សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ​នៅ​ជាមួយ​កងទ័ព​ជួរ​មុខ​គាំទ្រ​គ្រប់​មធ្យោបាយ​ទាំង​អស់
សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ក្នុងឱកាសអញ្ជើញអបអរសាទរទិវាពលកម្មអន្តរជាតិ១ឧសភា ,ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ និងខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន

2023/05/01 09:24:11 am        209
ព្រះសីហនុ៖ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្អន្តរជាតិ១ឧសភា ,ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ដែលប្រារព្ធធ្វើឡើងនៅចំណតកំពង់ផែក្រុងព្រះសីហនុ។ សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកថា កាលពីជាង ៣ឆ្នាំមុន កំពង់ផែក្រុងព្រះសីហនុ បានធ្វើកិច្ចការដ៏សំខាន់មួយនោះ គឺការសង្គ្រោះនាវាទេសចរណ៍ Westerdam ដែលមានមនុស្សរាប់ពាន់នាក់ជាប់គាំងក្នុងដោយសារការភ័យខ្លាចជំងឺកូវីដ-១៩ ហើយប្រទេសជាច្រើនបានបដិសេធការចូលសុំចត។សម្តេចតេជោ បានបញ្ជាក់ថា ការសង្គ្រោះនាវាទេសចរណ៍ Westerdam គឺជាកាយវិកាសប្បុរសធម៌មួយរបស់កម្ពុជា ហើយនៅខែធ្នូ ឆ្នាំ២០២៣នេះ នាវានេះនឹងមកកម្ពុជាម្ដងទៀត ដើម្បីរម្លឹកដល់ទឹកចិត្តសប្បុរសធម៌របស់កម្ពុជា និងកសាងនិមិត្តរូបរួមគ្នា។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការគោរពសិទ្ធិកម្មករ មិនមែនមានតែមួយថ្ងៃ គឺនៅថ្ងៃទី១ ខែឧសភានោះទេ ប៉ុន្ដែគឺជាការគោរពសិទ្ធិរបស់កម្មកររាល់ថ្ងៃ រវាងម្ចាស់រោងចក្រ និងកម្មករ។សម្ដេចតេជោ បញ្ជាក់ថា ចំពោះបុគ្គលមួយក្រុម ដែលនាំគ្នាធ្វើបាតុកម្មរាប់ឆ្នាំ មិនមែនរាជរដ្ឋាភិបាលមិនដឹងថា ក្រុមនេះបើកលុយនៅទីណា? កន្លែងណា? ដើម្បីស៊ីឈ្នួលធ្វើបាតុកម្មនោះទេ។សម្តេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើដល់ក្រុមបរទេសដែលផ្ដល់លុយឱ្យ ក្រុមធ្វើបាតុកម្មនោះ សូមដកខ្លួនចេញ និងកុំយកបាតុកម្មមកធ្វើជាឈ្នាន់នយោបាយឱ្យសោះ។ សម្តេចបញ្ជាក់ថា ក្រុមរបស់សម្តេចក៏នៅក្នុងនឹងដែរ រឿងអ្វីៗក៏សម្តេចបានដឹង និងជ្រាបផងដែរ។សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកថា ដើម្បីការពារកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅជារបស់ឯកជន សម្ដេចបានខិតខំខ្លាំងណាស់ ក្នុងការការពារ ។សម្តេចបន្តថា បើសិនជាកំពង់ផែនេះ ធ្លាក់ក្នុងដៃឯកជន នឹងមិនទទួលបានជំនួយពីប្រទេសជប៉ុន ដើម្បីធ្វើការអភិវឌ្ឍដូចសព្វថ្ងៃនេះនោះទេ។សម្តេចតេជោ បានបញ្ជាក់ថា សម្ដេច គឺជាគ្រូពេទ្យវះកាត់ ក្នុងការរីកលូតលាស់នៃកំពង់ផែនេះ រហូតដល់មានការរីកចម្រើនដូចពេលបច្ចុប្បន្ននេះ។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចបានធ្វើការងារជាមួយមិត្តជប៉ុនរយៈពេល៣៣ឆ្នាំហើយ ជប៉ុនបានចូលរួមចំណែកក្នុងការស្វែងរកសន្ដិភាពនៅកម្ពុជា បន្ទាប់មកជប៉ុនបានដើរតួនាទីសំខាន់ក្នុងការនាំមុខលើការអភិវឌ្ឍកម្ពុជា ជាពិសេសលើការផ្ដល់ជំនួយឥតសំណង។សម្ដេចតេជោ ប្រកាសថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលមានវិធីដោះបំណុលយ៉ាងល្អដល់កម្ពុជា ដែលប្រទេសផ្សេងៗអាចយកធ្វើជាគំរូ ខណៈដែលកម្ពុជាជំពាក់បំណុលជប៉ុន ដោយជប៉ុនបង្វែជាការផ្ដល់ជំនួយផ្សេងៗដល់កម្ពុជាជាការដោះដូររួចបំណុលពីជប៉ុន។សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា រាល់កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំប្រទេសជប៉ុន សម្ដេចតែងតែអំពាវនាវចំពោះការអភិវឌ្ឍកំពង់ផែទឹកជ្រៅនៅក្នុងកំពង់ផែស្វយ័តក្នុងព្រះសីហនុនេះ។សម្តេចតេជោ បានប្រកាសថា កម្ពុជា-ជប៉ុន បានការយកចិត្តទុកដាក់លើផ្នែកភស្តុភារកម្ម និងពន្លឿន ដោយធ្វើយ៉ាងណាឱ្យទឹកនៅកំពង់ផែនេះរឹតតែជ្រៅ ដើម្បីអាចឱ្យនាវាធំៗចូលចតនៅកំពង់ផែនេះបាន ដើម្បីកាត់បន្ថយតម្លៃ នៃការដឹកជញ្ជូន។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែទឹកជ្រៅ នឹងធ្វើឱ្យចំនួននាវាធំៗចូលចតមានការកើនឡើងច្រើនជាងមុន ហើយធ្វើឱ្យតម្លៃនៃការចូលចតរបស់នាវានឹងមានតម្លៃថោកជាងមុនផងដែរ។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅបុគ្គលមួយចំនួនដែលបានលើកឡើងពីការផ្ដល់ជំនួយរបស់ជប៉ុនដល់កម្ពុជាថា មានអំពើពុករលួយ គឺសូមអញ្ជើញទៅសួរជប៉ុនដោយខ្លួនឯងទៅចុះ។ សម្ដេចបញ្ជាក់ថា «ជប៉ុនមិនមែនល្ងង់ចេះតែផ្ដល់លុយឱ្យគេផ្ដេសផ្ដាសនោះទេ..[]ជប៉ុនដេញថ្លៃនៅតូក្បូ ដោយកម្ពុជាចាំតែសម្ពោធ និងប្រគល់-ទទួលប៉ុណ្ណោះ»។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីក្លាយជាដៃយុត្តិសាស្ត្រជាមួយបរទេសទាំងឡាយត្រូវគោពគោលការណ៍ចំនួន៣ ដោយទី១-គោលគៅសន្តិភាព និងការអភិវឌ្ឍ ទី២-មិនធ្វើឡើងដើម្បីប្រឆាំងប្រទេសដទៃ ឬក្រុមណាទេ និងទី៣- ត្រូវគោរពមជ្ឈភាពអាស៊ាន និងឥណ្ឌូប៉ាស៊ីហ្វិក ។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា-ជប៉ុន កំពុងមានការរីកចម្រើន ដោយសម្ដេចស្នើឱ្យមានការបន្តពង្រីកបន្ថែមទៀត លើទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំងពីរ។សម្ដេចតេជោ បានបញ្ជាក់ថា កាលពីមុនកម្ពុជា ជាប្រទេសរង់ចាំជំនួយពីប្រទេសជប៉ុន ប៉ុន្ដែឥឡូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់ ១.៩៤៨លានដុល្លារអាមេរិក ក្នុងនោះកម្ពុជានាំទំនិញទៅជប៉ុនចំនួន ១.១៧៣លានដុល្លារអាមេរិក ហើយជប៉ុននាំចូលមកកម្ពុជាវិញចំនួន ៧៧៤លានដុល្លារអាមេរិក។សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់មិត្តជប៉ុន ដែលបានផ្ដល់កែវភ្នែកដល់សម្ដេច។ សម្ដេច បានកោតសរសើរចំពោះកែវភ្នែកជប៉ុន គឺមានគុណភាពល្អ ពីព្រោះសម្ដេចបានប្រើប្រាស់រយៈពេល ៣៣ ឆ្នាំមិនដែលធ្វើឱ្យមានបញ្ហាសុខភាព ឬឈឺក្បាលអ្វីឡើយ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់គ្រប់ទូរទស្សន៍ទាំងអស់ត្រូវផ្សាយពីព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាពិសេសការប្រគួតកីឡានានា។សម្ដេចតេជោ បានដាក់បទបញ្ជាក់ដល់ទូរទស្សន៍ជាតិ និងអំពាវនាវដល់ទូរទស្សន៍ឯកជននានា ចូលរួមចាក់ផ្សាយឱ្យបានទូលំទូលាយអំពីការប្រកួតផ្សេងៗ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅកាន់ក្រុមជនមួយចំនួនដែលកំពុងញុះញង់បំបែបបាក់នៅក្នុងប្រទេសកម្ពុជា ដោយយកព្រះមហាក្សត្រទៅភ្ជាប់នឹងព្រឹត្តិការណ៍ស៊ីហ្គេមថា «បើសិនជាមិនចេះ មិនយល់ពីកិច្ចការងារទេ កុំធ្វើសកម្មភាពញុះញង់ និងបំបែកបំបាក់កម្ពុជា»។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញអបអរសាទរទិវាពលកម្មអន្តរជាតិ១ឧសភា ,ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ និងខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន

2023/05/01 07:32:56 am        260
ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្អន្តរជាតិ១ឧសភា ,ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុនិងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ដែលប្រារព្ធធ្វើឡើងនៅចំណតកំពង់ផែក្រុងព្រះសីហនុ។ ថ្ងៃទី១ឧសភា គឺជាថ្ងៃនៃទិវាពលកម្មអន្តរជាតិ ដែលជាទិវាប្រវត្តិសាស្រ្តរបស់ពិភពលោក ហើយរាជរដ្ឋាភិបាលកម្ពុជាក៏បានកំណត់ និងប្រារព្ធទិវាពលកម្មអន្តរជាតិនេះជារៀងរាល់ឆ្នាំផងដែរ ចាប់តាំងពីកម្ពុជាបានរស់រានឡើងវិញពីរបបប្រល័យពូជសាសន៍ក្រោយថ្ងៃរំដោះ ៧-មករា-១៩៧៩។ ជាមួយគ្នានោះ រាជរដ្ឋាភិបាលតែងតែគិតគូរក្នុងការបន្តលើកកម្ពស់ការការពារសិទ្ធិ សេរីភាពអង្គការវិជ្ជាជីវៈ ថែរក្សាសុខដុមនីយកម្ម ទំនាក់ទំនងវិជ្ជាជីវៈ ផ្ដល់អត្ថប្រយោជន៍នានា និងកិច្ចគាំពារសង្គម ជូនបងប្អូនកម្មករនិយោជិត ស្របតាមគោលនយោបាយ ច្បាប់ស្ដីពីការងារ និងអនុសញ្ញាអន្តរជាតិខាងការងារ។ ទាំងអស់នេះ សបញ្ជាក់ឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះកម្មករ និយោជិត និងអង្គការសហជីពទាំងអស់ដែលមានវត្តមាននៅកម្ពុជា។ពិធីប្រកាសបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មី គឺជាការអភិវឌ្ឍបន្ថែមទៀត ដើម្បីពង្រីកសមត្ថភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងឆ្លើយតប ទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែនាពេលបច្ចុប្បន្ន និងពេលអនាគត ដែលរួមមានចំណតផែច្រាំងទំនិញទូទៅ៖ មានប្រវែង ២៥៣ម៉ែត្រ នឹងត្រូវសាងសង់កែសម្រួលជាចំណតផែថ្មី ដោយនឹងបំពាក់មធ្យោបាយលើកដាក់កុងតឺន័រទំនើបរួមមាន គ្រឿងចក្រលើកដាក់កុងតឺន័រនៅគែមផែ ប្រភេទQC (០២គ្រឿង) និងគ្រឿងចក្រលើកដាក់កុងតឺន័រនៅទីលាន ប្រភេទRTG (០៦គ្រឿង) ដែលនឹងជួយបង្កើនសមត្ថភាពចំណតផែកុងតឺន័របន្ថែមប្រមាណ ៣៥% (២៥០.០០០TEUs/១ឆ្នាំ)។ គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៨ខែ ហើយគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៤។ -ចំណតផែកុងតឺន័រថ្មី-ជំហានទី១៖ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹក ១៤,៥ម៉ែត្រ មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ៦០.០០០DWT(ឬស្មើនឹង៤.០០០TEUs) ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ ៤៥០.០០០TEUs/១ឆ្នាំ។ គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦។ -ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី២៖ មានប្រវែង ៤០០ម៉ែត្រ ជម្រៅទឹក ១៦,៥ម៉ែត្រ មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ១២០.០០០DWT (ឬស្មើនឹង១០.០០០TEUs) ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់សមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ ៥៧០.០០០TEUs/១ឆ្នាំ។ គម្រោងនេះនឹងប្រើប្រាស់រយៈពេល សាងសង់ចំនួន ៣៦ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨។-ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី៣៖ មានប្រវែង ៤៣០ម៉ែត្រ ជម្រៅទឹក ១៧,៥ម៉ែត្រ មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ១៦០.០០០ DWT (ឬស្មើនឹង១៥.០០០TEUs) ដែលមានផ្លូវដឹកជញ្ជូនក្នុងតំបន់អឺរ៉ុប និងអាមេរិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ ៦១៧.០០០ TEUs/១ឆ្នាំ។ គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៩។គម្រោងកែសម្រួលចំណតផែកុងតឺន័រពីផែច្រាំងទំនិញទូទៅ និងគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី ជំហានទី១ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន TOA Corporation និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនNippon Koei & Original Consultant Global JV។ចំពោះចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី២ និងជំហានទី៣ គឺកំពុងស្ថិតនៅក្នុងដំណើរការនៃនីតិវិធីលទ្ធកម្មជ្រើសរើសក្រុមហ៊ុនម៉ៅការសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស។ គម្រោងទាំងនេះនឹងប្រើប្រាស់ថវិកាសរុបប្រមាណ ៩៧៣លានដុល្លារអាមេរិក ក្នុងនោះ ឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុនចំនួនប្រមាណ ៧៦០លានដុល្លារអាមេរិក, ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ពន្ធអាករផ្សេងៗចំនួនប្រមាណ ១៩២លានដុល្លារអាមេរិក, និងថវិកាផ្ទាល់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួនប្រមាណ ២១លានដុល្លារអាមេរិក ដោយត្រូវបានបែងចែកសម្រាប់គម្រោងសាងសង់រួមមាន៖ ចំណតផែច្រាំងទំនិញទូទៅ ចំណាយថវិកាប្រមាណ ៣២លានដុល្លារអាមេរិក, ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ចំណាយថវិកាប្រមាណ ២៤៣លានដុល្លារអាមេរិក, និងចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី២ និងជំហានទី៣ ចំណាយថវិកាប្រមាណ ៦៩៨លានដុល្លារអាមេរិក។ទាក់ទងទៅនឹងទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន អបអរសាទរ “ខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន (១៩៥៣-២០២៣)” ដែលតាមរយៈទំនាក់ទំនងការទូត និងមិត្តភាពដ៏រឹងមាំនេះ បានជំរុញ និងប្រែក្លាយចំណងការទូតរវាងប្រទេសទាំងពីរទៅជា “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” នៅក្នុងឆ្នាំ២០២៣នេះ ដែលនឹងផ្តល់នូវផ្លែផ្កាដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងច្រើនដល់ ប្រជាជននៃប្រទេសទាំងពីរ។ការអភិវឌ្ឍរីកចម្រើនទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តពាសពេញផ្ទៃប្រទេស រួមទាំងការរីកចម្រើន របស់វិស័យកំពង់ផែផងដែរ គឺកើតឡើងដោយសារកម្ពុជាមានសុខសន្តិភាពពេញលេញ និងស្ថិរភាព នយោបាយដ៏ពិតប្រាកដ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានខិតខំប្រឹងប្រែង និងលះបង់អស់កម្លាំងកាយកម្លាំងចិត្ត និងបញ្ញាញាណ ក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា៕

រុស្ស៊ី បន្ទោសអ៊ុយក្រែនពីបទបាញ់ប្រហារដោយយានដ្រូន ដែលធ្វើឲ្យឆេះកន្លែងស្តុកប្រេងនៅ Crimea

2023/04/30 09:46:00 am        53
រុស្ស៊ី៖អភិបាលក្រុងលើកបន្តុបដោយទីក្រុង Moscow បាននិយាយកាលពីថ្ងៃសៅរ៍ថា កាវាយប្រហារដោយយានដ្រូនមួយបានបណ្ដាលឲ្យឆេះទីតាំងស្តុកប្រេងមួយកន្លែងក្នុងទីក្រុងកំពង់ផែ Sevastopolរបស់តំបន់ Crimea ដែលបង្កឲ្យមានផ្សែងខ្មៅខ្មួលខ្មាញ់ឡើងលើអាកាស មុនពេលត្រូវបានពន្លត់។ លោក Mikhail Razvozhaev បាននិយាយតាមបណ្ដាញសង្គម Telegram ថា ក្រុមអ្នកជំនាញបានពិនិត្យមើលទីតាំងកើតហេតុ និងបានបង្ហាញយ៉ាងច្បាស់ថា មានតែយានដ្រូនតែប៉ុណ្ណោះ ដែលអាចទៅដល់កន្លែងស្តុកប្រេងឥន្ធនៈបម្រុងនេះ ដោយលោកបានបន្ថែមថា ពុំមាននរណាម្នាក់រងរបួសទេក្នុងអគ្គិភ័យនេះ។ លោកបានបន្ថែមទៀតថា យានដ្រូនមួយគ្រឿងផ្សេងទៀត ត្រូវបានបាញ់ទម្លាក់ ហើយបំណែកយានដ្រូននោះ ត្រូវបានប្រទះឃើញនៅមាត់ឆ្នេរជិតច្រកកំពង់ផែ។ ប្រទេសអ៊ុយក្រែន ពុំមានមីស៊ីលរយៈចម្ងាយឆ្ងាយដែលអាចបាញ់ដល់គោលដៅ ដូចជា កំពង់ផែ Sevastopol នេះទេ តែមានតែប្រើយានដ្រូនប៉ុណ្ណោះដែលអាចធ្វើទៅបាន។ ទីក្រុង Moscow បានចោទប្រកាន់ទីក្រុង Kyiv ពីបទបញ្ជូនរលកនៃយានដ្រូនតាមអាកាស និងតាមសមុទ្រ ដើម្បីវាយប្រហារតំបន់ Crimea ជាឧបទ្វីបដែលរុស្ស៊ី បានបញ្ចូលក្នុងឧបសម្ព័ន្ធកាលពីឆ្នាំ ២០១៤៕

ការវាយប្រយុទ្ធគ្នាកាន់តែខ្លាំងនៅទីក្រុងកាទូម តែប្រេសិតUNមើលឃើញថាភាគីទាំងពីរបើកចំហកាន់តែច្រើនសម្រាប់ការចរចា

2023/04/30 09:39:21 am        274
 ស៊ូដង់៖ ការវាយប្រហារតាមអាកាស និងកាំភ្លើងធំបានធ្វើឲ្យកក្រើកទីក្រុង Khartoum កាលពីថ្ងៃសៅរ៍ ខណៈ ប្រទេសស៊ូដង់ បានឈានចូលដល់សប្តាហ៍ទី៣នៃការប្រយុទ្ធគ្នារវាងកងកម្លាំងយោធា ដែលជាគូប្រជែង ទោះបីជាមានបទឈប់បាញ់ក៏ដោយ ដោយបានជំរុញឲ្យជនស៊ីវិលកាន់តែច្រើនភៀសខ្លួន និងការព្រមានជាថ្មីអំពីអស្ថិរភាពកាន់តែធ្ងន់ធ្ងរ ប្រសិនបើសង្រ្គាមមិនត្រូវបានបញ្ឈប់។អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយថា នៅក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយបំផុតមួយរបស់រដ្ឋាភិបាលបរទេសក្នុងការជម្លៀសពលរដ្ឋរបស់ពួកគេ និងអ្នកដទៃ ក្បួនរថយន្តដែលរៀបចំដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកបានមកដល់ទីក្រុងកំពង់ផែសមុទ្រក្រហម ផតស៊ូដាន(Port Sudan) កាលពីថ្ងៃសៅរ៍ ដោយជម្លៀសពលរដ្ឋអាមេរិក បុគ្គលិកក្នុងស្រុក និងអ្នកផ្សេងទៀត។ លោក Miller បន្ថែមថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងជួយជនភៀសខ្លួនធ្វើដំណើរទៅកាន់ទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ លោកមិនបានបញ្ជាក់ថា តើមានជនជាតិអាមេរិកប៉ុន្មាននាក់ទៀតនៅក្នុងប្រទេសនេះនោះទេ។ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិមួយរូបមុននេះ បានបង្ហាញលទ្ធភាពនៃក្តីសង្ឃឹមកាន់តែតិចទៅក្នុងការបញ្ចប់ការប្រយុទ្ធគ្នា ដោយនិយាយថា ភាគីជម្លោះដែលរហូតមកដល់ពេលនេះមិនមានសញ្ញានៃការសម្រុះសម្រួល ឥឡូវនេះបើកចំហបន្ថែមទៀតសម្រាប់ការចរចា ទោះបីជាមិនទាន់បានកំណត់កាលបរិច្ឆេទក៏ដោយ។មនុស្សរាប់រយនាក់បានស្លាប់ និងរាប់ពាន់នាក់ទៀត បានរងរបួសចាប់តាំងពីថ្ងៃទី ១៥ ខែមេសា នៅពេលមានការដណ្ដើមអំណាចជាប់ប្រចាំរវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័ស (RSF) បានផ្ទុះឡើងជាជម្លោះ។មនុស្សយ៉ាងហោចណាស់៥១២នាក់ស្លាប់ ខណៈការប្រយុទ្ធនៅបន្ត ទោះបីមានបទឈប់បាញ់ក៏ដោយ៕

គណបក្សប្រជាជនកម្ពុជា រៀបចំការជួបជុំ​រចនាសម្ព័ន្ធ​គណៈចលនា​មហាជន​ឆ្ពោះទៅ​កាន់​ការ​បោះឆ្នោត ឆ្នាំ២០២៣

2023/04/30 09:37:41 am        292
គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣នេះ បានរៀបចំពិធី​ជួបជុំ​រចនា​សម្ព័ន្ធ​គណៈចលនាមហាជនទូទាំងប្រទេសឆ្ពោះទៅកាន់ការបោះឆ្នោត ឆ្នាំ២០២៣។ ​ពិធី​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា រួមទាំងវត្តមានចូលរួមពីរចនាសម្ព័ន្ធគណៈចលនាមហាជនថ្នាក់កណ្ដាល គណៈ​ជំនាញ​ទាំង​៤ គណៈចលនាមហាជនពីបណ្តាគណបក្ស ក្រសួង-ស្ថាប័ន, រាជធានី-ខេត្ត, ក្រុង-ស្រុក-ខណ្ឌ រួមទាំងសមាសភាពពីអង្គការមហាជននានា ដែលមានសមាសភាពប្រមាណ ២០០០ នាក់ នៅវិមាន៧ មករា។  ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន បាន​ឡើង​ថ្លែង​សុន្ទរកថាស្វាគមន៍ និងធ្វើរបាយការណ៍អំពីដំណើរការ នៃការរៀបចំ និង​គោល​បំណង​ នៃ​ពិធី​ជំនួ​បនាពេលនេះ ព្រមទាំ​ង​ប្រធានបទ​នៃ​បទ​បង្ហាញ​សំខាន់ៗ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​កិច្ច​ប្រជុំ​រយៈ​​ពេល ១ថ្ងៃ​ពេញនេះ។ ពិធីជួបជុំរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេសនាឱកាសនេះ ត្រូវបាន​រៀបចំ​ឡើង​ក្នុង​គោល​បំណង​សំខាន់ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព និងចែករំលែកដល់រចនា​សម្ព័ន្ធ​របស់​គណៈ​ចលនា​មហាជន​ទូទាំង​ប្រទេស នូវស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងបទពិសោធន៍​ក្នុង​ការ​តាម​ដាន វាយតម្លៃ និងគ្រប់គ្រងសមរភូមិសតិអារម្មណ៍ ក៏ដូចជាកិច្ចការមហាជនសំខាន់ៗ ដែល​ត្រូវ​យក​ចិត្ត​ទុកដាក់​សម្រាប់ដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ក្នុង​ឱកាសបើកកម្មវិធីនេះ សម្ដេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន បានគូសបញ្ជាក់ថា៖ «ស្ថាន​ភាព​នយោបាយ​បច្ចុប្បន្ន​របស់កម្ពុជា កំពុងស្ថិតក្នុងស្ថានភាពល្អ និងអំណោយផល ដែលតាំង​ពី​ឆ្នាំ​២០១៨ គណបក្សប្រជាជនកម្ពុជា បានក្តាប់នូវអំណាចពេញដៃទាំងស្រុង ក្នុងការដឹកនាំប្រទេស ចាត់​ចែង​កិច្ចការ​ផ្ទៃក្នុង ក៏ដូចជាការរៀបចំកំណែទម្រង់ផ្សេងៗ ដើម្បីអភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​កាន់​តែ​រីក​ចម្រើន»។ ជាមួយគ្នានេះ សម្ដេចក៏បានលើកទឹកចិត្តឱ្យសមាជិក សមាជិកា​ទាំង​អស់​បន្ត​ចូល​រួម​ធ្វើ​យ៉ាងណាឱ្យគណបក្សប្រជាជនកម្ពុជានៅតែបន្តរក្សាប្រៀបឈ្នះនាពេលខាងមុន និង​អាណត្តិ​​បន្តបន្ទាប់ទៀត។ ពិធីជួបជុំរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេសឆ្ពោះទៅកាន់ការបោះឆ្នោត ឆ្នាំ​២០២៣ នេះ នឹងប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញ និងមានការធ្វើបទបង្ហាញចំនួន ០៣ ដែល​នឹង​ផ្តល់​ជា​ពិសោធ និងចំណេះដឹងថ្មីៗបន្ថែមទៅលើបច្ចុប្បន្នភាពស្ថានភាព នយោបាយ សេដ្ឋកិច្ច និង​សង្គម​កម្ពុជា, បទពិសោធក្នុងការតាមដាន វាយតម្លៃ និងគ្រប់គ្រងសមរភូមិសតិអារម្មណ៍ និង​ការងារ​មហាជនសំខាន់ៗ ឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៣៕ អត្ថបទ៖គឹម ហុក

ពលរដ្ឋអ៊ីស្រាអែលរាប់ម៉ឺននាក់បន្តចេញតវ៉ាប្រឆាំងកំណែទម្រង់ប្រព័ន្ធតុលាការ ខណៈមានការបំបែក និងការចាប់ខ្លួន

2023/04/30 09:33:26 am        201
អ៊ីស្រាអែល៖ ពលរដ្ឋអ៊ីស្រាអែលរាប់ម៉ឺននាក់ បានចេញតវ៉ានៅតាមដឹងផ្លូវកាលពីថ្ងៃសៅរ៍ទី២៩ ខែមេសា តវ៉ាប្រឆាំងផែនការដាក់ចេញដោយរដ្ឋាភិបាលសាសនាអ្នកជាតិនិយមរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ក្នុងការបញ្ឈប់លើប្រព័ន្ធតុលាការដែលពួកគេបានមើលឃើញថាជាការគំរាមកំហែងដល់ការប្រព្រឹត្តទៅនៃលទ្ធិប្រជាធិបតេយ្យ។ នគរបាលអ៊ីស្រាអែល បានបំបែកក្រុមបាតុករ និងបានចាប់វាយខ្នោះ បន្ទាប់ពីការតវ៉ាប្រចាំសប្ដាហ៍កាលពីថ្ងៃសៅរ៍ នោះដែរ។ អ្នកក្រុង Tel Aviv និងជាប្រធានគម្រោងលោក Netta Parnas បាននិយាយថា ខ្ញុំមកទីនេះ ដើម្បីតវ៉ាប្រឆាំងចំពោះវិធានការនានា ដែលរដ្ឋាភិបាលកំពុងធ្វើប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យអ៊ីស្រាអែល ដើម្បីឲ្យប្រាកដថា កូនៗរបស់យើងនឹងទទួលបានប្រជាធិតេយ្យ ដូចដែលយើងមានមកហើយក្នុងអំឡុង៧៥ឆ្នាំកន្លងមកនេះ  វិបុលភាពនិងសុវត្ថិភាព និងកន្លែងរស់នៅល្អដូចដែលយើងធ្លាប់មាន។  ដោយឈានដល់សប្ដាហ៍ទី១៧រហូតមកដល់ពេលនេះ ការតវ៉ា នៅក្នុងទីក្រុង Tel Aviv បានក្លាយជាការតវ៉ាប្រចាំសប្ដាហ៍ ខណៈការតវ៉ានៅពេលនេះត្រូវគេមើលឃើញពីការកើនឡើងកាន់តែខ្ពស់ ចាប់តាំងពីចាប់ផ្ដើមការតវ៉ាមក ២ថ្ងៃមុនការបើកសម័យប្រប្រជុំរដូវក្ដៅរបស់សភាអ៊ីស្រាអែលនិងរយៈពេល២ថ្ងៃបន្ទាប់ពីការតវ៉ាដ៏ធំបំផុតរបស់ក្រុមស្ដាំនិយមជ្រុលលិទ្ធិប្រជាធិបតេយ្យក្នុងទីក្រុង Jerusalem។  សម្រាប់ប្រជាជនអ៊ីស្រាអែលភាគច្រើន ភាពជាប់គាំងនេះ បានបើកចំហសម្រាប់ការសួរដេញដោលលម្អិតអំពីប្រទេសរបស់ពួកគេ ដែលហួសពីការតែងតាំងសមាសភាពរបស់តុលាការកំពូល និងអំណាចរបស់អង្គនិតិបញ្ញតិក្នុងការទាត់ចោលការសម្រេចចិត្តរបស់តុលាការ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យ សមិទ្ធផលស្ថានីយប្រព្រឹត្តិកម្ម ទឹកកខ្វក់ នៅខេត្តព្រះសីហនុ

2023/04/30 08:11:27 am        419
ព្រះសីហនុ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យ សមិទ្ធផលស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់នៅ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃអាទិត្យទី៣០ ខែមេសា ឆ្នាំ២០២៣នេះ។ស្ថានីយប្រព្រឹត្តិកម្ម ទឹកកខ្វក់កម្រិតស្ដង់ដា នៅខេត្ដព្រះសីហនុ គឺជាសមិទ្ធផលមួយក្នុងចំណោម សមិទ្ធផលជាច្រើន ដូចជា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ចំនួន៣៧ ខ្សែអគារខ្ពស់ៗ និង ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនទៀតដែល រាជរដ្ឋាភិបាលកម្ពុជាបាន ចំណាយថវិការដ្ឋ និង ធនធានក្នុងប្រទេសប្រែក្លាយខេត្ដនេះជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង ដ៏សំខាន់នៅក្នុងប្រទេស ។ស្ថានីយប្រព្រឹត្ដិកម្ម ទឹកកខ្វក់ចំនួន៣ត្រូវបានសាងសង់ឡើងនៅក្នុងខេ ត្តនេះ។ ស្ថានីយនេះធ្វើឡើងដោយបំពាក់ បច្ចេកវិទ្យាចុងក្រោយ MABR ដែលជាបច្ចេកវិទ្យានវានុវត្ដន៍ របស់អ៊ីស្រាអែល ។ ស្ថានីយនេះគឺជាផ្នែកសំខាន់មួយ ដើម្បីឱ្យក្រុងព្រះសីហនុក្លាយជាទីក្រុងទំនើប (Smart- City) នៅក្នុងប្រទេសផងដែរ ។ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥២០០ ម៉ែត្រគុប ក្នុង១ ថ្ងៃ ទទួល រងទឹកកខ្វក់ពីតំបន់ទី ៣ ដែលមានផ្ទៃដី៣៦៤ ហិកតា ស្ថិតក្នុងសង្កាត់លេខ ៣ ។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ទី២ មាន សមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុង បរិមាណ៧២០០ ម៉ែត្រគុបក្នុង ១ ថ្ងៃទទួលរងទឹកកខ្វក់ពីតំបន់ទី៤ ដែលមាន ផ្ទៃដី៤៨៦ ហិកតា ស្ថិតក្នុង សង្កាត់ លេខ៣ ។ ចំណែកឯស្ថានីយ ប្រព្រឹត្តិកម្ម ទឹកកខ្វក់ ទី៣មានសមត្ថភាពប្រព្រឹត្តិកម្ម ទឹកកខ្វក់ក្នុងបរិមាណ២០០០០ ម៉ែត្រគុប ក្នុង១ ថ្ងៃទទួលរងទឹកកខ្វក់ពីតំបន់ ទី៥ និង តំបន់ទី៦ ដែលមានផ្ទៃដី ២ ៦៩០ ហិកតាស្ថិតក្នុងសង្កាត់ លេខ ៤ដែលសាងសង់ដោយ ក្រុមហ៊ុន X-WATER TECHNOLOGY CO.,LTD ៕

[BREAKING NEWS] និស្សិតខ្មែរអីស្លាមរៀននៅស៊ូដង់ បានមកដល់កម្ពុជាវិញ ដោយសុវត្ថិភាពបន្ទាប់មានអន្តរាគមន៍ពីសម្តេចតេជោ

2023/04/29 09:47:34 am        470
និស្សិតខ្មែរ-អីស្លាមទាំង៦អ្នករៀននៅប្រទេសស៊ូដង់ ជាទីដែលកំពុងមានសង្រ្គាមយ៉ាងខ្លាំងក្លានោះ បានមកដល់ប្រទេសកម្ពុជាវិញ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣នេះ។ពួកគេបានថ្លែងអំណរអគុណយ៉ាងខ្លាំងដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ អំពីសុវត្ថិភាពរបស់ពួកគេ ខណៈដែលពួកគេកំពុងមានការភ័យខ្លាចនោះ។ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បងប្អូននិស្សិតខ្មែរ-អីស្លាម​បានលើកឡើងថា ពួកគេពិតជាមានការសម្បាយចិត្តយ៉ាងខ្លាំងបានមកដល់ទឹកដីកម្ពុជាភ្លាមៗ​ដោយសុវត្ថិភាពក្រោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសអារ៉ាប៊ូសាអូឌីត។បងប្អូនខ្មែរ-អីស្លាម បានរៀបរាប់ថា ពួកគេពិតជាមានការភ័យខ្លាចយ៉ាងខ្លាំងក្រោយ ឃើញទិដ្ឋភាព​នៃសង្រ្គាមនៅប្រទេសស៊ូដង់ ប៉ុន្តែពួកគេក៏បាននឹកឃើញភ្លាមៗផងដែរដល់សម្តេចតេជោ ហ៊ុន សែន ថានឹងជួយដល់ពួកគេឲ្យរួចផុតពីសង្រ្គាមនៃប្រទេសនៅតំបន់មជ្ឈមបូព៌ានេះ។សូមបញ្ជាក់ថា បងប្អូននិស្សិតខ្មែរ-អ៊ីស្លាម ដែលសិក្សា នៅប្រទេសស៊ូដង់ជាទីដែលកំពុង​មាន​សង្រ្គាមយ៉ាងខ្លាំងក្លានោះ បានធ្វើការជម្លៀសខ្លួនមកដល់ប្រទេស អារ៉ាប៊ីសាអូឌីត​ក្រោយ​ប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសនេះមានការប្រយុទ្ធគ្នា តាមរយៈនាវារបស់រដ្ឋាភិបាលម៉ាឡេស៊ី។ភ្លាមៗបន្ទាប់ពីដឹងថាបងប្អូននិស្សិតខ្មែរ-អ៊ីស្លាមជាប់គាំងនៅប្រទេសស៊ូដង់ ជាទីកន្លែងកំពុងបាញ់ គ្នានោះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាបន្ទាន់ប្រាប់ដល់មន្រ្តីខ្មែរឲ្យជួយអន្តរាគមន៍ដល់ពួកគាត់ ដោយរហូតមកដល់ពេលនេះពួកគាត់បានមកដល់កម្ពុជាវិញដោយសុវត្ថិភាព៕អត្ថបទ៖ បាន ចក់

ចិនអំពាវនាវឲ្យមានការរួបរួម និងកិច្ចសហប្រតិបត្តិការរវាងចិន និងបណ្តារដ្ឋនៅអាស៊ីកណ្តាល

2023/04/28 01:28:34 pm        36
 ចិន៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក Qin Gang បានដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសចិន-អាស៊ីកណ្តាល នៅទីក្រុង Xi'an ហើយលោកបានអំពាវនាវឲ្យភាគីទាំងអស់ ពង្រឹងកិច្ចសហប្រតិបត្តិការ និងការរួបរួមគ្នាស្របពេលប្រឈមនឹងស្ថានភាពដ៏ស្មុគស្មាញ ។  កិច្ចប្រជុំកំពូលមួយនេះ ត្រូវបានចូលរួមដោយឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសកាហ្សាក់ស្ថាន លោក Murat Nurtleu រដ្ឋមន្រ្តីការបរទេសគីកៀហ្ស៊ីស្ថាន លោក Kulubaev Zheenbek Moldokanovich រដ្ឋមន្រ្តីការបរទេសតាហ្ស៊ីគីស្ថាន លោក Sirojiddin Muhriddin រដ្ឋមន្រ្តីការបរទេសអ៊ូសបេកគីស្ថាន លោក Bakhtiyor Saidov ហើយនិងឧបនាយករដ្ឋមន្រ្តីទី១ និងជារដ្ឋមន្រ្តីការបរទេសទួកមេនីស្ថាន លោក Vepa Hajiyev ។  លោក Qinនិយាយថា ចិន និងបណ្តាប្រទេសនៅអាស៊ីកណ្តាល គឺជាប្រទេសជិតខាងល្អនឹងគ្នា ជាមិត្តល្អ និងជាដៃគូល្អ មានអនាគតរួមគ្នា ហើយកិច្ចសហប្រតិបត្តិការទ្វេភាគី សម្រេចបានលទ្ធផលជាប្រវត្តិសាស្រ្ត ក្រោមការណែនាំយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋទាំង ៦។  លោក Qin បន្តថា ចាប់តាំងពីប្រកាសបង្កើតសហគមន៍ចិន-អាស៊ីកណ្តាលមានអនាគតរួមគ្នាកាលពីឆ្នាំមុន ទំនុកចិត្តយុទ្ធសាស្ត្រលើគ្នាទៅវិញទៅមក រវាងភាគីទាំង ២ បានឡើងដល់កម្រិតថ្មី ហើយសន្ទុះថ្មីត្រូវបានបន្ថែមលើកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក ។  លោកថា ដោយការផ្លាស់ប្តូរមិត្តភាពឈានដល់ដំណាក់កាលថ្មី ទំនាក់ទំនងទ្វេភាគី និងការអភិវឌ្ឍន៍ក្នុងតំបន់បង្ហាញភាពរឹងមាំមិនធ្លាប់ដែលមានពីមុនមក ។  ស្របពេលដែលពិភពលោកចូលដល់យុគសម័យថ្មីនៃភាពច្របូកច្របល់ និងការផ្លាស់ប្តូរ លោក Qinបានអំពាវនាវឲ្យភាគីទាំង ២ បន្តគាំទ្របញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់ពួកគេ ៕

ប្រធានាធិបតីរុស្ស៊ី និងទួរគី សម្ពោធរោងចក្រថាមពលនុយក្លេអ៊ែរដំបូងរបស់ប្រទេសទួរគី

2023/04/28 01:16:12 pm        80
ទួរគី៖ ប្រទេសទួរគី ត្រៀមនឹងក្លាយជាប្រទេសមានថាមពលនុយក្លេអ៊ែរ តាមរយៈការបើកសម្ពោធរោងចក្រថាមពលនុយក្លេអ៊ែរដំបូងរបស់ខ្លួនគឺរោងចក្រថាមពលនុយក្លេអ៊ែរ Akkuyu មានទីតាំងនៅតាមបណ្តោយឆ្នេរសមុទ្រមុទ្រម៉េឌីទែរ៉ាណេ នៅខេត្ត Mersin ។ ដោយត្រូវបានសាងសង់ដោយក្រុមហ៊ុនថាមពលអាតូមិករដ្ឋ របស់រុស្ស៊ី Rosatom រោងចក្រនេះ នឹងផ្គត់ផ្គង់១០ភាគរយ នៃតម្រូវការអគ្គិសនីរបស់ប្រទេស។ការប្រារព្ធពិធីដែលមានភ្ញៀវសំខាន់ៗចូលរួមតាមប្រព័ន្ធវីដេអូ បានធ្វើឡើងកាលពីថ្ងៃព្រសហ្បតិ៍ រួមមានប្រធានាធិបតីលោក Recep Tayyip Erdoğan និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ព្រឹត្តិការណ៍នេះ បានកត់សំគាល់ពីការផ្ទុកលើកដំបូងនៃឥន្ធនៈនុយក្លេអ៊ែរចូលទៅក្នុងផ្នែកថាមពលដំបូងរបស់រោងចក្រ ហើយលោក Putin បានសាទរនូវគម្រោងនេះថាជាគំនិតផ្តួចផ្តើមដ៏អស្ចារ្យ ដែលពង្រឹងភាពជាដៃគូពហុវិស័យរវាងប្រទេសទាំងពីរ។ លោកបានកត់សំគាល់ថា ខណៈប្រទេសទួរគី នឹងនាំចូលឧស្ម័នធម្មជាតិរុស្ស៊ីកាន់តែតិច ជាលទ្ធផល ប្រទេសនេះ នឹងទទួលបានប្រយោជន៍នៃការបង្កើតថាមពលនុយក្លេអ៊ែរផ្ទាល់ខ្លួន ដែលនឹងស្ថិតក្នុងចំណោមប្រភពថាមពលមានតម្លៃទាបបំផុត។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប
07/21/2025 09:07 PM
​ការអនុវត្ត​វិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) នៅសាលាបឋមសិក្សា ត្រពាំងអារ័ក្ស ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
07/21/2025 08:07 PM
អ្នកជំនាញ UN ជំរុញឲ្យក្រុមតាលីបង់ដោះលែងប្តីប្រពន្ធសញ្ជាតិអង់គ្លេសវ័យចំណាស់ជាប់ឃុំនៅអាហ្វហ្គានីស្ថាន
07/21/2025 08:07 PM
អ៊ីរ៉ង់បន្ទោសអឺរ៉ុបថា បានធ្វើឲ្យដួលរលំនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ មុនការចរចាថ្មី
07/21/2025 08:07 PM
កសិករកំពង់ធំជាង១០០គ្រួសារ ទទួលផលចំណេញច្រើនជាងមុន ក្រោយស្ម័គ្រចិត្តចងក្រងជាសហគមន៍កសិកម្មទំនើប
07/21/2025 08:07 PM
ទាហានប៉ារ៉ាប៉ាគីស្ថាន ៨នាក់ និងសមាជិកក្រុមប្រយុទ្ធ ៤នាក់ ត្រូវបានសម្លាប់ អំឡុងការប៉ះទង្គិចគ្នា នៅភាគពាយព្យ
07/21/2025 08:07 PM
វិមានក្រឹមឡាំងមិនច្រានចោលពីលទ្ធភាពមានកិច្ចប្រជុំ Putin-Trump នៅទីក្រុងប៉េកាំង ក្នុងខែកញ្ញា
07/21/2025 08:07 PM
វិមានក្រឹមឡាំងទទួលស្គាល់ភាពតានតឹងក្នុងទំនាក់ទំនងជាមួយអាស៊ែបៃហ្សង់ តែសង្ឃឹមថា នឹងប្រសើរឡើងវិញ
07/21/2025 07:07 PM
រដ្ឋទូតឥណ្ឌូនេស៊ី ត្រៀមផ្តល់ការគាំទ្រ និងកិច្ចសហការជាមួយកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា
07/21/2025 07:07 PM
អភិបាលខេត្តប៉ៃលិនពិនិត្យទីតាំងសាងសង់ខ្លោងទ្វារនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ
07/21/2025 07:07 PM