សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ​នៅ​ជាមួយ​កងទ័ព​ជួរ​មុខ​គាំទ្រ​គ្រប់​មធ្យោបាយ​ទាំង​អស់
សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Biden អំពាវនាវឲ្យមានជំនួបនៅសេតវិមាន ខណៈសហរដ្ឋអាមេរិកនឹងអស់សាច់ប្រាក់សុទ្ធនៅថ្ងៃទី១ខែមិថុនា

2023/05/02 10:29:02 am        31
អាមេរិក៖ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានព្រមានថា ខ្លួនអាចនឹងអស់សាច់ប្រាក់ក្នុងពេលឆាប់ៗនេះ ដើម្បីទូទាត់ការចំណាយរបស់រដ្ឋាភិបាលទាំងអស់ ដោយគ្មានការដំឡើងកម្រិតបំណុល ដែលជំរុញឲ្យប្រធានាធិបតី Joe Biden កោះអញ្ជើញមេដឹកនាំសភាជាន់ខ្ពស់ទាំង៤រូបទៅកាន់សេតវិមាន ដើម្បីព្យាយាមបញ្ចៀសវិបត្តិសារពើពន្ធ។   បុគ្គលម្នាក់ដែលបានដឹងផែនការនេះ បានប្រាប់សារព័ត៌មាន Reuters ថា លោក Biden បានហៅទូរស័ព្ទទៅកាន់ប្រធានសភាសហរដ្ឋអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក Kevin McCarthy នៅក្នុងទីក្រុងហ្ស៊េរ៉ុយសាឡឹម ព្រមទាំងមេដឹកនាំសភាមកពីគណបក្សប្រជាធិបតេយ្យ លោក Hakeem Jeffries មេដឹកនាំព្រឹទ្ធសភាសំឡេងភាគច្រើន លោក Chuck Schumer និងមេដឹកនាំគណបក្សសាធារណរដ្ឋ លោក Mitch McConnell និងបានអញ្ជើញពួកគេឲ្យចូលរួមកិច្ចប្រជុំនៅថ្ងៃទី៩ខែមិថុនាដើម្បីពិភាក្សាពីប្រាក់កម្ចី និងការចំណាយរបស់សហព័ន្ធ។ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen បាននិយាយក្នុងលិខិតមួយផ្ញើទៅកាន់សភា ថាទីភ្នាក់ងារនេះទំនងជាមិនអាចបំពេញតាមតម្រូវការការចំណាយជាកាតព្វកិច្ចទាំងអស់របស់រដ្ឋាភិបាលអាមេរិក នៅត្រឹមដើមខែមិថុនា និងឲ្យបានឆាប់នៅថ្ងៃទី១ខែមិថុនាដោយគ្មានចំណាត់ការពីសភា បានទេ។    បន្ទាប់ពីបានឈានដល់កម្រិតនៃការខ្ចីប្រាក់ដល់ ៤៧.៤ សែនកោដិដុល្លារកាលពីថ្ងៃទី ១៩ ខែមករា លោកស្រី Yellen ធ្លាប់បានប្រាប់រតនាគារសភាថានឹងបន្តការទូទាត់លើប្រាក់បំណុល និងអត្ថប្រយោជន៍សហព័ន្ធ និងការចំណាយផ្សេងទៀតដោយប្រើបង្កាន់ដៃសាច់ប្រាក់សុទ្ធ និងវិធានការគ្រប់គ្រងសាច់ប្រាក់ខុសពីធម្មតា៕

UN៖ ជម្លោះនៅស៊ូដង់ អាចជម្រុញឲ្យប្រជាជន៨សែននាក់ភៀសខ្លួន

2023/05/02 10:24:17 am        41
ស៊ូដង់៖ វីដេអូថតដោយយានដ្រូន ទទួលបានដោយសារព័ត៌មានរ៉យទ័រ បានបង្ហាញផ្សែងខ្មួលខ្មាញ់ហុយឡើងនៅលើរដ្ឋធានី Khartoum ប្រទេសស៊ូដង់កាលពីថ្ងៃចន្ទ បន្ទាប់ពីការវាយប្រហារតាមអាកាស និងការវាយប្រហារដោយកាំភ្លើងធំ។កាលពីថ្ងៃចន្ទអង្គការសហប្រជាជាតិ បានព្រមានថា ជម្លោះនៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតទី៣នៅទ្វីបអាហ្វ្រិក អាចបង្ខំឲ្យប្រជាជន៨សែននាក់រត់ភៀសខ្លួនចូលទៅកាន់ប្រទេសជិតខាង។ អ្នកសម្របសម្រួលមនុស្សធម៌អង្គការសហប្រជាជាតិរបស់ប្រទេសស៊ូដង់ លោក Abdou Dieng បានព្រមានអំពីការបំផ្លាញទាំងស្រុង៕ ដូចអ្នកដឹងហើយ វាមានរយៈពេលជាង២សប្តាហ៍នៃការប្រយុទ្ធគ្នាដ៏មហន្តរាយនៅក្នុងប្រទេសស៊ូដង់ ជាជម្លោះដែលកំពុងតែប្រែក្លាយវិបត្តិមនុស្សធម៌នៅស៊ូដង់ទៅជាការបំផ្លាញទាំងស្រុង។ មនុស្សរាប់រយនាក់បានស្លាប់ និងរាប់ពាន់នាក់រងរបួស ក្នុងការប្រយុទ្ធគ្នា ដែលបានផ្ទុះឡើងរវាងកងទ័ពជាតិស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា ឬ RSF កាលពីពាក់កណ្តាលខែមេសា។ រដ្ឋាភិបាលបរទេស បានមកជម្លៀសប្រជាជនរបស់ខ្លួនជាង១សប្តាហ៍កន្លងទៅនេះ ក្នុងប្រតិបត្តិការតាមផ្លូវអាកាស តាមសមុទ្រ និងតាមដីគោកជាបន្តបន្ទាប់។ជនស៊ីវិលស៊ូ  ដង់រាប់សែននាក់បានភៀសខ្លួនចូលទៅកាន់ប្រទេសជិតខាង ដែលកំពុងបង្កើនក្តីបារម្ភពីវិបត្តិដែលអាចធ្វើឲ្យមានអស្ថិរភាពធ្ងន់ធ្ងរ។ ជនស៊ីវិលបន្តភៀសខ្លួនពីការប្រយុទ្ធ ហើយភាគច្រើនក្នុងចំណោមអ្នកភៀសខ្លួន បានស្វែងរកទីជម្រកក្នុងតំបន់នានារបស់ប្រទេសនេះក្នុងតំបន់មិនបានទទួលរងផលប៉ះពាល់ច្រើនដោយជម្លោះ។ ផលប៉ះពាល់រាលដាលក្នុងតំបន់ចំពោះវិបត្តិនេះគឺជាក្តីបារម្ភធ្ងន់ធ្ងរ។មេបញ្ជាការកងទ័ពស៊ូដង់ និងប្រមុខកងកម្លាំងគាំទ្ររហ័ស(RSF) បានគ្រប់គ្រងរដ្ឋាភិបាលរួមគ្នា បន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០២១ ប៉ុន្តែបានកើតមានជម្លោះការផ្លាស់ប្តូរទៅរកការគ្រប់គ្រងបែបស៊ីវិលតាមផែនការ។ កាលពីថ្ងៃអាទិត្យ ភាគីទាំងពីរ បានព្រមព្រៀង បន្ថែមពេលបទឈប់បាញ់រយៈពេល៧២ម៉ោង ហើយអង្គការសហប្រជាជាតិបានប្រាប់សារព័ត៌មានរ៉យទ័រថា ពួកគេអាចផ្អាកការចរចាបទឈប់បាញ់ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ ប៉ុន្តែបទឈប់បាញ់នោះ អាចត្រូវបានរំខានដោយការបាញ់កាំភ្លើង និងកាំភ្លើងធំ៕

សម្តេចតេជោ ហ៊ុន សែន៖ ព្រះពុទ្ធសាសនាគឺជាមូលដ្ឋានសម្រាប់ការកសាងសន្តិភាព

2023/05/02 09:39:32 am        146
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ព្រះពុទ្ធសាសនាគឺជាមូលដ្ឋាន សម្រាប់ការកសាងសន្តិភាព។សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល មានប្រសាសន៍បែបនេះ ខណៈ​សម្ដេចអញ្ជើញ​ទទួល​គោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» របស់អង្គការពុទ្ធសាសនិកពិភពលោក​និង«បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រពីសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង ដែលប្រារព្ធ​ធ្វើឡើង​នៅរមណីដ្ឋានវត្តភ្នំ នាព្រឹកថ្ងៃទី២ ខែឧសភានេះ។សម្តេច បានគូសបញ្ជាក់ថា សម្ដេចមានមោទនភាពក្នុងការនិយាយថា​ព្រះពុទ្ធសាសនាគឺជា​មូលដ្ឋាន​សម្រាប់ការកសាងសន្តិភាព ការបង្រួបបង្រួមជាតិការកសាងជាតិឡើងវិញ ក្រោយ​ជម្លោះក៏ដូចជាការចូលរួមស្ថាបនារបស់យើងក្នុងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌និងការកសាងសន្តិភាពតំបន់និងពិភពលោក។ផ្អែកលើមូលដ្ឋាននេះសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការគាំទ្រអស់ពីចិត្ត ចំពោះបេសកកម្ម និងចក្ខុវិស័យរបស់អង្គការព្រះពុទ្ធសាសនិកពិភពលោកក្នុងការលើកកម្ពស់ការផ្សាយអន្តរជំនឿ​បន្ថែមទៀត ដើម្បីបម្រើផលប្រយោជន៍របស់មនុស្សជាតិ និងភពផែនដីរបស់យើង៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» របស់អង្គការពុទ្ធសាសនិកពិភពលោក និង«បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រពីសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង

2023/05/02 07:39:41 am        277
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីប្រកាស និងប្រគល់ជូនគោរមងារកិត្តិយស«ពុទ្ធមាមកាភិបាល» របស់អង្គការពុទ្ធសាសនិកពិភពលោក និង «បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ ដោយសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង ជូនសម្តេច និងគោរមងារកិត្តិយស «ទីប្រឹក្សាជាន់ខ្ពស់» របស់អង្គការពុទ្ធសាសនិកពិភពលោកជូនឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។ពិធីនេះត្រូវប្រារព្ធធ្វើឡើងនៅរមណីដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ បរិវេណរូបសំណាកលោកយាយពេញ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។កត្តាសំខាន់ចំនួន៥នៃការផ្ដល់សញ្ញាបត្រ «បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ» ពីសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង ដល់សម្ដេចតេជោ ហ៊ុន សែន ។ តាមរយៈសុន្ទរកថារបស់តំណាងសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង នាព្រឹកថ្ងៃទី២ ខែឧសភានេះ បានឱ្យដឹងថា ការសម្រេចរបស់ក្រុមប្រឹក្សាភិបាលក្នុងការផ្ដល់សញ្ញាបត្របណ្ឌិតជូនសម្ដេចតេជោ ហ៊ុន សែន របស់ក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាសិក្សានៃសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង តាមរយៈសម័យប្រជុំពេញអង្គលើរបៀបវារៈមួយចំនួនដោយពិចារណាទៅលើការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស «បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ» ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្អែកទៅលើហេតុផលដូចខាងក្រោម៖ទី១ សម្ដេចតេជោ ហ៊ុន សែន បានលះបង់មួយជីវិតដើម្បីរំដោះប្រជាជនកម្ពុជាចេញពីយុគងងឹត ក្នុងអំឡុង ឆ្នាំ១៩១៥-១៩៧៩ និងសម្រេចបាននូវការកសាងសន្ដិភាព និងការបង្រួបបង្រួមជាតិ ធានាបាននូវការរីកចម្រើន ការផ្លាស់ប្ដូរជាវិជ្ជមាន និងការអភិវឌ្ឍជាបន្តបន្ទាប់នៅកម្ពុជា ធ្វើឱ្យកម្ពុជាមានមុខមាត់នៅលើឆាកអន្តរជាតិ។ អ្វីដែលសំខាន់ដូចគ្នានេះដែរ គឺសម្ដេចបានស្ដារឡើងវិញនូវរបបរាជានិយមនៅក្នុងប្រទេសកម្ពុជាប្រកបដោយជោគជ័យ និងការរស់ឡើងវិញនៃព្រះពុទ្ធសាសនា រួមជាមួយនឹងការដាក់ចេញ និងការអនុវត្តដោយជោគជ័យនូវកម្មវិធីកសាងជាតិដ៏មមាញឹកដូចជាការស្ដារ និងការស្ដារប្រទេសឡើងវិញក្រោយជម្លោះ និងការធ្វើសមាហរណកម្មប្រទេសជាងិទៅក្នុងពហុភាគី និងតំបន់ និងពិភពលោក ដែលធ្វើឱ្យប្រជាពលរដ្ឋមានសេរីភាពឡើងវិញ និងបានលើកតម្លៃប្រជាធិបតេយ្យឱ្យរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ននេះ។ គោលនយោបាយឈ្នះ  ឈ្នះ របស់សម្ដេច ពិតជាមានឥទ្ធិពលជាវិជ្ជមាន និងបានផ្ដល់ជាមេរៀន នៃភាពជាអ្នកដឹកនាំក្នុងការកសាងសន្ដិភាព។ ទី២ ក្នុងការដឹកនាំសម្ដេចបានពង្រឹងអភិបាលកិច្ច តាមរយៈកំណែទម្រង់ដែលនាំមកនូវផ្លែផ្កាជាច្រើន ហើយសម្ដេចបានផ្ដល់កម្លាំងរុញច្រានជាថ្មីដល់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ ការកសាងនីតិរដ្ឋ។ ផ្ដល់យុត្តិធម៌ រដ្ឋាភិបាលដែលផ្ដោតទៅលើតម្លៃសង្គម និងសេដ្ឋកិច្ច និងការផ្ដល់ឱកាសស្នើៗគ្នាជូនដល់ប្រជាជនកម្ពុជារួមទាំងប្រជាជនកម្ពុជានៅក្រៅប្រទេសផងដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺសម្ដេចបានបង្ហាញឱ្យឃើញថា សន្ដិភាពអាចសម្រេចបានតាមរយៈមធ្យោបាយសន្ដិវិធី ដូចជាការចរចា ប្រកបដោយភាពបើកចំហរ បរិយាបន្ន និងឈ្នះ ឈ្នះ និងតាមយៈការស្វែងយល់ឱ្យច្បាស់អំពីបញ្ហាជាតិ និងរកដំណោះស្រាយឱ្យបានសមស្រប។ ជាលទ្ធផលប្រទេសកម្ពុជាមិនត្រឹមតែត្រូវបានគេស្គាល់ថា ជាកោះសន្តិភាពក្នុងតំបន់ទន្លេមេគង្គប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងត្រូវបានត្រូវបានដាក់ឈ្មោះថា «ប្រទេសតូចប៉ុន្ដែមានបេះដូងទូលាយ» ផងដែរ។ ទី៣ សម្ដេចតេជោ ហ៊ុន សែន បានរួមចំណែកយ៉ាងសំខាន់ ក្នុងវិស័យមនុស្សធម៌ និងសាមគ្គីភាព ពោលគឺការយកចិត្តទុកដាក់ខ្លាំងលើជនជាតិភាគតិចនៅកម្ពុជា, ការលើកកម្ពស់ភាពអត់ឱនសាសនា និងគោលនយោបាយស្ដីពីសេរីភាពសាសនា។ទី៤ យោងតាមនីតិវិធីរដ្ឋបាល និងប្រពន្ធសិក្សាអប់រំ សម្ដេចតេជោ ហ៊ុន សែន បានបំពេញលក្ខណ្ឌដូចនៅចែងបទបញ្ញត្ដិរបស់ក្រសួងកិច្ចការស្រាវជ្រាវ បច្ចេកវិទ្យា និងឧត្តមសិក្សាលេខ៦៥ ឆ្នាំ២០១៦ ស្ដីពីសញ្ញាបត្របណ្ឌិតកិត្តិយស និងបទបញ្ញត្តិរបស់សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាងលេខ ០៣ ឆ្នាំ២០១៧ ស្ដីពីនីតិវិធីនៃការផ្ដល់សញ្ញាបត្របណ្ឌិតកិត្តិយសនៃសាកលវិទ្យាល័យជាតិនៃណេហ្គរី ប៉ាដាង។ ទី៥ ការសម្ដេចផ្ដល់សញ្ញាបត្រកិត្តយនេះនឹងត្រូវប្រគល់ជូនសម្ដេចតេជោ ហ៊ុន សែន ដោយផ្ទាល់ ហើយនឹងត្រូវប្រកាសជូនសាធារណៈជនជាតិ និងអន្តរជាតិ។ លើសពីនេះទៀត ពិធីផ្ដល់សញ្ញាបត្របណ្ឌិតកិត្តិយសនេះនឹងត្រូវរៀបចំជាផ្លូវការនៅសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង ប្រទេសឥណ្ឌូណេស៊ីនាពេលអនាគតដ៏ខ្លីក្នុងឆ្នាំនេះ ដែលនឹងមានការចូលរួមជាសាក្ស៊ីពីមនុស្សប្រមាណ ៣ ០០០ នាក់ និងតំណាងថ្នាក់ដឹកនាំសាកលវិទ្យាល័យរដ្ឋនានានៅទូទាំងប្រទេសឥណ្ឌូណេស៊ីផងដែរ៕

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ទទួលជួបប្រធានរដ្ឋសភានេប៉ាល់ ក្នុងដំណើរទស្សនកិច្ចការងារនៅកម្ពុជា

2023/05/01 04:12:36 pm        343
ភ្នំពេញ៖ នារសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានទទួលជួបឯកឧត្តម ហ្កាណេស ប្រាសាដ ទីមីលស៊ីណា (Ganesh Prasad Timilsina) ប្រធានរដ្ឋសភានេប៉ាល់ ក្នុងឱកាសឯកឧត្តមដឹកនាំគណៈប្រតិភូ​មកបំពេញ​ទស្សនកិច្ច​ការងារនៅព្រះរាជាណាចក្រកម្ពុជា។សូមជម្រាបថា កម្ពុជា-នេប៉ាល់ បានភ្ជាប់ទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៦៤ ក្រោម​ស្នាព្រះហស្ត​ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” និងថ្នាក់ដឹកនាំ​នេប៉ាល់​ជំនាន់មុន។ ប៉ុន្តែដោយសារសង្គ្រាមស៊ីវិលនៅកម្ពុជា ទំនាក់ទំនងការទូតនេះត្រូវ​បានកាត់ផ្តាច់​មួយរយៈ ហើយបានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំ១៩៩៩។ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេស ​និងប្រជាជនទាំងពីរ មានការរីកចម្រើន​ជា​បន្តបន្ទាប់។ ទំនាក់ទំនងដ៏ល្អនេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមករបស់ថ្នាក់នាំ​ជាន់ខ្ពស់​នៃប្រទេសទាំងពីរ ការគាំទ្រគ្នាទៅវិញ​ទៅមកក្នុងក្របខ័ណ្ឌកិច្ច​សហប្រតិបត្តិការ​លើឆាកអន្តរជាតិ ​ជាពិសេសក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដែលបានរួមចំណែក​ដ៏សំខាន់​ដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕

គុយបា លុបចោលការដង្ហែរក្បួនទិវាពលកម្ម ដោយសារតែកង្វះប្រេងឥន្ធនៈ

2023/05/01 12:29:59 pm        135
គុយបា៖ រដ្ឋាភិបាលកុម្មុយនីសប្រទេសគុយបា បានលុបចោលការដង្ហែរក្បួនទិវាពលកម្មតាមទម្លាប់នៅថ្ងៃចន្ទនេះ ដោយសារតែកង្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ។ ជារៀងរាល់ឆ្នាំ ប្រជាជនរាប់សែននាក់ មកពីទូទាំងកោះ ចូលមកកាន់ទីលានបដិវត្តន៍ ទីក្រុងឡាហាវ៉ាន នៅថ្ងៃទិវាពលកម្មអន្តរជាតិ។នេះជាលើកទី១ហើយ ចាប់តាំងពីការធ្វើបដិវត្តន៍ឆ្នាំ១៩៥៩ ដែលការប្រារព្ធពិធីត្រូវបានលុបចោលសម្រាប់ហេតុផលសេដ្ឋកិច្ច។  ការតម្រង់ជួរដ៏វែងក្នុងរយៈពេលច្រើនសប្តាហ៍ថ្មីៗនេះ បានកើតមានឡើងនៅតាមស្ថានីយប្រេងឥន្ធនៈ ដោយអ្នកបើកបរតែងតែរង់ចាំរយៈពេលជាច្រើនថ្ងៃ។ កាលពីដើមខែរនេះ ប្រធានាធិបតីលោក Miguel Diaz-Canel បាននិយាយថា ប្រទេសគុយបា ទទួលបានប្រេងឥន្ធនៈ២ភាគ៣ ដែលប្រទេសនេះត្រូវការ ហើយក្រុមហ៊ុនផ្គត់ផ្គង់ពុំបានបំពេញកាតព្វកិច្ចតាមកិច្ចសន្យានោះទេ។ ខណៈប្រទេសគុយបា បានទទួលប្រេងឆៅក្នុងបរិមាណទាប ប្រទេសកោះដែលរងទណ្ឌកម្មពីសហរដ្ឋអាមេរិកមួយនេះ ខ្វះខាតមធ្យោបាយដើម្បីដំណើរការ។ ការដឹកជញ្ជូនប្រេងឆៅមានគុណភាពខ្ពស់ពីប្រទេសវ៉េណេហ្ស៊ុយអេឡា ដែលជាប្រទេសផ្គត់ផ្គង់ប្រេងធំបំផុតរបស់ប្រទេសគុយបា បានធ្លាក់ចុះ៥០ភាគរយក្នុងបណ្តាឆ្នាំថ្មីៗនេះ។ អ្នកវិភាគនិយាយថា ប្រទេសវ៉េណេហ្ស៊ុយអេឡាខ្លួនឯងក៏កំពុងជួបប្រទះបញ្ហាធ្ងន់ធ្ងរនិងស្វែងរកយ៉ាងលំបាកសម្រាប់ការឧបត្ថមធនដល់សម្ព័ន្ធមិត្តសង្គមនិយមរបស់ខ្លួន។កង្វះខាតបែបនេះ បានបន្ថែមសម្ពាធប្រចាំថ្ងៃ ដែលប្រជាជនគុយបាបានជួបប្រឈម។ យោងតាមសារព័ត៌មាន El Pais របស់អេស្ប៉ាញ បានឲ្យដឹងថា ប្រាក់បៀរវត្សរ៍ប្រចាំខែធម្មតា មានចំនួន១៥០ ទៅ២០០ ដុល្លារ ខណៈប្រេងឆាក្នុងមួយលីត្រ មានតម្លៃ៣០ដុល្លារ។ រដ្ឋាភិបាល បានទទូចថា គំរូបែបសង្គមនិយមដែលជំរុញដោយរដ្ឋគឺល្អបំផុតសម្រាប់ប្រទេសដីកោះមួយនេះ និងបានដាក់កំហុសបញ្ហាទាំងអស់លើទណ្ឌកម្មជាយូររបស់សហរដ្ឋអាមេរិក៕

សម្ដេចតេជោ៖ ជប៉ុនបានចូលរួមចំណែកស្វែងរកសន្ដិភាព និងនាំមុខក្នុងការអភិវឌ្ឍកម្ពុជា

2023/05/01 11:39:10 am        147
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សម្ដេចបានធ្វើការងារជាមួយមិត្តជប៉ុន ៣៣ ឆ្នាំហើយ ក្នុងនោះមិត្តជប៉ុន បានចូលរួមចំណែកក្នុងការស្វែងរកសន្ដិភាពនៅកម្ពុជា បន្ទាប់ទៅជប៉ុន​បានដើរតួនាទីសំខាន់​ក្នុងការនាំមុខលើការអភិវឌ្ឍកម្ពុជាជាពិសេសលើការផ្ដល់ជំនួយឥតសំណង។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍បែបនេះក្នុងឱកាស អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧នៃទិវាពលកម្អន្តរជាតិ១ឧសភា, ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រនៅខេត្តព្រះសីហនុ និងពិធីអបអរសាទរខួប​អនុស្សាវរីយ៍​លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន នៅចំណតកំពង់ផែស្វយ័ត​ក្រុងព្រះសីហនុនាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ។សម្ដេចតេជោបានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលមានវិធីដោះបំណុលយ៉ាងល្អដល់កម្ពុជា ដែលប្រទេសផ្សេងៗអាចយកធ្វើជាគំរូ ខណៈដែលកម្ពុជាជំពាក់បំណុលជប៉ុន ដោយជប៉ុនបង្វែ​ជាការ​ផ្ដល់​ជំនួយផ្សេងៗដល់កម្ពុជាជាការដោះដូររួចបំណុលពីជប៉ុន។សម្ដេចតេជោ ហ៊ុន សែន បានអំណរគុណដល់មិត្តជប៉ុន ដែលបានផ្ដល់កែវភ្នែកដល់សម្ដេច ហើយ សម្ដេចបានកោតសរសើរចំពោះកែវភ្នែកជប៉ុន គឺមានគុណភាពល្អ ពីព្រោះសម្ដេចបានប្រើ​ប្រាស់​រយៈពេល ៣៣ ឆ្នាំមិនដែលធ្វើឱ្យមានបញ្ហាសុខភាព ឬឈឺក្បាលអ្វីឡើយ។សម្ដេចតេជោ បញ្ជាក់ថា កម្ពុជានឹងជប៉ុនបានដើរដល់ដំណាក់កាលថ្មីមួយនៃទំនាក់ទំនង​របស់​ប្រទេស​ទាំងពីរ ក្នុងនោះតាមរយៈដំណើទស្សនកិច្ចរបស់នាយករដ្ឋមន្រ្ដីជប៉ុនកាលពីឆ្នាំ២០២២ ក៏បានជំរុញលើទំនាក់ទំនងនៃប្រទេសទាំងពីរ បន្ទាប់មកក្នុងឱកាសទស្សនកិច្ចរបស់សម្ដេចតេជោ ទៅប្រទេសជប៉ុនក៏បានជំរុញទំនាក់ទំនងបន្ថែមទៀតរហូតដល់ខួប ៧០ ឆ្នាំនេះ គឺឈានទៅដល់​ទំនាក់ទំនងគ្រប់ជ្រុងជ្រោយ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចតេជោ៖ ទំនាក់ទំនងរវាងកម្ពុជា និងប្រទេសផ្សេងៗប្រកាន់ភ្ជាប់លើចំណុចសំខាន់ចំនួន៣

2023/05/01 11:33:31 am        109
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សម្រាប់ការធ្វើទំនាក់ទំនងជាមួយបណ្ដាប្រទេសនានានៅលើភិភពលោក បើប្រទេសទាំងនោះចង់ឱ្យកម្ពុជាគាំទ្រគឺត្រូវប្រកាន់ភ្ជាប់នូវចំណុចសំខាន់ចំនួន៣ទាក់ទងនឹងការរក្សាសន្ដិភាព និងការអភិវឌ្ឍជាគោល។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍បែបនេះក្នុងឱកាស អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧នៃទិវាពលកម្អន្តរជាតិ១ឧសភា, ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រនៅខេត្តព្រះសីហនុ និងពិធីអបអរសាទរ​ខួបអនុស្សាវរីយ៍​លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន នៅចំណតកំពង់ផែស្វយ័ត​ក្រុងព្រះសីហនុនាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ។ សម្ដេចតេជោ បានបញ្ជាក់ថា ក្នុងនាមកម្ពុជាជាប្រទេសសមាជិកអាស៊ានមិនមែនចេះតែគាំទ្រប្រទេសផ្សេងៗនោះទេ គឺត្រូវការប្រទេសទាំងនោះបែរមកគាំទ្រប្រទេសអាស៊ានទៅវិញផងដែរ ស្របតាមនយោបាយការ​បរទេសកម្ពុជា គឺនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់។សម្ដេចតេជោ បានបញ្ជាក់ថា រាល់គំនិតផ្គួចផ្ដើមទាំងអស់ត្រូវធានាចំណុចសំខាន់ទាំង៣យ៉ាងនេះ បើមិនអាចធានានូវចំណុចសំខាន់ទាំង៣យ៉ាងនេះទេ កម្ពុជានឹងមិនចូលរួម និងគាំទ្រជាមួយប្រទេស​ទាំង​នោះឡើយ។សូមបញ្ជាក់ថា ក្នុងនាមប្រទេសសមាជិកអាស៊ាន សម្ដេចបានស្វាគមន៍រាល់គំនិត​ផ្តួចផ្តើម​ពីដៃគូខាងក្រៅ ដែលមានគោលបំណងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ជាងនេះទៅទៀត គំនិតផ្តួចផ្តើមទាំងនោះ ត្រូវតែស្របតាមធម្មនុញ្ញអាស៊ាន ​សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ និងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយមិនត្រូវប្រើប្រឆាំងនឹងភាគីផ្សេងទៀត ឬប្រើជាឧបករណ៍សម្រាប់ការប្រកួតប្រជែងរវាងប្រទេសមហាអំណាចនោះទេ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចតេជោ៖ «ការគោរពសិទ្ធិកម្មករមិនមែនធ្វើតែ១ថ្ងៃ១ឧសភានោះទេ គឺត្រូវធ្វើរាល់ថ្ងៃ»

2023/05/01 11:03:04 am        138
ព្រះសីហនុ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ការគោរពសិទ្ធិកម្មករមិនមែនមានតែមួយថ្ងៃ នៅថ្ងៃទី១ខែឧសភា នោះទេ ប៉ុន្ដែគឺត្រូវគោរពសិទ្ធិរបស់កម្មកររាល់ថ្ងៃពីម្ចាស់រោងចក្រសហគ្រាសនានា ពីព្រោះកម្មករ គឺជាអ្នកជួយរកចំណូលដល់ម្ចាស់រោងចក្រទាំងអស់។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍បែបនេះក្នុងឱកាស អញ្ជើញជា​អធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្អន្តរជាតិ១ឧសភា, ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រនៅខេត្តព្រះសីហនុ និងពិធីអបអរសាទរខួប​អនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន នៅចំណតកំពង់ផែស្វយ័ត ក្រុងព្រះសីហនុនាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ។ សម្ដេចតេជោ បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំនៅថ្ងៃទី១ ខែឧសភា សម្ដេចតែងតែ​អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្អន្តរជាតិ១ឧសភា នៅទីតាំងកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ ដើម្បីសំណេះសំណាលតំណាងឱ្យកម្មការ កម្មការិនីនៅទូទាំងប្រទេសកម្ពុជា ពីព្រោះសម្ដេចមិនអាចអញ្ជើញទៅគ្រប់រោងចក្ររាប់ពាន់ រោងចក្រនៅទូទាំងប្រទេសក្នុងថ្ងៃនេះបានទេ។តាមរយៈសាលិខិតរបស់សម្ដេចតេជោ ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្ម​អន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុង​បន្តយកចិត្តទុក​ដាក់ខ្ពស់ក្នុងការអភិវឌ្ឍទីផ្សារការងារដែលមានប្រាក់ចំណូលខ្ពស់។ បន្តពង្រឹងប្រសិទ្ធភាពនៃយន្តការសម្របសម្រួលទីផ្សារការងារ តាមរយៈការពង្រីកវិសាលភាព នៃការផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយបានបង្កើនមជ្ឈមណ្ឌលការងារ និង​មជ្ឈមណ្ឌលការងារចល័តបានដាក់ឱ្យអនុវត្តផ្ទាល់ឌីជីថលសេវាការងារ ព្រមទាំងរៀបចំ វេទិកាការងារ ថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន ដោយបានផ្ដល់ សេវាជួយស្វែងរកការងារ និងប្រឹក្សាការងារ។ ខណៈអត្រាមានការងារធ្វើនៅកម្ពុជាបច្ចុប្បន្នមានចំនួន ៩៩,៣%៕អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចតេជោ អំពាវនាវដល់ពលរដ្ឋ និងកម្មករខ្លះដែលស៊ីស្នួលធ្វើបាតុកម្ម ឲ្យបញ្ឈប់សកម្មភាពជាបន្ទាន់

2023/05/01 10:45:00 am        220
ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋ និងបងប្អូន កម្មករខ្លះបញ្ឈប់សកម្មភាពស៊ីស្នួលធ្វើបាតុកម្មជាបន្ទាន់ ខណៈការធ្វើបែបនេះគឺមិនល្អនោះទេ ហើយក៏មិនមែនជាការបញ្ជាក់ថា ការគោរពសិទ្ធិមនុស្ស និងសិទ្ធិកម្មករនោះដែរ។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា,បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រខេត្តព្រះសីហនុ និងខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន (១៩៥៣-២០២៣) នៅខេត្តព្រះសីហនុ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះសម្តេចតេជោ ហ៊ុន សែន បានលើកឡើងជាសំនួរថា ហេតុអ្វីបានបងប្អូនមានលុយ​ធ្វើបាតុកម្មអូសបន្លាយបានយូរ ខណៈខ្លួនជាកម្មករនោះ។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់មិត្តភក្តិបរទេស​មួយចំនួនដែល​បានផ្តល់លុយសម្រាប់ឲ្យពលរដ្ឋខ្មែរ និងកម្មករមួយចំនួនធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល​នោះ​គប្បីត្រូវដកខ្លួនចេញ សូមកុំធ្វើអន្តរជាតិតូបនីយកម្មលើបញ្ហាបាតុកម្មនៅក្នុងប្រទេសកម្ពុជា។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា សហជីពមួយចំនួន​ដែល​ធ្វើសកម្មភាពនៅលើទឹកដីកម្ពុជា គឺបានយកលុយបរទេស ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ​សម្តេច​ក៏បានផ្តាំ ដល់សហជីពទាំងនោះកុំធ្វើឲ្យហួសហេតុពេក ខណៈទិវាសិទ្ធិពលកម្មអន្តរជាតិនេះ​ក៏កុំឲ្យមានតែមួយថ្ងៃ គឺថ្ងៃទី១ ខែឧសភានេះ សូមឲ្យមានទិវាបែបនេះ និងការគោរពសិទ្ធិកម្មករ​ចំនួន៣៦៥ថ្ងៃទើបវាត្រឹមត្រូវ៕អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចិនចាប់ផ្តើមសាងសង់ទំនប់វារីអគ្គិសនីធំជាងគេបំផុតរបស់ពិភពលោកនៅតំបន់ទីបេតិ៍
07/23/2025 12:07 AM
គណៈកម្មាធិការស្វែងរកការពិតស៊ីរី រាយការណ៍ថា មនុស្ស ១.៤២៦នាក់ ត្រូវបានសម្លាប់អំឡុងអំពើហិង្សាក្នុងខែមីនា
07/23/2025 12:07 AM
ជនប៉ាឡេស្ទីននៅទីក្រុងហ្កាហ្សានិយាយថា ពួកគេពុំបានបរិភោគអស់រយៈពេល ៥ថ្ងៃមកហើយ
07/23/2025 12:07 AM
រដ្ឋមន្ត្រីសុខាភិបាល «អ្នកដឹកនាំសុខាភិបាល ស្ថិតនៅជាប់ជានិច្ចជាមួយមន្រ្តីរបស់ខ្លួន ឈរលើគោលដៅសម្រេចឱ្យបានជោគជ័យក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងលើកកិត្តិយសវិជ្ជាជីវៈសុខាភិបាលទាំងមូល»
07/23/2025 12:07 AM
ផ្សារសមាគមខ្មែរកំពុងស្រូបយកផលិតផលកែច្នៃក្នុងស្រុក គាំទ្រដល់ការរីកចម្រើនរបស់សហគ្រិន
07/22/2025 11:07 PM
រលកកម្តៅធ្ងន់ធ្ងរនៅតំបន់បាល់កង់ បណ្តាលឲ្យមានភ្លើងឆេះព្រៃនៅប្រទេសប៊ុលហ្គារី និងអាល់បានី
07/22/2025 08:07 PM
ប្រេសិតពិសេសសហរដ្ឋអាមេរិកជួបជាមួយប្រធានសភាលីបង់នៅទីក្រុងបេរូត
07/22/2025 08:07 PM
រដ្ឋមន្រ្តីសុខាភិបាល «យុទ្ធសាស្ត្រមួយល្អ លុះត្រាតែយុទ្ធសាស្រ្តនោះត្រូវបានយកទៅអនុវត្តជាក់ស្តែងបាន ដេីម្បីសម្រេចគោលដៅតាមការគ្រោងទុក»
07/22/2025 07:07 PM
ទូតឥណ្ឌូនេស៊ីកោតសរសើរកម្ពុជា ចំពោះការគ្រប់គ្រងវិស័យព័ត៌មាន និង សោតទស្សន៍
07/22/2025 07:07 PM
គម្រោង Golden Dome របស់លោក Trump ស្វែងរកជម្រើសជំនួស SpaceX របស់លោក Musk
07/22/2025 07:07 PM