គណៈកម្មការអន្តរក្រសួងចុះពិនិត្យវាយតម្លៃការងារថែទាំផ្លូវចំនួន៨ខ្សែ ក្នុងខេត្តពោធិ៍សាត់
ឯកឧត្តម កែវ រតនៈ បញ្ជាក់ជាថ្មីថាបច្ចុប្បន្នកម្ពុជាពុំបាននាំចូលអគ្គិសនី ប្រេងសាំង និង​ឧស្ម័ន​ពី​ប្រទេស​ថៃ​នោះទេ
ទំនប់អូរតេធិបតី ត្រៀមផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋរាប់ពាន់គ្រួសារបន្ថែមទៀតក្នុងខេត្តមណ្ឌលគិរី
រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិល ចុះពិនិត្យអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីត្រៀម​ផ្តល់​វិញ្ញា​បន​ប័ត្រ​ដល់ប្រតិបត្តិករ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក ដូណាល់ ត្រាំ និយាយថា ការព្យាយាមចោទប្រកាន់រូបលោក ជាថ្ងៃដ៏អាក្រក់បំផុតសម្រាប់អាមេរិក

2023/08/04 02:42:03 pm        76
អាមេរិក៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយបន្ទាប់ពីការកាត់ក្តីរបស់លោកលើការចោទប្រកាន់ពីការព្យាយាមបង្វែរការបោះឆ្នោតឆ្នាំ២០២០ ថា នេះជាថ្ងៃដ៏សោកសៅបំផុតសម្រាប់សហរដ្ឋអាមេរិក។លោក ត្រាំ បានធ្វើអត្ថាធិប្បាយនៅអាកាសយានដ្ឋានជាតិ Reagan នៅពេលដែលលោករៀបចំចេញដំណើរបន្ទាប់ពីបានផ្ដល់ចម្លើយពីភាពគ្មានទោស នៅក្នុងតុលាការសហព័ន្ធវ៉ាស៊ីនតោន។ លោក ត្រាំ បាននិយាយថា លោកកំពុងត្រូវបានធ្វើទុក្ខបុកម្នេញដោយរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ដោយសារតែខ្លួនបានអះអាងថា កំពុងនាំមុខក្នុងការបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០២៤ខាងមុខនេះ។លោក ត្រាំ ត្រូវបានចោទប្រកាន់ថា បានប្រើអំណាចរដ្ឋាភិបាលដើម្បីកេងចំណេញនយោបាយ។ ការចោទប្រកាន់លើកដំបូងក្នុងចំណោមការចោទប្រកាន់ពីររបស់គណបក្សសាធារណរដ្ឋនៅក្នុងឆ្នាំ២០១៩ គឺសម្រាប់ការដាក់សម្ពាធអ៊ុយក្រែនឱ្យស៊ើបអង្កេតគូប្រជែងគណបក្សប្រជាធិបតេយ្យរបស់ខ្លួនគឺលោក ចូ បៃដិន ។ ព្រឹទ្ធសភាគណបក្សសាធារណរដ្ឋបានអនុញ្ញាតរូបលោករួចពីបទចោទទាំងនោះ៕

ការកាប់បំផ្លាញព្រៃឈើបានធ្លាក់ចុះ ៦៦ភាគរយ នៅតំបន់ជប់ទឹកភ្លៀងអាម៉ាហ្សូនរបស់ប្រទេសប្រេស៊ីល

2023/08/04 02:38:58 pm        67
ប្រេស៊ីល៖តួលេខបឋនរបស់រដ្ឋាភិបាល បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា ការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃជប់ទឹកភ្លៀងអាម៉ាហ្សូនរបស់ប្រទេសប្រេស៊ីល បានធ្លាក់ដល់កម្រិតទាបបំផុតសម្រាប់រយៈពេល ១ ខែ ចាប់តាំងពីឆ្នាំ ២០១៧រហូតមក ដើម្បីជំរុញជំហររបស់លោកប្រធានាធិបតី Luiz Inacio Lula da Silva លើគោលនយោបាយបរិស្ថានមុនកិច្ចប្រជុំកំពូលស្តីពីប្រទេសព្រៃជប់ទឹកភ្លៀង ។  ទិន្នន័យផ្កាយរណបពីទីភ្នាក់ងារស្រាវជ្រាវអវកាសប្រេស៊ីល INPE បង្ហាញថា ព្រៃជប់ទឹកភ្លៀង ៥០០គ.មក្រឡា ត្រូវបានទន្រ្ទានក្នុងរយៈពេល ១ខែ ពោលគឺធ្លាក់ចុះចំនួន ៦៦ភាគរយ ពីរយៈពេលតែមួយកាលពីឆ្នាំមុន ។  តួលេខថ្មីនេះដែរ បានកើតមានឡើង ស្របពេលដែលលោក Lulaនឹងជួបជុំគ្នាជាមួយក្រុមមេដឹកនាំប្រទេសតំបន់ព្រៃជប់ទឹកភ្លៀងអាម៉ាហ្សូនក្នុងកិច្ចប្រជុំកំពូលនៅតំបន់ភាគខាងជើងប្រទេសប្រេស៊ីល ដើម្បីពិភាក្សាលើវិធានការការពារព្រៃជប់ទឹកភ្លៀងធំបំផុតរបស់ពិភពលោកមួយនេះ ។  ប្រធានសមាគមបរិស្ថានស៊ីវិល Observatorio Do Clima អ្នកស្រី Marcio Astrini បានកោតសរសើរចំពោះការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើនេះនៅខែដំបូងៗនៃរដ្ឋបាលរបស់លោកប្រធានាធិបតី Lula ប៉ុន្តែអ្នកស្រីនិយាយថា ប្រេស៊ីលនៅតែបាត់បង់ទ្រង់ទ្រាយធំដដែល ដោយពួកគេត្រូវការស្តាឡើងវិញច្រើន ។  អ្នកស្រី Astrini បន្តថា ខ្ញុំគិតថា ទំនោរដូចជាធ្លាក់ចុះ ពួកយើងនឹងបន្តមើលឃើញចំនួនកាប់បំផ្លាញព្រៃឈើធ្លាក់ចុះ ប៉ុន្តែវាមិនមែនមានន័យថា ចំនួនធ្លាក់ចុះនេះល្អនោះទេ ។  អ្នកស្រីនិយាយទៀតថា វាមានន័យថា វាគ្រាន់តែល្អជាងចំនួនកាប់បំផ្លាញព្រៃឈើកាលពីមុនប៉ុណ្ណោះ នៅក្នុងស្ថានភាពតែមួយ ឬក្នុងរយៈពេលខ្លី ។ ប៉ុន្តែនៅមុនរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Jair Bolsonaro ចំនួនមធ្យមនៃការកាប់បំផ្លាញព្រៃឈើនៅតំបន់ជប់ទឹកភ្លៀងអាម៉ាហ្សូន មានចំនួន ៦.៥០០គ.មក្រឡា ហើយពួកយើងនៅតែនិយាយពីការកាប់បំផ្លាញព្រៃឈើប្រហែល ១ម៉ឺនគ.មក្រឡានៅដំណាច់ឆ្នាំ ។ ហេតុដូច្នេះហើយ ពួកយើងនៅតែបាត់បង់ច្រើនដដែល ហើយពួកយើងត្រូវការស្តាឡើងវិញច្រើនណាស់ ៕

គ្រោះរាំងស្ងួត គំរាមកំហែងដល់ការរស់នៅរបស់គ្រួសារជនជាតិដើមភាគតិចនៅបឹង Titicaca ប្រទេសបូលីវី

2023/08/04 02:36:07 pm        104
បូលីវី៖ជីវិតរស់នៅប្រចាំថ្ងៃរបស់គ្រួសារជនជាតិដើមភាគតិចនៅជិតបឹង Titicacaប្រទេសបូលីវី រងការកំរាមកំហែងខ្លាំង ស្របពេលដែលគ្រោះរាំងស្ងួត បង្កការលំបាកខ្លាំងដល់ប្រជាពលរដ្ឋដែលរស់នៅអាស្រ័យនឹងការធ្វើកសិកម្មចិញ្ចឹមជីវិត ។  ការងារប្រចាំថ្ងៃរបស់អ្នកភូមិដូចជាលោក Huarina និងអ្នកស្រី Chuaបានរងផលប៉ះពាល់ដោយសារតែកង្វះខាតទឹក ។ ដោយសារតែគ្រោះរាំងស្ងួត ទូកបច្ចុប្បន្នបានចតចោលនៅលើមាត់បឹងស្ងួត ដែលនៅឆ្ងាយពីផែ និងមានចំណីតិចតួចប៉ុណ្ណោះ សម្រាប់ការចិញ្ចឹមសត្វ ហើយការដាំដំណាំ ក៏ពិបាកខ្លាំងណាស់ដែរ ។  អ្នកស្រី Gabriel Flores Floresគឺជាអនុប្រធានក្រុមប្រឹក្សាស្រុក Arasayaនិយាយថា កង្វះខាតទឹក ដែលកំពុងឲ្យប៉ះពាល់ដល់សហគមន៍ គឺជាផលវិបាកមួយនៃសកម្មភាពក្រុមហ៊ុនបរទេសនៅក្នុងតំបន់នោះ ។  អ្នកស្រី Floresបន្តថា ហេតុអ្វីបានជាពួកយើងមើលឃើញការឡើងកម្តៅផែនដី? គឺដោយសារតែឧស្សាហកម្មបរទេសធំៗ របស់អាល្លឺម៉ង់ សហរដ្ឋអាមេរិក និងចិន ។ ប្រទេសធំៗទាំងនេះ គឺជាអ្នកបង្កឲ្យមានការបំពុល ហើយពួកយើងគឺជារងផលប៉ះពាល់ ។ ដូចដែលអ្នកឃើញស្រាប់ហើយថា ទឹករីងស្ងួតអស់ទៅហើយ ។ វាត្រូវស្ងួតបែបនេះ បើសិនជាផែនដីរងការឆាប់ឆេះហើយនោះ ។  យោងតាមការអះអាងរបស់លោក Lucia Walperដែលជាវិស្វករនៅសេវាឧតុនិយម និងជលសាស្ត្រជាតិបូលីវី បានឲ្យដឹងថា ទឹកជំនន់ធម្មតានៅក្នុងបឹង លែងមានអស់រយៈពេល ៣ឆ្នាំចុងក្រោយនេះ ជាហេតុនាំឲ្យមានកង្វះខាតទឹកក្នុងបឹង ៕

ម្ចាស់សត្វចិញ្ចឹមជនជាតិចិន រកវិធីថែទាំសុនខ និងឆ្មាខ្លាំងជាងមុន សម្រាប់រដូវក្តៅដ៏ហួតហែងនេះ

2023/08/04 02:32:37 pm        77
ចិន៖ នៅពេលដែលសីតុណ្ហភាព ក្នុងប្រទេសចិន ឡើងក្ដៅកាន់តែខ្លាំង ម្ចាស់សត្វចិញ្ចឹមទាំងឡាយ កំពុងស្វែងរកវិធីថ្មី ដើម្បីការពារមិត្តភក្តិជើងបួនរបស់ពួកគេពីកម្ដៅ ដោយទិញកម្រាលត្រជាក់ សម្លៀកបំពាក់ និងមួកការពារកម្ដៅព្រះអាទិត្យដ៏តូច សម្រាប់សត្វសុនខ និងឆ្មា។លោកស្រី Mi Jiayi អ្នកជំនាញផ្នែកទំនាក់ទំនងសាធារណៈ នៅទីក្រុងស៊ាងហៃ (Shanghai) បានចំណាយប្រាក់ជាង ៥០០យ័ន (៧០,០៤ដុល្លារអាមេរិក) ដើម្បីទិញអាវកាក់ត្រជាក់ សម្រាប់សុនខពូជចម្រុះដ៏តូចឈ្មោះ Mary ដែលនាងចិញ្ចឹម។ ដើម្បីប្រើប្រាស់អាវកាក់នេះ លោកស្រីត្រូវជ្រលក់ក្នុងទឹកសិន មុននឹងបកវាចេញ។ការស្វែងរកនៅលើទីផ្សារអនឡាញ JD.com និង Taobao របស់ក្រុមហ៊ុន Alibaba បង្ហាញឲ្យឃើញពីផលិតផលការពារកម្តៅព្រះអាទិត្យ និងផលិតផលការពារស្រដៀងគ្នារាប់រយមុខ សម្រាប់សត្វសុនខ និងឆ្មា ដែលមានតម្លៃរហូតដល់ ១០០ដុល្លារអាមេរិក។យោងតាមទិន្នន័យពីក្រុមហ៊ុន Euromonitor International បានឲ្យដឹងថា ទីផ្សារសម្រាប់លក់ផលិតផលសត្វចិញ្ចឹម នៅប្រទេសចិន ដែលរាប់តាំងពីការថែទាំសុខភាព និងប្រដាប់ប្រដារលេង រហូតដល់ផ្ទះសម្រាប់សត្វដេក និងសំលៀកបំពាក់ មានតម្លៃ ៥,១៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ហើយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ បានព្យាករថា វានឹងកើនឡើងដល់ជិត ៦ពាន់លានដុល្លារ សនៅឆ្នាំនេះ។ប្រទេសចិន បានជួបប្រទះនឹងការឡើងកម្ដៅខ្ពស់បំផុតជាច្រើនដង ក្នុងខែមិថុនា និងកក្កដា ដោយសីតុណ្ហមានសំណើម នៅទីក្រុងស៊ាងហៃ ឡើងដល់ ៣៧អង្សារសេ ហើយរដ្ឋធានីប៉េកាំង ឡើងជាង ៤១អង្សារសេ៕

អាមេរិកនិងរុស្ស៊ី ស្តីបន្ទោសគ្នាទៅវិញទៅមកជុំវិញកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិអ៊ុយក្រែន

2023/08/04 02:30:08 pm        104
អាមេរិក៖ សហរដ្ឋអាមេរិក បានថ្កោលទោសការដកខ្លួនរបស់រុស្ស៊ី ចេញពីកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឲ្យមានការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនពីកំពុងផែសមុទ្រខ្មៅ ដែលបានចាត់ទុកចំណាត់ការនេះជាការវាយប្រហារលើប្រព័ន្ធស្បៀងអាហារសកល។ សហរដ្ឋអាមេរិក បានបើកកិច្ចពិភាក្សាដេញបើកចំហរមួយនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សា ពីអសន្តិសុខស្បៀង និងគ្រោះទុរ្ភិក្សជំរុញដោយជម្លោះ។ ប្រទេសនេះបានកាន់តួនាទីជាប្រធានក្រុមប្រឹក្សានៅខែសីហានេះ។ ទីក្រុងវ៉ាស៊ីនតោន បានចេញសេចក្តីថ្លែងការណ៍ប្រធានាធិបតីថា ថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រើប្រាស់គ្រោះទុរ្ភិក្សជាវិធីសាស្ត្រនៃសង្គ្រាម ដោយមិនបានអធិប្បាយអំពីប្រទេសឬតំបន់ច្បាស់លាស់នោះទេ។ អំឡុងពេលនៃការជជែកដេញដោល ប្រទេសជាច្រើន បានរិះគន់រុស្ស៊ីសម្រាប់ការផ្អាកកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានរិះគន់ខ្លាំងចំពោះទីក្រុងមូស្គូ សម្រាប់ការបំផ្ទុះគ្រាប់បែកនៅទីតាំងជង្រុករបស់អ៊ុយក្រែន ដាក់គ្រាប់មីននៅច្រកចូលកំពង់ផែ និងគំរាមវាយប្រហារនាវាណាមួយនៅសមុទ្រខ្មៅ បន្ទាប់ពីមានការផ្អាកកិច្ចព្រមព្រៀង។  លោកនិយាយថា យើងត្រូវតែដោះស្រាយសង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន និងលទ្ធផលនៃការវាយប្រហារលើប្រព័ន្ធស្បៀងអាហារសកល។ អ្នកតំណាងអចិន្ត្រៃយ៍រងទី១ប្រចាំអង្គការសហប្រជាជាតិរបស់រុស្ស៊ី លោក Dmitry Polyanskiy បានវាយបកថា មានស្បៀងអាហារគ្រប់គ្រាន់នៅលើពិភពលោក។ លោកនិយាយថា បញ្ហានោះគឺថាវាត្រូវបានបែងចែកដោយមិនស្មើភាពគ្នា៕

ប្រជាពលរដ្ឋនៅតំបន់ភាគខាងជើងប្រទេសចិន ឡើងជិះទូកសង្រ្គើបន្ទាន់ ខណៈផ្លូវខូចអំឡុងទឹកជំនន់ដ៏ធ្ងន់ធ្ងរ

2023/08/04 02:25:38 pm        69
ចិន៖  ទូរទស្សន៍រដ្ឋចិន CCTV រាយការណ៍នៅថ្ងៃសុក្រនេះថា ប្រជាពលរដ្ឋរស់នៅតំបន់ភាគខាងជើងប្រទេសចិនដែលញាំញីដោយសារតែទឹកជំនន់ បានឡើងជិះទូកសង្រ្គោះបន្ទាន់ដើម្បីជម្លៀសខ្លួន ស្របពេលដែលក្រុមការងារ កំពុងជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត ។   រូបភាពវីដេអូឃ្លីបពីទូរទស្សន៍ CCTVឃើញ ក្រុមអ្នកជម្លៀសចុះពីអគារជន់លិច រួចឡើងជិះទូកសង្រ្គោះបន្ទាន់នៅទីក្រុងជូចូវ ខេត្តហ៊ើប៉ី ។   មន្រ្តីមួយរូបរបស់នាយកដ្ឋានធនធានទឹក បាននិយាយប្រាប់សារព័ត៌មានរដ្ឋកាលពីថ្ងៃព្រហស្បតិ៍ថា ទឹកជំនន់អាចចំណាយពេល១ខែទើបបានស្រកទៅវិញនៅខេត្តហ៊ើប៉ី ជាកន្លែងដែលទីក្រុងជូចូវ រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ។  មកទល់នឹងពេលនេះ ប្រជាពលរដ្ឋប្រហែល ១០ម៉ឺននាក់ នៅក្នុងទីក្រុងស្ថិតនៅភាគខាងត្បូងរដ្ឋធានីប៉េកាំងមួយនេះ ត្រូវបានជម្លៀសខ្លួន ។  ដោយឡែក រូបភាពវីដេអូឃ្លីបពីកាមេរ៉ាសុវត្ថិភាពដែលបានចែករំលែកនៅលើបណ្តាញព័ត៌មានសង្គម ឃើញរថយន្តមួយគ្រឿងបើកចេញពីផ្លូវបាក់ ហើយធ្លាក់ចុះរណ្តៅខាងក្រោម ស្ថិតនៅខេត្តហីឡុងជាំង ស្របពេលដែលក្រុមអាជ្ញាធរព្រមានពីអាកាសធាតុធ្ងន់ធ្ងរសល់ពីចំហាយព្យុះទីហ្វុង Doksuri ។  អ្នកដំណើរឆ្លងកាត់ បានព្យាយាមជួយសង្រ្គោះមនុស្សដែលជាប់ក្នុងរថយន្ត ហើយរថយន្តមួយគ្រឿងទៀត បានធ្លាក់ក្នុងរណ្តៅផងដែរ ។  សូមបញ្ជាក់ថា មនុស្សយ៉ាងហោច ២០នាក់ ត្រូវបានគេរាយការណ៍ស្លាប់នៅតំបន់ភាគខាងជើងប្រទេសចិន ចាប់តាំងពីទឹកជំនន់ចាប់ផ្តើម ៕

ព្រឹត្តិការណ៍កាយរទ្ធិ៍ពិភពលោកនៅប្រទេសកូរ៉េខាងត្បូងកំពុងបន្ត បន្ទាប់ពីមនុស្សរាប់រយនាក់រងផលប៉ះពាល់ដោយកម្ដៅថ្ងៃ

2023/08/04 02:07:27 pm        86
កូរ៉េខាងត្បូង៖ នៅថ្ងៃសុក្រ (៤ សីហា)នេះ អ្នកស្រុកនៅតំបន់ Buan ភាគនិរតីរបស់ប្រទេសកូរ៉េខាងត្បូង បានសម្តែងការព្រួយបារម្ភចំពោះព្រឹត្តិការណ៍កាយរិទ្ធិ៍សកលមួយ ដែលត្រូវបានប្រារព្ធឡើងនៅលើវាលស្មៅ បើទោះបីជាមានរលកកម្ដៅខ្លាំង និងករណីដែលទាក់ទងនឹងការហត់នឿយដោយកម្ដៅក្នុងចំនោមអ្នកចូលរួមព្រឹត្តិការណ៍នោះក៏ដោយ។ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស៦០០នាក់នៅជំរំកាយរិទ្ធិ៍ពិភពលោក Jamboree ដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារ (១ សីហា) រហូតមកដល់ពេលនេះត្រូវបានព្យាបាលសម្រាប់ជំងឺទាក់ទងនឹងកម្ដៅ។ នៅព្រឹកថ្ងៃសុក្រនេះ គេឃើញសមាជិកកាយរឹទ្ធិដើរជុំវិញតង់របស់ពួកគេ ហើយលាងជើងដើម្បីឲ្យត្រជាក់។ព្រឹត្តិការណ៍នេះធ្វើឡើងស្របពេលជាមួយនឹងការព្រមានអំពីកម្ដៅកម្រិតខ្ពស់បំផុត ដោយរដ្ឋាភិបាលក្នុងរយៈពេល៤ឆ្នាំ ដោយសារសីតុណ្ហភាពនៅក្នុងតំបន់ខ្លះនៃប្រទេសនេះឡើងលើសពី៣៨អង្សាសេ (១០០,៤ហ្វារិនហៃ) ក្នុងសប្តាហ៍នេះ៕

នាយករដ្ឋមន្ត្រីប៉ូឡូញចោទប្រកាន់ទាហានស៊ីឈ្នួល Wagnerរបស់រុស្ស៊ីជុំវិញផែនការបង្កអស្ថិរភាពដល់អង្គការណាតូ និងបើកកិច្ចប្រជុំបន្ទាន់នៅតាមព្រំដែន

2023/08/04 02:03:07 pm        59
ប៉ូឡូញ៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ម៉ាទើស ម៉ូរ៉ាវីស្គី (Mateusz Morawiecki) បានចោទប្រកាន់ទាហានស៊ីឈ្នួលWagnerរបស់រុស្ស៊ី នៅប្រទេសបេឡារុសជុំវិញការព្យាយាម«ធ្វើឲ្យអស្ថិរភាពដល់អង្គការណាតូ តាមរយៈ «ការវាយប្រហារកូនកាត់»ដែលបានគ្រោងធ្វើនៅតាមបណ្តោយព្រំដែនភាគខាងកើត។លោកម៉ូរ៉ាវីស្គី និងប្រធានាធិបតីលីទុយអានី លោក នីតាណាស ណូសេដា (Gitanas Nauseda) បានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងតំបន់ស្មុគស្មាញជាយុទ្ធសាស្រ្ត ដែលប្រទេសណាតូរបស់ពួកគេមានព្រំប្រទល់ជាប់ប្រទេសបេឡារុស និងទឹកដីទីក្រុងកាលីនីងរ៉ាដ (Kaliningrad) របស់រុស្ស៊ី ដោយព្រមានថា ពួកគេកំពុងត្រៀមលក្ខណៈសម្រាប់ការបង្កហេតុពីទីក្រុងមូស្គូ និងទីក្រុងមិនស្ក៍  ( Minsk) នៅក្នុងតំបន់។លោកម៉ូរ៉ាវីស្គី និងលោក ណូសេដា បានជួបគ្នានៅស៊ុវ៉ាល់គី (Suwalki) ដែលជាទីក្រុងមួយនៅតំបន់ច្រករបៀងស៊ុវ៉ាល់គី (Suwalki Gap) ដែលជាដីដែលមានប្រជាជនតិចណាស់ ដែលលាតសន្ធឹងចម្ងាយ ៦០ ម៉ាយ តាមព្រំដែនប៉ូឡូញ-លីទុយអានី។ដោយត្រូវបានគេស្គាល់ផងដែរថា ជាច្រករបៀងស៊ូវ៉ាល់គី ទឹកដីដែលលាតសន្ធឹងនេះ ភ្ជាប់រដ្ឋបាល់ទិកទាំងបីនៃប្រទេសលីទុយអានី ឡាតវី និងអេស្តូនីជាមួយនឹងសម្ព័ន្ធភាពណាតូ។ វាបំបែកប្រទេសបេឡារុសដែលជាសម្ព័ន្ធមិត្តរបស់ប្រទសរុស្ស៊ីចេញពីទីក្រុងកាលីនីងរ៉ាដ ដែលជាតំបន់មានយោធាយ៉ាងច្រើនរបស់រុស្ស៊ី មានទីតាំងនៅសមុទ្របាល់ទិក ដែលបំបែកចេញពីដីគោករបស់រុស្ស៊ី៕

អាជីវករអ្នករត់ម៉ូតូកង់បី ម៉ូតូឌុបជាច្រើន បានទៅធ្វើបណ្ណ ប.ស.ស ដើម្បីទទួលសេវាព្យាបាលដោយមិនអស់ថ្លៃ

2023/08/04 01:13:14 pm        1704
ភ្នំពេញ៖ ជារៀងរាល់ថ្ងៃ វត្តមានប្រជាពលរដ្ឋមានអាជីវកម្មខ្លួនឯង ក៏ដូចជាអ្នកប្រកបរបរ រត់ម៉ូតូកង់បី ម៉ូតូឌុបជាដើម បានទៅធ្វើបណ្ណ ប.ស.ស នៅទីតាំងស្នាក់ការបេឡាជាតិរបប​សន្តិសុខសង្គម។ ការទៅធ្វើបណ្ណ ប.ស.ស គឺក្នុងគោលដៅសំខាន់ ដើម្បីទទួលបានសេវាព្យាបាលដោយមិនគិតថ្លៃ នៅគ្រប់មន្ទីរពេទ្យរដ្ឋ​ និងមន្ទីរពេទ្យឯកជន ជាដៃគូ ​បេឡាជាតិរបបសន្តិសុខសង្គម។បច្ចុប្បន្ន បុគ្គលស្វ័យនិយោជន៍ ​សំដៅលើប្រជាពលរដ្ឋធម្មតា មានមុខរបរជាអាជីវករ ជាអ្នករត់កង់បី ម៉ូតូឌុប និងអ្នករកចំណូលផ្ទាល់ខ្លួនគ្រប់ប្រភេទ​ សុទ្ធតែអាចស្នើសុំធ្វើបណ្ណ ប.ស.ស ដោយខ្លួនឯង។ ការស្នើសុំធ្វើបណ្ណ ប.ស.ស នេះ គឺតម្រូវឱ្យ សាមីខ្លួនភ្ជាប់ជាមួយអត្តសញ្ញាបណ្ណ​សញ្ជាតិខ្មែរ និងមានអាយុមិនលើសពី ៦០ឆ្នាំ។ក្រោយមានការផ្តល់ឱកាសមួយនេះ ​មានប្រជាពលរដ្ឋជាច្រើន បានទៅស្នើសុំធ្វើបណ្ណ ប.ស.ស នេះ។ ជាក់ស្ដែងសម្រាប់ស្នាក់ការបេឡាជាតិរបបសន្តិសុខសង្គម ក្នុងខណ្ឌច្បារអំពៅ ជារៀងរាល់​ថ្ងៃគឺមានអាជីវករ អ្នករត់ម៉ូតូឌុប និងម៉ូតូកង់បី ជាច្រើន បានទៅស្នើសុំធ្វើបណ្ណ ប.ស.ស ជារៀងរាល់ថ្ងៃ។ពួកគេបានលើកឡើងថា ការធ្វើបណ្ណ ប.ស.ស គឺមានសារៈប្រយោជន៍ធំធេងសម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប អាចទទួលបានសេវាព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ ​និងមន្ទីរពេទ្យឯកជនជាដៃគូ ប.ស.ស ដោយមិនគិតថ្លៃ ​និងការទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀត។ ក្នុងនាមជាបុគ្គលស្វ័យនិយោជន៍ ពួកគេក៏មើលឃើញដែរថា ​ការតម្រូវបង់ភាគទានប្រចាំខែ ក្នុងចំនួនទឹកប្រាក់ ​១៥.៦០០រៀល គឺពិតជា​ចំនួនសមរម្យ ដែលមានការគិតគូរខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល។ពាក់ព័ន្ធនឹងការធ្វើបណ្ណ ប.ស.ស សម្រាប់បុគ្គលស្វ័យនិយោជន៍នេះ លោក ជា ចិន្តា ប្រធានសាខាបេឡាជាតិរបបសន្តិសុខសង្គម ខណ្ឌមានជ័យ​ និងខណ្ឌច្បារអំពៅ ពន្យល់​លម្អិតបន្ថែមថា អ្នកទទួលផលគឺទទួលបាន ​សេវាព្យាបាលដោយមិនគិតថ្លៃ និងទទួល​បានប្រាក់បំណាច់​មាតុភាពផងដែរសម្រាប់ស្រ្តីមានផ្ទៃពោះ។ ពាក់ព័ន្ធនឹងការផ្ដល់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យ​និយោជន៍នេះ ឯកឧត្តម ហេង សុផាន់ណារិទ្ធ​ ជាអ្នកនាំពាក្យ បេឡាជាតិរបបសន្តិសុខសង្គម ធ្លាប់បាន​លើកឡើងថា នេះជាការងារពង្រីកសេវាគាំពារកាន់តែទូលំទូលាយ​បន្ថែមទៀត សម្រាប់​បងប្អូនប្រជាពលរដ្ឋប្រកបការងារ ​ឬមុខរបរផ្ទាល់ខ្លួន៕អត្ថបទ៖ គឹមហុក 

លទ្ធផលបោះឆ្នោតផ្លូវការនឹងត្រូវប្រកាសថ្ងៃស្អែនេះ ក្រោយគ្មានបណ្ដឹងជំទាស់

2023/08/04 01:06:46 pm        217
ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា លទ្ធផល​ផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នឹងត្រូវប្រកាស​ជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ស្អែនេះ ក្រោយគ្មានបណ្ដឹងជំទាស់ណាមួយចំពោះ​លទ្ធផល​បណ្ដោះអាសន្ន។ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ថ្លែងប្រាប់ BTV នាថ្ងៃទី៤ ខែសីហា នេះថា បន្ទាប់​ពីនីតិវិធីប្រកាសលទ្ធផលបណ្តោះអាសន្នបានបញ្ចប់ ​និងបានទុករយៈពេល ៧២ ម៉ោងនៃការដាក់​ពាក្យបណ្តឹងជំទាស់ទៅនឹងលទ្ធបណ្តោះអាសន្ន ​ដោយការដាក់បណ្តឹងនោះអាចបញ្ជូនទៅ គ.ជ.ប ឬក្រុមប្រឹក្សាធម្មនុញ្ញ។ ប៉ុន្ដែក្រោយរយៈពេល ៧២ ម៉ោងមកនេះ មិនមានគណបក្សនយោបាយ​ណាបានដាក់ពាក្យបណ្តឹងជំទាស់នោះទេ ដូច្នេះលទ្ធផលផ្លូវការនឹងប្រកាសជាផ្លូវការ​នៅថ្ងៃស្អែកនេះតែម្ដង។ អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ថា ក្នុងពេលប្រកាសលទ្ធផលផ្លូវការនៅថ្ងៃស្អែកនេះ គ.ជ.ប នឹង​ប្រកាសចំនួនអាសនៈតាមមណ្ឌលរាជធានី-ខេត្ត ​និងបេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តផងដែរ។ ចំណែក ឯកឧត្តម ព្រហ្ម វិចិត្រអក្ខរា អ្នកនាំអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានឲ្យដឹងដែរថា លទ្ធផល​ផ្លូវការនៃការបោះឆ្នោតអាចប្រកាសបាននៅថ្ងៃទី៥ ​ខែសីហា ​ឆ្នាំ២០២៣ តាម​ប្រតិទិន​កំណត់របស់ គ.ជ.ប ដោយសារក្រុមប្រឹក្សាធម្មនុញ្ញ និងគ.ជ.ប ពុំបានទទួលបណ្តឹងណាមួយ បានប្ដឹងតវ៉ានឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនោះទេ៕អត្ថបទ សេក ឧត្តម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការពិនិត្យឡើងវិញ៖ ភាពយន្តឯកសារពីតំបន់ហ្កហ្សារបស់ BBC បំពានគោលការណ៍ណែនាំអំពីភាពត្រឹមត្រូវ
07/14/2025 08:07 PM
មនុស្សជាច្រើននាក់ស្លាប់ក្នុងអគ្គិភ័យនៅមជ្ឈមណ្ឌលសង្គ្រោះ ក្នុងរដ្ឋ Massachusetts
07/14/2025 08:07 PM
ជំនួយការរបស់លោក Netanyahu ប្រឈមនឹងការចោទប្រកាន់ផ្លូវការ ជុំវិញការបែកធ្លាយព័ត៌មានយោធា
07/14/2025 08:07 PM
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន នឹងចូលរួមកិច្ចប្រជុំរបស់ EU
07/14/2025 08:07 PM
អ៊ីរ៉ង់៖ ការដាក់ទណ្ឌកម្មជាថ្មីរបស់ UN នឹងជួបជាមួយការឆ្លើយតបយ៉ាងសមស្រប
07/14/2025 07:07 PM
វិមានក្រឹមឡាំង៖ ការបញ្ជូនអាវុធ និងគ្រាប់រំសេវទៅអ៊ុយក្រែនពីអាមេរិក កំពុងបន្តមានធម្មតា
07/14/2025 07:07 PM
នគរបាលឃាត់ខ្លួនមនុស្ស ៨នាក់ ក្រោយមានការប៉ះទង្គិចរបស់ក្រុមប្រឆាំងជនអន្តោប្រវេសន៍ ក្នុងទីក្រុងនៅអេស្ប៉ាញ
07/14/2025 07:07 PM
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Chen Zhou អនុរដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងអន្តរជាតិចិន
07/14/2025 07:07 PM
EU នឹងត្រៀមបញ្ជីពន្ធ ២៤,៥២ពាន់លានដុល្លារ សម្រាប់ទំនិញរបស់អាមេរិក
07/14/2025 06:07 PM
សេដ្ឋកិច្ចកម្ពុជានៅបន្តរឹងមាំ៖ ២២ខែនៃរាជរដ្ឋាភិបាលអាណតិ្តទី៧របស់សម្តេចធិបតី រោងចក្រសហគ្រាសកើនជាង៥,៣ពាន់ដែលបង្ហាញពីភាពរឹងមាំ និងជំនឿទុកចិត្ត
07/14/2025 06:07 PM