TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណឯកឧត្តម ស៊ី ជិនពីង ចំពោះពាក្យពេចន៍សាទរលើជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជា

2023/07/27 09:47:48 am        238
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សជនកម្ពុជា ថ្លែងអំណរគុណអស់ពីដួងចិត្តចំពោះពាក្យពេចន៍សាទររបស់ឯកឧត្តម ស៊ី ជិនពីង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មនីស្តចិន សម្រាប់ជ័យជំនះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពជា ក្នុងការបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងកោតសរសើរចំពោះសមិទ្ធផល ក្នុងប្រទេសកម្ពុជា រយៈពេលជាច្រើនឆ្នាំមកនេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

គ.ជ.ប បើកសវនាការជំនុំជម្រះលើបណ្តឹងចំនួន៥ពាក់ព័ន្ធករណីញុះញង់គូសបំផ្លាញសន្លឹកឆ្នោត

2023/07/27 09:10:06 am        303
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានបើកសវនាការជាសាធារណៈ ដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿងចំនួន៥ មានលេខ០០១ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ លេខ០០២ និងលេខ០០៣ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ លេខ០០៤ និងលេខ០០៥ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣។ សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមានលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធាន លោក នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន៧រូបទៀត ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ។ សូមជម្រាបថា បណ្ដឹងទាំង៥ខាងលើ មានកម្មវត្ថុប្តឹងតវ៉ានឹងសេចក្ដីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម ខេត្តប៉ៃលិន និងខេត្តត្បូងឃ្មុំ ពាក់ព័ន្ធនឹងសកម្មភាពណែនាំ និងញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត៕

ហាងកែសម្ផស្សរាប់ពាន់កន្លែងត្រូវបិទទ្វារនៅអាហ្វហ្កានីស្ថាន តាមបញ្ជារបស់ក្រុមតាលីបង់

2023/07/26 03:59:43 pm        147
ហាងកែសម្ផស្សរាប់ពាន់កន្លែងនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានបិទជាអចិន្ត្រៃយ៍ចាប់ពីថ្ងៃអង្គារនេះ បន្ទាប់ពីមានការបញ្ជាពីក្រុមអាជ្ញាធរតាលីបង់។ចំណាត់ការភ្លាមៗនេះត្រូវបានគេរំពឹងថា នឹងកាត់ផ្តាច់លំហូរប្រាក់ចំណូលមួយក្នុងចំនោមប្រាក់ចំណូលមួយចំនួនដែលមានសម្រាប់ស្ត្រី ក៏ដូចជាកាត់ផ្ដាច់កន្លែងដ៏ល្អនៃទំនាក់ទំនងសង្គមសម្រាប់ស្រ្តីផងដែរ។ វាជាគោលនយោបាយចុងក្រោយបង្អស់ដែលរឹតត្បិតសិទ្ធិស្របច្បាប់របស់ស្ត្រីអាហ្វហ្គានីស្ថាន។ហេតុផលផ្លូវការសម្រាប់ការបញ្ជានេះគឺថា "ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ដែលត្រូវបានចំណាយលើការកែសម្ផស្សបានបង្កការលំបាកដល់គ្រួសារក្រីក្រ" ហើយថាការទទួលសេវាកម្មនៅក្នុងហាងកែសម្ផស្សមួយចំនួនគឺ "មិនមានលក្ខណៈជាសាសនាអ៊ីស្លាមឡើយ" នេះបើយោងតាមក្រសួងសម្រាប់ការលើកកម្ពស់គុណធម៌ និងទប់ស្កាត់អំពើអបាយមុខរបស់ប្រទេសអាហ្វហ្គានីស្ថាន។ចាប់តាំងពីការដណ្តើមអំណាចកាលពីខែសីហា ឆ្នាំ២០២១មក ពួកតាលីបង់បានដាក់បម្រាមលើក្មេងស្រី និងស្ត្រីមិនឲ្យរៀនសូត្រនៅវិទ្យាល័យ និងសាកលវិទ្យាល័យ ក៏ដូចជាមិនឲ្យទៅសួនកម្សាន្ត កន្លែងកម្សាន្ត និងកន្លែងហាត់ប្រាណផ្សេងៗ ហើយបានបញ្ជាឱ្យពួកគេស្លៀកពាក់បិទបាំងមិនឲ្យអ្នកដទៃឃើញជាសាធារណៈឡើយ៕

សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនបន្តធ្វើជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តិទី៧ទៀតនោះទេ

2023/07/26 03:21:32 pm        78
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈថា ​សម្ដេច មិន​បន្ត​តំណែង​ជា​នាយករដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧នេះទេ ដោយ​សម្រេច​ប្រគល់​តំណែងនេះ​ទៅឲ្យ​ឯកឧត្តម ហ៊ុន ម៉ាណែត ​ចាប់ពីដើមអាណត្តិនេះ​តែម្តង ​ខណៈសម្តេច​នឹង​ទៅ​កាន់​ជា​ប្រធានព្រឹទ្ធសភាជំនួស​សម្តេចវិបុលសេនាភក្តី ​សាយ ឈុំ វិញ។ថ្លែងតាមរយៈសារពិសេសនារសៀលថ្ងៃទី២៦ ខែកក្កដា ​ឆ្នាំ២០២៣នេះ ​សម្តេចតេជោ បាន​បញ្ជាក់​ថា​ វាជា​ការចាំបាច់ខ្លាំង​បំផុតក្នុងការរៀបចំ​គណៈរដ្ឋមន្រ្ដីថ្មី​មួយ​ដែល​មានថ្នាក់ដឹកនាំ​វ័យក្មេងជំនាន់​ក្រោយក្នុងការ​ដឹកនាំ​រាជរដ្ឋាភិបាលបន្ត ​ហើយសម្រាប់ថ្នាក់ដឹកនាំចាស់ៗ​ក៏នឹង​ត្រូវ​លាលែង​ចេញ​ពី​តំណែងដូចគ្នាផងដែរ ។សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងដែរថា មានកត្តាធំៗចំនួន៤​ដែលត្រូវ​ឲ្យ​ឯកឧត្តម ហ៊ុន ម៉ាណែត ក្លាយ​ទៅជានាយករដ្ឋមន្រ្តី គឺ១.មានការឯកភាពផ្ទៃក្នុងពីគណបក្ស ២.ត្រូវជាប់ជា​សមាជិក​សភា ៣.ត្រូវបាន​តែង​តាំង​ពី​ព្រះមហាក្សត្រ​ និងទី៤.ត្រូវឆ្លងកាត់ពីសភាជាតិ។សម្តេចតេជោ ហ៊ុន សែន ក៏បាន​អះអាង​ផងដែរថា ​ក្រោយពេលដែល​ សម្តេច​លាលែង​ចេញ​ពី​នាយករដ្ឋមន្រ្តី ​ហើយទៅកាន់ជាប្រធានព្រឹទ្ធសភានោះ ​សម្តេច​នឹងមិនជ្រៀតជ្រែក ទៅ​លើ​កិច្ចការងារ​របស់​នាយករដ្ឋមន្រ្តីនោះទេ ​ប៉ុន្តែសម្រាប់កិច្ចការងាររបស់​គណបក្សគឺសម្តេច​នៅតែជា ប្រធានដដែល។សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា ​នាយករដ្ឋមន្រ្តីថ្មី ​ដែលដឹកនាំ​ដោយឯកឧត្តម ហ៊ុន ម៉ាណែត ​នឹងធ្វើការប្រកាសឲ្យកាន់តំណែងជាផ្លូវការ​នៅថ្ងៃទី២២ ​ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះតែម្តង៕អត្ថបទ៖ បាន ចក់

សម្ដេចតេជោ ហ៊ុន សែន៖ នយោបាយជ្រុលនិយមចាំបាច់ត្រូវលុប​បំបាត់ឱ្យ​អស់ពីកម្ពុជា

2023/07/26 02:40:18 pm        189
ភ្នំពេញ៖ ថ្លែងក្នុងសារពិសេសនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នយោបាយជ្រុលនិយមចាំបាច់ត្រូវលុបបំបាត់ឱ្យអស់ពីកម្ពុជា។ សម្ដេចតេជោ បញ្ជាក់ថា ក្រុមណាក៏ដោយដែលភ្ជាប់ខ្លួនជាមួយក្រុមជ្រុលនិយម ចាំបាច់ត្រូវ​កម្ចាត់​​ចោលមិនឱ្យមាននៅក្នុងប្រទេសកម្ពុជាទៀតទេ។

BREAKING NEWS សម្ដេចតេជោ ហ៊ុន សែន ប្រកាសថានឹងកាន់តួនាទីជាប្រធានព្រឹទ្ធសភា ជំនួសសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ

2023/07/26 02:31:43 pm        1570
ភ្នំពេញ៖ ថ្លែងក្នុងសារពិសេសនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបញ្ជាក់ថា សម្ដេចនឹងកាន់តួនាទីជាប្រធានព្រឹទ្ធសភា ហើយនឹង​ជួយ​ដ​ល់​ព្រះករុណា ព្រះមហាក្សត្រ ក្នុងពេលដែលព្រះអង្គអវត្តមានក្នុងឱកាសណាមួយ ដែលចំណុចនេះ គឺ​ជា​ការរៀបចំឱ្យការដំណើរការទៅរបស់ប្រទេសកម្ពុជាជាប្រក្រតីភាព។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រឹកមិញនេះ ក្នុងពេលចូលគាល់ព្រះព្រះករុណា ព្រះមហាក្សត្រ ទ្រង់ទទួលយល់ព្រម​តាម​ការស្នើសុំ​របស់​គណបក្ស​ដែល​ទទួល​បាន​សំឡេង​ឆ្នោត​ច្រើន​ជាងគេ ក្នុងការចេញព្រះរាជក្រឹត្យតែងតាំងឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី។ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន, សម្ដេចក្រឡាហោម ស ខេង ,សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងសម្ដេចពិជ័យសេនា ទៀ បាញ់ ក៏​នឹង​ត្រូវ​ចុះ​ចេញ​ពី​តំណែង និងត្រូវតែងតាំងជាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រផងដែរ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ សូមកុំ​មាន​ការ​បារម្ភ​ចំពោះ​ការ​ចាក​ចេញ​ពីតំណែងជានាយករដ្ឋមន្រ្ដីរបស់សម្ដេច។

សម្ដេចតេជោ ហ៊ុន សែន ប្រកាសមិនបន្តកាន់មុខតំណែងជានាយករដ្ឋមន្ត្រីទៀតទេ

2023/07/26 02:06:18 pm        258
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្ដេចនឹងមិនបន្តកាន់មុខតំណែង​ជានាយករដ្ឋមន្រ្ដី​ទៀត​ទេ។សម្តេច​តេជោ បានបញ្ជាក់ថា គឺជាការចាំបាច់ខ្លាំងណាស់ក្នុងការរៀបចំ គណៈរដ្ឋមន្រ្ដីថ្មីមួយ ដែលមានថ្នាក់ដឹកនាំវ័យក្មេងជំនាន់ក្រោយ ដឹកនាំរាជរដ្ឋាភិបាល។យោងតាមសារពិសេសនៅរសៀលថ្ងៃទី២៦ ខែកក្កដានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសសអំណរគុណដល់បងប្អូនជនរួមជាតិទាំអស់ ដែលបានជឿទុកចិត្តចំពោះគណបក្សប្រជាជនកម្ពុជា និងបន្តបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជា យ៉ាងច្រើនលើសលុប ដើម្បីដឹកនាំរាជរដ្ឋាភិបាល។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ គឺជាការបោះឆ្នោតបំបែកឯតទគ្គកម្ម ដែលមានអ្នកចូលរួមមកបោះឆ្នោតច្រើនជាងគេ ដែលចំនួន៨៤,៥៨ភាគរយ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មូលហេតុដែលសម្ដេចប្រញាប់លាលែងពីតំណែងនាយករដ្ឋមន្រ្ដី គឺជាការរៀបចំទុកជាមុន ដើម្បីការរក្សាស្ថិរភាពរយៈពេលវែងរបស់ប្រទេសកម្ពុជា ហើយសន្ដិភាព ស្ថិរភាពរយៈពេលវែងនេះហើយ ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងសម្ដេច ក្រឡាហោម ស ខេង ជាដើម ក៏នឹងចាកចេញពីតួនាទីដែរ។ ប៉ុន្ដែសម្ដេចតេជោ បានបញ្ជាក់ថា សម្ដេចនឹងនៅតែបន្តតំណែងជាប្រធានគណបក្សប្រជាជនកម្ពុជា៕

សមយុទ្ធយោធារួមរបស់រុស្ស៊ីនិងចិននៅអាស៊ីកំពុងធ្វើឲ្យមន្ទីរបញ្ចកោណព្រួយបារម្ភយ៉ាងខ្លាំង

2023/07/26 01:44:50 pm        220
រុស្ស៊ី-ចិន៖ ប្រទេសរុស្ស៊ី និងចិនកំពុងបង្កើនសមយុទ្ធយោធារួមគ្នានៅអាស៊ី និងប៉ាស៊ីហ្វិក ហើយសកម្មភាពរបស់ពួកគេ កំពុងចាប់ផ្តើមធ្វើឲ្យមន្ទីរបញ្ចកោណមានការព្រួយបារម្ភយ៉ាងខ្លាំង។យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ទីក្រុងប៉េកាំងនិងទីក្រុងមូស្គូ បានបញ្ចប់សមយុទ្ធដែនអាកាស និងកងទ័ពជើងទឹកដ៏ធំនៅសមុទ្រជប៉ុន រួមទាំងបេសកកម្មប្រឆាំងនាវាមុជទឹក ការហ្វឹកហ្វឺនការពារដែនសមុទ្រ និងអាកាស និងសមប្រយុទ្ធ។ ក្រុមមេដឹកនាំ បាននិយាយថា ការអនុវត្តសាកល្បង គឺផ្តោតលើ«ការការពារ»ការដឹកជញ្ជូនតាមសមុទ្រក្នុងតំបន់ ដែលអាចជាការនិយាយចំអកចំពោះភាសាដែលរដ្ឋបាលលោកបៃដិន បានប្រើដើម្បីធ្វើឲ្យមានភាពត្រឹមត្រូវនៃវត្តមានយោធារបស់ខ្លួនដែលកំពុងកើនឡើង នៅក្នុងសមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់។កាលពីខែមុន យន្តហោះទម្លាក់គ្រាប់បែក H-6 របស់ចិនចំនួន៤គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែក Tu-95 របស់រុស្ស៊ី ចំនួនពីរគ្រឿង បានធ្វើការល្បាតរួមគ្នារវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូង និងបន្តទៅភាគខាងត្បូងឆ្ពោះទៅកាន់ប្រទេសហ្វីលីពីន និងកោះហ្គាំ (Guam) ដែលជាមូលដ្ឋានទាំងអស់សម្រាប់កងកម្លាំងអាមេរិក។ ប្រតិបត្តិការនេះ បានបណ្តាលឲ្យទាំងទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល ប្រឹងប្រែងធ្វើសកម្មភាព ដើម្បីការពារដែនអាកាសរបស់ពួកគេ ហើយហាក់ដូចជាការព្រមានដល់មេដឹកនាំនៃប្រជាជាតិប្រទេស Quad ដូចជាសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា ដែលកំពុងជួបប្រជុំនៅទីក្រុងតូក្យូក្នុងសប្តាហ៍នោះ។ក្រុមមន្ត្រីការពារជាតិអាមេរិក បាននិយាយថា ពេលនេះ ពួកគេកំពុងធ្វើការវាស់វែងថាតើយោធាចិន និងរុស្ស៊ីនឹងសម្លឹងមើលការធ្វើសមយុទ្ធប្រភេទនេះដែលកាន់តែខិតទៅជិតទឹកដីអាមេរិក ឬយ៉ាងណា។ ហើយក៏មានការព្រួយបារម្ភផងដែរថា វិមានក្រឹមឡាំង អាចនឹងចែករំលែកទិន្នន័យសមរភូមិពីសង្គ្រាមរបស់ខ្លួន ក្នុងប្រទេសអ៊ុយក្រែនដែលពាក់ព័ន្ធនឹងប្រតិបត្តិការយោធាប្រឆាំងនឹងប្រព័ន្ធការពាររបស់សហរដ្ឋអាមេរិក និងអង្គការណាតូ ជាមួយនឹងប្រទេសចិន៕

ឱកាសការងារជិតមួយពាន់កន្លែង នឹងបង្ហាញក្នុងវេទិការការងារនៅថ្ងៃទី២៧ ខែកក្កដាស្អែកនេះ

2023/07/26 01:09:40 pm        265
ភ្នំពេញ៖ ក្រុមហ៊ុនធំៗចំនួន៧ នាថ្ងៃទី២៧ កក្កដា ឆ្នាំ២០២៣ស្អែកនេះ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួនជិត ១ពាន់កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងកម្មវិធី “វេទិកាការងារ” ដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ប្រភពពីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានឲ្យដឹងថា ក្រុមហ៊ុនធំទាំង៧ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិកក្នុងវេទិកាការងារនេះ រួមមានក្នុងវិស័យធនគារ ផ្សារទំនើប និងអចលនទ្រព្យជាដើម។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយក​ប្រវត្តិរូប​សង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ ​និងសម្ភាសផ្ទាល់ជាមួយ​ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីព្រឹកម៉ោង៨ រហូតដល់ល្ងាចម៉ោង៥ ​នៅក្នុងបរិវេណក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ី។សូមបញ្ជាក់ថា វេទិកាការងារនេះ ក៏នឹងត្រូវបានអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ​ដើម្បីទប់ស្កាត់ការឆ្លង និងរីករាល​នៃជំងឺ កូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព ​និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ៕

មន្ត្រីបក្សប្រជាជនប្តេជ្ញាធ្វើការងារផ្តល់សេវា និងអភិវឌ្ឍន៍មូលដ្ឋានឲ្យបានល្អ ក្រោយទទួលបានការគាំទ្រច្រើនពីពលរដ្ឋ

2023/07/26 01:04:07 pm        191
កណ្ដាល៖ ក្រោយពីពលរដ្ឋខ្មែរបាននាំគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសការបោះឆ្នោតជាតិឆ្នាំ២០២៣ កាលពីថ្ងៃទី២៣ ខែកក្តដា លទ្ធផលបឋម បង្ហាញថាមានសម្លេងភាគច្រើនលើសលុប , នៅពេលនេះ បណ្តាមន្ត្រី សមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋាន បានប្តេជ្ញាបង្កើនសកម្មភាព បំពេញការងារ ផ្តល់សេវា និងអភិវឌ្ឍន៍មូលដ្ឋានជូនពលរដ្ឋឲ្យបានខ្លាំងកា្ល ទៅតាមកម្មវិធីនយោបាយគណបក្សប្រជាជនកម្ពុជា ដែលបានឃោសនាមុនការបោះឆ្នោត។បើតាម ឯកឧត្តម ម៉ៅ ភិរុណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី២៦ ខែកក្កដានេះ ដោយលើកឡើងថ្លែងអំណរគុណជាខ្លាំង​ចំពោះពលរដ្ឋខេត្តកណ្តាលប្រមាណ៩០% បាននាំគ្នាអញ្ជើញទៅបោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ហើយតាមរយៈការនាំគ្នាបោះឆ្នោតជូន​គណបក្ស​ប្រជាជនច្រើនលើសលប់នេះ បណ្តាសមាជិក ​សមាជិកាបក្ស ​ហើយខ្លះជាថ្នាក់ដឹកនាំ ជាអាជ្ញាធរមូលដ្ឋាន តាមបណ្តាស្រុកក្រុង ឃុំសង្កាត់ គឺបានប្តេជ្ញាចិត្តបង្កើនសកម្មភាពឲ្យបាន​ខ្លាំងក្លា​ថែមទៀត អនុវត្តកម្មវិធីគោលនយោបាយបក្ស ​កម្មវិធីនយោបាយរាជរដ្ឋាភិបាល ផ្តល់សេវាមូលដ្ឋានជូនពលរដ្ឋឲ្យបានល្អ ​ខិតខំ​អភិវឌ្ឍន៍​មូលដ្ឋាន​ ជំរុញជីវភាពពលរដ្ឋ កាន់តែប្រសើរឡើង​ និងកាត់បន្ថយភាពក្រីពលរដ្ឋនៅកម្រិតទាបបំផុត។បើតាមថ្នាក់ដឹកនាំគណបក្សប្រជាជននៅសង្កាត់សិត្បូ ​និងសង្កាត់ស្វាយរលំក្រុងតាខ្មៅ ខេត្តកណ្តាលវិញ ​និងក្នុងនាមជាប្រតិបត្តិករផ្តល់សេវាផ្ទាល់នៅថ្នាក់ឃុំសង្កាត់ ក៏បានបង្ហាញ​ការប្តេជ្ញាថា នឹងបង្កើនការផ្តល់សេវាល្អ ជំរុញអភិវឌ្ឍន៍មូលដ្ឋានមានផ្លូវថ្នល់ស្អាត ​ស្រួលធ្វើដំណើរ ជាពិសេសខិតខំអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ ​មានសុវត្ថិភាព​ ការពារសុខ ​សុវត្ថិភាព ការប្រកបរបរជូនពលរដ្ឋឲ្យបានល្អបំផុត។សូមបញ្ជាក់ថា នៅខេត្តកណ្តាល​មានពលរដ្ឋបោះឆ្នោតគាំទ្រ​គណបក្សប្រជាជនកម្ពុជា មាន​ប្រមាណជិត​៥៧ម៉ឺននាក់ ​ខណៈទូទាំងខេត្តមានពលរដ្ឋទៅបោះឆ្នោតជិត​៧៣ម៉ឺននាក់​ស្មើនឹង​ប្រមាណ៩០% ​នៃចំនួនអ្នកមានឈ្មោះបោះឆ្នោតសរុបនៅក្នុងបញ្ជី ៕ អត្ថបទ៖ ស៊ុម សុខជា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកស្រុកនៅកាតេម៉ាឡាភាគអាគ្នេយ៍ ដោះស្រាយលំនៅឋានដែលរងការបំផ្លាញដោយរញ្ជួយដី
07/31/2025 12:07 PM
អ្នកជំងឺនៅដេកឈឺ មន្ទីរពេទ្យគ្មានបុគ្គលិក ខណៈគិលានុបដ្ឋាយិកានីហ្សេរីយ៉ា ចាប់ផ្តើមធ្វើកូដកម្ម
07/31/2025 12:07 PM
ក្រុមហេសបូឡា ច្រានចោលការអំពាវនាវឱ្យដកអាវុធ ដោយនិយាយថាការទាមទារនេះជួយដល់អ៊ីស្រាអែល
07/31/2025 12:07 PM
អ្នកស្វែងរកជំនួយជាង៧០នាក់ត្រូវបានសម្លាប់ ខណៈទុរ្ភិក្សកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា
07/31/2025 12:07 PM
រដ្ឋមន្ត្រីរបស់អ៊ីស្រាអែល និយាយបង្ហើបពីការដាក់បញ្ចូលឧបសម្ព័ន្ធផ្នែកជាច្រើននៅតំបន់ហ្កាហ្សា
07/31/2025 12:07 PM
ចក្រភពអង់គ្លេស ព្រមានពីទំនិញឡើងថ្លៃកប់ពពកថែមទៀត ដោយសារឥទ្ធិពលពន្ធអាករក្នុងស្រុក
07/31/2025 11:07 AM
អ៊ុយក្រែន គ្រោងផ្លាស់ការហ្វឹកហ្វឺនយោធាទៅក្រោមដី គេចពីការវាយប្រហារយ៉ាងសន្ធាប់របស់រុស្ស៊ី
07/31/2025 11:07 AM
នាយករដ្ឋមន្ត្រីប៉ូឡូញ បង្ហើបពីសញ្ញាជាច្រើនដែលថាសង្រ្គាមនៅអ៊ុយក្រែន អាចនឹង "ផ្អាក" ក្នុងពេលឆាប់ៗ
07/31/2025 11:07 AM
បុគ្គលិកជំនួយ៖ វិធានការថ្មីរបស់អ៊ីស្រាអែល មិនបានជួយអ្វីសោះក្នុងការបញ្ឈប់វិបត្តិអត់ឃ្លាននៅហ្កាហ្សា
07/31/2025 11:07 AM
អំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានឯកឧត្តម នូ ស៊ីថា នាំ​យក​ទៅប្រគល់ជូនវីរកងទ័ព នៅខេត្តប៉ៃលិន
07/31/2025 11:07 AM