TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

នាយករដ្ឋមន្រ្តីថ្មី នឹងចុះជួបសំណេះសំណាលមុនគេ ជាមួយកម្មករនិយោជិតរោងចក្រសហគ្រាស

2023/07/27 11:16:09 am        268
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី២២ ខែសីហាខាងមុខនេះ នឹងត្រូវតែងតាំង​ជា​នាយករដ្ឋមន្ត្រី បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បច្ចុប្បន្នប្រកាសចាកចេញជា​ផ្លូវការ។ ជាមួយការចូលកាន់តួនាទីជា​នាយករដ្ឋមន្រ្តី​ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងចុះជួប​សំណេះសំណាលជាមួយកម្មករ កម្មការិនី ​ដែលអាចចាត់ទុកថា ជាវិស័យដំបូង​ដែលលោក​នឹងចាប់ផ្តើម ។ជាមួយដំណឹងដ៏រីករាយនេះ ក្រុមកម្មករ កម្មការិនីរោងចក្រកាត់ដេរ នៅខណ្ឌកំបូល​ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ ​បានសម្តែងការគាំទ្រចំពោះ ​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់ទទួលបានតួនាទីជានាយករដ្ឋមន្រ្តីថ្មី ​សម្រាប់អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំ​ប្រទេសកម្ពុជា​ឲ្យរីកចម្រើន និងអភិវឌ្ឍន៍​ទៅមុខបន្ថែមទៀត។ ដោយឡែក​លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជាសង្ឃឹម ​និងជឿជាក់ថា ក្រោមការដឹកនាំ​របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ​នឹងមានការរីកចម្រើនកាន់តែខ្លាំង កម្មករ​មានការងារធ្វើកាន់តែច្រើន ​សេដ្ឋកិច្ចក៏កាន់តែរីកចំរើន ជាពិសេសដឹកនាំកម្ពុជា​ឆ្ពោះទៅសម្រេច​ចក្ខុវិស័យប្រែក្លាយជាប្រទេសមានប្រាក់​ចំណូល​មធ្យមក​ម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូល​កម្រិតខ្ពស់នៅឆ្នាំ២០៥០ផងដែរ៕ អត្ថបទ៖ឈិត បូរ៉ាវី

ប្រទេសអូស្ត្រាលីផ្តល់កិច្ចសន្យាការពារជាតិHanwhaរបស់កូរ៉េខាងត្បូងចំនួន៤,៧ពាន់លានដុល្លារ

2023/07/27 11:13:22 am        59
អូស្ត្រាលី៖ ក្រុមហ៊ុនការពារជាតិដ៏ធំបំផុតរបស់កូរ៉េខាងត្បូង Hanwha Aerospace នៅថ្ងៃព្រហស្បតិ៍ (ទី២៧កក្កដា)នេះ បានប្រជែងឈ្នះក្រុមហ៊ុនRheinmetall( រ៉ាញមេតាល់) របស់អាល្លឺម៉ង់ ដើម្បីទទួលបានកិច្ចសន្យារបស់អូស្ត្រាលី ដែលមានតម្លៃរហូតដល់ ៧ពាន់លានដុល្លារអូស្ត្រាលី (៤,៧៤ពាន់លានដុល្លារ)សម្រាប់ផលិតយានយន្តប្រយុទ្ធថ្មើរជើងចំនួន ១២៩គ្រឿង។កិច្ចព្រមព្រៀងដែលរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មការពារជាតិលោក ប៉ាត កុនរ៉ូយ (Pat Conroy) បានពិពណ៌នាថា ជាគម្រោងដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់កងទ័ពអូស្ត្រាលី នឹងមានតម្លៃពី ៥ពាន់លានដុល្លារអូស្ត្រាលី (៣,៤ ពាន់លានដុល្លារ) ទៅ ៧ពាន់លានដុល្លារអូស្ត្រាលី (៤,៧៤ ពាន់លានដុល្លារ)។យានយន្តថ្មីដែលនឹងត្រូវផលិតនៅក្នុងប្រទេសអូស្ត្រាលីនៅឯកន្លែងរបស់ក្រុមហ៊ុន Hanwha ក្នុងរដ្ឋវិចតូ រីយ៉ា (Victoria) នឹងជំនួសរថពាសដែកM113 ដែលបានដាក់ឲ្យប្រើប្រាស់ជាលើកដំបូងក្នុងឆ្នាំ១៩៦៤។ប្រទេសអូស្ត្រាលី បាននិងកំពុងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពការពាររបស់ខ្លួន ដោយលើកឡើងពីការផ្លាស់ប្តូរបរិយាកាសយុទ្ធសាស្ត្រ នៅក្នុងតំបន់ប៉ាស៊ីហ្វិក ដែលចិនកំពុងសម្លឹងមើល ដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួននោះ។លោកកុនរ៉ូយបាននិយាយថា រដ្ឋាភិបាលនឹងពន្លឿនដំណើរការនេះ ដើម្បីឲ្យយានប្រយុទ្ធដំបូងអាចដឹកជញ្ជូនបាននៅដើមឆ្នាំ ២០២៧ ពោលគឺលឿនជាងការគ្រោងទុកពីរឆ្នាំ និងយានយន្តចុងក្រោយនៅឆ្នាំ២០២៨៕

យុវជនបង្ហាញពីការជឿជាក់និងគាំទ្រ ចំពោះឯកឧត្តម ហ៊ុន ម៉ាណែត ដែលនឹងក្លាយជានាយករដ្ឋមន្រ្តីថ្មី

2023/07/27 11:06:24 am        566
ភ្នំពេញ៖ យុវជនមើលឃើញថា ឯកឧត្តម ហ៊ុន ម៉ាណែត ដែលនឹងក្លាយជានាយករដ្ឋមន្រ្តីថ្មី ក្នុងអាណត្តិទី៧ ពិតជាសាកសម សម្រាប់ការបន្តដឹកនាំនាវាកម្ពុជា។ ពួកគេជឿជាក់លើសមត្ថភាពចំណេះដឹង ប្រវត្តិសិក្សាក៏ដូចជាសមត្ថភាពការងារ របស់ឯកឧត្តម ដែលអាចបន្តរក្សានូវអ្វីគ្រប់យ៉ាងដែលកម្ពុជាមាន​ និងអាចនាំឱ្យកម្ពុជាកាន់តែរីកចម្រើន។សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជាផ្លូវការដោយមិនធ្វើជានាយករដ្ឋមន្រ្តីទៀតទេ សម្រាប់អាណត្តទី ៧។ វត្តមាននាយករដ្ឋមន្រ្តីថ្មីគឺឯកឧត្តម ហ៊ុន ម៉ាណែត ដែលនឹងក្លាយជា​នាយករដ្ឋមន្រ្តី​ដឹកនាំនាវាកម្ពុជា ​ចាប់ពីថ្ងៃទី ២២ ខែសីហា​ ឆ្នាំ ២០២៣។ ​ការនឹងក្លាយជា​នាយករដ្ឋមន្រ្តី​ថ្មីនេះ ​ក៏ទទួលបានការសាទរពីប្រជាពលរដ្ឋផងដែរ។ សម្រាប់យុវជន មើលឃើញថា នេះជារបត់នយោបាយថ្មីសម្រាប់កម្ពុជា​ ដែលផ្លាស់ប្ដូរថ្នាក់ដឹកនាំ​ មកជាអ្នកដឹកនាំវ័យក្មេង។ ពួកគេមើលឃើញដែរថា ​ឯកឧត្តម ហ៊ុន ម៉ាណែត​ ពិតជាសាកសមសម្រាប់ការងារដឹកនាំមួយនេះ។ ពួកគេជឿជាក់លើសមត្ថភាពចំណេះដឹង តាមរយៈប្រវត្តិសិក្សា​ និងជឿជាក់លើសមត្ថភាពការងារ និង​បុគ្គលិកលក្ខណៈ ដ៏ប្រពៃរបស់ ឯកឧត្តម។ ពួកគេបន្តថា ឯកឧត្តម ហ៊ុន ម៉ាណែត អាច​បន្តរក្សានូវ​សុខ​សន្តិភាព​និង​ប្រាកដជាអាចនាំ​ឱ្យ​ជាតិកាន់​តែរីកចំរើន។ទន្ទឹមនឹងការសាទរចំពោះនាយករដ្ឋមន្រ្តីថ្មី ​ពួកគេជាយុវជនក៏សូមអរគុណដល់ ​សម្ដេចតេជោ ហ៊ុន សែន ដែលបានកាន់តួនាទី ​ជានាយករដ្ឋមន្រ្តីរយៈពេល ជាង៣៨ឆ្នាំមកនេះ។ ​ពួកគេថា សម្ដេចតេជោ ជាគម្រូវីរភាព ជាថ្នាក់ដឹកនាំ ដែលបានរំដោះជីវិតប្រជាពលរដ្ឋ និងកសាងកម្ពុជាពី​បាតដៃ​ទទេ​រហូតដល់កម្ពុជា​មានពេលបច្ចុប្បន្ន។គួរបញ្ជាក់ថា ឯកឧត្តម ហ៊ុន ម៉ាណែត ដែលនឹងក្លាយជានាយករដ្ឋថ្មី គិតត្រឹមឆ្នាំ ​២០២៣នេះ គឺមានវ័យ៤៦ឆ្នាំ។ ឯកឧត្តម មានប្រវត្តិសិក្សាខ្ពង់ខ្ពស់​ ដោយមានទាំងចំណេះដឹងលើផ្នែកយោធា បូករួមទាំងចំណេះដឹងផ្នែកសេដ្ឋកិច្ច ​ដោយបានបញ្ចប់ការសិក្សាពីបរទេស។ ជាក់ស្ដែង ឯកឧត្តម ហ៊ុន ម៉ាណែត ជាជនជាតិខ្មែរដំបូងគេដែលបានសិក្សានៅសាលាបណ្ឌិតយោធា West Point នៅសហរដ្ឋអាមេរិក។ ឯកឧត្តមក៏បាន បញ្ចប់ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York និងបញ្ចប់ថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេសផងដែរ៕ អត្ថបទ៖ គឹមហុក

អ្នកគាំទ្រលោក Bazoum ទាមទាឲ្យមានការដោះលែងប្រធានាធិបតីនីហ្សេ ពីការឃុំឃាំងនៅវិមានប្រធានាធិបតី

2023/07/27 11:04:03 am        68
នីហ្សេ៖ អង្គរក្សប្រធានាធិបតី កំពុងឃុំឃាំងលោក Mohamed Bazoum ប្រធានាធិបតីប្រទេសនីហ្សេ នៅខាងក្នុងវិមានរបស់លោក ក្នុងរដ្ឋធានី Niamey កាលពីថ្ងៃពុធ ខណៈមេដឹកនាំប្រចាំតំបន់ បានរៀបចំបេសកកម្មសម្របសម្រួលបន្ទាន់ ដើម្បីព្យាយាមរារាំងការដណ្តើមអំណាចនៅអាហ្វ្រិកខាងលិច។អ្នកសារព័ត៌មានរ៉យទ័រម្នាក់ និយាយថា ហ្វូងអ្នកគាំទ្រលោក Bazoum បានមកតវ៉ានៅខាងក្រៅសភាជាតិ ក្នុងទីក្រុង Niamey និងបានអំពាវនាវឲ្យមានការដោះលែងលោកប្រធានាធិបតីមុនពេលពួកគេត្រូវបានបំបែកដោយនគរបាល។ក្រុមទាហានបានចូលគ្រប់គ្រងគ្រប់ដងផ្លូវទាំងអស់ទៅកាន់ស្ថានីយទូរទស្សន៍ជាតិ ដែលបានចាក់ផ្សាយការប្រគុំតន្ត្រីនិងភាពយន្តពេញមួយថ្ងៃ។សហភាពអាហ្វ្រិក និងប្លុកតំបន់អាហ្វ្រិកខាងលិច បានថ្កោលទោសនូវអ្វីដែលពួកគេចាត់ទុកថាជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលកំពុងអំពាវនាវឲ្យអ្នករៀបចំផែនការដោះលែងលោក Bazoum និងត្រឡប់ទៅកាន់បន្ទាយរបស់ពួកគេវិញ៕

កងកម្លាំងអាមេរិក និងអូស្ត្រាលី ចូលរួមក្នុងសមយុទ្ធយោធារួមគ្នា

2023/07/27 10:59:38 am        83
អាមេរិក៖ កងកម្លាំងសហរដ្ឋអាមេរិក បានចូលរួមជាមួយកងកម្លាំងអូស្ត្រាលីដើម្បីចូលរួមសមយុទ្ធ Talisman Sabre( តាលីស្មាន់ សាប៊ើ) ដែលជា សមយុទ្ធរួមដ៏ធំ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ។កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដែលធ្វើឡើងរៀងរាល់២ឆ្នាំម្តង ពាក់ព័ន្ធនឹងសមយុទ្ធកងទ័ពជើងទឹក នៅមហាសមុទ្រឥណ្ឌា និងសមយុទ្ធនៅមូលដ្ឋានយោធា នៅទូទាំងប្រទេសអូស្ត្រាលី។វីដេអូដែលទើបចេញថ្មី បានបង្ហាញយន្តហោះOspreyរបស់សហរដ្ឋអាមេរិក បានចុះចតនៅលើនាវារបស់កងទ័ពជើងទឹកអូស្ត្រាលីHMS Adelaide។វីដេអូផ្សេងទៀត បានបង្ហាញពីកងកម្លាំងជាច្រើនបានបញ្ចេញ និងគ្រប់គ្រងយានដ្រូន ក្នុងអំឡុងពេលប្រតិបត្តិការនៅក្នុងរដ្ឋឃ្វីនស្លែនដ៍(Queensland)។

ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាលបង្ក្រាបកុបកម្មនៅប៉េរូ ខណៈសភា ជ្រើសរើសក្រុមអាជ្ញាធរថ្មី

2023/07/27 10:36:31 am        85
ប៉េរូ៖ ភាពរំជើបរំជួលនៅក្នុងប្រទេសប៉េរូ បានកើតឡើងជាថ្មីនៅតាមដងផ្លូវនានា កាលពីថ្ងៃពុធទី២៦កក្កដា នៅពេលដែលក្រុមអ្នកតវ៉ារាប់ពាន់នាក់ បានប៉ះទង្គិចគ្នាជាមួយកងកម្លាំងនគរបាលបង្ក្រាបកុមកម្ម នៅខាងក្រៅរដ្ឋសភា នៅថ្ងៃដែលសភាបានជ្រើសរើសក្រុមអាជ្ញាធរថ្មី។  នគរបាលប៉េរូ បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក និងចោទប្រកាន់អ្នកតវ៉ាមួយក្រុម ដែលបានប៉ះទង្គិចគ្នានៅខាងក្រៅអគាររដ្ឋសភា ដើម្បីតវ៉ាប្រឆាំងទៅនឹងការជ្រើសរើសគណៈកម្មការថ្មីនេះ ។ សម្ព័ន្ធភាពមួយរបស់ក្រុមតំណាងគណបក្សឆ្វេងនិយម និងស្ដាំនិយម ត្រូវបានជ្រើសរើសឲ្យដឹកនាំសភា ក្នុងក្រុមនីតិបញ្ញត្តិបន្ទាប់ ដែលបង្កឲ្យមានការជំទាស់។  សមាជិកសភាប៉េរូ មួយរូប គឺលោក លីប្រេ អាឡិចហ្វ្លរ៉េស (Libre Alex Flores) បានលាលែងពីតំណែងជាការឆ្លើយតបនឹងការតវ៉ានេះ ៕

នាយករដ្ឋមន្ត្រីកាណាដាបង្ហាញពីការរុះរើគណៈរដ្ឋមន្ត្រីនៅក្នុងការកំណត់ឡើងវិញដ៏សំខាន់

2023/07/27 10:33:30 am        94
កាណាដា៖ លោកនាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូ (Justin Trudeau) បានរុះរើគណៈរដ្ឋមន្ត្រីរបស់លោក ដោយហៅការរុះរើនេះថាជា «ជំហានវិជ្ជមាន» ខណៈដែលរដ្ឋាភិបាលរបស់ខ្លួនស្វែងរកការជំរុញឲ្យកាន់មានការចាប់អារម្មណ៍តែប្រសើរដល់ប្រទេស ដែលកំពុងប្រឹងប្រែងដោះស្រាយការកើនឡើងនៃការចំណាយប្រចាំថ្ងៃ អតិផរណា និងវិបត្តិលំនៅឋាន។ទូរទស្សន៍ CBC របស់កាណាដា បានរាយការណ៍ថា លោកទ្រូដូ ដែលគណបក្សសេរីនិយមរបស់លោក បានកាន់អំណាច តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៥ បានដកតំណែងរដ្ឋមន្ត្រីចំនួន៧រូប កាលពីថ្ងៃពុធ ហើយបានផ្តល់ឲ្យរដ្ឋមន្ត្រីច្រើនជាង១០រូប នូវតំណែងនយោបាយថ្មី។ការផ្លាស់ប្តូរនេះ បានកើតឡើង នៅពេលដែលការស្ទង់មតិទិន្នន័យ Abacusថ្មី បានបង្ហាញថា គណបក្សអភិរក្សនិយមរបស់កាណាដា បាននាំមុខគេលើក្រុមសេរីនិយម ដោយមាន៣៨ភាគរយនៃការគាំទ្រសាធារណៈ ធៀបនឹង២៨ភាគរយរបស់គណបក្សសេរីនិយម។លោកទ្រូដូបាននិយាយអំពីការរុះរើគណៈរដ្ឋមន្ត្រីក្នុងអំឡុងសន្និសីទសារព័ត៌មានក្នុងរដ្ឋធានីអូតាវ៉(Ottawa) ថា៖«នេះគឺជាជំហានវិជ្ជមានមួយ ក្នុងពេលមានផលប៉ះពាល់ជាបន្តបន្ទាប់ នៅក្នុងពិភពលោក និងក្នុងប្រទេស»៕

លោក Kim Jong Un បង្ហាញមីស៊ីលដែលត្រូវបានហាមប្រាម និងអាវុធទំនើបក្នុងពេលស្វាគមន៍ដំណើររដ្ឋមន្ត្រីការពារជាតិរុស្ស៊ី

2023/07/27 10:26:24 am        167
កូរ៉េខាងជើង៖ សារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា មេដឹកនាំ កូរ៉េខាងជើងលោក Kim Jong Un បានជួបរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក ហ្សឺហ្គេ សយហ្គូ (Sergei Shoigu) កាលពីថ្ងៃពុធ ដោយផ្ដល់ឲ្យលោកនូវការទស្សនាការតាំងបង្ហាញគ្រឿងយុទ្ធោបករណ៍ការពារជាតិ  ដូចជា មីស៊ីលបាលីស្ទីករបស់ទីក្រុងព្យុងយ៉ាង ដែលត្រូវបានហាមប្រាម ខណៈប្រទេសទាំង២បានប្ដេជ្ញា រឹតបន្តឹងទំនាក់ទំនងកាន់តែរឹងមាំ។ រូបភាពមួយផ្សេងទៀត បានបង្ហាញពីអ្វីដែលក្រុមអ្នកវិភាគបាននិយាយថាទំនងជាយានដ្រូនថ្មី។ របាយការណ៍បាននិយាយថាលោក Shoigu បានប្រគល់លិខិតមួយច្បាប់ពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។ លោក Kim បានថ្លែងអំណរគុណចំពោះលោក Putin សម្រាប់ការបញ្ជូនគណៈប្រតិភូយោធាដែលដឹកនាំដោយលោក Shoigu ដោយបន្ថែមថាកិច្ចប្រជុំនេះបានធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងជាយុទ្ធសាស្ត្រ និងប្រពៃណីរវាងកូរ៉េខាងជើង និងរុស្ស៊ី។  គណៈប្រតិភូរុស្ស៊ី និងគណៈប្រតិភូចិន រួមទាំងសមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តចិន លោក លី ហុងចុង (Li Hongzhong) បានទៅដល់ប្រទេសកូរ៉េខាងជើងក្នុងសប្តាហ៍នេះ សម្រាប់ខួបលើកទី៧០ នៃការបញ្ចប់សង្គ្រាមកូរ៉េ ដែលបានប្រារព្ធនៅក្នុងប្រទេសកូរ៉េខាងជើង ថាជាទិវាជ័យជម្នះ។ក្រុមគណៈប្រតិភូទាំងនេះ គឺជាអ្នកបំពេញទស្សនកិច្ចជាសាធារណៈដ៏លេចធ្លោដំបូងគេទៅកាន់ប្រទេសកូរ៉េខាងជើងចាប់តាំងពីការចាប់ផ្តើមផ្ទុះជំងឺរាតត្បាតសកលមក ហើយមកដល់នៅពេលដែលទីក្រុងព្យុងយ៉ាងសម្លឹងរកការពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ ដោយស្វែងរកចំណុចរួមនៅក្នុងការប្រកួតប្រជែងរបស់ពួកគេជាមួយទីក្រុងវ៉ាស៊ីនតោន។  ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយថា លោក Kim Jong Un បានចែករំលែកជាមួយ Sergei Shoigu នូវយោបល់លើនិន្នាការពិភពលោកនៃការអភិវឌ្ឍន៍សព្វាវុធ និងយុទ្ធសាស្ត្ររបស់ខ្លួន៕

សម្តេចតេជោ ថ្លែងអំណរគុណមេដឹកនាំកំពូល ចិន វៀតណាម និងឡាវ អបអរសាទរដល់សម្ដេច

2023/07/27 10:15:44 am        168
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាន​ថ្លែង​អំណរ​គុណ​ចំពោះ​មេដឹកនាំកំពូល នៃប្រទេស ចិន វៀតណាម និងឡាវ ដែលបានផ្ញើសារ និង​ខល​មក​អបអរ​សាទរ​ចំពោះសម្ដេច សម្រាប់ជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជា (CPP)​ ក្នុង​ការបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ នៃរដ្ឋសភា ដែលបាន​ប្រព្រឹត្ត​ទៅ​កាល​ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងកោត​សរសើរ​ចំពោះ​សមិទ្ធផល​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​ជាច្រើនឆ្នាំកន្លងទៅនេះក្រោមការដឹកនាំរបស់ CPP។សម្ដេចតេជោថ្លែងថា តាងនាមឱ្យគណបក្សប្រជាជនកម្ពុជា និងក្នុងនាមសម្ដេច​ផ្ទាល់​សម្ដេច​​បាន​សម្តែង​​នូ​វអំណរគុណយ៉ាងស្មោះ អស់ពីដួង​ចិត្ត​ចំពោះ​ពាក្យពេចន៍​អបអរ​សាទរ​របស់​ឯកឧត្តម​ថ្នាក់​ដឹកនាំ​កំពូល នៃប្រទេសទាំង៣ ដែលបានអបអរសាទរចំពោះសម្ដេច។  សម្ដេច​ក៏​អបអរសាទរប្រទេសចិន ក្រោមការដឹកនាំដ៏ខ្លាំងក្លារបស់គណបក្សកុម្មុយនីស្តចិន (CPC)​ ដែលមាន ឯកឧត្តម ស៊ី ជីនពីង ជាស្នូល​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​លើ​គ្រប់​​វិស័យ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីសម្រេចនូវគោលដៅ ១០០ ឆ្នាំ ទី២​ឆ្ពោះ​ទៅ​សម្រេច​​នូ​វ​ប្រជាជាតិ​ដ៏រុង​រឿង​បំផុត​ក្នុង​អនាគត​ដ៏​ខ្លី​ខាង​មុខ​ក៏​ដូច​ជា​ធានា​បាន​នូវ​តួនាទី​ដ៏សំខាន់​របស់​​ចិន​ក្នុង​តំបន់និងឆាកអន្តរជាតិ។សម្ដេចតេជោថ្លែងថា សម្ដេចពិតជា​មាន​សេចក្តី​រីក​រាយ​យ៉ាងខ្លាំង​ដោយ​សង្កេត​ឃើញថា​ កិច្ច​សហប្រតិបត្តិការជិតស្និទ្ធរវាង CPP និង CPC បន្តរីកចម្រើនកាន់តែខ្លាំងក្លា ហើយ​ប្រទេស​ទាំង​ពីរ​រក្សា​បាន​នូវចំណងមិត្តភាពដ៏ល្អប្រសើរ រហូតកា្លយទៅជាសហគមន៍វាសនារួម និងមិត្តភាព​ដែក​ថែប​។ ខណៈដែលកម្ពុជាស្ថិតនៅក្នុងដំណើរការនៃការបង្កើតរដ្ឋាភិបាលថ្មី ដោយ​សម្ដេច​តេជោ​ធានា​ថា គោលនយោបាយរបស់កម្ពុជាចំពោះប្រទេសចិន គឺមិនផ្លាស់ប្តូរឡើយ។ ជាមួយ​គ្នា​នេះសម្ដេចតេជោ ក៏បានអរគុណចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ដែល​បាន​ហៅ​ទូរស័ព្ទ​មកជូនពរសម្ដេចកាលពីព្រឹកថ្ងៃ ២៤ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ និងថ្លែង​អំណរគុណ​ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ដែលបានផ្ញើសារតាមរយៈតេឡេក្រាម មកជូនពរ​សម្ដេច​កាល​ពី​ល្ងាចថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០២៣នេះផងដែរ។សម្ដេចតេជោបញ្ជាក់ថាទោះបីលទ្ធផលផ្លូវការមិនទាន់បានប្រកាស តែការហៅទូរស័ព្ទ និង​ផ្ញើ​សារ​មក​ជូន​ពរក្រៅផ្លូវការ គឺជាកាយវិការមិត្តភាពស្រឡាញ់រាប់អានគ្នា បន្ទាប់ពី​កម្ពុជា​ចាត់​តាំង​ការ​បោះឆ្នោ​ត​បានល្អជាមួយ និងជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា៕

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណនាយករដ្ឋមន្ត្រីចិន ចំពោះការសាទរយ៉ាងកក់ក្តៅដល់ជ័យជំនះ​របស់គណបក្សប្រជាជនកម្ពុជា លើការបោះឆ្នោតសកល២០២៣

2023/07/27 09:57:39 am        169
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារថ្លែងអំណរគុណចំពោះឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ការសាទរយ៉ាងកក់ក្តៅ ចំពោះជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ក្នុងប្រទេសកម្ពុជា រយៈពេលជាច្រើនឆ្នាំមកនេះ ក្រោមការដឹកនាំរបស់សម្តេច។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រទេសចិននិយាយថា ខ្លួនគ្រោងនឹងធ្វើសមយុទ្ធយោធា ជាមួយរុស្ស៊ី នៅខែសីហា
07/30/2025 06:07 PM
លោក Zelenskiy៖ រុស្ស៊ីពិតជាមិនអើពើនឹងនរណាម្នាក់ដែលព្យាយាមបញ្ចប់សង្រ្គាមនោះឡើយ
07/30/2025 06:07 PM
រដ្ឋអាជ្ញាកូរ៉េខាងត្បូង ស្វែងរកដីកាថ្មី ដើម្បីសាកសួរអតីតប្រធានាធិបតី លោក Yoon
07/30/2025 06:07 PM
TOP STORY | សម្ដេចតេជោ៖កោតសរសើរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់កម្ពុជាគោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងល្អ
07/30/2025 06:07 PM
ព្យុះត្រូវពិកបង្ខំឲ្យពលរដ្ឋ ២៨ម៉ឺននាក់ ជម្លៀសខ្លួន និងបិទសេវាកម្មដឹកជញ្ជូននៅក្រុងសៀងហៃ ប្រទេសចិន
07/30/2025 06:07 PM
បារាំង និង ប្រទេសចំនួន ១៤ ផ្សេងទៀត ជំរុញឲ្យមានការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន
07/30/2025 06:07 PM
ជនប៉ាឡេស្ទីនព្យាយាមដណ្តើមជំនួយនៅទីក្រុង Beit Lahiya តំបន់ហ្កាហ្សាស្រ្ទីប
07/30/2025 06:07 PM
រដ្ឋមន្រ្តីសុខាភិបាល «ក្នុងនាមសមាជិកគ្រួសារមួយ ជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា និងសូមផ្តាំផ្ញើសួរសុខទុក្ខ ជូនបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ»
07/30/2025 06:07 PM
វ៉េណេស៊ុយអេឡា បានស្តីបន្ទោសមន្ត្រីអាមេរិក ពីការ «ចាប់ជំរិត» កុមារ
07/30/2025 06:07 PM
អង្គភាពសង្រ្គោះបន្ទាន់យោធាអេស្ប៉ាញ ព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅតំបន់ Caceres
07/30/2025 05:07 PM