សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត

នយោបាយ​ និង ការអភិវឌ្ឍន៍

សារព័ត៌មាន Financial Times៖ អាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប៊ុលហ្គារី និងកូរ៉េខាងត្បូង ដើម្បីផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ155 mm ដល់អ៊ុយក្រែន

2023/08/03 11:02:18 am        234
អាមេរិក៖ សហរដ្ឋអាមេរិក កំពុងស្វែងរកការបង្កើនការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ១៥៥ មីលីម៉ែត្រ( 155mm)ដ៏សំខាន់ដល់អ៊ុយក្រែន ដើម្បីគាំទ្រការវាយបករបស់ខ្លួន។មន្ត្រីដែលដកស្រង់សម្តីដោយកាសែតនេះ បាននិយាយថា សហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប៊ុលហ្គារី និងកូរ៉េខាងត្បូងរួចហើយ ដើម្បីផ្គត់ផ្គង់គ្រាប់កាំភ្លើងធំទៅឲ្យអ៊ុយក្រែន ហើយកំពុងចរចាជាមួយជប៉ុនដូចគ្នា។សារព័ត៌មាន Finanacial Times បានឲ្យដឹងថា រដ្ឋបាលលោកបៃដិន បានដឹងពីឃ្លាំងផ្ទុកគ្រាប់រំសេវរបស់អ៊ុយក្រែនអស់ជាច្រើនខែ ហើយបានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ជូនគ្រាប់ផ្លោងទៅឲ្យទីក្រុងគីវ។យោងតាមប្រភពនៃការចុះផ្សាយនេះ កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការផ្តល់សព្វាវុធ គឺផ្តោតលើការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ១៥៥មីលីម៉ែត្របន្ថែមទៀត រួមទាំងការផ្គត់ផ្គង់ពី   សម្ព័ន្ធមិត្តអន្តរជាតិក្នុងរយៈពេលខ្លី ក៏ដូចជាផែនការបង្កើនការផលិតរបស់ពួកគេនៅសហរដ្ឋអាមេរិកក្នុងរយៈពេលពីរឆ្នាំខាងមុខ។យោងតាមកងទ័ពអាមេរិក ទីក្រុងវ៉ាស៊ីនតោន មានគោលបំណងផលិតរហូតដល់ ៩០.000 គ្រាប់ក្នុងមួយខែនៅឆ្នាំ ត្រឹមឆ្នាំសារពើពន្ធ២០២៥ កើនឡើងពី ២៤.000 គ្រាប់ នៅពេលបច្ចុប្បន្ន និង ១៤.00០ គ្រាប់ ក្នុងមួយខែ មុនពេលការវាយលុកពេញទំហឹងរបស់រុស្ស៊ីលើអ៊ុយក្រែន៕

អ៊ុយក្រែន និយាយថា រុស្ស៊ីមិនបានរុលទៅមុខនោះទេ ប៉ុន្តែបានជីកលេណដ្ឋានយ៉ាងរឹងមាំ

2023/08/03 10:58:30 am        213
អ៊ុយក្រែន៖ មន្ត្រីអ៊ុយក្រែន បាននិយាយកាលពីថ្ងៃពុធថា កងកម្លាំងរុស្ស៊ី ពុំបានរុលចូលទៅមុខនៅតាមបណ្តោយសមរភូមិមុខនោះទេ ប៉ុន្តែបានជីកលេណដ្ឋាននៅក្នុងតំបន់មានគ្រាប់មីនច្រើន ដែលពួកគេគ្រប់គ្រង បង្កការលំបាកសម្រាប់កងទ័ពអ៊ុយក្រែនដើម្បីរុលចូលទៅភាគខាងកើតនិងខាងត្បូង។ របាយការណ៍នានារបស់រុស្ស៊ីពីការប្រយុទ្ធនៅសមរភូមិមុខ បាននិយាយថា ការវាយប្រហាររបស់អ៊ុយក្រែនចំនួន១២លើក ត្រូវបានវាយរុញច្រាននៅក្នុងតំបន់ Donetsk ជាចំណុចកណ្តាលមួយនៃការរុលចូលទៅមុខរបស់រុស្ស៊ីក្នុងរយៈពេលជាច្រើនខែមកនេះ។ សកម្មភាពយោធារុស្ស៊ីភាគច្រើន ផ្តោតទៅលើការវាយប្រហារតាមអាកាស ដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធគ្រាប់ធញ្ញជាតិនៅកំពង់ផែ Izmail តំបន់ Danube( ដានូប៊)របស់អ៊ុយក្រែន។ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា កងកម្លាំងរបស់ខ្លួន បានបំផ្លាញយានដ្រូនកងទ័ពជើងទឹករបស់អ៊ុយក្រែន ដែលបានព្យាយាមវាយប្រហារលើនាវាចម្បាំងរបស់រុស្ស៊ី ដែលបើកអមនាវាជនស៊ីវិលនៅសមុទ្រខ្មៅ។ ទីក្រុងគីវ និយាយថា ខ្លួនបានដណ្តើមបានមកវិញនូវតំបន់ជាច្រើន នៅជិតទីក្រុង Bakhmut ជាទីក្រុងនៅភាគខាងកើត ដែលត្រូវបានដណ្តើមយកដោយកងកម្លាំងរុស្ស៊ីកាលពីខែឧសភា បន្ទាប់ពីជាច្រើនខែនៃការប្រយុទ្ធគ្នា។ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនលោកស្រី Hanna Maliar បាននិយាយថាកងកម្លាំងរុស្ស៊ី បានព្យាយាមដោយក្រាញននៀល ដើម្បីបញ្ឈប់ការរុលចូលទៅមុខរបស់យើងក្នុងផ្នែកនៅទីក្រុង Bakhmut ប៉ុន្តែពុំទទួលបានជោគជ័យឡើយ៕

យោធាប្រទេសនីហ្សេ និយាយថា ខ្លួននឹងមិនចុះចាញ់ឡើយទោះបីជាមានការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ

2023/08/03 10:55:52 am        94
នីហ្សេ៖ មេដឹកនាំថ្មីស្វ័យប្រកាសរបស់ប្រទេសនីហ្សេ កាលពីថ្ងៃពុធ បាននិយាយថា យោធានឹងមិនឱនទទួលយកសម្ពាធដែលឲ្យប្រធានាធិបតីត្រូវបានបណ្តេញចេញលោក Mohamed Bazoum ចូលកាន់តំណែងវិញឡើយ ដែលកំពុងបង្កើនការប្រឈមមុខដាក់គ្នាជាមួយប្លុកអាហ្វ្រិកខាងលិច ខណៈបានគំរាមធ្វើអន្តរាគមន៍បន្ទាប់ពីរដ្ឋប្រហារកាលពីសប្តាហ៍មុន។ សហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្វ្រិកខាងលិច (ECOWAS) បានដាក់ទណ្ឌកម្មជាច្រើនមកលើប្រទេសនីហ្សេ និងបាននិយាយថាខ្លួនអាចអនុញ្ញាឲ្យប្រើប្រាស់កម្លាំងប្រសិនបើមេដឹកនាំរដ្ឋប្រហារមិនឲ្យប្រធានាធិបតីលោក Bazoum ចូលកាន់តំណែងវិញក្នុងរយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃអាទិត្យកន្លងទៅនេះ។ ប្លុកនេះបានបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់ប្រទេសនីហ្សេកាលពីថ្ងៃពុធដើម្បីចរចាជាមួយមន្ត្រីយោធា ដែលបានដណ្តើមអំណាច ដោយសង្ឃឹមថានឹងរកឃើញដំណោះស្រាយផ្នែកការទូត មុនពេលពួកគេត្រូវសម្រេចថាតើត្រូវចូលធ្វើអន្តរាគមន៍ឬយ៉ាងណា។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក Abdourahamane Tiani និយាយថា យោធាច្រានចោទការដាក់ទណ្ឌកម្មទាំងនេះ និងច្រានចោលការគំរាមកំហែងណាមួយ ទោះបីការគំរាមនោះមកពីទីកន្លែងណាក៍ដោយ។ យើងច្រានចោលការជ្រៀតជ្រែកណាមួយនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសនីហ្សេ៕

ចំនួនអ្នកស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅប៉ាគីស្ថាន បានកើនឡើងដល់៦៣នាក់

2023/08/03 10:31:14 am        168
ប៉ាគីស្ថាន៖ ក្រុមមន្ត្រីបាននិយាយថា ចំនួនអ្នកស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅប៉ាគីស្ថានបានកើនឡើងដល់៦៣នាក់ ខណៈលោកនាយករដ្ឋមន្ត្រី សេបាសសារីហ្វ (Shehbaz Sharif) បាននិយាយថា ជនជាតិ   អាហ្វហ្គានីស្ថាន បានជាប់ពាក់ព័ន្ធក្នុងកាវវាយប្រហារសម្លាប់រង្គាលនាពេលថ្មីៗនេះ ។ ការបំផ្ទុះកាលពីថ្ងៃអាទិត្យ បានដាក់គោលដៅលើក្រុមអ្នកចូលរួមនៅឯការប្រមូលផ្ដុំមួយសម្រាប់គណបក្សនយោបាយសាសនា ចាមីអាត អ៊ូឡេម៉ាអ៊ី-អ៊ីស្លាម (JUI-F) ក្នុងសុ្រកកុលសម្ព័ន្ធបាជួ (Bajaur) ភាគពាយ័ព្យ ប្រទេសប៉ាគីស្ថាន ។ យោធាប៉ាគីស្ថានធ្លាប់បានប្រើពេលជាច្រើនឆ្នាំប្រយុទ្ធប្រឆាំងនឹងក្រុមតាលីបង់ ប៉ាគីស្ថាន ក្នុងតំបន់នេះ មុនពេលប្រកាស ពីការបោសសម្អាតក្រុមឧទ្ទាមនៅក្នុងស្រុកមួយនេះ កាលពីឆ្នាំ២០១៦ ។  លោកលីអាតខ្វាត អាលី (Liaquat Ali) អ្នកនាំពាក្យមន្ទីរពេទ្យរដ្ឋក្នុងស្រុកបាជួ បាននិយាយកាលពីថ្ងៃពុធថា  មនុស្សចំនួន៦៣នាក់ បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាដនេះ។យោងតាមមន្ត្រីមួយរូបនៅមន្ទីរពេទ្យ បាននិយាយថា មនុស្សចំនួន១២៣នាក់ ផ្សេងទៀត ដែលបានរងរបួសក្នុងការវាយប្រហារជិតព្រំដែនអាហ្វហ្គានីស្ថាន កំពុងត្រូវបានសម្រាកព្យាបាល។  ក្រុមរដ្ឋអ៊ីស្លាម ISIL(អាយស៊ីល) បានអះអាង ថាខ្លួនជាអ្នកវាយប្រហារដោយគ្រាប់បែក ទៅលើការប្រមូលផ្ដុំ របស់ក្រុមអ្នកគាំទ្រគណបក្ស JUI-Fនេះ ដោយប្រើខ្មាន់បំផ្ទុះគ្រាប់បែកអត្តឃាដ បំពាក់គ្រាប់បែបជាប់អាវកាក់៕

មន្ទីរពេទ្យប្រទេសហៃទី ថែទាំកុមារក្នុងពេលមានអំពើហិង្សាក្រុមជនអន្ធពាល ភាពអត់ឃ្លាន និងខ្វះជំនួយ

2023/08/03 10:27:38 am        146
ហៃទី៖ កូនស្រីអាយុ៩ខែរបស់នាងម៉ារី មីឈែល ចូសេហ្វ(Marie Michelle Joseph) មានសភាពទន់ខ្សោយនិងគ្រុនរហូត។ បន្ទាប់ពីត្រូវបានយកចេញពីមន្ទីពេទ្យធំរបស់ប្រទេសហៃទី កូនស្រីរបស់នាងឈ្មោះ Myleisha ត្រូវបានទទួលចុងក្រោយនៅមន្ទីពេទ្យ Fontaine (ហ្វុងតែន) ជាមន្ទីរពេទ្យឧបត្ថមដោយអង្គការ UNICEF នៅក្នុងរដ្ឋធានីព័រអូប្រាំង នៅក្នុងតំបន់មួយដែលក្រុមគ្រួសាររបស់នាងគិតថា គ្មានសុវត្ថិភាពដើម្បីទៅសួរសុខទុក្ខ។ផ្នែកធំៗរបស់ប្រទេសហៃទី ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមជនអន្ធពាលប្រដាប់អាវុធធុនធ្ងន់ ជាក្រុមតែងតែបង្កសង្គ្រាមបណ្តាលឲ្យជីវិតរស់នៅរបស់ប្រជាជន និងបុគ្គលិកផ្តល់ជំនួយស្ថិតក្នុងហានីភ័យ។ ក្រុមហ៊ុនផលិតស្បៀងអាហារពុំអាចដឹកជញ្ជូនផលិតផលរបស់ពួកគេទៅកាន់ទីកន្លែងនានា ដែលត្រូវការជំនួយខ្លាំងបំផុតនោះទេ។ យោងតាមអង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា វិបត្តិបានធ្វើឲ្យកុមារ ជាង១សែននាក់ នៅក្នុងប្រទេសហៃទីជួបបញ្ហាប្រឈមនឹងការអត់អាហាររហូតដល់ស្លាប់។ កម្មវិធីស្បៀងអាហារពិភពលោក (WFP) បាននិយាយថា ជិតពាក់កណ្តាលនៃប្រជាជនហៃទី ប្រជាជនប្រមាណ៤,៩លាននាក់ កំពុងជួបភាពអត់ឃ្លាន។ ប៉ុន្តែកម្មវិធីស្បៀងអាហារពិភពលោក បាននិយាយកាលពីខែមុនថាអង្គការនេះ ត្រូវបានបង្ខំឲ្យកាត់បន្ថយការផ្តល់ជំនួយស្បៀងអាហារបន្ទាន់កាលពីខែកក្កដាមកកាន់ប្រទេសនេះចំនួន២៥ភាគរយ បើប្រៀបធៀបទៅនឹងខែមុនដោយសារតែមូលនិធិថយចុះជាបន្តបន្ទាប់ ខណៈនៅក្នុងខែមិថុនា អង្គការ UNICEF បាននិយាយថា ខ្លួនបានទទួលត្រឹមតែ១៥ភាគរយនៃមូលនិធិដែលខ្លួនត្រូវការសម្រាប់ប្រតិបត្តិការនៅប្រទេសហៃទីនៅឆ្នាំនេះ៕

ក្រុមអ្នកប្រឆាំងនៅក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង ជំរុញឱ្យផ្អាកផែនការបង្ហូរទឹកសំណល់វិទ្យុសកម្ម ហ្វ៊ូគូស៊ីម៉ា

2023/08/03 10:17:02 am        195
ជប៉ុន៖ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យបានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា មេដឹកនាំគណបក្សប្រជាធិបតេយ្យប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូងលោក Lee Jae-myung បានផ្ញើលិខិតមួយទៅកាន់នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ដោយជំរុញឱ្យលោកផ្អាកគម្រោងការបង្ហូរទឹកសំណល់ដែលមានជាតិនុយក្លេអ៊ែរ។ជាមួយគ្នានេះ អ្នកបរិស្ថានម្នាក់នៅក្នុងខេត្ត ហ្វ៊ូគូស៊ីម៉ា របស់ប្រទេសជប៉ុនបានសម្តែងការប្រឆាំងរបស់ខ្លួនចំពោះផែនការរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ិឈិ ដែលលែងដំណើរការ ចូលទៅក្នុងសមុទ្រ។លើសពីនេះទៅទៀត ក្រុមអ្នកនេសាទជប៉ុនក៏បានសម្តែងការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះផែនការរបស់រដ្ឋាភិបាលក្នុងការបញ្ចេញទឹកសំណល់ ដែលមានសារធាតុនុយក្លេអ៊ែរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ិឈិ ដែលបានខូចខាតនោះ ចូលទៅក្នុងសមុទ្រផងដែរ។ទោះបីជាមានការរិះគន់យ៉ាងទូលំទូលាយពីក្នុងប្រទេស និងក្រៅប្រទេសក៏ដោយ ក៏រដ្ឋាភិបាលជប៉ុនបាននិងកំពុងជំរុញឱ្យមានការបង្ហូរទឹកសំណល់វិទ្យុសកម្មនៅរដូវក្តៅនេះ ពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដែលរងគ្រោះដោយការរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិដែលបានកើតឡើងនៅខែមីនាឆ្នាំ២០១១ផងដែរ៕

ពលរដ្ឋអ៊ីស្រាអែលរាប់ពាន់នាក់បន្តតវ៉ាប្រឆាំងកំណែទម្រង់ប្រព័ន្ធតុលាការនៅក្នុងទីក្រុងតេល អាវីវ

2023/08/03 10:11:25 am        220
អ៊ីស្រាអែល៖ ក្រុមអ្នកតវ៉ារាប់ពាន់នាក់ បានចេញតវ៉ាតាមដងផ្លូវសំខាន់មួយក្នុងទីក្រុងតេល អាវីវ (Tel Aviv)ដោយកាន់ទង់ជាតិអ៊ីស្រាអែល និងអំពាវនាវឲ្យបញ្ចប់ការកែប្រែប្រព័ន្ធតុលាការកាលពីថ្ងៃពុធទី២សីហា។ ដោយត្រូវបានជំរុញដោយក្រុមចម្រុះអ្នកជាតិនិយមសាសនារបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតានយ៉ាហ៊ូ ( Benjamin Netanyahu) ក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ និងរឹតត្បិតអំណាចមួយចំនួនរបស់តុលាការកំពូល បានបណ្ដាលឲ្យមានការបែកបាក់យ៉ាងខ្លាំងនៅក្នុងសង្គមអ៊ីស្រាអែល ខណៈដុតបញ្ឆេះឲ្យមានការតវ៉ាទ្រង់ទ្រាយធំនៅតាមដងផ្លូវរយៈពេលជាច្រើនខែមកនេះ។  ក្រុមបាតុករបានអំពាវនាវឲ្យប្រជាពលរដ្ឋរួបរួមគ្នា កាលពីថ្ងៃពុធ និងបង្ហាញការគាំទ្រចំពោះតុលាការកំពូលដែលគ្រោងនឹងបើកសវនាការបណ្ដឹងឧទ្ទរណ៍នៅថ្ងៃព្រហស្បតិ៍ទី៣សីហានេះ ប្រឆាំងនឹងច្បាប់កាលពីខែមីនា ដែលកម្រិតលក្ខខណ្ឌសម្រាប់លោកនាយករដ្ឋមន្ត្រី បេន ចាមីន។ ការច្រានចោលរបស់លោកណេតានយ៉ាហ៊ូ ក្រោមហេតុផល "អសមត្ថភាព" ដែលជាញត្តិដំបូងក្នុងចំណោមញត្តិជាច្រើន ទំនងជាធ្វើឲ្យវិបត្តិរដ្ឋធម្មនុញ្ញកាន់តែធ្ងន់ធ្ងរឡើង ដែលបានអង្រួនអ៊ីស្រាអែលអស់ជាច្រើនខែ។  លោក ណេតានយ៉ាហ៊ូ ដែលកំពុងស្ថិតក្នុងដំណើរការជំនុំជម្រះក្ដីលើបទចោទប្រកាន់អំពើពុករលួយដែលលោកបដិសេធ បានចាត់ទុកការផ្លាស់ប្តូរប្រព័ន្ធតុលាការជាការកែលម្អតុល្យភាពក្នុងចំណោមអង្គអំណាចរបស់រដ្ឋាភិបាល។ ក្រមអ្នករិះគន់និយាយថា កំណែទម្រង់ទាំងនោះបង្កគ្រោះថ្នាក់ដល់លទ្ធិប្រជាធិបតេយ្យ និងបើកដៃឲ្យប្រពឹត្តអំពើពុករលួយ៕

មនុស្សយ៉ាងហោចណាស់៤៥នាក់ បានស្លាប់ ក្នុងប្រតិបត្តិការនគរបាលនៅរដ្ឋចំនួន៣ របស់ប្រទេសប្រេស៊ីល

2023/08/03 09:48:18 am        198
ប្រេស៊ីល៖ យ៉ាងហោចណាស់មនុស្ស៤៥នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការនគរបាលជាបន្តបន្ទាប់នៅទូទាំងរដ្ឋចំនួន៣ របស់ប្រទេសប្រេស៊ីល នៅក្នុងសប្តាហ៍ដ៏បង្ហូរឈាម ដោយប្រទេសនេះ មានកេរ្តិ៍ឈ្មោះដោយសារអំពើហិង្សារបស់នគរបាល។មនុស្ស១០នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រតិបត្តិការរបស់នគរបាលស៊ីវិល និងយោធា ប្រឆាំងនឹងអ្នកជួញដូរគ្រឿងញៀនចូលទៅក្នុងតំបន់ប្រជុំជន Penha favela ក្នុងទីក្រុង Rio de Janeiro កាលពីព្រឹកថ្ងៃពុធ។ នៅរដ្ឋ Bahia ភាគឦសាន មនុស្ស១៩នាក់ក៏ត្រូវបានគេរាយការណ៍ថាបានស្លាប់ផងដែរ នៅចន្លោះថ្ងៃសុក្រដល់ថ្ងៃច័ន្ទ ក្នុងការប៉ះទង្គិចគ្នាជាមួយនគរបាលយោធានៅក្នុងរដ្ឋធានីរដ្ឋ Salvador និងទីក្រុងមួយចំនួនទៀតនៅក្បែរនោះ។ជាមួយគ្នានេះ ក្រុមអាជ្ញាធររដ្ឋក្នុងទីក្រុងសាវ ប៉ូឡូ បានបញ្ជាក់កាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ពីប្រតិបត្តិការនគរបាលដែលកំពុងបន្តនៅក្នុងតំបន់ Baixada Santista បានកើនឡើងដល់ ១៦នាក់ហើយ ដែលធ្វើឲ្យនោះជាប្រតិបត្តិការដ៏សាហាវបំផុតមួយដែលមិនធ្លាប់ធ្វើឡើងដោយនគរបាលសៅប៉ូឡូ។នគរបាលនិយាយថា រហូតមកដល់ពេលនេះ ពួកគេបានចាប់ខ្លួនមនុស្សចំនួន៥៨នាក់ និងរឹបអូសបានថ្នាំញៀន ៤០០គីឡូក្រាម ព្រមទាំងអាវុធចំនួន១៨ដើម។ អង្គការសិទ្ធិមនុស្សបានរិះគន់សកម្មភាពរបស់នគរបាលនៅក្នុងតំបន់ Baixada Santista ថាជាការសម្លាប់រង្គាល ដែលជំរុញដោយការសងសឹក ខណៈដែលអ្នកស្រុកបានរាយការណ៍ពីការគំរាមកំហែង និងករណីនៃការធ្វើទារុណកម្មនៅទីនោះផងដែរ៕

លោក Donald Trump រិះគន់ការចោទប្រកាន់ពាក់ព័ន្ធការបោះឆ្នោតមុនថ្ងៃឡើងសវនាការនៅថ្ងៃនេះ

2023/08/03 09:32:34 am        243
អាមេរិក៖ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានរិះគន់ការចោទប្រកាន់មកលើរូបលោកពីបទសមគនិតដើម្បីបង្វែរលទ្ធផលឆ្នោតដែលលោកបានបរាជ័យកាលពីឆ្នាំ២០២០ នៅមុនពេលលោកបង្ហាញមុខនៅតុលាការ។ លោកបានសរសេរលើបណ្ដាញសង្គម ថា ការចោទប្រកាន់មិនធ្លាប់មានបែបនេះ បង្ហាញ ភាពពុករលួយ រឿងអាស្រូវ និងការបរាជ័យរបស់អាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Joe Biden។  សន្តិសុខត្រូវបានរឹតបន្តឹងនៅក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី សម្រាប់សវនាការនៅថ្ងៃព្រហស្បតិ៍នេះ។ លោក Trump បានប្រឈមរួចទៅហើយចំពោះករណីចោទប្រកាន់ព្រហ្មទណ្ឌចំនួនករណីផ្សេងទៀត ខណៈលោកធ្វើយុទ្ធនាការសម្រាប់ការដណ្ដើមតំណែងសេតវិមាននៅឆ្នាំក្រោយ។ ប៉ុន្តែករណីជាប់ពាក់ព័ន្ធនឹងការបោះឆ្នោត  ដែលលោកត្រូវបានចោទប្រកាន់កាលពីថ្ងៃអង្គារ ត្រូវបានមើលឃើញយ៉ាងច្បាស់ថាជាករណីធ្ងន់ធ្ងរបំផុតមួយក្នុងចំណោមបទចោទប្រកាន់ទាំងអស់ប្រមាណ៧៧ករណី។  នៅក្នុងលិខិតសរសេរជាអក្សរធំទាំងអស់ដែលបានបង្ហាញនៅលើបណ្ដាញសង្គម Truth របស់លោក កាលពីថ្ងៃពុធសប្ដាហ៍នេះ លោក Trump ដែលបានស្ថិតនៅទីក្រុង Bedminster រដ្ឋ New Jersey ដែលជាទីតាំងក្លឹបវាយកូនហ្គោលរបស់លោក បានថ្ងែងអំណរគុណដល់ក្រុមអ្នកគាំទ្ររបស់លោកដោយនិយាយថា ខ្ញុំពុំដែលទទួលបានការគាំទ្រច្រើនបែបនេះទេពីមុខមកទេ។  នៅក្នុងការបង្ហោះសារផ្សេងទៀតរបស់លោក លោកបានវាយប្រហារចំៗលើបេក្ខភាពប្រធានាធិបតី គូប្រជែង របស់លោក មកពីគណបក្សសាធារណរដ្ឋ ដូចជា អតីតអនុប្រធានាធិបតីរបស់លោក គឺ Mike Pence និងអភិបាលរដ្ឋ Florida លោក Ron DeSantis៕

ប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣

2023/08/03 08:23:32 am        396
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវ ក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ។ប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន ដែលមាន​ខ្លឹមសារដូចខាងក្រោម៖សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បើរាជធានីភ្នំពេញ មិនមានការរីកចម្រើនទេ យើងមិនមានការចាំបាច់ណាមួយដើម្បីបើកឱ្យមានការស្ថាបនាផ្លូវក្រវាត់ក្រុទី១,ទី២ និងទី៣ ដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ នោះទេ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ គឺដើម្បីបំពេញតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋដែលកំពុងមានតម្រូវការ ខណៈពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍរីកចម្រើនជាលំដាប់។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានចូលរួមដោះស្រាយបញ្ហានានា ដោយបានទទួលយកនូវសំណង និងយល់ព្រមលក់ដីដល់អាជ្ញាធរ រហូតឈានទៅស្ថាបនាផ្លូវក្រវាត់ក្រុងទី៣នេះ បានរួចរាល់ជាស្ថាបពរ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ អាចជាពេលវេលាចុងក្រោយ ដែលសម្ដេចថ្លែងជាសាធារណៈ ក្នុងតំណែងជានាយករដ្ឋមន្រ្ដី នៃកម្ពុជាជន។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ដ៏ច្រើន ដែលមានចំនួន៨៤,៥៨ភាគរយ ដែលចំនួនច្រើនជាងការបោះឆ្នោតនាពេលកន្លងមក។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋថា ការចាកចេញពីតំណែងនាយករដ្ឋមន្រ្ដីរបស់សម្ដេចនាពេលខាងមុខ(ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣) គឺមិនមែនជាការចាកចេញដោយរត់ចោលស្រុកនោះទេ សម្ដេចនៅតែបន្តនៅជាមួយប្រជាជនកម្ពុជាជារៀងរហូត។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផែនការបំផុសបំផុលប្រជាពលរដ្ឋឱ្យគូសសន្លឹកឆ្នោតចោល គឺមានគណបក្សនយោបាយមួយ មានជាប់ពាក់ព័ន្ធលើផែនការនេះ ដោយអ្នកដែលប្រព្រឹត្តិកំហុសទាំងនោះ បានចេញមកសារភាពជាបន្តបន្ទាប់។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បុគ្គលខ្លះកុំយកប្រទេសមួយ ពីរ មកធ្វើជាសហគមន៍អន្តរជាតិឱ្យសោះ។ ចំណែកបរទេសមួយចំនួនទៀត សូមគោរពលើការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ កុំគាំទ្របុគ្គលមួយក្រុមតូចហើយមិនគោរពសិទ្ធិសេរីភាព និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការបោះឆ្នោតនៅកម្ពុជានៅក្នុងអាណត្តិទី៧ ឆ្នាំ២០២៣នេះ គឺបានបង្ហាញពីជោគជ័យ នៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា តាមរយៈការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋដ៏ច្រើនលើសលុប។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការចាកចេញរបស់សម្តេចពីតំណែងនាយករដ្ឋមន្ត្រី គឺជាការលះបង់ដ៏ធំធេង ដើម្បីធានានិរន្តរភាព នៃសុខសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង នៅកម្ពុជា។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការផ្ទេរអំណាចដល់អ្នកបន្តវេននាពេលនេះ គឺជាពេលវេលាដ៏ល្អបំផុត ដើម្បីធានានិរន្តរភាព និងស្ថិរភាពនយោបាយនៅកម្ពុជា គឺវាល្អជាងផ្ទេរពេលដែលយើងចាស់ ឬមរណភាព។សម្តចេតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបាននាំគ្នាទៅបោះឆ្នោតគាំទ្រគនបក្សប្រជាជនកម្ពុជា ដែលមានចំនួន៨២,៣០ភាគរយ ក្នុងចំណោមអ្នកទៅបោះឆ្នោតសរុប៨៤,៥៨ភាគរយ ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កន្លងមក គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានដាក់ចេញសេនារីយ៉ូចំនួន២ ដោយសេនារីយ៉ូទី១ អ្នកចាស់នឹងឡើងកាន់អំណាចរយៈពេល១ ឬ២ឆ្នាំ ចាំផ្ទេរទៅអ្នកបន្តវេន និងសេនារីយ៉ូទី២ ឱ្យអ្នកបន្តវេនឡើងកាន់អំណាចពីដើមអាណត្តិតែម្តង ។ សេនារីយ៉ូទាំង២នេះ គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានជ្រើសយកសេនារីយ៉ូទី២ គឺអនុញ្ញាតឱ្យអ្នកបបន្តវេនឡើងកាន់អំណាងពីដើមអាណត្តិតែម្តង។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ជំនាន់ចាស់មិនទាន់ចាកចេញពីវិស័យនយោបាយរបស់កម្ពុជានោះទេ ខណៈសម្ដេចតេជោ នឹងនៅតែមបន្តធ្វើជាប្រធានគណបក្សប្រជាជនកម្ពុជា ចំណែកមន្រ្ដីចាស់ៗមួយចំនួនទៀតក៏នឹងបន្តធ្វើការងារលើវិស័យនយោបាយនេះដែរនៅក្នុងជួរគណបក្សប្រជាជនកម្ពុជា។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បើគ្មានការប្រែប្រួលទេ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សមាសភាពគណៈរដ្ឋមន្រ្ដីថ្មីបានរៀបចំឡើងតាំងពី ចុងខែធ្នូ ឆ្នាំ ២០២១ឯណោះ ដែលនេះគឺជាផែនការច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំរាជរដ្ឋាភិបាល និងប្រទេសកម្ពុជា។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា សម្ដេចនឹងមិនព្យាយាមធ្វើឱ្យប៉ះពាល់ដល់ការដឹកនាំរបស់នាយករដ្ឋមន្រ្ដី ឬគណៈរដ្ឋមន្រ្ដីថ្មី នៅពេលឡើងកាន់អំណាចនោះទេ។ ប៉ុន្ដែបើនាយករដ្ឋមន្រ្ដី និងរដ្ឋមន្រ្ដីធ្វើខុសពីគោលការណ៍គណបក្សប្រជាជនកម្ពុជានោះនឹងត្រូវអញ្ជើញមកប្រជុំដោះស្រាយនៅវិមាន៧មករា។សម្តេចតេជោ ហ៊ុន សែន ថ្លែងសារទៅកាន់មន្រ្ដីនយោបាយទាំងឡាយថា ការដោះស្រាយគណៈរដ្ឋមន្រ្ដីថ្មីនៅក្នុងអាណត្តិទី៧នេះ គឺដោះស្រាយតែតំណែងនាយករដ្ឋមន្រ្ដី ឧបនាយករដ្ឋមន្រ្ដី និងរដ្ឋមន្រ្ដីប៉ុណ្ណោះ មិនមានការប៉ះពាល់ដល់មន្រ្ដីនយោបាយផ្សេងនោះទេ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការទម្លាក់គ្រាប់បែករបស់រុស្ស៊ីសម្លាប់មនុស្ស ៤នាក់ និង ២៧នាក់ រងរបួសនៅទីក្រុង Dobropillia ប្រទេសអ៊ុយក្រែន
07/17/2025 08:07 PM
ក្រសួងឧស្សាហកម្ម ដាក់ប្រព័ន្ធបន្សុទ្ធទឹកស្អាតនៅមន្ទីរពេទ្យគន្ធបុប្ផា ជូនដល់អ្នកព្យាបាលជំងឺពិសា
07/17/2025 08:07 PM
សាស្ត្រាចារ្យសាកលវិទ្យាល័យតូក្យូ ចាប់អារម្មណ៍ស្វែងយល់បន្ថែមអំពីកម្ពុជា និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
07/17/2025 08:07 PM
សារព័ត៌មាន NBC News៖ ការវាយប្រហាររបស់អាមេរិក បានបំផ្លាញទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់តែមួយប៉ុណ្ណោះ
07/17/2025 08:07 PM
ប្រភព៖ អ្នកការទូតលោកខាងលិចនៅចម្ងាយប៉ុន្មានម៉ែត្រពីការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងទីក្រុងដាម៉ាស
07/17/2025 08:07 PM
អ៊ីស្រាអែល បង្កើនថ្លៃការពារជាតិ ដើម្បីឈានដល់ការងារប្រឈមផ្នែកសន្តិសុខ
07/17/2025 07:07 PM
ហ្សកហ្ស៊ីររារាំងការលក់សារធាតុអ៊ុយរ៉ានីញ៉ូមតម្លៃ ៣លានដុល្លារដែលអាចប្រើក្នុងគ្រាប់បែក
07/17/2025 07:07 PM
រដ្ឋធានីប្រទេសអេក្វាឌ័រ រងភាពរង្គោះរង្គើរដោយសារវិបត្តិកង្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ​
07/17/2025 07:07 PM
មេបញ្ជាការជាន់ខ្ពស់ណាតូ៖ ប្រព័ន្ធការពារដែនអាកាស Patriot នឹងទៅដល់ទីក្រុងគីវយ៉ាងលឿនតាមដែលអាច
07/17/2025 07:07 PM
អាហ្វ្រិកខាងត្បូងជំរុញឲ្យមានការរួបរួម ខណៈកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ G20 ចាប់ផ្តើមក្រោមស្រមោលពាណិជ្ជកម្ម
07/17/2025 07:07 PM