TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

ចៅក្រមសហរដ្ឋអាមេរិក រារាំងការរឹតបន្តឹងសិទ្ធិជ្រកកោនតាមព្រំដែនថ្មីរបស់លោក Biden

2023/07/26 11:45:58 am        82
អាមេរិក៖ ចៅក្រមសហព័ន្ធអាមេរិកមួយរូបកាលពីថ្ងៃអង្គារបានរារាំងបទប្បញ្ញត្តិថ្មីរបស់លោកប្រធានាធិបតី Joe Biden ដែលរឹតបន្តឹងសិទ្ធិជ្រកកោននៅតាមព្រំដែនអាមេរិក-ម៉ិកស៊ិក ដោយលើកកម្ពស់គោលការណ៍សំខាន់នៃផែនការរបស់លោកក្នុងការទប់ស្កាត់ការធ្វើអន្តោប្រវេសន៍បន្ទាប់ពីការរឹតបន្តឹងមាត្រា ៤២ បានបញ្ចប់កាលពីខែឧសភាឆ្នាំនេះ ។  លោក Jon Tigar ចៅក្រមសហប្រចាំតំបន់របស់សហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រនីញ៉ា (California)បានបន្តបទបញ្ជានេះរយៈពេល១៤ថ្ងៃ ដោយបន្សល់ទុកការរឹតត្បិតរហូតដល់ពេលនេះ។ រដ្ឋបាលលោក Biden ក្នុងរយៈពេលប៉ុន្មានម៉ោង បានប្តឹងទៅតុលាការឧទ្ធរណ៍ទី៩ របស់សហរដ្ឋអាមេរិក។ លោក Biden ដែលជាអ្នកប្រជាធិបតេយ្យបានចូលកាន់តំណែងកាលពីឆ្នាំ ២០២១ ដោយសន្យាថានឹងផ្លាស់ប្តូរគោលនយោបាយប្រកាន់តឹងជាច្រើនរបស់អតីតប្រធានាធិបតី Donald Trump មកពីគណបក្សសាធារណរដ្ឋ ប៉ុន្តែបានអនុម័តវិធានការព្រំដែនមួយចំនួនដូចលោក Trump ខណៈមានជនអន្តោប្រវេសន៍មួយចំនួនត្រូវបានចាប់ខ្លួនដោយខុសច្បាប់។    បទប្បញ្ញត្តិសិទ្ធិជ្រកកោនថ្មីរបស់លោក Biden ដែលចូលជាធរមាននៅពេលមាត្រា ៤២ បានបញ្ចប់កាលពីថ្ងៃទី១១ ខែឧសភា សន្មតិថាជនអន្តោប្រវេសន៍ភាគច្រើនមិនមានសិទ្ធិជ្រកកោនទេ ប្រសិនបើពួកគេឆ្លងកាត់ប្រទេសផ្សេងទៀតដោយមិនស្វែងរកការការពារពីកន្លែងផ្សេងទៀតជាមុន ឬប្រសិនបើពួកគេបរាជ័យក្នុងការប្រើប្រាស់ផ្លូវច្បាប់សម្រាប់ការចូលទៅក្នុងសហរដ្ឋអាមេរិក។ ចំនួនជនអន្តោប្រវេសន៍ ដែលចាប់ខ្លួន ពេលឆ្លងកាត់ព្រំដែនដោយខុសច្បាប់បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីបទប្បញ្ញត្តិថ្មីចូលជាធរមាន។ គេនៅតែមិនច្បាស់នៅឡើយ ថាតើនិន្នាការនេះនឹងបន្តឬយ៉ាងណា ប្រសិនបើការរឹតត្បិតសិទ្ធិជ្រកកោនថ្មីត្រូវបានរារាំង ៕

គ.ជ.ប៖ ការចោទថា ការបោះឆ្នោតនៅកម្ពុជា មិនសេរី យុត្តិធម៌ គឺជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ

2023/07/26 11:33:06 am        167
ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម ហង្ស ពុទ្ធា បានលើកឡើងថា ការចោទប្រកាន់នានា មកលើការរៀបចំការបោះឆ្នោត​ នៅក្នុងប្រទេសកម្ពុជា មិនប្រព្រឹត្តិទៅតាមបែបលទ្ធិប្រជាធិបតេយ្យ ​និងមិនសេរីយុត្តិធម៌ គឺជាក្រុមអ្នក​ប្រជាធិបេយ្យ​ក្លែងក្លាយ និងមានចេតនាចង់ដាក់ទណ្ឌកម្ម ចំពោះប្រទេសកម្ពុជា ។ឯកឧត្តម ហង្ស ពុទ្ធា បានប្រាប់អ្នកសារព័ត៌មាន កាលពីល្ងាចម្សិលមិញថា​ គ.ជ.ប នៅតែបន្តតួ នាទីរបស់ខ្លួន​ ទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ ​និងទទួលខុសត្រូវ ចំពោះការ​បម្រើ​សេវាកម្ម​បោះឆ្នោតជូនប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍប្រទេសកម្ពុជា ។ឯកឧត្តម បានបញ្ជាក់ថា ចំពោះការលើកឡើងទាំងឡាយណា​ ដែលផ្ទុយនឹងការអនុវត្ត ​និងការ​ប្រព្រឹត្តិទៅ នៃការបោះឆ្នោតនៅកម្ពុជា ​គឺអាចចេញពីអ្នកប្រជាធិបតេយ្យក្លែងក្លាយ ព្រោះការរៀបចំការ​បោះ ឆ្នោតនៅកម្ពុជា ​ធ្វើឡើងតាមច្បាប់ ដែលបានចែង ។ឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់ថា ​គិតត្រឹមម្សិលមិញ ​មានស្ថាប័ន និងប្រទេសប្រមាណជាង ៤០ហើយ ​ដែលបានចូលរួមអបអរសាទរ និង​កោត​ស្ញប់ស្ញែង​ពីដំណើរការរៀបចំការបោះឆ្នោត​នៅកម្ពុជា​ និងបានបង្ហាញនូវក្ដីសង្ឃឹមពីវឌ្ឍនភាពរបស់ពលរដ្ឋកម្ពុជាផងដែរ ។គួរបញ្ជាក់ថា ​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ​នីតិកាលទី៧ នៅកម្ពុជា ​ដែលធ្វើឡើងកាលពី ថ្ងៃទី២៣ ​ខែកក្កដា នេះ ​បានប្រព្រឹត្តិទៅដោយរលូន និងមានពលរដ្ឋចូលរួមបោះឆ្នោតជាង៨លាន ២សែន នាក់ ដែលស្មើនឹងប្រមាណជាង៨៤ភាគរយ ៕អត្ថបទ៖ បាន សុខរិទ្ធិ

គណៈប្រតិភូយោធារុស្ស៊ីទៅដល់ប្រទេសកូរ៉េខាងជើង ដើម្បីចូលរួមប្រារព្ធខួបសង្គ្រាមកូរ៉េ

2023/07/26 10:25:51 am        222
កូរ៉េខាងជើង៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃពុធ ទី២៦ ខែកក្កដានេះថា គណៈប្រតិភូរុស្ស៊ីដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិលោក សឺហ្គេ ស៊ូហ្គូ ( Sergei Shoigu) បានទៅដល់ទីក្រុង ព្យុងយ៉ាងកាលពីថ្ងៃអង្គារ (ទី២៥ កក្កដា) ដោយចូលរួមជាមួយក្រុមចិនជាភ្ញៀវសាធារណៈលើកដំបូងទៅកាន់ប្រទេសនេះ ចាប់តាំងពីការចាប់ផ្តើមផ្ទុះឡើងនូវជំងឺរាតត្បាតកូវីដ-១៩។KCNA បាននិយាយថា គណៈប្រតិភូទាំងពីរ នឹងចូលរួមក្នុងការប្រារព្ធខួបលើកទី៧០នៃ«ទិវាជ័យជម្នះ» នៅថ្ងៃព្រហស្បតិ៍ (ទី២៧ ខែកក្កដា) នៅទីក្រុងព្យុងយ៉ាង ដោយមានសមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន លោក លី ហុងចុង (Li Hongzhong)ដឹកនាំក្រុមប៉េកាំង។ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ខ្លួនត្រូវបានអញ្ជើញដោយសមភាគីកូរ៉េខាងជើង ហើយនឹងចូលរួមក្នុងព្រឹត្តិការណ៍ទិវាជ័យជម្នះ។ ព្រឹត្តិការណ៍គម្រប់ខួបនេះ ត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលការដង្ហែក្បួនយោធាដ៏សំខាន់ៗ។ប្រទេសកូរ៉េខាងជើង បានបិទព្រំដែនរបស់ខ្លួននៅដើមឆ្នាំ ២០២០ ចំពោះរាល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការទូត សូម្បីតែជាមួយដៃគូសេដ្ឋកិច្ច និងនយោបាយសំខាន់ៗគឺប្រទេសចិន និងរុស្ស៊ីក៏ដោយ។ របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ មិនបាននិយាយថា តើដំណើរទស្សនកិច្ចនេះ បានធ្វើការផ្លាស់ប្តូរណាមួយក្នុងគោលនយោបាយនោះទេ៕

មនុស្ស៣នាក់ស្លាប់ដោយសារភ្លើងឆេះព្រៃក្នុងប្រទេសក្រិក ខណៈនាយករដ្ឋមន្ត្រីព្រមានពីស្ថានភាពអាក្រក់

2023/07/26 10:16:29 am        169
ក្រិក៖ គេបានដឹងថាមានមនុស្ស៣នាក់បានស្លាប់ជាលើកដំបូង កាលពីថ្ងៃអង្គារដោយសារភ្លើងឆេះព្រៃដែលនៅតែកំពុងឆាបឆេះយ៉ាងខ្លាំងនៅលើកោះនានារបស់ប្រទេសក្រិករយៈពេលមួយសប្ដាហ៍មកនេះ ហើយលោក នាយករដ្ឋមន្ត្រី គីរីយ៉ាកូស មីតសូតាគីស(Kyriakos Mitsotakis) បានព្រមានពីពេលវេលាដ៏លំបាករយៈពេលជាច្រើនថ្ងៃខាងមុខ ខណៈភ្លើងបានបំផ្លិចបំផ្លាញលំនៅឋានជាច្រើនខ្នង និងបង្ខំឲ្យ ជម្លៀសភ្ញៀវទេសចរ។ កងកម្លាំងអាកាសបាននិយាយថា អ្នកបើកយន្តហោះ២នាក់ បានស្លាប់ នៅពេលយន្តហោះពន្លត់ភ្លើងឆេះព្រៃកាណាឌែរ ស៊ីអិល ២១៥ (Canadair CL-215) បានធ្លាក់នៅលើកោះអ៊ីវីយ៉ា(Evia) ភាគខាងកើតរដ្ឋធានីអាតែន  ។ ពួកគេទាំង២មានវ័យ ៣៤ ឆ្នាំ និង ២៧ឆ្នាំ។ ដោយឡែក ទូរទស្សន៍រដ្ឋ ERT បានរាយការណ៍ ថា សាកសពអ្នកឃ្វាលសត្វម្នាក់ ដែលបានបាត់ខ្លួនចាប់តាំងពីថ្ងៃអាទិត្យមក ត្រូវបានរកឃើញឆេះខ្លោចនៅក្នុងផ្ទះខ្ទមមួយក្នុងតំបន់ភ្នំអ៊ីវីយ៉ា ដែលពិបាកទៅដល់។ ក្រុមអ្នកពន្លត់អគ្គិភ័យ រាប់រយនាក់ ដែលត្រូវបានផ្ដល់ជំនួយពីប្រទេសទួរគី និងស្លូវ៉ាគី កំពុងព្យាយាមពន្លត់អណ្ដាតភ្លើង ដែលឆាបឆេះនៅលើកោះ រ៉ូដ( Rhodes) កោះ ខហ្វ៊ូ (Corfu) និងកោះអ៊ីវីយ៉ា(Evia) ចាប់តាំងពីថ្ងៃពុធ និងបានធ្វើឲ្យអាកាសធាតុក្ដៅឡើងវិញ ស្ថានភាពខ្យល់ខ្លាំង ខណៈយន្តហោះសង្រ្គោះបន្ទាន់ជាច្រើនគ្រឿង កំពុងដឹកជញ្ជូនអ្នកទេសចរចេញ។  លោកនាយករដ្ឋមន្ត្រី មីតសូតាគីស បានប្រាប់ក្រុមរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារថា ប៉ុន្មានថ្ងៃខាងមុខនឹងជួបស្ថានភាពកាន់តែ អាក្រក់ ដែលស្ថានភាពនឹងរឹតតែធ្ងន់ធ្ងរបន្ទាប់ពីថ្ងៃព្រហស្បតិ៍ស្អែកនេះទៅ។ សីតុណ្ហភាពខ្ពស់នៅក្នុងប្រទេសក្រិក អាចនឹងឡើងខ្ពស់នៅថ្ងៃពុធនេះ រហូតដល់ជាង៤៤អង្សាសេ នៅក្នុងតំបន់មួយចំនួន៕

ចិន ដកតំណងរដ្ឋមន្ត្រីការបរទេស លោក ឈីន កាង ក្រោយអវត្តមានដោយគ្មានការបកស្រាយ

2023/07/26 10:09:34 am        259
ចិន៖ ប្រទេសចិន បានដកលោក ឈីន កាង (Qin Gang) ពីតំណែងជារដ្ឋមន្ត្រីការបរទេសមិនដល់៧ខែ បន្ទាប់ពីលោកត្រូវបានតែងតាំងឲ្យកាន់មុខតំណែងនេះ។ លោក ឈីន ត្រូវគេមើលឃើញថាជាមនុស្សជំនិតរបស់លោកប្រធានាធិបតី Xi Jinping ។លោក ត្រូវបានជំនួសដោយប្រមុខការទូតជើងចាស់របស់គណបក្សកុម្មុយនីស្តចិន លោក វ៉ាង យី( Wang Yi)។ ការបាត់មុខមួយរយៈរបស់លោក ឈីន ពីភ្នែកសាធារណជន និងភាពស្ងៀមស្ងាត់ជាផ្លូវការជុំវិញវត្តមានរបស់លោក បានបង្កឲ្យមានការមន្ទិលសង្ស័យយ៉ាងខ្លាំង។  មន្ត្រីជាន់ខ្ពស់ដែលគេដាក់រហ័សនាមថាជាអ្នកប្រយុទ្ធចចកវ័យ៥៧ឆ្នាំរូបនេះត្រូវបានគេឃើញចុងក្រោយកាលពីថ្ងៃទី២៥ខែមិថុនា។ហើយក៏ពុំទទួលបានការបញ្ជាក់ពីមូលហេតុនៃការដកតំណែងរបស់លោកដែរ។  លោកត្រូវបានតែងតាំងដោយមេដឹកនាំចិនឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសកាលពីខែធ្នូចុងឆ្នាំ២០២២ ។ កាលពីជាងមួយខែមុន លោកបានជួបប្រមុខការទូតអាមេរិក លោក Antony Blinken នៅក្នុងទីក្រុងប៉េកាំង ខណៈភាគីទាំង២ព្យាយាមស្ដារទំនាក់ទំនងផ្នែកការទូតឡើងវិញនៅក្នុងកិច្ចប្រជុំថ្នាក់ខ្ពស់បំផុតនោះ។ ការបាត់មុខរបស់លោកបានបញ្ចប់នូវការភ័ន្តច្រឡំជាច្រើនសប្ដាហ៍ ប៉ុន្តែបានបន្សល់ទុកនូវសំណួរជាច្រើនដែលពុំទាន់ត្រូវបានបំភ្លឺ។ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ ( Xinhua)បាននិយាយថា សភាជាន់ខ្ពស់របស់ប្រទេសចិន បានបោះឆ្នោតតែងតាំងលោក Wang Yi ជារដ្ឋមន្ត្រីការបរទេសជំនួសលោក ឈីន កាង ៕

ក្រុមតាលីបង់បានដាក់បម្រាមលើហាងកែសម្ផស្ស ជាការវាយប្រហារលើសេរីភាពរបស់ស្ត្រីអាហ្វហ្គានីស្ថាន

2023/07/25 03:03:20 pm        273
បម្រាមរបស់ក្រុមតាលីបង់លើហាងសាឡនសម្រាប់ស្ត្រីក្នុងប្រទេសអាហ្វហ្គានីស្ថាន បានចូលជាធរមាននៅថ្ងៃអង្គារ (២៥ កក្កដា)នេះ។ អាជីវកម្មកែសម្ផស្សដែលប៉ាន់ប្រមាណចំនួន ១២.០០០កន្លែង ទំនងជាត្រូវបិទ។ ការហាមឃាត់នេះក៏នឹងធ្វើឱ្យស្ត្រីជាង ៦០.០០០នាក់ បាត់បង់ការងារ ដោយដាក់សម្ពាធបន្ថែមទៀតដល់សេដ្ឋកិច្ចដែលកំពុងស្ថិតក្នុងវិបត្តិរួចទៅហើយក្នុងប្រទេសនេះ។ហាងសាឡន ក៏ដូចជាសេវាកម្មកែសម្ផស្សផ្សេងទៀតដែរ បានផ្តល់ឱ្យស្ត្រីអាហ្វហ្គានីស្ថានជាច្រើននូវសុវត្ថិភាព និងជាទីកន្លែងសម្រាប់តែស្ត្រីប៉ុណ្ណោះ ដែលពួកគេអាចជួបជុំគ្នានៅខាងក្រៅផ្ទះបាន ដោយគ្មានវត្តមានបុរស។ ស្ត្រីរាប់សិបនាក់ ដែលប្រឈមនឹងបញ្ហាបែបនេះ បានធ្វើការតវ៉ាដ៏កម្រមួយប្រឆាំងនឹងការហាមឃាត់មួយនេះ។ក្រសួងសីលធម៌បាននិយាយថា ការដាក់បម្រាមលើហាងកែសម្ផស្សគឺផ្អែកលើការបញ្ជាពីមេដឹកនាំកំពូល ហើយបទបញ្ជាស្រដៀងគ្នានេះ បាននាំឱ្យមានការបិទវិទ្យាល័យ និងសាកលវិទ្យាល័យសម្រាប់ស្ត្រី ព្រមទាំងបញ្ឈប់បុគ្គលិកដែលជាស្ត្រីអាហ្វហ្គានីស្ថានជាច្រើននាក់មិនអោយធ្វើការផងដែរ។រដ្ឋបាលតាលីបង់និយាយថា ពួកគេគោរពសិទ្ធិស្ត្រីស្របនឹងការបកស្រាយច្បាប់អ៊ីស្លាម និងវប្បធម៌អាហ្វហ្គានីស្ថាន៕

KCNA៖គណៈប្រតិភូជាន់ខ្ពស់ចិន នឹងធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង ក្នុងសប្តាហ៍នេះ

2023/07/25 02:24:16 pm        190
កូរ៉េខាងជើង៖ ទីភ្នាក់ងារសារព័ត៌មាន KCNA ផ្លូវការរបស់កូរ៉េខាងជើង បានរាយការណ៍កាលពីថ្ងៃចន្ទថា គណៈប្រតិភូជាន់ខ្ពស់ចិន នឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងក្នុងសប្តាហ៍នេះ ដែលជាដំណើរទស្សនកិច្ចត្រូវបានទទួលស្គាល់ជាលើកដំបូង ចាប់តាំងពីទីក្រុងព្យុងយ៉ាង បិទព្រំដែនរបស់ខ្លួន បន្ទាប់ពីមានការរីករាលដាលនៃជំងឺកូវីដ-១៩។ KCNA រាយការណ៍ថា សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន លោក Li Hongzhong( លី ហុងចុង) នឹងចូលរួមក្នុងការប្រារព្ធពិធីរំលឹកខួបលើកទី៧០នៃការបញ្ចប់សង្គ្រាមកូរ៉េ។ប្រទេសកូរ៉េខាងជើង បានបិទព្រំដែនរបស់ខ្លួននៅដើមឆ្នាំ ២០២០ ចំពោះរាល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការទូត សូម្បីតែជាមួយសម្ព័ន្ធមិត្តសេដ្ឋកិច្ច និងនយោបាយសំខាន់របស់ចិនក៏ដោយ។ របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃចន្ទ មិនបាននិយាយថាតើដំណើរទស្សនកិច្ចនេះ បានធ្វើការផ្លាស់ប្តូរណាមួយក្នុងគោលនយោបាយនោះទេ។KCNA បានឲ្យដឹងថា លោក Li ដែលជាអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិចិននឹងធ្វើទស្សនកិច្ច «ដើម្បីចូលរួមក្នុងការប្រារព្ធខួបលើកទី៧០នៃជ័យជម្នះក្នុងសង្គ្រាមរំដោះមាតុភូមិដ៏ អស្ចារ្យនេះ»៕

សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មមន្ត្រីម៉ាលីជុំវិញការចោទប្រកាន់ថា មានទំនាក់ទំនងនឹងWagner Group

2023/07/25 01:43:25 pm        214
អាមេរិក៖ សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទទី២៤ ខែកក្កដា បានដាក់ទណ្ឌកម្មលើមន្ត្រីម៉ាលីបីនាក់ រួមទាំងរដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរ ជុំវិញការចោទប្រកាន់ថា ពួកគេជួយសម្រួលដល់ការដាក់ពង្រាយ និងការពង្រីកសកម្មភាពរបស់ក្រុម Wagner Group របស់រុស្ស៊ី នៅក្នុងប្រទេសអាហ្វ្រិកខាងលិច។ក្រសួងរតនាគារសហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួនបានដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាលី លោក Sadio Camara ដែលខ្លួនបាននិយាយថា បានធ្វើដំណើរជាច្រើនលើកទៅកាន់ប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០២១ ដើម្បីពង្រឹងកិច្ចព្រមព្រៀងរវាង Wagner Group និងរដ្ឋាភិបាលអន្តរកាលម៉ាលី ដើម្បីដាក់ពង្រាយកម្លាំងទាហានស៊ីឈ្នួល។ក្រសួងនេះ បាននិយាយថា ទណ្ឌកម្មកាលពីថ្ងៃចន្ទ ក៏មានគោលដៅលើនាយសេនាធិការនៃកងទ័ពអាកាសរបស់ប្រទេសម៉ាលី លោក Alou Boi Diarra និងនាយសេនាធិការរងកងទ័ពអាកាសម៉ាលី លោក Adama Bagayoko ផងដែរ។លោក Brian Nelson អនុរដ្ឋមន្ត្រីក្រសួងរតនាគារទទួលបន្ទុកការស៊ើបអង្កេតភេរវកម្ម និងចារកម្មហិរញ្ញវត្ថុ បាននិយាយថា៖«មន្ត្រីទាំងនេះ បានធ្វើឲ្យប្រជាជនរបស់ពួកគេ ងាយរងគ្រោះចំពោះសកម្មភាពអស្ថិរភាព និងការរំលោភបំពានសិទ្ធិមនុស្សរបស់ Wagner Group ខណៈពេលដែលត្រួសត្រាយផ្លូវសម្រាប់ការកេងប្រវ័ញ្ចធនធានអធិបតេយ្យភាពរបស់ប្រទេសពួកគេ ដើម្បីជាផលប្រយោជន៍នៃប្រតិបត្តិការរបស់ Wagner Group នៅក្នុងប្រទេសអ៊ុយក្រែន៕

ពលរដ្ឋសប្បាយចិត្តនឹងឃើញគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសដើម្បីការរីកចម្រើនបន្ថែម

2023/07/25 01:16:56 pm        103
 កំពត៖ ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកំពត បានលើកឡើងថា ពួកគេគាំទ្រលទ្ធផល នៃការរាប់សន្លឹកឆ្នោត ដែលបានបង្ហាញថា គណបក្សប្រជាជន ទទួលបានសំឡេងច្រើនលើសលប់ ហើយក៏នឹងសប្បាយចិត្តនឹង ឃើញគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេស ដើម្បីរក្សាបាននូវ​សុខសន្តិភាព និងការអភិវឌ្ឍរីក​ ចម្រើនបន្ថែមទៀតតទៅអនាគត ។ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខេត្តកំពត បានសម្ដែងនូវការយល់ឃើញថា ​ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ ​នីតិកាលទី៧ កាន់តែដំណើរការល្អប្រសើរជាងការបោះឆ្នោតមុនៗ ចាប់តាំងពី​ការឃោសនា រហូតដល់ពេលបោះឆ្នោត ​និងការរាប់សន្លឹកឆ្នោត​ គឺត្រឹមត្រូវ ​យុត្តិធម៌ ​តម្លាភាព គ្មាន​ការ​គំរាមកំហែង ​ហើយប្រជាពលរដ្ឋ ​ក៏បានចេញទៅបោះឆ្នោត​ដោយ​សប្បាយចិត្ត ដើម្បីប្រើប្រាស់​សិទ្ធិជ្រើសរើសមេដឹកនាំ តាមបែបលទ្ធិប្រជាធិបតេយ្យ ។លទ្ធផល នៃការរាប់សន្លឹកឆ្នោត បើទោះជាមិនទាន់បានប្រកាសជាផ្លូវការក្ដី ប៉ុន្តែបានបង្ហាញឱ្យ ឃើញពីការនាំមុខលើសលប់របស់គណបក្សប្រជាជន ឈានទៅរកជ័យជម្នះ ក្នុងការបោះឆ្នោត​នេះ។ លទ្ធផលនេះ ​បានធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេសអបអរសាទរ ។ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត លោក តែ ជិនណារិទ្ធ បានឲ្យដឹងថា សម្រាប់ ខេត្តកំពត ​មានគណបក្សនយោបាយចំនួន១២ឈរឈ្មោះប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើស​តាំងតំណាងរាស្ត្រ នីតិកាលទី៧ នេះ ​ដែលមានប្រជាពលរដ្ឋ ​បានចូលរួមបោះឆ្នោត សរុបជាង ៣៦ម៉ឺននាក់ ស្មើ ៨៥.៧៣% នៃចំនួនពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ស្ថានភាពទូទៅល្អប្រសើរ ចាប់ពីពេលបើក ការិយាល័យ ​រហូតដល់បិទការិយាល័យ រាប់សន្លឹកឆ្នោត គ្មានបាតុភាពអ្វីមួយកើតឡើងទេ​ ពាក្យបណ្តឹង ក៏គ្មានដែរ។ ​ចំពោះលទ្ធផលក្រៅផ្លូវការ គណបក្ស​ប្រជាជន​កម្ពុជា បាននាំមុខគេដាច់ ​គឺទទួលបានកៅអី ៦លើ៦ ៕ អត្ថបទ៖ អន សារឹម 

សម្ដេច ម៉ែន សំអន អរគុណក្រុមការងារបក្ស និងពលរដ្ឋ ដែលបានផ្ដល់ការគាំទ្រ​ ដល់គណបក្សប្រជាជន

2023/07/25 01:06:00 pm        232
ស្វាយរៀង៖ សម្ដេច ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តស្វាយរៀង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​ក្រុមការងារបក្សខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យបក្សប្រជាជនទទួលបានជ័យជម្នះ និងអរគុណប្រជាពលរដ្ឋ ដែលបានបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជន ។សម្ដេច ម៉ែន សំអន បានថ្លែងអំណរគុណក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តស្វាយរៀង ក្រុមការងារគណៈចលនាមហាជន ​ក្រុមការងារថ្នាក់ខេត្ត ​ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ នៅខេត្តស្វាយរៀង ​និងក្រុមការងារយុវជន ​និងសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាទាំងអស់ ចំពោះការកិច្ច ​ខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ចិត្ត ស្មារតី ថវិកា ​ធនធានសរុប ​ក្នុងការបំពេញ​ភារកិច្ច​យ៉ាងសស្រាក់ សស្រាំ ទោះបីមេឃក្តៅ ភ្លៀង ផ្គរ ដោយមិនខ្លាចនឿយហត់ ប្រកបដោយការ​ទទួលខុសត្រូវខ្ពស់ ព្រមទាំង ចូលរួមយ៉ាងសកម្មក្នុងផ្សព្វផ្សាយ ​និងបញ្ជ្រាបគោលនយោបាយ គណបក្សប្រជាជនកម្ពុជា ទៅដល់ប្រជា ពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងខេត្តស្វាយរៀង ឱ្យបាន​យល់ដឹង និងជ្រួតជ្រាប រហូតទទួលបានការគាំទ្រ លើសផែនការ ដែលបានកំណត់ និងទទួលបាន​ជ័យ​ជម្នះ​យ៉ាងត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជា នៅនីតិកាលទី៧នេះ ។សម្ដេច បានបញ្ជាក់ថា​ ដំណើរការបោះឆ្នោត បានប្រព្រឹត្តទៅដោយជោគជ័យ ​ក្រោមបរិយាកាស ស្ងប់ស្ងាត់​ សុខសន្តិភាព​ និងគ្មានអំពើហិង្សា​ ដែលបានបង្ហាញទៅកាន់មជ្ឈដ្ឋានជាតិ​ និងអន្តរជាតិ ឱ្យ ឃើញនូវភាពកាន់តែចាស់ទុំ​ និងភាពម្ចាស់ការ ព្រមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត​របស់​គណបក្សប្រជាជនកម្ពុជា​ ក្នុងការអនុវត្តគោលការណ៍ ​នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ។សម្ដេច ​បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទូទាំងប្រទេស ​ដែលស្រឡាញ់ ​និងជឿទុកចិត្ត និងនៅតែបន្តគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ដែលបានបោះឆ្នោតជូន​គណបក្សប្រជាជន​កម្ពុជាឱ្យ ឈ្នះនៅនីតិកាលទី៧នេះ ។សម្ដេច បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋខេត្តស្វាយរៀង ​ដែល​បាន​បោះឆ្នោត​ជូន​គណបក្សប្រជាជន​ ឱ្យឈ្នះដាច់ ដែល​តាម​លទ្ធផលជាបឋមរបស់​ណៈកម្មាធិការជាតិរៀបចំ​ការបោះឆ្នោត ទទួលបានសំឡេង ៥ លើ ៥ ៕អត្ថបទ៖ ភា សារិទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំហ្វីលីពីនសម្លឹងដល់ពាណិជ្ជកម្ម និងវិស័យការពារជាតិ អំឡុងទស្សនកិច្ចផ្លូវរដ្ឋ នៅឥណ្ឌា
08/02/2025 02:08 PM
មេដឹកនាំអង់គ្លេស និងអ៊ុយក្រែន ស្វាគមន៍ឱសានវាទថ្មីរបស់លោក Trump សម្រាប់រុស្ស៊ី ជុំវិញបទឈប់បាញ់
08/02/2025 01:08 PM
ប្រធានាធិបតីអាមេរិក Trump បន្តរក្សាអត្រាពន្ធធ្ងន់ធ្ងរបំផុត សម្រាប់ឡាវ មីយ៉ាន់ម៉ា និងស៊ីរី
08/02/2025 01:08 PM
ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងជ្រើសរើសមន្ត្រីសម្រាប់ពីរក្រសួង-ស្ថាប័នក្នុងថ្ងៃតែមួយ
08/02/2025 01:08 PM
ឯកអគ្គរាជទូតចក្រភពអង់គ្លេស ដែលចុះពិនិត្យដោយផ្ទាល់នៅព្រំដែនកម្ពុជា-ថៃ ប្រកាស​ស្វាគមន៍​បទឈប់បាញ់ និងលើកទឹកចិត្តប្រទេសទាំងពីរ រក្សា​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​កិច្ច​សន្ទនា​ដោយ​សន្តិវិធី
08/02/2025 01:08 PM
ស្វីសស្រឡាំងកាំងនឹងអាត្រាពន្ធខ្ពស់ខ្លាំងរបស់អាមេរិក ខណៈស្វែងរកដំណោះស្រាយអាចទទួលយកបាន
08/02/2025 01:08 PM
ទាហានខ្មែរ១៨នាក់ដែលទាហានថៃចាប់ទៅមានសុវត្ថិភាព ខណៈកម្ពុជា​បន្ត​ចរចា​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ឲ្យ​ថៃប្រគល់មកវិញឆាប់ៗ
08/02/2025 12:08 PM
ប៉ូឡូញ ចុះកិច្ចព្រមព្រៀងទិញរថក្រោះប្រយុទ្ធរបស់កូរ៉េខាងត្បូងបន្ថែមទៀត
08/02/2025 11:08 AM
អាមេរិក៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន អាចឈានដល់ក្រោយការចរចាក្នុងទីក្រុង
08/02/2025 11:08 AM
លោក Trump និយាយថា លោកបានទទួលដំណឹងថា ឥណ្ឌានឹងឈប់ទិញប្រេងពីរុស្ស៊ី
08/02/2025 11:08 AM