សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ​នៅ​ជាមួយ​កងទ័ព​ជួរ​មុខ​គាំទ្រ​គ្រប់​មធ្យោបាយ​ទាំង​អស់
សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើងប្រទេសឥណ្ឌា កើនឡើងដល់ជិត៦០នាក់ហើយ

2023/08/15 12:19:06 pm        87
ឥណ្ឌា៖មនុស្សយ៉ាងហោចណាស់៥៨នាក់ បានបាត់បង់ជីវិត ដោយមនុស្ស៩នាក់ក្នុងចំណោមនោះបានស្លាប់នៅក្នុងការរលំវិហារសីវៈ ហើយមនុស្សជាច្រើននាក់ទៀត ត្រូវគេបារម្ភថា បានបាត់ខ្លួនបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមានទឹកជំនន់ និងបំណាក់ដីនៅក្នុងប្រទេសឥណ្ឌា នេះបើតាមក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទ (១៤ សីហា) ។ ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បានហូរនាំទៅនូវយានយន្ត បំផ្លាញអគារ និង ស្ពានជាច្រើន នៅភាគខាងជើងនៃរដ្ឋ Himachal Pradesh និងរដ្ឋ Uttarakhand ក្នុងប្រទេសឥណ្ឌា។ទឹកជំនន់ និងបំណាក់ដីជារឿងធម្មតា ហើយបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយក្នុងអំឡុងរដូវមូសុងរបស់ប្រទេសឥណ្ឌា ប៉ុន្តែអ្នកជំនាញនិយាយថា បម្រែបម្រួលអាកាសធាតុ កំពុងបង្កើនភាពញឹកញាប់ និងភាពធ្ងន់ធ្ងររបស់គ្រោះធម្មជាតិទាំងនោះ។ នៅរដ្ឋ Himachal Pradesh មនុស្ស៥០នាក់ បានស្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលក្នុងនោះមានយ៉ាងហោចណាស់៩នាក់ បានស្លាប់នៅក្នុងការដួលរលំនៃវិហារសីវៈរបស់សាសនាហិណ្ឌូ ក្នុងរដ្ឋធានី Shimla នៃរដ្ឋនេះ។ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស៨នាក់ផ្សេងទៀត ក៏បានស្លាប់ផងដែរចាប់តាំងពីថ្ងៃសុក្រនៅក្នុងរដ្ឋ Uttarakhand ដែលនៅជិតខាងនោះ។ មនុស្សរាប់ពាន់នាក់ត្រូវបានជាប់គាំង ដោយផ្លូវសំខាន់ៗ បណ្តាញអគ្គិសនី និងបណ្តាញទំនាក់ទំនង ត្រូវបានរំខាន៕

អតិផរណាលក់រាយរបស់ឥណ្ឌា កើនឡើងលើតម្លៃម្ហូបអាហារ ដែលជាបញ្ហាប្រឈមរបស់រដ្ឋាភិបាលលោក Modi

2023/08/15 12:14:27 pm        113
ឥណ្ឌា៖ អតិផរណាលក់រាយប្រចាំឆ្នាំរបស់ប្រទេសឥណ្ឌា ក្នុងខែកក្កដា បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល១៥ខែ ដោយសារតម្លៃបន្លែ និងគ្រាប់ធញ្ញជាតិបានកើនឡើងយ៉ាងខ្លាំង ដែលលើសពីការរំពឹងទុករបស់ទីផ្សារទាំងអស់ និងបានដាក់សម្ពាធលើរដ្ឋាភិបាលឱ្យចាត់វិធានការដើម្បីកាត់បន្ថយតម្លៃ។អតិផរណាលក់រាយប្រចាំឆ្នាំរបស់ប្រទេសឥណ្ឌាបានកើនឡើងយ៉ាងខ្លាំងដល់៧,៤៤% នៅក្នុងខែកក្កដា ពីអត្រា៤,៨៧% កាលពីខែមុន។ ការស្ទង់មតិរបស់សារព័ត៌មាន រ៉យទ័រ លើអ្នកសេដ្ឋវិទូចំនួន៥៣នាក់ បានព្យាករណ៍អត្រាអតិផរណាលក់រាយចំនួន៦,៤០%។ តួលេខនេះគឺខ្ពស់បំផុតចាប់តាំងពីខែមេសា ឆ្នាំ២០២២មក។អតិផរណាម្ហូបអាហារ ដែលមានចំនួនជិតពាក់កណ្តាលនៃកញ្ចប់តម្លៃទំនិញប្រើប្រាស់ទាំងមូល បានឈានដល់កម្រិត១១,៥១% នៅក្នុងខែមិថុនា។ អតិផរណាម្ហូបអាហារលក់រាយ គឺស្ថិតនៅកម្រិតខ្ពស់បំផុតចាប់តាំងពីខែមករាឆ្នាំ២០២០មក។ កាលពីសប្តាហ៍មុន ធនាគារកណ្តាលនៃប្រទេសឥណ្ឌា (RBI) បានបង្កើនការព្យាករណ៍អតិផរណារបស់ខ្លួនសម្រាប់ហិរញ្ញវត្ថុប្រចាំឆ្នាំនាពេលបច្ចុប្បន្ន ដល់៥,៤% ពីអត្រា៥,១% នៅរយៈពេលមុននោះ ដោយសំអាងដល់បញ្ហាតម្លៃម្ហូបអាហារ។រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ប្រហែលជាត្រូវនាំចូលស្រូវសាលីក្នុងប៉ុន្មានខែខាងមុខ ដើម្បីកាត់បន្ថយតម្លៃអាហារក្នុងស្រុក នៅមុនការបោះឆ្នោតរដ្ឋសំខាន់ៗ និងការស្ទង់មតិថ្នាក់ជាតិនៅឆ្នាំ២០២៤ខាងមុខនេះ៕

ក្រុមទូកនេសាទកូរ៉េខាងត្បូង ធ្វើបាតុកម្មប្រឆាំងផែនការបង្ហូរទឹកសំណល់របស់ជប៉ុន

2023/08/15 12:08:30 pm        61
ជប៉ុន៖ ទូកនេសាទកូរ៉េខាងត្បូងមួយក្រុមកាលពីថ្ងៃចន្ទ បានធ្វើព្យុហយាត្រាតាមសមុទ្រនៅក្នុងដែនទឹកពីទីក្រុងកំពង់ផែ Incheon ភាគខាងលិចរបស់ប្រទេសកូរ៉េខាងត្បូង ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងប៉ុន្មានខែថ្មីៗនេះដោយអ្នកនេសាទក្នុងស្រុក ដើម្បីបង្ហាញពីការប្រឆាំងយ៉ាងម៉ឺងម៉ាត់របស់ពួកគេ ចំពោះគម្រោងបង្ហូរទឹកសំណល់វិទ្យុសកម្ម ដែលគ្រោងទុករបស់ប្រទេសជប៉ុន ទៅក្នុងមហាសមុទ្រ។ទូកនេសាទជាង៥០គ្រឿង បានចេញដំណើរពីផែក្នុងទីក្រុង Incheon ក្នុងការធ្វើដំណើរស្របគ្នា ដោយជិះជុំវិញប្រហែលមួយម៉ោងកន្លះ ជាមួយនឹងផ្ទាំងបដានៅលើនាវាដែលសរសេរថា «ប្រើទឹកសំណល់ ហ្វ៊ូគូស៊ីម៉ា ជាទឹកផឹកនៅក្នុងប្រទេសជប៉ុនទៅ» និង «មហាសមុទ្រមិនមែនជាកន្លែងសម្រាប់បង្ហូរទឹកសំណល់នុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ចោលនោះទេ»។ស្របពេលមានការរិះគន់យ៉ាងទូលំទូលាយពីក្នុងប្រទេស និងក្រៅប្រទេស រដ្ឋាភិបាលជប៉ុនបាននឹងកំពុងជំរុញឱ្យមានការបង្ហូរទឹកសំណល់ ដែលមានមេរោគនុយក្លេអ៊ែរ ចូលទៅក្នុងមហាសមុទ្រនៅរដូវក្តៅនេះ ពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈី ដែលរងការវាយប្រហារដោយការរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិ កាលពីខែមីនា ឆ្នាំ២០១១។មុនពេលបាតុកម្មនោះ អ្នកនេសាទជាង១៥០នាក់ ក៏បានប្រមូលផ្តុំគ្នានៅលើដីគោក ប្រឆាំងនឹងផែនការបង្ហូរទឹករបស់ប្រទេសជប៉ុន នេះដែរ ដោយនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេបានរងគ្រោះពីការថយចុះនៃការប្រើប្រាស់អាហារសមុទ្រក្នុងស្រុក បណ្តាលមកពីការបង្ហូរទឹកសំណល់វិទ្យុសកម្ម ដែលបានគ្រោងទុកពីរោងចក្រ ហ្វ៊ូគូស៊ីម៉ា នេះ៕

សាកសពមនុស្សយ៉ាងហោចណាស់ចំនួន១៣នាក់ ត្រូវបានគេរកឃើញនៅក្នុងរដ្ឋ Veracruz របស់ប្រទេសម៉ិកស៊ិក

2023/08/15 12:04:59 pm        103
ម៉ិកស៊ិក៖ ក្រុមអាជ្ញាធរក្នុងតំបន់ បាននិយាយ កាលពីថ្ងៃចន្ទថា នគរបាលបានរកឃើញសាកសពមនុស្សយ៉ាងហោចណាស់១៣នាក់ ដែលត្រូវបានរុំដាក់ក្នុងទូរទឹកកក នៅអគារមួយចំនួនក្នុងរដ្ឋ Veracruz របស់ប្រទេសម៉ិកស៊ិក ដោយបន្ថែមថារហូតមកដល់ពេលនេះ ជនសង្ស័យចំនួន៦នាក់នៅក្នុងឧក្រិដ្ឋកម្មដ៏សាហាវនេះ ត្រូវបានឃុំខ្លួន។អគ្គមេធាវីរបស់រដ្ឋ Veracruz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការធ្វើតេស្តតាមទីតាំង និងមន្ទីរពិសោធន៍ កំពុងបន្តដើម្បីកំណត់ចំនួនអ្នកពាក់ព័ន្ធ និងអត្តសញ្ញាណរបស់ពួកគេ។រដ្ឋ Veracruz គឺជារដ្ឋសម្បូរប្រេងនៅតាមបណ្តោយឆ្នេរឈូងសមុទ្រម៉ិកស៊ិក ដែលធ្លាប់ជាមជ្ឈមណ្ឌលសម្រាប់ការជួញដូរមនុស្ស និងគ្រឿងញៀន ក៏ដូចជាសកម្មភាពឧក្រិដ្ឋកម្មផ្សេងទៀត។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឱ្យដឹងថា មនុស្សជាង៤០០នាក់ ត្រូវបានសម្លាប់ នៅក្នុងរដ្ឋ Veracruz ក្នុងអំឡុងពេលឆមាសដំបូងនៃឆ្នាំនេះ៕

ជប៉ុន ប្រារព្ធខួបលើកទី៧៨ ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី២

2023/08/15 12:01:37 pm        104
ជប៉ុន៖ ប្រជាជននៅក្នុងប្រទេសជប៉ុនកំពុងប្រារព្ធខួបលើកទី៧៨ដ៏សំខាន់ នៅថ្អៃងង្គារនេះ។ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៥ សេចក្តីថ្លែងការណ៍មួយមកពី ព្រះចៅអធិរាជ Showa ត្រូវបានផ្សព្វផ្សាយតាមវិទ្យុ ដែលប្រកាសថា ប្រទេសនេះ បានចុះចាញ់នៅក្នុងសង្គ្រាមលោកលើកទី២។ ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលជប៉ុន បានរៀបចំពិធីមួយនៅក្នុងទីក្រុងតូក្យូ ដើម្បីរំលឹកដល់ប្រជាជនប្រមាន៣,១ លាននាក់ ដែលបានស្លាប់នៅក្នុងសង្គ្រាម។  នាយករដ្ឋមន្ត្រី លោក Kishida Fumio នឹងថ្លែងសុន្ទរកថា ។ នៅពេលរសៀល ក្រុមអ្នកចូលរួម នឹងធ្វើពិធីស្មឹងស្មាធិ៍១នាទី។ ព្រះចៅអធិរាជ Naruhito នឹងថ្លែងព្រះរាជសុន្ទរកថា។ សាច់ញាតិជនរងគ្រោះមួយចំនួន ត្រូវបានអញ្ជើញឲ្យមកចូលរួមពិធីនៅឆ្នាំនេះជាពិធីធំបំផុត ចាប់តាំងពីវីរុសកូរ៉ូណា បានចាប់ផ្តើមរាលដាល។ ប្រជាជនមកពី ខេត្តចំនួន៤៧ ត្រូវបានកំណត់ពេលចូលរួមជាលើកដំបូង ក្នុងរយៈពេល៤ឆ្នាំមកនេះ។ប៉ុន្តែក្រសួងសុខាភិបាល និងសុខមាលភាព និយាយថា គិតត្រឹមល្ងាចថ្ងៃអាទិត្យ សាច់ញាតិមកពីខេ្តចំនួន៩ បានសម្រេចចិត្តមិនចូលរួមដោយសារតែព្យុះទីហ្វុង Lan។ សាច់ញាតិអ្នកដែលបានស្លាប់ដោយសង្គ្រាមជាង៧៥ភាគរយ ដែលមានផែនការចូលរួមក្នុងពិធីនេះ គិតត្រឹមល្ងាចថ្ងៃអាទិត្យ មានអាយុ៧០ឆ្នាំឬចាស់ជាងនេះ។ ប្រទេសជប៉ុន ជួបនឹងបញ្ហាប្រឈមដ៏ធំដែលបានឆ្លងកាត់បទពិសោធន៍សង្គ្រាមរហូតដល់មនុស្សជំនាន់ក្រោយ ខណៈអ្នកនៅរស់រានមានជីវិត ដែលធ្លាប់បានឆ្លងកាត់សង្គ្រាម មានចំនួនថយចុះ។ ព្រឹត្តិការណ៍ជាច្រើនផ្សេងទៀត ដើម្បីឆ្លុះបញ្ចាំងពីសន្តិសភាព នឹងត្រូវធ្វើឡើងផងដែរ នៅទូទាំងប្រទេសនៅថ្ងៃនេះ៕

ប្រទេសឥណ្ឌាត្រៀមប្រារព្ធទិវាឯករាជ្យលើកទី៧៧

2023/08/15 11:55:09 am        76
ឥណ្ឌា៖ ខណៈប្រទេសឥណ្ឌាត្រៀមប្រារព្ធទិវាឯករាជ្យលើកទី៧៧ ដោយបានធ្វើការតុបតែងភ្លើងព័ណ៌នៅវិមានដែលមានរូបបដិមា នៅទូទាំងប្រទេស ភាគច្រើនមានព័ណ៌ចម្រុះនៃទង់ជាតិ។វិមានល្បីឈ្មោះ និងកន្លែងព្រឹត្តិការណ៍សំខាន់ៗរួមមាន វិមាន Qutb Minar ច្រកទ្វាចូលប្រទេសឥណ្ឌា ស្ពានHowrah Bridge និងទីកន្លែងជាច្រើនទៀតត្រូវបានគេមើលឃើញបំពាក់ភ្លើងមានពន្លឺចែចាំង នៅទូទាំងប្រទេស។នៅមុនថ្ងៃទិវាឯករាជ្យជាតិបុគ្គលិកសន្តិសុខ នៃកងកម្លាំងសន្តិសុខព្រំដែនប្រទេសឥណ្ឌា ត្រូវបានគេឃើញកំពុងល្បាតនៅព្រំដែន ដោយថ្មើរជើងនិងតាមទូក។ ប្រទេសឥណ្ឌា បានទទួលសេរីភាពពីការគ្រប់គ្រងអាណានិគម នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៧។ ការរៀបចំពេញលេញសម្រាប់ការប្រារព្ធទិវាឯករាជ្យនៅថ្ងៃអង្គារទី១៥ ខែសីហា នេះខណៈការរៀបចំសន្តិសុខត្រូវបានបង្កើននៅក្នុងរដ្ឋធានីរបស់ប្រទេសនេះ និងមានការហាត់សមពេញលេញរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលធ្វើឡើងនៅវិមាន Red Fort ក្នុងទីក្រុងឌេលី កាលពីថ្ងៃអាទិត្យ។ភ្ញៀវពិសេសៗប្រមាណ១.៨០០នាក់ រួមមានមន្ត្រីតំបន់ បុគ្គលិក គ្រូបង្រៀន គិលាននុបដ្ឋាក ត្រូវបានអញ្ជើញមកចូលរួមក្នុងទីវានេះ។ការប្រារព្ធទិវាឯករាជ្យ នឹងត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រីលោក Modi ដែលនឹងថ្លែងសុន្ទរកថា ពីវិមាន Red Fort។ លោកក៏ត្រូវបានគេរំពឹងថា នឹងត្រួតកងកិត្តិយស និងលាតត្រាដាងទង់ជាតិនៅវិមាន Red Fort ៕

អ្នកវិភាគ និងយុវជនជឿជាក់លើការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មី ជាមួយនឹងទំនាក់ទំនងការទូតអន្តរជាតិ

2023/08/15 11:55:01 am        1550
ភ្នំពេញ៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងយុវជន សិស្ស និស្សិត បង្ហាញភាពជឿជាក់លើការដឹកនាំរបស់ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីថ្មីនៃកម្ពុជា ជាពិសេសលើទំនាក់ទំនងការទូតអន្តរជាតិនានា ខណៈទស្សនកិច្ចផ្លូវការ​របស់ឯកឧត្ដម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនមកកម្ពុជា ​កាលពីពេលថ្មីៗនេះ បានបង្ហាញ​ចំណងមិត្តភាពស្អិតរមួត និងមិត្តដែកថែបយូរអង្វែងរវាងប្រទេសទាំងពីរ។ លោកបណ្ឌិត យង់ ពៅ បានថ្លែងថា ឯកឧត្តម វ៉ាង យី (Wang Yi) ក្នុងដំណើរបពេញទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រម្ពុជា ​២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់ពីការតភ្ជាប់នៃនយោបាយការបរទេស ស្របតាមឆត្រនយោបាយ «មិត្តភាពដែកថៃប កម្ពុជា-ចិន»។លោកបានកត់សម្គាល់ឥរិយាបថការទូត ចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការលើកនេះ គឺ​ឯកឧត្ដម វ៉ាង យី ក្រៅពីកម្មវិធី ថ្វាយបង្គំគាល់ព្រះមហាក្សត្រ ​និងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្ដម ក៏បានជួបសន្ទនាការទ្វេភាគីជាមួយឥស្សរជន​នយោបាយការ​បរទេសកម្ពុជា​ ៣ជំនាន់ ទាំងចាស់ ​និងថ្មីតាមលំដាប់ដោយ រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អតីត​រដ្ឋមន្ត្រី​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (ថ្ងៃទី១២ ខែសីហា)។ ឯកឧត្តម សុខ ចិន្តាសោភា​ អនាគតរដ្ឋមន្ត្រីក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ (ថ្ងៃទី១២ ខែសីហា)។ ​ឧបនាយករដ្ឋមន្ត្រី ប្រាក់ ​សុខុន​ រដ្ឋមន្ត្រីក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ ផុតអាណត្តិ (ថ្ងៃទី១៣ ខែសីហា ផងដែរ។ចំណែក យុវជន សិស្ស និស្សិតបញ្ញវន្ត ប្រជាជនគ្រប់មជ្ឍដ្ឋានបានសាទរ និងតាមដានយ៉ាង​យក​ចិត្តទុក​ដាក់​ចំពោះនាយករដ្ឋមន្រ្តីថ្មី ​ពិសេស ឥរិយាបទខាងការទូត​របស់​កម្ពុជា​ក្នុង​អាណត្តិទី​៧នេះ។ ក្រុមយុវជនលើកឡើង ​អាណត្តិទី៧នេះ កម្ពុជា​បានបើកទំព័រប្រវត្ត​សាស្រ្ត​ជាថ្មីម្តងទៀត ដោយ​មាននាយករដ្ឋមន្រ្តីវ័យក្មេង ​និង​ឈ្លៀសវៃ​បំផុតគឺ ​ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ​បន្តដឹកនាំនាវាកម្ពុជា​ឆ្ពោះទៅមហាអំណាចក្នុងតំបន់ ​ស្របតាមកត្តាភូមិសាស្រ្ត និង​ការអំណោយផលផ្នែកធនធានមនុស្ស រួមជាមួយនឹង​ការ​រក្សា​បាន​នូវស្ថិរភាពនយោបាយ ក្រោមការ​ដឹកនាំប្រកបដោយកិតិ្តបណ្ឌិតសម្តេច​អគ្គ​មហា​សេនា​បតីតេជោ ​ហ៊ុន សែន ជាគុណបំណាច់យ៉ាង​ធំធេង​សម្រាប់ប្រទេសជាតិទាំងមូល។សូមជម្រាបថា ឆ្នាំ២០២៣នេះ រដ្ឋាភិបាលកម្ពុជា-ចិន ​បានប្រកាសបើកព្រឹត្តិការណ៍ «ឆ្នាំមិត្តភាព កម្ពុជា-ចិន» ដើម្បីអបអរសាទរខួបលើកទី៦៥​ នៃការបង្កើតទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពឆ្ពោះ​ទៅយុគសម័យថ្មី នៃការកសាង​សហគមន៍​វាសនារួមគ្នា​កម្ពុជា-ចិន និងបានឯកភាព​បង្កើត​ក្របខណ្ឌ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ»​ ក្នុង​ដំណើរទស្សនកិច្ចផ្លូវការរបស់​ សម្តេចតេជោហ៊ុន សែន ​នៅសាធារណរដ្ឋប្រជាមានិតចិន ​កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ​កន្លងទៅ៕អត្ថបទ៖ វ៉ន ដារ៉ា

មានរយៈពេល២ឆ្នាំបន្ទាប់ពីក្រុមតាលីបង់ដណ្តើមការគ្រប់គ្រងក្នុងប្រទេសអាហ្វហ្គានីស្ថាន

2023/08/15 11:51:02 am        101
អាហ្វហ្គានីស្ថាន៖ នៅថ្ងៃអង្គារនេះ គឺជាខួប២ឆ្នាំចាប់តាំងពីក្រុមតាលីបង់ ដណ្តើមអំណាចមកវិញនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ វិធានការរឹតត្បិតរបស់ខ្លួនលើសិទ្ធស្ត្រី ត្រូវបានរឹតបន្តឹងកាន់តែខ្លាំងឡើង ហើយសេដ្ឋកិច្ចនៅតែពុំអាចស្ទុះងើបឡើងវិញបាន។ ក្រុមតាលីបង់ បានដណ្តើមយករដ្ឋធានីកាប៊ុល នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ខណៈកងទ័ពសហរដ្ឋអាមេរិក កំពុងដកចេញពីប្រទេសនេះ។ ក្រុមអ៊ីស្លាមនិយម ក្រោយមកបានបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ និងកំពុងគ្រប់គ្រងប្រទេសនេះស្របទៅតាមការបកស្រាយរបស់ខ្លួននៃច្បាប់អ៊ីស្លាម។ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់របស់ក្រុមតាលីបង់ ក្មេងស្រីត្រូវបានហាមប្រាមមិនឲ្យចូលរៀននៅសាលារៀនថ្នាក់អនុវិទ្យាល័យ ហើយសមាជិកបុគ្គលិកស្ត្រីរបស់អង្គការសហប្រជាជាតិ និងអង្គការមិនរកប្រាក់កម្រៃ ត្រូវបានហាមឃាត់មិនឲ្យទៅធ្វើការ។ កាលពីខែមុន ក្រុមនេះបានប្រកាសបម្រាមលើមណ្ឌលកែសម្ផស្សស្ត្រី។ អង្គការសហប្រជាជាតិ ស្ថិតក្នុងចំណោមស្ថាប័នដ៏ទៃទៀត ដែលបានអំពាវនាវដល់ក្រុមតាលីបង់ដើម្បីធ្វើឲ្យស្ថានភាពប្រសើរឡើង ប៉ុន្តែក្រុមនេះពុំបានទទួលយកសំណើរនោះឡើយ ហើយគ្មានប្រទេសណាមួយ ទទួលស្គាល់ក្រុមតាលីបង់ជារដ្ឋាភិបាលស្របច្បាប់នោះដែរ។ ប្រទេសអាហ្វហ្គានីស្ថាន ប្រឈមមុខសេដ្ឋកិច្ចជាប់គាំង និងកង្វះស្បៀងអាហារធ្ងន់ធ្ងរ ខណៈការគាំទ្រពីក្រៅប្រទេសក៏បានជាប់គាំង។ អង្គការសហប្រជាជាតិ និយាយថា ច្រើនជាង២ភាគ៣ នៃប្រជាជនរបស់ប្រទេស ត្រូវការជំនួយមនុស្សធម៌។ រដ្ឋមន្ត្រីការបរទេសស្តីទី លោក Amir Khan Muttaqi មកពីរដ្ឋាភិបាលក្រុមតាលីបង់ បានជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីខែកក្កដា។ លោកបានអំពាវសុំឲ្យដកទណ្ឌកម្មដែលត្រូវបានដាក់ដោយសហរដ្ឋអាមេរិក ដែលរួមទាំងការបង្កកទុនបម្រុងរបស់ធនាគារកណ្តាល។ក្រុមតាលីបង់ បានអំពាវនាវឲ្យមានការទទួលស្គាល់រដ្ឋាភិបាលបណ្តោះអាសន្ន។ ប៉ុន្តែសហគមន៍អន្តរជាតិ បានជំរុញឲ្យក្រុមនេះធ្វើឲ្យស្ថានភាពប្រសើរឡើង ទាក់ទងទៅនឹងសិទ្ធិស្ត្រី ខណៈផ្តល់ស្បៀងអាហារ និងការគាំទ្រផ្សេងៗទៀត៕

ការប្រឡងឌីប្លូមឆ្នាំសិក្សា២០២២-២០២៣ កំពុងដំណើរការនៅតាមបណ្ដាគ្រឹះស្ថានអប់រំឯកជន

2023/08/15 11:45:11 am        112
ភ្នំពេញ៖ គ្រឹះស្ថានអប់រំឯកជន ​នៅក្នុងរាជធានីភ្នំពេញ កំពុងដំណើរការប្រឡងមធ្យមសិក្សា​បឋមភូមិ (ឌីប្លូម) សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ​នៅតាមសាលារៀងខ្លួន បន្ទាប់ពីមានការ​អនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា ខណៈការប្រឡង​នៅសាលាសាធារណៈរបស់រដ្ឋ នឹង​ចាប់ផ្ដើម​នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ខាងមុខ ។លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ​ យុវជន​ និងកីឡារាជធានីភ្នំពេញ ​បានឲ្យដឹងថា ​បច្ចុប្បន្ន មានសាលាឯកជនបណ្ដើរៗហើយ បានរៀបចំការប្រឡងមធ្យមសិក្សាបឋមភូមិ ហើយនៅ​រាជធានី​ភ្នំពេញ មានសាលាឯកជនដល់ជាង ៩០ភាគរយ ដែលមានលទ្ធភាពប្រឡងដោយខ្លួនឯង ។លោកបន្តថា ​ចំពោះការប្រឡងខ្លួនឯង ​គឺតម្រូវឲ្យអនុវត្តតាមលក្ខខ័ណ្ឌ ​ដែលបានដាក់ចេញ ហើយបើ​សាលាណាមិនបានអនុវត្តតាម ​មន្ត្រីរបស់ក្រសួងអប់រំនឹងចុះអធិការកិច្ច ​ប៉ុន្តែយ៉ាងណា​គឺ​មានទំនុកចិត្តលើសាលាទាំងអស់នោះ ​ព្រោះតាំងពីមានការអនុញ្ញាត ឲ្យរៀបចំការប្រឡង​ខ្លួនឯង​នេះ ពុំទាន់មានបញ្ហាអ្វីនោះទេ ​ហើយការប្រឡងដោយខ្លួនឯងរបស់សាលាឯកជននេះទៀតសោត ក៏បានជួយសម្រាលផងដែរ​ ដល់ការចំណាយរបស់ថវិកាជាតិ ។លោកស្រី រស់ យ៉ាណា​ ប្រធានសាលាអន្តរទ្វីបអាមេរិកកាំង ​បានលើកឡើងថា នារយៈពេលប៉ុន្មាន​ឆ្នាំមកនេះ ក្រសួងអនុញ្ញាតទៅកាន់សាលាឯកជនទាំងឡាយ ដែលមានលទ្ធភាពរៀបចំ​ការប្រឡងឌីប្លូម​ដោយខ្លួនឯង​ ដោយការអនុញ្ញាតនេះ ក៏បានបង្កភាពងាយស្រួលផងដែរ ក្នុង​ការធ្វើនីតិវិធី ការរៀបចំ និងកំណែតម្រងមួយចំនួន ។លោកស្រី បានបន្តថា នៅពេលមានការររៀបចំដោយខ្លួនឯង ​គឺសាលាអន្តរទ្វីបអាមេរិកកាំង អាច​ច្នៃការងារទាំងឡាយ មានភាពច្បាស់លាស់​ និងមានទំនុកចិត្ត ​ក្រោមការតម្រងទិស ក៏ដូចជា​ការផ្ដល់ឱវាទពីក្រសួង ​និងមន្ទីរអប់រំ យុវជន ​និងកីឡារាជធានីភ្នំពេញផ្ទាល់ ហើយការប្រឡង​កន្លងមកនេះ​ បានប្រព្រឹត្តិទៅដោយរលូន ​ហើយសិស្សក៏ទទួលបាន​លទ្ធផលល្អ ។ ជាមួយនេះលោកស្រី រស់ យ៉ាណា បានបង្ហាញពីការប្ដេជ្ញា ​ធ្វើយ៉ាងណាឲ្យការប្រឡងនេះ បាន​ប្រព្រឹត្តិទៅតាមការអនុញ្ញាតរបស់ក្រសួង ​ដែលបានដាក់ចេញ​ ក៏ដូចជាបន្តចូលរួមធ្វើឲ្យវិស័យអប់រំ នៅកម្ពុជាកាន់តែមានភាពរីកចម្រើន ​តាមរយៈការស្វែងរកនូវកម្មវិធីសិក្សាល្អៗ សម្រាប់​សិស្សានុសិស្ស ។គួរបញ្ជាក់ថា ចាប់ពីមានការឆ្លងរីករាលដាលខ្លាំង នៃជំងឺកូវីដ-១៩ មានគ្រឹះអប់រំឯកជនមួយចំនួន​បាន​ស្នើសូមក្រសួងអប់រំ ​យុវជន និងកីឡា ​ដើម្បីអនុញ្ញាត​ឲ្យពួកគេរៀបចំការប្រឡងមធ្យមសិក្សា​បឋមភូមិ​ដោយខ្លួនឯង ​ដើម្បីចូលរួមទប់ស្កាត់ ​ការឆ្លងរាលដាលនៃជំងឺនេះ កុំឲ្យកើនឡើង​កាន់តែខ្លាំង ៕ អត្ថបទ បាន សុខរិទ្ធិ

ក្រុមអ្នកជំនាញ៖ក្រុមរដ្ឋឥស្លាមនៅតែមានសមាជិករាប់ពាន់នាក់នៅស៊ីរី និងអ៊ីរ៉ាក់ ហើយបង្កការគំរាមកំហែងដល់ប្រទេសអាហ្វហ្គានីស្ថាន

2023/08/15 11:32:57 am        89
អាហ្វហ្គានីស្ថាន៖ ក្រុមអ្នកជំនាញរបស់UN បាននិយាយនៅក្នុងរបាយការណ៍មួយដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃចន្ទថា ក្រុមរដ្ឋឥស្លាម(IS)នៅតែបញ្ជាសមាជិកពី ៥.០០០ ទៅ៧.០០០នាក់ នៅទូទាំងអតីតតំបន់ការពាររបស់ខ្លួននៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ហើយក្រុមអ្នកប្រយុទ្ធរបស់ខ្លួន បានគំរាមកំហែងបង្កអំពើភេរវកម្មធ្ងន់ធ្ងរបំផុត នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន សព្វថ្ងៃនេះ។អ្នកជំនាញឃ្លាំមើលការដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ ដែលត្រូវបានគេស្គាល់ដោយអក្សរកាត់អារ៉ាប់ Daesh (ដែស) បាននិយាយថា ក្នុងអំឡុងឆមាសទីមួយនៃឆ្នាំ២០២៣ថា ការគំរាមកំហែងដែលបង្កឡើងដោយIS នៅតែមានភាគច្រើននៅក្នុងតំបន់ជម្លោះ និងកម្រិតទាបនៅក្នុងតំបន់ដែលមិនមានជម្លោះ ។ប៉ុន្តែក្រុមនេះបាននិយាយនៅក្នុងរបាយការណ៍មួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខUNថា៖«ស្ថានភាពទាំង មូលមានភាពសកម្មយ៉ាងខ្លាំង» ហើយទោះបីជាមានការខាតបង់យ៉ាងសំខាន់ក្នុងការដឹកនាំក្រុមនេះ និងបាន កាត់បន្ថយសកម្មភាពនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ក៏ដោយ ក៏ហានិភ័យនៃការកើតឡើងវិញរបស់ក្រុមនេះ នៅតែមាន។ក្រុមអ្នកជំនាញ បាននិយាយថា៖«ក្រុមនេះ បានកែសម្រួលយុទ្ធសាស្រ្តរបស់ខ្លួន ដោយបង្កប់ខ្លួនជាមួយប្រជាជនក្នុងតំបន់ និងបានអនុវត្តការប្រុងប្រយ័ត្នក្នុងការជ្រើសរើសសមរភូមិ ដែលទំនងជាបណ្តាលឲ្យ មានការខាតបង់មានកម្រិត ខណៈពេលដែលការកសាងឡើងវិញ និងជ្រើសរើសពីជំរំនៅភាគឦសាននៃសាធារណរដ្ឋអារ៉ាប់ស៊ីរី និងពីបណ្តាសហគមន៍ដែលងាយរងគ្រោះ រួមទាំងនៅប្រទេសជិតខាង»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រុស្ស៊ី ព្រមានពីផ្លូវដ៏វែងឆ្ងាយឆ្ពោះទៅរកកិច្ចចរចាសន្តិភាពអ៊ុយក្រែន
07/22/2025 09:07 AM
រុស្ស៊ី បាញ់ស្រោចមីស៊ីលលើអ៊ុយក្រែន ខណៈយានដ្រូនរបស់ទីក្រុង Kyiv បង្កការរំខានដល់អាកាសយានដ្ឋានទីក្រុងមូស្គូ
07/22/2025 09:07 AM
លោក Zelenskyy និយាយថា ជុំថ្មីនៃកិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន នឹងត្រូវបានកំណត់នៅថ្ងៃពុធសប្ដាហ៍នេះ
07/22/2025 09:07 AM
ប្លុកអឺរ៉ុប ត្រៀមជម្រើសសងសឹកយ៉ាងទូលំទូលាយប្រឆាំងនឹងការគំរាមកំហែងពន្ធរបស់លោក Trump
07/22/2025 09:07 AM
UN៖ ជីវិតទារកហ្កាហ្សា រងការគំរាមកំហែង ស្របពេលការខ្វះខាតស្បៀងអាហារដ៏គ្រោះថ្នាក់
07/22/2025 09:07 AM
អគ្គិសនីកម្ពុជា នឹងដាក់ដំណើរការបញ្ជូនចរន្តអគ្គិសនីឆ្លងកាត់ ខ្សែបណ្តាញបញ្ជូន២៣០គីឡូវ៉ុល ដែលសាងសង់រួច ចាប់ពីខេត្តមណ្ឌលគីរី ឆ្លងកាត់ខេត្តក្រចេះ មកខេត្តត្បូងឃ្មុំ
07/22/2025 09:07 AM
ប្រមុខការទូតអ៊ីរ៉ង់ បញ្ជាក់ថាក្រុងតេអេរ៉ង់ មិនអាចបោះបង់ការចម្រាញ់នុយក្លេអ៊ែរបានឡើយ
07/22/2025 09:07 AM
សម្តេចធិបតីផ្តាំទៅភាគីថៃថា វិធីសាស្រ្តបៀមឈាមព្រួសដាក់អ្នកដទៃ មិនមែនជាវិធីសាស្រ្តដែលមានសីលធម៌និងសុច្ចរិតភាពនោះទេ
07/22/2025 09:07 AM
ក្រសួងការបរទេសកម្ពុជា៖ ករណីទាហានថៃដាច់ជើងដោយសារជាន់មីន គឺកើតឡើង នៅទឹកដីកម្ពុជា
07/22/2025 08:07 AM
អ៊ីស្រាអែលត្រូវបានថ្កោលទោសជុំវិញការសម្លាប់ជនស៊ីវិលហ្កាហ្សាយ៉ាងអមនុស្សធម៌ និងការកាត់បន្ថយជំនួយខណៈពង្រីកសង្គ្រាម
07/22/2025 08:07 AM