TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

គោលនយោបាយបណ្ដុះបណ្ដាលយុវជនក្រីក្រ១,៥លាននាក់ គ្រោងនឹងអនុវត្តនៅចុងឆ្នាំនេះ

2023/07/26 12:55:58 pm        331
 ភ្នំពេញ៖ គោលនយោបាយបណ្ដុះបណ្ដាលយុវជនក្រីក្រ និងងាយរងគ្រោះ ១,៥លាននាក់ គ្រោងនឹងអនុវត្ត នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ ដោយស្របទៅតាមអនុសាសន៍ណែនាំរបស់​សម្តេចតេជោ អាស្រ័យទៅ លើក្រសួង និងស្ថាប័នពាក់ព័ន្ធ ។ នេះបើតាមការឱ្យដឹងពីអគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ បណ្ដុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ក្រសួងការងារ និងបណ្តុបណ្ដាលវិជ្ជាជីវៈ និងក្រសួងស្ថាប័នពាក់ព័ន្ធ ​កំពុងព្យាយាមពន្លឿនការ អនុវត្តគោលនយោបាយបណ្ដុះបណ្ដាលយុវជនក្រីក្រ ​និងងាយរងគ្រោះ ១,៥លាននាក់ ឱ្យបានលឿនតាម លទ្ធភាពអាចធ្វើទៅបាន ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ថង សាម៉ុន អគ្គនាយករង នៃអគ្គនាយក ដ្ឋានអប់រំ ​បណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ​ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រាប់BTV នៅថ្ងៃទី២៦ ខែកក្កដា នេះ ។ឯកឧត្តម បានឱ្យដឹងថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនក្រីក្រ ​និងងាយរងគ្រោះ គឺ មានរយៈពេល៤ខែ ​សិក្សាលើមុខជំនាញជាច្រើន រួមមាន៖ វិស័យសំណង់ ​អគ្គិសនី មេកានិច អេឡិចត្រូ និក​ និងខាងវិស័យទេសសចរណ៍ ជាដើម ។ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំឱ្យ​ក្រសួងការងារ និងក្រសួង ស្ថាប័នផ្សេងៗទៀត រួមសហការរៀបចំគោលនយោបាយជាតិ​បណ្ដុះ​បណ្ដាល​ជំនាញវិជ្ជាជីវៈដល់យុវជនក្នុងគ្រួសារក្រីក្រ ​និងងាយរងគ្រោះប្រមាណ​ ១,៥លាននាក់ ដើម្បីឆ្លើយតប​នឹងតម្រូវការទីផ្សារការងារនៅកម្ពុជា​ ព្រមទាំងការលើកកម្ពស់ជីវភាព​ពួកគេឲ្យកាន់តែប្រសើរ ​ដើម្បីសម្រេឲ្យបានតាមគោលនយោបាយជាតិឆ្នាំ២០៣០ ប្រទេសកម្ពុជានឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់៕អត្ថបទ៖ សោភ័ណ

តៃវ៉ាន់ ធ្វើសមយុទ្ធយោធានៅអាកាសយានដ្ឋានអន្តរជាតិធំ

2023/07/26 12:48:01 pm        168
តៃវ៉ាន់៖ កោះតៃវ៉ាន់ បានធ្វើសមយុទ្ធចុះចតប្រឆាំងយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិធំរបស់ខ្លួននៅថ្ងៃពុធនេះ ដោយបង្ហាញពីយុទ្ធសាស្ត្រការពាររបស់ខ្លួនប្រឆាំងការវាយលុកតាមអាកាសរបស់ទាហានឆ័ត្រយោង និងឧទ្ធម្ភាគចក្រ។ នេះជាលើកដំបូងហើយដែលអាកាសយានដ្ឋានអន្តរជាតិ Taoyuan (ថាវយ័ន) ដែលជាបណ្តាញផ្លូវអាកាសដ៏សំខាន់បំផុតរបស់កោះនេះជាមួយពិភពលោក ចូលរួមក្នុងសមយុទ្ធ « Han Kuang » (ហានគ័ង) ប្រចាំឆ្នាំ។ឧទ្ធម្ភាគចក្រ ៦ គ្រឿង និងទាហានប្រមាណ ១៨០នាក់ បានចូលរួមក្នុងសមយុទ្ធនេះ ដែលប្រដូចធ្វើជាការវាយរុញច្រានកងកម្លាំងសត្រូវដែលបានរឹបអូសទីតាំងគ្រប់គ្រងចរាចរណ៍ដែនអាកាសនៅព្រលានយន្តហោះ។ កោះតៃវ៉ាន់ បានលុបចោលសមយុទ្ធយោធាប្រចាំឆ្នាំមួយចំនួនរបស់ខ្លួនកាលពីថ្ងៃអង្គារ សម្រាប់ហេតុផលសុវត្ថិភាព ខណៈអាជ្ញាធរបានបង្កើនការត្រៀមលក្ខណៈជាមុនសម្រាប់អ្វីដែលពួកគេនិយាយថាអាចជាព្យុះទីហ្វុងកំណាចបំផុតដែលនឹងវាយបក់មកលើកោះនេះក្នុងរយៈពេលជិតបួនឆ្នាំមកនេះ។

ផ្កាយរណបបង្ហាញពី ក្រុងព្យុងយ៉ាងមានផែនការធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំ មុនខួបសង្គ្រាម

2023/07/26 12:45:49 pm        186
កូរ៉េខាងជើង៖ លោក Yang Moo-jin សាស្ត្រាចារ្យនៅសាកលវិទ្យាល័យសិក្សាពីកូរ៉េខាងជើងក្នុងទីក្រុងសេអ៊ូល បាននិយាយថា រូបភាពផ្កាយរណបនៅរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើងបានបង្ហាញថា ប្រទេសកូរ៉េខាងជើងកំពុងរៀបចំព្យុហយាត្រាយោធាពេលយប់ទ្រង់ទ្រាយធំ ដើម្បីប្រារព្ធខួបលើកទី ៧០ នៃបទឈប់បាញ់សង្គ្រាមកូរ៉េ។ រូបភាពពីក្រុមហ៊ុន Umbra មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលប្រើផ្កាយរណបថតរូបភាពរ៉ាដា ដើម្បីមើលតាមការគ្របដណ្តប់ពពក បង្ហាញពីទម្រង់ការបង្កើតដ៏ធំនៃលេខ «៧០» និងពាក្យផ្សេងទៀតដូចជា «ជ័យជំនះ» និង «ជោគជ័យ» នៅទីលាន គីម អ៊ីលស៊ុង។លោក Yang បាននិយាយថា ក្បួនព្យុហយាត្រាយោធានៅទីក្រុងព្យុងយ៉ាង ទំនងជារួមមានបុគ្គលិករហូតដល់ ១៥.០០០នាក់ ហើយអាចបង្ហាញពីការរៀបចំថ្មីនៃអាវុធដែលមានសមត្ថភាពបំពាក់នុយក្លេអ៊ែរ។ ប្រទេសកូរ៉េខាងជើងប្រារព្ធខួបនៅថ្ងៃទី ២៧ ខែកក្កដា ជាជ័យជម្នះលើកងកម្លាំងសម្ព័ន្ធមិត្តដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមកូរ៉េឆ្នាំ ១៩៥០ដល់ឆ្នាំ១៩៥៣ ដែលផ្តល់ឱកាសឱ្យទីក្រុងព្យុងយ៉ាងបង្ហាញពីថ្ងៃនៃសង្រ្គាមត្រជាក់ នៅពេលដែលកងទ័ពកូរ៉េខាងជើងបានប្រយុទ្ធដោយមានការគាំទ្រពីប្រទេសចិន និងរុស្ស៊ី។ កូរ៉េខាងជើងនៅតែស្ថិតក្នុងសង្គ្រាមបច្ចេកទេសជាមួយសម្ព័ន្ធមិត្តដឹកនាំដោយសហរដ្ឋអាមេរិក បន្ទាប់ពីការប្រយុទ្ធបានបញ្ចប់ក្នុងបទឈប់បាញ់ ជាជាងសន្ធិសញ្ញាសន្តិភាពផ្លូវការ។យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹង ទីក្រុងព្យុងយ៉ាង បានអញ្ជើញមន្ត្រីជាន់ខ្ពស់ចិន និងរុស្ស៊ី ។ ប្រទេសទាំងពីគឺជាគណៈប្រតិភូបរទេសដ៏ល្បីដំបូងគេដែលធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើងចាប់តាំងពីជំងឺរាតត្បាត COVID-19 បានចាប់ផ្តើម ហើយធ្វើឡើងខណៈទីក្រុងព្យុងយ៉ាង បានសម្លឹងមើលដើម្បីធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងប៉េកាំង និងទីក្រុងមូស្គូ៕

វិមានក្រឹមឡាំង៖ លោក Putin នឹងធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងខែតុលា

2023/07/26 12:43:18 pm        107
រុស្ស៊ី៖ មន្ត្រីវិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន មានបំណងធ្វើទស្សនកិច្ចនៅប្រទេសចិននៅក្នុងខែតុលា។ លោក Yury Ushakov បានប្រាប់សារព័ត៌មានរដ្ឋរុស្ស៊ី និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតកាលពីថ្ងៃអង្គារថា លោក ពូទីន មានផែនចូលរួមវេទិកាស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ប្រទេសចិន ក្នុងបំណងបង្កើតតំបន់សេដ្ឋកិច្ចដ៏ធំមួយ។ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូកាលពីខែមីនាថា លោកបានអញ្ជើញលោក ពូទីន មកកាន់វេទិកានេះ។អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីមុនថា លោក ពូទីន ត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីប្រធានបទជាច្រើនក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក មានចាប់ពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រហូតដល់កិច្ចការអន្តរជាតិ។លោក ពូទីន បានធ្វើទស្សនកិច្ចលើកចុងក្រោយនៅប្រទេសចិនកាលពីខែកុម្ភៈ ឆ្នាំមុន មុនពេលរុស្ស៊ីចាប់ផ្តើមការវាយលុកដោយយោធារបស់ខ្លួនលើអ៊ុយក្រែន។រុស្ស៊ី និងចិន កំពុងពង្រឹងទំនាក់ទំនងកាន់តែរឹងមាំចាប់តាំងពីការវាយលុកនោះមក ខណៈប្រទេសទាំងពីរប្រឈមមុខទំនាក់ទំនងកាន់តែធ្លាក់ចុះខ្លាំងជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។

ត្រីបាឡែន៥១ ក្បាលបានងាប់បន្ទាប់ពីឡើងមកលើឆ្នេរនៅប្រទេសអូស្ត្រាលីភាគខាងលិច

2023/07/26 12:40:16 pm        91
អូស្ត្រាលី៖ ត្រីបាឡែនជាង៥០ក្បាល បានងាប់ រយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីបានជាប់ខ្លួននៅលើឆ្នេរសមុទ្រ នៅប្រទេសអូស្ត្រាលី ភាគខាងលិច ដោយអាជ្ញាធរនិយាយនៅថ្ងៃពុធនេះថា ពួកគេកំពុងប្រញាប់ប្រញាល់ជួយសង្គ្រោះត្រីបាឡែនរាប់សិបក្បាលទៀត។  ហ្វូងត្រីបាឡែនព្រុយវែងជិត ១០០ ក្បាល ត្រូវបានគេប្រទះឃើញនៅឆ្នេរ Cheynes ក្បែរទីក្រុង Albany មានចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Perth កាលពីល្ងាចថ្ងៃអង្គារ។ក្រុមអ្នកជំនាញមកពីឧទ្យាននិងសេវាកម្មសត្វព្រៃរបស់រដ្ឋ ចូលរួមដោយក្រុមអ្នកស្ម័គ្រចិត្ត បានធ្វើការពេញមួយយប់ ដោយទប់ទល់នឹងសីតុណ្ហភាពត្រជាក់ ដើម្បីតាមដានត្រីបាឡែន។អង្គការសេវាកម្មបានបញ្ជាក់នៅព្រឹកថ្ងៃពុធនេះថា ត្រីបាឡែនចំនួន៥១ក្បាលបានងាប់។ អង្គការនេះបាននិយាយថា ពេលនេះខ្លួនកំពុងធ្វើការជាមួយក្រុមអ្នកស្ម័គ្រចិត្តដើម្បីព្យាយាមជួយសង្គ្រោះត្រីបាឡែនចំនួន ៤៦ ក្បាលដែលនៅសល់ ដោយមានផែនការនាំពួកវាទៅកាន់ទឹកជ្រៅក្នុងអំឡុងពេលថ្ងៃ។ឃ្លីបវីដេអូពីកន្លែងកើតហេតុ បានបង្ហាញពីលក្រុមអ្នកស្ម័គ្រចិត្ដ ដែលភាគច្រើនស្លៀកពាក់សម្លៀកបំពាក់សើម កំពុងធ្វើការយ៉ាងមមាញឹក ដើម្បីជួយថនិកសត្វដែលកំពុងជាប់ខ្លួននៅច្រាំងសមុទ្រ។អ្នកនាំពាក្យនៃការិយាល័យសេវាឧទ្យាន និងសត្វព្រៃ បាននិយាយថា ខ្លួនទទួលបានជំនួយជាច្រើន ប៉ុន្តែនិយាយថាខ្លួនមានអ្នកស្ម័គ្រចិត្តគ្រប់គ្រាន់ ហើយសាធារណជនគួរតែនៅឱ្យឆ្ងាយពីឆ្នេរ សម្រាប់ហេតុផលសុវត្ថិភាព៕

ប្រធានាធិបតីម៉ិកស៊ិក អរគុណលោក Biden ដែលប្តឹងរដ្ឋតិចសាស់ជុំវិញពោងបណ្តែតទឹកនៅព្រំដែន

2023/07/26 12:37:26 pm        101
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានថ្លែងអំណរគុណដល់សមភាគីសហរដ្ឋអាមេរិក របស់លោក គឺលោក Joe Biden កាលពីថ្ងៃអង្គារសម្រាប់ការដាក់ពាក្យបណ្តឹងលើរដ្ឋតិចសាស់ ជុំវិញការដំឡើងរបាំងបណ្តែតទឹកដើម្បីរារាំងជនអន្តោប្រវរេសន៍ដែលឆ្លងកាត់មកពីប្រទេសម៉ិកស៊ិក។ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បានប្តឹងរដ្ឋតិចសាស់ជំវិញរបាំងបណ្តែតទឹកដែលត្រូវបានតំឡើងដោយរដ្ឋនេះនៅលើទន្លេ Rio Grande ។ អាជ្ញាធររដ្ឋតិចសាស់ បានចាប់ផ្តើមដំឡើងខ្សែពោងនៅកណ្តាលទន្លេនៅជិតទីក្រុង Eagle Pass រដ្ឋតិចសស់ កាលពីសប្តាហ៍មុន ជាផ្នែកនៃគំនិតផ្តួចផ្តើមរបស់លោក Greg Abbott អភិបាលរដ្ឋតិចសាស់ មកពីគណបក្សសាធារណៈរដ្ឋ ដែលត្រូវបានចាត់ថាជាប្រតិបត្តិការតែម្នាក់ឯងដើម្បីរារាំងជនអន្តោប្រវេសន៍។ ប្រទេសម៉ិកស៊ិក បានត្អូញត្អែរអំពីការដាក់របាំ ដោយនិយាយថា វាបំពានលើសន្ធិសញ្ញាដែនទឹក និងរំលោភលើដែនដី ប្រទេសម៉ិកស៊ិក។

វិមានក្រឹមឡាំង ចោទប្រកាន់លោកខាងលិចរំខានដល់កិច្ចប្រជុំកំពូលទ្វីបអាហ្វ្រិក

2023/07/26 12:34:44 pm        128
រុស្ស៊ី៖ កាលពីថ្ងៃអង្គារវិមានក្រឹមឡាំង បានចោទប្រកាន់ប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមរិក ពីបទព្យាយាមរំខានកិច្ចប្រជុំកំពូលអាហ្វ្រិក-រុស្ស៊ី នូវការបង្ហាញវត្តមានរបស់ខ្លួននៅចុងសប្តាហ៍នេះ។ អ្នកនាំពាក្យលោក Dmitry Peskov បាននិយាយថា បណ្តារដ្ឋនៅអាហ្វ្រិក ត្រូវបង្ខំឲ្យទទួលយកបញ្ជា ជាសម្ពាធពុំធ្លាប់មានពីមុនមក ដើម្បីកុំឲ្យចូលរួមនោះទេ។ លោកនិយាយថា ជារឿងសំខាន់ណាស់ ពួកគេមិនបានទទួលយកសិទ្ធដែនអធិបតេយ្យភាពរបស់រដ្ឋអាហ្វ្រិកនោះទេដើម្បីកំណត់ដោយឯករាជ្យនូវដៃគូរបស់ពួកគេសម្រាប់កិច្ចសហប្រតិបត្តិការ និងអន្តរកម្មទៅវិញទៅមកក្នុងវិស័យផ្សេងៗ។ កិច្ចប្រជុំកំពូល នៅក្នុងទីក្រុង St Petersburg នៅថ្ងៃព្រហស្បតិ៍ទី២៧ និងថ្ងៃសុក្រទី២៨ នឹងត្រូវបានចូលរួមដោយប្រធានាធិបតីលោក Vladimir Putin។ លោកត្រូវបានគេរំពឹងថានឹងមានកិច្ចពិភាក្សាពីមួយទៅមួយដោយល្អិតល្អន់ជាមួយមេដឹកនាំអាហ្វ្រិកជាលក្ខណៈបុគ្គល លើអ្វីគ្រប់យ៉ាងមានចាប់ពីពាណិជ្ជកម្ម និងសន្តិសុខ រហូតដល់ការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ។ វាជាផ្នែកនៃការជំរុញដ៏រឹងមាំសម្រាប់ឥទ្ធិពល ដែលត្រូវបានអះអាងដោយប្រទេសលោកខាងលិច ប្រឆាំងការនៅពីក្រោយនៃសង្គ្រាមនៅអ៊ុយក្រែន។ វាបានកើតឡើងបន្ទាប់ពីទីក្រុងមូស្គូ បានប្រកាសកាលពីសប្តាហ៍មុនថាខ្លួនបានចាកចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ។ វាកាន់តែមានសារៈសំខាន់ដើម្បីជួបប្រជុំគ្នាជាមួយបណ្តាប្រទេសអាហ្វ្រិក និងពិភាក្សាគ្នា ជាពិសេស កាតព្វកិច្ចស្បៀងអាហារ និងមូលហេតុសម្រាប់ភាពបរាជ័យសម្រាប់កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ជាកិច្ចប្រឹងប្រែងរបស់រុស្ស៊ីដើម្បីគាំទ្រទីផ្សារពិភពលោក និងជាដំណោះស្រាយទទួលខុសត្រូវរបស់រុស្ស៊ី ចំពោះបញ្ហានេះ និងអ្វីដែលកាតព្វកិច្ចលើផ្នែកទាំងឡាយ ដែលមិនត្រូវបានបំពេញ។ រុស្ស៊ីបាននិយាយពីលទ្ធភាពនៃការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិដោយឥតគិតថ្លៃ និងមានតម្លៃថោក ទៅកាន់ប្រទេសក្រីក្របំផុតនៅអាហ្វ្រិកដើម្បីជំនួសគ្រាប់ធញ្ញជាតិអ៊ុយក្រែន ដើម្បីបំពេញការខ្វះខាតណាមួយ៕

អង់គ្លេសព្រមានថា រុស្ស៊ីអាចនឹងវាយប្រហារកប៉ាល់ ខណៈដែលសហភាពអឺរ៉ុបសន្យាជំរុញការនាំចេញរបស់ អ៊ុយក្រែន

2023/07/26 12:32:02 pm        77
អង់គ្លេស៖ ចក្រភពអង់គ្លេស បានព្រមានកាលពីថ្ងៃអង្គារ ទី២៥ ខែកក្កដាថា ខ្លួនមានព័ត៌មានដែលបង្ហាញថា យោធារុស្ស៊ីអាចចាប់ផ្តើមកំណត់គោលដៅដឹកជញ្ជូនជនស៊ីវិល នៅក្នុងសមុទ្រខ្មៅ ខណៈដែលសហភាពអឺរ៉ុប បានសន្យាជួយអ៊ុយក្រែននាំចេញកសិផលស្ទើរតែទាំងអស់របស់ខ្លួនតាមរយៈផ្លូវដែក និងផ្លូវគោក។តម្លៃស្រូវសាលីសកល បានកើនឡើង ១៥ភាគរយក្នុងសប្តាហ៍មុន បន្ទាប់ពីប្រទេសរុស្ស៊ី បានចាកចេញពីកិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យការនាំចេញធញ្ញជាតិនៅសមុទ្រខ្មៅប្រកបដោយសុវត្ថិភាពសម្រាប់រយៈពេលមួយឆ្នាំ ហើយបានចាប់ផ្តើមកំណត់គោលដៅកំពង់ផែអ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធគ្រាប់ធញ្ញជាតិនៅលើសមុទ្រខ្មៅ និងទន្លេដានូប៊ី (Danube) ។លោកស្រី បាបារ៉ា វ៉ូវ៉ាដ ( Barbara Woodward) ឯកអគ្គរដ្ឋទូតអង្គគ្លេសប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា៖«ព័ត៌មានរបស់យើងបង្ហាញថា យោធារុស្ស៊ីអាចពង្រីកគោលដៅរបស់ពួកគេទៅលើរោងចក្រគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនបន្ថែមទៀត ដើម្បីរួមបញ្ចូលការវាយប្រហារប្រឆាំងនឹងការដឹកជញ្ជូនជនស៊ីវិល នៅក្នុងសមុទ្រខ្មៅ»។លោកស្រីវ៉ូវ៉ាដ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកនាយករដ្ឋមន្រ្តីអង់គ្លេស រីស៊ី ស៊ុណាក់ (Rishi Sunak) បានចែករំលែកព័ត៌មានជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូមៀរ ហ្សេឡិនស្គី(Volodymyr Zelenskyy) ក្នុងអំឡុងពេលការហៅទូរស័ព្ទកាលពីថ្ងៃអង្គារ លោក Woodward បានប្រាប់អ្នកយកព័ត៌មាន។ លោស្រីបានបន្ថែមថា ប្រទេសអង់គ្លេសក៏មានព័ត៌មានថា រុស្ស៊ីបានដាក់មីនសមុទ្របន្ថែម នៅតាមក្នុងការចូលទៅជិតកំពង់ផែនានារបស់អ៊ុយក្រែន៕

មនុស្ស ៥នាក់ ស្លាប់ ខណៈព្យុះវាយប្រហារភាគខាងជើងអ៊ីតាលី និងភ្លើងឆេះព្រៃ នៅកោះ Sicily

2023/07/26 12:27:02 pm        121
ជើងអ៊ីតាលី៖ យ៉ាងហោចណាស់មនុស្ស ៥នាក់ ត្រូវបានគេដឹងថា បានស្លាប់ នៅក្នុងប្រទេសអ៊ីតាលី កាលពីថ្ងៃអង្គារ (ទី២៥ ខែកក្កដា) បន្ទាប់ពីមានព្យុះដ៏មានឥទ្ធិពល នៅភាគខាងជើង និងភ្លើងឆេះព្រៃ នៅកោះ Sicily ដែលអាចនាំឲ្យរដ្ឋាភិបាលប្រកាសភាពអាសន្ន នៅក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុត។នាយករដ្ឋមន្ត្រី លោកស្រី Giorgia Meloni បាននិយាយថា ក្មេងស្រីវ័យ ១៦ឆ្នាំម្នាក់ ដែលកំពុងធ្វើដំណើរទៅបោះជំរំ ស្ថិតក្នុងចំណោមមនុស្ស ២នាក់ ដែលបានស្លាប់ដោយសារព្យុះ ដែលបានវាយប្រហារភាគខាងជើងប្រទេសអ៊ីតាលី។ ក្មេងស្រីជំទង់នោះ បានបាត់បង់ជីវិតនៅពេលដែលដើមឈើមួយដើមដួលរលំសង្កត់តង់របស់នាង អំឡុងពេលបោះជំរំកាយរិទ្ធនៅជិតទីក្រុង Brescia បន្ទាប់ពីមានខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ពេញមួយយប់។ ហើយកាលពីថ្ងៃចន្ទ ស្ត្រីវ័យកណ្តាលម្នាក់ បានស្លាប់ បន្ទាប់ពីដើមឈើដួលរលំពីលើ នៅទីប្រជុំជន Lissone ភាគខាងជើងទីក្រុង Milan។ចំណែកនៅកោះ Sicily ឯណោះវិញ អ្នកគ្រប់គ្រងតំបន់ លោក Renato Schifani បាននិយាយថា លោកមានគម្រោងស្នើរដ្ឋាភិបាល នៅមុនកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ដើម្បីប្រកាសភាពអាសន្ន សម្រាប់កោះមេឌីទែរ៉ាណេមួយនេះ។អ្នកពន្លត់អគ្គីភ័យនៅលើកោះនេះ បានចំណាយពេលមួយយប់ ដើម្បីទប់ទល់នឹងចំហេះព្រៃ ដែលជាការឆេះមួយ ក្នុងចំណោមការឆេះ នៅជិតខ្លាំងនឹងអាកាសយានដ្ឋាន Palermo ដែលកន្លែងនោះ ត្រូវបានបិទអស់រយៈពេលជាច្រើនម៉ោង នៅព្រឹកថ្ងៃអង្គារ។នាយកដ្ឋានការពារជនស៊ីវិលរបស់ប្រទេសអ៊ីតាលី កាលពីថ្ងៃអង្គារ បានរាយការណ៍ពីភ្លើងឆេះយ៉ាងសន្ធោសន្ធៅ នៅទូទាំងភាគខាងត្បូង ដោយនិយាយថា ជំនួយផ្លូវអាកាសត្រូវបានស្នើសុំ សម្រាប់ឧបទ្ទវហេតុចំនួន៩ នៅកោះ Sicily ចំនួន៩ នៅតំបន់កាឡាប៊្រីយ៉ា (Calabria) និងមួយទៀតនៅកោះសាឌីណាយ៉ា (Sardinia)៕

សប្ដាហ៍ក្រោយរដ្ឋាភិបាលអនុវត្តការដំឡើងកម្រិតឧបត្ថម្ភ ស្រ្តីមានផ្ទៃពោះក្រីក្រ កម្មការិនី និងមន្ត្រីរាជការជាស្ត្រី

2023/07/26 12:23:59 pm        166
ភ្នំពេញ៖ សប្ដាហ៍ក្រោយចាប់ពីថ្ងៃទី១ខែសីហា ឆ្នាំ ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើការដំឡើងប្រាក់ឧបត្ថម្ភជូនស្រ្តីមានផ្ទៃពោះជាមន្រ្តីរាជការ មន្រ្តីកម្មសិក្សា មន្រ្តីជាប់កិច្ចសន្យា កម្មការិនីជាសមាជិក ប.ស.ស ក៏ដូចជាស្រ្តីមានផ្ទៃពោះរស់នៅក្នុងគ្រួសារមានបណ្ណសមធម៌។ ការដំឡើងថវិកាឧបត្ថម្ភនេះ គឺដំឡើងជូនទ្វេដង។រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តគាំពារស្រ្តីមានផ្ទៃពោះ និងកុមារតូច ក៏ដូចជាជំរុញការអភិវឌ្ឍ​មូលធនមនុស្ស ក៏បានសម្រេចដំឡើងកម្រិតថវិកាឧបត្ថម្ភជូនស្រ្តី​មានផ្ទៃពោះក្នុងគ្រួសារ​មានបណ្ណសមធម៌ កម្មការនីជាសមាជិក ប.ស.ស និងស្រ្តីមានផ្ទៃពោះជាមន្រ្តីរាជការ មន្រ្តីចុះកម្មសិក្សា និងមន្រ្តីជាប់កិច្ចសន្យា។ ការដំឡើងថវិកាឧបត្ថម្ភគឺ ផ្ដល់ជូនទ្វេដង សម្រាប់ការពិនិត្យផ្ទៃពោះចំនួន ៤ដង ការសម្រាល និងក្រោយសម្រាលចំនួន ​១០ដង រហូតកូនអាយុ ២ឆ្នាំ។​ ប្រាក់ឧបត្ថម្ភទាំងនេះ គឺផ្តល់ជូននៅ​ពេលក្រុមគោលដៅទៅទទួលសេវាពិនិត្យថែទាំសុខភាពមាតា ​ទារកនៅគ្រប់មន្ទីរពេទ្យរដ្ឋ។ សម្រាប់ស្រ្តីមានផ្ទៃពោះ ​និងសម្រាលកូនរួច ជាក្រុមគោលដៅ ​បង្ហាញការសប្បាយចិត្តជាខ្លាំង នៅពេលដែលរាជរដ្ឋាភិបាលសម្រេចបន្ថែមថវិកាឧបត្ថម្ភ។ បច្ចុប្បន្នពួកគេទទួលបានការ យកចិត្តទុកដាក់ជាខ្លាំងពីក្រុមគ្រូពេទ្យ ​និងទទួលបានថវិកាជាប្រចាំតាមការកំណត់។ ពួកគេក៏សូមអរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានការគិតគូខ្ពស់ចំពោះពួកគេ។ពាក់ព័ន្ធនឹងការងារនេះដែរ លោកស្រីវេជ្ជបណ្ឌិត ហ៊ាង មករា ប្រធានមណ្ឌលសុខភាពស្ទឹងមានជ័យ លើកឡើងថាមន្ទីរពេទ្យ ក្រៅពីការផ្ដល់សេវាថែទាំដោយយកចិត្តទុកដាក់ ​ក៏បានផ្ដល់ការណែនាំ និងជួយសម្រួលលើការងារមួយចំនួន ដើម្បីឱ្យក្រុមគោលដៅទាំងនោះទទួលបាននូវអត្ថប្រយោជន៍​ដែលពួកគេអាចទទួលបានពីរាជរដ្ឋាភិបាល។តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថាការដំឡើងកម្រិត​ថវិកាឧបត្ថម្ភនេះ គឺបង្ហាញពី ​ការប្ដេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការគិតគូរដល់ស្រ្តីមានផ្ទៃពោះ កុមារតូច ​ស្របតាមអាទិភាពដែលកំណត់យក មនុស្ស ជាចម្បង ​និងគោលការណ៍ មិនបោះបង់ពលរដ្ឋណាម្នាក់៕អត្ថបទ៖ គឹមហុក

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បេសកជនរបស់លោកTrump នឹងពិនិត្យមើលជំនួយនៅតំបន់ហ្កាហ្សា ខណៈសម្ពាធកើនឡើងលើអ៊ីស្រាអែល
08/01/2025 10:08 AM
អង់គ្លេស អាមេរិក បារាំង និងប្រទេស១១ផ្សេងទៀត ថ្កោលទោសការគំរាមកំហែងចារកម្មរបស់អ៊ីរ៉ង់
08/01/2025 10:08 AM
អូស្ត្រាលី ត្រេកអរ ខណៈពន្ធបដិការពីអាមេរិក នៅតែស្ថិតក្នុងអត្រាមូលដ្ឋាន ១០% ទាបជាងប្រទេសដទៃ
08/01/2025 10:08 AM
លោកTrump ព្រមានមន្ត្រីជាន់ខ្ពស់រុស្ស៊ី លោក Medvedev ឱ្យប្រយ័ត្នសម្ដី
08/01/2025 09:08 AM
[UPDATE] វិនិយោគិនសកល សម្ដែងប្រតិកម្មយ៉ាងប្រយ័ត្នប្រយែងចំពោះអត្រាពន្ធបដិការថ្មីរបស់លោក Trump
08/01/2025 09:08 AM
ទីក្រុងប៉េកាំងពន្លឿនកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ បន្ទាប់ពីមានភ្លៀងធ្លាក់ដ៏កម្រ
08/01/2025 09:08 AM
ប្រធានាធិបតី៖ ម៉ិកស៊ិកទទួលបានការពន្យាពេលពន្ធថ្មី មានពេល៩០ថ្ងៃដើម្បីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក
08/01/2025 09:08 AM
រដ្ឋមន្ត្រីក្រសួងការងារ បានអះអាងថា ការធ្វើការងារនៅក្នុងស្រុកមានភាពងាយស្រួលជាង និងអត្ថប្រយោជន៍សម្បូរបែប
08/01/2025 08:08 AM
ឥណ្ឌា ប្តេជ្ញាការពារកសិករ បន្ទាប់ពីលោក Trump គំរាមយកពន្ធនាំចូលដ៏ខ្ពស់ដល់ទៅ ២៥%
08/01/2025 08:08 AM
អ្នកនាំពាក្យ៖ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ បន្តមានសភាពស្ងប់ស្ងាត់ បង្ហាញពីការគោរពបទឈប់បាញ់
08/01/2025 08:08 AM