គណៈកម្មការអន្តរក្រសួងចុះពិនិត្យវាយតម្លៃការងារថែទាំផ្លូវចំនួន៨ខ្សែ ក្នុងខេត្តពោធិ៍សាត់
ឯកឧត្តម កែវ រតនៈ បញ្ជាក់ជាថ្មីថាបច្ចុប្បន្នកម្ពុជាពុំបាននាំចូលអគ្គិសនី ប្រេងសាំង និង​ឧស្ម័ន​ពី​ប្រទេស​ថៃ​នោះទេ
ទំនប់អូរតេធិបតី ត្រៀមផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋរាប់ពាន់គ្រួសារបន្ថែមទៀតក្នុងខេត្តមណ្ឌលគិរី
រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិល ចុះពិនិត្យអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីត្រៀម​ផ្តល់​វិញ្ញា​បន​ប័ត្រ​ដល់ប្រតិបត្តិករ

នយោបាយ​ និង ការអភិវឌ្ឍន៍

ព្យុះទីហ្វុង Khanunបោកបក់លើតំបន់ភាគខាងត្បូងប្រទេសជប៉ុន បង្កការជន់លិច និងធ្វើឲ្យអាក់ខានដល់ការធ្វើដំណើរ

2023/08/09 11:49:31 am        117
ជប៉ុន៖  ខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ច្រើន បង្កឡើងដោយសារព្យុះទីហ្វុង Khanunបានវាយប្រហារតំបន់ភាគខាងត្បូងប្រទេសជប៉ុននៅថ្ងៃពុធនេះ ស្របពេលដែលព្យុះដាច់ដោយឡែកមួយទៀត បោកបក់ចេញពីទិសខាងកើត អាចនឹងបង្កការគំរាមកំហែងដល់ទីក្រុងតូក្យូ ពេលដែលមនុស្សរាប់ម៉ឺននាក់ ត្រៀមខ្លួនធ្វើដំណើរកម្សាន្តអំឡុងរដូវក្តៅនេះ ។  សេវាកម្មរថភ្លើង និងជើងហោះហើរ ត្រូវបានលុបចោលនៅក្នុងទីក្រុង Kagoshima និងទីក្រុងដទៃទៀត នៅលើកោះ Kyushu ស្របពេលដែលទីភ្នាក់ងារឧតុនិយមជប៉ុន(JMA) បានចេញការព្រមានអាកាសធាតុតាមតំបន់ជាច្រើននៅភាគខាងលិច និងភាគខាងត្បូងប្រទេសជប៉ុន ។  JMAរាយការណ៍ថា ព្យុះទីហ្វុង Khanunអាចនឹងបោកបក់ដល់ដីគោកនៅតំបន់ភាគនិរតីកោះ Kyushuនៅថ្ងៃព្រហស្បតិ៍ ស្ថិតនៅចម្ងាយប្រហែល ៨៥៨គ.មពីទីក្រុងតូក្យូ ប៉ុន្តែតំបន់ជាច្រើននៅលើកោះមួយនេះ បានជន់លិចរួចទៅហើយដោយសារតែភ្លៀងធ្លាក់ខ្លាំងកាលពីរយៈពេល ១សប្តាហ៍កន្លងទៅ ។  ព្យុះនេះដែរ ត្រូវបានគេព្យាករណ៍ថានឹងបោកបក់ឆ្ពោះទៅកាន់ឧបទ្វីបកូរ៉េ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ក្នុងនាមជាព្យុះទី ២ ឈ្មោះ Lan ដែលកកើតឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិក ស្ថិតនៅភាគខាងត្បូងប្រទេសជប៉ុន ហើយកម្លាំងបោកបក់របស់វា នឹងធ្វើឲ្យប៉ះពាល់ទីក្រុងតូក្យូនៅសប្តាហ៍ក្រោយផងដែរ ៕

បណ្តាប្រទេសនៅតំបន់ព្រៃ Amazon ចាប់ផ្តើមបង្កើតសម្ព័ន្ធភាពដើម្បីការពារព្រៃឈើក្នុងកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់

2023/08/09 11:45:10 am        83
អាមេរិកខាងត្បូង៖ ប្រទេសចំនួន៨នៅអាមេរិកខាងត្បូង បានយល់ព្រមចាប់ផ្តើមបង្កើតសម្ព័ន្ធភាព ដើម្បីការពារព្រៃអាម៉ាហ្សូន (Amazon) ដោយសន្យានៅក្នុងកិច្ចប្រជុំកំពូលមួយនៅក្នុងប្រទេសប្រេស៊ីល ដើម្បីបញ្ឈប់ការកាប់បំផ្លាញព្រៃជប់ភ្លៀងដ៏ធំបំផុតរបស់ពិភពលោកកុំឲ្យការឈានដល់«ចំណុចនៃគ្មានការវិលត្រឡប់មកវិញ»។ក្រុមមេដឹកនាំមកពីបណ្តាប្រទេសនៅអាមេរិកខាងត្បូង ក៏បានជំរុញបណ្តាប្រទេសអភិវឌ្ឍន៍ឲ្យធ្វើការបន្ថែមទៀត ដើម្បីបញ្ឈប់ការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរនៃព្រៃជប់ភ្លៀងដ៏ធំបំផុតរបស់ពិភពលោក ដែលជាកិច្ចការដែលពួកគេបាននិយាយថា មិនអាចធ្លាក់ដល់ប្រទេសមួយចំនួន នៅពេលដែលវិបត្តិ ត្រូវបានបង្កឡើងដោយមនុស្សជាច្រើននោះ។កិច្ចប្រជុំកំពូលដែលត្រូវបានឃ្លាំមើលយ៉ាងដិតដល់របស់អង្គការសន្ធិសញ្ញាសហប្រតិបត្តិការអាម៉ាហ្សូន (ACTO)បានអនុម័តកាលពីថ្ងៃអង្គារនូវអ្វីដែលប្រទេសម្ចាស់ផ្ទះប្រេស៊ីលហៅថា ជារបៀបវារៈចែករំលែកថ្មី និងប្រកបដោយមហិច្ឆតា ដើម្បីជួយសង្គ្រោះព្រៃទឹកភ្លៀង ដែលជាឧបសគ្គដ៏សំខាន់ប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ដែលអ្នកជំនាញព្រមានថា កំពុងត្រូវបានរុញច្រានឲ្យធ្លាក់ទៅដល់ស្ថានភាពគ្រោះថ្នាក់ ។សមាជិករបស់ក្រុមនេះ មានប្រទេសបូលីវី ប្រេស៊ីល កូឡុំប៊ី អេក្វាឌ័រ ហ្គីយ៉ាណា ប៉េរូ ស៊ូរីណាម និងវ៉េណេហ្ស៊ុ អេឡា បានចុះហត្ថលេខាលើសេចក្តីប្រកាសរួមមួយនៅទីក្រុងបេឡឹម ស្ថិតនៅមាត់ទន្លេអាម៉ាហ្សូន ដោយដាក់ចេញនូវផែនទីបង្ហាញផ្លូវជិត ១០.000 ពាក្យ ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ចប់ការកាប់បំផ្លាញព្រៃឈើ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលត្រូវបានរៀបចំ ដែលជំរុញឲ្យវាកើតឡើងនោះ៕

ប្រទេសរុស្ស៊ី និងចិននិយាយថា គោលនយោបាយប្រឈមមុខដាក់គ្នារបស់លោកខាងលិច គឺមិនអាចទទួលយកបានទេ

2023/08/09 11:35:49 am        144
រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយជាមួយសមភាគីចិន លោក វ៉ាង យី (Wang Yi) តាមទូរស័ព្ទក្នុងអំឡុងពេលដែលភាគីទាំងពីរ បានយល់ស្របថា ជំហរប្រយុទ្ធរបស់សម្ព័ន្ធមិត្តលោកខាងលិចលើប្រទេសរុស្ស៊ី និងចិន មិនអាចទទួលយកបានទេ នេះបើយោងតាមក្រសួងការបរ ទេសរុស្ស៊ី។ក្រសួងបាននិយាយកាលពីថ្ងៃចន្ទនៅក្នុងការបង្ហោះនៅលើTwitterថា បន្ថែមពីលើការពិភាក្សាអំពីបញ្ហាអន្តរជាតិជាបន្តបន្ទាប់ នាពេលបច្ចុប្បន្ន លោកទាំងពីរ បានកត់សម្គាល់ភាពមិនអាចទទួលយកបានជាទូទៅនៃគោលនយោបាយប្រឈមមុខដាក់គ្នារបស់ប្លុកលោកខាងលិចចំពោះប្រទេសរុស្ស៊ី និងចិន ដែលទំនងជាស្មើភាពគ្នារវាងការថ្កោលទោសជាសកលចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងភាពខ្វែងគំនិត ដែលបណ្តាប្រទេសលោកខាងលិច មានជាមួយប្រទេសចិន។ទោះបីជាយ៉ាងណាក៏ដោយ ការរំលឹកឡើងវិញរបស់ទីក្រុងប៉េកាំងអំពីខ្លឹមសារនៃការអំពាវនាវនេះ មានលក្ខណៈខុសប្លែកគ្នាខ្លះ ដោយគ្រាន់តែនិយាយថា ខ្លួនបានធានាដល់ទីក្រុងមូស្គូថា ជំហររបស់ចិនចំពោះសង្គ្រាមអ៊ុយក្រែន គឺថាខ្លួននឹងបន្ត«រក្សាជំហរឯករាជ្យ និងឥតលម្អៀង»។ប្រទេសចិននឹងរក្សាជំហរឯករាជ្យ និងឥតលម្អៀង បង្កើតសំឡេងមិនលម្អៀង និងសមហេតុផល ជំរុញកិច្ចចរចាសន្តិភាពយ៉ាងសកម្ម និងស្វែងរកដំណោះស្រាយនយោបាយក្នុងឱកាសពហុភាគីអន្តរជាតិណាមួយ»៕

ជម្លោះរវាងចិន និងហ្វីលីពីន ពាក់ព័ន្ធនឹងការបាញ់ទឹកដាក់នាវាក្នុងសមុទ្រចិនខាងត្បូងឡើងកម្ដៅកាន់តែខ្លាំង

2023/08/09 11:19:36 am        59
ចិន៖ ចិន បានស្នើជាថ្មីម្ដងទៀតឲ្យភាគីហ្វីលីពីន យកនាវាចម្បាំងដែលកឿងនោះចេញ ជានាវាសម័យសង្រ្គាមលោកលើកទី២ ដែលពេលនេះ ត្រូវបានប្រើជាប៉ុស្តិ៍យោធាចេញពីតំបន់ជម្លោះសម្បូរដោយធនធានមួយនេះ កាលពីថ្ងៃអង្គារ បន្ទាប់ពីទីក្រុងម៉ានីល បានច្រានចោលការទាមទាររបស់ទីក្រុងប៉េកាំងតាំងពីដើមមក។  ភាពតានតឹងបានកើនឡើងរវាងប្រទេសជិតខាងទាំង២ ជុំវិញជម្លោះនៅសមុទ្រចិនខាងត្បូង ក្រោមការដឹកនាំរបស់លោកប្រធានាធិបតីហ្វីលីពីនហ្វើឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) ដោយទីក្រុងម៉ានីល ងាកទៅពឹងផ្អែកសហរដ្ឋអាមេរិក ដែលគាំទ្រប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ នៅក្នុងជម្លោះដែនទឹករបស់ខ្លួនជាមួយប្រទេសចិន។ស្ថានទូតរបស់ចិន នៅក្នុងទីក្រុងម៉ានីលរិះគន់ទីក្រុងវ៉ាស៊ីនតោន ចំពោះការកៀរគរ សម្ព័ន្ធមិត្តរបស់ខ្លួនបន្តដុតបញ្ឆេះឲ្យមានភាពតានតឹងកាន់តែក្ដៅលើបញ្ហានៅសមុទ្រចិនខាងត្បូង និងឧបទ្ទវហេតុទូកនេះ។ ស្ថានទូតចិនបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា សមុទ្រចិនខាងត្បូងពុំមែនជាសួនសត្វសម្រាប់បណ្ដាប្រទេសក្រៅតំបន់ក្នុងការបង្កបញ្ហានិងសាបព្រួសការខ្វែងគំនិតដាក់គ្នានោះឡើយ។កូនកោះថូម៉ាស់ សូលទី២ (Second Thomas Shoal) ដែលលាតសន្ធឹងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន គឺជាជម្រកសម្រាប់កងទ័ពកំពុងរស់នៅលើអតីតនាវានាវាចម្បាំង សឿរ៉ា ម៉ាឌ្រី (Sierra Madre) ។ ទីក្រុងម៉ានីល បានចតទុកនាវានេះកាលពីឆ្នាំ ១៩៩៩ ដើម្បីពង្រឹងការអះអាងសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន។ ទីក្រុងម៉ានីល បានចោទប្រកាន់ម្ដងហើយម្ដងទៀត លើឆ្មាំល្បាតឆ្នេររបស់ចិនពីបទរារាំងបេកកកម្មផ្គត់ផ្គង់ឡើងវិញទៅកាន់កងទ័ពរបស់ខ្លួននៅទីនោះខណៈខ្លួនបានដឹកជញ្ជូនគ្រឿងភស្តភារកាលពីថ្ងៃទី៥ខែសីហា នៅពេលដែលនាវាចិនបានប្រើកាណុងបាញ់ទឹកទៅក្បែរនាវារបស់ហ្វីលីពីន ៕

រុស្ស៊ី វាយប្រហារលើតំបន់ Zaporizhzhia ដោយគ្រាប់ផ្លោងផ្ទុកដោយសារធាតុគីមី

2023/08/09 10:51:03 am        197
រុស្ស៊ី ៖លោក Oleksandr Tarnavskyi មេបញ្ជាការក្រុមកងកម្លាំងយុទ្ធសាស្ត្រប្រតិបត្តិការតាវរីយ៉ា(Tavriia) របស់អ៊ុយក្រែន បានសរសេរនៅលើបណ្តាញតេឡេក្រាមរបស់លោកថា រុស្ស៊ីបានធ្វើការវាយប្រហារដោយកាំភ្លើងធំចំនួន២លើកពីប្រព័ន្ធបាញ់រុក្កែតចម្រុះដោយគ្រាប់ផ្លោងមានផ្ទុកទៅដោយសារធាតុគីមីទៅលើតំបន់ជិតទីតាំងលំនៅ នៅក្រុង Novodanylivka ក្នុងតំបន់ Zaporizhzhia ។រុស្ស៊ីបានបន្ត ប្រើប្រាស់គ្រាប់ផ្លោងមានសារធាតុគីមី ក្នុងការបំពានទៅនឹងគ្រប់អនុសញ្ញាទាំងអស់។កាលពីថ្ងៃទី៦ ខែសីហា ពួកគេបានធ្វើការវាយប្រហារដោយកាំភ្លើងធំ២លើកដោយប្រើប្រាស់គ្រាប់ផ្លោងមានសារធាតុគីមី ប៉ុន្តែការវាយប្រហារនេះពុំបណ្តាលឲ្យនណាម្នាក់រងរបួសនោះទេ។រុស្ស៊ីកំពុងព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបញ្ឈប់ការរុលចូលទៅមុខរបស់យើង ប៉ុន្តែមិនបានជោគជ័យនោះទេ។ នេះពុំមែនជាលើកទី១ឡើយដែលរុស្ស៊ីបានប្រើប្រាស់អាវុធគីមីនៅក្នុងសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។

ចៅក្រុមអាមេរិក គ្រោងបើកសវនាការលើភស្តុតាងក្នុងករណីបង្វែរលទ្ធផលឆ្នោតឆ្នាំ២០២០របស់លោក Trump នៅថ្ងៃសុក្រសប្ដាហ៍នេះ

2023/08/09 10:36:52 am        52
អាមេរិក៖ ចៅក្រមសហព័ន្ធដែលទទួលបន្ទុកលើសំណុំរឿងជំនំជម្រះក្ដីរបស់អតីតប្រធានាធិបតីលោក Donald Trump លើបទចោទប្រកាន់ពីទបទព្យាយាមបង្វែរលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២០ បានបញ្ជាឲ្យក្រុមមេធាវី និងរដ្ឋអាជ្ញារបស់លោក បើកសវនាការនៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីជួយកំណត់ថាតើភស្តុតាងទាំងនោះអាចត្រូវបានប្រើ និងចែករំលែកក្នុងករណីនេះបានដោយរបៀបណា។ ចៅក្រមសហព័ន្ធប្រចាំតំបន់របស់សហរដ្ឋអាមេរិក លោកស្រី តានយ៉ា ឆាត់កាន (Tanya Chutkan) គ្រោងនឹងបើកសវនាការនៅម៉ោង១០ព្រឹកថ្ងៃសុក្រ សប្ដាហ៍នេះ ភ្លាមៗ បន្ទាប់ពីក្រុមមេធាវី របស់លោក Trump និងសមាជិកនៃការិយាល័យរបស់ក្រុមរដ្ឋអាជ្ញាពិសេសសហរដ្ឋអាមេរិក លោក Jack Smith បានប៉ះទង្គិចគ្នានៅក្នុងតុលាការរួមមួយជុំវិញពេលវេលាសម្រាប់ដំណើរការជម្រះក្ដីនេះ។ ក្រុមរដ្ឋអាជ្ញាធរ បាននិយាយថាសំណុំរឿងក្ដីទាំងអស់អាចដំណើរការបានគ្រប់សប្ដាហ៍ ខណៈដែលក្រុមមេធាវីរបស់លោក Trump បានស្នើរសុំពន្យារពេលរហូតដល់ដើមសប្ដាហ៍ក្រោយ។ ការបើកសវនាការនៅថ្ងៃសុក្រ នឹងកើតឡើង បន្ទាប់ពីក្រុមមេធាវីការពារក្ដីរបស់លោក Trump កាលពីថ្ងៃចន្ទ បានច្រានចោលសណើមួយពីក្រុមរដ្ឋអាជ្ញារបស់លោកស្រី ឆាត់កាន(Chutkan)ក្នុងការអនុវត្តន៍បទបញ្ជាការពារដើម្បីធានាបានភស្តុតាងសម្ងាត់ មិនត្រូវបានចែករំលែកជាសាធារណៈពីសំណាក់លោក Trumpឡើយ ដោយលើកឡើងថា លោកមិនអាចប្រើប្រាស់ព័ត៌មាននេះដើម្បីបំភិតបំភ័យសាក្សីបានឡើយ។ លោក Trump បានផ្ដល់ចម្លើយពីភាពគ្មានទោស និងបានហៅរាល់ការចោទប្រកាន់ទាំងនោះថាជាចេតនានយោបាយ៕

ការដាក់ទណ្ឌកម្ម និងការរំខានជើងហោះហើរ បង្កការលំបាកដល់ស្តុកជំនួយរបស់អង្គការសហប្រជាជាតិនៅនីហ្សេ

2023/08/09 10:31:13 am        180
នីហ្សេ៖ ប្រមុខមនុស្សធម៌របស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសនីហ្សេ បានព្រមានកាលពីថ្ងៃអង្គារថា បណ្ដាទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសនីហ្សេ ដែលរងគ្រោះដោយរដ្ឋប្រហារ កំពុងព្យាយាមបង្កើតផែនការបន្ទាន់ដើម្បីទប់ទល់ការស្តុកទុកស្បៀងអាហារ ឱសថ និងប្រេងឥន្ធនៈ បើទោះបីជាទណ្ឌកម្មគំរាមកំហែង បង្កើនចំនួនមនុស្សដែលត្រូវការជំនួយក៏ដោយ។មនុស្សជាង ៤លាននាក់ ត្រូវបានគេកំណត់គោលដៅរួចហើយ សម្រាប់ជំនួយសង្គ្រោះបន្ទាន់របស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសអាហ្វ្រិកខាងលិចក្រីក្រមួយនេះ មុនពេលការដណ្តើមអំណាចនៅថ្ងៃទី២៦ ខែកក្កដា ដែលនាំឱ្យមានការបិទព្រំដែន និងដែនអាកាស ហើយបណ្ដាលឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់មនុស្សធម៌ដ៏សំខាន់។អ្នកសម្របសម្រួលការស្នាក់នៅរបស់ពលរដ្ឋ និងមនុស្សធម៌ នៅនីហ្សេ លោកស្រី Louise Aubin បាននិយាយថា ជើងហោះហើរដែលដំណើរការក្នុងប្រទេសនីហ្សេ ដោយសេវាកម្មផ្លូវអាកាសមនុស្សធម៌របស់អង្គការសហប្រជាជាតិ (UNHAS) ដើម្បីផ្គត់ផ្គង់តំបន់ឆ្ងាយៗរបស់ប្រទេសនេះ ត្រូវបានរំខាន ប៉ុន្តែមិនមានការផ្អាកដោយសារការសម្រេចរបស់របបសឹក ក្នុងការបិទដែនអាកាសរបស់ខ្លួនជាការឆ្លើយតបទៅនឹង ប្លុកតំបន់អាហ្រ្វិកខាងលិចនៃការគំរាមកំហែងនៃអន្តរាគមន៍យោធាដែលអាចកើតមាននោះទេ៕

រាជរដ្ឋាភិបាលសម្រេចបង្កើនទំហំដីជាង២ម៉ឺនហិកតាបន្ថែមទៀត នៅដែនជម្រកសត្វព្រៃបឹងពែរ

2023/08/09 10:15:56 am        521
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែប្រែដោយបង្កើនទំហំដីជាង២ម៉ឺនហិកតាបន្ថែមទៀត នៅដែនជម្រកសត្វព្រៃបឹងពែរ ខណៈដែនជម្រកសត្វព្រៃដ៏ធំនេះ គឺស្ថិតនៅខេត្តចំនួនបី គឺខេត្តសៀមរាប កំពង់ធំ និងព្រះវិហារ។តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាលដែលទូរទស្សន៍BTVទទួលបាននាថ្ងៃទី៩ ខែសីហានេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលត្រូវបានកែប្រែដែនជម្រកសត្វព្រៃបឹងពែរ ​ពីផ្ទៃដីទំហំ២៤២ ៥០០ ហិកតា មកផ្ទៃដីទំហំ២៦៥ ៨៨៣ហិកតា​ ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប ខេត្តព្រះវិហារ និង​ខេត្តកំពង់ធំ ហើយផ្ទៃដីដែនជម្រកសត្វព្រៃបឹងពែរខាងលើនេះ បាន​មក​ពី​ការបូក​បញ្ចូល​ផ្ទៃដីទំហំ ២៤២ ៥០០ហិកតា ដូចមានចែងក្នុងព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ១៩៩៣ ស្តីពីការបង្កើត តំបន់ការពារធម្មជាតិ ​និងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះឧត្ដរ​ ដែលមានផ្ទៃដីទំហំ២៣ ៣៨៣ហិកតា ​ដូចមានចែងក្នុងអនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។អនុក្រឹត្យបានបញ្ជាក់ថា គោលបំណងនៃការបង្កើតទំហំផ្ទៃដីដែនជម្រកសត្វព្រៃបឹងពែរនេះ ​គឺដើម្បី ធានាឱ្យមានការថែទាំ​ទី​ជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងធានាឱ្យមានការបំពេញ​លក្ខខណ្ឌ ​ចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វ រុក្ខជាតិ​ និងជីវៈចម្រុះ,រក្សាលំនឹងបរិស្ថាន និងរួមចំណែក​កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយ ធម្មជាតិ, ធានាការ​ប្រើប្រាស់​ធនធានធម្មជាតិប្រកបដោយសនិទានភាព និងនិរន្តរភាព,និងមួយវិញទៀត គឺដើម្បីលើក​កម្ពស់ការចូលរួមរបស់សហគមន៍​មូលដ្ឋាន ក៏ដូចជា​សាធារណជនក្នុងការចូលរួម​ចំណែក​ដល់ ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុង​តំបន់ជាដើម។រាជរដ្ឋាភិបាលបានសម្តេចប្រគល់តួនាទីនេះ ឲ្យក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំកែប្រែ និង​គ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃបឹងពែរ ​ដោយសហការ​ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត​សៀមរាប​ រដ្ឋបាលខេត្តព្រះវិហារ ​និងរដ្ឋបាលខេត្តកំពង់ធំ ដើម្បី ធានាដល់ការ​គ្រប់គ្រង​បរិស្ថាន ​ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិ​ប្រកបដោយនិរន្តរភាព និងការរស់​នៅដោយចីរភាព ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធ នឹងការកំណត់តំបន់សហគមន៍ ​តំបន់ប្រើប្រាស់ដោយចីរភាព ការវិនិយោគ​ ការចេញបណ្ណដីធ្លី ​ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លី ដែលអនុលោមតាមព្រះរាជក្រឹត្យ​ស្តីពីការបង្កើត តំបន់ការពារធម្មជាតិ អនុក្រឹត្យស្ដីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធ​តំបន់​ការពារធម្មជាតិ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ត្រូវមានអានុភាព​អនុវត្ត​បន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មី មកជំនួសស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។រាជរដ្ឋាភិបាលក៏បានបញ្ជាឲ្យរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ​រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ អភិបាល​នៃគណៈអភិបាលខេត្តសៀមរាប ខេត្តព្រះវិហារ​ និងខេត្តកំពង់ធំ ត្រូវទទួលបន្ទុកអនុវត្ត​អនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅផងដែរ៕

ចិនធានាដល់រុស្ស៊ីថា ខ្លួននៅតែមិនលំអៀងលើសង្គ្រាមនៅអ៊ុយក្រែននោះទេ

2023/08/08 02:56:29 pm        269
ឥណ្ឌា៖ ប្រមុខការទូតរបស់ប្រទេសចិន លោក Wang Yi បានប្រាប់សមភាគីរុស្ស៊ីរបស់លោកថា ទីក្រុងប៉េកាំងនៅតែមិនលំអៀងលើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននោះទេ ១ថ្ងៃបន្ទាប់ពីគណៈប្រតិភូចិន បានចូលរួមក្នុងកិច្ចពិភាក្សាអន្តរជាតិ ស្តីពីការបញ្ចប់ជម្លោះដែលបានចូលរួមដោយទីក្រុងគីវ ប៉ុន្តែពុំមានវត្តមានមន្ត្រីទីក្រុងមូស្គូនោះទេ។ នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃចន្ទ លោក Wang បានបញ្ជាក់ដល់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ថាប្រទេសចិននិងរុស្ស៊ីគឺជាដៃគូល្អ ជាមិត្តល្អគួឲ្យជឿជាក់និងទុកចិត្តបាន។  យោងតាមអំណាននៃកិច្ចសន្ទនាតាមទូរស័ព្ទចេញផ្សាយដោយក្រសួងការបរទេសចិន លោក Wang និយាយថា ពាក់ព័ន្ធនឹងវិបត្តិនៅអ៊ុយក្រែន ប្រទេសចិននឹងប្រកាន់ខ្ជាប់ជំហរមិនលំអៀងនិងឯករាជ្យ និយាយមិនបំផ្លើស និងនិយាយដោយសមហេតុផល ជំរុញយ៉ាងសកម្មកិច្ចពិភាក្សាសន្តិភាព និងព្យាយាមស្វែងរកដំណោះស្រាយផ្នែកនយោបាយលើឱកាសពហុភាគីអន្តរជាតិ។  ការសន្ទនាតាមទូរស័ព្ទ ធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សារយៈពេល២ថ្ងៃ រៀបចំដោយប្រទេសអារ៉ាប៊ីសាអូឌីត ជាកន្លែងដែលប្រទេសប្រមាណ៤០រួមមានសម្ព័ន្ធមិត្តអ៊ុយក្រែនសំខាន់ៗ ដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសអាល្លឺម៉ង់ ព្រមទាំងប្រទេសឥណ្ឌា និងបណ្តាប្រទេសមជ្ឈឹមបូព៌ាមួយចំនួនទៀត បានជួបពិភាក្សាគ្នាស្វែងរកដំណោះស្រាយជម្លោះដែលមានរយៈពេលជិត១៨ខែ ចាប់តាំងពីទីក្រុងមូស្គូចាប់ផ្តើមការវាយលុករបស់ខ្លួន។ក្រសួងការបរទេសចិន និយាយថា អំណានរបស់ពួកគេស្តីពីកិច្ចសន្ទនាតាមទូរស័ព្ទ លោកLavrov បានកោតសរសើរ និងស្វាគមន៍តួនាទីស្ថាបនារបស់ប្រទេសចិន ចំពោះដំណោះស្រាយនយោបាយនៃវិបត្តិនៅអ៊ុយក្រែន៕

ប្រទេសឥណ្ឌារារាំងក្រុមហ៊ុនផលិតយានដ្រូនយោធា កុំឲ្យប្រើប្រាស់គ្រឿងបន្លាស់របស់ចិន

2023/08/08 02:46:26 pm        254
ឥណ្ឌា៖ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប្រទេសឥណ្ឌា បានរារាំងក្រុមហ៊ុនផលិតយានដ្រូនយោធាក្នុងស្រុកពីការប្រើប្រាស់បំណែកផ្សំ ដែលត្រូវបានផលិតនៅក្នុងប្រទេសចិន ជុំវិញការព្រួយបារម្ភអំពីភាពងាយរងគ្រោះផ្នែកសន្តិសុខ នេះបើយោងតាមមន្ត្រីការពារជាតិ និងឧស្សាហកម្ម៤រូប និងឯកសារជាច្រើនដែលត្រូវបានពិនិត្យមើលដោយសារព័ត៌មានReuters ។ចំណាត់ការនេះ កើតឡើង ចំពេលមានភាពតានតឹងរវាងប្រទេសជិតខាងមានអាវុធនុយក្លេអ៊ែរ និងខណៈដែលទីក្រុងញូវដែលី បន្តធ្វើទំនើបកម្មផ្នែកយោធា ដែលគិតគូរពីការប្រើប្រាស់កាន់តែច្រើននៃឧទ្ធម្ភាចក្រគ្មានមនុស្សបើក ប្រព័ន្ធធន់បានយូរ និងកម្មវិធីស្វយ័ប្រវត្តិផ្សេងៗ   ទៀត។ប៉ុន្តែខណៈដែលឧស្សាហកម្មឥណ្ឌាដែលកំពុងចាប់កំណើតនេះ មានផែនការដើម្បីបំពេញតម្រូវការរបស់យោធា តួរលេខការពារជាតិ និងឧស្សាហកម្ម បានឲ្យដឹងថា ក្រុមមេដឹកនាំសន្តិសុខរបស់ឥណ្ឌា មានការព្រួយបារម្ភថា ការប្រមូលផ្តុំព័ត៌មានស៊ើបការណ៍ អាចត្រូវបានសម្របសម្រួលដោយគ្រឿងបន្លាស់ ដែលផលិតដោយប្រទេសចិននៅក្នុងមុខងារទំនាក់ទំនងរបស់យានដ្រូន កាមេរ៉ា គ្រឿងបញ្ជូនសារតាមវិទ្យុ និងកម្មវិធីប្រតិបត្តិការ(operating software)។មនុស្សបីនាក់ក្នុងចំនោមមនុស្សទាំងនេះ និងឥស្សរជនរដ្ឋាភិបាល និងឧស្សាហកម្មចំនួន៦រូបផ្សេងទៀតដែលត្រូវបានសម្ភាសន៍ដោយសារព័ត៌មាន Reuters បាននិយាយក្នុងលក្ខខណ្ឌអនាមិក ខណៈដែលពួកគេមិនត្រូវបានអនុញ្ញាតឲ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ឬដោយសារតែភាពរសើបនៃប្រធានបទនេះ។ ក្រសួងការពារជាតិឥណ្ឌា មិនបានឆ្លើយតបនឹងសំណួរជាច្រើនរបស់Reuters។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការពិនិត្យឡើងវិញ៖ ភាពយន្តឯកសារពីតំបន់ហ្កហ្សារបស់ BBC បំពានគោលការណ៍ណែនាំអំពីភាពត្រឹមត្រូវ
07/14/2025 08:07 PM
មនុស្សជាច្រើននាក់ស្លាប់ក្នុងអគ្គិភ័យនៅមជ្ឈមណ្ឌលសង្គ្រោះ ក្នុងរដ្ឋ Massachusetts
07/14/2025 08:07 PM
ជំនួយការរបស់លោក Netanyahu ប្រឈមនឹងការចោទប្រកាន់ផ្លូវការ ជុំវិញការបែកធ្លាយព័ត៌មានយោធា
07/14/2025 08:07 PM
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន នឹងចូលរួមកិច្ចប្រជុំរបស់ EU
07/14/2025 08:07 PM
អ៊ីរ៉ង់៖ ការដាក់ទណ្ឌកម្មជាថ្មីរបស់ UN នឹងជួបជាមួយការឆ្លើយតបយ៉ាងសមស្រប
07/14/2025 07:07 PM
វិមានក្រឹមឡាំង៖ ការបញ្ជូនអាវុធ និងគ្រាប់រំសេវទៅអ៊ុយក្រែនពីអាមេរិក កំពុងបន្តមានធម្មតា
07/14/2025 07:07 PM
នគរបាលឃាត់ខ្លួនមនុស្ស ៨នាក់ ក្រោយមានការប៉ះទង្គិចរបស់ក្រុមប្រឆាំងជនអន្តោប្រវេសន៍ ក្នុងទីក្រុងនៅអេស្ប៉ាញ
07/14/2025 07:07 PM
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Chen Zhou អនុរដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងអន្តរជាតិចិន
07/14/2025 07:07 PM
EU នឹងត្រៀមបញ្ជីពន្ធ ២៤,៥២ពាន់លានដុល្លារ សម្រាប់ទំនិញរបស់អាមេរិក
07/14/2025 06:07 PM
សេដ្ឋកិច្ចកម្ពុជានៅបន្តរឹងមាំ៖ ២២ខែនៃរាជរដ្ឋាភិបាលអាណតិ្តទី៧របស់សម្តេចធិបតី រោងចក្រសហគ្រាសកើនជាង៥,៣ពាន់ដែលបង្ហាញពីភាពរឹងមាំ និងជំនឿទុកចិត្ត
07/14/2025 06:07 PM