ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងពង្រីកការស្ថាបនាផ្លូវនៅតំបន់ដាច់ស្រយាល តាមតម្រូវការពលរដ្ឋ
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ​នៅ​ជាមួយ​កងទ័ព​ជួរ​មុខ​គាំទ្រ​គ្រប់​មធ្យោបាយ​ទាំង​អស់
សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Xi តែងតាំងប្រធានឃ្លាំងអាវុធនុយក្លេអ៊ែរចិនថ្មី

2023/08/01 12:28:08 pm        121
ចិន៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលជាអគ្គមេបញ្ជាការយោធាផងដែរនោះ កាលពីថ្ងៃចន្ទ ទី៣១ ខែកក្កដា បានតែងតាំងប្រធានកងកម្លាំងប្រដាប់អាវុធថ្មី ដែលគ្រប់គ្រងលើបញ្ហានុយក្លេអ៊ែរ និងមីស៊ីលធម្មតារបស់ប្រទេស មួយថ្ងៃ មុនថ្ងៃខួបនៃកងទ័ពរំដោះប្រជាជនចិន(PLA)។ លោក វ៉ាង ហុងហូពីន ( Wang Houbin) អតីតមេបញ្ជាការរងនៃកងទ័ពជើងទឹក ត្រូវបានតែងតាំងជាប្រធានថ្មីនៃកងកម្លាំងរ៉ុក្កែតរបស់PLA និងលោក ស៊ូ ស៊ីសឹង (Xu Xisheng) ដែលជាស្នងការនយោបាយថ្មីរបស់ខ្លួន ដោយបុរសទាំងពីរទទួលបានឋានៈជាឧត្តមសេនីយ៍ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។រហូតដល់ការផ្លាស់ទៅកាន់កងកម្លាំងគ្រាប់រ៉ុក្កែតរបស់PLA លោកវ៉ាង បានក្លាយជាមេបញ្ជាការរងនៃកងទ័ពជើងទឹក តាំងពីឆ្នាំ ២០២០។ លោកក៏ធ្លាប់ជានាយសេនាធិការរងនៃកងទ័ពជើងទឹកផងដែរ។លោកស៊ូ ធ្លាប់ជាស្នងការរងនយោបាយនៃទីបញ្ជាការយុទ្ធសាស្ត្រភាគខាងត្បូង ដែលជាបញ្ជាការមួយក្នុងចំណោមទីបញ្ជាការទាំងប្រាំរបស់PLA។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ មិនបាននិយាយថា កន្លែងដែលប្រធានមុនរបស់កងកម្លាំងរ៉ុក្កែតរបស់ PLA គឺ លោក Li Yuchao (លី យូឆាវ) ត្រូវបានចាត់តាំងឡើងវិញ ឬ បញ្ជាក់ពីទីកន្លែងរបស់លោកនៅនោះទេ។

ប្រទេសប៊ួគីណាហ្វាសូ និងម៉ាលី ព្រមានទល់នឹងការធ្វើអន្តរាគមន៍ពីបរទេសក្រោយរដ្ឋប្រហារនៅនីហ្សេ

2023/08/01 12:25:19 pm        55
នីហ្សេ៖ ប្រទេសប៊ួគីណាហ្វាសូ និងម៉ាលី បានព្រមានថា រាល់ការធ្វើអន្តរាគមន៍ណាមួយចូលក្នុងប្រទេសនីហ្សេដែលជាប្រទេសជិតខាងរបស់ខ្លួន នឹងត្រូវបានចាត់ទុកជាការប្រកាសសង្គ្រាម ប្រឆាំងនឹងប្រទេសទាំង២នេះ ជាសញ្ញាមួយបង្ហាញពីការគាំទ្រដល់ក្រុមមេដឹកនាំរដ្ឋប្រហារថ្មីៗក្នុងប្រទេសមួយនេះ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ រដ្ឋាភិបាលរបស់ប្រទេសម៉ាលី និងប៊ួគីណាហ្វាសូ ក៏បានច្រានចោលការអនុវត្តន៍ផងដែរនូវអ្វីដែលប្រទេសទាំង២ហៅថាជាការដាក់ទណ្ឌកម្មខុសច្បាប់ និងអមនុស្សធម៌ ប្រឆាំងនឹងប្រជាជននិងក្រុនអាជ្ញាធរនីហ្សេ។ សេចក្ដីថ្លែងការណ៍នេះ បាននិយាយថា រដ្ឋាភិបាលបណ្ដោះអាសន្នរបស់ប្រទេស ប៊ួគីណា ហ្វាសូ និងម៉ាលី បានបង្ហាញសាមគ្គីភាពដ៏មុះមុត របស់ខ្លួន និងរបស់ប្រជាជនប៊ួគីណា និងម៉ាលី ចំពោះប្រជាជននីហ្សេ ដែលបានសម្រេចចិត្តទទួលខុសត្រូវដ៏ពេញលេញក្នុងការគ្រប់គ្រងជោគវាសនា ក្នុងដៃរបស់ពួកគេនិងបន្តការពារអធិបេតយ្យភាពរបស់ពួកគេនៅចំពោះមុខប្រវត្តិសាស្ត្រ។  សារនេះ បានកើតមានឡើងមុនដល់មួយសប្ដាហ៍ផងទេ បន្ទាប់ពីក្រុមទាហានអង្គរក្សការពារប្រធានាធិបតី នីហ្សេ លោក មហាម៉េដ បាហ្សូម (Mohamed Bazoum)បានចាប់ឃុំខ្លួនមេដឹកនាំរូបនេះកាលពីថ្ងៃទី២៦ខែកក្កដា ដោយប្រកាសថាពួកគេបានបញ្ចប់រដ្ឋបាលរបស់លោកហើយ៕

លោក DeSantis សាកល្បងកែប្រែយុទ្ធសាស្រ្ត ឆ្នាំ២០២៤ ដើម្បីផ្តួលលោកTrump

2023/08/01 12:17:20 pm        80
អាមេរិក៖ រសៀលថ្ងៃអាទិត្យ (ទី៣១ ខែកក្កដា) សម្រាប់លោក Ron DeSantis បានចាប់ផ្តើមនៅភោជនីយដ្ឋានមួយ។ អភិបាលរដ្ឋផ្លរីដា (Florida) រូបនេះ បានដើរចូលទៅក្នុងស្តង់មួយ ដើម្បីជជែកលេងជាមួយគូស្វាមីភរិយាថ្មីថ្មោង។ បន្ទាប់មក លោកបានសួរនាំនៅកន្លែងសាច់អាំងមួយ នៅខាងក្រៅរោងពណ៌ក្រហមតូចមួយ ជាទីដែលក្រុមអ្នកដើរកម្សាន្ត បានចូលមកអង្គុយទទួលទានហតដក ( hotdog) ។ថ្ងៃនៃការធ្វើយុទ្ធនាការរបស់លោក ដើម្បីទទួលបានការតែងតាំងតំណែងប្រធានាធិបតី ក្នុងគណបក្សសាធារណរដ្ឋឆ្នាំ២០២៤ បានបញ្ចប់នៅភោជនីយដ្ឋានលក់ម្ហូបបង្កង ដែលអាចមើលឃើញបឹង ជាទីដែលអ្នកដំណើរកម្សាន្ត បានថតរូបលោកកាន់ក្ដាមថ្មនៅក្នុងដៃ។នេះគឺជាថ្ងៃដំបូងនៃ«ការចាប់ផ្តើមឡើងវិញ» របស់លោក DeSantis សម្រាប់យុទ្ធនាការ នៅរដ្ឋ New Hampshire ( ញូវ ហែមស្ហៀ) ដែលជារដ្ឋលេខ២ ក្នុងប្រតិទិននៃការប្រកួតប្រជែងឈរឈ្មោះរបស់គណបក្សសាធារណរដ្ឋបន្ទាប់ពីរដ្ឋ Iowa។ ការឈ្នះនៅទាំងរដ្ឋ២ អាចផ្តល់សន្ទុះ ក្នុងការទប់ទល់នឹងលោក Donald Trump ដែលជាបេក្ខជននាំមុខ និងអតីតប្រធានាធិបតី។យោងតាមអ្នកដែលស្និទ្ធនឹងលោក DeSantis បានឲ្យដឹងថា ដោយបានចំណាយប្រាក់លឿនជាងការរំពឹងទុក គិតចាប់តាំងពីការប្រកាសបេក្ខភាពរបស់លោក កាលពីខែឧសភា និងបានបរាជ័យក្នុងការយកឈ្នះលើពិន្ទុនាំមុខប្រហែល ៣០ពិន្ទុរបស់លោក Trump នៅក្នុងការស្ទង់មតិនៃការប្រកួតប្រជែងបឋមរបស់គណបក្សសាធារណរដ្ឋ ឥឡូវនេះ អភិបាលរដ្ឋរូបនេះ កំពុងពឹងលើព្រឹត្តិការណ៍តូចៗ ដែលជាព្រឹត្តិការណ៍បន្ថែមភាពស្និទ្ធស្នាលជាងមុនជាមួយអ្នកបោះឆ្នោត៕

ពួកតាលីបង់ និងអាមេរិក បើកកិច្ចចរចាជាផ្លូវការលើកដំបូង ចាប់តាំងពីចូលកាន់កាប់អាហ្វហ្គានីស្ថាន

2023/08/01 12:10:44 pm        144
តាលីបង់៖ ក្រុមមេដឹកនាំតាលីបង់ បានជួបជាមួយមន្ត្រីមកពីសហរដ្ឋអាមេរិកក្នុងប្រទេសកាតាជាលើកដំបូង ចាប់តាំងពីវិលត្រឡប់មកកាន់អំណាច នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីពីរឆ្នាំមុន។អ្នកនាំពាក្យក្រសួងការបរទេសអាហ្វហ្គានីស្ថាន បាននិយាយកាលពីថ្ងៃចន្ទថា ភាគីទាំងពីរ បានពិភាក្សាអំពីវិធានការកសាងទំនុកចិត្ត ក្នុងអំឡុងពេលកិច្ចពិភាក្សារយៈពេលពីរថ្ងៃ រួមទាំងការដកទណ្ឌកម្ម និងបម្រាមធ្វើដំណើរ ក៏ដូចជាការប្រគល់ទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលអាហ្វហ្គានីស្ថាន ដែលត្រូវបានកាន់កាប់នៅបរទេស។លោកអាប់ឌុល កាហា បាឃី (Abdul Qahar Balkhi) បាននិយាយថា គណៈប្រតិភូ ក៏បានពិភាក្សាអំពីការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងបញ្ហាសិទ្ធិមនុស្សផងដែរ។ពុំទាន់មានប្រទេសណាមួយ បានទទួលស្គាល់ពួកតាលីបង់ជាផ្លូវការទេ ចាប់តាំងពីការវិលត្រឡប់មក កាន់អំណាចមកវិញ។ក្រុមនេះ បានចូលមកកាន់អំណាច កាលពីខែសីហា ឆ្នាំ ២០២១ នៅពេលដែលរដ្ឋាភិបាលគាំទ្រដោយលោកខាងលិចរបស់ប្រទេសអាហ្វហ្គានីស្ថាន បានដួលរលំ បន្ទាប់ពីការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីប្រទេសដ៏ចលាចលនេះ បន្ទាប់ពីជម្លោះ២០ឆ្នាំ។

អ្នកវិភាគ៖ ការស្វាគមន៍ការរិះគន់បែបស្ថាបនាពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជាការប្រមូលផ្ដុំពហុគំនិត

2023/08/01 12:08:15 pm        128
ភ្នំពេញ៖ អ្នកវិភាគ និងជាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ​ មើលឃើញថា ការប្រកាស​ស្វាគមន៍ និងការផ្ដល់តម្លៃចំពោះរាល់ការរិះគន់​ក្នុងគោលបំណងស្ថាបនា ​និងក្នុងចេតនាសុចរិត​ពី​មជ្ឈដ្ឋាននានា​របស់​ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត​ គឺ​ជា​ការប្រមូលផ្ដុំ​ពហុគំនិត និងការបើក​ចំហបេះដូងចំ​មតិរិះគន់នានា។ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រ​នយោបាយ​បានគាំទ្រ​ចំពោះការលើកឡើងរបស់​ឯកឧត្ដមបណ្ឌិត ​ហ៊ុន ម៉ាណែត ទាក់ទងនឹង​អ្នករិះគន់​បែបសុចរិត និង​ទុច្ចរិត​ពីមជ្ឈដ្ឋាននានា ​ដោយលោក បានបញ្ជាក់ថា អ្នករិះគន់ខ្លះមិនមែន​ជាការរិះគន់ទេ​ ពីព្រោះការរិះគន់គឺជាការស្ថាបនា ​ប៉ុន្ដែការរិះគន់​ខ្លះ​មាន​ចរិក​ជា​សារ​ញុះញង់ បន្ទោសបង្អាប់​ និងជាន់ពន្លិចទៅវិញ។ ចំណែកលោក សួន សេរីរដ្ឋា ប្រធានវេទិកាសន្តិភាពកម្ពុជា មើលឃើញ ​ការលើកឡើងរបស់​ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ​បេក្ខភាពនាយករដ្ឋមន្រ្ដីនៃកម្ពុជាសម្រាប់អាណត្តិទី៧ ទាក់ទង​នឹងការប្រកាសស្វាគមន៍​ និងផ្ដល់តម្លៃ ចំពោះរាល់ការរិះគន់​ ក្នុងគោលបំណងស្ថាបនា និង​ក្នុងចេតនា​សុចរិតនេះ គឺជាការបើកចំហបេះដូងរបស់ថ្នាក់​ដឹកនាំ​ក្នុងការប្រមូលផ្ដុំធនធានមនុស្ស និងគំនិតល្អៗដើម្បីចូលរួម​អភិវឌ្ឍន៍​ប្រទេសកម្ពុជា។សូមជម្រាបថា ​បេក្ខភាពនាយករដ្ឋមន្រ្ដីកម្ពុជាក្នុងអាណត្តិទី៧​ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានសរសេរនៅ​លើបណ្ដាញសង្គមហ្វេសប៊ុក ​និងតេឡេក្រាមកាលពីថ្ងៃទី ៣១​ ខែកក្កដា ឆ្នាំ ២០២៣​នេះ ដោយបានប្រកាសស្វាគមន៍ ​និងផ្ដល់តម្លៃចំពោះការរិះគន់​បែបស្ថាបនានេះ និង​បដិសេធចំពោះការប្រឌិតបញ្ហា ​ដើម្បីបង្កាច់បង្ខូចក្នុងចេតនាទុច្ចរិត ៕អត្ថបទ៖ វ៉ន ដារ៉ា

ក្រុមពលរដ្ឋជប៉ុន និងកូរ៉េខាងត្បូង ប្រមូលផ្តុំគ្នាប្រឆាំងនឹងផែនការបញ្ចេញទឹកសំណល់នុយក្លេអ៊ែរ

2023/08/01 12:06:59 pm        85
ជប៉ុន៖ ក្រុមពលរដ្ឋជប៉ុន និងកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទ បានប្រមូលផ្តុំគ្នានៅមុខនិវេសនដ្ឋានរបស់នាយករដ្ឋមន្ត្រីក្នុងទីក្រុងតូក្យូ ដើម្បីតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់ប្រទេសជប៉ុនក្នុងការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាដាយអ៊ិឈិ (Fukushima Daiichi)ចូលទៅក្នុងសមុទ្រ។ក្រុមអ្នកតវ៉ាមកពីប្រទេសទាំងពីរ បានលើកបដាដែលសរសេរថា«ពលរដ្ឋកូរ៉េ និងជប៉ុនប្រឆាំងការបង្ហូរទឹកកខ្វក់នុយក្លេអ៊ែរ ចូលទៅក្នុងសមុទ្រ» និង«រដ្ឋាភិបាលជប៉ុន គួរតែលុបចោលជាបន្ទាន់នូវការបង្ហូរទឹកកខ្វក់នុយក្លេអ៊ែរទៅក្នុងសមុទ្រ»។បាតុករខ្លះ បាននិយាយថា ការសន្យារបស់រដ្ឋាភិបាលជប៉ុន ក្នុងសម្លាប់មេរោគក្នុងទឹកដែលបំពុលដោយនុយក្លេអ៊ែរ មុនពេលបញ្ចេញវាទៅក្នុងសមុទ្រ គឺមិនសមហេតុផលទាល់តែសោះ ព្រោះវានឹងនៅតែបំផ្លាញបរិស្ថានសមុទ្រ។អ្នកតវ៉ាម្នាក់មកពីក្រុមពលរដ្ឋជប៉ុន បាននិយាយថា៖ខ្ញុំគិតថា វាជាការលេងសើច ដែលនិយាយថា ទឹកកខ្វក់នុយក្លេអ៊ែរ ត្រូវបានសម្លាប់មេរោគ មុនពេលត្រូវបានបញ្ចេញនោះ។ វាដូចគ្នាថាតើទឹកទាំងនោះសម្លាប់មេរោគឬអត់ ដោយសារបរិមាណសារធាតុវិទ្យុសកម្មសរុបដែលបញ្ចេញចូលទៅក្នុងសមុទ្រ នឹងមិនផ្លាស់ប្តូរទេ៕

គ.ជ.ប៖ លទ្ធផលបណ្ដោះអាសន្ន គណបក្សប្រជាជនទទួលបានសន្លឹកឆ្នោតជាង៦លាន

2023/08/01 11:54:38 am        130
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃនេះ បានប្រកាសលទ្ធផល​បណ្ដោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ​នីតិកាលទី៧ ឆ្នាំ២០២៣ ដែល​បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ​ទទួលបានសំឡេងឆ្នោតគាំទ្រ​រហូត​ដល់ជាង៦លាន ។លទ្ធផលបណ្តោះអាសន្នរបស់ គ.ជ.ប បានឱ្យដឹងថា ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ​កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋ ​ប្រមាណជាង៨លាននាក់ បាន​ទៅបោះឆ្នោត ក្នុងនោះមានសន្លឹកឆ្នោតបានការ​ សរុបជាង​ ៧លាន៧សែន និង​សន្លឹកឆ្នោតមិនបានការសរុបចំនួនជាង៤៤ម៉ឺនសំឡេង ។គ.ជ.ប បានបញ្ជាក់ថា ក្នុងការបោះឆ្នោតនេះ ​គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ ខ្ពស់​ជាងគេ រហូតដល់ជាង៦លាននាក់​ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច ​ឈរនៅលំដាប់ទី២ ដែលមាន សំឡេងគាំទ្រជាង៧១ម៉ឺននាក់ ។ឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប បានបញ្ជាក់ថា ​គ្រប់គណបក្សនយោបាយ​ ដែលបាន ឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ​នីតិកាលទី៧ ឆ្នាំ២០២៣ ​តាមមណ្ឌលរាជធានី ខេត្ត អាច ប្ដឹងតវ៉ា​ អំពីលទ្ធផលមួយផ្នែក ឬលទ្ធផលទាំងអស់ ​នៃការបោះឆ្នោត ក្នុងរយៈពេល៧២ម៉ោង​យ៉ាងយូរ ​បន្ទាប់ពីការប្រកាសលទ្ធផលបណ្ដោះអាសន្ន ​នៅព្រឹកថ្ងៃនេះ ។ការទទួលបានសំឡេងគាំទ្រច្រើនលើស​លប់​ ក្នុងការបោះឆ្នោតជាតិជ្រើសតាំង​តំណាង​រាស្រ្ត អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ​របស់គណបក្សប្រជាជនកម្ពុជា ត្រូវបាន​សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ​ហៅថា​ជាជោគជ័យប្រវត្តិសាស្ត្រ បើប្រៀបធៀប​នឹងការបោះឆ្នោតលើកមុនៗ ដែលបង្ហាញឱ្យឃើញពីសម្ទុះកាន់តែខ្លាំង នៃការជឿទុកចិត្តរបស់​ប្រជាពលរដ្ឋ ​លើការដឹកនាំរបស់គណ ​បក្សប្រជាជនកម្ពុជា ក្នុងការធ្វើឱ្យប្រទេសជាតិមានការរីក​ចម្រើន រក្សាបាននូវសុខសន្តិភាព និងស្ថិរភាព នយោបាយ ៕អត្ថបទ៖ បាន សុខរិទ្ធិ

រដ្ឋប្រហារនៅប្រទេសនីហ្សេចាប់យកគោលដៅរុស្ស៊ី ប្រឆាំងលោកខាងលិច

2023/08/01 11:54:11 am        117
នីហ្សេ៖ អ្នកនយោបាយជាន់ខ្ពស់ជាច្រើននាក់ នៅក្នុងប្រទេសនីហ្សេ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ ខណៈមេដឹកនាំរដ្ឋប្រហារយោធា បានបំពានការអំពាវនាវជាអន្តរជាតិដើម្បីស្តារឡើងវិញនូវការគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យ និងឲ្យប្រធានាធិបតីដែលត្រូវបានបណ្តេញចេញតំណែងលោក Mohamed Bazoum ចូលកាន់តំណែងវិញ។រូបថតមួយសន្លឹកដែលបានបង្ហាញដោយ ប្រធានាធិបតីប្រទេសឆាតលោក Mahamat Idriss Deby ត្រូវបានគេឃើញនៅខាងឆ្វេង ដែលបានមកធ្វើទស្សនកិច្ចដើម្បីព្យាយាមសម្របសម្រួលរវាងមេដឹកនាំរដ្ឋប្រហារ និងរដ្ឋាភិបាល ដែលត្រូវបានបណ្តេញចេញ ទំនងជារូបភាពដំបូងរបស់លោក Bazoum ចាប់តាំងពីរការដណ្តើមអំណាច ដែលកំពុងបង្ហាញរូបលោកកំពុងញញឹមនិងពុំមានរងរបួសអ្វីឡើយ។ រដ្ឋប្រហារនេះ បានបញ្ជូនរលកភ័យខ្លាចនៅទូទាំងអាហ្វ្រិកខាងលិច ដោយងាកចេញអតីតសម្ព័ន្ធមិត្តប្រទេសលោកខាងលិចរបស់ប្រទេសនីហ្សេ មកចាប់យកដៃគូដូចជាប្រទេសរុស្ស៊ី និងមេដឹកនាំយោធាដ៏ទៃទៀតនៅក្នុងតំបន់។ លោក Aneliese Bernard នាយកទីប្រឹក្សាស្ថិរភាពយុទ្ធសាស្ត្រ ដែលកាលពីពេលមុននៅក្រសួងការបរទេសប្រទេសនីហ្សេ និយាយថា មានទ្រឹស្តីនិងពាក្យចរចាមអារ៉ាមជាច្រើនសម្រាប់មូលហេតុដែលនាំឲ្យរដ្ឋប្រហារនេះកើតឡើងនៅពេលនេះ ប៉ុន្តែរដ្ឋប្រហារយោធាពុំមែនជារឿងថ្មីនោះទេសម្រាប់តំបន់នេះ។  សហរដ្ឋអាមេរិក មហាអំណាចអតីតអាណានិគមនិយមបារាំងនិងប្រទេសលោកខាងលិចផ្សេងទៀត មានកងទ័ពនៅក្នុងប្រទេសនីហ្សេ ហើយកំពុងធ្វើការជាមួយរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងកងកម្លាំងសកម្មប្រយុទ្ធដែលជាប់ពាក់ព័ន្ធជាមួយក្រុមរដ្ឋអ៊ីស្លាម និងក្រុមអាល់កៃដា៕

នីហ្សេនឹងប្រឈមការដាក់ទណ្ឌកម្ម ខណៈលទ្ធិប្រជាធិបតេយ្យបានដួលរលំ ដែលជាការបន្ថែមបន្ទុកកាន់តែធ្ងន់ធ្ងរដល់ប្រទេសដែលមានប្រជាជនជាង២៥លាននាក់មួយនេះ

2023/08/01 11:41:39 am        92
នីហ្សេ៖ ប្រទេសជិតខាងកំពុងដាក់ទណ្ឌកម្មសេដ្ឋកិច្ចជុំវិញរដ្ឋប្រហារកាលពីសប្តាហ៍មុន ដែលបានផ្តួលរំលំដៃគូប្រជាធិបតេយ្យចុងក្រោយរបស់លោកខាងលិចប្រឆាំងនឹងក្រុមជ្រុលនិយមនៅអាហ្វ្រិកខាងលិច ហើយគ្រួសារទាំងឡាយ នៅក្នុងប្រទេសក្រីក្របំផុតមួយរបស់ពិភពលោកមួយនេះ អាចបង្កើនការចំណាយខ្ពស់។ខណៈភាពចលាចលកើតចេញពីការដណ្ដើមអំណាច បានហៀរចេញពីតាមដងផ្លូវដល់ទីផ្សារនានា ប្រភពមួយចំនួនបាននិយាយថាធនាគារកណ្ដាលប្រចាំតំបន់ បានលុបចោលប្រាក់ធានារ៉ាប់រងចំនួន៣០ពាន់លាន CFA ឬស្មើ៥១លានដុល្លារដែលបានគ្រោងទុកសម្រាប់នីហ្សេ ដែលបានគ្រោងធ្វើឡើងកាលពីថ្ងៃចន្ទ នៅក្នុងទីផ្សារបំណុលតំបន់អាហ្វ្រិកខាងលិច ក្រោយការដាក់ទណ្ឌកម្ម។ នៅរដ្ឋធានីរបស់ប្រទេសនីហ្សេ មនុស្សជាច្រើនរស់នៅក្នុងជម្រកបណ្តោះអាសន្នដែលចងភ្ជាប់ជាមួយបន្ទះឈើ ក្រដាស និងផ្ទាំងកៅស៊ូតង់ ដោយសារពួកគេមិនអាចមានលទ្ធផលបង់ថ្លៃជួលផ្ទះបាន។ ពួកគេរកប្រាក់ដើម្បីចិញ្ចឹមកូនបានព្រឹកខ្វះល្ងាចប៉ុណ្ណោះ ។ លោក Salou Hassan និងក្រុមគ្រួសាររបស់លោករស់នៅក្នុងខ្ទមពីរបន្ទប់នៅសងខាងផ្លូវរួមជាមួយមនុស្សប្រហែល ១៤០នាក់ផ្សេងទៀត ។ គ្រួសារនេះសម្រាកលើបន្ទះឈើជិតឥដ្ឋ ដោយគ្មានភ្លើង ឬទឹកប្រើប្រាស់ ហើយពួកគេងូតទឹកតាមទុយយោផ្កាឈូកសាធារណៈ។  លោក Hassan ដែលមានកូនប្រុសអាយុ ៥ និង ៦ឆ្នាំ បាននិយាយកាលពីថ្ងៃចន្ទថា ផ្នែកដ៏លំបាកបំផុតគឺការស្វែងរកអាហារសម្រាប់កូនរបស់លោក៕

ថ្នាំញៀនតម្លៃ ១១លានដុល្លារ ត្រូវបានប្រទះឃើញលាក់ទុក ក្នុងម់ាស៊ីនបោកខោអាវ នៅប្រទេសឈីលី

2023/08/01 11:38:29 am        81
ឈីលី៖ គ្រឿងញៀនខុសច្បាប់តម្លៃជាង ១០លានដុល្លារអាមេរិក ត្រូវនគរបាលប្រទេសឈីលីរឹបអូសបាន បន្ទាប់ពីគ្រឿងញៀននេះ ត្រូវបានរកឃើញលាក់ទុកក្នុងគ្រឿងប្រើប្រាស់អេឡិចត្រូនិក (ម៉ាស៊ីនបោកខោអាវ ទូទឹកកក...)។ការរុករកចាប់បាននេះ គឺជាផ្នែកមួយនៃប្រតិបត្តិការរយៈពេល២ខែ នៅទីក្រុងកំពង់ផែ Vaparaiso ប្រទេសឈីលី ហើយយោងតាមក្រុមមន្ត្រី បានឲ្យដឹងថា កងកម្លាំងសន្តិសុខរបស់ឈីលី រឹបអូសបានថ្នាំញៀនចំនួន ១៨៤គីឡូក្រាម ដែលលាក់នៅក្នុងគ្រឿងឧបករណ៍ប្រើប្រាស់ចំនួន៧។ថ្នាំញៀននេះ ត្រូវបានគេរាយការណ៍ថា នាំចូលមកពីប្រទេសហូឡង់។ តម្លៃនៃសារធាតុខុសច្បាប់នេះ ត្រូវបានគេប៉ាន់ប្រមាណថា គឺប្រហែល ១១ លានដុល្លារ។លំនៅឋានចំនួន៨កន្លែង ត្រូវបានឆ្មក់ចូលឆែកឆេរ ដែលជាផ្នែកមួយនៃការបង្ក្រាបនេះ។ ពលរដ្ឋកូឡុំប៊ី ៥នាក់ ត្រូវបានចាប់ខ្លួន ព្រមទាំងរឹបអូសថ្នាំញៀនមួយចំនួនផ្សេងទៀត កាំភ្លើងខ្លីមួយដើម និងរថយន្តប៉ុន្មានគ្រឿងផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ម្លប់ ទឹក និងភេសជ្ជៈ ជួយតំបន់បាល់កង់ទប់ទល់នឹងរលកកម្តៅធ្ងន់ធ្ងរនារដូវក្តៅ
07/23/2025 08:07 PM
គណៈប្រតិភូអ៊ុយក្រែនជួបប្រធានាធិបតីទួរគីលោក Erdogan មុនកិច្ចប្រជុំជាមួយរុស្ស៊ី
07/23/2025 08:07 PM
អ៊ីតាលី និងអាល់ហ្សេរី ព្រមព្រៀងធ្វើការ ដើម្បីដោះស្រាយបញ្ហាអំពើភេរវកម្ម និងជនអន្តោប្រវេសន៍
07/23/2025 08:07 PM
EU នឹងដាក់វិធានការតបតលើទំនិញអាមេរិក ដើម្បីបញ្ចៀសការដំឡើងពន្ធ
07/23/2025 08:07 PM
ទិវាវាយតម្លៃទទួលស្គាល់ គាំទ្រដល់ SME ប្រើប្រាស់សេវាកម្មវាយតម្លៃទទួលស្គាល់ក្នុងដំណើរការអាជីវកម្ម
07/23/2025 08:07 PM
បាតុករលីបង់ នៅទីក្រុងបេរូតនាំគ្នាតវ៉ាប្រឆាំងវិបត្តិស្រេកឃ្លាននៅតំបន់ហ្កាហ្សា
07/23/2025 07:07 PM
ពលរដ្ឋហ្កាហ្សាប្រញាប់ប្រញាល់ទៅដណ្តើមជំនួយ ស្របពេលទីភ្នាកងារព្រមានពីភាពអត់ឃ្លានទ្រង់ទ្រាយធំ
07/23/2025 07:07 PM
លោកស្រី von der Leyen៖ EU និងជប៉ុន នឹងធ្វើការកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីដោះស្រាយពាណិជ្ជកម្មអយុត្តិធម៌
07/23/2025 07:07 PM
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាព្យួរអាជ្ញាបណ្ណកាស៊ីណូហេងហេង1នៅស្រុកស្នូលខេត្តក្រចេះ សង្ស័យលួចលាក់បង្កប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
07/23/2025 07:07 PM
វីដេអូយានដ្រូនកងទ័ពអ៊ីស្រាអែល បង្ហាញស្តុកជំនួយរង់ចាំចែកចាយទៅកាន់តំបន់ហ្កាហ្សា
07/23/2025 07:07 PM