TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

ចាស់ទុំក្នុងសង្គមគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី បន្តពីសម្តេចតេជោ

2023/07/27 12:05:04 pm        126
ភ្នំពេញ៖ ប្រជាពលរដ្ឋដែលមានភាពចាស់ទុំក្នុងសង្គម បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសឱ្យមានការអភវិឌ្ឍរីកចម្រើន និងបានសម្ដែងនូវការគាំទ្រ​ចំពោះ​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត​ ជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តិទី៧នេះ ។ប្រជាពលរដ្ឋចំណាស់ៗ ដែលបានឆ្លងកាត់សង្គមនយោបាយកម្ពុជាច្រើនជំនាន់ ​បានលើកឡើងថា ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជា​ស័ក្ដិសម​ធ្វើជានាយករដ្ឋមន្រ្តីថ្មី ព្រោះឯកឧត្តម រៀនបានខ្ពង់ខ្ពស់ និងមាន ​សមត្ថភាពគ្រប់គ្រាន់អាចដឹកនាំប្រទេសជាតិ​ បន្តធានានិរន្តរភាពសុខសន្តិភាព និងការ​អភិវឌ្ឍប្រទេសជាតិ រីកចម្រើនទៅមុខ ។ពួកគេបានសំដែងការអរគុណចំពោះ សម្តេចតេជោ ដែលបានលះបង់កម្លាំងកាយចិត្ត ដឹកនាំប្រទេស​ជាតិ ក្នុងនាមជានាយករដ្ឋមន្រ្តី ធ្វើឱ្យប្រជាពលរដ្ឋរស់នៅសុខស្រួល​ក្រោម​ម្លប់សន្តិភាព និង បន្សល់ទុកមរតកជាច្រើនសម្រាប់ប្រទេសជាតិ ។ ពួកគេ នឹងចងចាំកេរមរតកទាំងអស់នេះជានិច្ច ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីចាំផ្ទះ កាលពីម្សិលមិញ បានប្រកាសជាសាធារណៈ ថា នឹងមិនបន្តធ្វើជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧ឡើយ ​ដោយបានផ្ទេរដំណែងនាយករដ្ឋមន្ត្រីនេះ ឱ្យទៅ ឯកឧត្តម ហ៊ុន ម៉ាណែត វិញ ។ សម្ដេចតេជោ បានបញ្ជាក់ថា ការលាឈប់ពីតំណែងជានាយករដ្ឋមន្ត្រីនេះ គឺជាការរៀបចំទុកជាមុន សម្រាប់ការរក្សាស្ថិរភាពរយៈពេលវែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ ប្រទេសជាតិ ៕អត្ថបទ៖ ទូច សោភ័ណ 

បង្រៀននៅឈីលី ដើរចេញពីថ្នាក់រៀនដើម្បីធ្វើកូដកម្មជុំវិញលក្ខខណ្ឌការងារ

2023/07/27 12:02:05 pm        78
ឈីលី៖ គ្រូបង្រៀននៅក្នុងប្រទេសឈីលី ត្រូវបានអំពាវនាវឲ្យធ្វើកូដកម្មនៅទូទាំងប្រទេសរយៈពេល២៤ម៉ោង កាលពីថ្ងៃពុធដើម្បីទាមទារឲ្យរដ្ឋាភិបាលបំពេញតម្រូវការរបស់ពួកគេសម្រាប់លក្ខខណ្ឌការងារកាន់តែប្រសើរ។ នៅក្នុងទីក្រុង Santiago គ្រូបង្រៀនជាច្រើន កំពុងកាន់បដា និងស្រែកពាក្យផ្សេងៗ និងបានដង្ហែក្បួននៅតាមផ្លូវធំមួយ។ ក្រុមអ្នកតវ៉ា បានទទូចសុំការចំណាយលើបំណុលប្រវត្តិសាស្ត្រ ជាការចំណាយដែលរដ្ឋាភិបាលបានជំពាក់គ្រូបង្រៀនចាប់តាំងពីឆ្នាំ១៩៨១ ជាផែនការមួយដើម្បីដោះស្រាយអំពើហិង្សានៅសាលារៀន ដែលការចំណាយនោះគឺទៅលើប្រាក់លើកទឹកចិត្តការចូលនិវត្តន៍ដែលមិនទាន់បានសងចាប់តាំងពីឆ្នាំ២០២០ ក្នុងចំណោមបញ្ហាផ្សេងទៀត៕

គ.ជ.ប បើកសវនាការជំនុំជម្រះលើបណ្តឹងពាក់ព័ន្ធករណីញុះញង់គូសបំផ្លាញសន្លឹកឆ្នោត

2023/07/27 11:57:45 am        1097
ភ្នំពេញ៖ ថ្ងៃនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បើកសវនាការជំនុំជម្រះលើបណ្តឹងចំនួន៥ ពាក់ព័ន្ធនឹងករណីញុះញង់គូសបំផ្លាញសន្លឹកឆ្នោត។ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធាន ក្រុម​ប្រឹក្សាជំនុំជម្រះ រួមជាមួយសមាជិក គ.ជ.ប ចំនួន៩រូប ​ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ បានបើក​សវនាការជាសាធារណៈ ដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿងចំនួន៥ មានលេខ០០១ ចុះថ្ងៃទី១៨ ខែកក្កដា ​ឆ្នាំ២០២៣ លេខ០០២ និងលេខ០០៣ ចុះថ្ងៃទី១៩ ខែកក្កដា ​ឆ្នាំ២០២៣ លេខ០០៤ និងលេខ០០៥ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣។ ពាក្យបណ្ដឹងទាំង៥ខាងលើ ជាបណ្តឹងក្នុងចំណោមសរុប៣៥បណ្តឹងមកពីបណ្តារាជធានី-ខេត្ត ហើយមាន៣០បណ្តឹង​បានសម្រេចផ្តន្ទាទោស ​ដោយមានទាំងការផាកពិន័យជាប្រាក់ រួមទាំង​លុបឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ​និងដកសិទ្ធិមិនឲ្យឈរឈ្មោះ លើកលែង​តែ៥បណ្តឹងនេះ​បានប្តឹងតវ៉ាជំទាស់ទៅកាន់ គ.ជ.ប ​ខណៈ​សវនាការ​ជំនុំជម្រះកំពុង​បន្តការពិភាក្សាគ្នានៅឡើយ។ សូមជម្រាបថា ​បន្ទាប់ពី គ.ជ.ប ចេញសេចក្តីសម្រេច ​តំណាងដើមចោទ ឬ​ចុងចោទ​អាច​បន្តប្តឹង​ជំទាស់​ទៅក្រុមប្រឹក្សាធម្មនុញ្ញ ​ក្នុងរយៈពេល៧២ម៉ោង។ បន្ទាប់ពីដោះស្រាយបណ្តឹងបញ្ចប់ជាស្ថាពរ គ.ជ.ប នឹងធ្វើការប្រកាសលទ្ធផលបណ្តោះអាសន្ន ​នាថ្ងៃទី៥ សីហា និងលទ្ធផលផ្លូវការប្រកាស នាថ្ងៃទី៩ សីហាខាងមុខ៕ អត្ថបទ សេក ឧត្តម

រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក៖ការគ្រប់គ្រងការនាំចេញរបស់ចិន នឹងប៉ះពាល់ដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុនអាមេរិក

2023/07/27 11:53:32 am        63
អាមេរិក៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ហ្គីណា រ៉េម៉ុនដូ (Gina Raimondo) បាននិយាយកាលពីថ្ងៃពុធថា រដ្ឋបាលលោកបៃដិន កំពុងស្វែងរកគោលដៅយ៉ាងប្រុងប្រយ័ត្នលើការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកលើការនាំចេញទៅកាន់ប្រទេសចិន ប៉ុន្តែច្បាប់នឹងធ្វើឲ្យបណ្តាក្រុមហ៊ុនខាតបង់ប្រាក់ចំណូលមួយចំនួន។លោកស្រី រ៉េម៉ុនដូ បានថ្លែងនៅក្នុងវេទិកាមួយថា ការរឹតបន្តឹងមិនគួរមានលក្ខណៈទូលំទូលាយទេ ដែលអ្នករារាំងដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុនអាមេរិក ហើយចិនអាចទទួលបានផលិតផលនៅកន្លែងផ្សេង ឬចិនអាចទទួលបានផលិតផលពីប្រទេសផ្សេងទៀត។ ច្បាប់នឹងរឹតត្បិតប្រាក់ចំណូលមួយចំនួនដល់ក្រុមហ៊ុនអាមេរិក ប៉ុន្តែយើងគិតថា វាមានតម្លៃ។កាលពីសប្តាហ៍មុន នាយកប្រតិបត្តិក្រុមហ៊ុនបន្ទះឈីបរបស់សហរដ្ឋអាមេរិក បានជួបជាមួយក្រុមមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលរបស់លោកបៃដិនរួមទាំងលោកស្រី រ៉េម៉ុនដូ ដើម្បីពិភាក្សាអំពីគោលនយោបាយរបស់ប្រទេសចិន ខណៈដែលក្រុមអ្នកភ្ញៀវដ៏មានឥទ្ធិពលបំផុតនៃបន្ទះអេឡិចត្រូនិក (semiconductor)បានជំរុញឲ្យបញ្ឈប់ការទប់ស្កាត់បន្ថែមទៀត ដែលកំពុងត្រូវបានពិចារណា។លោកស្រីរ៉េម៉ុនដូ បាននិយាយថា រដ្ឋបាលនេះ កំពុងជួបពិភាក្សាជាមួយក្រុមហ៊ុន ដើម្បីទៅដល់កន្លែងដែលត្រឹមត្រូវ ដូច្នេះយើងមិនធ្វើឲ្យប៉ះពាល់អាជីវកម្មអាមេរិកទេ ប៉ុន្តែការពារសន្តិសុខជាតិអាមេរិកដោយស្មោះត្រង់បំផុត។

អ្នកតវ៉ា ចោទកងទ័ពថា បានរួមគំនិត ក្នុងការសម្លាប់រង្គាលចំពោះនិស្សិតម៉ិកស៊ិក

2023/07/27 11:50:25 am        101
ម៉ិកស៊ិក៖ ឪពុកម្តាយជាច្រើនរូបរបស់សិស្សានុសិស្សដែលបាត់ខ្លួនចំនួន ៤៣នាក់របស់ប្រទេសម៉ិកស៊ិក បានដឹកនាំការហែក្បួនតវ៉ា កាលពីថ្ងៃពុធ (ទី២៦ ខែកក្កដា) ដើម្បីទាមទារឲ្យមានថ្ងៃផ្ដល់យុត្តិធម៌កើតឡើង បន្ទាប់ពីរបាយការណ៍ឯករាជ្យមួយ បានបង្ហាញថា កងកម្លាំងសន្តិសុខម៉ិកស៊ិក រួមចំណែកធ្វើឲ្យមានភាពស្មុគស្មាញពាក់ព័ន្ធនឹងការបាត់ខ្លួនរបស់សិស្សទាំងនេះ។ឪពុកម្តាយរបស់គរុសិស្ស និងដែលត្រូវបានចាប់ពង្រាត់ក្នុងឆ្នាំ២០១៤ ត្រូវបានចូលរួមដោយអ្នកមានសមានចិត្តអាណិតអាសូររាប់សិបនាក់ ដើម្បីដើរតវ៉ាតាមផ្លូវ Reforma ក្នុងទីក្រុងម៉ិកស៊ិកកូស៊ីធី (Mexico City) ដោយមានគោលបំណងទាមទាររកយុត្តិធម៌ សម្រាប់ការសម្លាប់រង្គាលដែលមិនត្រូវបានដោះស្រាយអ្វីសោះ។ក្រុមអន្តរកម្មាធិការនៃអ្នកជំនាញឯករាជ្យ (GIEI) ជាក្រុមដែលត្រូវបានតែងតាំងដោយគណៈកម្មការអន្តរអាមេរិកស្តីពីសិទ្ធិមនុស្ស ដែលទទួលបន្ទុកស៊ើបអង្កេតលើករណីនេះ បាននិយាយនៅក្នុងរបាយការណ៍មួយដែលបានផ្សព្វផ្សាយជាសាធារណៈ កាលពីថ្ងៃអង្គារ (ទី២៧ ខែកក្កដា) ថា កងទ័ព កងទ័ពជើងទឹក នគរបាល និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ បានដឹងរៀងរាល់នាទីថា គរុសិស្សទាំងនោះ ស្ថិតនៅទីណា។យុវជនដែលបាត់ខ្លួនចំនួន ៤៣នាក់ គឺជាផ្នែកនៃសិស្សមួយក្រុមធំពីមហាវិទ្យាល័យគ្រូបង្រៀនជនបទ Ayotzinapa ដែលរងការវាយប្រហារ នៅទីក្រុង Iguala រដ្ឋ Guerrero កាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ ហើយសិស្សក្រុមខ្លះ បានស្លាប់នៅកន្លែងកើតហេតុតែម្ដង៕

សហរដ្ឋអាមេរិកជំរុញឲ្យដោះលែងប្រធានាធិបតីនីហ្សេ ខណៈគ្មានការជម្លៀសប្រជាជនអាមេរិកទេសម្រាប់ពេលនេះ

2023/07/27 11:47:46 am        82
អាមេរិក៖ ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan កាលពីថ្ងៃពុធ (ទី២៦ ខែកក្កដា) បាននិយាយថា សហរដ្ឋអាមេរិក សូមថ្កោលទោសចំពោះកិច្ចប្រឹងប្រែង ក្នុងការឃុំឃាំង ឬផ្ដួលរំលំការបំពេញតួនាទីរបស់រដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់ប្រទេសនីហ្សេ ហើយបានជំរុញឲ្យដោះលែងប្រធានាធិបតីលោក Mohamed Bazoum បន្ទាប់ពីរូបលោកត្រូវបានឃុំខ្លួន នៅខាងក្នុងវិមានរបស់ប្រធានាធិបតី។លោក Sullivan បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងជំរុញជាពិសេសអ្នករួមគំនិតជាមួយឆ្មាំការពារប្រធានាធិបតីឲ្យដោះលែងប្រធានាធិបតីលោក Bazoum ពីការឃុំខ្លួន និងជៀសវាងការកើតមានអំពើហិង្សា។ សេតវិមានកំពុងតាមដានស្ថានការណ៍នេះ ដើម្បីធានាសុវត្ថិភាពដល់ពលរដ្ឋអាមេរិក»។តែយ៉ាងណាក្ដី ពាក់ព័ន្ធនឹងស្ថានភាពនេះ អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក John Kirby បានប្រាប់អ្នកសារព័ត៌មានថា នៅពេលនេះមិនទាន់មានការពិភាក្សាអំពីការជម្លៀសពលរដ្ឋអាមេរិកចេញពីប្រទេសនីហ្សេទេ ហើយបាននិយាយថា សហរដ្ឋអាមេរិកនៅតែបន្តប្រមូលព័ត៌មានលម្អិតអំពីការវិវឌ្ឍនៃស្ថានភាពនេះ។ក្រុមអង្គរក្សការពារប្រធានាធិបតី កំពុងឃុំប្រធានាធិបតីនីហ្សេ នៅខាងក្នុងវិមានរបស់លោក ក្នុងរដ្ឋធានីនីញ៉ាម៉េ (Niamey) កាលពីថ្ងៃពុធ (ទី២៦ ខែកក្កដា) ជាអ្វីដែលប្រទេសជិតខាងហៅថា ការប៉ុនប៉ងធ្វើរដ្ឋប្រហារប៉ុន្តែជាអ្វីដែលលោកប្រធានាធិបតី បានពិពណ៌នាថា ជាចលនា «ប្រឆាំងសាធារណរដ្ឋ» ឥតប្រយោជន៍៕

ការវាយបករបស់អ៊ុយក្រែនទៅលើរុស្ស៊ី កំពុងដំណើរការទៅមុខ ខណៈអាមេរិក ប្ដេជ្ញាគាំទ្រ

2023/07/27 11:44:45 am        103
អាមេរិក៖ អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃពុធទី២៦ កក្កដាថា ការវាយបករបស់អ៊ុយក្រែន ទៅលើកងកម្លាំងរបស់រុស្ស៊ី ពុំបានជាប់គាំងនោះទេ ទោះបីជាពុំមានវឌ្ឍនភាពពេញលេញតាមការចង់បានក៏ដោយ ។   លោក Kirby បានអត្ថាធិប្បាយបែបនេះ នៅពេលត្រូវបានសួរពីស្ថានភាពនៃការវាយបករបស់អ៊ុយក្រែននៅក្នុងសន្និសីទសារព័ត៌មានមួយ។  លោក Kirby បាននិយាយថា លោកប្រធានាធិបតី Zelenskyy ខ្លួនឯង បាននិយាយថា ដំណើរការវាយបកមិនមានល្បឿនលឿនដូចការចង់បានរបស់លោកទេ ហើយក៏មិនអាចរុលទៅមុខ រាល់ថ្ងៃតាមការចង់បានដែរ ។ សហរដ្ឋអាមេរិក នឹងមិនពាក់ព័ន្ធក្នុងរឿងនោះទេ។   អ្នកនាំពាក្យរូបនេះ លើកឡើងថាក្រុងវ៉ាស៊ីនតោន នឹងធ្វើឲ្យប្រាកដថា កងកម្លាំងអ៊ុយក្រែន មានគ្រឿងយុទ្ធោបករណ៍គ្រប់ប្រភេទ និងលទ្ធភាពដែលពួកគេត្រូវការចាំបាច់ក្នុងការវាយរុលទៅមុខ។  សហរដ្ឋអាមេរិក បានផ្ដល់ជំនួយផ្នែកយោធាជាង៤៣ពាន់លានដុល្លារអាមេរិកដល់អ៊ុយក្រែន ចាប់តាំងពីការវាយលុករបស់រុស្ស៊ីកាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២។ ក្រសួងការពារជាតិអាមេរិក បានប្រកាស ផ្ដល់ប្រាក់ចំនួន៤០០លានដុល្លារអាមេរិកបន្ថែមទៀតជាជំនួយបន្ថែមផ្នែកសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែន កាលពីដើមសប្ដាហ៍នេះ រួមទាំងមីស៊ីលការពារដែនអាកាស យានប្រយុទ្ធ និងយានដ្រូនខ្នាតតូច ជាច្រើនគ្រឿង៕

ទាហាននីហ្សេ៖ រដ្ឋាភិបាលរបស់ប្រធានាធិបតីលោក Bazoum ត្រូវបានទម្លាក់ចេញពីអំណាចហើយ

2023/07/27 11:41:54 am        56
នីហ្សេ៖ យោងតាមទាហានមួយក្រុម ដែលបានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ជាតិរបស់ប្រទេសនីហ្សេ កាលពីល្ងាចថ្ងៃពុធ (ទី២៦ ខែកក្កដា) បានឲ្យដឹងថា លោក Mohamed Bazoum ប្រធានាធិបតីរបស់ប្រទេសអាហ្វ្រិកខាងលិចមួយនេះ ត្រូវបានដកចេញពីអំណាចហើយ ដែលការប្រកាសបែបនេះ មានឡើងត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីប្រធានាធិបតី ត្រូវបានឃុំខ្លួននៅឯវិមានប្រធានាធិបតី។ដោយអាននូវសេចក្តីថ្លែងការណ៍មួយ លោកវរសេនីយ៍ឯក Amadou Abdramane ដែលអង្គុយ និងអមដោយមន្រ្តី ៩រូបផ្សេងទៀត បាននិយាយថា កងកម្លាំងការពារ និងសន្តិសុខជាតិ បានសម្រេចចិត្តថា «បញ្ចប់របបមួយដែលយើងស្គាល់ ដោយសារតែស្ថានភាពសន្តិសុខកាន់តែអាក្រក់ឡើងៗ និងអភិបាលកិច្ចមិនល្អ»។លោក Abdramane បាននិយាយថា ព្រំដែនរបស់ប្រទេសនីហ្សេ ត្រូវបានបិទ បម្រាមគោចរទូទាំងប្រទេសត្រូវបានប្រកាស ហើយស្ថាប័នសាធារណរដ្ឋទាំងអស់ត្រូវបានផ្អាក។ ជាមួយគ្នានេះ ទាហានបានព្រមានប្រឆាំងនឹងអន្តរាគមន៍បរទេសណាមួយ ដោយបន្ថែមថា ពួកគេនឹងគោរពដល់សុខុមាលភាពរបស់លោក Bazoum។ការជាប់ឆ្នោតរបស់លោក Bazoum គឺជាការផ្លាស់ប្តូរអំណាចតាមបែបប្រជាធិបតេយ្យលើកដំបូង នៅក្នុងរដ្ឋមួយដែលឃើញមានរដ្ឋប្រហារយោធាចំនួន ៤ដង ចាប់តាំងពីទទួលបានឯករាជ្យពីប្រទេសបារាំង ក្នុងឆ្នាំ១៩៦០។សហភាពអាហ្រ្វិក និងប្លុកតំបន់អាហ្រ្វិកខាងលិច (ECOWAS) នៅថ្ងៃពុធនោះដែរ បានថ្កោលទោសចំពោះអ្វីដែលពួកគេហៅថា ជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ។ ប្រធានាធិបតីនៃប្រទេសជិតខាងបេណាំង លោក Patrice Talon បានហោះហើរទៅកាន់ប្រទេសនីហ្សេ កាលពីរសៀលថ្ងៃពុធ ដើម្បីវាយតម្លៃស្ថានការណ៍ បន្ទាប់ពីបានជួបជាមួយប្រធានាធិបតីនីហ្ស៊េរីយ៉ា និងប្រធាន ECOWAS លោក Bola Tinubu៕

សវនាការរបស់លោក Hunter Biden បានបញ្ចប់ក្រោយចៅក្រម ពុំទាន់ត្រៀមទទួលយកកិច្ចព្រមព្រៀងផ្ដល់ចម្លើយពីភាពមានទោស

2023/07/27 11:38:27 am        99
អាមេរិក៖ កិច្ចព្រមព្រៀងផ្ដល់ចម្លើយពីភាពមានទោសរវាង កូនប្រុសលោកប្រធានាធិបតីអាមេរិក Joe Biden គឺលោក Hunter Biden និងក្រសួងយុត្តិធម៌ ពុំសម្រេចបានឡើយ បន្ទាប់ពីការបើកសវនាការតុលាការកាលពីពុធ។ លោក Hunter Biden បានបរាជ័យ ក្នុងការបង់ប្រាក់ ចន្លោះពី ១,១លានដុល្លារ ទៅ១,៥លានដុល្លារអាមេរិក ឲ្យទៅក្រសួងពន្ធដារសហព័ន្ធមុនពេលកាលបរិច្ឆេទ ខាងផ្លូវច្បាប់ផុតកំណត់ និងត្រូវបានតម្រូវឲ្យផ្ដល់ចម្លើយពីភាពមានទោសចំពោះបទចោទប្រកាន់ការគេចវេះមិនបង់ពន្ធចំនួន២ករណី ដោយក្រុមរដ្ឋអាជ្ញាព្រមព្រៀងផ្ដល់ការផ្ដន្ទាទោស។ ប៉ុន្តែមុនពេលការសារភាពដំបូង អាចត្រូវបានទទួល កិច្ចព្រមព្រៀងនេះ បានចាប់ផ្តើមស៊ើបអង្កេត ហើយកិច្ចព្រមព្រៀងដែលត្រូវបានកែប្រែឡើងវិញ បានសម្រេចក្នុងអំឡុងពេលសវនាការ ដែលមិនត្រូវបានទទួលយកដោយចៅក្រមទេ។ចៅក្រមប្រចាំសង្កាត់លោកស្រី ម៉ាយ៉េឡិន ណូរ៉េកា (Maryellen Noreika) បាននិយាយថា លោកស្រី មិនអាចទទួលយកកិច្ចព្រមព្រៀងនៅថ្ងៃនេះបានទេ។លោកស្រី ណូរ៉េកា បាននិយាយថាលោកស្រីមានការព្រួយបារម្ភ អំពីគូភាគីដែលហាក់ដូចជាភ្ជាប់កិច្ចព្រមព្រៀងស្នើសុំបង់ពន្ធដើម្បីដោះស្រាយការចោទប្រកាន់ពីបទឧក្រិដ្ឋពីបទកាន់កាប់អាវុធខុសច្បាប់។ ក្នុងអំឡុងពេលដំណើរការ ក្រុមអាជ្ញាបានបញ្ជាក់ថា ការស៊ើបអង្កេតលើលោក Hunter Biden កំពុងបន្ត។បន្ទាប់ពីការចរចារួច កូនប្រុសរបស់ប្រធានាធិបតីបានយល់ព្រមផ្ដល់ចម្លើយពីភាពមានទោសចំពោះការចោទប្រកាន់ការគេចវេះមិនបង់ពន្ធចំនួនពីរករណី ក្នុងកិច្ចព្រមព្រៀងដែលមានតែការប្រព្រឹត្តទាក់ទងនឹងបទល្មើសពន្ធដារ ការប្រើប្រាស់គ្រឿងញៀន និងការកាន់កាប់អាវុធគ្មានការអនុញ្ញាត។ ភាគីទាំងពីរបានព្រមព្រៀងគ្នាថា កិច្ចព្រមព្រៀងនេះពុំបានការពាររូបលោកពីការចោទប្រកាន់ដែលអាចកើតមាននាពេលអនាគតនោះទេ។ ប៉ុន្តែចៅក្រមមិនពេញចិត្តចំពោះកិច្ចព្រមព្រៀងនេះឡើយ៕

អង្គការសហប្រជាជាតិ ថ្កោលទោសការប៉ុនប៉ងធ្វើរដ្ឋប្រហារដែល នៅក្នុងប្រទេសនីហ្សេ

2023/07/27 11:16:13 am        63
នីហ្សេ៖ អ្នកនាំពាក្យអគ្គលេខាធិការ លោក Stephane Dujarric បាននិយាយកាលពីថ្ងៃពុធថា អង្គការសហប្រជាជាតិ បានថ្កោលទោសកិច្ចប្រឹងប្រែងណាមួយដើម្បីដំណ្តើមអំណាចដោយកងកម្លាំង និងធ្វើឲ្យអន្តរាយដល់អភិបាលកិច្ចលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនីហ្សេ ខណៈក្រុមអង្គរក្សប្រធានាធិបតី បានឃុំខ្លួនប្រធានាធិបតីលោក Bazoum នៅក្នុងវិមានរបស់លោក។បណ្តាប្រទេសជិតខាង បានចាត់ទុកព្រឹត្តិការណ៍កាលពីថ្ងៃពុធនៅក្នុងប្រទេសនីហ្សេ ក្នុងការប៉ុនប៉ងរដ្ឋប្រហារ ប៉ុន្តែប្រធានាធិបតីបានចាត់ទុកវាជាចលនាប្រឆាំងសាធារណៈរដ្ឋក្នុងភាពក្រអើតក្រទម នៅក្នុងបណ្តាញ Twitter ដែលពេលនេះត្រូវបានលុបចោល។ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានថ្កោលទោសចំពោះការប៉ុនប៉ងណាមួយដើម្បីដណ្តើមអំណាច នៅក្នុងប្រទេសអាហ្វ្រិកខាងលិច ដែលមានតែព្រំដែនគោក មានប្រជាជនប្រមាណ២៥លាននាក់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះរាជទានព្រះរាជ​ទ្រព្យជូនវីរកង​ទ័ពតស៊ូ​ប្រយុទ្ធ និងពលី ចំនួន ១០ម៉ឺនដុល្លារ
07/29/2025 11:07 PM
TOP STORY | សម្ដេចធិបតីចេញគោលនយោបាយពិសេសគាំទ្រដល់យោធិន និងនគរបាលជាតិដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី របួស ពិការ
07/29/2025 11:07 PM
​អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងបង្កើតក្រុមសង្កេតការណ៍ដែលមានអនុព័ន្ធយោធាម៉ាឡេស៊ី ជាប្រធាន ដើម្បីចេញសង្កេតការណ៍នៅថ្ងៃស្អែកនេះ
07/29/2025 09:07 PM
មេដឹកនាំកំពូលអ៊ីរ៉ង់ ចោទប្រកាន់លោកខាងលិចថា ប្រើប្រាស់ការទាមទារនុយក្លេអ៊ែរជាពាក្យដោះសារការប្រឈមដាក់គ្នា
07/29/2025 09:07 PM
ឯកឧត្តម ឌិត ទីណា បន្តសួរសុខទុក្ខពលរដ្ឋភៀសខ្លួន ខណៈបទឈប់បាញ់ចូលជាធរមាន
07/29/2025 09:07 PM
សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា រៀបចំ «យុទ្ធនាការគាំពារសុខភាពផ្លូវចិត្តសម្រាប់ជនភៀសសឹក» នៅតាមបណ្ដោយព្រំដែន
07/29/2025 09:07 PM
ក្រោយការព្រមានពីទុរ្ភិក្ស ជនប៉ាឡេស្ទីននិយាយថា ពួកគេរស់ដូចជាមនុស្សស្លាប់អស់រយៈពេល ៥ខែមកហើយ
07/29/2025 08:07 PM
ជនប៉ាឡេស្ទីននៅទីក្រុងហ្កាហ្សា រៀបចំពិធីបុណ្យសពសម្រាប់មនុស្សដែលត្រូវបានសម្លាប់តាមច្រកអាកាសអ៊ីស្រាអែល
07/29/2025 08:07 PM
លោកជំទាវ ហ៊ុន ម៉ាណា ចាត់តំណាងនាំយកអំណោយជូនជនភៀសសឹកចំនួន ៥០០០គ្រួសារ ក្នុងខេត្តឧត្តរមានជ័យ
07/29/2025 08:07 PM
ប្រជាជនប៉ាឡេស្ទីនយ៉ាងតិច ៦០.០០០នាក់ ត្រូវបានសម្លាប់ ខណៈការវាយលុករបស់អ៊ីស្រាអែលនៅបន្តមាន នៅហ្កាហ្សា
07/29/2025 08:07 PM