សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ​នៅ​ជាមួយ​កងទ័ព​ជួរ​មុខ​គាំទ្រ​គ្រប់​មធ្យោបាយ​ទាំង​អស់
សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

បេក្ខជនឈានមុខមេដឹកនាំកោះតៃវ៉ាន់ និយាយថាគ្មានផែនការប្ដូរឈ្មោះផ្លូវការរបស់កោះនេះទេ

2023/08/15 11:27:01 am        83
តៃវ៉ាន់៖ បេក្ខជនឈានមុខដែលនឹងក្លាយជាមេដឹកនាំថ្មីរបស់កោះតៃវ៉ាន់ គឺជាមេដឹកនាំលំដាប់ទី២ លោក វីលៀម ឡៃ (William Lai) បាននិយាយក្នុងបទសម្ភាសន៍មួយនៅថ្ងៃអង្គារនេះថា លោកគ្មានគម្រោងប្ដូរឈ្មោះផ្លូវការរបស់កោះនេះទេ ប៉ុន្តែបានបញ្ជាក់ជាថ្មីថា កោះតៃវ៉ាន់ នឹងមិនរណបចំពោះចិនឡើយ។ ទីក្រុងប៉េកាំងមិនពេញចិត្តលោកឡៃ ទេ ចំពោះការអត្ថាធិប្បាយកន្លងទៅរបស់លោក ដែលថា លោកគឺធ្វើការជាក់ស្ដែងសម្រាប់ឯករាជ្យរបស់កោះតៃវ៉ាន់ ជាបន្ទាត់ក្រហមសម្រាប់ចិន ដែលមើលឃើញកោះគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យមួយនេះថាជាផ្នែកមួយនៃដែនដីរបស់ខ្លួន ។  លោកឡៃ បានអះអាងជាថ្មី ថា លោកពុំបានស្វែងរកការផ្លាស់ប្ដូរស្ថានភាពជាក់ស្ដែងទេ ដោយនិយាយបែបសាមញ្ញថា ការពិត កោះតៃវ៉ាន់ មានឯករាជ្យរួចទៅហើយ ដែលហៅថាសាធារណរដ្ឋចិន ជាឈ្មោះផ្លូវការរបស់ខ្លួន ដោយបន្តថា មានតែប្រជាពលរដ្ឋកោះតៃវ៉ាន់ខ្លួនឯងប៉ុណ្ណោះ ដែលអាចសម្រេចពីអនាគតរបស់ពួកគេបាន។ លោកបាននិយាយក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មាន Bloomberg ថា យើងត្រូវតែទទួលយកការពិត ជាអ្វីដែលលោកចង់និយាយ ដោយភាពប្រាកដនិយម ដែលកោះតៃវ៉ាន់ មានអធិបតេយ្យភាពរួចទៅហើយ ជារដ្ឋឯករាជ្យដែលហៅថាសាធារណរដ្ឋចិន ។ នេះមិនមែនជាផ្នែកមួយនៃសាធារណរដ្ឋប្រជាមានិតចិនទេ ៕

ចិនជំទាស់នឹងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកូរ៉េខាងជើង

2023/08/15 11:15:47 am        112
ចិន៖ អ្នកនាំពាក្យបេសកកម្មរបស់ចិនប្រចាំនៅUN ក្នុងទីក្រុងញូវយ៉ក បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិនជំទាស់នឹងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលបានគ្រោងទុកស្តីពីការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង ព្រោះវានឹងគ្រាន់តែបង្កើនការប្រឈមមុខដាក់គ្នា និង ការបង្កជម្លោះប៉ុណ្ណោះ។  សហរដ្ឋអាមេរិក អាល់បានី និងជប៉ុន បានស្នើសុំកិច្ចប្រជុំដែលនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍។ វានឹងជាការជួបប្រជុំជាសាធារណៈលើកដំបូងរបស់ក្រុមប្រឹក្សាដែលមានសមាជិកទាំង១៥លើបញ្ហានេះ ចាប់តាំងពីឆ្នាំ ២០១៧មក។អ្នកនាំពាក្យបេសកកម្មរបស់ចិនប្រចាំនៅUN បាននិយាយថា៖«ប្រទេសចិនមើលឃើញថា គ្មានតម្លៃបន្ថែមសម្រាប់ក្រុមប្រឹក្សា ដើម្បីឲ្យមានកិច្ចប្រជុំបែបនេះទេ ហើយនឹងប្រឆាំងវា ដោយបន្ថែមថា អាណត្តិរបស់ក្រុមប្រឹក្សានេះគឺ«ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ មិនមែនបញ្ហាសិទ្ធិមនុស្សទេ»។អ្នកនាំពាក្យរូបនេះ បាននិយាយដោយសំដៅដល់ឈ្មោះផ្លូវការរបស់ប្រទេសនេះ គឺសាធារណរដ្ឋប្រជាធិបតេយ្យមានិតកូរ៉េថា៖«កិច្ចប្រជុំក្រុមប្រឹក្សាស្តីពីសិទ្ធិមនុស្សនៅកូរ៉េខាងជើង ស្ថិតនៅក្រៅអាណត្តិរបស់ក្រុមប្រឹក្សា ធ្វើឲ្យបញ្ហាសិទ្ធិមនុស្សទៅជាបញ្ហានយោបាយ ហើយគ្រាន់តែបម្រើដល់ការបង្កើនការប្រឈមមុខដាក់គ្នានិងការបង្កជម្លោះប៉ុណ្ណោះ»៕

[BREAKING NEWS] រដ្ឋ Georgia បានចោទប្រកាន់ ត្រាំ ពីបទព្យាយាមបង្វែរលទ្ធផលបោះឆ្នោតឆ្នាំ២០២០ដោយខុសច្បាប់

2023/08/15 10:58:56 am        81
អាមេរិក៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មលើកទី៤កាលពីថ្ងៃចន្ទ នៅពេលដែលគណៈវិនិច្ឆ័យរបស់រដ្ឋ Georgia បានចេញដីកាចោទប្រកាន់លោកពីបទព្យាយាមបង្វែរលទ្ធផលបាញ់ការបោះឆ្នោតឆ្នាំ២០២០ ទម្លាក់លើប្រធានាធិបតីប្រជាធិបតេយ្យ លោកចូ បៃដិន។ការចោទប្រកាន់ដែលបញ្ចូនដោយមេធាវីសហព័ន្ធ លោក Fani Willis បានបន្ថែមលើបញ្ហាផ្លូវច្បាប់ដែលកំពុងប្រឈមពីលោក ត្រាំ ដែលជាអ្នកនាំមុខគេក្នុងការប្រជែងតំណែងបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤។ដីកាចោទប្រកាន់ដែលមានកម្រាស់៩៨ទំព័រ បានរាយបញ្ជីឈ្មោះជនជាប់ចោទចំនួន១៩នាក់ និងបទល្មើសសរុបចំនួន៤១ករណី។ ជនជាប់ចោទទាំងអស់ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មគ្រោងទុក ដែលត្រូវបានប្រើដើម្បីកំណត់គោលដៅលើក្រុមសមាជិកនៃក្រុមឧក្រិដ្ឋកម្មមានអង្គការចាត់តាំង និងផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់២០ឆ្នាំ។ការចោទប្រកាន់នេះបានលើកឡើងពីបទឧក្រិដ្ឋមួយចំនួនដែលលោក ត្រាំ ឬសហការីរបស់លោក ចោទប្រកាន់ថាបានប្រព្រឹត្ត រួមទាំងការផ្តល់សក្ខីកម្មក្លែងក្លាយដល់ក្រុមសមាជិកសភាថា ការក្លែងបន្លំសន្លឹកឆ្នោតបានកើតឡើង និងការជំរុញឱ្យក្រុមមន្ត្រីរដ្ឋ បំពានលើពាក្យសម្បថរបស់ពួកគេ ដោយការផ្លាស់ប្តូរលទ្ធផលបោះឆ្នោត។លោក ត្រាំ បានបដិសេធថាមិនបានធ្វើអ្វីខុសនោះទេ ហើយបានចោទប្រកាន់មេធាវី Willis ដែលជាអ្នកប្រជាធិបតេយ្យជាប់ឆ្នោតថា មានហេតុផលនយោបាយនៅពីក្រោយការចោទប្រកាន់នោះ។ លោក ត្រាំ បានផ្ដល់ចម្លើយពីភាពគ្មានទោសរួចហើយថា មិនមានកំហុសក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន៣ករណីនោះទេ៕

ចិន ព្រមានជប៉ុន កុំឲ្យលូកដៃជ្រៀតជ្រែកការយាមល្បាតរវាងរុស្ស៊ី និងចិន នៅក្នុងតំបន់

2023/08/15 10:51:00 am        74
ចិន៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក អ៊ូឈាន (Wu Qian) បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិន បានព្រមានជប៉ុនប្រឆាំងនឹង "ការចាត់វិធានការគ្មានប្រយោជន៍" ដែលរារាំងការល្បាតរួមគ្នាដោយយោធារបសចិន និងរុស្ស៊ីនៅក្នុងតំបន់។អ្នកនាំពាក្យរូបនេះបាននិយាយថា ការតាមដាន និងឃ្លាំមើលយ៉ាងជិតស្និតរបស់ប្រទេសជប៉ុនគឺមានគ្រោះថ្នាក់ខ្លាំងណាស់ និងងាយក្នុងការបង្កឲ្យមានការយល់ច្រឡំ និងការវិនិច្ឆ័យខុស និងគ្រោះថ្នាក់នៅសមុទ្រ ព្រមទាំងនៅលើអាកាស។ យើងជំរុញឲ្យភាគីជប៉ុនបញ្ឈប់ការជ្រៀតជ្រែកគ្មានន័យទាំងនេះ ដោយបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់ការអភិវឌ្ឍប្រកបដោយសន្ទុះខ្លាំងនៃទំនាក់ទំនងទ្វេភាគីរវាងចិន និងជប៉ុន និងប៉ះពាល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ សម្តីនិងទង្វើគ្មានការទទួលខុសត្រូវ។លោកបានបន្ថែមថា យោងតាមផែនការសហប្រតិបត្តិការប្រចាំឆ្នាំរវាងយោធាចិន និងរុស្ស៊ី ការបង្កើតកងទ័ពជើងទឹកនៃប្រទេសទាំងពីរនឹងធ្វើការល្បាតដែនសមុទ្ររួមគ្នានៅក្នុងដែនទឹកដែលពាក់ព័ន្ធនៅភាគខាងលិច និងខាងជើងនៃមហាសមុទ្រប៉ាស៊ីហ្វិក។សកម្មភាពនេះមិនសំដៅទៅភាគីទីបីទេ ហើយមិនពាក់ព័ន្ធនឹងស្ថានភាពអន្តរជាតិ និងតំបន់បច្ចុប្បន្នទេ។ ក្នុងពេលធ្វើដំណើរនោះ កងនាវារបស់ចិន និងរុស្ស៊ីបានគោរពយ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់អន្តរជាតិ ហើយបានធ្វើដំណើរលើផ្នែកខាងលើរបស់ដែនសមុទ្រ។ លោក ឈាន Qian បានសង្កត់ធ្ងន់ថា វាគួរតែត្រូវបានចង្អុលបង្ហាញថា កិច្ចសហប្រតិបត្តិការរវាងយោធាចិន និងរុស្ស៊ីគឺបើកចំហ និងតម្លាភាព ហើយមានគោលបំណងរួមគ្នាការពារភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិ ព្រមទាំងរក្សាសន្តិសុខ និងស្ថិរភាពពិភពលោក និងក្នុងតំបន់៕

គីម ជុងអ៊ុន និងពូទីន ផ្លាស់ប្តូរលិខិតគ្នា ប្តេជ្ញាពង្រឹងទំនាក់ទំនងឲ្យកាន់តែរឹងមាំ

2023/08/15 10:38:24 am        47
កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង KCNA បាននិយាយថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុង អ៊ុន (Kim Jong Un) និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានផ្លាស់ប្តូរលិខិតនៅថ្ងៃអង្គារ (ទី១៥ ខែសីហានេះ ដោយប្តេជ្ញាថា នឹងអភិវឌ្ឍន៍ទំនាក់ទំនងរបស់ពួកគេទៅជាអ្វីដែលលោក គីម ហៅថាជា«ទំនាក់ទំនងយុទ្ធសាស្ត្រយូរអង្វែង» ។លិខិតទាំងនោះ គឺការប្រារព្ធខួបលើកទី៧៨នៃការរំដោះកូរ៉េចេញពីការគ្រប់គ្រងអាណានិគមឆ្នាំ១៩១០-៤៥ របស់ប្រទេសជប៉ុន ដែលត្រូវបានគេប្រារព្ធជាថ្ងៃបុណ្យជាតិ ក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។KCNA បានឲ្យដឹងថា នៅក្នុងលិខិតរបស់ខ្លួនជូនទៅលោកពូទីន លោកគីម ជុងអ៊ុន បាននិយាយថា មិត្តភាពរបស់ប្រទេសទាំងពីរ ត្រូវបានបង្កើតឡើងនៅក្នុងសង្គ្រាមលោកលើកទី២ ជាមួយនឹងជ័យជម្នះលើប្រទេសជប៉ុន ហើយឥឡូវនេះ កំពុងបង្ហាញយ៉ាងពេញលេញនូវភាពរឹងមាំរបស់ពួកគេ និងឥទ្ធិពលនៅក្នុងការតស៊ូ ដើម្បីកម្ទេចការអនុវត្តតាមអំពើចិត្ត និងអនុត្តរភាពរបស់ពួកចក្រពត្តិនិយម។លោកគីម ត្រូវបានដកស្រង់សម្តីដោយបាននិយាយនៅក្នុងលិខិតនោះថា៖«ខ្ញុំជឿជាក់យ៉ាងមុតមាំថា មិត្តភាព និងសាមគ្គីភាព...នឹងត្រូវបានអភិវឌ្ឍន៍បន្ថែមទៀតឲ្យក្លាយទៅជាទំនាក់ទំនងយុទ្ធសាស្រ្តយូរអង្វែង ស្របតាមតម្រូវការនៃយុគសម័យថ្មី»៕

អ៊ុយក្រែន រាយការណ៍ពីភាពជោគជ័យមួយចំនួន ក្នុងការវាយបកលើកងកម្លាំងរុស្ស៊ី

2023/08/15 10:32:29 am        96
អ៊ុយក្រែន៖ រូបភាពចេញផ្សាយដោយកងពលតូចវាយលុកទី៣របស់អ៊ុយក្រែន បង្ហាញពីទាហានដែលកំពុងបាញ់កាំភ្លើងសំដៅចូលទៅក្នុងលេណដ្ឋាន និងគប់គ្រាប់បែកដៃ។  ការដណ្ដើមបានទឹកដីនៅជិតទីក្រុង បាកម៉ូត (Bakhmut) ភាគខាងកើតដែលកាន់កាប់ដោយរុស្ស៊ី ជាកន្លែងដែលកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែនបានប្រយុទ្ធគ្នាដ៏បង្ហូរឈាមបំផុតនៃសង្រ្គាមមានរយៈពេលជិត១៨ខែ មកនេះ។ កាលពីថ្ងៃច័ន្ទ ប្រធានាធិបតីអ៊ុយក្រែនលោក Volodimir Zelensky បានចុះជួបកងទ័ពនៅតំបន់ជួរមុខអ៊ុយក្រែនភាគខាងកើតនៃតំបន់ដូណេត (Donetsk)។ ដោយកើតមានឡើងស្របពេលដែលប្រទេសនេះ បានរាយការណ៍ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា និង ជោគជ័យមួយចំនួន ក្នុងការរុញច្រានកងទ័ពរបស់ទីក្រុងមូស្គូ ឲ្យបកក្រោយ នៅក្នុងផ្នែកមួយនៃភាគអាគ្នេយ៍ដែលកងកម្លាំងអ៊ុយក្រែនកំពុងព្យាយាមដណ្តើមយកមកវិញនូវទឹកដីដែលកាន់កាប់ដោយរុស្ស៊ី។យោងតាមអនុក្រសួងការពារជាតិអ៊ុយក្រែន វឌ្ឍនភាពត្រូវបានរារាំងដោយគ្រាប់មីនដែលដាក់ដោយរុស្ស៊ីនៅគ្រប់ទីកន្លែង និងការពង្រឹងបន្ទាយការពារដ៏រឹងមាំ។  កងកម្លាំងអ៊ុយក្រែន បានវាយដណ្ដើមទឹកដីកាន់តែច្រើន ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការដែលបានរង់ចាំជាយូរមកហើយកាលពីខែមិថុនា ប៉ុន្តែក្រុមមន្ត្រីនៅទីក្រុង Kyiv បានទទួលស្គាល់ថា វឌ្ឍនភាពមានភាពយឺតយ៉ាវជាងអ្វីដែលពួកគេចង់បាន។ទន្ទឹមនឹងនេះដែរ សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បានប្រកាសថាខ្លួននឹងបញ្ជូនជំនួយសន្តិសុខថ្មីដល់អ៊ុយក្រែនដែលមានតម្លៃ ២០០លានដុល្លារ៕

ប្រទេសអ៊ីរ៉ង់និយាយថា ខ្លួនប្តេជ្ញាដោះស្រាយជម្លោះនុយក្លេអ៊ែរតាមរយៈការទូត

2023/08/15 10:17:14 am        141
អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ លោក ហ៊ូសសេន អាមីរ៉ាបដូលឡាហៀន ( Hossein Amirabdollahian) បានថ្លែងប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍ កាលពីថ្ងៃចន្ទ (ទី១៤ ខែសីហា)ថា ប្រទេសអ៊ីរ៉ង់ បានប្តេជ្ញាដោះស្រាយជម្លោះនុយក្លេអ៊ែររបស់ខ្លួនជាមួយមហាអំណាចពិភពលោក តាមរយៈការទូត។ការចរចាដោយប្រយោលរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បានជាប់គាំង ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២។ដោយត្រូវបរាជ័យមិនអាចស្រោចស្រង់កិច្ចព្រមព្រៀងនេះរស់ឡើងវិញបាន ទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (ទី១០ ខែសីហា)ថា ពួកគេបានឈានដល់ការយោគយល់មួយ ក្រោមមូលនិធិចំនួន៦ពាន់លានដុល្លាររបស់អ៊ីរ៉ង់ នឹងត្រូវផ្ទេរចេញពីប្រទេសកូរ៉េខាងត្បូង ខណៈដែលជនជាតិអាមេរិក៥នាក់ ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសអ៊ីរ៉ង់ នឹងត្រូវដោះលែង។កាលពីសប្តាហ៍មុន ទីក្រុងវ៉ាស៊ីនតោន បាននិយាយថា នឹងមានការរឹតបន្តឹងលើអ្វីដែលអ៊ីរ៉ង់ អាចធ្វើបានជាមួយនឹងមូលនិធិណាមួយ ដែលមិនត្រូវបានបង្កក នៅក្រោមកិច្ចព្រមព្រៀងដែលនាំទៅដល់ការដោះលែងជនជាតិអាមេរិក៥នាក់ពីពន្ធនាគារទៅការឃុំខ្លួនក្នុងផ្ទះ នៅក្នុងទីក្រុងតេអេរ៉ង់៕

មនុស្ស២៥នាក់ស្លាប់ និង៦៦រងរបួស ក្នុងអគ្គិភ័យឆាបឆេះស្ថានីយប្រេងឥន្ធនៈនៅប្រទេសរុស្ស៊ី

2023/08/15 10:14:55 am        75
រុស្ស៊ី៖ អគ្គិភ័យនៅស្ថានីយប្រងឥន្ធនៈមួយ នៅតំបន់ ដាហ្គេស្ថាន (Dagestan) ភាគខាងត្បូងរបស់ប្រទេសរុស្ស៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់២៥នាក់។ក្រុមមន្ត្រីបាននិយាយនៅថ្ងៃអង្គារនេះថា អគ្គិភ័យនេះបានចាប់ផ្ដើមកាលពីថ្ងយប់ថ្ងៃចន្ទ នៅហាងជួសជុលរថយន្តមួយក្នុងទីក្រុងកាខាចកាឡា (Makhachkala) ក្នុងតំបន់ដាហ្គេស្តានី (Dagestani) និងបានបង្កឲ្យផ្ទុះឆេះរាលដាលដល់ស្ថានីយប្រេងឥន្ធនៈមួយដែលនៅក្បែរនោះ។ ទីភ្នាក់ងារសារព័ត៌មាន RIA បាននិយាយដោយដកស្រង់សម្ដីរបស់អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ី លោក វ្លាឌីមៀ ហ្វីសេនកូ(Vladimir Fisenko)ថា ចំនួនមនុស្សរងរបួសបានកើនឡើងដល់៦៦នាក់ ក្នុងនោះ ១០នាក់ក្នុងចំណោមពួកគេរងរបួសធ្ងន់ ។  សារព័ត៌មាន Interfax បានរាយការណ៍ដោយសំអាងប្រភពពីមន្ទីរសុខាភិបាលតំបន់ ដាហ្គេស្តានី ថា មនុស្ស១៣នាក់ ដែលបានរងរបួសគឺជាកុមារ។ សារព័ត៌មាន TASS បានរាយការណ៍ដោយសំអាងប្រភពពីសេចក្ដីថ្លែងការណ៍មួយពីសេវាសង្រ្គោះបន្ទាន់របស់រុស្ស៊ី ថា ក្រុមអ្នកពន្លត់អគ្គិភ័យ បានប្រើពេលជាង៣ម៉ោងកន្លះ ដើម្បីពន្លត់ភ្លើងដែលបានឆេះរាលដាលទំហំ៦០០ម៉ែត្រក្រឡា ៕

ព្យុះទីហ្វុងឡាន បោកបក់ដល់ដីគោកក្នុងប្រទេសជប៉ុនភាគខាងលិច បណ្ដាលឲ្យលុបចោលជើងហោះហើរ និងកាត់ផ្ដាច់ថាមពល

2023/08/15 10:01:36 am        85
ជប៉ុន៖ ប្រព័ន្ធផ្សព្វផ្សាយ NHK របស់ជប៉ុន បាននិយាយថា ជើងហោះហើរជាង៨០០ជើង ត្រូវបានលុបចោល និងលំនៅឋានរាប់ម៉ឺនខ្នងគ្មានថាមពលអគ្គិសនីប្រើប្រាស់ ខណៈព្យុះនេះ បោះពួយយឺតៗចូលដល់ដីគោកក្នុងប្រទេសជប៉ុនភាគខាងលិច នៅថ្ងៃអង្គារនេះ ដោយជំរុញឲ្យក្រុមអាជ្ញាធរចេញការព្រមានពីទឹកជំនន់និងបំណាក់ដី ។ ដោយរំកិលខ្លួនចេញពីមហាសមុទ្រប៉ាស៊ីហ្វិក ព្យុះទីហ្វុងឡាន (Lan) បានបោកបក់ដល់ដីគោក នៅភាគខាងត្បូងខេត្តវ៉ាកាយ៉ាម៉ា (Wakayama) ស្ថិតនៅចម្ងាយប្រមាណ ៤០០គីឡូម៉ែត្រពីភាគនីរតី ទីក្រុងតូក្យូ ។ព្យុះទីហ្វុង ដែលបានកើតមានបន្ទាប់ពីព្យុះទីហ្វុងខានុន (Khanun ) អំឡុងរដូវឈប់សម្រាកអូប៊ុន( Obon) របស់ជប៉ុន បានវាយប្រហារពាសពេញភាគកណ្ដាលនិងខាងលិចរបស់លប្រទេសជប៉ុន ដោយបាននាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់ដ៏មានឥទ្ធិពល ។សារព័ត៌មាន NHK បាននិយាយថា ការដាច់ចរន្តអគ្គិសនីនេះ បានប៉ះពាល់ដល់លំនៅឋានជាង២១.០០០ ខ្នង នៅភាគកណ្ដាលខេត្ត មី អិ (Mie) និងផ្ទះសម្បែងរាប់ពាន់ខ្នងផ្សេងទៀត នៅជិតខេត្តនេះ រួមទាំងខេត្តអូសាកា(Osaka) ផងដែរ។  ដោយរំពឹងទុកពីកម្រិតដ៏គ្រោះថ្នាក់នៃកម្លាំងខ្យល់ និងភ្លៀងធ្លាក់ មុនមួយថ្ងៃ ក្រុមប្រតិបត្តិកររថភ្លើងល្បឿនលឿន ក៏គ្រោងផ្អាកសេវាកម្មផងដែរនៅតំបន់ដែលរងផលប៉ះពាល់មួយនេះ ។ ប្រតិបត្តិករហាងលក់ទំនិញសេវាទាន់ចិត្ត 7-Eleven បានបិទសាខាងហាងជាង១០០ កន្លែង៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពាក់គ្រឿងឥស្សរិយយស និងរៀបចំអាហារពេលល្ងាចជូនអ្នកសារព័ត៌មាន ដែលតាមយកព័ត៌មានផ្ទាល់ក្នុងកម្មវិធីសម្តេច

2023/08/15 05:39:46 am        217
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយស និងរៀបចំអាហារជូនអ្នកសារព័ត៌មានជាង ១០០នាក់ ដែលជាអ្នកតាមយកព័ត៌មានដោយផ្ទាល់ក្នុងកម្មវិធីនានារបស់សម្តេច។ពិធីប្រកបដោយមហាកិត្តិយសសម្រាប់អ្នកសារព័ត៌មាននេះ ត្រូវបានរៀបចំឡើងនៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី។ សម្តេចតេជោ ហ៊ុន សែន បាន មានប្រសាសន៍ ថ្លែងអំណរគុណដល់អ្នកសារព័ត៌មានទាំងអស់ ដែលបានជម្នះការលំបាក និងប្រឹងប្រែងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធសកម្មភាពរបស់សម្តេចពេលកន្លងមក។ អ្នកសារព័ត៌មានដែលសម្តេចតេជោ អញ្ជើញបំពាក់​ គ្រឿងឥស្សរិយយស និងរៀបចំអាហារជូននាល្ងាចថ្ងៃនេះ មានអ្នកខ្លះបានដើរតាមយកព័ត៌មានសម្តេចតេជោតាំងពីទសវត្សរ៍៩០មកម្ល៉េះ។ បងប្អូនអ្នកសារព័ត៌មានដែលទទួលបានគ្រឿងឥស្សរិយយស និងចូលរួមពិសារអាហារគ្នាល្ងាចមិញនេះ រាប់ចាប់ពីអ្នកបើករថយន្ត អ្នករៀបចំឧបករណ៍បំពងសំឡេង អ្នកកាន់ម៉ាស៊ីនអគ្គិសនី អ្នករៀបចំបណ្តាញអ៉ីនធើណេតជាដើម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប
07/21/2025 09:07 PM
​ការអនុវត្ត​វិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) នៅសាលាបឋមសិក្សា ត្រពាំងអារ័ក្ស ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
07/21/2025 08:07 PM
អ្នកជំនាញ UN ជំរុញឲ្យក្រុមតាលីបង់ដោះលែងប្តីប្រពន្ធសញ្ជាតិអង់គ្លេសវ័យចំណាស់ជាប់ឃុំនៅអាហ្វហ្គានីស្ថាន
07/21/2025 08:07 PM
អ៊ីរ៉ង់បន្ទោសអឺរ៉ុបថា បានធ្វើឲ្យដួលរលំនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ មុនការចរចាថ្មី
07/21/2025 08:07 PM
កសិករកំពង់ធំជាង១០០គ្រួសារ ទទួលផលចំណេញច្រើនជាងមុន ក្រោយស្ម័គ្រចិត្តចងក្រងជាសហគមន៍កសិកម្មទំនើប
07/21/2025 08:07 PM
ទាហានប៉ារ៉ាប៉ាគីស្ថាន ៨នាក់ និងសមាជិកក្រុមប្រយុទ្ធ ៤នាក់ ត្រូវបានសម្លាប់ អំឡុងការប៉ះទង្គិចគ្នា នៅភាគពាយព្យ
07/21/2025 08:07 PM
វិមានក្រឹមឡាំងមិនច្រានចោលពីលទ្ធភាពមានកិច្ចប្រជុំ Putin-Trump នៅទីក្រុងប៉េកាំង ក្នុងខែកញ្ញា
07/21/2025 08:07 PM
វិមានក្រឹមឡាំងទទួលស្គាល់ភាពតានតឹងក្នុងទំនាក់ទំនងជាមួយអាស៊ែបៃហ្សង់ តែសង្ឃឹមថា នឹងប្រសើរឡើងវិញ
07/21/2025 07:07 PM
រដ្ឋទូតឥណ្ឌូនេស៊ី ត្រៀមផ្តល់ការគាំទ្រ និងកិច្ចសហការជាមួយកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា
07/21/2025 07:07 PM
អភិបាលខេត្តប៉ៃលិនពិនិត្យទីតាំងសាងសង់ខ្លោងទ្វារនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ
07/21/2025 07:07 PM