សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូល គណៈកម្មការទន្លេមេគង្គលើកទី៤នៅឡាវ

2023/04/04 08:41:51 am        305
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ។សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ដំណើរអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ បានធ្វើឡើងតបតាមការ​អញ្ជើញ​របស់ឯកឧត្ដម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។ក្រសួងការបរទេស​បានឱ្យដឹងថា កិច្ចប្រជុំកំពូលគណៈកម្មការទន្លេ មេគង្គលើកទី៤ ដែលធ្វើឡើងនៅប្រទេសឡាវ នាថ្ងៃទី០៥ ខែមេសា នឹងធ្វើឡើងក្រោមមូលបទ «នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព»។កិច្ចប្រជុំកំពូលខាងលើ នឹងពិនិត្យឡើងវិញអំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗ ដែល គណៈកម្មការទន្លេមេគង្គសម្រេចបានតាមរយៈការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ចាប់តាំងពីកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ កាលពីឆ្នាំ២០១៨ នៅប្រទេសកម្ពុជា។កិច្ចប្រជុំក៏នឹងពិភាក្សាអំពីបញ្ហាប្រឈម ដែលកំពុងកើតមាននៅ ក្នុង អាង ទន្លេមេគង្គ និងកំណត់​ទិសដៅយុទ្ធសាស្ត្រនាពេលអនាគត ដើម្បីរួមគ្នា ដោះស្រាយ បញ្ហា ប្រឈមក្នុង​អាងទន្លេមេគង្គ​ឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងបន្តជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងតំបន់ សម្រាប់​ចីរភាពទន្លេមេគង្គ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយកីឡាករ កីឡាការិនី ជាង៤ពាន់នាក់

2023/04/03 04:47:09 pm        555
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី អញ្ជើញជួបជុំសំណេះសំណាល និងទទួលទានអាហារសាមគ្គី​ជា​មួយមហាគ្រួសារកីឡាកម្ពុជាចំនួន៤.២៦៤នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នេះ។ពិធីទទួលទានអាហារសាមគ្គីនាពេលនេះ ពិតជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់មន្ត្រីកីឡា អាជ្ញាកណ្តាល-ចៅក្រមគ្រូបង្វឹក ព្រឹទ្ធាចារ្យកីឡា និងកីឡាករ កីឡាការិនី ដែលបានមកជួបជុំគ្នា និងមានភព្វសំណាង​បានជួបផ្ទាល់​ជាមួយ​សម្តេចតេជោនាយករដ្ឋមន្ត្រី មុនពិធីបុណ្យចូលឆ្នាំថ្មី និងមុនពេលការប្រកួតកីឡា SEA Games-ASEAN Para Games​ឆ្នាំ២០២៣ ខិតជិតមកដល់នាពេលឆាប់ៗខាងមុខនេះនេះ ។

សម្ដេចតេជោ គាំទ្រនាយករដ្ឋមន្រ្ដីម៉ាឡេស៊ី បានថ្លែងទៅប្រទេសធំៗថា កុំលូកដៃកិច្ចការផ្ទៃក្នុងប្រទេសដទៃ

2023/04/03 01:37:19 pm        285
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រកាសគាំទ្រ និងឯកភាព​ទាំងស្រុង​ចំពោះប្រសាសន៍ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហីម (Anwar Ibrahim) នាយករដ្ឋមន្ត្រីប្រទេស​ម៉ាឡេស៊ី ដែលបានថ្លែងសារទៅកាន់ប្រទេសមហាអំណាច​នានា ក្នុងអំឡុង​ពេលមកពេញ​ទស្សនកិច្ច​នៅកម្ពុជា ​កាលពីសប្ដាហ៍មុននេះថា ប្រទេសមហាអំណាចមិនគួរលូកដៃចូល​កិច្ចការផ្ទៃក្នុង និងអធិបតេយ្យភាពប្រទេសដទៃឡើយ។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព​ក្នុង​ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​ «មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ» ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ។សម្តេចតេជោ ហ៊ុន សែន ក៏បាន​ចោទសួរទៅ​កាន់បរទេសមួយចំនួនថា តើគួរជ្រើសរើស​ប្រទេស​កម្ពុជា ដែលដឹកនាំដោយរាជរដ្ឋាភិបាលស្របច្បាប់ ​មានការគាំទ្រពីប្រជាពលរដ្ឋ ឬក៏ជ្រើសរើស​ជនមួយក្រុមដែលជាជនក្បត់ជាតិចង់​ផ្ដួលរំលំរាជរដ្ឋាភិបាល ​និងព្រះមហាក្សត្រ។ សម្ដេចតេជោ បញ្ជាក់ថា កិច្ចការរបស់កម្ពុជា គឺកម្ពុជាត្រូវរក្សានូវជំហរ​ឯករាជ្យរបស់ខ្លួន និង​ទំនាក់ទំនងដៃគូរទូលំទូលាយ​គ្រប់មុខព្រួញទាំងអស់ ​កម្ពុជាអត់ធ្វើសត្រូវជាមួយអ្នកណាទេ។ ក៏ប៉ុន្ដែសម្ដេចចង់ប្រាប់​ បង្ហាញទៅបរទេសថា ​តើអ្នកជ្រើសរើសមនុស្សមួយក្រុមដែលប្រព្រឹត្តខុស ឬអ្នកជ្រើសរើសប្រទេសមួយ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចតេជោ៖ គណបក្សប្រជាជនកម្ពុជានៅកាន់អំណាច គឺធានាស្ថិរភាព សន្ដិភាព និងការអភិវឌ្ឍ

2023/04/03 10:52:20 am        218
ត្បូងឃ្មុំ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា «ឱ្យតែគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត បន្តដឹកនាំរាជរដ្ឋាភិបាល គឺធានានូវស្ថិរភាព សុខសន្ដិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងផ្ដល់ផលប្រយោជនដល់ប្រជាជនជារៀងរហូត។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ» ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ។សម្ដេចតេជោ បានថ្លែងថា សម្ដេចតេជោបានអរគុណដល់ប្រជាជននៅទូទាំងប្រទេសដែល​បានបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជា និងជឿទុកខិត្តចំពោះការដឹកនាំរបស់សម្ដេច ក៏ដូចជារាជរដ្ឋាភិបាល។សម្ដេចតេជោ បន្តបញ្ជាក់ថា ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា គឺធ្វើឡើងប្រកបដោយ​បរិយាកាស​អព្យាក្រឹត្យ ​គ្មានការគំរាមកំហែង និងប្រកបទៅដោយប្រជាធិបតេយ្យសេរីពហុបក្ស៕អត្ថបទ៖ វ៉ន ដារ៉ា

រដ្ឋត្រៀមឡានក្រុងជាង ៣០០គ្រឿង ដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដោយមិនគិតប្រាក់

2023/04/03 10:38:40 am        161
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញរៀបចំរថយន្តក្រុងចំនួន ៣៤៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៧ ខែមេសា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត ជួបជុំគ្រួសារ ក្នុងឱកាសបុណ្យលចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

សម្តេចតេជោជំរុញគ្រូពេទ្យបន្តពង្រឹងសមត្ថភាពពិសេសបច្ចេកវិទ្យាទំនើបៗ ដើម្បីជួលព្យាបាលអ្នកជំងឺ

2023/04/03 10:36:16 am        181
ត្បូងឃ្មុំ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់អនុសាសន៍ណែនាំ និងជំរុញ​ដល់គ្រូពេទ្យ ត្រូវបន្តខិតខំបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីព្យាបាលប្រជាពលរដ្ឋ​ឱ្យមាននិរន្តរភាព ខណៈពេលដែលមន្ទីរពេទ្យបច្ចុប្បន្នមានបំពាក់ទៅដោយបរិក្ខារទំនើបៗ និងប្រព័ន្ធឌីជីថលផងដែរ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញ​ជាអធិបតីភាព​ក្នុងពិធី​សម្ពោធដាក់ឲ្យ​ប្រើប្រាស់​ជាផ្លូវការ «មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ» ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ។សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីរីករាយ និងអបអរសាទរចំពោះសមិទ្ធផលថ្មីបន្ថែម នៃ​មន្ទីរពេទ្យ​បង្អែកស្រុកក្រូចឆ្មារ ដែលមន្ទីរពេទ្យនេះ នឹងអាចជួយដោះស្រាយទុក្ខលំបាកដល់​ប្រជាពលរដ្ឋបានយ៉ាងច្រើន ​ជាពិសេសពលរដ្ឋនៅស្រុកក្រូចឆ្នា និងស្រុកស្ទឹងត្រង់ នៃខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម។សម្ដេចតេជោ ជំរុញឱ្យគ្រូពេទ្យត្រូវបន្តពង្រឹងការយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងសមត្ថភាព ពាក់ព័ន្ធ​ទៅ​នឹងបច្ចេកវិទ្យាទំនើបៗ ដើម្បីបង្កើនប្រសិទ្ធភាព និងពន្លឿននូវការផ្ដល់សេវាសុខាភិបាល​ដល់ប្រជាពលរដ្ឋជាពិសេស ​ទាក់ទងនឹងការពិនិត្យសុខភាព​ និងពិគ្រោះជំងឺផ្សេងៗ។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បញ្ហាសុខភាពសារធារណៈសាកល បានដាក់តឿតឱ្យ​រាជរដ្ឋាភិបាលគ្រប់ប្រទេសទាំងអស់នៅទូទាំងពិភពលោក ​មានការប្រុងប្រយ័ត្ន និងយកចិត្តទុក​ដាក់ខ្លាំង​បន្ថែមទៀតលើបញ្ហាសុខភាពសាធារណៈនៅក្នុងប្រទេសរបស់ខ្លួន ក្នុងនោះប្រទេសកម្ពុជា​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យជាច្រើនទាំង​នៅ​រាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត រួមទាំងប្រឹងប្រែងបង្កើនសមត្ថភាពគ្រូពេទ្យដើម្បីឆ្លើយ​តបទៅ​នឹងសភាពការបន្ទាន់ និងដោះស្រាយបញ្ហាពាក់ពន្ធនឹងសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចតេជោសង្ឃឹមថាថ្ងៃ២៣កក្កដាខាងមុខ ប្រជាជនមិនភ្លេចចូលរួមបោះឆ្នោត និងគាំទ្រគណបក្សប្រជាជនកម្ពុជា

2023/04/03 09:54:50 am        156
ត្បូងឃ្មុំ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ទាក់ទិននឹងការ​បោះឆ្នោត​ដែលនឹងមកដល់នៅពេលខាងមុខ សូមឱ្យបងប្អូន​ប្រជាពលរដ្ឋត្រៀមខ្លួនទៅបោះឆ្នោតជូន​គណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ហើយសម្តេចក៏បានបញ្ជាក់ជាថ្មីថា ការការពារសន្តិភាពជាកិច្ចការរបស់យើងទាំងអស់គ្នា។ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារ​មន្ទីរពេទ្យ​បង្អែក​ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ សម្តេចតេជោ ក៏បានអរគុណដល់អ្នកខេត្តត្បូងឃ្មុំ​ជារួមនិងដោយឡែក​សម្រាប់អ្នកស្រុកក្រូចឆ្មារ និងនិយាយជារួមសម្រាប់ប្រជាជនទូទាំងប្រទេស​ដែលបានបោះឆ្នោត​គាំទ្រ​គណបក្សប្រជាជន ហើយសម្តេចក៏សង្ឃឹមថា ថ្ងៃ២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខ មិនភ្លេច​ការចូលរួមបោះឆ្នោតក្នុងបរិយាកាសមួយដែលអព្យាក្រិត្យគ្មានការគំរាមកំហែង និងសង្ឃឹមថា មិនភ្លេចគណបក្សប្រជាជនកម្ពុជាឡើយ។សម្តេចតេជោ បានរំលឹកផ្តាំផ្ញើឱ្យប្រជាពលរដ្ឋរបស់យើងទាំងអស់គ្នា រួមគ្នាថែរក្សាសន្តិភាព​ព្រោះថា​ដូចជានៅប្រទេសអ៊ីរ៉ាក់ មាន​សោកនាដកម្ម​នៃសង្គ្រាម នៅលីប៊ី នៅស៊េរី ឥឡូវដល់នៅអ៊ុយក្រែនទៀត តើអ្នកណាប៉ាន់ស្មានបានថា មានសង្គ្រាមនោះ។អ៊ីចឹងការការពារសន្តិភាពសម្រាប់បម្រើឲ្យការអភិវឌ្ឍជាតិជាកិច្ចការរបស់យើងទាំងអស់គ្នា៕

ប្រធានាធិបតី ទីម័រខាងកើត José Ramos-Horta នឹងចូលរួមរត់គប់ភ្លើង ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ២០២៣

2023/04/03 09:45:08 am        90
ភ្នំពេញ៖ យោងប្រភពព័ត៌មានពីប្រតិភូដង្ហែអគ្គិភ័យ និងគប់ភ្លើងស៊ីហ្គេម បានឱ្យដឹងថា ឯកឧត្តម José Ramos-Horta នឹងចូលរួមរត់គប់ភ្លើង ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ២០២៣ ពេលកម្មវិធីដំណើរការព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។ប្រភពបន្តថា អំឡុងស្ថិតនៅទីម័រខាងកើត ថ្ងៃនេះ ឯកឧត្តម ប្រធានាធិបតី អនុញ្ញាតឱ្យប្រតិភូកម្ពុជាដែលដឹកនាំដោយ ឯកឧត្តម ហោ សារុន បេសកជនពិសេស CAMSOC ចូលជួបសម្តែងការគួរសមនៅវិមានរដ្ឋាភិបាល។ក្រៅពីឯកឧត្តមប្រធានាធិបតី ការរត់គប់ភ្លើង នៅទីក្រុងឌីលីស្អែកនេះ ក៏មានការចូលរួមពីកីឡាករ កីឡាការិនីខ្លាំងៗ និងសិស្សនិស្សិត ប្រមាណ៨០០នាក់ចូលរួម។ទីម័រខាងកើតជាប្រទេសទី៤ហើយ ដែលអគ្គិជ័យ និងគប់ភ្លើងស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ២០២៣ ធ្វើដំណើរដល់ បន្ទាប់ពីដំណើរការជោគជ័យ និងសាទរខ្លាំងនៅទីក្រុងហាណូយ ប្រទេសវៀតណាម ទីក្រុង Tagaytay ប្រទេសហ្វីលីពីន និងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។បន្ទាប់ពីទីម័រខាងកើត អគ្គិជ័យកីឡា និងគប់ភ្លើង បន្តទៅកាន់ប្រទេសទី៥ គឺម៉ាឡេស៊ី ហើយបន្ត​​ទៅ​ប្រទេសអាស៊ានផ្សេងទៀត មុនចូលកម្ពុជាវិញ ចុងខែមេសា និងរត់ជុំវិញបឹងទន្លេសាប រហូតដល់យប់ថ្ងៃទី៥ ខែឧសភា មកដល់ពហុកីឡដ្ឋានជាតិមរតកតេជោ ចំថ្ងៃបើកការប្រកួត៕

ប្រសាសន៍សំខាន់ៗរបស់​សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាស​អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារ

2023/04/03 08:25:17 am        389
ភ្នំពេញ៖ ប្រសាសន៍សំខាន់ៗរបស់​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ។សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ គឹជាមន្ទីរពេទ្យដ៏ធំមួយនៅក្នុងតំបន់ ដែលអាចនិយាយថា «ធំជាងមន្ទីរពេទ្យមួយចំនួននៅរាជធានីភ្នំពេញទៅទៀត» ដែលអាចដាក់គ្រែអ្នកជំងឺបានជាង៤០០គ្រែ និងមានសម្ព័ន្ធភាពជាច្រើនជាមួយមន្ទីរពេទ្យធំៗ និងឯកទេសជាច្រើន។សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីរីករាយ និងអបអរសាទរចំពោះសមិទ្ធផលថ្មីបន្ថែម នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដែលមន្ទីរពេទ្យនេះនឹងអាចជួយដោះស្រាយទុក្ខលំបាកដល់ប្រជាពលរដ្ឋបានយ៉ាងច្រើនទាំងនៅស្រុកក្រូចឆ្នា និងស្រុកស្ទឹងត្រង់ នៃខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កូវីដ-១៩បានដាស់តឿនយើងឱ្យប្រុងប្រយ័ត្នជាប់ជានិច្ច ពាក់ព័ន្ធនឹងសុខុមាលភាពប្រជាជន និងពង្រឹងវិស័យសុខាភិបាលជាប់ជានិច្ច ដើម្បីឆ្លើយតបនឹងជំងឺឆ្លងនានា មិនត្រឹមតែកូវីដ-១៩នោះទេ។សម្តេចតេជោ បានបញ្ជាក់ថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ មានសមត្ថភាពផលិតអុកស៊ីហ្សែនបានដោយខ្លួនឯង និងផលិតបានក្នុងចំនួនច្រើនថែមទៀត ដើម្បីផ្តល់ជូនដល់អ្នកជំងឺ និងបែងចែកទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យនានាផងដែរ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ភាពខុសគ្នារវាងជាតិសាសន៍ និងសាសនា ព្រមទាំង​និន្នាការ​នយោបាយ មិនមែនជាកត្តារាំងស្ទះដល់ការអភិវឌ្ឍនោះឡើយ ព្រោះយើងម្នាក់ៗមានកត្តាតម្រូវការរួមនោះគឺ«កត្តាសុខសន្តិភាព»។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មន្ទីរពេទ្យធំហើយ, សម្ភារៈបរិក្ខាទំនើបហើយ តែអ្វីដែលសំខាន់នោះ គឺនិរន្តរភាពរបស់មន្ទីរពេទ្យ ដោយក្រុមគ្រូពេទ្យទាំងអស់ត្រូវចំណេះជំនាញច្បាស់លាស់ និងមានក្រមសីលធម៌ខ្ពស់សម្រាប់អ្នកជំងឺ។សម្តេចតេជោ បានណែនាំ និងជំរុញដល់គ្រូពេទ្យបន្តពង្រឹងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងសមត្ថភាព ជាពិសេសពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាទំនើបៗសម្រួលដល់ការព្យាបាលអ្នកជំងឺ។សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យគ្រប់សាលារៀនទាំងអស់ រួមទាំងស្ថានប័ននានា ពេលគោរពទង់ជាតិ ត្រូវច្រៀងដោយផ្ទាល់តែម្តង ដើម្បីបង្ហាញពីការគោរពដ៏ជ្រៀលជ្រៅ និងបង្កើនស្មារតី ចំណេះដឹងដល់សិស្សពាក់ព័ន្ធនឹងចម្រៀងជាតិផងដែរ។សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនអត់ឱនដាច់ខាតចំពោះពួកជនដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល និងប្រមាថព្រះមហាក្សត្រ ហើយសម្ដេចប្ដេជ្ញារក្សាឱ្យបាននូវសុខសន្ដិភាពរបស់កម្ពុជា ដោយមិនឱ្យអ្នកណាម្នាក់មកបំពានបានឡើយ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ឱ្យតែគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត បន្តដឹកនាំរាជរដ្ឋាភិបាល គឺធានានូវស្ថិរភាព សុខសន្ដិភាព និងការអភិវឌ្ឍដល់ប្រជាជនជារៀងរហូត»។សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រ និងឯកភាពទាំងស្រុងចំពោះប្រសាសន៍ឯកឧត្តម អាន់វ៉ា អ៊ីប្រាហីម ((Anwar Ibrahim))នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានថ្លែងសារទៅកាន់ប្រទេសធំៗ និងមហាអំណាច មិនគួរលូកដៃចូលកិច្ចការផ្ទៃក្នុង និងអធិបតេយ្យភាពប្រទេសដទៃឡើយ។សម្ដេចតេជោ បានប្រកាសថា ឯកឧត្តម អាន់វ៉ា អ៊ីប្រាហីម ((Anwar Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី គឺជាមិត្តដ៏ល្អមួយទៀតនៅក្នុងតំបន់អាស៊ាន ដែលមានទស្សនៈដូចគ្នាជាមួយសម្តេច។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារ

2023/04/03 07:23:37 am        287
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ។មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថ្មី ដែលដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ មានអគារធំៗចំនួន ២ ដែលបានចាប់ផ្ដើមបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ ស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានទំហំប៉ុនគ្នាកម្ពស់ ៤ជាន់ ស្មើ ៥,១០ ម៉ែត្រ រួមមាន៖ ជាន់ផ្ទាល់ដី ជាន់ទី ១ ជាន់ទី ២ ជាន់ទី ៣។មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថ្មីនេះ សាងសង់ក្នុងទីតាំងមន្ទីរពេទ្យបង្អែកចាស់ និងមានការបំពាក់សម្ភារៈបរិក្ខារពេទ្យទំនើបៗ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ហើយដឹកនាំការសាងសង់ដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។ពាក់ព័ន្ធនឹងសមិទ្ធផលថ្មីធំស្កឹមស្កៃ លើវិស័យសុខាភិបាលនេះ ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ជាពិសេសក្នុងស្រុកក្រូចឆ្មារ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ចំពោះការទទួលបានសេវាសុខាភិបាលកម្រិតស្តង់ដារខ្ពស់ សម្ភារៈទំនើប និងក្រុមគ្រូពេទ្យជំនាញៗមកព្យាបាល ដោយមានទីតាំងនៅកៀកជិតនឹងផ្ទះរបស់ពួកគាត់ ព្រមទាំងជួយកាត់បន្ថយថវិកា និងពេលវេលា ក្នុងការធ្វើដំណើរ និងពិនិត្យព្យាបាល ក្រោមការគិតគូរបំផុតពីសំណាក់ប្រមុខរាជរដ្ឋាភិបាល និងក្រោមម្លប់នៃសន្តិភាព៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានការិយាល័យសិទ្ធិមនុស្ស UN ជំរុញឲ្យមានការទទួលខុសត្រូវ ចំពោះការសម្លាប់ នៅទីក្រុង Sweida របស់ស៊ីរី
07/18/2025 07:07 PM
រុស្ស៊ីចាប់ខ្លួនស្ត្រីសញ្ជាតិអាមេរិក-រុស្ស៊ី នៅអាកាសយានដ្ឋាន ពីបទរត់ពន្ធកាំភ្លើង
07/18/2025 07:07 PM
ផ្លូវជនបទបញ្ចប់សុពលភាពនៅខេត្តពោធិ៍សាត់ បានរក្សាគុណភាពល្អសម្រាប់ការរស់នៅរបស់ប្រជាជន
07/18/2025 06:07 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ​ និងលោកជំទាវ អញ្ជើញចូលរួមអបអរសាទរព្រឹត្តិការណ៍នៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក​
07/18/2025 06:07 PM
មេដឹកនាំហ្វីលីពីន នឹងពិភាក្សាអំពីពាណិជ្ជកម្ម និងសន្តិសុខ អំឡុងទស្សនកិច្ចនៅអាមេរិក ខណៈពន្ធគយលេចឡើងស្ទុងៗ
07/18/2025 06:07 PM
អ៊ីរ៉ង់ច្រានចោលការអះអាងរបស់អាមេរិកដែលថា ខ្លួនបញ្ជូនអាវុធទៅឲ្យក្រុមហ៊ួទី នៅប្រទេសយេម៉ែន
07/18/2025 06:07 PM
អ៊ីស្រាអែល បដិសេធរបាយការណ៍អំពីការវាយប្រហារពេលយប់ នៅស៊ីរី
07/18/2025 06:07 PM
សេចក្ដីព្រាងចំនួន ៤ ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តនៅថ្ងៃនេះ
07/18/2025 06:07 PM
អាជ្ញាធរខេត្តកោះកុង បំភ្លឺថាមិនមានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានការស្រាវជ្រាវករណីឃាតកម្ម
07/18/2025 05:07 PM
សម្ដេចធិបតី៖បូជនីយដ្ឋានចងចាំនៃកម្ពុជានឹងក្លាយជាការចងចាំជាសាកល និងជាមជ្ឈមណ្ឌលអន្តរជាតិ
07/18/2025 05:07 PM