សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលបន្តជួយគ្រប់គ្រង កុំឱ្យមានការដំឡើងតម្លៃប្រេងសាំងតាមចិត្ត

2023/04/20 10:35:21 am        288
ភ្នំពេញ៖ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព នៃមន្ទីរពេទ្យកុមារជាតិ នៅថ្ងៃទី២០ ខែមេសា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា តម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកល ចាប់ផ្តើមឡើងថ្លៃវិញហើយ ដែលការណ៍នេះ នឹងធ្វើឱ្យតម្លៃប្រេងសាំងក្នុងស្រុកឡើងថ្លៃប្រេងទៅតាមយន្តការទីផ្សារ។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “យើងមិនមែនជាអ្នកផលិតប្រេងទេ តម្លៃប្រេងសាំងតែងតែមានការឡើងចុះៗ ប៉ុន្តែយើងជួយគ្រប់គ្រងកុំឱ្យដំឡើងថ្លៃតាមចិត្ត”។ក្រសួងពាណិជ្ជកម្ម លើកឡើងថា រហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ត និងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈ ចំនួន ៦,៥ សេនដុល្លារ ក្នុង១លីត្រដដែល ដើម្បីជួយសម្រួល ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ នៅកម្ពុជា។តាមរបាយការណ៍ក្រសួងសាធារណការ បច្ចុប្បន្ន កម្ពុជា មានរថយន្តសរុបជាង១លាន គ្រឿង និងម៉ូតូ ជាង៥លានគ្រឿង៕អត្ថបទ៖ វណ្ណៈ

សម្តេចតេជោ ហ៊ុន សែន៖ រដ្ឋប្រមូលចំណូលពន្ធបានជាង១.០០០លានដុល្លារអាមេរិក ក្នុងខែមីនា ឆ្នាំ២០២៣

2023/04/20 10:26:48 am        270
ភ្នំពេញ៖ រាជរដ្ឋាភិបាល បានទទួលចំណូលពន្ធ ទាំងពន្ធគយ និងពន្ធដារ សរុបចំនួន ១ពាន់លានដុល្លារអាមេរិក ក្នុងខែមីនា ដែលចំនួននេះបានកើនឡើងពី៩០០លាន ដែលសម្រេចបានក្នុងខែមីនាឆ្នាំមុន។ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព នៃមន្ទីរពេទ្យកុមារជាតិ នៅព្រឹកថ្ងៃទី២០ ខែមេសា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖“ក្នុងខែមីនា យើងទទួលបានចំណូលពន្ធ ប្រមាណ១០០០លានដុល្លារ ដោយសារខែមិនា ជាខែដែលមានចំណូលពន្ធកើនឡើង ដោយឆ្នាំមុន យើងបានតែប្រហែលជាង៩០០លានដុល្លារ”។ កម្ពុជាមានស្ថាប័នចំនួនពីរ ដែលទទួលខុសត្រូវក្នុងការប្រមូលពន្ធ គឺអគ្គនាយកដ្ឋានពន្ធដារ ដែលផ្តោតលើពន្ធផ្ទៃក្នុងដូចជា ពន្ធលើប្រាក់ចំណូលពន្ធ លើប្រាក់បៀវត្សរ៍ ពន្ធលើតម្លៃបន្ថែម និងពន្ធអចលនទ្រព្យ និងមួយទៀតគឺអគ្គនាយកដ្ឋានគយ និងរដ្ឋាករដែលប្រមូលពន្ធលើទំនិញចូល និងចេញពីប្រទេស។យោងតាមរបាយការណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបានប្រមូលចំណូលពន្ធ បានចំនួន ១ ៩០៧ លានដុល្លារក្នុងត្រីមាស១ ឆ្នាំ២០២៣នេះ កើនឡើង ២,៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន៕ អត្ថបទ៖ វណ្ណៈ

សម្តេចពិជ័យសេនា ទៀបាញ់ បំពាក់ឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ជូនឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត

2023/04/20 10:04:00 am        201
ភ្នំពេញ៖ សម្តេចពិជ័យសនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ បានបំពាក់ឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ជូនឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ។សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ៕

សម្ដេចតេជោ ហ៊ុន សែន បង្ហោះ អត្ថបទវិភាគមួយ ក្រោមចំណងជើងថា៖ កម្ពុជា និងការកើនអំណាចរបស់រដ្ឋតូច

2023/04/20 12:27:28 am        286
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី១៩ ខែមេសា នេះ តាមរយៈតេឡេក្រាម បានបង្ហោះ អត្ថបទវិភាគមួយ ក្រោមចំណងជើងថា៖ កម្ពុជា និងការកើនអំណាចរបស់រដ្ឋតូច។អត្ថបទវិភាគនេះ ក្រុមស្រាវជ្រាវ វិភាគ និងព្យាករណ៍ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រៀបចំក្រោមចំណងជើងថា «កម្ពុជា និងការកើនអំណាចរបស់រដ្ឋតូច» ដើម្បីគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។សេចក្ដីក្នុងបទវិភាគនេះបានលើកឡើងពីការដឹកនាំរបស់សម្តេចតេជោ ក្នុងតួនាទីជានាយករដ្ឋមន្ត្រីធ្វើឲ្យប្រទេសមហាអំណាចជាច្រើនមើលឃើញពីផលប្រយោជន៍ទំនាក់ទំនងនយោបាយក្នុងតំបន់របស់កម្ពុជា។ ក្រៅពីនេះអត្ថវិភាគនេះ ក៏បានលើកឡើងពីការបន្តដឹកនាំប្រទេសកម្ពុជារបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ផងដែរ។

សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃនេះកាលពី៤៨ឆ្នាំមុន សម្តេចកំពុងសន្លប់បន្ទាប់ពីត្រូវរបួសភ្នែកឆ្វេង(១៦ មេសា ១៩៧៥ - ១៦ មេសា ២០២៣)

2023/04/16 07:12:23 am        308
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកព្រលឹមថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣នេះ តាមរយៈតេឡេក្រាមបានបង្ហាញរូបភាពជាច្រើនសន្លឹកដោយភ្ជាប់ខ្លឹមសារថា ៤៨ឆ្នាំមុនពេលនេះ សម្តេចកំពុងសន្លប់ បន្ទាប់ពីត្រូវរបួសភ្នែកឆ្វេង(១៦ មេសា ១៩៧៥-១៦ មេសា ២០២៣)។ សង្រ្គាមវាបែបនេះ ហើយបំផ្លាញគ្រប់យ៉ាងរាប់ទាំងជីវិតមនុស្ស។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា “សំណាងល្អខ្ញុំនៅមានជិវិត និងបានចូលរួមកសាងសន្តិភាព និងរក្សាសន្តិភាពដែល ៤៨ឆ្នាំក្រោយប្រជាជនបានសប្បាយរីករាយក្រោមម្លប់ នៃសន្តិភាពនេះ។រក្សាសន្តិភាពបាន គឺរក្សាបានគ្រប់យ៉ាងរាប់ទាំងជីវិតមនុស្សដែលយើងត្រូវរួមគ្នារក្សាសន្តិភាពនេះឲ្យខាងតែបាន”៕

សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យលុបចោលទាំងស្រុងរាល់កិច្ចសន្យាដែលយកប្រាក់សម្រាប់ការចូលខេត្តកែប

2023/04/15 11:35:48 am        327
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បញ្ជាឱ្យលុបចោលទាំងស្រុងរាល់កិច្ចសន្យានានាដែលបានយកប្រាក់ពីប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានទៅលេងកម្សាន្តនៅក្នុងខេត្តកែប។ នេះបើយោងតាមសារសំឡេងរបស់សម្ដេចតេជោដែលបានផ្សព្វផ្សាយតាមបណ្ដាញតេឡេក្រាមនាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣នេះ ។នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣នេះ ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈតេឡេក្រាម សម្ដេចបានចែករំលែក រូបថតយកសំណេរពីអាខោន Facebook ឈ្មោះ Samnang Nov ដែលបានរិះគន់យ៉ាងចាស់ដៃចំពោះរដ្ឋបាលខេត្តកែប ដែលបានដាក់ឱ្យមានអ្នកចាំយកលុយពីអ្នកធ្វើដំណើរពេលចូលទៅលេងកម្សាន្តនៅខេត្តកែប។ ភ្ជាប់ទៅនឹងរូបថត និងសំណេរពលរដ្ឋ សម្តេចតេជោ ក៏បានសួរ បញ្ជាក់សារយ៉ាងខ្លីថា «តើរឿងនេះជាការពិតទេ ឯកឧត្តមអភិបាលខេត្តកែប?»។ក្រោយមកនៅម៉ោងប្រមាណ ១១ និង២០ នាទីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ បានចេញសារសំឡេង បញ្ជាឱ្យលុបចោលទាំងស្រុងរាល់កិច្ចសន្យាដែលយកប្រាក់ពីប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិសម្រាប់ការចូលទៅកាន់ខេត្តកែប ដោយសម្ដេចបានចាត់ទុកការយកប្រាក់ពីភ្ញៀវទេសចរជាតិ អន្តរជាតិនេះជាអំពើឆោតឆ្ងង់របស់រដ្ឋបាលខេត្ត។ក្រោយការចោទសួររបស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការយកលុយភាស៊ីពីអ្នកធ្វើដំណើរចូលខេត្តកែបបានបន្តិច លោក សោម  ពិសិដ្ឋ អភិបាលខេត្តកែបបានប្រកាសភ្លាមៗថា ចាប់ពីម៉ោងនេះទៅ(១៥ ខែមេសា ឆ្នាំ២០២៣)រដ្ឋបាលខេត្តកែបបានណែនាំក្រុមវិនិយោគបញ្ឈប់មិនអោយយកថ្លៃភាស៊ីឡើយ ហើយរដ្ឋបាលខេត្តនឹងធ្វើកិច្ចការនេះបន្តទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីជូនបងប្អូនភ្ញៀវទេសចរមកលេងកម្សាន្តដោយសេរីនៅខេត្តកែប ក្រោមដំបូលសន្តិភាពសម្ដេចតេជោ៕(ដោយទៈ វ៉ន ដារ៉ា)

ខ្មែរធ្វេីបាន…! ខ្មែរបានបំបែកកំណត់ត្រាពិភពលោករាំម៉ាឌីហ្សុនអ្នកចូលរួម ៤.៩៩៩នាក់

2023/04/15 10:27:41 am        253
សៀមរាប៖ កម្ពុជាបានបំបែកកំណត់ត្រាពិភពលោកជាថ្មីម្តងទៀត លេីការរាំម៉ាឌីហ្សុន ដោយមានអ្នកចូលរួមរហូតដល់ ៤.៩៩៩នាក់។កំណត់ត្រាលេីកទី១គឺធ្វេីឡេីងកាលពីឆ្នាំ២០១៥ ដែលកាលណោះមានអ្នកចូលរួមចំនួន២០១៥នាក់ ដែលនេះមានន័យថា កម្ពុជានៅតែរក្សាដំណែង ហេីយថែមទាំងបានបន្ថែមចំនួនអ្នករាំកាន់តែច្រេីនជាងមុន នៅថ្ងៃទី ១៥ ខែមសា ឆ្នាំ២០២៣នេះ ។ដោយឡែកសម្រាប់ឆ្នាំ២០២៣ ចំនួនទៅតាមការគ្រោងទុកគឺ ៤.៩៩៩នាក់ ដែលជាការបំបែកឯតទគ្គកម្មរាំម៉ាឌីហ្សូនជាថ្មីម្តងទៀត និងធំជាងមុន ដើម្បីបង្ហាញប្រាប់សកលលោកថា សមត្ថភាព និងលទ្ធភាពរបស់កម្ពុជា គឺមានការរីកចម្រើនពីមួយថ្ងៃ ទៅមួយថ្ងៃ ក្រោមពាក្យស្លោកថា “ខ្មែរធ្វើបាន”។លើសពីនេះថែមទៀត កម្មវិធីបំបែកឯតទគ្គកម្មនេះ ក៏ត្រូវបានរៀបចំឡើងវិញ ក្នុងគោលបំណងអបអរសាទរខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដោយនាំត្រឡប់មកវិញនូវទស្សនីយភាពដ៏អស្ចារ្យលំដាប់ពិភពលោក និងការចងចាំគួរជាទីមោទករបស់ប្រជាជនកម្ពុជា ក៏ដូចជាការបង្កើតឱកាសចូលរួមរាំលេងកម្សាន្តរបស់មហាជន និងភ្ញៀវទេសចរណ៍អន្តរជាតិក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣។អ្នកចូលរួមរាំបំបែកឯតទគ្គកម្ម រួមមាន៖ ប្អូនៗ យុវជន សិស្សានុសិស្ស ដែលមកពីតាមបណ្តាសាលារដ្ឋ និងឯកជននៅក្នុងក្រុងសៀមរាបប្អូនៗ យុវជន មកពីតាមបណ្តាស្រុក ចំនួន ៥ គឺ ស្រុកពួក ស្រុកសូនិគម ស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី និងស្រុកអង្គធំប្អូនៗប្អូនៗ គរុសិស្សមកពីសាលាគរុកោសល្យមន្ទីរអង្គភាពនិស្សិតមកពីសកលវិទ្យាល័យក្នុងក្រុងសៀមរាប៕

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញទទួលទេវតាឆ្នាំថ្មី ព្រះនាមកិមិរាទេវី

2023/04/14 03:51:12 pm        403
សៀមរាប៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីទទួលទេវតាឆ្នាំថ្មី ព្រះនាមកិមិរាទេវី ដែលទ្រង់យាងចុះមកនៅវេលាម៉ោង ៤រសៀល ជាថ្ងៃចូលឆ្នាំថោះ បញ្ចស័ក (ជាវារៈមហាសង្ក្រាន្ត) ។

សម្ដេចតេជោ ហ៊ុន សែន៖«អង្គរសង្ក្រាន្តមិនមែនជាការចៃដន្យ ប៉ុន្តែកើតឡើងបានម្ដងទៀតដោយសារកត្តា៦យ៉ាង»

2023/04/14 01:49:38 pm        357
សៀមរាប៖​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា ការរៀបចំឡើងវិញនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងឆ្នាំ២០២៣នេះ បានបង្កើតនូវព្រឹត្តិការណ៍នៃការជួបជុំរវាងមនុស្ស ជាមួយនឹងបេតិកភណ្ឌរូបី អរូបីជាមួយគ្នា។ទម្រង់ជាច្រើនបានជួបជុំគ្នា បានប្រមូលផ្ដុំគ្នានៅក្នុងអង្គរសង្ក្រាន្តរយៈពេល ៣ ថ្ងៃនេះ ដែលនេះជាការបង្កើតនូវស្ថានភាពដ៏ល្អប្រសើរធ្វើឱ្យរស់ឡើងវិញនូវទីកន្លែងដែលធ្លាប់តែស្ងប់ស្ងាត់ និងក្លាយទៅជាកន្លែងដែលទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ផងដែរ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាសសម្ដេចតេជោនាយករដ្ឋមន្រ្តី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត បានអញ្ជើញបើកជាផ្លូវការព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ នៅលើទឹកដីអង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថាមានកត្តា ៦យ៉ាង ដែលនាំឱ្យកម្ពុជាអាចរៀបចំអង្គរសង្ក្រាន្តឆ្នាំនេះឡើងក្នុងនោះរួមមាន កត្តាទី១ ៖ កត្តាសន្តិភាព ដែលគ្របដណ្ដប់ប្រទេសរបស់យើង បានផ្ដល់ឱកាសសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ អាចធ្វើអ្វីទៅតាមបំណងរបស់ខ្លួន ដោយស្របតាមច្បាប់។កត្តាទី២៖ ភាពជោគជ័យលើកូវីដ-១៩ ដែលពុំមានការឆ្លងធ្ងន់ធ្ងរ។ ទោះជាយ៉ាងនេះក្ដី សម្ដេចក៏នៅតែអំពាវនាវឱ្យប្រជាពលរដ្ឋ និងក្រុមគក្រូពេទ្យបន្តយកចិត្តទុកដាក់លើបញ្ហាអនាម័យ និងការការពារខ្លួន។ កត្តាទី៣៖ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដែលធ្វើឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ តាមរយៈសមិទ្ធផលផ្លូវថ្នល់ជាច្រើនខ្សែ។ កត្តាទី៤៖ មធ្យោបាយធ្វើដំណើរ ទាំងផ្ទាល់ខ្លួន និងសេវាឈ្នួល រួមទាំងការសេវាដឹកជញ្ជូនដែលរដ្ឋបានផ្ដល់ជូនផងដែរ។ កត្តាទី៥៖ ជីវភាពល្អប្រើសើរនៃប្រជាពលរដ្ឋ ដែលអាចមានលទ្ធភាពធ្វើដំណើរកម្សាន្តបានក្នុងឱកាសបុណ្យចូលឆ្នាំ។ ដោយឡែកកត្តាសំខាន់មួយទៀត ជាកត្តាទី៦ គឺតាមរយៈសកម្មភាព និងទិសដៅរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចូលរួមយ៉ាងសំខាន់តាមរយៈការខិតខំប្រឹងប្រែង និងការចូលរួមរបស់យុវជនប្រមាណជា ៥០០០នាក់ក្នុងការធ្វើសកម្មភាពនៅទីនេះ។ ជាមួយគ្នានេះ សម្ដេចក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈរបស់ស.ស.យ.ក. ក្នុងការលះបង់កន្លងមក។គួរបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ត្រូវបានអាក់ខានតាំងពីឆ្នាំ២០១៩ មកដោយសារការរីករាលឆ្លងនៃវិបត្តិកូវិដ-១៩។ ការប្រារព្ធឡើងវិញនៃឱកាសនេះ ស្របពេលខួប ១០ ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត៕

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ២០២៣ នៅបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប

2023/04/14 07:38:52 am        257
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញដល់ទីតាំងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត លើកទី១០ ឆ្នាំ២០២៣ នៅបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប ព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នេះ ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចរាជធានីភ្នំពេញបង្ក្រាបទីតាំងបទល្មើសឆបោកតាមអនឡាញ២កន្លែងទៀតឃាត់ខ្លួនមនុស្សបាន១៣៣នាក់
07/18/2025 09:07 PM
នាយករដ្ឋមន្ត្រីបារាំង ប្រឹងប្រែងបន្ទន់ជំហរប្រឆាំង ចំពោះច្បាប់ថវិការបស់លោក ដើម្បីបញ្ចៀសវិបត្តិថ្មី
07/18/2025 08:07 PM
អ៊ីរ៉ង់៖ ប្រទេសអឺរ៉ុបគ្មានមូលដ្ឋានសីលធម៌ និងផ្លូវច្បាប់ ដើម្បីអនុវត្តទណ្ឌកម្មមានឡើងវិញភ្លាមៗ
07/18/2025 08:07 PM
វិមានក្រឹមឡាំង ប្រាប់ថា រុស្ស៊ីបានបង្កើតអភ័យឯកសិទ្ធិជាក់លាក់ បន្ទាប់ពី EU ចេញទណ្ឌកម្មថ្មី
07/18/2025 07:07 PM
បទបញ្ជាបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងជួយទាក់ទាញអ្នកវិនិយោគកាន់តែច្រើនថែមទៀតមកកាន់កម្ពុជា
07/18/2025 07:07 PM
កម្ពុជា-ហ្វីលីពីន ឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស
07/18/2025 07:07 PM
មន្ត្រីរាជការក្រសួងប្រៃសណីយ៍ ចូលរួមដាំដើមកោងកាងចំនួន៥៥០ ដើម ក្រោមប្រធានបទ “ឌីជីថល ផ្សារភ្ជាប់បរិស្ថាន”
07/18/2025 07:07 PM
លោក Zelenskyy៖ លោកបានពិភាក្សាអំពីការផ្គត់ផ្គង់មីស៊ីល និងការបណ្តុះបណ្តាលអ្នកបើកយន្តហោះជាមួយលោក Macron
07/18/2025 07:07 PM
ប្រធានការិយាល័យសិទ្ធិមនុស្ស UN ជំរុញឲ្យមានការទទួលខុសត្រូវ ចំពោះការសម្លាប់ នៅទីក្រុង Sweida របស់ស៊ីរី
07/18/2025 07:07 PM
រុស្ស៊ីចាប់ខ្លួនស្ត្រីសញ្ជាតិអាមេរិក-រុស្ស៊ី នៅអាកាសយានដ្ឋាន ពីបទរត់ពន្ធកាំភ្លើង
07/18/2025 07:07 PM