សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រធានគណៈកម្មាធិការនាយកស្ដីទី បក្សប្រជាធិបតេយ្យមូលដ្ឋាន សុំចូលរួមជាមួយបក្សប្រជាជន

2023/04/02 07:20:57 pm        641
ភ្នំពេញ៖ “ មុននេះបន្តិចខ្ញុំបានទទួលលិខិតពីបណ្ឌិត សាម អ៊ីន ស្នើសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា”។ “ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះបណ្ឌិត សាម អ៊ីន ដើម្បីចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា”។ នេះបើតាមសាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ផ្សព្វផ្សាយនៅក្នុងប្រព័ន្ធតេលេក្រាមផ្ទា ល់របស់សម្ដេច។សាររបស់សម្ដេចតេជោដដែលបន្តថា ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំនឹងស្នើសុំព្រះរាជ្យក្រឹត្យតែងតាំងបណ្ឌិ ត សាម អ៊ីន ជារដ្ឋលេខាធិការក្រសួងបរិស្ថាន ដើម្បីឱ្យស្របតាមជំនាញដែលគាត់មាន និងអាចធ្វើបាន។បណ្ឌិត សាម អ៊ីន គឺជាអតីតប្រធានគណៈកម្មាធិការនាយកស្ដីទី របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ បណ្ឌិត សាម អ៊ីន នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ បានប្រកាសលាលែងពីតំណែង រួមទាំងជា សមាជិកភាពរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហៅកាត់ថា GDP។ការប្រកាសលាលែងពីតំណែង និងសមាជិកភាពរបស់បក្ស GDP ត្រូវបានបណ្ឌិត សាម អ៊ីន ផ្សព្វផ្សាយឱ្យដឹងតាមរយៈបណ្ដា ញសង្គមហ្វេសប៊ុកផ្ទាល់របស់លោក៕ ដោយ៖ គង់ ឌិន

ពិធីក្រុងពាលីសម្ពោធឆ្លងមហាចេតិយ សម្រាប់តម្កល់អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ៤៩រូបនៅ X 16

2023/04/01 04:14:11 pm        570
ត្បូងឃ្មុំ៖ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឯកឧត្តមនាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារ​សាងសង់សមិទ្ធផលតំបន់ប្រវត្តិសាស្ត្រយោធា X 16 នៅរសៀលថ្ងៃសៅរិ៍ទី១ ខែមេសា ឆ្នាំ២០២៣ នេះបានរៀបចំពិធីក្រុងពាលីសម្ពោធឆ្លងមហាចេតិយសម្រាប់តម្កល់អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្រ្គោះជាតិកម្ពុជា ៤៩រូប។ កម្មវិធីសម្ពោធឆ្លងជាផ្លូវការនឹងរៀបចំឡេីងនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ ស្អែកនេះ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

បក្សនយោបាយនានា ចាប់ផ្តើមការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាថ្មី ក្នុងក្រុង-ស្រុកទាំង៥

2023/03/31 12:58:01 pm        354
ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែមីនានេះ បណ្តាគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាក្រុង-ស្រុកដែលទើបបំបែក និងបង្កើតថ្មី ចាប់ផ្តើមយុទ្ធនាការឃោសនា​រក​សំឡេងឆ្នោត ​ខណៈការឃោសនាបោះឆ្នោតមានរយៈពេល៨ថ្ងៃ។នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ ជាថ្ងៃដំបូងនៃដំណើរការយុទ្ធនាការឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាក្រុង-ស្រុកទាំង៥ ​ក្នុងខេត្តចំនួនបី ​ជាក់ស្តែង ​សង្កេតឃើញ ក្រុមការងារ​របស់​គណបក្សប្រជាជនកម្ពុជា ​នៅក្រុងឧត្តុងម៉ែជ័យ ខេត្តកំពង់ស្ពឺ ​បានធ្វើការជួបជុំ និង​ណែនាំ​អំពី​កម្មវិធីឃោសនា​ដល់សមាជិក-សមាជិកា​គណបក្សរបស់ខ្លួន ដើម្បីធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​ពីគោលនយោបាយសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជា។លោក លី ច័ន្ទតុលា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយក្រុងឧត្តុងម៉ែជ័យ បានឲ្យដឹងថា ​អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត សមាជិក-សមាជិកា​ទាំងអស់ត្រូវបានបែងចែក ដោយ​ចុះតាមមូលដ្ឋានរបស់ខ្លួននីមួយៗ​ ដើម្បីធ្វើយ៉ាងណាឲ្យការបោះឆ្នោតនាពេលខាង​មុខ​ទទួលបានជោគជ័យ។ជាមួយគ្នានេះ សមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ លើកឡើងថា ពួកគាត់​បានត្រៀម​ខ្លួន​រួចរាល់ ដើម្បីចូលរួមការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាក្រុង ដែលនឹងរួមចំណែកដល់​ការអភិវឌ្ឍ​សម្រាប់​ជាប្រយោជន៍​ជូនប្រជាពលរដ្ឋ។ជាការកត់សម្គាល់ ក្រៅពីគណបក្សប្រជាជនកម្ពុជា សង្កេតឃើញមានគណបក្សហ៊្វុនស៊ិនប៉ិច ចាប់ផ្តើម​មានសកម្មភាពឃោសនាព្រមគ្នា នៅក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ​យ៉ាងណាមិញ សកម្មភាព​ឃោសនានាពេលនេះ​ ពុំមានការរៀបចំជាទ្រង់ទ្រាយ​ធំឡើយ ដោយសារតែ​ជា​ការ​បោះឆ្នោត​អសកល ​ហើយអង្គបោះឆ្នោតជា​សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់តែប៉ុណ្ណោះ។ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុក មានរយៈពេល៨ថ្ងៃ គិតចាប់ពីថ្ងៃទី៣១ មីនា ដល់ថ្ងៃទី៧ ​ខែមេសា ឆ្នាំ២០២៣ ហើយការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាក្រុង-ស្រុកនោះ រួមមាន​ ក្រុងអរិយក្សត្រ ​និងស្រុកសំពៅពូននៃខេត្តកណ្តាល, ក្រុងឧត្តុងម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ​នៃខេត្តកំពង់ស្ពឺ ​និងស្រុកអូរគ្រៀងសែនជ័យនៃខេត្តក្រចេះ។ការបោះឆ្នោតនេះ មានគណបក្សនយោបាយបី​ដែលចូលរួមប្រកួតប្រជែងជ្រើសរើស​ក្រុម​ប្រឹក្សាក្រុង-ស្រុក មានដូចជា ​គណបក្សប្រជាជនកម្ពុជា, គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្សភ្លើងទៀន ​ខណៈអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ​ចំនួន ១៤៦រូប៕អត្ថបទ៖ សេក ឧត្តម 

សម្តេចតេជោ នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល គណៈកម្មការទន្លេមេគង្គលើកទី៤នៅឡាវ នាថ្ងៃទី៥ ខែមេសា ខាងមុខនេះ

2023/03/31 12:29:42 pm        270
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការ ទន្លេមេគង្គលើកទី៤ នៅប្រទេសឡាវ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ ​បានឲ្យ ដឹងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះថា ​តបតាមការអញ្ជើញរបស់ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតឡាវ ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នឹង​ដឹក​នាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលគណៈកម្មាធិការទន្លេមេគង្គលើកទី៤ ក្រោម​មូលបទ«នវានុវត្តន៍ និង​កិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ​ដែល​មានសន្តិសុខទឹក និង​ប្រកប​ដោយចីរភាព» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមេសា​ ឆ្នាំ២០២៣នេះ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។សេចក្តីប្រកាសព័ត៌មាន បានបន្តទៀតថា អញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន សែន​ រួមមាន៖ ឯកឧត្ដម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការ​ទន្លេមេគង្គកម្ពុជា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ​និងព្រមទាំងមន្រ្តីជាន់ខ្ពស់​ដទៃទៀតនៃរាជរដ្ឋាភិបាល។សេចក្តីជូនដំណឹងដដែល បាន​បញ្ជាក់បន្ថែមទៀតថា​ កិច្ចប្រជុំកំពូល​ខាងលើ ​នឹង​ពិនិត្យឡើងវិញ អំពី​វឌ្ឍនភាព ​និង​សមិទ្ធផល​សំខាន់ៗ​ដែល​គណៈកម្មការ​ទន្លេមេគង្គ​សម្រេច​បាន​តាម​រយៈការ​លើក​កម្ពស់ កិច្ចខិតខំប្រឹងប្រែងរួមគ្នា ​និងភាពជាដៃគូឆ្ពោះទៅសម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយចីរភាព​ ក្នុងអាងទន្លេមេគង្គ។ ចាប់តាំងពីកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ ​កាលពីឆ្នាំ២០១៨ នៅ​ប្រទេសកម្ពុជា និង​ពិភាក្សា​អំពីបញ្ហាប្រឈម​ដែលកំពុង​កើត​មាន​នៅក្នុងអាងទន្លេមេគង្គ ​ឲ្យកាន់តែមាន ​ប្រសិទ្ធភាព​ព្រមទាំងបន្តជំរុញកិច្ច​សហប្រតិបត្តិការ​ និងភាពជាដៃគូក្នុងតំបន់ ​សម្រាប់ចីរភាពទន្លេមេ គង្គ៕អត្ថបទ៖ បាន ចក់

កិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានអនុម័តទាំងស្រុង" សេចក្តីព្រាងស្ដីពីលទ្ធកម្មសាធារណៈ"

2023/03/31 11:58:08 am        277
ភ្នំពេញ៖ កិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៣១មីនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ​ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួននោះ កិច្ចប្រជុំបានសម្រេចទាំងស្រុងលើរបៀបវារៈ"សេចក្តីព្រាងស្ដីពីលទ្ធកម្មសាធារណៈ"។បើតាមឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យ​រាជ​រដ្ឋាភិបាល​បានបញ្ជាក់ប្រាប់បណ្តាញអ្នកសារព័ត៌មានថា លទ្ធកម្មសាធារណៈដំបូងនៅកម្ពុជា​ត្រូវបាន​បង្កើតឡើង​ដោយផ្អែកតាមមាត្រា៥០ ​នូវច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុឆ្នាំ១៩៩៣ ​ដែលចែងថា "ចំណាយក្នុងការសាងសង់ ឬទិញសម្ភារៈផ្សេងៗ​ក្នុងថវិកាទូទៅ​របស់រដ្ឋនិង​ក្នុងគណនី​ពិសេស​រតនាគារជាតិ​ត្រូវស្ថិតក្រោមនីតិវិធីនៃការដេញថ្លៃជាសាធារណៈ។ច្បាប់ស្តីពីលទ្ធកម្មសាធារណៈឆ្នាំ២០១២ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ត្រូវបានរៀបចំនិងដាក់​ឲ្យ​អនុវត្តជាបន្តបន្ទាប់ ​ព្រមទាំងនៅជាធរមានរហូតមកដល់បច្ចុប្បន្ន។ច្បាប់ស្ដីពីលទ្ធកម្មសាធារណៈឆ្នាំ២០១២នេះ ​បាន​កំណត់​ឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើរ​តួនាទីជា​ស្ថាប័ន​មានសមត្ថកិច្ចក្នុងការគ្រប់គ្រងលទ្ធកម្មសាធារណៈនិង​មាន​សិទ្ធិអំណាចរៀបចំ​គោលនយោ បាយលទ្ធកម្មសាធារណៈព្រមទាំង​អនុវត្តសិទ្ធិអំណាចដែល​មានក្នុងច្បាប់​និង​លិខិត​បទដ្ឋានពាក់ព័ន្ធ។ទោះជាបែបនេះក្តី ស្របតាមកម្មវិធីកែទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ​និងយុទ្ធសាស្ត្រនៃការ​កែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ រាជរដ្ឋាភិបាលមានតម្រូវការចាំបាច់ក្នុងការបន្តពង្រឹងយន្តការ​គណនេយ្យភាពតាមរយៈក្របខណ្ឌនិយ័តកម្ម​ដែល​ក្នុងនោះ​ត្រូវកែប្រែតួនាទីរបស់ក្រសួង​សេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​ជានិយ័តករ ​និងជាអ្នកធ្វើសវនកម្មកិច្ចលទ្ធកម្ម ​ចំណែកឯស្ថាប័នអនុវត្តលទ្ធកម្ម​ត្រូវ​ទទួលខុសត្រូវនិងមានគណនេយ្យភាពចំពោះការអនុវត្តកិច្ចលទ្ធកម្មរបស់ខ្លួន។គោលបំណងនៃសេចក្តីព្រាងច្បាប់នេះ ​ធ្វើឡើងក្នុងគោលដៅធានាបាន ​នូវភាពជឿទុកចិត្ត តម្លាភាព ប្រសិទ្ធភាព​ការប្រកួតប្រជែង ​និងការសន្សំសំចៃព្រមទាំង​ស្របតាម​ឧត្តមានុវត្តន៍អន្តរជាតិ​ដោយប្រែក្លាយតួនាទីរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទៅជានិយ័តករនិងជាអ្នកធ្វើសវនកម្មកិច្ចលទ្ធកម្ម។ចំណែកក្រសួងស្ថាប័ននឹងត្រូវបានផ្ដល់សិទ្ធិអំណាច និងការទទួលខុសត្រូវជាមួយ​នឹង​គណនេយ្យភាព​ពេញលេញក្នុងការអនុវត្តកិច្ចលទ្ធកម្មរបស់ខ្លួន។សេចក្តីព្រាងច្បាប់ស្ដីពី​លទ្ធកម្ម​សាធារណៈបានកំណត់គោលការណ៍សំខាន់ៗ​អំពីមុខងារនិងការទទួលខុសត្រូវឲ្យដាច់ពីគ្នា​រវាង​ស្ថាប័នគ្រប់គ្រងលទ្ធកម្មនិងស្ថាប័នអនុវត្តលទ្ធកម្ម ការផ្ទេរសិទ្ធិអំណាចនិងការទទួលខុសត្រូវ​លើកិច្ចលទ្ធកម្មជូនស្ថាប័នអនុវត្តលទ្ធកម្មការពង្រឹង និងការកែលម្អយន្តការនៃការទទួលនិង​ដោះស្រាយ​បណ្ដឹង​តវ៉ា​លទ្ធកម្មឲ្យមាន​ឯករាជ្យ​ភាព​ជាមួយ​នឹង​ការបង្កើត​ឲ្យមានរបប​ដាក់​ទោសទណ្ឌ។សេចក្តីព្រាងច្បាប់ស្ដីពីលទ្ធកម្មសាធារណៈត្រូវបានអនុម័ត ​និងចូលជាធរមាន ច្បាប់នេះនឹងក្លាយ​ជាក្របខណ្ឌ​គតិយុត្តគោលដ៏សំខាន់មួយ សម្រាប់​ពង្រឹង​ប្រព័ន្ធ​លទ្ធកម្ម​សាធារណៈនៅ​ព្រះរាជា​ណាចក្រកម្ពុជា​លើការគ្រប់គ្រង ​និងការអនុវត្តកិច្ចលទ្ធកម្មឲ្យកាន់តែមានភាពជឿទុកចិត្ត ប្រសិទ្ធភាព ​តម្លាភាព ការប្រកួតប្រជែង ​និងការសន្សំសំចៃស្របតាមឧត្តមានុវត្តន៍​អន្តរជាតិព្រមទាំង​រួមចំណែកដល់ការសម្រេចបាននូវទិសដៅនៃការកែទម្រង់ការគ្រប់ប្រុសហិរញ្ញវត្ថុសាធារណៈ ក្នុង​រយៈពេលវែង។ដើម្បីទ្រទ្រង់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចកំណើន​សេដ្ឋកិច្ច ​និងសមធម៌សង្គម៕

គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងគម្រោងវិនិយោគវិស័យថាមពលចំនួន ៥គម្រោង

2023/03/31 11:25:48 am        187
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣១មីនានេះ បានពិភាក្សាលើរបៀបវារៈស្តីពី “សំណើសុំពិនិត្យសម្រេចលើគម្រោងវិនិយោគវិស័យថាមពលចំនួន ៥គម្រោង គឺ គម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្ដាល និងវារីអគ្គិសនីស្ទឹងវាយថ្មកំបុតផ្គួបគ្នា ១គម្រោង និងគម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ ៤គម្រោង (នៅខេត្តពោធិ៍សាត់ ១គម្រោង ខេត្តកំពង់ឆ្នាំង ១គម្រោង ខេត្តស្វាយរៀង ១គម្រោង និងខេត្តព្រៃវែង ១គម្រោង)។ គម្រោងទាំងនេះត្រូវបានអង្គប្រជុំអនុម័តទាំងស្រុងហើយ។បើតាមឯកឧត្ដម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្ភភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល គម្រោងវិនិយោគក្នុងវិស័យអគ្គិសនីថ្មីចំនួន ៥គម្រោងបន្ថែមទៀតគឺ៖ (១)គម្រោងវារីអគ្គិសនី ស្ទឹងឬស្សីជ្រុំកណ្ដាលទំហំ ៧០មេហ្គាវ៉ាត់ និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុតអានុភាព ១០០មេហ្គាវ៉ាត់ផ្គួបបញ្ចូលគ្នា (២)គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តពោធិ៍សាត់ ទំហំ១៥០មេហ្គាវ៉ាត់ (៣)គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តកំពង់ឆ្នាំង ទំហំ ៦០មេហ្កាវ៉ាត់ (៤)គម្រោងស្ថានីយ អគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តស្វាយរៀង ទំហំ ៦០មេហ្កាវ៉ាត់ (៥)គម្រោងស្ថានីយអគ្គិសនីពន្លឺ ព្រះអាទិត្យ នៅខេត្តព្រៃវែង ទំហំ ៨០មេហ្កាវ៉ាត់។ ដើម្បីធានានិរន្តភាព នៃការរៀបចំអភិវឌ្ឍគម្រោង វិស័យថាមពលអគ្គិសនីបន្តទៀត ទៅតាមពេលវេលាដែលបានគ្រោងក្នុងផែនការមេ ធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់ថាមពលមានគ្រប់គ្រាន់។ យោងទៅតាមស្ថានភាពនៃការរៀបចំគម្រោង និងពេលវេលា ដែលត្រូវ ការគម្រោងក្រសួងរ៉ែ និងថាមពល រៀបចំនៅពេលនេះនូវការអភិវឌ្ឍគម្រោងចំនួន ៥ ដែលមាននៅក្នុង កញ្ចប់គម្រោងចំនួន ២កញ្ចប់ ដូចខាងក្រោម ក្នុងចំណោមគម្រោង ៤កញ្ចប់ដែលអភិវឌ្ឍ តាមយន្តការចាស់៖- កញ្ចប់គម្រោងវារីអគ្គិសនីភូមិភាគនិរតី : គម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្ដាល(៧០ មេហ្កាវ៉ាត់) និងគម្រោងវារីអគ្កិសនីស្ទឹងវាលថ្មកំបុត (១០០មេហ្កាវ៉ាត់)នៅខេត្តកោះកុង ផ្គួបបញ្ចូលគ្នាជាគម្រោងតែមួយ។- កញ្ចប់គម្រោងស្ថានីយពន្លឺព្រះអាទិត្យ : គម្រោងអភិវឌ្ឍស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តពោធិ៍សាត់ ១៥០មេហ្កាវ៉ាត់ ១គម្រោង នៅខេត្តកំពង់ឆ្នាំង ៦០មេហ្កាវ៉ាត់ ១គម្រោង នៅខេត្តស្វាយរៀង ៦០មេហ្កាវ៉ាត់ ១គម្រោង និងខេត្តព្រៃវែង ៨០មេហ្កាវ៉ាត់ ១គម្រោង។ផលប្រយោជន៍នៃការអភិវឌ្ឍគម្រោងទាំង ៥- ទទួលបានអគ្គិសនីពីប្រភពថាមពលស្អាត កាត់បន្ថយការប្រើប្រាស់ឥន្ធនៈដែលបញ្ចេញឧស្ម័នកាបូនច្រើន និងធានារក្សាបាននូវបរិស្ថាន ធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។- ផ្ដល់បន្ថែមប្រភពអគ្គិសនីដោះស្រាយបង្គប់កង្វះខាត តាមពេលវេលាដែលបានសិក្សានៅក្នុងផែនការមផង ជាមួយគ្នានោះ វារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្តាលដែលមានអាងស្តុកទឹកធំនឹងជួយស្ដុកប្រភពទឹកភ្លៀងនៅរដូវវស្សាទុកនៅក្នុងអាងទឹកនេះ ជួយកាត់បន្ថយមិនឱ្យមានការហៀរទឹកចោលនិងការពិន័យដោយមិនបានផលិតអគ្គិសនីនៅវារីអគ្គិសនីស្ទឹងឬស្សីជ្រុំក្រោមនៅរដូវវស្សា និងស្តុកទឹកនេះទុកសម្រាប់ការផលិតអគ្គិសនីនៅវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្តាលនៅរដូវប្រាំង និងបង្ហូរចុះមកឱ្យអាងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំក្រោមនៅខាងក្រោម ដើម្បីផលិតអគ្គិសនីបន្ថែមនៅរដូវប្រាំងចំនួន ១២២លានគីឡូវ៉ាត់ម៉ោងក្នុង១ឆ្នាំបន្ថែមទៀត ។- ធានាបានអត្រាថ្លៃប្រភពអគ្គិសនីមួយ ដែលថេរ ២០ឆ្នាំ សម្រាប់គម្រោងថាមពលពន្លឺព្រះអាទិត្យ និង ៤០ឆ្នាំសម្រាប់គម្រោងវារីអគ្គិសនី។- នាំមកនូវបច្ចេកវិទ្យាថ្មី ផ្តល់ការងារជូនប្រជាពលរដ្ឋ ទាំងក្នុងពេលសាងសង់ និងដំណើរការ។- លើមូលដ្ឋាននៃច្បាប់ស្តីពីសារពើពន្ធដែលមានជាធរមាន រាជរដ្ឋាភិបាលនឹងទទួលបានចំណូលពន្ធសរុបប្រមាណ ៣២២ ៨៨០ ៣៨២ដុល្លារអាមេរិកក្នុងរយ:ពេលអាជីវកម្មនៃគម្រោងទាំង ៥ ដោយមិនទាន់គិតបញ្ចូលចំណូលពន្ធមួយចំនួនទៀត ដូចជា ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធកាត់ទុកលើការជួលនានា និងពន្ធដោយប្រយោលដ៏ទៃទៀត ព្រមទាំងពន្ធដ៏ទៃទៀតដែលអគ្គិសនីកម្ពុជា និងអ្នកចែកចាយអគ្គិសនីដទៃទៀតត្រូវបង់នៅឡើយ៕

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសមិនឲ្យយកលុយពីទូរទស្សន៍បរទេសនានាដែលផ្សាយពីស៊ីហ្គេម នៅកម្ពុជាទេ

2023/03/31 09:44:07 am        347
ភ្នំពេញ៖ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រកាសតាមFacebookផ្ទាល់ខ្លួន នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសមិនឱ្យយកលុយសម្រាប់ការផ្សាយបន្តទៅក្រៅប្រទេស ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលនឹងប្រព្រឹត្តិទៅនៅកម្ពុជានាពេលខាងមុខនេះទេ។ការសម្រេចរបស់សម្តេចដូច្នេះ បានធ្វើឡើងក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព។ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងព័ត៌មានបានសរសេរថា សម្ដេចតេជោ បានប្រកាសឲ្យទាំងប្រជាជនខ្មែរ ទាំងជនជាតិបរទេស មានសិទ្ធិចូលទស្សនាកីឡាស៊ីហ្គេម ដោយមិនបង់លុយអីទាំងអស់ ។ សហព័ន្ធកីឡាដែលចូលរួមក៏មិនត្រូវបង់លុយដែរ។ ឯការសផ្សាយរបស់ទូរទស្សន៍បរទេសនានាត្រូវទម្លាក់ថ្លៃ ឬក៏ឲ្យផ្សាយបន្ត ដោយមិនយកលុយតែម្ដង ព្រោះសំខាន់គឺផ្សាយពីប្រទេសកម្ពុជាយើង។សម្តេចតេជោ ហ៊ុនសែន បានប្រកាសថា «ពិតមែនតែចូលមើលស៊ីហ្កេមមិនយកលុយ តែសំបុត្រត្រូវតែមាន ដើម្បីដឹងកន្លែងអង្គុយ និងច្រកចេញចូល»៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គដើម្បីឆ្លងរបៀបវារៈមួយចំនួន

2023/03/31 08:56:27 am        371
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ បានដឹកនាំប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈដូចខាងក្រោម៖១. សេចក្តីព្រាងផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០២. សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ៣. សេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ៤. ការអភិវឌ្ឍគម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្ដាលអានុភាព ៧០មេហ្គាវ៉ាត់ នៅស្រុកមណ្ឌលសីមា និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុតអានុភាព ១០០មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង ផ្គួបគ្នា៥. គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព១៥០មេហ្គាវ៉ាត់ ខេត្តពោធិ៍សាត់, អានុភាព៦០មេហ្គាវ៉ាត់ ខេត្តកំពង់ឆ្នាំង, អានុភាព ៦០មេហ្គាវ៉ាត់ ខេត្តស្វាយរៀង និងអានុភាព ៨០មេហ្គាវ៉ាត់ ខេត្តព្រៃវែង៦. បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕

[BREAKING NEWS] សម្ដេចតេជោ ហ៊ុន សែន​ ដាក់ចេញបទបញ្ជាមិនឲ្យមានការលក់សំបុត្រចូលទស្សនាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

2023/03/30 04:46:18 pm        256
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២៣នេះ បានដាក់ចេញបទបញ្ជា មិនឱ្យមានការលក់សំបុត្រចំពោះការចូលទស្សនាការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នោះឡើយ គឺអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលទស្សនាដោយសេរី។

សម្តេចតេជោ ចាត់ទុកជនអាក្រក់នៅក្រៅប្រទេសផ្សព្វផ្សាយ កាឡៃការពិតពីកម្ពុជា ជាក្មេងពាលកែមិនឡើង

2023/03/30 01:22:44 pm        170
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានវាយបកទៅក្រុមប្រឆាំង​នៅក្រៅប្រទេស​ដោយចាត់ទុកជនអាក្រក់ ដែលផ្សព្វផ្សាយកាឡៃការពិតពីកម្ពុជា ទាំងនោះថា ជាក្មេងពាលកែមិនឡើង។សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល​បានលើកឡើងពី​បញ្ហានយោបាយវាយបក​ទៅក្រុមប្រឆាំង​នៅ​ក្រៅប្រទេសយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម ​និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់​នៅកោះពេជ្រ នាព្រឹកថ្ងៃទី ៣០មីនានេះ។សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ ដោយសារជានិច្ចកាល​ក្រុមប្រឆាំង​នៅក្រៅប្រទេស តែងតែងវាយប្រហារមកលើសម្តេច​ ដោយ​មិន​មាន​ការ​ពិតទាំង​អស់​ជាពិសេស ក្នុងពេលដែលលោក​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានមកបំពេញទស្សនកិច្ចនៅកម្ពុជាថ្មីៗ ពួកគេ​បានបំភ្លៃការពិតថា លោកនាយករដ្ឋមន្ត្រីម៉ាស៊ី ដាតុ ស៊េរី ប៊ីនប្រាហ៊ីម មកណែនាំសម្តេច។គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការលើកដំបូង​ របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅ ព្រះរាជាណា​ចក្រ​កម្ពុជា កាលពីថ្ងៃទី២៧ ​ខែមីនា ឆ្នាំ២០២៣ ​ក្នុងគោលបំណងបន្តធ្វើឲ្យស៊ីជម្រៅ បន្ថែមទៀត​នូវទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង ​និងរឹងមាំលើគ្រប់វិស័យ ​រវាងប្រទេសទាំងពីរ៕អត្ថបទ៖ មុត​ សុទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោ៖ សាលានាយទាហាន ពលទាហាន តាម​បណ្តា​ភូមិ​ភាគ​គួរ​ត្រូវ​បាន​រៀបចំ​ក្នុង​កាលៈ​ទេសៈ​នេះ ខណៈកម្ពុជានឹងអនុវត្តកាតព្វកិច្ចយោធាចាប់ពីឆ្នាំក្រោយ
07/18/2025 01:07 PM
អ៊ីស្រាអែល បន្ថែមប្រាក់រាប់ពាន់លានដុល្លារ លើវិស័យការពារជាតិ ស្របពេលសង្រ្គាមកំពុងបន្ត និងបញ្ហាសន្តិសុខ
07/18/2025 12:07 PM
ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្តេជ្ញាបង្ក្រាបបទល្មើសឆបោកតាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ឱ្យ​អស់ពីក្នុងមូលដ្ឋានខ្លួន
07/18/2025 12:07 PM
នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបហាងលក់សម្លៀកបំពាក់​តាំងលក់ផលិតផលម៉ាក HUGO BOSS ក្លែងក្លាយ
07/18/2025 12:07 PM
ក្រុមឃ្លាំមើល៖ មនុស្សជិត ៦០០នាក់ បានស្លាប់ក្នុងជម្លោះដ៏ហិង្សាថ្មីៗនេះនៅភាគខាងត្បូងស៊ីរី
07/18/2025 12:07 PM
គ្រួសារស៊ីរីភៀសខ្លួនពីការវាយប្រហាររបស់ជនជាតិភាគតិច Druze ខណៈអ្នកប្រយុទ្ធBedouin នៅស៊ីរីប្រមូលផ្តុំគ្នាដោយអាវុធនៅក្រុង Deraa
07/18/2025 12:07 PM
រដ្ឋមន្ត្រីប្រចាំរដ្ឋនៅឥណ្ឌា ដឹកនាំការប្រមូលផ្តុំប្រឆាំង«អំពើឃោរឃៅ» ដាក់គោលដៅលើពលករចំណាកស្រុកបង់ហ្គាលី
07/18/2025 11:07 AM
បុគ្គលិកសុខាភិបាលប្រទេសអាហ្សង់ទីនរាប់ពាន់នាក់ តវ៉ាពីការបង្កកថវិការបស់ប្រធានាធិបតី Milei
07/18/2025 11:07 AM
លោក Zelenskiy តែងតាំងនាយករដ្ឋមន្ត្រីអ៊ុយក្រែនថ្មី ជាលើកដំបូងក្នុងសង្រ្គាមជាច្រើនឆ្នាំជាមួយរុស្ស៊ី
07/18/2025 11:07 AM
មន្ទីរពេទ្យឈានមុខរបស់ម៉ាឡេស៊ី ការិយាល័យតំណាងនៅប្រទេសកម្ពុជា ដើម្បី​ផ្តល់​សេវា​ថែ​ទាំ​សុខភាព​ជូនអតិថិជន
07/18/2025 11:07 AM