដែលទូរទស្សន៍ BTVទទួលបាននាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣​នេះ​បាន​ឲ្យ​ដឹងថា ការដែល​រាជ​រដ្ឋាភិបាល​សម្រេច​ចេញ​អនុក្រឹត្យ​បង្កើត​ជា​ឧទ្យាជាតិ​សមុទ្រ​កោះរ៉ុង​នេះ​ឡើង​ គឺមាន គោលបំណងធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ វប្បធម៌ ប្រព័ន្ធ​អេកូ​ឡូស៊ី និងជីវៈចម្រុះ លើកោះ និងបរិវេណសមុទ្រជុំវិញ, ផ្តល់ផលិតផល និង​សេវា​កម្ម​ធម្ម​ជាតិ​ សម្រាប់​ការ​ប្រើប្រាស់ ប្រកបដោយនិរន្តរភាព, រក្សាលំនឹងបរិស្ថាន ការពារ និងការអភិរក្ស​ធនធាន​ធម្មជាតិ ​និងរួមចំណែកកាត់បន្ថយការ ប្រែប្រួលអាកាសធាតុ និងហានិភ័យ​គ្រោះ​មហន្ត​រាយ​ធម្មជាតិ​, និងលើកកម្ពស់គ្រប់គ្រង ការការពារ និង ការអភិរក្សជីវៈចម្រុះ និងធនធាន​ធម្មជាតិ​ក្នុង​តំបន់​ជា​ដើម។ តាមអនុក្រឹត្យរាជរដ្ឋាភិបាលបានប្រគល់ឲ្យក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់​គ្រង​ឧទ្យាន​ជាតិ​សមុទ្យកោះរ៉ុង ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាល​ខេត្ត​ព្រះសីហនុ និង ខេត្តកោះកុង ដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការ​ប្រើប្រាស់​ធនធានធម្មជាតិ ប្រកប ដោយនិរន្តរភាព​។ ​ជាមួយ​គ្នា​នោះ​ក្រសួង​បរិស្ថា​ន​ត្រូវ​កំណត់​ និង​បែងចែក ដើម្បីការកាត់ឆ្វៀលផ្ទៃដីនិវិយោគ ដីលំនៅដ្ឋាន ដីស្រែ-ចំការ និងដីអាស្រ័យ​ផល​ជាក់​ស្តែង​របស់​ប្រជាពលរដ្ឋ នៅលើកោះនានានៃឧទ្យាន ជាតិសមុទ្រកោះរ៉ុង ដោយអនុ​លោម​តាម​ច្បាប់ ស្តីពីតំបន់ការពារធម្មជាតិផងដែរ។ ទាក់ទងនឹងការបង្កើតឧទ្យាជាតិសមុទ្រកោះរ៉ុងនេះ រាជរដ្ឋាភិបាលក៏បានណែនាំឲ្យរដ្ឋមន្រ្តីទទួល បន្ទុក​ទីស្តីការគណៈរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង​សំណង់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្រ្តីក្រសួងបរិស្ថាន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ និងរដ្ឋមន្រ្តីគ្រប់ក្រសួង ប្រធានស្ថាប័នពាក់ព័ន្ធ ត្រូវ​អនុវត្ត​អនុ​ក្រឹត្យ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាពខ្ពស់ ចាប់ពីចុះហត្ថលេខានេះតទៅផងដែរ៕ អត្ថបទ៖ បាន ចក់

[BREAKING NEWS]ជនអន្តោប្រវេសន៍ជាង៦០នាក់ បានស្លាប់ បន្ទាប់ពីលិចទូកនៅក្បែរកោះ ខេប វើដ របស់អាហ្វ្រិកខាងលិច

2023/08/17 08:38:05 am        180
UN៖ ជនអន្តោប្រវេសន៍ជាង៦០នាក់ បានស្លាប់ បន្ទាប់ពីលិចទូកនៅក្បែរកោះ ខេប វើដ របស់អាហ្វ្រិកខាងលិច  អង្គការទេសន្តរប្រវេសន៍អន្តរជាតិ បាននិយាយ កាលពីថ្ងៃពុធថា ជនអន្តោប្រវេសន៍៦៣នាក់ ត្រូវគេជឿថាបានស្លាប់ បន្ទាប់ពីទូកមួយគ្រឿងចេញពីប្រទេសសេណាហ្គាល់ ត្រូវបានគេប្រទះឃើញនៅក្បែរប្រជុំកោះខេបបវើដ(Cape Verde)របស់អាហ្វ្រិកខាងលិច។ អ្នកនាំពាក្យអង្គការទេសន្តរប្រវេសន៍អន្តរជាតិ លោកស្រីសាហ្វាសេលី( Safa Msehli ) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា មនុស្សប្រហែលមនុស្សប្រហែល៣៨នាក់ បានរួចជីវិត ពីសោកនាដកម្មនេះ រួមទាំងកុមារ៤នាក់ ដែលមានអាយុចន្លោះពី១២ និង១៦ឆ្នាំ។ នគរបាលនិយាយថា ទូកឈើនេសាទដ៏វែងមួយ ត្រូវបានគេប្រទះឃើញកាលពីថ្ងៃចន្ទនៅក្នុងសមុទ្រអាត្លង់ទិក (Atlantic Ocean) ចម្ងាយ២៧៧គីឡូម៉ែត្រពី តំបន់ទេសចរណ៍សាល(Sal) លើប្រជុំកោះខេបវើដ ។  ប្រជុំកោះខេប វើដ នេះ ស្ថិតនៅចម្ងាយប្រហែល៦០០គីឡូម៉ែត្រក្បែរឆ្នេរនៅលើផ្លូវទឹកសម្រាប់ការធ្វើអន្តោប្រវេសន៍ទៅកាន់ប្រជុំកោះខាណារី (Canary Islands) របស់ប្រទេសអេស្ប៉ាញ ដែលជាផ្លូវដ៏សំខាន់ទៅកាន់តំបន់អឺរ៉ុប។ លោកស្រី សេលី បានប្រាប់សារព័ត៌មាន AFP ថា អង្គភាពសេវាសង្រ្គោះបន្ទាន់បានរកឃើញសាកសពមនុស្សចំនួន៧នាក់ខណៈដែល៥៦នាក់ទៀត ត្រូវគេជឿថាកំពុងបាត់ខ្លួន។  យោងតាមទិន្នន័យពីអង្គការទេសន្តររប្រវេសន៍អន្តរជាតិ មនុស្សយ៉ាងហោចណាស់៥៥៩នាក់ បានស្លាប់ ពេលកំពុងព្យាយាមទៅឲ្យដល់ប្រជុំកោះកាណារី កាលពីឆ្នាំ២០២២ ខណៈដែលមនុស្ស១២៦នាក់ផ្សេងទៀត បានស្លាប់ ឬបាត់ខ្លួន នៅលើផ្លូវតែមួយក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំនេះ ដោយមានបំណែកទូកចំនួន១៥ ត្រូវបានកត់ត្រា៕

សម្ដេច ស ខេង ជំរុញអាជ្ញាធរខេត្តបាត់ដំបង កសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែម បម្រើឱ្យវិស័យទេសចរណ៍

2023/08/16 03:45:50 pm        219
បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញរដ្ឋបាល​ខេត្តឱ្យគិតគូរ កសាងបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធនានា បម្រើឱ្យវិស័យទេសចរណ៍ ​ជាពិសេសរៀបចំ​ឱ្យមានកន្លែងកម្សាន្ត លើទឹក ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរនៅរដូវប្រាំង ។សម្ដេចក្រឡាហោម ស ខេង នៅព្រឹកថ្ងៃទី១៦ ខែសីហានេះ ក្នុងឱកាសអញ្ជើញធ្វើ​ជា​អធិបតី​សម្ពោធដាក់​ឱ្យប្រើប្រាស់ជាផ្លូវការនូវវិមានឯករាជ្យ សួនច្បារ ​និងផ្លូវក្រាលកៅស៊ូAC នៅក្នុង​ក្រុងបាត់ដំបង ​បានបញ្ជាកថា​ ខេត្តបាត់ដំបង ​ជាខេត្តមួយដែលមានសក្ដានុពលខ្ពស់លើ​វិស័យ​ទេសចរណ៍ ដូច្នេះទាមទារ ​ឱ្យអាជ្ញាធរ ​និងស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់គិតគូរអភិវឌ្ឍន៍​វិស័យនេះឱ្យបានល្អ ​ដែលវានឹងផ្ដល់ចំណូលដល់សហគមន៍ និងជួយលើកកម្ពស់សេដ្ឋកិច្ច​ប្រជាពលរដ្ឋ ។សម្ដេចក្រឡាហោម ​បានថ្លែងនូវការកោតសរសើរដល់រដ្ឋបាលខេត្ត ​ដែលបាន​ខិតខំ​កែលម្អលើក កម្ពស់​សោភ័ណភាព​ក្រុងបាត់ដំបង តាមរយៈការកសាងវិមានឯករាជ្យ ​សួនច្បារ និងផ្លូវក្រាលកៅស៊ូ ដែល ​បានសម្ពោធដាក់ឱ្យប្រើប្រាស់ នាពេលនេះ ។សម្ដេច​ បានណែនាំដល់រដ្ឋបាលខេត្ត ត្រូវខិតខំកៀរគរស្វែងរកការគាំទ្រ ​ដើម្បីរៀបចំសាងសង់​ពហុកីឡដ្ឋានស្ដង់ដារ​មួយ​ ដែលអាចបម្រើឱ្យវិស័យកីឡាគ្រប់ប្រភេទ ។ឯកឧត្តម សុខ លូ ​អភិបាលខេត្តបាត់ដំបង ​បានឱ្យដឹងថា ​ក្រៅពីសមិទ្ធផល ​ដែលសម្រេចបាន និង សម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ រដ្ឋបាលខេត្ត ​បាននិងកំពុងជួលជុលកែលម្អផ្លូវជាច្រើនខ្សែ និងមាន ​គម្រោងកែលម្អសួនច្បារសាធារណៈ​ និងការរៀបចំរបៀបរៀប​រយនៅតាម​រមណីយដ្ឋាន ពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់ ​និងសុវត្ថិភាពសាធារណៈ ។អភិបាលខេត្តបាត់ដំបង បានបញ្ជាក់បន្ថែមថា ​ក្រៅពីការអភិវឌ្ឍនានា ​រដ្ឋបាលខេត្ត ​បាននិងកំពុង ខិតខំ​ដោះស្រាយបញ្ហាសំរាម​ អនាម័យបរិស្ថាន ​សណ្ដាប់ធ្នាប់សាធារណៈ និងរំដោះសំណង់​មិនរៀបរយ ចេញពីទីក្រុង ​ដើម្បីឱ្យក្រុងបាត់ដំបង ​អាចប្រែក្លាយទៅជាទីក្រុងវៃឆ្លាត​នៅពេល​អនាគត ៕អត្ថបទ៖ នឿត សុភ័ក្ត្រ

អាជីវកម្មទេសចរណ៍ចាប់ផ្តើមចុះឈ្មោះចូលរួមចលនាប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អ

2023/08/16 03:32:45 pm        156
 ភ្នំពេញ៖ បន្ទាប់ពីក្រសួងទេសចរណ៍បានប្រកាសអនុវត្តយុទ្ធនាការប្រឡងប្រណាំង បដិសណ្ឋារកិច្ច​សេវាកម្មទេសចរណ៍ល្អឡើងវិញ ឆ្នាំ២០២៣ នៅពេលនេះ មានមូលដ្ឋានអាជីវកម្មទេសចរណ៍ ដូចជា ភោជនីយដ្ឋាន សណ្ឋាគារ ការីទេសចរណ៍ និងអាជីវកម្មទូកទេសចរណ៍ជាដើម បាន​ចុះ​ឈ្មោះចូលរួមប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អ និងការបង្កើនសកម្មភាពផ្តល់​សេវាប្រកបដោយភាព​កក់ក្តៅ និងភាពជឿជាក់។តំណាងម្ចាស់ភោជនីយដ្ឋាន ​ថាលាស់ ម្លឹះ នៅរាជធានីភ្នំពេញ បានថ្លែងBTV នៅថ្ងៃទី១៦ ខែសីហានេះថា នៅក្នុងឆ្នាំនេះ ​ភោជនីយដ្ឋានថាលាស់ម្លឹះ នឹងចុះឈ្មោះចូលរួមចលនា​ប្រឡងប្រណាំង បដិសណ្ឋារកិច្ចល្អរបស់ក្រសួងទេសចរណ៍ ដោយបង្កើនការផ្តល់សេវា​បដិសណ្ឋារកិច្ច​ល្អជូនភ្ញៀវ ដើម្បីបន្តយកវិញ្ញាបនបត្រអាជីវកម្មឆ្នើម ​បដិសណ្ឋារកិច្ចល្អ លើផ្នែក​សេវាកម្មម្ហូបអាហារ ពីរាជរដ្ឋាភិបាលអាណត្តិថ្មី។ដោយឡែកម្ចាស់ទូកទេសចរណ៍ ម្ចាស់ទន្លេ នៅរាជធានីភ្នំពេញ លើកឡើងថា លោក នឹង​ដាក់ពាក្យចុះឈ្មោះ ប្រឡងប្រណាំងការងារបដិសណ្ឋារកិច្ចល្អ ដើម្បីរួមគ្នាលើកកម្ពស់​អាជីវកម្ម​ផ្តល់សេវាបដិសណ្ឋាកិច្ចល្អ​ បុគ្គលិកមានជំនាញ ​ស្នាមញញឹម​រស់ រាយ​រាក់ទាក់ ​និងធ្វើឲ្យភ្ញៀវ​ពេញចិត្ត កក់ក្តៅ ​និងមានភាពទុកចិត្តជឿជាក់លើអាជីវកម្មទូកទេសចរណ៍លោក​។ លោក គីម សេរីរដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ ​និងម្ហូបអាហារ នៃ​ក្រសួងទេសចរណ៍ ​បានថ្លែងថា យុទ្ធនាការប្រឡងប្រណាំងបដិសណ្ឋារកិច្ចល្អសេវាកម្ម​ទេសចរណ៍​នេះ គឺក្រសួងទេសចរណ៍បានអនុវត្តចុងក្រោយនៅក្នុងឆ្នាំ២០១៨ ​ហើយក្រោយមក ដោយ​សារកម្ពុជា​ជួបវិបត្តិរាតត្បាតកូវីដ១៩ ការអនុវត្តយុទ្ធនាការបដិសណ្ឋារកិច្ចគឺបានអាកខាន​ចំនួន៣ឆ្នាំ ។លោក គីម សេរីដ្ឋ ថ្លែងថា សម្រាប់ការអនុវត្តយុទ្ធនាចលនាប្រឡងប្រណាំង​បដិសណ្ឋារកិច្ចល្អ​ឡើងវិញ​នៅឆ្នាំ២០២៣នេះ​ គឺធ្វើឡើងស្របតាមក្នុងគោលដៅគឺ ​ជំរុញការផ្តល់សេវាកម្មទេសចរណ៍ ក្នុងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា២០២៣​ និងការអនុវត្តផែនទី​បង្ហាញផ្លូវស្តារវិស័យ​ទេសចរណ៍​ក្រោយវិបត្តិកូវីដ១៩ ​ហើយលទ្ធផលប្រឡង​ប្រណាំង​បដិសណ្ឋារកិច្ចល្អនេះ នឹងត្រូវប្រកាសផ្តល់ជ័យលាភី​នៅចុងឆ្នាំ២០២៣នេះ៕ អត្ថបទ ស៊ុម សុខជា

បេក្ខជនប្រធានាធិបតីអេក្វាឌ័រ លោកស្រី Gonzalez៖ នឹងប្រើប្រាស់ទុនបម្រុង ២,៥ពាន់លានដុល្លារ ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ច

2023/08/16 02:42:01 pm        145
នៅមុនការបោះឆ្នោតសកលរបស់ប្រទេសអេក្វាឌ័រ នាថ្ងៃអាទិត្យ (ទី២០ ខែសីហា) ដែលត្រូវបានធ្វើឲ្យកករល្អក់ដោយការសម្លាប់បេក្ខជនម្នាក់ បេក្ខជនប្រជែងតំណែងប្រធានាធិបតី លោកស្រី Luisa Gonzalez ដែលបាននាំមុខក្នុងការស្ទង់មតិនៅមុនការបោះឆ្នោតនោះ បាននិយាយកាលពីថ្ងៃអង្គារ (ទី១៥ ខែសីហា) ថា លោកស្រីនឹងប្រើប្រាស់ទឹកប្រាក់ ២,៥ពាន់លានដុល្លារពីទុនបម្រុងអន្តរជាតិ ដើម្បីពង្រឹងសេដ្ឋកិច្ច ដែលកំពុងតែយ៉ាប់យ៉ឺន ប្រសិនបើលោកស្រីជាប់ឆ្នោត។ក្នុងនាមជាគូបដិបក្ខដ៏យូរអង្វែងណាស់មកហើយទល់នឹងទីប្រឹក្សារបស់លោកស្រី Gonzalez គឺអតីតប្រធានាធិបតី លោក Rafael Correa បេក្ខជនប្រឆាំងអំពើពុករលួយ លោក Fernando Villavicencio ត្រូវបានខ្មាន់កាំភ្លើងបាញ់ស្លាប់ ពេលកំពុងចេញព្រឹត្តិការណ៍មួយ ក្នុងទីក្រុង Quito កាលពីសប្តាហ៍មុន ដោយហេតុការណ៍នេះ បានបង្ហាញពីសន្តិសុខកាន់តែអាក្រក់ឡើងៗ ក្នុងប្រទេសដែលលាតសន្ធឹងតាមបណ្ដោយផ្នែកខាងលិចនៃតំបន់អាមេរិកខាងត្បូង ឬអាមេរិកឡាទីន និងបានជំរុញឲ្យដៃគូប្រកួតប្រជែងរបស់លោក សន្យាថា នឹងប្រយុទ្ធប្រឆាំងលុបបំបាត់អំពើឧក្រិដ្ឋកម្ម។សូមបញ្ជាក់ថា អេក្វាឌ័របានពឹងផ្អែកលើការផ្តល់ហិរញ្ញប្បទានអន្តរជាតិ ចាប់តាំងពីសេដ្ឋកិច្ចរបស់ខ្លួន ត្រូវបានបំផ្លាញដោយការរាតត្បាតពីរីរុសកូរ៉ូណា។ ប្រទេសនេះបានបញ្ចប់កិច្ចព្រមព្រៀងឥណទានចំនួន ៦,៥ពាន់លានដុល្លារជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីចុងឆ្នាំមុន ហើយក្នុងខែនេះ បានយកប្រាក់កម្ចីចំនួន ៥០០លានដុល្លារជាមួយធនាគារអភិវឌ្ឍន៍អន្តរអាមេរិក (IDB ឬ IADB )។ហើយបើយោងតាមទិន្នន័យរបស់ធនាគារកណ្តាល បានឲ្យដឹងថា ប្រទេសអេក្វាឌ័រ មានទុនបម្រុងអន្តរជាតិប្រមាណ ៦,៩៦ពាន់លានដុល្លារ គិតត្រឹមខែមិថុនា៕

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី និយាយសម្រាលពីផលប៉ះពាល់អាវុធលោកខាងលិចនៅអ៊ុយក្រែន

2023/08/16 02:08:40 pm        241
រុស្ស៊ី៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បាននិយាយថា កងកម្លាំងអ៊ុយក្រែន កំពុងបរាជ័យនៅលើសមរភូមិ ទោះបីជាជំនួយទាំងអស់ ពួកគេបានទទួលពីប្រទេសលោកខាងលិចក៏ដោយ។លោក Shoigu បានថ្លែងដូច្នេះ កាលពីថ្ងៃអង្គារនៅក្នុងជំនួបជាមួយមន្ត្រីយោធាមកពីប្រទេសចិន ឥណ្ឌា និងបណ្តាប្រទេសជាច្រើនទៀត នៅក្នុងសន្និសីទស្តីពីសន្តិសុខអន្តរជាតិ នៅជិតទីក្រុងមូស្គូ។រុស្ស៊ី បានទាញយកដៃគូជាច្រើនរបស់ខ្លួនខិតមកកាន់តែកៀក ចាប់តាំងពីមើលឃើញខ្លួនឯងថា នៅឯកោនៅឆាកពិភពលោក បន្ទាប់ពីបើកការវាយលុកទៅលើអ៊ុយក្រែន។ លោក Shoigu បានលើកឡើងពីយោបល់របស់លោកលើការវាយលុកប្រឆាំងអ៊ុយក្រែន ដោយនិយាយថា ការរុញច្រានបានបង្ហាញថា អាវុធរបស់លោកខាងលិចមិនអាចការពារបាន។ លោក Shoigu និយាយថា លទ្ធផលបឋមនៃសកម្មភាពប្រយុទ្ធបង្ហាញថា ធនធានយោធារបស់អ៊ុយក្រែន ចុះខ្សោយខ្លាំងបំផុត។ រដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu បានចូលរួមនៅក្នុងវេទិកានេះ។ លោកបានចោទប្រកាន់មេដឹកនាំប្រទេសលោកខាលិចពីការបង្កហេតុលើគូប្រជែងរបស់ពួកគេ។ លោក Li និយាយថា សម្រាប់ភាពរង្គោះរង្គើរនៃពិភពលោកទាំងមូល យើងចំបាច់ត្រូវធ្វើការរួមគ្នា ដើម្បីទប់ទល់មធ្យោបាយណាមួយនៃការដាក់គំនាប។រុស្ស៊ី បានព្យាយាមនិយាយសម្រាលពីផលប៉ះពាល់នៃទណ្ឌកម្មរបស់ប្រទេសលោកខាងលិច ចាប់តាំងពីការវាយលុកបានចាប់ផ្តើម៕

ក្រុមហ៊ុនGoogle នឹងបណ្តុះបណ្តាលជនជាតិនីហ្សេរីយ៉ាចំនួន២០.000នាក់ ក្នុងជំនាញឌីជីថល

2023/08/16 02:03:24 pm        131
អាហ្វ្រិក៖ ក្រុមអ្នកប្រតិបត្តិនៅអាហ្វ្រិករបស់ខ្លួន បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុន Google គ្រោងនឹងបណ្តុះបណ្តាលស្ត្រី និងយុវជននីហ្សេរីយ៉ាចំនួន ២០.០០០ នាក់ក្នុងជំនាញឌីជីថល និងផ្តល់ជំនួយចំនួន ១,២ពាន់លាន ណៃរ៉ា (១,៦ លានដុល្លារ) ដើម្បីជួយរដ្ឋាភិបាលក្នុងការបង្កើតការងារឌីជីថលមួយលានកន្លែង នៅក្នុងប្រទេសនេះ។ អនុប្រធានាធិបតី លោក កាស៊ីម សេតទីម៉ា ( Kashim Shettima) បានថ្លៃងប្រាប់នាយកប្រតិបត្តិក្រុមហ៊ុន Google Africa ក្នុងអំឡុងពេលកិច្ចប្រជុំមួយនៅទីក្រុងអាប៊ូចា ( Abuja)ថា ប្រទេសនីហ្សេរីយ៉ា គ្រោងបង្កើតការងារឌីជីថលសម្រាប់យុវជនដ៏ច្រើនរបស់ខ្លួន ។ លោកសេតទីម៉ា មិនបានផ្តល់ពេលវេលាសម្រាប់ការបង្កើតការងារនោះទេ។ក្រុមអ្នកប្រតិបត្តិក្រុមហ៊ុន Google Africa បាននិយាយថា ជំនួយពីអង្គការសប្បុរសធម៌របស់ខ្លួនក្នុងភាពជាដៃគូជាមួយបណ្តាញទិន្នន័យវិទ្យាសាស្ត្រនីហ្សេរីយ៉ា ( Data Science Nigeria) និងកម្មវិធីគំនិតផ្តួចផ្តើមឧស្សាហកម្មច្នៃប្រឌិតសម្រាប់ អាហ្វ្រិក (Creative Industry Initiative for Africa) នឹងជួយសម្រួលដល់គម្រោងនេះ។លោក សេតទីម៉ា បាននិយាយថា គំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន Google ស្របតាមការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការបង្កើនការចូលរួមរបស់យុវជននៅក្នុងសេដ្ឋកិច្ចឌីជីថល។ លោកបន្ថែមថា រដ្ឋាភិបាល ក៏កំពុងធ្វើការជាមួយធនាគាររបស់ប្រទេសនេះ លើគម្រោងនេះផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាច្រានចោលទាំងស្រុងការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការផ្ទុះគ្រាប់មីន
07/23/2025 10:07 PM
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញប្រកាសដាក់ឱ្យប្រើប្រាស់នីតិវិធីប្រតិបត្តិស្តង់ដាជាតិ សម្រាប់ប្រព័ន្ធកត់ត្រាជំងឺមហារីក បែបប្រជាសាស្ត្រ
07/23/2025 08:07 PM
ជំនួយស្បៀងអាហារដល់ពលរដ្ឋនីហ្សេរីយ៉ា ១,៣លាននាក់ ស្ថិតក្នុងហានិភ័យ ដោយសារអស់ស្តុក
07/23/2025 08:07 PM
ឯកឧត្តម ហេង រតនា៖គ្រាប់មីនដែលទាហានថៃជាន់បណ្តាលឲ្យដាច់ជើងនៅតំបន់មុំបីជាមីនចាស់បើមីនថ្មីមិនត្រឹមតែដាច់ជើងទេគឺអាចដល់ស្លាប់
07/23/2025 08:07 PM
ម្លប់ ទឹក និងភេសជ្ជៈ ជួយតំបន់បាល់កង់ទប់ទល់នឹងរលកកម្តៅធ្ងន់ធ្ងរនារដូវក្តៅ
07/23/2025 08:07 PM
គណៈប្រតិភូអ៊ុយក្រែនជួបប្រធានាធិបតីទួរគីលោក Erdogan មុនកិច្ចប្រជុំជាមួយរុស្ស៊ី
07/23/2025 08:07 PM
អ៊ីតាលី និងអាល់ហ្សេរី ព្រមព្រៀងធ្វើការ ដើម្បីដោះស្រាយបញ្ហាអំពើភេរវកម្ម និងជនអន្តោប្រវេសន៍
07/23/2025 08:07 PM
EU នឹងដាក់វិធានការតបតលើទំនិញអាមេរិក ដើម្បីបញ្ចៀសការដំឡើងពន្ធ
07/23/2025 08:07 PM
ទិវាវាយតម្លៃទទួលស្គាល់ គាំទ្រដល់ SME ប្រើប្រាស់សេវាកម្មវាយតម្លៃទទួលស្គាល់ក្នុងដំណើរការអាជីវកម្ម
07/23/2025 08:07 PM
បាតុករលីបង់ នៅទីក្រុងបេរូតនាំគ្នាតវ៉ាប្រឆាំងវិបត្តិស្រេកឃ្លាននៅតំបន់ហ្កាហ្សា
07/23/2025 07:07 PM