TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

គណបក្សបោះជំហានទៅមុខ ត្រូវបានប្រាប់កុំឲ្យជ្រៀតជ្រែតក្នុងកិច្ចការរបស់គណបក្សភឿថៃសម្រាប់ការជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រី

2023/07/25 11:45:44 am        155
ថៃ​៖ មេដឹកនាំគណបក្ស សេរី រួមថៃ (Seri Ruam Thai) លោក សេរីពីស៊ុត តេមីយ៉ាវ៉េស(Sereepisuth Temeeyaves) ចេញការព្រមានដល់គណបក្សបោះជំហានទៅមុខ Move Forward Party (MFP) និងបក្សផ្សេងទៀត ក្នុងក្រុមចម្រុះរបស់ខ្លួនកុំឲ្យជ្រៀតជ្រែតកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សភឿថៃ (Pheu Thai) ក្នុងការគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីរបស់ខ្លួន។  លោកឧត្តមសេនីយ៍ សេរីពិស៊ុត បាននិយាយថា គណបក្សបោះជំហានទៅមុខ និងគណបក្សចំនួន៦ផ្សេងទៀត ក្នុងសម្ព័ន្ធភាពរបស់ខ្លួន គួរតែបើកផ្លូវឲ្យគណបក្សភឿថៃ ធ្វើកិច្ចការនេះ ដោយនិយាយថា ពេលនេះសិទ្ធិជាអាទិភាពគឺ ត្រូវធានាឲ្យបានបេក្ខភាពរបស់ប្លុកនេះ មានការគាំទ្រដែលក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃ មិនមែនការបង្កើតរដ្ឋាភិបាលទេ ។  គណបក្ស សេរី រួមថៃ គឺជាបក្សមួយក្នុងចំណោមគណបក្សទាំង៨ដែលបានចងសម្ព័ន្ធភាពជាមួយគណបក្សបោះជំហានទៅមុខ MFP។  លោកបាននិយាយថា លោកធ្លាប់បាននិយាយរួចមកហើយថា គណបក្សបោះជំហានទៅមុខ ត្រូវតែលះបង់ លោក ចង់បានន័យថា គណបក្សបោះជំហានទៅមុខ គួរតែបើកផ្លូវ ឲ្យបក្សផ្សេងទៀត រ៉ាប់រងដំណើរការងារនេះ។  លោកថា លោកពុំមែនមានន័យថា គណបក្សបោះជំហានទៅមុខគួរតែធ្វើជាបក្សប្រឆាំងនោះទេ ។ ប្រសនិបើពួកគេមិនជួយមិត្តរបស់ខ្លួន ពួកគេក៏ត្រូវតែឈនៅពីក្រោយខ្នងមិត្តរបស់ខ្លួនដែរ មែនទេ?។ លោកថា ដកខ្លួនចេញ និងទុកឲ្យគណបក្សភឿថៃ ជ្រើសរើសបេក្ខភាពរបស់ខ្លួនដែលបានជ្រើសរើសជានាយករដ្ឋមន្ត្រី ។ ប្រសិនបើបក្សភឿថៃបរាជ័យ អញ្ចឹងគឺស្រេចតែពួកគេទៅ ។ កុំជ្រៀតជ្រែកការខិតខំប្រឹងប្រែងរបស់ពួកគេអី ៕

មន្ត្រីជាន់ខ្ពស់ក្រសួងរតនាគារអាមេរិក នឹងលើកឡើងអំពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិរុស្ស៊ី ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកេនយ៉ា និងសូម៉ាលី

2023/07/25 11:38:44 am        180
អាមេរិក៖ អ្នកនាំពាក្យម្នាក់ បាននិយាយកាលពីថ្ងៃចន្ទថា មន្ត្រីជាន់ខ្ពស់នៃក្រសួងរតនាគារសហរដ្ឋអាមេរិក នឹងគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការសម្រួលដល់ការនាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់រុស្ស៊ី ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកេនយ៉ា និងសូម៉ាលី ហើយសង្កត់ធ្ងន់ថា ការចាកចេញរបស់ទីក្រុងម៉ូស្គូពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ នឹងធ្វើឲ្យប៉ះពាល់ដល់រដ្ឋជាច្រើនរបស់អាហ្វ្រិក។ដំណើរទស្សនកិច្ចក្នុងសប្តាហ៍នេះរបស់លោក Brian Nelson អនុរដ្ឋមន្ត្រីរតនាគារទទួលបន្ទុកស៊ើបអង្កេតភេរវកម្ម និងចារកម្មហិរញ្ញវត្ថុ បានកើតឡើង នៅពេលដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន រៀបចំធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំអាហ្វ្រិកនៅទីក្រុង St. Petersburg នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ហើយសន្យាផ្តល់ឲ្យពួកគេនូវគ្រាប់ធញ្ញជាតិ   រុស្ស៊ីដោយគិតថ្លៃ «ដើម្បីជំនួសគ្រាប់ធញ្ញជាតិអ៊ុយក្រែន» ។អ្នកនាំពាក្យក្រសួងរតនាគារ បានបន្ថែមពីលើការដំណើររបស់លោក Nelson ដែលត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មាន Reutersថា គាត់នឹងបញ្ជាក់ពីការលើកលែងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលតែងតែអនុញ្ញាតឲ្យមានការបន្តលំហូរនៃប្រតិបត្តិការម្ហូបអាហារ និងកសិកម្ម»៕

ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃជុំទី២ ប្រឈមនឹងការពន្យារពេល ក្រោយការស្នើពីមន្ត្រីទទួលពាក្យបណ្តឹងពលរដ្ឋរបស់ប្រទេសថៃ

2023/07/25 11:35:51 am        183
ថៃ៖ ការបោះឆ្នោតនាយករដ្ឋមន្រ្ដីបន្ទាប់ដែលគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍ទី២៧ខែកក្កដាសប្ដាហ៍នេះ អាចនឹងត្រូវបានគេពន្យារពេល បន្ទាប់ពី មន្ត្រីទទួលពាក្យបណ្តឹងពលរដ្ឋរបស់ប្រទេសថៃ(Ombudsman) បានសម្រេចថា ការបោះឆ្នោតគួរតែត្រូវបានផ្អាកដោយរង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញលើការបដិសេធការតែងតាំងបេក្ខជននាយករដ្ឋមន្ត្រីរបស់មេដឹកនាំគណបក្ស បោះជំហានទៅមុខ Move Forward លោក Pita Limjaroenrat។មន្ត្រីទទួលពាក្យបណ្តឹងពលរដ្ឋ កាលពីថ្ងៃច័ន្ទបានស្នើតុលាការធម្មនុញ្ញបញ្ជាឲ្យសភាពន្យារពេលការបោះឆ្នោតនាយករដ្ឋមន្ត្រីបន្ទាប់ និងការសម្រេចលើការតែងតាំងសមាសភាពជាថ្មីរបស់លោក Pita ដែលត្រូវបានច្រានចោល។ លោក គៀរ៉ុប គ្រីធៀរ៉ាណុន្ទ (Keerop Kritteeranont) អគ្គលេខាធិការនៃការិយាល័យទទួលពាក្យបណ្តឹងពលរដ្ឋរបស់ប្រទេសថៃ បាននិយាយថា ពាក្យបណ្តឹងចំនួន ១៧ ត្រូវបានប្តឹងជំទាស់នឹងការសម្រេចរបស់សភា ដែលមិនព្រមតែងតាំងលោក Pita ជាបេក្ខជននាយករដ្ឋមន្ត្រីជាថ្មី និងបានប្រកាសថា ជាការរំលោភសិទ្ធិរដ្ឋធម្មនុញ្ញរបស់ខ្លួន។ លោកបាននិយាយថា បណ្ដឹងទាំងនេះត្រូវបញ្ជូនពីសមាជិកសាធារណៈផង ពីសមាជិកសភាផង ដោយ អ្នកដាក់ពាក្យបណ្ដឹងមួយចំនួន ស្នើឲ្យតុលាការពន្យារពេលបោះឆ្នោតសភាបន្ទាប់ សម្រាប់ការជ្រើសរើស នាយករដ្ឋមន្ត្រី ដោយរង់ចាំការសម្រេចរបស់តុលាការ៕

អ្នកសង្កេតការណ៍សង្គមស៊ីវិល៖ ការបោះឆ្នោតជាតិមានភាពសេរី យុត្តិធម៌ ត្រឹមត្រូវ ស្របតាមឆន្ទៈពលរដ្ឋ

2023/07/25 11:29:27 am        213
ភ្នំពេញ៖ បណ្តាអង្គការសង្គមស៊ីវិលដែលបានធ្វើសកម្មភាពសង្កេតការណ៍ ​ឃ្លាំមើលការបោះឆ្នោត បានប្រកាសគាំទ្រ​លទ្ធផលការងារបោះឆ្នោត ការរាប់សន្លឹកឆ្នោត ​និងការប្រកាសលទ្ធផលការ​បោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ​ខែកក្កដានេះ ខណៈនៅក្នុង​ដំណើរការ​បោះឆ្នោតនោះ គ្រប់ភ្នាក់ងារសង្កេតការណ៍សង្គមស៊ីវិល ​បានពិនិត្យឃើញថា គ.ជ.ប រៀបចំបានត្រឹមត្រូវ សេរី យុត្តិធម៌​ ស្របតាមការចង់បានរបស់ពលរដ្ឋ។បើតាម លោក សាខុន ប៉ូរិន អគ្គលេខាធិការរងសហព័ន្ធនិស្សិតបញ្ញវ័ន្តប្រជាធិបតេយ្យកម្ពុជា ឬហៅថា ក្រុមកែវភ្នែកយុត្តិធម៌ ​បានថ្លែងប្រាប់BTV ​នៅថ្ងៃទី២៥ ខែកក្កដានេះ ថា នៅក្នុងដំណើរការ​បោះឆ្នោតជាតិនេះ ក្រុមកែវភ្នែកយុត្តិធម៌​ បានដាក់ពង្រាយអ្នកសង្កេតការណ៍​បោះឆ្នោត​របស់ខ្លួន​ជិត ២៥០០នាក់ នៅតាមការិយាល័យបោះឆ្នោត ដើម្បីធ្វើសកម្មភាពតាមដាន​មុនពេលបោះឆ្នោត ពេល​បោះឆ្នោត ការរាប់សន្លឹកឆ្នោត ​និងការប្រកាសលទ្ធផល ហើយគ្រប់ភ្នាក់​សង្កេតការណ៍ទាំងអស់​រាយការណ៍ថា​ នៅគ្រប់ដំណាក់កាលការបោះឆ្នោតនោះ​មានដំណើរការរលូនល្អប្រសើរ ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព ​ហើយពលរដ្ឋសំរុកទៅបោះឆ្នោតនៅពេលព្រឹកក្នុងទឹកមុខសប្បាយរីករាយ ។បើតាមលោក ទុំប៉ែន នរៈវិទូ ​ប្រធានសមាគមបណ្តាញអង្គការ​សង្គមស៊ីវិលកម្ពុជា ដែលមាន​បណ្តាញរបស់ខ្លួន ​ចំនួន១៦៨អង្គការសមាគម បានធ្វើសកម្មភាពចុះ​តាមដាន​សង្កេតការណ៍​បោះឆ្នោត ​ក៏បានរាយការណ៍ពីភាពត្រឹមត្រូវ និងបានប្រកាសគាំទ្រលទ្ធផលការងាររៀបចំ​ការ​បោះឆ្នោត របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយថា ការរៀបចំដំណើរការ​បោះឆ្នោតនោះ ​គឺធ្វើឡើងស្របតាមឆន្ទៈរបស់ពលរដ្ឋ ​ដែលជាម្ចាស់សំលេងឆ្នោត។សូមបញ្ជាក់ថា នៅក្នុងដំណើរការបោះឆ្នោតជាតិឆ្នាំ២០២៣នេះ គ.ជ.ប ​បាន​ទទួលការសុំសិទ្ធ​អនុញ្ញាត​ចូលរួមសង្កេតការណ៍បោះឆ្នោត​ មកពីខាងអង្គការសង្គមស៊ីវិល​ក្នុងស្រុក ចំនួន ​១៣៤​អង្គការ​សមាគម ​ដែលមានអ្នកសង្កេតការណ៍ជាតិប្រមាណជិត​៩ម៉ឺននាក់ ​បានចូលរួម​ដាក់ក្រុមការងារខ្លួនពង្រាយតាមការិយាល័យបោះឆ្នោតចំនួនជាង​២ម៉ឺនការិយាល័យបោះឆ្នោត និង​មានការចូលរួមសង្កេតការណ៍ពីអ្នកសង្កេតការណ៍អន្តរជាតិជាច្រើនរយនាក់ផងដែរ៕ អត្ថបទ ស៊ុម សុខជា

ឯកឧត្តម ស៊ី ជិនពីង ផ្ញើសារអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន នាឱកាសទទួលបានជ័យជំនះជាថ្មីម្តងទៀតរបស់គណបក្សប្រជាជនកម្ពុជា

2023/07/25 11:16:32 am        173
ភ្នំពេញ៖ ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិន ផ្ញើសារអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបានជ័យជំនះជាថ្មីម្តងទៀតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧។

នាយករដ្ឋមន្ត្រីចិន ផ្ញើសារអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន នាឱកាសទទួលបានជ័យជំនះជាថ្មីម្តងទៀតរបស់គណបក្សប្រជាជនកម្ពុជា

2023/07/25 11:10:28 am        159
ភ្នំពេញ៖ ឯកឧត្តម លី ឈាង (Li Qiang) បានលើកឡើងថា «ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្ដៅ ចំពោះជ័យ​ជម្នះជាថ្មីម្ដង​ទៀត​របស់​គណបក្ស​ប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​នីតិកាលទី៧ ​នៅក្រោមការដឹកនាំ​របស់សម្ដេច នាយករដ្ឋមន្ត្រី។នៅក្រោមការដឹកនាំរបស់សម្ដេច នាយករដ្ឋមន្ត្រី ប្រទេសកម្ពុជា​សម្រេច​បាននូវស្ថិរភាពនយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍ ​ជីវភាពស្ដង់ដារ ​និងកេរ្តិ៍ឈ្មោះនៅក្នុងតំបន់»។លិខិតរបស់ឯកឧត្តមនាយករដ្ឋមន្រ្តី បានបន្តថា «ចិន និងកម្ពុជា​ គឺជាមិត្តពិតប្រាកដ និងជា​បងប្អូន​ល្អដែលទុកចិត្តគ្នាទៅវិញទៅមក ​ដែលរួមគ្នាឆ្ពោះទៅមុខនៅក្នុងការកសាងគុណភាពខ្ពស់ កម្រិតខ្ពស់​ និងស្ដង់ដារខ្ពស់ ​នៃសហគមន៍ចិន-កម្ពុជា ​ជាមួយអនាគតរួម​ក្នុងយុគសម័យថ្មី។ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេច ​ដើម្បីធ្វើការជាមួយសម្ដេច ​នាយករដ្ឋមន្ត្រី ដើម្បី ជំរុញឱ្យកាន់តែ​ជិតស្និទ្ធ​លើកិច្ចសហប្រតិបត្តិការគ្រប់វិស័យ»។

កោះតៃវ៉ាន់លុបចោលសមយុទ្ធយោធា ខណៈដែលខ្យល់ព្យុះទីហ្វុងធ្វើដំណើរជិតមកដល់

2023/07/25 11:10:10 am        170
តៃវ៉ាន់៖ កោះតៃវ៉ាន់ បានលុបចោលផ្នែកខ្លះនៃសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃអង្គារ (ទី២៥ កក្កដា)នេះ ខណៈដែលអាជ្ញាធរបង្កើនការត្រៀមលក្ខណៈសម្រាប់អ្វីដែលពួកគេនិយាយថា អាចជាខ្យល់ព្យុះទីហ្វុងដ៏អាក្រក់បំផុត ដែលបានវាយប្រហារកោះនេះ ក្នុងរយៈពេលជិត៤ឆ្នាំ។ព្យុះទីហ្វុង គឺជារឿងធម្មតា នៅពេលនេះនៃឆ្នាំនេះ នៅជិតកោះតៃវ៉ាន់ ប៉ុន្តែកោះត្រូពិចនេះ មិនត្រូវបានវាយប្រហារដោយផ្ទាល់ដោយព្យុះទីហ្វុង ចាប់តាំងពីឆ្នាំ២០១៩ ដែលជំរុញឲ្យក្រុមមន្ត្រីមានការប្រុងប្រយ័ត្នខ្ពស់។ក្រុមមន្ត្រីអាកាសធាតុ បាននិយាយថា ព្យុះទីហ្វុងDoksuri ដែលត្រូវបានចាត់ថ្នាក់ជាព្យុះទីហ្វុងកម្លាំងខ្លាំង ប្រភេទទី៤ក្នុងមាត្រដ្ឋានពី១ដល់៥នៃហានិភ័យនៃព្យុះត្រូពិច ត្រូវបានគេរំពឹងថា នឹងធ្វើបោកបក់ចូលផ្លូវទឹក Bashi Channel ដែលខណ្ឌចែកកោះតៃវ៉ាន់ និងហ្វីលីពីនក្នុងទិសដៅភាគពាយព្យឈៀងខាងលិច ហើយខិតទៅជិតដែនទឹកនៃឆ្នេរសមុទ្រភាគខាងត្បូងរបស់កោះនេះ មុនពេលបោកបក់ចូលដល់ដីគោកនៅក្នុងប្រទេសចិនភាគខាងត្បូង។ក្រសួងការពារជាតិរបស់តៃវ៉ាន់ បានលុបចោលផ្នែកខ្លះនៃសមយុទ្ធ Han Kuang ប្រចាំឆ្នាំដ៏សំខាន់ដែលគ្រោងធ្វើនៅថ្ងៃអង្គារ ដោយលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាពនិងតម្រូវការក្នុងការរៀបចំសម្រាប់ព្យុះនាពេលខាងមុខ។ការិយាល័យអាកាសធាតុរបស់កោះតៃវ៉ាន់ បានចេញការព្រមានតាមសមុទ្រ ហើយបាននិយាយថា ខ្លួននឹងចេញការព្រមាននៅលើដីគោកសម្រាប់តំបន់ភាគខាងត្បូងរបស់ខ្លួននៅល្ងាចថ្ងៃអង្គារ ដោយជំរុញឲ្យប្រជាជននៅទីនោះ ត្រៀមខ្លួនសម្រាប់ពេលភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំង។

សារព័ត៌មាន៖ ដីកាចាប់ខ្លួនថ្មី ត្រូវបានធ្វើឡើងសម្រាប់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan

2023/07/25 10:57:15 am        191
ប៉ាគីស្ថាន៖ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន Geo news បានរាយការណ៍ កាលពីថ្ងៃចន្ទ (ទី២៤ ខែកក្កដា) ថា គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសប៉ាគីស្ថាន បានចេញដីកាចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រី លោក Imran Khan ដោយការសម្រេចចុងក្រោយបង្អស់នេះ នឹងធ្វើឲ្យអ្នកនយោបាយក្លាយពីកីឡាករគ្រិកឃីតរូបនេះប្រឈមនឹងឧបសគ្គផ្លូវច្បាប់ជាបន្តបន្ទាប់។លោក Khan ត្រូវបានចាប់ខ្លួនកាលពីខែឧសភា ដោយអាជ្ញាធរប៉ាគីស្ថាន ពាក់ព័ន្ធនឹងករណីពុករលួយ ដែលការចាប់ខ្លួននោះ បានបង្កឲ្យមានចលាចលដែលបណ្ដាលឲ្យមានមនុស្សបាត់បង់ជីវិត នៅទូទាំងប្រទេស។ រូបលោកត្រូវបានដោះលែងឲ្យនៅក្រៅឃុំក្នុងរង្វង់ប៉ុន្មានថ្ងៃ។ភ្លាមៗ គេមិនទាន់ដឹងច្បាស់ទេថា តើការចោទប្រកាន់អ្វីទាក់ទងនឹងបញ្ជារបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត ហើយថា តើនគរបាលនឹងចាត់ការតាមដីកា ឬយ៉ាងណា។ លោក Khan បានប្រឈមនឹងការចោទប្រកាន់ជាច្រើនករណីនៅក្នុងស្ថាប័នផ្សេងៗគ្នា និងតុលាការ គិតចាប់តាំងពីលោកត្រូវបានទម្លាក់ចេញពីអំណាច ដោយក្នុងនោះរួមទាំងបទចោទប្រកាន់អំពើពុករលួយ ឃាតកម្ម និងការបង្កចលចលផងដែរ។ ពាក់ព័ន្ធនឹងប្រភពដែលដឹងពីករណីនេះ ប្រព័ន្ធផ្សព្វផ្សាយ Geo News មិនបានបង្ហាញអត្តសញ្ញាណឲ្យដឹងនោះឡើយ។ករណីចុងក្រោយបំផុតនេះ បានកើតឡើងកាលពីសប្តាហ៍មុន នៅពេលដែលរដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថាន បាននិយាយថា រដ្ឋាភិបាលនឹងបើកដំណើរការនីតិវិធីព្រហ្មទណ្ឌប្រឆាំងនឹងលោក Khan លើការចោទប្រកាន់ពីបទលាតត្រដាងអាថ៌កំបាំងផ្លូវការ ទាក់ទងនឹងការឆ្លើយឆ្លងការទូត រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងអ៊ីស្លាម៉ាបាដ៕

កូរ៉េខាងជើង បាញ់មីស៊ីល២គ្រាប់បន្ថែមទៀត បន្ទាប់ពីនាវាមុជទឹកអាមេរិកទៅដល់កូរ៉េខាងត្បូង

2023/07/25 10:43:02 am        231
កូរ៉េខាងជើង៖ កូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីក២គ្រាប់ចូលសមុទ្រក្បែរតំបន់ឆ្នេរសមុទ្ររបស់ខ្លួនកាលពីល្ងាចថ្ងៃចន្ទ ប៉ុន្មានម៉ោង បន្ទាប់ពីនាវាមុជទឹកបំពាក់ដោយនុយក្លេអ៊ែររបស់អាមេរិក បានទៅដល់មូលដ្ឋានអង្គភាពកងទ័ពជើងទឹកក្នុងប្រទេសកូរ៉េខាងត្បូង។  កូរ៉េខាងជើង បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងក្លា ដោយនិយាយថាការដាក់ពង្រាយនាវានេះ អាចជួបប្រទះការឆ្លើយតបយ៉ាងធ្ងន់ធ្ងរដោយការប្រើអាវុធនុយក្លេអ៊ែររបស់ខ្លួន។  នាយសេនាធិការចម្រុះកូរ៉េខាងត្បូង បាននិយាយថា ក្នុងការបាញ់លើកទី៣ ចាប់តាំងពីសប្ដាហ៍មុន កូរ៉េខាងជើង បានបាញ់មីស៊ីលជាបន្តបន្ទាប់កាលពីយប់ថ្ងៃចន្ទ ពីម៉ោង១១និង៥៥នាទីយប់ រហូតដល់យប់ជ្រៅ ពីតំបន់មួយជិតរដ្ឋធានី ព្យុងយ៉ាង របស់ខ្លួន។  ប្រភពខាងលើនិយាយថា មីស៊ីលទាំង២គ្រាប់បានហោះជាង៤០០គីឡូម៉ែត្រ មុនពេលធ្លាក់ក្នុងដែនទឹកក្បែរឆ្នេរភាគខាងកើតរបស់ឧបទ្វីបកូរ៉េ ។  ក្រសួងការពារជាតិជប៉ុនក៏បានរាយការណ៍ផងដែរពីការបាញ់នេះជាអ្វីដែលខ្លួននិយាយថាជាមីស៊ីលបាលីស្ទីកចំនួន២គ្រាប់ដែលបាញ់ដោយកូរ៉េខាងជើង ហើយមីស៊ីលទាំង២គ្រាប់នោះ បានធ្លាក់នៅក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួន។  យោធាកូរ៉េខាងត្បូង បានហៅការបាញ់មីស៊ីលរបស់កូរ៉េខាងជើងថាជាការបង្ករឿងដ៏ធ្ងន់ធ្ងរ ដែលគំរាមកំហែងដល់ស្ថិរភាពនិងសន្តិភាពក្នុងតំបន់។  នៅថ្ងៃអង្គារទី២៥កក្កដានេះដែរ លោកនាយករដ្ឋមន្ត្រី ជប៉ុន ហ្វូមីអូ គីហ្ស៊ីដា (Fumio Kishida ) បានថ្កោលទោសទង្វើនេះ ៕

អាមេរិកប្តឹងរដ្ឋតិចសាស់ ជុំវិញរបាំងនៅព្រំដែនបណ្តែតទឹក

2023/07/25 10:39:09 am        185
អាមេរិក៖ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានប្តឹងរដ្ឋតិចសាស់ ជុំវិញរបាំងបណ្តែតទឹក ដែលដំឡើងដោយរដ្ឋនេះ នៅលើដងទន្លេ Rio Grande ដើម្បីរារាំងជនអន្តោប្រវេសន៍ដែលឆ្លងកាត់មកពីប្រទេសម៉ិកស៊ិក។ អាជ្ញាធររដ្ឋតិចសាស់ បានចាប់ផ្តើមដំឡើងខ្សែពោងបណ្តែតទឹក នៅកណ្តាលទន្លេ នៅជិតទីក្រុង Eagle Pass រដ្ឋតិចសាស់កាលពីចុងសប្តាហ៍ជាផ្នែកនៃគំនិតផ្តួចផ្តើមរបស់អភិបាលរដ្ឋនេះ លោក Greg Abbott អភិបាលរដ្ឋគណបក្សសាធារណៈរដ្ឋ នៅរដ្ឋតិចសាស់ ដែលបង្កើតជាប្រតិបត្តិការដាច់តែឯង ដើម្បីរារាំងជនអន្តោប្រវេសន៍។ យោងតាមបណ្តឹងនៅតុលាការបានឲ្យដឹងថា ពាក្យបណ្តឹងដែលត្រូវបានដាក់ទៅកាន់តុលាការតំបន់ក្នុងសហរដ្ឋអាមេរិក នៅតំបន់ភាគខាងលិចរដ្ឋតិចសាស់ ព្យាយាមដកចេញរចនាសម្ព័ន្ធនិងការររាំង រួមទាំងរបាំងបណ្តែតទឹក និងហេដ្ឋារចាសម្ព័ន្ធទាក់ទងទៅនឹងរបាំងបណ្តែតទឹក នៅលើទន្លេ Rio Grande ។ក្នុងប៉ុន្មានខែថ្មីៗនេះ កងកម្លាំងឆ្មាំជាតិ បានពង្រាយខ្សែបន្លាលួស ដើម្បីរារាំងជនអន្តោប្រវេសន៍មិនឲ្យឆ្លងកាត់ទន្លេ Rio Grande ។ ចំនួនជនអន្តោប្រវេសន៍ដែលចាប់បានឆ្លងកាត់នៅព្រំដែនម៉ិកស៊ិក-អាមេរិក ដោយខុសច្បាប់ បានធ្លាក់ចុះ ចាប់តាំងពីលោក Biden បានអនុវត្តគោលនយោបាយសុំសិទ្ធិជ្រកកោនថ្មី ដែលមានការរឹតត្បិត កាលពីខែឧសភា។ ទោះជាយ៉ាងណា មនុស្ស១សែននាក់ ត្រូវបានឃុំខ្លួន កាលពីខែមិថុនា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាស្នើឱ្យអាស៊ានត្រួតពិនិត្យលើការចោទប្រកាន់ច្រំដែលរបស់ថៃថាកម្ពុជាបំពាទបទឈប់បាញ់
08/02/2025 08:08 PM
ក្រសួងការងារ បើកយុទ្ធនា​ការជា​ទ្រង់ទ្រា​យធំ​ជំហានទី២ ដើម្បីនាំឱកា​សការងា​រជូនពលក​រខ្មែរដែ​លទើប​ត្រឡប់​ពីថៃ
08/02/2025 07:08 PM
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម នាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់​ជូន​វីរភាព​កងទ័ព​ពលី ចំនួន៤រូប នៅខេត្តឧត្តរមានជ័យ
08/02/2025 07:08 PM
គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញនិវត្តន៍មកដល់មាតុ​ប្រទេស​វិញ​ដោយ​សុវត្ថិភាព និង​ជោគជ័យ ក្រោយបញ្ចប់បេសកកម្មការទូតសភា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
08/02/2025 06:08 PM
សេចក្ដីរាយការណ៍៖ ឥណ្ឌានឹងបន្តទិញប្រេងពីរុស្ស៊ី ទោះមានការគំរាមកំហែងពីលោក Trump
08/02/2025 05:08 PM
អាមេនី និងសហរដ្ឋអាមេរិក នឹងធ្វើសមយុទ្ធយោធារួមគ្នា ពីថ្ងៃទី ១២ ដល់ទី២០ ខែសីហា
08/02/2025 05:08 PM
មនុស្សយ៉ាងតិច ៦នាក់ស្លាប់ ខណៈព្យុះត្រូពិក Wipha បង្កឲ្យមានទឹកជំនន់ នៅថៃ
08/02/2025 05:08 PM
ចិនចោទអាមេរិកថា បានឆ្លៀតយកចន្លោះប្រហោងរបស់ Microsoft ដើម្បីវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត
08/02/2025 05:08 PM
នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញចុះសួរសុខទុក្ខយុទ្ធជនរបួស កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យព្រះកេតុមាលា
08/02/2025 04:08 PM
ឯកឧត្តម ហ៊ុន ម៉ានី​ បញ្ជាក់ពីនិតិវិធីនៃការតាក់តែងវិញ្ញាសា និងផ្តាំផ្ញើដល់បេក្ខជនឱ្យ​ផ្តោតអារម្មណ៍ យកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងមកលើការប្រឡងប្រជែង ដោយបញ្ចេញ​ឱ្យអស់ពីសមត្ថភាព
08/02/2025 04:08 PM