សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត

នយោបាយ​ និង ការអភិវឌ្ឍន៍

ទីភ្នាក់ងារអង្គការសហប្រជាជាតិជំរុញឲ្យមានវិធានការបន្ទាប់ពីសោកនាដកម្មនៅសមុទ្រម៉េឌីទែរ៉ាណេ

2023/08/11 02:57:47 pm        88
UN៖ បន្ទាប់ពីមានការលិចទូកដ៏មហន្តរាយមួយផ្សេងទៀត នៅសមុទ្រម៉េឌីទែរ៉ាណេ ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៣ បានបង្ហាញការព្រួយបារម្ភរបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍ ដោយគាំទ្រសម្រាប់ផ្លូវដែលមានការធានា និងល្អប្រសើរសម្រាប់ជនអន្តោប្រវេសន៍ និងអ្នកស្វែងរកសិទ្ធជ្រកកោន ដែលធ្វើដំណើរទៅកាន់សហភាពអឺរ៉ុប។  សារព័ត៌មានអង្គការសហប្រជាជាតិនិយាយថា អង្គការទេសន្តរប្រវេសន៍អន្តរជាតិ(IOM) ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជជាតិ(UNHCR) និងមូលនិធិកុមារអង្គការសហប្រជាជាតិUNICEF) បានដាក់សម្ពាធសម្រាប់មធ្យោបាយរួមគ្នាបន្ថែមទៀតចំពោះប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ។ ការផ្តល់ជំនួយក្នុងអំឡុងពេលចុះពីនាវា និងដំណាក់កាលទទួលលើកដំបូង អង្គការទេសន្តរប្រវេសន៍អន្តរជាតិ(IOM) ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជជាតិ(UNHCR) និងមូលនិធិកុមារអង្គការសហប្រជាជាតិ(UNICEF) បានសហការជាមួយអាជ្ញាធរតំបន់នៅកោះ Lampedusa ។ គោលបំណងរបស់ពួកគេគឺដើម្បីធានាថាអ្នកដែលត្រូវការការការពារអន្តរជាតិទទួលបានជំនួយ និងដើម្បីកំណត់អត្តសញ្ញាណបុគ្គលដែលមានតម្រូវការជាក់លាក់ភ្លាមៗ។ ទិន្នន័យពីគម្រោងជនអន្តោប្រវេសន៍បាត់ខ្លួនរបស់អង្គការIOM បង្ហាញថា មនុស្សជាង ១.៨០០នាក់បានស្លាប់ ឬបាត់ខ្លួនក្នុងផ្លូវធ្វើដំណើរ ក្នុងឆ្នាំ ២០២៣ តែមួយ។ ព័ត៌មានរបស់អង្គការសហប្រជជាតិ បាននិយាយថា ទីភ្នាក់ងារអង្គការសហប្រជាជាតិ បញ្ជាក់លើហានិភ័យខ្ពស់ដែលទាក់ទងនឹងការឆ្លងកាត់របស់នាវា ជាពិសេសនៅក្រោមស្ថានភាពអាកាសធាតុមិនអំណោយផល៕

ក្រុមប្រឹក្សាសន្តិសុUN នឹងបើកកិច្ចប្រជុំបើកចំហជាលើកដំបូងស្តីពីស្ថានភាពសិទ្ធិមនុស្សកូរ៉េខាងជើង ចាប់តាំងពីឆ្នាំ ២០១៧

2023/08/11 02:44:20 pm        109
អាមេរិក៖ សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំចំហជាលើកដំបូងរបស់ខ្លួនស្តីពីស្ថានភាពសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងររបស់ប្រទេសកូរ៉េខាងជើង ចាប់តាំងពីឆ្នាំ២០១៧ នៅសប្តាហ៍ក្រោយនេះ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកស្រី លីនដា ថូម៉ាស ហ្គ្រីនហ្វៀលដ៍ (Linda Thomas-Greenfield) បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ប្រធានសិទ្ធិមនុស្សរបស់UN លោក  វ៉ូលកឺ ទុក (Volker Türk) និង អេលីហ្សាបេធ សាលម៉ុន (Elizabeth Salmon) ដែលជាអ្នកស៊ើបអង្កេតឯករាជ្យរបស់UNទៅលើ សិទ្ធិមនុស្សនៅក្នុងប្រទេសអាស៊ីភាគឦសានដាច់ឆ្ងាយពីគេ នឹងថ្លែងដោយសង្ខេបទៅកាន់សមាជិកក្រុមប្រឹក្សាសន្តិសុខ នៅក្នុងកិច្ចប្រជុំថ្ងៃទី១៧ ខែសីហា។លោកស្រី ថូម៉ាស ហ្គ្រីនហ្វៀលដ៍ បាននិយាយថា៖«យើងដឹងថា ការរំលោភសិទ្ធិមនុស្ស និងការរំលោភបំពានផ្សេងទៀតរបស់រដ្ឋាភិបាល ជួយសម្រួលដល់ការរីកចំរើននៃអាវុធប្រល័យលោកនិងកម្មវិធីមីស៊ីល  បាលិស្ទិកខុសច្បាប់» ដោយបន្ថែមថា ក្រុមប្រឹក្សាសន្តិសុខ ត្រូវតែដោះស្រាយភាពភ័យរន្ធត់ ការរំលោភបំពាន និងឧក្រិដ្ឋកម្ម ដែលត្រូវបានប្រព្រឹត្តឡើងដោយរបបមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ីល ប្រឆាំងនឹងប្រជាជនខ្លួន ក៏ដូចជាប្រជាជនជប៉ុន និងកូរ៉េខាងត្បូងផងដែរ។លោកស្រី ថូម៉ាស ហ្គ្រីនហ្វៀលដ៍ ដែលកំពុងធ្វើជាប្រធានក្រុមប្រឹក្សាក្នុងអំឡុងការរៀបចំរបស់សហរដ្ឋអាមេរិកក្នុងខែនេះ បានឈរជាមួយឯកអគ្គរដ្ឋទូតមកពីប្រទេសអាល់បានី ជប៉ុន និងកូរ៉េខាងត្បូង នៅពេលធ្វើការប្រកាសនេះ៕

នាវាឥណ្ឌា ជប៉ុន អាមេរិក និងអូស្ត្រាលីបានទៅដល់ឆ្នេរសមុទ្រស៊ីដនី សម្រាប់សមយុទ្ធជើងទឹក

2023/08/11 02:40:20 pm        76
អូស្ត្រាលី៖ នាវាកងទ័ពជើងទឹកឥណ្ឌា ជប៉ុន សហរដ្ឋអាមេរិក និងអូស្ត្រាលីបានទៅដល់កំពង់ផែស៊ីដនី នៅពីថ្ងៃសុក្រ (១១ សីហា)នេះ មុនពេលសមយុទ្ធកងទ័ពជើងទឹកឆ្នេរ Malabar ជាសមយុទ្ធលើកទីមួយ ដែលហ្គេមសង្គ្រាមបានកើតឡើងនៅក្នុងប្រទេសអូស្ត្រាលី។នាវាឈ្មោះ HMAS Brisbane បានដឹកនាំនាវាកងទ័ពជើងទឹកឆ្លងកាត់ទីក្រុងស៊ីដនី ដើម្បីបើកជាផ្លូវការនូវសមយុទ្ធហ្វឹកហ្វឺនសង្គ្រាមរយៈពេល១០ថ្ងៃ។ ឥណ្ឌា ជប៉ុន សហរដ្ឋអាមេរិក និងអូស្ត្រាលីបង្កើតកិច្ចសន្ទនាសន្តិសុខ៤ប្រទេស ឬក្រុមចតុភាគីប្រទេស ដែលស្គាល់ឈ្មោះជាទូទៅថា Quad ។ប្រទេសអូស្ត្រាលីបានចាកចេញពីកិច្ចសន្ទនា Quad ក្នុងឆ្នាំ២០០៨ បន្ទាប់ពីមានការតវ៉ាពីប្រទេសចិន ជុំវិញការចូលរួមរបស់ប្រទេសនេះ នៅក្នុងសមយុទ្ធកងទ័ពជើងទឹកឆ្នេរ Malabar ។ កិច្ចសន្ទនា Quad នេះ ត្រូវបានស្រោចស្រង់ឡើងវិញ ហើយអូស្ត្រាលីបានចូលរួមសមយុទ្ធ Malabar ឡើងវិញកាលពីឆ្នាំ២០២០ ទោះបីជាចិន នៅតែបន្តរិះគន់ ការដាក់គ្នាជាក្រុមនេះថា ជាការប៉ុនប៉ងដើម្បីទប់ស្កាត់ខ្លួនក៏ដោយ៕

ស្ថាប័នរៀបចំការបោះឆ្នោតអេក្វាឌ័រ ធានាឲ្យមានការបោះឆ្នោតប្រកបដោយសុវត្ថិភាព ក្រោយការសម្លាប់បេក្ខជន

2023/08/11 02:34:03 pm        85
អេក្វាឌ័រ៖ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតរបស់ប្រទេសអេក្វាឌ័រ កាលពីថ្ងៃព្រហស្បតិ៍ (ទី១០ ខែសីហា) បាននិយាយថា ប្រជាពលរដ្ឋអាចចេញទៅបោះឆ្នោតដោយសុវត្ថិភាព បន្ទាប់ពីមានហេតុការណ៍ធ្វើឃាតលើបេក្ខជនប្រធានាធិបតី លោក ហ្វើណានដូ វីឡាវីសេនស៊ីយ៉ូ (Fernando Villavicencio) អំឡុងព្រឹត្តិការណ៍ធ្វើយុទ្ធនាការរកសំឡេងឆ្នោត។មួយថ្ងៃបន្ទាប់ពីលោក Villavicencio ត្រូវបានបាញ់សម្លាប់ ដោយបន្សល់ទុកត្រឹមតែការចងចាំនៃព្រឹត្តិការណ៍ធ្វើយុទ្ធនាការរកសំឡេងឆ្នោត នាពេលល្ងាច ក្នុងទីក្រុងគីតូ (Quito) នោះ ប្រធានអាជ្ញាធររៀបចំការបោះឆ្នោតលោកស្រី Diana Atamaint បាននិយាយនៅឯសន្និសីទសារព័ត៌មានថា កងកម្លាំងសន្តិសុខ នឹងធានាឲ្យមានថ្ងៃបោះឆ្នោតមួយប្រកបដោយភាពស្ងប់ស្ងាត់ នាថ្ងៃអាទិត្យ (ទី១៣ ខែសីហា) នេះ។អ្នកគាំទ្រ និងប្រជាពលរដ្ឋ ដែលពោរពេញដោយកំហឹង ក្រោយមានអំពើឧក្រិដ្ឋកម្មនេះ បានប្រមូលផ្តុំគ្នានៅច្រកចូលទីបញ្ចុះសព ក្នុងរដ្ឋធានីរបស់ប្រទេស កាលពីថ្ងៃព្រហស្បតិ៍ (ទី១០ ខែសីហា) ជាកន្លែងដែលសាកសពរបស់លោក Villavicencio កំពុងត្រូវបានតម្កល់ទុកយ៉ាងប្រុងប្រយ័ត្ន។សូមបញ្ជាក់ថា នគរបាលអេក្វាឌ័រ បានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នោះថា ជនសង្ស័យម្នាក់ បានស្លាប់ និង ៦នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន ដែលពួកគេទាំងអស់សុទ្ធតែជាជនជាតិបរទេស។ ការបាញ់ប្រហារដែលបណ្ដាលឲ្យមានអ្នកបាត់បង់ជីវិត កាលពីយប់ថ្ងៃពុធ (ទី៩ ខែសីហា) ពោលគឺតិចជាងពីរសប្តាហ៍ មុនការបោះឆ្នោតប្រធានាធិបតីនោះ បានធ្វើឲ្យប្រទេសនៅតំបន់អាមេរិកខាងត្បូងស្រឡាំងកាំង ដោយនាំឲ្យបញ្ហានៃការកើនឡើងនូវអំពើហិង្សា ក្នុងប្រទេស កាន់តែលេចធ្លោឡើងៗ៕

សង្គមស៊ីវិល៖ គណៈរដ្ឋមន្រ្តីថ្មីជាបញ្ញវន្តប្រកបដោយសក្តានុពលសម្រាប់ការដឹកនាំប្រទេស

2023/08/11 02:33:40 pm        198
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់អង្គការលីកាដូ លើកឡើងថា ​ការរៀបចំគណៈរដ្ឋមន្រ្តីថ្មី នីតិកាលទី៧ សុទ្ធតែជាបញ្ញវន្តប្រកបដោយសក្តានុពលសម្រាប់ការដឹកនាំប្រទេសឲ្យមានការីកចម្រើន។ នៅសល់រយៈប្រមាណ១១ ថ្ងៃទៀតប៉ុណ្ណោះ គណៈរដ្ឋមន្រ្តីថ្មី នីតិកាលទី៧នឹងចាប់ផ្តើមដំណើរការ លោក អំ សំអាត ​នាយកប្រតិបត្តិអង្គការលីកាដូ ​បានឲ្យដឹងថា តាមរយៈសមាសភាពរៀបចំ​គណៈរដ្ឋមន្រ្តីថ្មី​របស់គណបក្សប្រជាជនកម្ពុជា ​ភាគច្រើនជាអ្នកជំនាន់ថ្មីនោះ និងដឹកនាំដោយ​ឯកឧត្តបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ​ភាគច្រើនជាបញ្ញវន្តប្រកបដោយថាមពល និងចំណេះដឹង។ លោក បង្ហាញសុទិដ្ឋិនិយមថា​ គណៈរដ្ឋមន្រ្តីថ្មីមានទាំងសក្តានុពល និងសមត្ថភាពដឹកនាំ​ប្រទេសផ្តល់​ជាវិជ្ជមាន ដូចជាវិស័យសេដ្ឋកិច្ចជាដើម។ មន្រ្តីជាន់ខ្ពស់អង្គការលីកាដូ បញ្ជាក់ថា ការ​បញ្ចូល​សមាស​ភាពគណៈរដ្ឋមន្រ្តីថ្មីទៅតាមក្រសួង​នីមួយៗ ​ពិតជាសាកសមនឹងជំនាញ ​ដើម្បីវឌ្ឍនភាពរីកចម្រើនរបស់ក្រសួងនីមួយៗផងដែរ។ ជាមួយគ្នាលោក ស៊ឹង សែនករុណា​ អ្នកនាំពាក្យសមាគមអាដហុក (Adhoc) បានទទួលស្គាល់​ពី​ចំណេះដឹង ​និងសមត្ថភាពរបស់ថ្នាក់​ដឹកនាំ​គណៈរដ្ឋមន្រ្តីថ្មី ​ដោយ​សារ​កម្រិត​វប្បធម៌​របស់​គណៈរដ្ឋមន្រ្តីថ្មីទាំងអស់​ឆ្លងកាត់ប្រទេសធំៗ និងជឿនលឿន។សូមជម្រាបថា ​រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ​នឹងបើកសម័យប្រជុំលើក១ ​និងលើកដំបូង នាថ្ងៃទី២១ ​និងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ​ក្រោមព្រះរាជវត្តមាន​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ព្រះករុណា ព្រះបាទ​សម្តេចព្រះបរមនាថ ​នរោត្ដម ​សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា​ចក្រកម្ពុជា រួមជា​មួយសមាជិក ​សមាជិកាសភាសរុប១២៥រូប ​ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការរៀបចំ​រាជរដ្ឋាភិបាល ​នីតិកាលទី៧ផងដែរ៕ អត្ថបទ សេក ឧត្តម

យោធាហ្វីលីពីននិយាយថា នឹងបញ្ជូនការផ្គត់ផ្គង់បន្ថែមទៀតទៅកាន់កូនកោះប៉ប្រះទឹកដែលមានជម្លោះ

2023/08/11 02:30:47 pm        132
ហ្វីលីពីន៖ មេបញ្ជាការយោធាហ្វីលីពីនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១០ សីហា) ថា ហ្វីលីពីននឹងបញ្ជូនការផ្គត់ផ្គង់បន្ថែមទៀត ទៅកាន់ប៉ុស្តិ៍ជួរមុខមួយនៅលើកូនកោះប៉ប្រះទឹកក្នុងសមុទ្រចិនខាងត្បូង ដែលមានជម្លោះនៅដើមសប្តាហ៍ក្រោយនេះ ដោយការលើកឡើងនេះ មានរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីនាវាចិនបានរំខានការដឹកជញ្ជូន។បេសកកម្មផ្គត់ផ្គង់ឡើងវិញកាលពីថ្ងៃសៅរ៍សប្តាហ៍មុន មិនអាចផ្ទុកទំនិញទាំងអស់របស់ខ្លួនបានទេ បន្ទាប់ពីនាវាឆ្មាំល្បាតឆ្នេរចិន បានរារាំង និងប្រើកាណុងបាញ់ទឹកដាក់នាវាឆ្មាំល្បាតឆ្នេរហ្វីលីពីន និងនាវាសណ្ដោងដែលដឹកអាហារ ទឹក និងប្រេងសម្រាប់ទាហានហ្វីលីពីន ឈរជើងនៅទួលប៉ះទឹកទី២ឈ្មោះ Thomas Shoal។ឧបទ្ទវហេតុនេះបានបញ្ឆេះជម្លោះការទូតរវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង ហើយបានបង្កឱ្យមានការរិះគន់ជាអន្តរជាតិចំពោះសកម្មភាពរបស់ប្រទេសចិន។ ឧត្តមនាវីឯក Alberto Carlos ប្រធានបញ្ជាការខាងលិចនៃកងកម្លាំងប្រដាប់អាវុធហ្វីលីពីននៅលើកោះ Palawan បានប្រាប់អ្នកយកព័ត៌មានថា ការដឹកជញ្ជូនលើកក្រោយ គ្រោងនឹងធ្វើឡើងនៅដើមសប្តាហ៍ ឬនៅមុនពេលការផ្គត់ផ្គង់អស់ ហើយពួកយើងកំពុងរងចាំពេលវេលាសាកសមសម្រាប់ប្រតិបត្តិការនេះ៕

វិនិយោគិនអាមេរិកលើកឡើងពីហានិភ័យនៃការសងសឹករបស់ចិន បន្ទាប់ពីមានការទប់ស្កាត់បច្ចេកវិទ្យាពីអាមេរិក

2023/08/11 02:27:33 pm        89
អាមេរិក៖ ខណៈពេលដែលទីផ្សារភាគច្រើនបានរារាំងចំណាត់ការរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ក្នុងការហាមឃាត់ការវិនិយោគបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកមួយចំនួននៅក្នុងប្រទេសចិន បណ្ដាវិនិយោគិនអាមេរិកបាននិយាយថា ពួកគេបារម្ភថាទីក្រុងប៉េកាំងនឹងសងសឹក ឬដកខ្លួនពីការទិញបច្ចេកវិទ្យារបស់អាមេរិក។ដោយមានគោលបំណងដើម្បីសន្តិសុខជាតិ និងការពាររដ្ឋធានីនិងជំនាញបច្ចេកទេសរបស់សហរដ្ឋអាមេរិក កុំឲ្យជួយដល់ទំនើបកម្មយោធារបស់ចិន លោក បៃដិន នៅសប្តាហ៍នេះ បានចេញក្រិត្យមួយ ក្នុងការរារាំងការវិនិយោគថ្មីមួយចំនួនរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសចិន ទៅលើបច្ចេកវិទ្យារសើប រួមទាំងបន្ទះឈីបកុំព្យូទ័រ ខណៈពេលដែលធ្វើនិយ័តកម្មផ្សេងៗទៀតផងដែរ។បណ្ដាវិនិយោគិនអាមេរិក មិនបានបារម្ភចំពោះព័ត៌មានដំបូងនេះឡើយ ដោយនិយាយថា ការរឹតបន្តឹងនេះជាដំបូងគឺនៅមានកម្រិត ហើយទំនងជាមិនពង្រីកដល់ការវិនិយោគអកម្ម នៅក្នុងភាគហ៊ុនសាធារណៈរបស់ចិននោះទេ។ ប៉ុន្តែអ្នកគ្រប់គ្រងផលប័ត្រមួយចំនួនបាននិយាយថា កង្វល់ដែលកាន់តែខ្លាំងនោះគឺថាតើប្រទេសចិន នឹងវាយបកវិញដូចដែលខ្លួនបានធ្វើកាលពីអតីតកាលដែរ ឬយ៉ាងណា។ជាការឆ្លើយតបទៅនឹងក្រិត្យរបស់លោក បៃដិន ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនបាននិយាយថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង និងរក្សាសិទ្ធិក្នុងការចាត់វិធានការប្រឆាំង។ អ្នកវិភាគចិនមួយចំនួនបាននិយាយថា ជម្រើសរបស់ទីក្រុងប៉េកាំងមានកម្រិត ហើយទំនងជាមិនអាចធ្វើឲ្យបញ្ហានេះកាន់តែខ្លាំងឡើងនោះទេ៕

អ្នកបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ក្រៅប្រព័ន្ធ ចាប់ផ្ដើមមកសម្ភាសន៍ ដើម្បីទទួលបានបណ្ណសមធម៌

2023/08/11 02:24:03 pm        195
ភ្នំពេញ៖ ថ្ងៃទី១១និងទី១២ខែសីហា ឆ្នាំ២០២៣នេះ ជាការបើកយុទ្ធនាការសម្ភាសន៍ ផ្ដល់​បណ្ណសមធម៌ ជូនអ្នកបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ក្រៅប្រព័ន្ធ។ ​ការបើកយុទ្ធនាការ គឺធ្វើឡើងនៅទីតាំងរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ​សម្រាប់អ្នករស់នៅក្នុងសង្កាត់ស្រះចក និង​សង្កាត់វត្តភ្នំ ដោយតាមចំនួនបឋមក្នុងរង្វង់ជាង ​៣០០នាក់ ​ដែលត្រូវទទួលការសម្ភាសន៍។ នេះជាការបញ្ជាក់របស់ ​ឯកឧត្តម ថេង បញ្ញាធន​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក​ផែនការ នៃក្រសួងផែនការ។ក្រសួងផែនការ និងមានការចូលរួមពីក្រុមប្រឹក្សាជាតិគាំពារសង្គម ​កំពុងចាប់ផ្ដើមការសម្ភាសន៍ផ្ដល់​បណ្ណសមធម៌​អ្នកបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍​ក្រៅប្រព័ន្ធ។ អ្នកបម្រើការក្នុងសេវា​កម្សាន្ត​ទេសចរណ៍ក្រៅប្រព័ន្ធ គឺសំដៅលើ អ្នកបម្រើការនៅតាមរង្គសាល ​ឌីស្កូតែត ​ខារ៉ាអូខេ បៀរហ្កាឌិន កន្លែងម៉ាស្សា និងស្ប៉ា។ការចាប់ផ្ដើមយុទ្ធនាការនេះ ​ក៏បើកផ្ដល់បណ្ណសមធម៌ភ្លាមៗ​ផងដែរ នៅពេលសម្ភាសន៍​ជាប់​រកឃើញថា​ មានជីវភាពលំបាកពិតប្រាកដ។ ​សម្រាប់អ្នកទទួលបានបណ្ណសមធម៌ភ្លាមៗនេះ បង្ហាញ​ក្ដីរីករាយជាខ្លាំង ព្រោះពួកគេនឹងអាចប្រើប្រាស់បណ្ណសមធម៌ ​សម្រាប់ការទៅ​ទទួល​សេវាព្យាបាល​ដោយមិនគិតថ្លៃ ​សម្រាប់សមាជិកគ្រួសារទាំងមូល។​ ពួកគេពិតជាអរគុណ ​ដល់រាជរដ្ឋាភិបាល ដែលបានគិតគូដល់ពួកគេ និងចុះមកសម្ភាសន៍ផ្ទាល់បែបនេះ។ជាការបញ្ជាក់បន្ថែម លើយុទ្ធនាការនេះ ​ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួល​បន្ទុកជា​អគ្គនាយកផែនការ ​នៃក្រសួងផែនការ​ លើកឡើងថា ​អ្នកបម្រើការក្នុងសេវាកម្សាន្ត​ទេសចរណ៍​ក្រៅប្រព័ន្ធដែលទទួលបានបណ្ណសមធម៌ ​ក៏ដូចជាសមាជិកគ្រួសារ ដែលបានចុះ​ក្នុងបញ្ជី ​គឺអាចទៅទទួលសេវាព្យាបាលគ្រប់មន្ទីរពេទ្យរដ្ឋបានភ្លាមៗ​ ដោយមិនបង់ថ្លៃសេវា។ យ៉ាងណាម៉ិញ ​ពួកគេជាក្រុមគោលដៅថ្មីនេះ ​ពុំទទួលបានការឧបត្ថម្ភ​សាច់ប្រាក់ជាប្រចាំ​ខែនោះទេ។ ​នេះជាការបញ្ជាក់ថែម របស់ឯកឧត្តម ប្រតិភូ។ពាក់នឹងការជួយសម្រួលគិតគូដល់​ អ្នកបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ក្រៅប្រព័ន្ធ បច្ចុប្បន្ន​ក៏មានការបើកផ្ដល់ បណ្ណមូលនិធិសមធម៌សុខាភិបាល​ ជូនពួកគេផងដែរ ករណីពួកគេពួកគេ​ពុំមានជីវភាពក្រលំបាកខ្លាំង។​ នេះជាការបញ្ជាក់ថែមរបស់ ​ឯកឧត្តម ចន ណារិទ្ធ អគ្គលេខាធិការ​ក្រុមប្រឹក្សាជាតិគាំពារសង្គម។ ក្រោយពីបញ្ចប់យុទ្ធនាការ ​រយៈពេលពីរថ្ងៃនៅទីតាំង​ រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ការងារផ្ដល់​បណ្ណសមធម៌ជូន អ្នកបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ក្រៅប្រព័ន្ធ ​គឺនៅតែបន្ត។ ឯកឧត្តម ថេង បញ្ញាធន ​ណែនាំឱ្យ ក្រុមគោលដៅត្រៀមឯកសារចាំបាច់ ​ដូចជាអត្តសញ្ញាណប័ណ្ណ រឺសៀវភៅគ្រួសារ ​ដើម្បីទៅស្នើសុំនៅឃុំសង្កាត់ ​ព្រោះការងារនេះនៅតែបន្តទូទាំងប្រទេស៕ អត្ថបទ៖ គឹមហុក

ការស្លាប់ដោយធ្វើអត្តឃាតនៅសហរដ្ឋអាមេរិក បានឈានដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ២០២២

2023/08/11 02:16:46 pm        35
អាមេរិក៖ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនមនុស្សដែលបានស្លាប់ដោយសារការធ្វើអត្តឃាតនៅសហរដ្ឋអាមេរិក បានកើនឡើងដល់ចំនួន ៤៩.០០០នាក់ក្នុងឆ្នាំ២០២២ ដែលជាកំណើន ២,៦% ធៀបនឹងឆ្នាំមុននោះ។ ជាងពាក់កណ្តាលនៃការធ្វើអត្តឃាតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២២ទាំងអស់ ពាក់ព័ន្ធនឹងអាវុធ នេះបើយោងតាមតួលេខពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC)។រដ្ឋមន្ត្រីសុខាភិបាលអាមេរិក លោក Xavier Becerra បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនជាតិអាមេរិក៩នាក់ក្នុងចំណោម១០នាក់ជឿថា អាមេរិកកំពុងប្រឈមមុខនឹងវិបត្តិសុខភាពផ្លូវចិត្ត។ ទិន្នន័យថ្មីពីការស្លាប់ដោយអត្តឃាត ដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារ CDC នោះ បង្ហាញពីមូលហេតុពីក្រោយការលើកឡើងនោះ។ លោកបានបន្ថែមថា មនុស្សជាច្រើននៅតែជឿថា ការសុំជំនួយពីបញ្ហាផ្លូវចិត្តគឺជាសញ្ញានៃភាពទន់ខ្សោយ។អត្រាធ្វើអត្តឃាតនៅឆ្នាំ២០២២ មានការស្លាប់ចំនួន១៤,៩ករណីក្នុងមនុស្ស១០០.០០០នាក់ គឺមានអត្រា៥% ខ្ពស់ជាងកំណត់ត្រាមុន ដែលមានការស្លាប់១៤,២ករណីក្នុងមនុស្ស១០០.០០០នាក់ចាប់ពីឆ្នាំ២០១៨មក។ ទីភ្នាក់ងារ CDC បាននិយាយថា ការស្លាប់ដោយការធ្វើអត្តឃាតបានកើនឡើងពីចំនួន៤៨.១៨៣ករណីក្នុងឆ្នាំ២០២១ ដល់ចំនួនប៉ាន់ស្មាន៤៩.៤៤៩ករណីនៅក្នុងឆ្នាំ២០២២៕

មន្ទីរវប្បធម៌ខេត្តឧត្តរមានជ័យ ស្មើដល់ពលរដ្ឋត្រូវចូលរួមថែរក្សាអភិរក្សសម្បត្តិបេតិកភណ្ឌ​ទាំងអស់គ្នា

2023/08/11 01:41:00 pm        130
ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ ​បានអំពាវនាវស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នា​ថែរក្សាអភិរក្សសម្បត្តិវប្បធម៌បេតិកភណ្ឌជាតិដែលមាននៅសេសសល់តាមប្រាសាទនីមួយៗ ឱ្យបានគង់វង្ស​មិនត្រូវមានការជួញដូរ​ ឬក៏​ធ្វើឲ្យមានការបាត់បង់​នោះឡើយ។លោកប្រធានមន្ទីរវប្បធម៌ ​និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ ​បានឲ្យដឹងថា ​ក្នុងឆ្នាំ២០២៣នេះ សម្រាប់​ឆមាសទី១ មន្ទីរវប្បធម៌ ​និងវិចិត្រសិល្បៈខេត្ត​បានធ្វើការប្រមូល​វត្ថុបុរាណ​មកពីគ្រប់ទិស​ទី​តាម​ប្រាង្គប្រាសាទនានា ​ទីវត្តអារាម និងតាមរយៈប្រជាកសិករប្រទះរកឃើញ​ផ្តល់​ឱ្យ​មក​រក្សា​ទុក​នៅ​សារៈមន្ទីរបានចំនួន១២៦០រូប/ដុំ ក្នុងនោះបានចុះបញ្ជីរួចចំនួន២៧៧រូប​និង​ចុះបញ្ជី​ជាមួយ​នាយកដ្ឋានបានចំនួន៩៦៣រូប ស្មើ៧០ភាគរយ ​និងវត្ថបុរាណ​ដែលមិនទាន់​បាន​ចុះ​បញ្ជី​បេតិកភណ្ឌ​នៅក្រៅឃ្លាំងមានចំនួន១៧០រូបស្មើនិង៣០ភាគរយ។លោកបន្តថា​ ក្រុមការងារមន្ទីរវប្បធម៌ប្រមូលមកពីតាមប្រាសាទនានា ​និងពីវត្តអារាម​ដែល​ព្រះសង្ឃ​ប្រគល់​ជូន រួមទាំង​បងប្អូនប្រជាពលរដ្ឋដែលជាកសិករប្រទះឃើញ​ប្រគល់ឱ្យ​រួមមាន៖ វត្ថុបុរាណរូប អំបែងចានបុរាណ ខ្អមបុរាណ រូបលហៈ ស្ពាន់លោងហិន រូបសំណាកធ្វើពីថ្មបាយក្រៀម និងវត្ថុបុរាណផ្សេងៗទៀត​ដែល​មានតម្លៃ និងអាយុកាលរាប់រយឆ្នាំ។ជាមួយគ្នានោះដែរនៅថ្ងៃខាងមុខមន្ទីរគ្រោងនិងធ្វើការរៀបចំសម្ភារៈវត្ថុបុរាណទាំងអស់នេះសម្រាប់រក្សា​និង​អភិរក្សទុក​នៅក្នុងសារៈ​មន្ទីរនៅមន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដើម្បីជា​ការ​រួមចំណែក​មួយ​ ក្នុងការ​លើកស្ទួយវិស័យទេសចរ​ក្នុងស្រុកសម្រាប់ឲ្យប្អូនៗ​សិស្សានុសិស្ស​បាន​មកទស្សនា​ និងសិស្សាពីប្រវត្តិនៃរូបភាពវត្ថុបុរាណៗរួមទាំងប្រជាពលរដ្ឋបានដឹងពីវប្បធម៌​អរិយធម៌​របស់​ខ្មែរ​កុំឲ្យមានការបាត់បង់ផងដែរ។លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានរក ឬក៏ប្រទេះឃើញរូបសំណាក់​ដែលបាន​បន្សល់​ទុក​ពីបុរាណ សូមកុំមានការ​ជួយដូរ ត្រូវប្រគល់មកមន្ទីរ ឬមន្រ្តីមាន​សមត្ថកិច្ច​នៅ​តាម​មូលដ្ឋាន​របស់ខ្លួន ដើម្បីចូលរួម​អភិរក្ស​របស់​បងប្អូន​គឺ​មាន​តម្លៃស្នើ​ និងការថែរក្សាសម្បត្តិវប្បធម៌​បេតិកភណ្ឌរបស់ជាតិផងដែរ៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការទម្លាក់គ្រាប់បែករបស់រុស្ស៊ីសម្លាប់មនុស្ស ៤នាក់ និង ២៧នាក់ រងរបួសនៅទីក្រុង Dobropillia ប្រទេសអ៊ុយក្រែន
07/17/2025 08:07 PM
ក្រសួងឧស្សាហកម្ម ដាក់ប្រព័ន្ធបន្សុទ្ធទឹកស្អាតនៅមន្ទីរពេទ្យគន្ធបុប្ផា ជូនដល់អ្នកព្យាបាលជំងឺពិសា
07/17/2025 08:07 PM
សាស្ត្រាចារ្យសាកលវិទ្យាល័យតូក្យូ ចាប់អារម្មណ៍ស្វែងយល់បន្ថែមអំពីកម្ពុជា និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
07/17/2025 08:07 PM
សារព័ត៌មាន NBC News៖ ការវាយប្រហាររបស់អាមេរិក បានបំផ្លាញទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់តែមួយប៉ុណ្ណោះ
07/17/2025 08:07 PM
ប្រភព៖ អ្នកការទូតលោកខាងលិចនៅចម្ងាយប៉ុន្មានម៉ែត្រពីការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងទីក្រុងដាម៉ាស
07/17/2025 08:07 PM
អ៊ីស្រាអែល បង្កើនថ្លៃការពារជាតិ ដើម្បីឈានដល់ការងារប្រឈមផ្នែកសន្តិសុខ
07/17/2025 07:07 PM
ហ្សកហ្ស៊ីររារាំងការលក់សារធាតុអ៊ុយរ៉ានីញ៉ូមតម្លៃ ៣លានដុល្លារដែលអាចប្រើក្នុងគ្រាប់បែក
07/17/2025 07:07 PM
រដ្ឋធានីប្រទេសអេក្វាឌ័រ រងភាពរង្គោះរង្គើរដោយសារវិបត្តិកង្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ​
07/17/2025 07:07 PM
មេបញ្ជាការជាន់ខ្ពស់ណាតូ៖ ប្រព័ន្ធការពារដែនអាកាស Patriot នឹងទៅដល់ទីក្រុងគីវយ៉ាងលឿនតាមដែលអាច
07/17/2025 07:07 PM
អាហ្វ្រិកខាងត្បូងជំរុញឲ្យមានការរួបរួម ខណៈកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ G20 ចាប់ផ្តើមក្រោមស្រមោលពាណិជ្ជកម្ម
07/17/2025 07:07 PM